ខ្សែភាពយន្តគ្រីស្ទាន «ពិធីជប់លៀងនៃនគរស្ថានសួគ៌» (Trailer)

22-06-2026

ឈិន មីងតឺ គឺជាបូជាចារ្យកាតូលិកម្នាក់។ គាត់មើលឃើញថា ព្រះសហគមន៍កាតូលិកកាន់តែអាប់អួរ និងងងឹតទៅៗ ហើយសូម្បីតែពួកអភិបាល និងពួកបូជាចារ្យដទៃ ក៏បានចុះញ៉មនឹងរដ្ឋាភិបាល ដោយបានចូលជាមួយពួកជំនុំស្វ័យបី។ រឿងនេះពិតជាធ្វើឱ្យគាត់ឈឺចាប់ និងខកចិត្តជាខ្លាំង។ ខណៈដែលកំពុងស្រាវជ្រាវគ្រប់ទីកន្លែងរកព្រះសហគមន៍ដែលមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គាត់ក៏បានឮដំណឹងល្អអំពីព្រះដ៏មានគ្រប់ព្រះចេស្ដាដោយមិននឹកស្មានដល់។ បន្ទាប់ពីបានអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាយ៉ាងច្រើនរួចមក គាត់ក៏ចំណាំបានថា នោះគឺជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ហើយថា ព្រះដ៏មានគ្រប់ព្រះចេស្តា គឺជាព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ ហើយគាត់ទទួលយកទ្រង់ទាំងត្រេកអរ។ ប៉ុន្តែ ជាការភ្ញាក់ផ្អើលចំពោះ ឈិន មីងតឺ ក្រោយពួកអភិបាល និងពួកបូជាចារ្យដទៃដឹងរឿងនេះ ពួកគេខិតខំអស់ពីសមត្ថភាពដើម្បីថ្កោលទោសគាត់ និងរារាំងគាត់កុំឱ្យទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគេថែមទាំងបញ្ជូនមនុស្សទៅបំផ្លាញព្រះសហគមន៍ដែលគាត់មើលការខុសត្រូវទៀតផង ក្នុងការប៉ុនប៉ងដើម្បីបង្ខំគាត់ឱ្យចេញពីផ្លូវពិត។ ឈិន មីងតឺ មើលឃើញពីមុខមាត់បែបសាតាំងរបស់ពួកអភិបាលនិងពួកបូជាចារ្យ ដែលស្អប់សេចក្ដីពិត ទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយគាត់ក៏លះបង់តំណែងជាបូជាចារ្យ រួចចាកចេញពីព្រះសហគមន៍កាតូលិក ហើយចាប់ផ្ដើមផ្សាយ និងធ្វើបន្ទាល់អំពីដំណឹងល្អអំពីនគរព្រះរបស់ព្រះជាម្ចាស់យ៉ាងសកម្ម។ គាត់ដឹកនាំមនុស្សជាច្រើនឱ្យងាកមករកព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយគាត់ចាប់ផ្ដើមពេញចិត្តនឹងខ្លួនគាត់ ដោយអួតអាងជាញឹកញាប់ពីទំហំកិច្ចការដែលគាត់បានធ្វើ និងទំហំការរងទុក្ខដែលគាត់បានទទួលរង ដើម្បីទទួលបានការកោតសរសើរពីបងប្អូនប្រុសស្រី។ និស្ស័យក្រអឺតក្រទមរបស់គាត់កាន់ខ្លាំងឡើងៗ។ គាត់ប្រដៅអ្នកដទៃយ៉ាងក្អេងក្អាង គាត់យកខ្លួនឯងធ្វើជាច្បាប់ ហើយមិនព្រមស្ដាប់ដំបូន្មានណាមួយឡើយ។ ហេតុនេះ ចុងក្រោយគាត់ត្រូវគេចាប់ខ្លួននៅឯការជួបជុំគ្នាមួយ។ ក្រោយពីឆ្លងកាត់ការធ្វើទារុណកម្ម និងការលាងខួរក្បាលយ៉ាងឃោរឃៅពីសំណាក់បក្សកុម្មុយនីស្តរួច គាត់ក៏ចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯង។ តាមរយៈការលាតត្រដាងនៃបន្ទូលរបស់ព្រះជាម្ចាស់ គាត់ឃើញថា គាត់ពិតជាក្រអឺតក្រទម និងគ្មានវិចារណញ្ញាណសោះ ថាគាត់បានដេញតាមតំណែងនៅក្នុងចិត្តអ្នកដទៃ ហើយថាគាត់កំពុងដើរលើផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ។ បើគ្មានការជំនុំជម្រះ ការវាយផ្ចាល និងការប្រៀនប្រដៅពីព្រះជាម្ចាស់ទេ គាត់ប្រាកដជាវិនាសដោយសារទាស់ទទឹងនឹងព្រះជាម្ចាស់មិនខាន។ ឈិន មីងតឺ រៀនសូត្រពីសេចក្ដីពិតបានខ្លះ តាមរយៈការជំនុំជម្រះ និងការបន្សុទ្ធពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយទទួលបានការបន្សុទ្ធ និងការបំផ្លាស់បំប្រែខ្លះនៅក្នុងនិស្ស័យពុករលួយរបស់គាត់។ គាត់មានអារម្មណ៍ថា គាត់ទទួលបានច្រើនណាស់ ហើយថា គាត់ពិតជាកំពុងចូលរួមពិធីជប់លៀងនៃនគរស្ថានសួគ៌។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល