ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ចូរដើរតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងមិនបាត់បង់ឡើយ

ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | ចូរដើរតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះអ្នកនឹងមិនបាត់បង់ឡើយ

56 |28-07-2020

ព្រះជាម្ចាស់សង្ឃឹមថាឯងអាចទទួលទានដោយឯក​រាជ្យ

និងរស់​នៅ​ក្នុង​ពន្លឺ​នៃ​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់​ជា​និច្ច

ហើយក្នុង​របៀប​ដែល​ឯង​រស់​នៅ

មិន​ត្រូវ​ចាក​ចេញ​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់​ឡើយ

ព្រោះ​មាន​តែ​ពេល​នោះ​ទេ ទើប​​ឯង​បាន​ជ្រួត​ជ្រាប​ពី​ព្រះ​បន្ទូល​របស់​ព្រះ​ជាម្ចាស់។

ក្នុងគ្រប់ពាក្យសម្ដី និងការប្រព្រឹត្តរបស់ឯង

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងនាំឯងទៅមុខជាប្រាកដ។

ប្រសិនបើឯងពិតជាចូលប្រកៀកនឹងព្រះជាម្ចាស់ដល់កម្រិតនេះ

នោះឯងនឹងអាចប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ ជាប់ជានិច្ច

នោះឯងនឹងអាចប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ជាប់ជានិច្ច

ឬធ្វើឲ្យឯងមានអារម្មណ៍ភ័ន្តភាំងនោះឡើយ។

ឯងច្បាស់ជាអាចមានព្រះជាម្ចាស់នៅខាងឯងជាមិនខាន

ហើយ​ឯងច្បាស់​ជា​នឹងអាចប្រព្រឹត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។

ឯងច្បាស់ជាអាចមានព្រះជាម្ចាស់នៅខាងឯងជាមិនខាន

ហើយ​ឯងច្បាស់​ជា​នឹងអាចប្រព្រឹត្តស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។

តាម​រយៈមនុស្ស បញ្ហា និង​រឿង​រ៉ាវ​គ្រប់​ប្រភេទ​ដែល​ឯង​ជួប​ប្រទះ

ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងលេចមកឯឯងគ្រប់ពេលវេលា

ទាំងនាំឯងឲ្យប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ទ្រង់។

ចូរធ្វើគ្រប់យ៉ាងនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់

ហើយព្រះជាម្ចាស់នឹងនាំឯងទៅមុខក្នុងគ្រប់ទង្វើរបស់ឯង

ឯងនឹងមិនវង្វេងឡើយ

ហើយឯងនឹងអាចរស់នៅក្នុងពន្លឺថ្មី

ដោយមានទាំងការស្រាយបំភ្លឺ កាន់តែច្រើន និងកាន់តែថ្មី។

ឯងមិនអាចប្រើគំនិតយល់ដឹងរបស់មនុស្ស

មកគិតពិចារណាអំពីអ្វីដែលឯងធ្វើបានឡើយ

ឯងគួរតែចុះចូលចំពោះការដឹកនាំនៃព្រះបន្ទូលរបស់​ព្រះ​ជា​ម្ចាស់

មាន​ចិត្ត​ជ្រះ​ថ្លា

ស្ងប់ស្ងាត់នៅចំពោះព្រះជាម្ចាស់ និងធ្វើការសញ្ជឹងគិតឲ្យកាន់តែច្រើន។

កុំបារម្ភរក​ដំណោះស្រាយចំពោះ​អ្វីដែលឯងមិនយល់

ចូរនាំយកបញ្ហាបែបនេះមកចំពោះព្រះជាម្ចាស់ឲ្យ​កាន់​តែ​ញឹក​ញាប់

ហើយថ្វាយដល់ទ្រង់នូវ​ដួងចិត្ត​មួយ​ដ៏ស្មោះត្រង់

ចូរ​ជឿ​ថា ព្រះជាម្ចាស់​គឺ​ជា​ឫទ្ធា​នុភាព​របស់​ឯង

ឯងត្រូវតែមានសេចក្ដីប្រាថ្នាចំពោះព្រះជាម្ចាស់ឲ្យកាន់តែខ្លាំង

ដោយបដិសេធលេស ចេតនា និងកិច្ចកលរបស់សាតាំង

ពេលកំពុងស្វែងរកព្រះជាម្ចាស់ពេញទំហឹង

ចូរកុំអស់សង្ឃឹម ចូរកុំទន់ខ្សោយ។

ចូរស្វែងរកដោយអស់ពីចិត្តរបស់ឯង រង់ចាំដោយអស់ពីចិត្តរបស់ឯង។

ចូរសហការជាមួយព្រះជាម្ចាស់យ៉ាងសកម្ម

ហើយបំបាត់​ឧបសគ្គដែល​នៅ​ខាង​ក្នុង​ឯង​ចោល

ចូរ​ជឿ​ថា ព្រះជាម្ចាស់​គឺ​ជា​ឫទ្ធា​នុភាព​របស់​ឯង

ឯងត្រូវតែមានសេចក្ដីប្រាថ្នាចំពោះព្រះជាម្ចាស់ឲ្យកាន់តែខ្លាំង

ដោយបដិសេធលេស ចេតនា និងកិច្ចកលរបស់សាតាំង

ពេលកំពុងស្វែងរកព្រះជាម្ចាស់ពេញទំហឹង

ចូរកុំអស់សង្ឃឹម ចូរកុំទន់ខ្សោយ។

ចូរស្វែងរកដោយអស់ពីចិត្តរបស់ឯង រង់ចាំដោយអស់ពីចិត្តរបស់ឯង។

ចូរសហការជាមួយព្រះជាម្ចាស់យ៉ាងសកម្ម

ហើយបំបាត់​ឧបសគ្គដែល​នៅ​ខាង​ក្នុង​ឯង​ចោល

ចូរសហការជាមួយព្រះជាម្ចាស់យ៉ាងសកម្ម

ហើយបំបាត់​ឧបសគ្គដែល​នៅ​ខាង​ក្នុង​ឯង​ចោល។

ដក​ស្រង់​ពី «ចូរ​ដើរ​តាម​កូន​ចៀម ហើយ​ច្រៀង​បទ​ថ្មី»

បង្ហាញ​ឲ្យ​ច្រើន
តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

Leave a Reply

ចែក​រំលែក

លុប​ចោល