ទំនុកតម្កើងរបស់គ្រីស្ទបរិស័ទ | ដើម្បីជីវិតរបស់មនុស្ស ព្រះជាម្ចាស់ទ្រាំទ្រនឹងការឈឺចាប់ទាំងអស់
19-02-2021
គ្មាននរណាម្នាក់ធ្លាប់សម្លឹងមើល
ទៅអាថ៌កំបាំងដែលគ្រប់គ្រងលើដើមកំណើត
និងការបន្ដនៃជីវិតរបស់មនុស្សទេ
មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលយល់ពីការ
ទាំងអស់នេះ ហើយទ្រាំទ្រយ៉ាងស្ងៀមស្ងាត់ចំពោះ
ការឈឺចាប់និងការវាយប្រហារដែលមនុស្សផ្ដល់ឲ្យទ្រង់
គឺជាមនុស្សដែលបានទទួលអ្វីៗគ្រប់យ៉ាងពីព្រះជាម្ចាស់
ប៉ុន្ដែមិនចេះដឹងគុណទ្រង់ឡើយ
ដូចគ្នាផងដែរ មនុស្សមិនចេះស្ញប់ស្ញែងចំពោះអ្វីៗដែលកើតមានចំពោះជីវិត
ដូច្នេះ វាជា “រឿងធម្មតា” ទេ ដែល
ព្រះជាម្ចាស់ត្រូវបានមនុស្សក្បត់ បំភ្លេច និងគំរាមកំហែង
តើវាអាចទេដែលថា ផែនការរបស់ព្រះជាម្ចាស់
ពិតជាមានសារៈសំខាន់បែបនេះ?
តើវាអាចទេដែលថា មនុស្សដែលជាសភាវមានជីវិត
ដែលចេញមកពីព្រះហស្ដរបស់ព្រះជាម្ចាស់
ពិតជាមានសារៈសំខាន់បែបនេះ?
ផែនការរបស់ព្រះជាម្ចាស់ពិតជាមាន សារៈសំខាន់ណាស់
ប៉ុន្ដែសភាវមានជីវិតដែលបាន
កើតមកដោយសារព្រះហស្ដរបស់ព្រះជាម្ចាស់
រស់នៅសម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់
ដូច្នេះហើយ ព្រះជាម្ចាស់មិនអាចបោះបង់ផែនការរបស់ទ្រង់
ចោលដោយសារតែសេចក្ដីស្អប់ចំពោះពូជមនុស្សនេះឡើយ
ព្រះជាម្ចាស់ទ្រាំទទួលទារុណកម្ម
គ្រប់យ៉ាងសម្រាប់ជាប្រយោជន៍ដល់ផែនការរបស់ទ្រង់
និងខ្យល់ដង្ហើមដែលទ្រង់បានផ្លុំចេញមក
មិនមែនសម្រាប់ជាប្រយោជន៍ដល់សាច់ឈាមរបស់មនុស្សទេ
ប៉ុន្ដែសម្រាប់ជាប្រយោជន៍ដល់ជីវិតរបស់មនុស្សវិញ
ទ្រង់ធ្វើដូច្នេះដើម្បីយកជីវិតដែលទ្រង់បានផ្លុំចេញ ឲ្យត្រលប់មកវិញ
មិនមែនដើម្បីយកសាច់ឈាមរបស់មនុស្សទេ
នេះគឺជាផែនការរបស់ទ្រង់
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?
ប្រភេទវីដេអូផ្សេងទៀត