ទីបន្ទាល់ទាំងឡាយ នៃបទពិសោធន៍របស់គ្រីស្ទបរិស័ទ ភាគទី ១១១ ខ្ញុំបានរៀនពីរបៀបប្រព្រឹត្តចំពោះភារកិច្ចរបស់ខ្ញុំឱ្យបានត្រឹមត្រូវ
30-06-2026
តាំងពីកុមារភាព គាត់បានឃើញថាម្តាយរបស់គាត់ទទួលខុសត្រូវចំពោះការងារផ្ទះ ឪពុករបស់គាត់ទទួលខុសត្រូវក្នុងការរកលុយ ហើយសាច់ញាតិ និងអ្នកជិតខាងរបស់គាត់ក៏បានអនុវត្តតាមគំរូដែលថា «បុរសគួរតែធ្វើការនៅខាងក្រៅផ្ទះ ហើយស្ត្រីគួរតែចាត់ចែងការងារផ្ទះ»។ ហេតុនេះ គាត់ជឿថា ការធ្វើការងារផ្ទះគឺជាសញ្ញានៃភាពជាស្ត្រី។ បន្ទាប់ពីគាត់បានជឿលើព្រះជាម្ចាស់មក ពួកជំនុំបានរៀបចំឱ្យគាត់បំពេញភារកិច្ចរៀបចំទទួលភ្ញៀវ។ គាត់គិតថា ភារកិច្ចរៀបចំទទួលភ្ញៀវគឺសម្រាប់ស្ត្រី ហើយវាជារឿងអាម៉ាស់សម្រាប់បុរសពេញវ័យដែលត្រូវនៅក្នុងផ្ទះបាយជានិច្ច។ គាត់មានអារម្មណ៍ថាថប់ដង្ហើម និងត្រូវបានគាបសង្កត់ ហើយគាត់គ្រាន់តែបំពេញភារកិច្ចរបស់គាត់តាមរបៀបធ្វើឱ្យរួចតែពីដៃ។ រហូតដល់គាត់បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបគាត់យល់ពីសារៈសំខាន់ពិតនៃភារកិច្ចរបស់គាត់ ហើយទីបំផុតមានអារម្មណ៍ថាបានរួចផុត ហើយគាត់ចាប់ផ្តើមបំពេញភារកិច្ចរៀបចំទទួលភ្ញៀវដោយចិត្តខ្នះខ្នែង។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត