វីដេអូតន្រ្តីទំនុកបរិសុទ្ធ | ខ្ញុំសង្ឃឹមថាខ្ញុំបាននៅជាមួយព្រះជាម្ចាស់រៀងរាល់ថ្ងៃ | MV
15-09-2020
នៅថ្ងៃដែលយើងចែកផ្លូវជាមួយព្រះជាម្ចាស់
ទ្រង់មានស្នាមញញឹមនៅលើព្រះភ័ក្ត្ររបស់ទ្រង់
ទ្រង់បានទតមកក្រោយ ហើយរាព្រះហស្ដមកកាន់យើង
យើងឃើញទ្រង់ទៅដោយស្ងៀមស្ងាត់ ដោយពោពេញដោយទឹកភ្នែក
ដោយសារតែពួកជំនុំត្រូវការទ្រង់ ខ្ញុំមិនអាចសុំឱ្យទ្រង់គង់នៅបានទេ
ខ្ញុំបានមើលខ្នងរបស់ទ្រង់នៅពេលដែលទ្រង់បានយាងដើរទៅឆ្ងាយ
ខ្ញុំបានរក្សាការដាស់តឿនរបស់ទ្រង់នៅក្នុងដួងចិត្តខ្ញុំ
នៅដែលពេលខ្ញុំខ្សោយ ខ្ញុំគិតពីតម្លៃដែលព្រះជាម្ចាស់បានបង់ថ្លៃ
ក្ដីស្រលាញ់របស់ព្រះជាម្ចាស់ដែលយកចិត្តទុកដាក់
ចំពោះមនុស្ស និងព្រះបន្ទូលដ៏មានឬទ្ធានុភាពរបស់ទ្រង់
ធ្វើឲ្យចិត្តរបស់ខ្ញុំរំភើប និងកក់ក្តៅ
ខ្ញុំមានអារម្មណ៍ជំពាក់ព្រះគុណព្រះជាម្ចាស់ខ្លាំងណាស់
ខ្ញុំស្អប់ខ្លួនឯងដែលយកចិត្តទុកដាក់អំពីសាច់ឈាមរបស់ខ្ញុំខ្លាំងពេក
ហើយខ្ញុំមានអារម្មណ៍ថាមិនមានតម្លៃដែលរស់នៅចំពោះទ្រង់
នៅពេលដែលខ្ញុំគិតអំពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់
ដួងចិត្តរបស់ខ្ញុំត្រូវបានលើកទឹកចិត្តទ្វេដង
ខ្ញុំចង់បំពេញភារកិច្ចរបស់ខ្ញុំដើម្បីតបស្នងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់
ហើយខ្ញុំមានអារម្មណ៍ថាកម្ពស់របស់ខ្ញុំគឺតូចណាស់
តើនៅពេលណាទើបខ្ញុំនឹងក្លាយជាមនុស្សម្នាក់ដែលអាច
ធ្វើជាបន្ទាល់ដល់ព្រះជាម្ចាស់ និងអាចបម្រើទ្រង់បាន?
ខ្ញុំតាំងចិត្តអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់
ដើម្បីឲ្យជីវិតរបស់ខ្ញុំរីកចម្រើនយ៉ាងឆាប់រហ័ស
ខ្ញុំពិតជាចង់នៅក្បែរព្រះជាម្ចាស់
និងប្រាប់រឿងសម្ងាត់ដល់ទ្រង់ដោយការទុកចិត្តជាច្រើន
នឹកឃើញដល់ទិដ្ឋភាពដែលយើងនៅជាមួយគ្នា
ដួងចិត្តរបស់ខ្ញុំពោរពេញដោយភាពរីករាយ
ព្រះជាម្ចាស់គង់នៅដោយបន្ទាបខ្លួនក្នុងចំណោមមនុស្ស
ដោយផ្ដល់ឱ្យយើងនូវសេចក្ដីពិត និងជីវិត
យើងមើលទៅទ្រង់ដោយដួងចិត្តរបស់យើង
និងចង់នៅជាមួយទ្រង់ជារៀងរាល់ថ្ងៃ
ខ្ញុំពិតជាចង់នៅក្បែរព្រះជាម្ចាស់
និងប្រាប់រឿងសម្ងាត់ដល់ទ្រង់ដោយការទុកចិត្តជាច្រើន
នឹកឃើញដល់ទិដ្ឋភាពដែលយើងនៅជាមួយគ្នា
ដួងចិត្តរបស់ខ្ញុំពោរពេញដោយភាពរីករាយ
ព្រះជាម្ចាស់គង់នៅដោយបន្ទាបខ្លួនក្នុងចំណោមមនុស្ស
ដោយផ្ដល់ឱ្យយើងនូវសេចក្ដីពិត និងជីវិត
យើងមើលទៅទ្រង់ដោយដួងចិត្តរបស់យើង
និងចង់នៅជាមួយទ្រង់ជារៀងរាល់ថ្ងៃ
យើងមើលទៅទ្រង់ដោយដួងចិត្តរបស់យើង
និងចង់នៅជាមួយទ្រង់ជារៀងរាល់ថ្ងៃ
ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»
គ្រោះមហន្តរាយបានកំពុងកើតឡើងជាបន្តបន្ទាប់នៅគ្រប់ទីកន្លែងកណ្តឹងរោទិ៍នៃគ្រាចុងក្រោយបានបន្លឺឡើងរួចហើយ។ សូមចុចលើប៊ូតុង ដើម្បីជួយអ្នកនិងក្រុមគ្រួសាររកឃើញវិធីទទួលបានការការពារពីព្រះជាម្ចាស់ នៅក្នុងគ្រោះមហន្តរាយ។
ប្រភេទវីដេអូផ្សេងទៀត