មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីជំនឿដ៏ពិត | តើសេចក្ដីជំនឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការក្បត់ព្រះអម្ចាស់យេស៊ូវឬទេ?

18-05-2022

ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះគ្រីស្ទនៃគ្រាចុងក្រោយ បានលេចមក និងធ្វើកិច្ចការ ដោយសម្ដែងចេញសេចក្ដីពិតដើម្បីសង្គ្រោះមនុស្សជាតិ។ ព្រះបន្ទូលលេចមកជាសាច់ឈាម ដែលមានព្រះបន្ទូលរាប់លានត្រូវបានដាក់តាមអនឡាញ ដោយបញ្ចេញពន្លឺពីកើតទៅលិចដូចពន្លឺដ៏អស្ចារ្យ និងរង្គោះរង្គើពិភពលោកទាំងមូល។ មនុស្សកាន់តែច្រើនពីប្រទេស សាសនា និងនិកាយទាំងអស់ដែលស្រឡាញ់សេចក្ដីពិត បានអានព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងទទួលយកទ្រង់យ៉ាងអន្ទះសា។ ដំណឹងល្អពីនគរព្រះ កំពុងតែផ្សព្វផ្សាយ និងសាយភាយដោយកម្លាំង និងចលករដ៏ឥតឈប់ឈរ ដោយបំពេញទាំងស្រុងនូវសេចក្ដីទំនាយរបស់ព្រះគម្ពីរ៖ «ហើយនៅគ្រាចុងក្រោយ វានឹងលេចជារូបរាងថា ភ្នំនៃដំណាក់របស់ព្រះយេហូវ៉ានឹងត្រូវបានតាំងឡើងនៅលើកំពូលភ្នំនានា ហើយក៏នឹងត្រូវតម្កើងឡើងខ្ពស់លើសទាំងភ្នំតូចៗដែរ ហើយគ្រប់ទាំងប្រជាជាតិនឹងហូរទៅកាន់ទីនោះ» (អេសាយ ២:២)។ «ឯពន្លឺផ្លេកបន្ទោរ ចេញពីទិសខាងកើត ហើយចាំងពន្លឺទៅទិសខាងលិចលឿនយ៉ាងណា ដំណើរយាងមករបស់កូនមនុស្ស ក៏យ៉ាងនោះដែរ» (ម៉ាថាយ ២៤:២៧)។ ទោះបីជាយ៉ាងណាក៏ដោយ នៅតែមានអ្នកជឿជាច្រើនដែលមិនទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា ពីព្រោះទ្រង់មើលទៅដូចជាបុគ្គលធម្មតាម្នាក់ និងមិនយាងមកលើពពកក្នុងរូបអង្គរបស់ព្រះអម្ចាស់យេស៊ូវ ឬពីព្រោះព្រះដ៏មានគ្រប់ព្រះចេស្ដាមិនត្រូវបានហៅជាព្រះយេស៊ូវ ហើយព្រះគម្ពីរមិនដែលលើកឡើងពីព្រះនាម «ព្រះដ៏មានគ្រប់ព្រះចេស្ដា» ឡើយ។ ហើយពួកគេថែមទាំងថ្កោលទោសថា ការជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា ជាការក្បត់នឹងព្រះអម្ចាស់យេស៊ូវទៀតផង។ ជាលទ្ធផល ពួកគេមិនទាន់បានស្វាគមន៍ព្រះអម្ចាស់នៅឡើយ ប៉ុន្តែត្រូវបានប្រគល់ឱ្យគ្រោះមហន្តរាយ។ ដូច្នេះ តើការទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដាពិតជាការក្បត់ព្រះអម្ចាស់យេស៊ូវឬអត់? នៅក្នុងឈុតរបស់ការស្វែងរកសេចក្ដីជំនឿដ៏ពិតនេះ ពួកយើងអាចសិក្សាបន្ថែមទៀតអំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ហើយព្យាយាមស្វែងរក​ចម្លើយ។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល