មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីជំនឿដ៏ពិត | តើការដើរតាមមេដឹកនាំសាសនាគឺជាការដើរតាមព្រះជាម្ចាស់ឬ?

17-07-2022

កាលពី ២០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដ៏ជាព្រះអង្គសង្គ្រោះរបស់យើង បានយាងមកបំពេញកិច្ចនៃការប្រោសលោះ។ ដោយសារតែអ្នកកាន់សាសនាយូដាភាគច្រើនបានគោរពតាមមេដឹកនាំសាសនានិងពួកផារិស៊ី ពួកគេក៏បានដើរតាមពួកទទឹងនឹងព្រះគ្រីស្ទនៅក្នុងការថ្កោលទោស និងបដិសេធព្រះអម្ចាស់យេស៊ូវ ហើយចុងក្រោយក៏បានរួមដៃគ្នាឆ្កាងទ្រង់។ ការនេះធ្វើឱ្យពួកគេទទួលការផ្តន្ទាទោស និងការដាក់ទោសពីព្រះជាម្ចាស់ ដោយបំផ្លាញសាសន៍អ៊ីស្រាអែលអស់ ២០០០ ឆ្នាំ។ ព្រះអម្ចាស់យេស៊ូវបានយាងត្រឡប់មកវិញនៅគ្រាចុងក្រោយជាព្រះដ៏មានគ្រប់ព្រះចេស្តាដែលបានយកកំណើតជាមនុស្ស ដោយសម្តែងចេញនូវសេចក្តីពិត និងបំពេញកិច្ចការនៃការជំនុំជម្រះដើម្បីបន្សុទ្ធនិងសង្គ្រោះមនុស្សជាតិទាំងស្រុង។ ទ្រង់ក៏ប្រឈមនឹងការថ្កោលទោសទាំងឆ្កួតលីលា និងការទាស់ទទឹងពីមេដឹកនាំសាសនាផងដែរ។ ដោយសារតែមនុស្សជាច្រើននៅក្នុងពិភពសាសនាសព្វថ្ងៃនេះ ថ្វាយបង្គំបុព្វជិតរបស់ពួកគេទាំងងងឹតងងល់ ទើបពួកគេជឿថា មេដឹកនាំសាសនារបស់ពួកគេត្រូវបានព្រះជាម្ចាស់ចាត់តាំង ថាការស្តាប់បង្គាប់ពួកនោះ គឺជាការស្តាប់បង្គាប់ព្រះជាម្ចាស់។ ម៉្លោះហើយ ពួកគេខ្លាចមិនហ៊ានពិនិត្យសួរ និងទទួលយកសេចក្ដីពិតទេ ទោះបីជាពួកគេឃើញច្បាស់ថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាសេចក្តីពិត ថាជាព្រះបន្ទូលដ៏មានព្រះចេស្តា មានសិទ្ធិអំណាច និងមកអំពីព្រះជាម្ចាស់ក៏ដោយ។ ផ្ទុយទៅវិញ ពួកគេបែរជាដើរតាមពួកបុព្វជិតក្នុងការថ្កោលទោសព្រះអម្ចាស់យេស៊ូវដែលបានយាងត្រឡប់មកវិញ ដោយបាត់បង់ឱកាសទទួលស្វាគមន៍ព្រះអម្ចាស់ និងធ្លាក់ទៅក្នុងគ្រោះមហន្តរាយ។ នេះពិតជាគួរឱ្យខ្មាសអៀនណាស់! ដូច្នេះ តើមេដឹកនាំសាសនាពិតជាត្រូវបានព្រះជាម្ចាស់ចាត់តាំងមកមែនដែរឬទេ? តើការចុះចូលជាមួយពួកគេ គឺដូចគ្នានឹងការដើរតាមព្រះជាម្ចាស់ដែរឬទេ? វគ្គការស្វែងរកសេចក្ដីជំនឿដ៏ពិតនេះ នឹងនាំអ្នកឱ្យស្វែងរកសេចក្តីពិត និងស្វែងរកចម្លើយនេះបាន។

មើល​​បន្ថែម​

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ចែក​រំលែក

លុប​ចោល