ខ្សែភាពយន្តគ្រីស្ទាន «វាគឺជាការល្អក្នុងការជឿលើព្រះជាម្ចាស់» Only God Can Save Man From Pain
15-03-2022
ដើម្បីរកប្រាក់ឱ្យបានគ្រប់គ្រាន់សម្រាប់ការរស់នៅក្នុងជីវិតល្អប្រសើរ ឌីង រូលីន និងស្វាមីរបស់គាត់ បានខំធ្វើការងារយ៉ាងខ្លាំងដើម្បីបើកដំណើរការភោជនីយដ្ឋានមួយ។ ប៉ុន្តែដោយសារការកេងប្រវ័ញ្ច និងការធ្វើបាបពីសំណាក់រដ្ឋាភិបាលស៊ីស៊ីភី ពួកគេបានជាប់បំណុលគេយ៉ាងច្រើន និងគ្មានជម្រើសអ្វីក្រៅពីទៅធ្វើការនៅបរទេសឡើយ។ ដើម្បីរកប្រាក់ឱ្យបានច្រើន ឌីង រូលីន បានធ្វើការងារពីរកន្លែង។ បន្ទុកដ៏ធ្ងន់នៃការងាររបស់គាត់ និងការមិនយកចិត្តទុកដាក់របស់មនុស្សនៅជុំវិញខ្លួនគាត់ ធ្វើឱ្យគាត់ដឹងពីការឈឺចាប់ និងការគ្មានអ្នកជួយដោយការរស់នៅដើម្បីប្រាក់។ នៅពេលកំពុងឈឺចាប់ និងវង្វេងក្នុងគំនិតនោះ គាត់ជួបមិត្តរៀនជាមួយគ្នាកាលពីថ្នាក់វិទ្យាល័យឈ្មោះ លីន ហ្ស៊ីស៊ិន។ ក្នុងការជជែកគ្នារបស់ពួកគេ ឌីង រូលីន ឃើញថា លីន ហ្ស៊ីស៊ិន បានចាប់យល់ពីរឿងជាច្រើនដោយសារសេចក្ដីជំនឿរបស់គាត់លើព្រះជាម្ចាស់។ ដោយមានវត្តមានរបស់ព្រះជាម្ចាស់ គាត់មានអារម្មណ៍ស្ងប់សុខខាងវិញ្ញាណ និងសុភមង្គល និងរស់នៅដោយធូរស្បើយក្នុងចិត្ត ក្នុងសភាពងាយស្រួល ដែលធ្វើឱ្យ ឌីង រូលីន ចង់ជឿលើព្រះជាម្ចាស់ដែរ។ ក្រោយមក ដើម្បីរកប្រាក់ឱ្យបានកាន់តែច្រើន ឌីង រូលីន និងស្វាមីរបស់គាត់បានទិញភោជនីយដ្ឋានមួយកន្លែង ប៉ុន្តែការអស់កម្លាំងរយៈពេលយូរ បានបណ្ដាលឱ្យ ឌីង រូលីន ធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ ដែលចុងក្រោយធ្វើឱ្យគាត់អាចប្រឈមនឹងការខ្វិនបាន។ ទុក្ខវេទនានៃជំងឺរបស់គាត់ ធ្វើឱ្យ ឌីង រូលីន ចាប់ផ្ដើមឆ្លុះបញ្ចាំងពីជីវិត។ តើមនុស្សគួររស់នៅដោយបែបណា? តើវាមានតម្លៃនឹងលះបង់ជីវិតរបស់ខ្លួនដើម្បីទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះដែរទេ? តើប្រាក់កាសអាចជួយមនុស្សឱ្យគេចផុតពីភាពឥតន័យខ្លឹមសារ និងសេចក្ដីសោកសង្រេងបានទេ? តើវាអាចសង្គ្រោះមនុស្សឱ្យរួចពីសេចក្ដីស្លាប់បានទេ? តាមរយៈការប្រកបគ្នារបស់គាត់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឌីង រូលីន ក៏អាចមើលឃើញច្បាស់អំពីចម្លើយចំពោះសំណួរអំពីជីវិតទាំងនេះ គាត់បានរៀនអំពីចំណុចសំខាន់ៗជាងគេក្នុងការស្វែងរកនៅក្នុងជីវិត ហើយចុងក្រោយគាត់បានធូរស្បើយខាងវិញ្ញាណ។ តាមរយៈការណែនាំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឌីង រូលីន ចុងក្រោយបានរកឃើញនូវសុភមង្គលក្នុងជីវិត ...
គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?
ប្រភេទវីដេអូផ្សេងទៀត