ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៥២

06-05-2021

សាតាំងប្រើវិធីសាស្ត្រជាច្រើននេះ ដើម្បីធ្វើឲ្យមនុស្សពុករលួយ។ មនុស្សមានចំណេះដឹង និងការយល់ដឹងអំពីគោលការណ៍វិទ្យាសាស្ត្រខ្លះៗ មនុស្សរស់នៅក្រោមឥទ្ធិពលនៃវប្បធម៌បែបប្រពៃណី ហើយមនុស្សគ្រប់រូបគឺជាអ្នកស្នង និងជាអ្នកផ្ទេរនៃវប្បធម៌បែបប្រពៃណីនេះ។ មនុស្សត្រូវបានជាប់ចំណងក្នុងការបន្តវប្បធម៌បែបប្រពៃណីដែលសាតាំងបានបន្សល់ទុកដល់គេ ហើយមនុស្សក៏ត្រូវសម្របខ្លួនតាមនិន្នាការសង្គម ដែលសាតាំងផ្ដល់ឲ្យដល់មនុស្សជាតិផងដែរ។ មនុស្សមិនអាចផ្ដាច់ខ្លួនចេញពីសាតាំងបានឡើយ គេសម្របតាមអ្វីៗគ្រប់យ៉ាងដែលសាតាំងធ្វើគ្រប់ពេល ទទួលយកការអាក្រក់ ការបញ្ឆោត ការព្យាបាទ និងភាពក្អេងក្អាងរបស់វា។ នៅពេលដែលមនុស្សចាប់ផ្ដើមមាននិស្ស័យទាំងនេះរបស់សាតាំង តើពួកគេមានជីវិតដ៏រីករាយ ឬក៏ទុក្ខព្រួយនៅក្នុងចំណោមមនុស្សជាតិដ៏ពុករលួយនេះ? (ទុក្ខព្រួយ។) ហេតុអ្វីបានជាអ្នកនិយាយបែបនេះ? (គឺដោយសារតែមនុស្សត្រូវបានជាប់ចំណង និងត្រូវបានគ្រប់គ្រង ដោយរឿងដ៏ពុករលួយទាំងនេះ ពួកគេរស់នៅក្នុងអំពើបាប ហើយត្រូវបានហ៊ុមព័ទ្ធដោយបញ្ហាដ៏លំបាក។) មនុស្សខ្លះពាក់វ៉ែនតា មើលទៅហាក់ដូចជាមនុស្សមានបញ្ញាខ្លាំងអ៊ីចឹង។ សម្ដីសំដៅរបស់ពួកគេគួរឲ្យគោរព ប្រកបដោយវោហាសព្ទ និងវិចារណញ្ញាណ ហើយដោយសារតែពួកគេបានឆ្លងកាត់រឿងរ៉ាវជាច្រើន ដូច្នេះ ពួកគេអាចមានបទពិសោធន៍ និងប្រាជ្ញាវៃឆ្លាតជាច្រើនផងដែរ។ ពួកគេអាចនិយាយយ៉ាងល្អិតល្អន់អំពីរឿងតូចធំ ហើយពួកគេក៏ចេះវាយតម្លៃពីភាពពិតត្រង់ និងចេះថ្លឹងថ្លែងផងដែរ។ អ្នកខ្លះអាចមើលទៅកាន់ឥរិយាបថ និងរូបរាងរបស់មនុស្សទាំងនេះ ព្រមទាំងមើលអត្តចរិត ភាពជាមនុស្ស ការប្រព្រឹត្តិរបស់គេផងដែរ ហើយរកមិនឃើញកំហុសទាល់តែសោះ។ មនុស្សបែបនេះគឺជាមនុស្សដែលចេះសម្របខ្លួនយ៉ាងល្អទៅតាមនិន្នាការសង្គមបច្ចុប្បន្ន។ ទោះបីមនុស្សទាំងនេះអាចមានវ័យចាស់ជាងក៏ដោយ ក៏ពួកគេមិនដែលនៅក្រោយនិន្នាការតាមពេលវេលា និងមិនដែលចាស់ហួសអាយុរៀនសូត្របាននោះឡើយ។ នៅផ្នែកខាងលើ គ្មាននរណាម្នាក់អាចរកឃើញកំហុសរបស់មនុស្សនេះឡើយ ប៉ុន្តែនៅខាងក្នុងវិញ ពួកគេត្រូវបានអារក្សធ្វើឲ្យពុករលួយទាំងស្រុងតែម្ដង។ ទោះបីជាមិនអាចរកឃើញកំហុសពីសំបកក្រៅជាមួយមនុស្សទាំងនេះក្ដី ទោះបីនៅផ្នែកខាងក្រៅ ពួកគេហាក់ដូចជាទន់ភ្លន់ ថ្លៃថ្នូរ ចេះដឹង មានក្រមសីលធម៌ល្អ និងមានសុចរិតភាព ហើយទោះបីទាក់ទងនឹងចំណេះដឹង ពួកគេគ្មានអ្វីដែលអន់ជាងពួកយុវជនក៏ដោយ ប៉ុន្តែទាក់ទងនឹងធម្មជាតិ និងសារជាតិរបស់គេ មនុស្សបែបនេះគឺជាគំរូទាំងស្រុង និងជាគំរូនៃការរស់នៅរបស់សាតាំង ពួកគេគឺជាអ្នកស្នងរូបរបស់សាតាំង។ នេះគឺជា «ផលផ្លែ» នៃសេចក្តីពុករលួយរបស់សាតាំងចំពោះមនុស្ស។ អ្វីដែលខ្ញុំបាននិយាយអាចធ្វើឲ្យអ្នករាល់គ្នាឈឺចាប់ ប៉ុន្តែវាជាការពិត។ ចំណេះដឹងដែលមនុស្សរៀន វិទ្យាសាស្ត្រដែលគេយល់ និងមធ្យោបាយដែលគេជ្រើសរើស ដើម្បីសម្របខ្លួនជាមួយនិន្នាការសង្គម គឺជាឧបករណ៍ទាំងអស់ដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សពុករលួយ។ នេះគឺជាការពិត។ ដូច្នេះ មនុស្សរស់នៅក្នុងនិស្ស័យមួយដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយទាំងស្រុង ហើយមនុស្សគ្មានផ្លូវនឹងដឹងអំពីអ្វីទៅជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ឬអ្វីទៅជាសារជាតិរបស់ព្រះជាម្ចាស់នោះឡើយ។ នេះគឺដោយសារតែនៅលើផ្នែកខាងក្រៅ គេមិនអាចរកឃើញកំហុសជាមួយផ្លូវដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ ហើយតាមរយៈឥរិយាបថរបស់មនុស្សម្នាក់ គេមិនអាចដឹងអំពីអ្វីដែលខុសផងនោះ។ មនុស្សគ្រប់គ្នាទៅធ្វើកិច្ចការរបស់គេតាមធម្មតា ហើយរស់នៅក្នុងជីវិតរបស់គេតាមធម្មតា ហើយគេអានសៀវភៅ និងកាសែតតាមធម្មតា ពួកគេសិក្សា និងនិយាយតាមធម្មតា។ មនុស្សខ្លះបានរៀននូវក្រមសីលធម៌មួយចំនួន ហើយគេពូកែនិយាយ មានការយល់ដឹង និងចេះរួសរាយរាក់ទាក់ ចេះជួយយកអាសា និងចិត្តល្អ ហើយមិនឈ្លោះប្រកែក ឬកេងចំណេញលើមនុស្សឡើយ។ យ៉ាងណាមិញ និស្ស័យសាតាំងដ៏ពុករលួយរបស់គេត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងពួកគេ ហើយសារជាតិនេះមិនអាចត្រូវបានផ្លាស់ប្រែ តាមរយៈការពឹងអាងលើកិច្ចខិតខំពីខាងក្រៅនោះឡើយ។ ដោយសារតែសារជាតិនេះ មនុស្សមិនអាចដឹងអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ហើយទោះបីជាសារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បានកំពុងតែបង្ហាញចេញទៅកាន់មនុស្សក៏ដោយ ក៏មនុស្សមិនយកចិត្តទុកដាក់មើលដែរ។ នេះគឺដោយសារតែសាតាំងបានកាន់កាប់ទាំងស្រុងលើអារម្មណ៍ យោបល់ ទស្សនៈ និងគំនិតរបស់មនុស្ស តាមរយៈមធ្យោបាយផ្សេងៗរួចទៅហើយ។ ការកាន់កាប់ និងសេចក្តីពុករលួយនេះមិនមែនបណ្ដោះអាសន្ន ឬម្ដងម្កាលឡើយ ប៉ុន្តែវាមានវត្តមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ដូច្នេះ មនុស្សជាច្រើនសន្ធឹកសន្ធាប់ដែលបានជឿលើព្រះជាម្ចាស់រយៈពេលបី ឬបួនឆ្នាំ ឬសូម្បីតែប្រាំ ឬប្រាំមួយឆ្នាំ ក៏នៅតែទទួលយកគំនិត ទស្សនៈ តក្កៈ និងទស្សនវិជ្ជាអាក្រក់ទាំងនេះ ដែលសាតាំងបានបណ្ដុះនៅក្នុងពួកគេ ទុកដូចជាកំណប់ ហើយពួកគេមិនអាចបោះបង់វាបានឡើយ។ ដោយសារតែមនុស្សបានទទួលយកការអាក្រក់ ភាពក្អេងក្អាង និងការព្យាបាទដែលចេញមកពីធម្មជាតិរបស់សាតាំង ដូច្នេះ ដោយចៀសមិនផុត នៅក្នុងទំនាក់ទំនងអន្តរបុគ្គលរបស់មនុស្ស ជារឿយៗ វាមាននូវជម្លោះ ការឈ្លោះប្រកែក និងការមិនចុះសម្រុងគ្នា ដែលកើតចេញពីធម្មជាតិដ៏ក្អេងក្អាងរបស់សាតាំង។ ប្រសិនបើសាតាំងបានផ្ដល់ឲ្យមនុស្សជាតិនូវរឿងវិជ្ជមាន ឧទាហរណ៍ ប្រសិនបើលទ្ធិខុងជឺ (Confucianism) និងលទ្ធិតាវ (Taoism) ស្ដីអំពីវប្បធម៌បែបប្រពៃណី ដែលមនុស្សបានទទួលយក គឺជារឿងល្អ នោះមនុស្សប្រភេទស្រដៀងគ្នានោះគួរតែអាចចុះសម្រុងជាមួយគ្នា ក្រោយពេលទទួលយករឿងទាំងនោះបាត់ទៅហើយ។ ដូច្នេះ ហេតុអ្វីបានជានៅតែមានការបែកបាក់ដ៏ធំមួយរវាងមនុស្សដែលបានទទួលយករឿងដូចគ្នានោះ? ហេតុអ្វីបានជាដូច្នេះ? វាគឺដោយសារតែរឿងទាំងនេះចេញមកពីសាតាំង ហើយសាតាំងបង្កើតឲ្យមានការបែកបាក់នៅក្នុងចំណោមមនុស្ស។ រឿងដែលមកពីសាតាំងដែលផ្ដល់ឲ្យមនុស្ស មិនថាសម្បកក្រៅ វាមើលទៅហាក់ដូចជាថ្លៃថ្នូរ ឬអស្ចារ្យបែបណា ប៉ុន្តែ វាលាតត្រដាងចេញពីក្នុងជីវិតរបស់មនុស្សតែភាពក្អេងក្អាងប៉ុណ្ណោះ ហើយវាគ្មានអ្វីក្រៅពីការបោកបញ្ឆោតនៃធម្មជាតិដ៏អាក្រក់របស់សាតាំងនោះឡើយ។ តើវាមិនបែបនេះទេឬ? មនុស្សម្នាក់ដែលអាចក្លែងបន្លំខ្លួន ដែលមានចំណេះដឹងដ៏ច្រើន ឬដែលមានការអប់រំយ៉ាងល្អ ក៏នៅតែមានពេលពិបាកក្នុងការគ្របបាំងនិស្ស័យសាតាំងដ៏ពុករលួយរបស់គេផងដែរ។ គឺអាចនិយាយបានថា មិនថាបុគ្គលម្នាក់ខំបិទបាំងខ្លួនតាមរបៀបជាច្រើនប៉ុនណា មិនថាអ្នកគិតថា ពួកគេជាពួកបរិសុទ្ធក៏ដោយ ឬប្រសិនបើអ្នកគិតថា ពួកគេជាមនុស្សល្អឥតខ្ចោះ ឬប្រសិនបើអ្នកគិតថា ពួកគេជាទេវតា មិនថាអ្នកគិតថា ពួកគេបរិសុទ្ធយ៉ាងណា តើអ្វីទៅជាជីវិតពិតរបស់គេនៅពីក្រោយឆាកនោះ? តើអ្នកមើលឃើញសារជាតិអ្វីខ្លះនៅក្នុងការបើកសម្ដែងនៃនិស្ស័យរបស់គេ? ដោយគ្មានចម្ងល់ អ្នកនឹងមើលឃើញពីនិស្ស័យដ៏អាក្រក់របស់សាតាំង។ តើអាចនិយាយបែបនេះបានទេ? (ពិតជាបាន។) ឧទាហរណ៍ ឧបមាថា អ្នកស្គាល់មនុស្សដ៏ស្និទ្ធស្នាលម្នាក់ ជាអ្នកដែលអ្នករាល់គ្នាគិតថា ជាមនុស្សល្អ ប្រហែលជាមនុស្សម្នាក់ដែលអ្នកចាត់ទុកជាបុគ្គលគំរូ។ ជាមួយកម្ពស់បច្ចុប្បន្នរបស់អ្នក តើអ្នកគិតដូចម្ដេចអំពីពួកគេ? ជាដំបូង អ្នកវាយតម្លៃមើលថាតើបុគ្គលប្រភេទនេះមានភាពជាមនុស្ស ថាតើគេជាមនុស្សទៀងទ្រង់ ថាតើគេមានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់មនុស្ស ថាតើពាក្យសម្ដី និងទង្វើរបស់គេជួយ និងផ្ដល់ជាប្រយោជន៍ដល់អ្នកដទៃដែរឬយ៉ាងណា។ (ពួកគេមិនអាចឡើយ។) តើអ្វីទៅជាចិត្តសប្បុរស ចិត្តស្រឡាញ់ ឬចិត្តល្អ ដែលមនុស្សទាំងនេះបើកសម្ដែងនោះ? ទាំងអស់សុទ្ធតែជាការក្លែងក្លាយ វាសុទ្ធតែជាសំបកក្រៅប៉ុណ្ណោះ។ នៅពីក្រោយសំបកក្រៅនេះ វាមាននូវគោលបំណងលាក់កំបាំងដ៏អាក្រក់៖ ដើម្បីធ្វើឲ្យបុគ្គលនោះទទួលបានការគោរព និងជាបុគ្គលគំរូប៉ុណ្ណោះ។ តើអ្នករាល់គ្នាមើលឃើញការនេះយ៉ាងច្បាស់ដែរឬទេ? (ឃើញហើយ។)

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល