ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១៥៧

06-05-2021

វាមានភាពស្រដៀងគ្នាជាច្រើនរវាងវប្បធម៌បុរាណ និងអបិយជំនឿ ក៏ប៉ុន្តែភាពខុសគ្នានោះ គឺថាវប្បធម៌បុរាណ មានរឿងរ៉ាវ ឯកសារយោង និងប្រភពមួយជាក់លាក់។ សាតាំងបានប្រឌិត និងបង្កើតរឿងព្រេងឬរឿងរ៉ាវជាច្រើន ដែលមាននៅក្នុងសៀវភៅប្រវត្តិសាស្រ្តដែលធ្វើឱ្យមនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះតួលេខវប្បធម៌ ឬ អបិយជំនឿជាដើម។ ឧទាហរណ៍នៅក្នុងប្រទេសចិនមានរឿងព្រេងល្បីៗមួយចំនួនដូចជា៖ «មនុស្សអមតៈទាំង៨ នាក់ ដែលឆ្លងកាត់សមុទ្រ» «ដំណើរផ្សងព្រេងរបស់លោកគ្រូថាងចេង» «អធិរាជមេឃា» «ទេវបុត្រណាចាយកឈ្នះលើស្តេចនាគ» និង «ពិធីតែងតាំងទេវតា» ជាដើម។ តើអ្វីៗទាំងនេះមិនមាននៅក្នុងគំនិតរបស់មនុស្សទេឬអី? ទោះបីជាអ្នកខ្លះមិនដឹងសាច់រឿងលម្អិតទាំងអស់នេះក៏ដោយ ក៏អ្នកនៅតែដឹងរឿងរ៉ាវទូទៅ ហើយខ្លឹមសារទូទៅនេះ នឹងដក់នៅក្នុងចិត្ត និងគំនិតរបស់អ្នក ដែលធ្វើឲ្យអ្នកមិនអាចបំភ្លេចវាបានឡើយ។ ទាំងនេះគឺជាគំនិត ឬរឿងព្រេងផ្សេងៗដែលសាតាំងបានរៀបចំសម្រាប់មនុស្សតាំងពីយូរយារណាស់មកហើយ ហើយវាត្រូវបានផ្សព្វផ្សាយនៅក្នុងសម័យកាលខុសៗគ្នា។ រឿងទាំងនេះបង្កអន្តរាយដោយផ្ទាល់ និងស៊ីរូងព្រលឹងមនុស្សបន្តិចម្តងៗ ព្រមទាំងដាក់អំពើ (មន្តអាគម) លើមនុស្សមួយហើយមួយទៀត។ នោះគឺមានន័យថា នៅពេលដែលអ្នកបានទទួលយកវប្បធម៌បុរាណ រឿងព្រេង ឬរឿងអបិយជំនឿបែបនេះ ហើយនៅពេលដែលពួកវាត្រូវបានកកើតឡើងនៅក្នុងគំនិតរបស់អ្នក ព្រមទាំងបានដក់ជាប់នៅក្នុងចិត្តរបស់អ្នកហើយនោះ គឺប្រៀបដូចជាអ្នកត្រូវអំពើ (មន្តអាគម) អ៊ីចឹង គឺអ្នកបានជាប់នៅក្នុងសំណាញ់ និងរងឥទ្ធិពលពីអន្ទាក់នៃវប្បធម៌ ផ្នត់គំនិត និងរឿងព្រេងបុរាណទាំងអស់នោះ។ ពួកវាជះឥទ្ធិពលលើជីវិតរបស់អ្នក ទស្សនៈជីវិតរបស់អ្នក ហើយនិងការវិនិច្ឆ័យទៅលើរឿងរ៉ាវផ្សេងៗរបស់អ្នកដែរ។ លើសពីនេះទៅទៀត ពួកវាក៏ជះឥទ្ធិពលលើការស្វែងរកផ្លូវពិតនៃជីវិតរបស់អ្នកដែរ។ វាគឺពិតជាដាក់អំពើ (មន្តអាគម) មួយដ៏អាក្រក់បំផុត។ សូមព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពរបស់អ្នក គឺអ្នកមិនអាចបេះវាចេញពីអ្នកបានទេ អ្នកចញ្ច្រាំវា តែវាអត់ខ្ទេចទេ អ្នកវាយវា តែវាមិនឈឺទេ។ លើសពីនេះទៀត ក្រោយពីមនុស្សធ្លាក់ទៅក្នុងអំពើ (មន្តអាគម) ប្រភេទនេះហើយ នោះពួកគេនឹងចាប់ផ្តើមថ្វាយបង្គំសាតាំង ព្រមទាំងបង្កើតរូបភាពរបស់សាតាំងនៅក្នុងចិត្តរបស់ពួកគេដោយមិនដឹងខ្លួន។ អាចនិយាយម៉្យាងទៀតបានថា គឺពួកគេយកសាតាំងធ្វើជារូបព្រះរបស់ពួកគេ ជារបស់សម្រាប់ពួកគេ គោរពថ្វាយបង្គំ និងទុកជាទីសង្ឃឹម ហើយជាងនេះទៀតគឺ ពួកគេចាត់ទុកវាជាព្រះថែមទៀតផង។ រឿងទាំងនេះស្ថិតនៅក្នុងចិត្តរបស់មនុស្ស វាបានគ្រប់គ្រងពាក្យសម្ដី និងការប្រព្រឹត្ដិរបស់ពួកគេដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត ពីដំបូងឡើយ អ្នកចាត់ទុករឿងបុរាណ និងរឿងព្រេងនិទានទាំងនេះជារឿងមិនពិត ក៏ប៉ុន្តែក្រោយមកទៀត អ្នកបែរជាទទួលស្គាល់អត្ថិភាពរបស់ពួកវាដោយមិនដឹងខ្លួន ដោយធ្វើឲ្យពួកវាក្លាយជារូបភាពពិត ព្រមទាំងប្រែក្លាយវាទៅជាវត្ថុពិតដែលមានជីវិតទៅវិញ។ ដោយការធ្វេសប្រហែសរបស់អ្នក អ្នកក៏ទទួលគំនិតទាំងនេះ និងអត្ថិភាពនៃវត្ថុទាំងនេះដោយមិនដឹងខ្លួន។ អ្នកក៏ទទួលអារក្ស សាតាំង រួមនិងរូបព្រះជាច្រើន ចូលទៅក្នុងផ្ទះរបស់អ្នក និងទៅក្នុងចិត្តរបស់អ្នកដោយមិនដឹងខ្លួនដែរ នេះគឺពិតជាការដាក់អំពើ (មន្តអាគម) មួយយ៉ាងជាក់។ តើពាក្យទាំងនេះមានឥទ្ធិពលលើអ្នករាល់គ្នាទេ? (គឺមាន។) តើមាននរណាខ្លះក្នុងចំណោមអ្នករាល់គ្នា ដែលធ្លាប់បានអុជធូប និងគោរពបូជាព្រះពុទ្ធដែរឬទេ? (គឺមាន។) ដូច្នេះតើអ្វីជាគោលបំណងនៃការដុតធូប និងគោរពបូជាព្រះពុទ្ធនោះ? (បួងសួងដើម្បីសូមសេចក្តីសុខ។) សូមគិតអំពីវាឥឡូវនេះ តើនេះមិនមែនជាការបួងសួងដល់សាតាំងដើម្បីសូមនូវសេចក្តីសុខទេឬអី? តើសាតាំងនាំមកនូវសេចក្តីសុខដែរឬទេ? (អត់ទេ។) តើអ្នកមិនគិតទេថា អ្នកល្ងង់ខ្លៅប៉ុនណានៅពេលនោះ? អាកប្បកិរិយាប្រភេទនោះ គឺមិនសមហេតុផល ល្ងីល្ងើ និងឆោតល្ងង់ជាទីបំផុត មែនឬអត់? សាតាំង វាគិតតែធ្វើយ៉ាងម៉េចឲ្យអ្នកវិនាសតែប៉ុណ្ណោះ។ វាមិនអាចផ្តល់ឲ្យអ្នកនូវសេចក្តីសុខបានទេ វាអាចឲ្យបាន តែបណ្តោះអាសន្នប៉ុណ្ណោះ។ ហើយដើម្បីទទួលបានរឿងបែបនេះ អ្នកត្រូវតែធ្វើការស្បថស្បែ ហើយប្រសិនបើអ្នកបំពានពាក្យសន្យា ឬការស្បថស្បែរបស់អ្នក ដែលអ្នកបានធ្វើចំពោះសាតាំង ពេលនោះអ្នកនឹងឃើញថា វាធ្វើទុក្ខអ្នកយ៉ាងដូចម្តេច។ ក្នុងការធ្វើឲ្យអ្នកស្បថស្បែ តាមពិតទៅគឺវាចង់គ្រប់គ្រងលើអ្នកប៉ុណ្ណោះ។ នៅពេលដែលអ្នកបួងសួងសុំសេចក្តីសុខ តើអ្នកទទួលបានសេចក្តីសុខឬទេ? (អត់បានទេ។) អ្នកមិនបានទទួលសេចក្តីសុខទេ តែផ្ទុយទៅវិញ ការខិតខំប្រឹងប្រែងរបស់អ្នកបាននាំមកនូវគ្រោះកាច និងមហន្តរាយដែលគ្មានទីបញ្ចប់ទៅវិញ ប្រៀបដូចជាមហាសាគរនៃភាពល្វីងជូរចត់ដែលគ្មានកោះត្រើយ។ សេចក្តីសុខគ្មានទេនៅក្នុងដែនត្រួតត្រារបស់សាតាំង ហើយនេះគឺជាសេចក្ដីពិត។ នេះគឺជាផលវិបាកដែលមនុស្សជាតិទទួលបានពីអបិយជំនឿ និងវប្បធម៌បុរាណ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល