ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៥៨
16-05-2021
សាតាំងធ្វើបាបមនុស្ស គឺតាមរយៈនិន្នាការសង្គម។ «និន្នាការសង្គម» រួមមានរឿងរ៉ាវជាច្រើន។ មនុស្សខ្លះនិយាយថា «តើវាសំដៅលើម៉ូតសំលៀកបំពាក់ គ្រឿងសំអាង ស្ទីលម៉ូដសក់ និងអាហារឆ្ងាញ់ៗ នាពេលថ្មីៗនេះឬ?» តើរឿងទាំងនេះត្រូវបានគេចាត់ទុកថាជានិន្នាការសង្គមដែរទេ? ពួកវាបង្កើតផ្នែកមួយនៃនិន្នាការសង្គម ក៏ប៉ុន្តែយើងនឹងមិននិយាយអំពីពួកវានៅត្រង់នេះទេ។ យើងគ្រាន់តែចង់និយាយអំពីគំនិត ដែលនិន្នាការសង្គមនាំមកនៅក្នុងមនុស្ស របៀបដែលពួកវាបណ្តាលឲ្យមនុស្សប្រតិបត្តិខ្លួននៅក្នុងពិភពលោក គោលដៅជីវិត និងទស្សនវិស័យដែលពួកវានាំមកនៅក្នុងមនុស្សតែប៉ុណ្ណោះ។ ទាំងនេះគឺសំខាន់ណាស់។ ពួកវាអាចគ្រប់គ្រង និងជះឥទ្ធិពលដល់ស្ថានភាពផ្លូវចិត្តរបស់មនុស្ស។ និន្នាការទាំងនេះ កើតឡើងពីមួយទៅមួយ ហើយពួកវាទាំងអស់សុទ្ធតែមានឥទ្ធិពលអាក្រក់ ដែលតែងតែបណ្តាលឲ្យមនុស្សជាតិអាប់អោនកិត្តិយស បាត់បង់មនសិការ ភាពជាមនុស្ស និងគ្មានហេតុផល ធ្វើឲ្យសីលធម៌ និងចរិតលក្ខណៈរបស់ពួកគេចុះខ្សោយកាន់តែខ្លាំងដល់កម្រិតដែលយើងអាចនិយាយបានថា មនុស្សភាគច្រើនលែងមានភាពស្មោះត្រង់ គ្មានភាពជាមនុស្ស ហើយពួកគេនឹងលែងមានមនសិការ និងរឹតតែគ្មានហេតុផលជា។ ដូច្នេះតើនិន្នាការទាំងនេះគឺជាអ្វី? ពួកវាគឺជានិន្នាការដែលអ្នក មិនអាចមើលឃើញដោយភ្នែកទទេបានឡើយ។ នៅពេលដែលនិន្នាការថ្មីសាយពាសពេញពិភពលោក ប្រហែលជាមានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលកំពុងដើរតួជាអ្នកដើរតាមនិន្នាការនោះ។ ពួកគេចាប់ផ្តើមធ្វើរឿងរ៉ាវថ្មីបន្ទាប់មកទទួលយកគំនិត ឬទស្សនៈទាំងនោះ។ ទោះយ៉ាងណា មនុស្សភាគច្រើននឹងត្រូវប៉ះពាល់ ជ្រួតជ្រាបនិងទាក់ទាញជាបន្តបន្ទាប់ដោយនិន្នាការបែបនេះ នៅក្នុងស្ថានភាពដែលមិនដឹងខ្លួន រហូតទាល់តែពួកគេទាំងអស់ទទួលយកវា ព្រមទាំងត្រូវជោគជាំ និងគ្រប់គ្រងដោយវា ដោយមិនដឹងខ្លួន និងដោយអចេតនា។ ពីមួយទៅមួយ និន្នាការបែបនេះបណ្តាលឲ្យមនុស្ស ដែលមានចិត្ត និងគំនិតមិនត្រឹមត្រូវ មិនស្គាល់អ្វីជាសេចក្តីពិត និងមិនចេះវែកញែកពីភាពខុសគ្នារវាងចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន ទទួលយកសេចក្តីរីករាយ ក៏ដូចជាទស្សនៈជីវិត និងគុណតម្លៃដែលមកពីសាតាំងវិញ។ ពួកគេទទួលយកនូវអ្វីៗ ដែលសាតាំងប្រាប់ពួកគេអំពីរបៀបចូលទៅក្នុងជីវិត និងរបៀបរស់នៅដែលសាតាំង «ផ្តល់ឲ្យ» ពួកគេ ហើយពួកគេក៏មិនមានកម្លាំង ឬសមត្ថភាពអ្វី ហើយរឹតតែមិនសូវបានដឹង ដើម្បីទប់ទល់បានឡើយ។ ដូច្នេះតើនិន្នាការទាំងនេះគឺជាអ្វី? ខ្ញុំបានជ្រើសរើសឧទាហរណ៍ដ៏សាមញ្ញមួយដែលអ្នករាល់គ្នាអាចនឹងយល់បន្តិចម្តងៗ។ ឧទាហរណ៍ ពីមុន មនុស្សបានបើកអាជីវកម្មរបស់ពួកគេ ដោយគ្មាននរណាម្នាក់ចេះបោកប្រាស់គ្នាឡើយ។ ពួកគេបានលក់របស់របរក្នុងតម្លៃដូចគ្នា ដោយមិនគិតពីអ្នកណាជាអ្នកទិញឡើយ។ តើធាតុផ្សំនៃមនសិការល្អ និងភាពជាមនុស្សមិនត្រូវបានបង្ហាញនៅទីនេះទេឬ? នៅពេលដែលមនុស្សប្រកបអាជីវកម្មដូចនេះ ដោយស្មោះត្រង់ វាបានបង្ហាញឃើញថា ពួកគេនៅតែមានមនសិការ និងជាភាពជាមនុស្សខ្លះនៅពេលនោះ។ ក៏ប៉ុន្តែ ជាមួយនឹងតម្រូវការលុយរបស់មនុស្សដែលចេះតែកើនឡើងជាលំដាប់ នោះមនុស្សក៏ចាប់ផ្តើមស្រលាញ់លុយ ឋានៈ និងបុណ្យសក្តិកាន់តែខ្លាំងឡើងៗ។ សរុបសេចក្ដីមក មនុស្សចាប់ផ្តើមមើលលុយសំខាន់ជាងអ្វីៗទាំងអស់។ នៅពេលដែលមនុស្សចាត់ទុកលុយជារឿងសំខាន់ជាងគេ នោះពួកគេចាប់ផ្តើមលែងខ្វល់ពីកេរ្តិ៍ឈ្មោះ មុខមាត់ និងសុចរិតភាពរបស់ខ្លួនទៀតហើយ តើត្រូវអត់? នៅពេលដែលអ្នកធ្វើអាជីវកម្ម អ្នកនឹងឃើញអ្នកដទៃប្រើមធ្យោបាយផ្សេងៗ បោកប្រាស់គ្នាទៅវិញទៅមកដើម្បីក្លាយជាអ្នកមាន។ ថ្វីត្បិតតែលុយដែលរកបានមក គឺជាលុយដែលមិនសុចរិតក៏ដោយ តែពួកគេកាន់តែមានឡើងៗ។ ទោះបីពួកគេធ្វើអាជីវកម្មដូចអ្នកក៏ដោយ តែគ្រួសារទាំងមូលរបស់ពួកគេរីករាយនឹងជីវិតច្រើនជាងអ្នក ហើយអ្នកក៏ចាប់ផ្តើមមានអារម្មណ៍មិនល្អដោយនិយាយទៅកាន់ខ្លួនឯងថា «ហេតុអ្វីអញមិនអាចធ្វើបាន? ហេតុអ្វីបានជាអញមិនអាចរកប្រាក់បានច្រើនដូចគេ? អញត្រូវគិតពីវិធីដើម្បីរកប្រាក់បន្ថែម ដើម្បីធ្វើឲ្យអាជីវកម្មរបស់អញរីកចម្រើន» ជាងនេះ។ បន្ទាប់មកអ្នកក៏ខំអស់ពីសមត្ថភាព ដើម្បីសញ្ជឹងគិតពីរបៀបរកលុយឲ្យបានច្រើន។ យោងតាមវិធីសាស្ត្រធម្មតានៃការរកលុយ គឺជាការលក់របស់របរក្នុងតម្លៃតែមួយទៅឲ្យអតិថិជនទាំងអស់ រីឯប្រាក់ចំណេញណាមួយដែលអ្នករកបាន គឺបានដោយមនសិការល្អ។ ទោះយ៉ាងណាក៏ដោយ នេះមិនមែនជាវិធី ដើម្បីក្លាយជាអ្នកមានរហ័សទេ។ ការជំរុញឲ្យខំរកប្រាក់ចំណេញបានច្រើន បានធ្វើឲ្យការគិតរបស់អ្នកឆ្លងកាត់ការផ្លាស់ប្តូរបន្តិចម្តងៗ។ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរនេះ គោលការណ៍នៃការប្រព្រឹត្ដរបស់អ្នកក៏ចាប់ផ្តើមផ្លាស់ប្តូរដែរ។ នៅពេលដែលអ្នកបោកប្រាស់នរណាម្នាក់ជាលើកដំបូង នោះអ្នកនឹងប្រាប់ខ្លួនឯងទុកជាមុន ដោយនិយាយថា «អញនឹងបោកប្រាស់គេតែម្តងនេះគត់» អញនឹងមិនធ្វើវាម្តងទៀតទេ។ អញមិនត្រូវបោកប្រាស់មនុស្សជាដាច់ខាត។ ការបោកប្រាស់គេនឹងនាំមកនូវផលវិបាកដ៏ធ្ងន់ធ្ងរ។ វានឹងនាំមកនូវបញ្ហាជាច្រើនដល់អញ!» នៅពេលដែលអ្នកបោកប្រាស់នរណាម្នាក់ជាលើកដំបូង នោះចិត្តរបស់អ្នកមានភាពអល់ឯក។ នេះគឺជាមុខងារនៃសតិសម្បជញ្ញៈរបស់មនុស្ស ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ខ្វល់ចិត្ត និងស្តីបន្ទោសឲ្យខ្លួនឯង ព្រមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ថាខុសប្រក្រតី នៅពេលដែលអ្នកបោកប្រាស់នរណាម្នាក់។ ក៏ប៉ុន្តែបន្ទាប់ពីអ្នកបានបោកបញ្ឆោតអ្នកណាម្នាក់ដោយជោគជ័យហើយ នោះអ្នកឃើញថាអ្នកមានលុយច្រើនជាងមុន ហើយអ្នកគិតថាវិធីនេះ អាចមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នក។ ថ្វីបើអ្នក មានការឈឺចិត្ត ក៏ពិតមែន ក៏ប៉ុន្តែអ្នកនៅតែមានអារម្មណ៍អបអរសាទរចំពោះជោគជ័យរបស់អ្នក ហើយអ្នកមានអារម្មណ៍រីករាយចំពោះខ្លួនឯងថែមទៀតផង។ ជាលើកដំបូង ដែលអ្នកបានយល់ព្រមលើអាកប្បកិរិយា និងរបៀបបោកបញ្ឆោតផ្ទាល់ខ្លួនរបស់អ្នក។ ក្រោយមកទៀត នៅពេលមនុស្សម្នាក់ត្រូវបានបំពុលដោយការឆបោកនេះ វាគឺមិនខុសគ្នាអីនឹងអ្នកដែលចូលរួមក្នុងវង់ល្បែងទេ យូរទៅៗ ក៏ក្លាយខ្លួនជាអ្នកលេងល្បែងយ៉ាងដូច្នោះដែរ។ អ្នកបានផ្តល់ការយល់ព្រមចំពោះអាកប្បកិរិយាបោកប្រាស់របស់ខ្លួនអ្នក ហើយទទួលយកវាដោយមិនដឹងខ្លួន។ អ្នកបានយកការបោកប្រាស់ ធ្វើជាឥរិយាបទពាណិជ្ជកម្មស្របច្បាប់ និងជាមធ្យោបាយ ដែលមានប្រយោជន៍បំផុតសម្រាប់ការរស់រាន និងជីវភាពរស់នៅរបស់អ្នក។ អ្នកគិតថា តាមរយៈការធ្វើបែបនេះ អ្នកអាចរកលុយបានយ៉ាងឆាប់រហ័ស។ នេះជាដំណើរការមួយ៖ មានន័យថា ពីដំបូងឡើយ មនុស្សមិនអាចទទួលយកអាកប្បកិរិយាប្រភេទនេះបានឡើយ ហើយពួកគេក៏មើលងាយអាកប្បកិរិយា និងការអនុវត្តបែបនេះដែរ។ ក្រោយមក ពួកគេចាប់ផ្តើមពិសោធន៍ជាមួយនឹងអាកប្បកិរិយានេះដោយខ្លួនឯង ទាំងសាកល្បងវាតាមវិធីផ្ទាល់ខ្លួនរបស់ពួកគេ ហើយចិត្តរបស់ពួកគេចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ។ តើការផ្លាស់ប្តូរប្រភេទនេះគឺជាអ្វី? វាគឺជាការយល់ព្រម និងការទទួលយកនូវនិន្នាការនៃគំនិត ដែលបានបង្កើតឡើងនៅក្នុងខ្លួនអ្នកដោយនិន្នាការសង្គម។ ដោយមិនដឹងខ្លួន ប្រសិនបើអ្នកមិនបោកប្រាស់មនុស្សនៅពេលធ្វើជំនួញជាមួយពួកគេទេ អ្នកមានអារម្មណ៍ថា អ្នកជាមនុស្សអន់។ ប្រសិនបើអ្នកមិនបោកប្រាស់មនុស្សទេ អ្នកមានអារម្មណ៍ថា អ្នកបានបាត់បង់អ្វីមួយ។ ការបោកប្រាស់នេះបានក្លាយជាព្រលឹង ជាឆ្អឹងខ្នង និងជាឥរិយាបថ ដែលមិនអាចខ្វះបាន ដែលជាគោលការណ៍នៅក្នុងជីវិតរបស់អ្នកដោយមិនដឹងខ្លួន។ បន្ទាប់ពីមនុស្សបានទទួលយកឥរិយាបថ និងការគិតបែបនេះ តើនេះមិនបាននាំមកនូវការផ្លាស់ប្តូរនៅក្នុងចិត្តទេឬ? ចិត្តរបស់អ្នកបានផ្លាស់ប្តូរ ដូច្នេះតើសេចក្តីស្មោះត្រង់របស់អ្នកបានផ្លាស់ប្តូរដែរឬទេ? តើភាពជាមនុស្សរបស់អ្នកបានផ្លាស់ប្តូរហើយឬនៅ? តើមនសិការរបស់អ្នកបានផ្លាស់ប្តូរហើយឬនៅ? (ផ្លាស់ប្ដូរហើយ។) មែនហើយ គ្រប់ផ្នែកទាំងអស់របស់មនុស្សឆ្លងកាត់ការផ្លាស់ប្តូរផ្នែកគុណភាព គឺចាប់ពីចិត្តរបស់ពួកគេ ទៅដល់គំនិតរបស់ពួកគេ រហូតដល់កម្រិតមួយដែលពួកគេត្រូវបានផ្លាស់ប្តូរពីខាងក្នុងទៅខាងក្រៅ។ ការផ្លាស់ប្តូរនេះរុញអ្នកកាន់តែឆ្ងាយទៅៗពីព្រះជាម្ចាស់ ហើយធ្វើឲ្យអ្នកកាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងសាតាំង ក៏ដូចជាធ្វើឲ្យអ្នកកាន់តែដូចវាផងដែរ។
នៅពេលក្រឡេកមើលនិន្នាការសង្គមទាំងនេះ តើអ្នកអាចនិយាយបានទេថា ពួកវាមានឥទ្ធិពលខ្លាំងប៉ុណ្ណាទៅលើមនុស្ស? តើពួកវាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើមនុស្សដែរឬទេ? (មែនហើយ។) គឺពួកវាពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើមនុស្ស។ ចុះចំពោះមនុស្សដែលសាតាំងធ្វើឲ្យពុករលួយដោយប្រើប្រាស់នូវនិន្នាការសង្គមពីមួយទៅមួយនោះ យ៉ាងដូចម្តេចវិញ? (មនសិការរបស់មនុស្ស ហេតុផល ភាពជាមនុស្ស ក្រមសីលធម៍ និងទស្សនៈជីវិត។ ល។) វាបង្កឲ្យមានការចុះខ្សោយបន្តិចម្តងៗចំពោះមនុស្ស តើមែនទេ? សាតាំងប្រើនិន្នាការសង្គមទាំងនេះ ដើម្បីទាក់ទាញមនុស្សមួយជំហានម្តងៗ ឲ្យចូលទៅក្នុងសំបុករបស់វា ដូច្នេះ មនុស្សដែលធ្លាក់ចូលក្នុងនិន្នាការសង្គម ក៏មានបំណងប្រាថ្នាចង់បានប្រាក់ និងសម្ភារៈនិយម ប្រព្រឹត្តអំពើអាក្រក់ និងអំពើហិង្សាដោយមិនដឹងខ្លួន។ នៅពេលដែលអ្វីៗទាំងអស់បានចូលមកក្នុងចិត្ដរបស់មនុស្សហើយ តើមនុស្សនឹងទៅជាយ៉ាងណា? មនុស្សក្លាយជាអារក្ស ដែលជាសាតាំង! ហេតុអ្វី? តើដោយព្រោះតែទំនោរចិត្តសាស្ត្រដែលមាននៅក្នុងចិត្តរបស់មនុស្សឬ? តើមនុស្សគោរពអ្វី? មនុស្សចាប់ផ្តើមរីករាយនឹងអំពើអាក្រក់ អំពើឃោរឃៅ លែងមានសេចក្តីស្រឡាញ់ចំពោះភាពស្រស់ស្អាត ឬសេចក្ដីល្អ និងរឹតតែលែងមានសន្ដិភាព។ មនុស្សមិនសុខចិត្តរស់នៅក្នុងជីវិតសាមញ្ញនៃភាពជាមនុស្សធម្មតាទេ តែផ្ទុយទៅវិញ គេមានបំណងចង់ទទួលបានឋានៈខ្ពង់ខ្ពស់ និងមានទ្រព្យសម្បត្ដិស្តុកស្តម្ភ ដើម្បីត្រេកត្រអាលនឹងភាពហ៊ឺហាខាងសាច់ឈាម ខិតខំប្រឹងប្រែងដើម្បីបំពេញចិត្តចំណង់សាច់ឈាមរបស់ខ្លួន លែងមានលក្ខខណ្ឌ លែងមានការកម្រិតសម្រាប់ខ្ឡួនឯងទៀតហើយ ឬអាចនិយាយម្យ៉ាងទៀតថា ពួកគេធ្វើអ្វីៗដែលពួកគេចង់ធ្វើ។ ដូច្នេះនៅពេលដែលមនុស្សបានជ្រួតជ្រាបទៅក្នុងនិន្នាការទាំងនេះ តើចំណេះដឹង ដែលអ្នកបានរៀនសូត្រអាចជួយរំដោះអ្នកឲ្យមានសេរីភាពបានទេ? តើការយល់ដឹងរបស់អ្នកអំពីវប្បធម៌ និងអបិយជំនឿ អាចជួយអ្នកឲ្យរត់គេចពីស្ថានភាពលំបាកនេះបានទេ? តើសីលធម៌ និងពិធីប្រពៃណីដែលមនុស្សបានស្គាល់ អាចជួយមនុស្សឲ្យអត់ធ្មត់បានទេ? ចូរយកអក្សរបុរាណបីតួមកធ្វើជាឧទាហរណ៍។ តើវាអាចជួយទាញជើងរបស់មនុស្សចេញពីនិន្នាការនៃភក់ជ្រៅនេះបានទេ? (ទេ វាមិនអាចទេ។) ដូច្នេះ វាធ្វើឲ្យមនុស្សកាន់តែអាក្រក់ទៅៗ មានចរិតក្រអឺតក្រទម អួតអាង អាត្មានិយម និងសាហាវឃោរឃៅ។ មួយវិញទៀត ក៏ធ្វើឲ្យមនុស្ស លែងមានការរាប់អានរវាងគ្នានឹងគ្នា លែងមានសេចក្តីស្រឡាញ់រវាងសមាជិកគ្រួសារ លែងមានការយោគយល់ក្នុងចំណោមសាច់ញាតិ និងមិត្តភក្តិទៀតហើយ ហើយទំនាក់ទំនងរបស់មនុស្សត្រូវបានកំណត់ដោយអំពើហិង្សាវិញ។ មនុស្សម្នាក់ៗព្យាយាមប្រើវិធីឃោរឃៅ ដើម្បីរស់នៅក្នុងចំណោមបក្សពួករបស់ខ្លួន ពួកគេប្រើអំពើហិង្សា ដើម្បីក្រពះប្រចាំថ្ងៃរបស់ពួកគេ ពួកគេប្រើអំពើហិង្សា ដើម្បីដណ្តើមយកតំណែង ហើយទទួលបានប្រាក់ចំណេញរបស់ពួកគេ។ និយាយយ៉ាងខ្លី គឺពួកគេប្រើមធ្យោបាយឃោរឃៅ និងអាក្រក់ ដើម្បីធ្វើអ្វីៗដែលពួកគេចង់បាន។ តើភាពជាមនុស្សប្រភេទនេះ មិនគួរឲ្យព្រឺព្រួចទេឬ? (មែន គឺគួរឲ្យខ្លាចណាស់!) បន្ទាប់ពីបានឮរឿងទាំងអស់នេះ ដែលខ្ញុំទើបតែបាននិយាយ តើអ្នករាល់គ្នាមិនគិតថា វាគួរឲ្យរន្ធត់ណាស់ទេឬ ដែលអ្នករាល់គ្នាត្រូវរស់នៅក្នុងបរិយាកាស ក្នុងពិភពលោក និងក្នុងចំណោមមនុស្សប្រភេទនេះ ដែលសាតាំងធ្វើឲ្យមនុស្សជាតិពុករលួយនោះ? (មែនហើយ គឺគួរឲ្យខ្លាចណាស់!) ដូច្នេះ តើអ្នកធ្លាប់គិតថា ខ្លួនអ្នកគួរឲ្យអាណិតដែរទេ? អ្នកប្រហែលមានអារម្មណ៍បែបនេះបន្តិចបន្តួចនៅក្នុងពេលនេះ តើមែនទេ? (មែនហើយ!) តាមការស្តាប់សម្លេងរបស់អ្នក អ្នកហាក់ដូចជាកំពុងគិតថា «សាតាំងមានវិធីផ្សេងៗគ្នាជាច្រើនក្នុងការធ្វើឲ្យមនុស្សពុករលួយ។ វាចាប់យករាល់ឱកាស និងនៅគ្រប់ទីកន្លែងដែលយើងទៅ។ តើមនុស្សនៅតែអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ?» តើមនុស្សនៅតែអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? តើមនុស្សអាចសង្គ្រោះខ្លួនឯងបានទេ? (ទេ! មិនអាចទេ) តើអធិរាជមេឃាអាចជួយសង្គ្រោះមនុស្សបានទេ? តើខុងជឺអាចសង្គ្រោះមនុស្សបានទេ? តើព្រះពោធិសត្វគង់ស៊ីអ៊ីមអាចជួយសង្គ្រោះមនុស្សបានទេ? (ទេ! មិនអាចទេ) ដូច្នេះ តើនរណាអាចជួយសង្គ្រោះមនុស្សបាន? (គឺព្រះជាម្ចាស់។) ទោះយ៉ាងណា មនុស្សមួយចំនួននឹងលើកជាសំណួរឡើងក្នុងចិត្តថា «សាតាំងធ្វើបាបយើងយ៉ាងសាហាវ នៅក្នុងភាពវក់វីច្របូកច្របល់ ដូច្នេះយើងគ្មានសង្ឃឹមរស់ទេ ហើយក៏គ្មានទំនុកចិត្តក្នុងការរស់នៅដែរ។ យើងទាំងអស់គ្នារស់នៅក្នុងសេចក្ដីពុករលួយ ហើយមនុស្សគ្រប់គ្នាតែងតែប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយចិត្តរបស់យើងបានលិចកាន់តែជ្រៅទៅៗ។ ដូច្នេះ តើព្រះជាម្ចាស់គង់នៅឯណា នៅពេលដែលសាតាំងកំពុងធ្វើឲ្យយើងពុករលួយ? តើព្រះជាម្ចាស់កំពុងធ្វើអ្វី? អ្វីៗក៏ដោយដែលព្រះជាម្ចាស់កំពុងធ្វើសម្រាប់យើង គឺយើងមិនដែលមានអារម្មណ៍អ្វីឡើយ!» អ្នកខ្លះមានអារម្មណ៍ថាត្រូវបានបដិសេធ ហើយខ្លះទៀតទទួលអារម្មណ៍ខូចចិត្តដោយចៀសមិនផុតនោះឡើយ តើត្រូវអត់? ចំពោះអ្នករាល់គ្នា អារម្មណ៍នេះគឺជ្រាលជ្រៅណាស់ ពីព្រោះអ្វីដែលខ្ញុំបាននិយាយ គឺចង់ឲ្យមនុស្សឆាប់យល់ និងទទួលអារម្មណ៍កាន់តែខ្លាំងទៅៗ ថាពួកគេគ្មានក្តីសង្ឃឹម ហើយត្រូវបានព្រះជាម្ចាស់បោះបង់ចោល។ ក៏ប៉ុន្តែ កុំបារម្ភ។ ប្រធានបទនៃការប្រកបគ្នារបស់យើងសម្រាប់ថ្ងៃនេះ «អំពើអាក្រក់របស់សាតាំង» មិនមែនជាប្រធានរឿងពិតប្រាកដរបស់យើងទេ។ យ៉ាងណាក្ដី ដើម្បីនិយាយអំពីសារៈសំខាន់នៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ជាដំបូងយើងត្រូវពិភាក្សាអំពីរបៀបដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ និងអំពើអាក្រក់របស់វាជាមុនសិន ដើម្បីធ្វើឲ្យមនុស្សកាន់តែដឹងច្បាស់ថា តើពេលនេះពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពបែបណា។ គោលបំណងមួយក្នុងការនិយាយអំពីរឿងនេះ គឺដើម្បីឲ្យមនុស្សដឹងពីអំពើអាក្រក់របស់សាតាំង និងមួយទៀត គឺដើម្បីអនុញ្ញាតឲ្យមនុស្សយល់កាន់តែច្បាស់ ថាតើភាពបរិសុទ្ធពិតប្រាកដគឺជាអ្វី។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត