ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១៩៨
02-12-2025
សព្វថ្ងៃនេះ ខ្ញុំធ្វើការនៅក្នុងចំណោមរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសចិន ដើម្បីបើកសម្ដែងពីនិស្ស័យបះបោរទាំងអស់របស់គេ ព្រមទាំងបកអាក្រាតពីសេចក្ដីអាក្រក់ទាំងអស់របស់គេ ហើយការនេះផ្ដល់នូវបរិបទសម្រាប់ការនិយាយអ្វីៗគ្រប់យ៉ាង ដែលខ្ញុំត្រូវនិយាយ។ បន្ទាប់មកទៀត នៅពេលដែលខ្ញុំអនុវត្តជំហានបន្ទាប់នៃកិច្ចការយកឈ្នះសកលលោកទាំងមូល ខ្ញុំនឹងប្រើការជំនុំជម្រះរបស់ខ្ញុំចំពោះអ្នករាល់គ្នា មកជំនុំជម្រះភាពទុច្ចរិតរបស់មនុស្សគ្រប់គ្នានៅក្នុងសកលលោកទាំងមូល ដ្បិតអ្នករាល់គ្នាជាតំណាងរបស់ពួកបះបោរក្នុងចំណោមមនុស្សជាតិ។ អស់អ្នកដែលមិនអាចឈានឡើងទៅមុខ នឹងបានត្រឹមក្លាយទៅជារូបឆ្លុះ និងជាវត្ថុបម្រើតែប៉ុណ្ណោះ ចំណែកមនុស្សដែលអាចឈានឡើងទៅមុខ នឹងត្រូវយកទៅប្រើការ។ ហេតុអ្វីបានជាខ្ញុំនិយាយថា មនុស្សដែលមិនអាចឈានឡើងទៅមុខបានត្រឹមដើរតួជារូបឆ្លុះ? មកពីព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំនាពេលបច្ចុប្បន្ន សុទ្ធតែតម្រង់ទៅរកសាវតាររបស់អ្នករាល់គ្នា និងដោយសារតែអ្នករាល់គ្នាបានក្លាយជាតំណាង និងជាគំរូនៃពួកបះបោរក្នុងចំណោមមនុស្សជាតិទាំងអស់។ ក្រោយមក ខ្ញុំនឹងយកព្រះបន្ទូលដែលយកឈ្នះអ្នករាល់គ្នានេះ ទៅកាន់បណ្ដាប្រទេសដទៃទៀត ហើយប្រើព្រះបន្ទូលនេះ ដើម្បីយកឈ្នះមនុស្សនៅទីនោះ ប៉ុន្តែអ្នកនឹងមិនទទួលបានព្រះបន្ទូលនោះឡើយ។ តើការនេះមិនបានធ្វើឱ្យអ្នកក្លាយជារូបឆ្លុះទេឬអី? និស្ស័យពុករលួយរបស់មនុស្សជាតិទាំងអស់ ទង្វើបះបោររបស់មនុស្ស ព្រមទាំងរូបភាព និងទឹកមុខដ៏អាក្រក់របស់មនុស្សទាំងអស់នេះ គឺសុទ្ធតែត្រូវបានកត់ត្រានៅថ្ងៃនេះ នៅក្នុងព្រះបន្ទូលដែលបានប្រើសម្រាប់យកឈ្នះអ្នករាល់គ្នា។ បន្ទាប់មក ខ្ញុំនឹងប្រើព្រះបន្ទូលនេះ មកយកឈ្នះមនុស្សពីគ្រប់ប្រជាជាតិ និងគ្រប់គណៈនិកាយ ពីព្រោះអ្នករាល់គ្នាគឺជាគំរូ ជាឧទាហរណ៍ស្រាប់។ យ៉ាងណាមិញ ខ្ញុំមិនបានប្រកាសបោះបង់អ្នករាល់គ្នាដោយចេតនានោះឡើយ ប្រសិនបើអ្នកធ្វើមិនបានល្អនៅក្នុងការព្យាយាមឱ្យបានរបស់អ្នករាល់គ្នា ដូច្នេះ បញ្ជាក់ថា អ្នកគឺជាមនុស្សដែលមើលមិនជាឡើយ តើអ្នកមិនមែនកំពុងដើរតួជាវត្ថុបម្រើ និងជារូបឆ្លុះទេឬអី? ខ្ញុំធ្លាប់និយាយថា ប្រាជ្ញារបស់ខ្ញុំត្រូវបានប្រើប្រាស់ដោយផ្អែកលើគ្រោងការណ៍របស់សាតាំង។ ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? តើនោះមិនមែនជាសេចក្ដីពិតពីក្រោយអ្វីដែលខ្ញុំកំពុងនិយាយ និងកំពុងធ្វើទេឬអី? ប្រសិនបើអ្នកមិនអាចឈានឡើងទៅមុខ ប្រសិនបើអ្នកមិនត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ តែបែរជាត្រូវទទួលទោសវិញនោះ តើអ្នកមិនក្លាយជារូបឆ្លុះទេឬអី? ប្រហែលមកដល់នឹងពេលបច្ចុប្បន្ននេះ អ្នកធ្លាប់បានរងទុក្ខច្រើនគួរសម ប៉ុន្តែអ្នកនៅតែមិនយល់អ្វីសោះ អ្នកនៅតែល្ងិតល្ងង់មិនយល់រឿងគ្រប់យ៉ាងអំពីជីវិតដដែល។ ទោះបីជាអ្នកធ្លាប់បានវាយផ្ចាល និងជំនុំជម្រះ ក៏អ្នកមិនធ្លាប់បានផ្លាស់ប្រែទាល់តែសោះ ហើយក្នុងជម្រៅចិត្តរបស់អ្នកគឺអ្នកមិនទទួលបានជីវិតឡើយ។ លុះពេលវេលាដែលត្រូវល្បងលកិច្ចការរបស់អ្នកមកដល់ អ្នកនឹងឆ្លងកាត់នូវការល្បងលដ៏សន្ធោសន្ធៅដូចអណ្ដាតភ្លើង និងទុក្ខវេទនាដែលខ្លាំងក្លាជាងមុនទៅទៀត។ អណ្ដាតភ្លើងនេះនឹងឆេះបន្សុសលក្ខណៈទាំងមូលរបស់អ្នកឱ្យក្លាយទៅជាផេះផង់។ ពេលមនុស្សម្នាក់ដែលគ្មានជីវិត មនុស្សម្នាក់ដែលគ្មានមាសសុទ្ធក្នុងខ្លួនសូម្បីតែបន្តិច មនុស្សម្នាក់ដែលស្អិតជាប់នឹងនិស្ស័យពុករលួយដ៏ចាស់គំរិល និងមនុស្សម្នាក់ដែលសូម្បីត្រឹមធ្វើជារូបឆ្លុះក៏មិនអាចធ្វើបានល្អផងនោះ តើមិនឱ្យដកអ្នកចេញយ៉ាងម៉េចកើតទៅ? តើមនុស្សដែលមានតម្លៃមិនបានមួយកាក់មួយសេន និងមនុស្សដែលគ្មានជីវិតផងនោះ អាចប្រើជាប្រយោជន៍អ្វីបានដល់កិច្ចការនៃការយកឈ្នះទៅ? លុះវេលានោះមកដល់ សម័យកាលដែលអ្នករស់នៅ នឹងលំបាកជាងសម័យរបស់ណូអេ និងក្រុងសូដុមទៅទៀត! ពេលនោះការអធិដ្ឋាននឹងគ្មានប្រយោជន៍សម្រាប់អ្នកទៀតឡើយ។ តើអ្នកនឹងអាចត្រឡប់ក្រោយ ហើយចាប់ផ្ដើមប្រែចិត្តសាជាថ្មីបានទេ នៅពេលដែលកិច្ចការនៃការសង្គ្រោះបានបញ្ចប់? នៅពេលដែលគ្រប់កិច្ចការនៃការសង្គ្រោះត្រូវបានធ្វើរួចហើយ នោះនឹងគ្មានកិច្ចការនេះទៀតឡើយ។ កិច្ចការដែលនឹងត្រូវមាន គឺជាការចាប់ផ្ដើមកិច្ចការនៃការដាក់ទោសអស់អ្នកដែលជាមនុស្សអាក្រក់វិញ។ អ្នកទាស់ទទឹង អ្នកបះបោរ ហើយអ្នកមានចេតនាប្រព្រឹត្តអាក្រក់។ តើអ្នកមិនមែនជាគោលដៅនៃការដាក់ទោសដ៏ធ្ងន់ធ្ងរទេឬអី? ថ្ងៃនេះ ខ្ញុំកំពុងពន្យល់ប្រាប់អ្នកអំពីរឿងនេះយ៉ាងល្អិតល្អន់។ ប្រសិនបើអ្នកសម្រេចចិត្តមិនព្រមស្ដាប់ ដូច្នេះ នៅពេលដែលសេចក្ដីអន្តរាយធ្លាក់មកលើអ្នកនៅពេលក្រោយ ហើយពេលនោះទើបអ្នកចាប់ផ្ដើមមានអារម្មណ៍ស្ដាយក្រោយ និងចាប់ផ្ដើមជឿ តើនោះនឹងមិនយឺតពេលទៅហើយទេឬអី? ខ្ញុំកំពុងផ្ដល់ឱកាសមួយឱ្យអ្នកបានប្រែចិត្តនៅថ្ងៃនេះ ប៉ុន្តែអ្នកមិនព្រមធ្វើដូច្នេះសោះ។ តើអ្នកចង់នៅចាំដល់កាលណាទៀត? ចាំរហូតដល់ថ្ងៃដាក់ទោសមែនទេ? ថ្ងៃនេះ ខ្ញុំមិននឹកចាំអំពីសេចក្ដីរំលងរបស់អ្នកពីអតីតកាលនោះទេ។ ខ្ញុំអត់ទោសឱ្យអ្នករាល់គ្នាម្ដងហើយម្ដងទៀត ទាំងបែរចេញពីចំណុចអវិជ្ជមានរបស់អ្នក ដើម្បីសម្លឹងមើលតែភាពវិជ្ជមានរបស់អ្នក ដ្បិតព្រះបន្ទូល និងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ គឺធ្វើឡើងដើម្បីសង្គ្រោះអ្នក ហើយខ្ញុំក៏គ្មានចេតនាអាក្រក់ចំពោះអ្នកដែរ។ ប៉ុន្តែ អ្នកបដិសេធមិនព្រមចូលសោះ អ្នកមិនអាចបែងចែកការល្អពីការអាក្រក់ ហើយមិនដឹងថាត្រូវឱ្យតម្លៃសេចក្ដីសប្បុរសយ៉ាងណាផង។ តើមនុស្សបែបនេះ មិនមែនរង់ចាំតែការមកដល់នៃទណ្ឌកម្ម និងការដាក់ទោសដ៏សុចរិតទេឬអី?
ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត