ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២២១
02-12-2025
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ នឹងផ្សាយទៅក្នុងចំណោមផ្ទះជាច្រើនរាប់មិនអស់ ព្រះបន្ទូលនឹងត្រូវអ្នករាល់គ្នាដឹង ដល់ពេលនោះ ទើបកិច្ចការរបស់ទ្រង់ត្រូវផ្សាយទៅទូទាំងសកលលោក។ អាចនិយាយបានថា ប្រសិនបើកិច្ចការរបស់ព្រះជាម្ចាស់បានផ្សាយទៅទូទាំងសកលលោកហើយ នោះព្រះបន្ទូលរបស់ទ្រង់ក៏ត្រូវផ្សាយទៅជាមួយគ្នាដែរ។ នៅថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ទ្រង់ នឹងបង្ហាញឬទ្ធានុភាព និងសិទ្ធិអំណាច។ គ្រប់ព្រះបន្ទូលរបស់ទ្រង់តាំងពីដើមរហូតរៀងមក នឹងត្រូវសម្រេច ហើយនឹងកើតមានជាពិតប្រាកដ។ ក្នុងលក្ខណៈនេះ សិរីល្អនឹងមកដល់ព្រះជាម្ចាស់នៅលើផែនដី ដែលអាចនិយាយថា ព្រះបន្ទូលរបស់ទ្រង់នឹងគ្រប់គ្រងលើផែនដីនេះ។ ពួកមនុស្សអាក្រក់ នឹងត្រូវវាយផ្ចាលដោយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ អស់អ្នកដែលសុចរិត នឹងទទួលបានព្រះពរពីព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ ហើយអ្នករាល់គ្នានឹងត្រូវស្អាងចិត្តឡើងជាថ្មី និងបានប្រោសឱ្យបានពេញខ្នាត ដោយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់។ ទ្រង់នឹងមិនបញ្ចេញទីសម្គាល់ ឬការអស្ចារ្យអ្វីឡើយ។ គ្រប់ការទាំងអស់នឹងត្រូវសម្រេច ដោយព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងបង្កើតជាការពិត។ មនុស្សគ្រប់គ្នានៅលើផែនដី នឹងអបអរចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនថាពួកគេជាមនុស្សពេញវ័យ ឬនៅក្មេង ជាប្រុសឬស្រី ជាចាស់ឬក្មេងឡើយ មនុស្សគ្រប់គ្នានឹងត្រឡប់មកចុះចូលនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងលេចមកនៅខាងសាច់ឈាម ដែលអាចឱ្យមនុស្សមើលឃើញព្រះបន្ទូលទាំងនោះនៅលើផែនដី យ៉ាងរស់រវើក និងដូចជាមានជីវិតពិតៗ។ នេះហើយគឺជាអត្ថន័យដែលថា ព្រះបន្ទូលក្លាយជាសាច់ឈាម។ ព្រះជាម្ចាស់បានយាងចុះមកផែនដី ក្នុងគោលបំណងចម្បង គឺដើម្បីសម្រេចការពិតនៃពាក្យថា «ព្រះបន្ទូលក្លាយជាសាច់ឈាម» ដែលចង់បានន័យថា ទ្រង់បានយាងចុះមក ដើម្បីឱ្យព្រះបន្ទូលរបស់ទ្រង់អាចថ្លែងចេញពីខាងសាច់ឈាមមកបាន (មិនដូចជំនាន់ម៉ូសេនៅក្នុងព្រះគម្ពីរសញ្ញាចាស់ឡើយ ដែលព្រះសូរសៀងរបស់ព្រះជាម្ចាស់បានថ្លែងចេញមកពីលើមេឃ)។ បន្ទាប់ពីគ្រានោះមក ព្រះបន្ទូលទាំងស្រុងរបស់ទ្រង់នឹងត្រូវសម្រេចក្នុងយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ ព្រះបន្ទូលនឹងក្លាយជាការពិតដែលអាចមើលឃើញផ្ទាល់ភ្នែករបស់មនុស្សបាន ហើយមនុស្សនឹងមើលឃើញព្រះបន្ទូលដោយភ្នែកផ្ទាល់របស់ពួកគេ ដោយពុំមានភាពខុសគ្នាសូម្បីបន្តិចសោះឡើយ។ នេះគឺជាអត្ថន័យដ៏ឧត្តមនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ នេះមានន័យថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសម្រេចទៅបានតាមរយៈសាច់ឈាម និងតាមរយៈព្រះបន្ទូល។ នេះគឺអត្ថន័យពិតនៃពាក្យថា «ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម» និង «ការលេចមកជាសាច់ឈាមរបស់ព្រះបន្ទូល»។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចមានបន្ទូលអំពីបំណងព្រះហឫទ័យរបស់ព្រះវិញ្ញាណបរិសុទ្ធបាន ហើយមានតែព្រះជាម្ចាស់នៅខាងសាច់ឈាមប៉ុណ្ណោះ ដែលអាចមានព្រះបន្ទូលជំនួសឱ្យព្រះវិញ្ញាណបរិសុទ្ធបាន។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺងាយយល់ទេ ហើយអ្នកផ្សេងទៀត ក៏ទទួលបានការណែនាំពីព្រះបន្ទូលទាំងនោះដែរ។ គ្មាននរណាម្នាក់គេចផុតនោះទេ ពួកគេនឹងរស់នៅក្នុងវិសាលភាពនៃកិច្ចការនេះ។ មានតែតាមព្រះសូរសៀងទាំងនេះប៉ុណ្ណោះ ដែលមនុស្សអាចដឹងបាន។ ប្រសិនបើអស់អ្នកដែលគិតថាមិនអាចទទួលបានព្រះសូរសៀងដោយបែបនេះ ហើយគិតថាពួកគេអាចទទួលបានព្រះសូរសៀងពីស្ថានសួគ៌វិញ នោះពួកគេកំពុងស្រមើស្រមៃហើយ។ នេះគឺជាសិទ្ធិអំណាចដែលបង្ហាញនៅក្នុងការយកកំណើតជាសាច់ឈាមរបស់ព្រះជាម្ចាស់ ដែលនាំឱ្យអ្នករាល់គ្នាជឿស៊ប់។ សូម្បីតែអ្នកជំនាញ និងអ្នកដឹកនាំសាសនាដ៏គួរឱ្យគោរព ក៏មិនអាចនិយាយពីព្រះបន្ទូលទាំងនេះបានដែរ។ ពួកគេត្រូវត្រឡប់មកចុះចូលនឹងព្រះបន្ទូល ហើយគ្មាននរណាម្នាក់អាចចាប់ផ្ដើមជាថ្មីបានឡើយ។ ព្រះជាម្ចាស់នឹងប្រើព្រះបន្ទូល ដើម្បីបង្ក្រាបសកលលោកនេះ។ ទ្រង់ធ្វើបែបនេះ មិនមែនតាមរយៈការយកកំណើតនៅខាងសាច់ឈាមរបស់ទ្រង់នោះទេ ប៉ុន្តែតាមរយៈការប្រើព្រះសូរសៀងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម ដើម្បីយកឈ្នះមនុស្សទាំងអស់នៅក្នុងសកលលោកទាំងមូលនេះ។ នេះទើបជាការដែលព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយការដែលព្រះបន្ទូលលេចមកជាសាច់ឈាម ក៏មានតែមួយនេះដែរ។ ចំពោះមនុស្ស រឿងនេះមើលទៅប្រហែលជាព្រះជាម្ចាស់មិនបានធ្វើកិច្ចការអ្វីច្រើននោះទេ ប៉ុន្តែព្រះជាម្ចាស់ទ្រង់បានបន្លឺព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលនេះនឹងត្រូវគេជឿ និងកោតស្ញប់ស្ញែង។ បើគ្មានការពិតទាំងនេះទេ មនុស្សនឹងស្រែកទ្រហោយំ។ បើមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេនឹងនៅស្ងៀមស្ងាត់។ ព្រះជាម្ចាស់ប្រាកដជានឹងសម្រេចបាននូវសេចក្តីពិតនេះ ដ្បិតនេះ គឺជាផែនការដែលព្រះបានបង្កើតជាយូរមកហើយ ពោលគឺសម្រេចបាននូវសេចក្តីពិតនៃការមកដល់នៃព្រះបន្ទូលនៅលើផែនដី។ តាមពិត ពុំមានការចាំបាច់ឱ្យខ្ញុំពន្យល់នោះទេ ការមកដល់នៃរាជ្យមួយពាន់ឆ្នាំនៅលើផែនដី គឺជាការមកដល់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ការចុះមកនៃទីក្រុងយេរូសាឡឹមថ្មីពីស្ថានសួគ៌ គឺជាការមកដល់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីមកគង់នៅក្នុងចំណោមមនុស្ស ដើម្បីមករួមប្រកបជាមួយមនុស្ស ដើម្បីធ្វើរាល់កិច្ចការសព្វគ្រប់បែបយ៉ាង និងរួមប្រកបក្នុងគំនិតដ៏ជ្រាលជ្រៅរបស់គេផង។ នេះក៏ជាការពិតដែលព្រះជាម្ចាស់នឹងសម្រេចផងដែរ។ នេះគឺជាសម្រស់ដ៏ស្រស់បំព្រងនៃរាជ្យមួយពាន់ឆ្នាំ។ នេះគឺជាផែនការដែលព្រះជាម្ចាស់បានកំណត់ទុក៖ ព្រះបន្ទូលរបស់ទ្រង់នឹងលេចមកលើផែនដីមួយពាន់ឆ្នាំ ហើយបន្ទូលទាំងនេះនឹងបើកសម្ដែងឱ្យឃើញនូវស្នាព្រះហស្ដរបស់ទ្រង់ និងបញ្ចប់រាល់កិច្ចការរបស់ទ្រង់នៅលើផែនដី ហើយបន្ទាប់ពីនោះទៅ ដំណាក់កាលរបស់មនុស្សជាតិនឹងចូលដល់ទីបញ្ចប់។
ដកស្រង់ពី «រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត