ការសម្ដែងរបាំ | ជីវិតរបស់សត្វលោកទាំងអស់មានប្រភពមកពីព្រះជាម្ចាស់ | សំឡេងនៃការសរសើរ ២០២៦
19-01-2026
១
ជីវិតដែលព្រះជាម្ចាស់ប្រទានដល់មនុស្សគឺបន្តឥតដាច់ ហើយមិនត្រូវបានកម្រិតដោយរូបកាយភាព ពេលវេលា ឬលំហឡើយ។ នេះហើយជាអាថ៌កំបាំងនៃជីវិតដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស និងជាភស្តុតាងបញ្ជាក់ថា ជីវិតកើតមកពីទ្រង់។ ថ្វីបើមនុស្សជាច្រើនមិនជឿថា ជីវិតរបស់មនុស្សកើតមកពីព្រះជាម្ចាស់ក៏ដោយ ក៏មនុស្សនៅតែរីករាយនឹងអ្វីៗគ្រប់យ៉ាងដែលកើតមកពីព្រះជាម្ចាស់ ដោយចៀសមិនរួចដែរ មិនថាពួកគេជឿ ឬបដិសេធពីអត្ថិភាពរបស់ទ្រង់ឡើយ។ ប្រសិនបើថ្ងៃណាមួយ ព្រះជាម្ចាស់ទ្រង់ប្ដូរព្រះទ័យភ្លាមៗ ហើយចង់យកមកវិញនូវអ្វីៗសព្វសារពើដែលមាននៅក្នុងពិភពលោក និងដកយកជីវិតដែលទ្រង់បានប្រទានមកនោះ នោះអ្វីៗទាំងអស់នឹងលែងមានទៀតហើយ។
២
ព្រះជាម្ចាស់ប្រើប្រាស់ព្រះជន្មរបស់ទ្រង់ ដើម្បីផ្គត់ផ្គង់ដល់អ្វីៗសព្វសារពើ ទាំងរបស់ដែលមានជីវិត និងគ្មានជីវិត ដោយធ្វើឱ្យអ្វីៗទាំងអស់មានសណ្ដាប់ធ្នាប់ល្អ តាមរយៈព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់។ នេះជាការពិតមួយដែលគ្មាននរណាម្នាក់អាចគិតឃើញដល់ ឬយល់ដឹងបានឡើយ ហើយការពិតដ៏មិនអាចយល់ដឹងបានទាំងនេះ គឺជាការបើកសម្ដែង និងជាទីបន្ទាល់នៃថាមពលជីវិតរបស់ព្រះជាម្ចាស់។ ឥឡូវនេះ ខ្ញុំនឹងប្រាប់អាថ៌កំបាំងមួយដល់អ្នក៖ ភាពអស្ចារ្យនៃព្រះជន្មរបស់ព្រះជាម្ចាស់ និងថាមពលនៃព្រះជន្មរបស់ទ្រង់ គឺគ្មានភាវៈដែលត្រូវបានបង្កើតណាមួយអាចវាស់ស្ទង់បានឡើយ។ ពេលនេះគឺបែបនេះ កាលពីអតីតកាលក៏បែបនេះ ហើយទៅអនាគតក៏នឹងនៅតែបែបនេះដែរ។
៣
អាថ៌កំបាំងទីពីរដែលខ្ញុំនឹងប្រាប់គឺ៖ ប្រភពនៃជីវិតសម្រាប់គ្រប់ភាវៈទាំងអស់ គឺមកពីព្រះជាម្ចាស់ បើទោះបីជាពួកវាអាចមានភាពខុសគ្នានៃទម្រង់ជីវិត ឬរចនាសម្ព័ន្ធយ៉ាងណាក៏ដោយ ហើយមិនថាអ្នកជាភាវៈមានជីវិតប្រភេទណានោះទេ គឺគ្មានភាវៈណាមួយអាចទាស់ទទឹងនឹងគន្លងជីវិតដែលព្រះជាម្ចាស់បានកំណត់ទុកនោះឡើយ។ ទោះក្នុងករណីណាក៏ដោយ អ្វីទាំងអស់ដែលខ្ញុំប្រាថ្នា គឺឱ្យមនុស្សយល់អំពីចំណុចនេះថា៖ ប្រសិនបើគ្មានការបីបាច់ ការថែរក្សា និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ទេ នោះមនុស្សមិនអាចទទួលបាននូវអ្វីៗសព្វសារពើដែលខ្លួនត្រូវទទួលបានឡើយ ទោះបីជាគេខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ឬតស៊ូយ៉ាងពិបាកយ៉ាងណាក៏ដោយ។ ប្រសិនបើគ្មានការផ្គត់ផ្គង់ជីវិតមកពីព្រះជាម្ចាស់ទេ នោះមនុស្សនឹងបាត់បង់គុណតម្លៃនៃការរស់នៅ និងអត្ថន័យនៃជីវិត។
ដកស្រង់ពី «ព្រះជាម្ចាស់ គឺជាប្រភពនៃជីវិតមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត