ខ្សែភាពយន្តគ្រីស្ទាន «បានជួបព្រះអម្ចាស់ក្នុងអំឡុងភយន្តរាយ» (II) (Trailer)

31-07-2026

បន្ទាប់ពីលោក លី ឆេងអិន ទទួលយកកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ គាត់ក៏ប្រញាប់ផ្សាយដំណឹងល្អគ្រប់ទីកន្លែង ដោយទទួលបានមនុស្សមួយចំនួន។ ប៉ុន្តែពេលនោះ លោក លី ចាប់ផ្ដើមតម្កើងខ្លួន និងអួតអាងខ្លួនឯង។ ពេលដែលគាត់កំពុងមានអារម្មណ៍ពោរពេញដោយអំនួត និងពេញចិត្តចំពោះខ្លួនឯងហួសហេតុនោះ ស្រាប់តែអ្នកជឿថ្មីដែលគាត់ទទួលបាន ត្រូវបានគ្រូគង្វាលម្នាក់បំភាន់ និងរំខាន ហើយលោក លី ត្រូវអ្នកដឹកនាំសាសនាវាយដំ និងស្ទើរតែកកស្លាប់នៅក្នុងព្រិលទៅហើយ។ គាត់ដឹងថា នោះគឺជាការប្រៀន​ប្រដៅ និងការលួសកាត់របស់ព្រះជាម្ចាស់ចំពោះគាត់។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ គាត់បានដឹងថា ធម្មជាតិរបស់គាត់ គឺក្រអឺតក្រទមខ្លាំងពេក ថាគាត់ពុំមានចិត្តកោតខ្លាចព្រះជាម្ចាស់ ហើយគាត់ត្រូវការការជំនុំជម្រះ ការវាយផ្ចាល ការដាក់ពិន័យ និងការប្រៀនប្រដៅ។ បន្ទាប់ពីមានបទពិសោធជាច្រើនឆ្នាំ លោក លី ឆេងអិន បានយល់ដឹងយ៉ាងស៊ីជម្រៅថា ការដែលអាចទទួលព្រះអម្ចាស់ក្នុងអំឡុងភយន្តរាយដ៏ធំសម្បើម ឆ្លងកាត់បទពិសោធនៃការជំនុំជម្រះ និងការបោសសម្អាត ខណៈបំពេញភារកិច្ច ហើយអាចដើរនៅលើផ្លូវនៃសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់បាន គឺជាព្រះគុណ និងព្រះពរដ៏ធំធេងរបស់ព្រះជាម្ចាស់ចំពោះគាត់ហើយ... យើងខ្ញុំសង្ឃឹមថា លោកអ្នកនឹងរង់ចាំការចេញនូវខ្សែភាពយន្តនាពេលខាងមុខ៖ បានជួបព្រះអម្ចាស់ក្នុងអំឡុងភយន្តរាយ (II)។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ប្រភេទ​វីដេអូ​ផ្សេង​ទៀត​

អំណានចេញពី ភាគ១ នៃសៀវភៅព្រះបន្ទូល ស្ដីអំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ការអានពី «ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់» អំណានចេញពី ភាគ៥ នៃសៀវភៅព្រះបន្ទូល ស្ដីអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ភាពយន្តដំណឹងល្អ មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីពិតនៅក្នុងសេចក្ដីជំនឿ វីដេអូពីការធ្វើបន្ទាល់អំពីជីវិតពួកជំនុំ ភាពយន្តទីបន្ទាល់អំពីបទពិសោធន៍ជីវិត ភាពយន្តអំពីការបៀតបៀនខាងសាសនា ការសម្តែងរបាំតាមតន្ត្រីចម្រៀងចម្រុះសំឡេង ឈុតវីដេអូចម្រៀង​ជា​ក្រុម ជីវិតពួកជំនុំ៖ ឈុតសម្ដែងចម្រុះ វីដេអូចម្រៀង​ វីដេអូទំនុក​តម្កើង​ ការបើកសម្ដែងពីសេចក្ដីពិត សម្រង់ឈុត​សំខាន់​ក្នុង​ភាព​យន្ត

Leave a Reply

ចែក​រំលែក

លុប​ចោល