វីដេអូតន្រ្តីទំនុកបរិសុទ្ធ | ចូរ​រែក​ពុន​បន្ទុក​ឲ្យ​បាន​ច្រើន ដើម្បី​​​ងាយ​នឹង​ត្រូវព្រះ​ជា​ម្ចាស់ប្រោស​ឲ្យ​បាន​គ្រប់​លក្ខណ៍ | MV

08-08-2020

កាល​ណា​ឯង​កាន់​តែ​​យកចិត្ដទុកដាក់ចំពោះ​ព្រះ​ហឫទ័យ​របស់​

ព្រះ​ជា​ម្ចាស់ នោះ​ឯង​នឹង​​រែក​ពុន​​បន្ទុក​កាន់​តែ​ច្រើន​

ហើយ​កាល​ណាឯង​រែក​ពុន​បន្ទុក​កាន់តែ​ច្រើន​

ឯង​នឹង​កាន់តែ​មាន​បទ​ពិសោធន៍​ច្រើន​ឡើងៗ​

កាលណា​​ឯង​យកចិត្ដទុកដាក់​ព្រះ​ហឫទ័យ​របស់​

ព្រះ​ជា​ម្ចាស់​ នោះ​ព្រះ​ជា​ម្ចាស់​នឹង​ដាក់បន្ទុក​មក​​​លើ​ឯង​

រួច​​ក៏​បំភ្លឺ​ដល់​ឯង​​អំពី​កិច្ចការ​ដែល​ទ្រង់​បាន​ប្រគល់​​​ដល់​ឯង​

នៅ​ពេល​ព្រះ​ជា​ម្ចាស់​​ដាក់​បន្ទុក​​​នេះ​ដល់​ឯង​

ឯង​នឹង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​សេចក្ដី​ពិត​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​

ខណៈពេលកំពុងហូប ​និង​ផឹក​ព្រះ​បន្ទូល​របស់​ព្រះ​ជា​ម្ចាស់​

ប្រសិន​បើ​ឯង​​មានបន្ទុក​មួយ​​​ដែល​ពាក់​ព័ន្ធនឹង​​

ស្ថានភាព​ជីវិត​របស់​បងប្អូនប្រុស​ស្រី​របស់​ឯង​

ដូច្នេះ​ បន្ទុក​​នេះគឺ​ជា​បន្ទុក​​​ដែល​ព្រះ​ជា​ម្ចាស់​បាន​ប្រគល់​ដល់ឯង​

ហើយ​ឯង​នឹង​​ត្រូវ​រែក​ពុនបន្ទុក​​​នេះ​ជាប់​នឹង​ខ្លួន​ ​​​

នៅ​ក្នុង​ការ​អធិស្ឋាន​ប្រចាំ​ថ្ងៃ​របស់ឯង​​

អ្វី​ដែល​ព្រះ​ជា​ម្ចាស់​បាន​បំពេញ​ ត្រូវបាន​​​ទម្លាក់​មក​​​លើ​ឯង​

ហើយ​ឯង​សុខ​ចិត្ត​ធ្វើ​ការ​ដែល​ព្រះ​ជា​ម្ចាស់​សព្វ​ព្រះទ័យ​នឹង​ធ្វើ​

នេះគឺ​ជា​អត្ថន័យ​​នៃ​ការ​ចាត់​ទុ​ក​បន្ទុក​របស់​ព្រះ​ជា​ម្ចាស់​ជា​បន្ទុក​ផ្ទាល់​ខ្លួន​

នេះគឺ​ជា​អត្ថន័យ​​នៃ​ការ​ចាត់​ទុ​ក​បន្ទុក​របស់​ព្រះ​ជា​ម្ចាស់​ជា​បន្ទុក​ផ្ទាល់​ខ្លួន​។

នៅ​ពេល​ដែល​ឯង​ហូប និង​ផឹក​ព្រះ​បន្ទូល​ និង​រែកពុនបន្ទុកណាមួយ​

នោះឯង​នឹងអាចយល់​បានពី​អត្ថន័យ​​នៃ​ព្រះ​បន្ទូល​​​

អាច​ស្វែង​រក​ផ្លូវ​របស់​ឯង​ និង​អាច​យកចិត្ដទុកដាក់​

ចំពោះ​ព្រះ​ហឫទ័យ​របស់​ព្រះ​ជា​ម្ចាស់​បាន​

នៅ​ក្នុង​ការ​អធិស្ឋានរបស់​ឯង​ ឯង​គួរ​តែ​ទូលសុំ​​ឲ្យ

​ព្រះ​ជា​ម្ចាស់​ដាក់​បន្ទុក​មក​លើ​ឯង​ឲ្យ​បាន​​ច្រើន​

និង​ប្រគល់នូវ​កិច្ចការ​កាន់តែ​ច្រើន​មក​ឲ្យ​ឯង​

ដើម្បីឲ្យឯង​អាច​មាន​ផ្លូវ​​ជា​ច្រើន​នៅ​ខាង​មុខ​ឯង​ ដើម្បី​ប្រតិបត្តិ​បាន ​

ដើម្បីឲ្យ​ការ​ហូប ​និង​ផឹក​ព្រះ​បន្ទូល​របស់​

ព្រះ​ជា​ម្ចាស់​ កាន់តែមានប្រសិទ្ធភាព​​​ច្រើន​ឡើង​

ដើម្បីឲ្យ​ឯង​ធំធាត់​អាច​ចាប់​យល់​ពី​​សារៈសំខាន់នៃ​ព្រះបន្ទូល​របស់​ទ្រង់​

និង​ ដើម្បីឲ្យ​ឯងកាន់តែអាច​ឲ្យ​​​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បណ្ដាល​ចិត្ត​ឯងបាន​​

ការហូប ​និង​ការផឹក​ព្រះ​បន្ទូល​របស់

​ព្រះ​ជា​ម្ចាស់​ ការ​ប្រតិបត្តិ​ការ​អធិស្ឋាន​

ការ​ទទួ​ល​យក​បន្ទុក​របស់​ព្រះ​ជា​ម្ចាស់​ និង

​ការ​ទទួល​យក​កិច្ចការ​ដែល​ទ្រង់​ប្រ​គល់​ដល់​ឯង​

គ្រប់​ការ​ទាំង​អស់​នេះ​ គឺ​​​ដើម្បី​ឲ្យ​​មាន​ផ្លូវ​មួយ​នៅ​ចំពោះ​មុខ​ឯង​

កាល​ណា​បន្ទុក​​របស់​ព្រះ​ជា​ម្ចាស់​ដែល​បាន​ដាក់​មក​លើ​ឯង​កាន់​តែ​ធ្ងន់​

នោះ​ឯង​នឹង​កាន់​តែ​ងាយ​​នឹង​ត្រូវ​ទ្រង់​​ប្រោស​ឲ្យ​បាន​គ្រប់​លក្ខណ៍​។

ដក​ស្រង់​ពី «ចូរ​ដើរ​តាម​កូន​ចៀម ហើយ​ច្រៀង​បទ​ថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល