ទំនុកតម្កើង​របស់​គ្រីស្ទបរិស័ទ​ | បើអ្នកបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះអ្នកនឹងកាន់តែមានព្រះពរ | A Cappella

12-02-2021

ប្រសិនបើអ្នកបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន

នោះព្រះជាម្ចាស់ប្រទានព្រះពរដល់អ្នកកាន់តែច្រើន

ហើយកម្លាំងនៃសេចក្តីស្រឡាញ់របស់អ្នក

ចំពោះព្រះជាម្ចាស់ក៏កាន់តែខ្លាំងដែរ

ជាមួយគ្នានេះដែរ អ្នកនឹងមានសេចក្តីជំនឿ

ប្រសិនបើអ្នកបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន

នោះព្រះជាម្ចាស់ប្រទានព្រះពរដល់អ្នកកាន់តែច្រើន

ហើយកម្លាំងនៃសេចក្តីស្រឡាញ់របស់អ្នក

ចំពោះព្រះជាម្ចាស់ក៏កាន់តែខ្លាំងដែរ

ជាមួយគ្នានេះដែរ អ្នកនឹងមានសេចក្តីជំនឿ និងការតាំងចិត្ត

ហើយអ្នកនឹងមានអារម្មណ៍ថា

គ្មានអ្វីមួយមានតម្លៃ ឬសំខាន់ជាងការលះបង់ជីវិតស្រឡាញ់ព្រះជាម្ចាស់ឡើយ

គេអាចនិយាយបានថា ប្រសិនបើមនុស្សស្រឡាញ់ព្រះជាម្ចាស់

នោះគេនឹងគ្មានភាពសោកសៅឡើយ

ទោះបីជាពេលខ្លះសាច់ឈាមរបស់អ្នកមានភាពទន់ខ្សោយ

ហើយអ្នកជួបនូវបញ្ហាជាក់ស្ដែងជាច្រើនក៏ដោយ

ក៏ក្នុងអំឡុងពេលទាំងនេះ អ្នកនឹងពឹងអាងលើព្រះជាម្ចាស់យ៉ាងពិតប្រាកដដែរ

ហើយនៅក្នុងវិញ្ញាណរបស់អ្នក អ្នកនឹងទទួលបានការលួងលោម

ព្រមទាំងមានអារម្មណ៍ជឿជាក់ថា អ្នកមានអ្វីមួយជាទីពំនាក់

តាមរបៀបនេះ អ្នកនឹងអាចយកឈ្នះលើបរិយាកាសជាច្រើន

ហើយអ្នកក៏នឹងមិនរអ៊ូរទាំអំពីព្រះជាម្ចាស់

ដោយសារតែការថប់បារម្ភដែលអ្នកមាននោះដែរ

ផ្ទុយទៅវិញ អ្នកនឹងចង់ស្រែកច្រៀង រាំ និងអធិស្ឋាន

ចង់ជួបជុំ និងទាក់ទង ចង់ទូលគំនិតរបស់អ្នកប្រាប់ដល់ព្រះជាម្ចាស់

ហើយអ្នកនឹងមានអារម្មណ៍ថា មនុស្ស រឿងរ៉ាវ

និងអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងជុំវិញអ្នក

ដែលព្រះជាម្ចាស់បានរៀបចំទុកទាំងអំបាលម៉ាននេះ ពិតជាសក្ដិសមមែន

ប្រសិនបើអ្នកបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់កាន់តែច្រើន

នោះព្រះជាម្ចាស់ប្រទានព្រះពរដល់អ្នកកាន់តែច្រើន

ហើយកម្លាំងនៃសេចក្តីស្រឡាញ់របស់អ្នកចំពោះព្រះជាម្ចាស់ក៏កាន់តែខ្លាំងដែរ

ជាមួយគ្នានេះដែរ អ្នកនឹងមានសេចក្តីជំនឿ និងការតាំងចិត្ត

ហើយអ្នកនឹងមានអារម្មណ៍ថា

គ្មានអ្វីមួយមានតម្លៃ ឬសំខាន់ជាងការលះបង់ជីវិតស្រឡាញ់ព្រះជាម្ចាស់ឡើយ

ប្រសិនបើអ្នកមិនស្រឡាញ់ព្រះជាម្ចាស់ទេ

នោះអ្វីៗគ្រប់យ៉ាងដែលអ្នកសម្លឹងមើល

នឹងក្លាយជារឿងគួរឲ្យធុញទ្រាន់ចំពោះអ្នក

ហើយគ្មានអ្វីមួយនឹងក្លាយជាទីគាប់ភ្នែករបស់អ្នកឡើយ

នៅក្នុងដួងចិត្តរបស់អ្នក អ្នកនឹងគ្មានសេរីភាពឡើយ

គឺមានតែការសង្កត់សង្កិនប៉ុណ្ណោះ

ដួងចិត្តរបស់អ្នកនឹងតែងតែរអ៊ូរទាំអំពីព្រះជាម្ចាស់

ហើយអ្នកនឹងតែងតែមានអារម្មណ៍ថា អ្នករងទារុណកម្មច្រើនពេកហើយ

ព្រមទាំងមានអារម្មណ៍ទៀតថា នេះជារឿងអយុត្តិធម៌ណាស់

ប្រសិនបើអ្នកមិនដេញតាមសេចក្តីសុខ

ហើយបែរជាស្វះស្វែងបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់

និងមិនឲ្យសាតាំងចោទប្រកាន់

នោះការស្វះស្វែងបែបនេះនឹងផ្ដល់ឲ្យអ្នកមានកម្លាំង

ដ៏ខ្លាំងក្លាក្នុងការស្រឡាញ់ព្រះជាម្ចាស់មិនខាន

នោះការស្វះស្វែងបែបនេះនឹងផ្ដល់ឲ្យអ្នកមានកម្លាំង

ដ៏ខ្លាំងក្លាក្នុងការស្រឡាញ់ព្រះជាម្ចាស់មិនខាន

មនុស្ស​អាចអនុវត្តតាមគ្រប់សេចក្តីដែលព្រះជាម្ចាស់បានថ្លែង

ហើយគ្រប់យ៉ាងដែលគេធ្វើ គឺដើម្បី

អាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់

ដូច្នេះ នេះហើយជាអត្ថន័យនៃការមានភាពពិតជាក់ស្ដែងនោះ

ដកស្រង់ពី «ចូរដើរតាមកូនចៀម ហើយច្រៀងបទថ្មី»

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល