ការសម្ដែងលើឆាក | ខ្សែជីវិតខ្ញុំនៅមន្ទីរពេទ្យឆ្កួត

01-07-2022

ក្រោយពេល លី អៃសិន ត្រូវបានគេរាយការណ៍ថាជាអ្នកជឿព្រះ ហើយកំពុងផ្សាយដំណឹងល្អ មន្ត្រីមូលដ្ឋានបានគំរាមប្ដីគាត់ លោក យូ ចុងមីន ថា បើនាងនៅបន្តអនុវត្តសេចក្តីជំនឿរបស់នាងទៀត នោះគេមិនគ្រាន់តែចាប់ខ្លួននាងដាក់គុកប៉ុណ្ណោះទេ តែគាត់ក៏នឹងត្រូវបាត់បង់ការងារជាមេភូមិផងដែរ។ ដោយខ្លាចថា នាងត្រូវដាក់ទោសតាមផ្លូវច្បាប់ និងខ្លាចប៉ះពាល់ដល់ខ្លួន លោក យូ ចុងមីន ព្រមទាំងកូនប្រុសគាត់បានដាក់នាងនៅក្នុងមន្ទីរពេទ្យឆ្កួតផ្ទុយពីឆន្ទៈរបស់នាង ដោយសង្ឃឹមថា នាងនឹងបោះបង់សេចក្តីជំនឿរបស់ខ្លួន។ កាន់តែអាក្រក់នោះ ក្រុមគ្រូពេទ្យនៅឯមន្ទីរពេទ្យនោះទទូចថា នាងមានបញ្ហាផ្លូវចិត្ត ដោយមិនបានធ្វើរោគវិនិច្ឆ័យ ឬធ្វើតេស្តណាមួយឡើយ ក៏ព្រោះតែនាងជឿលើព្រះជាម្ចាស់។ ពួកគេចាក់ថ្នាំសរសៃប្រសាទឱ្យនាងរាល់ថ្ងៃ ហើយនិយាយពាក្យឃោសនាបែបមនុស្សមិនជឿព្រះឱ្យនាងស្ដាប់ ដោយព្យាយាមបង្ខំនាងឱ្យបដិសេធ និងក្បត់ព្រះជាម្ចាស់។ ការធ្វើទារុណកម្មអមនុស្សធម៌ និងការធ្វើបាបដ៏ឃោរឃៅទៅលើរាងកាយ និងផ្លូវចិត្តនេះ ពិតជាធ្វើឱ្យ លី អៃសិន ឈឺចាប់ខ្លាំងណាស់។ តើនាងបន្តប្រកាន់ខ្ជាប់សេចក្តីជំនឿខ្លួនដល់ទីបំផុតទេ? ដើម្បីចង់ដឹង សូមមើលវីដេអូ ខ្សែជីវិតខ្ញុំនៅមន្ទីរពេទ្យឆ្កួត។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល