វីដេអូអំពីការធ្វើបន្ទាល់ដំណឹងល្អ | ខ្ញុំបានឃើញពណ៌ដ៏ពិតនៃគ្រូគង្វាលរបស់ខ្ញុំ

30-01-2021

លោក ចិន ឈាន ដែលជាតួឯក គឺជាគ្រីស្ទបរិស័ទម្នាក់ដែលតែងតែចាត់ទុកគ្រូគង្វាល និងភរិយារបស់គាត់ ជាឪពុកម្ដាយខាងវិញ្ញាណរបស់គាត់។ យ៉ាងណាមិញ ក្រោយមក នៅពេលដែលគាត់ទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយចែករំលែកយ៉ាងរីករាយនូវដំណឹងអំពីការយាងត្រលប់មកវិញរបស់ព្រះអម្ចាស់ទៅកាន់គ្រូគង្វាល គាត់បានភ្ញាក់ផ្អើលដែលឃើញថា លោកគ្រូគង្វាលមិនគ្រាន់តែមិនចង់សិក្សាស្វែងយល់អំពីដំណឹងល្អនេះប៉ុណ្ណោះទេ ប៉ុន្តែ គាត់ថែមទាំងព្យាយាមរំខានលោក ចិន ឈាន មិនឲ្យទទួលយកផ្លូវដ៏ពិតថែមទៀតផង។ លោកគ្រូគង្វាលថែមទាំងនាំសមាជិកពួកជំនុំផ្សេងទៀតឲ្យយល់ខុស និងញុះញុងពួកគេឲ្យបដិសេធលោក ចិន ឈានទៀតផង។ ទង្វើនេះធ្វើឲ្យគាត់ឈឺចាប់ និងច្របូកច្របល់យ៉ាងខ្លាំង ហើយគាត់កើតចិត្តឆ្ងល់ថាលោកគ្រូគង្វាលម្នាក់ ដែលធ្លាប់ដូចជាអស្ចារ្យនោះ អាចធ្វើទង្វើបែបនេះយ៉ាងម៉េចកើតទៅ។ តាមរយៈការចូលរួមប្រជុំ និងការអានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គាត់ចាប់ផ្ដើមមើលឃើញមុខមាត់ដ៏ពិតរបស់លោកគ្រូគង្វាល ដែលដូចជាពួកផារីស៊ីដ៏មានពុត ហើយគាត់មានសេរីភាពទាំងស្រុងពីការត្រួតត្រារបស់លោកគ្រូគង្វាលនោះ។

វីដេអូពីការធ្វើបន្ទាល់អំពីជីវិតក្រុមជំនុំ នាំជូនដល់អ្នកនូវបទពិសោធន៍ជីវិតពិតៗជាគ្រីស្ទបរិស័ទអំពីការជំនុំជម្រះ តាមរយៈព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងការធ្វើបន្ទាល់របស់ពួកគេទាក់ទងនឹងការយល់ដឹងអំពីសេចក្តីពិត ការស្គាល់ព្រះជាម្ចាស់ និងអំពីនិស្ស័យដ៏ពុករលួយរបស់ពួកគេដែលកំពុងតែត្រូវបានបំផ្លាស់បំប្រែ។ ចូររៀនអំពីអត្ថន័យនៃការប្រែចិត្តដ៏ពិតប្រាកដ ហើយរកឃើញផ្លូវ ដើម្បីទទួលបានការលាងសម្អាត ព្រមទាំងចូលទៅក្នុងនគរស្ថានសួគ៌។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល