ការសម្ដែងលើឆាក | បុរសចំណាស់ និងកូនក្មេង

28-03-2022

នៅឆ្នាំ ២០០៨ បក្សកុម្មុយនីស្ដចិនចាប់ផ្ដើមគាបសង្កត់យ៉ាងក្ដៅក្រហាយចំពោះជំនឿសាសនា ក្រោមការក្លែងធ្វើជា «ការធ្វើឱ្យមានស្ថិរភាព»។ គ្រីស្ទបរិស័ទជាច្រើនត្រូវបានជាប់ពន្ធនាគារ និងធ្វើទារុណកម្ម ហើយមានមនុស្សជាច្រើនត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីលាក់ពួន ដោយមិនអាចត្រឡប់មកវិញបានទេ។ ចាង ជីស៊ុង គឺជាបងប្រុសវ័យចំណាស់ម្នាក់ ត្រូវបានគេចាត់ទុកជាគោលដៅអាទិភាពសម្រាប់ការចាប់ខ្លួនដោយបក្សកុម្មុយនីស្ដចិន ចំពោះការចែកចាយដំណឹងល្អ និងទទួលសមាជិកពួកជំនុំនៅផ្ទះរបស់គាត់។ គ្រួសារទាំងមូលត្រូវបានបង្ខំឱ្យរត់គេចពីការចាប់ខ្លួនរបស់បក្សកុម្មុយនីស្ដចិន។ នៅពេលដែលមន្ត្រីបក្សកុម្មុយនីស្ដចិនមិនអាចរកឃើញ ចាង ជីស៊ុង ពួកគេឆែកឆេរផ្ទះរបស់គាត់ និងឃុំខ្លួនប្អូនប្រុស និងកូនៗរបស់គាត់ដើម្បីសួរចម្លើយ។ ពួកគេក៏បានបង្កកមូលនិធិសោធននិវត្តន៍របស់គាត់ ដោយកាត់ប្រាក់សម្រាប់ផ្គត់ផ្គង់ការរស់នៅរបស់គាត់។ ស្ថានភាពរបស់គាត់កាន់តែគ្រោះថ្នាក់ និងលំបាក ខណៈដែលគាត់គេចខ្លួនជាមួយចៅប្រុសក្មេងម្នាក់ ដោយគ្មានទីកន្លែងស្ថិរភាពសម្រាប់រស់នៅឡើយ។ ក្រោយមក នៅឆ្នាំ ២០១០ បក្សកុម្មុយនីស្ដចិន បានប្រើប្រាស់លេសម្ដងទៀត ពេលនេះគឺការធ្វើជំរឿន ដើម្បីបោសសម្អាតទូទាំងប្រទេស ក្នុងការចាប់ខ្លួនគ្រីស្ទបរិស័ទ។ ដោយគ្មានទីកន្លែងត្រូវទៅ ចាង ជីស៊ុង និងចៅប្រុសរបស់គាត់ ត្រូវបានបង្ខំឱ្យលាក់ខ្លួននៅក្នុងល្អាងភ្នំ ដោយប្រឈមនឹងអាកាសធាតុត្រជាក់នៅរដូវរងារ។ តើពួកគេឆ្លងផុតពីការតាមរក និងការបៀតបៀនរបស់បក្សកុម្មុយនីស្ដចិនដោយរបៀបណា? សូមទស្សនាការសម្ដែងលើឆាក ដែលមានចំណងជើងថា បុរសចំណាស់ និងកូនក្មេង។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល