ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់" | សម្រង់​សម្ដីទី ១០

ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ | "ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់" | សម្រង់​សម្ដីទី ១០

0 |27-04-2021

កិច្ចការទាំងបីដំណាក់កាល ត្រូវបានធ្វើឡើងដោយព្រះតែមួយអង្គប៉ុណ្ណោះ។ នេះគឺជានិមិត្តមួយដ៏អស្ចារ្យបំផុត ហើយនេះគឺជាមាគ៌ាតែមួយគត់ឆ្ពោះទៅរកការស្គាល់ព្រះជាម្ចាស់។ កិច្ចការទាំងបីដំណាក់កាល គឺមានតែព្រះជាម្ចាស់ផ្ទាល់ទេទើបអាចសម្រេចបាន ក៏ពុំមាននរណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានដែរ មានន័យថា គឺមានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបអាចសម្រេចកិច្ចការរបស់ទ្រង់ផ្ទាល់ តាំងពីគ្រាដើមដំបូង រហូតមកទល់សព្វថ្ងៃនេះ។ ទោះបីកិច្ចការទាំងបី ដំណាក់កាលត្រូវបានអនុវត្តរួចនៅក្នុងយុគសម័យ និងតាមកន្លែងខុសៗគ្នា ហើយទោះបីកិច្ចការនីមួយៗខុសគ្នា ក៏កិច្ចការទាំងអស់ត្រូវបានធ្វើឡើងដោយព្រះតែមួយអង្គគត់។ នៅក្នុងចំណោមនិមិត្តទាំងអស់ នេះជានិមិត្តធំបំផុតដែលមនុស្សគួរដឹង ហើយប្រសិនបើមនុស្សអាចយល់ពីនិមិត្តនេះទាំងស្រុង នោះគេនឹងអាចឈរជាប់។ សព្វថ្ងៃនេះ បញ្ហាដ៏ធំបំផុតដែលកំពុងតែប្រឈមនឹងសាសនា និងនិកាយផ្សេងៗនោះគឺ ពួកគេមិនស្គាល់កិច្ចការរបស់ព្រះវិញ្ញាណដ៏បរិសុទ្ធ និងមិនអាចបែងចែករវាងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការដែលមិនមែនជារបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយព្រោះហេតុនេះ ពួកគេមិនអាចប្រាប់បានទេថា កិច្ចការក្នុងដំណាក់កាលនេះក៏ត្រូវបានធ្វើឡើងដោយព្រះយេហូវ៉ាដ៏ជាព្រះ ដូចកិច្ចការនៅក្នុងដំណាក់កាលពីរក្នុងគ្រាមុនដែរ។ ទោះបីមនុស្សដើរតាមព្រះជាម្ចាស់ ក៏ពួកគេភាគច្រើន នៅតែមិនអាចប្រាប់បានថា ផ្លូវមួយណាជាផ្លូវត្រឹមត្រូវនោះដែរ។ មនុស្សខ្វល់ថា ផ្លូវនេះជាផ្លូវដែលព្រះជាម្ចាស់ដឹកនាំដោយផ្ទាល់ ឬមិនមែន ហើយខ្វល់ថា រូបកាយសាច់ឈាមរបស់ព្រះជាម្ចាស់ គឺជាការពិត ឬមិនមែន ហើយមនុស្សភាគច្រើននៅតែមិនដឹងអំពីវិធីសម្គាល់សេចក្ដីបែបនេះឡើយ។ មនុស្សដែលដើរតាមព្រះជាម្ចាស់មិនអាចកំណត់ផ្លូវនេះ ដូចនេះសារដែលត្រូវថ្លែង គឺមានឥទ្ធិពលតែមួយចំណែក នៅក្នុងចំណោមមនុស្សទាំងនេះ និងមិនអាចមានប្រសិទ្ធភាពទាំងស្រុងនោះឡើយ ហេតុនេះ ហើយកត្តានេះក៏ជះឥទ្ធិពលដល់ផ្លូវជីវិតនៃមនុស្សបែបនេះដែរ។ ប្រសិនបើមនុស្សអាចមើលឃើញក្នុងកិច្ចការទាំងបីដំណាក់កាល ថា កិច្ចការទាំងនេះត្រូវបានអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ នៅក្នុង ពេលវេលាខុសគ្នា ក្នុងទីកន្លែងខុសគ្នា និងនៅក្នុងមនុស្សខុសគ្នា ប្រសិនបើមនុស្សអាចមើលឃើញថា ទោះបីជាកិច្ចការនេះខុសគ្នា ក៏កិច្ចការទាំងអស់ត្រូវបានធ្វើឡើងដោយព្រះតែមួយ ហើយមើលឃើញថា ដោយសារកិច្ចការនេះត្រូវបានធ្វើឡើងដោយព្រះតែមួយនោះ កិច្ចការនោះត្រូវតែជាកិច្ចការត្រឹមត្រូវ និងពុំមានខុសឡើយ ហើយបើទោះបីជាកិច្ចការនេះខុសគ្នាពីសញ្ញាណរបស់មនុស្ស ក៏ពុំមានការបដិសេធថា កិច្ចការនេះ គឺជាកិច្ចការរបស់ព្រះតែមួយដែរ ប្រសិនបើមនុស្សអាចនិយាយដោយប្រាកដច្បាស់ថា កិច្ចការនេះគឺជាកិច្ចការរបស់ព្រះតែមួយ នោះសញ្ញាណរបស់មនុស្សនឹងត្រូវ បន្ថយមកត្រឹមតែជាការលេងសើច មិនសមលើកមកនិយាយទេ។ ដោយសារតែនិមិត្តរបស់មនុស្សមិនច្បាស់លាស់ ហើយដោយសារតែមនុស្សដឹងតែត្រឹមថា ព្រះយេហូវ៉ា គឺជាព្រះ និងដឹងត្រឹមថា ព្រះយេស៊ូវ គឺជាព្រះអម្ចាស់ និងមានគំនិតពីរចំពោះព្រះដែលយកកំណើតជាសាច់ឈាមនាពេលសព្វថ្ងៃ ក៏មានមនុស្សជាច្រើននៅតែលះបង់ចំពោះកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវដែរ ហើយត្រូវរំខានឥតឈប់ឈរ ដោយសញ្ញាណចំពោះកិច្ចការនាពេលបច្ចុប្បន្ន មនុស្សភាគច្រើនតែងសង្ស័យ និងមិនយកចិត្តទុកដាក់ចំពោះកិច្ចការបច្ចុប្បន្ននេះទេ។ មនុស្សគ្មានសញ្ញាណចំពោះកិច្ចការពីរដំណាក់កាលចុងក្រោយ ដែលមើលមិនឃើញនេះទេ។ នោះគឺមកពីមនុស្សពុំយល់ពីការពិតនៃកិច្ចការពីរដំណាក់កាលចុងក្រោយ និងមិនបានមើលឃើញកិច្ចការនេះផ្ទាល់នឹងភ្នែករបស់គេ។ ព្រោះតែកិច្ចការនៅក្នុងដំណាក់កាលនេះ មើលមិនឃើញ ដូចនឹងការដែលមនុស្សស្រមៃ ទោះបីជាគេស្រមៃចេញមកយ៉ាងណាក៏ដោយ ក៏គ្មានការពិតអ្វីមកបញ្ជាក់ការស្រមើស្រមៃនេះបានឡើយ ហើយគ្មាននរណាម្នាក់កែតម្រូវការស្រមៃនោះបានឡើយ។ មនុស្សបណ្ដោយខ្លួនតាមសភាវគតិពីកំណើតរបស់ខ្លួន ដោយមិនខ្វល់ថាលទ្ធផលនឹងទៅជាយ៉ាងណា ហើយបណ្ដោយឲ្យគំនិតគេស្រមើស្រមៃដោយសេរី ដ្បិតគ្មានការពិតណាមកបញ្ជាក់ពីការស្រមើស្រមៃរបស់គេទេ ដូច្នេះហើយ ការស្រមើស្រមៃរបស់មនុស្សក៏ក្លាយជា «ការពិត» ទោះបីជាមាន ឬគ្មានភ័ស្តុតាងបញ្ជាក់ពីការស្រមើស្រមៃនោះក៏ដោយ។ ហេតុនេះ មនុស្សជឿលើការស្រមើស្រមៃដែលគេមានចំពោះព្រះជាម្ចាស់ នៅក្នុងគំនិតរបស់គេ ហើយមិនព្យាយាមស្វែងរកព្រះនៃភាពជាក់ស្ដែងទេ។ ប្រសិនបើបុគ្គលម្នាក់មានជំនឿបែបនេះ នោះក្នុងចំណោមមនុស្សមួយរយនាក់ នោះប្រាកដជាមានជំនឿមួយរយប្រភេទមិនខានឡើយ។ មនុស្សស៊ប់ជាមួយនឹងជំនឿបែបនេះដោយសារគេមើលមិនឃើញពីការពិតនៃកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារគេបានត្រឹមតែឮពីការនេះដោយត្រចៀករបស់គេ ហើយមិនបានមើលឃើញនឹងភ្នែករបស់គេ។ មនុស្សបានឮប្រវត្តិ និងរឿងរ៉ាវពីបុរាណ តែគេកម្រឮពីចំណេះដឹងពីការពិតពាក់ព័ន្ធនឹងកិច្ចការរបស់ព្រះជាម្ចាស់។ ដូច្នេះ បានជាមនុស្សដែលទើបជឿព្រះបានមួយឆ្នាំ ចាប់ផ្ដើមជឿលើព្រះជាម្ចាស់ តាមរយៈសញ្ញាណរបស់គេផ្ទាល់។ ការនេះក៏ពិតចំពោះអស់អ្នកដែលបានជឿព្រះជាម្ចាស់មួយជីវិតហើយដែរ។ មនុស្សណាដែលមិនអាចមើលឃើញការពិត នឹងមិនអាចគេចផុតពីជំនឿដែលបានមកពីសញ្ញាណ ដែលគេមានចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សជឿថា គេបានដោះខ្លួនឯងឲ្យរួចពីចំណងនៃសញ្ញាណចាស់របស់ខ្លួន ហើយបានចូលក្នុងតំបន់ត្រួតត្រាថ្មីផង។ តើមនុស្សមិនដឹងទេថា ចំណេះដឹងរបស់មនុស្សដែលមើលមិនឃើញព្រះភក្ត្រពិតរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាសញ្ញាណ ហើយគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ? មនុស្សគិតថា សញ្ញាណរបស់គេត្រឹមត្រូវ ហើយគ្មានកំហុសទេ រួចគេគិតថា សញ្ញាណទាំងនេះមកពីព្រះជាម្ចាស់។ សព្វថ្ងៃនេះ កាលណាមនុស្សមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់នឹងភ្នែក គេក៏បោះបង់សញ្ញាណដែលគេបង្គរទុករាប់សិបឆ្នាំ នោះចោល។ ការស្រមើស្រមៃ និងគំនិតអតីតកាល បានក្លាយជារនាំងរាំងស្ទះកិច្ចការនៅក្នុងដំណាក់កាលនេះ និងពិបាកឲ្យមនុស្សបោះបង់សញ្ញាណបែបនេះ ហើយពិបាកជំទាស់នឹងគំនិតបែបនេះណាស់។ សញ្ញាណចំពោះកិច្ចការមួយជំហានៗរបស់មនុស្សដែលបានដើរតាមព្រះជាម្ចាស់មកទល់សព្វថ្ងៃរឹតតែធ្ងន់ធ្ងរទៅៗ ហើយមនុស្សទាំងនេះ ក៏បានក្លាយខ្លួនជាសត្រូវក្បាលរឹងចំពោះព្រះដែលយកកំណើតជាមនុស្ស បន្តិចម្ដងៗ។ ប្រភពនៃសេចក្ដីសម្អប់នេះ ស្ថិតនៅលើសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សដែលបានក្លាយជាសត្រូវនៃកិច្ចការរបស់ព្រះសព្វថ្ងៃ ជាកិច្ចការដែលខុសគ្នាពីសញ្ញាណរបស់មនុស្ស។ រឿងនេះកើតឡើងយ៉ាងច្បាស់ ពីព្រោះ ការពិតមិនអនុញ្ញាតឲ្យមនុស្សស្រមើស្រមៃតាមតែអំពើចិត្ត ហើយជាងនេះទៅទៀត ក៏មិនអាចឲ្យមនុស្សបដិសេធដោយស្រួលៗដែរ ហើយសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្ស មិនប្រើវត្តមាននៃការពិត ដ្បិតមនុស្សមិនគិតគូរដល់ភាពត្រឹមត្រូវ និងការប្រកាន់ខ្ជាប់នូវការពិត ជាងនេះទៅទៀត គេក៏បោះបង់សញ្ញាណរបស់ខ្លួន ហើយប្រើប្រាស់ការស្រមើស្រមៃរបស់គេ ដោយដួងចិត្តស្មោះត្រង់ប៉ុណ្ណោះ។ សេចក្ដីនេះនិយាយបានត្រឹមថាជាកំហុសនៃសញ្ញាណរបស់មនុស្ស និងមិនអាចនិយាយថាជាកំហុសនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សអាចស្រមៃអ្វីក៏បានតាមតែចិត្តគេចង់ តែគេមិនអាចចោទសួរកិច្ចការក្នុងដំណាក់កាលណាមួយ ឬចំណែកណាមួយនៃកិច្ចការនោះដោយសេរីបានទេ។ ការពិតអំពីកិច្ចការរបស់ព្រះជាម្ចាស់ គឺមនុស្សមិនអាចប្រព្រឹត្តល្មើសនឹងកិច្ចការនេះ បានឡើយ។ អ្នកអាចនឹងបណ្ដោយខ្លួនឲ្យស្រមើស្រមៃដោយសេរី ហើយអ្នកថែមទាំងអាចចងក្រងរឿងរ៉ាវល្អៗ អំពីកិច្ចការរបស់ព្រះ យេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវ ប៉ុន្តែអ្នកប្រហែលជាមិនអាច ជំទាស់នឹងការពិតនៃកិច្ចការក្នុងដំណាក់កាលនីមួយរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវណាស់។ នេះជាគោលការណ៍មួយ និងជាបញ្ញត្ដិរដ្ឋបាលមួយដែរ ហើយអ្នកគួរតែយល់ពីសារៈសំខាន់នៃរឿង រ៉ាវទាំងនេះ។ មនុស្សជឿថា កិច្ចការដំណាក់នេះមិនស្របទៅនឹង សញ្ញាណរបស់មនុស្សទេ និងជឿថា នេះពុំមែនជាករណីសម្រាប់កិច្ចការពីរដំណាក់កាលមុនឡើយ។ នៅក្នុងការស្រមើស្រមៃរបស់មនុស្ស គេជឿថា កិច្ចការពីរដំណាក់កាលមុន ច្បាស់ជាមិនដូចគ្នានឹងកិច្ចការបច្ចុប្បន្ននេះទេ ប៉ុន្តែ តើអ្នកធ្លាប់បានពិចារណាដែរឬទេថា គោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ គឺសុទ្ធតែដូចគ្នាទាំងអស់ ពិចារណាថា កិច្ចការរបស់ទ្រង់តែងតែមានប្រយោជន៍ជានិច្ច ហើយពិចារណាថា ទោះបីយុគសម័យណាក៏មានមនុស្សជាច្រើន តែងមកតតាំង ហើយប្រឆាំងនឹងការពិតនៃកិច្ចការរបស់ទ្រង់? មនុស្សទាំងអស់ដែលតតាំង និងប្រឆាំងនឹងកិច្ចការដំណាក់កាល បច្ចុប្បន្ននេះ មុខជាបានប្រឆាំងនឹងព្រះជាម្ចាស់តាំងពីអតីតកាល ដោយមិនបាច់សង្ស័យទេ ដ្បិតមនុស្សបែបនេះនឹងនៅតែជាសត្រូវរបស់ព្រះជាម្ចាស់ជានិច្ច។ មនុស្សដែលស្គាល់ការពិតអំពីកិច្ចការរបស់ព្រះជាម្ចាស់ នឹងមើលឃើញថា កិច្ចការទាំងបីដំណាក់កាល គឺជាកិច្ចការរបស់ព្រះតែមួយ ព្រមទាំងបោះបង់សញ្ញាណរបស់គេចោលទៀតផង។ អ្នកទាំងនេះគឺជាមនុស្សដែលស្គាល់ព្រះជាម្ចាស់ ហើយមនុស្សបែបនេះ គឺជាមនុស្សដែលដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ ពេលដែលការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់កំពុងខិតទៅរកទីបញ្ចប់ ព្រះជាម្ចាស់នឹងបែងចែករបស់សព្វសារពើទៅតាមជំពូករបស់វា។ មនុស្សត្រូវបានបង្កើតឡើងដោយព្រះហស្តរបស់ព្រះអាទិករ ហើយនៅទីបញ្ចប់ ទ្រង់នឹងឲ្យមនុស្សត្រឡប់ទៅនៅក្រោមអំណាចគ្រប់គ្រងរបស់ទ្រង់វិញ នេះគឺជាទីបញ្ចប់នៃកិច្ចការទាំងបីដំណាក់កាល។ កិច្ចការដំណាក់កាលនៃគ្រាចុងក្រោយ និងកិច្ចការពីរដំណាក់កាលមុនដែលស្ថិតនៅក្នុងស្រុកអ៊ីស្រាអែល និងស្រុកយូដា គឺសុទ្ធតែជាផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក្នុងសកលលោកទាំងមូល។ ពុំមាននរណាម្នាក់អាចបដិសេធរឿងនេះឡើយ ហើយវាគឺជាការពិតនៃកិច្ចការរបស់ព្រះជាម្ចាស់។ ថ្វីបើមនុស្សមិនមានបទពិសោធន៍ ឬឃើញកិច្ចការនេះច្រើនផ្ទាល់នឹងភ្នែក ក៏ការពិតនៅតែជាការពិត ហើយរឿងនេះគ្មានមនុស្សណាម្នាក់អាចបដិសេធបានទេ។ មនុស្សដែលជឿលើព្រះជាម្ចាស់នៅគ្រប់បណ្ដាប្រទេសក្នុងសកលលោក នឹងទទួលកិច្ចការទាំងបីដំណាក់កាលទាំងអស់គ្នា។ ប្រសិនបើអ្នកស្គាល់កិច្ចការក្នុងដំណាក់កាលមួយជាក់លាក់ ហើយមិនស្គាល់កិច្ចការក្នុងដំណាក់កាលពីរទៀត មិន ស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ពីអតីតកាល នោះអ្នកមិនអាចថ្លែង ពីសេចក្ដីពិតទាំងស្រុងទាក់ទងទៅនឹងផែនការគ្រប់គ្រងទាំងមូល របស់ព្រះជាម្ចាស់បានឡើយ ហើយចំណេះដឹងដែលអ្នកមានអំពី ព្រះជាម្ចាស់ គឺជាចំណេះដឹងដែលលម្អៀងទៅតែម្ខាង ដ្បិតនៅក្នុង ជំនឿដែលអ្នកមានចំពោះព្រះជាម្ចាស់ អ្នកមិនស្គាល់ ឬយល់ដឹងពីទ្រង់ឡើយ ដូច្នេះ អ្នកមិនសមនឹងធ្វើបន្ទាល់ពីព្រះជាម្ចាស់ឡើយ។ បើទោះបីជាចំណេះដឹងបច្ចុប្បន្នរបស់អ្នកចំពោះកិច្ចការទាំងអស់នេះ មានលក្ខណៈជ្រាលជ្រៅ ឬរាក់កំផែល នោះនៅទីបញ្ចប់ អ្នកក៏ត្រូវតែមានចំណេះដឹង និងត្រូវជឿទុកចិត្តយ៉ាងម៉ត់ចត់ ហើយមនុស្សទាំងអស់នឹងឃើញភាពពេញលេញនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយចុះចូលនៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ទៀតផង។ នៅទីបញ្ចប់នៃកិច្ចការនេះ សាសនាទាំងអស់នឹងរួបរួមគ្នាមកតែមួយ សត្តនិករទាំងអស់នឹងថ្វាយបង្គំព្រះដ៏ពិតតែមួយអង្គ ហើយសាសនាដ៏អាក្រក់ទាំងអស់នឹងរលាយបាត់ ដោយមិនលេចមកទៀតឡើយ។

ដកស្រង់ពី «ព្រះបន្ទូលលេចមកជាសាច់ឈាម»

មើល​​បន្ថែម​

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ចែក​រំលែក

លុប​ចោល