ខ្សែភាពយន្តគ្រីស្ទាន«ផ្ទះរបស់ខ្ញុំ នៅឯណា» God Gives Her a Happy Family (Trailer)

07-08-2022

ឪពុកម្ដាយរបស់វ៉េនយ៉ា បានលែងលះគ្នានៅពេលដែលនាងអាយុពីរឆ្នាំ ហើយបន្ទាប់មក នាងបានរស់នៅជាមួយឪពុករបស់នាង និងម្ដាយចុង។ ម្ដាយចុងរបស់នាងមិនអាចអត់ទ្រាំនឹងនាងបានទេ ហើយតែងតែឈ្លោះប្រកែកជាមួយឪពុករបស់នាង។ គាត់មានជម្រើសតិចប៉ុណ្ណោះ គាត់ត្រូវតែបញ្ជូនវ៉េនយ៉ាទៅផ្ទះរបស់ម្ដាយនាង ប៉ុន្តែម្ដាយរបស់នាងផ្ដោតតែទៅលើការប្រកបមុខរបរ ហើយមិនមានពេលវេលាដើម្បីមើលថែវ៉េនយ៉ាឡើយ ដូច្នេះនាងត្រូបានយកទៅចិញ្ចឹម ម្ដងនៅផ្ទះសាច់ញាតិ ម្ដងនៅផ្ទះរបស់មិត្តភក្ដិ។ បន្ទាប់ពីជីវិតនៃការមើលថែពីអ្នកដទៃអស់ជាច្រើនឆ្នាំ កុមារីវ៉េនយ៉ា មានអារម្មណ៍ឯកោ និងខ្វះទីពឹង ហើយចង់បានភាពកក់ក្ដៅនៃផ្ទះមួយ។ មានតែពេលដែលឪពុក និងម្ដាយចុងរបស់នាងលែងលះគ្នាប៉ុណ្ណោះ ទើបនាងត្រឡប់ទៅខាងឪពុកនាងវិញ ហើយចាប់ពីពេលនោះ នាងមានផ្ទះ ទោះបីជាល្អ ឬអាក្រក់ក្ដី។

នៅពេលដែលវ៉េនយ៉ាធំឡើង នាងមានការប្រយ័ត្នប្រយែង និងស្ដាប់បង្គាប់ ហើយនាងប្រឹងប្រែងរៀនសូត្រ។ ប៉ុន្តែខណៈដែលនាងកំពុងតែប្រឹងប្រែងរៀន ដើម្បីត្រៀមប្រឡងចូលសាកលវិទ្យាល័យ ស្រាប់តែមានគ្រោះអកុសលបានកើតឡើងចំពោះនាង៖ ម្ដាយរបស់នាងមានជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល ហើយក្លាយជាជនពិការ និងនៅតែលើគ្រែ។ ឪពុកចុងរបស់នាងបានបោះបង់ម្ដាយរបស់នាង ហើយថែមទាំងគ្រប់គ្រងទ្រព្យសម្បត្តិម្ដាយរបស់នាងទាំងអស់ទៀតផង ហើយក្រោយមក ឪពុករបស់នាងត្រូវចូលមន្ទីរពេទ្យ ដោយសារមានជំងឺមហារីកថ្លើម...។ វ៉េនយ៉ា មិនអាចទទួលបន្ទុកកិច្ចការមើលថែផ្ទះសម្បែងបានទេ ដូច្នេះគ្រប់យ៉ាងដែលនាងអាចធ្វើបានគឺអង្វរករសាច់ញាត់ និងមិត្តភក្ដិ ប៉ុន្តែនាងត្រូវបានគេបដិសេធ ...

ស្របពេលដែលវ៉េនយ៉ាកំពុងតែរងទុក្ខ និងគ្មានការទំនុកបម្រុង នោះមិត្តភក្ដិម្ដាយរបស់នាងពីរនាក់ បានអធិប្បាយដំណឹងល្អរបស់ព្រះជាម្ចាស់ទៅកាន់គ្រួសាររបស់នាង។ គ្រួសាររបស់នាងបានយល់ពីឫសគល់នៃការឈឺចាប់នៅក្នុងជីវិតរបស់មនុស្ស ចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយយល់ថា មានតែមនុស្សចូលមកចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ទើបពួកគេអាចទទួលបានការការពាររបស់ព្រះជាម្ចាស់ និងរស់នៅក្នុងសេចក្ដីសុខ។ មានតែតាមរយៈការកម្សាន្ដចិត្តនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបម្ដាយ និងកូនអាចចេញផុតពីការឈឺចាប់ និងភាពគ្មានពំនាក់របស់ពួកគេបាន។ វ៉េនយ៉ា មានបទពិសោធយ៉ាងពិតប្រាកដ អំពីសេចក្ដីស្រឡាញ់ និងសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។ ទីបញ្ចប់ នាងមានអារម្មណ៍កក់ក្ដៅពីគ្រួសារ និងចូលមកក្នុងផ្ទះដ៏ពិត ...

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល