មេរៀនអធិប្បាយព្រះបន្ទូលជាស៊េរី៖ ការស្វែងរកសេចក្ដីជំនឿដ៏ពិត | តើហេតុអ្វីបានជាព្រះជាម្ចាស់ បំពេញកិច្ចការនៃការជំនុំជម្រះ នៅគ្រាចុងក្រោយ?

16-07-2022

គ្រោះមហន្តរាយកាន់តែអាក្រក់ទៅៗ ហើយអ្នកជឿទាំងអស់ សុទ្ធតែទន្ទឹងរង់ចាំការយាងមករបស់ព្រះអម្ចាស់យេស៊ូវ ដោយត្រូវបានលើកឡើងទៅលើអាកាសដើម្បីជួបព្រះអម្ចាស់ និងរួចផុតពីទុក្ខលំបាកនៃគ្រោះមហន្តរាយទាំងនេះឱ្យបានឆាប់។ ប៉ុន្តែ មកទល់សព្វថ្ងៃនេះ ពួកគេនៅតែមិនទាន់បានឃើញព្រះអម្ចាស់យេស៊ូវយាងចុះមកលើពពកនៅឡើយទេ ដែលធ្វើឱ្យមនុស្សជាច្រើនខកចិត្តជាខ្លាំង។ ទោះយ៉ាងណាក្ដី មនុស្សគ្រប់គ្នាសុទ្ធតែមិននឹកស្មានថា ជាជាងការស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់យេស៊ូវនៅលើពពក ពួកគេបែរជាឃើញផ្លេកបន្ទោរពីទិសខាងកើត ធ្វើបន្ទាល់ពីការយាងត្រឡប់មកវិញរបស់ព្រះអម្ចាស់ជាព្រះដ៏មានគ្រប់ព្រះ‌ចេស្តាម្ដងហើយម្ដងទៀត ដែលទ្រង់សម្តែងចេញនូវសេចក្តីពិត និង បំពេញកិច្ចការនៃការជំនុំជម្រះ។ ព្រះបន្ទូលលេចមកជាសាច់ឈាម ដែលសម្តែងចេញដោយព្រះដ៏មានគ្រប់ព្រះចេស្តា រះចាំងចែងដូចជាពន្លឺពិតពីទិសខាងកើតទៅទិសខាងលិច ដែលបំភ្លឺពិភពលោកទាំងមូល ហើយអស់អ្នកណាដែលស្រឡាញ់សេចក្ដីពិត និងស្រេកឃ្លានចង់ឃើញការលេចមករបស់ព្រះជាម្ចាស់ ក៏មករកពន្លឺនេះ ស្តាប់ឮព្រះសូរសៀងព្រះជាម្ចាស់ និងចូលរួមក្នុងពិធីមង្គលការរបស់កូនចៀម។ ការពិតទាំងនេះបានធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលណាស់៖ តើផ្លេកបន្ទោរពីទិសខាងកើតពិតជាការលេចមក និងជាកិច្ចការរបស់ព្រះជាម្ចាស់មែនទេ? តើនេះអាចមានន័យថា ព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះ‌ចេស្តា គឺជាព្រះសូរសៀងរបស់ព្រះអាទិករដែលថ្លែងទៅកាន់មនុស្សជាតិមែនទេ? តើហេតុអ្វីបានជាព្រះជាម្ចាស់បំពេញកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយ? យើងត្រូវបានអត់ទោសបាបរបស់យើង ហើយព្រះជាម្ចាស់បានរាប់យើងជាសុចរិត ដូច្នេះ តើហេតុអ្វីបានជាយើងចាំបាច់ត្រូវឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាលទៀត? នៅក្នុងភាគការស្វែងរកសេចក្ដីជំនឿដ៏ពិត យើងអាចដេញដោលសួរពីបញ្ហានេះ និងរៀនសូត្របន្ថែមទៀតអំពីសារៈសំខាន់នៃកិច្ចការនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ទាំងអស់គ្នាបាន។

មើល​​បន្ថែម​

គ្រោះមហន្តរាយបានធ្លាក់ចុះមក ហើយការបន្តររស់នៅគឺជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប! ដើម្បីសុខសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសាររបស់អ្នក តើអ្នកចង់ទទួលបានឱកាសស្វាគមន៍ព្រះអម្ចាស់ដើម្បីត្រូវបានការពារដោយព្រះដែរឬទេ?

ចែក​រំលែក

លុប​ចោល