ខ្សែភាពយន្តគ្រីស្ទាន «ការទទូចចង់បាន» (Trailer)

16-09-2021

កាលពីពីរពាន់ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានសន្យាចំពោះអ្នកដើរតាមទ្រង់៖ «ខ្ញុំទៅរៀបចំកន្លែងមួយសម្រាប់អ្នក។ ហើយប្រសិនបើខ្ញុំទៅរៀបកន្លែងទុកឲ្យអ្នក នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នកមកឯខ្ញុំ ដើម្បីឲ្យអ្នកអាចនៅកន្លែងដែលខ្ញុំ នៅដែរ» (យ៉ូហាន ១៤:២-៣)។ ដោយសារតែព្រះបន្ទូលនេះ ទើបអ្នកជឿជាច្រើនជំនាន់បានបន្តសង្ឃឹមយ៉ាងខ្លាំង និងអធិស្ឋានសុំការសម្រេចបាននូវសេចក្ដីសន្យារបស់ព្រះអម្ចាស់ ហើយសង្ឃឹម និងអធិស្ឋានថា ពួកគេត្រូវបាននាំយកទៅកាន់ស្ថានសួគ៌ដើម្បីជួបព្រះអម្ចាស់ និងចូលទៅក្នុងនគរស្ថានសួគ៌ នៅពេលដែលព្រះអម្ចាស់យាងមក។

ព្រះបន្ទូលនេះក៏ពណ៌នាអំពីតួឯករបស់ខ្សែភាពយន្ដនេះ គឺលោក ចេន សៀងគ័ង។ គាត់គឺជាអ្ន្កកស្វែងរកប្រកបដោយភាពឆេះឆួល ជាអ្នកចែកចាយព្រះបន្ទូល និងធ្វើស្មរបន្ទាល់ចំពោះព្រះអម្ចាស់ ដើម្បីស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់។ ក្រៅពីត្រូវបានបណ្ដេញចេញពីតួនាទីរបស់គាត់នៅសាលារៀនមួយ ហើយមិនអាចទទួលបានការយោគយល់ពីសមាជិកគ្រួសាររបស់គាត់ គាត់មិនដែលបោះបង់សេចក្ដីសង្ឃឹមនៅក្នុងចិត្តរបស់គាត់ឡើយ។ ថ្ងៃមួយ ខណៈពេលដែលកំពុងជួបជុំគ្នាមួយ ចេន សៀងគ័ង ត្រូវបានចាប់ខ្លួន និងត្រូវបានយកទៅដាក់ពន្ធនាគារ ដោយរដ្ឋាភិបាលកុម្មុយនីស្ដចិន។ ស្ថិតក្រោមការត្រួតត្រា និងការរៀបចំដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ គាត់បានជួប ចាវ ហ្ស៊ីមីង ដែលជាគ្រីស្ទបិរស័ទមកពីពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា។ ចាវ ហ្ស៊ីមីង ផ្ដល់ទីបន្ទាល់ដល់គាត់ អំពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ ដោយការដោះស្រាយសញ្ញណ និងការគិតស្រមៃអស់រយៈពេលជាច្រើនឆ្នាំរបស់គាត់ ក្នុងការសង្ឃឹម និងការអធិស្ឋានសុំការយាងត្រឡប់មករបស់ព្រះអម្ចាស់។ បន្ទាប់ពីចេញពីពន្ធនាគារ ចេន សៀងគ័ង ដឹកនាំបងប្អូនប្រុសស្រីរបស់គាត់ ដើម្បីសម្លឹងមើលកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដានៅគ្រាចុងក្រោយ។ នៅទីបញ្ចប់ គ្រប់គ្នាយល់ពីអ្វីគឺជាការត្រូវបាននាំយកទៅកាន់នគរស្ថានសួគ៌ យល់ថាតើនគរព្រះពិតជានៅលើផែនដី ឬនៅលើស្ថានសួគ៌ និងយល់ពីវិធីដែលមនុស្សគួរតែស្វាគមន៍ការយាងមករបស់ព្រះអម្ចាស់...

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល