ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ IV
ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ (I)
យើងមានការពិភាក្សាជាមួយគ្នាបន្ថែមមួយចំនួន ស្ដីអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ នៅក្នុងការជួបជុំរបស់យើងកាលពីលើកមុន។ សម្រាប់ពេលនេះយើងនឹងមិនពិភាក្សាអំពីប្រធានបទនៃសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ទេ។ អ្វីដែលយើងនឹងនិយាយថ្ងៃនេះ គឺជាប្រធានបទថ្មីសុទ្ធសាធ គឺភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជាផ្នែកមួយផ្សេងទៀតនៃលក្ខណៈដ៏ល្អឯករបស់ព្រះជាម្ចាស់ ដូច្នេះ វាសំខាន់ណាស់ ដែលយើងត្រូវជួបជុំគ្នាជជែកអំពីប្រធានបទមួយនេះ។ កាលពីលើកមុនខ្ញុំបានអំពីលើកឡើងអំពីលក្ខណៈពីរផ្សេងទៀតនៃលក្ខណៈរបស់ព្រះជាម្ចាស់ គឺនិស្ស័យនៃសេចក្តីសុចរិត និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ តើលក្ខណៈទាំងនេះ និងលក្ខណៈដែលខ្ញុំនឹងលើកយកមកនិយាយនៅថ្ងៃនេះ សុទ្ធតែល្អឯកមែនទេ? (មែន។) ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ក៏មានល្អឯកដែរ ដូច្នេះ មូលបទ សម្រាប់ជួបជុំជជែកគ្នារបស់យើងនៅថ្ងៃនេះ គឺជាអ្វីដែលបានបង្កើតជាមូលដ្ឋានគ្រឹះ និងជាឫសគល់នៃភាពល្អឯកនេះឯង។ ថ្ងៃនេះយើងនឹងជជែកគ្នា អំពីអំពីភាពល្អឯករបស់ព្រះជាម្ចាស់ គឺភាពបរិសុទ្ធរបស់ព្រះអង្គ។ ប្រហែលជាអ្នកខ្លះមានមន្ទិលសង្ស័យមួយចំនួន ហើយកំពុងសួរថា «ហេតុអ្វីបានជាយើង ត្រូវអំពីជជែកអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ទៅវិញ?» កុំបារម្ភ ខ្ញុំនឹងនិយាយប្រាប់ អ្នករាល់គ្នាសន្សឹមៗ។ នៅពេលដែលអ្នករាល់គ្នា បានឮឮអ្វី ដែលខ្ញុំត្រូវនិយាយហើយ នោះអ្នកនឹងដឹងថា ហេតុអ្វីបានជាខ្ញុំចាំបាច់ជជែកអំពីអំពីប្រធានបទមួយនេះដល់ម្ល៉ឹង។
ជាដំបូង សូមយើងកំណត់និយមន័យនៃពាក្យថា «បរិសុទ្ធ» ជាមុនសិន។ ផ្អែកតាមការយល់ឃើញ និងចំណេះដឹងទាំងអស់ដែលអ្នករាល់គ្នាបានទទួល តើអ្នករាល់គ្នាយល់ថា អ្វីទៅជានិយមន័យនៃពាក្យថា «បរិសុទ្ធ»? («បរិសុទ្ធ» មានន័យថា មិនប្រឡាក់ គ្មានភាពពុករលួយ ឬគុណវិបត្តិរបស់មនុស្សទាល់តែសោះ។ «ភាពបរិសុទ្ធ» បន្សាយចេញគ្រប់យ៉ាងដែលវិជ្ជមាន មិនថា នៅក្នុងការគិត ការនិយាយស្ដី ឬសកម្មភាពនោះទេ។) ល្អណាស់។ («បរិសុទ្ធ» គឺល្អឥតខ្ចោះ មិនប្រឡាក់ មនុស្សល្មើសមិនបាន។ ពាក្យនេះល្អឯក ហើយមានតែព្រះជាម្ចាស់មួយអង្គគត់ ទើបប្រើពាក្យនេះបាន ពាក្យនេះគឺជានិមិត្តរូបរបស់ព្រះអង្គ។) នេះគឺជានិយមន័យរបស់អ្នករាល់គ្នា។ នៅក្នុងចិត្ត របស់មនុស្សម្នាក់ៗ ពាក្យថា «បរិសុទ្ធ» នេះ គឺ សុទ្ធតែមានវិសាលភាព មាននិយមន័យ និងមានការបកស្រាយរៀងៗខ្លួន។ យ៉ាងហោចណាស់ នៅពេលដែលអ្នករាល់គ្នា ឃើញពាក្យថា «បរិសុទ្ធ» នោះគំនិតរបស់អ្នកមិននៅទទេឡើយ។ អ្នកមានវិសាលភាពនៃនិយមន័យជាក់លាក់មួយ សម្រាប់ពាក្យនេះ ហើយការឱ្យនិយមន័យរបស់អ្នកខ្លះទៀត ក៏កៀកទៅនឹងការកំណត់និយមន័យ សារជាតិនៃនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ នេះគឺជារឿងល្អខ្លាំងណាស់។ មនុស្សភាគច្រើនជឿថា ពាក្យ «បរិសុទ្ធ» គឺជាពាក្យវិជ្ជមាន ហើយនេះជាការពិតបា្រកដណាស់។ ក៏ប៉ុន្តែថ្ងៃនេះ នៅពេលដែលយើងជជែកគ្នាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ខ្ញុំមិនគ្រាន់តែនិយាយ អំពីនិយមន័យ ឬការពន្យល់ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ ខ្ញុំនឹងបង្ហាញកត្តានានា ជាភ័ស្តុតាង ដើម្បីបង្ហាញអ្នកពីមូលហេតុដែលខ្ញុំនិយាយថា ព្រះជាម្ចាស់ជាព្រះបរិសុទ្ធ និងបង្ហាញពីមូលហេតុដែលខ្ញុំប្រើពាក្យថា «បរិសុទ្ធ» នេះ មកពិពណ៌នាអំពីសារជាតិរបស់ព្រះជាម្ចាស់។ នៅពេលការជជែករបស់យើងត្រូវបញ្ចប់ នោះអ្នកនឹងមានអារម្មណ៍ថា ការប្រើពាក្យ «បរិសុទ្ធ» មកកំណត់និយមន័យសារជាតិរបស់ព្រះជាម្ចាស់ និងជាការបញ្ជាក់អំពីព្រះជាម្ចាស់ គឺ ត្រឹមត្រូវទាំងស្រុង ហើយសមរម្យជាទីបំផុត។ យ៉ាងហោចណាស់ នៅក្នុងបរិបទភាសាមនុស្សបច្ចុប្បន្ន ការប្រើពាក្យនេះ មកបញ្ជាក់អំពីព្រះជាម្ចាស់ គឺស័ក្ដិសមជាទីបំផុត។ ក្នុងចំណោមពាក្យទាំងអស់ក្នុងភាសាមនុស្ស មានតែពាក្យនេះទេ គឺជាពាក្យដ៏ត្រឹមត្រូវបំផុតសម្រាប់បញ្ជាក់ព្រះជាម្ចាស់។ នៅពេលដែលប្រើដើម្បី បញ្ជាក់អំពីព្រះជាម្ចាស់ ពាក្យនេះ មិនមែនជាពាក្យឥតន័យ ហើយក៏មិនមែនជាពាក្យសរសើរគ្មានមូលដ្ឋាន ឬជាពាក្យបញ្ចើចឥតន័យដែរ។ គោលបំណងនៃការជជែករបស់យើង គឺដើម្បីអនុញ្ញាតឱ្យមនុស្សគ្រប់គ្នា ទទួលស្គាល់ការពិតអំពីលក្ខណៈនៃសារជាតិរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ មិនខ្លាចការយល់ដឹងរបស់មនុស្សទេ ក៏ប៉ុន្តែព្រះអង្គខ្លាចការយល់ច្រលំរបស់គេទៅវិញទេ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យ ឱ្យមនុស្សគ្រប់គ្នាបានស្គាល់សារជាតិរបស់ព្រះអង្គ ហើយស្គាល់កម្មសិទ្ធិ និងអត្តសញ្ញាណរបស់ទ្រង់ដែរ។ ដូច្នេះ រាល់ពេលដែលយើងនិយាយ ពីលក្ខណៈនៃសារជាតិរបស់ព្រះជាម្ចាស់ នោះយើងអាចលើកពីកត្តាជាច្រើន ដើម្បីឱ្យមនុស្សមើលឃើញថា លក្ខណៈនៃសារជាតិរបស់ព្រះជាម្ចាស់ គឺពិតជាមានមែន។
ឥឡូវនេះ យើងមាននិយមន័យនៃពាក្យថា «បរិសុទ្ធ» ហើយ ដូច្នេះ សូមយើង ពិចារណាឧទាហរណ៍មួយចំនួនជាមួយគ្នា។ តាមការយល់ឃើញរបស់មនុស្ស ពួកគេស្រមើស្រមៃថា វត្ថុ និងមនុស្សជាច្រើន សុទ្ធតែ «បរិសុទ្ធ»។ ឧទាហរណ៍ដូចជា ក្មេងប្រុស ក្មេងស្រី ដែលនៅព្រហ្មចារី ត្រូវបានកំណត់ថា ជាបរិសុទ្ធ នៅក្នុងវចនានុក្រមរបស់មនុស្សលោក។ ប៉ុន្តែ តើពួកគេពិតជាបរិសុទ្ធមែនទេ? តើពាក្យដែលគេថា «បរិសុទ្ធ» នេះ និងពាក្យថា «បរិសុទ្ធ» ដែលយើងនឹងលើកមកជជែកជាមួយគ្នាថ្ងៃនេះ ជាពាក្យតែមួយ ហើយដូចគ្នាដែរឬទេ? (អត់ដូចទេ។) ក្នុងចំណោមមនុស្ស ដែលមានសីលធម៌ល្អ មនុស្សដែលមានសម្ដីប្រកបដោយភាពថ្លៃថ្នូ និងការចេះដឹង មនុស្សដែល មិនធ្លាប់ទុក្ខទោសដល់អ្នកដទៃសោះ នឹងមនុស្សដែលនិយាយទៅ ធ្វើឱ្យអ្នកដទៃសប្បាយចិត្ត និងយល់ស្របតាមនោះ តើពួកគេជាបរិសុទ្ធដែរឬទេ? អស់អ្នកដែលធ្វើអំពើល្អ មានចិត្តសប្បុរសធម៌ និងជួយយកអាសារដល់អ្នកដទៃជាច្រើន និងអស់អ្នកដែលនាំមកនូវភាពរីករាយដល់ជីវិតមនុស្ស តើពួកគេបរិសុទ្ធដែរឬទេ? ចុះអស់អ្នកដែលមិនមានគំនិតបម្រើតែខ្លួនឯង ហើយគ្មានចិត្តឃោឃៅ និងអ្នកដែលមានអធ្យាស្រ័យចំពោះ ចំពោះអ្នកដទៃ តើពួកគេបរិសុទ្ធដែរឬទេ? អស់អ្នកដែលមិនដែលឈ្លោះប្រកែក ឬទាញយកផលប្រយោជន៍ពីនរណាម្នាក់ តើពួកគេបរិសុទ្ធឬទេ? ហើយចុះចំពោះអស់អ្នកដែលធ្វើការ ដើម្បីសេចក្តីសុខរបស់អ្នកដទៃ ជាអ្នកដែលផ្តល់ផលប្រយោជន៍ដល់អ្នកដទៃនិងនាំការលើកស្ទួយដល់អ្នកដទៃតាមគ្រប់មធ្យោបាយ តើពួកគេបរិសុទ្ធឬទេ? តើអស់អ្នកដែលលះបង់អ្វីៗទាំងអស់ក្នុងជីវិតរបស់ខ្លួន ដោយមិនខ្វល់ពីខ្លួនឯង សម្រាប់ជួយអ្នកដទៃ តើពួកគេបរិសុទ្ធឬទេ? (ទេ! អត់ទេ។) តើអ្នកទាំងអស់គ្នា នឹងចាំពីរបៀបដែលម្តាយរបស់អ្នករាល់គ្នា បីបាច់ និងមើលថែរក្សាការពារអ្នកគ្រប់បែបយ៉ាង តើពួកគេបរិសុទ្ធឬទេ? បុគ្គលជាតំណាង ដែលអ្នកគោរពស្រឡាញ់ មិនថាពួកគេជាមនុស្សល្បីល្បាញ មានឈ្មោះបោះសំឡេង ឬអស្ចារ្យបែបណានោះឡើយ តើពួកគេបរិសុទ្ធឬទេ? (អត់ទេ។) ឥឡូវ សូមយើងក្រឡេកមើលពួកព្យាការីទាំងឡាយនៅក្នុងព្រះគម្ពីរ ដែលអាចថ្លែង និងដឹងអំពីរឿងរ៉ាវនាអនាគតកាលដែលមនុស្សគ្រប់រូបជាមិនអាចដឹងបាន តើពួកគេទាំងនោះជាមនុស្សបរិសុទ្ធឬទេ? ចុះតើមនុស្សដែលអាចកត់ត្រាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនិងអង្គហេតុនៃកិច្ចការរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរ តើពួកគេបរិសុទ្ធឬទេ? តើលោកម៉ូសេបរិសុទ្ធឬទេ? តើលោកអប្រាហាំបរិសុទ្ធឬទេ? (ទេ។) ចុះចំណែកឯលោកយ៉ូបវិញ? តើគាត់បរិសុទ្ធឬទេ? (ទេ។) លោកយ៉ូបជាបុគ្គល ដែលព្រះជាម្ចាស់ រាប់ថាជាមនុស្សសុចរិត ចុះហេតុដូចម្តេច បានជាគាត់មិនត្រូវបានហៅថា បរិសុទ្ធទៅវិញ? តើមនុស្សដែលគោរពកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីការអាក្រក់ ពិតជាមិនបរិសុទ្ធមែនឬទេ? តើពួកគេបរិសុទ្ធ រឺក៏មិនមែនទេ? (ទេ! ពួកគេមិនបរិសុទ្ធទេ។) អ្នករាល់គ្នាសង្ស័យបន្តិចបន្តួច អ្នកមិនប្រាកដអំពីចម្លើយ ហើយអ្នកក៏មិនហ៊ាននិយាយថា «អត់ទេ» ហើយក៏មិនហ៊ាននិយាយថា «មែន» ដែរ ហេតុដូច្នេះ នៅទីបំផុត អ្នកក៏ឆ្លើយដោយស្ទាក់ស្ទើរថា «ទេ» ទៅវិញ។ សូមឱ្យខ្ញុំ សួរអ្នក មួយសំណួរទៀតចុះ។ អ្នកនាំសាររបស់ព្រះជាម្ចាស់ គឺអ្នកនាំសារដែលព្រះជាម្ចាស់ចាត់ឱ្យចុះមកផែនដី តើពួកគេបរិសុទ្ធទេ? តើពួកទេវតាបរិសុទ្ធទេ? (ទេ! អត់ទេ។) តើមនុស្សជាតិដែលសាតាំងមិនបានបង្ខូច តើពួកគេបរិសុទ្ធដែរទេ? (ទេ! អត់ទេ។) អ្នករាល់គ្នាបន្តឆ្លើយថា «ទេ» គ្រប់សំណួរ។ តើផ្អែកលើមូលដ្ឋានអ្វី? តើអ្នកច្រឡំមែនទេ? ដូច្នេះ ហេតុអ្វីបានជាសូម្បីតែទេវតា ក៏អ្នកឆ្លើយថា មិនបរិសុទ្ធដែរនោះ? អ្នកមានអារម្មណ៍ថប់ព្រួយនៅក្នុងចិត្ត មែនទេ? តើអ្នកអាចបញ្ជាក់បានទេថាសម្អាងលើមូលដ្ឋានអ្វី ទើបយើងបានរៀបរាប់ពីខាងដើមថា វត្ថុ ឬភាវៈដែលមិនត្រូវបានបង្កើតមក ជាមួយផែនដី សុទ្ធតែមិនបរិសុទ្ធ? ខ្ញុំប្រាកដណាស់ថា អ្នករាល់គ្នា មិនអាចបញ្ជាក់បានទេ។ ដូច្នេះ តើពាក្យដែលអ្នកនិយាយថា «ទេ» មិនទៅជាគ្មានការទទួលខុសត្រូវបន្តិចទេឬអី? តើអ្នកមិនឆ្លើយទាំងងងឹតងងល់ទៅហើយទេឬអី? មនុស្សមួយចំនួនកំពុងងឿងឆ្ងល់ថា «ដោយសារអ្នករៀបសំណួររបស់អ្នកបែបនេះ ដូច្នេះ ចម្លើយគឺត្រូវតែ 'ទេ'» ប្រាកដណាស់។ សូមកុំផ្តល់ចម្លើយដែលអ្នកបានគិតទុកជាមុន ឱ្យមកខ្ញុំ។ សូមគិតដោយប្រុងប្រយ័ត្នថា ចម្លើយនោះ «មែន» ឬ «មិនមែន»។ អ្នករាល់គ្នានឹង ដឹងពីមូលហេតុដែលចម្លើយនោះឆ្លើយ ថា «មិនមែន» នៅពេលដែលយើងបានអំពីជជែកគ្នាអំពីប្រធានបទខាងក្រោមនេះរួច។ ខ្ញុំនឹងផ្តល់ចម្លើយឱ្យឱ្យអ្នក ក្នុងពេលឆាប់ៗនេះ។ ជាដំបូង សូមយើង អាននូវបទគម្ពីរមួយចំនួនជាមួយគ្នាសិន។
១. បទបញ្ជារបស់ព្រះយេហូវ៉ាដ៏ជាព្រះ ចំពោះមនុស្ស
លោកុប្បត្តិ ២:១៥-១៧ ហើយព្រះយេហូវ៉ាដ៏ជាព្រះបានយកមនុស្សទៅដាក់នៅក្នុងសួនអេដែន ដើម្បីឱ្យគាត់ធ្វើការរៀបចំ និងថែរក្សា។ ព្រះយេហូវ៉ាដ៏ជាព្រះបានបង្គាប់ដល់មនុស្សថា នៅក្នុងចំណោមផ្លែឈើទាំងអស់នៅក្នុងសួន អ្នកអាចបរិភោគបានដោយសេរី។ ប៉ុន្តែ មិនត្រូវបរិភោគផ្លែចេញពីដើមដឹងខុសត្រូវឡើយ៖ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគវា អ្នកប្រាកដជាស្លាប់មិនខាន។
២. ការល្បួងរបស់សត្វពស់ចំពោះស្រ្តី
លោកុប្បត្តិ ៣:១-៥ ឯពស់ជាសត្វមួយដែលមានល្បិចកលប្រសប់ជាងអស់ទាំងសត្វព្រៃ ដែលព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើត។ វាពោលទៅកាន់ស្ត្រីថា៖ តើព្រះជាម្ចាស់មានបន្ទូលថា អ្នករាល់គ្នាមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មានដែលនៅក្នុងសួន មែនឬ? ស្ត្រីពោលទៅកាន់ពស់ថា យើងអាចបរិភោគផ្លែឈើទាំងឡាយនៅក្នុងសួនបាន ប៉ុន្តែព្រះជាម្ចាស់មានបន្ទូលថា ចំពោះផ្លែឈើដែលនៅចំកណ្ដាលសួន អ្នករាល់គ្នាមិនត្រូវបរិភោគវា ហើយក៏មិនត្រូវប៉ះពាល់វាដែរ ក្រែងលោអ្នករាល់គ្នាត្រូវស្លាប់។ ប៉ុន្ដែ ពស់និយាយទៅកាន់ស្ត្រីថា អ្នករាល់គ្នានឹងប្រាកដជាមិនស្លាប់ឡើយ ដ្បិតព្រះជាម្ចាស់ជ្រាបថា នៅថ្ងៃណាដែលអ្នករាល់គ្នាបរិភោគផ្លែឈើនោះ ភ្នែករបស់អ្នកនឹងបានភ្លឺឡើង ហើយអ្នករាល់គ្នានឹងបានដូចជាព្រះដែរ ដោយដឹងខុសត្រូវ។
បទគម្ពីរទាំងពីរនេះ គឺជាការដកស្រង់ ចេញពីក័ណ្ឌគម្ពីរលោកុប្បត្តិ នៅក្នុងព្រះគម្ពីរ។ តើអ្នករាល់គ្នាស្គាល់បទគម្ពីរទាំងពីរនេះដែរឬទេ? បទគម្ពីរទាំងនេះ រៀបរាប់អំពីព្រឹត្តិការណ៍ដែលបានកើតឡើងតាំងពីដើមដំបូង នៅពេលដែលមនុស្សជាតិត្រូវបានបង្កើតឡើងជាមុនបង្អស់។ ព្រឹត្តិការណ៍ទាំងនេះ គឺពិតជាមានមែន។ ជាដំបូង សូមឱ្យយើងពិនិត្យមើលអំពីប្រភេទបទបញ្ជាដែលព្រះយេហូវ៉ាបានប្រទានដល់អ័ដាម និងអេវ៉ា ខ្លឹមសារនៃបទបញ្ជានេះមានសារៈសំខាន់ណាស់ សម្រាប់ប្រធានបទរបស់យើងនៅថ្ងៃនេះ។ «ព្រះយេហូវ៉ាដ៏ជាព្រះបានបង្គាប់ដល់មនុស្សថា នៅក្នុងចំណោមផ្លែឈើទាំងអស់នៅក្នុងសួន អ្នកអាចបរិភោគបានដោយសេរី។ ប៉ុន្តែ មិនត្រូវបរិភោគផ្លែចេញពីដើមដឹងខុសត្រូវឡើយ៖ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគវា អ្នកប្រាកដជាស្លាប់មិនខាន»។ តើអ្វីទៅជាខ្លឹមសារនៃសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ចំពោះមនុស្ស នៅក្នុងបទគម្ពីរនេះ? ទីមួយព្រះជាម្ចាស់ បង្គាប់ដល់មនុស្សអំពីអ្វីដែលគេអាចបរិភោគបាន ពោលគឺ ផ្លែឈើគ្រប់ប្រភេទ។ វាគ្មានគ្រោះថ្នាក់ និងគ្មានជាតិពុលអ្វីទាំងអស់ គឺមនុស្សអាចបរិភោគបានតាមចិត្ត និងដោយសេរី ដោយគ្មានការព្រួយបារម្ភ និងការសង្ស័យអ្វីឡើយ។ នេះគឺជាផ្នែកមួយនៃសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់។ ហើយផ្នែកផ្សេងទៀត គឺជាការព្រមាន។ នៅក្នុងការព្រមាននេះដែរ ព្រះជាម្ចាស់បង្គាប់ទៅមនុស្សថា គេមិនត្រូវបរិភោគផ្លែឈើពីដើមដឹងខុសត្រូវជាដាច់ខាត។ តើនឹងមានអ្វីកើតឡើង ប្រសិនបើគេបរិភោគផ្លែពីដើមឈើនេះ? ព្រះជាម្ចាស់បានមានបន្ទូលប្រាប់បុរសថា បើឯងបរិភោគពីដើមវា នោះឯងនឹងមុខជាស្លាប់មិនខាន។ តើព្រះបន្ទូលនេះមិនបាននិយាយចំៗទេឬអី? ប្រសិនបើព្រះជាម្ចាស់មានបន្ទូលប្រាប់អ្នកបែបនេះ ក៏ប៉ុន្តែអ្នកមិនបានយល់ពីមូលហេតុ តើអ្នកនឹងចាត់ទុកព្រះបន្ទូលរបស់ទ្រង់ជាច្បាប់ ឬបទបញ្ជាដែលត្រូវស្តាប់បង្គាប់តាមទេឬអី? ព្រះបន្ទូលបែបនេះ គួរតែត្រូវស្តាប់បង្គាប់តាម មែនអត់? ក៏ប៉ុន្តែ ទោះបីជាមនុស្សអាចស្តាប់បង្គាប់បាន ឬអត់ ក៏ព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានន័យច្បាស់លាស់ដដែល។ ព្រះជាម្ចាស់បានមានបន្ទូលប្រាប់មនុស្សយ៉ាងច្បាស់ពីអ្វី ដែលគេអាចបរិភោគបាន និងអ្វីដែលគេមិនអាចបរិភោគបាន ហើយនឹងមានអ្វីកើតឡើង ប្រសិនបើគេបរិភោគអ្វីដែលគេមិនអាចបរិភោគបាននោះ។ នៅក្នុងព្រះបន្ទូលដ៏ខ្លីដែលព្រះជាម្ចាស់បានមានបន្ទូលនេះ តើអ្នកអាចមើលឃើញអ្វីខ្លះ ជានិស្ស័យរបស់ព្រះអង្គដែរឬទេ? តើព្រះបន្ទូលទាំងនេះរបស់ព្រះជាម្ចាស់ពិតដែរឬទេ? តើមានការបោកបញ្ឆោតដែរឬទេ? តើមានក្លែងបន្លំដែរឬទេ? តើមានការសម្លុតកំហែងដែរឬទេ? (ទេ! អត់មានទេ។) ព្រះជាម្ចាស់ បានមានបន្ទូលប្រាប់មនុស្សអំពីអ្វីដែលគេអាចបរិភោគបាន និងអ្វីដែលគេមិនអាចបរិភោគបាន ដោយស្មោះត្រង់ ដោយសេចក្ដីពិត និងដោយសុទ្ធចិត្ត។ ព្រះជាម្ចាស់ បានមានបន្ទូលយ៉ាងច្បាស់ និងដោយត្រង់ៗ។ តើមានអត្ថន័យលាក់កំបាំងណាមួយនៅក្នុងព្រះបន្ទូលទាំងនេះដែរទេ? តើព្រះបន្ទូលទាំងនេះ មិននិយាយចំៗទេឬអី? តើចាំបាច់ ត្រូវធ្វើការប៉ាន់ស្មានដែរទេ? (ទេ! អត់ទេ។) ហើយក៏មិនចាំបាច់ស្មានព្រាវដែរ។ អត្ថន័យនៃព្រះបន្ទូលទាំងនេះ គឺច្បាស់ជាក់ស្តែងយ៉ាងក្រឡែត។ នៅពេលអានព្រះបន្ទូលនេះ មនុស្សមានអារម្មណ៍យល់ច្បាស់អំពីអត្ថន័យរបស់វារួចស្រេចទៅហើយ។ មានន័យថា អ្វីដែលព្រះជាម្ចាស់ចង់មានបន្ទូល និងអ្វីដែលព្រះអង្គចង់បង្ហាញ គឺចេញពីព្រះឫទ័យរបស់ព្រះអង្គ។ អ្វីដែលព្រះជាម្ចាស់សម្ដែងចេញ គឺល្អស្អាត ចំៗ និងច្បាស់ៗ។ ព្រះអង្គគ្មានបំណងលាក់បាំង និង អត្ថន័យបង្កប់ណាមួយឡើយ។ ព្រះអង្គមានបន្ទូលទៅកាន់មនុស្សត្រង់ៗ ដោយប្រាប់គេពីអ្វីដែលគេអាចបរិភោគបាន និងអ្វីដែលគេមិនអាចបរិភោគបាន។ មានន័យថា តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សអាចមើលឃើញថា ព្រះទ័យរបស់ព្រះជាម្ចាស់ ងាយយល់ និងពិតប្រាកដ។ គ្មានដាននៃការកុហកបោកបញ្ឆោតនៅត្រង់នេះទេ វាមិនមែនជាករណីដែលប្រាប់អ្នកថា អ្នកមិនអាចបរិភោគអ្វីដែលអាចបរិភោគបាន ឬប្រាប់អ្នកថា «ស៊ីទៅ ហើយចាំមើលថា មានអ្វីកើតឡើង» ជាមួយអ្វីដែលអ្នកមិនអាចបរិភោគបាននោះ។ នេះមិនមែនជាអ្វីដែលព្រះជាម្ចាស់មានន័យនោះទេ។ អ្វីដែលព្រះជាម្ចាស់គិតនៅក្នុងព្រះទ័យរបស់ព្រះអង្គ នោះហើយគឺជាអ្វីដែលព្រះអង្គមានបន្ទូល។ ប្រសិនបើខ្ញុំនិយាយថា ព្រះជាម្ចាស់ ទ្រង់បរិសុទ្ធ ដោយព្រោះព្រះអង្គបង្ហាញ និងសម្ដែងអង្គទ្រង់ នៅក្នុងព្រះបន្អូលទាំងនេះតាមរបៀបនេះនោះអ្នកប្រហែលមានអារម្មណ៍ថា ខ្ញុំបានធ្វើភ្នំមួយ ចេញពីគំនរអាចម៌ដី ឬថា ខ្ញុំបានលាតសន្ធឹងចំណុច នេះ ឆ្ងាយជ្រុលបន្តិចហើយ។ បើដូច្នេះមែន សូមកុំបារម្ភអី ដ្បិតយើងមិនទាន់បានបញ្ចប់នៅឡើយទេ។
ឥឡូវនេះ សូមយើងនិយាយអំពី «ការល្បួងរបស់សត្វពស់ចំពោះស្ត្រី» វិញម្តង។ តើសត្វពស់ជានរណា? (គឺជាសាតាំង។) សាតាំងដើរតួនាទីជាគ្រឿងបន្ទាប់បន្សំនៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ហើយវាគឺជាតួនាទីមួយ ដែលយើងត្រូវលើកមកនិយាយនៅពេលយើងជជែកគ្នាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ហេតុអ្វីខ្ញុំនិយាយយ៉ាងដូច្នេះ? ប្រសិនបើអ្នកមិនដឹងពីអំពើអាក្រក់ និងភាពពុករលួយរបស់សាតាំង ប្រសិនបើ អ្នកមិនដឹងពីចរិតរបស់សាតាំងទេ នោះអ្នកក៏គ្មានផ្លូវនឹងទទួលស្គាល់ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បានដែរ ហើយអ្នកក៏មិនអាចដឹងថា ភាពបរិសុទ្ធជាអ្វីដែរ។ នៅក្នុងការភាន់ច្រឡំ មនុស្សជឿថា អ្វីដែលសាតាំងធ្វើគឺជារឿងត្រឹមត្រូវ ពីព្រោះពួកគេរស់នៅក្នុងនិស្ស័យពុករលួយបែបនេះឯង។ បើគ្មានគ្រឿងបន្ទាប់បន្សំ បើគ្មានចំណុចប្រៀបធៀបទេ នោះអ្នកក៏មិនអាចដឹងពីភាពបរិសុទ្ធបានដែរ។ នោះហើយជាមូលហេតុ ដែលយើងត្រូវតែលើកយកសាតាំងមកនិយាយនៅត្រង់នេះ។ ការលើកឡើងបែបនេះ មិនមែនជាការនិយាយឥតបានការនោះទេ។ តាមរយៈពាក្យសម្ដី និងការប្រព្រឹត្ដរបស់សាតាំង យើងនឹងឃើញពីរបៀបដែលសាតាំងប្រព្រឹត្ត របៀបដែលសាតាំងធ្វើបាបមនុស្សលោក ហើយនិងអ្វីដែលជាចរិត និងមុខមាត់របស់សាតាំងផងដែរ។ ដូច្នេះ តើស្ត្រីបាននិយាយអ្វីទៅកាន់សត្វពស់? ស្ដ្រីបានរៀបរាប់ប្រាប់ពីអ្វីដែលព្រះយេហូវ៉ា ដ៏ជាព្រះបានមានបន្ទូលបង្គាប់ទៅនាង។ នៅពេលនាងនិយាយពាក្យទាំងនេះ តើនាងប្រាកដទេថា អ្វីដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់នាង គឺជាការពិតនោះ? នាងមិនប្រាកដទេ តើមែនទេ? ក្នុងនាមជាមនុស្សម្នាក់ដែលត្រូវបានបង្កើតថ្មីៗ នាងមិនមានសមត្ថភាពក្នុងការសម្គាល់ការល្អ ពីអាក្រក់នោះទេ ហើយនាងក៏មិនបានដឹងអំពីអ្វីដែលនៅជុំវិញនាងដែរ។ បើយោងតាមការវិនិច្ឆ័យ ទៅលើពាក្យដែលនាងបាននិយាយប្រាប់ទៅកាន់សត្វពស់ នោះយើងអាចដឹងបានថា នាងមិនទាន់ប្រាកដក្នុងចិត្តថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រឹមត្រូវនោះទេ នេះគឺជាអាកប្បកិរិយារបស់នាង។ ហេតុនេះ នៅពេលសត្វពស់បានឃើញស្ត្រីនោះមានអាកប្បកិរិយាមិនច្បាស់លាស់ ចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូច្នេះ នោះវាក៏បាននិយាយទៅកាន់នាងថា៖ «អ្នករាល់គ្នានឹងប្រាកដជាមិនស្លាប់ឡើយ ដ្បិតព្រះជាម្ចាស់ជ្រាបថា នៅថ្ងៃណាដែលអ្នករាល់គ្នាបរិភោគផ្លែឈើនោះ ភ្នែករបស់អ្នកនឹងបានភ្លឺឡើង ហើយអ្នករាល់គ្នានឹងបានដូចជាព្រះដែរ ដោយដឹងខុសត្រូវ»។ តើមានបញ្ហាអ្វីនៅក្នុង ព្រះបន្ទូលទាំងនេះទេ? នៅពេលអ្នករាល់គ្នាអានប្រយោគនេះ តើអ្នករាល់គ្នាដឹងពីចេតនារបស់សត្វពស់ដែរឬទេ? តើចេតនាទាំងនោះមានអ្វីខ្លះ? (គឺដើម្បីល្បួងមនុស្ស ដើម្បីប្រលោមឱ្យគេធ្វើបាប។) វាចង់ល្បួងស្ត្រី ដើម្បីឱ្យនាងឈប់យកចិត្តទុកដាក់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ប៉ុន្តែវាមិនបាននិយាយរឿងទាំងនេះត្រង់ៗឡើយ។ ដូច្នេះ យើងអាចនិយាយបានថា វាមានល្បិចកលណាស់។ វាបង្ហាញពីអត្ថន័យរបស់វាតាមរបៀបវៃឆ្លាត និងពង្វាងដាន ដើម្បីឈានដល់គោលដៅប៉ងទុករបស់វា ជាគោលដៅដែលវាបានលាក់ទុកនៅក្នុងគំនិតរបស់វា ព្រមទាំងលាក់កំបាំងពីមនុស្សផងដែរ នេះហើយគឺជាល្បិចកលរបស់សត្វពស់នោះ។ វាជារបៀបដែលសាតាំងតែងតែប្រើ នៅក្នុងការនិយាយ និងការប្រព្រឹត្ដរបស់វា។ វានិយាយថា «មិនពិតមែនទេ» ដោយមិនបញ្ជាក់ពីរបៀបណាមួយឱ្យប្រាកដនោះទេ។ ក៏ប៉ុន្តែ ក្រោយពីឮបែបនេះ ចិត្តរបស់ស្ត្រីល្ងង់ខ្លៅ ក៏រំជើបរំជួល។ សត្វពស់មានសេចក្តីរំភើប ពីព្រោះពាក្យរបស់វា មានឥទ្ធិពលដូចដែលវាចង់បាន នេះហើយជាចេតនាប្រកបដោយល្បិចកលរបស់សត្វពស់។ លើសពីនេះទៅទៀត តាមរយៈការសន្យានូវលទ្ធផលមួយ ដែលមើលទៅគួរឱ្យចង់បានសម្រាប់មនុស្សវាបានលួងលោមនាងថា៖ «នៅថ្ងៃណាដែលអ្នករាល់គ្នាបរិភោគផ្លែឈើនោះ ភ្នែករបស់អ្នកនឹងបានភ្លឺឡើង»។ ដូច្នេះ នាងបានសញ្ជឹងគិតថា៖ «ឱ្យភ្នែកខ្ញុំបានភ្លឺឡើង គឺជារឿងល្អណាស់!»។ ហើយបន្ទាប់មកវាបាននិយាយនូវអ្វីដែលកាន់តែទាក់ចិត្តជាងនេះ គឺជាសម្ដីដែលមនុស្សមិនធ្លាប់ដឹងសោះមានពីមុនមក វាគឺជាពាក្យដែលបង្កើតបានជាការល្បួងដ៏មានអានុភាពអស្ចារ្យ ដល់អស់អ្នកដែលស្តាប់ពាក្យនេះ៖ «ហើយអ្នករាល់គ្នានឹងបានដូចជាព្រះដែរ ដោយដឹងខុសត្រូវ»។ តើពាក្យទាំងនេះមិនទាក់ទាញចិត្តមនុស្សយ៉ាងខ្លាំងទេឬអី? វាប្រៀបដូចជាមាននរណាម្នាក់និយាយទៅកាន់អ្នកថា៖ «អ្នកមានទម្រង់មុខស្អាតណាស់ ទាស់តែខ្ទង់ច្រមុះរាងទាបបន្តិច ប្រសិនបើអ្នកកែកុនវាតែបន្តិច នោះអ្នកនឹងក្លាយនារីកំពូលសម្រស់លំដាប់ពិភពលោកជាមិនខាន» តើពាក្យទាំងនេះនឹងធ្វើឱ្យចិត្តមនុស្សគ្មានចេតនាចង់កាត់កែសម្ផស្សសោះ នៅមិនស្ងៀមដែរទេ? តើពាក្យទាំងនេះមិនប្រលោមចិត្តទេឬអី? តើការប្រលោមចិត្តនេះមិនមែនកំពុងតែល្បួងអ្នកទេឬអី? ហើយនេះមិនមែនជាការល្បួងទេឬអី? (មែនហើយវាជាការល្បួង។) តើព្រះជាម្ចាស់ ដែលមានបន្ទូលបែបនេះដែរឬទេ? តើមានសញ្ញាណាមួយនៃពាក្យបែបនេះ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលយើងទើបតែអាននោះដែរទេ? (ទេ គ្មានទេ។) តើព្រះជាម្ចាស់មានបន្ទូលពីអ្វីដែលព្រះអង្គគិត នៅក្នុងព្រះទ័យរបស់ព្រះអង្គដែរទេ? តើមនុស្សអាចមើលឃើញព្រះទ័យរបស់ព្រះជាម្ចាស់ តាមរយៈព្រះបន្ទូលរបស់ព្រះអង្គដែរទេ? (បាទ/ចាស អាច។) ក៏ប៉ុន្តែនៅពេលសត្វពស់និយាយពាក្យទាំងនោះ ទៅកាន់ស្ត្រី តើអ្នកអាចមើលឃើញចិត្តរបស់វាដែរឬទេ? (ទេ! មិនអាចទេ។) ហើយដោយសារតែភាពល្ងង់ខ្លៅរបស់មនុស្ស មនុស្សត្រូវចាញ់ប្រលោមពាក្យសម្ដីរបស់សត្វពស់ ហើយបានឆ្លាក់ទៅក្នុងការបោកបញ្ឆោតដោយងាយស្រួល។ ដូច្នេះ តើអ្នកអាចមើលឃើញចេតនារបស់សាតាំងដែរឬទេ? តើអ្នកអាចមើលឃើញ គោលបំណងនៅពីក្រោយអ្វីដែលសាតាំងបាននិយាយដែរឬទេ? តើអ្នកអាចមើលឃើញ ផែនការ និងឧបាយកលរបស់សាតាំងដែរឬទេ? (ទេ! អត់ទេ។) តើនិស្ស័យប្រភេទណា ដែលលេចឡើងនៅក្នុងរបៀបនិយាយរបស់សាតាំង? តើលក្ខណៈបែបណាខ្លះ ដែលអ្នកបានឃើញនៅក្នុងសាតាំង តាមរយៈពាក្យទាំងនេះ? តើវាគ្មានកិច្ចកលទេឬអី? មើលតាមទឹកមុខខាងក្រៅ វាប្រហែលជាកំពុងញញឹមដាក់អ្នក ឬប្រហែលជាវាមិនបង្ហាញអ្វីទាំងអស់។ ក៏ប៉ុន្តែនៅក្នុងចិត្តរបស់វា វាកំពុងគន់គូររកវិធី ដើម្បីសម្រេចគោលបំណងរបស់វាឱ្យបាន ហើយវាគឺជាគោលបំណងដែលអ្នកមិនអាចមើលឃើញបានឡើយ។ រាល់ការសន្យាដែលវាធ្វើចំពោះអ្នក គុណសម្បត្តិទាំងអស់ដែលវាពិពណ៌នា នោះគឺគ្រាន់តែជាអាការៈខាងក្រៅ នៃល្បិចប្រលោមរបស់វាប៉ុណ្ណោះ។ អ្នកមើលឃើញថា រឿងទាំងនេះ សុទ្ធតែល្អ ដូច្នេះ អ្នកមានអារម្មណ៍ថា អ្វីដែលវានិយាយ មានប្រយោជន៍ជាង ហើយសំខាន់ជាងអ្វីដែលព្រះជាម្ចាស់មានបន្ទូលទៅទៀត។ នៅពេលរឿងនេះកើតឡើង តើមនុស្ស មិនបានក្លាយទៅជាអ្នកទោសដែលចូលខ្លួនស្រួលៗទេឬអី? តើយុទ្ធសាស្ត្រ ដែលសាតាំងបានប្រើនេះ មិនមែនជាយុទ្ធសាស្ត្រដ៏អាក្រក់ទេឬអី? អ្នកបានបណ្តោយឱ្យខ្លួនអ្នក ឆ្លាក់ចូលទៅក្នុងឱនភាព។ សាតាំងគ្រាន់តែនិយាយប្រយោគតែពីរឃ្លា ដោយមិនចាំបាច់លើកម្រាមដៃផង ក៏ធ្វើឱ្យអ្នកសប្បាយចិត្តដើរតាមវា និងធ្វើអ្វីៗតាមតែវាបង្គាប់បាត់ទៅហើយ។ ដូច្នេះ គោលបំណងរបស់សាតាំងបានសម្រេចហើយ។ តើចេតនានេះ មិនអាក្រក់ទេឬអី? តើនេះមិនមែនជាទឹកមុខដើមដំបូងបំផុតរបស់សាតាំងទេឬអី? តាមសំដីរបស់សាតាំង មនុស្សអាចមើលឃើញពីបំណងអាក្រក់របស់វា មើលឃើញពីទឹកមុខដ៏សាហាវរបស់វា ហើយមើលឃើញលក្ខណៈរបស់វាផងដែរ។ តើមែនទេ? នៅក្នុងការប្រៀបធៀបប្រយោគទាំងនេះ ដោយគ្មានការវិភាគ នោះអ្នកប្រហែលជាមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះយេហូវ៉ាដ៏ជាព្រះ គឺដូចជា មិនសូវមានន័យ ធម្មតាៗ និងសាមញ្ញៗ ទើបពាក្យទាំងនេះ មិន ត្រូវនឹងពាក្យអរគុណ នៅក្នុងការសរសើរពីភាពស្មោះត្រង់របស់ព្រះជាម្ចាស់នៅក្នុងអត្ថបទនេះ។ យ៉ាងណាមិញ នៅពេលដែលយើងចាត់ទុកពាក្យរបស់សាតាំង និងទឹកមុខដ៏សាហាវរបស់សាតាំង មកធ្វើជាភាពស្មោគគ្រោក តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ មិនមានខ្លឹមសារសំខាន់ សម្រាប់មនុស្សសម័យនេះទេឬអី? (មែន។) តាមរយៈការប្រៀបធៀបនេះ មនុស្សអាចដឹងច្បាស់ពីភាពឥតខ្ចោះម៉ត់ហ្មងរបស់ព្រះជាម្ចាស់។ គ្រប់ពាក្យទាំងអស់ដែលសាតាំងនិយាយ ក៏ដូចជា បំណងចិត្ត ចេតនា និងរបៀបដែលវានិយាយ គឺសុទ្ធតែស្មោគគ្រោកទាំងអស់។ តើអ្វីជាលក្ខណៈពិសេសដ៏ចម្បង នៃរបៀបនិយាយរបស់សាតាំង? សាតាំងប្រើពាក្យកុហកបោកប្រាស់ ដើម្បីលួងលោមអ្នក ដោយមិនឱ្យអ្នកមើលឃើញចិត្តវៀចវេររបស់វា ហើយក៏មិន ឱ្យអ្នកដឹងពីគោលបំណងរបស់វាផងដែរ។ សាតាំងឱ្យអ្នកស៊ីនុយ តែអ្នកត្រូវតែលើកតម្កើង និងច្រៀងសរសើរពីគុណបុណ្យរបស់វា។ តើការបោកបញ្ឆោតនេះ មិនមែនជាវិធីសាស្ត្រនៃការជ្រើសរើសតាមទម្លាប់របស់សាតាំងទេឬអី? (មែនហើយ។) ឥឡូវសូមយើងពិចារណាពាក្យពេចន៍ និងការបង្ហាញផ្សេងទៀតរបស់សាតាំង ដែលធ្វើឱ្យមនុស្សមើលឃើញពីទឹកមុខដ៏សាហាវរបស់វា។ សូមឱ្យយើងអាននូវ បទគម្ពីរមួយចំនួនទៀតជាមួយគ្នា។
៣. ការសន្ទនារវាងសាតាំង និងព្រះយេហូវ៉ាដ៏ជាព្រះ
យ៉ូប ១:៦-១១ កាលថ្ងៃមួយ ពួកកូនរបស់ព្រះជាម្ចាស់បានចូលគាល់នៅចំពោះព្រះយេហូវ៉ា ហើយសាតាំងក៏មកនៅក្នុងចំណោមគេដែរ។ ព្រះយេហូវ៉ាបានមានបន្ទូលសួរសាតាំងថា៖ «តើឯងមកពីណា?» សាតាំងក៏បានទូលថា៖ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី»។ រួចព្រះយេហូវ៉ាសួរសាតាំងថា៖ «តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះ និងគេចចេញពីសេចក្ដីអាក្រក់ផង»។ បន្ទាប់មក សាតាំងបានទូលឆ្លើយព្រះយេហូវ៉ាថា៖ «តើយ៉ូបកោតខ្លាចព្រះជាម្ចាស់ ដោយឥតអំពើឬ? តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញគាត់ ក្រុមគ្រួសាររបស់គាត់ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មានទេឬអី? ព្រះអង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យសម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់អ្វីៗទាំងអស់ដែលគាត់មានមើល៍ នោះគាត់នឹងដាក់បណ្ដាសាព្រះអង្គ នៅចំពោះព្រះ ភ័ក្ត្ររបស់ព្រះអង្គមិនខាន»។
យ៉ូប ២:១-៥ កាលថ្ងៃមួយទៀត ពួកកូនរបស់ព្រះជាម្ចាស់បានចូលគាល់នៅចំពោះព្រះយេហូវ៉ា ហើយសាតាំងក៏នៅក្នុងចំណោមពួកគេ ដើម្បីចូលគាល់ព្រះយេហូវ៉ាដែរ។ ព្រះយេហូវ៉ាបានមានបន្ទូលសួរសាតាំងថា៖ តើឯងមកពីណា? ហើយសាតាំងទូលឆ្លើយថា៖ ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី។ រួចព្រះយេហូវ៉ាសួរសាតាំងថា តើឯងបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់អញឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ហើយគាត់នៅតែប្រកាន់ខ្ជាប់សុចរិតភាពរបស់គាត់ដដែល ទោះបើឯងបានជំរុញឱ្យអញទាស់នឹងគាត់ ឱ្យបំផ្លាញគាត់ ដោយគ្មានហេតុផលក៏ដោយ។ សាតាំងទូលទៅព្រះយេហូវ៉ាថា ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះបង់អ្វីគ្រប់យ៉ាង ដើម្បីឱ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គមិនខាន។
នៅក្នុងបទគម្ពីរទាំងពីរនេះ និយាយរៀបរាប់អំពីការសន្ទនាគ្នាទាំងស្រុង រវាងព្រះជាម្ចាស់ ហើយនិងសាតាំង បទគម្ពីរនេះបានកត់ត្រានូវអ្វីដែលព្រះជាម្ចាស់មានបន្ទូល ហើយនិងអ្វីដែលសាតាំងបាននិយាយដែរ។ ព្រះជាម្ចាស់ មិនបានមានបន្ទូលច្រើនទេ ហើយព្រះអង្គមានបន្ទូលយ៉ាងសាមញ្ញបំផុត។ តើយើងអាចមើលឃើញភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ តាមរយៈព្រះបន្ទូលដ៏សាមញ្ញរបស់ព្រះអង្គដែរទេ? អ្នកខ្លះនឹងនិយាយថា រឿងនេះមិនងាយធ្វើបាននោះទេ។ ដូច្នេះ តើយើងអាចមើលឃើញភាពឃោរឃៅរបស់សាតាំងនៅក្នុងការឆ្លើយតបរបស់វាដែរឬទេ? (អាចឃើញ។) ជាដំបូងសូម ឱ្យយើងពិនិត្យមើលប្រភេទសំណួរដែលព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់បានសួរទៅសាតាំង។ «តើឯងមកពីណា?» តើនេះមិនមែនជាសំណួរត្រង់ៗទេឬអី? តើមានអត្ថន័យលាក់កំបាំងដែរឬទេ? (ទេ! អត់មានទេ។) វាគ្រាន់តែជាសំណួរមួយដែលច្បាស់ ត្រង់ៗ មិនត្រូវបានពង្វាងន័យ ដោយចេតនាលាក់បាំងណាមួយឡើយ។ ប្រសិនបើខ្ញុំសួរអ្នករាល់គ្នាថា «តើអ្នកមកពីណា?» តើអ្នកនឹងឆ្លើយយ៉ាងដូចម្តេច? តើវាជាសំណួរពិបាកឆ្លើយដែរទេ? តើអ្នករាល់គ្នានឹងឆ្លើយថា៖ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី» ឬ? (ទេ! អត់ទេ។) អ្នករាល់គ្នានឹងមិនឆ្លើយយ៉ាងនេះទេ។ ដូច្នេះ តើអ្នករាល់គ្នានឹងមានអារម្មណ៍យ៉ាងណា នៅពេលអ្នករាល់គ្នាឃើញសាតាំងឆ្លើយរបៀបនេះ? (យើងមានអារម្មណ៍ថា សាតាំងកំពុងបញ្ចេញចរិតប្លែកៗ ហើយពោរពេញដោយល្បិចកិចកល។) តើអ្នករាល់គ្នាអាចប្រាប់ពីអារម្មណ៍របស់ខ្ញុំបានទេ? រាល់ពេលដែលខ្ញុំឃើញពាក្យសម្ដីទាំងនេះរបស់សាតាំង ខ្ញុំមានអារម្មណ៍ខ្ពើមរអើមណាស់ ព្រោះថា សាតាំងនិយាយមែន តែពាក្យសម្ដីរបស់វាគ្មានខ្លឹមសារទាល់តែសោះ។ តើសាតាំងបានឆ្លើយសំណួររបស់ព្រះជាម្ចាស់ដែរឬទេ? អត់ទេ ពាក្យដែលសាតាំងបាននិយាយ មិនមែនជាចម្លើយទេ ហើយពួកវាគ្មានឱ្យផលអ្វីទាំងអស់។ ពាក្យទាំងនោះមិនមែនជាចម្លើយ តបនឹងសំណួររបស់ព្រះជាម្ចាស់ទេ។ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី»។ តើអ្នកយល់យ៉ាងណាចំពោះពាក្យទាំងនេះ? តើសាតាំងទើបមកពីណា? តើអ្នករាល់គ្នា បានទទួលចម្លើយ តបនឹងសំណួរនេះហើយឬនៅ? (អត់ទេ។) នេះគឺជា «ទេពកោសល្យ» នៃឧបាយកលដ៏ប៉ិនប្រសប់របស់សាតាំង ដោយមិនឱ្យនរណាម្នាក់ដឹងថា វាកំពុងតែនិយាយពីអ្វីនោះទេ។ ក្រោយពីបានឮពាក្យទាំងនេះហើយ ក៏អ្នកនៅតែមិនអាចយល់ពីអ្វីដែលវាបាននិយាយដែរ ទោះបីជាវាបានបញ្ចប់ការឆ្លើយតបហើយក៏ដោយ។ ក៏ប៉ុន្តែ សាតាំងជឿថា វាបានឆ្លើយតបយ៉ាងល្អឥតខ្ចោះ។ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? គួរខ្ពើមរអើមណាស់មែនទេ? (មែនហើយ។) ពេលនេះ អ្នកចាប់ផ្តើមមានអារម្មណ៍ស្អប់ខ្ពើម ក្នុងការឆ្លើយតបចំពោះពាក្យទាំងនេះ។ សាតាំងមិនបាននិយាយដោយត្រង់ៗទេ ផ្ទុយទៅវិញ វាទុកឱ្យឱ្យអ្នកអេះក្បាលឆ្ងល់ មិនអាចដឹងពីប្រភពនៃពាក្យរបស់វាឡើយ។ ពេលខ្លះវានិយាយក្បោះក្បាយ ហើយពេលខ្លះនៅពេលវានិយាយ ពាក្យរបស់វាត្រូវបានគ្រប់គ្រងដោយលក្ខណៈរបស់វាផ្ទាល់ ដែលជាចរិតរបស់វាផ្ទាល់។ ទាំងអស់នេះ គឺជាពាក្យដែលចេញពីមាត់របស់សាតាំងផ្ទាល់។ សាតាំងមិនបានថ្លឹងថ្លែងពាក្យទាំងនេះ ជាយូរមកហើយទេ ហើយក៏មិនបាននិយាយពាក្យទាំងនេះមក តាមវិធីមួយដែលគេរាប់ថាឈ្លាសវៃនោះដែរ តែផ្ទុយទៅវិញ វានិយាយពាក្យទាំងនេះចេញមកដោយឯកឯង។ ល្គឹកណា អ្នកសួរសាតាំងមកពីណា នោះវានឹងឆ្លើយមកអ្នក ដោយពាក្យទាំងនេះភ្លាម។ អ្នកមានអារម្មណ៍ងឿងឆ្ងល់យ៉ាងខ្លាំង មិនដឹងថា សាតាំងមកពីណាឱ្យប្រាកដនោះទេ។ តើមាននរណាម្នាក់ ក្នុងចំណោមអ្នកទាំងអស់គ្នា ដែលនិយាយដូចនេះដែរឬទេ? (មាន។) តើរសម្ដីបែបនេះ ជាសម្ដីប្រភេទ បែបណាវិញ? (វាជាសម្ដីគ្មានន័យច្បាស់លាស់ ហើយមិនផ្តល់ចម្លើយជាក់លាក់ទេ។) តើយើងគួរប្រើពាក្យប្រភេទណា មកពិពណ៌នាអំពីសម្ដីបែបនេះ? វាគឺជាសម្ដីលេងសើច និងនាំឱ្យវង្វេង មែនទេ? ឧបមាថា មាននរណាម្នាក់មិនចង់ឱ្យអ្នកដទៃដឹងពីកន្លែងដែលពួកគេបានទៅកាលពីម្សិលមិញ។ អ្នកសួរពួកគេថា៖ «ខ្ញុំបានឃើញអ្នក កាលពីម្សិលមិញ។ តើអ្នកបានទៅណា?» ពួកគេនឹងមិនប្រាប់អ្នកដោយត្រង់ ពីកន្លែងដែលពួកគេបានទៅកាលពីម្សិលមិញទេ។ ផ្ទុយទៅវិញពួកគេនឹងនិយាយថា៖ «ម្សិលមិញសប្បាយណាស់។ វាពិតជាអស់កំលាំងមែនទែន!» តើពួកគេបានឆ្លើយសំនួររបស់អ្នកដែរឬទេ? ពួកគេបានឆ្លើយ ក៏ប៉ុន្តែពួកគេ មិនបានផ្តល់ចម្លើយដែលអ្នកចង់បាននោះទេ។ នេះគឺជា «ទេពកោសល្យ» នៅក្នុងឧបាយកលនៃការនិយាយរបស់មនុស្ស។ អ្នកមិនអាចរកឃើញន័យដែលពួកគេចង់និយាយ ហើយក៏មិនដឹងប្រភព ឬចេតនានៃពាក្យសម្ដីរបស់ពួកគេដែរ។ អ្នកមិនអាចដឹងពីអ្វីដែលពួកគេកំពុងព្យាយាមគេចវេសទេ ពីព្រោះនៅក្នុងចិត្តពួកគេមានរឿងផ្ទាល់ខ្លួន ហើយនេះគេហៅថា ស្នៀតបញ្ឆោត។ តើអ្នករាល់គ្នាធ្លាប់ និយាយរបៀបនេះដែរឬទេ? (ធ្លាប់។) ដូច្នេះ តើអ្វីជាគោលបំណងរបស់អ្នក? តើនេះដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីរក្សាមុខតំណែងរបស់អ្នក មុខមាត់របស់អ្នក ដើម្បីរក្សាអាថ៌កំបាំងនៃជីវិតឯកជនរបស់អ្នក ដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់អ្នកមែនឬ? ទោះបីមានគោលបំណងអ្វីក៏ដោយ តែវាមិនអាចញែកចេញពីផលប្រយោជន៍របស់អ្នក វាជាប់ទាក់ទងនឹងអំពីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក។ តើនេះមិនមែនជាចរិតរបស់មនុស្សទេឬអី? តើមនុស្សគ្រប់គ្នាដែលមានចរិតបែបនេះ មិនខុសពីសាតាំងទេឬអី? យើងអាចនិយាយបែបហ្នឹងបាន មែនទេ? និយាយទៅ ការបង្ហាញឱ្យឃើញបែបនេះ គឺគួរស្អប់ខ្ពើម និងអាក្រក់ជាទីបំផុត។ ឥឡូវនេះ អ្នករាល់គ្នាក៏មានអារម្មណ៍ខ្ពើមរអើមដែរ មែនទេ? (មែនហើយ!)
សូមយើងពិនិត្យមើលខគម្ពីរខាងក្រោម។ សាតាំងឆ្លើយតបនឹងសំណួររបស់ព្រះយេហូវ៉ាម្ដងទៀតថា ដោយពោលថា៖ «តើយ៉ូបកោតខ្លាចព្រះជាម្ចាស់ ដោយឥតអំពើឬ?» សាតាំង កំពុងបើកការវាយប្រហារទៅលើការវាយតម្លៃរបស់ព្រះយេហូវ៉ាចំពោះយ៉ូប ហើយការវាយប្រហារនេះ គឺជាការលាបពណ៌ដោយការជំទាស់។ «តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញគាត់ ក្រុមគ្រួសាររបស់គាត់ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មានទេឬអី?» នេះគឺជាការយល់ដឹង និងការវាយតម្លៃរបស់សាតាំងទៅលើកិច្ចការរបស់ព្រះយេហូវ៉ាចំពោះយ៉ូប។ សាតាំងវាយតម្លៃយ៉ាងដូចនេះ ហើយពោលថា៖ «ព្រះអង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យសម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់អ្វីៗទាំងអស់ដែលគាត់មានមើល៍ នោះគាត់នឹងដាក់បណ្ដាសាព្រះអង្គ នៅចំពោះព្រះ ភ័ក្ត្ររបស់ព្រះអង្គមិនខាន»។ សាតាំងតែងតែនិយាយមិនច្បាស់លាស់ ក៏ប៉ុន្តែនៅទីនេះ វានិយាយតាមពាក្យយ៉ាងជាក់លាក់។ យ៉ាងណាមិញ ពាក្យទាំងនេះគឺជាការវាយប្រហារ ការពោលពាក្យប្រមាថ និងជាទង្វើទាស់ទទឹងនឹងព្រះយេហូវ៉ាដ៏ជាព្រះផ្ទាល់ព្រះអង្គ ទោះបីពាក្យនេះត្រូវបាននិយាយក្នុងន័យជាក់លាក់ក៏ដោយ។ តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលអ្នករាល់គ្នា បានឮពាក្យទាំងនេះ? តើអ្នកមានអារម្មណ៍ថា ទាស់ចិត្តទេ? តើអ្នកអាចមើលដឹងអំពីចេតនារបស់សាតាំងទេ? ដំបូងបង្អស់ សាតាំងបានបដិសេធការវាយតម្លៃរបស់ព្រះយេហូវ៉ាចំពោះយ៉ូបដែលថា លោកជាមនុស្សគោរពកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីការអាក្រក់។ បន្ទាប់មក សាតាំងបដិសេធអ្វីៗទាំងអស់ដែលយ៉ូបនិយាយ និងធ្វើ ពោលគឺបដិសេធការកោតខ្លាចរបស់គាត់ចំពោះព្រះយេហូវ៉ា។ តើនេះមិនមែនជាការចោទប្រកាន់ទេឬអី? សាតាំងកំពុងចោទប្រកាន់ កំពុងបដិសេធ និងកំពុងសង្ស័យទៅលើអ្វីៗដែលព្រះយេហូវ៉ាបានធ្វើ និងមានបន្ទូលផងដែរ។ វាមិនជឿទេ ថែមទាំងនិយាយថា៖ «ប្រសិនបើព្រះអង្គមានបន្ទូលដូច្នេះមែន ចុះម្តេចបានជាទូលបង្គំមិនឃើញមានអីកើតឡើងសោះដូច្នេះ? ប្រសិនបើព្រះអង្គប្រទានពរដល់គាត់ច្រើនម្ល៉ឹងៗ ចុះម្ដេចបានជាគាត់មិនកោតខ្លាចដល់ព្រះអង្គដូច្នេះ?» តើនេះមិនមែនជាការបដិសេធគ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើទេឬអី? ការចោទប្រកាន់ ការបដិសេធ ការពោលពាក្យប្រមាថ តើមិនមែនជាពាក្យវាយប្រហាររបស់សាតាំងទេឬអី? តើទាំងអស់នេះមិនមែនជាការបង្ហាញ ពីអ្វីដែលសាតាំងគិតនៅក្នុងចិត្តរបស់វាប្រាកដទេឬអី? ពាក្យសម្ដីទាំងនេះ ពិតជាមិនដូចពាក្យសម្ដីដែលយើងទើបតែបានអានថា «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី»។ នោះទេ ពាក្យសម្ដីទាំងនេះខុសគ្នាទាំងស្រុង។ តាមពាក្យសម្ដីទាំងនេះ សាតាំងបង្ហាញយ៉ាងច្បាស់ក្រឡែតពីការពិតនៅក្នុងចិត្តរបស់វា គឺអាកប្បកិរិយារបស់វាចំពោះព្រះជាម្ចាស់ ហើយនិងការមិនពេញចិត្តរបស់វា ចំពោះការកោតខ្លាចរបស់យ៉ូបចំពោះព្រះជាម្ចាស់។ នៅពេលរឿងនេះកើតឡើង ចរិតព្យាបាទនិងឃោរឃៅរបស់វា ត្រូវបានលាតត្រដាងចេញមកទាំងស្រុង។ វាស្អប់អ្នកដែលកោតខ្លាចព្រះជាម្ចាស់ ហើយស្អប់អ្នកដែលគេចចេញពីអំពើអាក្រក់ និងរឹតតែស្អប់ខ្ពើមព្រះយេហូវ៉ា ចំពោះការប្រទានពរដល់មនុស្សផងដែរ។ វាចង់ប្រើឱកាសនេះដើម្បីបំផ្លាញយ៉ូប ជាមនុស្សដែលព្រះជាម្ចាស់បានលើកគាត់ឡើងដោយព្រះហស្តទ្រង់ផ្ទាល់ និងដើម្បីកម្ចាត់កម្ចាត់គាត់ចោល ដោយនិយាយថា៖ «ព្រះអង្គមានបន្ទូលថា យ៉ូបកោតខ្លាចព្រះអង្គ ព្រមទាំងគេចចេញពីសេចក្តីអាក្រក់ផងដែរ។ ក៏ប៉ុន្តែ ទូលបង្គំមើលឃើញផ្សេងវិញ»។ វាប្រើវិធីផ្សេងៗមកពន្យុះ និងល្បួងព្រះយេហូវ៉ា ព្រមទាំងប្រើកលល្បិចផ្សេងៗ ដើម្បីឱ្យព្រះយេហូវ៉ាប្រគល់យ៉ូបទៅឱ្យវា ដើម្បីពង្វក់ ធ្វើបាប និងវាយធ្វើទុក្ខឥតមេត្តា។ វាចង់ទាញយកប្រយោជន៍ពីឱកាសនេះ មកបំផ្លាញបុរសដែលជាមនុស្សសុចរិត និងគ្រប់លក្ខណ៍នៅចំពោះព្រះជាម្ចាស់ម្នាក់នេះ។ តើមកពីសន្ទុះចិត្តមួយគ្រាទេដឹង ទើបបណ្តាលឱ្យសាតាំងមានចិត្តបែបនេះ? ទេមិនមែនទេ។ ចរិតបែបនេះ គឺមានមកតាំងពីយូរហើយ។ នៅពេលព្រះជាម្ចាស់បំពេញកិច្ចការ យកព្រះទ័យទុកដាក់ចំពោះបុគ្គលណាម្នាក់ និងពិនិត្យពិច័យលើបុគ្គលនេះ ហើយនៅពេលដែលទ្រង់ពេញព្រះទ័យ និងយល់ព្រមចំពោះបុគ្គលនេះ សាតាំងក៏តាមយ៉ាងប្រកិត ដោយព្យាយាមបោកបញ្ឆោតបុគ្គលនោះ ហើយនាំគេទៅរកគ្រោះថ្នាក់។ ប្រសិនបើព្រះជាម្ចាស់សព្វព្រះទ័យចង់បានមនុស្សម្នាក់នោះ សាតាំងនឹងធ្វើអ្វីគ្រប់យ៉ាងតាមអានុភាពរបស់វា ដើម្បីរារាំងព្រះជាម្ចាស់ ដោយប្រើកលល្បិចអាក្រក់ជាច្រើនមកល្បួង រំខាន និងធ្វើឱ្យខូចកិច្ចការរបស់ព្រះជាម្ចាស់ដើម្បីសម្រេចគោលដៅលាក់កំបាំងរបស់វា។ តើគោលបំណងនេះជាអ្វី? វាមិនចង់ឱ្យព្រះជាម្ចាស់ទទួលបាននរណាម្នាក់ឡើយ។ វាចង់កញ្ឆក់យកអ្នកដែលព្រះជាម្ចាស់សព្វព្រះទ័យចង់ទទួលយក វាចង់គ្រប់គ្រងពួកគេ មើលខុសត្រូវលើពួកគេ ដើម្បីឱ្យពួកគេថ្វាយបង្គំវា និងដើម្បីឱ្យពួកគេចូលរួមប្រព្រឹត្តអំពើអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ជាមួយវាដែរ។ តើនេះមិនមែនជាបំណងចិត្ដអាក្រក់របស់សាតាំងទេឬអី? អ្នករាល់គ្នាច្រើនតែនិយាយថា សាតាំងសាហាវ សាតាំងអាក្រក់ ក៏ប៉ុន្តែ តើអ្នករាល់គ្នាធ្លាប់បានឃើញវាសាហាវនិងអាក្រក់បែបនោះទេ? អ្នកអាចមើលឃើញហើយថា មនុស្សជាតិអាក្រក់ប៉ុនណា តែអ្នកមិនអាចមើលឃើញថា សាតាំងអាក្រក់ប៉ុនណានោះទេ។ ក៏ប៉ុន្តែ ទាក់ទិននឹងរឿងរបស់យ៉ូប អ្នកបានសង្កេតឃើញយ៉ាងច្បាស់ហើយថា សាតាំងអាក្រក់ប៉ុនណានោះ។ បញ្ហានេះបានធ្វើឱ្យទឹកមុខអាក្រក់របស់សាតាំង និងសារជាតិមិនល្អរបស់វាបង្ហាញចេញមកយ៉ាងច្បាស់។ នៅក្នុងការធ្វើសង្គ្រាមជាមួយព្រះជាម្ចាស់ និងដេញតាមពីក្រោយព្រះអង្គ គោលបំណងរបស់សាតាំង គឺដើម្បីបំផ្លាញការងារទាំងអស់ ដែលព្រះជាម្ចាស់ចង់ធ្វើ ដើម្បីកាន់កាប់ និងត្រួតត្រាលើអ្នកដែលព្រះជាម្ចាស់ចង់បាន ដើម្បីលុបបំបាត់មនុស្សដែលព្រះជាម្ចាស់ចង់បានចោលឱ្យអស់ទៀតផង។ ប្រសិនបើពួកគេមិនត្រូវបានលុបបំបាត់ចោលទេ នោះពួកគេត្រូវក្លាយជាកម្មសិទ្ធិរបស់សាតាំង ដើម្បីឱ្យវាប្រើ នេះហើយគឺជាគោលបំណងរបស់វា។ ហើយតើព្រះជាម្ចាស់ង់ធ្វើអ្វីខ្លះ? ព្រះជាម្ចាស់មានបន្ទូលជាប្រយោគសាមញ្ញមួយនៅក្នុងបទគម្ពីរនេះ។ គ្មានកំណត់ត្រាអ្វីផ្សេងដែលព្រះជាម្ចាស់ធ្វើលើសពីនេះនោះឡើយ ក៏ប៉ុន្តែយើងឃើញថា មានកំណត់ត្រាជាច្រើនទៀត ទាក់ទងនឹងអ្វីដែលសាតាំងធ្វើ និងនិយាយ។ ក្នុងខគម្ពីរខាងក្រោមនេះ ព្រះយេហូវ៉ាសួរសាតាំងថា៖ «តើឯងមកពីណា?» តើចម្លើយរបស់សាតាំងឆ្លើយយ៉ាងម៉េច? (វានៅតែឆ្លើយដដែលថា៖ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី»។) វានៅតែជាប្រយោគដដែល។ ពាក្យនេះបានក្លាយជាបាវចនា និងជានាមប័ណ្ណរបស់សាតាំងទៅហើយ។ ម្ដេចក៏ទៅជាបែបនេះ? តើសាតាំងមិនគួរឱ្យស្អប់ទេឬអី? ប្រាកដណាស់ ការនិយាយប្រយោគតែមួយលើក គឺវាល្មមនឹងគួរឱ្យស្អប់ខ្ពើមទៅហើយ។ ហេតុអ្វីបានជាសាតាំងនៅតែបន្តនិយាយពាក្យនេះ ម្តងហើយម្តងទៀត? នេះបង្ហាញពីរឿងមួយថា៖ និស្ស័យរបស់សាតាំងមិនផ្លាស់ប្តូរទេ។ សាតាំងមិនអាចប្រើពុតត្បុត មកលាក់មុខមាត់ដ៏អាក្រក់របស់វាបានទេ។ ព្រះជាម្ចាស់សួរវាមួយសំណួរ ហើយនេះជារបៀបដែលវាឆ្លើយតបមកវិញ។ ដោយសារតែបែបនេះ សូមយើងស្រមៃមើលថា វានឹងប្រព្រឹត្តចំពោះមនុស្សដោយរបៀបណា! សាតាំងមិនខ្លាចព្រះជាម្ចាស់ទេ វាមិនកោតខ្លាចព្រះជាម្ចាស់ ហើយក៏មិនស្តាប់បង្គាប់ព្រះអង្គផងដែរ។ វាហ៊ានធ្វើបែបនេះនៅចំពោះព្រះជាម្ចាស់ ដោយគ្មានខ្លាចក្រែងបន្តិចសោះ វាហ៊ានប្រើពាក្យដដែលនេះ មកផាត់សំណួររបស់ព្រះជាម្ចាស់ចោល វាហ៊ានប្រើចម្លើយដដែលៗ មកឆ្លើយនឹងសំណួររបស់ព្រះជាម្ចាស់ ព្រមទាំងព្យាយាមប្រើចម្លើយនេះផ្ចាញ់ផ្ចាលព្រះជាម្ចាស់ទៀតផង នេះហើយគឺជាមុខមាត់អាក្រក់របស់សាតាំង។ វាមិនជឿលើឫទ្ធានុភាពរបស់ព្រះជាម្ចាស់ មិនជឿលើសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយច្បាស់ជាមិនសុខចិត្តចុះចូលចំពោះអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ឡើយ។ វាតែងតែប្រឆាំងនឹងព្រះជាម្ចាស់ជាប់ជានិច្ច តែងតែកិច្ចការដែលព្រះជាម្ចាស់ធ្វើ ហើយព្យាយាមបំផ្លាញកិច្ចការគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើផងដែរ នេះជាគោលបំណងដ៏អាក្រក់របស់វា។
បទគម្ពីរទាំងពីរ ដែលកត់ត្រាពីសម្ដីដែលសាតាំងនិយាយ និងទង្វើដែលសាតាំងធ្វើ នៅក្នុងកណ្ឌគម្ពីរយ៉ូបនេះ គឺជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការដែលវាប្រឆាំងនឹងព្រះជាម្ចាស់ នៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះអង្គ សម្បុរពិតប្រាកដរបស់សាតាំងក៏ត្រូវបានបង្ហាញចេញនៅត្រង់នេះផងដែរ។ តើអ្នកធ្លាប់ឃើញពាក្យសម្ដី និងការប្រព្រឹត្ដរបស់សាតាំង នៅក្នុងជីវិតពិតដែរឬទេ? នៅពេលអ្នកបានឃើញសម្ដី និងទង្វើរបស់វា អ្នកនឹងមិនគិតថា វាជាសម្ដីដែលសាតាំងនិយាយនោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញ អ្នកគិតថា វាជាសម្ដីដែលមនុស្សនិយាយវិញ។ ពេលដែលពាក្យបែបនេះ ត្រូវបានមនុស្សនិយាយចេញមក តើវាបង្ហាញឱ្យឃើញពីអ្វី? វាបង្ហាញឱ្យឃើញពីសាតាំងនេះឯង។ ទោះបីអ្នកទទួលស្គាល់ពាក្យនេះក៏ដោយ ក៏អ្នកនៅតែមិនអាចយល់បានថា ការពិតពាក្យនេះ គឺសាតាំងកំពុងតែនិយាយទេ។ ក៏ប៉ុន្តែនៅទីនេះ និងឥឡូវនេះ អ្នកបានឃើញយ៉ាងច្បាស់ នូវអ្វីដែលសាតាំងផ្ទាល់ បាននិយាយ។ ឥឡូវអ្នកមានការយល់ដឹងច្បាស់ គឺច្បាស់ដូចកញ្ចក់ អំពីមុខមាត់ដ៏អាក្រក់ និងសេចក្ដីអាក្រក់របស់សាតាំងហើយ។ ដូច្នេះ តើបទគម្ពីរទាំងពីរដែលសាតាំងនិយាយនេះ មានតម្លៃក្នុងការជួយមនុស្សជំនាន់នេះ ឱ្យទទួលបានចំណេះដឹងអំពីចរិតរបស់សាតាំងដែរទេ? តើខគម្ពីរទាំងពីរនេះស័ក្ដិសមនឹងការរក្សាទុកក្នុងចិត្ត ដើម្បីឱ្យមនុស្សជាតិជំនាន់នេះអាចស្គាល់មុខមាត់អាក្រក់របស់សាតាំង អាចស្គាល់មុខមាត់ដើម ដែលជាមុខមាត់ពិតរបស់សាតាំង បានដែរឬទេ? ទោះបីជារឿងនេះហាក់ដូចជារឿងដែលមិនសមនឹងនិយាយក៏ដោយ យ៉ាងណាក៏ពាក្យដែលបានបង្ហាញចេញមកនេះ ត្រូវបានចាត់ទុកថាជាពាក្យពិតដែរ។ ជាការពិតណាស់ នេះគឺជាមធ្យោបាយតែមួយគត់ ដែលខ្ញុំអាចបង្ហាញពីគំនិតនេះ ហើយប្រសិនបើអ្នករាល់គ្នាអាចយល់ពីគំនិតនេះ គឺគ្រប់គ្រាន់ហើយ។ សាតាំងវាយប្រហារកិច្ចការដែលព្រះយេហូវ៉ាធ្វើ ម្ដងហើយម្ដងទៀត ដោយដាក់ការចោទប្រកាន់លើការកោតខ្លាចរបស់លោកយ៉ូប ចំពោះព្រះយេហូវ៉ាដ៏ជាព្រះ។ សាតាំងព្យាយាមធ្វើឱ្យឱ្យព្រះយេហូវ៉ាពន្យុះព្រះយេហូវ៉ាតាមវិធីផ្សេងៗ ដោយព្យាយាមពន្យុះឱ្យព្រះយេហូវ៉ា លុបចោលការល្បួងរបស់វា ចំពោះលោកយ៉ូប។ ហេតុនេះទើបពាក្យសម្ដីរបស់វាមានលក្ខណៈពន្យុះនាំរឿងខ្លាំងណាស់។ ដូច្នេះ សូមប្រាប់ខ្ញុំមកមើល នៅពេលដែលសាតាំងនិយាយពាក្យទាំងនេះរួច តើព្រះជាម្ចាស់អាចទតឃើញយ៉ាងច្បាស់នូវអ្វីដែលសាតាំងចង់ធ្វើដែរឬទេ? (មែនហើយ។) នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ តើបុរសម្នាក់ឈ្មោះយ៉ូបដែលព្រះជាម្ចាស់ទតមើល ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ជាមនុស្សដែលព្រះជាម្ចាស់រាប់ជាមនុស្សសុចរិតនិងជាមនុស្សគ្រប់លក្ខណ៍ម្នាក់នេះ អាចទ្រាំទ្រនឹងការល្បួងប្រភេទនេះបានដែរឬទេ? (អាច។) ហេតុអ្វីបានជាព្រះជាម្ចាស់ប្រាកដក្នុងព្រះទ័យយ៉ាងដូច្នេះ? តើព្រះជាម្ចាស់តែងតែពិនិត្យមើលចិត្តរបស់មនុស្សមែនទេ? (មែនហើយ។) ដូច្នេះ តើសាតាំងអាចពិនិត្យមើលចិត្តរបស់មនុស្សបានដែរឬទេ? សាតាំងមិនអាចទេ។ ទោះបីសាតាំងអាចមើលឃើញចិត្តរបស់អ្នកក៏ដោយ ក៏ចរិតអាក្រក់របស់វា នឹងមិនអនុញ្ញាតឱ្យឱ្យវាជឿថា ភាពបរិសុទ្ធគឺជាភាពបរិសុទ្ធ ឬភាពស្មោគគ្រោក គឺជាភាពស្មោគគ្រោកនោះទេ។ សាតាំងដ៏សាហាវ មិនអាចឱ្យតម្លៃទៅលើអ្វីៗដែលបរិសុទ្ធ សុចរិត ឬភ្លឺត្រចះត្រចង់បានឡើយ។ សាតាំង មិនចេះនឿយហត់ ក្នុងការប្រព្រឹត្តតាមចរិតរបស់វាសេចក្ដីអាក្រក់របស់វា និងប្រព្រឹត្តតាមទ្រឹស្ដីជាទម្លាប់របស់វាឡើយ។ ទោះបីជាវាត្រូវទទួលទណ្ឌកម្ម ឬបំផ្លាញដោយព្រះជាម្ចាស់ក៏ដោយ ក៏វាមិនស្ទាក់ស្ទើរក្នុងការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដោយភាពរឹងចចេស នេះហើយគឺជាសេចក្ដីអាក្រក់ នេះហើយជាចរិតរបស់សាតាំង។ ដូច្នេះ នៅក្នុងអត្ថបទនេះ សាតាំងនិយាយថា៖ «ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះបង់អ្វីគ្រប់យ៉ាង ដើម្បីឱ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គមិនខាន»។ សាតាំងគិតថា ការកោតខ្លាចរបស់មនុស្សចំពោះព្រះជាម្ចាស់ បានមកដោយសារតែមនុស្សបានទទួលផលប្រយោជន៍ជាច្រើនពីព្រះជាម្ចាស់។ មនុស្សទទួលបានផលប្រយោជន៍ច្រើនពីព្រះជាម្ចាស់ ដូច្នេះ ទើបគេនិយាយថា ព្រះជាម្ចាស់ទ្រង់ល្អ។ ដោយឡែក មកពីមនុស្សទទួលបានផលប្រយោជន៍ច្រើន ទើបបានជាគេអាចកោតខ្លាចព្រះជាម្ចាស់បែបនេះ មិនមែនមកពីព្រះជាម្ចាស់ល្អនោះទេ។ ប្រសិនបើ ព្រះជាម្ចាស់ដកហូតផលប្រយោជន៍របស់គេទាំងអស់ចេញវិញ នោះគេប្រាកដជាបោះបង់ចោលព្រះជាម្ចាស់ជាមិនខាន។ នៅក្នុងចរិតអាក្រក់របស់សាតាំង វាមិនជឿថា ចិត្តរបស់មនុស្សអាចកោតខ្លាចព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះទេ។ ដោយសារចរិតអាក្រក់របស់វា ទើបវាមិនស្គាល់ថា អ្វីជាភាពបរិសុទ្ធ ក៏រឹតតែមិនស្គាល់ថា ការគោរពកោតខ្លាច គឺជាអ្វីទៀតផង។ វាមិនដឹងថា ការស្តាប់បង្គាប់ព្រះជាម្ចាស់ មានន័យដូចម្ដេច ឬ ការកោតខ្លាចព្រះជាម្ចាស់ មានន័យដូចម្ដេចឡើយ។ ដោយសារតែវាមិនស្គាល់កិច្ចការទាំងនេះ វាគិតថា មនុស្សក៏មិនអាចកោតខ្លាចព្រះជាម្ចាស់បានដែរ។ សូមប្រាប់ខ្ញុំមកមើល តើសាតាំងអាក្រក់មែនទេ? ក្រៅតែពីក្រុមជំនុំរបស់យើង គឺគ្មានសាសនា និងនិកាយផ្សេងៗណា ឬក្រុមសាសនា និងសង្គមណាមួយ ជឿលើការមានព្រះវត្តមានគង់នៅរបស់ព្រះជាម្ចាស់ទេ ពួកគេរឹតតែមិនជឿថា ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ហើយកំពុងធ្វើកិច្ចការនៃការជំនុំជម្រះឡើយ ដូច្នេះ ពួកគេគិតថា អ្វីដែលអ្នកជឿនោះ គឺមិនមែនជាព្រះជាម្ចាស់ទេ។ មនុស្សគ្មានសីលធម៌ សម្លឹងមើលជុំវិញខ្លួន និងឃើញថា មនុស្សគ្រប់គ្នាផ្សេងទៀត សុទ្ធតែជាមនុស្សគ្មានសីលធម៌ដូចខ្លួនដែរ។ រីឯមនុស្សកុហក សម្លឹងមើលជុំវិញខ្លួន ហើយឃើញតែភាពមិនស្មោះត្រង់ និងការកុហកតែប៉ុណ្ណោះ។ មនុស្សអាក្រក់ មើលឃើញមនុស្សគ្រប់គ្នាថាជាមនុស្សអាក្រក់ ហើយចង់តយុទ្ធនឹងមនុស្សគ្រប់គ្នាដែលគេឃើញ។ មនុស្សដែលមានភាពស្មោះត្រង់ខ្លាំង មើលឃើញមនុស្សគ្រប់គ្នាថាជាមនុស្សស្មោះត្រង់ ហេតុនេះទើបពួកគេតែងតែត្រូវគេបញ្ឆោត ត្រូវគេបោកប្រាស់ជានិច្ច ហើយគ្មានអ្វីដែលពួកគេអាចធ្វើ ចំពោះរឿងនេះបានទេ។ ខ្ញុំលើកឧទាហរណ៍មួយចំនួនតូចនេះមក គឺដើម្បីពង្រឹងជំនឿរបស់អ្នក៖ ចរិតអាក្រក់របស់សាតាំង មិនមែនជាចំណង់ចិត្តមួយគ្នា ក៏មិនមែនត្រូវបានកំណត់ដោយកាលៈទេសៈណាមួយ ឬជាការបង្ហាញក្នុងទម្រង់បណ្តោះអាសន្ន ដែលកើតឡើងពីហេតុផល ឬកត្តាបរិបទណាមួយឡើយ។ ច្បាស់ណាស់ថា មិនមែនទេ! សាតាំងជួយអ្វីបានទេ ក្រៅតែពីបណ្ដោយតាមរបៀបនេះ! វាមិនអាចធ្វើល្អបានទេ។ ទោះបីវានិយាយអ្វីដែលពីរោះស្តាប់ក៏ដោយ តែពាក្យនោះគ្រាន់តែជាការលួងលោមអ្នកប៉ុណ្ណោះ។ សម្ដីកាន់តែស្រទន់ កាន់តែពីរោះ កាន់តែមានល្បិចកិច្ចកល នោះ ចេតនាដែលនៅពីក្រោយពាក្យទាំងនេះ ក៏កាន់តែសាហាវ និងកាន់តែអាក្រក់ដែរ។ តើសាតាំងបង្ហាញឱ្យឃើញនូវមុខមាត់បែបណា ចរិតបែបណា នៅក្នុងបទគម្ពីរទាំងពីរនេះ? (មានល្បិច សាហាវ ហើយអាក្រក់ឃោរឃៅ។) ចរិកលក្ខណៈចម្បងរបស់សាតាំង គឺអាក្រក់ឃោរឃៅ។ សំខាន់ជាងគេនោះគឺ សាតាំង គឺអាក្រក់ឃោរឃៅ និងសាហាវ។
ឥឡូវនេះ យើងបានបញ្ចប់ការពិភាក្សារបស់យើងអំពីសាតាំងហើយ ចូរយើងត្រលប់មកនិយាយអំពីព្រះជាម្ចាស់របស់យើងវិញម្តង។ ក្នុងរយៈពេលប្រាំមួយពាន់ឆ្នាំនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ព្រះបន្ទូលផ្ទាល់របស់ព្រះជាម្ចាស់ត្រូវបានកត់ទុកតិចតួចណាស់ នៅក្នុងព្រះគម្ពីរ ហើយអ្វីដែលបានកត់ទុកនោះ គឺសាមញ្ញបំផុត។ ដូច្នេះ ចូរយើងចាប់ផ្តើមពីដំបូងបង្អស់មកវិញសិន។ ព្រះជាម្ចាស់បានបង្កើតមនុស្ស ហើយក៏បានដឹកនាំជីវិតមនុស្សជាតិ តាំងពីពេលនោះមក។ ទោះបីជាតាមរយៈការប្រទានព្រះពរឱ្យមនុស្សជាតិ ការបង្កើតក្រឹត្យវិន័យ និង បញ្ញត្តិនានាសម្រាប់មនុស្សលោក ឬការកំណត់ច្បាប់ផ្សេងៗសម្រាប់ជីវិតរស់នៅ តើអ្នកដឹងទេថា តើអ្វីជាគោលបំណងដែលព្រះជាម្ចាស់ប៉ង នៅក្នុងការធ្វើកិច្ចការទាំងអស់នេះ? ទីមួយ តើអ្នកអាចនិយាយដោយប្រាកដបានទេថា អ្វីទាំងអស់ដែលព្រះជាម្ចាស់ធ្វើ គឺសុទ្ធតែដើម្បីជាប្រយោជន៍ដល់មនុស្សជាតិនោះ? ចំពោះអ្នករាល់គ្នា ការណ៍ទាំងអស់នេះមើលទៅដូចជា ពាក្យសម្ដីដ៏អធិក ជាពាក្យសម្ដីមិនសំខាន់ ក៏ប៉ុន្តែនៅពេលពិនិត្យមើលសេចក្ដីលម្អិតនៅខាងក្នុង តើមិនមែនគ្រប់អ្វីៗទាំងអស់ ដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែមានគោលបំណងដើម្បីដឹកនាំ និងតម្រង់ជំហានមនុស្សឆ្ពោះទៅរកជីវិតរស់នៅបែបធម្មតាទេឬអី? ទោះបីជាវាធ្វើឱ្យឱ្យមនុស្សគោរពតាមច្បាប់ ឬគោរពតាមក្រិត្យវិន័យរបស់ព្រះជាម្ចាស់ក៏ដោយ ក៏គោលបំណងរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សលោក គឺដើម្បីកុំឱ្យមនុស្សធ្លាក់ក្នុងការថ្វាយបង្គំសាតាំង ហើយក៏មិនចង់ឱ្យមនុស្សត្រូវវាធ្វើបាបដែរ នេះជាមូលដ្ឋានគ្រឹះសំខាន់បំផុត ហើយនេះជាកិច្ចការដែលត្រូវបានធ្វើតាំងពីដើមដំបូងមកម្ល៉េះ។ តាំងពីដើមដំបូងមក នៅពេលដែលមនុស្សមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះព្រះអង្គ បានបង្កើតក្រឹត្យវិន័យ ច្បាប់ និងបានបង្កើតនូវបទបញ្ជាសាមញ្ញមួយចំនួន ដើម្បីគ្របដណ្ដប់គ្រប់បញ្ហាអាចកើតឡើងមកបាន។ បទបញ្ជាទាំងនេះសាមញ្ញ ប៉ុន្តែក៏មានមានបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅក្នុងបទបញ្ជាទាំងនេះដែរ។ ព្រះជាម្ចាស់ឱ្យតម្លៃ សប្បាយព្រះទ័យ និងស្រឡាញ់មនុស្សជាតិខ្លាំងណាស់។ តើមិនអញ្ចឹងទេឬ? (មែនហើយ។) ដូច្នេះ តើយើងអាចនិយាយបានទេថា ព្រះទ័យរបស់ព្រះអង្គបរិសុទ្ធ? តើយើងអាចនិយាយ បានទេថា ព្រះទ័យរបស់ព្រះអង្គល្អស្អាត? (ពិតបា្រកដណាស់។) តើព្រះជាម្ចាស់ មានបំណងអ្វីផ្សេងបន្ថែមទៀតដែរឬទេ? (ទេ! គ្មានទេ។) ដូច្នេះ តើនេះជាគោលបំណងនៃភាពត្រឹមត្រូវ និងវិជ្ជមានរបស់ព្រះអង្គហើយឬ? (មែនហើយ។) នៅក្នុងដំណើរការនៃកិច្ចការរបស់ព្រះជាម្ចាស់ គ្រប់ទាំងបទបញ្ជា ដែលព្រះអង្គបានបង្កើតមក សុទ្ធតែមានមានឥទិ្ធពលលើមនុស្ស ទាំងកំពុងដឹកនាំផ្លូវរបស់ពួកគេផង។ ដូច្នេះ តើមានគំនិតអាត្មានិយមណាមួយ នៅក្នុងគំនិតរបស់ព្រះជាម្ចាស់ដែរឬទេ? តើព្រះជាម្ចាស់មានគោលបំណងផ្សេងទៀត ទាក់ទងនឹងមនុស្សដែរឬទេ? តើព្រះជាម្ចាស់មានបំណងចង់ប្រើមនុស្ស នៅក្នុងផ្លូវមួយចំនួនដែរទេ? (អត់ទេ។) សូម្បីតែបន្តិចក៏គ្មានដែរ។ ព្រះជាម្ចាស់ ធ្វើដូចអ្វីដែលព្រះអង្គបានមានបន្ទូល ហើយព្រះបន្ទូល និងសកម្មភាពរបស់ព្រះអង្គ ត្រូវគ្នានឹងព្រះតម្រិះរបស់ព្រះអង្គ នៅក្នុងព្រះទ័យរបស់ព្រះអង្គ។ គ្មានទេគោលបំណងមិនស្អាតស្អំ គ្មានទេគំនិតអាត្មានិយម។ គ្មានអ្វីដែលព្រះអង្គធ្វើ ដើម្បីជាប្រយោជន៍ខ្លួនឯងនោះឡើយ។ អ្វីៗទាំងអស់ដែលព្រះអង្គធ្វើ គឺព្រះអង្គធ្វើសម្រាប់មនុស្ស ដោយគ្មានគោលបំណងផ្ទាល់ខ្លួនឡើយ។ ទោះបីជាព្រះអង្គមានផែនការ និងចេតនាសម្រាប់មនុស្សក៏ដោយ ក៏ក្នុងចំណោមសេចក្ដីទាំងនេះ គ្មានអ្វីមួយ ជាប្រយោជន៍សម្រាប់អង្គទ្រង់ផ្ទាល់នោះឡើយ។ អ្វីៗគ្រប់យ៉ាងដែលព្រះអង្គធ្វើ គឺធ្វើសម្រាប់មនុស្សជាតិសុទ្ធសាធ ដើម្បីការពារមនុស្សជាតិ និងដើម្បីរក្សាមនុស្សជាតិកុំឱ្យវង្វេងផ្លូវ។ ដូច្នេះ តើព្រះទ័យរបស់ព្រះអង្គមិនមានតម្លៃទេឬ? តើអ្នកអាចឃើញសញ្ញាតូចបំផុតនៃដួងចិត្តដ៏មានតម្លៃបែបនេះ នៅក្នុងសាតាំងដែរឬទេ? អ្នកមិនអាចមើលឃើញរឿងនេះនៅក្នុងសាតាំងឡើយ សូម្បីតែបន្តិចក៏គ្មានផង។ អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ ត្រូវបានបង្ហាញឱ្យឱ្យឃើញដោយឯកឯង។ ឥឡូវនេះ ចូរយើងក្រឡេកមើលរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ព្រះអង្គ។ តើព្រះអង្គធ្វើកិច្ចការរបស់ព្រះអង្គយ៉ាងដូចម្តេច? តើព្រះជាម្ចាស់បានយកក្រឹត្យវិន័យ និងព្រះបន្ទូលទាំងអស់របស់ព្រះអង្គ ទៅចងយ៉ាងតឹងនៅជុំវិញក្បាលមនុស្សគ្រប់គ្នា ដូចជា បាលីកងរឹតក្បាល[ក] នៅលើក្បាលមនុស្សម្នាក់ៗគ្រប់គ្នា ដូច្នេះដែរមែនទេ? តើព្រះអង្គធ្វើការតាមរបៀបនេះមែនទេ? (ទេ។) ដូច្នេះ តើព្រះជាម្ចាស់ធ្វើកិច្ចការរបស់ព្រះអង្គតាមរបៀបណា? (គឺព្រះអង្គដឹកនាំយើង។ ព្រះអង្គណែនាំ និងលើកទឹកចិត្តយើង។) តើព្រះអង្គគំរាមកំហែងដែរទេ? តើព្រះអង្គមានបន្ទូលត្រឡប់ត្រឡិនទេ នៅពេលដែលព្រះអង្គមានបន្ទូលទៅកាន់អ្នក? (ទេ! អត់ទេ។) នៅពេលដែលអ្នក មិនយល់ពីសេចក្ដីពិត តើព្រះជាម្ចាស់ដឹកនាំអ្នកយ៉ាងដូចម្តេច? (គឺព្រះអង្គចាំងពន្លឺ។) ព្រះអង្គចាំងពន្លឺមកលើអ្នក ដោយប្រាប់អ្នកយ៉ាងច្បាស់ថា ទង្វើនេះមិនសមស្របនឹងសេចក្តីពិតទេ ហើយបន្ទាប់មកព្រះអង្គប្រាប់អ្នកពីអ្វីដែលអ្នកគួរធ្វើ។ តាមរបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការទាំងនេះ តើអ្នកមានអារម្មណ៍ថា អ្នកមានទំនាក់ទំនងបែបណាជាមួយព្រះជាម្ចាស់? តើអ្នកមានអារម្មណ៍ថា ព្រះជាម្ចាស់អស្ចារ្យហួសពីការយល់ដឹងរបស់អ្នកដែរទេ? (ទេ។) ដូច្នេះតើអ្នកមានអារម្មណ៍យ៉ាងណានៅពេលអ្នកឃើញរបៀប ដែលព្រះជាម្ចាស់ធ្វើកិច្ចការទាំងនេះ? ព្រះជាម្ចាស់គង់នៅជិតអ្នកបង្កើយ ហើយអ្នកក៏មិននៅឆ្ងាយពីព្រះអង្គដែរ។ នៅពេលដែលព្រះជាម្ចាស់ដឹកនាំអ្នក នៅពេលដែលព្រះអង្គផ្គត់ផ្គង់អ្នក ជួយអ្នក និងគាំទ្រអ្នក នោះអ្នកនឹងដឹងថា ព្រះជាម្ចាស់គួរឱ្យស្រឡាញ់យ៉ាងណា និងគួរគោរពកោតខ្លាចយ៉ាងណា។ អ្នកមានអារម្មណ៍ថា ព្រះអង្គពិតជាគួរឱ្យស្រឡាញ់ អ្នកមានអារម្មណ៍កក់ក្តៅចំពោះព្រះអង្គ។ ក៏ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់ ស្តីបន្ទោសអ្នកដោយព្រោះតែសេចក្ដីពុករលួយ ឬនៅពេលព្រះអង្គវិនិច្ឆ័យ និងដាក់វិន័យអ្នក ព្រោះតែការបះបោរប្រឆាំងនឹងព្រះអង្គ តើព្រះអង្គប្រើវិធីមួយណា? តើព្រះអង្គស្តីបន្ទោសអ្នកដោយព្រះបន្ទូលធ្ងន់ៗទេ? តើព្រះអង្គដាក់វិន័យអ្នកតាមរយៈបរិយាកាសរស់នៅរបស់អ្នក និងតាមរយៈមនុស្ស កិច្ចការ និងរបស់ផ្សេងៗមែនឬទេ? (មែនហើយ។) តើព្រះជាម្ចាស់ដាក់វិន័យអ្នកដល់កម្រិតណា? តើព្រះជាម្ចាស់ដាក់វិន័យមនុស្ស ដូចដែលសាតាំងធ្វើបាបមនុស្សដែរឬទេ? (ទេ! ព្រះជាម្ចាស់ដាក់វិន័យមនុស្ស ត្រឹមកម្រិតមួយ ដែលមនុស្សអាចស៊ូទ្រាំបានប៉ុណ្ណោះ។) ព្រះជាម្ចាស់ធ្វើកិច្ចការនៅក្នុងរបៀបសុភាពរាបសា ទន់ភ្លន់ គួរឱ្យស្រឡាញ់ និងដោយព្រះទ័យទុកដាក់ គឺជារបៀប មួយ ដែលត្រូវបានគិតគូរហ្មត់ចត់ និងត្រឹមត្រូវបំផុត។ មាគ៌ារបស់ព្រះអង្គ មិនពន្យុះឱ្យអ្នកមានប្រតិកម្មតានតឹងក្នុងអារម្មណ៍ដូចជាថា «ព្រះជាម្ចាស់ត្រូវតែឱ្យខ្ញុំធ្វើរឿងនេះ» ឬ «ព្រះជាម្ចាស់ត្រូវតែឱ្យខ្ញុំធ្វើនោះ» ឡើយ។ ព្រះជាម្ចាស់មិនដែលផ្តល់ឱ្យអ្នកនូវភាពតានតឹងខាងផ្លូវចិត្ត ឬផ្លូវអារម្មណ៍ដែលធ្វើឱ្យរឿង ទៅជាមិនអាចទ្រាំបាននោះឡើយ។ តើមែនទេ? សូម្បីតែនៅពេលដែលអ្នកព្រមទទួលយកព្រះបន្ទូលនៃការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ក៏ដោយ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? នៅពេលដែលអ្នកយល់ពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ តើអ្នកនឹងមានអារម្មណ៍យ៉ាងណានៅពេលនោះ? តើអ្នកមានអារម្មណ៍ថា ព្រះជាម្ចាស់ ជាព្រះដ៏ឥតខ្ចោះ និងជាព្រះដែលល្មើសមិនបានមែនទេ? (មែនហើយ។) តើអ្នកមានអារម្មណ៍ថា នៅគ្រានោះ អ្នកហើយនិងព្រះជាម្ចាស់ នៅឆ្ងាយពីគ្នាដែរឬទេ? តើអ្នកមានអារម្មណ៍ខ្លាចព្រះជាម្ចាស់ដែរទេ? អត់ទេ ផ្ទុយទៅវិញ អ្នកមានអារម្មណ៍គោរពកោតខ្លាចចំពោះព្រះជាម្ចាស់ទៅវិញទេ។ តើនេះមិនមែនដោយសារ កិច្ចការរបស់ព្រះជាម្ចាស់ទេឬអី ដែលធ្វើឱ្យមនុស្សមានអារម្មណ៍បែបនេះ? តើពួកគេនឹងមានអារម្មណ៍ទាំងនេះទេ ប្រសិនបើវាជាសាតាំងជាអ្នកធ្វើការនេះវិញ? (ទេ អត់ទេ។) ព្រះជាម្ចាស់ប្រើព្រះបន្ទូល សេចក្តីពិត និងជីវិតរបស់ព្រះអង្គ មកផ្គត់ផ្គង់ និងគាំទ្រដល់មនុស្ស ជាបន្តបន្ទាប់។ នៅពេលដែលមនុស្សទន់ខ្សោយ នៅពេលដែលមនុស្សមានអារម្មណ៍នឿយណាយចិត្ត នោះព្រះជាម្ចាស់ ពិតជាមិនដែលមានបន្ទូលគ្រោតគ្រាត ថា៖ «កុំនឿយណាយចិត្ត។ តើមានអ្វីដែលធ្វើឱ្យឯងនឿយណាយចិត្ត? ហេតុអ្វីបានជាឯងទន់ខ្សោយ? តើមានមូលហេតុអ្វីដែលធ្វើឱ្យឯងមានភាពទន់ខ្សោយ? ឯងតែងតែទន់ខ្សោយជានិច្ច ហើយឯងក៏តែងតែមានភាពអវិជ្ជមានគ្រប់ពេលដែរ! តើឯងនៅរស់មានប្រយោជន៍អ្វី? ស្លាប់ទៅវាល្អជាង!» តើព្រះជាម្ចាស់ធ្វើកិច្ចការតាមរបៀបនេះឬ? (ទេ! អត់ទេ។) តើព្រះជាម្ចាស់មានសិទ្ធិអំណាច នឹងធ្វើទង្វើបែបនេះបានដែរឬទេ? (មាន។) ក៏ប៉ុន្តែព្រះជាម្ចាស់មិនធ្វើបែបនេះឡើយ។ មូលហេតុដែលព្រះជាម្ចាស់មិនធ្វើបែបនេះ គឺដោយសារតែលក្ខណៈរបស់ព្រះអង្គ គឺជាលក្ខណៈនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ សេចក្តីស្រឡាញ់របស់ព្រះអង្គ ចំពោះមនុស្ស ការឱ្យតម្លៃ និងការបីបមថ្នមថ្នាក់របស់ព្រះអង្គចំពោះមនុស្ស មិនអាចត្រូវបានបង្ហាញចេញមកឱ្យបានច្បាស់ ដោយត្រឹមតែប្រយោគមួយ ឬពីរឃ្លាបានឡើយ។ វាមិនមែនជាអ្វីដែលត្រូវបាននាំមកដោយភាពអំនួតរបស់មនុស្សទេ ក៏ប៉ុន្តែវាគឺជាអ្វីដែលព្រះជាម្ចាស់ បាននាំមក តាមការអនុវត្តជាក់ស្តែងវិញ។ វាគឺជាការបើកសម្តែងពីលក្ខណៈរបស់ព្រះជាម្ចាស់វិញ។ តើរបៀបទាំងអស់ដែលព្រះជាម្ចាស់ធ្វើការនេះ អាចធ្វើឱ្យមនុស្សមើលឃើញភាពបរិសុទ្ធរបស់ព្រះអង្គបានដែរឬទេ? តាមរបៀបទាំងអស់ ដែលព្រះជាម្ចាស់ធ្វើការនេះ បូករួមទាំងចេតនាល្អរបស់ព្រះអង្គ បូករួមទាំងផលដែលព្រះអង្គចង់សម្រេចលើមនុស្ស បូករួមទាំងវិធីផ្សេងៗដែលព្រះជាម្ចាស់ជ្រើសរើស ដើម្បីធ្វើការលើមនុស្ស ប្រភេទកិច្ចការដែលព្រះអង្គធ្វើ និងអ្វីដែលព្រះអង្គចង់ឱ្យមនុស្សយល់ តើអ្នកមើលឃើញសេចក្ដីអាក្រក់ ឬការបោកបញ្ឆោតណាមួយ នៅក្នុងចេតនាល្អរបស់ព្រះអង្គដែរឬទេ? (ទេ! គ្មានទេ។) ដូច្នេះនៅក្នុងអ្វីៗគ្រប់យ៉ាង ដែលព្រះជាម្ចាស់ធ្វើ អ្វីៗទាំងអស់ដែលព្រះជាម្ចាស់មានបន្ទូល អ្វីៗគ្រប់យ៉ាងដែលព្រះអង្គគិតនៅក្នុងព្រះទ័យរបស់ព្រះអង្គ ក៏ដូចជាលក្ខណៈទាំងអស់របស់ព្រះអង្គ ដែលទ្រង់បានបង្ហាញឱ្យឃើញ តើយើងអាចហៅ ព្រះអង្គថាជាព្រះបរិសុទ្ធបានដែរឬទេ? (ពិតប្រាកដណាស់។) តើមាននរណាម្នាក់បានឃើញភាពបរិសុទ្ធនេះនៅក្នុងពិភពលោក ឬនៅក្នុងខ្លួនរបស់គេដែរឬទេ? ក្រៅពីព្រះជាម្ចាស់ តើអ្នកធ្លាប់ឃើញមានលក្ខណៈនេះ នៅក្នុងមនុស្សណាម្នាក់ ឬនៅក្នុងសាតាំងដែរឬទេ? (អត់ដែលទេ។) តាមរយៈការពិភាក្សារបស់យើងរហូតមកដល់ពេលនេះ តើយើងអាចហៅព្រះជាម្ចាស់ថា ជាព្រះដ៏ល្អឯក និងជាព្រះដ៏បរិសុទ្ធបានដែរឬទេ? (ប្រាកដណាស់។) អ្វីទាំងអស់ដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស រួមទាំងព្រះបន្ទូលរបស់ព្រះអង្គ របៀបផ្សេងៗដែលព្រះអង្គធ្វើទៅលើមនុស្ស អ្វីៗដែលព្រះអង្គបង្គាប់ដល់មនុស្ស អ្វីៗដែលព្រះអង្គរំឮកដល់មនុស្ស ព្រមទាំងអ្វីៗដែលព្រះអង្គណែនាំ និងលើកទឹកចិត្តដល់ពួកគេ ទាំងអស់នេះ មានប្រភពចេញពីលក្ខណៈតែមួយគត់គឺ៖ «ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់»។ ប្រសិនបើគ្មានព្រះជាម្ចាស់ដ៏បរិសុទ្ធបែបនេះទេ នោះគ្មានមនុស្សណាម្នាក់ អាចជំនួសកន្លែងរបស់ព្រះអង្គ ដើម្បីធ្វើកិច្ចការដែលព្រះអង្គធ្វើនោះឡើយ។ ប្រសិនបើព្រះជាម្ចាស់ប្រគល់មនុស្សទាំងអស់ទៅឱ្យសាតាំង តើអ្នករាល់មានធ្លាប់គិតទេថា សព្វថ្ងៃនេះ អ្នកទាំងអស់គ្នានឹងមានស្ថានភាពបែបណា? តើអ្នកទាំងអស់គ្នានឹងអង្គុយនៅទីនេះ ជុំគ្នា និងគ្មានគេបំពានបានដែរឬទេ? តើអ្នកនឹងនិយាយថា៖ «ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី»? តើអ្នកនឹងក្លាយជាមនុស្សក្លាហាន ក្រអឺតក្រទម និយាយក្អេងក្អាង និងអួតបំប៉ោង ដោយគ្មានការអៀនខ្មាស ចំពោះព្រះជាម្ចាស់ដែរឬទេ? (មែនហើយ។) អ្នកប្រាកដជានឹងធ្វើបែបនោះ ដោយគ្មានស្រមោលនៃការសង្ស័យអ្វី សូម្បីតែបន្តិច! អាកប្បកិរិយារបស់សាតាំង ចំពោះមនុស្ស ធ្វើឱ្យមនុស្សឃើញថា ចរិត និងលក្ខណៈរបស់សាតាំង គឺខុសគ្នាឆ្ងាយពីព្រះជាម្ចាស់ខ្លាំងណាស់។ តើសាតាំងមានលក្ខណៈអ្វីខ្លះ ដែលខុសគ្នាពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នោះ? (គឺសេចក្ដីអាក្រក់របស់សាតាំង។) ចរិតអាក្រក់របស់សាតាំងនេះឯង ខុសគ្នាពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ មូលហេតុដែលមនុស្សភាគច្រើន មិនទទួលស្គាល់ការបើកសម្ដែងរបស់ព្រះជាម្ចាស់ និងលក្ខណៈនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នោះ គឺដោយសារតែពួកគេរស់នៅក្រោមអំណាចគ្រប់គ្រងរបស់សាតាំង រស់នៅក្នុងភាពពុករលួយរបស់សាតាំង និងរស់នៅក្នុងការហ៊ុំព័ទ្ធរបស់សាតាំងផងដែរ។ ពួកគេមិនស្គាល់ថា អ្វីជាភាពបរិសុទ្ធ ក៏មិនអាចកំណត់និយមន័យភាពបរិសុទ្ធថាជាអ្វីដែរ។ សូម្បីតែនៅពេលដែលអ្នកស្គាល់ពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកនៅតែមិនអាចកំណត់ន័យឱ្យជាក់លាក់ ចំពោះភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បានឡើយ។ នេះគឺជាភាពខុសគ្នានៅក្នុងចំណេះដឹងរបស់មនុស្ស អំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។
តើអ្វីជារូបភាពតំណាងសម្គាល់លក្ខណៈនៃកិច្ចការរបស់សាតាំងលើមនុស្ស? អ្នកគួរតែអាចដឹងរឿងនេះតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាបាន វាជាលក្ខណៈពិសេសបំផុតរបស់សាតាំង ដែលជារឿងដដែលៗដែលវាធ្វើម្តងហើយម្តងទៀត ជារឿងដែលវាព្យាយាមធ្វើជាមួយមនុស្សគ្រប់ៗរូប។ ប្រហែលជាអ្នកមិនអាចមើលឃើញលក្ខណៈពិសេសនេះទេ ទើបអ្នករាល់គ្នា មិនមានអារម្មណ៍ថា សាតាំងពិតជាគួរឱ្យខ្លាច និងស្អប់ខ្លាំងបំផុត។ តើមានអ្នកណាដឹងថា លក្ខណៈពិសេសនេះជាអ្វីដែរទេ? (អ្វីៗគ្រប់យ៉ាងដែលវាធ្វើ គឺដើម្បីធ្វើបាបមនុស្ស។) តើវាធ្វើបាបមនុស្សយ៉ាងដូចម្តេច? តើអ្នកអាចប្រាប់ខ្ញុំឱ្យកាន់តែច្បាស់ និងលម្អិតជាងនេះបានទេ? (វាល្បួង លួងលោម និងបញ្ឆោតមនុស្ស។) ត្រឹមត្រូវហើយ។ ទាំងនេះ គឺជារបៀបមួយចំនួន ដែលលក្ខណៈពិសេសនេះបង្ហាញឱ្យឃើញ។ សាតាំងក៏និយាយបង្កាច់បង្ខូច វាយប្រហារ និងចោទប្រកាន់មនុស្សផងដែរ ទាំងអស់នេះគឺជាការបង្ហាញចេញឱ្យឃើញផងដែរ។ តើមានអ្វីផ្សេងទៀតដែរទេ? (វានិយាយកុហក។) ការកេងបន្លំ និងការភូតកុហក សុទ្ធតែកើតចេញមកពីសាតាំងទាំងអស់។ វាធ្វើរឿងទាំងនេះញឹកញាប់ ដល់ថ្នាក់ពាក្យកុហកហូរចេញពីមាត់របស់វា ដោយមិនចាំបាច់គិត។ តើមានអ្វី ផ្សេងទៀតដែរទេ? (វាសាបព្រោះការទាស់ទែងគ្នា។) រឿងមួយនេះ វាមិនសូវជាសំខាន់ទេ។ ឥឡូវនេះ ខ្ញុំនឹងរៀបរាប់រឿងមួយប្រាប់ដល់អ្នករាល់គ្នា ហើយរឿងនេះនឹងធ្វើឱ្យអ្នករាល់គ្នាបះសក់ពេលស្តាប់ចប់ ក៏ប៉ុន្តែខ្ញុំមិនមែននិយាយបែបនេះ ដើម្បីបំភ័យអ្នករាល់គ្នាទេ។ ព្រះជាម្ចាស់ធ្វើការលើមនុស្ស ហើយព្រះអង្គស្រឡាញ់ថ្នាក់ថ្នមមនុស្ស ទាំងក្នុងកិរិយាប្រព្រឹត្ត និងក្នុងព្រះទ័យរបស់ព្រះអង្គ។ ផ្ទុយទៅវិញ តើសាតាំងចេះស្រឡាញ់ថ្នាក់ថ្នមមនុស្សទេ? ទេ អត់ទេ! វាមិនស្រឡាញ់ថ្នាក់ថ្នមមនុស្សទេ។ ផ្ទុយទៅវិញ វាចំណាយពេលជាច្រើន ក្នុងការគិតគូរធ្វើបាបមនុស្សវិញ។ តើអញ្ចឹងមែនអត់? នៅពេលដែលវាកំពុងគិតអំពីការធ្វើបាបមនុស្ស តើស្ថានភាពនៃចិត្តគឺជារឿងបន្ទាន់មួយមែនអត់? (មែនហើយ។) ដូច្នេះទាក់ទងនឹងកិច្ចការរបស់សាតាំង ទៅលើមនុស្ស ខ្ញុំមានឃ្លាពីរដែលអាចពណ៌នាយ៉ាងត្រឹមត្រូវ អំពីចរិតឃោរឃៅ និងអាក្រក់របស់សាតាំង ដែលពិតជាអាចធ្វើឱ្យឱ្យអ្នករាល់គ្នា ស្គាល់ពីភាពសម្អប់របស់សាតាំងកាន់តែច្បាស់៖ នៅក្នុងការដែលសាតាំងចូលទៅចំពោះមនុស្សវាតែងតែចង់ពង្វក់ និងចង់គ្រប់គ្រងមនុស្សម្នាក់ៗគ្រប់គ្នា ដោយបង្ខំរហូតទាល់តែវាអាចទទួលបានការគ្រប់គ្រងពេញលេញលើមនុស្ស ហើយធ្វើបាបមនុស្សយ៉ាងធ្ងន់ធ្ងរ ដើម្បីឱ្យឱ្យវាអាចសម្រេចគោលដៅ និងបំពេញមហិច្ឆតាព្រៃផ្សៃរបស់វាបាន។ តើ «ការកាន់កាប់ដោយបង្ខំ» នេះ មានន័យយ៉ាងដូចម្តេច? តើវាជាអ្វីកើតឡើង ដោយការព្រមព្រៀងរបស់អ្នក ឬកើតឡើង មិនមែនដោយការព្រមព្រៀងរបស់អ្នក? តើវាកើតឡើងដោយអ្នកបានដឹងមុន ឬក៏អ្នកមិនដឹងសោះ? ចម្លើយគឺ វាកើតឡើង ដោយអ្នកមិនបានដឹងទាល់តែសោះ! វាកើតឡើងនៅក្នុងស្ថានភាពដែលអ្នកមិនបានចាប់អារម្មណ៍ ឬប្រហែលកើតឡើង ដោយវាមិនបាននិយាយអ្វី ឬធ្វើអ្វីមួយចំពោះអ្នកទាល់តែសោះ ដោយគ្មានការសម្អាង គ្មានបរិបទណាមួយទាល់តែសោះ នៅទីនោះសាតាំងកំពុងតែព័ទ្ធជុំវិញ និងហ៊ុំអ្នកទៀតផង។ វាស្វែងរកឱកាសដើម្បីកេងយកប្រយោជន៍ ហើយបន្ទាប់មក វាក៏ពង្វក់អ្នក គ្រប់គ្រងអ្នកដោយបង្ខំ ដើម្បីសម្រេចគោលបំណងរបស់វា នៅក្នុងការទទួលបាននូវការគ្រប់គ្រងពេញលេញលើអ្នក រួចធ្វើឱ្យមានគ្រោះមហន្តរាយដល់អ្នកទៀតផង។ នេះគឺជាចេតនា និងអាកប្បកិរិយាធម្មតាបំផុតរបស់សាតាំង នៅពេលវាតស៊ូដើម្បីដណ្តើមមនុស្សពីព្រះជាម្ចាស់។ តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណា ពេលអ្នកឮរឿងនេះ? (តក់ស្លត់ និងភ័យខ្លាចនៅក្នុងចិត្តរបស់យើង។) តើអ្នករាល់គ្នាមានអារម្មណ៍ខ្ពើមឆ្អើមដែរឬទេ? (មាន។) នៅពេលដែលអ្នករាល់គ្នាមានអារម្មណ៍ថា ខ្ពើមឆ្អើមបែបនេះ តើអ្នករាល់គ្នាគិតថា សាតាំងគ្មានភាពខ្មាស់អៀនដែរទេ? នៅពេលអ្នករាល់គ្នាគិតថា សាតាំងគ្មានភាពអៀនខ្មាស់ តើអ្នករាល់គ្នាមានអារម្មណ៍ខ្ពើមឆ្អើមនឹងមនុស្សដែលនៅជុំវិញអ្នករាល់គ្នា មនុស្សដែលតែងតែចង់គ្រប់គ្រងអ្នករាល់គ្នា មនុស្សដែលមានមហិច្ឆតាព្រៃផ្សៃ ចង់បានឋានៈ និងផលប្រយោជន៍ដែរឬទេ? (មាន។) ដូច្នេះ តើសាតាំងប្រើវិធីអ្វីខ្លះ មកពង្វក់ និងគ្រប់គ្រងមនុស្សដោយបង្ខំនោះ? តើអ្នករាល់គ្នាយល់ច្បាស់អំពីបញ្ហានេះដែរឬទេ? នៅពេលអ្នកឮពាក្យទាំងពីរនេះ «ការកាន់កាប់ដោយបង្ខំ» និង «ការត្រួតត្រា» អ្នកនឹងមានអារម្មណ៍ ខ្ពើមឆ្អើមហើយអ្នកអាចដឹងអំពីភាពឃោរឃៅនៃពាក្យទាំងនេះ។ សាតាំង មានសិទ្ធិកាន់កាប់អ្នកដោយបង្ខំ និងធ្វើបាបអ្នកបាន ដោយមិនចាំបាច់មានការយល់ព្រម ឬការដឹងឮពីអ្នកនោះឡើយ។ តើអ្នកអាចភ្លក្សរសជាតិអ្វីខ្លះនៅក្នុងចិត្តរបស់អ្នក? តើអ្នកមានអារម្មណ៍ស្អប់ខ្ពើម និងរអើមដែរឬទេ? (មាន។) នៅពេលដែលអ្នកមានអារម្មណ៍ស្អប់ខ្ពើម និងរអើមចំពោះរបៀបទាំងនេះរបស់សាតាំង តើអ្នកមានអារម្មណ៍បែបណាចំពោះព្រះជាម្ចាស់? (ការដឹងគុណ។) ការដឹងគុណចំពោះព្រះជាម្ចាស់ ដែលបានជួយសង្រ្គោះអ្នក។ ដូច្នេះឥឡូវនេះ នៅពេលនេះ តើអ្នកមានបំណងប្រាថ្នា ឬឆន្ទៈក្នុងការអនុញ្ញាតឱ្យឱ្យព្រះជាម្ចាស់កាន់កាប់និងគ្រប់គ្រងអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិ និងជាអត្តសញ្ញាណរបស់អ្នកដែរឬទេ? (បាទ/ចាស ចង់។) តើក្នុងបរិបទណា ដែលអ្នកឆ្លើយយ៉ាងដូច្នេះ? តើអ្នកឆ្លើយថា «បាទ/ចាស» បែបនេះ ក៏ព្រោះតែអ្នកខ្លាចសាតាំងកាន់កាប់ និងត្រួតត្រាអ្នកដោយបង្ខំមែនទេ? (មែនហើយ។) អ្នកមិនត្រូវមានគំនិតបែបនេះទេ។ វាមិនត្រឹមត្រូវឡើយ។ កុំខ្លាចអ្វី ដ្បិតព្រះជាម្ចាស់គង់នៅទីនេះហើយ។ គ្មានអ្វីត្រូវខ្លាចឡើយ។ នៅពេលដែលអ្នកបានយល់ពីលក្ខណៈអាក្រក់របស់សាតាំង អ្នកគួរតែមានការយល់ដឹងកាន់តែច្បាស់ ឬមានសេចក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ ចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ចេតនាល្អរបស់ព្រះអង្គ ការអាណិតអាសូរ និងការអធ្យាស្រ័យរបស់ព្រះជាម្ចាស់ ចំពោះមនុស្ស និងនិស្ស័យសុចរិតរបស់ទ្រង់ផងដែរ។ សាតាំងគួរឱ្យស្អប់ណាស់ តែបើរឿងនេះនៅតែមិនជម្រុញឱ្យអ្នកមានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ហើយឱ្យអ្នកមានការពឹងផ្អែក និងទុកចិត្តលើព្រះជាម្ចាស់ នោះអ្នកត្រួវសួរខ្លួនឯងថា តើអ្នកជាមនុស្សប្រភេទណា? តើអ្នកសុខចិត្តឱ្យសាតាំងធ្វើបាបអ្នកដែរឬទេ? ក្រោយពីបានមើលឃើញការអាក្រក់ និងអំពើឃោរឃៅរបស់សាតាំងហើយ សូមយើងងាកមកមើល ហើយក្រឡេកទៅកាន់ព្រះជាម្ចាស់វិញម្តង។ តើចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់នៅពេលនេះបានផ្លាស់ប្តូរហើយឬនៅ? តើយើងអាចនិយាយបានទេថា ព្រះជាម្ចាស់ ទ្រង់បរិសុទ្ធ? តើយើងអាចនិយាយបានទេថា ព្រះជាម្ចាស់គ្មានកំហុសសោះ? «ព្រះជាម្ចាស់ គឺជាព្រះដ៏បរិសុទ្ធល្អឯក» តើព្រះជាម្ចាស់ស័ក្ដិសមនឹងព្រះនាមមួយនេះដែរឬទេ? (ប្រាកដណាស់។) ដូច្នេះ នៅក្នុងលោកនេះ និងក្នុងចំណោមសព្វសារពើ តើមិនមែនមានតែព្រះជាម្ចាស់មួយប៉ុណ្ណោះទេឬ ដែលស័ក្ដិសមនឹងព្រះនាមមួយនេះ ស្របតាមការយល់ដឹងដែលមនុស្សមានចំពោះទ្រង់? តើមានអ្នកណាផ្សេងទៀតទេ? (ទេ គ្មានទេ។) ដូច្នេះ តើព្រះជាម្ចាស់ប្រទានអ្វីឱ្យពិតបា្រកដដល់មនុស្ស? តើព្រះជាម្ចាស់ផ្តល់ការយកព្រះទ័យទុកដាក់ ការបារម្ភ និងខ្វល់ខ្វាយអំពីអ្នក តែបន្តិចបន្តួច ដោយមិនឱ្យអ្នកដឹង ឬមួយយ៉ាងណា? តើព្រះជាម្ចាស់បានប្រទានអ្វីមកមនុស្ស? ព្រះជាម្ចាស់ បានប្រទានជីវិតដល់មនុស្សលោក ព្រះអង្គបានផ្តល់អ្វីៗទាំងអស់ដល់មនុស្ស គឺព្រះអង្គប្រទានដល់គេ ដោយគ្មានលក្ខខណ្ឌ ដោយមិនទាមទារអ្វីមកវិញ ដោយគ្មានហេតុផលលាក់កំបាំងអ្វីទាំងអស់។ ព្រះអង្គប្រើសេចក្តីពិត ព្រះបន្ទូល និងជីវិតរបស់ព្រះអង្គ មកនាំមុខ និងដឹកនាំមនុស្ស ដោយនាំគេចេញទៅឱ្យឆ្ងាយពីការធ្វើបាបរបស់សាតាំង ឆ្ងាយពីការល្បួង និងការបញ្ចុះបញ្ចូលទាំងអស់របស់សាតាំង ហើយធ្វើឱ្យមនុស្សមើលឃើញយ៉ាងច្បាស់ ពីចរិតឃោរឃៅ និងមុខមាត់ដ៏អាក្រក់របស់សាតាំង។ តើសេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក ពិតប្រាកដដែរឬទេ? តើវាជាអ្វីដែលអ្នកទាំងអស់គ្នាអាចជួបប្រទះដែរឬទេ? (មែនហើយ។)
សូមក្រឡេកមើលជីវិតរបស់អ្នក រហូតមកដល់បច្ចុប្បន្ននេះ រាល់កិច្ចការដែលព្រះជាម្ចាស់បានធ្វើលើអ្នក នៅក្នុងរយៈពេលមួយជីវិតនៃជំនឿរបស់អ្នក។ មិនខ្វល់ថា អារម្មណ៍អ្នករបស់ឡើងចុះៗនោះទេ សួរថា តើនេះមិនមែនជាអ្វីដែលចាំបាច់បំផុតសម្រាប់អ្នកទេឬអី? តើវាមិនមែនជាអ្វីដែលអ្នកត្រូវការខ្លាំងបំផុតទេឬអី? (មែនហើយ។) តើនេះមិនមែនជាការពិតទេឬអី? តើនេះមិនមែនជាជីវិតទេឬអី? (មែនហើយ។) នៅពេលព្រះជាម្ចាស់ប្រទានការស្រាយបំភ្លឺដល់អ្នក តើព្រះអង្គធ្លាប់សុំអ្វីពីអ្នក ជាថ្នូរនឹងអ្វីដែលព្រះអង្គបានប្រទានឱ្យឱ្យអ្នកដែរឬទេ? (ទេ! គ្មានទេ។) ដូច្នេះ តើអ្វីជាគោលបំណងរបស់ព្រះជាម្ចាស់? ហេតុអ្វីព្រះជាម្ចាស់ធ្វើដូច្នេះ? តើព្រះជាម្ចាស់មានគោលបំណងត្រួតត្រាអ្នកដែរឬទេ? (ទេ! គ្មានទេ។) តើព្រះជាម្ចាស់ ដំឡើងបល្ល័ង្ករបស់ព្រះអង្គនៅចិត្តរបស់មនុស្សដែរឬទេ? (មែនហើយ។) ដូច្នេះ តើអ្វីជាភាពខុសគ្នារវាងព្រះជាម្ចាស់ ការដំឡើងបល្ល័ង្ករបស់ព្រះអង្គ និងការកាន់កាប់ដោយបង្ខំរបស់សាតាំង? ព្រះជាម្ចាស់ចង់ទទួលបានដួងចិត្តរបស់មនុស្សលោក ព្រះអង្គចង់កាន់កាប់ដួងចិត្តរបស់មនុស្ស តើនេះមានន័យដូចម្តេច? តើវាមានន័យថា ព្រះជាម្ចាស់ចង់ឱ្យមនុស្សក្លាយជាអាយ៉ងរបស់ព្រះអង្គ ឬជាម៉ាស៊ីនរបស់ព្រះអង្គឬ? (ទេ! មិនមែនបែបនោះឡើយ។) ដូច្នេះ តើអ្វីជាគោលបំណងរបស់ព្រះជាម្ចាស់? តើមានភាពខុសគ្នារវាងព្រះជាម្ចាស់ ដែលចង់កាន់កាប់ដួងចិត្តរបស់មនុស្ស និងការកាន់កាប់ ត្រួតត្រាដោយបង្ខំរបស់សាតាំងដែរឬទេ? (មាន។) តើមានអ្វីដែលខុសប្លែកគ្នា? តើអ្នកអាចប្រាប់ខ្ញុំបានទេ? (គឺសាតាំង ធ្វើការដោយការបង្ខិតបង្ខំ ចំណែកឯព្រះជាម្ចាស់ ព្រះអង្គ អនុញ្ញាតឱ្យមនុស្សស្ម័គ្រចិត្តធ្វើដោយខ្លួនឯង។) តើនេះគឺជាភាពខុសគ្នាឬ? តើព្រះជាម្ចាស់ មានប្រយោជន៍ អ្វីសម្រាប់ដួងចិត្តរបស់អ្នក? ហើយតើព្រះជាម្ចាស់មានប្រយោជន៍អ្វី សម្រាប់កាន់កាប់ដួងចិត្តរបស់អ្នក? នៅក្នុងចិត្តរបស់អ្នក តើអ្នកយល់យ៉ាងណា ចំពោះពាក្យថា «ព្រះជាម្ចាស់កាន់កាប់ដួងចិត្តរបស់មនុស្ស»? យើងត្រូវតែមានភាពត្រឹមត្រូវ នៅក្នុងរបៀបដែលយើងនិយាយអំពីព្រះជាម្ចាស់នៅត្រង់នេះ បើមិនដូច្នោះទេ មនុស្សនឹងយល់ច្រឡំ ហើយគិតថា «ព្រះជាម្ចាស់តែងតែចង់កាន់កាប់ខ្ញុំ។ តើព្រះអង្គចង់កាន់កាប់ខ្ញុំដើម្បីអ្វី? ខ្ញុំមិនចង់ឱ្យអ្នកណាកាន់កាប់ខ្ញុំឡើយ ខ្ញុំគ្រាន់តែចង់ធ្វើជាម្ចាស់លើខ្លួនឯងប៉ុណ្ណោះ។ អ្នកនិយាយថា សាតាំងកាន់កាប់មនុស្ស ក៏ប៉ុន្តែព្រះជាម្ចាស់ក៏កាន់កាប់មនុស្សដែរ។ តើវាមិនដូចគ្នាទៅហើយទេឬអី? ខ្ញុំមិនចង់ឱ្យអ្នកណាម្នាក់កាន់កាប់ខ្ញុំឡើយ។ ខ្ញុំជាម្ចាស់ខ្លួនឯង!» តើអ្វីជាភាពខុសគ្នានៅទីនេះ? សូមផ្តល់នូវគំនិតខ្លះមក។ ខ្ញុំសូមសួរអ្នករាល់គ្នាថា តើពាក្យថា «ព្រះជាម្ចាស់កាន់កាប់មនុស្ស» ជាពាក្យគ្មានន័យទេឬអី? តើការកាន់កាប់របស់ព្រះជាម្ចាស់ចំពោះមនុស្ស មានន័យថា ព្រះអង្គរស់នៅក្នុងដួងចិត្តរបស់អ្នក ហើយគ្រប់គ្រងរាល់ពាក្យសម្ដី និងរាល់ចលនារបស់អ្នកមែនឬអី? ប្រសិនបើ ព្រះអង្គប្រាប់អ្នកឱ្យអង្គុយ តើអ្នក ហ៊ានឈរដែរទេ? ប្រសិនបើព្រះអង្គ ប្រាប់អ្នកឱ្យឱ្យទៅទិសខាងកើត តើអ្នកហ៊ានទៅខាងលិចដែរទេ? តើ «ការកាន់កាប់» នេះ សំដៅទៅលើពាក្យដែលមានន័យស្រដៀងនឹងឃ្លាខាងលើនេះឬ? (ទេ! វាមិនមែនបែបហ្នឹងទេ។ ព្រះជាម្ចាស់ចង់ឱ្យមនុស្សរស់នៅ ទៅតាមអ្វីដលព្រះអង្គមាន និងជាកម្មសិទ្ធរបស់ព្រះអង្គ។) អស់ជាច្រើនឆ្នាំមកនេះ ដែលព្រះជាម្ចាស់បានគ្រប់គ្រងមនុស្ស នៅក្នុងកិច្ចការរបស់ព្រះអង្គ ចំពោះមនុស្សរហូតមកដល់ពេលនេះ នៅក្នុងដំណាក់កាលចុងក្រោយនេះ តើអ្វីជាផលដែលទ្រង់ចង់មានលើមនុស្ស ក្នុងចំណោមព្រះបន្ទូលទាំងអស់ដែលព្រះអង្គបានមានបន្ទូល? តើមនុស្សរស់នៅតាមអ្វីដែលព្រះជាម្ចាស់ទ្រង់មាន និងជារបស់ព្រះអង្គដែរឬទេ? បើក្រឡេកមើលអត្ថន័យត្រង់នៃពាក្យថា «ព្រះជាម្ចាស់កាន់កាប់ដួងចិត្តរបស់មនុស្ស» វាហាក់ដូចជាថា ព្រះជាម្ចាស់បានយកដួងចិត្តរបស់មនុស្ស ហើយកាន់កាប់វា មិនឱ្យចេញទៅណាបានឡើយ។ ព្រះអង្គបានក្លាយជាម្ចាស់នៃដួងចិត្តរបស់មនុស្ស អាចគ្រប់គ្រង អាចរៀបចំដួងចិត្តមនុស្ស ទៅតាមតែបំណងព្រះទ័យរបស់ព្រះអង្គ ដូច្នេះមនុស្សត្រូវតែធ្វើអ្វីដែលព្រះជាម្ចាស់បង្គាប់ឱ្យធ្វើ។ ក្នុងន័យនេះ វាហាក់ដូចជា ថា មនុស្សគ្រប់គ្នាអាចក្លាយជាព្រះ ហើយមាននិស្ស័យ និងចរិតលក្ខណៈរបស់ព្រះអង្គបានដែរ។ ដូច្នេះ ក្នុងករណីនេះ តើមនុស្សអាចធ្វើកិច្ចការរបស់ព្រះជាម្ចាស់បានដែរឬទេ? តើ «ការកាន់កាប់» អាចពន្យល់បានតាមរបៀបនេះបានដែរឬទេ? (ទេ អត់បានទេ។) ដូច្នេះ តើអ្វីជាន័យពិតប្រាកដទៅ? ខ្ញុំសូមសួរអ្នករាល់គ្នានូវសំណួរនេះថា៖ តើគ្រប់ទាំងព្រះបន្ទូល និងសេចក្តីពិតទាំងអស់ ដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស គឺជាការលាតត្រដាងពីលក្ខណៈរបស់ព្រះជាម្ចាស់ និងអ្វីដែលព្រះអង្គមាន និងជារបស់ព្រះអង្គដែរឬទេ? (មែនហើយ។) នេះជាការពិតណាស់។ ក៏ប៉ុន្ដែ តើចាំបាច់ ត្រូវព្រះជាម្ចាស់ផ្ទាល់ អនុវត្ត ហើយមានគ្រប់ព្រះបន្ទូលទាំងអស់ដែលព្រះអង្គប្រទានដល់មនុស្សដែរឬទេ? សូមគិតបន្តិចសិន។ នៅពេលព្រះជាម្ចាស់ជំនុំជម្រះមនុស្ស ហេតុអ្វីបានជាព្រះអង្គជំនុំជម្រះ? តើព្រះបន្ទូលទាំងនេះមានជីវិតឡើងយ៉ាងដូចម្តេច? តើអ្វីទៅជាខ្លឹមសារនៃព្រះបន្ទូលដែលព្រះជាម្ចាស់មានបន្ទូល នៅពេលដែលព្រះអង្គជំនុំជម្រះមនុស្ស? តើខ្លឹមសារនេះពឹងផ្អែកលើអ្វី? ពឹងផ្អែកទៅលើនិស្ស័យពុករលួយរបស់មនុស្សមែនទេ? (មែនហើយ។) ដូច្នេះ តើផលដែលសម្រេចដោយការជំនុំជម្រះរបស់ព្រះជាម្ចាស់ ចំពោះមនុស្សពឹងផ្អែកទៅលើលក្ខណៈរបស់ព្រះជាម្ចាស់មែនទេ? (មែនហើយ។) ដូច្នេះ តើ «ការកាន់កាប់មនុស្ស» របស់ព្រះជាម្ចាស់ គឺជាឃ្លាគ្មានន័យឬ? ទេ វាមិនមែនបែបហ្នឹងនោះទេ។ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលយ៉ាងដូច្នេះ ទៅកាន់មនុស្ស? តើព្រះអង្គមានគោលបំណងអ្វី ក្នុងការមានបន្ទូលពាក្យទាំងនេះ? តើព្រះអង្គ ចង់ប្រើពាក្យទាំងនេះ មកធ្វើជាជីវិតរបស់មនុស្សមែនទេ? (បាទ/ចាស។) ពិតណាស់។ ព្រះជាម្ចាស់ ចង់យកសេចក្តីពិតទាំងអស់ ដែលព្រះអង្គមានបន្ទូល នៅក្នុងពាក្យទាំងនេះ មកដើរតួជាជីវិតរបស់មនុស្ស។ នៅពេលមនុស្សទទួលយកសេចក្តីពិត និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់នេះ ហើយបំលែងទៅជាជីវិតផ្ទាល់ខ្លួនរបស់ពួកគេ តើមនុស្សអាចស្តាប់បង្គាប់តាមព្រះជាម្ចាស់បានដែរឬទេ? តើមនុស្សអាចកោតខ្លាចព្រះជាម្ចាស់បានដែរឬទេ? តើមនុស្សអាចគេចចេញពីសេចក្ដីអាក្រក់បានដែរឬទេ? នៅពេលមនុស្សឈានដល់ចំនុចនេះ តើគេអាចគោរពតាមអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់បានដែរឬទេ? ដូច្នេះ តើមនុស្សអាចចុះចូលនឹងអំណាចរបស់ព្រះជាម្ចាស់បានដែរឬទេ? នៅពេលដែលមនុស្សដូចជាលោកយ៉ូប ឬដូចលោកពេត្រុស ឈានដល់ទីបញ្ចប់នៃជីវិតរបស់ពួកគេ នៅពេលដែលជីវិតរបស់ពួកគេអាចត្រូវបានចាត់ទុកថា មានភាពពេញវ័យ នៅពេលពួកគេមានការយល់ដឹងពិតប្រាកដអំពីព្រះជាម្ចាស់ តើសាតាំងនៅតែអាចនាំពួកគេទៅឆ្ងាយពីព្រះជាម្ចាស់បានដែរឬទេ? តើសាតាំងនៅតែអាចកាន់កាប់ពួកគេបានដែរឬទេ? តើសាតាំងនៅតែអាចកាន់កាប់ពួកគេដោយបង្ខំបានដែរឬទេ? (ទេ! មិនអាចឡើយ។) ដូច្នេះតើមនុស្សប្រភេទនេះ ជាមនុស្សបែបណា? តើនេះជាមនុស្សម្នាក់ ដែលព្រះជាម្ចាស់បានទទួលយកទាំងស្រុងហើយឬនៅ? (បាទ/ចាស។) នៅក្នុងន័យនេះ តើអ្នកអាចមើលឃើញថាមនុស្សប្រភេទនេះ ជាមនុស្សដែលព្រះជាម្ចាស់បានទទួលយកទាំងស្រុងយ៉ាងដូចម្តេច? តាមទស្សនៈរបស់ព្រះជាម្ចាស់ ក្នុងកាលៈទេសៈទាំងនេះ គឺព្រះអង្គបានកាន់កាប់ដួងចិត្តរបស់មនុស្សនេះរួចទៅហើយ។ ក៏ប៉ុន្តែ តើបុគ្គលនេះមានអារម្មណ៍យ៉ាងណា? តើ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងផ្លូវរបស់ព្រះជាម្ចាស់ បានក្លាយជាជីវិតនៅក្នុងមនុស្ស ហើយជីវិតនេះបានកាន់កាប់រូបកាយទាំងមូលរបស់ពួកគេ ធ្វើឱ្យអ្វីៗទាំងអស់ដែលគេស្ដែងចេញ ក៏ដូចជាលក្ខណៈរបស់គេ អាចនឹងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ដែរឬទេ? តាមទស្សនៈរបស់ព្រះជាម្ចាស់ តើចិត្តមនុស្សលោកនៅពេលនេះ កំពុងតែត្រូវព្រះអង្គកាន់កាប់ដែរឬទេ? (បាទ/ចាស។) ឥឡូវនេះ តើអ្នករាល់គ្នា យល់យ៉ាងដូចម្តេច ចំពោះកម្រិតនៃអត្ថន័យនេះ? តើគឺជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មែនទេ ដែលកាន់កាប់អ្នក? (ទេ! មិនមែនទេ គឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ដែលកាន់កាប់យើង។) គឺផ្លូវរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលបានក្លាយជាជីវិតរបស់អ្នក ហើយគឺសេចក្តីពិតដែលបានក្លាយជាជីវិតរបស់អ្នកផងដែរ។ នៅពេលនេះ មនុស្សមានជីវិត មកពីព្រះជាម្ចាស់ហើយ ក៏ប៉ុន្តែ យើងមិនអាចនិយាយបានថា ជីវិតនេះ ជាជីវិតរបស់ព្រះជាម្ចាស់នោះទេ។ និយាយម៉្យាងទៀត យើងមិនអាចនិយាយបានថា មនុស្សដែលមានជីវិតបានមកពីការទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាជីវិតរបស់ព្រះជាម្ចាស់នោះទេ។ ដូច្នេះ មិនខ្វល់ថា មនុស្សដើរតាមព្រះជាម្ចាស់យូរប៉ុនណា ឬក៏មនុស្សទទួលបានព្រះបន្ទូលពីព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ក៏មនុស្សមិនអាចក្លាយជាព្រះបានដែរ។ ទោះបីថ្ងៃមួយ ព្រះជាម្ចាស់មានបន្ទូលថា «អញបានកាន់កាប់ដួងចិត្តរបស់ឯងហើយ ហើយពេលនេះឯងមានជីវិតរបស់អញហើយ» តើអ្នកនឹងមានអារម្មណ៍ថា អ្នកជាព្រះដែរទេ? (ទេ! មិនមែនបែបនោះទេ។) តើអ្នកនឹងក្លាយជាអ្វី? តើអ្នកនឹងមិនគោរពប្រតិបត្តិព្រះជាម្ចាស់សោះមែនទេ? តើចិត្តអ្នកមិនពេញទៅដោយជីវិត ដែលព្រះជាម្ចាស់បានប្រទានដល់អ្នកទេឬអី? នេះគឺជាការបង្ហាញឱ្យឃើញយ៉ាងសាមញ្ញមួយ ស្តីអំពីអ្វីដែលកើតឡើង នៅពេលដែលព្រះជាម្ចាស់កាន់កាប់ដួងចិត្តរបស់មនុស្ស។ នេះគឺជាការពិត។ ដូច្នេះ សូមក្រឡេកមើលវា ពីទិដ្ឋភាពនេះវិញ តើមនុស្សអាចក្លាយជាព្រះបានដែរឬទេ? នៅពេលដែលមនុស្សបានទទួលព្រះបន្ទូលទាំងអស់របស់ព្រះជាម្ចាស់ នៅពេលដែលមនុស្សអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ តើមនុស្សអាចមានអត្តសញ្ញាណ និងលក្ខណៈរបស់ព្រះជាម្ចាស់ដែរឬទេ? (ទេ! មិនអាចទេ។) មិនថាមានអ្វីកើតឡើងក៏ដោយ ក៏មនុស្សនៅតែជាមនុស្ស ដ្បិតទាំងអស់ត្រូវបានថ្លែង និងបានធ្វើចប់សព្វគ្រប់ហើយ។ អ្នកគឺជាសភាវៈដែលព្រះជាម្ចាស់បានបង្កើតមក។ នៅពេលដែលអ្នកបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ពីព្រះជាម្ចាស់ ហើយទទួលយកមាគ៌ារបស់ព្រះជាម្ចាស់ នោះទើបអ្នកមានជីវិតដែលមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងមិនអាចក្លាយជាព្រះបានឡើយ។
ឥឡូវនេះយើង នឹងត្រលប់ទៅប្រធានបទដែលយើងទើបតែពិភាក្សាអម្បាញ់មិញ។ ក្នុងអំឡុងពេលពិភាក្សានេះ ខ្ញុំបានសួរអ្នកនូវសំណួរមួយ តើលោកអ័ប្រាហាំ បរិសុទ្ធដែរឬទេ? (ទេ! អត់ទេ។) តើយ៉ូបបរិសុទ្ធដែរទេ? (ទេ! អត់ទេ។) «ភាពបរិសុទ្ធ» នេះមានលក្ខណៈរបស់ព្រះជាម្ចាស់នៅក្នុងនោះ។ មនុស្សមិនមានលក្ខណៈរបស់ព្រះជាម្ចាស់ ឬនិស្ស័យរបស់ព្រះជាម្ចាស់ទេ។ សូម្បីតែនៅពេលដែលមនុស្សបានទទួលបទពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងអស់ ហើយត្រូវបានបំពាក់ដោយសេចក្តីពិតនៃព្រះបន្ទូលក៏ដោយ ក៏មនុស្សនៅតែមិនអាចមានលក្ខណៈនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បានឡើយ។ មនុស្ស គឺជាមនុស្ស។ តើអ្នកយល់ទេ? ដូច្នេះ តើអ្វីទៅជាការយល់ដឹងរបស់អ្នក អំពីឃ្លាដែលថា «ព្រះជាម្ចាស់កាន់កាប់ដួងចិត្តរបស់មនុស្ស»? (វាគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាផ្លូវរបស់ព្រះជាម្ចាស់ និងជាសេចក្តីពិតរបស់ព្រះអង្គ ដែលក្លាយជាជីវិតរបស់មនុស្ស។) អ្នកបានចងចាំពាក្យទាំងនេះល្អណាស់។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នា នឹងមានការយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត។ មានមនុស្សខ្លះអាចនឹងសួរថា «ហេតុអ្វីបានជាអ្នកនិយាយថា អ្នកនាំសារ និងទេវតារបស់ព្រះជាម្ចាស់ មិនបរិសុទ្ធ?» តើអ្នកគិតដូចម្តេច ចំពោះសំណួរនេះ? ប្រហែលជាអ្នករាល់គ្នា មិនបានពិចារណាវាពីមុនមកទេ។ ខ្ញុំនឹងប្រើឧទាហរណ៍សាមញ្ញមួយ៖ នៅពេលអ្នកបញ្ជាទៅមនុស្សយន្ត វាអាចទាំងរាំ និងនិយាយបាន ហើយអ្នកអាចយល់ពីអ្វីដែលវាកំពុងនិយាយដែរ។ អ្នកអាចហៅវាថា គួរឱ្យស្រលាញ់ និងរស់រវើក ក៏ប៉ុន្តែវានឹងមិនយល់ទេ ពីព្រោះវាមិនមានជីវិត។ នៅពេលដែលអ្នកបិទចរន្តថាមពលរបស់វា តើវានៅតែអាចមានចលនាដែរឬទេ? នៅពេលដែលមនុស្សយន្តនេះ ត្រូវគេបើកឱ្យសកម្ម នោះអ្នកអាចឃើញថា វាមានភាពរស់រវើក និងគួរឱ្យស្រលាញ់។ អ្នកធ្វើការវាយតម្លៃលើវា មិនថា វាមានលក្ខណៈសំខាន់ ឬគ្មានក៏ដោយ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកអាចឃើញវាមានចលនា។ ក៏ប៉ុន្តែ នៅពេលដែលអ្នកបិទចរន្តផ្គត់ផ្គង់ថាមពលរបស់វា តើអ្នកអាចឃើញបុគ្គលិកលក្ខណៈណាមួយនៅក្នុងវាដែរទេ? តើអ្នកអាចឃើញ វាមានលក្ខណៈពិសេសណាមួយដែរទេ? តើអ្នកយល់អត្ថន័យនៃអ្វីដែលខ្ញុំកំពុងនិយាយនេះដែរទេ? និយាយទៅ ទោះបីជាមនុស្សយន្តនេះអាចផ្លាស់ទី និងឈប់បានក៏ដោយ ក៏អ្នកមិនអាច ពិពណ៌នាថា វាមានលក្ខណៈពិសេសណាមួយបានឡើយ។ តើនេះមិនមែនជាការពិតទេឬ? ឥឡូវនេះយើងនឹងមិននិយាយអំពីបញ្ហានេះទៀតទេ។ វាគ្រប់គ្រាន់សម្រាប់ឱ្យអ្នករាល់គ្នា ដើម្បីមានការយល់ដឹងទូទៅអំពីអត្ថន័យទាំងនេះហើយ។ សូមឱ្យយើងបញ្ចប់ការពិភាក្សារបស់យើងនៅត្រឹមនេះចុះ។ សូមជម្រាបលា!
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣
លេខយោង៖
ក. «បាលីកងរឹតក្បាល» គឺជាបាលីមួយដែលត្រូវបានសង្ឃថាងចេងប្រើនៅក្នុងខ្សែភាពយន្តចិនមួយដែលមានចំណងជើងថា ដំណើរផ្សងពេ្រងរបស់លោកគ្រូថាងចេង។ គាត់បានប្រើបាលីនេះ ដើម្បីគ្រប់គ្រងស៊ុនអ៊ូខុង ដោយរឹតក្បាលធ្វើឱ្យអ៊ុខុងឈឺក្បាលយ៉ាងខ្លាំង ហើយជាលទ្ធផល គាត់ក៏ព្រមចុះចូលចំពោះថាងចេង។ វាបានក្លាយជារឿងប្រៀបធៀបមួយ ដើម្បីពណ៌នាអំពីអ្វីមួយដែលចងមនុស្សម្នាក់។