កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II
ក្នុងជំនួបចុងក្រោយរបស់យើង យើងបានប្រកបគ្នាជជែកអំពីប្រធានបទមួយដ៏សំខាន់មួយ។ តើអ្នករាល់គ្នានៅចាំទេ ប្រធានបទនោះគឺជាអ្វី? ចាំខ្ញុំប្រាប់ម្ដងទៀតចុះ។ ប្រធានបទនៃការប្រកបគ្នាចុងក្រោយរបស់យើងគឺ កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ តើនេះមិនមែនជាប្រធានបទមួយដ៏សំខាន់ចំពោះអ្នករាល់គ្នាទេឬអី? តើផ្នែកណាមួយនៃប្រធានបទនេះដែលសំខាន់ជាងគេចំពោះអ្នករាល់គ្នា? កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ ឬមួយក៏ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ? តើមួយណាដែលអ្នករាល់គ្នាចាប់អារម្មណ៍ជាងគេ? តើមួយណាដែលអ្នករាល់គ្នាចង់ស្ដាប់ជាងគេ? ខ្ញុំដឹងថា អ្នករាល់គ្នាពិបាកនឹងឆ្លើយ សំណួរនោះណាស់ ដ្បិតនិស្ស័យរបស់ព្រះជាម្ចាស់អាចត្រូវបានមើលឃើញនៅក្នុងគ្រប់ចំណុចទាំងអស់នៃកិច្ចការរបស់ទ្រង់ ហើយនិស្ស័យរបស់ទ្រង់ក៏ត្រូវបានសម្ដែងនៅក្នុងកិច្ចការរបស់ទ្រង់ជាប់ជានិច្ច និងគ្រប់ទីកន្លែង ហើយតំណាងឲ្យព្រះជាម្ចាស់ ផ្ទាល់ព្រះអង្គជាធរមាន។ នៅក្នុងផែនការគ្រប់គ្រងទូទៅរបស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ សុទ្ធតែមិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ។
ខ្លឹមសារនៃការប្រកបគ្នាចុងក្រោយរបស់យើងស្ដីពីកិច្ចការរបស់ព្រះជាម្ចាស់មាន ទាំងរឿងរ៉ាវនៅក្នុងព្រះគម្ពីរ ទាក់ទងនឹងព្រឹត្តិការណ៍ដែលបានកើតឡើងជាយូរមកហើយ។ រឿងរ៉ាវទាំងនោះ សុទ្ធតែជារឿងរ៉ាវទាក់ទងនឹងមនុស្ស និងព្រះជាម្ចាស់ ហើយសុទ្ធតែជារឿងដែលបានកើតឡើងចំពោះមនុស្ស ហើយក៏មានពាក់ព័ន្ធនឹងការចូលរួម និងការ ការសម្ដែងចេញរបស់ព្រះជាម្ចាស់ដែរ ដូច្នេះ រឿងរ៉ាវទាំងអស់នេះ មានគុណតម្លៃ និងសារសំខាន់ជាពិសេស សម្រាប់ការស្គាល់ព្រះជាម្ចាស់។ បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមកភ្លាម ទ្រង់ក៏ចាប់ផ្ដើមទំនាក់ទំនងជាមួយមនុស្ស និងជជែកជាមួយមនុស្ស ហើយនិស្ស័យរបស់ទ្រង់ក៏ចាប់ផ្ដើមត្រូវបានសម្ដែងចេញឲ្យមនុស្សឃើញ។ អាចនិយាយម្យ៉ាងទៀតបានថា ចាប់តាំងពីពេលដែលព្រះជាម្ចាស់ទំនាក់ទំនងជាមួយមនុស្សជាតិជាលើកដំបូង ព្រះអង្គចាប់ផ្ដើមប្រកាសប្រាប់មនុស្ស អំពីសារជាតិ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ដោយគ្មានការរំខាន។ ទោះបីជាមនុស្សសម័យមុន ឬមនុស្សសម័យនេះមិនអាចមើលឃើញ ឬយល់អំពីសេចក្ដីទាំងនេះក៏ដោយ ក៏ព្រះជាម្ចាស់នៅតែមានបន្ទូលមកកាន់មនុស្ស និងធ្វើការក្នុងចំណោមមនុស្ស ទាំងបើកសម្ដែងពីនិស្ស័យរបស់ព្រះអង្គ និងបង្ហាញពីសារជាតិរបស់ទ្រង់ដែរ នេះគឺជាការពិតមួយ ហើយក៏ជាកត្តាដែលមនុស្សមិនអាចបដិសេធបាន។ នេះក៏មានន័យដែរថា និស្ស័យរបស់ព្រះជាម្ចាស់ សារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ តែងតែត្រូវបានបញ្ចេញមក និងបានបើកសម្ដែងឲ្យឃើញ នៅពេលដែលទ្រង់ធ្វើការ និងទំនាក់ទំនងជាមួយនឹងមនុស្ស។ ទ្រង់មិនធ្លាប់បិទបាំង ឬលាក់បំពួនអ្វីមួយពីមនុស្សឡើយ តែផ្ទុយទៅវិញ ព្រះអង្គមានតែប្រកាស និងបញ្ចេញនិស្ស័យរបស់ទ្រង់ផ្ទាល់ ដោយមិនសំចៃទុកអ្វីបន្តិចឡើយ។ ដូច្នេះ ព្រះជាម្ចាស់សង្ឃឹមថា មនុស្សអាចស្គាល់ទ្រង់ ហើយអាចយល់អំពីនិស្ស័យ និងសារជាតិរបស់ព្រះអង្គ។ ទ្រង់មិនចង់ឲ្យមនុស្សចាត់ទុកនិស្ស័យ និងសារជាតិរបស់ទ្រង់ ជាអាថ៌កំបាំងដ៏អស់កល្បជានិច្ច ហើយព្រះអង្គក៏មិនចង់ឲ្យមនុស្សចាត់ទុកព្រះជាម្ចាស់ ជាគំនូរផ្គុំមួយ ដែលមិនអាចផ្គុំចេញជារូបបាននោះឡើយ។ ទាល់តែមនុស្សជាតិស្គាល់ព្រះជាម្ចាស់ ទើបមនុស្សអាចស្គាល់ផ្លូវដើរទៅមុខ ហើយអាចទទួលការដឹកនាំរបស់ព្រះជាម្ចាស់បាន ហើយទាល់តែមនុស្សជាតិបែបនេះ ទើបពិតជាអាចរស់នៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយរស់នៅក្នុងពន្លឺ និងក្នុងព្រះពររបស់ព្រះជាម្ចាស់បាន។
ព្រះបន្ទូល និងនិស្ស័យដែលព្រះជាម្ចាស់បានបញ្ចេញ និងបើកសម្ដែងមក តំណាងឲ្យបំណងព្រះហឫទ័យរបស់ទ្រង់ ហើយសេចក្ដីទាំងនេះក៏តំណាងឲ្យសារជាតិពិតរបស់ទ្រង់ដែរ។ នៅពេលដែលព្រះជាម្ចាស់ទាក់ទងជាមួយមនុស្ស មិនថាទ្រង់មានបន្ទូល ឬធ្វើអ្វី មិនថា ទ្រង់បើកសម្ដែងនូវនិស្ស័យអ្វី ហើយមិនថាមនុស្សមើលឃើញអ្វីខ្លះនៅក្នុងសារជាតិ ព្រមទាំងកម្មសិទ្ធិ និងសារជាតិរបស់ព្រះជាម្ចាស់នោះទេ គ្រប់យ៉ាងគឺសុទ្ធតែតំណាងឲ្យបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស។ បើទោះបីជាមនុស្ស អាចទទួលស្គាល់ យល់ដឹង និងជ្រួតជ្រាបច្រើនប៉ុនណាក៏ដោយ ក៏សេចក្ដីទាំងអស់តំណាងឲ្យបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ជាបំណងព្រះហឫទ័យដែលព្រះជាម្ចាស់មានសម្រាប់មនុស្សដែរ។ នេះលើសពីការសង្ស័យណាស់ហើយ! បំណងព្រះហឫទ័យដែលព្រះជាម្ចាស់មានសម្រាប់មនុស្សជាតិ ជារបៀបដែលទ្រង់តម្រូវពីគេ ជាអ្វីដែលទ្រង់តម្រូវឲ្យគេធ្វើ ជារបៀបដែលទ្រង់តម្រូវឲ្យគេរស់នៅ និងជារបៀបដែលទ្រង់តម្រូវឲ្យគេអាចសម្រេចឲ្យបាននូវការបំពេញព្រះហឫទ័យរបស់ព្រះជាម្ចាស់។ តើសេចក្ដីទាំងនេះមិនអាចកាត់ផ្ដាច់ពីសារជាតិរបស់ព្រះជាម្ចាស់ទេមែនទេ? អាចនិយាយម្យ៉ាងទៀតបានថា ព្រះជាម្ចាស់បញ្ចេញនិស្ស័យរបស់ព្រះអង្គ និងអ្វីៗគ្រប់យ៉ាងដែលជាកម្មសិទ្ធិ និងជាលក្ខណៈរបស់ទ្រង់ ក្នុងពេលតែមួយដែលទ្រង់តម្រូវពីមនុស្ស។ គ្មានពាក្យកុហក គ្មានការប្រឌិត គ្មានការបិទបាំង និងគ្មានការតែងលម្អឡើយ។ ប៉ុន្តែ ហេតុអ្វីក៏មនុស្សមិនអាចស្គាល់ ហើយហេតុអ្វីក៏មនុស្សនៅតែមិនអាចស្គាល់ច្បាស់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ដូច្នេះ? ហេតុអ្វីក៏មនុស្សនៅតែមិនស្គាល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់? សេចក្ដីដែលព្រះជាម្ចាស់បានបើកសម្ដែង និងបញ្ចេញមកនោះហើយ គឺជាកម្មសិទ្ធិ និងជាលក្ខណៈរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយវាគឺជាចម្រៀក និង ជាលក្ខណៈគ្រប់យ៉ាងនៃនិស្ស័យរបស់ព្រះអង្គ ដូច្នេះ ហេតុអ្វីបានមនុស្សពុំអាចមើលឃើញ? ហេតុអ្វីក៏មនុស្សមិនអាចមានចំណេះដឹងពេញលេញបាន? មានហេតុផលដ៏សំខាន់មួយចំពោះរឿងនេះ។ ដូច្នេះ តើអ្វីទៅជាហេតុផលនេះ? តាំងតែពីសម័យកាលនៃការបង្កើតមក មនុស្សមិនដែលរាប់ព្រះជាម្ចាស់ថាជាព្រះជាម្ចាស់នោះឡើយ។ នៅសម័យដើម ទោះបីជាព្រះជាម្ចាស់ធ្វើអ្វីចំពោះមនុស្ស គឺមនុស្សដែលទើបនឹងត្រូវបានបង្កើតមកក៏ដោយ ក៏មនុស្សចាត់ទុកព្រះជាម្ចាស់ត្រឹមតែជាអ្នកកំដរម្នាក់ប៉ុណ្ណោះ គឺជាមនុស្សម្នាក់សម្រាប់ពឹងអាង ហើយមនុស្សក៏គ្មានចំណេះដឹង ឬការយល់ដឹងអំពីព្រះជាម្ចាស់ នោះដែរ។ មានន័យថា មនុស្សមិនស្គាល់អ្វីដែលត្រូវបានបញ្ចេញមក ដោយព្រះមួយអង្គ ជាព្រះដែលគេពឹងអាង និងយល់ថាជាអ្នកកំដររបស់គេនេះ ជាសារជាតិរបស់ព្រះជាម្ចាស់នោះឡើយ ហើយគេក៏មិនដឹងដែរថា ព្រះមួយអង្គនេះ គឺជាព្រះដែលគ្រប់គ្រងលើរបស់សព្វសារពើ។ និយាយឲ្យស្រួលស្ដាប់ មនុស្សនៅសម័យនោះ មិនទទួលស្គាល់ព្រះជាម្ចាស់ទាល់តែសោះ។ ពួកគេមិនដឹងថា ផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើគឺសុទ្ធតែត្រូវបានបង្កើតមកដោយសារទ្រង់ ហើយពួកគេក៏មិនដឹងថា ទ្រង់មកពីណាដែរ ហើយលើសពីនេះទៀត ពួកគេមិនដឹងថា ទ្រង់ជាអ្វីនោះទេ។ ពិតណាស់ កាលពីសម័យនោះ ព្រះជាម្ចាស់មិនតម្រូវឲ្យមនុស្សស្គាល់ ឬយល់អំពីទ្រង់ ឬយល់អំពីអ្វីៗគ្រប់យ៉ាងដែលទ្រង់បានធ្វើ ឬមួយក៏ដឹងពីព្រះហឫទ័យរបស់ទ្រង់នោះទេ ដ្បិតនោះគឺជាគ្រាដំបូងៗ បន្ទាប់ពីការបង្កើតមនុស្សជាតិ។ កាលព្រះជាម្ចាស់ចាប់ផ្ដើមរៀបចំសម្រាប់កិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ ព្រះជាម្ចាស់បានធ្វើកិច្ចការខ្លះចំពោះមនុស្ស ហើយបានចាប់ផ្ដើមធ្វើការទាមទារខ្លះពីមនុស្ស ដោយប្រាប់គេពីរបៀបថ្វាយតង្វាយ និងថ្វាយបង្គំព្រះជាម្ចាស់។ ទាល់តែពេលនោះ ទើបមនុស្សទទួលបាននូវយោបល់ងាយយល់ខ្លះៗអំពីព្រះជាម្ចាស់ ហើយទាល់តែពេលនោះ ទើបគេស្គាល់ពីភាពខុសគ្នារវាងមនុស្ស និងព្រះជាម្ចាស់ និងដឹងថា ព្រះជាម្ចាស់ជាព្រះដែលបានបង្កើតមនុស្សជាតិមក។ នៅពេលដែលមនុស្សដឹងថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ហើយមនុស្សគឺជាមនុស្ស នោះក៏ស្រាប់តែមានគម្លាតមួយដ៏ធំរវាងមនុស្ស និងព្រះជាម្ចាស់ ប៉ុន្តែ ព្រះជាម្ចាស់នៅតែមិនទាមទារឲ្យមនុស្សមានចំណេះដឹងទូលំទូលាយ ឬការយល់ដឹងស៊ីជម្រៅអំពីទ្រង់នោះដែរ។ ដូច្នេះ ព្រះជាម្ចាស់ក៏បានបង្កើតនូវសេចក្ដីតម្រូវខុសៗគ្នាពីមនុស្ស ផ្អែកទៅតាមដំណាក់កាល និងស្ថានការណ៍នៃកិច្ចការរបស់ព្រះអង្គ។ តើអ្នករាល់គ្នាមើលឃើញអ្វីខ្លះនៅក្នុងនេះ? តើអ្នកយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ត្រង់ចំណុចណាខ្លះ? តើព្រះជាម្ចាស់មានពិតដែរឬទេ? តើសេចក្ដីតម្រូវដែលព្រះជាម្ចាស់មានចំពោះមនុស្សស័ក្ដិសមដែរឬទេ? នៅសម័យដើម បន្ទាប់ពីព្រះជាម្ចាស់បង្កើតមនុស្សជាតិរួច នៅពេលដែលព្រះជាម្ចាស់មិនទាន់អនុវត្តកិច្ចការនៃការយកឈ្នះ និងការប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ និងមិនទាន់ថ្លែងព្រះបន្ទូលជាច្រើនទៅកាន់មនុស្ស ទ្រង់បានទាមទារពីមនុស្សតិចតួចណាស់។ ទោះបីជាមនុស្សធ្វើអ្វីខ្លះ និងមានឥរិយាបថយ៉ាងណា ហើយទោះបីគេបានប្រព្រឹត្តអ្វីម្យ៉ាងដែលល្មើសនឹងព្រះជាម្ចាស់ក៏ដោយ ក៏ព្រះជាម្ចាស់នៅតែអត់ទោស និងមើលរំលងសេចក្ដីនោះជានិច្ច។ នេះគឺមកពីព្រះជាម្ចាស់ជ្រាបនូវអ្វីដែលទ្រង់បានប្រទានដល់មនុស្ស និងជ្រាបនូវអ្វីដែលមាននៅក្នុងមនុស្ស ដូច្នេះ ទ្រង់ជ្រាបនូវបទដ្ឋាននៃសេចក្ដីតម្រូវដែលទ្រង់គួរដាក់សម្រាប់មនុស្ស។ ទោះបីជានៅសម័យនោះ បទដ្ឋាននៃសេចក្ដីតម្រូវរបស់ទ្រង់ទាបពេកក៏ដោយ ក៏មិនមែនមានន័យថា និស្ស័យរបស់ទ្រង់មិនធំឧត្ដម ឬមានន័យថា ព្រះប្រាជ្ញាញាណ និងឫទ្ធានុភាពរបស់ទ្រង់ គ្រាន់តែជាពាក្យពេចន៍ឥតប្រយោជន៍នោះដែរ។ ចំពោះមនុស្ស មានផ្លូវតែមួយគត់ ដើម្បីនឹងស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគឺ៖ តាមរយៈការដើរតាមជំហាននានានៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងកិច្ចការសង្គ្រោះមនុស្សជាតិ ព្រមទាំងការទទួលយកព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងទៅកាន់មនុស្សជាតិ។ កាលណាមនុស្សស្គាល់ពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ហើយស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ តើគេនឹងនៅតែសុំឲ្យព្រះជាម្ចាស់បង្ហាញឲ្យគេឃើញអង្គពិតរបស់ទ្រង់ទៀតទេ? ទេ មនុស្សមុខជាមិនសុំទេ ហើយក៏មុខជាមិនហ៊ានសុំផង ដ្បិតការដែលបានជ្រួតជ្រាបអំពីនិស្ស័យ កម្មសិទ្ធិ និងលក្ខណៈរបស់ ព្រះជាម្ចាស់ មនុស្សគឺច្បាស់ជាបានមើលឃើញព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ ព្រមទាំងអង្គពិតរបស់ទ្រង់ផង។ នេះគឺជាលទ្ធផលដែលចៀសមិនផុត។
នៅពេលដែលកិច្ចការ និងផែនការរបស់ព្រះជាម្ចាស់វិវឌ្ឍឥតឈប់ឈរ ហើយបន្ទាប់ពីព្រះជាម្ចាស់បានតាំងសញ្ញាជាឥន្ទនូជាមួយនឹងមនុស្ស ទុកជាទីសម្គាល់ថា ទ្រង់នឹងមិនបំផ្លាញពិភពលោកនេះ ដោយទឹកជំនន់ទៀត ព្រះជាម្ចាស់កាន់តែមានព្រះរាជបំណងចង់ទទួលបាននូវមនុស្សណាដែលអាចមានគំនិតតែមួយជាមួយនឹងទ្រង់។ ដូច្នេះ ទ្រង់ក៏កាន់តែមានព្រះរាជបំណងចង់ទទួលបានមនុស្សដែលអាចធ្វើតាមព្រះហឫទ័យទ្រង់នៅលើផែនដី ហើយជាងនេះទៅទៀត គឺចង់ទទួលបាននូវមនុស្សមួយក្រុមដែលអាចរើរួចពីកម្លាំងនៃសេចក្ដីងងឹត និងមិនជាប់ចំណងរបស់សាតាំង ជាក្រុមមនុស្សដែលអាចធ្វើទីបន្ទាល់ពីទ្រង់ នៅលើផែនដី។ ការទទួលបាននូវក្រុមមនុស្សបែបនេះ គឺជាព្រះរាជបំណងដែលព្រះជាម្ចាស់មានជាយូរមកហើយ វាជាព្រះរាជបំណងដែលទ្រង់រង់ចាំ តាំងពីសម័យកាលនៃការបង្កើតមកម្ល៉េះ។ ដូច្នេះ ទោះបីព្រះជាម្ចាស់ប្រើទឹកជំនន់មកបំផ្លាញពិភពលោក ឬតាំងសញ្ញាជាមួយមនុស្សក៏ដោយ ក៏ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះតម្រិះ ផែនការ និងក្ដីសង្ឃឹម សុទ្ធតែនៅដដែលទាំងអស់។ អ្វីដែលទ្រង់ចង់ធ្វើ អ្វីដែលទ្រង់ទន្ទឹងទុកជាយូរ តាំងពីមុនសម័យកាលនៃការបង្កើតនោះ គឺការទទួលបានមនុស្សមួយក្រុម ដែលអាចជ្រួតជ្រាប និងស្គាល់និស្ស័យរបស់ទ្រង់ ហើយយល់អំពីព្រះហឫទ័យទ្រង់ និងជាមនុស្សមួយក្រុមដែលអាចថ្វាយបង្គំទ្រង់។ ក្រុមមនុស្សបែបនេះ ពិតជាអាចធ្វើបន្ទាល់ពីទ្រង់ ហើយអាចនិយាយបានថា ពួកគេមុខជាក្លាយជាមនុស្សជំនិតរបស់ទ្រង់មិនខាន។
ថ្ងៃនេះ ចូរយើងបន្តការដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ ហើយដើរតាមជំហាននានានៃកិច្ចការរបស់ព្រះអង្គ ដើម្បីឲ្យយើងអាចរកឃើញនូវគំនិត និងព្រះតម្រិះរបស់ព្រះជាម្ចាស់ ព្រមទាំងសេចក្ដីពិស្ដារនានាទាំងអស់ទាក់ទងនឹងព្រះជាម្ចាស់ គ្រប់យ៉ាងដែលត្រូវបាន «បិទទុក» អស់រយៈពេលជាយូរមកហើយនោះ។ តាមរយៈសេចក្ដីទាំងនេះ យើនឹងចាប់ផ្ដើមស្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ យល់ពីសារជាតិរបស់ព្រះជាម្ចាស់ ហើយយើងនឹងឲ្យព្រះជាម្ចាស់ចូលមកគង់នៅក្នុងចិត្តរបស់យើង ហើយគ្រប់គ្នានៅក្នុងចំណោមយើងនឹងបានចូលមកកៀកនឹងព្រះជាម្ចាស់សន្សឹមៗ ទាំងកាត់បន្ថយគម្លាតពីព្រះជាម្ចាស់ផង។
អ្វីដែលយើងបានជជែកគ្នាកាលពីលើកមុន គឺមានមួយចំណែកទាក់ទងនឹងមូលហេតុដែលព្រះជាម្ចាស់បានតាំងសញ្ញាជាមួយនឹងមនុស្ស។ លើកនេះ យើងនឹងប្រកបគ្នាអំពីអត្ថបទគម្ពីរខាងក្រោម។ ចូរយើងចាប់ផ្ដើមដោយអាននូវបទគម្ពីរ។
ក. លោកអ័ប្រាហាំ
១. ព្រះជាម្ចាស់សន្យាប្រទានកូនប្រុសម្នាក់ឲ្យលោកអ័ប្រាហាំ
លោកុប្បត្តិ ១៧:១៥-១៧ រួចព្រះជាម្ចាស់ក៏មានបន្ទូលទៅលោកអ័ប្រាហាំថា ចំពោះសារ៉ាយជាភរិយាអ្នក អ្នកមិនត្រូវហៅនាងថាសារ៉ាយទៀតទេ ដ្បិតឈ្មោះនាងត្រូវហៅថាសារ៉ាវិញ។ រួចខ្ញុំនឹងប្រទានពរដល់នាង ហើយខ្ញុំនឹងប្រទានឲ្យអ្នកមានកូនប្រុសម្នាក់ ក៏ជាកូនរបស់នាង៖ អើ ខ្ញុំនឹងប្រទានពរដល់នាង ហើយនាងនឹងក្លាយជាម្ដាយនៃប្រជាជាតិជាច្រើន ក្សត្រជាច្រើននឹងកើតពីពូជនាង។ នោះអ័ប្រាហាំក៏ឱនមុខក្រាបចុះ ហើយក៏អស់សំណើច ហើយនិយាយតែក្នុងចិត្តថា តើមនុស្សដែលមានវ័យមួយរយឆ្នាំទៅហើយនឹងមានកូនទៀតឬ? ហើយតើសារ៉ាដែលមានវ័យកៅសិបឆ្នាំហើយ អាចនឹងកើតកូនបានដែរឬ?
លោកុប្បត្តិ ១៧:២១-២២ ប៉ុន្តែ ខ្ញុំនឹងតាំងសញ្ញារបស់ខ្ញុំជាមួយអ៊ីសាក ជាកូនដែលសារ៉ាបង្កើតឲ្យអ្នក នៅពេលវេលាកំណត់នេះនៅឆ្នាំក្រោយ។ រួចព្រះជាម្ចាស់ក៏ឈប់មានបន្ទូលជាមួយនឹងលោកអ័ប្រាហាំ រួចទ្រង់ក៏យាងចេញពីគាត់បាត់ទៅ។
២. លោកអ័ប្រាហាំថ្វាយអ៊ីសាក
លោកុប្បត្តិ ២២:២-៣ រួចទ្រង់មានបន្ទូលថា ឥឡូវនេះ ចូរយកកូនប្រុសអ្នក គឺអ៊ីសាក ជាកូនប្រុសតែមួយគត់របស់អ្នកដែលអ្នកស្រឡាញ់ រួចយកទៅឯស្រុកម៉ូរីយ៉ា ហើយថ្វាយវាជាតង្វាយដុតនៅលើភ្នំមួយ ដែលខ្ញុំនឹងប្រាប់ដល់អ្នក។ រួចអ័ប្រាហាំក៏ក្រោកឡើងពីព្រឹកព្រលឹម ហើយដាក់កែបលើខ្នងលារបស់គាត់ រួចនាំអ្នកបម្រើកម្លោះៗពីរនាក់ទៅជាមួយគាត់ ព្រមទាំងអ៊ីសាកជាកូនគាត់ផង រួចក៏ពុះអុសសម្រាប់រៀបចំតង្វាយដុត និងក្រោកឡើង ហើយចេញទៅកន្លែងដែលព្រះជាម្ចាស់មានបន្ទូលប្រាប់គាត់។
លោកុប្បត្តិ ២២:៩-១០ ពួកគេក៏មកដល់កន្លែងដែលព្រះជាម្ចាស់បានប្រាប់គាត់ រួចអ័ប្រាហាំក៏ស្អាងអាសនាមួយនៅទីនោះ ហើយរៀបអុសតាមលំដាប់ រួចចងអ៊ីសាកជាកូនរបស់គាត់ ហើយដាក់អ៊ីសាកលើអុសនៅលើអាសនានោះ។ រួចអ័ប្រាហាំក៏លូកដៃរបស់គាត់ ហើយយកកាំបិតបម្រុងសម្លាប់កូនរបស់គាត់។
គ្មាននរណាអាចរារាំងកិច្ចការដែលព្រះជាម្ចាស់តាំងព្រះហឫទ័យធ្វើនោះឡើយ
ដូច្នេះ អ្នករាល់គ្នាបានឮរឿងរ៉ាវរបស់លោកអ័ប្រាហាំហើយ។ លោកត្រូវបានព្រះជាម្ចាស់ជ្រើសតាំង បន្ទាប់ពីទឹកជំនន់បំផ្លាញពិភពលោកនេះរួច ឈ្មោះរបស់លោកគឺ អ័ប្រាហាំ ហើយកាលលោកមានវ័យមួយរយឆ្នាំ ហើយលោកស្រីសារ៉ា ជាភរិយាលោក មានវ័យកៅសិបឆ្នាំ នោះសេចក្ដីសន្យារបស់ព្រះជាម្ចាស់ក៏បានមកដល់គាត់។ តើព្រះជាម្ចាស់បានសន្យាអ្វីនឹងគាត់? ព្រះជាម្ចាស់បានសន្យាថា «រួចខ្ញុំនឹងប្រទានពរដល់នាង ហើយខ្ញុំនឹងប្រទានឲ្យអ្នកមានកូនប្រុសម្នាក់ ក៏ជាកូនរបស់នាង»។ តើអ្វីជាសាវតានៃ សេចក្ដីសន្យារបស់ព្រះជាម្ចាស់ ក្នុងការប្រទានកូនប្រុសម្នាក់ឲ្យលោក? បទគម្ពីរផ្ដល់នូវដំណើររឿងដូចតទៅ៖ «នោះអ័ប្រាហាំក៏ឱនមុខក្រាបចុះ ហើយក៏អស់សំណើច ហើយនិយាយតែក្នុងចិត្តថា តើមនុស្សដែលមានវ័យមួយរយឆ្នាំទៅហើយនឹងមានកូនទៀតឬ? ហើយតើសារ៉ាដែលមានវ័យកៅសិបឆ្នាំហើយ អាចនឹងកើតកូនបានដែរឬ?» អាចនិយាយម្យ៉ាងទៀតបានថា គូស្វាមីភរិយាវ័យចំណាស់នេះ ចាស់ពេកណាស់ទៅហើយក្នុងការបង្កើតកូន។ ហើយតើលោកអ័ប្រាហាំបានធ្វើអ្វី បន្ទាប់ពីព្រះជាម្ចាស់បានសន្យានឹងគាត់? លោកឱនមុខក្រាបចុះទាំងសើច ហើយនិយាយម្នាក់ឯងថា «តើមនុស្សដែលមានវ័យមួយរយឆ្នាំទៅហើយនឹងមានកូនទៀតឬ?» លោកអ័ប្រាហាំជឿថា រឿងនេះមិនអាចទៅរួចទេ មានន័យថា លោកជឿថាសេចក្ដីសន្យាដែលព្រះជាម្ចាស់មានចំពោះលោក ត្រឹមតែជារឿងកំប្លែងមួយប៉ុណ្ណោះ។ តាមការយល់ឃើញរបស់មនុស្ស រឿងនេះគឺជារឿងដែលមនុស្សមិនអាចសម្រេចបាន ហើយក៏ជាលទ្ធភាពដែលមិនអាចទៅរួច និងជារឿងដែលព្រះជាម្ចាស់សម្រេចមិនបានដូចគ្នា។ ចំពោះលោកអ័ប្រាហាំ នេះប្រហែលជារឿងដ៏គួរអស់សំណើច៖ ព្រះជាម្ចាស់បានបង្កើតមនុស្ស ប៉ុន្តែ ទ្រង់ហាក់ដូចជាមិនជ្រាបសោះថា មនុស្សចាស់បែបនេះមិនអាចបង្កើតកូនបាន ព្រះជាម្ចាស់មានព្រះតម្រិះថា ទ្រង់អាចឲ្យខ្ញុំបង្កើតកូនមួយ ព្រះអង្គមានបន្ទូលថា ទ្រង់ប្រទានឲ្យខ្ញុំមានកូនប្រុសម្នាក់ ពិតជាមិនអាចទៅរួចទេ! ហេតុនេះបាន ជាអ័ប្រាហាំឱនមុខក្រាបចុះ រួចសើចទាំងគិតម្នាក់ឯងថា មិនអាចទៅរួច ព្រះជាម្ចាស់កំពុងលេងសើចនឹងខ្ញុំហើយ រឿងនេះមិនអាចក្លាយជាការពិតបានទេ! លោកពុំបានយកចិត្តទុកដាក់ខ្លាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ដូច្នេះ នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ តើលោកអ័ប្រាហាំគឺជាមនុស្សបែបណា? (សុចរិត។) តើមានកន្លែងណាបញ្ជាក់ថាលោកជាមនុស្សសុចរិត? អ្នករាល់គ្នាគិតថា មនុស្សគ្រប់គ្នាដែលព្រះជាម្ចាស់ត្រាស់ហៅ សុទ្ធតែសុចរិត និងគ្រប់លក្ខណ៍ គិតថាពួកគេសុទ្ធតែជាមនុស្សដែលដើរជាមួយព្រះជាម្ចាស់។ អ្នករាល់គ្នាប្រកាន់ខ្ជាប់នឹងគោលលទ្ធិ! អ្នករាល់គ្នាត្រូវមើលឲ្យច្បាស់ថា កាលណាព្រះជាម្ចាស់កំណត់មនុស្សណាម្នាក់ ទ្រង់មិនមែនកំណត់គេតាមតែអំណាចព្រះហឫទ័យរបស់ទ្រង់ទេ។ ក្នុងនេះ ព្រះជាម្ចាស់មិនបានមានបន្ទូលថា លោកអ័ប្រាហាំគឺជាមនុស្សសុចរិតទេ។ ក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះអង្គមានបទដ្ឋានសម្រាប់វាស់ស្ទង់មនុស្សគ្រប់គ្នាហើយ។ ទោះបីជាព្រះជាម្ចាស់មិនបានមានបន្ទូលថា លោកអ័ប្រាហាំជាមនុស្សបែបណាក៏ដោយ មើលតាមឥរិយាបថរបស់លោក តើលោក អ័ប្រាហាំមានសេចក្ដីជំនឿបែបណាចំពោះព្រះជាម្ចាស់? តើពិបាកយល់បន្តិចទេ? តើលោកមានសេចក្ដីជំនឿធំឧត្ដមទេ? អត់ទេ! គាត់គ្មានសេចក្ដីជំនឿបែបនេះទេ! សំណើច និងការគិតរបស់គាត់បានបង្ហាញថា គាត់ជានរណា ដូច្នេះជំនឿដែលអ្នករាល់គ្នាជឿថា គាត់ជាមនុស្សសុចរិត គ្រាន់តែជាការប្រឌិតតាមការស្រមៃរបស់អ្នករាល់គ្នាប៉ុណ្ណោះ វាគឺជាការអនុវត្តគោលលទ្ធិទាំងងងឹតងងុល ហើយវាជាការវាយតម្លៃដែលគ្មានទំនួលខុសត្រូវ។ តើព្រះជាម្ចាស់ទតមើលឃើញសំណើចរបស់លោកអ័ប្រាហាំ និងទឹកមុខតិចតួចរបស់លោកទេ? តើទ្រង់ជ្រាបពីរឿងនេះទេ? ព្រះជាម្ចាស់ជ្រាបហើយ។ ប៉ុន្តែ តើព្រះជាម្ចាស់នឹងផ្លាស់ប្ដូរអ្វីដែលទ្រង់តាំងព្រះហឫទ័យធ្វើទេ? អត់ទេ! កាលណាព្រះជាម្ចាស់មានគម្រោង និងតាំងព្រះហឫទ័យថា ទ្រង់ជ្រើសយកមនុស្សម្នាក់នេះហើយ ការនោះក៏សម្រេចឡើង។ មិនថាគំនិត ឬកិរិយារបស់មនុស្សយ៉ាងណានោះទេគឺពុំមានឥទ្ធិពល ឬការរំខានបន្តិចបន្តួចដល់ព្រះជាម្ចាស់នោះឡើយ។ ព្រះជាម្ចាស់មុខជាមិនផ្លាស់ប្ដូរផែនការរបស់ទ្រង់តាមអំណាចព្រះហឫទ័យឡើយ ហើយទ្រង់ក៏មិនផ្លាស់ប្ដូរ ឬបញ្ឈប់ផែនការរបស់ទ្រង់តាមសន្ទុះព្រះហឫទ័យ ដោយសារតែកិរិយារបស់មនុស្សនោះដែរ ទោះបីកិរិយានោះជាកិរិយាល្ងង់ខ្លៅក៏ដោយ។ ដូច្នេះ តើបទគម្ពីរ លោកុប្បត្តិ ១៧:២១-២២ ចែងដូចម្ដេចខ្លះ? «ប៉ុន្តែ ខ្ញុំនឹងតាំងសញ្ញារបស់ខ្ញុំជាមួយអ៊ីសាក ជាកូនដែលសារ៉ាបង្កើតឲ្យអ្នក នៅពេលវេលាកំណត់នេះនៅឆ្នាំក្រោយ។ រួចព្រះជាម្ចាស់ក៏ឈប់មានបន្ទូលជាមួយនឹងលោកអ័ប្រាហាំ រួចទ្រង់ក៏យាងចេញពីគាត់បាត់ទៅ»។ ព្រះជាម្ចាស់មិនបានយកព្រះហឫទ័យទុកដាក់នឹងអ្វីដែលលោកអ័ប្រាហាំគិត ឬនិយាយសូម្បីតែបន្តិច។ តើអ្វីគឺជាហេតុផលចំពោះការមើលស្រាលរបស់ទ្រង់? គឺមកពីនៅពេលនោះ ព្រះជាម្ចាស់មិនបានទាមទារឲ្យមនុស្សមានសេចក្ដីជំនឿធំឧត្ដមទេ ក៏មិនបានបង្គាប់ឲ្យគេមានចំណេះដឹងធំឧត្ដមអំពីព្រះជាម្ចាស់ដែរ ហើយលើសពីនេះ ទ្រង់ក៏មិនបានទាមទារឲ្យគេអាចយល់អំពីអ្វីដែលព្រះជាម្ចាស់បានធ្វើ និងមានបន្ទូលដែរ។ ដូច្នេះ ទ្រង់មិនបានទាមទារឲ្យមនុស្សយល់ទាំងស្រុងពីអ្វីដែលទ្រង់តាំងព្រះហឫទ័យនឹងធ្វើ ឬមនុស្សដែលទ្រង់កំណត់ជ្រើសរើស ឬគោលការណ៍នៃសកម្មភាពរបស់ទ្រង់នោះដែរ ដ្បិតឋានៈរបស់មនុស្ស គឺមិនសមតែម្ដង។ នៅសម័យនោះ ព្រះជាម្ចាស់បានចាត់ទុកគ្រប់អ្វីៗដែលលោកអ័ប្រាហាំធ្វើ និងគ្រប់វិធីដែលលោកប្រព្រឹត្តខ្លួនជារឿងធម្មតា។ ទ្រង់មិនបានជំទាស់ ឬស្ដីបន្ទោសឡើយ គ្រាន់តែមានព្រះបន្ទូលថា៖ «សារ៉ានឹងបង្កើតអ៊ីសាក់ឲ្យអ្នក នៅពេលវេលាកំណត់នេះនៅឆ្នាំក្រោយ»។ ចំពោះព្រះជាម្ចាស់ បន្ទាប់ពីទ្រង់បានប្រកាសព្រះបន្ទូលទាំងនេះរួច រឿងនេះក៏បានក្លាយជាការពិតបន្តិចម្ដងៗ។ នៅចំពោះ ព្រះនេត្ររបស់ព្រះជាម្ចាស់ កិច្ចការដែលត្រូវសម្រេចតាមផែនការរបស់ទ្រង់ គឺបានសម្រេចរួចបាត់ទៅហើយ។ បន្ទាប់ពីបានសម្រេចការរៀបចំសម្រាប់រឿងនេះរួចហើយ ព្រះជាម្ចាស់ក៏យាងចេញទៅបាត់។ អ្វីដែលមនុស្សធ្វើ និងគិត អ្វីដែលមនុស្សយល់ដឹង ផែនការរបស់មនុស្ស ការទាំងអស់នេះគ្មានអ្វីពាក់ព័ន្ធនឹងព្រះជាម្ចាស់ទេ។ អ្វីគ្រប់យ៉ាងដំណើរការទៅតាមផែនការរបស់ព្រះជាម្ចាស់ ត្រូវទៅតាមពេលវេលា និងដំណាក់កាលដែលព្រះជាម្ចាស់បានកំណត់។ នេះហើយគឺជាគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនអំពល់នឹងអ្វីៗដែលមនុស្សគិត ឬស្គាល់នោះទេ តែទ្រង់មិនបណ្ដោយឲ្យផែនការរបស់ទ្រង់កន្លងផុតទៅ ឬក៏បោះបង់កិច្ចការរបស់ទ្រង់ ដោយសារតែមនុស្សមិនជឿ ឬមិនយល់នោះដែរ។ ដូច្នេះ ការពិតនេះក៏សម្រេចតាមផែនការ និងព្រះតម្រិះរបស់ព្រះជាម្ចាស់។ ការនេះគឺពិតជាអ្វីដែលយើងឃើញនៅក្នុងព្រះគម្ពីរថា៖ ព្រះជាម្ចាស់បានធ្វើឲ្យអ៊ីសាកកើត តាមពេលវេលាដែលទ្រង់បានកំណត់។ តើការពិតនេះបញ្ជាក់ថា កិរិយា និងការប្រព្រឹត្តរបស់មនុស្ស រារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? សេចក្ដីទាំងនេះមិនបានរារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់ទេ! តើសេចក្ដីជំនឿតិចតួចដែលមនុស្សមានចំពោះព្រះជាម្ចាស់ ព្រមទាំងសញ្ញាណ និងការស្រមៃដែលគេមានចំពោះព្រះជាម្ចាស់ ប៉ះពាល់ដល់កិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? អត់ទេ មិនប៉ះពាល់ទេ! មិនប៉ះពាល់សូម្បីតែបន្តិច! ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ មិនរងផលប៉ះពាល់ដោយសារមនុស្ស បញ្ហា ឬបរិយាកាសណាមួយឡើយ។ គ្រប់យ៉ាងដែលទ្រង់តាំងព្រះហឫទ័យធ្វើ នឹងត្រូវបំពេញ ហើយសម្រេចតាមពេលវេលា និងស្របតាមផែនការរបស់ទ្រង់ ហើយក៏គ្មានមនុស្សណាម្នាក់អាចរំខានកិច្ចការរបស់ទ្រង់បានដែរ។ ព្រះជាម្ចាស់មិនអើពើនឹងកត្តាមួយចំនួនក្នុងភាពល្ងីល្ងើ និងល្ងង់ខ្លៅរបស់មនុស្ស ព្រមទាំងកត្តាខ្លះដែលទាក់ទងនឹងការតតាំង និងសញ្ញាណដែលគេមានចំពោះទ្រង់ទេ ហើយទ្រង់ក៏នៅតែធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ ទោះបីជាយ៉ាងណាក៏ដោយ។ នេះជានិស្ស័យរបស់ព្រះជាម្ចាស់ និងជាការឆ្លុះបញ្ចាំងឲ្យឃើញពីសព្វានុភាពរបស់ព្រះអង្គ។
កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងកិច្ចការសង្គ្រោះមនុស្សជាតិ ផ្ដើមចេញអំពីការដែលលោកអ័ប្រាហាំថ្វាយអ៊ីសាកជាយញ្ញបូជា
ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងទៅកាន់លោកអ័ប្រាហាំបានសម្រេច ដោយបានប្រទានឲ្យលោកអ័ប្រាហាំមានកូនប្រុសម្នាក់។ នេះមិនមែនមានន័យថា ផែនការរបស់ព្រះជាម្ចាស់បានបញ្ឈប់ត្រឹមប៉ុននឹងនោះទេ ផ្ទុយទៅវិញផែនការដ៏មហស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់ការគ្រប់គ្រង និងសេចក្ដីសង្គ្រោះរបស់មនុស្សជាតិ ក៏ទើបតែចាប់ផ្ដើមប៉ុណ្ណោះ ចំណែកឯព្រះពរដែលទ្រង់ប្រទានជាកូនប្រុសម្នាក់ដល់លោកអ័ប្រាហាំ គឺគ្រាន់តែជាសេចក្ដីផ្ដើមនៃផែនការគ្រប់គ្រងទាំងមូលរបស់ព្រះអង្គប៉ុណ្ណោះ។ នៅពេលនោះ តើនរណាដឹងថា សង្គ្រាមរវាងព្រះជាម្ចាស់ និងសាតាំងបានចាប់ផ្ដើមយ៉ាងស្ងៀមស្ងាត់ នៅគ្រាដែលលោក អ័ប្រាហាំបានថ្វាយអ៊ីសាកជាយញ្ញបូជា?
ព្រះជាម្ចាស់មិនខ្វល់ថា មនុស្សល្ងីល្ងើ ឬអត់នោះទេ ទ្រង់គ្រាន់តែទាមទារឲ្យគេស្មោះត្រង់
តទៅនេះ ចូរយើងមើលអ្វីដែលព្រះជាម្ចាស់បានធ្វើចំពោះលោកអ័ប្រាហាំវិញ។ នៅក្នុងលោកុប្បត្តិ ២២:២ ព្រះជាម្ចាស់បានប្រទានសេចក្ដីបង្គាប់ដល់លោកអ័ប្រាហាំ ដូចតទៅ៖ «ចូរយកកូនប្រុសអ្នក គឺអ៊ីសាក ជាកូនប្រុសតែមួយគត់របស់អ្នកដែលអ្នកស្រឡាញ់ រួចយកទៅឯស្រុកម៉ូរីយ៉ា ហើយថ្វាយវាជាតង្វាយដុតនៅលើភ្នំមួយ ដែលខ្ញុំនឹងប្រាប់ដល់អ្នក»។ ន័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ ច្បាស់លាស់ណាស់ គឺទ្រង់កំពុងមានបន្ទូលប្រាប់លោកអ័ប្រាហាំឲ្យថ្វាយអ៊ីសាកជាកូនប្រុសតែម្នាក់គត់ដែលគាត់ស្រឡាញ់ ជាតង្វាយដុត។ ក្រឡេកមកមើលសព្វថ្ងៃនេះវិញ តើសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ នៅតែផ្ទុយពីសញ្ញាណរបស់មនុស្សដែរឬទេ? មែនហើយ! អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើនៅពេលនោះ គឺផ្ទុយពីសញ្ញាណរបស់មនុស្ស ហើយមនុស្សយល់មិនដល់ឡើយ។ នៅក្នុងសញ្ញាណរបស់មនុស្ស គេជឿដូច្នេះថា នៅពេលដែលមនុស្សមិនជឿ ហើយគិតថាមិនអាចទៅរួច នោះព្រះជាម្ចាស់ក៏ប្រទានឲ្យគាត់មានកូនប្រុសម្នាក់ ហើយបន្ទាប់ពីគាត់ទទួលបានកូនប្រុសម្នាក់ហើយ ព្រះជាម្ចាស់ក៏បង្គាប់ឲ្យគាត់ថ្វាយកូនប្រុសរបស់គាត់ទៅវិញ។ តើនេះពិតជាមិនគួរឲ្យជឿសោះទេឬអី! តើព្រះជាម្ចាស់ចង់ធ្វើអ្វីឲ្យប្រាកដ? តើអ្វីទៅគឺជាចេតនាពិតរបស់ព្រះជាម្ចាស់? ទ្រង់បានប្រទានកូនប្រុសម្នាក់ដល់លោកអ័ប្រាហាំដោយឥតលក្ខខណ្ឌ ប៉ុន្តែ ព្រះអង្គក៏បានបង្គាប់ឲ្យលោកអ័ប្រាហាំឲ្យថ្វាយតង្វាយឥតលក្ខខណ្ឌមួយទៅវិញ។ តើនេះហួសហេតុពេកទេដឹង? មើលតាមទស្សនៈរបស់ភាគីទីបី រឿងនេះមិនត្រឹមតែហួសហេតុទេ តែថែមទាំងជាករណី «បង្កបញ្ហាឥតមូលហេតុ» ទៀតផង។ ប៉ុន្តែ លោកអ័ប្រាហាំផ្ទាល់ក៏មិនជឿថា ព្រះជាម្ចាស់បង្គាប់ច្រើនពេកនោះដែរ។ ទោះបីជាគាត់ផ្ទាល់មានគំនិតតូចតាចបន្តិចបន្តួចចំពោះរឿងនេះ ហើយទោះបីជាគាត់សង្ស័យនឹងព្រះជាម្ចាស់បន្តិចក៏ដោយ ក៏លោកនៅតែរៀបចំថ្វាយតង្វាយដដែល។ ត្រង់ចំណុចនេះ តើឯងឃើញអ្វីខ្លះដែលបង្ហាញថា លោកអ៏ប្រាហាំព្រមថ្វាយកូនប្រុសរបស់គាត់? ក្នុងប្រយោគនេះ តើគេកំពុងនិយាយអ្វីខ្លះ? អត្ថបទដើម ផ្ដល់ជាដំណើររឿងដូចតទៅ៖ «រួចអ័ប្រាហាំក៏ក្រោកឡើងពីព្រឹកព្រលឹម ហើយដាក់កែបលើខ្នងលារបស់គាត់ រួចនាំអ្នកបម្រើកម្លោះៗពីរនាក់ទៅជាមួយគាត់ ព្រមទាំងអ៊ីសាកជាកូនគាត់ផង រួចក៏ពុះអុសសម្រាប់រៀបចំតង្វាយដុត និងក្រោកឡើង ហើយចេញទៅកន្លែងដែលព្រះជាម្ចាស់មានបន្ទូលប្រាប់គាត់» (លោកុប្បត្តិ ២២:៣)។ «ពួកគេក៏មកដល់កន្លែងដែលព្រះជាម្ចាស់បានប្រាប់គាត់ រួចអ័ប្រាហាំក៏ស្អាងអាសនាមួយនៅទីនោះ ហើយរៀបអុសតាមលំដាប់ រួចក៏ងអ៊ីសាកជាកូនរបស់គាត់ ហើយដាក់អ៊ីសាកលើអុសនៅលើអាសនានោះ។ រួចអ័ប្រាហាំក៏លូកដៃរបស់គាត់ ហើយយកកាំបិតបម្រុងសម្លាប់កូនរបស់គាត់» (លោកុប្បត្តិ ២២:៩-១០)។ នៅពេលដែលលោកអ័ប្រាហាំលូកដៃយកកាំបិតបម្រុងសម្លាប់កូនរបស់គាត់ តើទង្វើរបស់គាត់ត្រូវបានព្រះជាម្ចាស់ទតឃើញដែរឬទេ? ឃើញប្រាកដណាស់! ដំណើរការទាំងមូល តាំងពីដើម នៅពេលដែលព្រះជាម្ចាស់បង្គាប់ឲ្យលោកអ័ប្រាហាំថ្វាយអ៊ីសាកជាយញ្ញបូជា រហូតដល់ពេលដែលលោកអ័ប្រាហាំពិតជាលើកកាំបិតប្រុងនឹងសម្លាប់កូនរបស់គាត់ បង្ហាញឲ្យព្រះជាម្ចាស់ឃើញពីដួងចិត្តរបស់លោកអ័ប្រាហាំ ហើយទោះបីពីមុន គាត់ល្ងីល្ងើ ល្ងង់ខ្លៅ ហើយយល់ខុសចំពោះព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏នៅពេលនោះ ដួងចិត្តដែលលោកអ័ប្រាហាំមានចំពោះព្រះជាម្ចាស់ ជាដួងចិត្តពិត និងស្មោះត្រង់ដែរ ហើយលោកពិតជាបម្រុងថ្វាយអ៊ីសាក ជាកូនប្រុសដែលព្រះជាម្ចាស់ប្រទានមកឲ្យគាត់ ទៅព្រះជាម្ចាស់វិញមែន។ ព្រះជាម្ចាស់ទតឃើញការស្ដាប់បង្គាប់នៅក្នុងលោក គឺជាការស្ដាប់បង្គាប់ដែលព្រះអង្គសព្វព្រះហឫទ័យចង់បានណាស់។
ចំពោះមនុស្សលោក ព្រះជាម្ចាស់ធ្វើកិច្ចការជាច្រើនដែលរកយល់មិនបាន និងរកជឿមិនបាន។ នៅពេលដែលព្រះជាម្ចាស់ចង់រៀបចំនរណាម្នាក់ ការរៀបចំនេះតែងតែផ្ទុយពីសញ្ញាណរបស់មនុស្ស និងរកយល់មិនបានសម្រាប់គេ តែភាពមិនចុះសម្រុង និងលក្ខណៈដែលរកយល់មិនបាននេះហើយ ដែលជាការល្បងល និងជាការពិសោធន៍របស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ចំណេកឯលោកអ័ប្រាហាំវិញ លោកអាចបង្ហាញនូវការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់នៅក្នុងខ្លួនគាត់ ដែលជាលក្ខខណ្ឌគ្រឹះដ៏សំខាន់នៃការដែលគាត់អាចបំពេញសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បាន។ ទាល់តែពេលដែលលោកអ័ប្រាហាំអាចស្ដាប់តាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ពេលដែលលោកថ្វាយអ៊ីសាក ទើបព្រះជាម្ចាស់មានអារម្មណ៍ជឿទុកចិត្តពិតប្រាកដ និងសព្វព្រះហឫទ័យចំពោះមនុស្សជាតិ ពោលគឺចំពោះលោកអ័ប្រាហាំ ជាមនុស្សដែលព្រះអង្គបានជ្រើសរើស។ ទាល់តែនៅពេលនោះ ទើបព្រះជាម្ចាស់ប្រាកដថា មនុស្សម្នាក់ដែលទ្រង់បានជ្រើសរើស គឺជាអ្នកដឹកនាំសំខាន់ម្នាក់ដែលអាចរ៉ាប់រងសេចក្ដីសន្យារបស់ទ្រង់ និងលទ្ធផលដែលបានមកពីផែនការគ្រប់គ្រប់របស់ទ្រង់។ ទោះបីវាត្រឹមតែជាការល្បងល និងជាការពិសោធន៍ក៏ដោយ ក៏ព្រះជាម្ចាស់មានអារម្មណ៍សព្វព្រះហឫទ័យដែរ ទ្រង់ជ្រាបពីក្ដីស្រឡាញ់របស់មនុស្សចំពោះទ្រង់ ហើយទ្រង់មានអារម្មណ៍ស្រណុកព្រះទ័យដោយសារមនុស្ស ជាងពេលណាទាំងអស់។ ក្នុងវេលាដែលលោកអ័ប្រាហាំលើកកាំបិតបម្រុងសម្លាប់អ៊ីសាក តើព្រះជាម្ចាស់បញ្ឈប់គាត់ឬទេ? ព្រះជាម្ចាស់មិនបណ្ដោយឲ្យលោកអប្រាហាំថ្វាយអ៊ីសាកទេ ដ្បិតព្រះជាម្ចាស់ពុំមានចេតនាចង់យកជីវិតរបស់អ៊ីសាកសោះឡើយ។ ដូច្នេះ ព្រះជាម្ចាស់ក៏បានបញ្ឈប់លោកអ័ប្រាហាំទាន់ពេល។ ចំពោះព្រះជាម្ចាស់ ការស្ដាប់បង្គាប់របស់លោកអ័ប្រាហាំបានប្រឡងជាប់ការពិសោធន៍ហើយ អ្វីដែលលោកបានធ្វើគឺគ្រប់គ្រាន់ហើយ ហើយព្រះជាម្ចាស់ក៏បានឃើញលទ្ធផលនៃកិច្ចការដែលទ្រង់មានចេតនានឹងធ្វើដែរ។ តើលទ្ធផលនេះគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ? អាចនិយាយបានថា លទ្ធផលនេះ គាប់ព្រះហឫទ័យព្រះជាម្ចាស់ហើយ ជាអ្វីដែលព្រះជាម្ចាស់សព្វព្រះឫទ័យចង់បាន ហើយជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឃើញជាយូរមកហើយ។ តើនេះជាការពិតទេ? ថ្វីបើព្រះជាម្ចាស់ទ្រង់ប្រើវិធីខុសៗគ្នាក្នុងការពីសោធន៍មនុស្សម្នាក់ៗ និងក្នុងបរិបទខុសគ្នាក៏ដោយ ក៏ទ្រង់បានឃើញអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ឃើញនៅក្នុងលោកអ័ប្រាហាំដែរ ទ្រង់ឃើញថាដួងចិត្តរបស់លោកអ័ប្រាហាំ ជាដួងចិត្តពិត ហើយឃើញថាការស្ដាប់បង្គាប់របស់លោក ឥតលក្ខខណ្ឌឡើយ។ ច្បាស់ណាស់ថា «ឥតលក្ខខណ្ឌ» នេះហើយដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន។ មនុស្សរមែងពោលថា «ខ្ញុំបានថ្វាយតង្វាយនេះហើយ ខ្ញុំបានថ្វាយតង្វាយនោះហើយ ហេតុអ្វីបានជាព្រះជាម្ចាស់នៅតែមិនសព្វព្រះហឫទ័យនឹងខ្ញុំទៀត? ហេតុអ្វីបានជាទ្រង់នៅតែដាក់ខ្ញុំក្នុងការល្បង លទៀត? ហេតុអ្វីបានជាទ្រង់នៅតែពិសោធខ្ញុំទៀត?» នេះបង្ហាញពីរឿងពិតមួយថា៖ ព្រះជាម្ចាស់មិនទាន់បានឃើញចិត្តរបស់ឯង និងមិនទាន់ទទួលបានចិត្តរបស់ឯងនៅឡើយទេ។ មានន័យថា ទ្រង់មិនបានឃើញភាពស្មោះត្រង់ ដូចគ្រាដែលលោកអ័ប្រាហាំអាចលើកកាំបិតរបស់គាត់បម្រុងសម្លាប់កូនគាត់ដោយខ្លួនឯង រួចថ្វាយព្រះជាម្ចាស់នោះទេ។ ទ្រង់មិនបានទតឃើញការស្ដាប់បង្គាប់ឥតលក្ខខណ្ឌរបស់ឯងទេ ហើយទ្រង់ក៏មិនត្រូវ បានកម្សាន្តព្រះហឫទ័យដោយសារឯងដែរ។ ដែលព្រះជាម្ចាស់នៅតែពិសោធឯងនោះ ជារឿងធម្មតាទេ។ តើនេះមិនមែនជាការពិតទេឬ? ប្រធានបទនេះល្អណាស់ ប៉ុន្តែយើងនឹងស្លេះតែត្រឹមនេះសិន។ បន្តទៅទៀត យើងនឹងអាន «សេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះលោកអ័ប្រាហាំ»។
៣. សេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះលោកអ័ប្រាហាំ
លោកុប្បត្តិ ២២:១៦-១៨ ព្រះយេហូវ៉ាមានបន្ទូលថា ខ្ញុំបានស្បថដោយនាមរបស់ខ្ញុំហើយថា ដោយព្រោះតែឯងបានធ្វើដូច្នេះ ហើយមិនបានសំចៃទុកកូនប្រុសតែមួយរបស់អ្នក គឺជាកូនប្រុសតែម្នាក់គត់នោះ៖ ដើម្បីឲ្យមានព្រះពរ នោះខ្ញុំនឹងប្រទានពរដល់អ្នក ហើយចំពោះការចម្រើនឡើងវិញ ខ្ញុំនឹងពហុគុណដល់ពូជអ្នកដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយពូជអ្នកនឹងគ្រប់គ្រងទ្វារនៃពួកខ្មាំងសត្រូវរបស់គេ។ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជអ្នក ដ្បិតអ្នកបានស្ដាប់តាមព្រះសូរសៀងរបស់ខ្ញុំ។
នេះជារឿងរ៉ាវទាំងមូល ទាក់ទងនឹងការដែលព្រះជាម្ចាស់ប្រទានពរដល់អ័ប្រាហាំ។ ទោះបីជាវាខ្លី ប៉ុន្តែវាមានខ្លឹមសារពេញលេញ៖ វារួមបញ្ចូលទាំងហេតុផល និងសាវតា ស្ដីអំពីអំណោយទានដែលព្រះជាម្ចាស់ប្រទានឲ្យអ័ប្រាហាំ និងអ្វីៗជាច្រើនទៀត ដែលត្រូវបានប្រទានឲ្យលោកដែរ។ រឿងនេះក៏ពោរពេញដោយសេចក្ដីអំណរ និងភាពសប្បាយរីករាយ ដោយសារតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងចេញមកទាំងអស់នេះ ព្រមទាំងភាពបន្ទាន់នៃការដែលទ្រង់សព្វព្រះហឫទ័យចង់បានមនុស្សដែលអាចស្ដាប់ព្រះបន្ទូលរបស់ទ្រង់បាន។ នៅក្នុងនេះ យើងឃើញព្រះហឫទ័យស្រឡាញ់ និងព្រះហឫទ័យទន់ភ្លន់របស់ព្រះជាម្ចាស់ចំពោះមនុស្សដែលស្ដាប់ព្រះបន្ទូលទ្រង់ ហើយដើរតាមសេចក្ដីបង្គាប់របស់ព្រះអង្គ។ ដូច្នេះ យើងក៏មើលឃើញតម្លៃដែលទ្រង់បង់ ដើម្បីទទួលបានមនុស្ស ព្រមទាំងការថែរក្សា និងព្រះតម្រិះដែលទ្រង់ប្រើក្នុងការទទួលបានពួកគេដែរ។ លើសពីនេះទៅទៀត អត្ថបទដែលមានពាក្យថា «ខ្ញុំបានស្បថដោយនាមរបស់ខ្ញុំហើយថា» ខ្ញុំស្បថដោយនូវព្រះនាមរបស់ខ្ញុំ នេះ ផ្ដល់ឲ្យយើងនូវអារម្មណ៍ល្វីងជូរចង់ និងការឈឺចាប់ជាខ្លាំង ដែលព្រះជាម្ចាស់ទ្រាំទ្រ ហើយមានតែព្រះជាម្ចាស់ទេ ដែលនៅពីក្រោយកិច្ចការនេះ និងផែនការគ្រប់គ្រងរបស់ព្រះអង្គ។ ពាក្យនេះគឺជាពាក្យពន្យុះគំនិត និងជាពាក្យដែលមានសារៈសំខាន់ដ៏ពិសេសសម្រាប់ មនុស្សដែលព្យាយាមអនុវត្តតាម ហើយក៏មានឥទ្ធិពលយ៉ាងខ្លាំងលើពួកគេដែរ។
មនុស្សទទួលបានព្រះពររបស់ព្រះជាម្ចាស់ ដោយសារភាពស្មោះត្រង់ និងការស្ដាប់បង្គាប់របស់គេ
តើព្រះពរដែលព្រះជាម្ចាស់បានប្រទានឲ្យអ័ប្រាហាំ ដែលយើងបានអាននៅក្នុងអត្ថបទនេះ អស្ចារ្យទេ? តើព្រះពរនេះអស្ចារ្យដែរទេ? មានប្រយោគដ៏សំខាន់មួយនៅត្រង់នេះ «ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជអ្នក»។ ប្រយោគនេះបង្ហាញថា លោកអ័ប្រាហាំបានទទួលព្រះពរ ដែលពុំត្រូវបានប្រទានដល់នរណាម្នាក់ តាំងពីមុន និងក្រោយសម័យរបស់លោកនោះទេ។ នៅពេល ដែលអ័ប្រាហាំ បានសងកូនប្រុសតែមួយគត់របស់គាត់ ជាកូនប្រុសសំណព្វចិត្តតែមួយគត់របស់គាត់ដល់ព្រះជាម្ចាស់ តាមដែលព្រះជាម្ចាស់បង្គាប់មកនោះ (ចំណាំ៖ ក្នុងន័យនេះ យើងមិនអាចប្រើពាក្យថា «បានថ្វាយ» បានទេ យើងគួរតែប្រើពាក្យថា សងកូនប្រុសរបស់គាត់ទៅព្រះជាម្ចាស់វិញ) ព្រះជាម្ចាស់មិនត្រឹមតែមិនអនុញ្ញាតឲ្យអ័ប្រាហាំថ្វាយអ៊ីសាកប៉ុណ្ណោះទេ តែព្រះអង្គថែមទាំងប្រទានពរឲ្យគាត់ទៀតផង។ តើព្រះអង្គប្រទានពរ ដល់អ័ប្រាហាំ ជាសេចក្ដីសន្យាអ្វីខ្លះ? ទ្រង់បានប្រទានពរដល់លោក ដោយសន្យានឹងបង្កើតពូជពង្សរបស់លោក។ ហើយតើពួកគេនឹងកើនឡើងចំនួនប៉ុន្មាន? បទគម្ពីរផ្ដល់នូវការកត់ត្រាដូចតទៅ៖ «ដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយពូជអ្នកនឹងគ្រប់គ្រងទ្វារនៃពួកខ្មាំងសត្រូវរបស់គេ។ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ»។ តើព្រះជាម្ចាស់ថ្លែងព្រះបន្ទូលទាំងនេះក្នុងបរិបទអ្វី? មានន័យថា តើលោកអ័ប្រាហាំបានទទួលនូវព្រះពរ របស់ព្រះជាម្ចាស់ដោយវិធីណា? លោកបានទទួលព្រះពរនេះ ដូចដែលព្រះជាម្ចាស់មានបន្ទូលនៅក្នុងបទគម្ពីរថា «ដ្បិតអ្នកបានស្ដាប់តាមព្រះសូរសៀងរបស់ខ្ញុំ»។ មានន័យថា ដោយសារតែអ័ប្រាហាំបានដើរតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ដោយសារតែលោកបានធ្វើគ្រប់យ៉ាងដែលព្រះជាម្ចាស់បានមានបន្ទូល និងបានបង្គាប់មក ដោយគ្មានត្អូញត្អែរបន្តិចសោះ ដូច្នេះ ព្រះជាម្ចាស់ក៏បានសន្យាបែបនេះចំពោះលោក។ មានប្រយោគសំខាន់មួយនៅក្នុងសេចក្ដីសន្យានេះ ដែលប៉ះពាល់ដល់ព្រះតម្រិះរបស់ព្រះជាម្ចាស់នៅពេលនោះ។ តើអ្នករាល់គ្នាមានមើលឃើញទេ? អ្នករាល់គ្នាប្រហែលជាមិនបានយកចិត្តទុកដាក់ខ្លាំងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា «ខ្ញុំបានស្បថដោយនាមរបស់ខ្ញុំហើយថា»។ អត្ថន័យនៃពាក្យនេះគឺ នៅពេលដែលព្រះជាម្ចាស់ថ្លែងព្រះបន្ទូលនេះ គឺទ្រង់ស្បថដោយអង្គទ្រង់ផ្ទាល់។ តើនៅពេលដែលមនុស្សស្បថ គេយកអ្វីមកស្បថ? ពួកគេយកមេឃមកស្បថ មានន័យថាពួកគេស្បថចំពោះព្រះជាម្ចាស់ ហើយយកព្រះជាម្ចាស់មកស្បថ។ មនុស្សប្រហែលជាពុំមានការយល់ដឹងច្រើនអំពីភាពអស្ចារ្យនៃការដែលព្រះជាម្ចាស់យកអង្គទ្រង់មកស្បថនោះឡើយ ប៉ុន្តែអ្នករាល់គ្នានឹងអាចយល់នៅពេលដែលខ្ញុំផ្ដល់នូវការបកស្រាយដ៏ត្រឹមត្រូវ។ ព្រះជាម្ចាស់មានអារម្មណ៍ឯកោ និងបាត់បង់ម្ដងទៀត ដោយសារតែទ្រង់ប្រឈមជាមួយនឹងមនុស្សម្នាក់ ដែលអាចស្ដាប់ឮព្រះបន្ទូលទ្រង់ ប៉ុន្តែមិនអាចយល់ពីព្រះហឫទ័យរបស់ទ្រង់។ ដោយអស់សង្ឃឹម ហើយអាចនិយាយបានថា ទ្រង់បានធ្វើកិច្ចការអ្វីមួយយ៉ាងធម្មតាបំផុតដោយមិនដឹងខ្លួន៖ ព្រះជាម្ចាស់បានដាក់ព្រះហស្តលើព្រះឱរាទ្រង់ ហើយហៅព្រះនាមទ្រង់ នៅពេលដែលកំពុងប្រទានព្រះពរនេះដល់លោកអ័ប្រាហាំ ហើយតាមរយៈការនេះ មនុស្សបានស្ដាប់ឮព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលថា «ខ្ញុំបានស្បថដោយនាមរបស់ខ្ញុំហើយថា»។ តាមរយៈសកម្មភាពរបស់ព្រះជាម្ចាស់ អ្នកប្រហែលជាគិតអំពីខ្លួនឯង។ នៅពេលដែលឯងដាក់ដៃលើដើមទ្រូងខ្លួនឯង ហើយនិយាយម្នាក់ឯង តើអ្នកដឹងច្បាស់ទេថា អ្នកកំពុងនិយាយពីអ្វីខ្លះ? តើកិរិយារបស់អ្នកស្មោះត្រង់ដែរឬទេ? តើអ្នកនិយាយដោយស្មោះត្រង់ចេញពីចិត្តរបស់អ្នកដែរឬទេ? ដូច្នេះ ត្រង់នេះយើងឃើញថា នៅពេលដែលព្រះជាម្ចាស់មានបន្ទូលទៅកាន់អ័ប្រាហាំ ព្រះអង្គមានបន្ទូលដោយស្មោះត្រង់ និងឥតលាក់លៀមឡើយ។ នៅក្នុងពេលដែលកំពុងមានបន្ទូល និងប្រទានពរដល់អ័ប្រាហាំ ព្រះជាម្ចាស់ក៏កំពុងមានបន្ទូលទៅកាន់អង្គឯងដែរ។ ទ្រង់កំពុងមានបន្ទូលប្រាប់អង្គឯងថា៖ ខ្ញុំនឹងប្រទានពរដល់អ័ប្រាហាំ ហើយធ្វើឲ្យកូនចៅរបស់គាត់មានចំនួនច្រើនដូចផ្កាយនៅលើមេឃ និងច្រើនដូចជាខ្សាច់នៅមាត់សមុទ្រ ដ្បិតគាត់បានស្ដាប់តាមព្រះបន្ទូលខ្ញុំ ហើយគាត់គឺជាមនុស្សម្នាក់ដែលខ្ញុំជ្រើសរើស។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «ខ្ញុំបានស្បថដោយនាមរបស់ខ្ញុំហើយថា» ព្រះជាម្ចាស់បានតាំងព្រះទ័យថា តាមរយៈអ័ប្រាហាំ ទ្រង់នឹងបង្កើតរាស្ត្ររើសតាំងអ៊ីស្រាអែល បន្ទាប់មក ទ្រង់នឹងដឹកនាំមនុស្សទាំងនេះទៅមុខយ៉ាងរហ័សជាមួយនឹងកិច្ចការរបស់ទ្រង់។ មានន័យថា ព្រះជាម្ចាស់នឹងធ្វើឲ្យកូនចៅរបស់អ័ប្រាហាំ ទទួលកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ រួចព្រះជាម្ចាស់បង្ហាញថា កិច្ចការនេះនឹងចាប់ផ្ដើមពីអ័ប្រាហាំ ព្រមទាំងបន្តនៅក្នុងកូនចៅរបស់អ័ប្រាហាំ នេះហើយគឺជាការទទួលស្គាល់ការដែលព្រះជាម្ចាស់ចង់សង្គ្រោះមនុស្ស។ អ្វីដែលអ្នករាល់គ្នានិយាយ តើមិនមែនជាការដែលទទួលបានព្រះពរទេឬអី? ចំពោះមនុស្ស គ្មានព្រះពរណាធំជាងនេះទៀតឡើយ អាចនិយាយបានថា នេះគឺជាការដែលមានពរបំផុត។ ព្រះពរដែលអ័ប្រាហាំបានទទួល មិនមែនជាការបង្កើនចំនួនកូនចៅរបស់គាត់ទេ ប៉ុន្តែជាការដែលព្រះជាម្ចាស់សម្រេចការគ្រប់គ្រងរបស់ទ្រង់ បញ្ជាបេសកកម្មរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់ក្នុងកូនចៅរបស់អ័ប្រាហាំ។ នេះមានន័យថា ព្រះពរដែលអ័ប្រាហាំទទួលបាន មិនមែនមួយរយៈខ្លីនោះទេ គឺ នៅតែបន្ត នៅពេលដែលផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់វិវឌ្ឍទៅមុខ។ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល នៅពេលដែលព្រះជាម្ចាស់ស្បថដោយនាមរបស់ទ្រង់ គឺទ្រង់បានធ្វើការតាំងព្រះទ័យជាស្រេចហើយ។ តើដំណើរការនៃការតាំងព្រះទ័យនេះពិតដែរឬទេ? តើនេះជាការតាំងព្រះទ័យពិតទេ? ព្រះជាម្ចាស់បានតាំងព្រះទ័យថា ចាប់ពីពេលនេះតទៅ ការប្រឹងប្រែងរបស់ទ្រង់ តម្លៃដែលទ្រង់បានបង់កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ សព្វសារពើរបស់ទ្រង់ ព្រមទាំងព្រះជន្មទ្រង់ផងនោះ នឹងត្រូវប្រទានឲ្យលោកអ័ប្រាហាំ និងកូនចៅរបស់លោកអ័ប្រាហាំ។ ដូច្នេះ ព្រះជាម្ចាស់ក៏តាំងព្រះទ័យថា ចាប់ពីមនុស្សមួយក្រុមនេះទៅ ព្រះអង្គនឹងស្ដែងចេញនូវទង្វើរបស់ទ្រង់ និងអនុញ្ញាតឲ្យមនុស្សមើលឃើញព្រះប្រាជ្ញាញាណ សិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់។
ការទទួលបានមនុស្សដែលស្គាល់ព្រះជាម្ចាស់ ហើយអាចធ្វើបន្ទាល់ពីព្រះអង្គ គឺជាការសព្វព្រះហឫទ័យចង់បានឥតប្រែប្រួលរបស់ព្រះជាម្ចាស់
ក្នុងពេលដែលទ្រង់កំពុងតែមានព្រះបន្ទូលមកកាន់អង្គឯង ព្រះជាម្ចាស់ក៏មានព្រះបន្ទូលទៅកាន់លោកអ័ប្រាហាំដែរ ប៉ុន្តែ ក្រៅពីការស្ដាប់ឮព្រះពរដែលព្រះជាម្ចាស់បានប្រទានឲ្យគាត់ តើលោកអ័ប្រាហាំអាចយល់អំពីការសព្វព្រះហឫទ័យចង់បានពិតប្រាកដរបស់ព្រះជាម្ចាស់ នៅក្នុងគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់ ក្នុងពេលនោះទេ? លោកមិនអាចទេ! ហេតុនេះ នៅពេលនោះ នៅពេលដែលព្រះជាម្ចាស់ស្បថដោយនាមរបស់ទ្រង់ ព្រះហឫទ័យរបស់ទ្រង់នៅតែឯកោ និងពេញដោយទុក្ខព្រួយដដែល។ នៅតែគ្មានមនុស្សណាម្នាក់អាចយល់ ឬជ្រួត ជ្រាបពីអ្វីដែលទ្រង់បម្រុង និងគ្រោងទុកនោះឡើយ។ នៅគ្រានោះ ពុំមាននរណាម្នាក់សោះ សូម្បីតែលោកអ័ប្រាហាំក៏មិនអាចទូលទៅកាន់ទ្រង់ដោយភាពជឿជាក់ដែរ រឹតតែគ្មាននរណាម្នាក់អាចសហការជាមួយព្រះអង្គ ក្នុងការធ្វើកិច្ចការដែលទ្រង់ត្រូវតែធ្វើនោះដែរ។ មើលពីក្រៅ ព្រះជាម្ចាស់ទទួលបានលោកអ័ប្រាហាំ គឺជាមនុស្សម្នាក់ដែល អាចស្ដាប់ព្រះបន្ទូលរបស់ទ្រង់បាន។ ប៉ុន្តែការពិត ចំណេះដឹងរបស់មនុស្សម្នាក់នេះអំពីព្រះជាម្ចាស់ ស្ទើរតែគ្មានសោះ។ ទោះបីព្រះជាម្ចាស់បានប្រទានពរដល់លោកអ័ប្រាហាំក៏ដោយ ក៏ព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅមិនទាន់ស្កប់ដែរ។ តើការដែលព្រះជាម្ចាស់មិនស្កប់ព្រះហឫទ័យ មានន័យដូចម្ដេច? មានន័យថា ការគ្រប់គ្រងរបស់ព្រះអង្គទើបតែចាប់ផ្ដើមប៉ុណ្ណោះ មានន័យថា មនុស្សដែលទ្រង់សព្វព្រះហឫទ័យចង់ទទួលបាន មនុស្សដែលព្រះអង្គសព្វព្រះហឫទ័យចង់ឃើញ មនុស្សដែលទ្រង់សព្វព្រះហឫទ័យ គឺនៅឆ្ងាយពីទ្រង់ដដែល ទ្រង់ត្រូវការពេលវេលា ទ្រង់ត្រូវរង់ចាំ ហើយទ្រង់ត្រូវអត់ធ្មត់។ ដ្បិតពេលនោះ ក្រៅពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គ្មាននរណាម្នាក់ដឹងថា ទ្រង់ត្រូវការអ្វី ទ្រង់ចង់ទទួលបានអ្វី ឬទ្រង់ប្រាថ្នាអ្វីនោះឡើយ។ ដូច្នេះ ក្នុងពេលជាមួយគ្នានោះ ព្រះជាម្ចាស់មានទាំងអារម្មណ៍រំភើប ហើយព្រះជាម្ចាស់ ក៏មានអារម្មណ៍ធ្ងន់ព្រះហឫទ័យដែរ។ ប៉ុន្តែ ព្រះអង្គមិនបានបង្អាក់ជំហានរបស់ទ្រង់ឡើយ ហើយទ្រង់នៅតែបន្តធ្វើផែនការជំហានបន្ទាប់នៃកិច្ចការដែលទ្រង់ត្រូវធ្វើ។
តើឯងរាល់គ្នាមើលឃើញអ្វីខ្លះ ក្នុងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះលោកអ័ប្រាហាំ? ព្រះជាម្ចាស់បានប្រទានព្រះពរលើសលប់ដល់លោកអ័ប្រាហាំ ដោយគ្រាន់តែលោកស្ដាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ថ្វីបើមើលពីក្រៅ រឿងនេះហាក់ដូចជារឿងធម្មតា ហើយតាមធម្មតា ក្នុងនេះយើងមើលឃើញព្រះហឫទ័យរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់ឲ្យតម្លៃជាពិសេសដល់ការស្ដាប់បង្គាប់ដែលមនុស្សមានចំពោះទ្រង់ ហើយរីករាយនឹងការយល់ដឹង និងភាពស្មោះត្រង់ ដែលមនុស្សមានចំពោះព្រះអង្គ។ តើព្រះជាម្ចាស់រីករាយនឹងភាពស្មោះត្រង់នេះខ្លាំងប៉ុនណា? ឯងរាល់គ្នាប្រហែលជាមិនដឹងទេថា ព្រះជាម្ចាស់រីករាយនឹងសេចក្ដីនេះខ្លាំងប៉ុនណា ហើយក៏ប្រហែលជាគ្មាននរណាម្នាក់ដឹងរឿងនេះដែរ។ ព្រះជាម្ចាស់បានប្រទានកូនប្រុសម្នាក់ដល់លោកអ័ប្រាហាំ រួច នៅពេលដែលកូននោះធំឡើង ព្រះជាម្ចាស់ក៏បង្គាប់ឲ្យលោកអ័ប្រាហាំថ្វាយកូនប្រុសម្នាក់នោះដល់ព្រះជាម្ចាស់វិញ។ លោកអ័ប្រាហាំបានធ្វើទៅតាមន័យពាក្យនៃសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ លោកស្ដាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយភាពស្មោះត្រង់របស់លោកបានធ្វើឲ្យព្រះជាម្ចាស់រំភើបព្រះហឫទ័យ ហើយក៏ត្រូវបានព្រះជាម្ចាស់ឲ្យតម្លៃដែរ។ តើព្រះជាម្ចាស់ឲ្យតម្លៃសេចក្ដីនេះខ្លាំងប៉ុនណា? ហើយហេតុអ្វីក៏ព្រះជាម្ចាស់ឲ្យតម្លៃសេចក្ដីនេះម្ល៉េះ? នៅពេលមួយដែលពុំមាននរណាម្នាក់យល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬយល់ពីព្រះហឫទ័យរបស់ទ្រង់ លោកអ័ប្រាហាំបានធ្វើរឿងមួយដែលបានធ្វើឲ្យរញ្ជួយស្ថានសួគ៌ និងធ្វើឲ្យផែនដីរង្គើផង ហើយការនេះក៏បានធ្វើឲ្យព្រះជាម្ចាស់មានអារម្មណ៍ស្កប់ស្កល់ប្លែកខុសពីមុន និងបានធ្វើឲ្យព្រះជាម្ចាស់មានក្ដីអំណរចំពោះការទទួលបានមនុស្សម្នាក់ដែលអាចស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់។ ព្រះទ័យស្កប់ស្កល់ និងក្ដីអំណរនេះបានមកពីមនុស្សដែលកើតមកពីព្រះហស្តរបស់ព្រះជាម្ចាស់ និងជា «យញ្ញបូជា» ដំបូង ដែលមនុស្សបានថ្វាយដល់ព្រះជាម្ចាស់ នោះហើយគឺជាសេចក្ដីដែលព្រះជាម្ចាស់ឲ្យតម្លៃបំផុត តាំងពីគ្រាដែលមនុស្សត្រូវបានបង្កើតមក។ ព្រះជាម្ចាស់បានរង់ចាំយញ្ញបូជានេះយ៉ាងលំបាក ហើយទ្រង់បានចាត់ទុកវាជាអំណោយដ៏សំខាន់បំផុតដំបូងគេបង្អស់ពីមនុស្សដែលទ្រង់បានបង្កើតមក។ វាបង្ហាញដល់ព្រះជាម្ចាស់នូវផលដំបូលនៃការប្រឹងប្រែង និងជាផលនៃតម្លៃដែលទ្រង់បានបង់ ហើយវាអនុញ្ញាតឲ្យទ្រង់មើលឃើញសេចក្ដីសង្ឃឹមនៅក្នុងមនុស្សជាតិ។ បន្ទាប់មក ព្រះជាម្ចាស់ក៏កាន់តែចង់បានមនុស្សបែបនេះមួយក្រុមទៀត ដើម្បីបានជាគ្នាជាមួយនឹងទ្រង់ ប្រព្រឹត្តនឹងទ្រង់ដោយភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់នឹងទ្រង់ដោយភាពស្មោះត្រង់។ ព្រះជាម្ចាស់ថែមទាំងសង្ឃឹមថា លោកអ័ប្រាហានឹងរស់នៅបានយូរ ដ្បិតទ្រង់ចង់មានមនុស្សដែលមានចិត្តដូចលោកអ័ប្រាហាំបាននៅជាគ្នាជាមួយទ្រង់ ហើយនៅជាមួយនឹងទ្រង់ នៅពេលទ្រង់បន្តកិច្ចការគ្រប់គ្រងរបស់ទ្រង់។ មិនថាព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានក៏ដោយ ក៏នោះគ្រាន់តែជាការចង់បានមួយ គ្រាន់តែជាព្រះតម្រិះមួយប៉ុណ្ណោះ ដ្បិតលោកអ័ប្រាហាំ គ្រាន់តែជាមនុស្សដែលអាចស្ដាប់តាមទ្រង់ ហើយគ្មានការយល់ដឹង ឬគ្មានចំណេះដឹងអំពីព្រះជាម្ចាស់សូម្បីបន្តិចសោះឡើយ។ លោកអ័ប្រាហាំ គឺជាមនុស្សម្នាក់ដែលខ្វះមិនដល់បទដ្ឋាននៃសេចក្ដីតម្រូវដែលព្រះជាម្ចាស់មានចំពោះមនុស្សទេ ពោលគឺ៖ ការស្គាល់ព្រះជាម្ចាស់ ការដែលអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ និងការដែលមានគំនិតតែមួយជាមួយនឹងព្រះជាម្ចាស់។ ដូច្នេះ លោកអ័ប្រាហាំមិនអាចដើរជាមួយព្រះជាម្ចាស់បានឡើយ។ នៅក្នុងការដែលលោកអ័ប្រាហាំថ្វាយអ៊ីសាកជាយញបូជា ព្រះជាម្ចាស់បានឃើញភាពស្មោះត្រង់ និងការស្ដាប់បង្គាប់របស់លោកអ័ប្រាហាំ និងបានឃើញថា លោកបានទ្រាំនឹងការដែលព្រះជាម្ចាស់ល្បងលលោកបាន។ ទោះបីជាព្រះជាម្ចាស់បានទទួលភាពស្មោះត្រង់ និងការស្ដាប់បង្គាប់របស់លោក តែលោកក៏នៅតែមិនស័ក្ដិសមនឹងធ្វើជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ មិនសមធ្វើជាមនុស្សដែលស្គាល់ និងយល់ពីព្រះជាម្ចាស់ និងជាមនុស្សដែលស្គាល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ លោករឹតតែមិនមែនជាមនុស្សដែលមានគំនិតតែមួយជាមួយព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់។ ដូច្នេះ ក្នុងព្រះហឫទ័យព្រះជាម្ចាស់ គឺទ្រង់នៅតែឯកោ និងខ្វល់ខ្វាយដដែល។ កាលណាព្រះជាម្ចាស់រឹតតែឯកោ និងខ្វល់ខ្វាយ ទ្រង់ក៏រឹតតែត្រូវបន្តការគ្រប់គ្រងរបស់ទ្រង់កាន់តែឆាប់ និងអាចសម្រាំង ហើយទទួលយកមនុស្សមួយក្រុម ដើម្បីសម្រេចផែនការគ្រប់គ្រងរបស់ទ្រង់ និងសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់កាន់តែឆាប់ តាមដែលអាចធ្វើទៅបាន។ នេះជាសេចក្ដីប្រាថ្នាដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ ហើយសេចក្ដីប្រាថ្នានេះក៏នៅតែមិនប្រែប្រួល តាំងពីដើមដំបូង ដរាបដល់សព្វថ្ងៃ។ ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សនៅគ្រាដើមដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានអ្នកមានជ័យជម្នះមួយក្រុម ជាក្រុមមនុស្សដែលនឹងដើរជាមួយទ្រង់ និងអាចយល់ អាចស្គាល់ អាចជ្រួតជ្រាបពីនិស្ស័យរបស់ទ្រង់។ សេចក្ដីប្រាថ្នារបស់ព្រះជាម្ចាស់នេះ មិនដែលប្រែប្រួលឡើយ។ ទោះបីជាទ្រង់ត្រូវរង់ចាំយូរយ៉ាងណា ទោះបីជាផ្លូវខាងមុខលំបាកយ៉ាងណា ហើយទោះជាវត្ថុបំណងដែលព្រះអង្គចង់បាននោះនៅឆ្ងាយខ្លាំងប៉ុនណាក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលផ្លាស់ប្ដូរ ឬបោះបង់ក្ដីរំពឹងដែលទ្រង់មានចំពោះមនុស្សដែរ។ ឥឡូវនេះ ខ្ញុំបាននិយាយប្រាប់សេចក្ដីរួចនេះហើយ តើអ្នករាល់គ្នាដឹងពីអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានទេ? ប្រហែលជាអ្វីដែលអ្នករាល់គ្នាបានដឹងនោះ មិនជ្រាលជ្រៅពេកទេ តែវាគង់តែនឹងមកដល់សន្សឹមៗទេ!
ក្នុងអំឡុងពេលជាមួយគ្នាដែលលោកអ័ប្រាហាំបានរស់នៅនោះ ព្រះជាម្ចាស់បានបំផ្លាញទីក្រុងមួយ។ ទីក្រុងនេះឈ្មោះថា សូដុម។ គ្មានអ្វីសង្ស័យទេ មនុស្សជាច្រើនសុទ្ធត ដឹងរឿងក្រុងសូដុម តែគ្មាននរណាម្នាក់ដឹងពីព្រះតម្រិះរបស់ព្រះជាម្ចាស់ ដែលបង្កើតជាសាវតានៃការបំផ្លាញទីក្រុងនេះទេ។
ដូច្នេះថ្ងៃនេះ តាមរយៈការជជែកគ្នាទៅមករវាងព្រះជាម្ចាស់ និងលោកអ័ប្រាហាំ ខាងក្រោមនេះ យើងនឹងសិក្សាពីព្រះតម្រិះរបស់ទ្រង់នៅគ្រានោះ ហើយយើងក៏សិក្សាអំពីនិស្ស័យរបស់ទ្រង់ដែរ។ បន្ទាប់មក យើងនឹងអានអត្ថបទគម្ពីរខាងក្រោម។
ខ. ព្រះជាម្ចាស់ត្រូវតែបំផ្លាញក្រុមសូដុម
លោកុប្បត្តិ ១៨:២៦ រួចព្រះយេហូវ៉ាមានបន្ទូលថា ប្រសិនបើខ្ញុំឃើញមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុងសូដុម នោះខ្ញុំនឹងទុកជីវិតដល់មនុស្សអស់នៅក្នុងទីក្រុងនេះ ដោយយល់ដល់អ្នកទាំងនោះ។
លោកុប្បត្តិ ១៨:២៩ រួចលោកក៏ទូលទៅទ្រង់ម្ដងទៀត ហើយនិយាយថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែសែសិបនាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនធ្វើទោសគេទេ ដោយយល់ដល់មនុស្សសុចរិតសែសិបនាក់នោះ។
លោកុប្បត្តិ ១៨:៣០ រួចលោកទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែសាមសិបនាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនធ្វើទោសគេទេ ដោយយល់ដល់មនុស្សសុចរិតសាមសិបនាក់នោះ។
លោកុប្បត្តិ ១៨:៣១ រួចលោកទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែម្ភៃនាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនបំផ្លាញក្រុងនេះទេ ដោយយល់ដល់មនុស្សសុចរិតម្ភៃនាក់នោះ។
លោកុប្បត្តិ ១៨:៣២ រួចលោកទូលថា ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែដប់នាក់ទេ។ រួចទ្រង់ក៏តបថា ខ្ញុំនឹងមិនបំផ្លាញក្រុងនេះទេ ដោយយល់ដល់មនុស្សសុចរិតដប់នាក់នោះ។
មានសម្រង់អត្ថបទមួយចំនួនតូចដែលខ្ញុំបានជ្រើសរើសពីព្រះគម្ពីរ។ អត្ថបទ ទាំងនោះមិនពេញលេញ ដូចកំណែដើមទេ។ ប្រសិនបើអ្នករាល់គ្នា ចង់ឃើញអត្ថបទដើម អ្នកអាចបើកអត្ថបទទាំងនោះមើលនៅក្នុងព្រះគម្ពីរខ្លួនឯងបាន ដើម្បីចំណេញពេលវេលា ខ្ញុំបានរំលងនូវចំណែកខ្លឹមសារដើម។ នៅក្នុងនេះ ខ្ញុំមានអត្ថបទ និងប្រយោគសំខាន់មួយចំនួនដែលបានសម្រិតសម្រាំងរួច ដោយដកចេញនូវប្រយោគខ្លះដែលពុំមានពាក់ព័ន្ធនឹងការប្រកបគ្នារបស់យើងនៅថ្ងៃនេះ។ ក្នុងអត្ថបទ និងខ្លឹមសារដែលយើងជជែកគ្នា យើងផ្ដោតរំលងសេចក្ដីពិស្ដារពីសាច់រឿង និងកិរិយារបស់មនុស្សនៅក្នុងសាច់រឿង ផ្ទុយទៅវិញ យើងនិយាយតែអំពីអ្វីដែលជាព្រះតម្រិះ និងគំនិតរបស់ព្រះជាម្ចាស់នៅគ្រានោះ។ នៅក្នុងព្រះតម្រិះ និងគំនិតរបស់ព្រះជាម្ចាស់ យើងនឹងមើលឃើញនិស្ស័យរបស់ព្រះជាម្ចាស់ ហើយតាមរយៈអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ យើងនឹងមើលឃើញព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ ហើយយើងនឹងសម្រេចនូវគោលបំណងរបស់យើងនៅក្នុងនេះឲ្យបាន។
ព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់តែចំពោះអស់អ្នកណាដែលអាចស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់ ហើយដើរតាមសេចក្ដីបង្គាប់របស់ទ្រង់ប៉ុណ្ណោះ
អត្ថបទខាងលើ មានពាក្យគន្លឹះជាច្រើនគឺ៖ ចំនួន។ ដំបូង ព្រះយេហូវ៉ាមានព្រះបន្ទូលថា ប្រសិនបើទ្រង់ឃើញមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុង នោះទ្រង់នឹងទុកទីក្រុងទាំងមូល មានន័យថា ទ្រង់នឹងមិនបំផ្លាញទីក្រុងនេះទេ។ តាមការពិត តើមានមនុស្សសុចរិតហាសិបនាក់នៅក្នុងក្រុមសូដុមទេ? គ្មានទេ។ ក្រោយមក មិនយូរប៉ុន្មាន តើលោកអ័ប្រាហាំទូលអ្វីខ្លះទៅកាន់ព្រះជាម្ចាស់? លោកទូលថាថា ប្រហែលជាឃើញមានតែសែសិបនាក់ទេ នៅទីនោះ? រួចព្រះជាម្ចាស់មានបន្ទូលថា ខ្ញុំនឹងមិនបំផ្លាញវាទេ។ បន្ទាប់មក លោកអ័ប្រាហាំទូលថា ប្រហែលជាមានតែសាមសិបនាក់ទេ? ព្រះជាម្ចាស់មានបន្ទូលថា ខ្ញុំនឹងមិនបំផ្លាញវាទេ។ ចុះបើមានតែម្ភៃនាក់? ខ្ញុំនឹងមិនបំផ្លាញវាទេ។ ចុះបើដប់នាក់? ខ្ញុំនឹងមិនបំផ្លាញវាទេ។ ការពិត តើមានមនុស្សសុចរិតដប់នាក់នៅក្នុងក្រុងនេះទេ? គ្មានដប់នាក់ទេ គឺមានតែម្នាក់ប៉ុណ្ណោះ។ ម្នាក់នោះគឺលោកឡុត។ នៅពេលនោះ មានមនុស្សសុចរិតតែម្នាក់គត់ក្នុងក្រុងសូដុម ប៉ុន្តែ តើព្រះជាម្ចាស់តឹងតែងពេក ឬតម្រូវដាច់ខាតពេក នៅពេលដែលនិយាយដល់ចំនួននេះមែនទេ? ទេ ព្រះអង្គពុំមែនបែបនេះទេ! ដូច្នេះហើយ នៅពេលដែលមនុស្សនៅតែសួរថា «ចុះបើមានតែ សែសិបនាក់?» «ចុះបើមានតែសាមសិបនាក់?» គាត់ទម្លាក់ដល់ត្រឹម «ចុះបើមានតែដប់នាក់?» ព្រះជាម្ចាស់មានបន្ទូលថា «ប្រសិនបើមានតែដប់នាក់ ក៏ខ្ញុំនឹងមិនបំផ្លាញក្រុងនេះដែរ ខ្ញុំនឹងទុកវា ហើយលើកលែងទោសដល់មនុស្សផ្សេងទៀតក្រៅពីមនុស្សដប់នាក់នេះផង»។ ប្រសិនបើមានមនុស្សសុចរិតតែដប់នាក់ នោះល្មមគួរឲ្យ អាណិតហើយ តែមែនទែនទៅមនុស្សសុចរិតនៅក្នុងក្រុងសូដុមមានមិនដល់ចំនួននោះទេ។ ដូច្នេះ អ្នកឃើញទេ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អំពើបាប និងសេចក្ដីអាក្រក់របស់មនុស្សក្នុងទីក្រុងនេះ វាហួសល្បត់ដល់ថ្នាក់ព្រះជាម្ចាស់លែងមានជម្រើសអ្វីផ្សេង ក្រៅតែពីបំផ្លាញពួកគេឡើយ។ តើព្រះជាម្ចាស់មានន័យដូចម្ដេច នៅពេលដែលទ្រង់មានព្រះបន្ទូលថា ទ្រង់នឹងមិនបំផ្លាញក្រុងនេះទេ ប្រសិនបើមានមនុស្សសុចរិតហាសិបនាក់? ចំនួននេះមិនសំខាន់ចំពោះព្រះជាម្ចាស់ទេ។ អ្វីដែលសំខាន់គឺ ទីក្រុងនេះមានមនុស្សសុចរិតដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានដែរឬអត់។ ប្រសិនបើទីក្រុង នេះមានមនុស្សសុចរិតតែម្នាក់ ព្រះជាម្ចាស់មុខជាមិនអនុញ្ញាតឲ្យពួកគេវេទនា ដោយសារតែការបំផ្លាញរបស់ទ្រង់ចំពោះទីក្រុងនេះឡើយ។ តើនេះមានន័យដូចម្ដេច? ទោះបីជាព្រះជាម្ចាស់នឹងបំផ្លាញ ឬមិនបំផ្លាញទីក្រុងនេះក្ដី ហើយទោះបីជាក្នុងទីក្រុងនេះ មានមនុស្សសុចរិតប៉ុន្មាននាក់ក្ដី ចំពោះព្រះជាម្ចាស់ ទីក្រុងដែលពោរពេញដោយអំពើបាបនេះ ត្រូវបណ្ដាសារ និងគួរឲ្យខ្លាចណាស់ ថែមទាំងគួរតែវិនាស គួរតែរលាយបាត់ពីព្រះនេត្ររបស់ព្រះជាម្ចាស់ ខណៈដែលមនុស្សសុចរិតគួរនៅមានវិញ។ មិនថាយុគសម័យណា មិនថាការវិវឌ្ឍរបស់មនុស្សដល់ដំណាក់កាលណា ក៏ឥរិយាបថរបស់ព្រះជាម្ចាស់មិនប្រែប្រួលដែរ៖ ទ្រង់ស្អប់សេចក្ដីអាក្រក់ ហើយខ្វល់ខ្វាយចំពោះមនុស្សដែលសុចរិតនៅក្នុងព្រះនេត្រទ្រង់។ ឥរិយាបថច្បាស់លាស់របស់ព្រះជាម្ចាស់នេះ ក៏ជាការបើកសម្ដែងពីសារជាតិរបស់ព្រះជាម្ចាស់ដែរ។ ដោយសារគ្មានមនុស្សសុចរិតម្នាក់សោះនៅក្នុងទីក្រុងនេះ ទើបព្រះជាម្ចាស់លែងរារែកតទៅទៀត។ លទ្ធផលចុងក្រោយ គឺក្រុងសូដុមត្រូវវិនាសដោយចៀសមិនរួច។ តើអ្នករាល់គ្នាមើលឃើញអ្វីខ្លះនៅក្នុងរឿង នេះ? នៅសម័យនោះ ព្រះជាម្ចាស់នឹងមិនបំផ្លាញក្រុងនោះទេ ប្រសិនបើមានមនុស្សសុចរិតតែហាសិបនាក់នៅក្នុងក្រុងនោះ ទ្រង់ក៏មិនបំផ្លាញវាដែរ ប្រសិនបើមានមនុស្សសុចរិតតែដប់នាក់ មានន័យថា ព្រះជាម្ចាស់នឹងសម្រេចអត់ទោស ហើយអធ្យាស្រ័យចំពោះមនុស្សជាតិ ឬធ្វើកិច្ចការណែនាំ ដ្បិតមានមនុស្សតិចតួចប៉ុណ្ណោះដែលអាចគោពកោតខ្លាច និងថ្វាយបង្គំទ្រង់។ ព្រះជាម្ចាស់ឲ្យតម្លៃចំពោះទង្វើសុចរិតរបស់មនុស្សណាស់ ទ្រង់ឲ្យតម្លៃខ្ពស់ចំពោះមនុស្សដែលអាចថ្វាយបង្គំទ្រង់ ហើយទ្រង់ក៏ឲ្យតម្លៃខ្ពស់ដល់មនុស្សដែលអាចធ្វើទង្វើល្អ នៅចំពោះព្រះអង្គដែរ។
តាំងពីសម័យដើមដំបូងបង្អស់មកទល់នឹងបច្ចុប្បន្ន តើអ្នករាល់គ្នាធ្លាប់អានអំពីការដែលជាម្ចាស់មានបន្ទូលប្រាប់ពីសេចក្ដីពិត ឬមានបន្ទូលអំពីផ្លូវរបស់ព្រះជាម្ចាស់ដល់មនុស្សណាម្នាក់ក្នុងព្រះគម្ពីរដែរឬទេ? ទេ គ្មានទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅកាន់មនុស្សដែលយើងអាននេះ គឺមានតែប្រាប់មនុស្សពីអ្វីដែលត្រូវធ្វើប៉ុណ្ណោះ។ អ្នកខ្លះក៏បានចេញទៅ ហើយធ្វើតាម អ្នកខ្លះក៏មិនធ្វើតាម អ្នកខ្លះក៏ជឿ ហើយអ្នកខ្លះក៏មិនជឿ។ មានតែប៉ុណ្ណឹង។ ដូច្នេះ មនុស្សសុចរិតនៅសម័យនោះ គឺមនុស្សសុចរិតនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ ត្រឹមតែជាមនុស្សដែលអាចស្ដាប់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើតាមបញ្ញត្តិរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ ពួកគេជាអ្នកបម្រើដែលអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្នុងចំណោមមនុស្ស។ តើមនុស្សបែបនេះអាចហៅថាជាមនុស្សដែលស្គាល់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេអាចត្រូវគេហៅ ថាជាមនុស្សដែលព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍ដែរឬទេ? អត់ទេ ពួកគេមិនអាចហៅថាជាមនុស្សបែបនោះឡើយ! ដូច្នេះមិនថាចំនួនពួកគេប៉ុន្មាននាក់នោះទេ នៅចំពោះព្រះជាម្ចាស់ តើមនុស្សទាំងនេះសមនឹងហៅថាជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ដែរទេ? តើពួកគេអាចហៅថាជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ដែរឬទេ? ច្បាស់ជាមិនអាចទេ! ពួកគេច្បាស់ជាមិនសមនឹងហៅថាជាមនុស្សជំនិត និងជាស្មរបន្ទាល់ទេ។ ហេតុនេះ តើព្រះជាម្ចាស់ហៅមនុស្សបែបនេះថាជាអ្វី? នៅក្នុងព្រះគម្ពីរ គឺគិតត្រឹមអត្ថបទគម្ពីរដែលយើងទើបតែអាន មានឧទាហរណ៍ជាច្រើនដែលព្រះជាម្ចាស់ហៅពួកគេថា «អ្នកបម្រើរបស់ខ្ញុំ»។ មានន័យថា គ្រានោះ នៅចំពោះព្រះនេត្រព្រះជាម្ចាស់ មនុស្សសុចរិតទាំងនេះ គឺជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ពួកគេគឺជាមនុស្សដែលបានបម្រើព្រះជាម្ចាស់នៅលើផែនដី។ ហើយតើព្រះជាម្ចាស់ព្រះតម្រិះបែបណា ចំពោះការហៅបែបនេះ? ហេតុអ្វីបានជាទ្រង់ហៅពួកគេដូច្នេះ? តើព្រះជាម្ចាស់មានបទដ្ឋានក្នុងព្រះហឫទ័យរបស់ទ្រង់ សម្រាប់ការហៅដែលទ្រង់ប្រើសម្រាប់មនុស្សទេ? ទ្រង់ប្រាកដជាមាន។ ព្រះជាម្ចាស់មានបទដ្ឋានជាច្រើន ទោះបីជាទ្រង់ហៅពួកគេថាជាមនុស្សសុចរិត គ្រប់លក្ខណ៍ ទៀងត្រង់ ឬជាអ្នកបម្រើក្ដី។ នៅពេលដែលទ្រង់ហៅមនុស្សម្នាក់ថា គឺជាអ្នកបម្រើរបស់ទ្រង់ គឺទ្រង់ជឿមោះមុតថា មនុស្សម្នាក់នេះអាចទទួលអ្នកនាំសាររបស់ទ្រង់បាន អាចធ្វើតាមសេចក្ដីបង្គាប់របស់ទ្រង់បាន និងអាចអនុវត្តអ្វីដែលបង្គាប់មកតាមអ្នកនាំសាររបស់ទ្រង់បាន។ តើមនុស្សម្នាក់នេះអនុវត្តអ្វីខ្លះ? ពួកគេអនុវត្តនូវអ្វីដែលព្រះជាម្ចាស់ បង្គាប់ឲ្យមនុស្សធ្វើ ហើយអនុវត្តនៅលើផែនដី។ នៅគ្រានោះ តើអ្វីដែលព្រះជាម្ចាស់បង្គាប់ឲ្យមនុស្សធ្វើ និងអនុវត្តនៅលើផែនដី អាចហៅថាជាមាគ៌ារបស់ព្រះជាម្ចាស់ដែរឬទេ? ទេ មិនអាចទេ។ ដ្បិតនៅគ្រានោះ ព្រះជាម្ចាស់បង្គាប់ឲ្យមនុស្សធ្វើតែកិច្ចការងាយៗតិចតួចណាស់ ទ្រង់មានបន្ទូលជាសេចក្ដីបង្គាប់ងាយៗតិចតួច ដោយមានបន្ទូលប្រាប់ឲ្យមនុស្សធ្វើតែកិច្ចការនេះ ឬកិច្ចការនោះប៉ុណ្ណោះ និងគ្មានអ្វីលើសពីនេះឡើយ។ ព្រះជាម្ចាស់កំពុងធ្វើការតាមផែនការរបស់ទ្រង់ ដ្បិតនៅគ្រានោះ មានលក្ខខណ្ឌជាច្រើនដែលមិនទាន់មានវត្តមាន ពេលវេលាមិនទាន់ដល់ ហើយមនុស្សជាតិពិបាកទទួលមាគ៌ារបស់ព្រះជាម្ចាស់ណាស់ ដូច្នេះមាគ៌ារបស់ព្រះជាម្ចាស់ ក៏មិនទាន់ត្រូវបានបញ្ចេញមកពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់បានឃើញមនុស្សសុចរិតដែលទ្រង់មានបន្ទូល ជាមនុស្សដែលយើងឃើញក្នុងនេះថាជាអ្នកបម្រើរបស់ទ្រង់ ទោះបីជាសាមសិប ឬម្ភៃនាក់ក្ដី។ នៅពេលដែលអ្នកនាំសាររបស់ព្រះជាម្ចាស់មកសណ្ឋិតលើអ្នកបម្រើទាំងនេះ ពួកគេនឹងអាចទទួលសារទាំងនោះ និងធ្វើតាមសេចក្ដីបង្គាប់ ហើយប្រព្រឹត្តតាមពាក្យរបស់អ្នកនាំសារនោះបាន។ ច្បាស់ណាស់ នេះគឺជាអ្វីដែលគួរតែត្រូវបានធ្វើ និងទទួលបាន ដោយមនុស្សដែលជាអ្នកបម្រើនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ប្រិតប្រៀងក្នុងការដែលទ្រង់ហៅមនុស្សណាស់។ ទ្រង់មិនហៅពួកគេជាអ្នកបម្រើទ្រង់ទេ ដ្បិតពួកគេប្រៀបដូចជាអ្នករាល់គ្នានៅពេលនេះដែរ ពីព្រោះពួកគេបានស្ដាប់ឮការអធិប្បាយច្រើន ដឹងពីអ្វីដែលព្រះជាម្ចាស់បម្រុងនឹងធ្វើ យល់ច្រើនអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងជ្រួតជ្រាបអំពីផែនការគ្រប់គ្រងរបស់ទ្រង់ ប៉ុន្តែ ដោយសារពួកគេមានភាពស្មោះត្រង់ក្នុងភាពជាមនុស្សរបស់ពួកគេ ហើយពួកគេអាចអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះនៅពេលដែលព្រះជាម្ចាស់បង្គាប់ពួកគេ ពួកគេអាចលះបង់អ្វីដែលពួកគេកំពុងតែធ្វើ រួចអនុវត្តអ្វីដែលព្រះជាម្ចាស់បានបង្គាប់។ ដូច្នេះ ចំពោះព្រះជាម្ចាស់ អត្ថន័យមួយផ្សេងទៀតនៃងារជាអ្នកបម្រើ គឺពួកគេបានរួមសហការជាមួយនឹងកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយទោះបីជាពួកគេមិនមែនជាអ្នកនាំសាររបស់ព្រះជាម្ចាស់ ក៏ពួកគេជាអ្នកប្រតិបត្តិ និងជាអ្នកអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅលើផែនដីដែរ។ ពេលនោះ អ្នកឃើញថា អ្នកបម្រើ ឬមនុស្សសុចរិតទាំងនោះ ស្ពាយបន្ទុកដ៏ធំនៅក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់បម្រុងចាប់ផ្ដើមធ្វើនៅលើផែនដី មិនអាចធ្វើដោយគ្មានមនុស្សសហការជាមួយព្រះអង្គបានឡើយ ហើយតួនាទីដែលត្រូវបំពេញដោយអ្នកបម្រើរបស់ព្រះជាម្ចាស់ គឺមិនអាចជំនួសដោយអ្នកនាំសាររបស់ព្រះជាម្ចាស់ឡើយ។ ភារកិច្ចនីមួយៗដែលព្រះជាម្ចាស់បង្គាប់ដល់អ្នកបម្រើទាំងអស់នេះ មានសារៈសំខាន់ចំពោះព្រះអង្គណាស់ ដូច្នេះហើយ ទ្រង់មិនអាចបាត់បង់ពួកគេបានទេ។ គ្មានកិច្ចសហការរបស់អ្នកបម្រើជាមួយនឹងព្រះជាម្ចាស់ កិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សជាតិមុខជានៅទ្រឹង ហើយលទ្ធផលនៃផែនការគ្រប់គ្រង និងសេចក្ដីសង្ឃឹមរបស់ព្រះជាម្ចាស់ នឹងទៅជាអាសារឥតការ។
ព្រះជាម្ចាស់មានពេញដោយសេចក្ដីមេត្តាករុណាយ៉ាងបរិបូរចំពោះមនុស្សដែលទ្រង់យកព្រះហឫទ័យទុកដាក់ ហើយមានពេញដោយសេចក្ដីក្រោធលើសលប់ចំពោះមនុស្សដែលទ្រង់ស្អប់ និងបដិសេធ
នៅក្នុងរឿងក្នុងព្រះគម្ពីរ តើមានអ្នកបម្រើរបស់ព្រះជាម្ចាស់ដប់នាក់ នៅក្នុងក្រុងសូដុមទេ? ទេ គ្មានទេ! តើទីក្រុងនេះសមនឹងឲ្យព្រះជាម្ចាស់ទុកជីវិតឲ្យទេ? នៅក្នុងក្រុងនេះ មានមនុស្សម្នាក់គត់គឺ លោកឡុត ដែលបានទទួលអ្នកនាំសាររបស់ព្រះជាម្ចាស់។ ន័យនេះបញ្ជាក់ថា នៅក្នុងក្រុងនេះមានអ្នកបម្រើរបស់ព្រះជាម្ចាស់តែម្នាក់គត់ ដូច្នេះហើយព្រះជាម្ចាស់គ្មានជម្រើសផ្សេង ក្រៅតែពីសង្គ្រោះលោកឡុត និងបំផ្លាញក្រុងសូដុមចោលនោះទេ។ ការដោះដូររវាងអ័ប្រាហាំ និងព្រះជាម្ចាស់ដែលបានលើកឡើងខាងលើ អាចមើលទៅសាមញ្ញ ប៉ុន្តែវាបង្ហាញអត្ថន័យជ្រាលជ្រៅណាស់៖ មានគោលការណ៍ចំពោះសកម្មភាពរបស់ព្រះជាម្ចាស់ ហើយមុនធ្វើការសម្រេចព្រះទ័យ ទ្រង់នឹងចំណាយពេលយ៉ាងយូរ ដើម្បី សង្កេត និងព្រះតម្រិះទុក ទ្រង់ដាច់ខាតមិនធ្វើការសម្រេចព្រះទ័យ ឬក៏ធ្វើការសន្និដ្ឋាន មុនពេលវេលាមកដល់នោះទេ។ ការដោះដូររវាងអ័ប្រាហាំ និងព្រះជាម្ចាស់បង្ហាញឲ្យយើងឃើញថា ការដែលព្រះជាម្ចាស់សម្រេចព្រះទ័យបំផ្លាញក្រុងសូដុម គឺមិនខុសទេ សូម្បីតែបន្តិច ដ្បិតព្រះជាម្ចាស់ជ្រាបជាស្រេចហើយថា នៅក្នុងទីក្រុងនេះគ្មានមនុស្សសុចរិតសែសិបនាក់ សាមសិបនាក់ ឬម្ភៃនាក់នោះឡើយ។ សូម្បីតែដប់នាក់ក៏មិនមានផង។ មនុស្សសុចរិតតែម្នាក់គត់នៅក្នុងក្រុងនេះគឺ លោកឡុត។ អ្វីៗគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងក្រុងសូដុម និងស្ថានការណ៍នានានៅក្នុងទីក្រុងនេះ ត្រូវបានសង្កេតមើលដោយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ជ្រាបរឿងនេះច្បាស់ ដូចជាស្គាល់ព្រះហស្តរបស់ទ្រង់ផ្ទាល់ដែរ។ ដូច្នេះ ការសម្រេចព្រះទ័យរបស់ទ្រង់ គឺមិនអាចខុសឡើយ។ ផ្ទុយទៅវិញ ប្រៀបធៀបនឹងភាពពេញដោយព្រះចេស្ដារបស់ព្រះជាម្ចាស់ មនុស្សស្ពឹកស្រពន់ខ្លាំង ល្ងីល្ងើ និងល្ងង់ខ្លៅខ្លាំង គិតគូរមិនបានវែងឆ្ងាយ។ នេះគឺជាអ្វីដែលយើងមើលឃើញនៅក្នុងការសន្ទនារវាងលោកអ័ប្រាហាំ និងព្រះជាម្ចាស់។ ព្រះជាម្ចាស់បញ្ចេញនិស្ស័យរបស់ទ្រង់តាំងពីគ្រាដើមដំបូង រហូតមកទល់សព្វថ្ងៃនេះ។ ក្នុងនេះក៏មាននិស្ស័យរបស់ព្រះជាម្ចាស់ដែលយើងគួរមើលឃើញដូចគ្នាដែរ។ ចំនួនសាមញ្ញនោះទេ វាមិនបង្ហាញពីអ្វីទាំងអស់ ប៉ុន្តែ នៅក្នុងនេះមានការបង្ហាញចេញមួយដ៏សំខាន់ ស្ដីអំពីនិស្ស័យរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមិនបំផ្លាញក្រុងនេះទេ ដោយសារតែមនុស្សសុចរិតហាសិបនាក់។ តើនេះមកពីព្រះគុណរបស់ព្រះជាម្ចាស់ឬ? ឬក៏មកពីសេចក្ដីស្រឡាញ់ និងការអធ្យាស្រ័យរបស់ព្រះអង្គ? តើអ្នករាល់គ្នាធ្លាប់ឃើញនិស្ស័យបែបនេះរបស់ព្រះជាម្ចាស់ដែរឬទេ? ទោះបីជាមានមនុស្សសុចរិតត្រឹមតែដប់នាក់ ក៏ព្រះជាម្ចាស់មិនបំផ្លាញក្រុងនោះដែរ ដោយសារតែមនុស្សសុចរិតទាំងដប់នាក់នោះ។ តើនេះមកការអធ្យាស្រ័យ និងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់មែន ឬមិនមែន? ដោយសារសេចក្ដីមេត្តាករុណា ការអធ្យាស្រ័យ និងការយកព្រះទ័យទុកដាក់ដល់មនុស្សសុចរិត ទ្រង់នឹងមិនបំផ្លាញទីក្រុងនេះទេ។ នេះជាការអធ្យាស្រ័យរបស់ព្រះជាម្ចាស់។ ហើយនៅទីបញ្ចប់ តើយើងមើលឃើញលទ្ធផលអ្វីខ្លះ? នៅពេលដែលអ័ប្រាហាំនិយាយថា «ប្រហែលជានៅទីនោះ មានមនុស្សសុចរិតតែដប់នាក់ទេ» ព្រះជាម្ចាស់មានព្រះបន្ទូលថា «ខ្ញុំនឹងមិនបំផ្លាញក្រុងនេះទេ»។ ក្រោយមកទៀត អ័ប្រាហាំក៏លែងនិយាយអ្វីទៀត ដ្បិតនៅក្នុងក្រុងសូដុម គ្មានមនុស្សសុចរិតដប់នាក់ដែលគាត់និយាយសំដៅនោះទេ រួចគាត់ក៏គ្មានអ្វីនិយាយតទៅទៀត ហើយនៅពេលនោះគាត់ក៏យល់មូលហេតុដែលព្រះជាម្ចាស់បានតាំងព្រះទ័យបំផ្លាញក្រុងសូដុម។ នៅក្នុងនេះ តើអ្នករាល់គ្នាមើលឃើញនិស្ស័យអ្វីខ្លះរបស់ព្រះជាម្ចាស់? តើព្រះជាម្ចាស់បានធ្វើការតាំងព្រះទ័យអ្វីខ្លះ? ព្រះជាម្ចាស់បានតាំងព្រះទ័យរួចហើយថា ប្រសិនបើក្រុងនេះគ្មានមនុស្សសុចរិតដប់នាក់ទេ នោះទ្រង់នឹងមិនអនុញ្ញាតឲ្យវានៅមានទៀតទេ ហើយនឹងបំផ្លាញវា ដោយចៀសមិនរួចឡើយ។ តើនេះមិនមែនជាសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ទេឬអី? តើសេចក្ដីក្រោធនេះ តំណាងឲ្យនិស្ស័យរបស់ព្រះជាម្ចាស់ដែរឬទេ? តើនិស្ស័យរបស់ព្រះជាម្ចាស់ គឺជាការបើកសម្ដែងពីសារជាតិបរិសុទ្ធរបស់ព្រះជាម្ចាស់ដែរឬទេ? តើវាជាការបើកសម្ដែងអំពីសារជាតិសុចរិតរបស់ព្រះជាម្ចាស់ ដែលមនុស្សមិនត្រូវប្រព្រឹត្តល្មើសដែរឬទេ? ព្រះជាម្ចាស់ប្រាកដព្រះទ័យក្នុងការបំផ្លាញទីក្រុងនេះ ដោយបានបញ្ជាក់ហើយថា គ្មានមនុស្សសុចរិតដប់នាក់នៅក្នុងក្រុងសូដុមឡើយ ហើយទ្រង់នឹងដាក់ទោសមនុស្សនៅក្នុងក្រុងនោះយ៉ាងធ្ងន់ធ្ងរ ដ្បិតពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយដោយសារតែពួកគេស្មោកគ្រោក និងពុករលួយផង។
ហេតុអ្វីបានយើងវិភាគអត្ថបទគម្ពីរទាំងនេះតាមវិធីនេះ? នេះមកពីប្រយោគសាមញ្ញៗទាំងអស់នេះ ផ្ដល់នូវការបង្ហាញដ៏ពេញលេញពីនិស្ស័យដែលពោរពេញសេចក្ដីមេត្តាករុណា និងសេចក្ដីក្រោធដ៏ខ្លាំងក្រៃរបស់ព្រះជាម្ចាស់។ ក្នុងពេលព្រមគ្នាជាមួយនឹងការឲ្យតម្លៃមនុស្សសុចរិត និងមានសេចក្ដីមេត្តាករុណា ហើយអធ្យាស្រ័យចំពោះពួកគេ ក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏មានសេចក្ដីសម្អប់យ៉ាងជ្រាលជ្រៅចំពោះមនុស្សទាំងអស់ក្នុងក្រុងសូដុម ដែលជាមនុស្សពុករលួយដែរ។ តើនេះជាសេចក្ដីមេត្តាករុណាដ៏បរិបូរ និងជាសេចក្ដីក្រោធដ៏ជ្រាលជ្រៅមែន ឬមិនមែន? តើព្រះជាម្ចាស់បំផ្លាញក្រុងសូដុម ដោយប្រើនូវមធ្យោបាយអ្វី? ដោយសារភ្លើង។ ហើយហេតុអ្វីបានជាទ្រង់បំផ្លាញទីក្រុងនេះ ដោយប្រើភ្លើង? នៅពេលដែលអ្នកមើលឃើញអ្វីម្យ៉ាងត្រូវឆេះដោយសារភ្លើង ឬនៅពេលដែលអ្នកបម្រុងនឹងដុតអ្វីម្យ៉ាង តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះរបស់នោះ? ហេតុអ្វីក៏អ្នកចង់ដុតវា? តើអ្នកមានអារម្មណ៍ថា អ្នកលែងត្រូវការវាទៀត មានអារម្មណ៍ថា អ្នកលែងចង់ឃើញវាទៀតហើយមែនទេ? តើអ្នកចង់បោះបង់វាចោលមែនឬទេ? ការប្រើភ្លើងរបស់ព្រះជាម្ចាស់មានន័យថា ការបោះបង់ និងសេចក្ដីសម្អប់ និងមានន័យថា ទ្រង់លែងចង់ឃើញក្រុងសូដុមទៀតហើយ។ នេះជាអារម្មណ៍ដែលធ្វើឲ្យព្រះជាម្ចាស់បំផ្លាញក្រុងសូដុមចោលដោយប្រើភ្លើង។ ការប្រើភ្លើងតំណាងទំហំនៃសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់។ សេចក្ដីមេត្តាករុណា និងការអធ្យាស្រ័យរបស់ព្រះជាម្ចាស់ គឺមានពិត ប៉ុន្តែភាពបរិសុទ្ធ និងភាពសុចរិតរបស់ព្រះជាម្ចាស់ នៅពេលដែលទ្រង់បញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ក៏បង្ហាញឲ្យមនុស្សឃើញនិស្ស័យមួយទៀតរបស់ព្រះជាម្ចាស់ ដែលមិនស៊ូទ្រាំនឹងការប្រព្រឹត្តិល្មើសណាឡើយ។ នៅពេលដែលមនុស្សអាចស្ដាប់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ពេញលេញ ហើយប្រព្រឹត្តស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏មានពេញដោយសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះមនុស្សដែរ នៅពេលដែលមនុស្សមានពេញដោយសេចក្ដីពុករលួយ សេចក្ដីសម្អប់ និងភាពជាខ្មាំងសត្រូវចំពោះព្រះអង្គ នោះព្រះជាម្ចាស់ក៏មានសេចក្ដីខ្ញាល់ខ្លាំងក្រៃ។ តើទ្រង់មានសេចក្ដីខ្ញាល់ដល់កម្រិតណា? សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងឋិតថេរនៅដរាបដល់ទ្រង់លែងទតឃើញការតតាំង និងទង្វើអាក្រក់របស់មនុស្សតទៅទៀត គឺរហូតទាល់តែគេលែងនៅចំពោះព្រះនេត្ររបស់ទ្រង់ទៀត។ ពេលនោះទើបសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់រលាយបាត់។ អាចនិយាយម្យ៉ាងទៀតបានថា មិនថាបុគ្គលនោះជានរណាឡើយ ប្រសិនបើចិត្តរបស់គេនៅឆ្ងាយពីព្រះជាម្ចាស់ ហើយបែរចេញពីព្រះជាម្ចាស់ មិនត្រឡប់មកវិញ នោះទោះបីជាមើលពីក្រៅ ឬក៏សេចក្ដីប្រាថ្នាក្នុងចិត្តរបស់គេ គេចង់ថ្វាយបង្គំ ដើរតាម ហើយស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងរូបកាយ ឬនៅក្នុងគំនិតរបស់គេយ៉ាងណាក៏ដោយ នៅពេលដែលដួងចិត្ដរបស់គេងាកចេញពីព្រះជាម្ចាស់ភ្លាម នោះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងបញ្ចេញមកឥតឈប់ឈរដែរ។ ដល់ថ្នាក់ថា នៅពេលដែលព្រះជាម្ចាស់បញ្ចេញនូវសេចក្ដីក្រោធដ៏ខ្លាំងក្រៃរបស់ទ្រង់ចេញមក បន្ទាប់ពីបានប្រទានឱកាសគ្រប់គ្រាន់ឲ្យមនុស្សហើយ នៅពេលដែលសេចក្ដីក្រោធនេះត្រូវបានបញ្ចេញមក គឺគ្មានផ្លូវណាដកយកទៅវិញឡើយ ហើយទ្រង់នឹងមិនមានសេចក្ដីមេត្តាករុណា និងការអធ្យាស្រ័យម្ដងទៀតដល់មនុស្សជាតិបែបនេះឡើយ។ នេះជានិស្ស័យមួយទៀតរបស់ព្រះជាម្ចាស់ ដែលមិនអធ្យាស្រ័យចំពោះការប្រព្រឹត្តិល្មើសណាឡើយ។ ត្រង់នេះមើលទៅហាក់បីដូចជាធម្មតាចំពោះមនុស្សដែលព្រះជាម្ចាស់នឹងបំផ្លាញក្រុង ដ្បិតក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ក្រុងមួយដែលមានពេញដោយអំពើបាប គឺមិនអាចមានអត្ថិភាព និងមិនអាចបន្តនៅបានទៀតទេ ហើយវាសមហេតុផលដែរដែលវាត្រូវបំផ្លាញចោលដោយព្រះជាម្ចាស់នោះ។ តែតាមរយៈរឿងដែលបានកើតឡើងមុន និងក្រោយការដែលទ្រង់បំផ្លាញក្រុងសូដុមនោះ យើងមើលឃើញទាំងស្រុងនូវនិស្ស័យរបស់ព្រះជាម្ចាស់។ ទ្រង់អធ្យាស្រ័យ និងពេញដោយសេចក្ដីមេត្តាករុណាចំពោះអ្វីៗដែលត្រឹមត្រូវ ស្រស់ស្អាត និងល្អប្រពៃ ប៉ុន្ដែចំពោះអ្វីៗដែលអាក្រក់ ពេញដោយអំពើបាប និងកាចសាហាវ គឺទ្រង់ពេញដោយសេចក្ដីក្រោធ ដល់ថ្នាក់ក្រោធមិនឈប់ទៀតផង។ នេះគឺជាគោលការណ៍ពីរយ៉ាង និងជាចំណុចសំខាន់បំផុតនៃនិស្ស័យរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ សេចក្ដីនេះត្រូវបានបើកសម្ដែងដោយព្រះជាម្ចាស់ តាំងតែពីដើមដល់ទីបញ្ចប់៖ សេចក្ដីមេត្តាករុណាដ៏បរិបូរ និងសេចក្ដីក្រោធដ៏ខ្លាំងក្រៃ។ ក្នុងចំណោមអ្នករាល់គ្នា ភាគច្រើនបានស្គាល់ពីសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់ខ្លះហើយ តែនៅក្នុងចំណោមអ្នក មានមនុស្សតិចណាស់ដែលឲ្យតម្លៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ សេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់អាចត្រូវបានមើលឃើញនៅក្នុងមនុស្សគ្រប់គ្នា មានន័យថា ព្រះជាម្ចាស់ពេញដោយសេចក្ដីមេ្តតាករុណាដ៏បរិបូរចំពោះមនុស្សគ្រប់ៗគ្នា។ ប៉ុន្តែ ព្រះជាម្ចាស់កម្រ ឬអាចនិយាយបានថា មិនដែលធ្លាប់ខ្ញាល់ខ្លាំងក្រៃចំពោះបុគ្គលណាម្នាក់ ឬក្រុមមនុស្សណាមួយក្នុងចំណោមអ្នករាល់គ្នានោះឡើយ។ ចូរសម្រាកចុះ! មិនយូរមិនឆាប់ទេ សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងត្រូវបានឃើញ ហើយត្រូវបានស្គាល់ ដោយមនុស្សគ្រប់គ្នាជាមិនខាន ប៉ុន្តែ ពេលនេះមិនទាន់ដល់ពេលកំណត់នៅឡើយទេ។ ម៉េចក៏យ៉ាងនេះ? នេះគឺមកពីពេលដែលព្រះជាម្ចាស់ខ្ញាល់នឹងនរណាម្នាក់ជាប់ជានិច្ច ពោលគឺពេលដែលទ្រង់បញ្ចេញសេចក្ដីក្រោធដ៏ខ្លាំងក្រៃរបស់ទ្រង់មកលើពួកគេ នេះមានន័យថា ទ្រង់ស្អប់ ហើយបដិសេធមនុស្សម្នាក់នេះតាំងតែពីយូរណាស់មកហើយ ទ្រង់ស្អប់អត្ថិភាពរបស់គេ និងមិនអាចស៊ូទ្រាំនឹងអត្ថិភាពរបស់គេបានទេ នៅពេលដែលសេចក្ដីខ្ញាល់របស់ទ្រង់ធ្លាក់មកលើពួកគេភ្លាម នោះពួកគេនឹងរលាយបាត់។ សព្វថ្ងៃនេះ កិច្ចការរបស់ព្រះជាម្ចាស់នៅមិនទាន់ឈានដល់ចំណុចនេះនៅឡើយទេ។ ក្នុងចំណោមអ្នករាល់គ្នា គ្មាននរណាម្នាក់អាចទ្រាំបាន នៅពេលដែលព្រះជាម្ចាស់ខ្ញាល់ខ្លាំងក្រៃនោះឡើយ។ អ្នកឃើញទេ នៅពេលនេះ ព្រះជាម្ចាស់មាននូវសេចក្ដីមេត្ដាករុណាចំពោះអ្នករាល់គ្នា ហើយអ្នកមិនទាន់បានឃើញសេចក្ដីខ្ញាល់យ៉ាងជ្រាលជ្រៅរបស់ទ្រង់នៅឡើយ។ ប្រសិនបើមានមនុស្សដែលនៅតែមិនជឿ អ្នកអាចសុំឲ្យសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់មកលើអ្នកបាន ដើម្បីឲ្យអ្នកបានស្គាល់ថា សេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់ដែលមិនអធ្យាស្រ័យដល់ការប្រព្រឹត្តល្មើសណាមួយរបស់មនុស្សនោះ មានពិតមែន ឬក៏អត់។ តើអ្នកហ៊ានដែរឬទេ?
មនុស្សនៅគ្រាចុងក្រោយ ឃើញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់តែក្នុងព្រះបន្ទូលរបស់ទ្រង់ ហើយមិនស្គាល់សេចក្ដីក្រោធពិតរបស់ព្រះជាម្ចាស់នោះឡើយ
តើនិស្ស័យទាំងពីផ្នែករបស់ព្រះជាម្ចាស់ ដែលត្រូវបានឃើញនៅក្នុងអត្ថបទនៃបទគម្ពីរទាំងនេះ សមនឹងការប្រកបគ្នាឬទេ? បន្ទាប់ពីបានស្ដាប់ឮរឿងនេះហើយ តើអ្នកមានការយល់ដឹងជាថ្មីអំពីព្រះជាម្ចាស់ដែរឬទេ? តើអ្នកមានការយល់ដឹងបែបណាវិញ? អាចនិយាយបានថា ចាប់ពីគ្រាបង្កើតផែនដីរហូតមកទល់សព្វថ្ងៃ មិនមានក្រុមមនុស្សណាបានអាស្រ័យផលនៃព្រះគុណ ឬសេចក្ដីមេ្តតាករុណា និងសេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់ ដូចជាក្រុមមនុស្សចុងក្រោយនេះទេ។ ថ្វីបើក្នុងដំណាក់កាលចុងក្រោយនេះ ព្រះជាម្ចាស់បានធ្វើកិច្ចការជំនុំជម្រះ និងកិច្ចការវាយផ្ចាល ហើយបានធ្វើកិច្ចការរបស់ទ្រង់ដោយឫទ្ធានុភាព និងសេចក្ដីក្រោធ ក៏ភាគច្រើន ព្រះជាម្ចាស់ប្រើប្រាស់តែព្រះបន្ទូលរបស់ទ្រង់ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ ព្រះអង្គប្រើប្រាស់តែព្រះបន្ទូលមកបង្រៀន និងស្រោចស្រព មកផ្គត់ផ្គង់ និងប្រទានអាហារ។ ចំណែកសេចក្ដីក្រោធរបស់ព្រះជាម្ចាស់រមែងនៅលាក់កំបាំង ហើយក្រៅពីការស្គាល់និស្ស័យដែលពោរពេញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលទ្រង់ មានមនុស្សតិចណាស់បានស្គាល់សេចក្ដីខ្ញាល់របស់ទ្រង់ដោយផ្ទាល់។ មានន័យថា នៅពេលដែលព្រះជាម្ចាស់កំពុងធ្វើកិច្ចការជំនុំជម្រះ និងការវាយផ្ចាល ទោះបីជាសេចក្ដីក្រោធដែលត្រូវបានសម្ដែងចេញមកតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់នេះ អនុញ្ញាតឲ្យមនុស្សស្គាល់ពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ និងព្រះហឫទ័យប្រកាន់ទោសរបស់ទ្រង់ក៏ដោយ ក៏សេចក្ដីក្រោធនេះមិនទៅហួសពីព្រះបន្ទូលរបស់ទ្រង់ដែរ។ អាចនិយាយម្យ៉ាងទៀតបានថា ព្រះជាម្ចាស់ប្រើព្រះបន្ទូលមកស្ដីបន្ទោសមនុស្ស លាតត្រដាងមនុស្ស ជំនុំជម្រះមនុស្ស វាយផ្ចាលមនុស្ស ហើយថែមទាំងថ្កោលទោសមនុស្ស ប៉ុន្តែព្រះជាម្ចាស់នៅមិនទាន់ខ្ញាល់ខ្លាំងក្រៃនឹងមនុស្ស និងរឹតតែមិនបានបញ្ចេញសេចក្ដីក្រោធរបស់ទ្រង់មកលើមនុស្ស លើកលែងតែតាមរយៈព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ ដូច្នេះ សេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់ដែលមនុស្សបានស្គាល់នៅក្នុងយុគសម័យនេះ គឺជាការបើកសម្ដែងអំពីនិស្ស័យពិតរបស់ព្រះជាម្ចាស់ ខណៈដែលសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដែលមនុស្សបានស្គាល់ គ្រាន់តែជាចំហាយនៃព្រះសូរសៀង និងចំហាយនៃការបញ្ចេញព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ មនុស្សជាច្រើនយល់ខុសថា ចំហាយនេះជាបទពិសោធន៍ពិត និងជាចំណេះដឹងពិតអំពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ ដូច្នេះ មនុស្សភាគច្រើនជឿថា ពួកគេបានឃើញនូវសេចក្ដីមេត្តាករុណា និងសេចក្ដីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ជឿថាពួកគេក៏មើលឃើញពីព្រះហឫទ័យប្រកាន់ទោសរបស់ព្រះជាម្ចាស់ចំពោះមនុស្ស ហើយពួកគេភាគច្រើនចាប់ផ្ដើមឲ្យតម្លៃសេចក្ដីមេត្តាករុណា និងការអធ្យាស្រ័យដែលព្រះជាម្ចាស់មានចំពោះមនុស្សដែរ។ ដោយឡែក ទោះបីជាករិយារបស់មនុស្សអាក្រក់យ៉ាងណា ឬនិស្ស័យរបស់គេពុករលួយយ៉ាងណា ក៏ព្រះជាម្ចាស់តែងតែទ្រាំជានិច្ច។ ក្នុងការស៊ូទ្រាំ គោលបំណងរបស់ព្រះអង្គគឺ រង់ចាំព្រះបន្ទូលដែលទ្រង់បានថ្លែង រង់ចាំការប្រឹងប្រែងដែលទ្រង់បានធ្វើ និងតម្លៃដែលទ្រង់បានបង់ ដើម្បីសម្រេចនូវលទ្ធផលមួយនៅក្នុងមនុស្សដែលទ្រង់ចង់ទទួលយកឲ្យបាន។ ការរង់ចាំលទ្ធផលមួយបែបនេះ ចំណាយពេលយូរ និងទាមទារការបង្កើតឲ្យមានបរិយាកាសខុសៗគ្នាសម្រាប់មនុស្ស ដូចគ្នាដែរ នៅពេលដែលមនុស្សកើតមកភ្លាម គេក៏មិនមែនធំដឹងក្ដីភ្លែតនោះដែរ។ វាត្រូវការចំណាយពេលដប់ប្រាំបី ឬដប់ប្រាំបួនឆ្នាំ ហើយមនុស្សខ្លះត្រូវការរហូតដល់ទៅម្ភៃ ឬសាមសិបឆ្នាំ មុនពេលដែលពួកគេមានចរិតចាស់ទុំ ក្លាយជាមនុស្សដឹងក្ដីដ៏ពិតប្រាកដ។ ព្រះជាម្ចាស់រង់ចាំការសម្រេចដំណើរការនេះ ទ្រង់រង់ចាំវេលាបែបនេះមកដល់ ហើយព្រះអង្គរង់ចាំការមកដល់នៃលទ្ធផលមួយនេះ។ នៅក្នុងរយៈពេលដែលព្រះអង្គរង់ចាំ ព្រះជាម្ចាស់មានពេញដោយសេចក្ដីមេត្តាករុណាដ៏បរិបូរ។ យ៉ាងណាមិញ ក្នុងគ្រាដែលព្រះជាម្ចាស់កំពុងតែធ្វើការ មានចំនួនមនុស្សតិចតួចណាស់ត្រូវបានវាយប្រហារ ហើយអ្នកខ្លះក៏ត្រូវដាក់ទណ្ឌកម្ម ដោយសារតែការទាស់ទទឹងដ៏ខ្លាំងក្លា ដែលគេមានចំពោះ ព្រះជាម្ចាស់។ ឧទាហរណ៍បែបនេះ គឺជាភ័ស្តុតាងដែលរឹតតែអស្ចារ្យ អំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែលមិនអធ្យាស្រ័យការប្រព្រឹត្តល្មើសរបស់មនុស្ស និងបញ្ជាក់យ៉ាងពេញលេញ អំពីវត្តមានពិតនៃការអធ្យាស្រ័យ និងការស៊ូទ្រាំដែលព្រះជាម្ចាស់មានចំពោះមនុស្សដែលត្រូវបានជ្រើសតាំង។ មែនហើយ ក្នុងឧទាហរណ៍ទូទៅទាំងនេះ ការបើកសម្ដែងអំពីចំណែកនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងមនុស្សទាំងអស់នេះ មិនប៉ះពាល់ដល់ផែនការគ្រប់គ្រងទូទៅរបស់ព្រះជាម្ចាស់ទេ។ តាមការពិត ក្នុងដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ព្រះជាម្ចាស់បានស៊ូទ្រាំក្នុងគ្រាដែលទ្រង់កំពុងរង់ចាំរហូត ហើយទ្រង់បានយកការស៊ូទ្រាំ និងព្រះជន្មរបស់ទ្រង់ ទៅប្ដូរយកសេចក្ដីសង្គ្រោះសម្រាប់មនុស្សដែលដើរតាមព្រះអង្គវិញ។ តើអ្នករាល់គ្នាមើលឃើញចំណុចនេះទេ? ព្រះជាម្ចាស់មិនផ្លាស់ប្ដូរផែនការរបស់ទ្រង់ដោយគ្មានហេតុផលឡើយ។ ព្រះអង្គអាចបញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ហើយទ្រង់ក៏អាចមានពេញដោយសេចក្ដីមេត្តាករុណាដែរ។ នេះគឺជាការបើកសម្ដែងនូវចំណែកសំខាន់ៗទាំងពីរនៃនិស្ស័យរបស់ព្រះជាម្ចាស់។ តើនេះច្បាស់ ឬមិនច្បាស់? អាចនិយាយម្យ៉ាងទៀតបានថា ចំពោះព្រះជាម្ចាស់ ត្រូវ និងខុស យុត្តិធម៌ និងអយុត្តិធម៌ វិជ្ជមាន និងអវិជ្ជមាន សុទ្ធតែត្រូវបានបង្ហាញយ៉ាងច្បាស់ដល់មនុស្សរួចទៅហើយ។ អ្វីដែលទ្រង់នឹងធ្វើ អ្វីដែលទ្រង់សព្វព្រះហឫទ័យ និងអ្វីដែលទ្រង់ស្អប់ ទាំងអស់នេះសុទ្ធតែត្រូវបានសម្ដែងចេញមកផ្ទាល់ៗនៅក្នុងនិស្ស័យរបស់ទ្រង់។ សេចក្ដីទាំងអស់នេះត្រូវបានមើលឃើញស្ដែងៗ និងច្បាស់ៗនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ហើយសេចក្ដីទាំងនេះក៏មិនមែនស្រពិចស្រពិល ឬធម្មតាៗដែរ ផ្ទុយទៅវិញ សេចក្ដីទាំងនេះអនុញ្ញាតឲ្យមនុស្សមើលឃើញនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ ហើយនិងលក្ខណៈរបស់ទ្រង់ ក្នុងលក្ខណៈច្បាស់លាស់ ពិតប្រាកដ និងជាក់ស្ដែងពិសេសតែម្ដង។ នេះគឺជាព្រះជាម្ចាស់ដ៏ពិតផ្ទាល់ព្រះអង្គ។
និស្ស័យរបស់ព្រះជាម្ចាស់ មិនដែលត្រូវបានលាក់កំបាំងពីមនុស្សឡើយ តែគឺចិត្តរបស់មនុស្សទេដែលវង្វេងចេញពីព្រះជាម្ចាស់
ប្រសិនបើខ្ញុំមិនបានប្រកបគ្នាអំពីសេចក្ដីទាំងនេះ អ្នករាល់គ្នាក៏ពុំមាននរណាម្នាក់អាចមើលឃើញអំពីនិស្ស័យពិតរបស់ព្រះជាម្ចាស់ នៅក្នុងសាច់រឿងនៃព្រះគម្ពីរដែរ។ នេះគឺជាការពិត។ នោះគឺមកពីព្រះជាម្ចាស់មានបន្ទូលតិចពេក និងមិនបានណែនាំឲ្យស្គាល់អំពីនិស្ស័យរបស់ទ្រង់ ឬបញ្ចេញព្រះហឫទ័យរបស់ទ្រង់ឲ្យមនុស្សស្គាល់ដោយចំហ ទោះបីជារឿងក្នុងព្រះគម្ពីរទាំងនេះ បានកត់ត្រានូវកិច្ចការខ្លះដែលព្រះជាម្ចាស់បានធ្វើក៏ដោយ។ មនុស្សជំនាន់ក្រោយៗបានចាត់ទុកការកត់ត្រាទាំងអស់នេះត្រឹមតែជារឿងប៉ុណ្ណោះ ហេតុនេះទើបមនុស្សហាក់បីដូចជាយល់ឃើញថា ព្រះជាម្ចាស់លាក់បំពួនអង្គទ្រង់ពីមនុស្ស អ្វីដែលលាក់នោះគឺមិនមែនជារូបកាយរបស់ព្រះជាម្ចាស់ទេ តែជានិស្ស័យ និងបំណងព្រះហឫទ័យរបស់ទ្រង់វិញ។ បន្ទាប់ពីការប្រកបគ្នារបស់ខ្ញុំនៅថ្ងៃនេះ តើអ្នករាល់គ្នានៅគិតថា ព្រះជាម្ចាស់នៅតែលាក់កំបាំងទាំងអស់ពីមនុស្សទៀតទេ? តើអ្នករាល់គ្នានៅតែជឿថា និស្ស័យរបស់ព្រះជាម្ចាស់ លាក់កំបាំងពីមនុស្សទៀតទេ?
តាំងពីសម័យកាលនៃការបង្កើតមក និស្ស័យរបស់ព្រះជាម្ចាស់ឈានទៅស្រុះគ្នាជាមួយនឹងកិច្ចការរបស់ទ្រង់។ និស្ស័យរបស់ទ្រង់មិនដែលលាក់កំបាំងពីមនុស្សឡើយ តែត្រូវបានបញ្ចេញមកទាំងអស់ ហើយបង្ហាញយ៉ាងច្បាស់ ឲ្យមនុស្សឃើញ។ តែលុះពេលវេលាកន្លងទៅ ដួងចិត្តរបស់មនុស្សក៏កាន់តែឆ្ងាយពីព្រះជាម្ចាស់ ហើយសេចក្ដីពុករលួយរបស់មនុស្សក៏កាន់តែខ្លាំងទៅៗ មនុស្ស និងព្រះជាម្ចាស់ក៏ដាច់ពីគ្នាឆ្ងាយទៅៗ។ មនុស្សរលាយបាត់ពីព្រះនេត្ររបស់ព្រះជាម្ចាស់យឺតៗ តែច្បាស់លាស់។ មនុស្សក៏ទៅជាមិនអាច «មើលឃើញ» ព្រះជាម្ចាស់ ដែលបណ្ដាលឲ្យគេគ្មាន «ដំណឹង» អ្វីសោះពីព្រះជាម្ចាស់ ដូច្នេះ គេមិនដឹងថាមាន ឬគ្មានព្រះជាម្ចាស់ ហើយថែមទាំងដល់ថ្នាក់បដិសេធទាំងស្រុងនូវវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់។ ដូច្នេះ ការដែលមនុស្សមិនយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងអត្តសញ្ញាណរបស់ទ្រង់ គឺមិនមែនដោយសារព្រះជាម្ចាស់ត្រូវលាក់បំពួនពីមនុស្សទេ តែមកពីចិត្តរបស់គេបានបែរចេញទៅឆ្ងាយពីព្រះជាម្ចាស់។ ទោះបីមនុស្សជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ដួងចិត្តរបស់មនុស្សគ្មានព្រះជាម្ចាស់ ហើយគេមិនដឹងពីរបៀបស្រឡាញ់ព្រះជាម្ចាស់ ហើយក៏មិនចង់ស្រឡាញ់ព្រះជាម្ចាស់ដែរ ដ្បិតចិត្តរបស់គេមិនដែលចូលទៅកៀកនឹងព្រះជាម្ចាស់នោះទេ ហើយតែងតែគេចវេសពីព្រះជាម្ចាស់រហូត។ ជាលទ្ធផល ដួងចិត្តរបស់មនុស្សក៏នៅឆ្ងាយពីព្រះជាម្ចាស់។ ដូច្នេះ តើដួងចិត្តរបស់គេនៅឯណា? តាមការពិត ដួងចិត្តរបស់មនុស្សមិនទៅណាទេ៖ ជំនួសឲ្យការថ្វាយដួងចិត្តរបស់គេទៅព្រះជាម្ចាស់ ឬបើកចិត្តនេះឲ្យព្រះជាម្ចាស់ទតឃើញ គេបែរជារក្សាចិត្តនេះទុកសម្រាប់ខ្លួនឯង។ ថ្វីបើនេះគឺជាការពិតដែលថា មនុស្សមួយចំនួនរមែងអធិដ្ឋានទៅព្រះជាម្ចាស់ ហើយពោលថា «ឱព្រះជាម្ចាស់អើយ សូមទតមើលចិត្តទូលបង្គំ ដ្បិតទ្រង់ជ្រាបពីអ្វីៗគ្រប់យ៉ាងដែលទូលបង្គំគិត» ហើយមនុស្សខ្លះថែមទាំងស្បថសុំឲ្យព្រះជាម្ចាស់ទតមកមើលពួកគេក៏ដោយ ក៏ពួកគេអាចនឹងត្រូវដាក់ទណ្ឌកម្មដែរ ប្រសិនបើពួកគេក្បត់ពាក្យសម្បថរបស់គេ។ ទោះបីមនុស្សអនុញ្ញាតឲ្យព្រះជាម្ចាស់ទតក្នុងចិត្តរបស់គេ ក៏នេះមិនមែនមានន័យថា មនុស្សអាចស្ដាប់តាមការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់នោះទេ ក៏មិនមែនមានន័យថា គេទុកជោគវាសនា និងក្ដីរំពឹង ព្រមទាំងអ្វីគ្រប់យ៉ាងដែលគេមាន ឲ្យនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដែរ។ ដូច្នេះមិនថា អ្នកស្បថចំពោះព្រះជាម្ចាស់យ៉ាងណា ឬប្រកាសចំពោះព្រះជាម្ចាស់យ៉ាងណា ក៏នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ ដួងចិត្តរបស់ឯង នៅតែបិទជិតសម្រាប់ទ្រង់ដដែល ដ្បិតអ្នកគ្រាន់តែអនុញ្ញាតឲ្យព្រះជាម្ចាស់ទតមកដួងចិត្តរបស់អ្នក ប៉ុន្តែមិនបានអនុញ្ញាតឲ្យទ្រង់គ្រប់គ្រងដួងចិត្តនោះឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា អ្នកមិនបានថ្វាយចិត្តរបស់អ្នកទៅចំពោះព្រះជាម្ចាស់ទាល់តែសោះ ហើយនិយាយតែពាក្យពីរោះឲ្យព្រះជាម្ចាស់ស្ដាប់ប៉ុណ្ណោះ ជាមួយគ្នានោះ អ្នកក៏លាក់បំពួនចេតនាបោកប្រាស់នានាពីព្រះជាម្ចាស់ ព្រមជាមួយនឹងប្រយោជន៍ គ្រោងការ និងផែនការនានារបស់អ្នក ហើយក្ដាប់ជាប់នូវក្ដីរំពឹង និងជោគវាសនារបស់អ្នកនៅក្នុងដៃរបស់ខ្លួន ដោយភ័យខ្លាចថា ព្រះជាម្ចាស់នឹងដកយកសេចក្ដីទាំងនេះខ្លាំងណាស់។ ដូច្នេះ ព្រះជាម្ចាស់ទតមិនឃើញភាពស្មោះត្រង់ដែលមនុស្សមានចំពោះព្រះអង្គទេ។ ទោះបីជាព្រះជាម្ចាស់សង្កេតមើលជម្រៅដួងចិត្តរបស់មនុស្ស ហើយអាចទតឃើញអ្វីដែលមនុស្សកំពុងគិត និងចង់ធ្វើនៅក្នុងដួងចិត្តរបស់គេ ហើយអាចទតឃើញអ្វីដែលមនុស្សរក្សាទុកក្នុងដួងចិត្តរបស់គេក៏ដោយ ក៏ដួងចិត្តរបស់មនុស្សមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ហើយគេក៏មិនបានថ្វាយចិត្តនេះទៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់នោះដែរ។ មានន័យថា ព្រះជាម្ចាស់មានសិទ្ធិសង្កេត តែទ្រង់គ្មានសិទ្ធិគ្រប់គ្រងទេ។ នៅក្នុងមនសិការអត្តនោម័តរបស់មនុស្ស មនុស្សមិនចង់ ឬគ្មានចេតនាថ្វាយខ្លួនរបស់គេទៅក្នុងការចាត់ចែងរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សមិនត្រឹមតែបិទខ្លួនឯង មិនឲ្យព្រះជាម្ចាស់ចូលមកបានទេ មានមនុស្សខ្លះថែមទាំងគិតរកវិធីបិទចិត្តខ្លួនឯង ដោយប្រើសម្ដីដ៏ប្រសព្វ និងពាក្យបញ្ជោ មកបង្កើតបានជាចំណាប់អារម្មណ៍ក្លែងក្លាយ និងដើម្បីទទួលបានទំនុកចិត្តពីព្រះជាម្ចាស់ ហើយបិទបាំងមុខមាត់ពិតរបស់គេពីព្រះនេត្ររបស់ព្រះជាម្ចាស់ទៀតផង។ គោលដៅរបស់គេក្នុងការដែលគេមិនអនុញ្ញាតឲ្យព្រះជាម្ចាស់ទតមើលឃើញ គឺដើម្បីកុំឲ្យព្រះជាម្ចាស់ជ្រាបអំពីអ្វីដែលជាលក្ខណៈពិតប្រាកដរបស់គេ។ ពួកគេមិនចង់ថ្វាយដួងចិត្តរបស់គេដល់ព្រះជាម្ចាស់ទេ តែគេរក្សាចិត្តនោះទុកសម្រាប់ខ្លួនឯងវិញ។ អត្ថន័យបង្កប់នៃរឿងនេះគឺថា អ្វីដែលមនុស្សធ្វើ និងអ្វីដែលមនុស្សចង់បាន គឺសុទ្ធតែត្រូវបានគ្រោងទុក គិតទុក និងសម្រេចចិត្តទុកជាស្រេចដោយមនុស្សខ្លួនឯងផ្ទាល់រួចទៅហើយ។ គេមិនតម្រូវឲ្យមានការចូលរួម ឬការធ្វើអន្តរាគមន៍ពីព្រះជាម្ចាស់ឡើយ គេក៏រឹតតែមិនចង់បានការរៀបចំ និងការចាត់ចែងពីព្រះជាម្ចាស់ទៅទៀត។ ដូច្នេះ ទោះបីជាពាក់ព័ន្ធ ឬមិនពាក់ព័ន្ធនឹងសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ បញ្ជាបេសកកម្មរបស់ព្រះអង្គ ឬជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានពីមនុស្ស ក៏ការសម្រេចចិត្តរបស់មនុស្សស្ថិតនៅលើចេតនា និងប្រយោជន៍របស់គេផ្ទាល់ ស្ថិតលើសភាព និងស្ថានការណ៍របស់គេផ្ទាល់នៅពេលនោះ។ មនុស្សតែងប្រើចំណេះដឹង និងតម្រិះជ្រៅជ្រះដែលគេធ្លាប់ស្គាល់ ហើយនិងបញ្ញារបស់គេផ្ទាល់មកវិនិច្ឆ័យ និងជ្រើសរើសផ្លូវដែលគេគួរដើរ និងមិនអនុញ្ញាតឲ្យមានការលូកដៃ ឬការគ្រប់គ្រងពីព្រះជាម្ចាស់ឡើយ។ នេះគឺជាដួងចិត្តរបស់មនុស្ស ដែលព្រះជាម្ចាស់ទតឃើញ។
តាំងពីដើមដំបូងមកទល់បច្ចុប្បន្ន មនុស្សអាចត្រឹមតែការសន្ទនាជាមួយព្រះជាម្ចាស់ប៉ុណ្ណោះ។ មានន័យថា នៅក្នុងចំណោមរបស់សព្វសារពើដែលមានជីវិត និងសត្តនិករដែលព្រះជាម្ចាស់បង្កើតមក គឺពុំមានអ្វីអាចសន្ទនាជាមួយនឹងព្រះជាម្ចាស់បានឡើយ ក្រៅតែពីមនុស្ស។ មនុស្សមានត្រចៀកដែលអាចឲ្យគេស្ដាប់បាន ហើយមានភ្នែកដែលអាចឲ្យគេមើលឃើញ គេមានភាសា និងមានគំនិតផ្ទាល់ខ្លួន ហើយមានឆន្ទៈសេរី។ គេមានគ្រប់យ៉ាងដែលតម្រូវឲ្យមាន សម្រាប់ស្ដាប់ឮព្រះជាម្ចាស់មានបន្ទូល និងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ដូច្នេះហើយព្រះជាម្ចាស់ក៏ជជែកពីអ្វីៗគ្រប់យ៉ាងដែលទ្រង់សព្វព្រះហឫទ័យចង់បានពីមនុស្ស ដោយចង់ធ្វើឲ្យមនុស្សក្លាយជាដៃគូដែលមានគំនិតដូចគ្នាជាមួយនឹងទ្រង់ ហើយគឺជាមនុស្សដែលអាចដើរជាមួយនឹងព្រះអង្គបាន។ តាំងពីពេលដែលទ្រង់បានចាប់ផ្ដើមគ្រប់គ្រងមក ព្រះជាម្ចាស់ក៏កំពុងតែរង់ចាំឲ្យមនុស្សថ្វាយដួងចិត្តរបស់គេដល់ទ្រង់ ដើម្បឲ្យព្រះជាម្ចាស់អាចបន្សុទ្ធ និងបំពាក់បំប៉នដួងចិត្តគេផង ធ្វើឲ្យគេបានព្រះជាម្ចាស់សព្វព្រះហឫទ័យ និងស្រឡាញ់ ធ្វើឲ្យពួកគេគោរពកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ព្រះជាម្ចាស់ធ្លាប់ទន្ទឹង និងរង់ចាំលទ្ធផលនេះ។ តើមានមនុស្សបែបនេះនៅក្នុងសំណេរនៃព្រះគម្ពីរដែរឬទេ? មានន័យថា នៅក្នុងព្រះគម្ពីរតើមានមនុស្សអាចថ្វាយដួងចិត្តរបស់គេដល់ព្រះជាម្ចាស់ដែរ ឬទេ? ថ្ងៃនេះ ចូរយើងបន្តអានសាច់រឿងនៅក្នុងព្រះគម្ពីរ ហើយរកមើលថា កិច្ចការដែលត្រូវបានធ្វើឡើងដោយតួអង្គលោកយ៉ូប មានទំនាក់ទំនងនឹងប្រធានបទស្ដីពី «ការថ្វាយដួងចិត្តរបស់អ្នកដល់ព្រះជាម្ចាស់» ដែលយើងកំពុងនិយាយនៅថ្ងៃនេះទេ។ ចូរយើងមើលថា លោកយ៉ូបត្រូវបានព្រះជាម្ចាស់សព្វព្រះហឫទ័យ និងស្រឡាញ់ដែរឬទេ។
តើអ្នកមានចំណាប់អារម្មណ៍យ៉ាងណាចំពោះលោកយ៉ូប? យោងតាមបទគម្ពីរដើម មនុស្សខ្លះនិយាយថា លោកយ៉ូប «ដែលកោតខ្លាចព្រះជាម្ចាស់ ហើយងាកចេញពីសេចក្ដីអាក្រក់ផង»។ «ដែលកោតខ្លាចព្រះជាម្ចាស់ ហើយងាកចេញពីសេចក្ដីអាក្រក់ផង»៖ នេះគឺជាការវាយតម្លៃដើមចំពោះលោកយ៉ូប ដែលត្រូវបានកត់ត្រានៅក្នុងព្រះគម្ពីរ។ ប្រសិនបើអ្នកប្រើពាក្យសម្ដីរបស់អ្នកផ្ទាល់ តើអ្នកនឹងសម្រេចថាលោកយ៉ូបយ៉ាងណា? មនុស្សខ្លះនិយាយថា លោកយ៉ូបជាមនុស្សល្អ និងមានហេតុផល អ្នកខ្លះទៀតនិយាយថា លោកមានសេចក្ដីជំនឿពិតលើព្រះជាម្ចាស់ អ្នកខ្លះនិយាយថា លោកយ៉ូបជាមនុស្សសុចរិត និងមានមេត្តា។ អ្នករាល់គ្នាធ្លាប់បានឃើញសេចក្ដីជំនឿរបស់លោកយ៉ូបហើយ មានន័យថា នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា អ្នករាល់គ្នាភ្ជាប់សារៈសំខាន់យ៉ាងខ្លាំងទៅនឹងសេចក្ដីជំនឿ ហើយនិងច្រណែនចំពោះសេចក្ដីជំនឿរបស់គាត់ផង។ ដូច្នេះ ថ្ងៃនេះយើងនឹងពិនិត្យមើលនូវអ្វីដែលលោកយ៉ូបមាន ដែលធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងគាត់ដូច្នេះ។ បន្ទាប់មកទៀត យើង នឹងអានបទគម្ពីរខាងក្រោម។
គ. លោកយ៉ូប
១. ការវាយតម្លៃលោកយ៉ូប ពីសំណាក់ព្រះជាម្ចាស់ និងនៅក្នុងព្រះគម្ពីរ
យ៉ូប ១:១ មានបុរសម្នាក់នៅស្រុកអ៊ូស មានឈ្មោះថាយ៉ូប ហើយបុរសម្នាក់នោះ គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយងាកចេញពីសេចក្ដីអាក្រក់ផង។
យ៉ូប ១:៥ លុះក្រោយមក កាលពិធីជប់លៀងរបស់គេបញ្ចប់ទៅ យ៉ូបក៏ចាត់គេទៅ ហើយញែកគេជាបរិសុទ្ធ រួចក្រោកពីព្រលឹម និងថ្វាយតង្វាយដុតតាមចំនួនកូនទាំងអស់៖ ដ្បិតយ៉ូបនិយាយថា កូនខ្ញុំប្រហែលជាបានប្រព្រឹត្តបាប ហើយដាក់បណ្ដាសាព្រះជាម្ចាស់ក្នុងចិត្តរបស់គេ។ យ៉ូបក៏ប្រព្រឹត្តបែបនេះជាបន្តបន្ទាប់។
យ៉ូប ១:៨ រួចព្រះយេហូវ៉ាសួរសាតាំងថា៖ «តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង»។
តើអ្វីជាចំណុចសំខាន់ដែលអ្នករាល់គ្នាឃើញនៅក្នុងអត្ថបទគម្ពីរនេះ? អត្ថបទគម្ពីរខ្លីៗទាំងបីនេះ សុទ្ធតែពាក់ព័ន្ធនឹងលោកយ៉ូប។ ទោះបីជាវាខ្លី តែវាបញ្ជាក់ច្បាស់ថាលោកជាមនុស្សបែបណា។ តាមរយៈការរៀបរាប់របស់អត្ថបទទាំងនេះស្ដីអំពីឥរិយាបថ និងការប្រព្រឹត្តប្រចាំថ្ងៃរបស់លោកយ៉ូប អត្ថបទទាំងនេះប្រាប់មនុស្សគ្រប់ៗគ្នាថា ការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូប មានមូលដ្ឋានច្បាស់លាស់ មិនមែនគ្មានមូលដ្ឋាននោះទេ។ អត្ថបទទាំងនេះប្រាប់យើងថា ទោះជាការវាយតម្លៃរបស់មនុស្សចំពោះលោកយ៉ូប (យ៉ូប ១:១) ឬការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូប (យ៉ូប ១:៨) គឺសុទ្ធតែជាលទ្ធផលនៃការប្រព្រឹត្តរបស់លោកយ៉ូបនៅចំពោះព្រះជាម្ចាស់ និងនៅចំពោះមនុស្ស (យ៉ូប ១:៥)។
ជាដំបូង ចូរយើងអានបទគម្ពីរទីមួយសិន៖ «មានបុរសម្នាក់នៅស្រុកអ៊ូស មានឈ្មោះថាយ៉ូប ហើយបុរសម្នាក់នោះ គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយងាកចេញពីសេចក្ដីអាក្រក់ផង»។ នេះគឺជាការវាយតម្លៃទីមួយចំពោះលោកយ៉ូប នៅក្នុងព្រះគម្ពីរ ហើយប្រយោគនេះ ជាការវាយតម្លៃរបស់អ្នកនិពន្ធ ចំពោះលោកយ៉ូប។ តាមធម្មតា វាក៏បង្ហាញអំពីការវាយតម្លៃរបស់មនុស្ស ចំពោះលោកយ៉ូបដែរ ពោលគឺ «បុរសម្នាក់នោះ គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយងាកចេញពីសេចក្ដីអាក្រក់ផង»។ បន្ទាប់មកទៀត យើងអានអំពីការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូប៖ «គ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង» (យ៉ូប ១:៨)។ ក្នុងចំណោមការវាយតម្លៃទាំងពីរនេះ មួយជាការវាយតម្លៃពីមនុស្ស ឯមួយទៀតមកពីព្រះជាម្ចាស់ ទាំងពីរនេះគឺជាការវាយតម្លៃដែលមានខ្លឹមសារដូចគ្នា។ ដូច្នេះ គេអាចមើលឃើញថា អាកប្បករិយា និងការប្រព្រឹត្តរបស់លោកយ៉ូប ក៏ត្រូវបានមនុស្សស្គាល់ ហើយត្រូវព្រះជាម្ចាស់សរសើរដែរ។ អាចនិយាយម្យ៉ាងទៀតបានថា ការប្រព្រឹត្តនៅចំពោះមុខមនុស្ស និងការប្រព្រឹត្តរបស់លោកនៅចំពោះព្រះជាម្ចាស់ គឺដូចគ្នា។ លោកដាក់ការប្រព្រឹត្ត និងគោលដៅរបស់លោកនៅចំពោះព្រះជាម្ចាស់គ្រប់ពេលវេលា ដើម្បីឲ្យព្រះជាម្ចាស់ទតមើលសេចក្ដីទាំងនេះ ហើយគាត់ជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ដូច្នេះ នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ និងមនុស្សដែលនៅលើផែនដី មានតែលោកយ៉ូបទេ ទើបជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ គឺជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។
ការបង្ហាញឲ្យឃើញជាក់ពីការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់លោកយ៉ូប នៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក
បន្ទាប់មកទៀត ចូរយើងសម្លឹងមើលការបង្ហាញឲ្យឃើញជាក់ពីការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់លោកយ៉ូប។ បន្ថែមមើលអត្ថបទដែលនៅមុន និងក្រោយអត្ថបទនេះ យើងបានអាន យ៉ូប ១:៥ ដែលជាអត្ថបទមួយសម្ដែងឲ្យឃើញជាក់អំពីការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់លោកយ៉ូប។ អត្ថបទទាក់ទងជាមួយនឹងរបៀបដែលលោកកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក។ សំខាន់ជាងគេបំផុត លោកមិនត្រឹមតែធ្វើតាមដែលគាត់គួរធ្វើសម្រាប់ជាប្រយោជន៍ដល់ការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់គាត់ផ្ទាល់ប៉ុណ្ណោះទេ គឺគាត់ក៏ថ្វាយតង្វាយដុតជាប្រចាំនៅចំពោះព្រះជាម្ចាស់ ជំនួសកូនប្រុសៗរបស់គាត់ដែរ។ គាត់ខ្លាចក្រែងពួកគេឧស្សាហ៍ «បានប្រព្រឹត្តបាប ហើយដាក់បណ្ដាសាព្រះជាម្ចាស់ក្នុងចិត្តរបស់គេ» ពេលកំពុងជប់លៀង។ តើការកោតខ្លាចនេះត្រូវបានបង្ហាញមកឲ្យឃើញយ៉ាងដូចម្ដេចនៅក្នុងលោកយ៉ូប? អត្ថបទដើមផ្ដល់ជូនដំណើររឿងដូចតទៅ៖ «លុះក្រោយមក កាលពិធីជប់លៀងរបស់គេបញ្ចប់ទៅ យ៉ូបក៏ចាត់គេទៅ ហើយញែកគេជាបរិសុទ្ធ រួចក្រោកពីព្រលឹម និងថ្វាយតង្វាយដុតតាមចំនួនកូនទាំងអស់»។ ការប្រព្រឹត្តរបស់លោកយ៉ូបបង្ហាញយើងថា ការកោតខ្លាចព្រះជាម្ចាស់របស់គាត់ ចេញមកពីក្នុងចិត្តរបស់គាត់ មិនមែនសម្ដែងចេញមកតាមកិរិយាខាងក្រៅរបស់គាត់នោះឡើយ ហើយការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់នោះ អាចរកឃើញក្នុងគ្រប់កត្តាទាំងអស់នៃជីវិតប្រចាំថ្ងៃរបស់គាត់គ្រប់ពេលវេលា ដ្បិតគាត់មិនត្រឹមតែគេចចេញពីសេចក្ដីអាក្រក់តែខ្លួនឯងទេ ប៉ុន្តែ គាត់ក៏ឧស្សាហ៍ថ្វាយតង្វាយដុតជំនួសកូនប្រុសៗរបស់គាត់ដែរ។ អាចនិយាយម្យ៉ាងទៀតបានថា លោកយ៉ូបមិនត្រឹមតែភ័យខ្លាចខ្លាំង ចំពោះការប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ និងការបោះបង់ព្រះជាម្ចាស់ប៉ុណ្ណោទេ គាត់ក៏បារម្ភថាកូនប្រុសរបស់គាត់អាចនឹងប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ ហើយបោះបង់ទ្រង់ចោលពីក្នុងចិត្តរបស់គេដែរ។ តាមរយៈការនេះ គេអាចមើលឃើញថា សេចក្ដីពិតទាក់ទងនឹងការដែលលោកយ៉ូបកោតខ្លាចព្រះជាម្ចាស់ លេចធ្លោចំពោះការពិនិត្យពិច័យ និងលើសពីការសង្ស័យរបស់មនុស្ស។ តើគាត់ធ្វើបែបនេះម្ដងម្កាល ឬក៏ជារឿយៗ? ប្រយោគចុងក្រោយនៃអត្ថបទគឺ «យ៉ូបក៏ប្រព្រឹត្តបែបនេះជាបន្តបន្ទាប់»។ អត្ថន័យនៃពាក្យនេះគឺថា លោកយ៉ូបមិនបានទៅ ហើយតាមដានមើលកូនប្រុសៗគាត់ម្ដងក្កាល ឬពេលណាដែលគាត់សប្បាយចិត្តទេ គាត់ក៏លន់តួបាបចំពោះព្រះជាម្ចាស់តាមរយៈការអធិដ្ឋានដែរ។ ផ្ទុយទៅវិញ គាត់ចាត់កូនប្រុសៗរបស់គាត់ឲ្យបានញែកជាបរិសុទ្ធជាប្រចាំ ហើយថ្វាយតង្វាយដុតជួសពួកគេផង។ ពាក្យថា «បន្តបន្ទាប់» ក្នុងអត្ថបទនេះ មិនមែនមានន័យថា គាត់ធ្វដូច្នេះតែមួយថ្ងៃ ឬពីរថ្ងៃ ឬក៏មួយរយៈពេលខ្លីនោះទេ។ ពាក្យនេះមានន័យថា ការបង្ហាញឲ្យឃើញពីការកោតខ្លាចរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ គឺមិនមែនបណ្ដោះអាសន្នទេ ហើយក៏មិនមែនឈប់ត្រឹមចំណេះដឹង និងពាក្យសម្ដីនិយាយដែរ។ ផ្ទុយទៅវិញ របៀបកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បានដឹកនាំចិត្តរបស់គាត់ វាបញ្ជាកិរិយារបស់គាត់ ហើយនៅក្នុងចិត្តរបស់គាត់ វាជាឫសគល់នៃអត្ថិភាពរបស់គាត់។ ដែលគាត់ធ្វើបែបនេះជាបន្តបន្ទាប់បង្ហាញថា នៅក្នុងចិត្តរបស់គាត់ គឺគាត់រមែងភ័យខ្លាចថា គាត់ខ្លួនឯងនឹងប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ ហើយក៏ខ្លាចថា កូនប្រុស កូនស្រីរបស់គាត់ នឹងប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ និងខ្លាចថា គាត់បានបែរចេញពីផ្លូវរបស់ព្រះជាម្ចាស់ ហើយមិនអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន។ ក្នុងពេលជាមួយ គាត់ក៏បារម្ភពីកូនប្រុស កូនស្រីរបស់គាត់ដែរ ដោយភ័យខ្លាចថា ពួកគេបានប្រព្រឹត្តទាស់នឹងព្រះជាម្ចាស់។ នេះហើយជាការប្រព្រឹត្តជាធម្មតារបស់លោកយ៉ូបនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក។ ប្រាកដណាស់ ការប្រព្រឹត្តជាធម្មតានេះហើយដែលបញ្ជាក់ថា ការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់លោកយ៉ូប មិនមែនជាពាក្យសម្ដីឥតន័យនោះទេ ទើបលោកយ៉ូបពិតជាសម្រេចបាននូវភាពជាក់ស្ដែងបែបនេះ។ «យ៉ូបក៏ប្រព្រឹត្តបែបនេះជាបន្តបន្ទាប់»៖ ពាក្យនេះប្រាប់យើងអំពីទង្វើដែលលោកយ៉ូបធ្វើរាល់ថ្ងៃនៅចំពោះព្រះជាម្ចាស់។ ពេលលោកធ្វើបែបនេះជាបន្តបន្ទាប់ តើកិរិយា និងដួងចិត្តរបស់លោកសន្ធឹងនៅចំពោះព្រះជាម្ចាស់ដែរឬទេ? ចុះតើលោកយ៉ូបធ្វើដូច្នេះជាបន្តបន្ទាប់ក្នុងសភាពបែបណា ហើយក្នុងបរិបទបែបណា? មនុស្សខ្លះនិយាយថា នោះមកពីព្រះជាម្ចាស់ឧស្សាហ៍លេចមកឲ្យលោកយ៉ូបឃើញ ទើបគាត់ប្រព្រឹត្តដូច្នេះ អ្នកខ្លះនិយាយថា គាត់ធ្វើបែបនេះជាបន្តបន្ទាប់ ដោយសារគាត់មានឆន្ទៈក្នុងការគេចចេញពីសេចក្ដីអាក្រក់ ហើយអ្នកខ្លះទៀតនិយាយថា ប្រហែលជាគាត់គិតថា ទ្រព្យរបស់គាត់មិនមែនបានមកដោយងាយៗទេ ហើយគាត់ដឹងថា ទ្រព្យទាំងនេះគឺព្រះជាម្ចាស់ជាអ្នកប្រទានឲ្យគាត់ ដូច្នេះហើយ គាត់ពិតជាខ្លាចបាត់បង់ទ្រព្យសម្បត្តិរបស់គាត់ ដោយសារការប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ ឬការប្រព្រឹត្តល្មើសនឹងព្រះជាម្ចាស់ខ្លាំងណាស់។ ក្នុងចំណោមសម្ដីទាំងអស់នេះ តើមានមានមួយណាពិតដែរឬទេ? ប្រាកដណាស់គឺគ្មានទេ។ នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ អ្វីដែលព្រះជាម្ចាស់ទទួលយក ហើយសព្វព្រះហឫទ័យនឹងលោកយ៉ូបបំផុតនោះ គឺមិនមែនដោយសារតែលោកធ្វើបែបនេះជាបន្តបន្ទាប់នោះទេ លើសពីនោះ គឺមកពីកិរិយារបស់គាត់ចំពោះព្រះជាម្ចាស់ ចំពោះមនុស្ស និងចំពោះសាតាំងនៅពេលដែលគាត់ត្រូវព្រះជាម្ចាស់ប្រគល់ឲ្យសាតាំង និងឲ្យត្រូវល្បួង។ ផ្នែកខាងក្រោយនេះផ្ដល់នូវភ័ស្តុតាងដ៏គួរឲ្យជឿបំផុត គឺជាភ័ស្តុតាងដែលបង្ហាញយើងអំពីសេចក្ដីពិតនៃការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូប។ បន្ទាប់មកទៀត យើងនឹងអានអត្ថបទគម្ពីរខាងក្រោម។
២. សាតាំងល្បួងលោកយ៉ូបជាលើកទីមួយ (ហ្វូងសត្វរបស់លោកត្រូវគេលួច ហើយសោកនាដកម្មបានធ្លាក់មកលើកូនៗរបស់លោក)
ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់
យ៉ូប ១:៨ រួចព្រះយេហូវ៉ាសួរសាតាំងថា៖ «តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង»។
យ៉ូប ១:១២ រួចព្រះយេហូវ៉ាមានបន្ទូលទៅសាតាំងថា មើល៎ គ្រប់យ៉ាងដែលគាត់មាន ស្ថិតក្នុងអំណាចរបស់ឯងហើយ។ លើកលែងតែខ្លួនគាត់ប៉ុណ្ណោះដែលឯងមិនត្រូវលូកដៃទៅប៉ះឡើយ។ ដូច្នេះ សាតាំងក៏ចេញពីព្រះវត្តមានរបស់ព្រះយេហូវ៉ាទៅ។
ខ. ចម្លើយតបរបស់សាតាំង
យ៉ូប ១:៩-១១ បន្ទាប់មក សាតាំងបានទូលឆ្លើយព្រះយេហូវ៉ាថា៖ «តើយ៉ូបកោតខ្លាចព្រះអង្គ ដោយសារតែគ្មានប្រយោជន៍ឬ? តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញគាត់ ក្រុមគ្រួសាររបស់គាត់ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មានទេឬអី? ព្រះអង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យសម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់អ្វីៗទាំងអស់ដែលគាត់មានមើល៍ នោះគាត់នឹងដាក់បណ្ដាសាព្រះអង្គ នៅចំពោះព្រះ ភ័ក្ត្រទ្រង់មិនខាន»។
ព្រះជាម្ចាស់អនុញ្ញាតឲ្យសាតាំងល្បួងលោកយ៉ូប ដើម្បីឲ្យសេចក្ដីជំនឿរបស់លោកយ៉ូបបានគ្រប់លក្ខណ៍
យ៉ូប ១:៨ គឺជាការកត់ត្រាដំបូងដែលយើងឃើញការសន្ទនារវាងព្រះយេហូវ៉ាដ៏ជាព្រះជាមួយនឹងសាតាំងនៅក្នុងព្រះគម្ពីរ។ ដូច្នេះ តើព្រះជាម្ចាស់មានបន្ទូលអ្វីខ្លះ? អត្ថបទដើមផ្ដល់នូវរឿងរ៉ាវដូចតទៅ៖ «រួចព្រះយេហូវ៉ាសួរសាតាំងថា៖ 'តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង'»។ នេះគឺជាវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូប នៅមុខសាតាំងព្រះជាម្ចាស់មានបន្ទូលថា លោកជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ ជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ មុនពេលមានការសន្ទនារវាងព្រះជាម្ចាស់ និងសាតាំង ព្រះជាម្ចាស់បានតាំងព្រះទ័យជាស្រេចថា ទ្រង់នឹងប្រើសាតាំងឲ្យល្បួងលោកយ៉ូប បានជាទ្រង់ព្រមប្រគល់លោកយ៉ូបឲ្យទៅសាតាំង។ តាមទស្សនៈមួយ នេះបង្ហាញថា ការសង្កេត និងវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូប គឺត្រឹមត្រូវ គ្មានខុសទេ ព្រមទាំងធ្វើឲ្យសាតាំងត្រូវអាម៉ាស់ដោយសារតែទីបន្ទាល់របស់លោកយ៉ូប រីឯទស្សនៈមួយទៀត ការនេះធ្វើឲ្យសេចក្ដីជំនឿ និងការកោតខ្លាចដែលលោកយ៉ូបមានចំពោះព្រះជាម្ចាស់ បានគ្រប់លក្ខណ៍។ ដូច្នេះនៅពេលសាតាំងចូលមកចំពោះព្រះជាម្ចាស់ ព្រះជាម្ចាស់អត់មានព្រះបន្ទូលច្រើនទេ។ ព្រះអង្គមានបន្ទូលចំៗតែម្ដង រួចសួរសាតាំងថា «តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង»។ នៅក្នុងសំណួរដែលព្រះជាម្ចាស់សួរ មានអត្ថន័យដូចតទៅ៖ ព្រះជាម្ចាស់ជ្រាបហើយថា សាតាំងបានដើរទៅមកគ្រប់ទីកន្លែង និងបានលបសង្កេតមើលលោកយ៉ូប ដែលជាអ្នកបម្រើរបស់ព្រះជាម្ចាស់ជារឿយៗដែរ។ វាឧស្សាហ៍ល្បួង និងវាយប្រហារលោកយ៉ូប ដោយព្យាយាមរិះរកវិធីបំផ្លិចបំផ្លាញលោក ដើម្បីបញ្ជាក់ថា សេចក្ដីជំនឿ និងការកោតខ្លាចរបស់លោកចំពោះព្រះជាម្ចាស់ មិនអាចនៅជាប់នោះឡើយ។ សាតាំងក៏បានស្វែងរកឱកាសជាស្រេចនឹងបំភ័យលោកយ៉ូប ដើម្បីឲ្យលោកបោះបង់ចោលព្រះជាម្ចាស់ និងដើម្បីឲ្យវាអាចចាប់យកលោកចេញពីព្រះហស្តរបស់ព្រះជាម្ចាស់បាន។ ប៉ុន្តែព្រះជាម្ចាស់បានទតមើលដួងចិត្តរបស់លោកយ៉ូប និងបានឃើញថា លោកគ្រប់លក្ខណ៍ ហើយទៀងត្រង់ ហើយលោកក៏កោតខ្លាព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ផង។ ព្រះជាម្ចាស់បានប្រើសំណួរមួយមកប្រាប់សាតាំងថា លោកយ៉ូប គឺជាមនុស្សសុចរិត ហើយទៀងត្រង់ម្នាក់ដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ និងប្រាប់ថា លោកយ៉ូបនឹងមិនបោះបង់ព្រះជាម្ចាស់ ហើយដើរតាមសាតាំងនោះឡើយ។ បន្ទាប់ពីបានឮការដែលព្រះជាម្ចាស់សរសើរលោកយ៉ូប មានកំហឹងមួយកើតចេញពីភាពអាម៉ាស់នៅក្នុងសាតាំង ហើយសាតាំងក៏កាន់តែខឹង និងរឹតតែអន្ទះសាចង់ដណ្ដើមយកលោកយ៉ូបចេញឲ្យឆ្ងាយ ដ្បិតសាតាំងមិនដែលជឿសោះថា មនុស្សអាចគ្រប់លក្ខណ៍ និងទៀងត្រង់ ឬជឿថា ពួកគេកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឡើយ។ ក្នុងពេលជាមួយគ្នា សាតាំងក៏ស្អប់ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់នៅក្នុងមនុស្ស ព្រមទាំងស្អប់មនុស្សដែលអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ដូច្នេះ ទើបមានចែងទុកក្នុងគម្ពីរ យ៉ូប ១:៩-១១ ថា «បន្ទាប់មក សាតាំងបានទូលឆ្លើយព្រះយេហូវ៉ាថា៖ 'តើយ៉ូបកោតខ្លាចព្រះអង្គ ដោយសារតែគ្មានប្រយោជន៍ឬ? តើព្រះអង្គមិនបានធ្វើរបងព័ទ្ធជុំវិញគាត់ ក្រុមគ្រួសាររបស់គាត់ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់មានទេឬអី? ព្រះអង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យសម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់អ្វីៗទាំងអស់ដែលគាត់មានមើល៍ នោះគាត់នឹងដាក់បណ្ដាសាព្រះអង្គ នៅចំពោះព្រះ ភ័ក្ត្រទ្រង់មិនខាន'»។ ព្រះជាម្ចាស់ជ្រាបច្បាស់ពីធម្មជាតិនៃការព្យាបាទរបស់សាតាំង និងជ្រាបច្បាស់ថា សាតាំងបានរៀបផែនការបំផ្លាញលោកយ៉ូបជាយូរណាស់មកហើយ ដូច្នេះ ក្នុងរឿងនេះ ព្រះជាម្ចាស់ចង់នាំសាតាំងមកពាក់ព័ន្ធនឹងរឿងនេះ ដើម្បីធ្វើឲ្យសាតាំងបង្ហាញមុខមាត់ពិតរបស់វា ព្រមទាំងវាយប្រហារ និងល្បួងលោកយ៉ូប ដោយមានបន្ទូលប្រាប់សាតាំងម្ដងទៀតថា លោកយ៉ូបគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងថា គាត់កោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ អាចនិយាយម្យ៉ាងទៀតបានថា ព្រះជាម្ចាស់បានបញ្ជាក់យ៉ាងច្បាស់ថា លោកយ៉ូបគ្រប់លក្ខណ៍ និងទៀងត្រង់ ហើយគាត់ក៏កោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ផង ហើយតាមវិធីនេះ ព្រះអង្គបានធ្វើឲ្យសាតាំងវាយប្រហារលោកយ៉ូប ដោយសារសេចក្ដីសម្អប់ និងកំហឹងដែលសាតាំងមាន ចំពោះការដែលលោកយ៉ូបបានគ្រប់លក្ខណ៍ និងទៀងត្រង់ ហើយជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ជាលទ្ធផល ព្រះជាម្ចាស់ក៏បានធ្វើឲ្យសាតាំងអាម៉ាស់ តាមរយៈការពិតដែលថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ រួចសាតាំងក៏ត្រូវអាម៉ាស់ និងបរាជ័យជាទីបំផុត។ បន្ទាប់ពីនោះ សាតាំងក៏លែងសង្ស័យ ឬក៏ធ្វើការចោទប្រកាន់ចំពោះភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់លោកយ៉ូបតទៅទៀត។ តាមវិធីនេះ ការល្បងលរបស់ព្រះជាម្ចាស់ និងការល្បួងរបស់សាតាំង គឺសឹងតែចៀសមិនរួច។ មនុស្សតែម្នាក់គត់ដែលអាចទ្រាំទ្រនឹងការល្បងលរបស់ព្រះជាម្ចាស់ និងការល្បួងរបស់សាតាំងបាន គឺមានតែលោកយ៉ូបម្នាក់គត់។ តាមរយៈការសន្ទនាខាងក្រោមនេះ សាតាំងត្រូវបានប្រទាននូវការអនុញ្ញាតឲ្យល្បួងលោកយ៉ូប។ ហេតុនេះ ការវាយប្រហារជុំទីមួយរបស់សាតាំងក៏បានចាប់ផ្ដើម។ គោលដៅនៃការវាយប្រហារនេះ គឺទ្រព្យសម្បត្តិរបស់លោកយ៉ូប ដ្បិតសាតាំងបានធ្វើការចោទប្រកាន់ទាស់នឹងលោកយ៉ូបដូចតទៅ៖ «តើយ៉ូបកោតខ្លាចព្រះអង្គ ដោយសារតែគ្មានប្រយោជន៍ឬ? ... ព្រះអង្គបានប្រទានពរដល់គ្រប់កិច្ចការដែលគាត់ធ្វើ ហើយទ្រព្យសម្បត្តិរបស់គាត់បានកើនចំនួនច្រើនឡើងនៅលើផែនដី»។ ជាលទ្ធផល ព្រះជាម្ចាស់ក៏បានអនុញ្ញាតឲ្យសាតាំងដកយកគ្រប់យ៉ាងដែលគាត់មាន នេះហើយគឺជាគោលបំណងពិតដែលព្រះជាម្ចាស់ជជែកជាមួយសាតាំង។ ដូច្នេះ ព្រះជាម្ចាស់ក៏បានបង្គាប់សាតាំងថា «មើល៎ គ្រប់យ៉ាងដែលគាត់មាន ស្ថិតក្នុងអំណាចរបស់ឯងហើយ។ លើកលែងតែខ្លួនគាត់ប៉ុណ្ណោះដែលឯងមិនត្រូវលូកដៃទៅប៉ះឡើយ» (យ៉ូប ១:១២)។ នេះគឺជាលក្ខខណ្ឌដែលព្រះជាម្ចាស់ដាក់ បន្ទាប់ពីទ្រង់បានអនុញ្ញាតឲ្យសាតាំងល្បួងលោកយ៉ូប ហើយដាក់លោកយ៉ូបទៅក្នុងដៃរបស់សាតាំង ហើយនេះគឺជាកំហិតដែលទ្រង់កំណត់ឲ្យសាតាំង៖ ទ្រង់បានបង្គាប់សាតាំងមិនឲ្យធ្វើបាបលោកយ៉ូបឡើយ។ ដោយសារតែព្រះជាម្ចាស់ទទួលស្គាល់ថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ និងដោយសារតែទ្រង់មានជំនឿថា ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោកយ៉ូបចំពោះព្រះអង្គ គឺគ្មានអ្វីត្រូវសង្ស័យឡើយ និងអាចទ្រាំទ្រនឹងការដាក់ឲ្យល្បងលបាន ដូច្នេះបានជាព្រះជាម្ចាស់អនុញ្ញាតឲ្យសាតាំងល្បួងលោកយ៉ូប ប៉ុន្តែ តម្រូវឲ្យមានកំហិតមួយដល់សាតាំង៖ សាតាំងត្រូវបានអនុញ្ញាតឲ្យដកយកទ្រព្យសម្បត្តិទាំងអស់របស់លោកយ៉ូប ប៉ុន្តែ វាមិនអាចដាក់ម្រាមដៃលើលោកបានឡើយ។ តើនេះមានន័យដូចម្ដេច? មានន័យថា នៅពេលនោះព្រះជាម្ចាស់មិនបានប្រគល់លោកយ៉ូបទាំងស្រុងទៅឲ្យសាតាំងនោះឡើយ។ សាតាំងអាចល្បួងលោកយ៉ូបតាមគ្រប់មធ្យោបាយដែលវាចង់បាន ប៉ុន្តែវាមិនអាចធ្វើទុក្ខលោកយ៉ូបផ្ទាល់បានឡើយ សូម្បីសក់មួយសរសៃលើក្បាលរបស់លោកក៏មិនបានផង ព្រោះគ្រប់យ៉ាងដែលមនុស្សមាន ត្រូវបានគ្រប់គ្រងដោយព្រះជាម្ចាស់ ហើយដោយព្រោះមនុស្សរស់ ឬស្លាប់ គឺត្រូវសម្រេចដោយព្រះជាម្ចាស់។ សាតាំងមិនមានអាជ្ញាបណ្ណនេះទេ។ បន្ទាប់ពីព្រះជាម្ចាស់មានបន្ទូលដូច្នេះទៅសាតាំងរួច សាតាំងវាមិនអាចនៅចាំនឹងចាប់ផ្ដើមបានឡើយ។ វាក៏ប្រើគ្រប់មធ្យោបាយដើម្បីល្បួងលោកយ៉ូប ហើយមិនយូរប៉ុន្មានលោកយ៉ូបក៏បាត់បង់ហ្វូងចៀម និងហ្វូងគោដែលមានតម្លៃស្មើនឹងភ្នំ ព្រមទាំងទ្រព្យសម្បត្តិទាំងអម្បាលម៉ានដែលព្រះជាម្ចាស់បានប្រទានឲ្យគាត់...។ ដូច្នេះ ការល្បងលរបស់ព្រះជាម្ចាស់ក៏កើតមានដល់គាត់។
ទោះបីជាព្រះគម្ពីរប្រាប់យើងពីប្រភពដើមនៃការល្បួងរបស់លោកយ៉ូបមែន ប៉ុន្តែតើលោកយ៉ូបផ្ទាល់ ជាមនុស្សដែលនៅក្រោមការល្បួងទាំងនេះ ដឹងនូវអ្វីដែលកំពុងតែកើតឡើងទេ? លោកយ៉ូបគ្រាន់តែជាមនុស្សម្នាក់ដែលរមែងតែនឹងស្លាប់ គាត់ពិតជាមិនដឹងអ្វី អំពីរឿងរ៉ាវដែលកំពុងលាតត្រដាងនៅជុំវិញគាត់ឡើយ។ ដូច្នេះ ការដែលគាត់កោតខ្លាចព្រះជាម្ចាស់ និងភាពគ្រប់លក្ខណ៍ ព្រមទាំងភាពទៀងត្រង់របស់គាត់ បានធ្វើឲ្យគាត់ដឹងថា ការល្បងលរបស់ព្រះជាម្ចាស់បានកើតមានដល់គាត់។ គាត់មិនបានដឹងពីអ្វីដែលបានកើតឡើងនៅក្នុងពិភពខាងវិញ្ញាណនោះឡើយ ហើយក៏មិនដឹងអំពីអ្វីដែលជាចេតនារបស់ព្រះជាម្ចាស់ នៅពីក្រោយការល្បងលនេះឡើយ។ ប៉ុន្តែ លោកបានដឹងថា ទោះជាមានអ្វីកើតឡើងចំពោះលោក លោកគួរតែរក្សាសុពលភាពនៃភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោក និងគួរប្រកាន់ខ្ជាប់តាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ឥរិយាបថ និងប្រតិកម្មរបស់លោកយ៉ូបចំពោះបញ្ហាទាំងអស់នេះ ត្រូវបានព្រះជាម្ចាស់ទតឃើញយ៉ាងច្បាស់។ តើព្រះជាម្ចាស់ទតឃើញអ្វីខ្លះ? ទ្រង់ទតឃើញដួងចិត្តកោតខ្លាចព្រះជាម្ចាស់របស់លោកយ៉ូប ដោយសារតាំងពីគ្រាដើមដំបូងរហូតដល់គ្រាដែលលោកយ៉ូបត្រូវល្បងល ដួងចិត្តរបស់លោកយ៉ូបនៅតែបើកចំហចំពោះព្រះជាម្ចាស់ វាត្រូវបានដាក់នៅចំពោះព្រះជាម្ចាស់ ហើយលោកយ៉ូបមិនបានបោះបង់ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោកឡើយ ហើយគាត់ក៏មិនបានបោះបង់ ឬបែរចេញពីផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ដែរ គ្មានអ្វីដែលធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យជាងនេះទៀតឡើយ។ បន្ទាប់មក យើងនឹងមើលការល្បួងដែលលោកយ៉ូបឆ្លងកាត់ និងវិធីដែលោកប្រឈមនឹងការល្បងលទាំអស់នេះ។ ចូរយើងអានបទគម្ពីរខាងក្រោយ។
គ. ប្រតិកម្មរបស់លោកយ៉ូប
យ៉ូប ១:២០-២១ នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ រួចនិយាយថា ទូលបង្គំកើតពីពោះម្ដាយទាំងអាក្រាត ហើយទូលបង្គំនឹងត្រឡប់ទៅវិញទាំងអាក្រាតដែរ ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា។
ដែលលោកយ៉ូបផ្ទាល់ ព្រមសងគ្រប់យ៉ាងដែលលោកមាន គឺកើតចេញពីការកោតខ្លាចដែលលោកមានចំពោះព្រះជាម្ចាស់
ក្រោយពេលព្រះជាម្ចាស់មានបន្ទូលទៅកាន់សាតាំងរួចថា «មើល៎ គ្រប់យ៉ាងដែលគាត់មាន ស្ថិតក្នុងអំណាចរបស់ឯងហើយ។ លើកលែងតែខ្លួនគាត់ប៉ុណ្ណោះដែលឯងមិនត្រូវលូកដៃទៅប៉ះឡើយ» សាតាំងក៏ចាកចេញទៅ ក្រោយមកមិនយូរប៉ុន្មាន លោកយ៉ូបក៏ធ្លាក់ក្នុងការវាយប្រហារដ៏សាហាវមួយរំពេច៖ ដំបូង ហ្វូងគោ និងហ្វូងលារបស់លោកត្រូវគេប្លន់ ហើយអ្នកបម្រើខ្លះរបស់លោក ត្រូវគេសម្លាប់ បន្ទាប់មក ហ្វូងចៀម និងអ្នកបម្រើខ្លះទៀតក៏ត្រូវឆេះដោយសារភ្លើង ក្រោយមកទៀត ហ្វូងអូដ្ឋរបស់លោកក៏ត្រូវគេប្លន់ ហើយអ្នកបម្រើជាច្រើនទៀតក៏ត្រូវគេសម្លាប់ដែរ ជាចុងក្រោយជីវិតកូនប្រុស និងកូនស្រី ក៏ត្រូវដកហូតទៀត។ ការវាយប្រហារជាបន្តបន្ទាប់នេះ គឺជាទណ្ឌកម្មដែលលោកយ៉ូបទទួលរង ក្នុងការល្បួងលើកទីមួយ។ នៅក្នុងការវាយប្រហារនេះ សាតាំងសំដៅតែលើទ្រព្យសម្បត្តិ និងកូនៗរបស់លោកយ៉ូបតែប៉ុណ្ណោះ និងពុំបានធ្វើទុក្ខទោសដល់លោកយ៉ូប ដូចដែលព្រះជាម្ចាស់បានបង្គាប់មកមែន។ ដូច្នេះ លោកយ៉ូបក៏ផ្លាស់ប្ដូរមួយរំពេច ពីមនុស្សម្នាក់ដែលមានទ្រព្យសម្បត្តិយ៉ាងសន្ធឹក ទៅជាមនុស្សម្នាក់ដែលគ្មានអ្វីសោះ។ គ្មាននរណាអាចទ្រាំទ្រនឹងការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលដល់ម្ល៉ឹង ឬមួយអាចប្រតិកម្មចំពោះរឿងនេះ ឲ្យបានត្រឹមត្រូវនោះឡើយ ប៉ុន្តែលោកយ៉ូបបានបង្ហាញពីឥរិយាបថដ៏អស្ចារ្យរបស់លោក។ បទគម្ពីរផ្ដល់នូវដំណើររឿងដូចតទៅ៖ «នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ»។ នេះគឺជាប្រតិកម្មដំបូងរបស់លោកយ៉ូប បន្ទាប់ពីបានឮថា គាត់បានបាត់បង់កូនៗ និងទ្រព្យសម្បត្តិទាំងអស់របស់គាត់។ សំខាន់ជាងគេ គាត់ហាក់បីដូចជាមិនភ្ញាក់ផ្អើល ឬភ័យស្លន់ស្លោទេ គាត់រឹតតែមិនបញ្ចេញកំហឹង ឬសេចក្ដីសម្អប់។ បន្ទាប់មក អ្នកក៏បានឃើញថា នៅក្នុងចិត្តរបស់គាត់ គាត់បានទទួលស្គាល់ស្រេចហើយថា មហន្តរាយទាំងអស់នេះមិនមែនជារឿងចៃដន្យ ឬកើតមកពីដៃមនុស្សទេ វារឹតតែមិនមែនជាការមកដល់នៃការដាក់ទោស ឬក៏ជាទណ្ឌកម្មនោះដែរ។ ផ្ទុយទៅវិញ ការល្បងលរបស់ព្រះយេហូវ៉ាបានធ្លាក់មកលើគាត់ គឺព្រះយេហូវ៉ាដែលចង់ដកយកទ្រព្យសម្បត្តិ និងកូនៗរបស់គាត់។ ពេលនោះ លោកយ៉ូបមានអារម្មណ៍នឹងធឹង និងត្រិះរិះច្បាស់លាស់ណាស់។ ភាពជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់របស់គាត់ បានធ្វើឲ្យគាត់អាចធ្វើការវិនិច្ឆ័យ និងការសម្រេចចិត្តដ៏សុក្រឹត្យ ត្រឹមត្រូវទៅតាមហេតុផល និងតាមធម្មតាចំពោះមហន្តរាយ ហើយជាលទ្ធផល គាត់ក៏បញ្ចេញកិរិយាយ៉ាងនឹងធឹងខុសពីធម្មតា៖ «នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ»។ «ហែកអាវរបស់គាត់» មានន័យថា គាត់មិនស្លៀកពាក់ ហើយគ្មានអ្វីទាំងអស់ «កោរសក់របស់ខ្លួន» មានន័យថា គាត់បានត្រឡប់ទៅចំពោះព្រះជាម្ចាស់ ដូចជាទារកដែលទើបនឹងកើត «លុតក្រាបដល់ដី ថ្វាយបង្គំ» មានន័យថា គាត់បានមកក្នុងលោកិយនេះដោយអាក្រាត ហើយថ្ងៃនេះគាត់ក៏នៅតែគ្មានអ្វីដដែល គាត់ក៏បានត្រឡប់ទៅឯព្រះជាម្ចាស់វិញ ដូចជាទារកទើបនឹងកើត។ ឥរិយាបថរបស់លោកយ៉ូប ចំពោះគ្រប់យ៉ាងដែលធ្លាក់មកលើគាត់ មិនអាចសម្រេចបានដោយសត្តនិករណាមួយដែលព្រះជាម្ចាស់បានបង្កើតមកនោះឡើយ។ សេចក្ដីជំនឿរបស់គាត់ចំពោះព្រះយេហូវ៉ា លើសពីពិភពនៃជំនឿ ព្រោះនេះគឺជាការកោតខ្លាចដែលគាត់មានចំពោះព្រះជាម្ចាស់ ជាការស្ដាប់បង្គាប់ដែលគាត់មានចំពោះព្រះជាម្ចាស់ គាត់មិនត្រឹមតែអាចអរព្រះគុណព្រះជាម្ចាស់ ចំពោះការប្រទានដល់គាត់ប៉ុណ្ណោះទេ តែគាត់ក៏អាចអរព្រះគុណព្រះជាម្ចាស់ចំពោះការដកយកពីគាត់វិញដែរ។ ជាងនេះទៀត គាត់អាចទទួលស្គាល់ដោយខ្លួនឯងថា គាត់ត្រូវសងដល់ព្រះជាម្ចាស់វិញនូវគ្រប់យ៉ាងដែលគាត់ជំពាក់ បូករួមទាំងជីវិតរបស់គាត់ផង។
ការកោតខ្លាច និងការស្ដាប់បង្គាប់ដែលលោកយ៉ូបមានចំពោះព្រះជាម្ចាស់ គឺជាគំរូមួយសម្រាប់មនុស្សជាតិ ហើយភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ គឺជាចំណុចខ្ពស់បំផុតដែលមនុស្សគួរតែយកឲ្យបាន។ ទោះបីជាគាត់មើលមិនឃើញព្រះជាម្ចាស់ ក៏គាត់ទទួលស្គាល់ថា ព្រះជាម្ចាស់ពិតជាមានមែន ហើយដោយសារតែការទទួលស្គាល់នេះ គាត់ក៏កោតខ្លាចព្រះជាម្ចាស់ ហើយដោយសារការកោតខ្លាចព្រះជាម្ចាស់របស់គាត់ គាត់ក៏អាចស្ដាប់បង្គាប់ព្រះជាម្ចាស់។ លោកបានឲ្យព្រះជាម្ចាស់ដកយកអ្វីគ្រប់យ៉ាងដែលគាត់មាន តាមតែព្រះហឫទ័យទ្រង់ តែគាត់មិនត្អូញត្អែរឡើយ គាត់ក្រាបចុះចំពោះព្រះជាម្ចាស់ ហើយទូលប្រាប់ព្រះអង្គថា នៅវេលានេះ ទោះបីជាព្រះជាម្ចាស់យកទាំងសាច់ឈាមរបស់គាត់ ក៏គាត់រីករាយនឹងឲ្យទ្រង់ធ្វើដូច្នេះ ដោយមិនត្អូញត្អែរដែរ។ ចរិយាមារយាទទាំងអស់របស់គាត់ គឺមកពីភាពជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់របស់គាត់។ មានន័យថា ដោយសារភាពឥតទោស ភាពស្មោះត្រង់ និងភាពសប្បុរសរបស់លោក លោកយ៉ូបឥតរង្គើក្នុងការដែលគាត់ទទួលស្គាល់ និងការដែលគាត់ដឹងពីអត្ថិភាពរបស់ព្រះជាម្ចាស់ឡើយ ហើយនៅលើគ្រឹះនេះ លោកបានបង្គាប់ខ្លួនឯង និងការកំណត់បទដ្ឋាននៃការគិត ការប្រព្រឹត្ត ចរិតមារយាទ និងគោលការណ៍នៃការប្រព្រឹត្តរបស់គាត់នៅចំពោះព្រះជាម្ចាស់ ស្របទៅនឹងការដែលព្រះជាម្ចាស់ដឹកនាំគាត់ និងទង្វើរបស់ព្រះជាម្ចាស់ដែលគាត់បានឃើញ ក្នុងគ្រប់កិច្ចការទាំងអស់។ លុះយូរទៅ បទពិសោធន៍របស់គាត់បានធ្វើឲ្យមានការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់យ៉ាងពិត និងជាក់ស្ដែងនៅក្នុងគាត់។ នេះគឺជាប្រភពនៃសច្ចភាពដែលលោកយ៉ូបប្រកាន់ខ្ជាប់។ លោកយ៉ូបមានភាពជាមនុស្សស្មោះត្រង់ ឥតទោស និងសប្បុរស ហើយលោកក៏មានបទពិសោធន៍ពិតពីការកោតខ្លាចព្រះជាម្ចាស់ ការស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ក៏ដូចជាចំណេះដឹងដែលថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ»។ ដោយសារតែចរិយានេះហើយ ទើបគាត់ឈរមាំនៅក្នុងទីបន្ទាល់របស់គាត់ក្នុងការវាយប្រហារដ៏សាហាវពីសាតាំងសាតាំងបាន ហើយដោយសារតែចរិយាទាំងនេះ ទើបគាត់អាចធ្វើមិនឲ្យព្រះជាម្ចាស់ខកព្រះទ័យ ហើយអាចផ្ដល់នូវចម្លើយដែលគាប់ដល់ព្រះហឫទ័យរបស់ព្រះជាម្ចាស់ នៅពេលដែលការល្បងលរបស់ព្រះជាម្ចាស់បានមកដល់គាត់។ ថ្វីបើចរិយារបស់លោកយ៉ូបក្នុងការល្បួងលើកទីមួយ ជាចរិយាច្បាស់លាស់ចំៗមែន ក៏មនុស្សជំនាន់ក្រោយៗមិនធានាថាអាចសម្រេចបានភាពច្បាស់លាស់ចំៗបែបនេះដែរ ទោះបីជាខំប្រឹងពេញមួយជីវិតទៅហើយក្ដី ហើយពួកគេច្បាស់ជាគ្មានចរិយារបស់លោកយ៉ូបដូចរៀបរាប់ខាងលើនោះដែរ។ សព្វថ្ងៃនេះ ដោយបានឃើញចរិយាច្បាស់លាស់ចំៗរបស់លោកយ៉ូប ហើយប្រៀបធៀបចរិយានោះជាមួយនឹងសម្រែក និងការប្ដេជ្ញាចិត្ត «ស្ដាប់បង្គាប់ទាំងស្រុង និងស្មោះត្រង់រហូតដល់ស្លាប់» ដែលបង្ហាញឲ្យព្រះជាម្ចាស់ឃើញ ពីសំណាក់អ្នកដែលប្រកាសថា គេជឿលើព្រះជាម្ចាស់ និងដើរតាមព្រះជាម្ចាស់ តើអ្នករាល់គ្នាមាន ឬគ្មានអារម្មណ៍ខ្មាសអៀនខ្លាំងដែរឬទេ?
នៅពេលដែលអ្នកអានពីរឿងរ៉ាវទាំងអស់ដែលលោកយ៉ូប ព្រមទាំគ្រួសាររបស់គាត់បានរងទុក្ខ ដូចចែងនៅក្នុងបទគម្ពីរ តើអ្នកមានប្រតិកម្មបែបណា? តើអ្នកវង្វេងនៅក្នុងគំនិតរបស់អ្នកទេ? តើអ្នកភ្ញាក់ផ្អើលទេ? តើការល្បងលដែលកើតមានដល់លោកយ៉ូបនេះ អាចរាប់ថា «គួរឲ្យខ្លាច» បានទេ? អាចនិយាយម្យ៉ាងទៀតបានថា ការអានអំពីការល្បងលរបស់លោកយ៉ូប ដូចដែលបានរៀបរាប់នៅក្នុងបទគម្ពីរនោះ វាគួរឲ្យរន្ធត់ណាស់ទៅហើយ ចុះទម្រាំកើតក្នុងជីវិតពិតទៀត គឺនិយាយអ្វីក៏មិនចេញដែរ។ ពេលនោះអ្នករាល់គ្នាឃើញហើយថា អ្វីដែលកើតមានដល់លោកយ៉ូប គឺមិនមែនជា «ការហាត់សម» ទេ ប៉ុន្តែ វាគឺជា «សមរភូមិ» ពិត ប្រើប្រាស់ «កាំភ្លើង» និង «គ្រាប់កាំភ្លើង» ពិត។ ប៉ុន្តែ ការល្បងលដែលគាត់ឆ្លងកាត់នេះ ជាស្នាដៃរបស់អ្នកណា? ពិតណាស់ វាជាកិច្ចការរបស់សាតាំង ហើយសាតាំងធ្វើកិច្ចការទាំងអស់នេះ ដោយដៃរបស់វាផ្ទាល់។ ទោះបីជាបែបនេះក្ដី ក៏អ្វីៗគ្រប់យ៉ាងត្រូវបានផ្ដល់សិទ្ធិដោយព្រះជាម្ចាស់ដែរ។ តើព្រះជាម្ចាស់បានប្រាប់សាតាំងឲ្យល្បួងលោកយ៉ូបដោយវិធីអ្វីខ្លះដែរឬទេ? ទ្រង់មិនបានប្រាប់ទេ។ ព្រះជាម្ចាស់គ្រាន់តែដាក់លក្ខខណ្ឌមួយដែលសាតាំងត្រូវប្រកាន់ខ្ជាប់ រួចការល្បួងក៏កើតមានដល់លោកយ៉ូប។ នៅពេលការល្បួងកើតមានដល់លោកយ៉ូប វាបានធ្វើឲ្យមនុស្សស្គាល់ពីសេចក្ដីអាក្រក់ និងភាពគួរឲ្យស្អប់របស់សាតាំង ស្គាល់ពីមារយាទព្យាបាទ និងសេចក្ដីសម្អប់ដែលមានវាមានចំពោះមនុស្ស និងភាពជាខ្មាំងសត្រូវរបស់វាចំពោះព្រះជាម្ចាស់។ ក្នុងរឿងនេះ យើងឃើញថា ពាក្យសម្ដីមិនអាចរៀបរាប់បានទេថា ការល្បួងនោះវាសាហាវដល់កម្រិតណា។ អាចនិយាយបានថា ធម្មជាតិព្យាបាទដែលសាតាំងប្រើមករំលោភបំពានលើមនុស្ស និងមុខមាត់អាក្រក់របស់វា ត្រូវបានសម្ដែងចេញមកទាំងអស់នៅវេលានេះហើយ។ សាតាំងបានប្រើប្រាស់ឱកាសនេះ គឺឱកាសដែលព្រះជាម្ចាស់ប្រទានមកដោយមានការអនុញ្ញាត មកកៀបសង្កត់លោកយ៉ូបឲ្យស្ថិតក្រោមការរំលោភបំពានដ៏រំជើបរំជួល និងគ្មានមេត្តាវិធីសាស្ដ្រ និងកម្រិតនៃភាពឃោរឃៅរបស់វា គឺមិនអាចស្រមៃដល់ និងមិនអាចទ្រាំទ្របានឡើយចំពោះមនុស្សសព្វថ្ងៃ។ ជំនួសឲ្យការនិយាយថា លោកយ៉ូបត្រូវសាតាំងល្បួង និងនិយាយថា លោកបានឈរមាំនៅក្នុងទីបន្ទាល់របស់លោក ក្នុងការល្បួងនេះ យកល្អគួរតែនិយាយថា លោកយ៉ូបបានចាប់ផ្ដើមប្រកួតជាមួយនឹងសាតាំង ដើម្បីការពារភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់គាត់ និងការពារមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ នៅក្នុងការប្រកួតនេះ លោកយ៉ូបបានបាត់បង់ហ្វូងចៀម និងហ្វូងគោយ៉ាងសន្ធឹក គាត់ក៏បានបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់គាត់ ហើយគាត់បានបាត់បង់ទាំងកូនប្រុស និងកូនស្រីរបស់គាត់ដែរ។ យ៉ាងណាមិញ គាត់មិនបានបោះចោលភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ឬការកោតខ្លាចចំពោះព្រះជាម្ចាស់ឡើយ។ ពោលគឺ នៅក្នុងការប្រកួតជាមួយសាតាំងនេះ លោកយ៉ូបស៊ូបាត់បង់ទ្រព្យសម្បត្តិរបស់គាត់ និងកូនៗរបស់គាត់ ជាងបាត់បង់ភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ និងការកោតខ្លាចដែលគាត់មានចំពោះព្រះជាម្ចាស់។ គាត់ស៊ូប្រកាន់ខ្ជាប់ឫសគល់នៃអត្ថន័យក្នុងការធ្វើជាមនុស្ស។ បទគម្ពីរផ្ដល់សាច់រឿងសង្ខេបមួយនៃដំណើរការទាំងមូលនេះ ដែលលោកយ៉ូបបាត់បង់ទ្រពសម្បត្តិរបស់គាត់ ហើយកត់ត្រាពីចរិតមារយាទ និងឥរិយាបថរបស់លោកយ៉ូបទុកជាឯកសារ។ រឿងរ៉ាវសង្ខេបច្បាស់លាស់នេះបានឲ្យដឹងថា លោកយ៉ូបសឹងតែគ្មានអារម្មណ៍តឹងតែងសោះ ក្នុងការប្រឈមនឹងសេចក្ដីល្បួងនេះ ប៉ុន្តែប្រសិនបើរឿងដែលបានកើតឡើងពិតនេះ ត្រូវកើតឡើងម្ដងទៀត ទាំងពិចារណាអំពីការពិតនៃធម្មជាតិនៃការព្យាបាទរបស់សាតាំង នោះរឿងទាំងនេះនឹងមិនសាមញ្ញ ឬងាយស្រួល ដូចរៀបរាប់ក្នុងប្រយោគទាំងនេះទេ។ ភាពជាក់ស្ដែង គឺលើសពីភាពឃោរឃៅឆ្ងាយណាស់។ នេះហើយជាកម្រិតនៃភាពហិនហោច និងសេចក្ដីសម្អប់ដែលសាតាំងប្រព្រឹត្តចំពោះមនុស្សជាតិ និងមនុស្សគ្រប់គ្នាដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ។ ប្រសិនបើព្រះជាម្ចាស់មិនប្រាប់សាតាំងកុំឲ្យធ្វើបាបលោកយ៉ូប សាតាំងមុខជាសម្លាប់លោកយ៉ូប ដោយគ្មានសង្ស័យ និងគ្មានការសោកសៅអ្វីឡើយ។ សាតាំងមិនចង់ឲ្យនរណាម្នាក់ថ្វាយបង្គំព្រះជាម្ចាស់ទេ។ វាក៏មិនចង់ឲ្យមនុស្សដែលសុចរិតនៅចំពោះព្រះនេត្រព្រះជាម្ចាស់ និងមនុស្សដែលគ្រប់លក្ខណ៍ ហើយទៀងត្រង់ អាចបន្តការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ឡើយ។ ចំពោះមនុស្ស ការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ មានន័យថា ពួកគេគេចចេញ និងបោះបង់ចោលសាតាំង ដូច្នេះ សាតាំងក៏ឆ្លៀតឱកាសយកការអនុញ្ញាតរបស់ព្រះជាម្ចាស់មកបង្កកំហឹង និងសេចក្ដីសម្អប់ទាំងអស់របស់វាដាក់លើលោកយ៉ូបដោយគ្មានមេត្តា។ ពេលនេះ អ្នកឃើញហើយថា ទារុណកម្មដែលលោកយ៉ូបទទួលរងនោះខ្លាំងកម្រិតណា ពីចិត្តគំនិតដល់សាច់ឈាម និងពីក្រៅដល់ក្នុង។ សព្វថ្ងៃនេះ យើងមើលមិនឃើញថា វាយ៉ាងណាទេនៅពេលនោះ ហើយយើងអាចត្រឹមតែទទួលបាននូវការមើលឃើញអារម្មណ៍របស់លោកយ៉ូបមួយភ្លែតប៉ុណ្ណោះ នៅពេលដែលលោកស្ថិតក្រោមទណ្ឌកម្មនៅពេលនោះ តាមរយៈរឿងរ៉ាវក្នុងព្រះគម្ពីរ។
សច្ចភាពឥតរង្គើរបស់លោកយ៉ូប នាំមកនូវភាពអាម៉ាស់ដល់សាតាំង និងធ្វើឲ្យវារត់គេចទាំងស្លន់ស្លោ
ហេតុនេះ តើអ្វីទៅដែលព្រះជាម្ចាស់ធ្វើ នៅពេលដែលលោកយ៉ូបត្រូវស្ថិតក្រោមទណ្ឌកម្ម? ព្រះជាម្ចាស់បានសង្កេត និងបានទតមើល ហើយបានរង់ចាំលទ្ធផលនេះ។ នៅពេលដែលព្រះជាម្ចាស់បានសង្កេត និងបានទតមើល តើព្រះអង្គមានអារម្មណ៍បែបណា? ពិតណាស់ ព្រះអង្គមានអារម្មណ៍សោកសៅ។ ប៉ុន្តែ តើអាចទេថា ព្រះជាម្ចាស់អាចមានអារម្មណ៍ស្ដាយក្រោយ ដែលបានអនុញ្ញាតឲ្យសាតាំងល្បួងលោកយ៉ូប ដោយសារតែអារម្មណ៍សោកសៅរបស់ព្រះអង្គ? ចម្លើយគឺ ទេ ទ្រង់មិនអាចមានអារម្មណ៍ស្ដាយក្រោយបែបនេះទេ។ ដ្បិតទ្រង់ជឿជាក់ប្រាកដថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ ព្រះអង្គជឿថា លោកកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ព្រះជាម្ចាស់គ្រាន់តែឲ្យឱកាសដល់សាតាំង ដើម្បីបញ្ជាក់ភាពសុចរិតរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ និងសម្ដែងពីភាពឃោរឃៅ ព្រមទាំងភាពគួរឲ្យស្អប់របស់វាប៉ុណ្ណោះ។ ជាងនេះទៅទៀត វាជាឱកាសមួយសម្រាប់ឲ្យលោកយ៉ូបធ្វើបន្ទាល់ពីភាពសុចរិតរបស់លោក និងពីការកោតខ្លាចដែលលោកមានចំពោះព្រះជាម្ចាស់ ព្រមទាំងការគេចចេញពីសេចក្ដីអាក្រក់ ចំពោះមនុស្សនៅក្នុងលោកិយ ចំពោះសាតាំង និងចំពោះមនុស្សទាំងអស់ដែលដើរតាមព្រះជាម្ចាស់។ តើលទ្ធផលចុងក្រោយបង្ហាញថា ការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូប ត្រឹមត្រូវ និងគ្មានខុសដែរឬទេ? តើលោកយ៉ូបពិតជាបានឈ្នះសាតាំងដែរឬទេ? ក្នុងនេះយើងបានអានពីសម្ដីគំរូដែលលោកយ៉ូបបានថ្លែង គឺពាក្យសម្ដីដែលជាភ័ស្តុតាងបញ្ជាក់ថា គាត់បានឈ្នះសាតាំង។ លោកបាននិយាយថា «ទូលបង្គំកើតពីពោះម្ដាយទាំងអាក្រាត ហើយទូលបង្គំនឹងត្រឡប់ទៅវិញទាំងអាក្រាតដែរ»។ នេះគឺជាឥរិយាបថនៃការស្ដាប់បង្គាប់របស់លោកយ៉ូបនៅចំពោះព្រះជាម្ចាស់។ បន្ទាប់មក លោកបាននិយាយថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា»។ ពាក្យសម្ដីដែលលោកយ៉ូបបាននិយាយទាំងនេះ បញ្ជាក់ថាព្រះជាម្ចាស់សង្កេតមើលជម្រៅចិត្តរបស់មនុស្ស បញ្ជាក់ថាទ្រង់អាចទតមើលក្នុងចិត្តរបស់មនុស្ស ហើយសម្ដីនេះបញ្ជាក់ថា ការដែលព្រះអង្គសព្វព្រះហឫទ័យនឹងលោកយ៉ូប គឺមិនខុសទេ ក៏បញ្ជាក់ថាមនុស្សម្នាក់ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យនេះ គឺជាមនុស្សសុចរិតដែរ។ «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា»។ ពាក្យទាំងនេះគឺជាទីបន្ទាល់របស់លោកយ៉ូបចំពោះព្រះជាម្ចាស់។ គឺពាក្យធម្មតាទាំងនេះហើយ ដែលបានបំភ័យសាតាំងឲ្យខ្លាច ធ្វើឲ្យវាខ្មាស និងធ្វើឲ្យវារត់គេចទាំងស្លន់ស្លោ ហើយជាងនេះទៀត ពាក្យនេះក៏បានដាក់ច្រវាក់សាតាំង និងធ្វើឲ្យវាគ្មានសល់ធនធានអ្វីទៀតសោះឡើយ។ ដូច្នេះ ពាក្យទាំងនេះក៏បានធ្វើឲ្យសាតាំងស្គាល់ភាពអស្ចារ្យ និងកម្លាំងអានុភាពនៃទង្វើរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ហើយអនុញ្ញាតឲ្យវាយល់ពីសម្បទានដ៏អស្ចារ្យរបស់មនុស្សដែលមានដួងចិត្តដែលគ្រប់គ្រងដោយមាគ៌ារបស់ព្រះជាម្ចាស់។ ជាងនេះទៀត សម្ដីនេះបង្ហាញឲ្យសាតាំងឃើញថា ភាពស្វាហាប់ដ៏ខ្លាំងក្លាដែលបង្ហាញដោយមនុស្សតូចទាប និងមិនសំខាន់ម្នាក់ ក្នុងការប្រកាន់ខ្ជាប់តាមមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ដូច្នេះ សាតាំងត្រូវបរាជ័យនៅក្នុងការប្រកួតលើកទីមួយ។ ទោះបីជា «បានរៀនពីការប្រកួតនេះ» ហើយក៏ដោយ ក៏សាតាំងគ្មានចេតនាដោះលែងលោកយ៉ូប ហើយក៏មិនផ្លាស់ប្ដូរធម្មជាតិនៃការព្យាបាទរបស់វានោះដែរ។ សាតាំងបានព្យាយាមអនុវត្តការវាយប្រហារលើលោកយ៉ូប ដូច្នេះហើយវាក៏បានមកចំពោះព្រះជាម្ចាស់ម្ដងទៀត ...
បន្ទាប់មកទៀត ចូរយើងអានបទគម្ពីរម្ដងទៀតអំពីការដែលលោកយ៉ូបត្រូវល្បួងជាលើកទីពីរ។
៣. សាតាំងល្បួងយ៉ូបម្ដងទៀត (ដំបៅខ្ទុះកើតពេញខ្លួនរបស់យ៉ូប)
ក. ព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់
យ៉ូប ២:៣ រួចព្រះយេហូវ៉ាសួរសាតាំងថា តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ហើយគាត់នៅតែប្រកាន់ខ្ជាប់សុចរិតភាពរបស់គាត់ដដែល ទោះបើអ្នកបានជំរុញឲ្យខ្ញុំទាស់នឹងគាត់ ឲ្យបំផ្លាញគាត់ ដោយគ្មានហេតុផលក៏ដោយ។
យ៉ូប ២:៦ រួចព្រះយេហូវ៉ាមានបន្ទូលទៅសាតាំងថា មើល៎ គាត់ស្ថិតនៅក្នុងដៃរបស់អ្នកហើយ ប៉ុន្តែត្រូវទុកជីវិតឲ្យគាត់។
ខ. ពាក្យសម្ដីដែលសាតាំងនិយាយ
យ៉ូប ២:៤-៥ សាតាំងទូលទៅព្រះយេហូវ៉ាថា ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះបង់អ្វីគ្រប់យ៉ាង ដើម្បីឲ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គមិនខាន។
គ. វិធីដែលលោកយ៉ូបប្រឈមនឹងការល្បងល
យ៉ូប ២:៩-១០ ប្រពន្ធគាត់ក៏និយាយនឹងគាត់ថា តើអ្នកនៅសច្ចភាពរបស់ខ្លួនដល់ណាទៀត? ជេរប្រមាថព្រះជាម្ចាស់ ហើយស្លាប់ឲ្យផុតទៅ។ ប៉ុន្តែ គាត់ឆ្លើយនឹងនាងវិញថា អ្នកនិយាយដូចជាស្ត្រីល្ងង់។ ម្តេចបានជាបែបនេះទៅវិញ? យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន? ទង្វើនេះមិនបានធ្វើឲ្យយ៉ូបប្រព្រឹត្តបាបដោយបបូរមាត់របស់គាត់ឡើយ។
យ៉ូប ៣:៣ សូមឲ្យថ្ងៃដែលទូលបង្គំកើត និងយប់ដែលគេនិយាយថាមានកូនប្រុសម្នាក់មកចាប់កំណើតនោះ វិនាសទៅ។
សេចក្ដីស្រឡាញ់របស់លោកយ៉ូបចំពោះមាគ៌ារបស់ព្រះជាម្ចាស់ គឺលើសពីអ្វីទាំងអស់
បទគម្ពីរបានកត់ទុកជាឯកសារ នូវពាក្យពេចន៍ដែលបានថ្លែងរវាងព្រះជាម្ចាស់ និងសាតាំង ដូចខាងក្រោម៖ «រួចព្រះយេហូវ៉ាសួរសាតាំងថា តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង ហើយគាត់នៅតែប្រកាន់ខ្ជាប់សុចរិតភាពរបស់គាត់ដដែល ទោះបើអ្នកបានជំរុញឲ្យខ្ញុំទាស់នឹងគាត់ ឲ្យបំផ្លាញគាត់ ដោយគ្មានហេតុផលក៏ដោយ» (យ៉ូប ២:៣)។ នៅក្នុងការសន្ទនានេះ ព្រះជាម្ចាស់សួរសំណួរដដែលទៅសាតាំង។ វាជាសំណួរមួយដែលបង្ហាញឲ្យយើងឃើញអំពីការវាយតម្លៃដ៏មុតមាំរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ចំពោះអ្វីដែលលោកយ៉ូបបានបង្ហាញ និងបានសម្រេចក្នុងការល្បងលលើកទីមួយ ហើយជាការវាយតម្លៃមួយ ដែលមិនខុសពីការវាយតម្លៃរបស់ព្រះជាម្ចាស់ចំពោះលោកយ៉ូប មុនពេលដែលគាត់ឆ្លងកាត់ការល្បួងរបស់សាតាំងឡើយ។ មានន័យថា នៅមុនពេលការល្បួងកើតមានដល់គាត់ លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់រួចទៅហើយ ដូច្នេះទើបព្រះជាម្ចាស់ការពារលោក និងគ្រួសាររបស់លោក ហើយប្រទានពរដល់លោកផង ពីព្រោះលោកសមនឹងទទួលបានព្រះពរ នៅក្នុងព្រះនេត្រព្រះជាម្ចាស់។ បន្ទាប់ពីការល្បួងរួច លោកយ៉ូបមិនបានប្រព្រឹត្តបាបដោយបបូរមាត់របស់លោកឡើយ ដ្បិតលោកបានបោះបង់ទ្រព្យសម្បត្តិ និងកូនៗរបស់លោកមែន ប៉ុន្តែលោកក៏នៅតែបន្តសរសើរតម្កើងព្រះនាមព្រះយេហូវ៉ាដដែល។ ចរិយាពិតរបស់គាត់ បានធ្វើឲ្យព្រះជាម្ចាស់សរសើរគាត់ ហើយដោយសារចរិយានេះ ព្រះជាម្ចាស់បានឲ្យពិន្ទុគាត់ពេញ។ ដ្បិតនៅក្នុងភ្នែករបស់លោកយ៉ូប កូនចៅរបស់គាត់ ឬទ្រព្យសម្បត្តិរបស់គាត់ មិនគ្រប់គ្រាន់នឹងឲ្យគាត់បោះបង់ព្រះជាម្ចាស់នោះឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា តំណែងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់លោក គឺមិនអាចជំនួសដោយកូនៗរបស់លោក ឬទ្រព្យសម្បត្តិណាមួយនោះឡើយ។ ក្នុងការល្បួងលើកទីមួយរបស់លោកយ៉ូប លោកបានបង្ហាញព្រះជាម្ចាស់ពីសេចក្ដីស្រឡាញ់ដែលលោកមានចំពោះទ្រង់ និងសេចក្ដីស្រឡាញ់ដែលលោកមានចំពោះមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ លើសពីអ្វីៗទាំងអស់។ គ្រាន់តែថា ការល្បងលនេះ ផ្ដល់ឲ្យលោកយ៉ូបនូវបទពិសោធន៍នៃការទទួលរង្វាន់ពីព្រះយេហូវ៉ាដ៏ជាព្រះ និងបទពិសោធន៍នៃការដែលទ្រង់ដកយកកូន និងទ្រព្យសម្បត្តិរបស់គាត់ទៅវិញប៉ុណ្ណោះ។
ចំពោះលោកយ៉ូប នេះគឺជាបទពិសោធន៍ពិតដែលបានលាងព្រលឹងរបស់គាត់ឲ្យបានស្អាត វាគឺជាបុណ្យជ្រមុជនៃជីវិតដែលបានបំពេញសម្រេចអត្ថិភាពរបស់គាត់ ហើយលើសពីនេះ វាគឺជាពិធីជប់លៀងដ៏អស្ចារ្យដែលបានពិសោធការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់។ ការល្បួងនេះបានផ្លាស់ប្ដូរឋានៈរបស់លោកយ៉ូបពីអ្នកមាន ទៅជាមនុស្សម្នាក់ដែលគ្មានអ្វីសោះ ហើយបានអនុញ្ញាតឲ្យគាត់ស្គាល់ការរំលោភបំពានរបស់សាតាំងចំពោះមនុស្សជាតិ។ ភាពក្រខ្សត់របស់គាត់ មិនបានធ្វើឲ្យគាត់ស្អប់សាតាំងនោះទេ ផ្ទុយទៅវិញ គាត់មើលឃើញសេចក្ដីអាក្រក់ និងភាពគួរឲ្យស្អប់របស់សាតាំង នៅក្នុងទង្វើដ៏សាហាវរបស់សាតាំង ព្រមទាំងឃើញភាពជាខ្មាំងសត្រូវ និងការបះបោរដែលសាតាំងមានចំពោះព្រះជាម្ចាស់ ហើយរឿងនេះធ្វើឲ្យគាត់កាន់តែក្លាហាន ក្នុងការប្រកាន់ខ្ជាប់តាមមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ អស់កល្បជានិច្ច។ លោកបានស្បថថា លោកនឹងមិនបោះបង់ព្រះជាម្ចាស់ ហើយបែរខ្នងចេញពីមាគ៌ារបស់ព្រះជាម្ចាស់ ព្រោះតែកត្តាខាងក្រៅដូចជា ទ្រព្យសម្បត្តិ កូនចៅ ញាតិសន្ដាននោះឡើយ ហើយគាត់ក៏មិនធ្វើជាទាសកររបស់សាតាំង ទ្រព្យសម្បត្តិ ឬមួយក៏មនុស្សណាម្នាក់ ក្រៅតែពីព្រះយេហូវ៉ាដ៏ជាព្រះនោះដែរ គឺគ្មាននរណាអាចធ្វើជាព្រះអម្ចាស់របស់គាត់ ឬធ្វើជាព្រះជាម្ចាស់របស់គាត់បានឡើយ។ នេះហើយគឺជាក្ដីប្រាថ្នារបស់លោកយ៉ូប។ ម្យ៉ាងវិញទៀត លោកយ៉ូបក៏ទទួលបានរបស់ម្យ៉ាងពីការល្បួងនេះដែរ៖ លោកបានទទួលនូវភាពសម្បូរហូរហៀរ ក្នុងគ្រាដែលព្រះជាម្ចាស់ប្រទាននូវការល្បងលនេះដល់គាត់។
ក្នុងគ្រាដែលលោកយ៉ូបរស់នៅអស់រយៈពេលជាច្រើនទស្សវត្សមុននេះ លោកមើលឃើញទង្វើរបស់ព្រះយេហូវ៉ា និងបានទទួលព្រះពរដែលព្រះយេហូវ៉ាដ៏ជាព្រះ ប្រទានឲ្យគាត់។ ព្រះពរទាំងនេះ គឺជាព្រះពរដែលទុកឲ្យគាត់មានអារម្មណ៍ខ្វល់ខ្វាយ ហើយជំពាក់គុណយ៉ាងសម្បើម ពីព្រោះលោកជឿថា លោកមិនបានធ្វើអ្វីថ្វាយព្រះជាម្ចាស់សោះ ប៉ុន្តែ លោកបានទទួលព្រះពរដ៏សម្បើមនេះជាកេរ្តិ៍ ហើយក៏បានរីករាយនឹងព្រះគុណជាច្រើនផង។ ដោយព្រោះតែមូលហេតុនេះហើយ ទើបលោកឧស្សាហ៍អធិដ្ឋានក្នុងចិត្តរបស់លោក ទាំងសង្ឃឹមថា លោកនឹងអាចតបស្នងព្រះជាម្ចាស់វិញ សង្ឃឹមថា លោកមុខជាមានឱកាសធ្វើបន្ទាល់ពីទង្វើ និងភាពធំឧត្ដមរបស់ព្រះជាម្ចាស់ ហើយសង្ឃឹមថា ព្រះជាម្ចាស់នឹងយកការស្ដាប់បង្គាប់របស់លោកទៅសាកល្បង ហើយជាងនេះទៅទៀត គឺសង្ឃឹមថា សេចក្ដីជំនឿរបស់គាត់នឹងត្រូវបានបន្សុទ្ធ រហូតដល់ការស្ដាប់បង្គាប់ និងសេចក្ដីជំនឿរបស់គាត់ ទទួលបាននូវការសព្វព្រះទ័យពីព្រះជាម្ចាស់។ បន្ទាប់មក នៅពេលដែលការល្បងលបានកើតមានដល់លោកយ៉ូប លោកបានជឿថា ព្រះជាម្ចាស់បានស្ដាប់ការអធិស្ឋានរបស់លោក។ លោកយ៉ូបរីករាយនឹងឱកាសនេះជាងអ្វីៗទាំងអស់ ដូច្នេះហើយ លោកមិនហ៊ានប្រហែសនឹងឱកាសនេះទេ ដ្បិតសេចក្ដីប្រាថ្នាដ៏ធំបំផុតក្នុងមួយជីវិតនេះអាចនឹងក្លាយជាការពិត។ ការមកដល់នៃឱកាសនេះមានន័យថា ការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់អាចនឹងត្រូវយកទៅសាកល្បង ហើយអាចនឹងត្រូវប្រោសឲ្យបានបរិសុទ្ធ។ ជាងនេះទៅទៀត វាមានន័យថា លោកយ៉ូបមានឱកាសទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ និងនាំគាត់ទៅកៀកនឹងព្រះជាម្ចាស់ទៀតផង។ ក្នុងពេលកំពុងតែល្បងល សេចក្ដីជំនឿ និងការព្យាយាមឲ្យបានបែបនេះ បានអនុញ្ញាតឲ្យគាត់កាន់តែគ្រប់លក្ខណ៍ ហើយទទួលបាននូវការយល់ដឹងដែលរឹតតែអស្ចារ្យ អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ លោកយ៉ូបក៏រឹតតែដឹងគុណចំពោះព្រះពរ និងព្រះគុណរបស់ព្រះជាម្ចាស់ ក្នុងចិត្តរបស់លោក លោកបានបញ្ចេញនូវការសរសើរតម្កើងដ៏កាន់តែអស្ចារ្យចំពោះទង្វើរបស់ព្រះជាម្ចាស់ ហើយគាត់ក៏រឹតតែកោតខ្លាច និងគោរពដល់ព្រះជាម្ចាស់ ហើយចង់បានសោភ័ណភាព ភាពធំឧត្ដម និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់កាន់តែខ្លាំង។ ពេលនេះ ទោះបីជាលោកយ៉ូបនៅតែជាមនុស្សម្នាក់ដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ក៏ដោយ បើនិយាយពីបទពិសោធន៍របស់គាត់វិញ គឺសេចក្ដីជំនឿ និងចំណេះដឹងរបស់លោកយ៉ូប បានវិវឌ្ឍ និងឈានទៅមុខយ៉ាងខ្លាំង៖ សេចក្ដីជំនឿរបស់លោកបានកើនឡើង ការស្ដាប់បង្គាប់របស់លោកក៏បានទទួលជំហរដ៏ជាប់លាប់មួយ ហើយការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ ក៏កាន់តែខ្លាំងក្លាទៅដែរ។ ទោះបីជាការល្បងលនេះបានផ្លាស់ប្ដូរវិញ្ញាណ និងជីវិតរបស់លោកយ៉ូប តែការផ្លាស់ប្ដូរនេះមិនបានធ្វើឲ្យលោកយ៉ូបស្កប់ចិត្តទេ ក៏មិនបានពន្យាការវិវឌ្ឍទៅមុខរបស់គាត់ដែរ។ ក្នុងពេលជាមួយគ្នាដែលកំពុងគិតគូរពីអ្វីដែលគាត់ទទួលបានពីការល្បងលនេះ និងកំពុងពិចារណាពីសេចក្ដីកម្សោយរបស់គាត់ផ្ទាល់ គាត់ក៏អធិស្ឋានយ៉ាងស្ងៀមស្ងាត់រង់ចាំការល្បងលជាបន្តទៀតដែលនឹងកើតមានដល់គាត់ ដ្បិតគាត់ស្រេកឃ្លានចង់ឲ្យសេចក្ដីជំនឿ ការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ ត្រូវបានលើកឡើងក្នុងការល្បងលបន្តទៀតរបស់ព្រះជាម្ចាស់។
ព្រះជាម្ចាស់សង្កេតមើលគំនិតនៅក្នុងជម្រៅចិត្តរបស់មនុស្ស និងគ្រប់យ៉ាងដែលគេនិយាយ និងប្រព្រឹត្ត។ គំនិតរបស់លោកយ៉ូបបានឮដល់ព្រះការណ៍របស់ព្រះយេហូវ៉ាដ៏ជាព្រះ ហើយព្រះជាម្ចាស់បានស្ដាប់សេចក្ដីអធិដ្ឋានរបស់លោក ហើយតាមវិធីនេះ ការល្បងលបន្តទៀតរបស់ព្រះជាម្ចាស់សម្រាប់លោកយ៉ូប ក៏មកដល់ដូចការរំពឹងទុកមែន។
យ៉ូបពិតជាទទួលស្គាល់ការយកព្រះទ័យទុកដាក់ដែលព្រះជាម្ចាស់មាន ចំពោះមនុស្សជាតិ ក្នុងគ្រាដែលលោកកំពុងរងទុក្ខយ៉ាងក្រៃលែង
ក្រោយពេលដែលព្រះយេហូវ៉ាដ៏ជាព្រះ សួរសាតាំងរួច សាតាំងសប្បាយចិត្តយ៉ាងអាថ៌កំបាំង។ នេះគឺមកពីសាតាំងដឹងថា វានឹងត្រូវបានអនុញ្ញាតឲ្យវាយប្រហារ មនុស្សដែលគ្រប់លក្ខណ៍នៅចំពោះព្រះនេត្រព្រះជាម្ចាស់ម្ដងទៀត ហើយចំពោះសាតាំង នេះគឺជាឱកាសមួយកម្រណាស់។ សាតាំងចង់ប្រើប្រាស់ឱកាសនេះ ដើម្បីបំផ្លាញ សេចក្ដីជំនឿរបស់លោកយ៉ូបទាំងស្រុង ដើម្បីធ្វើឲ្យលោកបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ និងលែងកោតខ្លាចព្រះជាម្ចាស់ ឬថ្វាយព្រះពរព្រះនាមព្រះយេហូវ៉ា។ កត្តានេះនឹងផ្ដល់ឱកាសមួយដល់សាតាំង៖ ទោះបីជានៅទីណា ឬពេលណា វានឹងអាចធ្វើឲ្យយ៉ូបក្លាយទៅជារបស់លេង ដែលដឹងគុណដល់ការបង្គាប់របស់វា។ សាតាំងលាក់ចេតនាអាក្រក់របស់វាដោយឥតដាន តែវាមិនអាចលាក់សន្ដានអាក្រក់របស់វានៅក្រោមការគ្រប់គ្រងបានឡើយ។ សេចក្ដីពិតនេះត្រូវបានលើកឡើង នៅក្នុងចម្លើយដែលវាឆ្លើយតបនឹងព្រះបន្ទូលរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដូចមាន ចែងនៅក្នុងបទគម្ពីរថា៖ «សាតាំងទូលទៅព្រះយេហូវ៉ាថា ស្បែកសងដោយស្បែក ដ្បិតមនុស្សនឹងព្រមលះបង់អ្វីគ្រប់យ៉ាង ដើម្បីឲ្យមានជីវិតរស់។ ប៉ុន្តែ ព្រះអង្គសាកលូកព្រះហស្តទៅពាល់ឆ្អឹង និងសាច់របស់គាត់មើល៍ នោះគាត់នឹងដាក់បណ្ដាសាទ្រង់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គមិនខាន» (យ៉ូប ២:៤-៥)។ តាមរយៈការសន្ទនារវាងព្រះជាម្ចាស់ និងសាតាំងនេះគឺមិនមែនមិនអាចទទួលបានចំណេះដឹង និងការវិនិច្ឆ័យដ៏សំខាន់ ទាក់ទងល្បិចកលព្យាបាទរបស់សាតាំងបានឡើយ។ បន្ទាប់ពីបានស្ដាប់ឮសម្ដីភូតកុហករបស់សាតាំង មនុស្សទាំងអស់ដែលស្រឡាញ់សេចក្ដីពិត និងស្អប់សេចក្ដីអាក្រក់ ច្បាស់ជារឹតតែស្អប់ភាព ជួរជាតិ និងភាពឥតខ្មាសរបស់សាតាំងជាមិនខាន ហើយក្នុងពេលជាមួយគ្នា គេនឹងផ្ដល់ការអធិដ្ឋានដ៏ស៊ីជម្រៅ និងការប្រសិទ្ធិពរជ័យដ៏ស្មោះត្រង់ដល់លោកយ៉ូប ដោយអធិដ្ឋានសុំឲ្យមនុស្សទៀងត្រង់ម្នាក់នេះអាចសម្រេចបាននូវភាពគ្រប់លក្ខណ៍ និងជូនពរឲ្យមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ម្នាក់នេះ នឹងបានយកឈ្នះការល្បួងរបស់សាតាំង ហើយរស់នៅក្នុងពន្លឺ ក្រោមការដឹកនាំ និងព្រះពររបស់ព្រះជាម្ចាស់ ដូច្នេះ មនុស្សបែបនេះក៏ជូនពរសុំឲ្យទង្វើសុចរិតរបស់យ៉ូប អាចជំរុញ និងលើកទឹកចិត្តមនុស្សណា ដែលព្យាយាមឲ្យបានផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ជារៀងរហូតដែរ។ ទោះបីជាបំណងព្យាបាទរបស់សាតាំង អាចត្រូវបានមើលឃើញក្នុងការប្រកាសនេះក្ដី ក៏ព្រះជាម្ចាស់នៅតែយល់ព្រមនឹង «សំណូមពរ» របស់សាតាំងដោយព្រះទ័យរីករាយដែរ តែព្រះអង្គបានដាក់លក្ខខណ្ឌមួយគឺ៖ «គាត់ស្ថិតនៅក្នុងដៃរបស់អ្នកហើយ ប៉ុន្តែត្រូវទុកជីវិតឲ្យគាត់» (យ៉ូប ២:៦)។ នៅពេលនេះ ដោយសារសាតាំងបានសុំលូកដៃរបស់វា ទៅធ្វើទុក្ខសាច់ និងឆ្អឹងរបស់យ៉ូប ព្រះជាម្ចាស់ក៏មានបន្ទូលថា «ប៉ុន្តែត្រូវទុកជីវិតឲ្យគាត់»។ អត្ថន័យពាក្យនេះគឺ ទ្រង់បានប្រគល់សាច់ឈាមរបស់យ៉ូប ឲ្យទៅសាតាំងហើយ ប៉ុន្តែជីវិតរបស់យ៉ូប គឺព្រះជាម្ចាស់ជាអ្នករក្សាទុកវិញ។ សាតាំងមិនអាចយកជីវិតរបស់លោកយ៉ូបបានឡើយ ប៉ុន្តែក្រៅពីនេះ សាតាំងអាចប្រើគ្រប់មធ្យោបាយ ឬវិធីសាស្ត្រទាស់នឹងយ៉ូបបាន។
បន្ទាប់ពីទទួលបានការអនុញ្ញាតពីព្រះជាម្ចាស់ សាតាំងក៏រួសរាន់ទៅរកយ៉ូប ហើយលូកដៃរបស់វាទៅពាល់ស្បែករបស់យ៉ូប បង្កឲ្យក្លាយជាដំបៅពងខ្ទុះពេញខ្លួនរបស់លោក ហើយយ៉ូបក៏មានអារម្មណ៍ឈឺចាប់នៅលើស្បែក។ លោកយ៉ូបបានសរសើរតម្កើងភាពមហិមា និងភាពបរិសុទ្ធរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដែលបានធ្វើឲ្យសាតាំងកាន់តែបង្ហាញភាពអង់អាចរបស់វារឹតតែច្បាស់។ ដោយសារវាមានចិត្តរីករាយក្នុងការធ្វើឲ្យមនុស្សឈឺចាប់ សាតាំងក៏បានសន្ធឹងដៃរបស់វា ហើយខ្វាចសាច់របស់លោកយ៉ូប បង្កឲ្យគាត់កើតជាដំបៅខ្ទុះពេញខ្លួន។ យ៉ូបក៏មាន អារម្មណ៍ឈឺចាប់ និងរងទណ្ឌកម្មលើសាច់របស់លោកគ្មានអ្វីប្រៀប ហើយលោកមិនអាចធ្វើអ្វីបានក្រៅតែពីយកដៃមកត្រដុសខ្លួនលោកពីក្បាលដល់ចុងជើងឡើយ គាត់ធ្វើបែបនេះ ហាក់បីដូចជាវាអាចជួលសម្រាលទុក្ខ ដែលត្រូវបានធ្វើដាក់វិញ្ញាណគាត់តាមរយៈការឈឺចាប់នៃសាច់ឈាមរបស់គាត់។ គាត់ដឹងថា ព្រះជាម្ចាស់គង់នៅក្បែរគាត់ ទាំងកំពុងទតមកគាត់ ហើយគាត់ក៏ព្យាយាមអស់ពីសមត្ថភាព ដើម្បីប្រុងប្រៀបខ្លួនអ្នកទុកដែរ។ គាត់បានលុតក្រាបដល់ដីម្ដងទៀត ហើយពោលថា «ព្រះអង្គទតមើលដួងចិត្តរបស់មនុស្ស ទ្រង់សង្កេតមើលសេចក្ដីវេទនារបស់គេ ហេតុអ្វីបានជាសេចក្ដីកម្សោយរបស់គេធ្វើឲ្យទ្រង់ខ្វល់ព្រះទ័យ? សូមសរសើរតម្កើងព្រះនាមព្រះយេហូវ៉ាដ៏ជាព្រះ»។ សាតាំងបានឃើញការឈឺចាប់មិនអាចទ្រាំបានរបស់យ៉ូប តែវាមើលមិនឃើញ យ៉ូបបោះបង់ចោលព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនោះឡើយ។ ដូច្នេះ វាក៏រួសរាន់លូកដៃរបស់វាទៅពាល់ឆ្អឹនរបស់យ៉ូប គឺចង់ទាញផ្ដាច់អវយវៈរបស់គាត់ចេញពីគ្នាទៀតផង។ រំពេចនោះ យ៉ូបក៏ដឹងពីទណ្ឌកម្មដែលមិនធ្លាប់មានពីមុន វាហាក់បីដូចជាសាច់របស់គាត់ ត្រូវហែកផ្ដាច់ចេញពីឆ្អឹង ហើយឆ្អឹងរបស់គាត់ហាក់បីដូចជាកំពុងត្រូវគេវាយបំបែកជាដុំៗ។ ទណ្ឌកម្មដ៏ឈឺចាប់នេះបានធ្វើឲ្យគាត់គិតថា បើស្លាប់បាត់ទៅគឺល្អជាង...។ សមត្ថភាពរបស់គាត់ ក្នុងការស៊ូទ្រាំនឹងការឈឺចាប់នេះ បានឈានដល់កម្រិតហើយ...។ គាត់ចង់ទ្រហោរយំ គាត់ចង់ពន្លះស្បែកលើរាងកាយរបស់គាត់ ដើម្បីបន្ធូរភាពឈឺចាប់ ប៉ុន្តែគាត់ទប់សម្រែករបស់គាត់ ហើយមិនបានពន្លះស្បែកនៅលើរាងកាយរបស់គាត់ទេ ដ្បិតគាត់មិនចង់ឲ្យសាតាំងមើលឃើញភាពកម្សោយរបស់គាត់ឡើយ។ ដូច្នេះ យ៉ូបក៏លុតក្រាបម្ដងទៀត តែពេលនេះគាត់ហាក់ បីដូចជាគ្មានអារម្មណ៍ថា មានព្រះវត្តមានព្រះយេហូវ៉ាដ៏ជាព្រះនៅក្បែរសោះ។ គាត់ដឹងថាព្រះយេហូវ៉ាដ៏ជាព្រះតែងតែគង់នៅមុខគាត់ នៅក្រោយគាត់ និងនៅសងខាងគាត់។ តែក្នុងពេលដែលគាត់កំពុងឈឺចាប់នេះ ព្រះជាម្ចាស់មិនបានទតមើលសោះតែម្ដង ព្រះអង្គបាំងព្រះភ័ក្ត្រ និងបំពួនព្រះអង្គទ្រង់ ដ្បិតចេតនានៃការដែលព្រះអង្គបង្កើតមនុស្សមក គឺមិនមែននាំការឈឺចាប់មកឲ្យមនុស្សនោះទេ។ ពេលនេះ យ៉ូបកំពុងទួញយំ និងកំពុងខំប្រឹងអស់ពីលទ្ធភាព ក្នុងការស៊ូទ្រាំនឹងការឈឺចាប់ខាងរាងកាយ តែគាត់មិនអាចបង្ខាំងខ្លួនអ្នក ពីការថ្វាយការអរព្រះគុណដល់ព្រះជាម្ចាស់ឡើយ៖ «មនុស្សដួលចុះនៅពេលត្រូវវាយជាលើកដំបូង គេខ្សោយ ហើយគ្មានកម្លាំងទេ គេនៅក្មេង ហើយល្ងង់ខ្លៅ ហេតុអ្វីបានជាទ្រង់ចង់យកព្រះហឫទ័យទុកដាក់ និងថ្នាក់ថ្នមគេដល់ម្ល៉ឹង? ព្រះអង្គវាយទូលបង្គំ ប៉ុន្តែ ការវាយនេះក៏ធ្វើឲ្យទ្រង់ឈឺចាប់ដែរ។ តើមនុស្សមានតម្លៃអ្វីឲ្យទ្រង់យកព្រះហឫទ័យទុកដាក់ ហើយខ្វល់ខ្វាយនឹងគេដល់ម្ល៉ឹង?» ពាក្យអធិដ្ឋានរបស់យ៉ូប បានឮដល់ព្រះកាណ៍របស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់នៅតែស្ងៀមស្ងាត់ដដែល ដោយគ្រាន់តែទតមកដោយគ្មានព្រះសូរសៀងអ្វីទាំងអស់...។ បន្ទាប់ពីបានព្យាយាមប្រើគ្រប់ល្បិចនៅក្នុងសៀវភៅ ក៏នៅតែមិនឈ្នះសាតាំង ក៏ចាកចេញទៅស្ងាត់ៗ តែការនេះមិនបានធ្វើឲ្យព្រះជាម្ចាស់បញ្ឈប់ការល្បងលដែលព្រះអង្គមានចំពោះលោកយ៉ូបឡើយ។ ដោយសារព្រះចេស្ដារបស់ព្រះជាម្ចាស់ ដែលបានបើកសម្ដែងនៅក្នុងយ៉ូបមិនត្រូវបានសម្ដែងចេញជាសាធារណៈ រឿងរបស់យ៉ូបក៏មិនបានបញ្ចប់ត្រឹមការដកថយរបស់សាតាំងនោះដែរ។ នៅពេលតួអង្គផ្សេងៗទៀតចូលមក ទស្សនីយភាពអស្ចារ្យជាច្រើនទៀត ក៏នឹងត្រូវមកដល់ដែរ។
ការបង្ហាញឲ្យឃើញមួយទៀតអំពី ការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់យ៉ូប គឺជាការដែលគាត់លើកតម្កើងព្រះនាមរបស់ព្រះជាម្ចាស់ក្នុងគ្រប់របស់សព្វសារពើ
យ៉ូបបានរងទុក្ខនូវការវាយដំរបស់សាតាំង តែគាត់នៅតែមិនបោះបង់ចោល ព្រះនាមព្រះយេហូវ៉ាដ៏ជាព្រះដែរ។ ប្រពន្ធរបស់លោកជាមនុស្សទីមួយដែលឈានជើងចេញ ហើយដោយដើរតួជាសាតាំងនៅក្នុងសណ្ឋានមួយ ដែលអាចមើលឃើញថាជាការវាយប្រហារដល់យ៉ូប។ អត្ថបទដើមពណ៌នាបែបនេះថា៖ «ប្រពន្ធគាត់ក៏និយាយនឹងគាត់ថា តើអ្នកនៅសច្ចភាពរបស់ខ្លួនដល់ណាទៀត? ជេរប្រមាថព្រះជាម្ចាស់ ហើយស្លាប់ឲ្យផុតទៅ» (យ៉ូប ២:៩)។ នេះគឺជាសម្ដីដែលសាតាំងនិយាយក្នុងអការៈជាមនុស្ស។ ពាក្យនេះជាការវាយប្រហារ និងជាការចោទប្រកាន់ ក៏ដូចជាការបញ្ឆោតចិត្ត ជាការល្បួង និងពាក្យមួលបង្កាច់។ បន្ទាប់ពីបរាជ័យក្នុងការវាយប្រហារសាច់ឈាមរបស់យ៉ូប នោះសាតាំងក៏វាយប្រហារសច្ចភាពរបស់យ៉ូបត្រង់ៗតែម្ដង ដោយចង់ប្រើវិធីនេះមកធ្វើឲ្យយ៉ូប បោះបង់សច្ចភាពរបស់លោក បោះបង់ចោលព្រះជាម្ចាស់ ហើយលែងរស់នៅតទៅទៀត។ សាតាំងក៏ចង់ប្រើពាក្យពេចន៍ទាំងនេះ មកល្បួងយ៉ូបដែរថា៖ ប្រសិនបើយ៉ូបបោះបង់ចោលព្រះនាមព្រះយេហូវ៉ា នោះលោកមិនបាច់ទ្រាំនឹងទណ្ឌកម្មបែបនេះទៀតទេ លោកអាចរួចពីទណ្ឌកម្មនៃសាច់ឈាម។ ក្រោយបានប្រឈមនឹងពាក្យណែនាំរបស់ប្រពន្ធលោកហើយ យ៉ូបក៏បានស្ដីបន្ទោសដល់នាងដោយពោលថា «អ្នកនិយាយដូចជាស្ត្រីល្ងង់។ ម្តេចបានជាបែបនេះទៅវិញ? យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» (យ៉ូប ២:១០)។ យ៉ូបបានដឹងពីពាក្យសម្ដីនេះជាយូរហើយ តែពេលនេះ សេចក្ដីពិតពីការដែលលោកស្គាល់ពាក្យនេះ ក៏ត្រូវបានបញ្ជាក់ឲ្យដឹង។
នៅពេលដែលប្រពន្ធរបស់លោកទូន្មានលោកឲ្យប្រមាថព្រះជាម្ចាស់ រួចស្លាប់ទៅ ន័យរបស់នាងគឺ៖ «ព្រះជាម្ចាស់របស់អ្នកប្រព្រឹត្តនឹងអ្នកយ៉ាងនេះ ម្ដេចក៏មិនប្រមាថទ្រង់ទៅ? នៅរស់ទៀតធ្វើអី? ព្រះជាម្ចាស់របស់អ្នកអយុត្តិធម៌ចំពោះអ្នកណាស់ តែអ្នកក៏នៅតែពោលថា 'សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា'។ ម្ដេចក៏ទ្រង់នាំសេចក្ដីអន្តរាយដល់អ្នក ទាំងដែលអ្នកថ្វាយព្រះពរព្រះនាមទ្រង់យ៉ាងដូច្នេះ? ចូររួសរាន់ឡើង រួចបោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់ ហើយឈប់ដើរតាមទ្រង់ទៀតទៅ។ នោះសេចក្ដីវេទនារបស់អ្នកនឹងត្រូវបញ្ចប់»។ នៅវេលានេះ មានទីបន្ទាល់មួយដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឃើញនៅក្នុងយ៉ូប ត្រូវបានបង្កើតឡើង។ ពុំមានមនុស្សធម្មតាណាម្នាក់អាចធ្វើទីបន្ទាល់នេះបានឡើយ ហើយយើងក៏មិនធ្លាប់បានអានពីទីបន្ទាល់នេះ នៅក្នុងរឿងណាផ្សេងក្នុងព្រះគម្ពីរដែរ តែព្រះជាម្ចាស់បានទតឃើញទីបន្ទាល់នេះ មុនពេលដែលយ៉ូបនិយាយពាក្យនេះយូរមកហើយ។ ព្រះជាម្ចាស់គ្រាន់តែចង់ប្រើឱកាសនេះដើម្បីអនុញ្ញាតឲ្យយ៉ូបបញ្ជាក់ឲ្យមនុស្សគ្រប់គ្នាឃើញថា ព្រះជាម្ចាស់ ត្រឹមត្រូវប៉ុណ្ណោះ។ បន្ទាប់ពីបានប្រឈមនឹងពាក្យណែនាំរបស់ប្រពន្ធលោករួច យ៉ូបមិនត្រឹមតែមិនបោះបង់ចោលសច្ចភាពរបស់គាត់ ឬមិនបោះបង់ព្រះជាម្ចាស់នោះឡើយ គាត់ថែមទាំងនិយាយទៅប្រពន្ធគាត់ថា៖ «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» តើពាក្យនេះមានអត្ថន័យធ្ងន់ណាស់មែនទេ? ត្រង់នេះ មានតែការពិតមួយគត់ដែល អាចបញ្ជាក់ពីទម្ងន់អត្ថន័យនៃពាក្យនេះ។ ទម្ងន់អត្ថន័យនៃពាក្យនេះគឺ សេចក្ដីទាំងនេះ ត្រូវបានព្រះជាម្ចាស់សរសើរនៅក្នុងព្រះហឫទ័យរបស់ទ្រង់ សេចក្ដីទាំងនេះ គឺជាអ្វីដែលព្រះជាម្ចាស់ចង់បានសេចក្ដីទាំងនេះ គឺជាអ្វីដែលព្រះជាម្ចាស់ចង់សណ្ដាប់ ហើយសេចក្ដីទាំងនេះ គឺជាលទ្ធផលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឃើញ ពាក្យទាំងនេះក៏ជាសារជាតិនៃទីបន្ទាល់របស់យ៉ូបដែរ។ ក្នុងន័យនេះ ភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់យ៉ូប គឺត្រូវបានបញ្ជាក់ឲ្យដឹង។ តម្លៃរបស់យ៉ូប បង្កប់ក្នុងរបៀបដែលគាត់នៅតែពោលពាក្យបែបនេះបាន ក្នុងគ្រាដែលគាត់ត្រូវល្បួង និងសូម្បីតែក្នុងគ្រាដែលរាងកាយទាំងមូលរបស់គាត់គ្របដណ្ដប់ដោយដំបៅពងខ្ទុះ នៅពេលដែលគាត់ស៊ូទ្រាំនឹងទណ្ឌកម្មដ៏លំបាកបំផុត និងនៅពេលដែលប្រពន្ធ និងសម្លាញ់របស់គាត់ទូន្មានគាត់។ ម្យ៉ាងទៀតគឺ ក្នុងចិត្តរបស់គាត់ គាត់ជឿថា ទោះបីជាសេចក្ដីល្បួងនោះជាអ្វីក៏ដោយ ទោះបីជាសេចក្ដីវេទនា ឬទណ្ឌកម្មនោះធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ទោះបីជាសេចក្ដីស្លាប់នឹងត្រូវធ្លាក់លើគាត់ក៏ដោយ ក៏គាត់មិនបោះបង់ព្រះជាម្ចាស់ ឬបែរចេញពីផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។ ដូច្នេះ អ្នកឃើញថា ព្រះជាម្ចាស់នៅតែមានតំណែងសំខាន់បំផុតក្នុងចិត្តរបស់គាត់ និងមើលឃើញថា ក្នុងចិត្តរបស់គាត់ គឺមានតែព្រះជាម្ចាស់មួយអង្គគត់។ គឺមកពីហេតុនេះហើយ ទើបយើងបានអានការពណ៌នាអំពីលោកនៅក្នុងបទគម្ពីរថា៖ ទង្វើនេះមិនបានធ្វើឲ្យយ៉ូបប្រព្រឹត្តបាបដោយបបូរមាត់របស់គាត់ឡើយ។ លោកមិនត្រឹមតែមិនប្រព្រឹត្តបាបដោយបបូរមាត់របស់លោកទេ ប៉ុន្តែក្នុងចិត្តរបស់លោក លោកក៏មិនបានត្អូញត្អែរពីព្រះជាម្ចាស់ដែរ។ លោកមិនបាននិយាយពាក្យមិនពីរោះអំពីព្រះជាម្ចាស់ លោកក៏មិនបានប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ដែរ។ លោកមិនត្រឹមតែថ្វាយព្រះពរដល់ព្រះនាមរបស់ព្រះជាម្ចាស់នៅនឹងមាត់របស់លោកប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ថ្វាយព្រះពរដល់ព្រះនាមរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់លោកដែរ ទាំងមាត់ និងចិត្តរបស់លោក គឺតែមួយ។ នេះគឺជាយ៉ូបពិតប្រាកដ ដែលព្រះជាម្ចាស់ទតឃើញ ហើយនេះក៏ជាហេតុផលដ៏ជាក់លាក់មួយដែលព្រះជាម្ចាស់ឲ្យតម្លៃយ៉ូប។
ការយល់ច្រឡំរបស់មនុស្សជាច្រើន ចំពោះលោកយ៉ូប
ការលំបាកដែលលោកយ៉ូបបានទទួលរង មិនមែនជាកិច្ចការរបស់អ្នកនាំសារដែលព្រះជាម្ចាស់ចាត់មកឡើយ ក៏មិនមែនបង្កឡើងដោយផ្ទាល់ព្រះហស្តរបស់ព្រះជាម្ចាស់ដែរ។ ផ្ទូយទៅវិញ វាជាការបង្កឡើងដោយផ្ទាល់ពីសំណាក់សាតាំង ដែលជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ ដូច្នេះ កម្រិតនៃការលំបាកដែលលោកយ៉ូបទទួលរង គឺពិតជាខ្លាំងក្លាណាស់។ ដោយឡែក ក្នុងវេលានេះ លោកយ៉ូបបានសម្ដែងឲ្យឃើញ អំពីចំណេះដឹងប្រចាំថ្ងៃរបស់គាត់ចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់ គោលការណ៍នៃសកម្មភាពប្រចាំថ្ងៃរបស់គាត់ និងកិរិយាដែលគាត់មានចំពោះព្រះជាម្ចាស់ ដោយគ្មានការលាក់លៀម ហើយនេះគឺជាសេចក្ដីពិត។ ប្រសិនបើលោកយ៉ូបមិនត្រូវបានល្បួង ប្រសិនបើព្រះជាម្ចាស់មិនបានដាក់ការល្បងលចំពោះលោកយ៉ូប នៅពេលដែលលោកយ៉ូបពោលថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» អ្នកមុខជានិយាយថា លោកយ៉ូបគឺជាមនុស្សកំពុត ព្រះជាម្ចាស់បានប្រទានឲ្យគាត់នូវទ្រព្យសម្បត្តិច្រើនណាស់ ដូច្នេះ គាត់មុខជាថ្វាយព្រះពរព្រះនាមព្រះយេហូវ៉ាហើយ។ មុនពេលដែលគាត់ត្រូវល្បងល ប្រសិនបើលោកយ៉ូបនិយាយថា «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» អ្នកមុខជានិយាយថា លោកយ៉ូបនិយាយបំផ្លើស ហើយ ថា លោកមុខជាមិនបោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់ ដ្បិតលោកតែងតែទទួលព្រះពរពីព្រះហស្តរបស់ព្រះជាម្ចាស់។ អ្នកមុខជានិយាយថា ប្រសិនបើព្រះជាម្ចាស់នាំសេចក្ដីអន្តរាយមកដាក់លើគាត់ នោះគាត់ច្បាស់ជាបោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់ជាមិនខាន។ ដោយឡែក នៅពេលដែលលោកយ៉ូបដឹងខ្លួនថា លោកស្ថិតក្នុងស្ថានភាពដែលគ្មាននរណាម្នាក់ចង់បាន ឬចង់ឃើញ ស្ថានភាពដែលគ្មាននរណាម្នាក់ចង់ឲ្យកើតមានដល់ពួកគេ ស្ថានភាពដែលពួកគេខ្លាចនឹងកើតមានដល់ពួកគេ ជាស្ថានភាពដែលសូម្បីតែព្រះជាម្ចាស់ ក៏មិនអាចទ្រាំទតមើលបាន ក៏លោកយ៉ូបនៅតែប្រកាន់ខ្ជាប់នូវសច្ចភាពរបស់គាត់ថា៖ «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» និងពោលថា «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» ដោយបានឃើញកិរិយារបស់លោកយ៉ូបនៅពេលនេះ អស់អ្នកដែលចូលចិត្តនិយាយពាក្យពីរោះ និងអ្នកដែលចូលចិត្តនិយាយពាក្យន័យត្រង់ និងគោលលទ្ធិ គឺសុទ្ធតែនិយាយលែងចេញ។ អស់អ្នកណាដែលសរសើរតម្កើងព្រះនាមរបស់ព្រះជាម្ចាស់ ត្រឹមពាក្យសម្ដី តែមិនធ្លាប់បានទទួលការល្បងលរបស់ព្រះជាម្ចាស់ ត្រូវបានថ្កោលទោសដោយសារសច្ចភាពដែលលោកយ៉ូបប្រកាន់ខ្ជាប់ ហើយអស់អ្នកណាដែលពុំជឿថា មនុស្សអាចប្រកាន់ខ្ជាប់ផ្លូវរបស់ព្រះជាម្ចាស់ ក៏ត្រូវជំនុំជម្រះដោយទីបន្ទាល់របស់លោកយ៉ូបដែរ។ ដោយបានឃើញកិរិយារបស់លោកយ៉ូបនៅក្នុងការល្បងលទាំងអស់នេះ និងបានឃើញពាក្យពេចន៍ដែលលោកនិយាយស្ដីផងនោះ មនុស្សខ្លះក៏មានអារម្មណ៍ភ័ន្តច្រឡំ អ្នកខ្លះមានអារម្មណ៍ច្រណែន អ្នកខ្លះមានអារម្មណ៍សង្ស័យ ហើយខ្លះទៀតក៏ហាក់ដូចជាទើសទាល់ចិត្ត ទាំងបដិសេធមិនទទួលទីបន្ទាល់របស់លោកយ៉ូប ដោយ សារតែពួកគេមិនត្រឹមតែមើលមិនឃើញទណ្ឌកម្មដែលកើតមានដល់លោកយ៉ូបនោះទេ តែពួកគេក៏មិនបានឃើញ «ភាពកម្សោយ» របស់មនុស្ស ដែលលោកយ៉ូបបង្ហាញចេញមក នៅពេលដែលការល្បងលកើតមានចំពោះលោកដែរ។ ពួកគេជឿថា «ភាព កម្សោយនេះ» ជាចំណុចខ្វះខាតដែលគេរាប់បញ្ចូលក្នុងភាពគ្រប់លក្ខណ៍របស់លោកយ៉ូប ជាភាពសៅហ្មងរបស់មនុស្សម្នាក់ដែលគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ មានន័យថា គេជឿថា មនុស្សដែលគ្រប់លក្ខណ៍ជាមនុស្សឥតខុសសោះ ឥតសៅហ្មង និងឥតស្នាមប្រឡាក់ ជឿថា ពួកគេគ្មានភាពកម្សោយ ពុំស្គាល់ការឈឺចាប់ ពួកគេមិនដែលមានអារម្មណ៍មិនសប្បាយចិត្ត ឬក៏អស់កម្លាំងចិត្ត និងគ្មានសេចក្ដីសម្អប់ ឬគ្មានអាកប្បកិរិយាខាងក្រៅហួសហេតុ ជាលទ្ធផល មនុស្សភាគច្រើនមិនដឹងថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ពិតនោះទេ។ កិរិយាជាច្រើនដែលគាត់មាននៅក្នុងគ្រាល្បងល គឺមនុស្សមិនសរសើរទេ។ ឧទាហរណ៍ នៅពេលដែល លោកយ៉ូបបាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់លោក គឺលោកមិនបានទ្រហោរយំ ដូច ដែលមនុស្សភាគច្រើនស្រមៃនោះទេ។ «កង្វះសុជីវធម៌» របស់លោក ធ្វើឲ្យមនុស្សជាច្រើនគិតថា លោកជាមនុស្សឈាមត្រជាក់ ដ្បិតលោកគ្មានទឹកភ្នែក ឬក្ដីស្រឡាញ់សម្រាប់គ្រួសាររបស់លោកឡើយ។ នេះជាចំណាប់អារម្មណ៍មិនល្អដំបូងដែលពួកគេមានចំពោះលោកយ៉ូប។ ពួកគេយល់ថា កិរិយារបស់គាត់បន្ទាប់ពីនោះ គឺរឹតតែគួរឲ្យឆ្ងល់ជាងនេះទៅទៀត៖ «ហែកអាវរបស់គាត់» ត្រូវបានមនុស្សជាច្រើនបកស្រាយថា ជាការមិនគោរព ដែលលោកមានចំពោះព្រះជាម្ចាស់ និង «កោរសក់របស់ខ្លួន» ត្រូវបានគេជឿទាំងខុសថា ជាការប្រមាថ និងការទាស់ទទឹងរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់។ ក្រៅពីសម្ដីដែលលោកយ៉ូបនិយាយថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» មនុស្សមិនដឹងអំពីភាពសុចរិតដែលព្រះជាម្ចាស់សរសើរនៅក្នុងលោកយ៉ូបទាល់តែសោះ ហេតុនេះ ការវាយតម្លៃលើលោកយ៉ូបដែលត្រូវបានធ្វើឡើងពីសំណាក់មនុស្សភាគច្រើន គ្មានអ្វីក្រៅពីការយល់មិនដល់ ការយល់ច្រឡំ ការសង្ស័យ ការថ្កោលទោស និងការសរសើរនៅក្នុងទ្រឹស្ដីតែប៉ុណ្ណោះ។ ក្នុងចំណោមពួកគេ គ្មាននរណាពិតជាអាចយល់ និងឲ្យតម្លៃព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលថ្លែងថា លោកយ៉ូបគឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ ជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នោះទេ។
ផ្អែកលើចំណាប់អារម្មណ៍របស់ពួកគេចំពោះយ៉ូបនៅខាងលើ មនុស្សកាន់តែសង្ស័យ លើភាពសុចរិតរបស់គាត់ ដ្បិតសកម្មភាពរបស់លោកយ៉ូប និងកិរិយារបស់គាត់ដែល ត្រូវបានកត់ត្រាទុកក្នុងបទគម្ពីរ មិនសំខាន់ខ្លាំងដូចដែលមនុស្សធ្លាប់ស្រមៃឡើយ។ លោកមិនត្រឹមតែមិនអនុវត្តភាពក្លាហានដ៏អស្ចារ្យណាមួយប៉ុណ្ណោះទេ លោកថែមទាំងយកអំបែងឆ្នាំងមកកោសខ្លួនអ្នក ទាំងដែលកំពុងអង្គុយនៅក្នុងផេះទៀតផង។ ទង្វើនេះក៏ធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល ហើយធ្វើឲ្យពួកគេសង្ស័យ ថែមទាំងបដិសេធភាពសុចរិតរបស់លោកយ៉ូបទៀតផង ដ្បិតខណៈដែលលោកយ៉ូបកំពុងកោសខ្លួនអ្នក នោះលោកមិនបានអធិដ្ឋាន ឬសន្យាអ្វីនឹងព្រះជាម្ចាស់ឡើយ ជាងនេះទៅទៀត ពួកគេក៏មិនឃើញលោកយំយែកឈឺចាប់អ្វីបន្តិចសោះ។ នៅពេលនេះមនុស្សមើលឃើញតែភាពកម្សោយរបស់លោកយ៉ូបតែប៉ុណ្ណោះ ហើយគ្មានអ្វីលើសពីនេះឡើយ ហេតុនេះ ទើប នៅពេលដែលពួកគេស្ដាប់ឮលោកយ៉ូបពោលថា «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» ពួកគេថែមទាំងមិនរំភើប ឬពុំនោះទេ គឺពួកគេឯកភាព ហើយនៅតែមិនអាចស្គាល់ពីភាពសុចរិតរបស់លោក តាមរយៈសម្ដីរបស់លោកនោះទេ។ ចំណាប់អារម្មណ៍ដ៏សំខាន់មួយដែលលោកយ៉ូប ផ្ដល់ឲ្យមនុស្សទាំងនេះក្នុងគ្រាដែលគាត់ទទួលទណ្ឌកម្មនៃការល្បងលគឺ គាត់មិនដាក់ខ្លួន ហើយក៏មិនអួតខ្លួនដែរ។ មនុស្សមើលមិនឃើញរឿងដែលនៅពីក្រោយអាកប្បកិរិយាដែលវិវឌ្ឍន៍ឡើងនៅក្នុងជម្រៅចិត្តរបស់លោកនោះឡើយ ពួកគេក៏មើលមិនឃើញការកោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្តរបស់លោក ឬការដែលលោកប្រកាន់ ខ្ជាប់ តាមគោលការណ៍នៃផ្លូវគេចចេញពីសេចក្ដីអាក្រក់ដែរ។ ភាពស្ងប់ស្ងាត់នៅក្នុងចិត្តរបស់លោក ធ្វើ ឲ្យមនុស្សជាច្រើនគិតថា ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោក គ្រាន់តែជាសម្ដីឥតន័យហើយពួកគេគិតថា ការដែលគាត់កោតខ្លាចព្រះជាម្ចាស់ គ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ «ភាពកម្សោយ» ខណៈដែលគាត់បង្ហាញចេញមកខាងក្រៅនេះ បន្សល់ឲ្យពួកគេនូវចំណាប់អារម្មណ៍ដ៏ខ្លាំងក្លាមួយ ដែលផ្ដល់ឲ្យពួកគេនូវ «គំនិតថ្មី» ហើយថែមទាំងជា «ការយល់ដឹងថ្មី» មួយ ចំពោះមនុស្សម្នាក់ដែលព្រះជាម្ចាស់ឲ្យនិយមន័យថា ជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ទៀតផង។ «គំនិតថ្មី» និង «ការយល់ដឹងថ្មី» នេះ ត្រូវបានបញ្ជាក់នៅពេលដែលលោកយ៉ូបបើកមាត់ និងជេរប្រមាថដល់ថ្ងៃដែលគាត់កើត។
ទោះបីជាកម្រិតនៃទណ្ឌកម្មដែលគាត់បានទទួលរង មនុស្សគ្រប់គ្នាស្មានមិនដល់ ហើយរកយល់មិនបាន ក៏លោកមិនបាននិយាយពាក្យដែលខុសឆ្គងដែរ ប៉ុន្តែ លោកបានត្រឹមតែបន្ធូរបន្ថយការឈឺចាប់នៃរាងកាយរបស់លោកទៅតាមមធ្យោបាយរបស់លោកផ្ទាល់ប៉ុណ្ណោះ។ លោកក៏បាននិយាយដូចដែលបានកត់ត្រានៅក្នុងបទគម្ពីរថា «សូមឲ្យថ្ងៃដែលទូលបង្គំកើត និងយប់ដែលគេនិយាយថាមានកូនប្រុសម្នាក់មកចាប់កំណើតនោះ វិនាសទៅ» (យ៉ូប ៣:៣)។ ប្រហែលជាគ្មាននរណាធ្លាប់ពិចារណាអំពីពាក្យពេចន៍សំខាន់នេះទេ ហើយប្រហែលជាមានមនុស្ស ដែលធ្លាប់យកចិត្តទុកដាក់នឹងពាក្យទាំងនេះដែរ។ តាមទស្សនៈរបស់អ្នករាល់គ្នា តើពាក្យទាំងនេះមានន័យថា លោកយ៉ូបបានប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែរឬទេ? តើពាក្យទាំងនេះគឺជាការត្អូញត្អែរទាស់នឹងព្រះជាម្ចាស់ដែរឬទេ? ខ្ញុំដឹងថា អ្នករាល់គ្នាភាគច្រើនសុទ្ធតែមានគំនិតជាក់លាក់ចំពោះពាក្យពេចន៍ដែលលោកយ៉ូបបានពោលឡើង និងជឿថា ប្រសិនបើលោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ នោះលោកមិនគួរបង្ហាញនូវភាពកម្សោយ ឬទុក្ខសោកឡើយ ហើយផ្ទុយទៅវិញ គាត់គួរតែប្រឈមនឹងការវាយប្រហារពីសាតាំងដោយវិជ្ជមាន ហើយថែមទាំងញញឹមនៅចំពោះការល្បួងរបស់សាតាំងទៀតផង។ គាត់មិនគួរមានប្រតិកម្មដ៏តិចតួចចំពោះទណ្ឌកម្មណាមួយ ដែលសាតាំងបាននាំមកដាក់លើសាច់ឈាមរបស់គាត់ឡើយ គាត់ក៏មិនគួរក្បត់អារម្មណ៍ណាមួយ ដែលមានក្នុងចិត្តរបស់គាត់ដែរ។ គាត់គួរតែទូលសុំទៅព្រះជាម្ចាស់ធ្វើឲ្យការល្បងលនេះកាន់តែឃោរឃៅវិញ។ នេះជាអ្វីដែលគួរត្រូវបានបង្ហាញ និងត្រូវមាន ពីសំណាក់មនុស្សម្នាក់ដែលឥតរង្គើ ហើយជាមនុស្សដែលពិតជាកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ នៅកណ្ដាលទណ្ឌកម្មដ៏ឃោរឃៅបំផុតនេះ លោកយ៉ូបបានត្រឹមតែជេរថ្ងៃដែលគាត់កើតមកប៉ុណ្ណោះ។ គាត់មិនបានត្អូញត្អែរអំពីព្រះជាម្ចាស់ ក៏រឹតតែគ្មានចេតនាប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែរ។ រឿងនេះ និយាយគឺងាយជាងធ្វើ ដ្បិតតាំងពីសម័យបុរាណដរាបដល់បច្ចុប្បន្ននេះ គឺគ្មាននរណាម្នាក់បានឆ្លងកាត់ការល្បួងបែបនេះ ឬបានទទួលរងនូវការល្បួង ដែលកើតឡើងចំពោះលោកយ៉ូបនោះឡើយ។ ដូច្នេះ ហេតុអ្វីបានជាគ្មាននរណាម្នាក់ធ្លាប់បានរងការល្បួងប្រភេទដូចគ្នានឹងលោកយ៉ូប? មូលហេតុគឺមកពីគ្មាននរណាម្នាក់អាចទ្រាំនឹងទំនួលខុសត្រូវ ឬបញ្ជាបេសកកម្មដូចដែលព្រះជាម្ចាស់ទតឃើញនោះទេ គ្មាននរណាម្នាក់អាចធ្វើបានដូចយ៉ូបឡើយ ហើយជាងនេះទៀត ក្រៅពីការដាក់បណ្ដាសាថ្ងៃដែលគេកើតមក គ្មាននរណាម្នាក់នៅតែមិនអាចបោះបង់ចោលព្រះនាមរបស់ព្រះជាម្ចាស់ និងបន្តថ្វាយព្រះពរព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ដូចដែលលោកយ៉ូបបានធ្វើ កាលដែលទណ្ឌកម្មកើតមានដល់គាត់នោះឡើយ។ តើនរណាអាចធ្វើដូច្នេះបាន? នៅពេលយើងនិយាយពីលោកយ៉ូប ដូច្នេះ តើយើងសរសើរពីអាកប្បកិរិយារបស់គាត់ដែរទេ? លោកជាមនុស្សសុចរិតម្នាក់ ហើយ អាចធ្វើបន្ទាល់ពីព្រះជាម្ចាស់បែបនេះ និងអាចធ្វើឲ្យសាតាំងរត់គេចទាំងយកដៃខ្ទប់មុខរបស់វា ដើម្បីកុំឲ្យវាត្រឡប់មកចោទប្រកាន់គាត់នៅចំពោះព្រះជាម្ចាស់ម្ដងទៀត ដូច្នេះ តើការសរសើរគាត់មានអ្វីទាស់ខុស? អាចមកពីអ្នករាល់គ្នាមានបទដ្ឋានខ្ពស់ជាងព្រះជាម្ចាស់ទេដឹង? តើអាចទេថា មកពីអ្នកនឹងប្រព្រឹត្តបានល្អជាងលោកយ៉ូប នៅពេលដែលការល្បងលកើតមានដល់អ្នករាល់គ្នា? លោកយ៉ូបត្រូវបានព្រះជាម្ចាស់សរសើរ តើអ្នករាល់គ្នាមានអ្វីជំទាស់ទៀត?
លោកយ៉ូបដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក ពីព្រោះគាត់មិនចង់ឲ្យព្រះជាម្ចាស់កង្វល់ដោយសារលោក
ខ្ញុំតែងតែនិយាយថា ព្រះជាម្ចាស់ទតក្នុងចិត្តរបស់មនុស្ស ខណៈដែលមនុស្សសម្លឹងមើលអការៈខាងក្រៅរបស់មនុស្ស។ ដោយសារព្រះជាម្ចាស់ទតក្នុងចិត្តរបស់មនុស្ស ទើបទ្រង់យល់ពីសារជាតិរបស់ពួកគេ ខណៈដែលមនុស្សកំណត់សារជាតិរបស់មនុស្ស ដោយផ្អែកលើអាការៈខាងក្រៅរបស់ពួកគេ។ នៅពេលដែលលោកយ៉ូបបើកមាត់របស់លោក ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក ទង្វើនេះបានឲ្យបុគ្គលខាងវិញ្ញាណទាំងអស់ភ្ញាក់ផ្អើល រួមទាំងសម្លាញ់ទាំងបីនាក់របស់លោកផង។ មនុស្សមកពីព្រះជាម្ចាស់ ហើយគួរតែដឹងគុណចំពោះជីវិត និងសាច់ឈាម ដែលព្រះជាម្ចាស់ប្រទានឲ្យគេ ក៏ដូចជាថ្ងៃកំណើតរបស់គេដែ ហើយគាត់មិនគួរដាក់បណ្ដាសាសេច ក្ដីទាំងនេះទេ។ នេះគឺជារឿងមួយដែលមនុស្សទូទៅអាចយល់ និងស្រមៃបាន។ ដ្បិត មនុស្សណាដែលដើរតាមព្រះជាម្ចាស់ ការយល់ដឹងនេះ ពិសិដ្ឋ និងល្មើសមិនបានទេ ហើយវាជាសេចក្ដីពិតមួយដែលមិនអាចផ្លាស់ប្ដូរបាន។ ម្យ៉ាងទៀត លោកយ៉ូបល្មើសវិន័យ គាត់បានដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់។ នេះជាទង្វើមួយដែលមនុស្សទូទៅចាត់ទុកជាហេតុដែលនាំឲ្យមានការឆ្លងទៅតំបន់ត្រួតត្រាដែលត្រូវហាមឃាត់។ លោកយ៉ូបមិនត្រឹមតែគ្មានសិទ្ធិទទួលការយោគយល់ និងចិត្តអាណិតអាសូរពីមនុស្សប៉ុណ្ណោះទេ លោកក៏គ្មានសិទ្ធិទទួលការអត់ទោសពីព្រះជាម្ចាស់ដែរ។ នៅក្នុងពេល ជាមួយគ្នា មនុស្សកាន់តែច្រើន មានចិត្តសង្ស័យចំពោះភាពសុចរិតរបស់លោកយ៉ូប ដ្បិតគេហាក់មើលឃើញថា ការដែលព្រះជាម្ចាស់សព្វព្រះទ័យចំពោះលោកយ៉ូប បានធ្វើឲ្យលោកក្លាយទៅជាមនុស្សបណ្ដោយខ្លួន ហើយការនេះបានធ្វើឲ្យលោកក្លាហាន និងព្រហើន ដល់ថ្នាក់លោកមិនត្រឹមតែមិនអរព្រះគុណព្រះជាម្ចាស់ចំពោះការប្រទានព្រះពរដល់លោក ក្នុងពេលដែលលោកមានជីវិតរស់នៅ ប៉ុន្តែលោកបានជេរថ្ងៃដែលលោកកើតមក ឲ្យវិនាសទៀតផង។ ប្រសិនបើនេះមិនមែនជាការប្រឆាំងទាស់នឹងព្រះជាម្ចាស់ទេ តើជាអ្វីវិញ? ភាពលំៗបែបនេះ ផ្ដល់ឲ្យមនុស្សនូវភ័ស្តុតាង ក្នុងការថ្កោលទោសទង្វើរបស់លោកយ៉ូប ប៉ុន្តែ តើនរណាអាចដឹងពិតពីអ្វីដែលលោកយ៉ូបកំពុងគិតនៅពេលនោះ? តើនរណាអាចដឹងពីមូលហេតុ ដែលលោកយ៉ូបប្រព្រឹត្តតាមវិធីនេះ? មានតែព្រះជាម្ចាស់ និងលោកយ៉ូបខ្លួនអ្នកប៉ុណ្ណោះ ទើបដឹងរឿងលម្អិត និងហេតុផលទាំងអស់ត្រង់នេះ។
នៅពេលដែលសាតាំងសន្ធឹងដៃរបស់វាទៅពាល់ឆ្អឹងរបស់លោកយ៉ូប លោកយ៉ូបក៏ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់វា ដោយគ្មានមធ្យោបាយគេចចេញ ឬគ្មានកម្លាំងតតាំងនោះឡើយ។ រាងកាយ និងព្រលឹងរបស់លោក រងនូវការឈឺចាប់យ៉ាងខ្លាំងក្លា ហើយការឈឺចាប់នេះបានធ្វើឲ្យគាត់ដឹងច្បាស់អំពីភាពឥតតម្លៃ ភាពទន់ខ្សោយ និងភាពគ្មានអំណាចរបស់មនុស្សដែលកំពុងរស់នៅក្នុងសាច់ឈាម។ នៅក្នុងពេលជាមួយគ្នា គាត់ក៏ទទួលបាននូវការឲ្យតម្លៃ និងការយល់ដឹងដ៏ជ្រាលជ្រៅ អំពីមូលហេតុដែលព្រះជាម្ចាស់យកព្រះទ័យទុកដាក់ និងថែរក្សាមនុស្សជាតិ។ នៅក្នុងកណ្ដាប់ដៃរបស់សាតាំង លោកយ៉ូបក៏បានដឹងថា មនុស្សដែលមានសាច់ និងឈាម តាមការពិតគ្មានអំណាច និងទន់ខ្សោយណាស់។ នៅពេលដែលលោកលុតជង្គង់ និងអធិដ្ឋានទៅរកព្រះជាម្ចាស់ លោកហាក់មានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងបាំងព្រះភ័ក្ត្រ និងបំពួនព្រះកាយរបស់ទ្រង់ ដ្បិតព្រះជាម្ចាស់បានដាក់លោក ទៅក្នុងដៃរបស់សាតាំងទាំងស្រុង។ ក្នុងពេលជាមួយគ្នា ព្រះជាម្ចាស់ក៏ព្រះកន្សែងជួសលោកដែរ ហើយជាងនេះទៀត ទ្រង់ក៏ឈឺចាប់ជួសលោកដែរ ព្រះជាម្ចាស់វេទនាដោយសារភាពវេទនារបស់លោក ហើយទ្រង់ក៏ឈឺចាប់ ដោយសារតែការឈឺចាប់របស់លោកដែរ...។ លោកយ៉ូបដឹងពីភាពវេទនារបស់ព្រះជាម្ចាស់ ក៏ដឹងដែរថា ព្រះជាម្ចាស់ពិបាកទ្រាំយ៉ាងណា...។ លោកយ៉ូបក៏មិនចង់នាំយកទុក្ខសោកបន្ថែមទៀតមកដាក់លើព្រះជាម្ចាស់ ក៏មិនចង់ឲ្យព្រះជាម្ចាស់ ព្រះកន្សែងជួសលោក ហើយរឹតតែមិនចង់ឃើញព្រះជាម្ចាស់វេទនាដោយសារតែលោកនោះដែរ។ នៅវេលានេះ លោកយ៉ូបចង់តែបោះបង់សាច់ឈាមរបស់លោកផ្ទាល់កុំឲ្យនៅទ្រាំនឹងភាពវេទនាដែលសាច់ឈាមផ្ដល់ឲ្យលោកទៀត ដ្បិតការនេះ មុខជាឈប់ធ្វើឲ្យព្រះជាម្ចាស់ត្រូវរងទណ្ឌកម្មដោយសារភាពវេទនារបស់លោក តែលោកមិនអាចធ្វើបាន ហើយលោកមិនត្រឹមតែត្រូវបណ្ដោយតាមការឈឺចាប់នៃសាច់ឈាមប៉ុណ្ណោះទេ តែលោកក៏ត្រូវបណ្ដោយតាមទណ្ឌកម្មនៃការដែលមិនចង់ធ្វើឲ្យព្រះជាម្ចាស់ព្រួយព្រះទ័យដែរ។ សេចក្ដីវេទនាទាំងពីរនេះ ដែលមួយមកពីសាច់ឈាម ឯមួយទៀតមកពីវិញ្ញាណ បាននាំមកនូវភាពសោកសៅដ៏ខ្លាំងក្លា និងភាពវេទនាដ៏លើសលុបដល់លោកយ៉ូប ហើយបានធ្វើឲ្យលោកដឹងថា កំហិតរបស់មនុស្ស ដែលស្ថិតនៅក្នុងសាច់ និងឈាមនេះ អាចធ្វើឲ្យគេមានអារម្មណ៍តប់ប្រមល់ និងឥតទីពឹងកម្រិតណា។ ក្នុងស្ថានការណ៍នេះ ការដែលគាត់ចង់បានព្រះជាម្ចាស់បានកើនកាន់ខែខ្លាំងឡើងៗ ហើយចិត្តស្អប់ដែលគាត់មានចំពោះសាតាំង ក៏កាន់តែខ្លាំងឡើងដែរ។ នៅពេលនេះ លោកយ៉ូបមុខជាមិនចង់ឲ្យខ្លួនអ្នកមកក្នុងពិភពមនុស្សនេះទេ ស៊ូកុំឲ្យគាត់មានជីវិតរស់នៅ ល្អជាងមើលឃើញទឹកព្រះនេត្ររបស់ព្រះជាម្ចាស់ ឬឲ្យព្រះជាម្ចាស់ព្រួយព្រះទ័យដោយសារគាត់។ គាត់ចាប់ផ្ដើមស្អប់សាច់ឈាមគាត់ខ្លាំងណាស់ ចាប់ផ្ដើមធុញទ្រាន់ ហើយនឿយណាយនឹងខ្លួនអ្នក ស្អប់ថ្ងៃដែលគាត់កើត ហើយថែមទាំងស្អប់អ្វីៗគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងគាត់។ គាត់មិនចង់ឲ្យគេរំឭកពីថ្ងៃដែលគាត់កើត និងមិនចង់រំឭកដល់អ្វីដែលពាក់ព័ន្ធនឹងថ្ងៃនោះដែរ រួចលោកក៏បើកមាត់ ហើយដាក់បណ្ដាសាថ្ងៃដែលគាត់បានកើតមកនោះថា «សូមឲ្យថ្ងៃដែលទូលបង្គំកើត និងយប់ដែលគេនិយាយថាមានកូនប្រុសម្នាក់មកចាប់កំណើតនោះ វិនាសទៅ។ សូមឲ្យថ្ងៃនោះប្រែទៅជាងងឹត សូមកុំឲ្យព្រះជាម្ចាស់នឹករកថ្ងៃនោះពីស្ថានលើមក ហើយសូមកុំឲ្យពន្លឺចាំងមកនៅថ្ងៃនោះឡើយ» (យ៉ូប ៣:៣-៤)។ សម្ដីដែលលោកយ៉ូបពោលថា «សូមឲ្យថ្ងៃដែលទូលបង្គំកើត និងយប់ដែលគេនិយាយថាមានកូនប្រុសម្នាក់មកចាប់កំណើតនោះ វិនាសទៅ» មានបង្កប់នូវសេចក្ដីសម្អប់ចំពោះលោកខ្លួនអ្នក ក៏ដូចជាមានបង្កប់ន័យបន្ទោស ដែលលោកមានចំពោះខ្លួនអ្នក ព្រមទាំងមានស្មារតីដឹងពីការជំពាក់គុណចំពោះការបង្កឲ្យព្រះជាម្ចាស់ព្រួយព្រះទ័យ នៅក្នុងឃ្លាដែលថា «សូមឲ្យថ្ងៃនោះប្រែទៅជាងងឹត សូមកុំឲ្យព្រះជាម្ចាស់នឹករកថ្ងៃនោះពីស្ថានលើមក ហើយសូមកុំឲ្យពន្លឺចាំងមកនៅថ្ងៃនោះឡើយ»។ ពាក្យទាំងពីរឃ្លានេះ គឺជាសេចក្ដីបញ្ជាក់ដ៏សំខាន់បំផុត ស្ដីពីអារម្មណ៍របស់លោកយ៉ូបនៅពេលនោះ ហើយវាក៏បង្ហាញចេញយ៉ាងច្បាស់ពីភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោកឲ្យមនុស្សទាំងអស់បានឃើញ។ នៅក្នុងពេលជាមួយគ្នា សេចក្ដីជំនឿ ការស្ដាប់បង្គាប់ដែលគាត់មានចំពោះព្រះជាម្ចាស់ ក៏ដូចជាការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ ក៏ត្រូវបានលើកឡើងដូចលោកយ៉ូបចង់បាន។ ពិតណាស់ ការលើកឡើងនេះ គឺច្បាស់ជាលទ្ធផលដែលព្រះជាម្ចាស់រំពឹងចង់បាន។
លោកយ៉ូបយកឈ្នះសាតាំង ហើយក្លាយជាមនុស្សពិត នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់
កាលលោកយ៉ូបឆ្លងកាត់ការល្បងលរបស់គាត់ជាលើកដំបូង លោកបានបាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់គាត់ទាំងអស់ ប៉ុន្តែជាលទ្ធផល គាត់មិនបានដួលចុះ ឬនិយាយអ្វីដែលជាអំពើបាបទាស់ទទឹងនឹងព្រះជាម្ចាស់ឡើយ។ គាត់បានឈ្នះសេចក្ដីល្បួងរបស់សាតាំង ហើយគាត់បានឈ្នះទាំងទ្រព្យសម្បត្តិរូបវន្ត ទាំងកូនចៅ ហើយនិងការល្បងលនៃការបាត់បង់ទ្រព្យសម្បត្តិលោកិយទាំងអស់ មានន័យថា គាត់អាចស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅពេលដែលទ្រង់ដកយកអ្វីៗគ្រប់យ៉ាងចេញពីគាត់ ហើយគាត់ក៏អាចថ្វាយការអរព្រះគុណ និងសរសើរតម្កើងព្រះជាម្ចាស់ ដោយព្រោះអ្វីដែលទ្រង់បានធ្វើទៀតផង។ នេះហើយជាកិរិយារបស់លោកយ៉ូបក្នុងគ្រាដែលត្រូវល្បួងរបស់សាតាំងលើកដំបូង ហើយនេះក៏ជាទីបន្ទាល់របស់លោកយ៉ូបក្នុងគ្រាដែលត្រូវរង នូវការល្បងលពីព្រះជាម្ចាស់លើកដំបូងដែរ។ នៅក្នុងការល្បងលលើកទីពីរ សាតាំងបានសន្ធឹងដៃរបស់វាទៅពាល់លោកយ៉ូប ហើយទោះបីលោកយ៉ូបបានឆ្លងកាត់នូវការឈឺចាប់លើសពីការដែលគាត់ធ្លាប់បានឆ្លងកាត់ពីមុន ក៏ទីបន្ទាល់របស់លោកនៅតែល្មមនឹងអាចឲ្យមនុស្សស្រឡាំងកាំងបានដែរ។ លោកប្រើសេចក្ដីអំណត់ ជំនឿជឿសប់ និងការស្ដាប់បង្គាប់ព្រះជាម្ចាស់ ក៏ដូចជាការកោតខ្លាចរបស់លោកចំពោះព្រះជាម្ចាស់ មកយកឈ្នះសាតាំងម្ដងទៀត ហើយកិរិយា និងទីបន្ទាល់របស់លោកត្រូវបានសរសើរ និងទទួលបានការសព្វព្រះហឫទ័យពីព្រះជាម្ចាស់ដែរ។ ក្នុងការល្បួងនេះ លោកយ៉ូបប្រើកិរិយារបស់លោកផ្ទាល់ មកប្រកាសប្រាប់សាតាំងថា ការឈឺចាប់នៃសាច់ឈាម មិនអាចបង្វែរសេចក្ដីជំនឿ និងការស្ដាប់បង្គាប់របស់លោកចំពោះព្រះជាម្ចាស់ ឬដកយកភក្ដីភាព និងការកោតខ្លាចរបស់លោកចំពោះព្រះជាម្ចាស់បាននោះឡើយ ហើយលោកក៏នឹងមិនបោះបង់ព្រះជាម្ចាស់ ឬបោះបង់ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោកផ្ទាល់ ព្រោះតែលោកប្រឈបនឹងសេចក្ដីស្លាប់នោះដែរ។ ការតាំងចិត្តរបស់លោក បានធ្វើឲ្យសាតាំងទៅជាកំសាក សេចក្ដីជំនឿរបស់លោកបានធ្វើឲ្យសាតាំងញញើត និងញាប់ញ័រ ប្រពលភាពដែលលោកតយុទ្ធទាស់នឹងសាតាំងក្នុងសង្គ្រាមស្លាប់រស់របស់លោកជាមួយនឹងសាតាំង បានបណ្ដុះសេចក្ដីសម្អប់ និងការតូចចិត្តដ៏ស៊ីជម្រៅនៅក្នុងសាតាំង ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់មិនបានបន្សល់ទុកអ្វីមួយឲ្យសាតាំងប្រព្រឹត្តមកលើគាត់ទៀតឡើយ ហេតុនេះបានជាសាតាំងបោះបង់ការ វាយប្រហារបស់វាចំពោះលោក និងបោះបង់ការចោទប្រកាន់ ដែលវាបានលើកឡើងទាស់នឹងលោកយ៉ូបនៅចំពោះព្រះជាម្ចាស់កាលពីមុន។ នេះមានន័យថា លោកយ៉ូបបានឈ្នះលោកិយ លោកបានឈ្នះសាច់ឈាម លោកបានឈ្នះសាតាំង ហើយលោកបានឈ្នះសេចក្ដីស្លាប់ លោកពេញខ្នាតជាមនុស្សម្នាក់ ដែលជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ទាំងស្រុង។ ក្នុងការល្បងលទាំងពីរនេះ លោកយ៉ូបបានឈរមាំនៅក្នុងទីបន្ទាល់របស់លោក លោកពិតជាបានសម្រេចនូវភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោក ហើយបានពង្រីកវិសាលភាពគោលការណ៍រស់នៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់លោកទៀតផង។ ដោយបានឆ្លងកាត់នូវការល្បងលទាំងពីរនេះ លោកយ៉ូបក៏បង្កើតបានបទពិសោធន៍កាន់តែច្រើន ហើយបទពិសោធន៍នេះបានធ្វើឲ្យគាត់កាន់តែចាស់ទុំ ហើយចេះដឹងកាន់តែច្បាស់ វាបានធ្វើឲ្យគាត់កាន់តែរឹងមាំ និងមានជំនឿកាន់តែអស្ចារ្យ ហើយបានធ្វើឲ្យគាត់កាន់តែជឿជាក់លើភាពត្រឹមត្រូវ និងគុណតម្លៃនៃសច្ចភាពដែលគាត់ប្រកាន់ខ្ជាប់យ៉ាងមាំ។ ការល្បងលរបស់ព្រះយេហូវ៉ាដ៏ជាព្រះចំពោះលោកយ៉ូប បានផ្ដល់ឲ្យគាត់នូវការយល់ដឹងស៊ីជម្រៅ និងដឹងអំពីព្រះទ័យខ្វល់ខ្វាយដែលព្រះជាម្ចាស់មានចំពោះមនុស្ស និងបានអនុញ្ញាតឲ្យគាត់ស្គាល់ពីតម្លៃនៃសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ដឹងអំពីចំណុចគួរពិចារណា ហើយសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ក៏ត្រូវបានបន្ថែមលើការកោតខ្លាចដែល គាត់មានចំពោះព្រះជាម្ចាស់ដែរ។ ការល្បងលរបស់ព្រះយេហូវ៉ាដ៏ជាព្រះ មិនត្រឹមតែមិនបានកាត់លោកយ៉ូបចេញពីព្រះអង្គទេ តែបាននាំឲ្យចិត្តរបស់គាត់ចូលរឹតតែកៀកនឹងព្រះជាម្ចាស់វិញ។ នៅពេលដែលការឈឺចាប់ខាងសាច់ឈាមដែលលោកយ៉ូបបានទ្រាំទ្រ ឈានដល់កម្រិតកំពូលរបស់វា ព្រះទ័យខ្វល់ខ្វាយដែលគាត់ដឹងថាព្រះយេហូវ៉ាដ៏ជាព្រះមានចំពោះគាត់ មិនបានផ្ដល់ជម្រើសអ្វីផ្សេងឲ្យគាត់សោះ ក្រៅតែពីការដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់។ កិរិយាបែបនេះ គឺមិនបានគ្រោងទុកជាយូរមកហើយនោះទេ តែជាការបញ្ចេញឲ្យដឹងពីការតបស្នង និងសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់ តាមលក្ខណៈធម្មជាតិ វាគឺជាការ បញ្ចេញឲ្យដឹងបែបធម្មជាតិ ដែលចេញពីការការតបស្នង និងសេចក្ដីស្រឡាញ់ដែលគាត់មានចំពោះព្រះជាម្ចាស់។ មានន័យថា ដោយសារលោកស្អប់ខ្លួនអ្នក ទើបលោកមិនព្រម និងមិនអាចទ្រាំឲ្យព្រះជាម្ចាស់ឈឺចាប់ឡើយ ដូច្នេះ ការតបស្នង និងសេចក្ដីស្រឡាញ់របស់លោក ឈានដល់កម្រិតមួយដែលលែងគិតពីខ្លួនអ្នក។ នៅពេលនេះ លោកក៏លើកកម្ពស់ការស្ញប់ស្ងែង និងការចង់បានព្រះជាម្ចាស់ជាយូរមកហើយ និងភក្ដីភាពរបស់លោកចំពោះព្រះជាម្ចាស់ ឲ្យដល់កម្រិតនៃការតបស្នង និងការស្រឡាញ់។ ក្នុងពេលជាមួយគ្នា លោកក៏បានលើកកម្ពស់សេចក្ដីជំនឿ និងការស្ដាប់បង្គាប់របស់លោក ចំពោះព្រះជាម្ចាស់ និងការកោតខ្លាចព្រះជាម្ចាស់ ឲ្យដល់កម្រិតនៃការតបស្នង និងការស្រឡាញ់ដែរ។ លោកមិនបានបណ្ដោយខ្លួនឲ្យធ្វើអ្វីមួយ ដែលធ្វើឲ្យព្រះជាម្ចាស់ព្រួយព្រះទ័យឡើយ លោកមិនបានបណ្ដោយខ្លួនឲ្យប្រព្រឹត្តកិរិយាណាមួយដែលនាំឲ្យព្រះជាម្ចាស់ព្រះទ័យឡើយ ហើយក៏មិនបណ្ដោយខ្លួនអ្នកឲ្យនាំមកនូវក្ដីទុក្ខព្រួយ ក្ដីបារម្ភ ឬសូម្បីតែរឿងអពមង្គលមកដាក់លើព្រះជាម្ចាស់ ដោយសារតែហេតុផលផ្ទាល់របស់លោកនោះឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទោះបីជាលោកយ៉ូបនៅតែជាលោកយ៉ូបដដែលដូចកាលពីមុនក៏ដោយ ក៏សេចក្ដីជំនឿ ការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ បាននាំមកនូវសេចក្ដីសោមនស្ស និងភាពរីករាយដ៏ពេញខ្នាតថ្វាយព្រះជាម្ចាស់ដែរ។ នៅវេលានេះ លោកយ៉ូបបានទទួលភាពគ្រប់លក្ខណ៍ ដែលព្រះជាម្ចាស់រំពឹងថាគាត់នឹងទទួលបាន។ លោកបានក្លាយជាមនុស្សម្នាក់ដែលពិតជាស័ក្ដិសមនឹងហៅថា «មនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់» នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់។ ទង្វើសុចរិតរបស់លោកបានអនុញ្ញាតឲ្យលោកឈ្នះសាតាំង និងឈរមាំ ក្នុងទីបន្ទាល់របស់លោកចំពោះព្រះជាម្ចាស់។ ដូច្នេះ ទង្វើសុចរិតរបស់លោក ក៏បានធ្វើឲ្យលោកគ្រប់លក្ខណ៍ និងបានអនុញ្ញាតិឲ្យគុណតម្លៃនៃជីវិតរបស់លោកត្រូវបានលើកកម្ពស់ រួចឡើងខ្ពស់ជាងពេលណាទាំងអស់ ហើយសេចក្ដីទាំងនេះក៏បានធ្វើ ឲ្យលោកក្លាយជាមនុស្សដំបូងគេដែលលែងត្រូវវាយប្រហារ និងត្រូវល្បួងពីសំណាក់មារសាតាំង។ ដោយសារលោកយ៉ូបជាមនុស្សសុចរិត ទើបលោកត្រូវចោទប្រកាន់ និងត្រូវល្បួងពីសំណាក់សាតាំង ដោយសារលោកយ៉ូបជាមនុស្សសុចរិត ទើបលោកត្រូវប្រគល់ទៅក្នុងដៃរបស់សាតាំង ហើយដោយសារលោកយ៉ូបជាមនុស្សសុចរិត ទើប លោកបានឈ្នះ និងធ្វើឲ្យសាតាំងបរាជ័យបាន ហើយបានឈរមាំក្នុងទីបន្ទាល់របស់លោកបាន។ ដូច្នេះ លោកយ៉ូបក្លាយជាមនុស្សដំបូងគេដែលលែងត្រូវបានប្រគល់ទៅឲ្យសាតាំង លោកពិតជាបានចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ ហើយបានរស់នៅក្នុងពន្លឺ នៅក្រោមព្រះពររបស់ព្រះជាម្ចាស់ ដោយពុំមានការឈ្លបអង្កេត ឬពុំមានការបង្ហិនបង្ហោចពីសាតាំងឡើយ...។ លោកបានក្លាយជាមនុស្សពិតនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ហើយលោកត្រូវបានដោះឲ្យមានសេរីភាព ...
អំពីលោកយ៉ូប
បន្ទាប់ពីបានដឹងពីរបៀបដែលលោកយ៉ូបបានឆ្លងកាត់ការល្បងលរួចហើយ អ្នករាល់គ្នាភាគច្រើនមុខជាចង់ដឹងលម្អិតបន្ថែមអំពីលោកយ៉ូបផ្ទាល់ ជាពិសេស ទាក់ទងនឹងអាថ៌កំបាំងអំពីការដែលលោកទទួលបានការសរសើរពីព្រះជាម្ចាស់ ដូច្នេះ ថ្ងៃនេះយើងនឹងជជែកអំពីលោកយ៉ូប!
ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់លោកយ៉ូប យើងមើលឃើញភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់លោក
ប្រសិនបើយើងត្រូវពិភាក្សាអំពីលោកយ៉ូប នោះយើងត្រូវចាប់ផ្ដើមពីការវាយតម្លៃចំពោះលោក ដែលថ្លែងចេញមកពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ផ្ទាល់ថា៖ «គ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង»។
ជាដំបូង ចូរយើងសិក្សាអំពីភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោកយ៉ូបជាមុនសិន។
តើអ្នករាល់គ្នាយល់ថា ពាក្យ «គ្រប់លក្ខណ៍» និង «ទៀងត្រង់» មានន័យយ៉ាងដូចម្ដេចខ្លះ? តើអ្នកជឿថា លោកយ៉ូបគឺជាមនុស្សឥតខុសសោះ ជឿថាលោកគឺជាមនុស្សមានកិត្តិយសដែរឬទេ? ប្រាកដណាស់ នេះគឺច្បាស់ជាការបកស្រាយ និងជាការយល់ដឹងបែបន័យត្រង់ ចំពោះពាក្យថា «គ្រប់លក្ខណ៍» និង «ទៀងត្រង់»។ ប៉ុន្តែ បរិបទនៃជីវិតពិត គឺជាចំណុចសំខាន់ចំពោះការយល់ដឹងអំពីលោកយ៉ូប ព្រោះពាក្យសម្ដី សៀវភៅ និងទ្រឹស្ដី តែប៉ុននេះមិនផ្ដល់ចម្លើយអ្វីទាំងអស់។ យើងនឹងចាប់ផ្ដើមដោយការសម្លឹងមើលជីវិតរស់នៅក្នុងគ្រួសាររបស់លោកយ៉ូប សម្លឹងមើលថាទម្លាប់ធម្មតារបស់លោកក្នុងគ្រាដែលលោកនៅរស់ មានអ្វីខ្លះ។ ការនេះនឹងប្រាប់យើងអំពីគោលការណ៍ និងគោលបំណងនៅក្នុងជីវិតរបស់លោក ក៏ដូចជាប្រាប់អំពីបុគ្គលិកលក្ខណៈ និងការព្យាយាមឲ្យបានរបស់លោកដែរ។ ពេលនេះ ចូរយើងអានសម្ដីចុងក្រោយ នៅក្នុងគម្ពីរ យ៉ូប ១:៣ «បុរសម្នាក់នេះ គឺជាមនុស្សអស្ចារ្យជាងគេក្នុងចំណោមមនុស្សទាំងអស់នៅស្រុកខាងកើត»។ អត្ថន័យនៃពាក្យនេះគឺ ឋានៈ និងតួនាទីរបស់លោកយ៉ូបខ្ពង់ខ្ពស់ណាស់ ហើយទោះបីជាគ្មានគេប្រាប់យើងពីមូលហេតុដែលលោកគឺជាមនុស្សអស្ចារ្យជាងគេទាំងអស់នៅស្រុកខាងកើត គឺមកពីទ្រព្យសម្បត្តិគាត់ច្រើន ឬក៏មកពីគាត់ជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ និងកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ មែន ឬមិនមែនក៏ដោយ ក៏ជាទូទៅ យើងដឹងថា ឋានៈ និងតួនាទីរបស់លោកយ៉ូប គឺជារង្វាន់ដែលគាត់ទទួលបាន។ តាមដែលព្រះគម្ពីរបានកត់ត្រា ចំណាប់អារម្មណ៍ដំបូងរបស់មនុស្ស ចំពោះលោកយ៉ូបគឺ លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ គាត់កោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ហើយគាត់មានទ្រព្យសម្បត្តិច្រើនសន្ធឹក និងមានឋានៈគួរឲ្យគោរពផង។ ចំពោះមនុស្សធម្មតា ដែលកំពុងរស់នៅក្នុងបរិយាកាសបែបនេះ ហើយស្ថិតនៅក្នុងសភាពបែបនេះ របបអាហាររបស់លោកយ៉ូប គុណភាពនៃជីវិត និងកត្តាផ្សេងទៀតនៅក្នុងជីវិតផ្ទាល់ខ្លួន របស់លោក នឹងក្លាយជាចំណុចផ្ដោតដែលមនុស្សភាគច្រើនយកចិត្តទុកដាក់ ដូច្នេះ យើនត្រូវបន្តអានបទគម្ពីរដែលចែងថា «ហើយកូនប្រុសទាំងអស់របស់គាត់ក៏ចេញទៅ ហើយជប់លៀងតាមផ្ទះរបស់គេ តាមវេនមួយថ្ងៃម្នាក់ រួចក៏ចាត់ឲ្យគេទៅហៅប្អូនស្រីទាំងបីរបស់គេ មកស៊ីផឹកជាមួយគេផង។ លុះក្រោយមក កាលពិធីជប់លៀងរបស់គេបញ្ចប់ទៅ យ៉ូបក៏ចាត់គេទៅ ហើយញែកគេជាបរិសុទ្ធ រួចក្រោកពីព្រលឹម និងថ្វាយតង្វាយដុតតាមចំនួនកូនទាំងអស់៖ ដ្បិតយ៉ូបនិយាយថា កូនខ្ញុំប្រហែលជាបានប្រព្រឹត្តបាប ហើយដាក់បណ្ដាសាព្រះជាម្ចាស់ក្នុងចិត្តរបស់គេ។ យ៉ូបក៏ប្រព្រឹត្តបែបនេះជាបន្តបន្ទាប់» (យ៉ូប ១:៤-៥)។ អត្ថបទគម្ពីរ ប្រាប់យើងអំពីរឿងពីរយ៉ាង៖ ទីមួយគឺ កូនប្រុស និងកូនស្រីរបស់លោកយ៉ូបជប់លៀងជាប្រចាំ ដោយមានការផឹកស៊ីយ៉ាងហូរហៀរ ទីពីរគឺ លោកយ៉ូបតែងតែថ្វាយតង្វាយដុត ពីព្រោះលោកតែងបារម្ភនឹងកូនប្រុសកូនស្រីរបស់លោក ខ្លាចក្រែងពួកគេប្រព្រឹត្តបាប ខ្លាចថានៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេបានបោះបង់ចោលព្រះជាម្ចាស់។ នៅក្នុងនេះ មានរៀបរាប់ពីជីវិតមនុស្សពីរប្រភេទ។ ប្រភេទទីមួយ កូនប្រុសកូនស្រីរបស់លោកយ៉ូប ដែលតែងតែជប់លៀងដោយសារតែទ្រព្យសម្បត្តិដ៏ហូរហៀររបស់ពួកគេ ទាំងរស់នៅយ៉ាងខ្ជះខ្ជាយ គឺផឹក ស៊ីទាល់តែគេស្កប់ចិត្ត ហើយរីករាយនឹងគុណភាពនៃជីវិតដ៏ឧត្ដុង្គឧត្ដម ដែលបានមកពីភោគទ្រព្យរូបវន្ត។ ការរស់ក្នុងជីវិតបែបនេះ ពួកគេមុខជាឧស្សាហ៍ប្រព្រឹត្តអំពើបាប ហើយទាស់នឹងព្រះជាម្ចាស់ ដោយគេចមិនផុតទេ ប៉ុន្តែ ពួកគេមិនបានសម្អាតខ្លួនគេជាបរិសុទ្ធ ឬថ្វាយតង្វាយដុតនោះទេ។ ដូច្នេះ អ្នកអាចឃើញហើយថា ព្រះជាម្ចាស់ពុំមានកន្លែងគង់នៅក្នុងចិត្តរបស់ពួកគេទេ ពួកគេពុំបានគិតគូរដល់ព្រះគុណរបស់ព្រះជាម្ចាស់ទេ ក៏មិនភ័យខ្លាចចំពោះការប្រព្រឹត្តទាស់នឹងព្រះជាម្ចាស់ ហើយកាន់តែមិនខ្លាចនឹងបោះបង់ចោលព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេដែរ។ ពិតណាស់ ចំណុចផ្ដោតរបស់យើង គឺមិនមែនទៅលើកូនៗរបស់លោកយ៉ូបទេ ប៉ុន្តែ ផ្ដោតទៅលើអ្វីដែលលោកយ៉ូបបានធ្វើនៅពេលដែលប្រឈមនឹងរឿងរ៉ាវទាំងអស់នេះ នេះជាបញ្ហាផ្សេងទៀតដែលរៀបរាប់នៅក្នុងអត្ថបទនេះ ជារឿងរ៉ាវដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃរបស់លោកយ៉ូប ហើយនិងសារជាតិនៃភាពជាមនុស្សរបស់លោកផង។ ត្រង់កន្លែងដែលរៀបរាប់ពីការជប់លៀងរបស់កូនប្រុសកូនស្រីរបស់លោកយ៉ូប ពុំមាននិយាយអំពីលោកយ៉ូបនោះទេ គ្រាន់តែនិយាយថាកូនប្រុសកូនស្រីរបស់លោកយ៉ូប រមែងផឹកស៊ីជាមួយគ្នា។ អាចនិយាយម្យ៉ាងទៀតបានថា លោកមិនជប់លៀងទេ ហើយគាត់ក៏មិនបានចូលរួមជាមួយកូនប្រុសកូនស្រីរបស់លោកក្នុងការផឹកស៊ីយ៉ាងខ្ជះខ្ជាយដូច្នេះដែរ។ ទោះបីជាលោកយ៉ូបមានទ្រព្យសម្បត្តិហូរហៀរ និងមានអ្នកបម្រើច្រើនយ៉ាងណា ក៏ជីវិតរបស់លោកយ៉ូបពុំមែនជាជីវិតខ្ជះខ្ជាយនោះឡើយ។ លោកមិនចាញ់បញ្ឆោតបរិយាកាសរស់នៅដ៏ល្អលើសគេនេះឡើយ ហើយគាត់ក៏មិនចម្អែតខ្លួនហួសហេតុ ជាមួយនឹងភាពសប្បាយរីករាយនៃ សាច់ឈាម ឬភ្លេចថ្វាយតង្វាយដុត ហើយជីវិតបែបនេះកាន់តែមិនធ្វើឲ្យលោកគេចចេញពីព្រះជាម្ចាស់បន្តិចម្ដងៗ នៅក្នុងចិត្តរបស់លោកដែរ។ ជាក់ស្ដែង លោកយ៉ូបគឺជាមនុស្សមានវិន័យ ក្នុងរបៀបរបបរស់នៅរបស់លោក មិនមែនជាមនុស្សលោភលន់ ឬជាមនុស្សដែលត្រេកត្រអាលដោយសារតែព្រះពរដែលព្រះជាម្ចាស់ប្រទានមកឲ្យលោក ហើយលោកក៏មិនបានផ្ដោតសំខាន់លើគុណភាពនៃជីវិតដែរ។ ផ្ទុយទៅវិញ លោកជាមនុស្សដាក់ខ្លួន និងជាមនុស្សរមទម លោកមិនបណ្ដោយតាមភាពក្អេងក្អាង ហើយលោកតែងប្រុង និងប្រយ័ត្នចំពោះព្រះជាម្ចាស់រហូត។ លោកតែងតែគិតអំពីព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់ ហើយកោតខ្លាចព្រះជាម្ចាស់ជាបន្តបន្ទាប់។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់លោកយ៉ូប លោកតែងតែភ្ញាក់ពីព្រហាម ដើម្បីថ្វាយតង្វាយដុតសម្រាប់កូនប្រុស និងកូនស្រីរបស់លោក។ ក្នុងន័យមួយវិញទៀត លោកយ៉ូបមិនត្រឹមតែកោតខ្លាចព្រះជាម្ចាស់តែខ្លួនលោកប៉ុណ្ណោះទេ តែលោកសង្ឃឹមថា កូនៗរបស់លោកក៏មុខជាកោតខ្លាចព្រះជាម្ចាស់ និងមិនប្រព្រឹត្តបាបទាស់នឹងព្រះជាម្ចាស់ដូចគាត់ដែរ។ សម្បត្តិរូបវន្តរបស់លោកយ៉ូប ពុំមានឋានៈអ្វី នៅក្នុងចិត្តរបស់លោកទេ វាក៏មិនជំនួសតំណែងដែលគ្រងដោយព្រះជាម្ចាស់ដែរ។ សកម្មភាពប្រចាំថ្ងៃរបស់លោកយ៉ូបសុទ្ធតែពាក់ព័ន្ធនឹងការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ មិនថា ដើម្បីខ្លួនលោកផ្ទាល់ ឬដើម្បីកូនៗរបស់លោកនោះឡើយ។ ការកោតខ្លាចរបស់លោក ចំពោះព្រះយេហូវ៉ាដ៏ជាព្រះ មិនមែនមាននៅតែត្រឹមបបូរមាត់របស់លោកឡើយ ប៉ុន្តែក៏ជាអ្វីម្យ៉ាងដែលលោកយកទៅអនុវត្ត ហើយសញ្ជឹងគិតក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតប្រចាំថ្ងៃរបស់លោកដែរ។ ចរិតពិតជាក់ស្ដែងរបស់លោកយ៉ូបនេះ ក៏បង្ហាញឲ្យយើងឃើញថា លោកគឺជាមនុស្សស្មោះត្រង់ ហើយជាមនុស្សដែលមានសារជាតិស្រឡាញ់សេចក្ដីយុត្តិធម៌ និងអ្វីៗដែលវិជ្ជមាន។ ដែលលោកយ៉ូបតែងតែចាត់គេឲ្យទៅ ហើយសម្អាតកូនប្រុសកូនស្រីរបស់គាត់ឲ្យបានបរិសុទ្ធ គឺមានន័យថា លោកមិនបានសរសើរ ឬយល់ស្របនឹងអាកប្បកិរិយាកូនៗរបស់គាត់ឡើយ ផ្ទុយទៅ វិញ នៅក្នុងចិត្តរបស់លោក លោកតប់ប្រមល់នឹងអាកប្បកិរិយារបស់ពួកគេ ហើយថ្កោល ទោសពួកគេផង។ លោកបានសន្និដ្ឋានថា អាកប្បកិរិយាកូនប្រុស និងកូនស្រីរបស់លោក មិនគាប់ព្រះហឫទ័យដល់ព្រះយេហូវ៉ាដ៏ជាព្រះនោះទេ ដូច្នេះហើយទើបលោកអំពាវនាវចូលទៅចំពោះព្រះយេហូវ៉ាដ៏ជាព្រះ ហើយលន់តួបាបរបស់ពួកគេ។ ទង្វើរបស់លោកយ៉ូបបង្ហាញឲ្យយើងឃើញចរិតមួយទៀតនៃភាពជាមនុស្សរបស់លោក ជាចរិតមួយដែលបង្ហាញថាលោកមិនដើរជាមួយនឹងអស់អ្នកដែលតែងតែប្រព្រឹត្តអំពើបាប ហើយប្រព្រឹត្តល្មើសនឹងព្រះជាម្ចាស់ តែគេចចេញ ហើយចៀសឆ្ងាយពីពួកគេវិញ។ ទោះបីមនុស្សទាំងនោះគឺជាកូនប្រុស និងកូនស្រីរបស់លោកក៏ដោយ ក៏លោកមិនបោះបង់គោលការណ៍នៃកិរិយាផ្ទាល់ខ្លួនរបស់លោក ដោយសារពួកគេជាកូនចៅរបស់លោកផ្ទាល់នោះឡើយ លោកក៏មិនទំយើរអំពើបាបរបស់ពួកគេ ដោយសារតែមនោសញ្ចេតនាផ្ទាល់ខ្លួនរបស់លោកដែរ។ ផ្ទុយទៅវិញ លោកជំរុញពួកគេឲ្យលន់តួបាប និងទទួលបាននូវការលើកលែងរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ហើយលោកបានដាស់តឿនពួកគេមិនឲ្យបោះបង់ព្រះជាម្ចាស់ ដើម្បីប្រយោជន៍នៃភាពរីករាយដ៏ល្មោភរបស់ពួកគេនោះទេ។ គោលការណ៍នៃរបៀបដែលលោកយ៉ូបប្រព្រឹត្តចំពោះអ្នកដទៃ មិនអាចកាត់ផ្ដាច់ពីគោលការណ៍នៃការកោតខ្លាចរបស់លោកចំពោះព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់។ លោកស្រឡាញ់ពេញចិត្តចំពោះសេចក្ដីដែលព្រះជាម្ចាស់ទទួលយក ហើយស្អប់សេចក្ដីដែលព្រះជាម្ចាស់បដិសេធ។ លោកស្រឡាញ់មនុស្សដែលកោតខ្លាចព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ ហើយស្អប់មនុស្សដែលប្រព្រឹត្តសេចក្ដីអាក្រក់ ឬប្រព្រឹត្តអំពើបាបទាស់នឹងព្រះជាម្ចាស់។ សេចក្ដីស្រឡាញ់ និងសេចក្ដីសម្អប់បែបនេះត្រូវបានបង្ហាញនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក ហើយភាពទៀងត្រង់ដ៏ពិតជាក់ស្ដែងរបស់លោក ក៏ត្រូវបានទតឃើញដោយព្រះនេត្ររបស់ព្រះជាម្ចាស់ដែរ។ តាមធម្មតា នេះក៏ជាការបង្ហាញចេញ និងសម្រេចបាននូវភាពជាមនុស្សពិតប្រាកដរបស់ យ៉ូប នៅក្នុងសម្ពន្ធភាពរបស់លោកជាមួយនឹងមនុស្សដទៃនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោកដែលយើងត្រូវតែរៀនសូត្រ។
ការបង្ហាញឲ្យឃើញពីភាពជាមនុស្សរបស់លោកយ៉ូប ក្នុងគ្រាដែលលោកកំពុងត្រូវល្បងល (ការយល់ដឹងពីភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ក្នុងគ្រាដែលលោកកំពុងត្រូវល្បងល)
អ្វីដែលយើងបានចែករំលែកពីខាងដើម គឺជាចំណុចផ្សេងៗពាក់ព័ន្ធនឹងភាពជាមនុស្សរបស់លោកយ៉ូប ដែលត្រូវបានបង្ហាញឲ្យដឹងនៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក មុនពេលដែលលោកត្រូវល្បងល។ ការបង្ហាញឲ្យឃើញផ្សេងៗទាំងអស់នេះ ផ្ដល់នូវចំណេះដឹង និងការយល់ដឹងដំបូងៗ ស្ដីអំពីភាពទៀងត្រង់ ការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់របស់លោកយ៉ូប ហើយក៏ផ្ដល់នូវការអះអាងជាធម្មតាដែរ។ មូលហេតុដែលខ្ញុំនិយាយថា «ដំបូង» គឺមកពីមនុស្សភាគច្រើននៅតែគ្មានការយល់ដឹងពិតស្ដីអំពីបុគ្គលិកលក្ខណៈរបស់លោកយ៉ូប និងកម្រិតនៃការដែលោក ព្យាយាមឲ្យបានផ្លូវនៃការស្ដាប់បង្គាប់ និងការកោតខ្លាចព្រះជាម្ចាស់នោះឡើយ។ មានន័យថា ការយល់ដឹងរបស់មនុស្សភាគច្រើនចំពោះលោកយ៉ូប គឺមិនស៊ីជម្រៅលើសពីចំណាប់អារម្មណ៍បន្តិចបន្តួចដែលគេពេញចិត្តផ្ដល់ឲ្យគាត់តាមរយៈអត្ថបទពីរនៅក្នុងព្រះគម្ពីរ ដែលមានចែងមកថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» និងថា «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» ដូច្នេះ មានតម្រូវការធំមួយ ឲ្យយើងយល់ដឹងអំពីរបៀបដែលលោកយ៉ូបសម្រេចបានភាពជាមនុស្សរបស់លោក នៅពេលដែលលោកបានទទួលការល្បងលពីព្រះជាម្ចាស់ ហើយតាមរបៀបនេះ ភាពជាមនុស្សពិតរបស់លោកយ៉ូបនឹងត្រូវបានសម្ដែងចេញមកឲ្យមនុស្សទាំងអស់បានឃើញទាំងស្រុង។
នៅពេលដែលលោកយ៉ូបបានឮថា ទ្រព្យសម្បត្តិរបស់លោកត្រូវគេលួច ឮថាកូនប្រុស និងកូនស្រីបាត់បង់ជីវិតរបស់គេ និងឮថា អ្នកបម្រើរបស់លោកត្រូវគេសម្លាប់ លោកបានប្រតិកម្មដូចតទៅ៖ «នោះយ៉ូបក៏ក្រោកឡើង រួចហែកអាវ និងកោរសក់របស់ខ្លួន ហើយលុតក្រាបដល់ដី ថ្វាយបង្គំ» (យ៉ូប ១:២០)។ ពាក្យសម្ដីនេះប្រាប់យើងនូវការពិតមួយថា៖ បន្ទាប់ពីបានឮដំណឹងនេះ លោកយ៉ូបមិនបានស្លន់ស្លោរទេ លោកមិនបានទ្រហោយំ ឬស្ដីបន្ទោសដល់អ្នកបម្រើដែលបាននាំដំណឹងមកប្រាប់លោកនោះទេ លោករឹតតែមិនបានពិនិត្យកន្លែងកើតហេតុ ដើម្បីស៊ើបអង្កេត និងបញ្ជាក់នូវព័ត៌មាន លម្អិត ហើយឈ្វេងយល់អំពីហេតុការណ៍ដែលបានកើតឡើងពិតប្រាកដនោះដែរ។ លោកមិនបានបង្ហាញនូវការឈឺចាប់ ឬការសោកស្ដាយចំពោះការបាត់ទ្រព្យសម្បត្តិរបស់លោក លោកក៏មិនបានសម្រក់ទឹកភ្នែកដោយសារការបាត់បង់កូនៗ និងមនុស្សជាទីស្រឡាញ់របស់លោកនោះដែរ។ ផ្ទុយទៅវិញ លោកបែរជាហែកសម្លៀកបំពាក់របស់លោក រួចកោរសក់របស់លោក លុតក្រាបដល់ដីថ្វាយបង្គំវិញ។ ទង្វើរបស់លោកយ៉ូប គឺមិនដូចគ្នានឹងមនុស្សទូទៅនោះឡើយ។ ទង្វើរបស់លោកបានធ្វើឲ្យមនុស្សជាច្រើនភ័ន្តច្រឡំ ហើយធ្វើឲ្យគេបន្ទោសលោកយ៉ូបនៅក្នុងចិត្តរបស់គេ ព្រោះតែ «ភាពជាមនុស្សឈាមត្រជាក់» របស់លោក។ នៅក្នុងការបាត់បង់ទ្រព្យសម្បត្តិរបស់ពួកគេ ភ្លាមមួយរំពេច មនុស្សទូទៅមុខជាបង្ហាញការខូចចិត្ត ឬភាពអស់សង្ឃឹម ចំពោះករណីខ្លះ ពួកគេប្រហែលជាលង់ក្នុងជំងឺបាក់ទឹកចិត្តយ៉ាងខ្លាំងទៀតផង។ នោះមកពីនៅក្នុងចិត្តរបស់មនុស្ស ទ្រព្យសម្បត្តិរបស់គេតំណាងឲ្យការខិតខំប្រឹងប្រែងមួយជីវិត វាជាគ្រឹះដែលគេពឹងអាងជីវិតរស់នៅរបស់គេ វាគឺជាសេចក្ដីសង្ឃឹមដែលរក្សាគេឲ្យរស់រាន ការបាត់បង់ទ្រព្យសម្បត្តិរបស់គេមានន័យថា ការខិតខំរបស់គេ ឥតប្រយោជន៍ មានន័យថា គេគ្មានសង្ឃឹម ហើយថែមទាំងមានន័យថា គេគ្មានអនាគតទៀតផង។ នេះជាឥរិយាបថដែលមនុស្សធម្មតាម្នាក់មានចំពោះទ្រព្យសម្បត្តិរបស់គេ និងជាសម្ពន្ធ ភាពដ៏ជិតស្និទដែលគេមានចំពោះវា ហើយនេះក៏ជាសារៈសំខាន់នៃទ្រព្យសម្បត្តិនៅក្នុងក្រសែភ្នែករបស់មនុស្សដែរ។ ដូច្នេះ ទើបមនុស្សភាគច្រើនភ័ន្តច្រឡំនឹងឥរិយាបថមិនអើពើដែលលោកយ៉ូបមាន ចំពោះការបាត់បង់ទ្រព្យសម្បត្តិរបស់លោក។ ថ្ងៃនេះ យើងនឹងបំបាត់ចោលនូវការភ័ន្តច្រឡំដែលមនុស្សទាំងអស់នេះមាន ដោយពន្យល់ពីអ្វីដែលកំពុងកើតឡើងនៅក្នុងដួងចិត្តរបស់លោកយ៉ូប។
បន្ទាប់ពីព្រះជាម្ចាស់បានប្រទានទ្រព្យសម្បត្តិដ៏ហូរហៀរ សុភវិនិច្ឆ័យបញ្ជាថា លោកយ៉ូបគួរតែមានអារម្មណ៍ខ្មាសអៀនចំពោះព្រះជាម្ចាស់ ដោយព្រោះការបាត់បង់ទ្រព្យសម្បត្តិទាំងនេះ ដ្បិតលោកមិនបានថែទាំ ឬថែរក្សាទ្រព្យសម្បត្តិទាំងអស់នេះឲ្យបានល្អ លោកមិនបានរក្សាទុកទ្រព្យសម្បត្តិដែលព្រះជាម្ចាស់បានប្រទានឲ្យនោះទេ។ ដូច្នេះ នៅពេលដែលលោកឮថា ទ្រព្យសម្បត្តិរបស់លោកត្រូវគេលួច ប្រតិកម្មដំបូងរបស់លោក គឺគួរតែទៅមើលកន្លែងកើតហេតុ និងធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិគ្រប់យ៉ាងដែលបានបាត់បង់ រួចលន់តួទៅព្រះជាម្ចាស់ ដើម្បីឲ្យលោកអាចទទួលបានព្រះពរពីព្រះជាម្ចាស់ម្ដងទៀត។ យ៉ាងណាមិញ លោកយ៉ូបពុំបានធ្វើបែបនេះឡើយ ហើយជាធម្មតា លោកមានហេតុផលផ្ទាល់ខ្លួនចំពោះការដែលលោកមិនធ្វើដូច្នេះ។ នៅក្នុងចិត្តរបស់លោកយ៉ូប លោកជឿពិតថា គ្រប់យ៉ាងដែលលោកមាន គឺព្រះជាម្ចាស់ជាអ្នកប្រទានឲ្យគាត់ និងមិនមែនជាផលនៃកម្លាំងពលកម្មរបស់គាត់ផ្ទាល់ឡើយ។ ដូច្នេះ លោកមើលមិនឃើញថា ព្រះពរទាំងនេះជាផលដែលបានមកដោយចំណេញនោះឡើយ តែផ្ទុយទៅវិញ គាត់ពឹងលើគោលការណ៍នៃការរក្សាជីវិតរបស់លោក នៅក្នុងការទ្រាំទ្រនឹងរបៀបដែលគួររក្សាឲ្យបាន ដោយកម្លាំងទាំងអស់ដែលគាត់មាន។ គាត់ពេញចិត្តនឹងព្រះពររបស់ព្រះជាម្ចាស់ ហើយគាត់បានអរព្រះគុណចំពោះព្រះពរទាំងអស់នេះ ប៉ុន្តែ គាត់មិនងប់នឹងព្រះពរទាំងនេះទេ ហើយក៏មិនស្វែងរកព្រះពរទាំងអស់នេះថែមទៀតដែរ។ នេះហើយជាឥរិយាបថរបស់គាត់ចំពោះទ្រព្យសម្បត្តិ។ គាត់មិនធ្វើកិច្ចការដែលជាប្រយោជន៍ដល់ការទទួលបានព្រះពរនោះទេ ក៏មិនបារម្ភ ឬព្រួយខ្វល់ដោយសារតែកង្វះខាត ឬការបាត់បង់ព្រះពររបស់ព្រះជាម្ចាស់នោះដែរ គាត់ក៏មិនកញ្ជ្រោលសប្បាយ ត្រេកអរហួសហេតុ ដោយសារតែព្រះពររបស់ព្រះជាម្ចាស់ ឬមិនអើពើនឹងផ្លូវរបស់ព្រះជាម្ចាស់ ឬក៏ភ្លេចព្រះគុណរបស់ព្រះជាម្ចាស់ ដោយសារតែព្រះពរដែលគាត់បានអាស្រ័យផលជារឿយៗនោះដែរ។ ឥរិយាបថរបស់លោកយ៉ូបចំពោះទ្រព្យសម្បត្តិរបស់លោក បង្ហាញឲ្យមនុស្សឃើញអំពីភាពជាមនុស្សពិតរបស់ លោក៖ ទីមួយ លោកយ៉ូបមិនមែនជាមនុស្សលោភលន់ ហើយជាមនុស្សដែលស្កប់ ស្កល់នឹងជីវិតរូបវន្តរបស់គាត់។ ទីពីរ លោកយ៉ូបមិនដែលខ្វល់ ឬខ្លាចថាព្រះជាម្ចាស់នឹងដកយកគ្រប់យ៉ាង ដែលគាត់មាននោះឡើយ មានន័យថា លោកពុំដែលទាមទារ ឬត្អួញត្អែរអំពីពេលវេលា ឬពីការដែលព្រះជាម្ចាស់ដកយកពីគាត់ ឬក៏អត់នោះឡើយ ហើយគាត់ក៏មិនសួររកហេតុផលដែរ គឺមានតែព្យាយាមស្ដាប់តាមការចាត់ចែងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ នោះហើយគឺឥរិយាបថនៃការស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់។ ទីបី លោកមិនដែលជឿថា ទ្រព្យសម្បត្តិរបស់លោកបានមកពីកម្លាំងពលកម្មរបស់លលោកផ្ទាល់នោះឡើយ ប៉ុន្តែ វាត្រូវបានព្រះជាម្ចាស់ប្រទានមកឲ្យលោកវិញ។ នេះគឺជាសេចក្ដីជំនឿរបស់លោកយ៉ូប ចំពោះព្រះជាម្ចាស់ ហើយក៏ជាការប្រាប់ឲ្យដឹង ពីភាពជឿជាក់របស់លោកដែរ។ តើភាពជាមនុស្សរបស់លោកយ៉ូប និងការព្យាយាមឲ្យបានដ៏ពិតរាល់ថ្ងៃរបស់លោក ត្រូវបានបញ្ជាក់ច្បាស់នៅក្នុងចំណុចសង្ខេបទាំងបីអំពីលោកដែរឬទេ? ភាពជាមនុស្ស និងការព្យាយាមឲ្យបានរបស់លោកយ៉ូប សំខាន់ចំពោះកិរិយាត្រជាក់ចិត្តរបស់លោក នៅពេលដែលប្រឈមជាមួយនឹងការដែលលោកបាត់បង់ទ្រព្យសម្បត្តិ។ ប្រាកដណាស់ មកពីការព្យាយាមឲ្យបានរាល់ថ្ងៃរបស់គាត់នេះហើយ ទើបលោកយ៉ូបមានកិត្តិយស និងជឿជាក់ហ៊ាននិយាយថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» ក្នុងគ្រាត្រូវល្បងលពីព្រះជាម្ចាស់។ ពាក្យសម្ដី ទាំងអស់នេះ មិនមែនបានមកភ្លាមៗនោះទេ ក៏ពុំមែនសុខៗស្រាប់តែលេចឡើងនៅ ក្នុងគំនិតរបស់លោកយ៉ូបដែរ។ វាគឺជាសេចក្ដីដែលលោកបានឃើញ និងទទួលបាននៅក្នុងបទពិសោធន៍ជីវិតរាប់សិបឆ្នាំរបស់លោក។ ប្រៀបធៀបនឹងមនុស្សទាំងអស់ដែលស្វែងរកតែព្រះពររបស់ព្រះជាម្ចាស់ ពួកមនុស្សដែលខ្លាចថា ព្រះជាម្ចាស់នឹងដកយកពីពួកគេវិញ និងអ្នកដែលស្អប់រឿងនេះ ហើយត្អូញត្អែរពីរឿងនេះ តើការស្ដាប់បង្គាប់របស់លោកយ៉ូប មិនមែនជាការស្ដាប់បង្គាប់ពិតទេឬអី? ធៀបទៅនឹងអស់អ្នកដែលជឿថា មានព្រះជាម្ចាស់មួយអង្គ ប៉ុន្តែមិនដែលជឿថា ព្រះជាម្ចាស់គ្រប់គ្រងលើសព្វ សារពើ តើលោកយ៉ូបគ្មានភាពស្មោះត្រង់ និងភាពទៀងត្រង់អស្ចារ្យទេឬអី?
វិចារណញាណរបស់លោកយ៉ូប
បទពិសោធន៍ជាក់ស្ដែងរបស់លោកយ៉ូប និងភាពជាមនុស្សដ៏ទៀងត្រង់ ហើយស្មោះត្រង់របស់លោក មានន័យថា លោកបានធ្វើការវិនិច្ឆ័យ និងធ្វើការជ្រើសរើសដ៏ត្រឹមត្រូវតាមវិចារណញាណបំផុត នៅពេលដែលលោកបាត់បង់ទ្រព្យសម្បត្តិ និងកូនៗរបស់លោក។ ជម្រើសដ៏ត្រឹមត្រូវតាមវិចារណញាណបែបនេះ ពុំអាចកាត់ផ្ដាច់ពីការព្យាយាមឲ្យបានរាល់ថ្ងៃរបស់លោក និងទង្វើរបស់ព្រះជាម្ចាស់ ដែលលោកចាប់ផ្ដើមស្គាល់នៅក្នុងជីវិតប្រចាំថ្ងៃរបស់លោកនោះឡើយ។ ភាពស្មោះត្រង់របស់លោកយ៉ូបបានធ្វើឲ្យលោកអាចជឿថា ព្រះហស្តរបស់ព្រះយេហូវ៉ាគ្រប់គ្រងលើរបស់សព្វសារពើ ហើយជំនឿរបស់លោកបានអនុញ្ញាតឲ្យលោកដឹងនូវការពិត ទាក់ទងនឹងអធិបតេយ្យភាពរបស់ព្រះយេហូវ៉ាដ៏ជាព្រះលើរបស់សព្វសារពើទាំងអស់។ ចំណេះដឹងរបស់លោក ក៏បានធ្វើឲ្យលោកយល់ព្រម និងអាចស្ដាប់តាមអធិបតេយ្យភាព និងស្ដាប់តាមការចាត់ចែងរបស់ ព្រះយេហូវ៉ាដ៏ជាព្រះដែរ។ ការស្ដាប់បង្គាប់របស់លោក បានជួយឲ្យគាត់កាន់តែមានការកោតខ្លាចពិតប្រាកដចំពោះព្រះយេហូវ៉ាដ៏ជាព្រះ។ ការកោតខ្លាចរបស់គាត់ជួយឲ្យការដែលគាត់គេចចេញពីសេចក្ដីអាក្រក់ កាន់តែពិតប្រាកដឡើងៗ។ ទីបំផុត លោកយ៉ូបក៏បានក្លាយជាមនុស្សគ្រប់លក្ខណ៍ ដ្បិតលោកកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់។ ភាពគ្រប់លក្ខណ៍របស់លោក បានធ្វើឲ្យលោកឈ្លាសវៃ និងផ្ដល់ឲ្យលោកនូវវិចារណញាណដ៏ឧត្ដុង្គឧត្ដមបំផុត។
តើយើងគួរយល់យ៉ាងដូចម្ដេចចំពោះពាក្យថា «វិចារណញាណ» នេះ? ការបកស្រាយន័យត្រង់គឺ ពាក្យនេះមានន័យថា ញាណល្អ សមហេតុផល មានសុភវិនិច្ឆ័យក្នុងការត្រិះរិះ ត្រឹមត្រូវទាំងក្នុងការនិយាយស្ដី ការប្រព្រឹត្ត និងវិនិច្ឆ័យ ព្រមទាំងមានបទដ្ឋានសីលធម៌ដ៏ត្រឹមត្រូវ ហើយត្រូវទៅតាមច្បាប់ទម្លាប់។ ប៉ុន្តែ ភាពត្រឹមត្រូវតាមវិចារណញាណរបស់លោកយ៉ូបមិនមែនងាយពន្យល់ទេ។ នៅពេលដែលគេនិយាយត្រង់នេះថា លោកយ៉ូបមានភាពត្រឹមត្រូវតាមវិចារណញាណបំផុត ពាក្យនេះត្រូវបាននិយាយក្នុងការផ្សារភ្ជាប់ទៅនឹងភាពជាមនុស្សរបស់លោក និងចរិតដែលលោកមាន ចំពោះព្រះជាម្ចាស់។ ព្រោះតែលោកយ៉ូបគឺជាមនុស្សស្មោះត្រង់ លោកអាចជឿ និងស្ដាប់តាមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដែលបានប្រទានឲ្យគាត់មាននូវចំណេះដឹង ដែលអ្នកដទៃមិនអាចទទួលបាន ហើយចំណេះដឹងនេះបានធ្វើឲ្យគាត់អាចកត់ចំណាំ វិនិច្ឆ័យ និងកំណត់ន័យនៃរឿងរ៉ាវដែលកើតមានចំពោះគាត់កាន់តែត្រឹមត្រូវ អាចធ្វើឲ្យគាត់អាចជ្រើសរើសនូវអ្វីដែលគាត់ត្រូវធ្វើ និងអ្វីដែលគាត់ត្រូវប្រកាន់ខ្ជាប់យ៉ាងត្រឹមត្រូវ និងដោយបញ្ញាវាងវៃបំផុត។ មានន័យថា សម្ដីរបស់លោក ការប្រព្រឹត្តរបស់លោក គោលការណ៍ដែលនៅពីក្រោយសកម្មភាពរបស់លោក ក្រមកិរិយាដែល លោកប្រព្រឹត្ត សុទ្ធតែត្រឹមត្រូវតាមគន្លងធម៌ ច្បាស់លាស់ ហើយចំៗ និងពុំមែនងងឹតងងុល តាមសន្ទុះចិត្ត ឬតាមអារម្មណ៍នោះទេ។ លោកដឹងអំពីរបៀបដែលត្រូវប្រព្រឹត្តចំពោះអ្វីដែលកើតឡើងចំពោះលោក លោកដឹងពីរបៀបថ្លឹងថ្លែង និងចាត់ចែងទំនាក់ទំនងរវាងព្រឹត្តការណ៍ស្មុគស្មាញនានា លោកដឹងអំពីរបៀបកាន់ខ្ជាប់តាមផ្លូវដែលគួរកាន់ខ្ជាប់តាម ហើយជាងនេះទៀត លោកដឹងអំពីវិធីដែលត្រូវប្រព្រឹត្តចំពោះការប្រទានឲ្យ និងការដកយករបស់ព្រះយេហូវ៉ាដ៏ជាព្រះ។ នេះជាភាពត្រឹមត្រូវតាមវិចារណញាណរបស់លោកយ៉ូប។ គឺច្បាស់ជាមកពីលោកយ៉ូបមានភាពត្រឹមត្រូវតាមវិចារណញាណ ដូច្នេះហើយ ទើបលោកមានប្រសាសន៍ថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ។ សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា» នៅពេលដែលលោកបាត់បង់ទ្រព្យសម្បត្តិ និងកូនប្រុស និងកូនស្រីរបស់លោក។
នៅពេលដែលលោកបានប្រឈមនឹងការឈឺចាប់រាងកាយក្រៃលែង និងប្រឈមនឹងការប្រឆាំងពីញាតិសន្ដាន និងមិត្តសម្លាញ់របស់លោក ហើយនៅពេលដែលលោកប្រឈមនឹង សេចក្ដីស្លាប់ ចរិតពិតរបស់លោកក៏បានបង្ហាញនូវមុខមាត់ពិតរបស់លោកម្ដងទៀត ឲ្យមនុស្សទាំងអស់បានឃើញ។
មុខមាត់ពិតរបស់លោកយ៉ូប៖ ពិតត្រង់ បរិសុទ្ធ គ្មានពុតត្បុត
ចូរយើងអាន យ៉ូប ២:៧-៨ «ដូច្នេះសាតាំងក៏ចាកចេញពីព្រះវត្តមានរបស់ព្រះយេហូវ៉ាទៅ រួចវាយយ៉ូបឲ្យកើតដំបៅ ពីចុងជើងដល់ក្បាលរបស់គាត់។ គាត់ក៏យកអំបែងឆ្នាំងមកកោសខ្លួនគាត់ ហើយអង្គុយនៅក្នុងផេះ»។ នេះគឺជាការរៀបរាប់អំពី កិរិយារបស់លោកយ៉ូប នៅពេលដែលដំបៅពងខ្ទុះកើតពេញរាងកាយរបស់គាត់។ នៅវេលានេះ លោកយ៉ូបក៏អង្គុយក្នុងផេះ នៅពេលដែលលោកទ្រាំនឹងការឈឺចាប់។ គ្មាននរណាព្យាបាលគាត់ ហើយក៏ពុំមាននរណាជួយឲ្យគាត់បន្ធូរការឈឺចាប់លើរាងកាយរបស់គាត់ដែរ។ ផ្ទុយទៅវិញ គាត់ប្រើអំបែងមកកោសក្រមរដំបៅរបស់គាត់។ មើលពីក្រៅ នេះគ្រាន់តែជាដំណាក់កាលមួយនៃទណ្ឌកម្មរបស់លោកយ៉ូបប៉ុណ្ណោះ ហើយគ្មានអ្វីពាក់ព័ន្ធនឹងភាពជាមនុស្ស និងការកោតខ្លាចដែលលោកមានចំពោះព្រះជាម្ចាស់នោះឡើយ ដ្បិតលោកយ៉ូបមិនបាននិយាយពាក្យអ្វីដើម្បីបង្ហាញពីអារម្មណ៍ និងទស្សនៈរបស់គាត់នៅពេលនេះឡើយ។ ដោយឡែក សកម្មភាពរបស់លោកយ៉ូប និងកិរិយារបស់លោក នៅតែជាការបង្ហាញឲ្យឃើញពិតពីភាពជាមនុស្សរបស់លោក។ នៅក្នុងការកត់ត្រានៃជំពូកមុនដែលយើងអានអំពីលោកយ៉ូប ចែងថា លោកយ៉ូប គឺជាមនុស្សអស្ចារ្យជាងគេ ក្នុងចំណោមមនុស្សទាំងអស់នៅស្រុកខាងកើត។ ជាមួយគ្នា អត្ថបទដែលបានមកពីជំពូកទីពីរនេះ ក៏បង្ហាញយើងថា មនុស្សដ៏អស្ចារ្យម្នាក់ដែលមកពីស្រុកខាងកើតនេះ ពិតជាយកអំបែងមកកោសខ្លួនគាត់មែននៅពេល គាត់កំពុងអង្គុយក្នុងផេះ។ តើគ្មានភាពខុសគ្នាស្រឡះរវាងការពិពណ៌នាទាំងពីរនេះទេឬអី? នេះជាភាពខុសគ្នាមួយដែលបង្ហាញប្រាប់យើងពីចរិតពិតរបស់លោកយ៉ូប៖ ទោះបីជាលោកមានកេរ្តិ៍ឈ្មោះ និងឋានៈដ៏មានកិត្យានុភាពក៏ដោយ ក៏លោកពុំដែលបានយកចិត្តទុកដាក់ចំពោះសេចក្ដីទាំងនេះនោះឡើយ លោកមិនខ្វល់ថា អ្នកដទៃមានទស្សនៈយ៉ាងណាចំពោះឋានៈរបស់លោកនោះឡើយ ក៏មិនខ្វល់ថា សកម្មភាព ឬក៏កិរិយារបស់លោកនឹងមាន ឬគ្មានលទ្ធផលអវិជ្ជមានលើឋានៈរបស់លោកនោះឡើយ លោកមិនបណ្ដោយខ្លួនតាមប្រយោជន៍នៃឋានៈឡើយ លោកក៏មិនរីករាយចំពោះ សិរីរុងរឿងដែលបានមកពីឋានៈ និងកេរ្តិ៍ឈ្មោះនោះដែរ។ លោកខ្វល់ខ្វាយតែចំពោះគុណតម្លៃរបស់គាត់ និងសារៈសំខាន់នៃការរស់នៅរបស់គាត់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ចរិតពិតរបស់លោកយ៉ូប គឺជាសារជាតិពិតរបស់គាត់នោះហើយ លោកមិនស្រឡាញ់កេរ្តិ៍ឈ្មោះ និងទ្រពសម្បត្តិនោះឡើយ ហើយគាត់ក៏មិនរស់ដើម្បីកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិដែរ លោកជាមនុស្សពិតត្រង់ និងបរិសុទ្ធ ហើយគ្មានពុតត្បុតមែន។
ការវែកញែករវាងសេចក្ដីស្រឡាញ់ និងសេចក្ដីសម្អប់របស់លោកយ៉ូប
ជ្រុងម្ខាងទៀតនៃភាពជាមនុស្សរបស់លោកយ៉ូប ត្រូវបានបង្ហាញឲ្យឃើញនៅក្នុងការសន្ទនារបស់លោកយ៉ូប និងប្រពន្ធរបស់គាត់៖ «ប្រពន្ធគាត់ក៏និយាយនឹងគាត់ថា តើអ្នកនៅសច្ចភាពរបស់ខ្លួនដល់ណាទៀត? ជេរប្រមាថព្រះជាម្ចាស់ ហើយស្លាប់ឲ្យផុតទៅ។ ប៉ុន្តែ គាត់ឆ្លើយនឹងនាងវិញថា អ្នកនិយាយដូចជាស្ត្រីល្ងង់។ ម្តេចបានជាបែបនេះទៅវិញ? យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន? ទង្វើនេះមិនបានធ្វើឲ្យយ៉ូបប្រព្រឹត្តបាបដោយបបូរមាត់របស់គាត់ឡើយ» (យ៉ូប ២:៩-១០)។ ដោយមើលឃើញទណ្ឌកម្មដែលលោកកំពុងទទួលរង ភរិយារបស់លោកយ៉ូបក៏បានព្យាយាមឲ្យយោបល់ទៅលោកយ៉ូប ដើម្បីជួយឲ្យគាត់រួចផុតពីទណ្ឌកម្ម ប៉ុន្តែ «ចេតនាល្អ» របស់នាងមិនបានទទួលការសរសើរពីលោកយ៉ូបឡើយ ផ្ទុយទៅវិញ យោបល់នោះបញ្ឆេះកំហឹងរបស់គាត់ទៅវិញ ដ្បិតនាងបដិសេធសេចក្ដីជំនឿរបស់គាត់ និងការស្ដាប់បង្គាប់របស់លោកចំពោះព្រះយេហូវ៉ាដ៏ជាព្រះ ហើយក៏បានបដិសេធព្រះវត្តមានដ៏គង់នៅរបស់ព្រះយេហូវ៉ាដ៏ជាព្រះដែរ។ ចំពោះរឿងនេះ គឺលោកយ៉ូបមិនអាចលើកលែងឲ្យបានឡើយ ដ្បិតលោកពុំដែលបណ្ដោយខ្លួនឲ្យធ្វើអ្វីមួយដែលប្រឆាំងទាស់ ឬធ្វើឲ្យព្រះជាម្ចាស់ព្រួយព្រះទ័យឡើយ ក៏មិននិយាយអ្វីពីអ្នកដទៃនោះដែរ។ តើលោកអាចនៅតែមិនលម្អៀង នៅពេលដែលលោកឃើញអ្នកដទៃនិយាយពាក្យសម្ដីដែលប្រមាថ និងមើលងាយដល់ព្រះជាម្ចាស់ដោយរបៀបណា? ដូច្នេះ ទើប លោកហៅប្រពន្ធរបស់លោកថា «ស្ត្រីល្ងង់»។ ឥរិយាបថរបស់លោកយ៉ូបចំពោះប្រពន្ធរបស់លោក មានទាំងកំហឹង និងសម្អប់ ហើយក៏មានទាំងការរិះគន់ និងការស្ដីបន្ទោសដែរ។ នេះជាការបង្ហាញពីភាពជាមនុស្សរបស់លោកយ៉ូបពីកំណើត គឺដោយបែងចែកភាពខុសគ្នារវាងសេចក្ដីស្រឡាញ់ និងសេចក្ដីសម្អប់ ហើយវាក៏ជាការបង្ហាញឲ្យឃើញពិតពីភាពជាមនុស្សដ៏ទៀងត្រង់របស់លោកដែរ។ លោកយ៉ូបមានចិត្តស្រឡាញ់ភាពយុត្តិធម៌ ជាចរិតដែលធ្វើឲ្យលោកស្អប់ប្រផ្នូល និងទំនោរនៃការអាក្រក់ ព្រមទាំងស្អប់ ថ្កោលទោស និងបដិសេធសេចក្ដីបង្រៀនខុសឆ្គងដែលខុសនឹងវិចារណញាណ ជម្លោះគួរឲ្យចង់សើច និងការអះអាចគួរឲ្យចង់សើច ហើយជាចរិតដែលអនុញ្ញាតឲ្យ លោកប្រកាន់ខ្ជាប់តាមគោលការណ៍ និងជំហរដ៏ត្រឹមត្រូវរបស់លោកផ្ទាល់ នៅពេលដែលលោកត្រូវបានមនុស្សជាច្រើនបដិសេធ និងត្រូវបានមនុស្សដែលនៅក្បែរលោកបោះបង់ចោល។
ចិត្តមេត្តាករុណា និងភាពទៀងត្រង់របស់លោកយ៉ូប
ដោយព្រោះយើងអាចមើលឃើញការបង្ហាញនូវកត្តាជាច្រើននៃភាពជាមនុស្ស របស់លោកយ៉ូប តាមរយៈកិរិយារបស់លោក តើយើងមើលឃើញអ្វីខ្លះនៅក្នុង ភាពជាមនុស្សរបស់លោកយ៉ូប នៅពេលដែលលោកបើកមាត់របស់លោក ដាក់បណ្ដាសារថ្ងៃដែលោកកើតមក? នេះគឺជាប្រធានបទដែលយើងនឹងចែករំលែកនៅខាងក្រោម។
ខ្ញុំបាននិយាយអំពីប្រភពដើមនៃការដែលលោកយ៉ូបដាក់បណ្ដាសារថ្ងៃកំណើតរបស់លោក ខាងលើរួចហើយ។ តើអ្នករាល់គ្នាមើលឃើញអ្វីខ្លះនៅក្នុងនេះ? ប្រសិនបើលោកយ៉ូបមានចិត្តរឹងចចេស និងគ្មានសេចក្ដីស្រឡាញ់ ប្រសិនបើគាត់ជាមនុស្សសោះកក្រោះ ហើយគ្មានមនោសញ្ចេតនា ហើយគ្មានភាពជាមនុស្ស តើគាត់អាចមានចិត្តខ្វល់ខ្វាយចំពោះសេចក្ដីប្រាថ្នា នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់បានឬទេ? តើលោកអាចស្អប់ថ្ងៃកំណើតរបស់លោកផ្ទាល់ ដោយសារតែលោកខ្វល់ខ្វាយនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់មែនឬទេ? ក្នុងន័យមួយវិញទៀត ប្រសិនបើលោកយ៉ូបមានចិត្តរឹង និងគ្មានភាពជាមនុស្ស តើលោកខ្វល់ព្រួយដោយសារការឈឺចាប់របស់ព្រះជាម្ចាស់ ដែរឬទេ? តើលោកដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក មកពីព្រះជាម្ចាស់ព្រួយព្រះទ័យដោយសារលោកមែនទេ? ចម្លើយគឺ ច្បាស់ជាមិនមែនទេ! ដោយសារលោកយ៉ូបមានចិត្តមេត្តា ទើបលោកខ្វល់ខ្វាយនឹងព្រះទ័យរបស់ព្រះជាម្ចាស់ ដោយសារលោកយ៉ូបខ្វល់ខ្វាយនឹងព្រះទ័យរបស់ព្រះជាម្ចាស់ ទើបលោកស្គាល់អំពីការឈឺចាប់របស់ព្រះជាម្ចាស់ ដោយសារលោកមានចិត្តមេត្តា ទើបលោករងទ្រាំនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរ ដែលជាលទ្ធផលនៃការស្គាល់អំពីការឈឺចាប់របស់ព្រះជាម្ចាស់ ដោយសារតែលោកស្គាល់ការឈឺចាប់របស់ព្រះជាម្ចាស់ ទើបលោកចាប់ផ្ដើមស្អប់ថ្ងៃកំណើតរបស់លោក រួចដាក់បណ្ដាសាថ្ងៃកំណើតរបស់លោកផង។ ចំពោះអ្នកក្រៅ កិរិយាទាំងអស់របស់លោកយ៉ូបក្នុងគ្រាដែលលោកត្រូវល្បងល គឺជាករណីគំរូមួយ។ មានតែការដាក់បណ្ដាសាថ្ងៃកំណើតរបស់គាត់ទេ ទើបគូរចេញជាសញ្ញាសួរនៅពីលើភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោក ឬផ្ដល់នូវការវាយតម្លៃមួយប្លែក។ តាមការពិត នេះជាការបង្ហាញឲ្យឃើញដ៏ពិតបំផុតអំពីសារជាតិភាពជាមនុស្សរបស់លោកយ៉ូប។ សារជាតិនៃភាពជាមនុស្សរបស់លោកមិនត្រូវបានបិទបាំង ឬវិចខ្ចប់ ឬមួយក៏ត្រូវបានផ្លាស់ប្ដូរដោយមនុស្សណាម្នាក់ឡើយ។ នៅពេលដែលលោកដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក គឺលោកបង្ហាញពីចិត្តមេត្តាករុណា និងភាពស្មោះត្រង់ ក្នុងជម្រៅចិត្តរបស់លោក លោកប្រៀបបាននឹងទឹកធ្លាក់ដែលមានទឹកថ្លាឆ្វង់ មើលឃើញដល់បាតរបស់វា។
បន្ទាប់បានដឹងអំពីរឿងរបស់លោកយ៉ូបដូច្នេះហើយ មនុស្សភាគច្រើននឹងមានការវាយតម្លៃមួយដែលត្រឹមត្រូវមិនលម្អៀង ហើយមានគោលបំណងច្បាស់លាស់អំពីសារជាតិនៃភាពជាមនុស្សរបស់លោកយ៉ូប ដោយគ្មានសង្ស័យអ្វីឡើយ។ ពួកគេក៏គួរតែមានការយល់ដឹងដ៏ជ្រាលជ្រៅ ជាក់ស្ដែង និងកាន់តែឈានទៅមុខ ការឲ្យតម្លៃ ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោកយ៉ូប ដូចដែលព្រះជាម្ចាស់មានព្រះបន្ទូល។ សង្ឃឹមថាការយល់ដឹង និងការឲ្យតម្លៃនេះ នឹងជួយឲ្យមនុស្សចាប់ផ្ដើមដើរលើផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់។
ទំនាក់ទំនងរវាងការដែលព្រះជាម្ចាស់ផ្ញើលោកយ៉ូបទុកនឹងសាតាំង និងគោលដៅនៃកិច្ចការរបស់ព្រះជាម្ចាស់
ទោះបីជាពេលនេះមនុស្សភាគច្រើនទទួលស្គាល់ថា លោកយ៉ូបជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់ និងទទួលស្គាល់ថា លោកកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ក៏ដោយ ក៏ការទទួលស្គាល់នេះ មិនបានផ្ដល់ឲ្យគេនូវការយល់ដឹងកាន់តែច្បាស់អំពីចេតនារបស់ព្រះជាម្ចាស់ដែរ។ នៅក្នុងពេលជាមួយគ្នា ខណៈដែលពួកគេកំពុងច្រណែននឹងភាពជាមនុស្ស និងការព្យាយាមឲ្យបានរបស់លោកយ៉ូប ពួកគេសួរសំណួរទៅព្រះជាម្ចាស់ដូចតទៅថា៖ លោកយ៉ូបគ្រប់លក្ខណ៍ និងទៀងត្រង់ណាស់ មនុស្សជាច្រើនស្រឡាញ់លោកណាស់ ដូច្នេះហេតុអ្វីបានជាព្រះជាម្ចាស់ប្រគល់គាត់ឲ្យសាតាំង និងដាក់គាត់ឲ្យរងទណ្ឌកម្មដល់ម្ល៉ឹង? សំណួរបែបនេះត្រូវបានកំណត់ឲ្យមាននៅក្នុងចិត្តរបស់មនុស្សជាច្រើន ឬថាការសង្ស័យនេះ គឺជាសំណួរដែលមាននៅ ក្នុងចិត្តរបស់មនុស្សជាច្រើន។ ដោយសារសំណួរនេះបានធ្វើឲ្យមនុស្សជាច្រើនទាល់តម្រិះ ទើបយើងត្រូវតែបើកកកាយសំណួរនេះឡើង ហើយបកស្រាយវាឲ្យត្រឹមត្រូវ។
អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ សុទ្ធតែចាំបាច់ ហើយមានសារៈសំខាន់ឥតឧបមា ដ្បិតគ្រប់យ៉ាងដែលទ្រង់ធ្វើនៅក្នុងមនុស្ស គឺសុទ្ធតែពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ និងការសង្គ្រោះមនុស្សជាតិ។ តាមធម្មតា កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងលោកយ៉ូបក៏មិនខុសគ្នាដែរ ទោះបីជាយ៉ូប គឺជាមនុស្សគ្រប់លក្ខណ៍ ហើយទៀងត្រង់នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ក៏ដោយ។ អាចនិយាយម្យ៉ាងទៀតបានថា ទោះបីជាកិច្ចការដែលព្រះជាម្ចាស់ធ្វើ ឬមធ្យោបាយដែលទ្រង់ធ្វើកិច្ចការនោះយ៉ាងណា ទោះបីត្រូវលះបង់យ៉ាងណា ទោះបីជាទ្រង់មានគោលបំណងយ៉ាងណា ក៏គោលបំណងនៃសកម្មភាពរបស់ទ្រង់មិនប្រែប្រួលដែរ។ គោលបំណងរបស់ទ្រង់ គឺបញ្ចូលព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅក្នុងមនុស្ស ហើយបញ្ចូលសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យដែលព្រះជាម្ចាស់មានសម្រាប់មនុស្សដែរ។ ម្យ៉ាងទៀត គោលបំណងនេះគឺដើម្បីធ្វើការនៅក្នុងមនុស្សនូវអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ជឿថាជាវិជ្ជមាន ស្របទៅនឹងជំហានរបស់ទ្រង់ ដោយជួយឲ្យគេអាចយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ ហើយជ្រួតជ្រាបពីសារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងអនុញ្ញាតឲ្យមនុស្សស្ដាប់បង្គាប់តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយអនុញ្ញាតឲ្យមនុស្សទទួលបានការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ពោលគឺទាំងអស់នេះគឺជាទិដ្ឋភាពមួយនៃគោលបំណងរបស់ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។ ទិដ្ឋភាពមួយទៀតគឺ មនុស្សរមែងត្រូវបានប្រគល់ឲ្យទៅសាតាំង ដ្បិតសាតាំងគឺជាគ្រឿងបន្ទាប់បន្សំ និងជាវត្ថុសម្រាប់បម្រើក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ នេះគឺជាមធ្យោបាយដែលព្រះជាម្ចាស់ប្រើដើម្បីអនុញ្ញាតឲ្យមនុស្សមើលឃើញការល្បួងរបស់សាតាំង ហើយវាយប្រហារភាពឃោរឃៅ ភាពស្មោកគ្រោក និងលក្ខណៈដ៏គួរឲ្យស្អប់របស់សាតាំង ហើយធ្វើឲ្យមនុស្សស្អប់សាតាំង ហើយអាចដឹង និងទទួលស្គាល់នូវអ្វីដែលអវិជ្ជមាន។ ដំណើរការនេះអនុញ្ញាតឲ្យពួកគេដោះខ្លួនឲ្យរួចពីការគ្រប់គ្រង និងការចោទប្រកាន់ ការជ្រៀតជ្រែក និងការវាយប្រហាររបស់សាតាំងបន្តិចម្ដងៗ រហូតទាល់តែពួកគេយកឈ្នះលើការវាយប្រហារ និងការចោទប្រកាន់របស់សាតាំង សូមអរព្រះគុណដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចំណេះដឹងដែលពួកគេមាន និងការស្ដាប់បង្គាប់របស់ពួកគេចំពោះព្រះជាម្ចាស់ ព្រមទាំងសេចក្ដីជំនឿ និងការកោតខ្លាចដែលពួកគេមានចំពោះព្រះជាម្ចាស់។ ទាល់តែពេលនោះទើបពួកគេត្រូវបានដោះឲ្យរួចទាំងស្រុងពីអំណាចគ្រប់គ្រប់របស់សាតាំង។ ការរំដោះរបស់មនុស្សមានន័យថា សាតាំងត្រូវបរាជ័យ មានន័យថា ពួកគេលែងជាចំណីនៅក្នុងមាត់របស់សាតាំងទៀតហើយ ពោលគឺសាតាំងបានខ្ជាក់ពួកគេ ចេញ ជំនួសឲ្យការលេបត្របាក់ពួកគេវិញ។ នេះមកពីមនុស្សបែបនេះ គឺជាមនុស្សទៀងត្រង់ មកពីពួកគេមានសេចក្ដីជំនឿ ការស្ដាប់បង្គាប់ និងការកោតខ្លាចចំពោះព្រះជាម្ចាស់ ហើយមកពីពួកគេដាច់ចេញពីសាតាំងទាំងស្រុង។ ពួកគេបាននាំយកក្ដីអាម៉ាស់មកឲ្យសាតាំង ពួកគេធ្វើឲ្យសាតាំងទៅជាកំសាក ហើយពួកគេបានធ្វើឲ្យសាតាំងបរាជ័យទាំងស្រុង។ ភាពជឿជាក់របស់ពួកគេនៅក្នុងការដើរតាមព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់ពួកគេចំពោះព្រះជាម្ចាស់ ធ្វើឲ្យសាតាំងបរាជ័យ និងធ្វើឲ្យសាតាំងបោះបង់ពួកគេចោលទាំងស្រុង។ មានតែមនុស្សបែបនេះ ទេ ទើបត្រូវបានព្រះជាម្ចាស់ទទួលយកពិតប្រាកដ ហើយនេះទើបជាគោលបំណងដ៏ធំបំផុតរបស់ព្រះជាម្ចាស់ក្នុងការសង្គ្រោះមនុស្ស។ ប្រសិនបើពួកគេចង់ឱ្យខ្លួនត្រូវបានសង្គ្រោះ និងចង់ឲ្យព្រះជាម្ចាស់ទទួលយកទាំងស្រុង នោះអស់អ្នកដែលដើរតាមព្រះជាម្ចាស់ត្រូវតែប្រឈមនឹងការល្បួង និងការវាយប្រហារទាំងធំទាំងតូចពីសាតាំង។ មនុស្សដែលងើបរួចពីការល្បួង និងការវាយប្រហារទាំងនេះ ហើយអាចធ្វើឲ្យសាតាំងបរាជ័យទាំងស្រុង គឺជាមនុស្សដែលនឹងបានសង្គ្រោះដោយព្រះជាម្ចាស់។ មានន័យថា អស់អ្នកណាដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ គឺជាអស់អ្នកដែលបានឆ្លងកាត់ការល្បងលរបស់ព្រះជាម្ចាស់ និងជាមនុស្សដែលត្រូវបានល្បួង និងត្រូវបានវាយប្រហារជាច្រើនលើកច្រើនសាពីសំណាក់សាតាំង។ អស់អ្នកដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ យល់អំពីបំណងព្រះហឫទ័យ និងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ហើយអាចយល់ស្របតាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយពួកគេមិនបោះបង់ចោលផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ក្នុងគ្រាកំពុងត្រូវល្បួងរបស់សាតាំងឡើយ។ អស់អ្នកដែលត្រូវបានសង្គ្រោះទៅឯព្រះជាម្ចាស់ មានភាពស្មោះត្រង់ ពួកគេមានចិត្តមេត្តា ពួកគេបែងចែកដាច់ស្រឡះរវាងសេចក្ដីស្រឡាញ់ និងសេចក្ដីសម្អប់ ពួកគេមានចិត្តស្រឡាញ់សេចក្ដីយុត្តិធម៌ និងមានភាពត្រឹមត្រូវតាមវិចារណញាណ ហើយពួកគេអាចយកចិត្តទុកដាក់នឹងព្រះជាម្ចាស់ និងឲ្យតម្លៃអ្វីគ្រប់យ៉ាងដែលជារបស់ព្រះជាម្ចាស់។ មនុស្សបែបនេះ មិនជាប់ចំណង មិនត្រូវឈ្លបសង្កេត មិនត្រូវចោទប្រកាន់ ឬត្រូវបំពានដោយសាតាំងឡើយ។ ពួកគេមានសេរីភាពទាំងស្រុង ពួកគេត្រូវបានប្រោសលោះ ហើយត្រូវដោះឲ្យរួចទាំងស្រុង។ យ៉ូបគ្រាន់តែជាមនុស្សម្នាក់ដែលមានសេរីភាព ហើយពិតណាស់ថា នេះគឺជាសារៈសំខាន់នៃមូលហេតុដែលព្រះជាម្ចាស់បានប្រគល់គាត់ឲ្យទៅសាតាំង។
លោកយ៉ូបត្រូវសាតាំងបំពាន តែគាត់ក៏បានទទួលសេរីភាព និងការដោះលែងដ៏អស់កល្បជានិច្ចដែរ ហើយគាត់ទទួលបាននូវសិទ្ធិ មិនឲ្យត្រូវដាក់ក្រោមដឲសេចក្ដីពុករលួយ ការបំពាន និងការចោទប្រកាន់របស់សាតាំងម្ដងទៀតឡើយ ផ្ទុយទៅវិញ គឺមានសិទ្ធិរស់នៅក្នុងពន្លឺនៃព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ដោយសេរី និងមិនលំបាក ហើយរស់នៅក្នុងព្រះពររបស់ព្រះជាម្ចាស់ដែលត្រូវបានប្រទានឲ្យគាត់។ គ្មាននរណាអាចដកយក ឬបំផ្លាញ ឬរឹបអូសសិទ្ធនេះឡើយ។ សិទ្ធិនេះត្រូវបានប្រទានឲ្យគាត់ទុកជាការតបស្នងដល់សេចក្ដីជំនឿ ការតាំងចិត្ត និងការស្ដាប់បង្គាប់ ព្រមទាំងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់។ លោកយ៉ូបបានយកជីវិតគាត់ទៅបង់ ដើម្បីឲ្យបានសេចក្ដីអំណរ និងភាពរីករាយនៅលើផែនដី និងដើម្បីឲ្យបានសិទ្ធិ និងការទទួលបានសិទ្ធិនេះ ដូចដែលបានតាំងឡើងដោយស្ថានសួគ៌ និងត្រូវបានទទួលស្គាល់ដោយផែនដី ដើម្បីថ្វាយនឹងថ្វាយបង្គំព្រះអាទិករដោយគ្មានការរំខាន នៅក្នុងឋានៈជាសត្តនិករពិតមួយរបស់ព្រះជាម្ចាស់នៅលើផែនដី។ នេះក៏ជាលទ្ធផលធំបំផុតនៃការល្បួងដែលលោកយ៉ូបបានទ្រាំទ្រដែរ។
នៅពេលដែលមនុស្សមិនទាន់បានសង្គ្រោះ ជីវិតរបស់ពួកគេតែងតែត្រូវបានជ្រៀតជ្រែក ហើយថែមទាំងត្រូវបានគ្រប់គ្រងដោយសាតាំង។ អាចនិយាយម្យ៉ាងទៀតបានថា មនុស្សដែលមិនត្រូវបានសង្គ្រោះ គឺជាអ្នកទោសរបស់សាតាំង ដូច្នេះ ពួកគេពុំមានសេរីភាព ពួកគេពុំត្រូវបានសាតាំងដោះលែង ពួកគេគ្មានលក្ខណសម្បត្តិ ឬគ្មានសិទ្ធិថ្វាយបង្គំព្រះជាម្ចាស់ ហើយពួកគេត្រូវសាតាំងប្រដេញយ៉ាងប្រកៀក និងត្រូវវាយប្រហារយ៉ាងសាហាវ។ មនុស្សបែបនេះពុំមានភាពរីករាយសម្រាប់លើកមកនិយាយទេ ពួកគេពុំមានសិទ្ធិទទួលបានវត្តមានជីវិតធម្មតាមួយសម្រាប់លើកមកនិយាយផង ហើយជាងនេះទៀត ពួកគេគ្មានសេចក្ដីថ្លៃថ្នូរនឹងលើកមកនិយាយទេ។ ទាល់តែអ្នកក្រោកឈរ ហើយធ្វើសង្គ្រាមជាមួយសាតាំង ដោយប្រើសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ព្រមទាំងការស្ដាប់បង្គាប់ និងការកោតខ្លាចរបស់អ្នកចំពោះព្រះជាម្ចាស់ធ្វើជាសាស្ត្រា វុធ ដើម្បីតយុទ្ធក្នុងសង្គ្រាមស្លាប់រស់ជាមួយសាតាំង ទើបអ្នកអាចធ្វើឲ្យវាបរាជ័យទៅទាំងស្រុង និងធ្វើឲ្យវាបាក់កន្ទុយ ហើយក្លាយជាកំសាក រាល់ពេលដែលវាឃើញអ្នក ដូច្នេះ វានឹងបោះបង់ការវាយប្រហារ និងការចោទប្រកាន់របស់វាចំពោះអ្នកទាំងស្រុង ទាល់តែពេលនោះ ទើបអ្នកនឹងបានសង្គ្រោះ ហើយមានសេរីភាព។ ប្រសិនបើអ្នកតាំងចិត្តកាត់ផ្ដាច់ពីសាតាំងទាំងស្រុង ប៉ុន្តែអ្នកមិនទាន់ប្រដាប់កាយនឹងសាស្ត្រាវុធ ដែលនឹងជួយអ្នកឲ្យយកឈ្នះសាតាំង នោះអ្នកនឹងនៅតែស្ថិតក្នុងគ្រោះថ្នាក់ដដែល ហើយខណៈដែលពេលវេលាកន្លងទៅមុខ នៅពេលដែលអ្នកត្រូវសាតាំងដាក់ទណ្ឌកម្ម រហូតទាល់តែអ្នកអស់កម្លាំងរលីងពីខ្លួន នោះអ្នកនៅមិនទាន់បានដោះខ្លួនអ្នកឲ្យរួចពីការចោទប្រកាន់ និងការវាយប្រហារទាស់នឹងអ្នកនៅឡើយទេ ប៉ុន្តែ អ្នកក៏នៅតែអាចធ្វើទីបន្ទាល់បាន ហើយអ្នកនឹងមានសង្ឃឹមតិចតួចអំពីសេចក្ដីសង្គ្រោះ។ នៅចុងបំផុត នៅពេលដែលសេចក្ដីបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានប្រកាស នោះអ្នកនឹងនៅតែស្ថិតក្នុងដៃរបស់សាតាំងដដែល មិនអាចរំដោះខ្លួនឲ្យរួចបានទេ ដូច្នេះអ្នកនឹងគ្មានឱកាស ឬគ្មានសង្ឃឹមទៀតឡើយ។ ពេលនោះ និយាយឲ្យចំទៅគឺ មនុស្សបែបនេះនឹងស្ថិតក្នុងទាសភាពរបស់សាតាំងទាំងស្រុង។
ចូរទទួលយកការល្បងលរបស់ព្រះជាម្ចាស់ ចូរយកឈ្នះការល្បួងរបស់សាតាំង និងអនុញ្ញាតឲ្យព្រះជាម្ចាស់ទទួលបានលក្ខណៈទាំងមូលរបស់អ្នក
ក្នុងអំឡុងកិច្ចការនៃការប្រកាន់តាមការផ្គត់ផ្គង់ និងការជ្រោមជ្រែងរបស់ព្រះជាម្ចាស់ ព្រះអង្គមានបន្ទូលប្រាប់ពីបំណងព្រះហឫទ័យទាំងស្រុងរបស់ទ្រង់ និងសេចក្ដីតម្រូវដែលទ្រង់សព្វព្រះហឫទ័យចង់បានពីមនុស្ស ហើយបង្ហាញពីទង្វើ និងនិស្ស័យរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិ និងអត្តសញ្ញាណរបស់ទ្រង់ដល់មនុស្សផង។ គោលបំណងគឺដើម្បីបំពាក់បំប៉នមនុស្សដោយកម្ពស់ និងអនុញ្ញាតឲ្យមនុស្សទទួលបាននូវសេចក្ដីពិតជាច្រើនពីព្រះជាម្ចាស់ ខណៈដែលគេកំពុងដើរតាមទ្រង់ ពោលគឺសេចក្ដីពិតដែលជាសាស្ត្រាវុធ ដែលព្រះជាម្ចាស់ប្រទានឲ្យទៅមនុស្ស ដើម្បីតយុទ្ធជាមួយសាតាំង។ ក្រោយពេលបានប្រដាប់កាយរួចហើយ មនុស្សត្រូវតែប្រឈមនឹងការល្បងលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មានវិធី និងមានមធ្យោបាយជាច្រើនសម្រាប់ល្បងលមនុស្ស ប៉ុន្តែពួកគេគ្រប់គ្នាសុទ្ធតែត្រូវការ «ការសហការ» ពីសត្រូវរបស់ព្រះជាម្ចាស់៖ សាតាំង។ មានន័យថា ការប្រទានឲ្យមនុស្សមានសាស្ត្រាវុធដើម្បីធ្វើសឹកជាមួយសាតាំង ព្រះជាម្ចាស់ក៏ប្រគល់មនុស្សទៅឲ្យសាតាំង រួចអនុញ្ញាតឲ្យសាតាំង «ល្បងល» កម្ពស់របស់មនុស្សដែរ។ ប្រសិនបើមនុស្សអាចរើខ្លួនរួចពីក្បួនសឹករបស់សាតាំង ប្រសិនបើគេអាចរត់រួចពីការឡោមព័ទ្ធរបស់សាតាំង ហើយនៅមានជីវិតរស់ នោះមនុស្សប្រាកដជាឆ្លងផុតការល្បងល។ ប្រសិនបើមនុស្សបរាជ័យ ដោយចាកចេញពីក្បួនសឹករបស់សាតាំង និងចុះចូលចំពោះសាតាំង នោះគេនឹងឆ្លងមិនផុតពីការល្បងលនេះឡើយ។ ទោះជាព្រះជាម្ចាស់ពិនិត្យពិច័យលើចំណុចណាមួយរបស់មនុស្សក៏ដោយ ក៏លក្ខណៈវិនិច្ឆ័យសម្រាប់ការពិនិត្យពិច័យរបស់ទ្រង់គឺទៅលើការដែលមនុស្សឈរមាំ ឬមិនមាំនៅក្នុងទីបន្ទាល់របស់គេ នៅពេលដែលគេត្រូវសាតាំងវាយប្រហារ ហើយគេបោះបង់ឬមិនបោះបង់ចោលព្រះជាម្ចាស់ ហើយគេចុះចាញ់ឬមិនចុះចាញ់ ហើយចុះចូលឬមិនចុះចូលចំពោះសាតាំង នៅពេលដែលគេជាប់អន្ទាក់របស់សាតាំង។ គេអាចនិយាយបានថា មនុស្សបានសង្គ្រោះ ឬមិនបានសង្គ្រោះ អាស្រ័យលើថា តើគេអាចយកឈ្នះ និងអាចធ្វើឲ្យសាតាំងបរាជ័យបានឬមិនបាន ហើយគេអាចឬមិនអាចទទួលបានសេរីភាព គឺអាស្រ័យលើថា តើគេអាចឬមិនអាចលើកសាស្ត្រាវុធដែលព្រះជាម្ចាស់ប្រទានឲ្យគេដោយខ្លួនឯង ដើម្បីយកឈ្នះចំណងរបស់សាតាំង ដោយធ្វើឲ្យសាតាំងបោះបង់សេចក្ដីសង្ឃឹមចោលទាំងស្រុង ហើយទុកគេចោលឲ្យនៅម្នាក់ឯង។ ប្រសិនបើសាតាំងបោះបង់ក្ដីសង្ឃឹម ហើយដោះលែងនរណាម្នាក់ នេះមានន័យថា សាតាំងនឹងមិនព្យាយាមយកមនុស្សម្នាក់នេះចេញពីព្រះជាម្ចាស់ម្ដងទៀតឡើយ វានឹងមិនចោទប្រកាន់ និងជ្រៀតជ្រែកពួកគេម្ដងទៀតឡើយ វាក៏នឹងមិនដាក់ទណ្ឌកម្ម ហើយវាយប្រហារពួកគេដោយ គ្មានមេត្តាម្ដងទៀតដែរ គឺមានតែមនុស្សបែបនេះទេ ទើបត្រូវបានព្រះជាម្ចាស់ទទួលយកពិតប្រាកដ។ នេះគឺជាដំណើរការទាំងស្រុងដែលព្រះជាម្ចាស់ប្រើដើម្បីទទួលបានមនុស្ស។
ការដាស់តឿន និងការស្រាយបំភ្លឺដែលត្រូវបានផ្ដល់ទៅឲ្យមនុស្សជំនាន់ក្រោយ តាមរយៈទីបន្ទាល់របស់លោកយ៉ូប
ក្នុងពេលជាមួយគ្នាដែលមនុស្សកំពុងយល់ដឹងអំពីដំណើរការដែលព្រះជាម្ចាស់ទទួលបានមនុស្សទាំងស្រុង មនុស្សក៏នឹងយល់ដឹងពីគោលបំណង និងសារៈសំខាន់នៃការដែលព្រះជាម្ចាស់ផ្ញើលោកយ៉ូបទុកនឹងសាតាំងដែរ។ មនុស្សលែងត្រូវរំខានដោយទារុណកម្មរបស់សាតាំងទៀតហើយ ពួកគេក៏មានការយល់ឃើញថ្មីមួយចំពោះសារៈសំខាន់របស់វា។ ពួកគេលែងខ្វល់ថា តើពួកគេផ្ទាល់នឹងត្រូវស្ថិតនៅក្រោមការល្បួងដូចគ្នានឹងលោកយ៉ូប ឬអត់ ហើយលែងប្រឆាំងទាស់ ឬបដិសេធនឹងការមកដល់នៃការល្បងលរបស់ព្រះជាម្ចាស់ទៀតហើយ។ សេចក្ដីជំនឿរបស់លោកយ៉ូប ការស្ដាប់បង្គាប់ និងទីបន្ទាល់របស់គាត់អំពីការយកឈ្នះលើសាតាំង ជាប្រភពជំនួយ និងជាការលើកទឹកចិត្តយ៉ាងលើសលប់ដល់មនុស្សទាំងពួង។ នៅក្នុងលោកយ៉ូប ពួកគេ មើលឃើញសេចក្ដីសង្ឃឹមសម្រាប់សេចក្ដីសង្គ្រោះរបស់ពួកគេផ្ទាល់ ហើយមើលឃើញថា តាមរយៈសេចក្ដីជំនឿ និងការស្ដាប់បង្គាប់ ព្រមទាំងការកោតខ្លាចព្រះជាម្ចាស់ អាចធ្វើឲ្យសាតាំាង បរាជ័យ និងអាចយកឈ្នះលើសាតាំងទាំងស្រុង។ ពួកគេមើលឃើញថា ដរាបណាពួកគេយល់ស្របទៅតាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយដរាបណាពួកគេមានការតាំងចិត្ត និងមានសេចក្ដីជំនឿមិនបោះបង់ព្រះជាម្ចាស់ បន្ទាប់ពីគេបានបាត់បង់អ្វីៗគ្រប់យ៉ាង នោះពួកគេអាចនាំយកភាពអាម៉ាស់ និងភាពបរាជ័យឲ្យសាតាំង ហើយពួកគេឃើញថា ពួកគេចាំបាច់ត្រូវមានការតាំងចិត្ត និងសេចក្ដីខ្ជាប់ខ្ជួនក្នុងការឈរមាំនៅក្នុងទីបន្ទាល់របស់ពួកគេប៉ុណ្ណោះ ទោះបីជាមានន័យថា ពួកគេត្រូវលះបង់ជីវិតខ្លួនអ្នកក៏ដោយ ទើបសាតាំងភ័យខ្លាច ហើយកញ្ជ្រោលដកថយយ៉ាងរួសរាន់។ ទីបន្ទាល់របស់លោកយ៉ូបគឺជាការដាស់តឿនប្រាប់ទៅមនុស្សជំនាន់ក្រោយ ហើយការដាស់តឿននេះប្រាប់ពួកគេថា ប្រសិនបើពួកគេមិនធ្វើឲ្យសាតាំងបរាជ័យ នោះពួកគេនឹងមិនអាចកម្ចាត់ការចោទប្រកាន់ និងការជ្រៀតជ្រែករបស់សាតាំងពីខ្លួនពួកគេបានឡើយ ហើយពួកគេក៏ពុំអាចគេចផុតពីការបំពាន និងការវាយប្រហារ របស់សាតាំង។ ទីបន្ទាល់របស់លោកយ៉ូបបានបំភ្លឺដល់មនុស្សជំនាន់ក្រោយៗ។ ការបំភ្លឺនេះបង្រៀនមនុស្សថា ទាល់តែពួកគេជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ទើបពួកគេអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន វាបង្រៀនពួកគេថា ទាល់តែពួកគេកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ទើបពួកគេអាចធ្វើទីបន្ទាល់ដ៏រឹងមាំ និងខ្ទរខ្ទារថ្វាយព្រះជាម្ចាស់បាន ទាល់តែពួកគេធ្វើទីបន្ទាល់ដ៏រឹងមាំ និងខ្ទរខ្ទារថ្វាយព្រះជាម្ចាស់ ទើបពួកគេមិនអាចត្រូវបានគ្រប់គ្រងដោយសាតាំង ហើយរស់នៅក្រោមការដឹកនាំ និងការការពាររបស់ព្រះជាម្ចាស់បាន ពេលនោះទើបពួកគេត្រូវបានសង្គ្រោះ យ៉ាងពិតប្រាកដ។ បុគ្គលិកលក្ខណៈរបស់លោកយ៉ូប និងការព្យាយាមឲ្យបានជីវិតរបស់គាត់ គួរតែត្រូវបានត្រាប់ តាមដោយមនុស្សគ្រប់គ្នាដែលព្យាយាមឲ្យបានសេចក្ដីសង្គ្រោះ។ នេះហើយជាសេចក្ដីដែលលោកបានស្ដែងចេញនៅក្នុងជីវិតរបស់លោកទាំងមូល ហើយកិរិយារបស់លោក ក្នុងគ្រាដែលលោកត្រូវល្បងល ក៏ជាកំណប់ទ្រព្យដ៏មានតម្លៃដល់មនុស្សណា ដែលព្យាយាមឲ្យបានផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។
ទីបន្ទាល់របស់លោកយ៉ូប នាំមកនូវការកម្សាន្តចិត្តដល់ព្រះជាម្ចាស់
ពេលនេះ ប្រសិនបើខ្ញុំប្រាប់អ្នករាល់គ្នាថា លោកយ៉ូបជាមនុស្សគួរឲ្យស្រឡាញ់ម្នាក់ អ្នករាល់គ្នាប្រហែលជាមិនអាចរីករាយនឹងអត្ថន័យក្នុងពាក្យសម្ដីទាំងនេះឡើយ ហើយប្រហែលជាមិនអាចយល់ពីមនោសញ្ចេតនាដែលនៅពីក្រោយហេតុផលដែលខ្ញុំនិយាយអំពីសេចក្ដីទាំងអស់នេះទេ ប៉ុន្តែ ចូររង់ចាំរហូតដល់ថ្ងៃដែលអ្នករាល់គ្នាបានឆ្លងកាត់ការល្បងលដូចគ្នា ឬស្ទើរតែដូចគ្នានឹងការល្បងលលើលោកយ៉ូប នៅពេលដែលអ្នករាល់គ្នាបានឆ្លងកាត់នូវភាពតោកយ៉ាក នៅពេលដែលអ្នករាល់គ្នាបានឆ្លងកាត់នូវការល្បងលដែលព្រះជាម្ចាស់បានរៀបចំដោយផ្ទាល់សម្រាប់អ្នករាល់គ្នា នៅពេលដែលអ្នករាល់គ្នាថ្វាយគ្រប់យ៉ាងដែលអ្នកមាន ហើយទ្រាំទ្រការអាម៉ាស់ និងសេចក្ដីវេទនា ដើម្បីយកឈ្នះលើសាតាំង និងថ្វាយទីបន្ទាល់ដល់ព្រះជាម្ចាស់ ក្នុងគ្រាកំពុងត្រូវល្បួង នោះអ្នកនឹងអាចយល់ពីអត្ថន័យនៃពាក្យសម្ដីដែលខ្ញុំនិយាយទាំងអស់នេះ។ ពេលនោះ អ្នកនឹងមានអារម្មណ៍ថា អ្នកអន់ជាងលោកយ៉ូបឆ្ងាយណាស់ អ្នកក៏នឹងមានអារម្មណ៍ដឹងថា លោកយ៉ូបគួរឲ្យស្រឡាញ់ យ៉ាង ណា ហើយដឹងថា លោកសមនឹងឲ្យគេត្រាប់តាម។ ពេលវេលានោះមកដល់ អ្នកនឹងដឹងថា សម្ដីដែលលោកយ៉ូបនិយាយកាលពីមុននោះសំខាន់យ៉ាងណាចំពោះមនុស្សពុករលួយ និងមនុស្សដែលរស់នៅក្នុងសម័យនោះ ហើយអ្នកនឹងដឹងថា អ្វីដែលលោកយ៉ូបសម្រេចបាននោះ វាលំបាកយ៉ាងណាចំពោះមនុស្សសម័យបច្ចុប្បន្ននេះ។ នៅពេលដែលអ្នកមានអារម្មណ៍ថា ពិបាក អ្នកនឹងយល់ថា ព្រះទ័យរបស់ព្រះជាម្ចាស់អន្ទះសា និងខ្វល់ខ្វាយកម្រិតណា អ្នកនឹងយល់ថា តម្លៃដែល ព្រះជាម្ចាស់បានបង់ ដើម្បីទទួលបានមនុស្សបែបនេះ ថ្លៃថ្នូរកម្រិតណា និងយល់ថា កិច្ចការដែលព្រះជាម្ចាស់ធ្វើ និងលះបង់សម្រាប់មនុស្សជាតិ មានតម្លៃកម្រិតណា។ ពេលនេះ អ្នកបានឮពាក្យសម្ដីទាំងអស់នេះហើយ តើអ្នករាល់គ្នាមានការយល់ដឹងដ៏សុក្រឹត្យ និងការវាយតម្លៃដ៏ត្រឹមត្រូវចំពោះលោកយ៉ូបដែរឬទេ? ក្នុងក្រសែភ្នែករបស់អ្នករាល់គ្នា តើលោកយ៉ូបគឺពិតជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ដែរឬទេ? ខ្ញុំជឿថា មនុស្សភាគច្រើន គឺច្បាស់ជាឆ្លើយថា មែន។ ចំពោះការពិតពីអ្វីដែលលោកយ៉ូបបានប្រព្រឹត្ត និងបានបង្ហាញឲ្យឃើញ គឺពិតជាមិនអាចប្រកែកបាន ពីសំណាក់មនុស្ស ឬសាតាំងបាននោះឡើយ។ សេចក្ដីទាំងនេះជាភ័ស្តុតាងមានអានុភាពបំផុតអំពីជ័យជម្នះរបស់លោកយ៉ូប លើ សាតាំង។ នេះជាភ័ស្តុតាងដែលត្រូវបានបង្កើតនៅក្នុងលោកយ៉ូប ហើយជាទីបន្ទាល់ទីមួយដែលត្រូវបានទទួលដោយព្រះជាម្ចាស់ ហេតុនេះ នៅពេលដែលលោកយ៉ូបបានឈ្នះការល្បួងរបស់សាតាំង ហើយធ្វើបន្ទាល់ពីព្រះជាម្ចាស់ ព្រះជាម្ចាស់ក៏បានឃើញសេចក្ដីសង្ឃឹមក្នុងលោកយ៉ូប ហើយព្រះទ័យរបស់ព្រះអង្គក៏ត្រូវបានកម្សាន្តដោយសារលោកយ៉ូបដែរ។ តាំងពីកំណើតផែនដី រហូតមកដល់សម័យលោកយ៉ូប នេះជាលើកទីមួយហើយដែលព្រះជាម្ចាស់ពិតជាបានស្គាល់អ្វីជាការកម្សាន្តព្រះទ័យ ហើយស្គាល់អត្ថន័យនៃការដែលត្រូវបានកម្សាន្តព្រះទ័យដោយសារមនុស្ស។ វាក៏ជាលើកទីមួយ ដែលទ្រង់បានទតឃើញ និងទទួលបានទីបន្ទាល់ពិត ដែលត្រូវបានធ្វើឡើងសម្រាប់ទ្រង់ដែរ។
ខ្ញុំជឿថា បន្ទាប់ពីបានស្ដាប់ឮទីបន្ទាល់របស់លោកយ៉ូប និងរឿងរ៉ាវពាក់ព័ន្ធនឹងទិដ្ឋភាពផ្សេងៗរបស់លោកយ៉ូបហើយ មនុស្សភាគច្រើននឹងមានផែនការសម្រាប់មាគ៌ានៅចំពោះមុខគេ។ ដូច្នេះ ខ្ញុំក៏ជឿជាក់ថា មនុស្សភាគច្រើននឹងពោរពេញដោយក្ដីអន្ទះសា និងការភ័យខ្លាចដែលនឹងចាប់ផ្ដើមបន្តិចម្ដងៗ ដើម្បីឲ្យធូរស្បើយទាំងរូបកាយ និងចិត្តគំនិត ហើយនឹងចាប់ផ្ដើមមានអារម្មណ៍ធូរស្រាលបន្តិចម្ដងៗ ...
អត្ថបទគម្ពីរខាងក្រោមនេះ ក៏ជាដំណើររឿងអំពីលោកយ៉ូបដែរ។ ចូរយើងអានបន្តទៀត។
៤. លោកយ៉ូបស្ដាប់ឮព្រះជាម្ចាស់ តាមរយៈការស្ដាប់នឹងត្រចៀក
យ៉ូប ៩:១១ មើល៎ ព្រះអង្គយាងកាត់មុខខ្ញុំ ក៏ខ្ញុំមើលមិនឃើញ ទ្រង់យាងហួសខ្ញុំទៅ ក៏ខ្ញុំមិនស្គាល់ទ្រង់ដែរ។
យ៉ូប ២៣:៨-៩ មើល៎ ទូលបង្គំដើរទៅមុខ ប៉ុន្តែទ្រង់មិនគង់នៅទីនោះទេ ទូលបង្គំក៏ដើរទៅក្រោយ តែមិនអាចមើលទ្រង់ស្គាល់៖ នៅខាងឆ្វេង ដែលជាកន្លែងដែលទ្រង់ធ្វើការ ខ្ញុំក៏មិនអាចមើលឃើញទ្រង់៖ ទ្រង់បំពួនអង្គទ្រង់នៅខាងស្ដាំ តែខ្ញុំមិនអាចមើលទ្រង់ឃើញទេ។
យ៉ូប ៤២:២-៦ ទូលបង្គំដឹងថា ព្រះអង្គអាចធ្វើកិច្ចការគ្រប់យ៉ាង និងដឹងថា គ្មានអ្វីអាចឃាត់ព្រះតម្រិះពីទ្រង់បានឡើយ។ តើនរណាជាមនុស្សដែលលាក់ឱវាទ ដោយគ្មានចំណេះដឹង? ហេតុនេះ បានជាទូលបង្គំបាននិយាយនូវអ្វីដែលទូលបង្គំមិនយល់។ អ្វីៗអស្ចារ្យពេកណាស់សម្រាប់ទូលបង្គំ ដែលទូលបង្គំមិនដឹងសោះ។ សូមសណ្ដាប់ទូលបង្គំផង ទូលបង្គំសូមអង្វរទ្រង់ ហើយទូលបង្គំនឹងពោលថា៖ ទូលបង្គំនឹងទារពីទ្រង់ ហើយប្រកាសពីទ្រង់ចំពោះទូលបង្គំ។ ទូលបង្គំបានស្ដាប់ឮទ្រង់ ដោយស្ដាប់ឮនឹងត្រចៀក ប៉ុន្តែពេលនេះទូលបង្គំមើលឃើញទ្រង់នឹងភ្នែកហើយ។ ហេតុអ្វីបានជាទូលបង្គំខ្ពើមខ្លួនឯង ហើយប្រែចិត្តដោយលុតក្រាបក្នុងធូលី និងផេះ។
ទោះបីជាព្រះជាម្ចាស់មិនបានបង្ហាញអង្គទ្រង់ដល់លោកយ៉ូប ក៏លោកយ៉ូបជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ
តើអ្វីទៅគឺជាចំណុចសំខាន់នៃពាក្យសម្ដីទាំងនេះ? តើក្នុងចំណោមអ្នករាល់គ្នា មាននរណាដែលបានដឹងថា មានការពិតមួយនៅត្រង់នេះ? ជាដំបូង ម្ដេចក៏លោកយ៉ូបដឹងថាមានព្រះជាម្ចាស់? បន្ទាប់មក ម្ដេចក៏លោកដឹងថា ផ្ទៃមេឃ និងផែន ព្រមទាំងរបស់សព្វសារពើរ ត្រូវបានគ្រប់គ្រងដោយព្រះជាម្ចាស់? មានអត្ថបទមួយ ដែលឆ្លើយតបនឹងសំណួរទាំងអស់នេះ៖ «ទូលបង្គំបានស្ដាប់ឮទ្រង់ ដោយស្ដាប់ឮនឹងត្រចៀក ប៉ុន្តែពេលនេះទូលបង្គំមើលឃើញទ្រង់នឹងភ្នែកហើយ។ ហេតុអ្វីបានជាទូលបង្គំខ្ពើមខ្លួនឯង ហើយប្រែចិត្តដោយលុតក្រាបក្នុងធូលី និងផេះ» (យ៉ូប ៤២:៥-៦)។ តាមរយៈសម្ដីទាំងអស់នេះ យើងដឹងថា លោកយ៉ូបបានដឹងពីព្រះជាម្ចាស់តាមរយៈរឿងព្រេង បុរាណ មិនមែនដោយសារគាត់បានឃើញព្រះជាម្ចាស់ដោយផ្ទាល់ភ្នែកនោះឡើយ។ គឺស្ថិតក្រោមកាលៈទេសៈទាំងនេះហើយ ដែលលោកចាប់ផ្ដើមដើរលើមាគ៌ានៃការដើរតាមព្រះជាម្ចាស់ គឺក្រោយកាលៈទេសៈនេះហើយដែលគាត់បានបញ្ជាក់ព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ នៅក្នុងជីវិតរបស់គាត់ និងក្នុងចំណោមរបស់សព្វសារពើទាំងអស់។ ក្នុងនេះមានការពិតមួយដែលមិនអាចបដិសេធបាន តើការពិតនេះគឺជាអ្វី? លោកយ៉ូបមិនដែលបានឃើញព្រះជាម្ចាស់ឡើយ ទោះបីជាគាត់អាចដើរតាមមាគ៌ានៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់បានឡើយ។ ក្នុងន័យនេះ តើលោកមិនដូចជាមនុស្សសម័យបច្ចុប្បន្នទេឬអី? លោកយ៉ូបពុំធ្លាប់បានឃើញព្រះជាម្ចាស់ទេ គឺជាការបញ្ជាក់ថា ទោះបីជាគាត់ធ្លាប់បានឮពីព្រះជាម្ចាស់ ក៏លោកពុំបានដឹងអំពីកន្លែងដែលព្រះជាម្ចាស់គង់នៅ ឬដឹងថា ព្រះជាម្ចាស់មានលក្ខណៈយ៉ាងណា ឬព្រះជាម្ចាស់កំពុងធ្វើអ្វីនោះដែរ។ ទាំងអស់នេះ គឺជាកត្តាដែលត្រូវនឹងប្រធានបទ ហើយនិយាយឲ្យត្រង់ទៅ ទោះជាគាត់បានដើរតាមព្រះជាម្ចាស់មែន ក៏ព្រះជាម្ចាស់មិនដែលលេចមកឲ្យគាត់ឃើញ ឬមានបន្ទូលទៅកាន់គាត់នោះដែរ។ តើនេះមិនមែនជាការពិតទេឬអី ទោះបីជាព្រះជាម្ចាស់មិនធ្លាប់មានបន្ទូលទៅលោកយ៉ូប ឬប្រទានសេចក្ដីបង្គាប់ណាមួយដល់លោក ក៏លោកយ៉ូបមើលឃើញព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់ និងមើលឃើញអធិបតេយ្យភាពរបស់ទ្រង់ ក្នុងចំណោមរបស់សព្វសារពើទាំងអស់ដែរ និងក្នុងរឿងនិទានពីបុរាណដែលលោកយ៉ូបធ្លាប់បានឮពីព្រះជាម្ចាស់ ដោយស្ដាប់ឮនឹងត្រចៀក បន្ទាប់មកគាត់បានចាប់ផ្ដើមជីវិតនៃការស្ដាប់បង្គាប់ និងការគេចចេញពីសេចក្ដីអាក្រក់។ ទាំងនេះគឺជាប្រភពដើម និងវិធីសាស្ត្រ ដែលលោកយ៉ូបដើរតាមព្រះជាម្ចាស់។ ដោយឡែក មិនថាគាត់កោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់យ៉ាងណា មិនថាគាត់ប្រកាន់ខ្ជាប់តាមសច្ចភាពរបស់គាត់យ៉ាងណា ក៏ព្រះជាម្ចាស់នៅតែមិនធ្លាប់លេចមកឲ្យគាត់ឃើញដែរ។ ចូរយើងអានអត្ថបទគម្ពីរនេះ។ លោកមានប្រសាសន៍ថា «មើល៎ ព្រះអង្គយាងកាត់មុខខ្ញុំ ក៏ខ្ញុំមើលមិនឃើញ ទ្រង់យាងហួសខ្ញុំទៅ ក៏ខ្ញុំមិនស្គាល់ទ្រង់ដែរ» (យ៉ូប ៩:១១)។ អ្វីដែលពាក្យសម្ដីទាំងអស់នេះកំពុងនិយាយគឺថា លោកយ៉ូបអាចមានអារម្មណ៍ដឹងថាព្រះជាម្ចាស់គង់នៅជុំវិញខ្លួនគាត់ ឬក៏គ្មានអារម្មណ៍ដឹងទេ ប៉ុន្តែ លោកមិនធ្លាប់មើលឃើញព្រះជាម្ចាស់ទាល់តែសោះ។ ច្រើនលើកហើយដែលគាត់ស្រមៃឃើញថា ព្រះជាម្ចាស់កំពុងយាងកាត់មុខគាត់ ឬកំពុងធ្វើ ឬក៏កំពុងដឹកនាំមនុស្ស ប៉ុន្តែគាត់មិនធ្លាប់ដឹងសោះ។ ព្រះជាម្ចាស់យាងមកសណ្ឋិតលើមនុស្ស នៅពេលដែលគេមិនរំពឹងពីរឿងនេះ មនុស្សមិនដឹងពីពេលដែលព្រះជាម្ចាស់យាងមកសណ្ឋិតលើគេ ក៏មិនដឹងពីកន្លែងដែលទ្រង់យាងមកសណ្ឋិតលើគេនោះដែរ ដ្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់ទេ ដូច្នេះហើយ ចំពោះមនុស្ស ព្រះជាម្ចាស់ ត្រូវបានលាក់កំបាំងពីគេ។
សេចក្ដីជំនឿរបស់លោកយ៉ូបចំពោះព្រះជាម្ចាស់ មិនត្រូវបានធ្វើឲ្យរង្គើដោយសារតែការពិតដែលថា ព្រះជាម្ចាស់ត្រូវបានលាក់កំបាំងពីគេនោះឡើយ
នៅក្នុងអត្ថបទគម្ពីរខាងក្រោមនេះ លោកយ៉ូបមានប្រសាសន៍ថា «មើល៎ ទូលបង្គំដើរទៅមុខ ប៉ុន្តែទ្រង់មិនគង់នៅទីនោះទេ ទូលបង្គំក៏ដើរទៅក្រោយ តែមិនអាចមើលទ្រង់ស្គាល់៖ នៅខាងឆ្វេង ដែលជាកន្លែងដែលទ្រង់ធ្វើការ ខ្ញុំក៏មិនអាចមើលឃើញទ្រង់៖ ទ្រង់បំពួនអង្គទ្រង់នៅខាងស្ដាំ តែខ្ញុំមិនអាចមើលទ្រង់ឃើញទេ» (យ៉ូប ២៣:៨-៩)។ ក្នុងដំណើររឿងនេះ យើងដឹងថាតាមបទពិសោធន៍របស់លោកយ៉ូប ព្រះជាម្ចាស់ត្រូវបានលាក់កំបាំងពីលោករហូត ព្រះជាម្ចាស់មិនបានលេចមកឲ្យគាត់ឃើញជាចំហទេ ហើយទ្រង់ក៏មិនបានមានបន្ទូលអ្វីមួយជាចំហដល់គាត់នោះឡើយ តែក្នុងចិត្តរបស់លោកយ៉ូប គាត់ជឿជាក់លើព្រះវត្តមានដ៏គង់នៅរបស់ព្រះជាម្ចាស់។ លោកតែងតែជឿថា ព្រះជាម្ចាស់អាចនឹងកំពុងដើរនៅចំពោះមុខលោក ឬអាចកំពុងធ្វើការនៅក្បែរលោក ហើយជឿថា ទោះបីជាលោកមិនអាចមើលឃើញព្រះជាម្ចាស់ ក៏ព្រះជាម្ចាស់គង់នៅក្បែរលោក កំពុងគ្រប់គ្រងគ្រប់យ៉ាងដែលជារបស់លោក។ លោកយ៉ូបមិនធ្លាប់មើលឃើញព្រះជាម្ចាស់ទេ តែគាត់អាចរក្សាក្ដីជំនឿពិតរបស់គាត់ ជាការដែលមនុស្សដទៃមិនអាចធ្វើបាន។ ហេតុអ្វីបានជាអ្នកដទៃមិនអាចធ្វើដូច្នោះ បាន? នោះគឺមកពីព្រះជាម្ចាស់មិនបានមានបន្ទូលទៅកាន់លោកយ៉ូប ឬលេចមកឲ្យលោកឃើញទេ ហើយប្រសិនបើលោកពិតជាមិនបានជឿ លោកក៏ពុំអាចបន្តដំណើរជីវិត ក៏មិនអាចប្រកាន់ខ្ជាប់តាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។ តើរឿងនេះពិតដែរឬទេ? តើអ្នកមានអារម្មណ៍យ៉ាងណា នៅពេលដែលអ្នកអានពាក្យសម្ដីដែលលោកយ៉ូបនិយាយមកនេះ? តើអ្នកមានអារម្មណ៍ថា ភាពគ្រប់លក្ខណ៍ និងភាពទៀងត្រង់របស់លោកយ៉ូប ព្រមទាំងភាពសុចរិតដែលគាត់មានចំពោះព្រះជាម្ចាស់ គឺសុទ្ធតែពិត និងមិនមែនជាការបំផ្លើស មកពីព្រះជាម្ចាស់ទេ មែនទេ? ទោះបីជាព្រះជាម្ចាស់ប្រព្រឹត្តចំពោះលោកយ៉ូបដូចគ្នានឹងមនុស្សដទៃមែន ដោយពុំបានលេចមកឲ្យគាត់ឃើញ ឬមានបន្ទូលមករកគាត់សោះ ក៏លោកយ៉ូបនៅតែប្រកាន់ខ្ជាប់តាមសច្ចភាពរបស់គាត់ នៅតែជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ គាត់ក៏រមែងថ្វាយតង្វាយដុត និងអធិដ្ឋាននៅចំពោះព្រះជាម្ចាស់ដែរ ដោយសារតែគាត់ខ្លាចមានសេចក្ដីល្មើសនឹងព្រះជាម្ចាស់។ តាមការដែលលោកយ៉ូបអាចកោតខ្លាចព្រះជាម្ចាស់ ទាំងមិនធ្លាប់បានឃើញព្រះជាម្ចាស់ យើងឃើញថា គាត់ស្រឡាញ់សេចក្ដីវិជ្ជមានកម្រិតណា ហើយក៏ឃើញថា សេចក្ដីជំនឿរបស់គាត់មាំមួន និងពិតយ៉ាងណាដែរ។ លោកមិនបានបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ ដោយសារតែព្រះជាម្ចាស់លាក់បំពួនអង្គទ្រង់ពីលោកឡើយ លោកក៏មិនបាត់បង់សេចក្ដីជំនឿរបស់លោក ហើយបោះបង់ព្រះជាម្ចាស់ ដោយសារតែលោកមិនធ្លាប់បានឃើញព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ លោកបានទទួលស្គាល់អត្ថិភាពរបស់ព្រះជាម្ចាស់ ក្នុងកិច្ចការដ៏លាក់កំបាំងនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ព្រមទាំងដឹងអំពីអធិបតេយ្យភាព និងព្រះចេស្ដារបស់ព្រះជាម្ចាស់ទៀតផង។ លោកមិនបានបោះបង់ការធ្វើជាមនុស្សទៀងត្រង់ ដោយសារតែព្រះជាម្ចាស់លាក់បំពួនព្រះកាយ ក៏មិនបានបោះបង់ចោលផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ដោយសារតែព្រះជាម្ចាស់មិនធ្លាប់លេចមកឲ្យលោកឃើញនោះដែរ។ លោកយ៉ូបពុំដែលទូលសុំឲ្យព្រះ ជាម្ចាស់លេចមកឲ្យគាត់ឃើញជាចំហ ដើម្បីបញ្ជាក់ពីព្រះវត្តមានដ៏គង់នៅរបស់ទ្រង់ឡើយ ដ្បិតលោកបានមើលឃើញអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ក្នុងគ្រប់របស់ទាំងអស់ ហើយលោកជឿថា លោកទទួលបានព្រះពរ និងព្រះគុណដែលអ្នកដទៃពុំទាន់ទទួលបាន។ ទោះបីព្រះជាម្ចាស់នៅតែលាក់កំបាំងពីលោកយ៉ូប ក៏សេចក្ដីជំនឿរបស់លោកចំពោះព្រះជាម្ចាស់មិនដែលរង្គើឡើយ។ ដូច្នេះ លោកបានប្រមូលផលនូវអ្វីដែលអ្នកដទៃមិនធ្លាប់មាន នោះគឺការសរសើរពីព្រះជាម្ចាស់ និងព្រះពររបស់ព្រះជាម្ចាស់។
លោកយ៉ូបថ្វាយព្រះពរព្រះនាមព្រះជាម្ចាស់ និងមិនគិតពីព្រះពរ ឬក្ដីអន្តរាយនោះឡើយ
មានការពិតមួយ ដែលមិនធ្លាប់បានលើកមកនិយាយនៅក្នុងរឿងរបស់លោកយ៉ូបនៅក្នុងបទគម្ពីរទេ ហើយការពិតនេះនឹងក្លាយជាចំណុចផ្ដោតរបស់យើងនៅថ្ងៃនេះ។ ថ្វីបើលោកយ៉ូបមិនធ្លាប់បានឃើញព្រះជាម្ចាស់ ឬពុំបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ផ្ទាល់នឹងត្រចៀករបស់គាត់ក៏ដោយ ក៏ព្រះជាម្ចាស់មានតំណែងមួយនៅក្នុងដួងចិត្តរបស់លោកយ៉ូបដែរ។ តើលោកយ៉ូបមានឥរិយាបទបែបណាខ្លះចំពោះព្រះជាម្ចាស់? ឥរិយាបទនោះត្រូវបានលើកឡើងពីខាងដើម ដោយពាក្យថា «សូមថ្វាយព្រះពរដល់ព្រះនាមព្រះយេហូវ៉ា»។ ការដែលលោកថ្វាយព្រះពរព្រះនាមព្រះជាម្ចាស់គឺឥតលក្ខខណ្ឌ ឥតគិតអំពីបរិបទ និងមិនជាប់ចំណងហេតុផលណាឡើយ។ យើងឃើញថា លោកយ៉ូបបានថ្វាយដួងចិត្តរបស់លោកដល់ព្រះជាម្ចាស់ ដោយអនុញ្ញាតឲ្យចិត្តរបស់គាត់ត្រូវបានគ្រប់គ្រងដោយព្រះជាម្ចាស់ គ្រប់យ៉ាងដែលលោកគិត គ្រប់យ៉ាងដែលលោកសម្រេចចិត្ត និងគ្រប់យ៉ាងដែលលោកគ្រោងទុកនៅក្នុងចិត្តរបស់លោក ត្រូវបានបើកចំហនៅចំពោះព្រះជាម្ចាស់ និងមិនត្រូវបានកាត់ផ្ដាច់ពីព្រះជាម្ចាស់ឡើយ។ ដួងចិត្តរបស់លោក មិនឈរក្នុងការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយលោកក៏ពុំដែលទូលសុំព្រះជាម្ចាស់ឲ្យធ្វើអ្វីសម្រាប់លោក ឬប្រទានអ្វីឲ្យលោក ហើយលោកក៏ពុំធ្លាប់លាក់សេចក្ដីប្រាថ្នាដ៏ហួសប្រមាណនៅក្នុងចិត្តរបស់លោកថា លោកនឹងទទួលបានអ្វីមួយពីការថ្វាយបង្គំដែលលោកមានចំពោះព្រះជាម្ចាស់ឡើយ។ លោកយ៉ូបមិនបានផ្ដោះផ្ដងពាក្យសម្ដីជាមួយព្រះជាម្ចាស់ឡើយ ហើយក៏មិនបានទូលសុំ ឬបង្គាប់បញ្ជាដល់ព្រះជាម្ចាស់នោះដែរ។ ការដែលលោកសរសើរព្រះនាមរបស់ព្រះជាម្ចាស់ គឺដោយសារតែព្រះជាម្ចាស់មានព្រះចេស្ដា និងសិទ្ធិអំណាចធំក្នុងការគ្រប់គ្រងលើរបស់សព្វសារពើទាំងអស់ ហើយមិនមែនអាស្រ័យលើថា តើលោកទទួលបានព្រះពរ ឬត្រូវវាយប្រហាដោយសេចក្ដីអន្តរាយនោះឡើយ។ លោកជឿថា ទោះបីជាព្រះជាម្ចាស់ប្រទានព្រះពរដល់មនុស្ស ឬក៏ប្រទានសេចក្ដីអន្តរាយដល់គេ ឬអត់ក៏ដោយ ក៏ព្រះចេស្តា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនប្រែប្រួលដែរ ដូច្នេះហើយ ទោះបីជាមនុស្សជួបស្ថានភាពយ៉ាងណា ក៏ព្រះនាមរបស់ព្រះជាម្ចាស់ គួរតែត្រូវបានសរសើរដែរ។ មនុស្សម្នាក់នោះបានទទួលព្រះពរពីព្រះជាម្ចាស់ ដោយសារតែអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលសេចក្ដីអន្តរាយកើតមានដល់មនុស្ស ក៏ដោយសារអធិតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ។ ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់គ្រប់គ្រង និងរៀបចំអ្វីៗគ្រប់យ៉ាងរបស់មនុស្ស ហើយការផ្លាស់ប្ដូរនៃជោគវាសនារបស់មនុស្ស គឺជាការបង្ហាញអំពីព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយទោះបីជាមនុស្សមានទស្សនៈយ៉ាងណាក៏ដោយ ក៏ព្រះនាមរបស់ព្រះជាម្ចាស់ គួរត្រូវបានសរសើរដែរ។ នេះគឺជាអ្វីដែលលោកយ៉ូបបានឆ្លងកាត់ និងចាប់ផ្ដើមស្គាល់ក្នុងគ្រាដែលលោកយ៉ូបនៅមានជីវិត។ ទាំងគំនិត និងសកម្មភាពរបស់លោកយ៉ូប បានឮដល់ព្រះការណ៍របស់ព្រះជាម្ចាស់ និងបានមកនៅចំពោះព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ចាត់ទុកជាការសំខាន់។ ព្រះជាម្ចាស់សព្វព្រះទ័យនឹងចំណេះដឹងរបស់លោកយ៉ូបណាស់ ហើយឲ្យតម្លៃលោកយ៉ូបចំពោះការដែលមានដួងចិត្តដូច្នេះ។ ដួងចិត្តនេះរង់ចាំសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ជានិច្ច ហើយមិនថានៅពេលណា ឬកន្លែងណា ក៏ដួងចិត្តនេះទទួលស្វាគមន៍អ្វីៗគ្រប់យ៉ាង ដែលកើតឡើងចំពោះគេ និងនៅគ្រប់ទីកន្លែងទាំងអស់។ លោកយ៉ូបមិនទាមទារអ្វីពីព្រះជាម្ចាស់ទេ។ អ្វីដែលលោកទាមទារពីខ្លួនអ្នក គឺរង់ចាំ ទទួលយក ប្រឈមមុខ និងស្ដាប់តាមការចាត់ចែងទាំងអស់ ដែលមកពីព្រះជាម្ចាស់ លោកយ៉ូបជឿថា នេះជាភារកិច្ចរបស់លោក ហើយវាច្បាស់ជាអ្វីដែលព្រះជាម្ចាស់ចង់បាន។ លោកយ៉ូបមិនធ្លាប់បានឃើញព្រះជាម្ចាស់ ក៏មិនធ្លាប់បានឮទ្រង់មានព្រះបន្ទូលមួយម៉ាត់ណា មិនធ្លាប់ចេញ សេចក្ដីបង្គាប់ណាមួយ មិនធ្លាប់ផ្ដល់សេចក្ដីបង្រៀនណាមួយ ឬទូន្មានលោកអំពីរឿង ណាមួយនោះឡើយ។ នៅក្នុងព្រះបន្ទូលសព្វថ្ងៃ ដែលគាត់អាចមានចំណេះដឹង និងឥរិយាបទដែលគាត់មានចំពោះព្រះជាម្ចាស់ នៅពេលដែលព្រះជាម្ចាស់ពុំបានប្រទាននូវការបំភ្លឺ ការដឹកនាំ ឬការផ្គត់ផ្គង់ទាក់ទងនឹងសេចក្ដីពិត គឺមានតម្លៃណាស់ ហើយដែលគាត់អាចបង្ហាញសេចក្ដីទាំងនេះ ក៏គ្រប់គ្រាន់សម្រាប់ព្រះជាម្ចាស់ ហើយទីបន្ទាល់របស់គាត់ក៏ត្រូវបានព្រះជាម្ចាស់សរសើរ និងសព្វព្រះទ័យដែរ។ លោកយ៉ូប មិនដែលបានឃើញព្រះជាម្ចាស់ ឬបានឮព្រះជាម្ចាស់មានបន្ទូលបង្រៀនគាត់ផ្ទាល់នោះឡើយ តែចំពោះព្រះជាម្ចាស់ ដួងចិត្តរបស់លោក និងខ្លួនលោកផ្ទាល់ មានតម្លៃជាងអស់អ្នកដែលអាចត្រឹមនិយាយពីទ្រឹស្ដីស៊ីជម្រៅនៅចំពោះព្រះជាម្ចាស់ ជាងអស់អ្នកដែលអាចត្រឹមបង្អួត និងជជែកអំពីការថ្វាយតង្វាយ ប៉ុន្តែជាអ្នកដែលគ្មានចំណេះដឹងពិតពីព្រះជាម្ចាស់ និងមិនដែលកោតខ្លាចព្រះជាម្ចាស់ពិតប្រាកដនោះឡើយ។ ដ្បិតដួងចិត្តរបស់លោកយ៉ូបបរិសុទ្ធ និងមិនត្រូវបានលាក់បំពួនពីព្រះជាម្ចាស់ ហើយភាពជាមនុស្សរបស់លោកក៏ស្មោះត្រង់ និងមានសេចក្ដីមេត្តា ហើយលោកស្រឡាញ់ភាពយុត្តិធម៌ និងអ្វីដែលវិជ្ជមាន។ មានតែមនុស្សមានចិត្ត និងភាពជាមនុស្សដូចគាត់ទេ ទើបអាចដើរតាមផ្លូវរបស់ព្រះជាម្ចាស់ ហើយអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន។ មនុស្សបែបនេះ អាចមើលឃើញអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ អាចមើលឃើញសិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់ ហើយអាចសម្រេចបាននូវការស្ដាប់បង្គាប់ តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ទ្រង់បាន។ មានតែមនុស្សបែបនេះទេ ទើបពិតជាអាចសរសើរព្រះនាមរបស់ព្រះជាម្ចាស់បាន។ នោះគឺមកពីគាត់មិនបានសម្លឹងមើលថា ព្រះជាម្ចាស់នឹងប្រទានពរឲ្យគាត់ ឬនាំសេចក្ដីអន្តរាយដល់គាត់ ឬអត់នោះឡើយ ប៉ុន្ដែមកពីគាត់ដឹងថា អ្វីៗគ្រប់យ៉ាងត្រូវបានគ្រប់គ្រងដោយព្រះហស្តរបស់ព្រះជាម្ចាស់ និងដឹងថា ចំពោះមនុស្ស ការខ្វល់ខ្វាយ គឺជាសញ្ញានៃភាពល្ងីល្ងើ ភាពល្ងង់ខ្លៅ កង្វះវិចារណញាណ និងជាសញ្ញានៃក្ដីមន្ទិល ចំពោះការពិតអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើអ្វីៗគ្រប់យ៉ាងទាំងអស់ និងជាសញ្ញានៃការ មិនកោតខ្លាចព្រះជាម្ចាស់។ ចំណេះដឹងរបស់លោកយ៉ូប គឺច្បាស់ជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាន។ ដូច្នេះ តើលោកយ៉ូបមានចំណេះដឹងខាងទ្រឹស្ដីអំពីព្រះជាម្ចាស់ ច្រើនជាងអ្នករាល់គ្នាមែនទេ? មកពីកិច្ចការ និងព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅពេលនោះមានតិចណាស់ ហើយការសម្រេចបានចំណេះដឹងអំពីព្រះជាម្ចាស់ គឺមិនមែនជារឿងងាយស្រួលនោះទេ។ សមិទ្ធិផលរបស់លោកយ៉ូបនេះ ជាសមិទ្ធិផលដែលចាត់ទុកថាអស្ចារ្យហើយ។ លោកមិនបានឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ទេ ក៏មិនធ្លាប់បានឮព្រះជាម្ចាស់មានបន្ទូល ហើយក៏មិនធ្លាប់ឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់នោះដែរ។ ដែលលោកមានឥរិយាបទបែបនេះចំពោះព្រះជាម្ចាស់ គឺជាលទ្ធផលដែលបានមកពីភាពជាមនុស្សរបស់លោក និងការដេញដេញតាមរបស់លោកផ្ទាល់ទាំងស្រុង ពោលគឺជាភាពជាមនុស្ស និងការដេញតាមដែលមនុស្សនៅបច្ចុប្បន្ននេះគ្មានឡើយ។ ដូច្នេះ ទើបនៅក្នុងសម័យនោះ ព្រះជាម្ចាស់មានបន្ទូលថា «គ្មាននរណាម្នាក់នៅលើផែនដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់»។ ក្នុងយុគសម័យនោះ ព្រះជាម្ចាស់បានធ្វើការវាយតម្លៃបែបនេះចំពោះលោករួចហើយ ហើយក៏បានឈានដល់ការសន្និដ្ឋានបែបនេះដែរ។ តើសេចក្ដីនេះ នឹងកាន់ពិតយ៉ាងណាសព្វថ្ងៃនេះ?
ទោះបីព្រះជាម្ចាស់ត្រូវលាក់បំពួនអង្គទ្រង់ពីមនុស្ស ក៏ទង្វើរបស់ព្រះអង្គក្នុងរបស់សព្វ សារពើ ល្មមនឹងឲ្យមនុស្សស្គាល់ទ្រង់ហើយ
លោកយ៉ូបមិនធ្លាប់បានឃើញព្រះភ័ក្ដ្ររបស់ព្រះជាម្ចាស់ ក៏មិនធ្លាប់បានឮព្រះបន្ទូលដែលថ្លែងដោយព្រះជាម្ចាស់ដែរ ហើយកាន់តែមិនធ្លាប់ឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់ដោយខ្លួនអ្នកឡើយ តែការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ និងទីបន្ទាល់របស់គាត់ក្នុងគ្រាដែលគាត់ត្រូវល្បងល ត្រូវបានមនុស្សគ្រប់ៗគ្នាឃើញផ្ទាល់នឹងភ្នែក ហើយសេចក្ដីទាំងនេះក៏ត្រូវបានព្រះជាម្ចាស់ស្រឡាញ់ សព្វព្រះទ័យ និងសរសើរ ហើយមនុស្សក៏ច្រណែន កោតសរសើរ ហើយលើសពីនេះ គេថែមទាំងច្រៀងសរសើរទៀតផង។ គ្មានអ្វីធំធេង ឬអស្ចារ្យនៅក្នុងជីវិតរបស់គាត់ឡើយ៖ គាត់បានរស់នៅក្នុងជីវិតធម្មតាមួយ ដូចជាមនុស្សសាមញ្ញម្នាក់ ដោយចេញទៅធ្វើការតាំងពី ព្រលឹម រួចត្រឡប់មកផ្ទះសម្រាកវិញនៅពេលព្រលប់។ ភាពខុសគ្នានោះគឺ ក្នុងរយៈពេលប៉ុន្មានទសវត្សនៅក្នុងជីវិតរបស់គាត់ដែលគ្មានអ្វីគួរឲ្យកត់សម្គាល់នោះ គាត់បានយល់ច្បាស់អំពីផ្លូវរបស់ព្រះជាម្ចាស់ ហើយបានទទួលស្គាល់ និងយល់ពីព្រះចេស្ដា ព្រមទាំងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ដ្បិតគ្មានបុគ្គលណាម្នាក់ធ្លាប់ធ្វើបានបែបនេះឡើយ។ លោកមិនឆ្លាតជាងមនុស្សទូទៅនោះទេ ជីវិតរបស់លោកក៏គ្មានការតាំងចិត្តពិសេស ហើយជាងនេះទៀត គាត់ក៏គ្មានជំនាញពិសេស ដែលគេមើលមិនឃើញអ្វីនោះដែរ។ ទោះបីជាអ្វីដែលគាត់មាន គឺជាបុគ្គលិកលក្ខណៈមួយដែលស្មោះត្រង់ មានចិត្តមេត្តា ហើយទៀងត្រង់ ជាបុគ្គលិកលក្ខណៈដែលស្រឡាញ់ភាពត្រឹមត្រូវ ភាពសុចរិត និងសេចក្ដីដែលវិជ្ជមាន ក៏មនុស្សធម្មតាភាគច្រើនគ្មានបុគ្គលិកលក្ខណៈទាំងនេះទេ។ គាត់បែងចែកដាច់រវាងសេចក្ដីស្រឡាញ់ និងសេចក្ដីសម្អប់ ហើយមានស្មារតីស្រឡាញ់សេចក្ដីយុត្តិធម៌ និងនៅតែរក្សាគោលជំហរយ៉ាងមាំ ហើយតស៊ូ និងបានយកចិត្តទុកដាក់ផ្ចិតផ្ចង់ចំពោះសេចក្ដីពិស្ដារក្នុងការគិតរបស់គាត់។ ដូច្នេះ ក្នុងគ្រាដែលគាត់រស់ជាមនុស្សសាមញ្ញនៅលើផែនដី គាត់បានឃើញការអស្ចារ្យជាច្រើនដែលព្រះជាម្ចាស់បានធ្វើ ហើយគាត់បានឃើញភាពមហិមា ភាពបរិសុទ្ធ និងសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ គាត់ក៏បានឃើញក្ដីបារម្ភ ភាពមេត្តារុណា និងការការពារសម្រាប់មនុស្ស ហើយលោកក៏បានឃើញព្រះកិត្តិនាម និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដ៏ខ្ពស់បំផុតដែរ។ ហេតុផលទីមួយដែលលោកយ៉ូបអាចទទួលបានសេចក្ដីដែលលើសពីមនុស្សធម្មតា មកពីលោកមានចិត្តបរិសុទ្ធ ហើយចិត្តរបស់គាត់គឺជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ និងត្រូវបានដឹកនាំដោយព្រះអាទិករ។ ហេតុផលទីពីរ គឺការដេញតាមរបស់គាត់៖ ការដេញតាមរបស់គាត់ទៅលើភាពឥតទាស់ និងភាពគ្រប់លក្ខណ៍ និងការធ្វើជាមនុស្សម្នាក់ដែលអនុលោមតាមឆន្ទៈនៃស្ថានសួគ៌ ជាមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យ ហើយជាមនុស្សដែលគេចចេញពីសេចក្ដីអាក្រក់។ លោកយ៉ូបមាន និងព្យាយាមឲ្យបានសេចក្ដីទាំងនេះ ខណៈដែលលោកពុំអាចមើលឃើញព្រះជាម្ចាស់ ឬស្ដាប់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទោះបីលោកមិនធ្លាប់មើលឃើញព្រះជាម្ចាស់ ក៏លោកបានចាប់ផ្ដើមស្គាល់អំពីមធ្យោបាយដែលព្រះជាម្ចាស់ប្រើសម្រាប់គ្រប់គ្រងរបស់សព្វសារពើទាំងអស់ ហើយលោកយល់អំពីព្រះប្រាជ្ញាញាណដែលព្រះជាម្ចាស់ធ្វើកិច្ចការនេះដែរ។ ទោះបីជាលោកមិនធ្លាប់បានឮព្រះបន្ទូលព្រះជាម្ចាស់ ក៏លោកយ៉ូបដឹងថា កិច្ចការនៃការផ្ដល់រង្វាន់ឲ្យមនុស្ស និងការដកយកពីមនុស្សវិញ គឺសុទ្ធតែមកពីព្រះជាម្ចាស់ដែរ។ ទោះបីជាអាយុកាលនៃជីវិតរបស់គាត់មិនខុសពីមនុស្ស ក៏លោកមិនអនុញ្ញាតឲ្យភាពសាមញ្ញនៃជីវិតរបស់គាត់ ប៉ះពាល់ដល់ចំណេះដឹងរបស់គាត់ចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ឬប៉ះពាល់ដល់ការដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់របស់លោកបានឡើយ។ នៅក្នុងក្រសែភ្នែករបស់គាត់ ក្រឹត្យក្រមនៃរបស់សព្វសារពើ ពោរពេញទៅដោយស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ហើយអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ អាចត្រូវបានគេមើឃើញនៅក្នុងផ្នែកណាមួយនៃជីវិតរបស់មនុស្ស។ លោកមិនធ្លាប់មើលឃើញព្រះជាម្ចាស់ទេ ប៉ុន្តែ លោកអាចដឹងថា ស្នាព្រះហស្តរបស់ព្រះជាម្ចាស់មាននៅគ្រប់ទីកន្លែង ហើយក្នុងគ្រាដែលលោករស់នៅក្នុងជីវិតសាមញ្ញលើផែនដីនេះ លោក អាចមើលឃើញ និងទទួលស្គាល់ស្នាព្រះហស្តដ៏អស្ចារ្យ និងមហិមារបស់ព្រះជាម្ចាស់ ក្នុងគ្រប់ជ្រុងជ្រោយនៃជីវិតរបស់លោក ហើយគាត់ក៏អាចមើលឃើញការចាត់ចែងដ៏ មហិមារបស់ព្រះជាម្ចាស់ដែរ។ សេចក្ដីលាក់កំបាំង និងភាពស្ងប់ស្ងាត់របស់ព្រះជាម្ចាស់ មិនបានរាំងស្ទះដល់ការដែលលោកយ៉ូបទទួលស្គាល់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ទេ ហើយសេចក្ដីទាំងនេះក៏មិនប៉ះពាល់ដល់ការដែលគាត់ដឹងឮអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើដែរ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ ជីវិតរបស់លោកជាការទទួលស្គាល់នូវអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ដែលត្រូវលាក់កំបាំងក្នុងរបស់សព្វសារពើ។ នៅក្នុងជីវិតប្រចាំថ្ងៃរបស់លោក លោក ក៏បានឮ និងយល់អំពីព្រះសូរសៀងនៃព្រះហឫទ័យ និងព្រះបន្ទូលរបស់របស់ព្រះជាម្ចាស់ ដែលស្ងប់ស្ងាត់នៅក្នុងរបស់សព្វសារពើ តែក៏សម្ដែងព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ និងព្រះបន្ទូលរបស់ទ្រង់ តាមរយៈការគ្រប់គ្រងលើក្រឹត្យក្រមនៃរបស់សព្វសារពើដែរ។ ពេលនោះអ្នកឃើញហើយថា ប្រសិនបើមនុស្សមានភាពជាមនុស្ស និងការដេញតាមដូចលោកយ៉ូប នោះពួកគេអាចទទួលបាននូវការទទួលស្គាល់ និងចំណេះដឹងដូចលោកយ៉ូប ហើយអាចទទួលបានការយល់ដឹង និងចំណេះដឹងអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ លើរបស់សព្វសារពើទាំងអស់ដូចលោកយ៉ូបដែរ។ ព្រះជាម្ចាស់មិនបានលេចមកឯលោកយ៉ូប ឬមានបន្ទូលមកលោកទេ ប៉ុន្តែ លោកយ៉ូបមិនអាចធ្វើជាមនុស្សគ្រប់លក្ខណ៍ និងទៀងត្រង់ ហើយកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់នោះឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា ស្នាព្រះហស្តរបស់ព្រះជាម្ចាស់នៅក្នុងរបស់សព្វសារពើ គឺគ្រប់គ្រាន់សម្រាប់ឲ្យមនុស្សដឹងពីអត្ថិភាព ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដោយមិនបាច់ឲ្យព្រះជាម្ចាស់លេចមកឲ្យឃើញ ឬមានបន្ទូលមកគេនោះឡើយ ហើយព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ល្មមនឹងធ្វើឲ្យមនុស្សដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ដែរ។ ដោយសារមនុស្សសាមញ្ញម្នាក់ដូចជាលោកយ៉ូប អាចសម្រេចបាននូវ ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ នោះមនុស្សធម្មតាគ្រប់ៗរូបដែលដើរតាមព្រះជាម្ចាស់ ក៏គួរតែអាចធ្វើបានដែរ។ ទោះបីជាពាក្យទាំងនេះ ស្ដាប់ទៅហាក់ដូចជាការសន្និដ្ឋានសមហេតុផល ក៏ការនេះមិនល្មើសនឹងក្រឹត្យក្រមនៃរបស់សព្វសារពើដែរ។ ដោយឡែក ការពិតមិនត្រូវទៅនឹងការរំពឹងទុកនោះទេ៖ តាមមើលទៅ ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ គឺជាការរក្សាជីវិតរបស់លោកយ៉ូប និងសម្រាប់លោកយ៉ូបតែម្នាក់គត់។ នៅពេលលើកឡើងអំពី «ការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់» មនុស្សគិតថា ការនេះគួរតែត្រូវបានធ្វើឡើងដោយលោកយ៉ូប ដូចជាផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ត្រូវបានឆ្លាក់ជាប់នឹងឈ្មោះរបស់លោកយ៉ូប ហើយពុំមានអ្វីពាក់ព័ន្ធនឹងអ្នកដទៃទេ។ ហេតុផលចំពោះរឿងនេះ គឺច្បាស់លាស់៖ ដោយសារមានតែលោកយ៉ូបទេ ទើបមានបុគ្គលិកលក្ខណៈដែលស្មោះត្រង់ មានចិត្តមេត្តា ហើយទៀងត្រង់ ស្រឡាញ់ភាពត្រឹមត្រូវ និងភាពសុចរិត ព្រមទាំងសេចក្ដីដែលវិជ្ជមាន ដូច្នេះ មានតែលោកយ៉ូបទេ ទើបអាចដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់។ អ្នកត្រូវតែមានការយល់ដឹងគ្រប់យ៉ាងដែលបញ្ជាក់នៅត្រង់នេះ ដ្បិតពុំមាននរណាម្នាក់មានភាពជាមនុស្សដែលស្មោះត្រង់ មានចិត្តមេត្តា ហើយទៀងត្រង់ ព្រមទាំងស្រឡាញ់ភាពត្រឹមត្រូវ សេចក្ដីសុចរិត និងសេចក្ដីដែលវិជ្ជមាន គ្មាននរណាអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បានឡើយ ដូច្នេះ មនុស្សមិនអាចទទួលបានសេចក្ដីអំណររបស់ព្រះជាម្ចាស់ ឬឈរមាំនៅក្នុងការល្បង លនោះឡើយ។ នេះក៏មានន័យដែរថា មនុស្សគ្រប់គ្នាសុទ្ធតែនៅជាប់ចំណង និងជាប់អន្ទាក់សាតាំង លើកលែងតែលោកយ៉ូប ហើយពួកគេសុទ្ធតែត្រូវបានចោទប្រកាន់ ត្រូវបានវាយប្រហារ និងត្រូវបំពានដោយសារតែវា។ ពួកគេជាមនុស្សដែលសាតាំងប្រឹងលេបត្របាក់ ហើយពួកគេគ្រប់គ្នាសុទ្ធតែគ្មានសេរីភាព ហើយជាអ្នកទោសដែលត្រូវសាតាំងចាប់ទុកជាឈ្លើយ។
ប្រសិនបើចិត្តរបស់មនុស្សមានភាពជាសត្រូវនឹងព្រះជាម្ចាស់ តើធ្វើម្ដេចមនុស្សអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់បាន?
ដោយសារមនុស្សសព្វថ្ងៃគ្មានភាពជាមនុស្សដូចជាលោកយ៉ូប តើអ្វីជាសារជាតិនៃធម្មជាតិរបស់ពួកគេ និងឥរិយាបទរបស់ពួកគេចំពោះព្រះជាម្ចាស់? តើពួកគេកោតខ្លាចព្រះជាម្ចាស់ដែរទេ? តើពួកគេគេចចេញពីសេចក្ដីអាក្រក់ដែរទេ? អស់អ្នកដែលមិនកោតខ្លាចព្រះជាម្ចាស់ ឬគេចចេញពីសេចក្ដីអាក្រក់ អាចហៅដោយសង្ខេបត្រឹមពាក្យបីម៉ាត់គឺ «សត្រូវរបស់ព្រះជាម្ចាស់»។ អ្នករាល់គ្នាតែងនិយាយពាក្យបីម៉ាត់នេះ ប៉ុន្តែ អ្នករាល់គ្នាមិនធ្លាប់បានដឹងអំពីអត្ថន័យពិតនៃពាក្យនេះទេ។ ពាក្យថា «សត្រូវរបស់ព្រះជាម្ចាស់» មានន័យថា៖ ពាក្យទាំងនេះពុំមែនចង់បានន័យថា ព្រះជាម្ចាស់ រាប់មនុស្សទុកជាខ្មាំងសត្រូវទេ ប៉ុន្តែមនុស្សចាត់ទុកព្រះជាម្ចាស់ជាខ្មាំងសត្រូវ។ ទីមួយ នៅពេលដែលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ តើក្នុងចំណោមពួកគេ ម្នាក់ណាដែលគ្មានគោលដៅ គោលបំណង និងមហិច្ឆតាផ្ទាល់ខ្លួននោះ? ទោះបីជាមនុស្សមួយចំណែក ជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ និងបានឃើញអត្ថិភាពរបស់ព្រះជាម្ចាស់ ជំនឿរបស់គេលើព្រះជាម្ចាស់ នៅតែមានការជំរុញចិត្តទាំងនោះ ហើយគោលបំណង ចុងក្រោយរបស់ពួកគេក្នុងការជឿលើព្រះជាម្ចាស់ គឺដើម្បីទទួលបាននូវព្រះពររបស់ព្រះអង្គ និងរបស់ដែលពួកគេចង់បាន។ នៅក្នុងបទពិសោធន៍ជីវិតរបស់មនុស្ស ពួកគេរមែងគិតតែអំពីខ្លួនអ្នកថា ខ្ញុំបានលះបង់គ្រួសារ និងអាជីពការងាររបស់ខ្ញុំថ្វាយព្រះជាម្ចាស់ ហើយតើព្រះអង្គបានប្រទានអ្វីខ្លះដល់ខ្ញុំវិញ? ខ្ញុំត្រូវតែបូកបញ្ចូល និងបញ្ជាក់ពីរឿងនេះ តើថ្មីៗនេះខ្ញុំបានទទួលព្រះពរដែរឬទេ? ក្នុង មួយរយៈពេលនេះ ខ្ញុំបានថ្វាយតង្វាយច្រើនណាស់ ខ្ញុំរត់ហើយរត់ទៀត ហើយទ្រាំរងទុក្ខវេទនា ច្រើនណាស់ តើព្រះជាម្ចាស់បានប្រទាននូវសេចក្ដីសន្យាដល់ខ្ញុំ ជាការតបស្នងដែរទេ? តើព្រះអង្គនឹងចាំពីទង្វើល្អរបស់ខ្ញុំដែរឬទេ? តើទីបញ្ចប់របស់ខ្ញុំនឹងទៅជាយ៉ាងណា? តើខ្ញុំអាចទទួលព្រះពររបស់ព្រះជាម្ចាស់ដែរឬទេ? ... មនុស្សគ្រប់រូបរមែងធ្វើការផ្សព្វផ្សាយបែបនេះក្នុងចិត្តរបស់គេជានិច្ច ហើយពួកគេទាមទារពីព្រះជាម្ចាស់ នូវការទាមទារដែលផ្ដល់ផលចំពោះគោលបំណង មហិច្ឆតា និងផ្នត់គំនិតអន្តរការណ៍។ មានន័យថា នៅក្នុងចិត្តរបស់មនុស្ស គេតែងតែសាកល្បងព្រះជាម្ចាស់ តែងតែងប្រឌិតផែនការអំពីព្រះជាម្ចាស់ តែងតែជជែកយកលេសសម្រាប់ទីបញ្ចប់របស់គេ រៀងៗ ខ្លួនជាមួយនឹងព្រះជាម្ចាស់ និងព្យាយាមដកស្រង់ការថ្លែងព្រះបន្ទូលពីព្រះជាម្ចាស់ ទាំងមើលឃើញ ឬមិនឃើញថា ព្រះជាម្ចាស់អាចប្រទានអ្វីដែលគេចង់បាននោះឡើយ។ នៅក្នុងពេលដែលមនុស្ស កំពុងព្យាយាមឲ្យបានព្រះជាម្ចាស់នោះ គេមិនចាត់ទុកព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់នោះឡើយ។ មនុស្សតែងតែព្យាយាមចរចាជាមួយព្រះជាម្ចាស់ ទាមទារពីទ្រង់ឥតឈប់ឈរ ហើយដាក់សម្ពាធលើទ្រង់គ្រប់ជំហាន បន្ទាប់ពីទ្រង់ប្រទានឲ្យមួយ គេមិនស្កប់ គេព្យាយាមចង់បានដប់បន្ថែម។ ខណៈដែលកំពុងចរចាជាមួយព្រះជាម្ចាស់ មនុស្សក៏ប្រកែកជាមួយនឹងព្រះអង្គដែរ ហើយថែមទាំងមានមនុស្សខ្លះទៅជាខ្សោយ អសកម្ម និងធ្វេសប្រហែលក្នុងកិច្ចការរបស់គេ និងពោរពេញដោយការត្អូញត្អែរអំពីព្រះជាម្ចាស់ជានិច្ច នៅពេលដែលការល្បងលកើតឡើងលើពួកគេ ឬនៅពេលដែលពួកគេរកឃើញថា ពួកគេផ្ទាល់ស្ថិតក្នុងស្ថានភាពជាក់លាក់មួយចំនួន។ ចាប់តាំងពីពេលដែលមនុស្សចាប់ផ្ដើមជឿលើព្រះជាម្ចាស់ជាលើកដំបូង គេបានចាត់ទុកព្រះជាម្ចាស់ជាកន្ដ្រកផ្លែឈើមួយ ជាកាំបិតទាហានស្វីស ហើយចាត់ទុកខ្លួនជាម្ចាស់បំណុលធំបំផុតរបស់ព្រះជាម្ចាស់ ដូចជាកំពុងព្យាយាមយកព្រះពរ និងសេចក្ដីសន្យាពីព្រះជាម្ចាស់ ទុកជាសិទ្ធិទទួលមរតក និងកាតព្វកិច្ចរបស់គេ ខណៈដែលទំនួលខុសត្រូវរបស់ព្រះជាម្ចាស់ គឺការពារ និងថែរក្សាមនុស្ស ហើយផ្គត់ផ្គង់គេ។ នេះជាការយល់ដឹងជាមូលដ្ឋាននៃ «ជំនឿលើព្រះជាម្ចាស់» របស់មនុស្សគ្រប់គ្នាដែលជឿលើព្រះជាម្ចាស់ ហើយនោះទើបជាការយល់ដឹងជ្រាលជ្រៅបំផុតអំពីទស្សនទាននៃជំនឿលើព្រះជាម្ចាស់។ ចាប់តាំងពីសារជាតិនិងធម្មជាតិរបស់មនុស្ស រហូតដល់ការដេញតាមការវិនិច្ឆ័យរបស់គេ គ្មានអ្វីដែលពាក់ព័ន្ធនឹងការកោតខ្លាចពីព្រះជាម្ចាស់នោះទេ។ គោលបំណងរបស់មនុស្សក្នុងការជឿលើព្រះជាម្ចាស់ មិនអាចមានអ្វីពាក់ព័ន្ធនឹងការថ្វាយបង្គំព្រះជាម្ចាស់នោះឡើយ។ មានន័យថា មនុស្សមិនធ្លាប់គិត ឬក៏យល់ថា ជំនឿលើព្រះជាម្ចាស់ តម្រូវឲ្យមានការកោតខ្លាច និងការថ្វាយបង្គំព្រះជាម្ចាស់ដែរ។ ទាក់ទងនឹងលក្ខខណ្ឌបែបនេះ សារជាតិរបស់មនុស្សស្ដែងចេញច្បាស់ណាស់។ តើសារជាតិនេះគឺជាអ្វី? សារជាតិនោះគឺ ដួងចិត្តរបស់មនុស្សកាចសាហាវ លាក់ទុកសេចក្ដីវៀចវេរ និងការបោកបញ្ឆោត ពុំស្រឡាញ់ភាពត្រឹមត្រូវ និងសេចក្ដីសុចរិត និងសេចក្ដីដែល វិជ្ជមាន ព្រមទាំងថោកទាប ហើយលោភលន់ផង។ ចិត្តរបស់មនុស្សមិនអាចប្រកៀកនឹងព្រះជាម្ចាស់ជាងនេះទៀតទេ មនុស្សមិនបានថ្វាយចិត្តនេះដល់ព្រះជាម្ចាស់ទាល់តែសោះ។ ព្រះជាម្ចាស់ពុំដែលទតឃើញដួងចិត្តពិតរបស់មនុស្ស ហើយមនុស្សក៏មិនធ្លាប់ថ្វាយបង្គំទ្រង់ដែរ។ ទោះបីជាព្រះជាម្ចាស់បង់ថ្លៃលោះធំធេងយ៉ាងណា ឬធ្វើការច្រើនយ៉ាងណា ឬប្រទានឲ្យមនុស្សច្រើនប៉ុនណា ក៏មនុស្សនៅតែងងឹតងងុល ហើយទីបំផុតគេក៏ព្រងើយកន្តើយនឹងរឿងទាំងអស់នេះដដែល។ មនុស្សមិនធ្លាប់ថ្វាយចិត្តរបស់គេដល់ព្រះជាម្ចាស់ទេ គេគ្រាន់តែចង់គិតពីចិត្តខ្លួនអ្នក ចង់ធ្វើការសម្រេចចិត្តផ្ទាល់ខ្លួនអ្នកប៉ុណ្ណោះ ហើយអត្ថន័យបង្កប់គឺ មនុស្សមិនចង់ដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ឬស្ដាប់តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ក៏មិនចង់ថ្វាយបង្គំព្រះជាម្ចាស់ ទុកជាព្រះជាម្ចាស់នោះដែរ។ នេះហើយគឺ ជាសភាពរបស់មនុស្សសព្វថ្ងៃ។ ពេលនេះ ចូរយើងក្រឡេកទៅមើលលោកយ៉ូបម្ដងទៀត។ ដំបូងបង្អស់ តើលោកចរចាជាមួយព្រះជាម្ចាស់ទេ? តើលោកមានចេតនាលាក់កំបាំងក្នុងការប្រកាន់ខ្ជាប់ តាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ទេ? នៅវេលានោះ តើព្រះជាម្ចាស់មានព្រះបន្ទូលប្រាប់នរណាម្នាក់ពីទីបញ្ចប់ដែលត្រូវមកដល់ទេ? នៅវេលានោះ ព្រះជាម្ចាស់ពុំបានសន្យាជាមួយនរណាម្នាក់អំពីទីបញ្ចប់ទេ រីឯការដែលលោកយ៉ូបអាចកោតខ្លាចព្រះជាម្ចាស់ ហើយអាចគេចចេញពីសេចក្ដីអាក្រក់ គឺផ្ទុយទៅនឹងព្រឹត្តិការណ៍ជុំវិញរឿងនេះ។ តើមនុស្សសព្វថ្ងៃធ្វើបានដូចលោកយ៉ូបទេ? មានភាពខុសគ្នាច្រើនខ្លាំងណាស់ ពួកគេនៅក្នុងសម្ព័ន្ធផ្សេង។ ទោះបីជាលោកយ៉ូបគ្មានចំណេះដឹងច្រើនអំពីព្រះជាម្ចាស់ ក៏លោកបានថ្វាយចិត្តរបស់លោកដល់ព្រះជាម្ចាស់ ហើយវាក៏ជាកម្មសិទ្ធរបស់ព្រះជាម្ចាស់ដែរ។ លោកមិនដែលចរចាជាមួយព្រះជាម្ចាស់ទេ ហើយក៏មិនដែលមានក្ដីប្រាថ្នា ឬការទាមទារហួសប្រមាណពីព្រះជាម្ចាស់ដែរ ផ្ទុយទៅវិញ លោកជឿថា «ព្រះយេហូវ៉ាបានប្រទានឲ្យ ហើយព្រះយេហូវ៉ាក៏ដកយកទៅវិញដែរ»។ នេះគឺជាអ្វីដែលលោកបានឃើញ និងបានទទួលពីការរក្សាសុពលភាពតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ក្នុងរយៈពេលជាច្រើនឆ្នាំដែលលោកនៅរស់។ ដូចគ្នានេះដែរ លោកក៏បានទទួលលទ្ធផលដែលត្រូវបានអះអាងនៅក្នុងពាក្យថា «យើងទទួលសេចក្ដីល្អពីព្រះហស្តព្រះជាម្ចាស់បាន ម្ដេចក៏យើងទទួលសេចក្ដីអាក្រក់មិនបាន?» ប្រយោគទាំងពីរនេះជាអ្វីដែលលោកបានឃើញ និងចាប់ផ្ដើមដឹងថាជាលទ្ធផលនៃឥរិយាបទស្ដាប់បង្គាប់របស់លោកចំពោះព្រះជាម្ចាស់ ក្នុងបទពិសោធន៍ជីវិតរបស់គាត់ ហើយសេចក្ដីទាំងនេះក៏ជាសាស្ត្រាវុធដ៏មានអនុភាពបំផុត ដែលធ្វើឲ្យលោកបានឈ្នះក្នុងគ្រាដែលត្រូវសេចក្ដីល្បួងរបស់សាតាំង ហើយសេចក្ដីទាំងនេះក៏ជាគ្រឹះនៃការដែលគាត់ឈរមាំក្នុងទីបន្ទាល់របស់គាត់ចំពោះព្រះជាម្ចាស់ដែរ។ ត្រង់ចំណុចនេះ តើអ្នកមាននឹកស្រមៃថា លោកយ៉ូបគឺជាមនុស្សម្នាក់គួរឲ្យស្រឡាញ់ទេ? តើអ្នករាល់គ្នាសង្ឃឹមចង់ក្លាយជាមនុស្សបែបនេះទេ? តើអ្នករាល់គ្នាភ័យខ្លាចការឆ្លងកាត់ការល្បួងរបស់សាតាំងទេ? តើអ្នករាល់គ្នាតាំងចិត្តអធិដ្ឋានទូលសុំព្រះជាម្ចាស់ ឲ្យដាក់អ្នករាល់គ្នាទៅក្នុងការល្បងលដូចលោកយ៉ូបទេ? គ្មានអ្វីត្រូវសង្ស័យនោះទេ មនុស្សភាគច្រើនមុខជាមិនហ៊ានអធិដ្ឋានទូលសុំសេចក្ដីបែបនេះឡើយ។ ដូច្នេះ ច្បាស់ណាស់ថា ជំនឿរបស់អ្នករាល់គ្នាតូចគួរឲ្យអាណិតតែម្ដង ធៀបទៅនឹងលោកយ៉ូប ជំនឿរបស់អ្នករាល់គ្នា គឺមិនសមនឹងយកមកនិយាយតែម្ដង។ អ្នករាល់គ្នាជាសត្រូវរបស់ព្រះជាម្ចាស់ អ្នកមិនកោតខ្លាចព្រះជាម្ចាស់ អ្នកមិនអាចឈរមាំក្នុងទីបន្ទាល់របស់អ្នកអំពីព្រះជាម្ចាស់ ហើយអ្នក ក៏មិនអាចយកឈ្នះលើការវាយប្រហារ ការចោទប្រកាន់ និងការល្បួងរបស់សាតាំងនោះដែរ។ តើអ្វីខ្លះដែលធ្វើឲ្យអ្នករាល់គ្នាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងទទួលនូវ សេចក្ដីសន្យារបស់ព្រះជាម្ចាស់? បន្ទាប់ពីបានស្ដាប់រឿងរបស់លោកយ៉ូប និងយល់ពីចេតនារបស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះមនុស្ស និងយល់ពីអត្ថន័យនៃការសង្គ្រោះមនុស្ស តើពេលនេះអ្នករាល់គ្នាមានជំនឿនឹងទទួលយកនូវការល្បងលដូចលោកយ៉ូបដែរឬទេ? តើអ្នកមិនគួរមានការតាំងចិត្តតិចតួច ដើម្បីអនុញ្ញាតឲ្យខ្លួនអ្នកដើរតាមផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ទេឬ?
ពុំមានការសង្ស័យចំពោះការល្បងលរបស់ព្រះជាម្ចាស់
ក្រោយពេលដែលទទួលបានទីបន្ទាល់ពីយ៉ូប បន្ទាប់ពីការល្បងលរបស់លោកបញ្ចប់ ព្រះជាម្ចាស់ក៏បានតាំងព្រះទ័យថា ព្រះអង្គនឹងយកមនុស្សដូចយ៉ូបឲ្យបានមួយក្រុម ឬច្រើនជាងនេះផង ប៉ុន្តែទ្រង់ក៏បានតាំងព្រះទ័យដែរថានឹងមិនបណ្ដោយឲ្យសាតាំងវាយប្រហារ ឬធ្វើបាបមនុស្សណាផ្សេងទៀត ដោយប្រើប្រាស់មធ្យោបាយដែលវាធ្លាប់ល្បួង វាយប្រហារ និងធ្វើបាបយ៉ូបតាមរយៈការភ្នាល់ជាមួយព្រះជាម្ចាស់ឡើយ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យសាតាំងធ្វើរឿងបែបនេះមកលើមនុស្សដែលទន់ខ្សោយ ល្ងីល្ងើ និងល្ងង់ខ្លៅនេះទៀតទេ ព្រោះដែលសាតាំងល្បួងយ៉ូបនោះ គឺគ្រប់គ្រាន់ហើយ! ទោះជាយ៉ាងណា ការដែលមិនបណ្ដោយឲ្យសាតាំងធ្វើបាបមនុស្សតាមដែលវាចង់បាននោះ ជាសេចក្ដីមេត្តាករុណារបស់ព្រះ ជាម្ចាស់ហើយ។ ចំពោះព្រះជាម្ចាស់ ការដែលយ៉ូបបានរងនូវការល្បួង និងការបំពានរបស់សាតាំងនោះ គឺវាគ្រប់គ្រាន់ហើយ។ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យសាតាំងធ្វើរឿងបែបនេះទៀតឡើយ ដ្បិតជីវិត និងអ្វីៗគ្រប់យ៉ាងរបស់មនុស្សដែលដើរតាមព្រះជាម្ចាស់ សុទ្ធតែត្រូវបានគ្រប់គ្រង និងរៀបចំដោយព្រះជាម្ចាស់ ហើយសាតាំងពុំមានសិទ្ធិមកបញ្ជារាស្ត្រជ្រើសរើសរបស់ព្រះជាម្ចាស់តាមអំពើចិត្តបានឡើយ ហើយអ្នករាល់គ្នាគប្បីយល់ច្បាស់អំពីចំណុចនេះហើយ! ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ចំពោះសេចក្ដីកម្សោយរបស់មនុស្ស ហើយជ្រាបអំពីភាពល្ងីល្ងើ និងភាពល្ងង់ខ្លៅរបស់គេ។ ទោះជាបែបនេះក្ដី ដើម្បីឲ្យមនុស្សអាចបានសង្គ្រោះទាំងស្រុង ព្រះជាម្ចាស់ត្រូវតែប្រគល់ទៅឲ្យសាតាំង ព្រះជាម្ចាស់មិនព្រមទ្រាំទតមើលមនុស្សត្រូវសាតាំងយកទៅលេងសើច និងធ្វើបាបនោះទេ ហើយព្រះអង្គក៏មិនចង់ទតឃើញមនុស្សរងទុក្ខវេទនារហូតដែរ។ មនុស្សត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយការដែលព្រះជាម្ចាស់គ្រប់គ្រង និងចាត់ចែងគ្រប់យ៉ាងសម្រាប់មនុស្ស គឺជារឿងសមហេតុផលបំផុត នេះគឺជាទំនួលខុសត្រូវរបស់ព្រះជាម្ចាស់ ហើយជាសិទ្ធិអំណាចដែលព្រះជាម្ចាស់ប្រើសម្រាប់គ្រប់គ្រងរបស់សព្វសារពើទាំងអស់! ព្រះជាម្ចាស់មិនបណ្ដោយឲ្យសាតាំងធ្វើបំពាន និងធ្វើបាបមនុស្សតាមអំពើចិត្តទេ ទ្រង់ក៏មិនបណ្ដោយឲ្យសាតាំងប្រើមធ្យោបាយនានាមកនាំមនុស្សឲ្យវង្វេងដែរ ហើយជាងនេះទៅទៀត ព្រះអង្គក៏មិនបណ្ដោយឲ្យសាតាំងជ្រៀតជ្រែកក្នុងអធិបតេយ្យភាពដែលព្រះជាម្ចាស់មានលើមនុស្សឡើយ ក៏មិនអនុញ្ញាតឲ្យសាតាំងជាន់ឈ្លី និងបំផ្លាញក្រឹត្យក្រមដែលព្រះជាម្ចាស់ប្រើសម្រាប់គ្រប់គ្រងរបស់សព្វសារពើដែរ គឺមិនឲ្យនិយាយអ្វីសោះអំពីកិច្ចការដ៏អស្ចារ្យនៃការគ្រប់គ្រង និងការសង្គ្រោះមនុស្សជាតិ! មនុស្សណាដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សង្គ្រោះ និងមនុស្សដែលអាចធ្វើបន្ទាល់អំពីព្រះជាម្ចាស់ គឺជាស្នូល និងជាភាពជាក់ច្បាស់អំពីកិច្ចការនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ហើយក៏ជាតម្លៃនៃការប្រឹងប្រែងរបស់ទ្រង់នៅក្នុងកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំនេះដែរ។ តើព្រះជាម្ចាស់អាចប្រគល់មនុស្សទាំងនេះឲ្យទៅសាតាំងដោយចៃដន្យដូចម្ដេចបាន?
មនុស្សតែងតែខ្វល់ខ្វាយ និងភ័យខ្លាចការល្បងលរបស់ព្រះជាម្ចាស់ តែពួកគេកំពុងរស់នៅក្នុងអន្ទាក់របស់សាតាំង និងរស់នៅក្នុងតំបន់គ្រោះថ្នាក់មួយ ដែលនាំឲ្យគេត្រូវសាតាំងវាយប្រហារ និងធ្វើបាបរហូត តែពួកគេមិនស្គាល់ភាពភ័យខ្លាច ហើយក៏មិនរំជួលចិត្តនោះដែរ។ តើមានរឿងអ្វី កំពុងកើតឡើង? សេចក្ដីជំនឿរបស់មនុស្សលើព្រះជាម្ចាស់ ត្រូវបានកំហិតត្រឹមអ្វីដែលគេអាចមើលឃើញប៉ុណ្ណោះ។ គេគ្មានការដឹងគុណចំពោះសេចក្ដីស្រឡាញ់ និងការយកព្រះទ័យទុកដាក់ ឬព្រះទ័យទន់ភ្លន់ និងព្រះទ័យគិតគូរដែលព្រះជាម្ចាស់មានចំពោះមនុស្ស សូម្បីតែបន្តិច។ ប៉ុន្តែដោយសារភាពខ្លាចរអាបន្តិចបន្តួច ការភិតភ័យចំពោះការល្បងល ការជំនុំជម្រះ និងការដាក់ទោស ព្រម ទាំងឫទ្ធានុភាព និងសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ បានជាមនុស្សគ្មានការយល់ដឹងពីចេតនាល្អរបស់ព្រះជាម្ចាស់ សូម្បីតែបន្តិច។ នៅពេលនិយាយដល់ការល្បងល មនុស្សមានអារម្មណ៍ថា ព្រះជាម្ចាស់ហាក់មានចេតនាលាក់កំបាំងជាច្រើន ហើយមនុស្សខ្លះថែមទាំងជឿថា ព្រះជាម្ចាស់មានបង្កប់ផែនការអាក្រក់ និងមិនដឹងពីអ្វីដែលព្រះជាម្ចាស់នឹងធ្វើចំពោះគេឲ្យប្រាកដ ដូច្នេះ ក្នុងពេលដែលគេកំពុងស្រែកទូលសុំការស្ដាប់តាមអធិបតេយ្យភាព និងការចាត់ចែងរបស់ព្រះជាម្ចាស់ ពួកគេក៏ធ្វើគ្រប់កិច្ចការដែលពួកគេអាចធ្វើបាន ដើម្បីប្រឆាំងនឹងអធិបតេយ្យភាពដែលព្រះជាម្ចាស់មានចំពោះមនុស្ស និងការចាត់ចែងដែលព្រះជាម្ចាស់មានសម្រាប់មនុស្ស ដ្បិតពួកគេជឿថា ប្រសិនបើពួកគេមិនប្រយ័ត្ន នោះពួកគេនឹងត្រូវព្រះជាម្ចាស់ដឹកនាំទៅផ្លូវខុស ហើយជឿថា ប្រសិនបើពួកគេមិនរក្សាវាសនារបស់ខ្លួនអ្នកក្នុងកណ្ដាប់ដៃខ្លួនអ្នកទេ នោះគ្រប់យ៉ាងដែលពួកគេមាន នឹងត្រូវព្រះជាម្ចាស់ដកយកវិញ ហើយជីវិតរបស់ពួកគេក៏អាចនឹងត្រូវបញ្ចប់ទៅដែរ។ មនុស្សស្ថិតនៅក្នុងជំរុំរបស់សាតាំង ប៉ុន្តែ គេមិនដែលព្រួយខ្វល់ពីការដែលគេត្រូវសាតាំងធ្វើបាបឡើយ ហើយគេត្រូវសាតាំងធ្វើបាប តែគេក៏មិនដែលភ័យខ្លាចនឹងការដែលត្រូវសាតាំងចាប់ជាឈ្លើយដែរ។ គេនៅតែនិយាយថា គេទទួលសេចក្ដីសង្គ្រោះពីព្រះជាម្ចាស់ តែគេមិនដែលទុកចិត្តលើព្រះជាម្ចាស់ ឬជឿថា ព្រះជាម្ចាស់នឹងជួយសង្គ្រោះមនុស្សឲ្យរួចផុតពីក្រញាំរបស់សាតាំងពិតប្រាកដឡើយ។ ប្រសិនបើមនុស្សអាចចុះចូលចំពោះការរៀបចំ និងការចាត់ចែងរបស់ព្រះជាម្ចាស់ ហើយអាចថ្វាយ អត្ថភាពទាំងស្រុងរបស់គេទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ នោះតើទីបញ្ចប់របស់គេនឹងមិនដូចជាទីបញ្ចប់របស់លោកយ៉ូប ដែលជាការទទួលព្រះពររបស់ព្រះជាម្ចាស់ទេឬ? ប្រសិនបើមនុស្សអាចទទួល ហើយចុះចូលចំពោះការគ្រប់គ្រងរបស់ព្រះជាម្ចាស់ តើមានអ្វីត្រូវបាត់បង់? ដូច្នេះ ខ្ញុំសូមទូន្មានអ្នករាល់គ្នាឲ្យប្រយ័ត្នចំពោះការប្រព្រឹត្តរបស់អ្នក ហើយប្រុងប្រៀបចំពោះគ្រប់យ៉ាង ដែលបម្រុងនឹងកើតចំពោះអ្នករាល់គ្នា។ ចូរកុំធ្វេសប្រហែស ឬឥតគំនិត ហើយមិនត្រូវប្រព្រឹត្តចំពោះព្រះជាម្ចាស់ ព្រមទាំងមនុស្ស ហេតុកាណ៍ និងវត្ថុដែលព្រះអង្គបានចាត់ចែងទុកសម្រាប់អ្នករាល់គ្នា ទៅតាមអារម្មណ៍ឆេវឆាវ និងចរិតពីកំណើតរបស់អ្នក ឬប្រព្រឹត្តតាមការ ស្រមើស្រមៃ និងសញ្ញាណរបស់អ្នករាល់គ្នានោះឡើយ អ្នកត្រូវប្រយ័ត្នចំពោះសកម្មភាពរបស់អ្នក និងត្រូវអធិដ្ឋាន ហើយស្វែងរកបន្ថែមទៀត ដើម្បីចៀសពីការពន្យុះឲ្យព្រះជាម្ចាស់មានសេចក្ដីក្រោធ។ ចូរនឹកចាំពីការនេះ!
បន្ទាប់មកទៀត យើងនឹងមើលពីស្ថានភាពរបស់លោកយ៉ូប បន្ទាប់ពីលោកត្រូវបានល្បងលរួច។
៥. លោកយ៉ូប ក្រោយពេលដែលត្រូវល្បងលរួច
យ៉ូប ៤២:៧-៩ ក្រោយពេលព្រះយេហូវ៉ាបានថ្លែងព្រះបន្ទូលទាំងនេះដល់យ៉ូបហើយ ព្រះអង្គក៏មានបន្ទូលទៅអេលីផាស ជាសាសន៍ថេម៉ានថា សេចក្ដីក្រោធរបស់ខ្ញុំឆេះទាស់នឹងអ្នក ព្រមទាំងសម្លាញ់ពីរនាក់របស់អ្នកផង៖ ដ្បិតអ្នកមិនបាននិយាយត្រឹមត្រូវពីខ្ញុំ ដូចយ៉ូបដែលជាអ្នកបម្រើខ្ញុំទេ។ ដូច្នេះ ចូរអ្នកយកគោឈ្មោលប្រាំពីរក្បាល និងយកចៀមឈ្មោលប្រាំពីរក្បាលទៅឲ្យយ៉ូបជាអ្នកបម្រើខ្ញុំ រួចថ្វាយជាតង្វាយដុតសម្រាប់ខ្លួនអ្នករាល់គ្នា ហើយឲ្យយ៉ូប ជាអ្នកបម្រើខ្ញុំអធិស្ឋានឲ្យអ្នករាល់គ្នា ដ្បិតខ្ញុំនឹងទទួលពាក្យគាត់ មិនដូច្នោះទេ ខ្ញុំនឹងប្រព្រឹត្តនឹងអ្នករាល់គ្នា តាមសេចក្ដីលេលារបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាមិនបានពោលពាក្យដែលត្រឹមត្រូវពីខ្ញុំ ដូចយ៉ូបដែលជាអ្នកបម្រើខ្ញុំ។ ហេតុនោះ អេលីផាស់ ដែល ជាសាសន៍ថេម៉ាន និងប៊ីលដាឌ ជាសាសន៍ស៊ូអា និងសូផារ ជាសាសន៍ន៉ាអាម៉ា ក៏ចេញទៅ ហើយបានធ្វើតាមដែលព្រះយេហូវ៉ាបានបង្គាប់ដល់ពួកគេ៖ ព្រះយេហូវ៉ាក៏បានទទួលតាមពាក្យយ៉ូបដែរ។
យ៉ូប ៤២:១០ ព្រះយេហូវ៉ាបានប្រោសយ៉ូបឲ្យរួចពីចំណង កាលលោកអធិស្ឋានឲ្យសម្លាញ់របស់លោក៖ ព្រះយេហូវ៉ាក៏បានប្រទានឲ្យលោកមានលើសដើមទ្វេដងវិញ។
យ៉ូប ៤២:១២ ហេតុនោះ ព្រះយេហូវ៉ាក៏ប្រទានពរយ៉ូប ក្នុងគ្រាក្រោយនោះ លើសជាងពីគ្រាដំបូងផង ដ្បិតគាត់មានចៀមរហូតដល់ទៅមួយម៉ឺនបួនពាន់ក្បាល និងអូដ្ឋប្រាំមួយពាន់ក្បាល មានគោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។
យ៉ូប ៤២:១៧ ដូច្នេះ លោកយ៉ូបក៏ស្លាប់ ក្នុងពេលដែលលោកមានអាយុយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតផង។
មនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ត្រូវបានព្រះជាម្ចាស់ទតមើលដោយព្រះទ័យសោមនស្ស រីឯមនុស្សដែលល្ងីល្ងើ ត្រូវបានព្រះជាម្ចាស់ចាត់ទុកជាមនុស្សថោកទាប
នៅក្នុងគម្ពីរយ៉ូប ៤២:៧-៩ ព្រះជាម្ចាស់មានបន្ទូលថា លោកយ៉ូបជាអ្នកបម្រើរបស់ទ្រង់។ ការដែលទ្រង់ប្រើពាក្យថា «អ្នកបម្រើ» សំដៅលើលោកយ៉ូប បង្ហាញអំពីសារៈសំខាន់របស់លោកយ៉ូបនៅក្នុងព្រះទ័យរបស់ទ្រង់ ទោះបីជាព្រះជាម្ចាស់ពុំបាន ហៅលោកយ៉ូបដោយងារដែលមានតម្លៃជាងនេះ ក៏ងារនេះគ្មានឥទ្ធិពលចំពោះសារៈសំខាន់របស់លោកយ៉ូប នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ដែរ។ ងារថា «អ្នកបម្រើ» នៅត្រង់នេះ ជាសម្មតិនាម (ឈ្មោះហៅក្រៅ) ដែលព្រះជាម្ចាស់ដាក់ឲ្យលោកយ៉ូប។ ការដែលព្រះជាម្ចាស់លើកឡើងជាច្រើនដងថា «យ៉ូបជាអ្នកបម្រើខ្ញុំ» បង្ហាញអំពីទំហំនៃការដែលព្រះអង្គសព្វព្រះទ័យនឹងលោក ហើយទោះបីជាព្រះជាម្ចាស់មិនបាន មានព្រះបន្ទូលអំពីអត្ថន័យនៃពាក្យថា «អ្នកបម្រើ» ក៏ជាការកំណត់និយមន័យរបស់ព្រះជាម្ចាស់ចំពោះពាក្យថា «អ្នកបម្រើ» អាចត្រូវបានគេមើលឃើញនៅក្នុងអត្ថបទគម្ពីរនេះដែរ។ ជាដំបូង ព្រះជាម្ចាស់មានបន្ទូលទៅកាន់អេលីផាស ជាសាសន៍ថេម៉ានថា៖ «សេចក្ដីក្រោធរបស់ខ្ញុំឆេះទាស់នឹងអ្នក ព្រមទាំងសម្លាញ់ពីរនាក់របស់អ្នកផង៖ ដ្បិតអ្នកមិនបាននិយាយត្រឹមត្រូវពីខ្ញុំ ដូចយ៉ូបដែលជាអ្នកបម្រើខ្ញុំទេ»។ ព្រះបន្ទូលនេះគឺជាលើកទីមួយដែលព្រះជាម្ចាស់ថ្លែងប្រាប់មនុស្សជាចំហថា ព្រះអង្គទទួលយកគ្រប់យ៉ាងដែលលោកនិយាយ និងប្រព្រឹត្ត ក្រោយពេលដែលព្រះជាម្ចាស់ល្បងលគាត់រួច ហើយក៏ជាលើកទីមួយដែលព្រះអង្គបញ្ជាក់ជាចំហអំពីសុក្រឹត្យភាព និងភាពត្រឹមត្រូវនៃអ្វីៗគ្រប់យ៉ាងដែលលោកយ៉ូបបានធ្វើ និងនិយាយដែរ។ ព្រះជាម្ចាស់ខ្ញាល់នឹងអេលីផាស និងគូកន ដោយសារតែការនិយាយស្ដីមិនត្រឹមត្រូវ និងមិនសមហេតុផលរបស់គេ ដ្បិតពួកគេមិនអាចមើលឃើញការលេចមករបស់ព្រះជាម្ចាស់ ឬស្ដាប់ឮព្រះបន្ទូលដែលព្រះអង្គថ្លែងនៅក្នុងជីវិតរបស់ពួកគេ ដូចជាលោកយ៉ូបទេ ដោយឡែក លោកយ៉ូបមានចំណេះដឹងអំពីព្រះជាម្ចាស់យ៉ាងត្រឹមត្រូវ ចំណែកឯពួកគេ គឺបានត្រឹមតែគិតស្មានអំពីព្រះជាម្ចាស់ទាំងងងឹតងងុល ទាំងប្រព្រឹត្តល្មើសនឹងព្រះហឫទ័យ របស់ព្រះជាម្ចាស់ ហើយល្បងលការអត់ធ្មត់របស់ទ្រង់ ក្នុងកិច្ចការគ្រប់យ៉ាងដែលពួកគេធ្វើ។ ដូច្នេះ ក្នុងពេលដែលព្រះជាម្ចាស់កំពុងទទួលយកគ្រប់យ៉ាងដែលលោកយ៉ូបប្រព្រឹត្ត និងនិយាយ ព្រះអង្គក៏កាន់តែមានសេចក្ដីក្រោធនឹងអ្នកដទៃដែរ ដ្បិតនៅក្នុងពួកគេ ព្រះអង្គមិនត្រឹមតែមិនអាចទតឃើញភាពជាក់ស្ដែងណាមួយនៃការកោតខ្លាចព្រះជាម្ចាស់ឡើយ ប៉ុន្តែ ទ្រង់ក៏ទតមិនឃើញការកោតខ្លាចព្រះជាម្ចាស់អ្វីបន្តិចសោះ នៅក្នុងពាក្យពេចន៍ដែលគេនិយាយស្ដី។ ហេតុនេះ ក្រោយមកទៀត ព្រះជាម្ចាស់ក៏បានបង្គាប់ពួកគេដោយមានព្រះបន្ទូលដូចតទៅថា៖ ដូច្នេះ «ចូរអ្នកយកគោឈ្មោលប្រាំពីរក្បាល និងយកចៀមឈ្មោលប្រាំពីរក្បាលទៅឲ្យយ៉ូបជាអ្នកបម្រើខ្ញុំ រួចថ្វាយជាតង្វាយដុតសម្រាប់ខ្លួនអ្នករាល់គ្នា ហើយឲ្យយ៉ូប ជាអ្នកបម្រើខ្ញុំអធិស្ឋានឲ្យអ្នករាល់គ្នា ដ្បិតខ្ញុំនឹងទទួលពាក្យគាត់ មិនដូច្នោះទេ ខ្ញុំនឹងប្រព្រឹត្តនឹងអ្នករាល់គ្នា តាមសេចក្ដីលេលារបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាមិនបានពោលពាក្យដែលត្រឹមត្រូវពីខ្ញុំ ដូចយ៉ូបដែលជាអ្នកបម្រើខ្ញុំ»។ នៅក្នុងអត្ថបទគម្ពីរនេះ ព្រះជាម្ចាស់កំពុងមានព្រះបន្ទូលប្រាប់អេលីផាស និងគូកន ឲ្យធ្វើកិច្ចការដែលនឹងលោះអំពើបាបរបស់គេ ដ្បិតភាពលេលារបស់គេ គឺជាអំពើបាបទាស់នឹងព្រះយេហូវ៉ាដ៏ជាព្រះ ហេតុនេះ ពួកគេត្រូវតែថ្វាយតង្វាយដុត ដើម្បីលុបលាងកំហុសរបស់គេ។ តង្វាយដុត ត្រូវតែថ្វាយទៅព្រះជាម្ចាស់ជានិច្ច ប៉ុន្តែ អ្វីដែលមិនប្រក្រតីអំពីតង្វាយដុតនេះគឺ តង្វាយដុតនេះត្រូវប្រគល់ឲ្យទៅលោក យ៉ូប។ លោកយ៉ូបត្រូវបានព្រះជាម្ចាស់ទទួលយក ដ្បិតលោកបានធ្វើទីបន្ទាល់ក្នុងគ្រាដែលលោកត្រូវល្បងល។ ចំណែកសម្លាញ់របស់យ៉ូបប៉ុន្មាននាក់នេះ ត្រូវបានលាតត្រដាងក្នុងគ្រាដែលលោកត្រូវល្បងលវិញ ដោយសារតែភាពលេលារបស់ពួកគេ ទើបពួកគេត្រូវព្រះជាម្ចាស់ដាក់ទណ្ឌកម្ម ហើយពួកគេបានបញ្ឆេះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ និងគួរតែត្រូវវិនាសដោយសារព្រះជាម្ចាស់ គឺវិនាសទៅតាមតង្វាយដុតនៅនឹងមុខលោកយ៉ូប បន្ទាប់ពីថ្វាយរួច លោកយ៉ូបក៏អធិដ្ឋានឲ្យពួកគេ ដើម្បីបំបាត់ទណ្ឌកម្ម និងសេចក្ដីក្រោធដែលព្រះជាម្ចាស់មានចំពោះពួកគេ។ ចេតនារបស់ព្រះជាម្ចាស់ គឺនាំយកភាពអាម៉ាស់មកដាក់លើពួកគេ ដ្បិតពួកគេមិនមែនជាមនុស្សដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ទេ ហើយពួកគេបានថ្កោលទោសសច្ចភាពរបស់លោកយ៉ូប។ ក្នុងន័យមួយគឺ ព្រះជាម្ចាស់កំពុងមានបន្ទូលប្រាប់គេថា ព្រះអង្គមិនទទួលយកទង្វើរបស់គេទេ ប៉ុន្តែ ទ្រង់ទទួលយក ហើយសព្វព្រះទ័យនឹងលោកយ៉ូបណាស់។ ក្នុងន័យមួយទៀតគឺ ព្រះជាម្ចាស់កំពុងមានបន្ទូលតែប្រាប់គេថា ការដែលត្រូវបានព្រះជាម្ចាស់ទទួលយក ជួយលើកតម្កើងមនុស្សនៅចំពោះព្រះជាម្ចាស់ ប្រាប់ថាមនុស្សត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម ហើយក្លាយជាមនុស្សអន់ថយ និងថោកទាបនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ ដោយសារតែភាពលេលារបស់គេ ព្រមទាំងធ្វើឲ្យព្រះអង្គថ្នាំងថ្នាក់ព្រះទ័យដោយសារភាពលេលានេះដែរ។ ទាំងអស់នេះហើយគឺជានិយមន័យនៃមនុស្សពីរប្រភេទដែលព្រះជាម្ចាស់កំណត់ឲ្យ និយមន័យនេះគឺជាឥរិយាបទដែលព្រះជាម្ចាស់មានចំពោះមនុស្សពីរប្រភេទនេះ ហើយក៏ជាសន្ធិយោគរបស់ព្រះជាម្ចាស់ចំពោះតម្លៃ និងឋានៈរបស់មនុស្សទាំងពីរប្រភេទនេះដែរ។ ទោះបីព្រះជាម្ចាស់ហៅលោកយ៉ូបថាជាអ្នកបម្រើរបស់ទ្រង់ ក៏នៅក្នុងព្រះនេត្ររបស់ទ្រង់ អ្នកបម្រើម្នាក់គឺជាមនុស្សសំណព្វ និងត្រូវបានប្រទាននូវសិទ្ធិអំណាចសម្រាប់អធិដ្ឋានឲ្យអ្នកដទៃ និងអត់ទោសពួកគេឲ្យរួចពីទោសកំហុសរបស់ពួកគេផង។ អ្នកបម្រើម្នាក់នេះអាចទូលទៅព្រះជាម្ចាស់ដោយផ្ទាល់ និងអាចចូលទៅចំពោះព្រះជាម្ចាស់ដោយផ្ទាល់ ហើយឋានៈរបស់គាត់ក៏ខ្ពង់ខ្ពស់ និងមានកិត្តិយសជាងអ្នកដទៃដែរ។ លោកយ៉ូប ត្រូវបានប្រទាននូវកិត្តិយសដ៏ពិសេសនេះ ដោយសារតែការកោតខ្លាចរបស់លោកចំពោះព្រះជាម្ចាស់ និងការគេចចេញពីសេចក្ដីអាក្រក់ ចំណែកមូលហេតុដែលអ្នកដទៃមិនត្រូវព្រះជាម្ចាស់ហៅថាជាអ្នកបម្រើ គឺមកពីពួកគេមិនកោតខ្លាចប្រះជាម្ចាស់ និងមិនគេចចេញពីសេចក្ដីអាក្រក់។ ឥរិយាបទខុសគ្នាស្រឡះទាំងពីរនេះរបស់ព្រះជាម្ចាស់ គឺជាឥរិយាបទដែលទ្រង់មានចំពោះមនុស្សពីរប្រភេទ៖ អស់អ្នកដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ ត្រូវបានព្រះជាម្ចាស់ទទួលយក ហើយចាត់ទុកថាមានតម្លៃនៅក្នុងក្រសែព្រះនេត្ររបស់ទ្រង់ ចំណែកឯមនុស្សដែលលេលា មិនកោតខ្លាចព្រះជាម្ចាស់ មិនអាចគេចចេញពីសេចក្ដីអាក្រក់ ហើយមិនអាចទទួលយកការអនុគ្រោះពីព្រះជាម្ចាស់ ពួកគេត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម និងដាក់ទណ្ឌកម្មជារៀង រហូត ហើយជាមនុស្សថោកទាបនៅក្នុងក្រសែព្រះនេត្ររបស់ព្រះជាម្ចាស់។
ព្រះជាម្ចាស់ប្រទានសិទ្ធិអំណាដល់លោកយ៉ូប
លោកយ៉ូបបានអធិដ្ឋានឲ្យសម្លាញ់របស់លោក រួចក្រោយមក ដោយសារតែការអធិដ្ឋានរបស់លោកយ៉ូប ព្រះជាម្ចាស់មិនបានដោះស្រាយជាមួយពួកគេ ឲ្យសមនឹងភាពលេលារបស់ពួកគេឡើយ គឺទ្រង់មិនបានដាក់ទណ្ឌកម្មពួកគេ ឬសងសឹកនឹងពួកគេនោះឡើយ។ ហេតុអ្វីក៏ទៅជាបែបនេះ? នោះគឺមកពីសេចក្ដីអធិដ្ឋានដែលបានធ្វើឡើងសម្រាប់ពួកគេពីសំណាក់លោកយ៉ូបជាអ្នកបម្រើរបស់ព្រះជាម្ចាស់នោះ បានឮដល់ព្រះការណ៍របស់ទ្រង់។ ព្រះជាម្ចាស់ក៏អត់ទោសឲ្យពួកគេ ដោយសារទ្រង់ទទួលយកសេចក្ដីអធិដ្ឋានរបស់លោកយ៉ូប។ ដូច្នេះ តើយើងមើលឃើញអ្វីខ្លះក្នុងរឿងនេះ? នៅពេលដែលព្រះជាម្ចាស់ប្រទានពរឲ្យនរណាម្នាក់ ព្រះអង្គប្រទានឲ្យពួកគេនូវរង្វាន់ជាច្រើន ហើយមិនមែនត្រឹមតែជារង្វាន់រូបវ័ន្តនោះទេ៖ ព្រះជាម្ចាស់ក៏ប្រទានឲ្យពួកគេនូវសិទ្ធអំណាច ប្រគល់សិទ្ធិឲ្យគេអធិដ្ឋានឲ្យអ្នកដទៃ រួចព្រះជាម្ចាស់ក៏បំភ្លេច និងទតរំលងអំពើរំលងរបស់មនុស្ស ដោយសារតែទ្រង់សណ្ដាប់ឮសេចក្ដីអធិដ្ឋានទាំងអស់នេះ។ នេះហើយជាសិទ្ធិអំណាចដែលព្រះជាម្ចាស់បានប្រទានឲ្យលោកយ៉ូប។ ព្រះយេហូវ៉ាដ៏ជាព្រះ ក៏បាននាំយកសេចក្ដីអាម៉ាស់មកដាក់លើមនុស្សល្ងីល្ងើទាំងនេះតាមរយៈសេចក្ដីអធិដ្ឋានរបស់លោកយ៉ូប ដែលទូលសុំបញ្ឈប់ការថ្កោលទោសពួកគេ ហើយពិតណាស់ នេះគឺជាទណ្ឌកម្មដ៏ពិសេសរបស់ទ្រង់ សម្រាប់អេលីផាស និងអ្នកដទៃទៀត។
លោកយ៉ូបត្រូវព្រះជាម្ចាស់ប្រទានព្រះពរឲ្យសាជាថ្មី និងមិនដែលត្រូវសាតាំងចោទប្រកាន់ម្ដងទៀតឡើយ
ក្នុងចំណោមព្រះបន្ទូលដែលព្រះយេហូវ៉ាដ៏ជាព្រះថ្លែងមក មានព្រះបន្ទូលដែលថ្លែងថា «អ្នករាល់គ្នាមិនបានពោលពាក្យដែលត្រឹមត្រូវពីខ្ញុំ ដូចយ៉ូបដែលជាអ្នកបម្រើខ្ញុំ»។ តើលោកយ៉ូបបាននិយាយអ្វីខ្លះ? សម្ដីនោះគឺជាអ្វីដែលយើងបាននិយាយពីខាងដើម ក៏ដូចជាពាក្យសម្ដីច្រើនទំព័រទៀត នៅក្នុងកណ្ឌគម្ពីរយ៉ូប ដែលត្រូវបានកត់ត្រាទុកថាជាសម្ដីដែលលោកយ៉ូបបាននិយាយ។ នៅក្នុងពាក្យសម្ដីជាច្រើនទំព័រនេះ លោកយ៉ូបពុំដែលមានពាក្យត្អូញត្អែរ ឬការសង្ស័យចំពោះព្រះជាម្ចាស់នោះឡើយ។ លោករង់ចាំតែលទ្ធផលប៉ុណ្ណោះ។ ការរង់ចាំនេះហើយជាឥរិយាបថនៃការស្ដាប់បង្គាប់របស់គាត់ ជាលទ្ធផលដែលនាំឲ្យគាត់ត្រូវបានព្រះជាម្ចាស់ទទួលយក ហើយជាលទ្ធផលនៃសម្ដីដែលលោកទូលទៅកាន់ព្រះជាម្ចាស់។ នៅពេលដែលលោកយ៉ូបទ្រាំទ្រនឹងការល្បងល ហើយទទួលរងភាពវេទនា ព្រះជាម្ចាស់ក៏គង់នៅក្បែរគាត់ ហើយទោះបីជាភាពវេទនារបស់លោកមិនត្រូវបានបន្ធូរបន្ថយ ដោយសារព្រះវត្តមានរបស់ព្រះជាម្ចាស់ ក៏ព្រះជាម្ចាស់ទតឃើញអ្វីដែលព្រះអង្គសព្វព្រះហរទ័យចង់ឃើញ ហើយបានសណ្ដាប់ឮអ្វីដែលព្រះអង្គសព្វព្រះហឫទ័យចង់ឮដែរ។ គ្រប់ទាំងសកម្មភាព និងពាក្យសម្ដីរបស់លោកយ៉ូប បានឮដល់ព្រះការណ៍ និងដល់ព្រះនេត្ររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានសណ្ដាប់ឮ ហើយទ្រង់បានទតឃើញ នេះគឺជាការពិត។ ចំណេះដឹងរបស់លោកយ៉ូប អំពីព្រះជាម្ចាស់ និងការដែលគាត់នឹកគិតអំពីព្រះជាម្ចាស់នៅក្នុងចិត្តរបស់គាត់នៅពេលនោះ ក្នុងសម័យនោះ គឺពិតជាមិនជាក់លាក់ដូចជាមនុស្សសព្វថ្ងៃនេះទេ តែក្នុងបរិបទនៃសម័យកាលនោះ ព្រះជាម្ចាស់នៅតែទទួលស្គាល់គ្រប់យ៉ាងដែលគាត់បាននិយាយ ដ្បិតអាកប្បកិរិយារបស់គាត់ និងគំនិត ក្នុងចិត្តរបស់គាត់ ព្រមទាំអ្វីដែលគាត់បានបង្ហាញ និងសម្ដែងចេញមក សមល្មមនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ នៅក្នុងគ្រាដែលលោកយ៉ូបត្រូវដាក់ឲ្យនៅក្រោមការល្បងល សេចក្ដីដែលគាត់គិតនៅក្នុងចិត្តរបស់គាត់ និងកិច្ចការដែលគាត់តាំងចិត្តធ្វើ បានបង្ហាញឲ្យព្រះជាម្ចាស់ទតឃើញលទ្ធផលមួយ ជាលទ្ធផលដែលបណ្ដាលឲ្យព្រះជាម្ចាស់ស្កប់ព្រះទ័យ ហើយបន្ទាប់ពីនេះ ព្រះជាម្ចាស់ក៏ដកការល្បងលចំពោះលោកយ៉ូបចេញវិញ លោកយ៉ូបក៏ងើបរួចពីសេចក្ដីទុក្ខព្រួយរបស់លោក ហើយការល្បងលរបស់លោកក៏កន្លងទៅបាត់ និងមិនដែលកើតឡើងចំពោះលោក ម្ដងទៀតឡើយ។ ដោយសារតែលោកយ៉ូប ត្រូវបានដាក់ឲ្យស្ថិតក្រោមការល្បងលជាច្រើនហើយ ហើយលោកក៏បានឈរមាំក្នុងការល្បងលទាំងអស់នេះ និងបានឈ្នះលើសាតាំងទាំងស្រុង ទើបព្រះជាម្ចាស់ប្រទានឲ្យគាត់នូវព្រះពរដែលលោកសមនឹងទទួលបានពេញច្បាប់។ លោកយ៉ូបត្រូវបានប្រទានពរម្ដងទៀត និងត្រូវបានប្រទានពរច្រើនជាងគ្រាដែលគាត់បានទទួលលើកទីមួយ ដូចដែលបានកត់ត្រាក្នុងគម្ពីរយ៉ូប ៤២:១០ ថែមទៀតផង។ នៅពេលនេះ សាតាំងបានដកថយ ហើយលែងនិយាយ ឬធ្វើអ្វីទៀតដែរ រួចចាប់តាំងពីពេលនោះមក លោកយ៉ូបក៏លែងត្រូវសាតាំងជ្រៀតជ្រែក ឬវាយប្រហារទៀតហើយ ហើយសាតាំងក៏លែងធ្វើការចោទប្រកាន់ទាស់នឹងព្រះពរដែលព្រះជាម្ចាស់ប្រទានឲ្យទៅលោកយ៉ូបទៀតដែរ។
លោកយ៉ូបចំណាយពេលពាក់កណ្ដាលជីវិតចុងក្រោយរបស់លោក នៅក្នុងព្រះពររបស់ព្រះជាម្ចាស់
ទោះបីជាព្រះពររបស់ទ្រង់នៅសម័យនោះ ត្រូវបានកំហិតត្រឹមហ្វូងចៀម ហ្វូងគោ ហ្វូងអូដ្ឋ សម្បត្តិរូបវ័ន្ត ។ល។ ក៏ព្រះពរដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ប្រទានឲ្យលោកយ៉ូប នៅក្នុងព្រះទ័យរបស់ទ្រង់ គឺច្រើនជាងនេះទៅទៀត។ ពេលនេះ តើមានសេចក្ដីសន្យាដ៏អស់កល្បជានិច្ចប្រភេទណាខ្លះដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ប្រទានឲ្យលោកយ៉ូប ត្រូវបានកត់ត្រាទុក? ក្នុងការដែលព្រះជាម្ចាស់ប្រទានពរឲ្យលោកយ៉ូប ព្រះអង្គមិនបានមានបន្ទូល ឬជជែកអំពីទីបញ្ចប់របស់លោកឡើយ ហើយទោះបីជាលោកយ៉ូបមានសារៈសំខាន់យ៉ាងណា ឬមានឋានៈអ្វីនៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ក៏ដោយ និយាយជារួម គឺព្រះជាម្ចាស់មានខ្នាតរង្វាស់ច្បាស់លាស់ណាស់ក្នុងការប្រទានពររបស់ទ្រង់។ ព្រះជាម្ចាស់មិនបានប្រកាសអំពីទីបញ្ចប់របស់លោកយ៉ូបទេ។ តើនេះមានន័យយ៉ាងដូចម្ដេច? នៅវេលានោះ នៅពេលដែលផែនការរបស់ព្រះជាម្ចាស់មិនទាន់ឈានដល់ចំណុច ដែលត្រូវប្រកាសអំពីទីបញ្ចប់របស់មនុស្ស នោះផែនការនោះក៏មិនទាន់ចូលទៅដល់ដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ទ្រង់ដែរ ហើយព្រះជាម្ចាស់មិនបានមានបន្ទូលអំពី ទីបញ្ចប់ទេ ទ្រង់មានបន្ទូលត្រឹមតែអំពីការដែលទ្រង់ប្រទាននូវព្រះពរជាសម្បត្តិរូបវ័ន្តដល់មនុស្សតែប៉ុណ្ណោះ។ អត្ថន័យនៃពាក្យនេះគឺ ពាក់កណ្ដាលជីវិតចុងក្រោយរបស់លោកយ៉ូប ឆ្លងកាត់ជោគជ័យនៅក្នុងការប្រទានពររបស់ព្រះជាម្ចាស់ នេះហើយជាអ្វីដែលធ្វើឲ្យលោកយ៉ូបខុសប្លែកពីមនុស្សដទៃទៀត ប៉ុន្តែ លោកក៏ចាស់ដូចពួកគេដែរ ហើយដល់ថ្ងៃមួយ លោកក៏ត្រូវលាពីលោកិយនេះដូចមនុស្សធម្មតាដែរ។ ហេតុនេះទើបមានសេចក្ដីចែងទុកថា «ដូច្នេះ លោកយ៉ូបក៏ស្លាប់ ក្នុងពេលដែលលោកមានអាយុយឺនយូរ ហើយស្កប់ស្កល់នឹងជីវិតផង» (យ៉ូប ៤២:១៧)។ តើពាក្យថា «ស្លាប់ក្នុងពេលដែលលោកមានអាយុវែង» ក្នុងបទគម្ពីរនេះ មានន័យដូចម្ដេច? ក្នុងសម័យនោះ មុនពេលដែល ព្រះជាម្ចាស់ប្រកាសអំពីទីបញ្ចប់របស់មនុស្ស ព្រះជាម្ចាស់បានកំណត់អាយុកាលនៃជីវិតសម្រាប់លោកយ៉ូបរួចហើយ ហើយនៅពេលដែលអាយុកាលនោះមកដល់ ទ្រង់ក៏បានអនុញ្ញាតឲ្យលោកយ៉ូបលាចាកពីលោកិយនេះទៅតាមសម្រួល។ ចាប់តាំងពីការទទួលព្រះពរលើកទីពីររបស់លោកយ៉ូប រហូតដល់មរណភាពរបស់គាត់ ព្រះជាម្ចាស់ពុំបានបន្ថែមទុក្ខលំបាកដល់គាត់ទៀតទេ។ ចំពោះព្រះជាម្ចាស់ មរណភាពរបស់លោកយ៉ូប គឺជារឿងធម្មតា ហើយក៏ជារឿងចាំបាច់ដែរ។ នេះគឺជារឿង ធម្មតាបំផុត ហើយក៏ពុំមែនជាការជំនុំជម្រះ ឬជាការថ្កោលទោសនោះដែរ។ នៅពេលដែលគាត់នៅមានជីវិតនៅឡើយ លោកយ៉ូបថ្វាយបង្គំ និងកោតខ្លាចព្រះជាម្ចាស់ រីឯទាក់ទងនឹងទីបញ្ចប់បែបណាដែលនឹងត្រូវកើតឡើងក្រោយមរណភាពរបស់គាត់ គឺព្រះជាម្ចាស់គ្មានបន្ទូលអ្វីសោះ ហើយក៏មិនមានការអត្ថាធិប្បាយអំពីរឿងនេះដែរ។ ព្រះជាម្ចាស់ជ្រាបច្បាស់អំពីភាពសមគួរ ក្នុងសេចក្ដីដែលទ្រង់មានព្រះបន្ទូល និងកិច្ចការដែលទ្រង់ធ្វើ ចំណែកខ្លឹមសារ និងគោលការណ៍នៃ ព្រះបន្ទូល និងសកម្មភាពរបស់ទ្រង់ ក៏ស្របគ្នានឹងដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ហើយនិងគ្រាដែលទ្រង់កំពុងធ្វើការដែរ។ តើមនុស្សដូចជាលោកយ៉ូបនេះ មានទីបញ្ចប់បែបណានៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់? តើព្រះជាម្ចាស់ពុំទាន់មានការសម្រេចព្រះទ័យក្នុងព្រះទ័យរបស់ទ្រង់ទេឬអី? ប្រាកដណាស់ថា ព្រះអង្គបានសម្រេចព្រះទ័យហើយ! គ្រាន់តែថាមនុស្សមិនដឹងអំពីរឿងនេះប៉ុណ្ណោះ ព្រះជាម្ចាស់មិនចង់ប្រាប់មនុស្សទេ ទ្រង់ក៏ពុំមានចេតនានឹងប្រាប់មនុស្សដែរ។ ដូច្នេះ និយាយឲ្យស្រួលស្ដាប់ លោកយ៉ូបស្លាប់ក្នុងពេលដែលលោកមានអាយុយឺនយូរ នោះហើយគឺជាជីវិតរបស់លោកយ៉ូប។
តម្លៃដែលលោកយ៉ូបសម្រេចបានក្នុងគ្រាដែលគាត់នៅមានជីវិត
តើលោកយ៉ូបបានរស់នៅក្នុងជីវិតដ៏មានគុណតម្លៃដែរឬទេ? តើគុណតម្លៃមាននៅត្រង់ណា? ហេតុអ្វីក៏គេនិយាយថា លោកបានរស់នៅក្នុងជីវិតដ៏មានគុណតម្លៃ? ចំពោះមនុស្ស តើអ្វីជាគុណតម្លៃរបស់គាត់? តាមទស្សនៈរបស់មនុស្ស លោកតំណាងឲ្យមនុស្សជាតិដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សង្គ្រោះ ក្នុងការធ្វើបន្ទាល់ដ៏ខ្ទរខ្ទារថ្វាយព្រះជាម្ចាស់ នៅចំពោះសាតាំង និងចំពោះមនុស្សនៅក្នុងពិភពលោក។ លោកបានបំពេញកាតព្វកិច្ច ដែលគួរតែត្រូវបានបំពេញដោយសត្ដនិកររបស់ព្រះជាម្ចាស់ លោកធ្វើជាឧទាហរណ៍ ហើយដើរតួជាគំរូ សម្រាប់មនុស្សគ្រប់គ្នាដែលព្រះជាម្ចាស់ចង់សង្គ្រោះ ដោយអនុញ្ញាតិឲ្យមនុស្សមើលឃើញថា ការយកជ័យជម្នះលើសាតាំង គឺអាចធ្វើទៅបានទាំងស្រុង តាមរយៈការពឹងអាងលើព្រះជាម្ចាស់។ តើអ្វីជាគុណតម្លៃរបស់គាត់ចំពោះព្រះជាម្ចាស់? ចំពោះព្រះជាម្ចាស់ គុណតម្លៃនៃជីវិតរបស់លោកយ៉ូប ស្ថិតលើសមត្ថភាពរបស់គាត់ក្នុងការកោតខ្លាចព្រះជាម្ចាស់ ថ្វាយបង្គំព្រះជាម្ចាស់ ធ្វើបន្ទាល់អំពីស្នាព្រះហស្តរបស់ព្រះជាម្ចាស់ និងសរសើរតម្កើងស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ដោយនាំយកនូវការកម្សាន្តចិត្ត និងសេចក្ដីដែលនាំឲ្យរីករាយថ្វាយព្រះជាម្ចាស់ ហើយចំពោះព្រះជាម្ចាស់ គុណតម្លៃនៃជីវិតរបស់យ៉ូបក៏ស្ថិតក្នុងរបៀបដែលលោកយ៉ូបបានឆ្លងកាត់ការល្បងល និងបានយកឈ្នះលើសាតាំង ហើយបានធ្វើទីបន្ទាល់ខ្ទរខ្ទារថ្វាយព្រះជាម្ចាស់នៅចំពោះសាតាំង និងមនុស្សនៅក្នុងពិភពលោក មុនពេលដែលគាត់ស្លាប់ ដើម្បីឱ្យព្រះជាម្ចាស់ទទួលបានសិរីល្អ ធ្វើឲ្យព្រះអង្គក្សាន្តព្រះទ័យ និងអនុញ្ញាតឲ្យព្រះទ័យដ៏អន្ទះសារបស់ព្រះអង្គ មើលឃើញលទ្ធផល និងមើលឃើញសេចក្ដីសង្ឃឹម។ ទីបន្ទាល់របស់លោកបានកំណត់គំរូមួយ សម្រាប់សមត្ថភាពក្នុងការឈរមាំក្នុងទីបន្ទាល់របស់មនុស្សចំពោះព្រះជាម្ចាស់ និងសម្រាប់ការដែលអាចជំនួសមុខឲ្យព្រះជាម្ចាស់ក្នុងការធ្វើឲ្យសាតាំងអាម៉ាស់ នៅក្នុងកិច្ចការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាគុណតម្លៃនៃជីវិតរបស់លោកយ៉ូបទេឬអី? លោកយ៉ូបបាននាំយកការកំសាន្ដចិត្តដល់ព្រះទ័យរបស់ព្រះជាម្ចាស់ លោកបានថ្វាយព្រះជាម្ចាស់នូវគំរូរសជាតិនៃអំណរនៃការទទួលបានសិរីល្អ និងបានផ្ដល់នូវការចាប់ផ្ដើមដ៏អស្ចារ្យសម្រាប់ ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ចាប់ផ្ដើមពីចំណុចនេះ ឈ្មោះរបស់លោកយ៉ូបក៏បានក្លាយជានិមិត្តរូបសម្រាប់ការទទួលបានសិរីល្អរបស់ព្រះជាម្ចាស់ និងជាទីសម្គាល់នៃជ័យជម្នះរបស់មនុស្សជាតិ លើសាតាំង។ អ្វីដែលលោកយ៉ូបសម្រេចបានក្នុងគ្រាដែលគាត់មានជីវិតរស់ ក៏ដូចជាជ័យជម្នះដ៏អស្ចារ្យរបស់គាត់លើសាតាំង នឹងត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ ហើយភាពគ្រប់លក្ខណ៍ ភាពទៀងត្រង់ និងការកោតខ្លាចរបស់គាត់ចំពោះព្រះជាម្ចាស់ នឹងត្រូវបានមនុស្សជំនាន់ក្រោយគោរព និងត្រាប់តាមទៀតផង។ លោកនឹងត្រូវបានព្រះជាម្ចាស់សព្វព្រះទ័យ ដូចជាគុជដ៏ភ្លឺល្អឥតខ្ចោះ ហើយសមនឹងមនុស្សឲ្យតម្លៃមែន!
ជាបន្ត ចូរយើងក្រឡេកមើលកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យវិញ។
ឃ. បទបញ្ជានៃយុគសម័យនៃក្រឹត្យវិន័យ
បញ្ញត្តិទាំងដប់ប្រការ
គោលការណ៍សម្រាប់ការសាងសង់អាសនា
បទបញ្ជាសម្រាប់ការប្រព្រឹត្តចំពោះអ្នកបម្រើ
បទបញ្ជាកសម្រាប់អំពើចោរកម្ម និងការផ្ដល់សំណង
ការកាន់តាមឆ្នាំសប្ប័ទ និងពិធីបុណ្យទាំងបី
បទបញ្ជាសម្រាប់ថ្ងៃសប្ប័ទ
បទបញ្ជាសម្រាប់ការថ្វាយតង្វាយ
តង្វាយដុត
តង្វាយម្សៅ
តង្វាយមេត្រី
តង្វាយលោះបាប
តង្វាយសេចក្ដីរំលង
បទបញ្ជាសម្រាប់តង្វាយដែលថ្វាយដោយពួកសង្ឃ (អ៊ើរ៉ុន និងពួកកូនប្រុសៗរបស់លោកត្រូវបានបង្គាប់ឲ្យអនុវត្តតាម)
តង្វាយដុត ថ្វាយដោយពួកសង្ឃ
តង្វាយម្សៅ ថ្វាយដោយពួកសង្ឃ
តង្វាយលោះបាប ថ្វាយដោយពួកសង្ឃ
តង្វាយសេចក្ដីរំលង ថ្វាយដោយពួកសង្ឃ
តង្វាយមេត្រី ថ្វាយដោយពួកសង្ឃ
បទបញ្ជាសម្រាប់ការបរិភោគតង្វាយពីសំណាក់ពួកសង្ឃ
ពពួកសត្វស្អាត និងសត្វមិនស្អាត (សត្វដែលអាចបរិភោគបាន និងសត្វដែលមិនអាចបរិភោគបាន)
បទបញ្ជាសម្រាប់ការញែកស្ត្រីជាបរិសុទ្ធ បន្ទាប់ពីសម្រាលកូនរួច
បទដ្ឋានសម្រាប់ការពិនិត្យរកជំងឺឃ្លង់
បទបញ្ជាសម្រាប់មនុស្សដែលបានជាពីជំងឺឃ្លង់
បទបញ្ជាសម្រាប់ការលាងសម្អាតផ្ទះដែលបានឆ្លងរោគ
បទបញ្ជាសម្រាប់ស្ត្រីដែលមានជំងឺធ្លាក់សខុសធម្មតា
ថ្ងៃធួននឹងបាប ដែលត្រូវតែប្រតិបត្តិតាមមួយឆ្នាំម្ដង
ច្បាប់សម្រាប់សត្តឃាតសត្វគោ និងសត្វចៀម
បម្រាមមិនឲ្យអនុវត្តតាមទម្លាប់ដ៏គួរឲ្យស្អប់របស់សាសន៍ដទៃ (មិនឲ្យប្រព្រឹត្តស្មន្ធការ ។ល។)
បទបញ្ជាដែលបណ្ដាជនត្រូវអនុវត្តតាម («ចូរឲ្យអ្នករាល់គ្នាបានបរិសុទ្ធ ដ្បិតខ្ញុំជាព្រះយេហូវ៉ាដ៏ជាព្រះជាម្ចាស់នៃអ្នករាល់គ្នា គឺជាព្រះដ៏បរិសុទ្ធ»)
ទោសប្រហារជីវិតរបស់អស់អ្នកដែលថ្វាយកូនរបស់ខ្លួនជាយញ្ញបូជាទៅព្រះម៉ូឡុក
បទបញ្ជាសម្រាប់ការដាក់ទណ្ឌកម្មទោសឧក្រិដ្ឋពីបទកំផិត
ច្បាប់ដែលត្រូវរក្សាដោយពួកសង្ឃ (ច្បាប់សម្រាប់អាកប្បកិរិយាប្រចាំថ្ងៃ ច្បាប់សម្រាប់ការប្រើប្រាស់វត្ថុបរិសុទ្ធ ច្បាប់សម្រាប់ការថ្វាយតង្វាយ ។ល។)
បុណ្យដែលគួរកាន់តាម (ថ្ងៃសប្ប័ទ បុណ្យរំលង បុណ្យថ្ងៃទី៥០ ថ្ងៃធួននឹងបាប ។ល។)
បទបញ្ជាផ្សេងៗ (ការអុជចង្កៀង បុណ្យឆ្នាំទី៥០ សិទ្ធិលោះដី ការសច្ចាប្រណិធាន តង្វាយមួយភាគដប់ ។ល។)
បទបញ្ជាក្នុងយុគសម័យនៃក្រឹត្យវិន័យ ជាភ័ស្តុតាងពិតអំពីការតម្រង់ទិសរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សជាតិគ្រប់គ្នា
ដូច្នេះ អ្នករាល់គ្នាបានអានបទបញ្ជា និងគោលការណ៍ក្នុងយុគសម័យនៃក្រឹត្យវិន័យរួចហើយ មែនទេ? តើបទបញ្ជាទាំងនេះមានវិសាលភាពគ្របដណ្ដប់យ៉ាងទូលំទូលាយណាស់មែនទេ? ជាដំបូង បទបញ្ជានេះគ្របដណ្ដប់បញ្ញត្តិដប់ប្រការ ក្រោយមកទៀតក៏មានបទបញ្ជា ស្ដីពីរបៀបសាងសង់អាសនា ។ល។ បន្ទាប់មកក៏មានបទបញ្ជាសម្រាប់ការកាន់តាមថ្ងៃសប្ប័ទ និងពិធីបុណ្យទាំងបី រួចហើយមានបទបញ្ជាសម្រាប់ការថ្វាយតង្វាយ។ តើអ្នករាល់គ្នាឃើញទេថា មានតង្វាយប៉ុន្មានប្រភេទ? មានតង្វាយដុត តង្វាយម្សៅ តង្វាយមេត្រី តង្វាយលោះបាប ។ល។ បន្ទាប់មកមានបទបញ្ជាសម្រាប់តង្វាយដែលថ្វាយដោយពួកសង្ឃ បូករួមទាំងតង្វាយដុត និងតង្វាយម្សៅ ដែលថ្វាយដោយពួកសង្ឃ ព្រមទាំងប្រភេទតង្វាយដទៃទៀត។ ឈុតទីប្រាំបីនៃបទបញ្ជានេះ គឺសម្រាប់ការទទួលទានតង្វាយ ពីសំណាក់ពួកសង្ឃ។ បន្ទាប់មកក៏មានបទបញ្ជាសម្រាប់សេចក្ដីដែលគួរកាន់តាមនៅក្នុងជីវិតរបស់បណ្ដាជន។ មានបដិញ្ញាសម្រាប់ទិដ្ឋភាពជាច្រើនក្នុងជីវិតរបស់បណ្ដាជន ដូចជាបទបញ្ជាសម្រាប់អ្វីដែលគេគួរ ឬមិនគួរបរិភោគ សម្រាប់ការញែកស្ត្រីចេញជាបរិសុទ្ធក្រោយពេលសម្រាលបុត្ររួច និងសម្រាប់អស់អ្នកដែលបានជាពីជំងឺឃ្លង់។ ក្នុងបទបញ្ជាទាំងនេះ ព្រះជាម្ចាស់ដល់ថ្នាក់មានបន្ទូលអំពីជំងឺ ហើយមានទាំងច្បាប់សម្រាប់សត្តឃាតហ្វូងចៀម និងហ្វូងគោ ។ល។ សត្វចៀម និងសត្វគោត្រូវបានបង្កើតមកដោយព្រះជាម្ចាស់ ហើយអ្នកគប្បីសម្លាប់វាទៅតាមរបៀបដែលព្រះជាម្ចាស់មានបន្ទូលប្រាប់ដល់អ្នក។ ប្រាកដណាស់ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមានហេតុផល។ ការប្រព្រឹត្តតាមអ្វីដែលព្រះជាម្ចាស់បញ្ជាមក គឺពិតជាត្រឹមត្រូវ ឥតសង្ស័យឡើយ ហើយច្បាស់ជាមានប្រយោជន៍ដល់មនុស្សផង។ មានទាំងពិធីបុណ្យ និងច្បាប់ដែលត្រូវកាន់តាម ដូចជាថ្ងៃសប្ប័ទ បុណ្យរំលង និងពិធីជាច្រើនទៀត ព្រោះព្រះជាម្ចាស់សុទ្ធតែមានបន្ទូលអំពីពិធី ទាំងអស់នេះ។ ចូរយើងក្រឡេកមើលបទបញ្ជាចុងក្រោយ បទបញ្ជាផ្សេងៗដូចជា ការដុតចង្កៀង ឆ្នាំទី៥០ សិទ្ធិលោះដី ការសច្ចាប្រណិធាន តង្វាយមួយភាគដប់ ។ល។ តើបទបញ្ជាទាំងនេះមានវិសាលគ្រប់ដណ្ដប់ទូលំទូលាយដែរឬទេ? រឿងទីមួយដែលត្រូវយកមកជជែកគឺ រឿងតង្វាយរបស់បណ្ដាជន។ បន្ទាប់មក មានបទបញ្ជាសម្រាប់អំពើចោរកម្ម និងការផ្ដល់សំណង ព្រមទាំងការកាន់តាមថ្ងៃសប្ប័ទ... ហើយសេចក្ដីលម្អិតគ្រប់យ៉ាងនៃជីវិតសុទ្ធតែមានការពាក់ព័ន្ធ។ មានន័យថា នៅពេលដែលព្រះជាម្ចាស់ចាប់ផ្ដើមកិច្ចការផ្លូវការនៃផែនការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ក៏បានកំណត់នូវបទបញ្ជាជាច្រើនដែលមនុស្សត្រូវអនុវត្តតាម។ បទបញ្ជាទាំងអស់នេះត្រូវបានធ្វើឡើង ដើម្បីអនុញ្ញាតឲ្យមនុស្សដឹកនាំជីវិតធម្មតារបស់មនុស្សនៅលើផែនដី ជាជីវិតមនុស្សធម្មតាម្នាក់ ដែលមិនអាចផ្ដាច់ចេញឆ្ងាយពីព្រះជាម្ចាស់ និងការដឹកនាំរបស់ទ្រង់បាន។ ដំបូង ព្រះជាម្ចាស់មានបន្ទូលប្រាប់មនុស្សអំពីរបៀបសាងសង់អាសនា និងរបៀបតម្លើងអាសនា។ បន្ទាប់មក ទ្រង់មានបន្ទូលប្រាប់មនុស្សអំពីរបៀបថ្វាយតង្វាយ និងបានបង្កើតរបៀបដែលមនុស្សត្រូវរស់នៅ ពោលគឺអ្វីដែលគេត្រូវយកចិត្តទុកដាក់នៅក្នុងជីវិត អ្វីដែលគេត្រូវប្រកាន់ខ្ជាប់ និងអ្វីដែលគេគួរ ឬមិនគួរធ្វើ។ អ្វីដែលព្រះជាម្ចាស់កំណត់ទុកសម្រាប់មនុស្ស រួមបញ្ចូលនូវអ្វីៗគ្រប់យ៉ាង ហើយតាមរយៈទំនៀមទម្លាប់ បទបញ្ជា និងគោលការណ៍ទាំងអស់នេះ ទ្រង់បានកំណត់បទដ្ឋាននៃអកប្បកិរិយារបស់មនុស្ស ដឹកនាំជីវិតពួកគេ ដឹកនាំឲ្យពួកគេឲ្យស្គាល់អំពីក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ដឹកនាំពួកគេឲ្យចូលមកចំពោះអាសនារបស់ព្រះជាម្ចាស់ ដឹកនាំពួកគេក្នុងការរស់នៅ ក្នុងចំណោមរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្ស រួមមានសណ្ដាប់ធ្នាប់ និយ័តភាព និងមជ្ឈន្តិកភាព។ ដំបូង ព្រះជាម្ចាស់ប្រើបទបញ្ជា និងគោលការណ៍សាមញ្ញទាំងអស់នេះ មកដាក់កំហិតលើមនុស្ស ដើម្បីឲ្យមនុស្សនៅលើផែនដី មានជីវិតនៃការថ្វាយបង្គំព្រះជាម្ចាស់តាមធម្មតា និងមានជីវិតរស់នៅជាមនុស្សធម្មតា នោះហើយគឺជាខ្លឹមសារជាក់លាក់នៃការចាប់ផ្ដើមផែនការគ្រប់គ្រង រយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់។ បទបញ្ជា និងច្បាប់ទាំងនេះ គ្របដណ្ដប់ខ្លឹមសារទូលំទូលាយណាស់ វាជាបញត្តិជាក់លាក់នៃការណែនាំរបស់ព្រះជាម្ចាស់ ចំពោះមនុស្សជាតិ ក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយមនុស្សដែលបានបានមកចំពោះយុគសម័យនៃក្រឹត្យវិន័យ ត្រូវតែទទួលយក និងស្ដាប់តាមបញ្ញត្តិទាំងនេះ ហើយបញ្ញត្តិទាំងនេះ គឺជាការកត់ត្រាអំពីកិច្ចការដែលព្រះជាម្ចាស់បានធ្វើក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយក៏ជាភ័ស្តុតាងពិតស្ដីអំពីភាពជាអ្នកដឹកនាំ និងការណែនាំរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិទាំងអស់គ្នាដែរ។
មនុស្សជាតិមិនអាចផ្ដាច់ចេញពីការបង្រៀន និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ជារៀងរហូត
តាមរយៈបទបញ្ជាទាំងនេះ យើងមើលឃើញថា ឥរិយាបទដែលព្រះជាម្ចាស់ មានចំពោះកិច្ចការរបស់ទ្រង់ ចំពោះការគ្រប់គ្រងរបស់ទ្រង់ និងចំពោះមនុស្សជាតិ គឺប្រាកដប្រជា ប្រយ័ត្នប្រយែង ម៉ឺងម៉ាត់ និងមានទំនួលខុសត្រូវ។ ព្រះអង្គធ្វើកិច្ចការដែលព្រះអង្គត្រូវធ្វើក្នុងចំណោមមនុស្សជាតិ ស្របតាមជំហានរបស់ទ្រង់ ដោយគ្មានភាពទីទៃពីគ្នាសូម្បីតែបន្តិច ដោយថ្លែងនូវព្រះបន្ទូល ដែលទ្រង់ត្រូវថ្លែងប្រាប់មនុស្សជាតិដោយគ្មានខុស ឬការភ្លេចភ្លាំងសូម្បីបន្តិច ដោយអនុញ្ញាតឲ្យមនុស្សមើលឃើញថា គេមិនអាចដាច់ចេញពីភាពជាអ្នកដឹកនាំរបស់ព្រះជាម្ចាស់បានឡើយ និងបង្ហាញ ឲ្យគេឃើញថា គ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ និងមានបន្ទូលទៅមនុស្សជាតិ ពិតជាសំខាន់យ៉ាងណា។ កាលដើមដំបូងបង្អស់ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ទោះបីជាមនុស្សនឹងទៅជាយ៉ាងណា ក៏ព្រះជាម្ចាស់នៅតែធ្វើកិច្ចការទាំងអស់នេះដដែលដែរ។ ចំពោះព្រះជាម្ចាស់ គំនិតដែលមនុស្សមានចំពោះព្រះជាម្ចាស់ លោកិយ និងមនុស្សជាតិក្នុងយុគសម័យនោះ គឺពិបាកយល់ និងស្មុគស្មាញ ហើយទោះបីជាពួកគេមានគំនិត និងចេតនាប្រកបដោយមនសិការ ក៏ពួកគេទាំងអស់គ្នាមិនយល់ច្បាស់ និងមិនត្រឹមត្រូវដែរ ហេតុនេះហើយទើបមនុស្សជាតិមិនអាចកាត់ផ្ដាច់ ចេញពីការបង្រៀន និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់សម្រាប់ពួកគេបានឡើយ។ មនុស្សដំបូងបង្អស់មិនដឹងអ្វីទេ ដូច្នេះទើបព្រះជាម្ចាស់ត្រូវចាប់ផ្ដើមបង្រៀនមនុស្ស ចាប់តាំងពីគោលការណ៍សាមញ្ញ និងងាយៗបំផុតសម្រាប់ការចិញ្ចឹមជីវិត និងបទបញ្ជានានាសម្រាប់ការរស់នៅ ដោយបញ្ជ្រាបឲ្យគេយល់អំពីសេចក្ដីទាំងនេះក្នុងចិត្តរបស់គេបន្តិចម្ដងៗ ហើយប្រទានឲ្យមនុស្សនូវការយល់ដឹងសន្សឹមៗអំពីព្រះជាម្ចាស់ ប្រទានឲ្យគេមានការដឹងគុណ និងយល់ដឹងអំពីភាពជាអ្នកដឹកនាំរបស់ព្រះជាម្ចាស់សន្សឹមៗ និងប្រទានឲ្យគេនូវទស្សនទានជាមូលដ្ឋានអំពីសម្ព័ន្ធភាពរវាងមនុស្ស និងព្រះជាម្ចាស់ តាមរយៈបទបញ្ជាទាំងនេះ និងតាមរយៈច្បាប់ដែលសុទ្ធតែជាព្រះបន្ទូល។ ទាល់តែសម្រេចបានលទ្ធផលនេះ ទើបព្រះជាម្ចាស់អាចធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើនៅពេលក្រោយបន្តិច ម្ដងៗ ហេតុនេះហើយបទបញ្ជាទាំងអស់នេះ និងកិច្ចការដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ គឺជាទ្រនាប់នៃកិច្ចការសង្គ្រោះមនុស្សជាតិរបស់ទ្រង់ ហើយជាដំណាក់កាលទីមួយនៃកិច្ចការនៅក្នុងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ មុនកិច្ចការក្នុងយុគសម័យនៃក្រឹត្យវិន័យ ទោះបីជាព្រះជាម្ចាស់មានបន្ទូលទៅកាន់អ័ដាម អេវ៉ា និងកូនចៅរបស់ពួកគេ ក៏សេចក្ដីបង្គាប់ និងការបង្រៀនទាំងនេះគ្មានមានលក្ខណៈជាប្រព័ន្ធ ឬជាក់លាក់ ដូចជាត្រូវបានបញ្ចេញមកម្ដងមួយៗ ប្រាប់ដល់មនុស្ស និងមិនត្រូវបានកត់ត្រាទុក ក៏មិនក្លាយជាបទបញ្ជាដែរ។ នោះមកពី នៅវេលានោះ ផែនការរបស់ព្រះជាម្ចាស់មិនទាន់សម្រេចបានច្រើនម្ល៉ឹងទេ ទាល់តែពេលដែលព្រះជាម្ចាស់បានដឹកនាំមនុស្សមកដល់ដំណាក់កាលនេះ ទើបព្រះអង្គអាចចាប់ផ្ដើមថ្លែងពីបទបញ្ជាក្នុងយុគសម័យនៃក្រឹត្យវិន័យទាំងអស់នេះ ហើយចាប់ផ្ដើមធ្វើឲ្យមនុស្សអនុវត្តសេចក្ដីទាំងនេះ។ ទំនៀមទម្លាប់ និងបទបញ្ជាដ៏សាមញ្ញទាំងអស់នេះបង្ហាញឲ្យមនុស្សមើលឃើញជំហាននៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ក៏ត្រូវបានបើកសម្ដែងក្នុងផែនការគ្រប់គ្រងរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់ជ្រាបពីខ្លឹមសារ និងមធ្យោបាយដែលទ្រង់ត្រូវប្រើសម្រាប់ចាប់ផ្ដើម ជ្រាបពីមធ្យោបាយសម្រាប់ប្រើដើម្បីបន្ត និងជ្រាបពីមធ្យោបាយដែលទ្រង់ត្រូវប្រើសម្រាប់បញ្ចប់ ដើម្បីឲ្យទ្រង់អាចទទួលបានមនុស្សមួយក្រុម ជាមនុស្សដែលធ្វើបន្ទាល់ពីទ្រង់ និងឲ្យទ្រង់អាចទទួលបានមនុស្សមួយក្រុម ជាមនុស្សដែលមានគំនិតដូចព្រះអង្គ។ ទ្រង់ជ្រាបពីអ្វីដែលមាននៅក្នុងមនុស្ស និងជ្រាបពីអ្វីដែលមនុស្សគ្មាន។ ទ្រង់ជ្រាបអំពីអ្វីដែលទ្រង់ត្រូវប្រទាន និងជ្រាបពីរបៀបដែលទ្រង់គួរដឹកនាំមនុស្ស ហើយទ្រង់ក៏ជ្រាបពីអ្វីដែលមនុស្សគួរ ឬមិនគួរធ្វើដែរ។ មនុស្សប្រៀបបានទៅនឹងអាយ៉ង៖ ទោះបីជាគេពុំមានការយល់ដឹងអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក៏គេពុំអាចជួយអ្វីបានដែរ ប៉ុន្តែ មានតែត្រូវបានដឹកនាំដោយកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ម្ដងមួយ ជំហានៗ រហូតមកទល់សព្វថ្ងៃ។ នៅក្នុងព្រះទ័យរបស់ព្រះជាម្ចាស់ គ្មានទេភាពស្រពេចស្រពិល ទាក់ទងនឹងអ្វីដែលទ្រង់ត្រូវធ្វើទេ នៅក្នុងព្រះទ័យរបស់ទ្រង់ គឺមានផែនការច្បាស់លាស់ និងរស់រវើក ហើយទ្រង់ក៏បានអនុវត្តនូវកិច្ចការដែលទ្រង់ផ្ទាល់ព្រះអង្គសព្វព្រះហឫទ័យចង់ធ្វើ ស្របតាមជំហាន និងផែនការរបស់ទ្រង់ ដោយវិវត្តន៍ពីកិច្ចការមិនសូវសំខាន់ ឲ្យក្លាយទៅជាសំខាន់វិញ។ ទោះបីជាទ្រង់មិនបង្ហាញប្រាប់អំពីកិច្ចការដែលទ្រង់ត្រូវធ្វើនៅពេលក្រោយ ក៏កិច្ចការបន្ទាប់របស់ទ្រង់នៅតែបន្តត្រូវបានអនុវត្ត និងវិវត្តន៍យ៉ាងពិតប្រាកដតាមផែនការរបស់ទ្រង់ ដែលនោះគឺការបង្ហាញឲ្យដឹងអំពីកម្មសិទ្ធិ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ហើយក៏ជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ។ ទោះបីជាព្រះអង្គកំពុងធ្វើការនៅក្នុងដំណាក់កាលណាមួយក៏ដោយ នៅក្នុងផែនការគ្រប់គ្រងរបស់ព្រះអង្គ ក៏និស្ស័យ និងសារជាតិរបស់ទ្រង់នៅតែតំណាងឲ្យព្រះអង្គផ្ទាល់ដដែលដែរ។ នេះជាការពិតបំផុត។ ទោះបីជាស្ថិតក្នុងយុគសម័យអ្វី ឬស្ថិតក្នុងដំណាក់កាលនៃកិច្ចការណាក៏ដោយ ក៏មានរឿងជាច្រើនមិនដែលប្រែប្រួលឡើយ៖ ដូចជាប្រភេទមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យ ប្រភេទមនុស្សដែលព្រះជាម្ចាស់ស្អប់ និស្ស័យរបស់ទ្រង់ ព្រមទាំងកម្មសិទ្ធិគ្រប់យ៉ាង និងលក្ខណៈរបស់ទ្រង់។ ទោះបីជាបទបញ្ជា និងគោលការណ៍ដែលព្រះជាម្ចាស់បង្កើតឡើង ក្នុងកិច្ចការនាយុគសម័យនៃក្រឹត្យវិន័យ ហាក់មើលទៅសាមញ្ញ និងងាយៗចំពោះមនុស្សសម័យបច្ចុប្បន្ន ហើយទោះជាសេចក្ដីទាំងនេះងាយយល់ និងងាយសម្រេចបាន ក៏នៅក្នុងសេចក្ដីទាំងនេះ មានព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងនៅមាននិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងមានកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ផង។ ដ្បិតនៅក្នុងបទបញ្ជាដែលមើលពីក្រៅឃើញថា សាមញ្ញនេះ បានស្ដែងចេញឲ្យឃើញនូវទំនួលខុសត្រូវ និងការយកព្រះទ័យទុកដាក់ដែលព្រះជាម្ចាស់មានសម្រាប់មនុស្សជាតិ ព្រមទាំងសារជាតិល្អផ្ដាច់គេនៃព្រះតម្រិះរបស់ទ្រង់ ទាំងអនុញ្ញាតឲ្យមនុស្សទទួលស្គាល់ជាប្រាកដថា ព្រះជាម្ចាស់គ្រប់គ្រងលើរបស់សព្វសារពើទាំងអស់ ហើយរបស់សព្វសារពើទាំងអស់ក៏ត្រូវបានគ្រប់គ្រងដោយព្រះហស្តរបស់ទ្រង់ដែរ។ មិនថាមនុស្សជាតិមានចំណេះដឹងស្ទាត់យ៉ាងណា ឬមានទ្រឹស្ដី ឬយល់ពីអាថ៌កំបាំងច្រើនប៉ុនណាចំពោះព្រះជាម្ចាស់នោះទេ ក៏គ្មានសេចក្ដីណាក្នុងចំណោមសេចក្ដីទាំងនេះ អាចមកជំនួសការផ្គត់ផ្គង់ និងការដឹកនាំរបស់ ទ្រង់សម្រាប់មនុស្សជាតិដែរ មនុស្សមិនអាចនៅដាច់ឆ្ងាយពីការដឹកនាំ និងកិច្ចការរបស់ព្រះជាម្ចាស់ ផ្ទាល់ព្រះអង្គជារៀងរហូត។ នេះហើយជាសម្ពន្ធភាពបេះមិនចេញរវាងមនុស្ស និងព្រះជាម្ចាស់។ គោលបំណងរបស់ព្រះជាម្ចាស់ គឺដឹកនាំមនុស្សទៅកាន់អនាគតដ៏ស្រស់ត្រកាលមួយ ទោះបីជាព្រះជាម្ចាស់ប្រទានឲ្យអ្នកនូវសេចក្ដីបង្គាប់មួយ ឬបទបញ្ជាមួយ ឬប្រទានសេចក្ដីពិតសម្រាប់ឲ្យអ្នកយល់អំពីបំណងព្រះហឫទ័យរបស់ទ្រង់ ហើយទោះបីជាទ្រង់ធ្វើអ្វីក៏ដោយ។ ព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង និងកិច្ចការដែលទ្រង់ធ្វើ គឺសុទ្ធតែជាការបង្ហាញឲ្យឃើញអំពីចំណុចមួយនៃសារជាតិរបស់ទ្រង់ ហើយជាការបង្ហាញឲ្យឃើញអំពីចំណុចមួយនៃនិស្ស័យរបស់ទ្រង់ និងព្រះប្រាជ្ញាញាណរបស់ទ្រង់ដែរ។ ទាំងអស់នេះគឺសុទ្ធតែជាជំហានសំខាន់ៗនៃផែនការគ្រប់គ្រងរបស់ទ្រង់។ រឿងនេះមិនត្រូវមើលរំលងឡើយ! បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មាននៅក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។ ព្រះជាម្ចាស់មិនខ្លាចការសង្កេតខុសមនុស្សឡើយ ហើយទ្រង់ក៏មិនខ្លាចរអានឹងសញ្ញាណ ឬតម្រិះណាមួយដែលមនុស្សមានចំពោះទ្រង់នោះដែរ។ ទ្រង់គ្រាន់តែធ្វើកិច្ចការរបស់ទ្រង់ ហើយបន្តការគ្រប់គ្រងរបស់ទ្រង់ ស្របតាមផែនការគ្រប់គ្រងរបស់ទ្រង់ដោយគ្មានការបង្ខិតបង្ខំពីមនុស្ស ពីបញ្ហា ឬគោលបំណងណានោះឡើយ។
ល្អណាស់។ ថ្ងៃនេះ សូមបញ្ចប់ត្រឹមហ្នឹងចុះ។ ជួបគ្នាលើកក្រោយ!
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៣