ឧបសម្ព័ន្ធ៖ ជំពូកទី ២

នៅពេលដែលមនុស្សសង្កេតមើលព្រះដ៏ជាក់ស្ដែង នៅពេលដែលពួកគេរស់នៅដោយផ្ទាល់ជាមួយ ដើរទន្ទឹមគ្នាជាមួយ និងរស់នៅជាមួយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ នោះពួកគេទុកមួយឡែកនូវការចង់ដឹងចង់ឮដែលបាននៅក្នុងចិត្តរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំ។ ចំណេះដឹងអំពីព្រះជាម្ចាស់ដែលត្រូវបានមានបន្ទូលកាលពីមុន គឺគ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ។ ទោះបីជាមនុស្សមានចំណេះដឹងអំពីព្រះជាម្ចាស់ក៏ដោយ ក៏នៅមានមនិ្ទលសង្ស័យដែលបន្តមានជាច្រើននៅក្នុងចិត្តរបស់ពួកគេដែរ៖ តើព្រះជាម្ចាស់មកពីណា? តើព្រះជាម្ចាស់សោយអាហារទេ? តើព្រះជាម្ចាស់ខុសគ្នាយ៉ាងខ្លាំងពីមនុស្សសាមញ្ញឬ? ចំពោះព្រះជាម្ចាស់ តើការដោះស្រាយជាមួយមនុស្សទាំងអស់ ជារឿងងាយ និងគ្រាន់តែជាកិច្ចការធម្មតាបំផុតឬ? តើគ្រប់យ៉ាងដែលត្រូវបានមានបន្ទូលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ គឺជាអាថ៌កំបាំងនៃស្ថានសួគ៌ឬ? តើគ្រប់យ៉ាងដែលទ្រង់មានបន្ទូល ខ្ពស់ជាងអ្វីៗដែលភាវៈត្រូវបានបង្កើតមកទាំងអស់និយាយឬ? តើពន្លឺរះចេញពីព្រះនេត្ររបស់ព្រះជាម្ចាស់ឬ? ។ល។... ទាំងអស់នេះគឺជាអ្វីដែលសញ្ញាណរបស់មនុស្សអាចធ្វើបាន។ អ្វីៗទាំងនេះ គឺជាអ្វីដែលអ្នករាល់គ្នាគួរតែយល់ និងចូលទៅក្នុង មុនអ្វីៗផ្សេងទៀតទាំងអស់។ នៅក្នុងសញ្ញាណរបស់មនុស្ស ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស គឺនៅតែជាព្រះដ៏ស្រពិចស្រពិល។ ប្រសិនបើមិនមែនតាមរយៈចំណេះដឹងជាក់ស្ដែងទេ នោះមនុស្សនឹងមិនអាចយល់ពីខ្ញុំឡើយ ហើយនឹងមិនដែលសង្កេតមើលទង្វើរបស់ខ្ញុំនៅក្នុងបទពិសោធន៍របស់ពួកគេឡើយ។ វាគ្រាន់តែដោយសារតែខ្ញុំបានក្លាយជាសាច់ឈាមប៉ុណ្ណោះ ទើបមនុស្ស «មិនអាចយល់» ពីបំណងព្រះហឫទ័យរបស់ខ្ញុំ។ ប្រសិនបើខ្ញុំមិនបានត្រឡប់ជាសាច់ឈាមទេ ហើយនៅតែនៅលើស្ថានសួគ៌ នៅតែនៅក្នុងពិភពខាងវិញ្ញាណ នោះមនុស្សនឹង «ស្គាល់» ខ្ញុំ។ ពួកគេនឹងឱនក្បាល និងថ្វាយបង្គំខ្ញុំ ហើយនិយាយអំពី «ចំណេះដឹង» របស់ពួកគេអំពីខ្ញុំតាមរយៈបទពិសោធន៍របស់ពួកគេ ប៉ុន្តែ តើចំណេះដឹងបែបនេះមានប្រយោជន៍អ្វី? តើអ្វីគឺជាគុណតម្លៃរបស់វា ដែលជាចំណុចមួយនៃការអះអាង? តើចំណេះដឹងដែលមកពីសញ្ញាណរបស់មនុស្សពិតប្រាកដឬទេ? ខ្ញុំមិនចង់បានចំណេះដឹងនៃខួរក្បាលរបស់មនុស្សឡើយ ខ្ញុំចង់បានចំណេះដឹងដ៏ជាក់ស្ដែង។

បំណងព្រះហឫទ័យរបស់ខ្ញុំ ត្រូវបានបើកសម្ដែងក្នុងចំណោមអ្នករាល់គ្នាគ្រប់ពេលវេលា ហើយគ្រប់ពេលវេលាគឺមានការស្រាយបំភ្លឺ និងការបំភ្លឺរបស់ខ្ញុំ។ នៅពេលដែលខ្ញុំធ្វើសកម្មភាពដោយផ្ទាល់នៅក្នុងភាពជាព្រះ នោះវាមិនត្រូវបានចម្រោះតាមរយៈខួរក្បាលឡើយ ហើយគ្មានការចាំបាច់ដើម្បីបន្ថែម «គ្រឿងផ្សំ» ឡើយ វាគឺជាអំពើដ៏ផ្ទាល់មួយរបស់ភាពជាព្រះ។ តើមនុស្សអាចធ្វើអ្វីបាន? តើគ្រប់យ៉ាងចាប់តាំងពីសម័យកាលនៃការបង្កើតរហូតមកដល់បច្ចុប្បន្ន មិនត្រូវបានខ្ញុំអនុវត្តទេឬ? នៅក្នុងអតីតកាល ខ្ញុំបានមានបន្ទូលអំពីព្រះវិញ្ញាណដ៏មានកម្លាំងខ្លាំងឡើងប្រាំពីរដង ប៉ុន្តែគ្មាននរណាម្នាក់អាចយល់ពីសារជាតិរបស់ព្រះវិញ្ញាណនោះឡើយ សូម្បីតែនៅពេលដែលពួកគេដឹងពីព្រះវិញ្ញាណនោះក៏ដោយ ក៏ពួកគេមិនអាចមានការយល់ដឹងដ៏ពេញលេញដែរ។ នៅពេលដែលខ្ញុំធ្វើកិច្ចការនៅក្នុងភាពជាមនុស្ស ដែលត្រូវបានគ្រប់គ្រងដោយភាពជាព្រះ ដោយសារតែកិច្ចការនេះត្រូវបានអនុវត្តនៅក្នុងកាលៈទេសៈដែលមនុស្សជឿថាខ្លួនមិនមែនហួសវិស័យឡើយ ប៉ុន្តែធម្មតា នោះវាត្រូវបានសំដៅលើកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលខ្ញុំធ្វើកិច្ចការដោយផ្ទាល់នៅក្នុងភាពជាព្រះ ដោយសារតែខ្ញុំមិនត្រូវបានដាក់កំហិតដោយសញ្ញាណរបស់មនុស្ស និងដោយសារតែខ្ញុំមិនមែនជាកម្មវត្ថុនៃការកំណត់របស់ «ភាពហួសវិស័យ» ខណៈពេលដែលវាមាននៅក្នុងសញ្ញាណរបស់ពួកគេ នោះកិច្ចការនេះមានឥទ្ធិពលភ្លាមៗ។ កិច្ចការនេះសំដៅចំចំណុចសំខាន់នៃបញ្ហា ហើយសំដៅចំចំណុច។ ជាលទ្ធផល ជំហាននៃកិច្ចការនេះ គឺកាន់តែបរិសុទ្ធ។ វាលឿនទ្វេដង ការយល់របស់មនុស្សបង្កើនល្បឿន ហើយព្រះបន្ទូលរបស់ខ្ញុំកើនឡើង ដោយបណ្ដាលឱ្យមនុស្សប្រញាប់ប្រញាល់តាមឱ្យទាន់។ ដោយសារតែឥទ្ធិពលខុសគ្នា ដោយសារតែមធ្យោបាយ ធម្មជាតិ និងខ្លឹមសារនៃកិច្ចការរបស់ខ្ញុំមិនដូចគ្នា ហើយជាងនេះទៅទៀត ដោយសារតែខ្ញុំបានចាប់ផ្ដើមជាផ្លូវការនៅក្នុងសាច់ឈាម ជាលទ្ធផល ជំហាននៃកិច្ចការនេះ គឺត្រូវបានសំដៅលើ «កិច្ចការនៃព្រះវិញ្ញាណដ៏មានកម្លាំងខ្លាំងឡើងប្រាំពីរដង»។ វាមិនមែនជាអ្វីមួយដែលអរូបីឡើយ។ ការធ្វើតាមការវិវត្តនៅក្នុងមធ្យោបាយដែលខ្ញុំធ្វើកិច្ចការនៅក្នុងអ្នករាល់គ្នា ហើយការធ្វើតាមការមកដល់នៃនគរព្រះ នោះព្រះវិញ្ញាណដ៏មានកម្លាំងខ្លាំងឡើងប្រាំពីរដងចាប់ផ្ដើមធ្វើកិច្ចការ ហើយកិច្ចការលូតលាស់ជាលំដាប់ កាន់តែជ្រៅ និងកាន់តែខ្លាំងក្លា។ នៅពេលដែលមនុស្សទាំងអស់សង្កេតមើលព្រះជាម្ចាស់ ហើយពួកគេទាំងអស់ឃើញថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គឺនៅក្នុងចំណោមមនុស្ស នោះសារៈសំខាន់ដ៏ពេញលេញនៃការយកកំណើតជាមនុស្សរបស់ខ្ញុំ ក៏ត្រូវបានធ្វើឱ្យច្បាស់។ មិនចាំបាច់សង្ខេបឱ្យខ្លីឡើយ គឺមនុស្សដឹងរឿងនេះដោយធម្មជាតិ។

ការពិចារណាទៅលើទិដ្ឋភាពជាច្រើន ដូចជាវិធីសាស្ត្រដែលខ្ញុំធ្វើកិច្ចការ ជំហាននៃកិច្ចការរបស់ខ្ញុំ សំនៀងនៃព្រះបន្ទូលរបស់ខ្ញុំនៅបច្ចុប្បន្ននេះ ។ល។ ពេលនេះ មានតែអ្វីដែលចេញពីព្រះឱស្ឋរបស់ខ្ញុំប៉ុណ្ណោះដែលជា «ព្រះសូរសៀងនៃព្រះវិញ្ញាណទាំងប្រាំពីរ» នៅក្នុងញាណដ៏ពិត។ ទោះបីជាខ្ញុំបានមានបន្ទូលនៅក្នុងអតីតកាលក៏ដោយ ក៏នោះស្ថិតក្នុងអំឡុងពេលជំហាននៃការកសាងក្រុមជំនុំដែរ។ វាដូចទៅនឹងបុព្វកថា និងមាតិកានៅក្នុងរឿងប្រលោមលោកមួយអ៊ីចឹង។ វាគ្មានសារជាតិឡើយ។ មានតែព្រះសូរសៀងនៃបច្ចុប្បន្នប៉ុណ្ណោះ ដែលអាចត្រូវបានហៅថា ជាព្រះសូរសៀងនៃព្រះវិញ្ញាញទាំងប្រាំពីរ ពាក់ព័ន្ធនឹងសារជាតិរបស់ព្រះសូរសៀងនោះ។ «ព្រះសូរសៀងនៃព្រះវិញ្ញាណទាំងប្រាំពីរ» សំដៅលើព្រះសូរសៀងដែលចេញពីបល្ល័ង្ក មានន័យថា ព្រះសូរសៀងនោះត្រូវបានថ្លែងដោយផ្ទាល់នៅក្នុងភាពជាព្រះ។ ពេលដែលព្រះសូរសៀងរបស់ខ្ញុំបានត្រឡប់ទៅបើកសម្ដែងអាថ៌កំបាំងនៃស្ថានសួគ៌ គឺជាពេលដែលខ្ញុំបានមានបន្ទូលដោយផ្ទាល់នៅក្នុងភាពជាព្រះ។ ម៉្យាងទៀត ដោយមិនមានការដាក់កំហិតដោយភាពជាមនុស្ស នោះខ្ញុំបើកសម្ដែងដោយផ្ទាល់នូវអាថ៌កំបាំងទាំងអស់ និងកាលៈទេសៈនៃពិភពខាងវិញ្ញាណទាំងអស់។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលថា កាលពីមុនខ្ញុំគឺជាកម្មវត្ថុនៃការកំណត់របស់ភាពជាមនុស្ស? ការណ៍នេះតម្រូវឱ្យមានការពន្យល់។ នៅក្នុងភ្នែករបស់មនុស្ស គ្មាននរណាម្នាក់អាចបើកសម្ដែងអាថ៌កំបាំងរបស់ស្ថានសួគ៌បានឡើយ។ ប្រសិនបើមិនមែនព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ នោះគ្មាននរណាម្នាក់នៅលើផែនដីអាចស្គាល់ពីអាថ៌កំបាំងទាំងនេះឡើយ។ ដូច្នេះ ខ្ញុំថ្លែងចេញអំពីសញ្ញាណរបស់មនុស្ស ហើយមានបន្ទូលថា មូលហេតុដែលខ្ញុំមិនបើកសម្ដែងអាថ៌កំបាំងណាមួយនៅក្នុងអតីតកាល គឺដោយសារតែខ្ញុំគឺជាកម្មវត្ថុនៃការកំណត់របស់ភាពជាមនុស្ស។ ទោះបីជាយ៉ាងណាក៏ដោយ កាន់តែជាក់លាក់ជាងនេះនោះគឺ នេះមិនមែនជាបញ្ហាឡើយ៖ ខ្លឹមសារនៃព្រះបន្ទូលរបស់ខ្ញុំ គឺខុសគ្នា ខណៈពេលដែលកិច្ចការរបស់ខ្ញុំខុសគ្នា ដូច្នេះហើយ នៅពេលដែលខ្ញុំបានចាប់ផ្ដើមបំពេញព័ន្ធកិច្ចរបស់ខ្ញុំនៅក្នុងភាពជាព្រះ នោះខ្ញុំបានបើកសម្ដែងអាថ៌កំបាំង។ នៅក្នុងអតីតកាល ខ្ញុំត្រូវតែធ្វើកិច្ចការនៅក្នុងកាលៈទេសៈដែលមនុស្សទាំងអស់យល់ថា ជារឿងធម្មតា ហើយព្រះបន្ទូលដែលខ្ញុំបានមានបន្ទូល គឺអាចសម្រេចបាននៅក្នុងសញ្ញាណរបស់មនុស្ស។ នៅពេលដែលខ្ញុំបានចាប់ផ្ដើមបើកសម្ដែងអាថ៌កំបាំង នោះគ្មានអាថ៌កំបាំងណាមួយក្នុងចំណោមអាថ៌កំបាំងទាំងនេះ អាចទទួលបានដោយសញ្ញាណរបស់មនុស្សឡើយ។ អាថ៌កំបាំងនេះ មិនដូចជាការគិតរបស់មនុស្សឡើយ។ ដូច្នេះ ខ្ញុំបានចាប់ផ្ដើមជាផ្លូវការដើម្បីត្រឡប់ទៅមានបន្ទូលក្នុងភាពជាព្រះ ហើយទាំងនេះគឺជាព្រះសូរសៀងនៃព្រះវិញ្ញាណទាំងប្រាំពីរនៅក្នុងញាណដ៏ពិត។ ទោះបីជាព្រះបន្ទូលនៃអតីតកាល គឺជាព្រះសូរសៀងមកពីបល្ល័ង្កក៏ដោយ ក៏ព្រះបន្ទូលនោះត្រូវបានមានបន្ទូលដោយផ្អែកលើអ្វីដែលអាចទទួលបានដោយមនុស្សដែរ ដូច្នេះហើយ ព្រះបន្ទូលនោះមិនត្រូវបានថ្លែងដោយផ្ទាល់នៅក្នុងភាពជាព្រះឡើយ។ ជាលទ្ធផល ព្រះបន្ទូលនោះមិនមែនជាព្រះសូរសៀងនៃព្រះវិញ្ញាណទាំងប្រាំពីរនៅក្នុងញាណដ៏ពិតឡើយ។

ខាង​ដើម៖ ជំពូកទី ១១

បន្ទាប់៖ ជំពូកទី ១២

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ