ជំពូកទី ១១

ចំពោះភ្នែកទទេរបស់មនុស្ស ទំនងជាមើលមិនឃើញការផ្លាស់ប្ដូរនៅក្នុងព្រះសូរសៀងរបស់ព្រះជាម្ចាស់នៅក្នុងអំឡុងពេលនេះនោះទេ នេះដោយសារតែមនុស្សគ្មានសមត្ថភាពយល់ពីច្បាប់ដែលព្រះជាម្ចាស់មានព្រះបន្ទូល ហើយមិនយល់ពីបរិបទនៃព្រះបន្ទូលរបស់ទ្រង់។ បន្ទាប់ពីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សមិនជឿថាមានអាថ៌កំបាំងថ្មីផ្សេងទៀតនៅក្នុងព្រះបន្ទូលទាំងនេះនោះទេ ម្ល៉ោះហើយ ពួកគេគ្មានសមត្ថភាពក្នុងការដឹកនាំជីវិតដែលស្រស់ស្រាយលើសពីធម្មតានោះទេ ហើយបែរជារស់នៅក្នុងជីវិតដែលអាប់អួ និងមិនរស់រវើកទៅវិញ។ ប៉ុន្តែ នៅក្នុងព្រះសូរសៀងរបស់ព្រះជាម្ចាស់ យើងឃើញថា មានអត្ថន័យស៊ីជម្រៅមួយកម្រិតទៀត ដែលមនុស្សមិនអាចវាស់ស្ទង់បាន ព្រមទាំងមិនអាចទៅដល់ថែមទៀត។ សព្វថ្ងៃនេះ ចំពោះមនុស្សដែលមានសំណាងល្អគ្រប់គ្រាន់ ដោយបានអានព្រះបន្ទូលទាំងនោះរបស់ទ្រង់ គឺជាព្រះពរដ៏អស្ចារ្យបំផុត។ បើគ្មាននរណាម្នាក់បានអានព្រះបន្ទូលទាំងនេះទេ មនុស្សនឹងនៅតែក្រអឺតក្រទម រាប់ខ្លួនឯងជាសុចរិត មិនស្គាល់ខ្លួនឯង និងមិនដឹងថាខ្លួនឯងបរាជ័យប៉ុន្មានដងមកហើយ ជារៀងរហូត។ បន្ទាប់ពីអានព្រះបន្ទូលដ៏ជ្រាលជ្រៅដែលមិនអាចវាស់ស្ទង់បានរបស់ព្រះជាម្ចាស់ មនុស្សលួចកោតសរសើរព្រះបន្ទូលទាំងនោះ ហើយមានការដាក់ទោសពិតប្រាកដនៅក្នុងដួងចិត្តរបស់ពួកគេ ដែលមិនត្រូវបានធ្វើឱ្យខូចដោយភាពក្លែងក្លាយ ឯដួងចិត្តរបស់ពួកគេក៏ក្លាយជារបស់ពិត មិនមែនជារបស់ក្លែងក្លាយទេ។ នេះជាអ្វីដែលកើតឡើងពិតប្រាកដនៅក្នុងដួងចិត្តរបស់មនុស្ស។ គ្រប់គ្នាមានរឿងផ្ទាល់ខ្លួននៅក្នុងដួងចិត្តរបស់ពួកគេ។ វាប្រៀបដូចជាពួកគេកំពុងនិយាយទៅកាន់ខ្លួនឯងថា៖ «ទំនងណាស់ថា រឿងនេះត្រូវបានព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមានព្រះបន្ទូល បើមិនមែនព្រះជាម្ចាស់ទេ តើមានអ្នកណាអាចនិយាយពាក្យទាំងនេះបានទៅ? ហេតុអ្វីបានជាខ្ញុំមិនអាចនិយាយពាក្យទាំងនេះបាន? ហេតុអ្វីបានជាខ្ញុំគ្មានសមត្ថភាពអាចធ្វើកិច្ចការបែបនេះបាន? វាទំនងជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សគឺជាព្រះពិតប្រាកដ ដូចដែលព្រះជាម្ចាស់មានព្រះបន្ទូលមែន និងជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ! ខ្ញុំនឹងគ្មានមន្ទិលទៀតទេ។ បើមិនដូច្នេះទេ នៅពេលដែលព្រះហស្ដនៃព្រះជាម្ចាស់មកដល់ នោះវាអាចនឹងយឺតពេលក្នុងការស្ដាយក្រោយហើយ! ...» នេះជាអ្វីដែលមនុស្សភាគច្រើនគិតនៅក្នុងដួងចិត្តរបស់ពួកគេ។ វាពិតណាស់ថា ចាប់តាំងពីពេលដែលព្រះជាម្ចាស់ចាប់ផ្ដើមមានព្រះបន្ទូលរហូតមកដល់សព្វថ្ងៃនេះ មនុស្សទាំងអស់នឹងបែកបាក់គ្នាបើគ្មានការទ្រទ្រង់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាគេនិយាយថា កិច្ចការទាំងអស់នេះធ្វើឡើងដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ មិនមែនដោយមនុស្ស? បើសិនជាព្រះជាម្ចាស់មិនបានប្រើព្រះបន្ទូលដើម្បីទ្រទ្រង់ជីវិតរបស់ពួកជំនុំទេ នោះគ្រប់គ្នានឹងបាត់ខ្លួនគ្មានសល់ដានឡើយ។ តើនេះមិនមែនជាព្រះចេស្ដារបស់ព្រះជាម្ចាស់ទេឬ? តើនេះពិតជាវោហារកោសល្យរបស់មនុស្សមែនឬ? តើនេះជាទេព្យកោសល្យដ៏អស្ចារ្យរបស់មនុស្សមែនឬ? មិនមែនដាច់ខាត! បើគ្មានការវះកាត់ពិនិត្យទេ គ្មាននរណាម្នាក់ដឹងពីប្រភេទឈាមដែលរត់តាមសរសៃឈាមខ្មៅរបស់ពួកគេនោះទេ ពួកគេនឹងមិនដឹងថា តើពួកគេមានបេះដូងប៉ុន្មាន ឬខួរក្បាលប៉ុន្មាននោះឡើយ ហើយពួកគេទាំងអស់នឹងគិតថា ពួកគេស្គាល់ព្រះជាម្ចាស់។ តើពួកគេមិនដឹងទេឬថានៅតែមានការប្រឆាំងនៅក្នុងចំណេះដឹងរបស់ពួកគេ? គ្មានអ្វីគួរឱ្យឆ្ងល់ទេដែលព្រះជាម្ចាស់មានព្រះបន្ទូលថា «មនុស្សជាតិគ្រប់រូប គួរតែទទួលយកការត្រួតពិនិត្យមើលដោយព្រះវិញ្ញាណរបស់ខ្ញុំ គួរតែត្រួតពិនិត្យទង្វើ និងពាក្យសម្ដីគ្រប់ម៉ាត់របស់ខ្លួនឱ្យបានហ្មត់ចត់ ហើយជាងនេះទៅទៀត គួរតែសម្លឹងមើលអំពើដ៏ល្អអស្ចារ្យរបស់ខ្ញុំ»។ តាមរយៈនេះ គេអាចឃើញថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនគ្មានគោលបំណង និងគ្មានមូលដ្ឋាននោះទេ។ ព្រះជាម្ចាស់មិនដែលប្រព្រឹត្តចំពោះមនុស្សណាម្នាក់ដោយអយុត្តិធម៌នោះឡើយ។ សូម្បីតែយ៉ូប ទោះបីមានសេចក្ដីជំនឿយ៉ាងណាក៏ដោយ ក៏មិនត្រូវបានលើកទោសឱ្យដែរ ដោយគាត់ក៏ត្រូវបានវះកាត់ពិនិត្យ និងមិនទុកឱ្យមានកន្លែងលាក់បាំងភាពអាម៉ាស់របស់គាត់ឡើយ។ កុំថាឡើយមនុស្សសម័យបច្ចុប្បន្ន។ ដូច្នេះ ពេលនោះព្រះជាម្ចាស់ទ្រង់សួរភ្លាមៗថា៖ «តើអ្នករាល់គ្នាមានអារម្មណ៍យ៉ាងណានៅពេលនគរព្រះមកដល់ផែនដី?» សំណួរបស់ព្រះជាម្ចាស់មិនសូវសំខាន់ទេ ប៉ុន្តែវាធ្វើឱ្យមនុស្សស្ទាក់ស្ទើរថា៖ «តើយើងមានអារម្មណ៍ដូចម្តេច? យើងនៅតែមិនដឹងថា ពេលណានគរព្រះមកដល់ ដូច្នេះតើយើងអាចនិយាយពីអារម្មណ៍របស់យើងម្ដេចនឹងកើត? លើសពីនេះ យើងគ្មានតម្រុយទេ។ បើសិនជាខ្ញុំមានអារម្មណ៍អ្វីមួយ វាមុខជាអារម្មណ៍ 'ភ្ញាក់ផ្អើល' ហើយគ្មានអ្វីទៀតទេ»។ តាមពិត សំណួរនេះមិនមែនជាគោលបំណងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ អ្វីដែលសំខាន់ជាងគេ គឺប្រយោគមួយនេះ «នៅពេលដែលពួកកូនប្រុសរបស់ខ្ញុំ និងមនុស្សទាំងអស់ដើរជាជួរទាំងហ្វូងទៅកាន់បល្ល័ង្ករបស់ខ្ញុំ នោះខ្ញុំក៏ចាប់ផ្ដើមធ្វើការជំនុំជម្រះជាផ្លូវការនៅមុខរាជបល្ល័ង្កពណ៌សដ៏អស្ចារ្យ» វាសង្ខេបនូវការវិវឌ្ឍន៍នៃពិភពខាងវិញ្ញាណទាំងមូល។ គ្មាននរណាម្នាក់ដឹងពីអ្វីដែលព្រះជាម្ចាស់ចង់ធ្វើនៅក្នុងពិភពខាងវិញ្ញាណក្នុងអំឡុងពេលនេះទេ ហើយទាល់តែក្រោយពេលដែលព្រះជាម្ចាស់បញ្ចេញព្រះបន្ទូលទាំងនេះ ទើបមនុស្សមានការភ្ញាក់ខ្លួនបន្តិចបន្តួច។ ដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់មានច្រើនជំហ៊ានផ្សេងៗគ្នា នោះកិច្ចការរបស់ព្រះជាម្ចាស់ទូទាំងសកលលោកនេះក៏ផ្លាស់ប្ដូរដែរ។ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់សង្គ្រោះពួកកូនប្រុស និងរាស្ត្ររបស់ព្រះជាម្ចាស់ជាចម្បង និយាយឱ្យចំគឺថា ដោយត្រូវបានឃ្វាលដោយពួកទេវតា ពួកកូនប្រុសទាំងឡាយ និងរាស្ត្ររបស់ព្រះជាម្ចាស់ចាប់ផ្ដើមទទួលយកការដោះស្រាយ និងការបំបែក ពួកគេចាប់ផ្ដើមកម្ចាត់គំនិត និងសញ្ញាណរបស់ពួកគេជាផ្លូវការ ហើយលាចាកដានទាំងអស់នៃពិភពលោកនេះ។ និយាយម្យ៉ាងទៀតគឺថា «ការជំនុំជម្រះនៅមុខរាជបល្ល័ង្កពណ៌សដ៏អស្ចារ្យ» ដែលព្រះជាម្ចាស់មានព្រះបន្ទូល ចាប់ផ្ដើមជាផ្លូវការហើយ។ ដោយសារនេះជាការជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ត្រូវតែបញ្ចេញព្រះសូរសៀងរបស់ទ្រង់ ហើយទោះបីជាខ្លឹមសារប្រែប្រួលក៏ដោយ ក៏គោលបំណងនៅដដែលជានិច្ច។ សព្វថ្ងៃនេះ ការជំនុំជម្រះចេញពីព្រះសូរសៀងដែលព្រះជាម្ចាស់មានព្រះបន្ទូល ហាក់ដូចជាព្រះបន្ទូលរបស់ទ្រង់សំដៅទៅរកមនុស្សជាក់លាក់មួយក្រុម។ តាមពិត អ្វីដែលសំខាន់ជាងគេ គឺព្រះបន្ទូលទាំងនេះថ្លែងពីធម្មជាតិនៃមនុស្សជាតិទាំងអស់។ ព្រះបន្ទូលទាំងនេះកាត់ចំខួរឆ្អឹងខ្នងរបស់មនុស្ស ព្រះបន្ទូលទាំងនេះមិនប្រណីដល់អារម្មណ៍របស់មនុស្សឡើយ ហើយព្រះបន្ទូលទាំងនេះបើកឱ្យដឹងពីសារជាតិទាំងអស់របស់មនុស្សដោយមិនទុកឱ្យសល់ និងមិនឱ្យអ្វីមួយរួចខ្លួនឡើយ។ ចាប់ពីថ្ងៃនេះទៅ ព្រះជាម្ចាស់បើកសម្ដែងជាផ្លូវការពីមុខមាត់ពិតរបស់មនុស្ស ម្ល៉ោះហើយក៏ «បញ្ចេញសំឡេងនៃព្រះវិញ្ញាណរបស់ខ្ញុំទៅទូទាំងសកលលោក»។ ហើយនៅទីបំផុតសម្រេចបានផលបែបនេះ៖ «តាមរយៈព្រះបន្ទូលរបសខ្ញុំ ខ្ញុំនឹងលាងសម្អាតមនុស្សទាំងអស់ ព្រមទាំងវត្ថុគ្រប់យ៉ាងដែលនៅក្នុងស្ថានសួគ៌ និងលើផែនដី ដើម្បីឱ្យដីលែងស្មោកគ្រោក និងលែងខុសសីលធម៌ ហើយទៅជានគរដ៏បរិសុទ្ធ»។ ព្រះបន្ទូលទាំងនេះបង្ហាញពីអនាគតនៃនគរព្រះ ដែលជានគរព្រះគ្រីស្ទទាំងស្រុង ពិតដូចព្រះជាម្ចាស់បានមានព្រះបន្ទូលថា «អ្វីៗទាំងអស់ជាផ្លែឈើល្អ ទាំងអស់គ្នាជាកសិករឧស្សាហ៍ព្យាយាម»។ តាមធម្មតា ការនេះនឹងកើតឡើងនៅទូទាំងសកលលោក ហើយនឹងមិនកំណត់ត្រឹមតែនៅប្រទេសចិននោះទេ។

ទាល់តែពេលព្រះជាម្ចាស់ចាប់ផ្ដើមមានព្រះបន្ទូល និងធ្វើសកម្មភាព ទើបមនុស្សស្គាល់ទ្រង់បន្តិចបន្តួចនៅក្នុងសញ្ញាណរបស់ពួកគេ។ ពីដំបូង ការស្គាល់នេះមានតែនៅក្នុងសញ្ញាណរបស់ពួកគេតែប៉ុណ្ណោះ ប៉ុន្តែយូរៗទៅ គំនិតរបស់មនុស្សកាន់តែឥតប្រយោជន៍ និងមិនសមស្របសម្រាប់ការប្រើប្រាស់របស់មនុស្ស ម្ល៉ោះហើយ ពួកគេបែរមកជឿអ្វីទាំងអស់ដែលព្រះជាម្ចាស់មានព្រះបន្ទូល រហូតដល់ថ្នាក់ពួកគេ «បង្កើតកន្លែងសម្រាប់ព្រះដ៏ជាក់ស្ដែងនៅក្នុងសម្បជញ្ញៈរបស់ពួកគេ»។ មានតែស្ថិតនៅក្នុងសម្បជញ្ញៈរបស់ពួកគេប៉ុណ្ណោះ ទើបមនុស្សមានកន្លែងសម្រាប់ព្រះជាម្ចាស់ដ៏ជាក់ស្ដែង។ ទោះជាយ៉ាងនេះក្ដី តាមពិតទៅ ពួកគេមិនស្គាល់ព្រះជាម្ចាស់ទេ ហើយគ្មានអ្វីនិយាយក្រៅពីពាក្យឥតខ្លឹមសារនោះទេ។ ប៉ុន្តែបើប្រៀបធៀបទៅនឹងអតីតកាល ពួកគេមានការរីកចម្រើនយ៉ាងសម្បើម ទោះបីជានៅមានភាពខុសគ្នាច្រើនពីព្រះជាម្ចាស់ដ៏ជាក់ស្ដែងផ្ទាល់ព្រះអង្គក៏ដោយ។ ហេតុអ្វីបានជាព្រះជាម្ចាស់តែងតែមានព្រះបន្ទូលថា «មួយថ្ងៃៗ ខ្ញុំដើរនៅក្នុងចំណោមមនុស្សជាច្រើនតំណគ្មានទីបញ្ចប់ ហើយមួយថ្ងៃៗ ខ្ញុំធ្វើការនៅក្នុងមនុស្សគ្រប់រូប»? ព្រះជាម្ចាស់កាន់តែមានព្រះបន្ទូលបែបនេះ មនុស្សកាន់តែអាចប្រៀបធៀបពួកគេទៅនឹងសកម្មភាពរបស់ព្រះជាម្ចាស់ដ៏ជាក់ស្ដែងផ្ទាល់ព្រះអង្គនាពេលសព្វថ្ងៃនេះ ដូច្នេះហើយ ពួកគេអាចស្គាល់ព្រះជាម្ចាស់ដ៏ជាក់ស្ដែងកាន់តែច្បាស់នៅក្នុងភាពជាក់ស្ដែង។ ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែងចេញពីទស្សនៈខាងសាច់ឈាម និងត្រូវបានបន្លឺឡើងដោយប្រើភាសារបស់មនុស្ស នោះមនុស្សអាចឱ្យតម្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយការវាស់ស្ទង់ព្រះបន្ទូលទាំងនោះទៅនឹងសម្ភារៈផ្សេងៗ ដោយហេតុនេះហើយ ទើបសម្រេចបានផលកាន់តែប្រសើរ។ លើសពីនេះ ម្ដងហើយម្ដងទៀត ព្រះជាម្ចាស់មានព្រះបន្ទូលអំពីរូបអង្គរបស់ «ទ្រង់» នៅក្នុងដួងចិត្តរបស់មនុស្ស និង «ទ្រង់» នៅក្នុងភាពជាក់ស្ដែង ដែលធ្វើឱ្យមនុស្សកាន់តែចង់ជម្រុះរូបអង្គនៃព្រះនៅក្នុងដួងចិត្តរបស់ពួកគេ ម្ល៉ោះហើយ ពួកគេចង់ស្គាល់ និងចូលរួមជាមួយព្រះជាម្ចាស់ដ៏ជាក់ស្ដែងផ្ទាល់ព្រះអង្គ។ នេះជាប្រាជ្ញានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់កាន់តែមានព្រះបន្ទូលបែបនេះ វាកាន់តែមានប្រយោជន៍ដល់មនុស្សក្នុងការស្គាល់ព្រះជាម្ចាស់ ម្ល៉ោះហើយ ទើបព្រះជាម្ចាស់មានព្រះបន្ទូលថា «ប្រសិនបើខ្ញុំមិនបានមកយកកំណើតជាមនុស្សទេ មនុស្សនឹងមិនបានស្គាល់ខ្ញុំឡើយ ហើយទោះបីជាពួកគេបានបែរមកស្គាល់ខ្ញុំវិញក្ដី តើការស្គាល់នេះនឹងមិននៅតែជាសញ្ញាណទេឬ?» តាមពិត បើសិនជាមនុស្សចាំបាច់ត្រូវស្គាល់ព្រះជាម្ចាស់តាមតែសញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ នោះវានឹងស្រួលហើយសម្រាប់ពួកគេ ដូច្នេះពួកគេនឹងបានធូរស្បើយអារម្មណ៍ និងរីករាយ ហើយបើដូច្នោះ ព្រះជាម្ចាស់នឹងនៅតែស្រពេចស្រពិល និងមិនជាក់ស្ដែងនៅក្នុងដួងចិត្តរបស់មនុស្សដដែល ហើយនេះនឹងបញ្ជាក់ថា គឺសាតាំង មិនមែនព្រះជាម្ចាស់ទេដែលជាអ្នកត្រួតត្រាសកលលោកទាំងមូល ម្ល៉ោះហើយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចែងថា «ខ្ញុំបានយកអំណាចរបស់ខ្ញុំមក វិញហើយ» នឹងនៅតែឥតខ្លឹមសារជារៀងរហូត។

នៅពេលដែលភាពជាព្រះចាប់ផ្ដើមធ្វើសកម្មភាពដោយផ្ទាល់ នោះក៏ជាពេលដែលនគរព្រះចុះមកពិភពមនុស្សជាផ្លូវការដែរ។ ប៉ុន្តែអ្វីដែលត្រូវនិយាយនៅទីនេះគឺជា នគរព្រះដែលចុះមកនៅក្នុងចំណោមមនុស្ស មិនមែនជានគរព្រះដែលកើតឡើងពីក្នុងចំណោមមនុស្សទេ ម្ល៉ោះហើយ អ្វីដែលត្រូវនិយាយនាពេលសព្វថ្ងៃនេះគឺជាការកសាងនគរព្រះ មិនមែនជារបៀបដែលវាកើតឡើងនោះទេ។ ហេតុអ្វីបានជាព្រះជាម្ចាស់តែងតែមានព្រះបន្ទូលថា «របស់សព្វសារពើប្រែជាស្ងៀមស្ងាត់»? តើវាអាចទៅរួចទេដែលរបស់សព្វសារពើនឹងឈប់ ហើយឈរនៅស្ងៀម? តើវាអាចទៅរួចទេដែលភ្នំធំៗពិតជាប្រែជាស្ងៀមស្ងាត់? ដូច្នេះ ហេតុអ្វីបានជាមនុស្សគ្មានញាណដឹងពីរឿងនេះ? តើវាអាចទៅរួចទេដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ខុស? ឬក៏ព្រះជាម្ចាស់បំផ្លើស? ដោយសារតែគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ ត្រូវបានអនុវត្តនៅក្នុងមជ្ឈដ្ឋានជាក់លាក់មួយ ដោយគ្មាននរណាម្នាក់យល់ដឹងពីវា ឬមានសមត្ថភាពដឹងពីវាដោយភ្នែករបស់ពួកគេផ្ទាល់ឡើយ ហើយអ្វីដែលមនុស្សអាចធ្វើបាន គឺស្ដាប់ព្រះជាម្ចាស់មានព្រះបន្ទូលតែប៉ុណ្ណោះ។ ដោយសារតែឫទ្ធានុភាពដែលព្រះជាម្ចាស់ធ្វើនៅពេលដែលព្រះជាម្ចាស់មកដល់ វាប្រៀបដូចជាមានការផ្លាស់ប្ដូរយ៉ាងមហិមានៅលើស្ថានសួគ៌ និងលើផែនដី ឯព្រះជាម្ចាស់វិញ វាហាក់ដូចជាទាំងអស់គ្នាកំពុងមើលនៅខណៈពេលនោះ។ សព្វថ្ងៃនេះ ការពិតមិនទាន់មកដល់នៅឡើយទេ។ មនុស្សគ្រាន់តែបានរៀនតិចតួចពីផ្នែកដែលមានន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ អត្ថន័យពិតកំពុងរង់ចាំពេលដែលពួកគេជម្រះខ្លួនចេញពីសញ្ញាណរបស់ពួកគេ ទាល់តែពេលនោះទើបពួកគេយល់ដឹងអំពីអ្វីៗដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សកំពុងធ្វើនៅលើផែនដី និងលើស្ថានសួគ៌នាពេលសព្វថ្ងៃនេះ។ នៅក្នុងខ្លួនរាស្ត្ររបស់ព្រះជាម្ចាស់នៅប្រទេសចិន មិនមែនមានត្រឹមតែពិសរបស់នាគដ៏ធំមានសម្បុរក្រហមប៉ុណ្ណោះទេ។ ដូច្នេះ ធម្មជាតិរបស់នាគដ៏ធំមានសម្បុរក្រហមក៏ត្រូវបានបើកសម្ដែងឱ្យឃើញកាន់តែច្រើនក្រៃលែង និងកាន់តែច្បាស់នៅក្នុងខ្លួនពួកគេ។ ប៉ុន្តែព្រះជាម្ចាស់មិនមានព្រះបន្ទូលអំពីរឿងនេះចំៗទេ គ្រាន់តែលើកឡើងបន្តិចបន្តួចអំពីពិសរបស់នាគដ៏ធំមានសម្បុរក្រហមនេះប៉ុណ្ណោះ។ តាមរបៀបនេះ ទ្រង់មិនសម្ដែងឱ្យយល់ពីស្លាកស្នាមរបស់មនុស្សចំៗនោះទេ ដែលនេះកាន់តែមានប្រយោជន៍ដល់ការរីកចម្រើនរបស់មនុស្ស។ កូនរបស់នាគដ៏ធំមានសម្បុរក្រហម មិនចូលចិត្តឱ្យគេហៅវាថាជា ពូជពង្សរបស់នាគដ៏ធំមានសម្បុរក្រហមនៅចំពោះមុខអ្នកដទៃនោះទេ។ វាប្រៀបដូចជាពាក្យ «នាគដ៏ធំមានសម្បុរក្រហម» ធ្វើឱ្យពួកគេអាម៉ាស់មុខអ៊ីចឹង គ្មាននរណាម្នាក់ក្នុងចំណោមពួកគេចង់និយាយពាក្យទាំងនេះឡើយ ម្ល៉ោះហើយ ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូលថា «កិច្ចការរបស់ខ្ញុំក្នុងដំណាក់កាលនេះគឺផ្ដោតជាចម្បងទៅលើអ្នករាល់គ្នា ហើយនេះគឺជាទិដ្ឋភាពមួយអំពីសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ខ្ញុំនៅក្នុងប្រទេសចិន»។ កាន់តែច្បាស់ជាងនេះទៀតនោះគឺថា ព្រះជាម្ចាស់បានយាងមកជាចម្បងដើម្បីយកឈ្នះលើរូបតំណាងរបស់កូននាគដ៏ធំមានសម្បុរក្រហម ដែលជាសារៈសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នៅប្រទេសចិន។

«នៅពេលដែលខ្ញុំយាងមកដោយផ្ទាល់នៅក្នុងចំណោមមនុស្ស ពួកទេវតាក៏ចាប់ផ្តើមកិច្ចការគង្វាលក្នុងពេលដំណាលគ្នា»។ តាមពិតទៅ វាមិនមែនមានន័យត្រង់ៗថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកដល់ពិភពមនុស្ស តែនៅពេលដែលពួកទេវតាចាប់ផ្ដើមកិច្ចការរបស់ពួកគេនៅក្នុងចំណោមមនុស្សទាំងអស់នោះទេ។ ផ្ទុយទៅវិញ កិច្ចការទាំងពីរនេះ (កិច្ចការក្នុងភាពជាព្រះ និងកិច្ចការគង្វាលរបស់ពួកទេវតា) ត្រូវបានអនុវត្តដំណាលគ្នា។ បន្ទាប់មក ព្រះជាម្ចាស់មានព្រះបន្ទូលបន្តិចបន្តួចអំពីការឃ្វាលរបស់ពួកទេវតា។ នៅពេលដែលទ្រង់មានព្រះបន្ទូលថា «ពួកកូនប្រុស និងមនុស្សទាំងអស់ មិនត្រឹមតែទទួលរងការល្បងល និងការឃ្វាលប៉ុណ្ណោះនោះទេ តែថែមទាំងអាចមើលឃើញដោយផ្ទាល់ភ្នែករបស់ពួកគេនូវការកើតមាននិមិត្តគ្រប់ប្រភេទ»។ មនុស្សភាគច្រើនមានការស្រមើស្រមៃយ៉ាងច្រើនអនេកអំពីពាក្យ «និមិត្ត»។ និមិត្តសំដៅទៅលើព្រឹត្តិការណ៍អធិធម្មជាតិនៅក្នុងការស្រមើស្រមៃរបស់មនុស្ស។ ប៉ុន្តែ ខ្លឹមសារនៃកិច្ចការនេះនៅតែជាការស្គាល់ព្រះដ៏ជាក់ស្ដែងផ្ទាល់ព្រះអង្គដដែល។ និមិត្តជាមធ្យោបាយដែលពួកទេវតាធ្វើកិច្ចការ។ ពួកទេវតាអាចធ្វើឱ្យមនុស្សមានអារម្មណ៍ ឬសុបិន ដែលអាចឱ្យពួកគេដឹងពីអត្ថិភាពនៃពួកទេវតា។ ប៉ុន្តែ មនុស្សនៅតែមិនអាចមើលឃើញពួកទេវតា។ វិធីសាស្ត្រដែលពួកទេវតាធ្វើការនៅក្នុងចំណោមពួកកូនប្រុស និងរាស្ត្ររបស់ព្រះជាម្ចាស់ គឺដើម្បីបំភ្លឺ និងធ្វើឱ្យពួកគេយល់ដោយផ្ទាល់ ដោយបន្ថែមទៅលើអ្វីដែលជាការដោះស្រាយ និងការបំបែករបស់ពួកគេ។ ពួកទេវតាកម្របង្រៀនណាស់។ ជាធម្មតា ការប្រកបគ្នារវាងមនុស្សជាករណីលើកលែង ហើយនេះជាអ្វីដែលកំពុងកើតមាននៅប្រទេសផ្សេងៗក្រៅពីប្រទេសចិន។ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានការបើកសម្ដែងអំពីស្ថានភាពរស់នៅរបស់មនុស្សជាតិទាំងអស់ ជាធម្មតា រឿងនេះសំដៅជាចម្បងទៅលើកូនរបស់នាគដ៏ធំមានសម្បុរក្រហម។ ក្នុងចំណោមសណ្ឋានផ្សេងៗនៃមនុស្សជាតិទាំងអស់ ព្រះជាម្ចាស់ជ្រើសរើសអស់អ្នកដែលជាតំណាងដើម្បីធ្វើជាគំរូ។ ម្ល៉ោះហើយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាតខោអាវមនុស្សចេញអស់ ហើយពួកគេមិនចេះខ្មាសអៀនទេ បើមិនអ៊ីចឹងទេ ពួកគេគ្មានពេលលាក់ពួនពីពន្លឺដ៏ភ្លឺបានឡើយ និងត្រូវចាញ់ដោយល្បែងរបស់ខ្លួនឯងផ្ទាល់ជាមិនខាន។ លក្ខណៈជាច្រើនរបស់មនុស្សជារូបភាពដ៏ច្រើន ដែលព្រះជាម្ចាស់បានគូរតាំងពីបុរាណកាលរហូតមកដល់សព្វថ្ងៃនេះ ហើយដែលទ្រង់នឹងគូរចាប់ពីសព្វថ្ងៃនេះរហូតដល់អនាគត។ អ្វីដែលទ្រង់គូរសុទ្ធតែជាភាពអាក្រក់របស់មនុស្ស៖ អ្នកខ្លះយំក្នុងភាពងងឹត ហាក់ដូចជាកំពុងសោកសៅចំពោះចក្ខុប្រសាទដែលបាត់បង់ពីភ្នែករបស់ពួកគេ អ្នកខ្លះសើច អ្នកខ្លះត្រូវរលកធំៗបោកបក់ អ្នកខ្លះដើរលើផ្លូវភ្នំដែលរដិបរដុប អ្នកខ្លះរកផ្លូវនៅកណ្ដាលព្រៃភ្នំក្រំថ្មដ៏ធំល្វឹងល្វើយ ដោយភ័យញាប់ញ័រ ដូចចាបត្រូវតក់ស្លុតដោយសារតែសម្លេងខ្សែធ្នូ ដោយភ័យយ៉ាងខ្លាំង ខ្លាចត្រូវសត្វព្រៃនៅលើភ្នំស៊ីជាចំណី។ នៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ លក្ខណៈអាក្រក់ដ៏ច្រើនទាំងនេះក្លាយជាផ្ទាំងគំនូរដូចមានជីវិត និងធ្វើឱ្យរំជួលចិត្ត ដែលភាគច្រើនមើលទៅគួរឱ្យខ្លាចណាស់ បើមិនអ៊ីចឹងទេអាចធ្វើឱ្យមនុស្សភ័យបះសក់ ហើយធ្វើឱ្យពួកគេវង្វេងវង្វាន់ និងច្របូកច្របល់។ ក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្វីៗទាំងអស់ដែលបង្ហាញតាមរយៈមនុស្ស គ្មានអ្វីក្រៅពីភាពអាក្រក់នោះទេ ហើយទោះបីជាវាអាចធ្វើឱ្យមានចិត្តក្ដួលអាណិតក្ដី ក៏វានៅតែជាភាពអាក្រក់ដដែល។ ចំណុចដែលមនុស្សខុសគ្នាពីព្រះជាម្ចាស់គឺថា ចំណុចខ្សោយរបស់មនុស្ស ស្ថិតនៅក្នុងទំនោររបស់ពួកគេក្នុងការបង្ហាញពីសេចក្ដីមេត្តាករុណាទៅកាន់អ្នកដទៃ។ យ៉ាងណាម៉ិញ ព្រះជាម្ចាស់តែងតែមិនប្រែប្រួលចំពោះមនុស្ស មានន័យថា ទ្រង់តែងមានអាកប្បកិរិយាដូចគ្នាជាប់ជានិច្ច។ ទ្រង់មិនមែនតែងតែមានព្រះហឫទ័យមេត្តាដូចមនុស្សស្រមៃ ដូចជាម្ដាយប្រកបដោយបទពិសោធម្នាក់ ដែលតែងតែងទុកកូនៗសំខាន់ជាងគេនៅក្នុងចិត្តរបស់ខ្លួននោះទេ។ ក្នុងភាពជាក់ស្ដែង បើសិនជាព្រះជាម្ចាស់មិនចង់ប្រើវិធីសាស្ត្រមួយចំនួនដើម្បីយកឈ្នះលើនាគដ៏ធំមានសម្បុរក្រហមទេ នោះគ្មានផ្លូវដែលទ្រង់នឹងបណ្ដោយឱ្យព្រះអង្គរងការអាម៉ាស់មុខបែបនេះ ដែលធ្វើឱ្យទ្រង់ស្ថិតក្រោមដែនកំណត់របស់មនុស្សនោះទេ។ អាស្រ័យតាមនិស្ស័យរបស់ព្រះជាម្ចាស់ អ្វីៗទាំងអស់ដែលមនុស្សធ្វើនិងនិយាយ សុទ្ធតែធ្វើឱ្យព្រះជាម្ចាស់មានសេចក្ដីក្រោធ ហើយពួកគេត្រូវតែរងការវាយផ្ចាល។ ក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេគ្មាននរណាម្នាក់ដែលត្រូវតាមបទដ្ឋាននោះទេ ហើយពួកគេទាំងអស់គ្នាជាអ្នកដែលត្រូវព្រះជាម្ចាស់វាយផ្ដួលភ្លាមៗ។ ដោយសារតែគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់នៅប្រទេសចិន ហើយជាងនេះទៅទៀត ដោយសារតែធម្មជាតិនៃនាគដ៏ធំមានសម្បុរក្រហម និងដោយបន្ថែមទៅលើការពិតដែលថា ប្រទេសចិនជាប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម និងជាទឹកដីដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សរស់នៅ នោះព្រះជាម្ចាស់ត្រូវតែលេបសេចក្ដីខ្ញាល់របស់ទ្រង់ ហើយយកឈ្នះលើកូនទាំងអស់របស់នាគដ៏ធំមានសម្បុរក្រហម ប៉ុន្តែទ្រង់នឹងស្អប់ខ្ពើមកូនៗរបស់នាគដ៏ធំមានសម្បុរក្រហមជានិច្ច (គឺថា ទ្រង់នឹងតែងតែស្អប់ខ្ពើមអ្វីទាំងអស់ដែលមកពីនាគដ៏ធំមានសម្បុរក្រហម) ហើយរឿងនេះនឹងមិនដែលផ្លាស់ប្ដូរឡើយ។

គ្មាននរណាធ្លាប់ដឹងពីសកម្មភាពរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានអ្វីមួយធ្លាប់ឱបដៃមើលសកម្មភាពរបស់ទ្រង់ដែរ។ ឧទាហរណ៍ នៅពេលេដែលព្រះជាម្ចាស់ត្រឡប់ទៅក្រុងស៊ីយ៉ូន តើអ្នកណាបានដឹងពីរឿងនេះ? ម្ល៉ោះហើយ ព្រះបន្ទូលដែលថា «ខ្ញុំយាងចូលមកក្នុងចំណោមមនុស្សដោយស្ងាត់ៗ ហើយខ្ញុំក៏រសាត់បាត់។ តើមានអ្នកណាធ្លាប់បានឃើញខ្ញុំទេ?» បង្ហាញថា មនុស្សពិតជាខ្វះនូវបញ្ញាស្មារតីក្នុងការទទួលស្គាល់ព្រឹត្តិការណ៍នៃពិភពខាងវិញ្ញាណ។ កាលពីមុន ព្រះជាម្ចាស់មានព្រះបន្ទូលថា នៅពេលដែលទ្រង់ត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ «ព្រះអាទិត្យឆេះសន្ធោរសន្ធៅ ព្រះចន្ទមានពន្លឺចែងចាំង»។ ដោយសារមនុស្សនៅតែខ្វល់ខ្វាយពីការយាងត្រឡប់របស់ព្រះជាម្ចាស់ទៅក្រុងស៊ីយ៉ូនវិញ (ដោយសារពួកគេមិនទាន់បំភ្លេចបាន) ព្រះជាម្ចាស់មានព្រះបន្ទូលចំៗថា «ព្រះអាទិត្យឆេះសន្ធោរសន្ធៅ ព្រះចន្ទមានពន្លឺចែងចាំង» ដើម្បីធ្វើតាមសញ្ញាណរបស់មនុស្ស។ ជាលទ្ធផល នៅពេលដែលសញ្ញាណរបស់មនុស្សត្រូវបានវាយប្រហារដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមើលឃើញថា សកម្មភាពរបស់ព្រះជាម្ចាស់ល្អអស្ចារ្យណាស់ ហើយពួកគេឃើញថា ព្រះបន្ទូលរបស់ទ្រង់ជ្រាលជ្រៅមិនអាចវាស់ស្ទង់បាន និងមិនអាចជ្រួតជ្រាបយល់បានដោយមនុស្សទាំងអស់គ្នាទេ ម្ល៉ោះហើយ ពួកគេក៏ទុកបញ្ហានេះចោលទាំងស្រុងតែម្ដង និងមានអារម្មណ៍ច្បាស់លាស់បន្តិចបន្ដួចនៅក្នុងវិញ្ញាណរបស់ពួកគេ ប្រៀបដូចជាព្រះជាម្ចាស់បានយាងត្រឡប់ទៅក្រុងស៊ីយ៉ូនវិញហើយអ៊ីចឹង ដូច្នេះហើយមនុស្សមិនយកចិត្តទុកដាក់ខ្លាំងចំពោះបញ្ហានេះទេ។ ចាប់ពីពេលនោះមក ពួកគេទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយចិត្តមួយថ្លើមមួយ ហើយលែងកើតទុក្ខថា មានគ្រោះមហន្តរាយវាយប្រហារទៀតហើយ ក្រោយពេលដែលព្រះជាម្ចាស់យាងត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ។ មានតែពេលនោះទេ ទើបងាយស្រួលឱ្យមនុស្សទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយផ្ដោតការយកចិត្តទុកដាក់របស់ពួកគេទាំងស្រុងទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយធ្វើឱ្យពួកគេគ្មានចំណង់ពិចារណាពីអ្វីផ្សេងទៀត។

ខាង​ដើម៖ ជំពូកទី ១០

បន្ទាប់៖ ឧបសម្ព័ន្ធ៖ ជំពូកទី ២

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ