៤២. ដកដង្ហើមតិចៗ ដោយគ្មានសេចក្តីច្រណែន
ខែមករា ឆ្នាំ២០១៧ ខ្ញុំត្រូវបានផ្តល់ភារកិច្ចស្រោចស្រពនៅក្នុងក្រុមជំនុំ។ ខ្ញុំបានបង្ហាញភាពកតញ្ញូចំពោះព្រះជាម្ចាស់សម្រាប់ឱកាសដើម្បីបណ្តុះបណ្តាលភារកិច្ចនេះ។ ហើយបានតាំងចិត្តធ្វើវាដោយប្រុងប្រយ័ត្ន និងបានយ៉ាងល្អ។ មួយរយៈពេលក្រោយមក ខ្ញុំបានសម្រេចលទ្ធផលមួយចំនួន មិនថានៅក្នុងការជួយបងប្អូនប្រុសស្រីធ្វើឱ្យសភាពរបស់ពួកគាត់ត្រឹមត្រូវ ឬការប្រកបជាមួយពួកគេនៅក្នុងការជួបជុំនានានោះទេ។ បងប្អូនប្រុសស្រី និងអ្នកដឹកនាំក្រុមជំនុំទំាងអស់របស់ខ្ញុំបានឱ្យតម្លៃខ្ញុំយ៉ាងខ្ពស់ ហើយខ្ញុំបានចាប់ផ្តើមមានអារម្មណ៍សប្បាយរីករាយខ្លាំងចំពោះខ្លួនឯង ដែលខ្ញុំបានកំពុងធ្វើកិច្ចការដ៏អស្ចារ្យ។
ក្នុងខែមិថុនា អ្នកដឹកនាំក្រុមជំនុំរបស់ខ្ញុំបានរៀបចំឱ្យបងស្រី វែនជីង ធ្វើការជាមួយខ្ញុំសម្រាប់ភារកិច្ចនេះ ហើយបានស្នើរខ្ញុំឱ្យជួយធ្វើកិច្ចការបងស្រីរបស់ខ្ញុំដែលគាត់ត្រូវការ។ ដែលខ្ញុំយល់ព្រមធ្វើដោយរីករាយ។ នៅពេលដែលយើងបានធ្វើការជាមួយគ្នា ខ្ញុំបានមើលឃើញថាបងស្រី វែនជីង បានស្វែងរកសេចក្តីពិត ហើយគុណសម្បត្តិរបស់គាត់ និងវិធីរបស់គាត់ជាមួយពាក្យសម្តីសុទ្ធតែល្អទាំងអស់។ ដោយឃើញទង្វើនេះ ខ្ញុំបានប្រុងប្រយ័ត្នបន្តិចបន្តួចចំពោះគាត់។ ខ្ញុំបានចាប់ផ្តើមគិតថា៖ «បើមានការបណ្តុះបណ្តាលច្រើនជាងនេះបន្តិច គាត់នឹងអស្ចារ្យជាងខ្ញុំ។ បងប្អូនប្រុសស្រីរបស់ពួកយើងនឹងប្រាកដជាចាប់ផ្តើមគោរពរាប់អានគាត់ បណ្តាអ្នកដឹកនាំនឹងចំណាយពេលកាន់តែច្រើនគាំទ្រទេពកោសល្យរបស់គាត់ ហើយពេលនោះ គ្មាននរណាម្នាក់នឹងគោរពរាប់អានខ្ញុំទៀតឡើយ»។ ប៉ុន្តែអ្វីដែលខ្ញុំបានខ្លាច នៅទីបំផុតក៏បានកើតឡើង។ បន្ទាប់ពីការជួបជុំមួយថ្ងៃ ខ្ញុំបានទៅជួបអ្នកដឹកនាំក្រុមជំនុំដើម្បីផ្តល់ទីបន្ទាល់អំពីបទពិសោធន៍ជូនគាត់ ជាលាយលក្ខអក្សរដោយខ្លួនខ្ញុំ និងបងស្រី វែនជីង។ បន្ទាប់ពីអានវា អ្នកដឹកនាំក្រុមជំនុំរបស់ពួកយើងបានញញឹមហើយបាននិយាយថា «អត្ថបទទីបន្ទាល់របស់បងស្រី វែនជីងល្អ។ មានបទពិសោធន៍ជាក់ស្តែងមួយចំនួននៅទីនេះ ហើយគាត់សរសេរបានល្អណាស់»។ ដោយស្តាប់ឮការសរសើរបងស្រី វែនជីងដូច្នេះ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តជា ខ្លាំង។ ខ្ញុំបានគិតក្នុងចិត្តថា៖ «បងស្រី វែនជីង មានគុណសម្បត្តិល្អ វាជាការពិត។ ខ្ញុំបានដោះស្រាយបញ្ហាកិច្ចការច្រើនជាងគាត់។ ខ្ញុំនៅតែល្អជាងគាត់លើចំណុចនោះ។ ខ្ញុំនឹងកាន់តែប្រឹងប្រែងធ្វើការ ខ្ញុំមិនអាចឱ្យគាត់តាមទាន់ខ្ញុំឡើយ។ បើមិនអ៊ីចឹងទេ ខ្ញុំនឹងបាត់បង់តំណែងរបស់ខ្ញុំនៅទីនេះ»។
ពីរបីថ្ងៃបន្ទាប់មក បងស្រី វែនជីង បានសរសេរទីបន្ទាល់អំពីបទពិសោធន៍របស់គាត់មួយទៀត។ អ្នកដឹកនាំក្រុមជំនុំរបស់ពួកយើងបានអានវា ហើយជាថ្មីម្តងទៀត បានសរសើរពីគុណសម្បត្តិរបស់បងស្រី វែនជីង និងចំណុចវិជ្ជមានដែលគាត់បានសរសេរអត្ថបទរបស់គាត់ ហើយបានស្នើរឱ្យខ្ញុំចំណាយពេលវេលាបន្ថែមទៀតទៅលើអត្ថបទរបស់ខ្ញុំ។ ខ្ញុំបានប្រតិកម្មដោយក្រេវក្រោធចំពោះពាក្យសម្តីរបស់គាត់ ហើយបានចាប់ផ្តើមស្តីបន្ទោសអ្នកដឹកនាំ ដោយគិតថា៖ «អ្នកតែងតែបន្តលើកឡើងអំពីគុណសម្បត្តិដ៏អស្ចារ្យរបស់បងស្រី វែនជីង។ តើគាត់ល្អជាងខ្ញុំគ្រប់យ៉ាងឬ? បងស្រី វែនជីង បានចូលរួមនៅកន្លែងជួបជុំជាមួយមនុស្សចំនួនតូច ដោយចំណាយពេលវេលាដ៏ច្រើនរបស់គាត់សរសេរអត្ថបទទាំងនេះ។ ប្រសិនបើខ្ញុំមិនរវល់ខ្លាំងជាមួយកិច្ចការក្រុមជំនុំទេ ខ្ញុំនឹងមានពេលវេលាជាច្រើនសរសេរអត្ថបទដែរ»។ ខ្ញុំជិនណាយនឹងឮពាក្យសរសើរគាត់ ដូច្នេះខ្ញុំគ្រាន់តែបាននិយាយទៅកាន់អ្នកដឹកនាំក្រុមជំនុំរបស់ខ្ញុំ ដោយត្រង់ៗថា៖ «ខ្ញុំក៏អាចសរសេរបានដែរ»។ មួយសបា្តហ៍បន្ទាប់មក អ្នកដឹកនាំក្រុមជំនុំដទៃទៀតបានលើកសរសើរអំពីបទពិសោធន៍របស់បងស្រី វែនជីង ថាខ្ពង់ខ្ពស់ពិតប្រាកដ ហើយបានលើកទឹកចិត្តគាត់ឱ្យសរសេរកាន់តែច្រើន ខណៈពេលនោះក៏ស្នើខ្ញុំឱ្យបុរេសកម្មក្នុងការសរសេរដូចគាត់ដែរ។ ខ្ញុំពិតជាខូចចិត្តណាស់ គាត់ទើបតែនៅទីនេះរយៈពេលខ្លី ហើយបានសរសេរទីបន្ទាល់អំពីបទពិសោធន៍ចំនួនពីរជាលាយលក្ខអក្សររួចទៅហើយ ហើយគាត់កំពុងត្រូវបានសរសើរដោយអ្នកដឹកនាំក្រុមជំនុំ។ ខ្ញុំបានបំពេញភារកិច្ចនេះមួយរយៈពេលមកហើយ ប៉ុន្តែបានសរសេរតែមួយប៉ុណ្ណោះ តើអ្នកដឹកនាំក្រុមជំនុំនឹងគិតអ្វីខ្លះពីខ្ញុំ? តើពួកគេនឹងនិយាយថាខ្ញុំមិនអាចគ្រប់គ្រងពេលវេលារបស់ខ្ញុំ ថាខ្ញុំមិនមានឆន្ទៈរងទុក្ខ ឬបង់តម្លៃដើម្បីសរសេរទីបន្ទាល់របស់ខ្ញុំ? ខ្ញុំគ្មានសមត្ថភាពប្រៀបធៀបជាមួយគុណភាពនៃគុណសម្បត្តិដ៏ឧត្តុងឧត្តមរបស់បងស្រី វែនជីងទេ ហើយបច្ចុប្បន្ននេះ ដែលគាត់អាចសរសេរអត្ថបទទាំងនេះបាន នោះអ្នកដឹកនាំច្បាស់ជាគិតថាគាត់ល្អជាងខ្ញុំមិនខាន។ ប្រសិនបើគាត់បន្តសរសេរពួកវាទៀត តើខ្ញុំមិនកាន់តែអស់តម្លៃទេឬ? ខ្ញុំបានសម្រេចចិត្តថា អ្វីដែលខ្ញុំត្រូវធ្វើនោះគឺ ត្រូវតែរកឱ្យឃើញមធ្យោបាយដែលធ្វើឱ្យគាត់រវល់ ដូច្នេះគាត់នឹងមិនមានពេលសរសេរអត្ថបទទាំងនេះទេ ហើយវានឹងមិនបង្ហាញឱ្យឃើញភាពខុសគ្នាខ្លាំងរវាងពួកយើងនៅក្នុងក្រសែភ្នែករបស់អ្នកដឹកនាំឡើយ។ ក្នុងគោលបំណងធ្វើឱ្យឋានៈរបស់ខ្ញុំស្ថិតស្ថេរនៅក្នុងក្រុមជំនុំ។ ខ្ញុំបានចាប់ផ្តើមបង្កើនសម្ពាធឱ្យគាត់ ហើយបានផ្ទេរការប្រជុំប្រកបគ្នាតាមក្រុមមួយចំនួនទៅឱ្យគាត់។ ដោយឃើញថាគាត់រវល់ជារៀងរាល់ថ្ងៃបន្ទាប់ពីធ្វើរឿងនេះ ខ្ញុំបានគិតថាយកមកវិញនូវទំនួលខុសត្រូវរបស់គាត់។ ប៉ុន្តែខ្ញុំបានគិតក្នុងចិត្តថា៖ «ប្រសិនបើអ្នកមិនរវល់ ពេលនោះអ្នកមានពេលដើម្បីសរសេរអត្ថបទទាំងនោះ។ វាល្អបំផុតដែលធ្វើឱ្យអ្នករវល់»។ ល្ងាចមួយ ខ្ញុំបានអានអត្ថបទមួយរបស់គាត់ ហើយខ្ញុំបានតឿនគាត់ដោយសូរសំឡេងបែបតឹងរ៉ឹង ដើម្បីឱ្យគាត់ប្រាប់ព័ត៌មានលម្អិតអំពីកិច្ចការរបស់ក្រុមទាំងអស់ដែលគាត់ទទួលបន្ទុក ហើយបានដឹងថាមានអ្នកជឿថ្មីតិចតួចដែលបញ្ហារបស់ពួកគេមិនត្រូវបានដោះស្រាយ។ ខ្ញុំបានស្ដីបន្ទោសគាត់យ៉ាងខ្លាំង ដោយប្រាប់គាត់ថា គាត់មិនបានយកចិត្តទុកដាក់ចំពោះភារកិច្ចរបស់គាត់ឡើយ។ បន្ទាប់ពីខ្ញុំបានស្ដីបន្ទោសគាត់យ៉ាងខ្លាំងមក គាត់បានឈ្ងោកមុខរបស់គាត់ចុះ ហើយមិនបាននិយាយអ្វីឡើយ។
មួយខែបន្ទាប់មក អ្នកដឹកនាំក្រុមជំនុំម្នាក់បានឃើញថាបងស្រី វែនជីង មិនមានភាពជោគជ័យខ្លាំងជាមួយក្រុមដែលគាត់ទទួលខុសត្រូវ ហើយមានបញ្ហាមួយចំនួនដែលគាត់បានទុកចោលមិនដោះស្រាយបាន។ ហើយគាត់បានសួរខ្ញុំពីអ្វីដែលកំពុងកើតឡើង។ ខ្ញុំបានគិតក្នុងចិត្តថា៖ «អ្នកបានគិតថាខ្ពង់ខ្ពស់ជាងគាត់ខ្លាំង ប៉ុន្តែឥឡូវនេះ អ្នកដឹងថាគាត់មិនបានសម្រេចភារកិច្ចរបស់គាត់ច្រើន អ្នកនឹងមិនចាត់ទុកគាត់ខ្ពង់ខ្ពស់ខ្លាំងទៀតឡើយ!» ប៉ុន្តែដោយក្តីរំភើប គាត់បានស្នើខ្ញុំឱ្យជួយគាត់បំពេញកិច្ចការកាន់តែច្រើន! ខ្ញុំបានទ្រាំនឹងរឿងនេះយ៉ាងខ្លាំង។ «អ្នកមើលឃើញតែបងស្រី វែនជីងប៉ុណ្ណោះ» ខ្ញុំបានគិត។ «គុណសម្បតិ្តរបស់គាត់ល្អជាងខ្ញុំ។ ប្រសិនបើខ្ញុំបន្តជួយបំពេញកិច្ចការគាត់ នោះគាត់នឹងជំនួសកន្លែងខ្ញុំ»។ ខ្ញុំបានចាប់ផ្តើមដោះសារ ប៉ុន្តែអ្នកដឹកនាំក្រុមជំនុំបានឃើញតាមរយៈសភាពរបស់ខ្ញុំ។ គាត់បានបង្ហាញភាពអាត្មានិយម និងសេចក្តីអាក្រក់របស់ខ្ញុំ។ ហើយបាននិយាយថា ខ្ញុំមិនបានប្រកាន់ខ្ជាប់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ឡើយ។ គាត់ក៏បាននិយាយផងដែរថា បងស្រី វែនជីង មានគុណសម្បត្តិល្អហើយសមនឹងទទួលការបណ្តុះបណ្តាល ដែលខ្ញុំត្រូវតែប្រកបជាមួយគាត់ និងជួយគាត់បន្ថែមទៀត ហើយថាខ្ញុំមិនអាចគ្រាន់តែបារម្ភពីឋានៈ និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ខ្ញុំឡើយ។ បន្ទាប់មកទៀត ខ្ញុំបានបង្ខំខ្លួនឯងសួរបងស្រី វែនជីង ប្រសិនបើគាត់មានការលំបាកក្នុងការបំពេញភារកិច្ចរបស់គាត់។ ខ្ញុំបានយល់ឃើញថា គាត់មានអារម្មណ៍ថាខ្ញុំបានបង្គាប់បញ្ជាគាត់ ហើយមិនចង់និយាយច្រើនជាមួយខ្ញុំទេ។ ដែលគួរតែបានផ្តល់ឱ្យខ្ញុំនូវហេតុផលដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង ប៉ុន្តែខ្ញុំមិនចូលចិត្តគាត់ ហើយបានគិតក្នុងចិត្តថា៖ «ខ្ញុំបានព្យាយាមជួយគាត់ ប៉ុន្តែគាត់មិនចង់និយាយអ្វីសោះ»។ បន្តិចម្តងៗ វិញ្ញាណរបស់ខ្ញុំកាន់តែងងឹត។ នៅពេលពិភាក្សាកិច្ចការរបស់ក្រុមជំនុំ ខ្ញុំបានដឹងច្បាស់ពីបញ្ហាជាក់ស្ដែងមួយចំនួនដែលបានកំពុងកើតឡើង។ នៅពេលដែលខ្ញុំកាន់តែឃើញគាត់ ខ្ញុំកាន់តែធុញទ្រាន់ដោយសារតែបុគ្គលិកលក្ខណៈរបស់គាត់។ ថ្ងៃមួយ ខ្ញុំបានឃើញគាត់ធ្វើខុស ហើយខ្ញុំខឹង និងបានស្ដីបន្ទោសគាត់យ៉ាងខ្លាំង ដោយនិយាយថា «យើងបានពិភាក្សាគ្នារួចហើយនូវបញ្ហានេះ ហើយអ្នកនៅតែមិនបានដោះស្រាយវា។ អ្នកតែងតែយកចិត្តទុកដាក់នៅពេលអ្នកកំពុងសរសេរអត្ថបទទាំងនោះ វាជាការខកចិត្ត ដែលអ្នកមិនអាចធ្វើដូចគ្នានៅពេលអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក!» បន្ទាប់ពីនេះ បងស្រី វែនជីង មានអារម្មណ៍ហាក់ដូចជាត្រូវបានខ្ញុំរារាំង ហើយមិនហ៊ានសរសេរទីបន្ទាល់ទៀតឡើយ។ ខ្ញុំបានដឹងថាខ្ញុំបានធ្វើឱ្យគាត់ឈឺចិត្ត ប៉ុន្តែខ្ញុំមិនអាចជួយបានទេ ខ្ញុំតែងតែយល់ឃើញថាខ្លួនឯងមានកំហឹងជាមួយគាត់ដោយគ្មានខ្លឹមសារ។ ខ្ញុំក៏បានឈឺចិត្តផងដែរ ដូច្នេះខ្ញុំបានអធិដ្ឋានដល់ព្រះជាម្ចាស់ឱ្យជួយខ្ញុំចាកផុតពីសភាពនេះ។
ថ្ងៃបន្ទាប់ អំឡុងពេលការជួបជុំ បងស្រី វែនជីង បាននិយាយថាគាត់មានអារម្មណ៍ហាក់ដូចជានៅមានភាពខ្វះចន្លោះខ្លាំងណាស់ ទើបគាត់មិនចង់បំពេញភារកិច្ចនេះ ហើយចង់ត្រឡប់ទៅបំពេញភារកិច្ចដែលគាត់បានបំពេញកាលមុន។ ឮដូច្នេះ ខ្ញុំបានគិតភ្លាមៗ៖ «តើទាំងអស់នេះបណ្ដាលមកពីក្តីឈឺចាប់ដែលខ្ញុំបានផ្តល់ឱ្យគាត់ឬ? ប្រសិនបើនោះជាការពិត នោះ ខ្ញុំពិតជាបានធ្វើអ្វីមួយអាក្រក់ហើយ»។ ខ្ញុំតក់ស្លុតបន្តិចបន្តួច ហើយភ័យខ្លាច។ ខ្ញុំបានសួរគាត់ពីមូលហេតុនៅពីក្រោយរឿងទាំងអស់នេះ ហើយបានប្រកបតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ថានឹងជួយគាត់។ បន្ទាប់ពីការប្រកបជាមួយគាត់ សភាពរបស់គាត់បានកែលម្អយ៉ាងអស្ចារ្យ ហើយចំពោះការសង្គ្រោះដ៏អស្ចារ្យរបស់ខ្ញុំ គាត់បាននិយាយថា គាត់មានឆន្ទៈនឹងបន្តភារកិច្ចនេះតទៅទៀត។ ពេលនោះ អ្នកដឹកនាំក្រុមជំនុំបានមកក្បែរ។ នៅពេលគាត់ដឹងថាខ្ញុំបាន រារាំងបងស្រី វែនជីង ហើយថាបងស្រី វែនជីង មិនចង់បន្តធ្វើកិច្ចការជាមួយខ្ញុំ គាត់បានដោះស្រាយជាមួយខ្ញុំយ៉ាងទ្រគោះបោះបោក។ គាត់បាននិយាយថា «ហេតុអ្វីអ្នកមិនអាចប្រកបជាមួយគាត់ដោយស្ងៀមស្ងាត់ ហើយជួយគាត់នៅពេលអ្នកឃើញគាត់ធ្វើអ្វីមួយខុស? ផ្ទុយទៅវិញ អ្នកបែរឆេវឆាវ ហើយប្រព្រឹត្តចំពោះគាត់យ៉ាងអាក្រក់។ ថ្មីៗនេះ លទ្ធផលនៃភារកិច្ចរបស់អ្នកអាក្រក់គួរឱ្យកត់សម្គាល់ អ្នកត្រូវតែផ្សាភ្ជាប់ជាមួយការឆ្លុះបញ្ចាំងពីខ្លួនឯងដោយស្មោះអស់ពីចិត្ត»។ អ្វីដែលគាត់បាននិយាយពិតជាត្រូវនឹងខ្ញុំ។ ខ្ញុំបានស្រក់ទឹកភ្នែក ហើយខ្ញុំមានអារម្មណ៍ខុសឆ្គងក្នុងចិត្តហើយបានចាប់ផ្តើមតវ៉ាថា៖ «ប្រសិនបើកិច្ចការអ្វីៗមិនរលូននាពេលថ្មីៗនេះទេ វាមិនមែនដោយសារតែខ្ញុំម្នាក់ឯងឡើយ។ តើហេតុអ្វី បានជាដោះស្រាយជាមួយខ្ញុំតែម្នាក់ឯង?» ប៉ុន្តែពេលនោះ ខ្ញុំបានគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «បើអ្នកជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ នោះអ្នកក៏ត្រូវជឿដែរថា រាល់ហេតុការណ៍ប្រចាំថ្ងៃ មិនថាល្អឬអាក្រក់ឡើយ វាមិនមែនកើតឡើងដោយចៃដន្យទេ។ ការនេះមិនមែនមានន័យថា នរណាម្នាក់កំពុងតែមានចេតនាធ្វើបាបអ្នក ឬដាក់អ្នកជាផ្ទាំងស៊ីបនោះឡើយ។ ការទាំងអស់នេះត្រូវបានចាត់ចែងដោយព្រះជាម្ចាស់។ ហេតុអ្វីបានជាព្រះជាម្ចាស់ចាត់ចែងរឿងរ៉ាវទាំងអស់នេះ? គឺមិនមែនដើម្បីបើកសម្ដែងថាអ្នកជានរណា ឬលាតត្រដាងអ្នកនោះឡើយ។ ការលាតត្រដាងអ្នកមិនមែនជាគោលដៅចុងក្រោយទេ។ គោលដៅគឺដើម្បីប្រោសអ្នកឱ្យគ្រប់លក្ខណ៍ និងសង្គ្រោះអ្នក» («ដើម្បីទទួលបានសេចក្តីពិត អ្នកត្រូវតែរៀនពីមនុស្ស ពីរឿងរ៉ាវ និងវត្ថុជុំវិញអ្នក» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ វាជាការពិត វាជាការអនុញ្ញាតរបស់ព្រះជាម្ចាស់ដែលខ្ញុំបានកំពុងប្រឈមមុខនឹងមនុស្ស ហេតុការណ៍ និងរឿងរ៉ាវទាំងអស់នេះនាពេលបច្ចុប្បន្ន។ អ្នកដឹកនាំក្រុមជំនុំមិនមែនជាអ្នកធ្វើឱ្យអ្វីៗមានការលំបាកសម្រាប់ខ្ញុំដោយចេតនាឡើយ។ វាជានិស្ស័យពុករលួយផ្ទាល់ខ្លួនរបស់ខ្ញុំដែលត្រូវតែឆ្លុះបញ្ចាំង ហើយដោះស្រាយ។ ខ្ញុំត្រូវតែឈប់ធ្វើការដោះសារ និងរអ៊ូរទាំ ខ្ញុំត្រូវតែរក្សាចិត្តដែលស្តាប់បង្គាប់ហើយទទួលយកអ្វីដែលបានកំពុងកើតឡើង។ នៅពេលខ្ញុំបានគិតអំពីរឿងនេះ ខ្ញុំមានអារម្មណ៍អាក់អន់ចិត្តបន្តិចបន្តួច។
ល្ងាចនោះ ខ្ញុំគេងមិនលក់ទេ។ ខ្ញុំទម្រេតខ្លួនលើគ្រែ ប្រះខ្លួនចុះឡើង ខណៈពេលដែលអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងនៅថ្ងៃនោះ នៅតែចងចាំក្នុងខួរក្បាលរបស់ខ្ញុំ ដូចមើលភាពយន្ត។ ខ្ញុំបានបន្តសួរខ្លួនឯងថា៖ «ប្រសិនបើព្រះជាម្ចាស់បានរៀបចំឱ្យអ្នកដឹកនាំក្រុមជំនុំមកដោះស្រាយ ហើយលួសខ្ញុំ តើអ្វីទៅដែលខ្ញុំគួរតែរៀនសូត្រពីរឿងទំាងអស់នេះ? តើខ្ញុំបានប្រព្រឹត្តចំពោះបងស្រី វែនជីង ដូចម្តេចដែរ?» ខ្ញុំបានដឹងយ៉ាងច្បាស់ថា គាត់មានគុណសម្បត្តិល្អ ប៉ុន្តែខ្ញុំមិនបានព្យាយាមរៀនសូត្រពីគាត់ទេ ផ្ទុយទៅវិញ ខ្ញុំបានព្យាយាមប្រកួតប្រជែងជាមួយគាត់។ គាត់ចង់សរសេរអត្ថបទដែលធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ប៉ុន្តែខ្ញុំបានព្យាយាមបំផ្លាញសេចក្តីអំណររបស់គាត់ចំពោះការសរសេរអត្ថបទទាំងនេះ។ តើខ្ញុំអាចធ្វើអ្វីដែលអាក្រក់ខ្លាំងដូចម្តេច? តើមានអ្វីនៅពីក្រោយរឿងនោះ ហើយវាមកពីណា?
ថ្ងៃបន្ទាប់ អំឡុងពេលថ្វាយបង្គំរបស់ខ្ញុំ ខ្ញុំបានអត្ថបទព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «មានមនុស្សមួយចំនួន ដែលតែងតែភ័យខ្លាចថា អ្នកដទៃប្រសើរជាងពួកគេ ហើយខ្ពស់ជាងពួកគេ ថាអ្នកដទៃនឹងត្រូវបានគេគោរព ខណៈដែលពួកគេខ្លួនឯង ត្រូវបានគេមិនអើពើ។ ការនេះនាំឱ្យពួកគេវាយប្រហារ និងបដិសេធអ្នកដទៃ។ តើនេះមិនមែនជាករណីនៃការច្រណែនមនុស្សដែលមានសមត្ថភាពជាងខ្លួនទេឬ? តើនេះមិនមែនជាអាកប្បកិរិយាដ៏អាត្មានិយម និងគួរឱ្យស្អប់ខ្ពើមទេឬ? តើនេះជានិស្ស័យប្រភេទអ្វីទៅ? វាជាចិត្តព្យាបាទ! ដោយគិតតែពីប្រយោជន៍ខ្លួន បំពេញតែបំណងចិត្តរបស់ខ្លួន គ្មានការគិតគូរចំពោះភារកិច្ចរបស់អ្នកដទៃ ឬមិនគិតដល់អត្ថប្រយោជន៍នៃព្រះដំណាក់របស់ព្រះជាម្ចាស់ មនុស្សបែបនេះមាននូវនិស្ស័យដ៏អាក្រក់មួយ ហើយព្រះជាម្ចាស់គ្មានសេចក្តីស្រឡាញ់ចំពោះពួកគេឡើយ។ បើអ្នកមានសមត្ថភាពពិចារណាយ៉ាងពិតប្រាកដអំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកនឹងអាចប្រព្រឹត្តចំពោះអ្នកដទៃដោយយុត្តិធម៌មិនខាន។ បើអ្នកគាំទ្របុគ្គលល្អ និងបណ្ដុះបណ្ដាលពួកគេឱ្យមានសមត្ថភាព ខណៈដែលមានបុគ្គលម្នាក់ទៀតមានទេពកោសល្យ នៅក្នុងដំណាក់របស់ព្រះជាម្ចាស់ តើកិច្ចការរបស់អ្នកនឹងមិនកាន់តែងាយស្រួលធ្វើទេឬ? ដូច្នេះ តើអ្នកនឹងមិនធ្វើបានទៅតាមភក្ដីភាពរបស់អ្នក ក្នុងភារកិច្ចនេះឬទេ? នេះគឺជាទង្វើល្អនៅចំពោះព្រះជាម្ចាស់។ វាគឺជាចំនួនអប្បបរមានៃមនសិការ និងជាញាណដែលមនុស្សម្នាក់ជាអ្នកដឹកនាំ គួរតែមាន» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «មនុស្សពិតជាឃោរឃៅណាស់! ការរួមគំនិតគ្នា និងល្បិចកលទុច្ចរិត ការលួចឆក់ និងការរឹបអូសពីអ្នកដទៃ ការដណ្ដើមកិត្តិយស និងលាភសក្ការៈ ការកាប់សម្លាប់គ្នាទៅវិញទៅមក តើដល់ពេលណាទើបអាចនឹងបញ្ចប់បាន? មិនថាព្រះជាម្ចាស់មានបន្ទូលច្រើនរាប់សិបពាន់ម៉ាត់ក៏ដោយ ក៏គ្មាននរណាម្នាក់ភ្ញាក់ស្មារតីវិញឡើយ។ មនុស្សធ្វើការដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងកូនប្រុសស្រីរបស់ពួកគេ ជាប្រយោជន៍ដល់មុខរបរ ភាពជោគជ័យទៅអនាគត តួនាទី អំនួតផ្ទាល់ខ្លួន និងប្រាក់កាសរបស់ពួកគេ ជាប្រយោជន៍ខាងចំណីអាហារ សម្លៀកបំពាក់ និងខាងសាច់ឈាម។ ប៉ុន្តែ តើមាននរណាម្នាក់ដែលបានធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ពិតប្រាកដ? ទោះបីជាក្នុងចំណោមអស់អ្នកដែលធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ក៏ដោយ ក៏មានមនុស្សតិចតួចណាស់ដែលបានស្គាល់់ព្រះជាម្ចាស់។ តើមានមនុស្សប៉ុន្មាននាក់ដែលមិនធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះ? តើមានមនុស្សប៉ុន្មាននាក់ដែលមិនជិះជាន់ ឬបណ្តេញអ្នកដទៃចេញដើម្បីការពារតំណែងរបស់ពួកគេ?» («ពួកទុច្ចរិតនឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ អ្វីដែលជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានថ្លែងគឺជាសភាពរបស់ខ្ញុំយ៉ាងពិតប្រាកដ។ នៅពេលវាបានចេញមកក្រៅ ខ្ញុំបាន បណ្តើមគ្នាជាមួយបងស្រីរបស់ខ្ញុំដើម្បីការទទួលស្គាល់ និងកេរ្តិ៍ឈ្មោះ។ ខ្ញុំត្រូវបានជាប់អន្ទាក់ដោយចំណង់ចំណូលចិត្តរបស់ខ្ញុំដើម្បីកិត្តិនាម និងឋានៈ ហើយខ្ញុំមិនអាចរំដោះខ្លួនឯងចេញពីវាបានឡើយ។ ចាប់តាំងពីខ្ញុំបានចាប់ផ្តើមធ្វើកិច្ចការជាមួយបងស្រី វែនជីងចំពោះភារកិច្ចនេះ ហើយបានឃើញគុណសម្បត្តិល្អរបស់គាត់ និងភាពឆេះឆួលសម្រាប់ការសរសេរទីបន្ទាល់អំពីបទពិសោធន៍ ហើយត្រូវបានសរសើរដោយអ្នកដឹកនាំក្រុមជំនុំ ខ្ញុំបានច្រណែន ហើយមិនព្រមទទួលយកវាឡើយ។ ខ្ញុំអាណិតខ្លួនឯងដែលប៉ះទង្គិចជាមួយគាត់ ដោយប្រកួតប្រជែងរឿងឯកជនជាមួយគាត់នៅក្នុងចិត្តផ្ទាល់ខ្លួន។ ខ្ញុំបានចាត់ចែងគាត់ឱ្យទទួលខុសត្រូវការប្រជុំក្រុមជាច្រើន ដើម្បីកុំឱ្យគាត់មានពេលវេលាសរសេរអត្ថបទរបស់គាត់ឡើយ ហើយនៅពេលដែលគាត់មានបញ្ហាក្នុងភារកិច្ចរបស់គាត់ មិនត្រឹមតែខ្ញុំមិនបានជួយគាត់ទេ ប៉ុន្តែបែរជាបានស្តីបន្ទោសគាត់ទៅវិញ រហូតគាត់មិនបានប្រកែក ហើយស្តាប់បង្គាប់បញ្ជា។ ខ្ញុំបានដឹងថាគាត់មានគុណសម្បត្តិល្អហើយសមនឹងទទួលការបណ្តុះបណ្តាល ហើយថាខ្ញុំមិនគួរជួយគាត់ច្រើនជាងនេះឡើយ។ ប៉ុន្តែខ្ញុំច្រណែនសមត្ថភាពរបស់គាត់ ហើយខ្ញុំមិនចង់ឱ្យនរណាម្នាក់ទៀតល្អជាងខ្ញុំឡើយ។ នៅពេលដែលខ្ញុំបានដឹងថាគាត់ល្អជាងខ្ញុំ ខ្ញុំបានច្រណែនហើយមានគំនិតព្យាបាទ។ ដើម្បីធ្វើឱ្យឋានៈ និងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ខ្ញុំស្ថិតស្ថេរ មិនត្រឹមតែខ្ញុំមិនបានជួយគាត់ទេ ប៉ុន្តែខ្ញុំបានជិះជាន់គាត់ ហើយបានព្យាយាមបំផ្លាញសេចក្តីរីករាយរបស់គាត់សម្រាប់ការសរសេរអត្ថបទ។ ខ្ញុំមានគំនិតព្យាបាទ ហើយគួរឱ្យស្អប់ខ្ពើម ព្រះជាម្ចាស់បានសម្ដែងព្រះគុណដល់ខ្ញុំ ដោយអនុញ្ញាតឱ្យខ្ញុំបណ្តុះបណ្តាលនៅក្នុងការបំពេញភារកិច្ចស្រោចស្រព។ ខ្ញុំមិនបានបំពេញភារកិច្ចរបស់ខ្ញុំដោយត្រឹមត្រូវដើម្បីតបស្នងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែផ្ទុយទៅវិញបានច្រណែនសមត្ថភាពរបស់បងស្រី វែនជីង ហើយបាន ដណ្តើមកិត្តិនាម និងផលប្រយោជន៍ជាមួយគាត់។ ខ្ញុំគ្មានសម្បជញ្ញៈ ឬហេតុផលបន្តិច ឡើយ។ ខ្ញុំមានអារម្មណ៍ថាមានវិប្បដិសារី ហើយស្តីបន្ទោសខ្លួនឯង ដូច្នេះខ្ញុំបានអធិដ្ឋានដល់ព្រះជាម្ចាស់ ទូលសុំឱ្យទ្រង់ជួយនាំផ្លូវរកប្រភពនៃបញ្ហា។
តមកទៀត ខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «សាតាំងប្រើកេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្សឱ្យគិតតែពីកិត្តិយស និងបុណ្យសក្តិរហូត។ ពួកគេតស៊ូប្រឹងប្រែងដើម្បីកិត្តិយស និងបុណ្យសក្តិ ទទួលរងទុក្ខលំបាកដើម្បីកិត្តិយស និងបុណ្យសក្តិ ស៊ូទ្រាំភាពអាម៉ាស់ដើម្បីកិត្តិយស និងបុណ្យសក្តិ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកិត្តិយស និងបុណ្យសក្តិ ហើយពួកគេនឹងធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តណាមួយដើម្បីកិត្តិយស និងបុណ្យសក្តិ។ តាមវិធីនេះសាតាំងបានចងមនុស្សជាមួយនឹងខ្សែដែលមើលមិនឃើញ ហើយពួកគេមិនមានកម្លាំង ឬភាពក្លាហានក្នុងការបោះចោលរបស់នេះឡើយ។ ពួកគេកំពុងទ្រាំទ្រនឹងឧបសក្គ និងទុក្ខលំបាកដ៏ខ្លាំងជាច្រើន ដោយមិនដឹងខ្លួន។ ដោយសារ កិត្តិយស និងបុណ្យសក្តិនេះ មនុស្សជាតិបានបដិសេធចោលព្រះជាម្ចាស់ ព្រមទាំងក្បត់ព្រះអង្គ ហើយក្លាយជាមនុស្សអាក្រក់កាន់តែខ្លាំងឡើងៗ។ ហេតុដូច្នេះ ពីជំនាន់មួយទៅជំនាន់មួយ មនុស្សត្រូវបានបំផ្លាញក្រោមឥទ្ធិពលកិត្តិយស និងបុណ្យសក្តិរបស់សាតាំង» («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ដូចដែលខ្ញុំបានសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ខ្ញុំបានយល់ ថាកិត្តិនាម និងផលប្រយោជន៍ជាឧបសគ្គដែលសាតាំងប្រើប្រាស់ដើម្បីចងពួកយើង និងជាឧបករណ៍ដែលសាតាំងប្រើប្រាស់ដើម្បីធ្វើឱ្យយើងពុករលួយ។ ខ្ញុំមិនអាចរំដោះខ្លួនឯងពីឧបសគ្គ និងការរឹតត្បិតនៃកិត្តិនាម និងផលប្រយោជន៍បានទេ ព្រោះគោលដៅជីវិត គំនិតនិង ទស្សនៈរបស់ខ្ញុំខុសជានិច្ច។ ខ្ញុំមិនបានប្រព្រឹត្តខ្លួនឯងដោយសម្អាងលើព្រះបន្ទូលរបស់ព្រះជាម្ចាស់និងស្របតាមការចង់បានរបស់ទ្រង់ឡើយ។ ខ្ញុំបានធ្វើតាមវិន័យនៃការរស់នៅរបស់សាតាំងដែលសាតាំងបណ្តុះនៅក្នុងខ្លួនពួកយើង «ចូរធ្វើជាមនុស្សលេចធ្លោជាងគេ» «មនុស្សពុះពារដើម្បីបានខ្ពង់ខ្ពស់ រីឯទឹកតែងហូរទៅទីទាបជានិច្ច» ហើយ «មនុស្សគួរតែប្រឹងប្រែង ដើម្បីឱ្យបានល្អប្រសើរជាងអ្នកដែលមានវិជ្ជាជីវៈដូចគ្នា»។ មិនថានៅសាលារៀន ឬធ្វើកិច្ចការនៅក្នុងសង្គមទេ ខ្ញុំតែងតែជម្នះគ្រប់ពេលវេលាដើម្បីយកបានមកវិញនូវកិត្តិនាម និងផលប្រយោជន៍ ដើម្បីក្លាយជាបុគ្គលឆ្នើម ហើយបំពេញមហិច្ឆិតារបស់ខ្ញុំនៅចំពោះមុខមហាជន។ បន្ទាប់ពីជឿលើព្រះជាម្ចាស់ ខ្ញុំបានរស់នៅជាទាសករដើម្បីកេរ្តិ៍ឈ្មោះ និងឋានៈ។ នៅពេលដែលខ្ញុំត្រូវបានសរសើរ ហើយផ្តល់ការគោរពខ្ពង់ខ្ពស់ដោយបងប្អូនប្រុសស្រីនៅក្នុងភារកិច្ចរបស់ខ្ញុំ ហើយបំណងប្រាថ្នារបស់ខ្ញុំចង់បានកិត្តិនាម ផលប្រយោជន៍ និងឋានៈត្រូវបានបំពេញ ខ្ញុំនឹងអបអរដោយអំណរចំពោះភាពលេចធ្លោ ហើយខ្ញុំនឹងមានអារម្មណ៍សប្បាយចិត្តខ្លាំង។ ប៉ុន្តែនៅពេលដែលខ្ញុំបានឃើញបងស្រី វែនជីង ល្អជាងខ្ញុំ ខ្ញុំបានបង្កើនការច្រណែនចំពោះសមត្ថភាពរបស់គាត់។ ខ្ញុំបារម្ភថាគាត់នឹងល្អលើសខ្ញុំ ហើយចាប់ផ្តើមគម្រាមកំហែងដល់តំណែងរបស់ខ្ញុំ ដូច្នេះខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងដែលខ្ញុំអាចធ្វើដើម្បីគាបសង្កត់ និងជិះជាន់គាត់ ដោយមិនខ្វល់ខ្វាយពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ឬពីអារម្មណ៍របស់គាត់ឡើយ។ នៅពេលនោះ ខ្ញុំបានឃើញយ៉ាងច្បាស់ថាខ្ញុំនឹងក្លាយជាទាសករដែលបានលះបង់ដើម្បីកិត្តិនាម និងផលប្រយោជន៍ ហើយថាក្នុងការស្វែងរករឿងទាំងនោះ ខ្ញុំបានបាត់បង់សម្បជញ្ញៈ និងហេតុផលរបស់ខ្ញុំ។ ខ្ញុំមានកលល្បិច គំនិតព្យាបាទ ដែលកើនឡើងកាន់តែច្រើន ហើយភាពអាត្មានិយម និងវិញ្ញាណអាក្រក់មានកាន់តែច្រើន ខ្ញុំមិនបានសម្ដែងចេញពីអ្វីសោះ ក្រៅតែពីរូបភាពរបស់អារក្សសាតាំង។ កិត្តិនាម ផលប្រយោជន៍ ឋានៈ ពិតជាបានក្លាយទៅជាឧបករណ៍ដែល សាតំាងបានធ្វើឱ្យខ្ញុំពុករលួយហើយបានលួងលោមខ្ញុំឱ្យប្រឆាំង និងក្បត់ព្រះជាម្ចាស់។ ខ្ញុំបានគិតអំពីអ្នកប្រឆាំងសាសនាគ្រីស្ទទាំងនោះដែលបានបណ្តេញព្រះជាម្ចាស់ចេញពីដំណាក់ពីមុន៖ ពួកគេបានឱ្យតម្លៃឋានៈខាងលើទាំងអស់។ ដើម្បីផលប្រយោជន៍បានឋានៈ ពួកគេបានរារាំង ហើយជិះជាន់បងប្អូនប្រុសស្រីរបស់ពួកគេ ហើយបានដាក់ទោស និងបណ្តេញមនុស្សចេញគ្រប់ពេលវេលា។ នៅចុងបញ្ចប់ ពួកគេបានផ្តេជ្ញាថានឹងលុបបំបាត់ចោលអំពើអាក្រក់គ្រប់ប្រភេទទំាងអស់។ ខ្ញុំបានបង្ហាញនិស្ស័យនៃការប្រឆំាងសាសនាគ្រីស្ទផ្ទាល់ខ្លួនរបស់ខ្ញុំនៅក្នុងមាគ៌ាដែលខ្ញុំបានប្រព្រឹត្តនិងបញ្ចេញអាកប្បកិរិយាដាក់បងស្រី វែនជីង ហើយខ្ញុំបានដឹងថាប្រសិនបើខ្ញុំមិនបានទទួលយកការជំនុំជម្រះរបស់ព្រះជាម្ចាស់ និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ ហើយប្រែចិត្តដោយស្មោះត្រង់ នាពេលខាងមុខដ៏ខ្លី ខ្ញុំត្រូវបានលុបបំបាត់ដូចតែអ្នកប្រឆំាងសាសនាគ្រីស្ទទាំងនោះដែរ។ ខ្ញុំបានមើលឃើញថា ខ្ញុំស្ថិតក្នុងសភាពគ្រោះថ្នាក់ ដែលភាពងងឹតនៅក្នុងវិញ្ញាណរបស់ខ្ញុំ និងភាពបរាជ័យរបស់ខ្ញុំនៅក្នុងភារកិច្ចរបស់ខ្ញុំ ជាការជំនុំជម្រះ និងសេចក្តីប្រៀនប្រដៅដ៏ហ្មត់ចត់របស់ព្រះជាម្ចាស់។ បំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់គឺឱ្យខ្ញុំគួរតែឆ្លុះបញ្ចាំងពីខ្លួនឯង ហើយត្រឡប់ក្រោយវិញ ហើយបោះបង់ចោលផ្លូវខុសដែលខ្ញុំបានដើរតាម មុនពេលវាយឺត។
ដូច្នេះខ្ញុំបានអធិដ្ឋានដល់ព្រះជាម្ចាស់ ហើយបានទូលសុំទ្រង់ឱ្យនាំផ្លូវខ្ញុំទៅកាន់ផ្លូវនៃការអនុវត្ត។ ពេលនោះខ្ញុំបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «សូមពិចារណាពីរឿងនេះ៖ តើការផ្លាស់ប្ដូរប្រភេទណាដែលបុគ្គលម្នាក់ត្រូវតែធ្វើ បើគេចង់ចៀសផុតពីការជាប់អន្ទាក់ក្នុងស្ថានភាពទាំងនេះ អាចរំដោះខ្លួនពីពួកវា និងរួចផុតពីការខ្វល់ខ្វាយ និងច្រវាក់នៃអ្វីៗទាំងនេះ? តើបុគ្គលម្នាក់ត្រូវទទួលបានអ្វីមុនពេលដែលគេពិតជាអាចមានសេរីភាព និងត្រូវបានរំដោះ? ម៉្យាងទៀត គេត្រូវតែមើលធ្លុះនូវអ្វីៗ៖ កេរ្ដិ៍ឈ្មោះ និងលាភសក្ការៈ ព្រមទាំងតួនាទី គ្មានអ្វីក្រៅពីជាឧបករណ៍ និងវិធីសាស្ត្រដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយ ដើម្បីដាក់អន្ទាក់ពួកគេ ដើម្បីធ្វើឱ្យពួកគេគ្រោះថ្នាក់ និងដើម្បីឱ្យមានការខូចសីលធម៌របស់ពួកគេឡើយ។ តាមទ្រឹស្ដី ដំបូងឡើយ អ្នកត្រូវតែទទួលបានការយល់ដឹងដ៏ច្បាស់អំពីរឿងនេះជាមុនសិន។ ជាងនេះទៅទៀត អ្នកត្រូវតែរៀនយកចេញនូវអ្វីៗទាំងនេះ ហើយទុកពួកវាមួយឡែក។ ... អ្នកត្រូវតែរៀនលះបង់ និងរៀនទុករបស់ទាំងនេះនៅមួយឡែក រៀនផ្ដល់អនុសាសន៍ដល់អ្នកដទៃ និងរៀនអនុញ្ញាតឱ្យពួកគេលេចធ្លោចុះ។ កុំខំតយុទ្ធ ឬប្រញាប់កេងចំណេញពីឱកាសដែលអ្នកទទួលបាន ដើម្បីចង់បានភាពលេចធ្លោ ឬសិរីរុងរឿងនោះឡើយ។ អ្នកត្រូវរៀនបែរចេញពីបញ្ហាទាំងនេះ តែមិនត្រូវពន្យារក្នុងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ចូរក្លាយជាបុគ្គលម្នាក់ដែលសម្ងំធ្វើការទាំងគេមិនស្គាល់ ហើយមិនសំញែងទៅកាន់អ្នកដទៃ ខណៈពេលដែលអ្នកបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយចិត្តភក្ដីភាព។ បើអ្នកលះចោលកិត្យានុភាព និងឋានៈរបស់អ្នកកាន់តែច្រើន ហើយបើអ្នកលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកកាន់តែច្រើន នោះអ្នកនឹងកាន់តែមានសេចក្តីសុខ ដួងចិត្តរបស់អ្នកនឹងកាន់តែបើកចំហ ហើយសភាពរបស់អ្នកនឹងកាន់តែប្រសើរឡើង។ បើអ្នកខំតយុទ្ធ និងប្រកួតប្រជែងកាន់តែខ្លាំង នោះសភាពរបស់អ្នកនឹងកាន់តែខ្មៅងងឹត។ បើអ្នកមិនជឿទេ ចូរសាកល្បង ហើយចាំមើលចុះ! បើអ្នកចង់ប្រែក្លាយសភាពនេះ ហើយមិនចង់ឱ្យរបស់ទាំងនេះមកគ្រប់គ្រងអ្នក ជាដំបូង អ្នកត្រូវតែទុករបស់ទាំងនោះនៅមួយឡែក ហើយលះបង់វាចោល» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «មុខងារមិនដូចគ្នាទេ។ មានរូបកាយមួយ។ ម្នាក់ៗបំពេញកាតព្វកិច្ចរៀងៗខ្លួន នៅកន្លែងរបស់ខ្លួន និងធ្វើឱ្យអស់ពីសមត្ថភាពរបស់គេ—សម្រាប់ផ្កាភ្លើងនីមួយៗ មានពន្លឺចាំងមួយ—ហើយស្វែងរកភាពចាស់ទុំក្នុងជីវិត។ ការធ្វើដូច្នេះ នឹងធ្វើឱ្យខ្ញុំសព្វព្រះហឫទ័យ» («ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ២១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបង្ហាញផ្លូវនៃការអនុវត្តដល់ខ្ញុំ។ ព្រះបន្ទូលទាំងនេះបានបង្ហាញខ្ញុំថានៅពេលគំនិតច្រណែនបានកើតឡើងចំពោះខ្ញុំ ខ្ញុំត្រូវតែអធិដ្ឋានដល់ព្រះជាម្ចាស់ហើយលះបង់ចោលនូវចេតនាដែលផ្តល់គុណវិបត្តិផ្ទាល់ខ្លួនរបស់ខ្ញុំ បោះបង់ចោលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ធ្វើកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់មុនពេលធ្វើអ្វីទាំងអស់ ហើយពិចារណាចំពោះបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់។ ពួកយើងទាំងអស់គ្នាមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន ប៉ុន្តែបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់គឺចង់ឱ្យយើងរៀនសូត្រពីភាពខ្លាំងរបស់អ្នកដទៃ ហើយបំពេញភាពខ្សោយរបស់យើង។ ដូច្នេះអ្នកគ្រប់គ្នាអាចឈរជើងតាមតំណែងរបស់ពួកគេ ហើយបំពេញបំណងរបស់ពួកគេបានល្អបំផុតតាមដែលពួកគេអាចធ្វើបាន។ បងស្រី វែនជីង មានគុណសម្បត្តិល្អ ជាមនុស្សដែលបានបន្តស្វែងរកសេចក្តីពិត។ ហេតុផលដែលដំណាក់របស់ព្រះជាម្ចាស់បានរៀបចំសម្រាប់ឱ្យគាត់ធ្វើកិច្ចការជាមួយខ្ញុំ មិនមែនដើម្បីឱ្យខ្ញុំនឹងច្រណែនសមត្ថភាពរបស់គាត់ ហើយប្រកួតប្រជែងជាមួយគាត់ដោយការអួតខ្លួននោះទេ ប៉ុន្តែគឺដើម្បីឱ្យខ្ញុំអាចរៀនសូត្រពីភាពខ្លាំងរបស់គាត់ ហើយកែលម្អភាពខ្សោយផ្ទាល់ខ្លួនរបស់ខ្ញុំ។ នេះជាសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ចំពោះខ្ញុំ។ ខ្ញុំត្រូវតែកែអាកប្បកិរិយារបស់ខ្ញុំ៖ នៅពេលបងស្រី វែនជីង ល្អជាងខ្ញុំ ហើយមានចំណុចខ្លាំងរបស់គាត់ ខ្ញុំត្រូវតែប្រឈមការពិត ហើយទទួលស្គាល់ភាពខ្សោយ និងគុណវិបត្តិផ្ទាល់ខ្លួនរបស់ខ្ញុំ។ ខ្ញុំបានបំពេញភារកិច្ចរបស់ខ្ញុំរយៈពេលខ្លី ហើយបានយល់គោលការណ៍កាន់តែច្រើន។ ដូច្នេះហើយ ខ្ញុំត្រូវតែធ្វើអ្វីដែលខ្ញុំអាចធ្វើបានដើម្បីជួយបងស្រីរបស់ខ្ញុំ ដើម្បីឱ្យយើងអាចបំពេញភារកិច្ចជាមួយគ្នាដោយចុះសម្រុងគ្នា។
ក្រោយមកទៀត ខ្ញុំបានចូលទៅរកបងស្រី វែនជីង ហើយបានចាប់ផ្តើមនិយាយច្រើនជាមួយគាត់អំពីសេចក្ដីពុករលួយដែលខ្ញុំបានលាតត្រដាង។ ខ្ញុំបានសុំទោសគាត់ ហើយគាត់បានបើកចិត្តរបស់គាត់ចំពោះខ្ញុំ និងបានប្រកបអំពីអ្វីដែលគាត់បានរៀនសូត្រនៅក្នុងស្ថានភាពនេះ។ គាត់បានលួងលោមខ្ញុំ ហើយបានជំរុញទឹកចិត្តខ្ញុំ ហើយខ្ញុំមានអារម្មណ៍អាម៉ាស់ និងមានកំហុសខ្លាំងណាស់។ តមកទៀត នៅពេលខ្ញុំបានឃើញគាត់មានការលំបាកក្នុងភារកិច្ចរបស់គាត់ ជួនកាល ខ្ញុំគិតក្នុងចិត្តថា៖ «ប្រសិនបើខ្ញុំជួយគាត់ដោះស្រាយបញ្ហានេះ អ្នកដឹកនាំនឹងមើលឃើញតែគាត់បំពេញការងារបានល្អ។ មិនមាននរណាម្នាក់នឹងដឹងថាខ្ញុំបានជួយគាត់ទេ។ ឱកាសដើម្បីល្អលើសគេ ហើយអួតគេឯងនឹងក្លាយជារបស់គាត់តែម្នាក់ឯងគត់»។ ដោយសារតែរឿងនេះ ខ្ញុំមានអារម្មណ៍ហាក់ដូចជាស្ទាក់ស្ទើរបន្តិចបន្តួចក្នុងការជួយគាត់ ប៉ុន្តែខ្ញុំបានដឹងភ្លាមៗថាខ្ញុំបានកំពុងព្យាយាមប្រកួតប្រជែងជាមួយគាត់ដើម្បីកិត្តិនាមនិងផលប្រយោជន៍ម្ដងទៀតហើយ ហើយខ្ញុំនឹងអធិដ្ឋានសុំជំនួយរបស់ព្រះជាម្ចាស់នៅក្នុងហេតុផលជំរុញចិត្តដ៏ត្រឹមត្រូវរបស់ខ្ញុំហើយនឹងផ្តួចផ្តើមជួយគាត់។ យូរៗទៅ សភាពរបស់ខ្ញុំបានល្អប្រសើរឡើង។ ខ្ញុំមិនមានអារម្មណ៍ឈឺចាប់ដូចនោះនិងការរួញរាចិត្តដែលខ្ញុំធ្លាប់មាននៅក្នុងជម្រៅចិត្តរបស់ខ្ញុំទៀតឡើយ ហើយទំនាក់ទំនងរបស់ខ្ញុំជាមួយបងស្រី វែនជីង ក៏មានភាពចុះសម្រុងគ្នាកាន់តែខ្លាំងឡើង។ បងស្រី វែនជីង នឹងប្រកបជាមួយខ្ញុំដោយបើកចំហអំពីសភាពរបស់គាត់ឬអ្វីដែលគាត់បានទទួល ហើយចិត្តរបស់ខ្ញុំបានបំពេញដោយភាពផ្អែមល្ហែម និងសេចក្តីរីករាយ។
តាមរយៈបទពិសោធន៍នេះបានអនុញ្ញាតឱ្យខ្ញុំទទួលស្គាល់សេចក្តីពុករលួយពិតនៃសេចក្តីច្រណែនរបស់ខ្ញុំ និងភាពជាមនុស្សព្យាបាទរបស់ខ្ញុំ។ វាបានបណ្តាលឱ្យខ្ញុំស្អប់ខ្ពើមខ្លួនឯង ហើយស្របពេលជាមួយគ្នា បានជួយឱ្យខ្ញុំយល់ដឹងខ្លះពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់។ វាបានជួយខ្ញុំរៀនសូត្រអំពីរបៀបគេចចេញពីឧបសគ្គ និងសេចក្តីអត់ធ្មត់ ពីការច្រណែនរបស់ខ្ញុំផ្ទាល់ ហើយខ្ញុំទទួលបានសន្តិភាព និងស្ថិរភាពដែលមកពីការប្រព្រឹត្តិខ្លួនស្របតាមព្រះបន្ទូលសេចក្ដីពិតរបស់ព្រះជាម្ចាស់។ វាបានផ្តល់ឱ្យខ្ញុំនូវបំណងប្រាថ្នាដើម្បីបន្តស្វែងរកសេចក្តីពិត បោះបង់ចោលនិស្ស័យពុករលួយរបស់ខ្ញុំ ហើយបំពេញភារកិច្ចរបស់ខ្ញុំបានយ៉ាងល្អ។ សូមអរគុណសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់!