ជំពូកទី ៨៦
មនុស្សនិយាយថា ខ្ញុំគឺជាព្រះជាម្ចាស់ដែលប្រកបដោយសេចក្ដីមេត្ដាករុណា។ ពួកគេនិយាយថា ខ្ញុំនឹងនាំមកនូវសេចក្ដីសង្គ្រោះដល់គ្រប់សព្វសារពើដែលខ្ញុំបានបង្កើតមក។ សេចក្ដីទាំងអស់នេះ ត្រូវបាននិយាយដោយផ្អែកលើសញ្ញាណរបស់មនុស្ស។ ការដែលថាខ្ញុំគឺជាព្រះជាម្ចាស់ដែលប្រកបដោយសេចក្ដីមេត្ដាករុណានោះ គឺនិយាយចំពោះពួកកូនប្រុសច្បងរបស់ខ្ញុំ ហើយការដែលថាខ្ញុំនឹងនាំមកនូវសេចក្ដីសង្គ្រោះដល់គ្រប់សព្វសារពើនោះ គឺនិយាយចំពោះពួកកូនប្រុសរបស់ខ្ញុំ និងរាស្ត្ររបស់ខ្ញុំ។ ដោយសារខ្ញុំគឺជាព្រះជាម្ចាស់ដ៏មានព្រះប្រាជ្ញាញាណ ខ្ញុំច្បាស់នៅក្នុងព្រះហឫទ័យរបស់ខ្ញុំណាស់ថា មនុស្សបែបណាដែលខ្ញុំសព្វព្រះទ័យ និងមនុស្សបែបណាដែលខ្ញុំមិនសព្វព្រះទ័យ។ សម្រាប់អស់អ្នកណាដែលខ្ញុំសព្វព្រះទ័យ ខ្ញុំនឹងតែងតែសព្វព្រះទ័យពួកគេរហូតដល់ទីបំផុត ហើយសេចក្ដីស្រឡាញ់នោះមិនប្រែប្រួលឡើយ។ សម្រាប់អស់អ្នកណាដែលខ្ញុំមិនសព្វព្រះទ័យ ខ្ញុំនឹងមិនរំជួលចិត្តសូម្បីបន្តិច មិនថាពួកគេមានអាកប្បកិរិយាល្អប៉ុនណាក៏ដោយ។ នេះដោយសារពួកគេមិនកើតចេញអំពីខ្ញុំ និងមិនមានគុណសម្បត្តិរបស់ខ្ញុំ ឬមានជីវិតរបស់ខ្ញុំ។ និយាយមួយបែបទៀតថា ពួកគេមិនត្រូវបានខ្ញុំកំណត់ជោគវាសនាឲ្យ និងជ្រើសតាំងនោះទេ ដ្បិតខ្ញុំមិនដែលភ្លាំងភ្លាត់ឡើយ។ ពោលគឺ គ្រប់ទង្វើរបស់ខ្ញុំទាំងអស់សុទ្ធតែរាប់ថាបរិសុទ្ធ និងខ្ពង់ខ្ពស់ ហើយខ្ញុំមិនដែលមានការស្ដាយក្រោយឡើយ។ នៅក្នុងកែវភ្នែករបស់មនុស្ស ខ្ញុំពិតជាគ្មានទឹកព្រះទ័យខ្លាំងណាស់ ប៉ុន្តែតើអ្នកមិនចាប់អារម្មណ៍ថា ខ្ញុំគឺជាព្រះជាម្ចាស់ដ៏សុចរិតនិងមានឫទ្ធានុភាពដោយផ្ទាល់ព្រះអង្គទ្រង់ទេឬ? អ្វីគ្រប់យ៉ាងដែលជារបស់ខ្ញុំ គឺសុទ្ធតែត្រឹមត្រូវ។ អស់អ្នកណាដែលខ្ញុំពុំសព្វព្រះទ័យ ច្បាស់ជាទទួលបណ្ដាសារបស់ខ្ញុំមិនខាន ហើយអស់អ្នកណាដែលខ្ញុំសព្វព្រះទ័យ នឹងច្បាស់ជាទទួលបានព្រះពររបស់ខ្ញុំមិនខាន។ នេះគឺជានិស្ស័យបរិសុទ្ធ និងមិនអាចបំពានបានរបស់ខ្ញុំ ហើយគ្មាននរណាម្នាក់នឹងត្រូវផ្លាស់ប្ដូរវាទេ។ សេចក្ដីនេះ មិនផ្លាស់ប្ដូរទេ!
សព្វថ្ងៃនេះ អស់អ្នកណាដែលពិតជាស្របទៅតាមបំណងព្រះហឫទ័យរបស់ខ្ញុំមែន នឹងច្បាស់ជាត្រូវខ្ញុំធ្វើឲ្យបានគ្រប់លក្ខណ៍មិនខាន ដ្បិតកិច្ចការរបស់ខ្ញុំទាំងទៀងត្រង់ផង និងហ្មត់ចត់ផង ហើយខ្ញុំមិនទុកឲ្យមានអ្វីត្រូវឆ្ងល់ទៀតនោះទេ។ អស់អ្នកណាដែលខ្ញុំដាក់បណ្ដាសា នឹងត្រូវដុតកម្ទេចចោល។ ដូច្នេះ តើហេតុអ្វីបានជាមនុស្សភាគច្រើនដែលត្រូវខ្ញុំដាក់បណ្ដាសា ហើយព្រះវិញ្ញាណបរិសុទ្ធនៅតែបំពេញកិច្ចការលើពួកគេទៀត (នេះគឺនិយាយសំដៅដល់ការដែលខ្ញុំមិនស្នាក់នៅក្នុងព្រះវិហារដ៏ស្មោកគ្រោក)? តើអ្នករាល់គ្នាយល់អំពីអត្ថន័យពិតពីខាងក្រោយពាក្យនិយាយថា គ្រប់បញ្ហាទាំងអស់ និងគ្រប់សព្វសារពើទាំងអស់ បម្រើដល់ព្រះគ្រីស្ទទេ? ព្រះវិញ្ញាណបរិសុទ្ធ បំពេញកិច្ចការរបស់ទ្រង់តាមរយៈពួកគេ ចំណែកខ្ញុំទាញប្រយោជន៍ពីការបម្រើរបស់ពួកគេ ប៉ុន្តែជាធម្មតា នៅពេលពួកគេមិនបម្រើកិច្ចការរបស់ខ្ញុំទេ ពួកគេនឹងមិនត្រូវបានបំភ្លឺខាងវិញ្ញាណឡើយ។ បើទោះបីជាពួកគេពិតជាស្វែងរកមែន ពួកគេធ្វើវាដោយរវាសរវៃ ហើយនេះគឺជាកលល្បិចរបស់សាតាំង។ ដ្បិតនៅក្នុងពេលធម្មតា ពួកគេពុំបានយកចិត្តទុកដាក់ចំពោះគ្រប់កិច្ចការរបស់ខ្ញុំឡើយ និងមិនបានគិតគូរទាល់តែសោះអំពីបន្ទុករបស់ខ្ញុំ។ ពេលនេះ ពួកកូនប្រុសច្បងរបស់ខ្ញុំបានធំហើយ ខ្ញុំនឹងទាត់ពួកគេចោល។ ដ្បិតដោយហេតុនេះ ព្រះវិញ្ញាណរបស់ខ្ញុំបានដកចេញពីគ្រប់ទីកន្លែង ហើយបានផ្ដោតសំខាន់ទៅលើពួកកូនប្រុសច្បងរបស់ខ្ញុំវិញ។ តើអ្នកយល់ទេ? គ្រប់សព្វសារពើទាំងអស់ពឹងលើទង្វើរបស់ខ្ញុំ ការកំណត់ជោគវាសនារបស់ខ្ញុំ និងគ្រប់ព្រះបន្ទូលទាំងអស់ដែលបានថ្លែងចេញពីព្រះឱស្ឋរបស់ខ្ញុំ។ គ្រប់ទីកន្លែងទាំងអស់ដែលទទួលបានព្រះពររបស់ខ្ញុំ គឺជាទីកន្លែងសំខាន់ដែលខ្ញុំបំពេញកិច្ចការ និងជាកន្លែងដែលត្រូវអនុវត្តកិច្ចការរបស់ខ្ញុំ។ ប្រទេសចិនគឺជាប្រទេសដែលថ្វាយបង្គំសាតាំងច្រើនបំផុត ដូច្នេះ ខ្ញុំបានដាក់បណ្ដាសាប្រទេសនេះ។ បន្ថែមលើនេះ ប្រទេសនេះគឺជាប្រទេសដែលបានធ្វើទុក្ខបុកម្នេញមកលើខ្ញុំច្រើនបំផុត។ ខ្ញុំប្រាកដជានឹងមិនធ្វើកិច្ចការរបស់ខ្ញុំលើមនុស្សដែលស្ថិតក្រោមឥទ្ធិពលរបស់សត្វនាគដ៏ធំមានសម្បុរក្រហមឡើយ។ តើអ្នកយល់អំពីអត្ថន័យពិតនៃព្រះបន្ទូលរបស់ខ្ញុំដែរឬទេ? ចុងក្រោយទៅពួកកូនប្រុសរបស់ខ្ញុំ និងរាស្រ្តរបស់ខ្ញុំមានចំនួនតែបន្តិចប៉ុណ្ណោះ។ ច្បាស់ណាស់ អ្វីគ្រប់យ៉ាងគឺស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំ។ គប្បីត្រូវប្រើថាមពល និងគប្បីត្រូវលះបង់ការខំប្រឹងប្រែងបន្ថែមទៀតចំពោះអ្នកណាដែលខ្ញុំបានជ្រើសតាំង និងបានកំណត់ជោគវាសនារួច។ និយាយមួយបែបទៀត អស់អ្នកណាដែលជាពួកកូនប្រុសច្បងរបស់ខ្ញុំគប្បីប្រញាប់អនុវត្តឡើង ដើម្បីឲ្យពួកគេអាចរំលែកបន្ទុករបស់ខ្ញុំឲ្យបានឆាប់ និងលះបង់អស់ទាំងសេចក្ដីខំប្រឹងរបស់ពួកគេដើម្បីកិច្ចការរបស់ខ្ញុំ។
អស់អ្នកណាដែលបានបម្រើខ្ញុំ ចូរស្ដាប់ចុះ! នៅពេលបម្រើខ្ញុំ អ្នកអាចទទួលបានព្រះគុណរបស់ខ្ញុំខ្លះ។ ពោលគឺ អ្នករាល់គ្នានឹងដឹងជាបណ្ដោះអាសន្នអំពីកិច្ចការរបស់ខ្ញុំនាពេលបន្ទាប់់ និងដឹងពីអ្វីដែលនឹងកើតមានឡើងនាពេលអនាគត ប៉ុន្តែអ្នកប្រាកដជានឹងមិនអរសប្បាយនឹងវាឡើយ។ នេះគឺជាព្រះគុណរបស់ខ្ញុំ។ នៅពេលអ្នកកិច្ចការរបស់អ្នកបំពេញរួច ត្រូវចាកចេញភ្លាម និងមិនត្រូវបង្អែរបង្អង់ឡើយ។ អស់អ្នកណាដែលជាពួកកូនប្រុសច្បងរបស់ខ្ញុំ មិនគួរមានការក្រអឺតក្រទមឡើយ ប៉ុន្តែអាចអនុញ្ញាតឲ្យមានមោទនភាពបាន ដ្បិតខ្ញុំបានប្រទានព្រះពររាប់មិនអស់ដល់អ្នករាល់គ្នា។ អស់អ្នកណាដែលជាគោលដៅនៃការបំផ្លាញចោល មិនគួរនាំបញ្ហាដាក់ខ្លួនអ្នកឡើយ ឬមានអារម្មណ៍មិនសប្បាយចិត្តអំពីវាសនារបស់អ្នកឡើយ។ នរណាឲ្យអ្នកជាកូនចៅរបស់សាតាំងធ្វើអ្វី? បន្ទាប់ពីអ្នកបានបម្រើការឲ្យខ្ញុំរួចហើយ អ្នកអាចត្រឡប់ទៅជង្ហុកធំវិញ ដោយសារអ្នកនឹងលែងមានប្រយោជន៍សម្រាប់ឲ្យខ្ញុំប្រើទៀតហើយ។ ដូច្នេះ ខ្ញុំនឹងចាប់ផ្ដើមដោះស្រាយជាមួយអ្នករាល់គ្នាដោយការវាយផ្ចាលរបស់ខ្ញុំ។ នៅពេលដែលខ្ញុំចាប់ផ្ដើមបំពេញកិច្ចការ ខ្ញុំនឹងបំពេញកិច្ចការរហូតដល់ទីបញ្ចប់។ កិច្ចការដែលខ្ញុំបំពេញ នឹងសម្រេចផល ហើយស្នាព្រះហស្ដរបស់ខ្ញុំនឹងត្រូវស្ថិតស្ថេរជាអស់កល្ប។ សេចក្ដីនេះសុទ្ធតែចែងមកលើពួកកូនប្រុសច្បងរបស់ខ្ញុំ ពួកបុត្រារបស់ខ្ញុំ និងរាស្រ្តរបស់ខ្ញុំ ហើយវាក៏ចែងចំពោះអ្នករាល់គ្នាផងដែរ៖ ការវាយផ្ចាលរបស់ខ្ញុំមកលើអ្នក នឹងមានជាអស់កល្ប។ ខ្ញុំបានប្រាប់អ្នករាល់គ្នាជាច្រើនលើកច្រើនសាតាំងពីមុននោះម្ល៉េះថាមនុស្សអាក្រក់ដែលប្រឆាំងទាស់នឹងខ្ញុំ នឹងត្រូវខ្ញុំវាយផ្ចាលជាប្រាកដ។ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធមិនបានព្រមានដល់អ្នកបន្ទាប់ពីអ្នកប្រឆាំងទាស់នឹងខ្ញុំទេ នោះអ្នកបានត្រូវបណ្ដាសារួចហើយ ហើយបន្ទាប់ពីនោះទៅ អ្នកនឹងត្រូវវាយផ្ដួលដោយព្រះហស្ដរបស់ខ្ញុំជាមិនខាន។ ប្រសិនបើអ្នកត្រូវបានព្រះវិញ្ញាណបរិសុទ្ធប្រៀនប្រដៅនៅពេលដែលអ្នកកំពុងមានគំនិតអាក្រក់មកលើខ្ញុំ នោះអ្នកបានទទួលព្រះពររបស់ខ្ញុំហើយ។ ក៏ប៉ុន្តែ អ្នកត្រូវតែប្រុងប្រយ័ត្នជានិច្ច មិនត្រូវព្រងើយកន្តើយ និងធ្វេសប្រហែសសោះឡើយ។