ជំពូកទី ៨៧

អ្នកត្រូវតែដើរទៅឲ្យលឿន ហើយធ្វើនូវអ្វីដែលខ្ញុំចង់ឲ្យធ្វើ—នេះគឺជាអ្វីដែលខ្ញុំប្រាថ្នាចង់ឲ្យអ្នករាល់គ្នាមាន ដោយការចង់បានជាខ្លាំង។ វាអាចថា សូម្បីតែពេលនេះ អ្នករាល់គ្នានៅតែមិនទាន់យល់ពីអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំនៅឡើយ? វាអាចថា អ្នកនៅតែមិនដឹងពីបំណងព្រះហឫទ័យរបស់ខ្ញុំនៅឡើយ? ខ្ញុំបាន មានបន្ទូល កាន់តែច្បាស់ឡើងៗ ហើយបាន មានបន្ទូលជាច្រើនលើកច្រើនសារ ប៉ុន្តែ តើអ្នករាល់គ្នានៅតែមិនខិតខំប្រឹងប្រែងវាស់ស្ទង់ពីអត្ថន័យនៃព្រះបន្ទូលរបស់ខ្ញុំទេឬ? សាតាំង កុំស្រមៃថា អ្នកអាចបំផ្លាញផែនការរបស់ខ្ញុំបានឲ្យសោះ! អស់អ្នកដែលធ្វើការថ្វាយដល់សាតាំង  ដែលជាកូនចៅរបស់សាតាំង (សំដៅលើអស់អ្នកដែលត្រូវបានសន្ថិតដោយសាតាំង ដែលភាគច្រើនប្រាកដជាមានជីវិតរបស់សាតាំង ហើយត្រូវបានគេនិយាយថាជាកូនចៅរបស់វា)—ចូរ អង្វរសុំសេចក្ដីមេត្តាករុណា នៅព្រះបាទាខ្ញុំ ដោយសម្រក់ទឹកភ្នែក និងសង្កៀតធ្មេញ។ ទោះជាយ៉ាងណា ខ្ញុំនឹងមិនធ្វើរឿងដែលឆ្កួតឡប់បែបនេះឡើយ! តើខ្ញុំអាចលើកលែងទោសដល់សាតាំងបានដែរឬទេ? តើខ្ញុំអាចនាំយកសេចក្តីសង្គ្រោះដល់សាតាំងដែរឬទេ? វាជារឿងដែលមិនអាចទៅរួចទេ! ខ្ញុំធ្វើនូវអ្វីដែលខ្ញុំនិយាយ ហើយខ្ញុំនឹងមិនស្តាយក្រោយឡើយ!

អ្វីគ្រប់យ៉ាងដែលខ្ញុំមានបន្ទូលចេញមកនឹងប្រែក្លាយជាមានជីវិត។ តើមិនដូច្នេះទេឬ? ទោះជាយ៉ាងណា អ្នករាល់គ្នានៅតែមិនទុកចិត្តខ្ញុំ សង្ស័យព្រះបន្ទូលរបស់ខ្ញុំ ហើយគិតថា ខ្ញុំគ្រាន់តែនិយាយលេងសើចជាមួយអ្នករាល់គ្នា ប៉ុណ្ណោះ។ វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់។ ខ្ញុំគឺជាព្រះជាម្ចាស់! តើអ្នកយល់ទេ? ខ្ញុំគឺជាព្រះជាម្ចាស់! ប្រសិនបើខ្ញុំមិនមានប្រាជ្ញា ឬព្រះចេស្តាទេនោះ តើខ្ញុំអាចធ្វើ និងមានបន្ទូលអ្វីតាមតែខ្ញុំចង់បានដែរឬទេ? តែអ្នកនៅតែមិនទុកចិត្តខ្ញុំទៀត។ ខ្ញុំបានបញ្ជាក់អំពីរឿងទាំងនេះដល់អ្នកម្តងហើយម្តងទៀត ហើយខ្ញុំបានប្រាប់អំពីរឿងទាំងនោះដល់អ្នករាល់គ្នាជាច្រើនលើកច្រើនសារមកហើយ។ ហេតុអ្វីបានអ្នកសឹងតែទាំងអស់គ្នានេះនៅតែមិនជឿ? ហេតុអ្វីបានជាអ្នកនៅតែលាក់ទុកក្តីសង្ស័យក្នុងចិត្តអ្នកទៀត? ហេតុអ្វីបានជាអ្នកតោងជាប់ជីវិតដែលមានតម្លៃទៅនឹងសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក? តើពួកវាអាចសង្គ្រោះអ្នករាល់គ្នាបានដែរឬទេ? ខ្ញុំធ្វើអ្វីដែលខ្ញុំមានបន្ទូល។ ខ្ញុំបានប្រាប់អ្នករាល់គ្នាជាច្រើនដងហើយ៖ ចូរ ចាត់ទុកថា ព្រះបន្ទូលរបស់ខ្ញុំជាពាក្យពិត ហើយមិនត្រូវមានក្តីសង្ស័យឡើយ។ តើអ្នករាល់គ្នាបានប្រកាន់យកព្រះបន្ទូលរបស់ខ្ញុំដោយយកចិត្តទុកដាក់ដែរឬទេ? អ្នកមិនអាចធ្វើអ្វីបានដោយខ្លួនអ្នកឡើយ ហើយអ្នកនៅតែមិនអាចជឿលើអ្វីដែលខ្ញុំធ្វើទៀត។ តើអាចនិយាយថាម៉េចទៅ ចំពោះមនុស្សបែបនេះ? និយាយឲ្យចំទៅ វាដូចជាខ្ញុំមិនដែលបង្កើតអ្នករាល់គ្នាមកអ៊ីចឹង។ ក្នុងន័យម៉្យាងទៀត អ្នកមិនមានលក្ខណៈគ្រប់គ្រាន់ឡើយ ក្នុងការក្លាយជាអ្នកធ្វើការឲ្យខ្ញុំ។ អ្នករាល់គ្នាត្រូវតែជឿលើព្រះបន្ទូលរបស់ខ្ញុំ! អ្នករាល់គ្នាត្រូវឆ្លងផុតការសាកល្បងនេះ ខ្ញុំនឹងមិនឲ្យ អ្នកណាម្នាក់រអិលដួលនោះទេ។ ពិតមែនហើយ ការលើកលែងគឺសម្រាប់អស់អ្នកដែលជឿខ្ញុំ។ មនុស្សដែលជឿលើព្រះបន្ទូលរបស់ខ្ញុំនឹងទទួលបាន ព្រះពររបស់ខ្ញុំជាក់ជាមិនខាន ដែលនឹងត្រូវបានប្រទានឲ្យអ្នក ហើយបំពេញឲ្យអ្នកទៅតាមអ្វីដែលអ្នកជឿ។ បុត្រាច្បងទាំងឡាយរបស់ខ្ញុំអើយ! នៅវេលានេះ ខ្ញុំកំពុងចាប់ផ្តើមប្រទាន ព្រះពររបស់ខ្ញុំដល់អ្នករាល់គ្នាហើយ។ បន្តិចម្តងៗ អ្នករាល់គ្នានឹងចាប់ផ្តើមបោះបង់ចំណងនៃសាច់ឈាមដែលគួរឲ្យស្អប់ខ្ពើមដូចជា៖ អាពាហ៍ពិពាហ៍ គ្រួសារ ការហូបចុក ការស្លៀកពាក់ ដំណេក និងគ្រោះមហន្តរាយធម្មជាតិទាំងអស់ (ខ្យល់ ព្រះអាទិត្យ ភ្លៀង ព្យុះទឹកកក ទុក្ខវេទនានៃការធ្លាក់ព្រិល និងអ្វីទាំងអស់ផ្សេងទៀតដែលអ្នករាល់គ្នាស្អប់)។ អ្នករាល់គ្នានឹងធ្វើដំណើរឆ្លងកាត់មហាសមុទ្រ ឆ្លងកាត់ទ្វីប និងតាមអាកាសដោយមិនមានប៉ះពាល់ដោយការកម្រិតព្រំដែនលំហ ពេលវេលា ឬភូមិសាស្ត្រឡើយ ចូររីករាយជាមួយខ្លួនអ្នកយ៉ាងពេញចិត្ត ក្នុងការទទួលយកសេចក្តីស្រឡាញ់របស់ខ្ញុំ ហើយទទួលយកអ្វីគ្រប់យ៉ាងក្រោមការថែទាំយ៉ាងថ្នាក់ថ្នមពីខ្ញុំ។

តើនរណាដែលមិនមានមោទនភាពចំពោះបុត្រាច្បងទាំងឡាយដែលខ្ញុំបានបង្កើតឲ្យពេញខ្នាត? តើនរណាដែលនឹងមិនលើកសសើរឈ្មោះរបស់ខ្ញុំដើម្បីប្រយោជន៍របស់ពួកគេ? ហេតុអ្វីបានជាខ្ញុំនៅពេលនេះចង់បើកសម្ដែងអាថ៌កំបាំងជាច្រើនម៉្លេះដល់អ្នករាល់គ្នា? ហេតុអ្វីបានជានៅពេលនេះ ហើយពីមុន ម៉េចបានជាមិនបើកសម្ដែង? អ្វីដែលនៅក្នុងខ្លួនអ្នកក៏ជាអាថ៌កំបាំងដែរ តើអ្នកដឹងអំពីរឿងនេះទេ? ហេតុអ្វីបានជាខ្ញុំមិនបានលើកឡើងកាលពីមុនថា ប្រទេសចិនគឺជាប្រទេសដែលខ្ញុំបានដាក់បណ្តាសា? ហើយហេតុអ្វីបានជាខ្ញុំមិនឲ្យពួកដែលធ្វើការថ្វាយដល់ខ្ញុំដឹង? នៅថ្ងៃនេះ ខ្ញុំក៏នឹងប្រាប់អ្នករាល់គ្នាអំពីរឿងនេះដែរ៖ នៅថ្ងៃនេះ តាមគំនិតរបស់ខ្ញុំ អ្វីគ្រប់យ៉ាងត្រូវបានសម្រេចហើយ ហើយខ្ញុំនិយាយរឿងនេះទៅកាន់បុត្រាច្បងទាំងឡាយរបស់ខ្ញុំ។ (ដ្បិតថ្ងៃនេះ បុត្រាច្បងទាំងឡាយរបស់ខ្ញុំបានមកសោយរាជ្យជាមួយខ្ញុំហើយ—ហើយមិនត្រឹមតែលេចចេញជារូបរាងប៉ុណ្ណោះទេ ប៉ុន្តែ ពិតជាកំពុងសោយរាជ្យរួមគ្នាជាមួយខ្ញុំមែន។ ក្នុងពេលបច្ចុប្បន្ននេះ អ្នកដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងចិត្ត ប្រាកដជាបានសោយរាជ្យជាមួយខ្ញុំ—ហើយវាត្រូវបានបើកសម្ដែងនៅពេលនេះ មិនមែនម្សិលមិញ ហើយមិនមែនថ្ងៃស្អែកឡើយ)។ ថ្ងៃនេះ ខ្ញុំកំពុងលាតត្រដាងអំពីអាថ៌កំបាំងនៃភាពជាមនុស្សទាំងអស់របស់ខ្ញុំ ដោយសារតែមនុស្សទាំងនោះដែលខ្ញុំចង់បើកសម្ដែងឲ្យឃើញ ត្រូវបានបើកសម្ដែងឲ្យឃើញហើយ ហើយនេះគឺជាប្រាជ្ញារបស់ខ្ញុំ។ កិច្ចការរបស់ខ្ញុំមានការរីកចម្រើនមកដល់ដំណាក់កាលនេះ៖ នៅពេលនេះ ខ្ញុំត្រូវតែអនុវត្តផែនការនៃបញ្ញត្តិរដ្ឋបាល ដែលខ្ញុំបានសម្រេចជាពិសេសសម្រាប់អំឡុងពេលនេះ។ បែបនោះ ខ្ញុំកំពុងធ្វើការផ្ទៀងផ្ទាត់ដ៏ត្រឹមត្រូវទៅលើបុត្រាច្បងទាំងឡាយ បុត្រាៗ មនុស្ស និងអ្នកធ្វើការទាំងអស់ ដោយសារតែខ្ញុំមានសិទ្ធិអំណាច ហើយខ្ញុំនឹងដាក់នូវការជំនុំជម្រះ ហើយខ្ញុំនឹងគ្រប់គ្រងយ៉ាងតឹងរ៉ឹងបំផុត។ តើនរណាដែលហ៊ានរឹងរូសមិនធ្វើការថ្វាយដល់ខ្ញុំដោយស្ដាប់បង្គាប់? តើនរណាដែលហ៊ានរអ៊ូរទាំដាក់ខ្ញុំ? តើនរណាដែលហ៊ាននិយាយថា ខ្ញុំមិនមែនជាព្រះជាម្ចាស់នៃសេចក្តីសុចរិត? ខ្ញុំដឹងហើយ និស្ស័យជាអារក្សរបស់អ្នករាល់គ្នាត្រូវបានបង្ហាញឲ្យឃើញនៅចំពោះមុខខ្ញុំតាំងពីយូរមកហើយ៖ អ្នករាល់គ្នាមានអារម្មណ៍ច្រណែន និងស្អប់នរណាម្នាក់ដែលខ្ញុំធ្វើល្អជាមួយ។ នេះគឺជានិស្ស័យសាតាំងយ៉ាងប្រាកដ! ខ្ញុំធ្វើល្អដាក់បុត្រាៗរបស់ខ្ញុំ តើអ្នកនឹងហ៊ានអះអាងថា ខ្ញុំមិនមានសេចក្តីសុចរិតដែរឬទេ? ខ្ញុំអាចបណ្តេញអ្នកចេញពីនេះបានទាំងស្រុង ប៉ុន្តែ ដោយសំណាងល្អសម្រាប់អ្នក ដែលអ្នកកំពុងធ្វើការថ្វាយដល់ខ្ញុំ ហើយឥឡូវនេះ គឺមិនទាន់ដល់ពេលទេ បើមិនដូច្នោះទេ ខ្ញុំនឹងបណ្តេញអ្នកចេញភ្លាម!

ពួកដែលមាននិស្ស័យដូចសាតាំងអើយ! ឈប់មានភាពឃោឃៅទៀតទៅ! ឈប់និយាយទៀតទៅ! ឈប់ប្រព្រឹត្តទៀតទៅ! កិច្ចការរបស់ខ្ញុំបានចាប់ផ្ដើមអនុវត្តចំពោះបុត្រាៗ និងរាស្ដ្រជ្រើសរើសរបស់ខ្ញុំហើយ ហើយវាបានរីកសុសសាយទៅដល់គ្រប់ជាតិសាសន៍ទាំងអស់ និកាយទាំងអស់ សាសនាទាំងអស់ និងមនុស្សគ្រប់វណ្ណៈទាំងអស់ក្រៅពីប្រទេសចិន។ ហេតុអ្វីបានជាអស់អ្នកដែលធ្វើការថ្វាយដល់ខ្ញុំតែងតែត្រូវបានរារាំងខាងវិញ្ញាណ? ហេតុអ្វីបានជាពួកគេមិនដែលយល់ច្បាស់ពីបញ្ហាខាងវិញ្ញាណ? ហេតុអ្វីបានជាព្រះវិញ្ញាណរបស់ខ្ញុំមិនដែលមានប្រសិទ្ធភាពចំពោះមនុស្សទាំងនេះ? និយាយរួម ខ្ញុំមិនអាចចំណាយកិច្ចខំប្រឹងប្រែងខ្លាំងពេកទៅលើអស់អ្នកដែលខ្ញុំមិនបានកំណត់ទុកជាមុន ឬមិនបានជ្រើសរើសនោះឡើយ។ ទុក្ខវេទនាពីមុនមកទាំងអស់របស់ខ្ញុំ ហើយការថែទាំ និងការខិតខំប្រឹងប្រែងដ៏ផ្ចិតផ្គង់ទាំងអស់របស់ខ្ញុំ គឺសម្រាប់តែជាប្រយោជន៍ដល់បុត្រាច្បងទាំងឡាយ និងបុត្រាៗមួយផ្នែកតូច ព្រមទាំងរាស្ដ្ររបស់ខ្ញុំប៉ុណ្ណោះ លើសពីនេះ ខ្ញុំបានធ្វើរឿងទាំងនេះ ដើម្បីឲ្យកិច្ចការរបស់ខ្ញុំនៅពេលអនាគតអាចបញ្ចប់បានដោយមិនមានឧបសគ្គ និងដើម្បីឲ្យព្រះហឬទ័យរបស់ខ្ញុំគ្មានការបង្អាក់។ ដោយសារខ្ញុំគឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលប្រកបដោយព្រះប្រជ្ញាញាណ ទើបខ្ញុំបានបង្កើតការរៀបចំដ៏ត្រឹមត្រូវសម្រាប់គ្រប់ដំណាក់កាល។ ខ្ញុំមិនខំប្រឹងរក្សាទុកមនុស្សណាមួយឡើយ (នេះគឺសំដៅទៅលើអស់អ្នកដែលខ្ញុំមិនបានជ្រើសរើស ឬមិនកំណត់ទុកជាមុន) ឬក៏ខ្ញុំមិនកម្ចាត់មនុស្សណាមួយឡើយ (នេះគឺសំដៅទៅលើអស់អ្នកដែលខ្ញុំបានជ្រើស និងបានកំណត់ទុកជាមុន)៖ នេះគឺជាបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ដែលគ្មាននរណាម្នាក់អាចផ្លាស់ប្តូរបានឡើយ! ខ្ញុំគ្មានក្តីមេត្តាចំពោះពួកដែលខ្ញុំស្អប់ឡើយ ហើយខ្ញុំយកចិត្តទុកដាក់ និងការពារចំពោះអស់អ្នកដែលខ្ញុំស្រឡាញ់ប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំធ្វើអ្វីដែលខ្ញុំមានបន្ទូល (គឺអស់អ្នកដែលខ្ញុំជ្រើសរើស ត្រូវបានជ្រើសរើស ហើយអស់អ្នកដែលខ្ញុំបានកំណត់ទុកជាមុន ត្រូវបានកំណត់ទុកជាមុន ព្រោះទាំងនេះជាកិច្ចការរបស់ខ្ញុំដែលខ្ញុំបានរៀបចំ ចាប់តាំងពីមុនការបង្កើតមកម្ល៉េះ)។

តើនរណាអាចផ្លាស់ប្តូរព្រះហឬទ័យរបស់ខ្ញុំបាន? គ្មានអ្វីក្រៅពីការប្រព្រឹត្តទៅតាមផែនការដែលខ្ញុំធ្វើតាមព្រះហឫទ័យខ្ញុំចង់ធ្វើនោះឡើយ តើនរណាហ៊ានប្រព្រឹត្តដោយប្រញាប់ប្រញាល់ ហើយមិនស្តាប់តាមបញ្ជារបស់ខ្ញុំ? ទាំងនេះគឺបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ តើនរណាហ៊ានលុបបញ្ញត្តិសូម្បីមួយក្នុងចំណោមបញ្ញត្តិទាំងនោះចេញពីខ្ញុំបាន? បញ្ញត្តិទាំងអស់ត្រូវតែស្ថិតតាមការបញ្ជារបស់ខ្ញុំ។ មនុស្សខ្លះនិយាយថា មនុស្សម្នាក់រងទុក្ខវេទនាយ៉ាងខ្លាំង ហើយមានភាពស្មោះត្រង់ ហើយចេះគិតដល់ព្រះហឬទ័យរបស់ខ្ញុំយ៉ាងបរិសុទ្ធ។ ហេតុអ្វីបានជាខ្ញុំមិនជ្រើសរើសគេ? នេះក៏ដោយសារតែបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំដែរ។ ប្រសិនបើខ្ញុំមានបន្ទូលថា នរណាម្នាក់មានភាពស៊ីគ្នាជាមួយនឹងបំណងរបស់ខ្ញុំ មានន័យថាមនុស្សនោះមានភាពស៊ីគ្នាជាមួយនឹងបំណងព្រះហឫទ័យរបស់ខ្ញុំ ហើយជាមនុស្សដែលខ្ញុំស្រឡាញ់ តែប្រសិនបើខ្ញុំមានបន្ទូលថា នរណាម្នាក់គឺជាកូនរបស់សាតាំង មានន័យថាអ្នកនោះជាមនុស្សដែលខ្ញុំស្អប់។ មិនត្រូវយកចិត្តនរណាឡើយ! តើអ្នកពិតជាអាចមើលធ្លុះបុគ្គលនោះបានដែរឬទេ? រឿងទាំងនេះសុទ្ធតែខ្ញុំជាអ្នកសម្រេច។ កូននឹងនៅតែជាកូន ហើយសាតាំងនឹងនៅតែជាសាតាំង ឬអាចនិយាយម៉្យាងទៀតបានថា និស្ស័យរបស់មនុស្សមិនផ្លាស់ប្តូរឡើយ។ លុះត្រាតែខ្ញុំធ្វើឲ្យពួកគេផ្លាស់ប្តូរ បើមិនដូច្នេះទេ ពួកគេទាំងអស់នឹងធ្វើតាមសភាពផ្ទាល់ខ្លួនរបស់ពួកគេ ហើយមិនអាចផ្លាស់ប្តូរបានឡើយ។

ខ្ញុំបើកសម្ដែងពីអាថ៌កំបាំងរបស់ខ្ញុំដល់អ្នករាល់គ្នា នៅពេលកិច្ចការរបស់ខ្ញុំមានការរីកចម្រើន។ តើអ្នករាល់គ្នាពិតជាដឹងថាដំណាក់កាលណាដែលជាកិច្ចការដែលមានការរីកចម្រើនរបស់ខ្ញុំដែរឬទេ? តើអ្នកពិតជាដើរតាមការដឹកនាំនៃព្រះវិញ្ញាណរបស់ខ្ញុំ ដើម្បីធ្វើអ្វីដែលខ្ញុំធ្វើ និងនិយាយអ្វីដែលខ្ញុំមានបន្ទូលដែរឬទេ? ហេតុអ្វីបានជាខ្ញុំលើកឡើងថា ប្រទេសចិនគឺប្រទេសដែលខ្ញុំបានដាក់បណ្តាសា? ជាដំបូង ខ្ញុំបានបង្កើតប្រជាជនចិននាពេលបច្ចុប្បន្ននេះមក តាមរូបអង្គរបស់ខ្ញុំ។ ពួកគេមិនមានវិញ្ញាណទេ កាលដើមឡើយ ពួកគេត្រូវបានធ្វើឲ្យពុករលួយដោយសារសាតាំង ហើយមិនអាចទទួលបានសេចក្ដីសង្គ្រោះ ឡើយ។ ដោយហេតុផលនេះ ខ្ញុំមានសេចក្តីក្រេវក្រោធចំពោះពួកមនុស្សទាំងនេះ ហើយខ្ញុំបានដាក់បណ្តាសាពួកគេ។ ខ្ញុំស្អប់ពួកមនុស្សទាំងនេះខ្លាំងណាស់ ហើយខ្ញុំខឹង  នៅពេលលើកឡើងអំពីពួកគេ ពីព្រោះតែពួកគេគឺជាកូនរបស់នាគក្រហមដ៏ធំ។ ការនេះបង្កើតបានជាការរំឮកឡើងវិញពីសម័យកាលដែលប្រទេសនៅជុំវិញពិភពលោកបានកាន់កាប់ទឹកដីប្រទេសចិន។ មកទល់សព្វថ្ងៃនេះ វានៅតែដដែល ដោយសារតែបណ្តាសារបស់ខ្ញុំ—ការជំនុំជម្រះដែលមានអនុភាពខ្លាំងបំផុតរបស់ខ្ញុំប្រឆាំងនឹងនាគក្រហមដ៏ធំ។ ជាចុងក្រោយ ខ្ញុំបានបង្កើតមនុស្សមួយប្រភេទទៀតក្នុងចំណោមអ្នកដែលខ្ញុំបានកំណត់ទុកជាមុនថាជាបុត្រាច្បងរបស់ខ្ញុំ ជាបុត្រាៗរបស់ខ្ញុំ ជារាស្ដ្ររបស់ខ្ញុំ និងអ្នកដែលធ្វើការថ្វាយដល់ខ្ញុំ។ ដូច្នោះ អ្វីទាំងអស់ដែលខ្ញុំធ្វើនៅថ្ងៃនេះសុទ្ធតែខ្ញុំបានរៀបចំអស់រយៈពេលជាយូរណាស់មកហើយ។ ហេតុអ្វីបានពួកមានអំណាចនៅប្រទេសចិនទាំងនោះធ្វើទុក្ខបុកម្នេញ និងគាបសង្កត់អ្នករាល់គ្នាម្តងហើយម្តងទៀត? នោះគឺដោយសារតែនាគក្រហមដ៏ធំមិនសប្បាយចិត្តនឹងបណ្តាសារបស់ខ្ញុំ ហើយប្រឆាំងតទល់នឹងខ្ញុំ។ ប៉ុន្តែ វាច្បាស់ណាស់ថា នៅក្រោមការធ្វើទុក្ខបុកម្នេញ និងការគំរាមកំហែង ខ្ញុំនឹងធ្វើឲ្យបុត្រាច្បងទាំងឡាយរបស់ខ្ញុំពេញខ្នាត ដើម្បីឲ្យវាអាចផ្តល់នូវការប្រឆាំងតបវិញយ៉ាងខ្លាំងទៅនឹងនាគក្រហមដ៏ធំ និងកូនៗរបស់វា។ ខ្ញុំនឹងសម្អាតពួកវាចេញនៅពេលក្រោយ។ ឥឡូវនេះ បន្ទាប់ពីស្តាប់ព្រះបន្ទូលរបស់ខ្ញុំហើយ តើឯងរាល់គ្នាពិតជាយល់អំពីសារៈសំខាន់នៃការអនុញ្ញាតរបស់ខ្ញុំដែលឲ្យអ្នករាល់គ្នាសោយរាជ្យជាមួយខ្ញុំដែរឬទេ? នៅពេលដែលខ្ញុំនិយាយថា នាគក្រហមដ៏ធំត្រូវបានគ្រវែងចោលយ៉ាងខ្លាំងរហូតដល់ស្លាប់ នោះគឺជាពេលដែលបុត្រាច្បងទាំងឡាយរបស់ខ្ញុំសោយរាជ្យជាមួយខ្ញុំហើយ។ ការធ្វើទុក្ខបុកម្នេញរបស់នាគក្រហមដ៏ធំមកលើបុត្រាច្បងទាំងឡាយផ្តល់ផលឲ្យខ្ញុំយ៉ាងក្រៃលែង ហើយនៅពេលដែលបុត្រាៗរបស់ខ្ញុំធំដឹងក្តី និងអាចគ្រប់គ្រងកិច្ចការក្នុងដំណាក់របស់ខ្ញុំបាន អ្នកបម្រើដែលចង្រៃទាំងនោះ (អ្នកធ្វើការ) នឹងត្រូវបានបណ្តេញចោល។ ដោយសារតែបុត្រាច្បងទាំងឡាយរបស់ខ្ញុំនឹងត្រូវបានសោយរាជ្យជាមួយខ្ញុំ ហើយនឹងបានបំពេញបំណងរបស់ខ្ញុំ ខ្ញុំនឹងរុញច្រានអ្នកធ្វើការទាំងនោះធ្លាក់ចូលទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រម្ដងមួយៗ៖ ទោះជាចំណាយអស់ធនធានប៉ុន្មានក៏ដោយ ក៏ពួកវាត្រូវតែទៅដែរ! ខ្ញុំដឹងយ៉ាងច្បាស់ថា អស់អ្នកដែលមាននិស្ស័យដូចសាតាំងក៏ចង់រីករាយនឹងព្រះពររបស់ខ្ញុំដែរ ហើយមិនចង់ត្រឡប់ទៅរស់នៅក្រោមដែនត្រួតត្រារបស់សាតាំងឡើយ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំមានបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំ ដែលអ្នករាល់គ្នាត្រូវតែគោរព ហើយប្រតិបត្តិតាម ពោលគឺគ្មាននរណាម្នាក់នឹងទទួលបានការលើកលែងឡើយ។ នៅពេលក្រោយ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាអំពីបញ្ញត្តិរដ្ឋបាលរបស់ខ្ញុំជាបន្តបន្ទាប់ ដើម្បីរក្សាអ្នករាល់គ្នាពីការបំពានបញ្ញត្តិទាំងនោះ។

ខាង​ដើម៖ ជំពូកទី ៨៥

បន្ទាប់៖ ជំពូកទី ៨៨

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ