ជំពូកទី ៨៥
ខ្ញុំប្រើមនុស្សខុសៗគ្នាដើម្បីសម្រេចតាមព្រះហឫទ័យរបស់ខ្ញុំ៖ បណ្ដសារបស់ខ្ញុំកើតមានលើអ្នកណាដែលខ្ញុំវាយផ្ចាល ហើយព្រះពររបស់ខ្ញុំក៏កើតមានចំពោះអ្នកណាដែលខ្ញុំស្រឡាញ់ដែរ។ ពេលនេះ សំណួរតើថាក្នុងចំណោមអ្នករាល់គ្នា នរណាដែលនឹងទទួលបានព្រះពររបស់ខ្ញុំ ហើយនរណាដែលនឹងទទួលរងបណ្ដាសារបស់ខ្ញុំ គឺស្ថិតទាំងស្រុងលើបន្ទូលគ្រប់ម៉ាត់របស់ខ្ញុំ។ អ្វីគ្រប់យ៉ាង ត្រូវកំណត់ដោយព្រះសូរសៀងរបស់ខ្ញុំ។ អ្នកដឹងថា នរណាក៏ដោយដែលខ្ញុំធ្វើល្អដាក់ក្នុងពេលនេះ ត្រូវទទួលបាននូវព្រះពររបស់ខ្ញុំជានិច្ច (មានន័យថា ពួកគេមកស្គាល់ខ្ញុំបន្តិចម្ដងៗ រួចស្គាល់ខ្ញុំកាន់តែច្បាស់ឡើងៗ ដោយទទួលបានពន្លឺថ្មី និងការបើកសម្ដែង និងអាចរត់ទាន់ជំហាននៃកិច្ចការរបស់ខ្ញុំបាន)។ នរណាក៏ដោយដែលខ្ញុំស្អប់ខ្ពើម (នេះគឺជាអ្វីដែលខាងក្នុងខ្លួនខ្ញុំ ដែលមនុស្សមិនអាចមើលឃើញពីខាងក្រៅបានឡើយ) គឺជាមនុស្សដែលនឹងត្រូវរងបណ្ដាសាររបស់ខ្ញុំដោយប្រាកដ ហើយមិនចាំបាច់ឆ្វល់ទេ ពួកគេគឺជាកូនចៅនៃសត្វនាគក្រហមដ៏ធំសម្បើម។ ហេតុដូច្នេះ ពួកគេក៏នឹងទទួលរងនូវបណ្ដាសាររបស់ខ្ញុំដែរ។ សម្រាប់អ្នកដែលខ្ញុំមិនអាចទទួលយកនូវគុណសម្បត្តិដែលខ្ញុំឃើញថាមានការខ្វះខាត ហើយអ្នកដែលមិនអាចឲ្យខ្ញុំធ្វើឲ្យបានគ្រប់លក្ខណ៍ ឬប្រើបាន ពួកគេនឹងនៅតែមានឱកាសទទួលបានការសង្គ្រោះដដែល ហើយពួកគេ នឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមបុត្រភ្ញារបស់ខ្ញុំ។ ប្រសិនបើនរណាម្នាក់ ពុំមានគុណសម្បត្តិរបស់ខ្ញុំ មិនអាចយល់ពីបញ្ហាខាងវិញ្ញាណបាន និងមិនស្គាល់ខ្ញុំទេ ប៉ុន្តែមានចិត្តគំនិតឧស្សាហ៍ព្យាយាមខ្លាំង នោះមនុស្សបែបនេះ នឹងត្រូវកំណត់ជារាស្រ្តរបស់ខ្ញុំ។ ខ្ញុំចាត់ទុកអ្នកណាដែលទទួលរងបណ្ដាសារបស់ខ្ញុំថាហួសពីសេចក្ដីសង្គ្រោះបាន ហើយពួកគេជាមនុស្សដែលត្រូវពួកវិញ្ញាណអាក្រក់គ្រប់គ្រង។ ខ្ញុំចង់ទាត់ពួកគេចេញជាខ្លាំង។ ពួកគេត្រូវសត្វនាគក្រហមដ៏ធំសម្បើមបង្កើតមក និងជាមនុស្សដែលខ្ញុំស្អប់ខ្លាំងជាងគេបំផុត។ ចាប់ពីចំណុចនេះតទៅ ខ្ញុំមិនត្រូវការឲ្យពួកគេបម្រើខ្ញុំទៀតឡើយ។ ខ្ញុំលែងចង់បានពួកគេទៀតហើយ! ខ្ញុំមិនចង់បានពួកគេណាម្នាក់ឡើយ! ទោះបីពួកគេទួញយំ និងសង្កៀតធ្មេញនៅចំពោះព្រះភ័ក្រខ្ញុំក៏ដោយ ក៏គ្មានបានការអ្វីដែរ។ ខ្ញុំមិនទតមើលពួកគេណាម្នាក់ឡើយ។ ខ្ញុំត្រូវតែទាត់ពួកគេចោល។ តើអ្នកជាមនុស្សប្រភេទបែបណាដែរ? តើអ្នកស័ក្តិសមនឹងលេចមកនៅចំពោះព្រះភ័ក្រខ្ញុំដែរឬទេ? តើអ្នកមានតម្លៃដែរឬទេ? អ្នកនៅតែធ្វើពុតជាមនុស្សល្អ នៅតែធ្វើពុតជាបន្ទាបខ្លួន! បន្ទាប់ពីអ្នកបានប្រព្រឹត្តនូវអំពើទុច្ចរិតជាច្រើនរាប់មិនអស់ តើខ្ញុំអាចទុកជីវិតឲ្យអ្នកបានដែរឬទេ? ដូច្នេះហើយ អ្នកមិនងាយនឹងលេចមកចំពោះព្រះភ័ក្រខ្ញុំឲ្យបានឆាប់ដូចជាការដែលឯងប្រឆាំងនឹងខ្ញុំជាថ្មីម្ដងទៀតឡើយ។ អ្នកមិនដែលដឹងអំពីបំណងល្អណាមួយរបស់ខ្ញុំឡើយ។ អ្នកគ្រាន់តែចង់បោកបញ្ឆោតខ្ញុំតែប៉ុណ្ណោះ! តើអ្នកពិតជាអាចក្លាយជាមនុស្សល្អបានដែរឬទេ នៅពេលដែលអ្នកជាកូនចៅរបស់សត្វនាគក្រហមដ៏ធំសម្បើមនោះ? មិនអាចទៅរួចទេ! អ្នកត្រូវខ្ញុំដាក់បណ្ដាសារួចជាស្រេច ហើយខ្ញុំជំនុំជម្រះអ្នកយ៉ាងល្អិតល្អន់គ្មានសល់ចន្លោះឡើយ! ត្រូវបម្រើខ្ញុំឲ្យអស់ពីចិត្ត ដោយចិត្តស្មោះ និងដោយមានវិន័យល្អ ហើយបន្ទាប់មក ចូរត្រឡប់ទៅរណ្ដៅដ៏សែនជ្រៅរបស់អ្នកវិញចុះ! តើអ្នកចង់បានចំណែកនៅក្នុងនគររបស់ខ្ញុំមែនទេ? ឯងកំពុងតែស្រមើស្រមៃហើយ! ពិតជាគួរឲ្យខ្មាស់អៀនខ្លាំងណាស់! ឯងដែលមានរាងកាយស្មោកគ្រោក និងកខ្វក់នេះ ត្រូវបានធ្វើឲ្យពុករលួយដល់កម្រិតមួយហើយ ប៉ុន្តែអ្នកនៅតែបន្តរិះគន់នៅចំពោះព្រះភ័ក្រខ្ញុំទៀត! ចេញឲ្យបាត់ទៅ! ប្រសិនបើអ្នកនៅតែបង្អែរបង្អង់ទៀត ខ្ញុំនឹងដាក់ទោសឯងយ៉ាងចាស់ដៃបំផុត! អស់អ្នកណាដែលពាក់ព័ន្ធនឹងសេចក្ដវៀចវេរ និងបោកបញ្ឆោតនៅចំពោះព្រះភ័ក្រខ្ញុំ ត្រូវតែកម្ចាត់ចោល។ តើឯងពួនសម្ងំនៅត្រង់ណាបាន? តើអ្នកអាចលាក់បាំងខ្លួនអ្នកនៅត្រង់ណាបាន? មិនថាអ្នកមានឧបាយកល ឬរកកន្លែងពួនជ្រកនៅត្រង់ណាទេ តើអ្នកពិតជាអាចគេចចេញពីការគ្រប់គ្រងរបស់ខ្ញុំបានដែរឬទេ? ប្រសិនបើអ្នកមិនបម្រើខ្ញុំឲ្យបានត្រឹមត្រូវទេ នោះអ្នកនឹងកាន់តែមានអាយុខ្លី។ អ្នកនឹងត្រូវបញ្ចប់ទៅវិញភ្លាមៗ!
ខ្ញុំប្រាប់អ្នករាល់គ្នាឲ្យបានដឹងច្បាស់ថាបុត្រច្បងរបស់ខ្ញុំជាមនុស្សប្រភេទណា ហើយខ្ញុំនឹងផ្ដល់ភស្តុតាងឲ្យបានច្បាស់ដល់អ្នករាល់គ្នា។ បើពុំដូច្នេះទេ អ្នកនឹងមិនអាចទទួលបានកន្លែងសមស្របឡើយ ហើយផ្ទុយទៅវិញ អ្នកនឹងសម្រេចចិត្តទាំងទទឹងទទែងសម្រាប់ខ្លួនអ្នក ថាតើកន្លែងរបស់អ្នកគប្បីមានលក្ខណៈបែបណា។ មនុស្សខ្លះនឹងទៅជាបន្ទាបខ្លួនពេក ហើយមនុស្សខ្លះនឹងធូររលុងពេក។ ហើយអ្នកដែលពុំមានគុណសម្បត្តិរបស់ខ្ញុំ ឬគុណសម្បត្តិរបស់គេនៅខ្វះខាតខ្លាំងពេក នឹងសុទ្ធតែចង់ក្លាយជាបុត្រច្បងរបស់ខ្ញុំទាំងអស់។ តើអ្នកទាំងឡាយដែលជាបុត្រច្បងរបស់ខ្ញុំ មានការសម្ដែងចេញអ្វីខ្លះ? ដំបូងគេបង្អស់ ពួកគេផ្ដោតសំខាន់លើការស្វែងយល់ពីព្រះហឫទ័យរបស់ខ្ញុំ និងបង្ហាញពីការយកចិត្តទុកដាក់ចំពោះព្រះហឫទ័យរបស់ខ្ញុំ។ បន្ថែមលើនេះ ពួកគេសុទ្ធតែត្រូវព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការលើពួកគេ។ ទីពីរ ពួកគេស្វែងយល់នៅក្នុងវិញ្ញាណរបស់ពួកគេឥតឈប់ឈរ គេចចេញពីអបាយមុខ និងស្ថិតនៅក្នុងដែនកំណត់របស់ខ្ញុំគ្រប់ពេលវេលាទាំងអស់។ ពួកគេពិតជាសាមញ្ញខ្លាំងបំផុត។ បន្ថែមលើនេះ ក្នុងការប្រព្រឹត្តបែបនេះ ពួកគេគ្មានយកតម្រាប់តាមអ្វីឡើយ។ (ដោយសារពួកគេផ្ដោតសំខាន់លើការស្វែងយល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយយកចិត្តទុកដាក់ចំពោះសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះពួកគេ នោះពួកគេមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាទាំងអស់ និងមានការភ័យខ្លាចយ៉ាងខ្លាំងក្នុងការធ្លាក់ចូលទៅក្នុងផ្នត់គំនិតនៃការផិតក្បត់ និងការរឹងទទឹងទាស់នឹងខ្ញុំ។) ទីបី ពួកគេធ្វើការឲ្យខ្ញុំដោយអស់ពីចិត្ត អាចលះបង់ខ្លួនពួកគេទាំងស្រុងបាន និងបានលះបង់ចោលនូវគំនិតអំពីក្ដីសង្ឃឹមទៅអនាគតផ្ទាល់ខ្លួនពួកគេ ជីវិតពួកគេ អ្វីដែលពួកគេហូបចុក ស្លៀកពាក់ និងប្រើប្រាស់ និងទីកន្លែងដែលពួកគេរស់នៅ។ ទីបួន ពួកគេមានការស្រេកឃ្លាតចង់បាននូវសេចក្ដីសុចរិតឥតឈប់ឈរ ហើយពួកគេជឿថា ពួកគេខ្វះខាតយ៉ាងខ្លាំង និងជឿថាពួកគេមានកម្ពស់នៅខ្ចីនៅឡើយ។ ទីប្រាំ ដូចខ្ញុំបានរៀបរាប់ពីមុនមកហើយ ពួកគេមានកេរ្តិ៍ឈ្មោះល្អនៅក្នុងលោកិយនេះ ប៉ុន្តែត្រូវរាស្រ្តនៃនគរព្រះទាត់ចោល។ នៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយមនុស្សភេទផ្ទុយគ្នា ពួកគេមានសេចក្ដីសុចរិតខាងសីលធម៌។ ទាំងអស់នេះ គឺជាភស្តុតាងបញ្ជាក់ តែខ្ញុំមិនអាចបើកសម្ដែងឲ្យអ្នករាល់គ្នាបានឃើញទាំងស្រុងក្នុងពេលនេះបានទេ ដ្បិតកិច្ចការរបស់ខ្ញុំ មិនទាន់ឈានដល់ដំណាក់កាលនោះឡើយ។ បុត្រច្បងអើយ ចូរអ្នកចងចាំចុះ! អារម្មណ៍ជីវិតនៅក្នុងខ្លួនអ្នក សេចក្ដីកោតខ្លាចរបស់អ្នកចំពោះខ្ញុំ សេចក្ដីស្រឡាញ់របស់ឯងចំពោះខ្ញុំ ចំណេះដឹងរបស់អ្នកចំពោះខ្ញុំ ការស្វែងរករបស់អ្នកចំពោះខ្ញុំ សេចក្ដីជំនឿរបស់អ្នករាល់គ្នា ទាំងអស់នេះ តំណាងឲ្យសេចក្ដីស្រឡាញ់របស់ខ្ញុំចំពោះអ្នករាល់គ្នា។ វាសុទ្ធតែជាភស្តុតាងដែលបញ្ជាក់ថាខ្ញុំប្រទានដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចក្លាយជាបុត្រជាទីស្រឡាញ់របស់ខ្ញុំ និងក្លាយជាដូចខ្ញុំ ដោយហូបចុក រស់នៅ និងអរសប្បាយនឹងព្រះពររបស់ខ្ញុំ ជាមួយសិរីល្អដែលគ្មានអ្វីប្រៀបផ្ទឹមបាន។
ខ្ញុំមិនអាចអត់អោនឲ្យនរណាដែលបានធ្វើទុកបុកម្នេញចំពោះខ្ញុំ នរណាដែលគ្មានចំណេះដឹងអំពីខ្ញុំ (រួមទាំងមុនពេលព្រះនាមរបស់ខ្ញុំត្រូវបានធ្វើទីបន្ទាល់) នរណាដែលបានជឿថាខ្ញុំជាមនុស្សលោក ឬនរណាដែលបានប្រមាថលើខ្ញុំ និងបង្កាច់បង្ខូចខ្ញុំកាលពីអតីតកាលបានឡើយ។ បើទោះបីជាពួកគេត្រូវធ្វើទីបន្ទាល់លាន់ឮកងរំពងសម្រាប់ខ្ញុំនៅក្នុងពេលនេះក្ដី ក៏វានឹងនៅតែមិនអាចជួយអ្វីបានដែរ។ ការធ្វើទុកបុកម្នេញខ្ញុំនៅពេលមុន គឺជាវិធីនៃការបម្រើដល់ខ្ញុំ ហើយបើមនុស្សទាំងអស់នោះត្រូវធ្វើទីបន្ទាល់សម្រាប់ខ្ញុំក្នុងពេលនេះ ពួកគេនឹងនៅតែជាឧបករណ៍របស់ខ្ញុំដដែល។ មានតែអ្នកដែលត្រូវបានខ្ញុំធ្វើឲ្យបានគ្រប់លក្ខណ៍ដោយពិតប្រាកដនៅក្នុងថ្ងៃនេះប៉ុណ្ណោះ ទើបខ្ញុំអាចប្រើជាការបាន ដ្បិតខ្ញុំជាព្រះជាម្ចាស់ដែលសុចរិត ហើយខ្ញុំបានយាងចេញមកពីសាច់ឈាម និងបានផ្ដាច់ខ្លួនខ្ញុំចេញពីគ្រប់ទំនាក់ទំនងទាំងអស់ដែលមាននៅលើផែនដីនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ ហើយគ្រប់មនុស្ស គ្រប់បញ្ហា និងគ្រប់សព្វសារពើទាំងអស់ដែលធ្លាប់តែស្ថិតនៅជុំវិញខ្ញុំ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ខ្ញុំទាំងអស់។ ខ្ញុំគ្មានមនោសញ្ចេតនាអ្វីឡើយ ហើយខ្ញុំប្រតិបត្តិនូវសេចក្ដីសុចរិតចំពោះគ្រប់សព្វសារពើទាំងអស់។ ខ្ញុំទៀងត្រង់ និងមិនមានប្រឡាក់ដោយសេចក្ដីកក្វក់សូម្បីតែបន្តិចសោះឡើយ។ តើអ្នកយល់ពីអត្ថន័យនៃកិច្ចការរបស់ខ្ញុំដែរឬទេ? តើអ្នកអាចសម្រេចចំណុចនេះបានដែរឬទេ? មនុស្សគិតថា ខ្ញុំមានលក្ខណៈជាមនុស្សសាមញ្ញធម្មតា និងមានក្រុមគ្រួសារ និងមានមនោសញ្ចេតនា ប៉ុន្តែតើអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាខុសទាំងស្រុងដែរឬទេ? ខ្ញុំគឺជាព្រះជាម្ចាស់! តើអ្នករាល់គ្នាភ្លេចរឿងនេះហើយមែនទេ? តើអ្នកភ័ន្តច្រឡំមែនទេ? អ្នកនៅតែមិនស្គាល់ខ្ញុំដដែល!
សេចក្ដីសុចរិតរបស់ខ្ញុំ ត្រូវបានបើកសម្ដែងឲ្យអ្នករាល់គ្នាបានឃើញទាំងស្រុង។ គ្រប់ផ្លូវដែលខ្ញុំដោះស្រាយជាមួយមនុស្សគ្រប់ប្រភេទ បង្ហាញឲ្យឃើញទាំងសេចក្ដីសុចរិតរបស់ខ្ញុំ និងទាំងឫទ្ធានុភាពរបស់ខ្ញុំ។ ដោយសារខ្ញុំជាព្រះជាម្ចាស់ដែលនាំនូវសេចក្ដីក្រោធមកជាមួយខ្ញុំ នោះខ្ញុំនឹងមិនដោះនរណាម្នាក់ដែលបានធ្វើទុក្ខបុកម្នេញ និងជេរប្រមាថខ្ញុំ ឲ្យរួចពីផ្លែសន្ទូចនេះឡើយ។ ស្ថិតក្រោមសេចក្ដីតម្រូវតឹងតែងបែបនេះ តើអ្នករាល់គ្នាដឹងរឿងនេះដែរឬទេ? អស់អ្នកដែលខ្ញុំជ្រើសរើស និងកំណត់ព្រហ្មលិខិតរួច គឺដូចជាត្បូងគជខ្យងដ៏កម្រ ឬចំណែកនៃថ្មកែវដ៏មានតម្លៃ។ នេះគឺដោយសារ មានមនុស្សដែលនឹងត្រូវគ្រងរាជ្យជាស្ដេច តិចជាងអ្នកដែលនឹងត្រូវក្លាយជារាស្រ្តរបស់ខ្ញុំ ហើយនេះបញ្ហាញពីព្រះចេស្ដារបស់ខ្ញុំ និងទង្វើដ៏អស្ចារ្យរបស់ខ្ញុំ។ ជាទូទៅ ខ្ញុំតែងនិយាយថា ខ្ញុំនឹងប្រទានរង្វាន់ដល់អ្នករាល់គ្នា និងប្រទានមកុដដល់អ្នករាល់គ្នា រួមជាមួយនឹងសិរីល្អដែលគ្មានចុងបញ្ចប់។ តើខ្ញុំចង់បានន័យថាម៉េចនៅពេលមានព្រះបន្ទូលពីរង្វាន់ មកុដ និងសិរីល្អ? មនុស្សដែលស្ថិតក្រោមសញ្ញាណដែលថារង្វាន់គឺជារបស់ខាងលោកិយដូចជា ចំណីអាហារ សម្លៀកបំពាក់ ឬរបស់ផ្សេងទៀតដែលអាចប្រើប្រាស់បាន ប៉ុន្តែនេះគឺជារបៀបគិតបែបចាស់គំរឹល។ វាមិនមែនជាអ្វីដែលខ្ញុំចង់បានន័យអំពីពាក្យពេចន៍ទាំងអស់នោះឡើយ តែផ្ទុយទៅវិញ គឺជាការយល់ខុស។ រង្វាន់ គឺជាអ្វីៗដែលអាចមានក្នុងពេលនេះ ហើយអ្វីទាំងអស់នេះជាចំណែកមួយនៃព្រះគុណ។ ក៏ប៉ុន្តែ ក៏មនរង្វាន់មួយចំនួនដែលពាក់ព័ន្ធនឹងសេចក្ដីត្រេកអរខាងរូបកាយ ហើយអស់អ្នកដែលបម្រើដល់ខ្ញុំ ប៉ុន្តែជាអ្នកដែលខ្ញុំនឹងមិនសង្គ្រោះ ក៏អាចទទួលនូវការត្រេកអរសប្បាយខាងសម្ភារៈនេះផងដែរ (ទោះជាបែបនេះក្ដី របស់ទាំងនោះគ្រាន់តែជាសម្ភារៈដែលបម្រើជាប្រយោជន៍ដល់ខ្ញុំតែប៉ុណ្ណោះ)។ មកុដមិនមែនជាគ្រឿងពាក់នៅកន្លែងធ្វើការឡើយ ពោលគឺ វាមិនមែនជាសម្ភារៈដែលខ្ញុំប្រទានដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាត្រេកអរសប្បាយនឹងវាឡើយ។ ផ្ទុយទៅវិញ វាគឺជាឈ្មោះថ្មីមួយដែលខ្ញុំប្រទានដល់អ្នករាល់គ្នា ហើយនរណាដែលអាចរស់នៅក្នុងឈ្មោះថ្មីរបស់ខ្លួនបាន នឹងក្លាយជាមនុស្សម្នាក់ដែលបានទទួលនូវមកុដ ដែលជាការទទួលបាន ព្រះពររបស់ខ្ញុំ។ រង្វាន់និងមកុដ គឺជាចំណែកមួយនៃព្រះពរ ប៉ុន្តែនៅពេលប្រៀបធៀបជាមួយព្រះពរ វាខុសគ្នាដូចជាស្ថានសួគ៌និងផែនដីដែរ។ សិរីរុងរឿង មិនអាចស្រមៃបានតាមសញ្ញាណរបស់មនុស្សបានឡើយ ដោយសារសិរីរុងរឿង គឺមិនមែនជាសម្ភារៈឡើយ។ សិរីរុងរឿង គឺជាគំនិតអរូបីខ្លាំងបំផុតសម្រាប់ពួកគេ។ ដូច្នេះ តើសិរីរុងរឿងជាអ្វីឲ្យពិតប្រាកដទៅ? តើមានន័យដូចម្ដេចដែលនិយាយថា អ្នករាល់គ្នានឹងចុះមកក្នុងសិរីរុងរឿងរួមគ្នាជាមួយនឹងខ្ញុំ? លក្ខណៈទាំងស្រុងរបស់ខ្ញុំ ដែលជាបុគ្គលិកលក្ខណៈរបស់ខ្ញុំ និងអ្វីដែលខ្ញុំមាន ដូចជា ព្រះគុណ និងសេចក្ដីស្រឡាញ់ មេត្តាធម៌ (ចំពោះបុត្ររបស់ខ្ញុំ) និងសេចក្ដីសុចរិត ឫទ្ធានុភាព ការជំនុំជម្រះ សេចក្ដីក្រោធ ការដាក់បណ្ដាសារ និងការដុតកំឡោច (ចំពោះមនុស្សគ្រប់គ្នា)។ អង្គរបស់ខ្ញុំ គឺជាសិរីល្អ។ តើហេតុអ្វីបានជាខ្ញុំនិយាយថា នៅជាមួយខ្ញុំ មានសិរីល្អគ្មានទីបញ្ចប់? គឺដោយសារនៅជាមួយខ្ញុំ មានព្រះប្រាជ្ញាញ្ញាណគ្មានទីបញ្ចប់ និងមានភាពសម្បូរណ៍ហូរហៀដែលគ្មានអ្វីប្រៀបផ្ទឹមបាន។ ហេតុនេះ ការចុះមកជាមួយនឹងសិរីរុងរឿងជាមួយខ្ញុំ មានន័យថា អ្នករាល់គ្នាត្រូវបានខ្ញុំធ្វើឲ្យបានពេញខ្នាតហើយ អ្នកមានអ្វីដែលជាបុគ្គលិកលក្ខណៈរបស់ខ្ញុំ និងអ្វីដែលខ្ញុំមាន អ្នកត្រូវបានខ្ញុំធ្វើឲ្យបានពេញខ្នាត អ្នកគោរពកោតខ្លាចខ្ញុំ ហើយអ្នកមិនប្រឆាំងទាស់នឹងខ្ញុំឡើយ។ ច្បាស់ណាស់ អ្នករាល់គ្នាប្រាកដជាយល់ច្បាស់នៅត្រឹមនេះ!
ស្ថានភាពតាងតឹងនៃសញ្ញាណទាំងអស់នេះនៅលើផែនដី បានឈានចូលដល់កម្រិតកំពូល ហើយពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីបម្រើដល់ខ្ញុំ និងដើម្បីទទួលនូវការដុតបំផ្លាញដែលខ្ញុំនឹងនាំមកឲ្យពួកគេ។ នៅពេលដែលសេចក្ដីក្រោធ និងការដុតកម្ទេចបានចូលមកដល់ នោះនឹងគ្មានតម្រុយទុកមុនឡើយ។ ក៏ប៉ុន្តែ ខ្ញុំដឹងពីអ្វីដែលខ្ញុំធ្វើ ហើយខ្ញុំដឹងច្បាស់អំពីរឿងនេះ។ ឯងគប្បីដឹងច្បាស់អំពីព្រះបន្ទូលរបស់ខ្ញុំ ហើយអ្នកត្រូវប្រញាប់ប្រញាលត្រៀមរៀបចំគ្រប់យ៉ាងឲ្យបានចប់សព្វគ្រប់។ ត្រូវត្រៀមខ្លួនដើម្បីឃ្វាលអស់អ្នកណាដែលស្វែងរកពីខាងក្រៅមក។ ចូរចងចាំរឿងនេះ! នៅក្នុងប្រទេសចិន ពោលគឺមនុស្សនិងទីកន្លែងទាំងអស់នៅក្នុងប្រទេសចិន ត្រូវជាប់បណ្ដាសារបស់ខ្ញុំ។ តើអ្នកយល់ពីអត្ថន័យនៃកិច្ចការរបស់ខ្ញុំដែរឬទេ?