មនុស្សត្រូវតែផ្ដោតលើភាពជាក់ស្ដែងនៅក្នុងសេចក្ដីជំនឿ ពោលគឺការប្រណិប័តន៍តាមពិធីសាសនា មិនមែនជាជំនឿទេ

តើអ្នកប្រណិប័តន៍តាមទំនៀមសាសនាចំនួនប៉ុន្មាន? តើប៉ុន្មានលើកហើយ ដែលអ្នកបានបះបោរប្រឆាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដើរតាមផ្លូវរបស់ខ្លួនឯង? តើប៉ុន្មានលើកមកហើយ ដែលអ្នកអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយព្រោះតែអ្នកពិតជាគិតពិចារណាពីបន្ទុករបស់ទ្រង់ ហើយព្យាយាមបំពេញតាមបំណងព្រះហឫទ័យព្រះអង្គ? អ្នកគួរយល់នូវព្រះបន្ទូលរបស់ព្រះជាម្មាស់ ហើយអនុវត្តទៅតាមព្រះបន្ទូល។ ចូរមានគោលការណ៍ចំពោះគ្រប់សកម្មភាព និងការប្រព្រឹត្តរបស់អ្នក ទោះគោលការណ៍នេះមិនមែនសំដៅលើការប្រកាន់ខ្ជាប់តាមច្បាប់ទម្លាប់ ឬធ្វើអ្វីមួយដោយទើសទាល់ ដើម្បីបង្ហាញឱ្យគេឃើញនោះឡើយ ផ្ទុយទៅវិញ វាសំដៅលើការអនុវត្តតាមសេចក្ដីពិត និងរស់នៅដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មានតែការអនុវត្តបែបនេះប៉ុណ្ណោះ ទើបផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន។ សកម្មភាពទាំងឡាយណ ដែលផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ គឺមិនមែនជាច្បាប់ទម្លាប់ទេ ប៉ុន្តែជាការអនុវត្តនូវសេចក្ដីពិត។ មនុស្សមួយចំនួនចូលចិត្តទាក់ទាញចំណាប់អារម្មណ៍មកលើខ្លួនឯង។ នៅចំពោះមុខបងប្អូនប្រុសស្រីរបស់ខ្លួន ពួកគេប្រហែលជានិយាយថា ខ្លួនជំពាក់ព្រះជាម្ចាស់ ប៉ុន្តែនៅក្រោយខ្នងអ្នកទាំងនោះ ពួកគេមិនអនុវត្តនូវសេចក្ដីពិតទេ ហើយប្រព្រឹត្តខុសគ្នាស្រឡះ។ តើការទាំងនេះមិនមែនជាពួកផារិស៊ី ដែលកាន់សាសនាទេមែនទេ? មនុស្សម្នាក់ដែលពិតជាស្រលាញ់ព្រះជាម្ចាស់មែន ហើយមាននូវសេចក្ដីពិត គេជាមនុស្សដែលស្មោះត្រង់នឹងព្រះជាម្ចាស់ ប៉ុន្តែមិនបញ្ចេញឫកពារបែបនេះទេ។ បុគ្គលបែបនេះសុខចិត្តអនុវត្តសេចក្ដីពិត នៅពេលមានស្ថានការណ៍កើតឡើង ហើយមិនស្រដី ឬប្រព្រឹត្តទង្វើដែលប្រឆាំងនឹងមនសិការរបស់គេឡើយ។ បុគ្គលបែបនេះបង្ហាញនូវប្រាជ្ញា នៅពេលដែលបញ្ហាកើតមានឡើង ហើយមានគោលការណ៍នៅក្នុងការប្រព្រឹត្តរបស់ខ្លួន មិនថាមានស្ថានការណ៍អ្វីក៏ដោយ។ បុគ្គលបែបនេះអាចផ្ដល់នូវការបម្រើយ៉ាងពិតប្រាកដ។ ជាញឹកញាប់ មានមនុស្សមួយចំនួននិយាយបានត្រឹមតែបបូរមាត់ អំពីការដែលគេជំពាក់គុណព្រះជាម្ចាស់ ពួកគេចំណាយពេលក្នុងជីវិតរបស់គេដោយបង្ហាញទឹកមុខខ្វល់ខ្វាយ បង្ហាញឥរិយាបថថា ខ្លួនដូចជារងការប៉ះពាល់ ហើយធ្វើពុតគួរឱ្យអាណិត។ ពិតជាគួរឱ្យស្អប់ខ្ពើមណាស់! ប្រសិនបើអ្នកសួរគេថា «តើអ្នកអាចប្រាប់ខ្ញុំបានទេថា អ្នកជំពាក់គុណព្រះជាម្ចាស់យ៉ាងណាដែរ?» នោះគេនឹងគាំងសម្ដី និយាយអ្វីមិនចេញ។ ប្រសិនបើអ្នកស្មោះត្រង់នឹងព្រះជាម្ចាស់មែន ចូរកុំដើរនិយាយពីការនេះ ផ្ទុយទៅវិញ ចូរបង្ហាញសេចក្ដីស្រលាញ់របស់អ្នកចំពោះព្រះជាម្ចាស់ ដោយវិធីអនុវត្តជាក់ស្ដែង ហើយអធិស្ឋានទៅកាន់ទ្រង់ដោយដួងចិត្តពិតប្រាកដវិញ។ អស់អ្នកដែលគ្រាន់តែប្រព្រឹត្តចំពោះព្រះជាម្ចាស់ត្រឹមតែបបូរមាត់ និងគ្រាន់តែដើម្បីបង្គ្រប់កិច្ច គឺសុទ្ធតែជាមនុស្សពុតត្បុត! មានមនុស្សមួយចំនួននិយាយពីការជំពាក់គុណព្រះជាម្ចាស់នៅរាល់លើកដែលគេអធិស្ឋាន ហើយចាប់ផ្ដើមយំនៅរាល់លើកដែលគេអធិស្ឋាន ទោះបីជាមិនទទួលបានការប៉ះពាល់ចិត្តពីព្រះវិញ្ញាណបរិសុទ្ធក្ដី។ មនុស្សបែបនេះត្រូវបានគ្រប់គ្រងដោយទំនៀម និងសញ្ញាណផ្នែកសាសនា ពួកគេរស់នៅដោយទំនៀម និងសញ្ញាណសាសនា ពួកគេរស់នៅកាន់តាមទំនៀម និងសញ្ញាណបែបនេះ ដោយជឿជាក់ជានិច្ចថា សកម្មភាពទាំងនោះគាប់ព្រះហឫទ័យព្រះ ហើយជឿថា ទ្រង់សព្វព្រះហឫទ័យនឹងការគោរពប្រតិបត្តិតាមព្រះបែបលំៗ ឬទឹកភ្នែកសោកសៅ។ តើមានអ្វីល្អចេញពីមនុស្សមិនសមហេតុផលបែបនេះ? ដើម្បីបង្ហាញនូវការបន្ទាបខ្លួន មនុស្សមួយចំនួនធ្វើពុតជាប្រកបដោយព្រះគុណ នៅពេលខ្លួននិយាយចំពោះមុខអ្នកដទៃ។ អ្នកខ្លះក្រាបលូនដោយចេតនា នៅចំពោះមុខអ្នកដទៃ ធ្វើខ្លួនដូចជាកូនចៀមដែលគ្មានកម្លាំងកំហែងបន្តិចសោះ។ តើនេះឬជាឫកពារដ៏សក្ដិសមរបស់ប្រជារាស្តនៃនគរព្រះ? ប្រជារាស្ដ្រនៅក្នុងនគរព្រះគួរតែរស់រវើក និងមានសេរីភាព គ្មានទោស និងបើកចំហ ស្មោះត្រង់ និងគួរឱ្យស្រលាញ់ ហើយរស់នៅក្នុងស្ថានភាពមួយប្រកបដោយសេរីភាព។ ពួកគេគួរមានសច្ចភាព និងភាពថ្លៃថ្នូរ ហើយអាចឈរជាស្មរបន្ទាល់នៅគ្រប់ទីកន្លែងដែលគេទៅ ទាំងព្រះជាម្ចាស់ ទាំងមនុស្សផងទាំងពួង សុទ្ធតែស្រឡាញ់មនុស្សបែបនេះ។ មនុស្សក្មេងខ្ចីខាងឯសេចក្ដីជំនឿ មានការអនុវត្តខាងក្រៅច្រើនពេក ពួកគេត្រូវឆ្លងកាត់រយៈពេលដែលត្រូវលាងជម្រះ និងបំបាក់បំបកជាមុនសិន។ មនុស្សដែលមានសេចក្ដីជំនឿលើព្រះជាម្ចាស់យ៉ាងជ្រាលជ្រៅ គឺមិនអាចសម្គាល់ខុសពីអ្នកដទៃដោយមើលពីសំបកក្រៅទេ ប៉ុន្តែសកម្មភាពនិងការប្រព្រឹត្តរបស់គេគឺគួរឱ្យសរសើរវិញ។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបអាចរាប់ទុកថារស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកប្រកាសដំណឹងល្អរាល់ថ្ងៃ ទៅកាន់មនុស្សជាច្រើន ដើម្បីខិតខំនាំគេចូលមកកាន់ការសង្គ្រោះ ប៉ុន្តែនៅទីបញ្ចប់ អ្នកនៅតែរស់នៅតាមច្បាប់ទម្លាប់ និងគោលលទ្ធិផ្សេងៗ នោះអ្នកមិនអាចថ្វាយសិរីល្អដល់ព្រះបានឡើយ។ មនុស្សបែបនេះ គឺជាអ្នកកាន់សាសនា ហើយក៏ជាមនុស្សកំពុតដែរ។ នៅពេលដែលអ្នកកាន់សាសនាទាំងនោះជួបជុំគ្នា ពួកគេប្រហែលជាសួរថា «បងស្រី បងសុខសប្បាយឬទេសព្វថ្ងៃនេះ?» នាងប្រហែលជាតបថា «ខ្ញុំមានអារម្មណ៍ថា ខ្ញុំជំពាក់ព្រះជាម្ចាស់ ហើយខ្ញុំគិតថា ខ្ញុំមិនអាចផ្គាប់ព្រះហឫទ័យទ្រង់ទេ»។ ម្នាក់ទៀតក៏ប្រហែលជានិយាយថា «ខ្ញុំក៏មានអារម្មណ៍ជំពាក់ព្រះជាម្ចាស់ដែរ ហើយខ្ញុំមិនអាចផ្គាប់ព្រះហឫទ័យទ្រង់ទេ»។ ត្រឹមតែប្រយោគ និងពាក្យសម្ដីមួយចំនួននេះ គឺវា បញ្ជាក់ពីសេចក្ដីគួរខ្ពើមក្នុងជម្រៅចិត្តគេស្រេចហើយ ពាក្យសម្ដីបែបនេះគឺគួរឱ្យស្អប់ និងគួរឱ្យខ្ពើមជាពន់ពេក។ និស្ស័យរបស់មនុស្សបែបនេះគឺប្រឆាំងនឹងព្រះជាម្ចាស់។ មនុស្សដែលផ្ដោតលើការពិត អ្វីៗដែលមានក្នុងចិត្តគំនិតរបស់គេ គឺគេនិយាយចេញអស់ ហើយបើកចិត្តរបស់គេនៅក្នុងការប្រកបគ្នា។ ពួកគេមិនចូលរួមនៅក្នុងការអនុវត្តខុសឆ្គងណាមួយ ហើយក៏មិនបង្ហាញសេចក្ដីគួរសម ឬភាពរីករាយដែលគ្មានន័យបែបនេះទេ។ ពួកគេតែងនិយាយត្រង់ៗ ហើយមិនអនុវត្តច្បាប់របស់លោកិយនោះឡើយ។ មនុស្សមួយចំនួនចូលចិត្តការសម្ដែងអការៈខាងក្រៅ រហូតដល់លែងគិតពិចារណាអ្វីសោះ។ នៅពេលដែលនរណាម្នាក់ច្រៀង ពួកគេចាប់ផ្ដើមរាំ មិនទាំងដឹងផងថាបាយនៅក្នុងឆ្នាំងរបស់គេខ្លោច។ មនុស្សបែបនេះ មិនគោរពដល់ព្រះជាម្ចាស់ ក៏មិនសមនឹងទទួលកិត្តិយស និងរឹតតែផ្ដេសផ្ដាសទៅទៀត។ សេចក្ដីទាំងប៉ុន្មាននេះ គឺជាការស្ដែងឱ្យឃើញអំពីកង្វះភាពជាកស្ដែង។ ពេលដែលមនុស្សមួយចំនួ ប្រកបគ្នាអំពីបញ្ហាជីវិតខាងវិញ្ញាណ ទោះបីជាពួកគេមិននិយាយអំពីការជំពាក់អ្វីនឹងព្រះជាម្ចាស់ ក៏ពួកគេនៅតែរក្សាសេចក្ដីស្រលាញ់ដ៏ពិតប្រាកដសម្រាប់ទ្រង់ នៅក្នុងជម្រៅចិត្តគេដែរ។ អារម្មណ៍ដែលអ្នកគិតថាជំពាក់គុណព្រះជាម្ចាស់ មិនពាក់ព័ន្ធនឹងអ្នកដទៃទេ អ្នកជំពាក់ព្រះជាម្ចាស់ មិនមែនមនុស្សលោកទាងអស់ទេ។ បើអ្នកចេះតែនិយាយពីការនេះប្រាប់អ្នកដទៃ តើមានប្រយោជន៍អ្វីដល់អ្នក? អ្នកត្រូវឱ្យតម្លៃលើការចូលទៅក្នុងភាពជាក់ស្ដែង មិនមែនលើភាពមោះមុត ឬការសម្ដែងអការៈខាងក្រៅនោះទេ។ តើទង្វើល្អដ៏រាក់កំផែលរបស់មនុស្សតំណាងឱ្យអ្វី? ការទាំងនោះតំណាងឱ្យសាច់ឈាម ហើយសូម្បីតែការអនុវត្តខាងក្រៅដ៏ល្អបំផុតក៏មិនតំណាងឱ្យជីវិតដែរ ការទាំងនោះអាចគ្រាន់តែបង្ហាញពីលក្ខណៈជាបុគ្គលផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះ។ ការអនុវត្តពីខាងក្រៅរបស់មនុស្សគឺមិនអាចបំពេញបំណងព្រះហឫទ័យចង់បានរបស់ព្រះជាម្ចាស់បានទេ។ អ្នកនិយាយអំពីការជំពាក់ព្រះជាម្ចាស់ជាប់ជានិច្ច ប៉ុន្តែអ្នកមិនអាចផ្គត់ផ្គង់ជីវិតរបស់អ្នកដទៃ ឬលើកទឹកចិត្តពួកគេឱ្យស្រលាញ់ព្រះជាម្ចាស់បានឡើយ។ តើអ្នកជឿថា សកម្មភាពនានាដែលអ្នកប្រព្រឹត្តនោះ នឹងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ដែរឬទេ? អ្នកគិតថា ទង្វើរបស់អ្នកសមស្របតាមបំណងព្រះហឫទ័យព្រះ ហើយសកម្មភាពទាំងនោះកើតចេញពីព្រះវិញ្ញាណ ប៉ុន្តែតាមការពិត គំនិតនេះសុទ្ធតែជាគំនិតលេលា! អ្នកជឿថា អ្វីដែលគាប់ចិត្តអ្នក និងអ្វីដែលអ្នកសុខចិត្តធ្វើ គឺច្បាស់ជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ។ តើអ្វីដែលអ្នកចូលចិត្ត អាចតំណាងឱ្យព្រះជាម្ចាស់បានទេ? តើអត្តចរិតរបស់បុគ្គលម្នាក់ អាចតំណាងឱ្យព្រះជាម្ចាស់បានទេ? ច្បាស់ណាស់ អ្វីដែលគាប់ចិត្តអ្នក គឺជាអ្វីដែលព្រះជាម្ចាស់ស្អប់ខ្ពើម ហើយទម្លាប់របស់អ្នក គឺជាអ្វីដែលព្រះមិនគាប់ព្រះហឫទ័យ ហើយបដិសេធ។ ប្រសិនបើអ្នកមានអារម្មណ៍ជំពាក់ព្រះជាម្ចាស់ ចូរទៅអធិស្ឋាននៅចំពោះព្រះជាម្ចាស់ចុះ មិនចាំបាច់និយាយពីរឿងនេះប្រាប់អ្នកដទៃទេ។ ប្រសិនបើអ្នកមិនអធិស្ឋាននៅចំពោះព្រះជាម្ចាស់ទេ ហើយផ្ទុយទៅវិញ អ្នកចេះតែបង្វែរចំណាប់អារម្មណ៍មកលើខ្លួនឯងនៅចំពោះមុខអ្នកដទៃ តើទង្វើនេះអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បានដែរឬទេ? ប្រសិនបើសកម្មភាពរបស់អ្នក មានតែក្នុងអការៈសម្ដែងខាងក្រៅ នោះមានន័យថា អ្នកទៅជាឥតប្រយោជន៍ ដោយព្រោះទង្វើជ្រុលនិយមនេះហើយ។ តើចរិតបែបណាខ្លះ ជាចរិតមនុស្សដែលគ្រាន់តែប្រព្រឹត្តអំពើល្អបែបរាក់កំផែល ហើយគ្មានការពិត? មនុស្សបែបនេះគ្រាន់តែជាពួកផារិស៊ីដ៏កំពុត និងជាអ្នកកាន់សាសនាប៉ុណ្ណោះ! ប្រសិនបើអ្នករាល់គ្នាមិនបោះបង់ចោលនូវការប្រព្រឹត្តតែសំបកក្រៅរបស់ខ្លួន ហើយមិនអាចធ្វើការផ្លាស់ប្ដូរបានទេ នោះចរិតពុតត្បុតនៅក្នុងអ្នករាល់គ្នានឹងចម្រើនឡើងថែមទៀត។ បើចរិតពុតត្បុតរបស់អ្នកកាន់តែធំ នោះការទាស់ទទឹងនឹងព្រះជាម្ចាស់ក៏មានកាន់តែច្រើនដែរ។ នៅទីបញ្ចប់ មនុស្សបែបនេះនឹងត្រូវផាត់ចោលជាប្រាកដ!

ខាង​ដើម៖ ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់

បន្ទាប់៖ មានតែអ្នកដែលស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះទេ ដែលអាចបម្រើព្រះជាម្ចាស់បាន

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ