
ព្រះបន្ទូលលេចមកជាសាច់ឈាម (ភាគ៥)
ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ«ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ» គឺជាភាគទីប្រាំនៃសៀវភៅ «ព្រះបន្ទូលលេចមកជាសាច់ឈាម»។ សៀវភៅនេះមាននូវសេចក្ដីអធិប្បាយ និងការប្រកបគ្នារបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ដល់ពួកជំនុំទាំងឡាយអំពីប្រធានបទនេះ។ ព្រះជាម្ចាស់បានប្រកបគ្នាយ៉ាងច្បាស់លាស់អំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ ព្រមទាំងគោលការណ៍ជាក់លាក់ និងមាគ៌ានៃការអនុវត្តសម្រាប់កិច្ចការនានារបស់ពួកជំនុំ។ ទ្រង់ក៏បានលាតត្រដាងពីសារជាតិនៃការសម្ដែងចេញ និងសកម្មភាពនានារបស់អ្នកដឹកនាំក្លែងក្លាយផងដែរ។ ការនេះគឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់មនុស្ស ក្នុងការរៀនសម្គាល់អ្នកដឹកនាំក្លែងក្លាយ ក្នុងការធ្វើកិច្ចការពិតប្រាកដ និងក្នុងការចុះចូលចំពោះព្រះជាម្ចាស់ ហើយស័ក្តិសមសម្រាប់ការប្រើប្រាស់របស់ទ្រង់។ វាមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់មនុស្ស ក្នុងការយល់ដឹងអំពីសេចក្ដីពិត ស្គាល់ខ្លួនឯង និងបំពេញភារកិច្ចរបស់ខ្លួនឱ្យស្របតាមគោលការណ៍។
ព្រះសូរសៀងរបស់ព្រះគ្រីស្ទនៅគ្រាចុងក្រោយ
- បទគម្ពីរលេខ ១១៖ ជ្រើសរើសមនុស្សដែលគួរឱ្យទុកចិត្ត ដែលមានបុគ្គលិកលក្ខណៈស្របតាមស្ដង់ដា ជាពិសេសសម្រាប់កិច្ចការនៃការចុះឈ្មោះជាប្រព័ន្ធ ការកត់បញ្ជី និងការថែរក្សាតង្វាយ។ ការពិនិត្យ និងផ្ទៀងផ្ទាត់ចំណូល និងចំណាយជាប្រចាំ ដើម្បីអាចកំណត់ពីករណីនៃការចាយវាយខ្ជះខ្ជាយ ឬគ្មានការសន្សំសំចៃ ក៏ដូចជាការចំណាយមិនសមស្របឱ្យបានភ្លាមៗ ដើម្បីបញ្ឈប់ទង្វើបែបនេះ ហើយទាមទារសំណងឱ្យបានសមរម្យ។ លើសពីនេះទៀត ការពារតាមគ្រប់មធ្យោបាយកុំឱ្យតង្វាយធ្លាក់ទៅក្នុងដៃរបស់មនុស្សអាក្រក់ ហើយក្លាយជាទ្រព្យសម្បត្តិរបស់ពួកគេ។