
ព្រះបន្ទូលលេចមកជាសាច់ឈាម (ភាគ៤)
ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទសៀវភៅ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ គឺជាសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម ភាគទីបួន។ សៀវភៅនេះគឺជាស៊េរីឯកទេសនៃសេចក្ដីអធិប្បាយ និងការប្រកបគ្នាដែលផ្ដល់ដោយព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ នៅក្នុងចំណោមពួកជំនុំ។ ព្រះជាម្ចាស់លាតត្រដាងយ៉ាងល្អិតល្អន់នូវរាល់ការបង្ហាញចេញនៃនិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ដោយធ្វើឱ្យមនុស្សមើលឃើញយ៉ាងច្បាស់ក្រឡែត និងជួយពួកគេយ៉ាងខ្លាំងក្នុងការញែកដឹងពីសារជាតិធម្មជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ។ និស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជានិស្ស័យបែបសាតាំង ដែលមនុស្សជាតិពុករលួយមានដូចគ្នា។ ដើម្បីត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់ មនុស្សម្នាក់ត្រូវតែទទួលយកការជំនុំជម្រះនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាមុនសិនទើបគេអាចត្រូវបានបន្សុទ្ធ។ សេចក្ដីពិតដែលលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះ បម្រើជាការព្រមាន ការក្រើនរំលឹក ការលាតត្រដាង និងការជំនុំជម្រះ ដែលមានប្រយោជន៍យ៉ាងខ្លាំងចំពោះការយល់ដឹងពីសេចក្ដីពិត ការស្គាល់ខ្លួនឯង និងការទទួលបានការបន្សុទ្ធ។ មានតែតាមរយៈការញែកដឹងពីពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះ ទើបមនុស្សម្នាក់អាចជៀសវាងពីការត្រូវគេបំភាន់ ឈប់ថ្វាយបង្គំ និងឈប់ដើរតាមអ្នកដទៃ ហើយផ្ទុយទៅវិញ សម្រេចបានលទ្ធផលនៃការដើរតាម ការចុះចូល និងការថ្វាយបង្គំព្រះជាម្ចាស់។
ព្រះសូរសៀងរបស់ព្រះគ្រីស្ទនៅគ្រាចុងក្រោយ