ចំណុចទីប្រាំពីរ៖ ពួកគេជាមនុស្សទុច្ចរិត មានល្បិចកល និងបោកបញ្ឆោត (ផ្នែកទីមួយ)

ផ្នែកបំពេញបន្ថែម៖ ការចាត់ការលើឧប្បត្តិហេតុពួកទទឹងនឹងព្រះគ្រីស្ទនៅប្រទេសកាណាដា

តើស្ថានភាពរបស់មនុស្សដែលកំពុងបំពេញភារកិច្ចរបស់ខ្លួននៅក្នុងពួកជំនុំនៅប្រទេសកាណាដាពេលនេះយ៉ាងម៉េចដែរ? តើអ្នករាល់គ្នាមានការ សម្គាល់ពីអាទទឹងនឹងព្រះគ្រីស្ទឈ្មោះ យ៉ាន ដែរឬទេ? តើអ្នករាល់គ្នាអាចមើលឃើញបញ្ហាអ្វីខ្លះនៅក្នុងរបៀបដែល យ៉ាន បាននិយាយ និងបានប្រព្រឹត្តដែរឬទេ? (នៅពេលនោះ ខ្ញុំមិនបានឃើញបញ្ហាអ្វីទេ ខ្ញុំគ្រាន់តែគិតថាគាត់មិនបានតាមដានការងារប៉ុណ្ណោះ។ ខ្ញុំពិតជាមិនសូវដឹងពីរឿងអ្វីផ្សេងទៀតឡើយ។) អ្នកបន្ទាប់អាចបន្តទៀតបាន។ (ខ្ញុំមិនសូវមានទំនាក់ទំនងជាមួយ យ៉ាន ទេ។ ខ្ញុំបានចូលរួមការជួបជុំពីរបីដងជាមួយគាត់កាលពីពីរឆ្នាំមុន ប៉ុន្តែខ្ញុំមិនមានទំនាក់ទំនងជាមួយគាត់ទៀតទេបន្ទាប់ពីនោះមក។) យ៉ាន គឺជាអ្នកដឹកនាំពួកជំនុំរបស់អ្នករាល់គ្នា ចុះហេតុអ្វីបានជាគ្មានក្រុមណាមួយរបស់អ្នករាល់គ្នាមានទំនាក់ទំនងជាមួយគាត់សោះដូច្នេះ? តើមកពីពេលនេះគេរកឃើញថាគាត់មានបញ្ហា ទើបអ្នករាល់គ្នាកំពុងព្យាយាមគេចវេះពីទំនួលខុសត្រូវរបស់អ្នករាល់គ្នា ឬមួយក៏អ្នករាល់គ្នាពិតជាមិនមានទំនាក់ទំនងជាមួយគាត់មែន? ខ្ញុំឮថាមាននរណាម្នាក់មានទំនាក់ទំនងមិនត្រឹមត្រូវជាមួយយ៉ាន តើរឿងនេះពិតមែនទេ? (មែនហើយ។) តើអ្នករាល់គ្នាបានសង្កេតឃើញពីរឿងនេះទេ? (ទេ។) បើដូច្នេះ អ្នករាល់គ្នាពិតជាខ្វាក់ភ្នែកណាស់។ អ្នកផ្សេងទៀតអាចបន្តបាន។ (ខ្ញុំមានទំនាក់ទំនងច្រើនជាមួយយ៉ាន។ នៅពេលនោះ ខ្ញុំគ្រាន់តែគិតថាគាត់រាងក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតបន្តិច ហើយគាត់ចូលចិត្តលើកតម្កើងខ្លួនឯង និងសម្ញែង។ ប៉ុន្តែ ខ្ញុំមិនដែលសម្គាល់ ថាគាត់មានសារជាតិនៃអាទទឹងនឹងព្រះគ្រីស្ទឡើយ។) គាត់ចូលចិត្តល្បួងស្ត្រី តើអ្នកបានដឹងរឿងនោះទេ? (ទេ។ គាត់តែងតែនិយាយយ៉ាងម៉ឺងម៉ាត់នៅក្នុងការប្រកបគ្នាថា ការដែលបុរសនិងស្ត្រីមានទំនាក់ទំនងផ្លូវភេទផ្ដេសផ្ដាស គឺជារឿងអាក្រក់ខ្លាំងណាស់ ហើយគាត់តែងតែប្រកបគ្នាថា យើងត្រូវតែបញ្ឈប់ឥរិយាបថបែបនេះ។ ខ្ញុំមិនដែលនឹកស្មានសោះថាគាត់អាចធ្វើបែបនោះនៅទីកំបាំងសោះ។) អ្នកបន្ទាប់អាចបន្តទៀតបាន។ (ខ្ញុំបានទាក់ទងជាមួយយ៉ាន អស់រយៈពេលមួយឆ្នាំ ប៉ុន្តែខ្ញុំមិនមានទំនាក់ទំនងល្អជាមួយគាត់ទេ ហើយពួកយើងក៏មិនមានការសហការប្រកបដោយភាពសុខដុមរមនាដែរ។ ខ្ញុំមានទំនាក់ទំនងជាមួយគាត់តែនៅពេលពិភាក្សាអំពីការងារប៉ុណ្ណោះ ហើយមិនសូវមានទំនាក់ទំនងជាមួយគាត់ក្រៅពីរឿងនេះទេ។ ហេតុនេះហើយទើបខ្ញុំមិនសូវមានការសម្គាល់ពីគាត់។) អ្នកមិនសូវមានការសម្គាល់ពីគាត់ទេឬ? តើមកពីអ្នកមិនបានឃើញពីអ្វីដែលកំពុងកើតឡើង ឬមួយក៏អ្នកមិនបានសម្គាល់ពីរឿងនោះ? ហេតុដូចម្តេចបានជាអ្នកមិនសូវមានការសម្គាល់ពីគាត់ដូច្នេះ? តើលទ្ធផលនេះកើតឡើងដោយរបៀបណា? (ពីព្រោះផ្លូវដែលខ្ញុំបានដើរគឺខុស ហើយខ្ញុំបានគោរពបូជា និងកោតសរសើរមនុស្សដែលមានអំណោយទាន។ យ៉ានគឺជាមនុស្ស ពូកែនិយាយណាស់ ហើយនៅក្នុងការប្រកបគ្នានីមួយៗ គាត់តែងតែដកស្រង់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងសេចក្ដីអធិប្បាយ និងការប្រកបគ្នារបស់ខាងលើ។ មើលទៅហាក់ដូចជាគាត់បានដឹងពីរបៀបដោះស្រាយបញ្ហា ហើយរាល់ពេលដែលមានបញ្ហានៅក្នុងពួកជំនុំ គាត់តែងតែព្យាយាមដោះស្រាយវា។) ប្រសិនបើគាត់បានដឹងពីរបៀបដោះស្រាយបញ្ហា ចុះហេតុអ្វីបានជាក្រុមផលិតភាពយន្តនៃពួកជំនុំនៅប្រទេសកាណាដា មានបញ្ហាជាច្រើនដែលនៅតែមិនទាន់បានដោះស្រាយរហូតមកដល់ពេលនេះ? អ្នកនិយាយថាគាត់ពិតជាបានដឹងពីរបៀបដោះស្រាយបញ្ហា ប៉ុន្តែតើនោះមិនមែនជារឿងមិនសមហេតុសមផលទេឬអី? តើនោះមិនមែនជាការបោកបញ្ឆោតទេឬអី? (មែនហើយ។) តើអ្នករាល់គ្នាមានស្ដាប់សេចក្ដីអធិប្បាយដែរឬទេ? តើអ្នករាល់គ្នាចូលរួមការជួបជុំជារៀងរាល់សប្ដាហ៍ដែរឬទេ? (ពួកយើងចូលរួម។) ដូច្នេះ តើអ្នករាល់គ្នាមានស្ដាប់ខ្ញុំដែរឬទេ នៅពេលដែលខ្ញុំអធិប្បាយអំពីការសម្គាល់ ពីពួកទទឹងនឹងព្រះគ្រីស្ទនោះ? (មាន។) បន្ទាប់ពីបានស្ដាប់ខ្ញុំហើយ តើអ្នករាល់គ្នាមានការសម្គាល់ពី យ៉ាន ដែរឬទេ? តើអ្នករាល់គ្នាអាចមើលឃើញបញ្ហាអ្វីខ្លះនៅក្នុងរបៀបដែល យ៉ានបានធ្វើកិច្ចការនានាដែរឬទេ? អ្នករាល់គ្នាបានស្ដាប់សេចក្ដីអធិប្បាយ និងជួបជុំគ្នានៅកន្លែងតែមួយជាមួយអាទទឹងនឹងព្រះគ្រីស្ទទៅហើយ ប៉ុន្តែអ្នករាល់គ្នានៅតែមិនអាចមើលឃើញអាទទឹងនឹងព្រះគ្រីស្ទយ៉ាងច្បាស់ក្រឡែតបែបនេះទៀត តើនេះមានបញ្ហាអ្វីទៅ? យ៉ាន ធ្វើជាអ្នកដឹកនាំអស់រយៈពេលពីរឆ្នាំ និងប្រាំខែ តើនរណាមានទំនាក់ទំនងជាមួយគាត់ច្រើនជាងគេ? តើគាត់បានចំណាយពេលយូរបំផុតនៅក្នុងក្រុមមួយណា? តើមានមនុស្សប៉ុន្មាននាក់នៅក្នុងក្រុមនោះដែលមានការសម្គាល់ ពីគាត់? តើមានប៉ុន្មាននាក់ដែលបានរកឃើញថាគាត់មានបញ្ហា ហើយមិនបានបង្ហាញរឿងនេះឱ្យគេដឹង? តើនរណាដែលបានរកឃើញថាគាត់មានបញ្ហា ហើយបានចេញមុខមកបង្ហាញពីរឿងនេះឱ្យគេដឹង? តើអ្នករាល់គ្នាដឹងចម្លើយចំពោះសំណួរទាំងនេះទេ? (គ្មាននរណាម្នាក់បានសម្គាល់ពីលក្ខណៈពិតរបស់គាត់ឡើយ។) ដូច្នេះ តើអ្នករាល់គ្នារកឃើញថាគាត់គឺជាអាទទឹងនឹងព្រះគ្រីស្ទនៅពេលក្រោយមកដោយរបៀបណា? (បងស្រីម្នាក់ដែលមានទំនាក់ទំនងជាមួយគាត់ បាននិយាយថានាងស្ថិតក្នុងសភាពមិនល្អ ហើយនៅពេលដែលពួកយើងបានព្យាយាមស្វែងយល់បន្ថែមអំពីស្ថានភាពនេះ ពួកយើងក៏បានរកឃើញបញ្ហារបស់យ៉ាន ទាក់ទងនឹងទំនាក់ទំនងរបស់គាត់ជាមួយស្ត្រីនានា។) បងស្រីនោះបានបញ្ចេញបញ្ហានេះឱ្យដឹង ចុះតើមានអ្នកផ្សេងទៀតបានរាយការណ៍ពីរឿងនេះដែរឬទេ? (ទេ។)

ក្នុងអំឡុងពេលនេះដែលពួកយើងបានចំណាយពេលប្រកបគ្នា និងវែកញែក អំពីការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើអ្នករាល់គ្នាបានរកឃើញបញ្ហាអ្វីផ្សេងទៀតទាក់ទងនឹងយ៉ានដែរឬទេ? (តាមរយៈការប្រកបគ្នាអំពីការសម្គាល់ពីពួកទទឹងនឹងព្រះគ្រីស្ទ ខ្ញុំបានរកឃើញថា យ៉ាន ពូកែខាងញុះញង់បំបែកបំបាក់មនុស្សណាស់។ គាត់ជារឿយៗវិនិច្ឆ័យបងប្អូនប្រុសស្រីមួយចំនួននៅចំពោះមុខខ្ញុំ ហើយ ញុះញង់បំបែកបំបាក់ទំនាក់ទំនងរបស់ខ្ញុំជាមួយបងស្រីដែលខ្ញុំបានសហការជាមួយ ដោយនិយាយថានាងគ្រាន់តែជាមនុស្សផ្គាប់ចិត្តអ្នកដទៃដែលមិនបានអនុវត្តសេចក្ដីពិត និងនិយាយរឿងផ្សេងៗទៀត។ រឿងនេះបានធ្វើឱ្យខ្ញុំមានការយល់ឃើញមិនល្អចំពោះនាង ហើយយូរៗទៅ ខ្ញុំមិនអាចសហការប្រកបដោយភាពសុខដុមរមនាជាមួយនាងបានឡើយ។) តាមពិតទៅ អ្នករាល់គ្នាសុទ្ធតែមានការយល់ឃើញរបស់ខ្លួនចំពោះ យ៉ាន ប៉ុន្តែគ្មាននរណាម្នាក់បានបង្ហាញការយល់ឃើញនេះឱ្យគេដឹង ឬបានរាយការណ៍ពីគាត់ឡើយ។ អ្នករាល់គ្នាសុទ្ធតែជាមនុស្សផ្គាប់ចិត្តអ្នកដទៃ ដែលសុខចិត្តធ្វើឱ្យរាំងស្ទះដល់កិច្ចការពួកជំនុំ ហើយមិនខ្វល់ខ្វាយទាល់តែសោះ។ គាត់មិនបានធ្វើកិច្ចការដែលខាងលើបានរៀបចំឱ្យគាត់ធ្វើនោះទេ ហើយដោយឃើញបែបនេះ អ្នករាល់គ្នាមិនបានរាយការណ៍ពីគាត់ឡើយ ផ្ទុយទៅវិញ អ្នករាល់គ្នាបែរជាបិទបាំង និងបណ្ដោយតាមអាទទឹងនឹងព្រះគ្រីស្ទនេះទៅវិញ។ ហេតុអ្វីបានជាអ្នករាល់គ្នាមិនបានរាយការណ៍ពីគាត់? តើអ្នករាល់គ្នាខ្លាចធ្វើឱ្យទាស់ចិត្តគាត់ ឬមួយក៏អ្នករាល់គ្នាមិនអាចមើលធ្លុះ គាត់? (ខ្ញុំមិនអាចមើលធ្លុះគាត់ទេ។ ក្រៅពីជួបគាត់នៅពេលដែលខ្ញុំមានបញ្ហាម្តងម្កាល ខ្ញុំមិនសូវមានទំនាក់ទំនងជាមួយគាត់ជាធម្មតាទេ។ គាត់និយាយថាគាត់រវល់ធ្វើការ ប៉ុន្តែពួកយើងមិនដឹងថាគាត់និយាយការពិត ឬអត់នោះទេ។) មិនចាំបាច់ស៊ើបអង្កេតពីអ្វីដែលគាត់កំពុងធ្វើនៅទីកំបាំងនោះទេ អ្នកគួរតែអាចមើលធ្លុះពីរឿងមួយចំនួនដែលគាត់កំពុងធ្វើនៅចំពោះមុខអ្នក ហើយ។ តែងតែមានការបង្ហាញចេញជាក់លាក់ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើរឿងអ្វីមួយ។ គាត់មិនត្រឹមតែធ្វើរឿងផ្សេងៗនៅទីកំបាំងប៉ុណ្ណោះទេ អ្នកអាចមើលដឹងពីការបង្ហាញចេញទាំងនោះដោយផ្ទាល់ភ្នែក។ ប្រសិនបើអ្នករាល់គ្នាមិនអាចមើលឃើញការបង្ហាញចេញទាំងនោះទេ នោះតើអ្នករាល់គ្នាមិនខ្វាក់ភ្នែកទេឬអី? (មែនហើយ។) ដូច្នេះ ប្រសិនបើមានមនុស្សបែបនេះម្ដងទៀតនៅពេលនេះ តើអ្នករាល់គ្នាអាចសម្គាល់ពីពួកគេដែរឬទេ? តើមនុស្សដូចជា យ៉ានអាចបំពេញកិច្ចការពិតបានដែរឬទេ? តើពួកគេអាចប្រកបគ្នាអំពីសេចក្ដីពិត និងដោះស្រាយបញ្ហាបានដែរឬទេ? (ទេ។) ហេតុអ្វីបានជាអ្នកនិយាយថាទេ? (បើនិយាយពីលទ្ធផលការងារវិញ ពួកជំនុំមានបញ្ហាជាច្រើនដែលមិនត្រូវបានដោះស្រាយអស់រយៈពេលយ៉ាងយូរ ដំណើរការទៅមុខនៃការងារទាំងអស់គឺយឺតយ៉ាវខ្លាំងណាស់ ហើយភាពយន្តដែលពួកយើងបានថត ក៏មិនស្របតាមសេចក្ដីតម្រូវរបស់ដំណាក់ព្រះជាម្ចាស់ដែរ។) មុនពេល យ៉ាន ត្រូវបានចាត់ការ តើអ្នករាល់គ្នាបានឃើញថានេះគឺជាបញ្ហាដែរឬទេ? (ទេ។) ដូច្នេះ តើអ្នករាល់គ្នាយល់អ្វីខ្លះ បន្ទាប់ពីអ្នករាល់គ្នាបានស្ដាប់សេចក្ដីអធិប្បាយរួចមកនោះ? អ្នករាល់គ្នាមិនអាចមើលឃើញបញ្ហាដ៏ធ្ងន់ធ្ងរបែបនេះទេ ហើយបន្ទាប់មក អ្នករាល់គ្នាតែងតែរកលេស ដោយនិយាយថា៖ «ពួកយើងមិនមានទំនាក់ទំនងជាមួយគាត់ទេ។ តើពួកយើងអាចដឹងពីរឿងដែលគាត់កំពុងធ្វើនៅទីកំបាំងដោយរបៀបណាទៅ? ពួកយើងគ្រាន់តែជាអ្នកជឿសាមញ្ញប៉ុណ្ណោះ ចំណែកគាត់គឺជាអ្នកដឹកនាំ។ ពួកយើងមិនអាចតាមដានគាត់រហូតនោះទេ ដូច្នេះវាជារឿងសមហេតុផលហើយ ដែលពួកយើងមិនអាចមើលធ្លុះ គាត់ និងមិនបានរាយការណ៍ពីគាត់នោះ»។ តើនេះជាអ្វីដែលអ្នករាល់គ្នាចង់មានន័យមែនទេ? (មែនហើយ។) តើធម្មជាតិនៃរឿងនេះគឺជាអ្វី? (ពួកយើងកំពុងព្យាយាមគេចវេះពីទំនួលខុសត្រូវរបស់ពួកយើង។) ដូច្នេះ តើអ្នករាល់គ្នានឹងប្រព្រឹត្តចំពោះ រឿងនេះតាមរបៀបនេះម្ដងទៀតដែរឬទេ ប្រសិនបើអ្នករាល់គ្នាជួបប្រទះមនុស្សបែបនេះនៅថ្ងៃអនាគតនោះ? (ទេ ខ្ញុំនឹងមិនប្រព្រឹត្តចំពោះរឿងនេះតាមរបៀបនេះម្ដងទៀតទេ។ នៅពេលដែលខ្ញុំបានរកឃើញពួកគេ ខ្ញុំគួរតែរាយការណ៍ពីពួកគេ។) ខ្ញុំមិនសូវប្រាកដថាអ្នកនឹងធ្វើបែបនោះឡើយ។ មានមនុស្សនៅក្នុងពួកជំនុំជាច្រើនដែលរាយការណ៍ពីពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែមិនមាននរណាម្នាក់សោះនៅក្នុងពួកជំនុំនៅប្រទេសកាណាដា។ អាទទឹងនឹងព្រះគ្រីស្ទនេះបានធ្វើសកម្មភាពអស់រយៈពេលយ៉ាងយូរ ប៉ុន្តែគ្មាននរណាម្នាក់បានរាយការណ៍ពីគាត់ទេ គឺគ្មាននរណាម្នាក់បានរាយការណ៍ពីគាត់ទាល់តែសោះ។ ថ្មីៗនេះ ក្រុមផលិតភាពយន្តនៅសហរដ្ឋអាមេរិក បានផ្ញើលិខិតមួយរាយការណ៍ពីនរណាម្នាក់។ លិខិតនោះត្រូវបានសរសេរឡើងយ៉ាងមានរបៀបរៀបរយ និងមានមូលដ្ឋានច្បាស់លាស់ ហើយវាក៏មានភាពជាក់លាក់ និងត្រឹមត្រូវខ្លាំងណាស់ដែរ ដែលជាគោល ត្រូវបានសរសេរឡើងដោយផ្អែកលើការពិត។ នេះបង្ហាញថា នៅក្នុងពួកជំនុំនីមួយៗ មានមនុស្សមួយចំនួនដែលអាចសម្គាល់ ពីពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ ហើយនេះគឺជារឿងល្អមួយ។ ជួនកាល ពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទសម្ដែងបានមួយរយៈ ហើយពួកគេក៏បញ្ចេញឱ្យឃើញនូវបញ្ហាមួយចំនួន។ មនុស្សមួយចំនួនប្រហែលជាអាចមើលឃើញត្រឹមតែថាមានបញ្ហាប៉ុណ្ណោះ ប៉ុន្តែមិនអាចមើលធ្លុះដល់សារជាតិ និងសេចក្តីពិតនៃបញ្ហាទាំងនេះឡើយ ហើយក៏មិនដឹងពីរបៀបដោះស្រាយបញ្ហាទាំងនោះដែរ ដែលនេះក៏ទាក់ទងនឹងការគ្មានការសម្គាល់ដែរ។ តើអ្នកគួរធ្វើដូចម្ដេចក្នុងកាលៈទេសៈបែបនេះ? នៅពេលបែបនេះ អ្នកគួរតែរកនរណាម្នាក់ដែលយល់ពីសេចក្ដីពិត មកសម្គាល់ពីពួកគេ។ ប្រសិនបើមានមនុស្សមួយចំនួនដែលអាចទទួលខុសត្រូវ ដោយមនុស្សគ្រប់គ្នាស្វែងរក ប្រកបគ្នា និងពិភាក្សាពីរឿងនេះជាមួយគ្នា នោះអ្នករាល់គ្នាអាចឈានដល់ការឯកភាពគ្នា និងមើលធ្លុះដល់សារជាតិនៃបញ្ហានេះ ហើយបន្ទាប់មក អ្នករាល់គ្នានឹងអាចសម្គាល់ថាតើពួកគេគឺជាពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ ឬក៏អត់។ ការដោះស្រាយបញ្ហាអំពីពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ មិនមែនជារឿងពិបាកខ្លាំងនោះទេ ដ្បិតពួកអ្នកដឹកនាំក្លែងក្លាយមិនបំពេញកិច្ចការពិតឡើយ ហើយងាយនឹងរកឃើញ និងមើលឃើញយ៉ាងច្បាស់ ចំណែកឯពួកទទឹងនឹងព្រះគ្រីស្ទវិញ រំខាន និងបង្អាក់ដល់កិច្ចការពួកជំនុំ ដែលនេះក៏ងាយនឹងរកឃើញ និងមើលឃើញយ៉ាងច្បាស់ដូចគ្នា។ ទាំងអស់នេះទាក់ទងនឹងបញ្ហានៃការរំខានដល់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ដែលកំពុងបំពេញភារកិច្ចរបស់ពួកគេ ហើយអ្នករាល់គ្នាគួរតែរាយការណ៍ និងលាតត្រដាងពីមនុស្សបែបនេះ មានតែការធ្វើបែបនោះទេ ទើបអ្នករាល់គ្នាអាចរារាំងកិច្ចការពួកជំនុំមិនឱ្យមានភាពយឺតយ៉ាវបាន។ ការរាយការណ៍ និងការលាតត្រដាងពីពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទគឺជាកិច្ចការដ៏សំខាន់ដែលធានាថា រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់អាចបំពេញភារកិច្ចរបស់ពួកគេបានយ៉ាងល្អ ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងអស់ សុទ្ធតែទទួលរ៉ាប់រង ទំនួលខុសត្រូវនេះ។ មិនថាជានរណានោះទេ ដរាបណាពួកគេគឺជាអ្នកដឹកនាំក្លែងក្លាយ ឬជាអាទទឹងនឹងព្រះគ្រីស្ទ នោះរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គួរតែលាតត្រដាងពួកគេ និងបង្ហាញពួកគេឱ្យគេដឹង ហើយតាមរបៀបនេះ អ្នករាល់គ្នានឹងបានបំពេញ ទំនួលខុសត្រូវរបស់អ្នករាល់គ្នាហើយ។ ដរាបណាបញ្ហាដែលបានរាយការណ៍នោះគឺជាការពិត ហើយពិតជាមានឧប្បត្តិហេតុអ្នកដឹកនាំក្លែងក្លាយ ឬអាទទឹងនឹងព្រះគ្រីស្ទមែន នោះដំណាក់ព្រះជាម្ចាស់នឹងតែងតែចាត់ការរឿងនេះទាន់ពេលវេលា និងស្របតាមគោលការណ៍ជានិច្ច។ ដូច្នេះ តើអ្នករាល់គ្នាបានបង្ហាញបញ្ហាទាក់ទងនឹងអាទទឹងនឹងព្រះគ្រីស្ទឈ្មោះ យ៉ាន ឱ្យគេដឹងដែរឬទេ? ទេ អ្នករាល់គ្នាមិនបានធ្វើឡើយ។ អ្នករាល់គ្នាត្រូវបានអារក្សនេះបំភាន់ និងបង្វិលលេងអស់រយៈពេលយ៉ាងយូរ ហាក់បីដូចជាអ្នករាល់គ្នាគ្មានការដឹងខ្លួនទាល់តែសោះ។ ការដែលមានអាទទឹងនឹងព្រះគ្រីស្ទដ៏ច្បាស់ក្រឡែតនៅក្បែរអ្នករាល់គ្នា កំពុងធ្វើសកម្មភាពតាមតែអំពើចិត្តរហូតមក ហើយអ្នករាល់គ្នាបែរជាបណ្ដោយឱ្យវាបន្តទៅមុខដោយគ្មានការរារាំងសោះ តើអ្នករាល់គ្នាពិតជាគ្មានការដឹងខ្លួនទាល់តែសោះមែនទេ? តើអ្នករាល់គ្នារស់នៅក្នុងជីវិតពួកជំនុំបានយ៉ាងប្រក្រតីដែរឬទេ? តើអ្នករាល់គ្នាអាចរីករាយនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើអ្នករាល់គ្នាទទួលបានប្រយោជន៍រាល់ពេលដែលអ្នករាល់គ្នាចូលរួមការជួបជុំដែរឬទេ? អ្នករាល់គ្នាគួរតែអាចមានអារម្មណ៍ដឹងពីរឿងទាំងអស់នេះ។ អ្វីដែលសំខាន់បំផុតនោះគឺ អាទទឹងនឹងព្រះគ្រីស្ទឈ្មោះ យ៉ាន មិនបានបំពេញកិច្ចការពិតទាល់តែសោះ គាត់បានធ្វើឱ្យរាំងស្ទះដល់ការងារផលិតភាពយន្ត ហើយគាត់បានធ្វើឱ្យកិច្ចការពួកជំនុំមានភាពរញ៉េរញ៉ៃទាំងស្រុង។ អ្នកដែលមានបេះដូងគួរតែអាចមើលឃើញរឿងទាំងនេះបាត់ទៅហើយ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា បានលាតត្រដាងមុខមាត់ពិត ឬរាយការណ៍ពីអាទទឹងនឹងព្រះគ្រីស្ទនេះឡើយ។ មើលទៅហាក់ដូចជាអ្នករាល់គ្នាចូលចិត្តប្រឡូកប្រឡាក់ជាមួយវិញ្ញាណស្មោកគ្រោក និងវិញ្ញាណអាក្រក់ ហើយអ្នករាល់គ្នាគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតទាល់តែសោះ។ អ្នករាល់គ្នាប្រហែលជាមិនសុខចិត្តទទួលស្គាល់រឿងនេះទេ ប៉ុន្តែវាគឺជាការពិត។ អ្នករាល់គ្នាបានប្រឡូកប្រឡាក់ជាមួយអារក្ស ប៉ុន្តែអ្នករាល់គ្នាបែរជាគិតថានេះជារឿងល្អអស្ចារ្យទៅវិញ។ អ្នករាល់គ្នាគិតថា មិនចាំបាច់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬដេញតាមសេចក្ដីពិតទៀតទេ ហើយគ្រាន់តែអាចបំពេញភារកិច្ចឱ្យតែរួចពីដៃ។ អ្នករាល់គ្នាគិតថា មិនចាំបាច់ខ្វល់ខ្វាយទៀតទេអំពីការទទួលបានសេចក្ដីសង្គ្រោះ ការអនុវត្តសេចក្ដីពិត ការចុះចូលនឹងការចាត់ចែងនិងការរៀបចំរបស់ព្រះជាម្ចាស់ ឬការបំពេញភារកិច្ចឱ្យបានល្អនោះ។ អ្នករាល់គ្នាជឿថា អាចបណ្ដោយតាមសាច់ឈាម និងរស់នៅតាមតែអំពើចិត្ត ដូចជាមនុស្សនៅទីក្រុងសូដុមនៅសម័យនោះដែរ ដោយហូប ផឹក សប្បាយរីករាយ និងមិនធ្វើការងារត្រឹមត្រូវអ្វីឡើយ ដោយគ្មាននរណាម្នាក់ទទួលខុសត្រូវ ហើយក៏គ្មាននរណាម្នាក់លាតត្រដាង ឬរាយការណ៍ពីអាទទឹងនឹងព្រះគ្រីស្ទនោះដែរ។ រឿងនេះបានបណ្ដាលឱ្យពួកជំនុំគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធអស់រយៈពេលយ៉ាងយូរ។ ហើយអ្នករាល់គ្នាមិនខ្វល់ខ្វាយឡើយ ថែមទាំងបានធ្លាក់ចូលទៅក្នុងភាពថោកទាបរួចទៅហើយ ដែលមិនខុសពីអ្នកមិនជឿ និងអ្នកគ្មានជំនឿឡើយ។ អ្នករាល់គ្នាបានស្ដាប់សេចក្ដីអធិប្បាយអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែសូម្បីតែពេលនេះ នៅតែមិនអាចសម្គាល់ពីពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទដដែល ផ្ទុយទៅវិញ បែរជាសុខចិត្តប្រឡូកប្រឡាក់ជាមួយពួកទទឹងនឹងព្រះគ្រីស្ទ ហើយហូបចុកពេញមួយថ្ងៃ ដោយមិនបានគិតគូរឱ្យបានដិតដល់ពីរឿងអ្វីទាល់តែសោះ។ ឥរិយាបថបែបនេះគឺគ្រប់គ្រាន់ដើម្បីបង្ហាញថា អ្នករាល់គ្នាមិនមែនជាអ្នកជឿលើព្រះជាម្ចាស់ពិតប្រាកដឡើយ។ ទីមួយ មិនស្រឡាញ់សេចក្ដីពិត ឬទទួលយកសេចក្ដីពិតឡើយ។ ទីពីរ គ្មានស្មារតីទទួលខុសត្រូវចំពោះភារកិច្ចទេ កុំថាឡើយដល់ទៅនិយាយថាបំពេញវាដោយភាពស្មោះត្រង់នោះ ហើយគ្រាន់តែព្រងើយកន្តើយនឹងកិច្ចការពួកជំនុំប៉ុណ្ណោះ។ អ្នករាល់គ្នាមើលទៅហាក់ដូចជាបំពេញភារកិច្ច ប៉ុន្តែអ្នករាល់គ្នាមិនសម្រេចបានលទ្ធផលអ្វីឡើយ គឺគ្រាន់តែធ្វើឱ្យតែរួចពីដៃប៉ុណ្ណោះ។ ទោះបីជាពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទរំខាន និងបំផ្លាញកិច្ចការពួកជំនុំយ៉ាងណាក៏ដោយ ក៏អ្នករាល់គ្នាមិនបានដឹងខ្លួនទាល់តែសោះ ហើយវាមិនបានធ្វើឱ្យរំខានចិត្តអ្នករាល់គ្នាសូម្បីបន្តិច។ លុះត្រាតែអាទទឹងនឹងព្រះគ្រីស្ទម្នាក់ត្រូវបានបើកសម្ដែងយ៉ាងពេញលេញ ទើបអ្នករាល់គ្នាទទួលស្គាល់ថាខ្លួនគ្មានការសម្គាល់ ហើយនៅពេលដែលខ្ញុំសួរអំពីព័ត៌មានលម្អិត អ្នករាល់គ្នានិយាយថា៖ «ខ្ញុំមិនដឹងទេ ខ្ញុំមិនទទួលខុសត្រូវឡើយ!» ដោយដោះដៃពីរឿងនេះទាំងស្រុង។ តើអ្នករាល់គ្នាគិតថា ដោយការនិយាយបែបនេះ រឿងនេះនឹងត្រូវបានបញ្ចប់ ហើយអ្នកនឹងអាចគេចផុតពីទំនួលខុសត្រូវបានមែនទេ? តើដំណាក់របស់ព្រះជាម្ចាស់នឹងលែងស៊ើបអង្កេតរឿងនេះទៀតមែនទេ? ដំណាក់របស់ព្រះជាម្ចាស់បានស្រោចស្រពអ្នករាល់គ្នារហូតមក ហើយអ្នករាល់គ្នាក៏បានស្ដាប់សេចក្ដីអធិប្បាយជាច្រើន ចុះតើលទ្ធផលយ៉ាងម៉េចដែរ? មានបញ្ហាដ៏ធ្ងន់ធ្ងរនេះ គឺការដែលមានអាទទឹងនឹងព្រះគ្រីស្ទម្នាក់លេចឡើងនៅក្នុងពួកជំនុំ ប៉ុន្តែអ្នករាល់គ្នាបែរជាមិនបានដឹងខ្លួនឡើយ។ នេះបង្ហាញថា អ្នករាល់គ្នាមិនមានការរីកចម្រើនទាល់តែសោះ ស្ពឹកស្រពន់ ល្ងង់ខ្លៅ និងបណ្ដោយតាមសាច់ឈាម។ អ្នករាល់គ្នាគឺជាគំនរសាកសព ដែលគ្មាននរណាម្នាក់មានជីវិត គ្មាននរណាម្នាក់ដែលដេញតាមសេចក្ដីពិតឡើយ យ៉ាងច្រើនបំផុតគ្រាន់តែជាអ្នកធ្វើការដោយកម្លាំងមួយចំនួនប៉ុណ្ណោះ។ ការដែលជឿលើព្រះជាម្ចាស់ និងស្ដាប់សេចក្ដីអធិប្បាយរហូតមក បែរជាទៅប្រឡូកប្រឡាក់ជាមួយអាទទឹងនឹងព្រះគ្រីស្ទម្នាក់ មិនលាតត្រដាង ឬមិនរាយការណ៍ពីគាត់ តើមានអ្វីខុសប្លែកពីនរណាម្នាក់ដែលមិនជឿលើព្រះជាម្ចាស់ទៅ? អ្នករាល់គ្នានៅជាមួយពួកទទឹងនឹងព្រះគ្រីស្ទ មិនមែនជារាស្ដ្ររបស់ព្រះជាម្ចាស់ឡើយ។ អ្នករាល់គ្នាដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ ដើរតាមសាតាំង ហើយពិតជាមិនមែនជាអ្នកដើរតាមព្រះជាម្ចាស់ដាច់ខាត។ ទោះបីជាមិនបានធ្វើអំពើអាក្រក់ទាំងនោះដែលអាទទឹងនឹងព្រះគ្រីស្ទបានធ្វើក៏ដោយ ក៏អ្នករាល់គ្នានៅតែបានដើរតាម និងបានការពារគាត់ដែរ ពីព្រោះអ្នករាល់គ្នាមិនបានលាតត្រដាង ឬរាយការណ៍ពីគាត់ ហើយចេះតែនិយាយដោះសាថាមិនសូវមានទំនាក់ទំនងជាមួយអាទទឹងនឹងព្រះគ្រីស្ទ និងថាមិនដឹងពីអ្វីដែលគាត់កំពុងធ្វើ។ តាមរយៈការធ្វើបែបនេះ តើអ្នករាល់គ្នាមិនមែនកំពុងបិទបាំងអាទទឹងនឹងព្រះគ្រីស្ទទាំងដឹងច្បាស់ទេឬអី? អាទទឹងនឹងព្រះគ្រីស្ទបានធ្វើអំពើអាក្រក់យ៉ាងច្រើន និងធ្វើឱ្យកិច្ចការពួកជំនុំគាំងដំណើរការ រំខានដល់ជីវិតពួកជំនុំឱ្យមានភាពរញ៉េរញ៉ៃទាំងស្រុង ប៉ុន្តែអ្នករាល់គ្នានៅតែនិយាយថា មិនដឹងពីអ្វីដែលអាទទឹងនឹងព្រះគ្រីស្ទកំពុងធ្វើ តើនរណានឹងជឿរឿងនោះទៅ? អ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែកថា អាទទឹងនឹងព្រះគ្រីស្ទកំពុងរំខាន និងបំផ្លាញកិច្ចការពួកជំនុំ ប៉ុន្តែនៅតែព្រងើយកន្តើយទាំងស្រុង និងមិនមានប្រតិកម្មអ្វីទាល់តែសោះ។ គ្មាននរណាម្នាក់បានលាតត្រដាង ឬបានរាយការណ៍ពីគាត់ឡើយ សូម្បីតែទំនួលខុសត្រូវដ៏តូចមួយនេះក៏អ្នករាល់គ្នាមិនបានបំពេញដែរ ហើយអ្នករាល់គ្នាគ្មានមនសិការ និងវិចារណញ្ញាណទាល់តែសោះ! ពួកជំនុំនៅតាមកន្លែងផ្សេងៗជាញឹកញាប់ផ្ញើលិខិតរាយការណ៍ពីពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទ តើអ្នករាល់គ្នាមិនដែលឃើញរឿងនេះទេឬអី? មានតែពួកជំនុំនៅប្រទេសកាណាដាប៉ុណ្ណោះដែលជាអាងទឹកស្ងៀមទ្រឹង ដែលមិនដែលទាក់ទងទៅខាងលើ ដើម្បីរាយការណ៍ពីស្ថានភាពរបស់ខ្លួនឡើយ។ អ្នករាល់គ្នាគ្រាន់តែជាក្រុមសាកសព ដែលគ្មាននរណាម្នាក់មានជីវិតទាល់តែសោះ! ព្រះជាម្ចាស់នឹងមិនទទួលស្គាល់ពួកជំនុំបែបនេះឡើយ ហើយប្រសិនបើមិនប្រែចិត្តទេ នោះអ្នកនឹងត្រូវចប់ទាំងស្រុង ហើយនឹងត្រូវជម្រុះចោលទាំងអស់គ្នា។

ថ្ងៃនេះគឺជាថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៩។ ចាប់ពីថ្ងៃនេះតទៅ ក្រុមផលិតភាពយន្តនៅប្រទេសកាណាដា នឹងត្រូវឆ្លងកាត់រយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែក និងការឆ្លុះបញ្ចាំងជាផ្លូវការចំនួនមួយឆ្នាំ។ តើមានមនុស្សប៉ុន្មាននាក់នៅក្នុងក្រុមផលិតភាពយន្ត? (ឱព្រះជាម្ចាស់ មានមនុស្ស៣៤នាក់នៅក្នុងក្រុមផលិតភាពយន្ត។) ចុះមានពួកអ្នកដឹកនាំប៉ុន្មាននាក់? (ពីរនាក់។) ល្អ ដូច្នេះ អ្នកទាំងពីរក្រោកឈរឡើង ហើយឱ្យខ្ញុំមើលមុខបន្តិច។ អ្នករាល់គ្នានៅក្នុងក្រុមផលិតភាពយន្ត ចូរចងចាំថ្ងៃនេះ គឺថ្ងៃទី១០ ខែកក្កដា។ ចាប់ពីថ្ងៃនេះតទៅ ក្រុមផលិតភាពយន្តនៅប្រទេសកាណាដានឹងត្រូវដាក់បញ្ចូលទៅក្នុងក្រុម «ខ» ជាផ្លូវការសម្រាប់រយៈពេលមួយឆ្នាំ។ ប្រសិនបើប្រែចិត្ត នោះអ្នកអាចត្រឡប់ទៅកាន់ពួកជំនុំធម្មតាវិញបាន។ ពួកយើងនឹងមើលថាតើឥរិយាបថរបស់អ្នករាល់គ្នានៅក្នុងឆ្នាំនេះយ៉ាងម៉េចដែរ ប្រសិនបើអ្នករាល់គ្នាអាចបន្តបំពេញភារកិច្ចបាន ហើយអ្នករាល់គ្នាបង្ហាញពីការប្រែចិត្ត នោះអ្នករាល់គ្នាអាចបន្តរស់នៅក្នុងជីវិតពួកជំនុំឡើងវិញបាន។ តើអ្នករាល់គ្នាយល់ទេ? (យល់ហើយ។) ភារកិច្ចរបស់អ្នករាល់គ្នានឹងនៅដដែលក្នុងអំឡុងពេលនេះ។ ប្រសិនបើអ្នករាល់គ្នាមួយចំនួនមិនចង់ត្រូវបានបោសសម្អាតចេញ និងបណ្ដេញចេញទេ តើអ្នករាល់គ្នាគិតយ៉ាងណាចំពោះការអនុវត្តវិធីសាស្ត្រនៃការដាក់ឱ្យនៅដាច់ដោយឡែក និងការឆ្លុះបញ្ចាំងនេះ? តើអ្នករាល់គ្នាពេញចិត្តនឹងវាដែរឬទេ? (ពេញចិត្ត។) ហេតុអ្វីបានជាខ្ញុំទុកពេលឱ្យអ្នករាល់គ្នាមួយឆ្នាំ? (ដើម្បីទុកឱកាសឱ្យពួកយើងប្រែចិត្ត។) ដើម្បីទុកឱកាសឱ្យអ្នករាល់គ្នាប្រែចិត្ត។ ប្រសិនបើបន្ទាប់ពីមួយឆ្នាំ ការប្រព្រឹត្តរបស់អ្នករាល់គ្នានៅតែគួរឱ្យអាម៉ាស់ ប្រសិទ្ធភាពការងារនៅតែមិនទាន់ដល់កម្រិតដែលចង់បាន អ្នករាល់គ្នានៅតែអូសបន្លាយពេលនៅពេលបំពេញភារកិច្ច ហើយភារកិច្ចរបស់អ្នករាល់គ្នានៅតែរញ៉េរញ៉ៃដូចមុន អ្នករាល់គ្នាមិនមានការរីកចម្រើនទាល់តែសោះជាមួយនឹងការងារជំនាញ និងការចូលទៅក្នុងជីវិតរបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាមិនសម្រេច បានលទ្ធផលអ្វីទាល់តែសោះ នោះអ្នករាល់ គ្នានឹងបន្តត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់រយៈពេលមួយឆ្នាំទៀត ហើយតាមរបៀបនេះ រយៈពេលនេះនឹងត្រូវពន្យារពីមួយឆ្នាំទៅមួយឆ្នាំ។ នៅពេលដែលអ្នករាល់គ្នាមានការរីកចម្រើន ពោលគឺនៅពេលដែលអាចសរសេរអត្ថបទទីបន្ទាល់តាមរយៈ បទពិសោធមួយចំនួន ហើយឥរិយាបថ ការយល់ដឹង និងលទ្ធផលការងាររបស់អ្នករាល់គ្នាពិតជាត្រូវតាមស្ដង់ដាមែន នោះអ្នករាល់គ្នាអាចបន្តរស់នៅក្នុងជីវិតពួកជំនុំឡើងវិញបាន។ ក្រុមផ្សេងទៀតនៅក្នុងពួកជំនុំនៅប្រទេសកាណាដា អាចបន្តរស់នៅក្នុងជីវិតពួកជំនុំបាន។ ពួកយើងនឹងមើលថាតើអាកប្បកិរិយារបស់អ្នករាល់គ្នាចំពោះការបំពេញភារកិច្ចនៅថ្ងៃអនាគតយ៉ាងម៉េចដែរ។ ប្រសិនបើអ្នករាល់គ្នានៅតែប្រព្រឹត្តខ្លួនគួរឱ្យអាម៉ាស់ នោះមនុស្សគ្រប់គ្នានៅក្នុងពួកជំនុំនៅប្រទេសកាណាដា នឹងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក។ តើអ្នករាល់គ្នាយល់ទេ? (យល់ហើយ។) តើអ្នករាល់គ្នាគិតយ៉ាងណាចំពោះលទ្ធផលនៃការចាត់ការរឿងនេះ? (គឺល្អ។) តើអ្នករាល់គ្នាពិតជាមានន័យថាវាល្អមែន ឬមួយក៏គ្រាន់តែនិយាយបែបនេះ? (វាពិតជាល្អមែន។) ល្អ អ្នករាល់គ្នាពេញចិត្តនឹងរឿងនេះហើយ។ ដូច្នេះ សេចក្ដីអធិប្បាយនៅថ្ងៃនេះ គឺជាសេចក្ដីអធិប្បាយចុងក្រោយដែលអ្នករាល់គ្នានឹងបានស្ដាប់។ បំណងដើមរបស់ខ្ញុំ គឺចង់ដាក់អ្នករាល់គ្នាឱ្យនៅដាច់ដោយឡែក និងជម្រុះចោលទាំងស្រុង ហើយមិនអនុញ្ញាតឱ្យអ្នករាល់គ្នាស្ដាប់សេចក្ដីអធិប្បាយនេះឡើយ។ សេចក្ដីអធិប្បាយអស់ជាច្រើនឆ្នាំទាំងនេះដែលអ្នករាល់គ្នាបានស្ដាប់ គឺឥតប្រយោជន៍ ហើយអ្នករាល់គ្នាមិនទទួលបានអ្វីសោះ ចុះហេតុអ្វីបានជាអ្នករាល់គ្នានៅតែស្ដាប់ទៀត? ខ្ញុំមានអារម្មណ៍ឈឺចាប់ណាស់ពេលមើលទៅអ្នករាល់គ្នា! អ្នករាល់គ្នាមើលទៅពិតជាស្ពឹកស្រពន់ និងល្ងង់ខ្លៅណាស់។

កាលពីមុន ពេលដែលខ្ញុំកំពុងសន្ទនាជាមួយបងស្រីម្នាក់នៅក្នុងពួកជំនុំនៅប្រទេសកាណាដា ខ្ញុំបានឮថាស្ថានភាពនៅទីនោះមានតែការសើចក្អាកក្អាយ និងការប្រព្រឹត្តអំពើអបាយមុខយ៉ាងខ្លាំងក្លា មានសំឡេងរំខានខ្លាំងរហូតដល់នាងមិនអាចវាយអត្ថបទបាន ហាក់បីដូចជានាងកំពុងស្ថិតនៅកណ្ដាលទីក្រុងដ៏អ៊ូអរមួយអីចឹង។ ពេលនោះ ខ្ញុំបានចាប់ផ្ដើមមានអារម្មណ៍ខ្ពើមរអើមនឹងរឿងនេះ ហើយខ្ញុំបាននិយាយថា មនុស្សនៅក្នុងពួកជំនុំនៅប្រទេសកាណាដាមិនមានចិត្តគោរពកោតខ្លាចទេ គឺសុទ្ធតែជាមនុស្សប្រព្រឹត្តអំពើអបាយមុខ ដូចជាអ្នកមិនជឿដែរ ហើយពួកគេមិនបានដេញតាមសេចក្ដីពិតឡើយ។ ក្រោយមក ខ្ញុំបានប្រកបគ្នាជាមួយមនុស្សទាំងនេះអំពីបញ្ហាផលិតភាពយន្ត ហើយពួកគេពិតជាស្ពឹកស្រពន់ទាំងស្រុង។ តើពាក្យ «ស្ពឹកស្រពន់» មានន័យដូចម្ដេច? នៅពេលដែលខ្ញុំកំពុងនិយាយជាមួយពួកគេ ពួកគេមិនបានបង្ហាញប្រតិកម្ម ឬទឹកមុខអ្វីទាល់តែសោះ ភ្នែកសម្លឹងមើលទៅមុខត្រង់ ហាក់បីដូចជាពួកគេត្រូវវិញ្ញាណអាក្រក់ចូលសណ្ឋិតអីចឹង ពួកគេគ្មានប្រតិកម្ម ឬអាកប្បកិរិយាចំពោះរឿងអ្វីឡើយ។ តើនេះមិនគួរឱ្យស្អប់ខ្ពើមទេឬអី? បើវិនិច្ឆ័យតាមស្ថានភាពផ្លូវសតិ និងរូបរាងខាងក្រៅរបស់មនុស្សទាំងនេះ គ្មានក្រុមណាមួយល្អទេ គឺសុទ្ធតែរញ៉េរញ៉ៃទាំងអស់ ហើយជាពិសេស មានឧប្បត្តិហេតុនៃការមានទំនាក់ទំនងផ្លូវភេទផ្ដេសផ្ដាសបានកើតឡើងនៅក្នុងក្រុមផលិតភាពយន្ត ប៉ុន្តែពួកគេនៅតែនិយាយថាពួកគេមិនដឹងអ្វីសោះ។ តើអ្វីដែលពួកគេនិយាយគឺត្រឹមត្រូវដែរឬទេ? តើនោះមិនមែនជាការបោកបញ្ឆោតទេឬអី? តាមពិតទៅ បញ្ហាទាក់ទងនឹងអាទទឹងនឹងព្រះគ្រីស្ទឈ្មោះ យ៉ាន នេះ ត្រូវបានពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការចាត់ការរួចរាល់ហើយ ប៉ុន្តែដោយសារតែវាជារឿងធ្ងន់ធ្ងរ និងគួរឱ្យស្អប់ខ្ពើមពេក ទើបខ្ញុំត្រូវលូកដៃចូលដោយផ្ទាល់។ ហេតុអ្វីបានជាខ្ញុំត្រូវលូកដៃចូល? ពីព្រោះពួកគេមិនបានចាត់ការរឿងនេះឱ្យបានត្រឹមត្រូវឡើយ។ ពួកគេគ្រាន់តែនិយាយរឿងស្រាលៗពីរបីម៉ាត់ ពួកគេមិនអាចដោះស្រាយបញ្ហាណាមួយបានទេ ហើយក៏មិនអាចវែកញែក រឿងនេះបានទាល់តែសោះ។ តើពេលនេះអ្នករាល់គ្នាស្ពឹកស្រពន់ដល់កម្រិតណាទៅ? ទោះបីជាត្រូវគេយកម្ជុលចាក់ចំមុខ ក៏មិនហូរឈាមដែរ អ្នករាល់គ្នាពិតជាមិនអាចមានអារម្មណ៍ដឹងពីរឿងអ្វីទាល់តែសោះ។ ពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការទាំងអស់ត្រូវបានលួសកាត់ ប៉ុន្តែបន្ទាប់ពីនោះមក ពួកគេនៅតែដដែល និងមិនមានការផ្លាស់ប្ដូរឡើយ។ ហេតុនេះហើយទើបខ្ញុំត្រូវលូកដៃចូល និងផ្លាស់ប្ដូរ «ប្រព្រឹត្តកម្ម» របស់អ្នករាល់គ្នា។ តើអ្នករាល់គ្នាទទួលបានមេរៀនអ្វីខ្លះតាមរយៈរឿងនេះ? អ្នករាល់គ្នាមានអារម្មណ៍មិនស្រួលក្នុងចិត្តទេ មែនទេ? តើអ្នករាល់គ្នាគិតថាវាជារឿងយុត្តិធម៌ដែរឬទេ ដែលខ្ញុំចាត់ការរឿងនេះតាមរបៀបនេះ? (យុត្តិធម៌។) តើវាយុត្តិធម៌ដោយរបៀបណា? ទុកឱ្យខ្ញុំនិយាយដោយត្រង់ចុះ៖ ប្រសិនបើអ្នកមិនដើរតាមផ្លូវត្រូវ ឬមិនអនុវត្តសេចក្ដីពិតទេ ប្រសិនបើអ្នកគ្រវីបដានៃសេចក្ដីជំនឿលើព្រះជាម្ចាស់ ប៉ុន្តែចង់រស់នៅដូចជាអ្នកគ្មានជឿ និងធ្វើសកម្មភាពតាមតែអំពើចិត្ត នោះសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ គឺគ្មានន័យឡើយ។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាគ្មានន័យ? តើអត្ថន័យនៃសេចក្ដីជំនឿលើព្រះជាម្ចាស់ស្ថិតនៅត្រង់ណា? វាស្ថិតនៅលើការផ្លាស់ប្ដូរទាំងស្រុងនូវផ្លូវដែលមនុស្សដើរ ទស្សនៈរបស់ពួកគេចំពោះជីវិត ព្រមទាំងទិសដៅ និងគោលដៅជីវិតរបស់ពួកគេ បន្ទាប់ពីពួកគេងាកមកជឿលើព្រះជាម្ចាស់ ដោយរឿងទាំងនេះក្លាយជាខុសប្លែកទាំងស្រុងពីអ្នកដែលមិនជឿលើព្រះជាម្ចាស់ ពីមនុស្សលោកីយ៍ និងពីអារក្ស ហើយផ្លូវដែលអ្នកជឿដើរ គឺផ្ទុយស្រឡះពីផ្លូវរបស់ពួកគេ។ តើទិសដៅផ្ទុយគ្នានេះគឺជាអ្វី? គឺការដែលអ្នកចង់ក្លាយជាមនុស្សល្អ និងចង់ក្លាយជានរណាម្នាក់ដែលចុះចូលនឹងព្រះជាម្ចាស់ ហើយមានលក្ខណៈជាមនុស្ស។ ដូច្នេះ តើអ្នកអាចសម្រេចរឿងនេះបានដោយរបៀបណា? អ្នកគួរតែផ្ដោតលើការខិតខំស្វែងរកសេចក្ដីពិត ហើយមានតែធ្វើបែបនោះទេ ទើបអ្នកអាចផ្លាស់ប្ដូរបាន។ ប្រសិនបើអ្នកមិនដេញតាមសេចក្ដីពិត ឬមិនអនុវត្តសេចក្ដីពិតទេ នោះសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ គឺគ្មានន័យ ឬគ្មានតម្លៃឡើយ សេចក្ដីជំនឿរបស់អ្នកគ្រាន់តែជាសំបកទទេ ជាពាក្យសម្ដីរបស់អារក្សដែលមានបំណងបោកបញ្ឆោត គ្រាន់តែជាពាក្យសម្ដីទទេ ដែលគ្មានឥទ្ធិពលអ្វីទាល់តែសោះ។ អ្នករាល់គ្នាគួរតែត្រិះរិះពិចារណាពីអ្វីដែលខ្ញុំកំពុងនិយាយនៅទីនេះ។ ព្រះបន្ទូលទាំងនេះគឺជាសេចក្ដីពិតដ៏សាមញ្ញបំផុត និងជាមូលដ្ឋានគ្រឹះបំផុត ហើយអ្នករាល់គ្នាប្រហែលជាមិនធ្លាប់ត្រិះរិះពិចារណាពីព្រះបន្ទូលទាំងនេះពីមុនមកទេ។ តើពិតជាបែបនោះមែនទេ? ប្រសិនបើអ្នកនិយាយថា៖ «ខ្ញុំជឿលើព្រះជាម្ចាស់។ ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំគួរធ្វើ ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំចង់ធ្វើ ចំណែកឯការចុះចូលនឹងព្រះជាម្ចាស់ ការចុះចូលនឹងការចាត់ចែងនិងការរៀបចំរបស់ព្រះជាម្ចាស់ ការមានភក្ដីភាពចំពោះព្រះជាម្ចាស់ និងការក្លាយជានរណាម្នាក់ដែលមានភាពជាមនុស្ស រឿងទាំងនោះមិនពាក់ព័ន្ធនឹងខ្ញុំឡើយ» ដូច្នេះ ប្រសិនបើរឿងទាំងនេះមិនពាក់ព័ន្ធនឹងអ្នកទេ តើអ្នកជឿលើព្រះជាម្ចាស់ដើម្បីអ្វី? ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? តើអ្នកចង់ជឿលើទ្រង់ដោយរបៀបណា? តើអ្នកចង់ក្លាយជាមនុស្សប្រភេទណានៅក្នុងការជឿលើព្រះជាម្ចាស់របស់អ្នក? ប្រសិនបើរឿងទាំងនេះមិនពាក់ព័ន្ធនឹងអ្នកទេ នោះសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់គឺពិតជាគ្មានន័យទាល់តែសោះ។ ប្រសិនបើអ្នកតែងតែជឿលើព្រះជាម្ចាស់ដោយពឹងផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់អ្នក អ្នកតែងតែធ្វើរឿងផ្សេងៗស្របតាមចំណូលចិត្តរបស់អ្នក អ្នកធ្វើអ្វីក៏ដោយដែលអ្នកចង់ធ្វើ និងបណ្ដោយតាមសាច់ឈាមរបស់អ្នក នោះគំនិត និងទស្សនៈរបស់អ្នក ព្រមទាំងរឿងដែលអ្នកធ្វើ គឺមិនពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ ហើយក៏មិនពាក់ព័ន្ធនឹងអ្វីដែលព្រះជាម្ចាស់តម្រូវដែរ ពេលនោះ សេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់គឺគ្មានន័យឡើយ ហើយអ្នកក៏មិនចាំបាច់បន្តជឿទៀតដែរ។ ទោះបីជាអ្នកបន្តជឿក៏ដោយ ក៏វាគ្រាន់តែជាការខាតបង់កម្លាំងទទេៗ ហើយព្រះជាម្ចាស់នឹងមិនសង្គ្រោះអ្នកឡើយ។

ប្រធានបទនេះគឺជាប្រធានបទដ៏ធ្ងន់ធ្ងរមួយ ហើយអ្នករាល់គ្នាសុទ្ធតែមានអារម្មណ៍តូចចិត្តចំពោះការចាត់ការរឿងនេះ វាជារឿងដែលនឹកស្មានមិនដល់បន្តិច។ ទោះជាយ៉ាងណាក៏ដោយ នឹងមានករណីបែបនេះកើតឡើងម្ដងទៀតនៅថ្ងៃអនាគត។ ឥឡូវនេះ ដោយសារពួកយើងបានចាត់ការរឿងនេះតាមរបៀបនេះនៅពេលនេះ ប្រសិនបើរឿងបែបនេះកើតឡើងម្ដងទៀតនៅថ្ងៃអនាគត វានឹងមិនត្រូវបានចាត់ការតាមរបៀបនេះទេ ប៉ុន្តែប្រហែលជាអាចត្រូវបានចាត់ការយ៉ាងតឹងរ៉ឹងជាងនេះ។ ប្រាប់ខ្ញុំមកមើល៍ តើនេះជារឿងសមរម្យដែរឬទេ? (សមរម្យ។)

បន្ទាប់មក ពួកយើងនឹងប្រកបគ្នាអំពីប្រធានបទដែលងាយស្រួលជាងនេះបន្តិច។ តើអ្នករាល់គ្នាចូលចិត្តស្ដាប់រឿងដែរឬទេ? (ចូលចិត្ត។) បើដូច្នេះ ខ្ញុំនឹងប្រាប់រឿងមួយដល់អ្នករាល់គ្នា។ តើខ្ញុំគួរប្រាប់រឿងអ្វីដល់អ្នករាល់គ្នាទៅ? តើអ្នករាល់គ្នាចង់ស្ដាប់ប្រធានបទប្រភេទណា? តើអ្នករាល់គ្នាចូលចិត្តស្ដាប់ការនិទានរឿង ឬការពិភាក្សាអំពីកិច្ចការបច្ចុប្បន្ន នយោបាយ ឬស្ដាប់អំពីប្រវត្តិសាស្ត្រ? ពួកយើងនឹងមិននិយាយអំពីរឿងទាំងនោះទេ ពីព្រោះវាគ្មានប្រយោជន៍ក្នុងការនិយាយអំពីរឿងទាំងនោះឡើយ។ ខ្ញុំនឹងប្រាប់រឿងមួយដល់អ្នករាល់គ្នាអំពីឥរិយាបថ របស់មនុស្សដែលជឿលើព្រះជាម្ចាស់ និស្ស័យរបស់មនុស្ស និងសភាពផ្សេងៗដែលមនុស្សជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃ។

សេចក្ដីបន្ថែម៖

ការពិភាក្សាអំពីអ្វីដែលជាបង្អែក៖
«មិនខ្វល់ទេ!»

មានមនុស្សប្រាំនាក់កំពុងជជែកគ្នាលេង ហើយម្នាក់ឈ្មោះ យូនីក្នុងចំណោមនោះ បាននិយាយថា៖ «កាលខ្ញុំនៅរៀនឯមហាវិទ្យាល័យ ខ្ញុំនឹកខ្លាំងជាងគេគឺជីវិតរស់នៅក្នុងបរិវេណសាលា។ បរិវេណសាលាពោរពេញដោយរុក្ខជាតិគ្រប់ប្រភេទ ហើយនៅរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ ទេសភាពនៅទីនោះពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ធូរស្រាល និងសប្បាយរីករាយ។ ហើយកាលណោះផងដែរ ខ្ញុំនៅក្មេង ហើយពោរពេញដោយក្តីប្រាថ្នា ហើយស្លូតត្រង់ មិនសូវមានសម្ពាធពេកទេ។ រយៈពេលបីឆ្នាំដែលខ្ញុំរៀននៅសាកលវិទ្យាល័យ ជីវិតរបស់ខ្ញុំមានភាពងាយស្រួលណាស់។ ប្រសិនបើខ្ញុំអាចវិលថយក្រោយ ១០ ឬ ២០ឆ្នាំវិញ ហើយត្រលប់ទៅរស់នៅក្នុងបរិវេណសាលាវិញ ខ្ញុំគិតថានឹងក្លាយជារឿងដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់ខ្ញុំនេះ...»។ មនុស្សទីមួយដែលនិយាយនោះគឺលោក យូនី។ តើ យូនី មានន័យដូចម្តេច? វាមានន័យថាជានិស្សិតមហាវិទ្យាល័យ នេះហើយជាប្រភពដែលឈ្មោះលោក យូនីកើតចេញមក។ ជីវិតដ៏អស្ចារ្យរបស់លោក យូនី មិនទាន់បានរំឭកពេញលេញ ហើយរីករាយជាមួយឲ្យអស់នៅឡើយផងស្រាប់តែលោក ហ្គ្រេតយូអេត និយាយកាត់ថា «តើការសិក្សារយៈពេលបីឆ្នាំ អាចចាត់ទុកថាជាការសិក្សានៅសាកលវិទ្យាល័យបានទេ? នោះជាវគ្គសិក្សាវិជ្ជាជីវៈ។ ជាទូទៅ ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគឺមានរយៈពេលបួនឆ្នាំ ហើយមានតែការសិក្សាបែបនេះទេ ដែលអាចចាត់ទុកថាជាវគ្គសិក្សានៅសាកលវិទ្យាល័យបាន។ ខ្ញុំបានរៀននៅសាកលវិទ្យាល័យអស់រយៈពេលបួនឆ្នាំ។ ក្នុងអំឡុងពេលនេះ ខ្ញុំបានដឹងថាទីផ្សារទេពកោសល្យហៀរហូរទៅដោយនិស្សិតសាកលវិទ្យាល័យ ហើយពិបាករកការងារធ្វើណាស់។ ដូច្នេះ មុនពេលខ្ញុំរៀនចប់ ខ្ញុំបានគិតគូរហើយក៏សម្រេចចិត្តបន្តការសិក្សាថ្នាក់អនុបណ្ឌិត។ កាលនោះ និស្សិតថ្នាក់អនុបណ្ឌិតមិនសូវមានច្រើនទេ ដូច្នេះការរកការងារធ្វើក៏នឹងមានភាពងាយស្រួលផងដែរ។ តាមការរំពឹងទុក បន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរួចមក ខ្ញុំក៏បានរកការងារដ៏ល្អមួយដែលមានប្រាក់ចំណូលខ្ពស់ ហើយរស់នៅបានយ៉ាងសុខស្រួល។ នេះហើយជាលទ្ធផលក្នុងនាមជានិស្សិតថ្នាក់អនុបណ្ឌិត»។ តើអ្នកយល់ថាសារនេះមានន័យយ៉ាងណា? លោក យូនី បានបញ្ចប់ការសិក្សាពីវគ្គវិជ្ជាជីវៈ រីឯលោក ហ្គ្រេតយូអេត បានបញ្ចប់ការសិក្សាពីវគ្គថ្នាក់អនុបណ្ឌិត ហើយទទួលបានប្រាក់ចំណូលខ្ពស់ ព្រមទាំងមានឋានៈ និងការគោរពនៅក្នុងសង្គម។ លោក ហ្គ្រេតយូអេត កំពុងនិយាយយ៉ាងសប្បាយរីករាយ ស្រាប់តែលោក ម៉េនិចជើរ និយាយកាត់ថា៖ «ឯងនៅក្មេងខ្ចីណាស់! ឯងគ្មានបទពិសោធន៍ក្នុងសង្គមទេ។ មិនសំខាន់ទេថា តើឯងរៀនកម្រិតអនុបណ្ឌិត ឬបណ្ឌិត គ្មានអ្វីល្អជាងការជ្រើសរើសឯកទេសដ៏ល្អមួយនៅសាកលវិទ្យាល័យនោះទេ។ មុនពេលចូលសាកលវិទ្យាល័យ ខ្ញុំបានស្រាវជ្រាវពីទីផ្សារហើយឃើញថា មុខជំនួញគ្រប់ទំហំតែងតែត្រូវការមនុស្សដែលមានជំនាញគ្រប់គ្រង ដូច្នេះពេលបានចូលសាកលវិទ្យាល័យ ខ្ញុំក៏បានជ្រើសរើសរៀនជំនាញគ្រប់គ្រងទីផ្សារ ហើយនៅពេលបញ្ចប់ការសិក្សា ខ្ញុំនឹងក្លាយជាអ្នកគ្រប់គ្រងកំពូលរបស់ក្រុមហ៊ុនមួយ ឬនាយកប្រតិបត្តិ។ ពេលដែលខ្ញុំបញ្ចប់ការសិក្សា វាជាពេលដែលមុខជំនួញគ្រប់ប្រភេទទាំងតូចទាំងធំ កំពុងតែត្រូវការទេពកោសល្យដូចជាខ្ញុំ។ ទីផ្សារធំខ្លាំងណាស់ ហើយនៅពេលខ្ញុំចាប់ផ្តើមដាក់ពាក្យរកការងារ ក្រុមហ៊ុនជាច្រើនបានប្រជែងគ្នាដណ្តើមយកខ្ញុំ។ ទីបំផុត ខ្ញុំអាចជ្រើសរើសតាមចិត្ត។ ខ្ញុំបានជ្រើសយកក្រុមហ៊ុនបរទេសដ៏ល្អបំផុត ហើយក៏ក្លាយជាអ្នកគ្រប់គ្រងដែលមានប្រាក់ចំណូលខ្ពស់ភ្លាម។ ក្នុងរយៈពេលប្រាំឆ្នាំ ខ្ញុំបានទិញឡានផ្ទាល់ខ្លួន។ ពូកែមែនទេ ហា? តើខ្ញុំអាចសម្រេចចិត្តបានត្រឹមត្រូវឬអត់ ឬយ៉ាងណាវិញ?» ខណៈពេលដែលលោក ម៉េនិចជើរ កំពុងនិយាយ អ្នកទាំងពីរដែលនៅមុខគាត់មានអារម្មណ៍មិនពេញចិត្តបន្តិច ប៉ុន្តែពួកគេនៅតែស្ងៀមមិននិយាយអ្វីទាំងអស់។ ក្នុងចិត្តពួកគេគិតថា «គាត់ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ហើយមានចក្ខុវិស័យទូលំទូលាយ។ គាត់មានទ្រព្យសម្បត្ដិច្រើនជាងពួកយើង។ ទោះចិត្តយើងរឹងទទឹងយ៉ាងណាក៏ដោយ ក៏យើងនៅតែមិននិយាយអ្វីដែរ។ យើងនឹងព្រមទទួលចាញ់តែម្ដងទៅ»។ គ្រាដែលលោក ម៉េនិចជើរ និយាយចប់ គាត់មានមោទនភាពចំពោះខ្លួនឯងខ្លាំងណាស់ ដោយគាត់គិតថា យុវជនទាំងនេះមិនមានបទពិសោធន៍ដូចរូបគាត់ទេ។ ស្របពេលដែលគាត់កំពុងតែមានអារម្មណ៍ល្អបែបនេះ លោក មន្ត្រី ម្នាក់ក៏បានចាប់ផ្ដើមនិយាយ។ លោកមន្ត្រីមិនបានចាប់អារម្មណ៍ខ្លាំងនឹងអ្វីដែលអ្នកទាំងបីនាក់បាននិយាយនោះទេ។ គាត់កាន់ពែងតែ ដោយមិនខ្វល់ពីអ្វី រួចជិបតែមួយម៉ាត់ មើលនាយអាយ ហើយនិយាយថា៖ «សព្វថ្ងៃនេះអ្នកណាៗក៏ជានិស្សិតសកលវិទ្យាល័យដែរ។ តើអ្នកណាដែលចូលរៀនសកលវិទ្យាល័យមិនបាន? គ្រាន់តែរៀនចប់សកលវិទ្យាល័យមិនគ្រប់គ្រាន់ទេ ហើយក៏មិនគ្រប់គ្រាន់ដើម្បីចេញទៅធ្វើជំនួញទៀតផង។ បើទោះបីជាអ្នកជាអ្នកគ្រប់គ្រងជាន់ខ្ពស់ក៏ដោយ ក៏ការងារនោះមិនឋិតថេរ ហើយក៏មិនអាចធ្វើមួយជីវិតបានទេ។ អ្វីដែលសំខាន់នោះគឺត្រូវរកការងារដែលស្ថិតស្ថេរ ទើបចាត់ទុកថាអ្នកមានអនាគតល្អ!» ពេលអ្នកផ្សេងៗបានឮបែបនេះ ពួកគេក៏និយាយថា «ការងារមួយជីវិត? សព្វថ្ងៃនេះតើអ្នកណាគេនិយាយរឿងហ្នឹង? រឿងហ្នឹងកន្លងហួសហើយ!» លោកមន្ត្រី ពោលថា៖ «រឿងកន្លងហួសហើយឬ? ហ៊ឹម ពួកឯងនិយាយបែបហ្នឹងក៏ព្រោះតែពួកឯងមានចក្ខុវិស័យខ្លី ហើយគិតមិនបានស៊ីជម្រៅ! ពេលពួកឯងបានការងារមួយជីវិត ទោះបីចំណូលតិចក៏ពិតមែន តែវាធានាដល់ជីវិតស្ថិរភាព ហើយពួកឯងមានសិទ្ធិអំណាច អាចលូកដៃចូលគ្រប់រឿងបាន។ មនុស្សភាគច្រើនមិនយល់ទេ ពេលដែលខ្ញុំប្រឡងជាប់ជាមន្ត្រីរាជការ ហើយសួរថា ហេតុអ្វីក្មេងយ៉ាងនេះចង់ធ្វើការនៅស្ថាប័នរដ្ឋ? ក្រោយពេលខ្ញុំប្រឡងជាប់ជាមន្ត្រីរាជការ មិត្តភក្តិ និងបងប្អូនដែលចង់បានការងារ ឬមានរឿងក្ដី បានមករកខ្ញុំ។ នេះហើយដែលគេហៅថាអំណាច! ត្រូវទេ? ទោះបីជាចំណូលមិនច្រើនក៏ពិតមែន តែខ្ញុំមានទាំងផ្ទះ ហើយមានទាំងឡានជិះ។ អត្ថប្រយោជន៍របស់ខ្ញុំច្រើនជាងពួកឯងឆ្ងាយណាស់។ ក្រៅពីនេះ ពេលទៅណាមកណា ខ្ញុំអាចទូទាត់ចំណាយលើការហូបចុក និងការទិញអីវ៉ាន់បាន ហើយថែមទាំងអាចធ្វើដំណើរតាមតាក់ស៊ី ឬយន្តហោះដោយមិនគិតថ្លៃទៀតផង។ ការងារពួកឯងមិនបានការទេ ពួកឯងសុទ្ធតែមានការងារមិនស្ថិតស្ថេរ។ ខ្ញុំធ្វើបានល្អជាងពួកឯងឆ្ងាយណាស់!» អ្នកផ្សេងទៀតមានអារម្មណ៍មិនស្រួលចិត្ត ពេលឮគាត់និយាយបែបនេះ ក៏និយាយថា៖ «ទោះបីជាអត្ថប្រយោជន៍របស់អ្នកឯងល្អគួរសមមែន តែអ្នកឯងមានកេរ្តិ៍ឈ្មោះមិនល្អទេ។ អ្នកឯងប្រព្រឹត្តអំពើពុករលួយ ធ្វើឫកដូចជាជនផ្ដាច់ការគ្រប់ទីកន្លែង ហើយមិនបម្រើប្រជាជនសោះ។ អ្នកឯងធ្វើបាបតែប្រជាជន ហើយធ្វើរឿងអាក្រក់គ្រប់យ៉ាង»។ លោកមន្ត្រីតបថា៖ «ខ្ញុំមានឈ្មោះអាក្រក់ ហើយម៉េច? ខ្ញុំមានបានពីវា! » គ្រប់គ្នាក៏នាំគ្នានិយាយគ្នា រហូតដល់អ្នកចុងក្រោយគេទ្រាំលែងបាន ក៏ក្រោកឈរឡើងហើយនិយាយថា៖ « ឃើញទេ ពួកលោកបានរៀនដល់សាកលវិទ្យាល័យ រៀនដល់ថ្នាក់អនុបណ្ឌិត ជាអ្នកគ្រប់គ្រងមុខជំនួញកំពូល ហើយក៏ជាមន្ត្រីរាជការទៀត។ ខ្ញុំអត់មានបទពិសោធន៍ដូចពួកលោកទេ។ ទោះបីខ្ញុំគ្រាន់តែជាមនុស្សតូចតាចម្នាក់ក៏ដោយ ក៏ខ្ញុំត្រូវតែចែករំលែកបទពិសោធន៍របស់ខ្ញុំជាមួយលោកដែរ។ «ពេលខ្ញុំត្រឡប់ទៅ “ ម៉ាត់ទ័រ” អ្នកដទៃភ្ញាក់ផ្អើលហើយសួរថា៖ តើ “ ម៉ាត់ទ័រ” នេះជាអ្វី? ឆ្លងកាត់ការប្រឡងរាជការ ក៏ក្លាយជាមន្ត្រីរាជការ។ រៀនចប់ថ្នាក់អនុបណ្ឌិត ក៏ក្លាយជាអ្នកមានសញ្ញាបត្រ។ ក្លាយជាអ្នកគ្រប់គ្រងកំពូលរបស់ក្រុមហ៊ុន ហៅថានាយកប្រតិបត្តិ។ ចុះពាក្យ “ ម៉ាត់ទ័រ” នេះមានន័យដូចម្ដេចទៅ? តើអ្នកអាចពន្យល់បានទេ? មនុស្សម្នាក់នេះនិយាយថា៖ «ចុះពួកលោកអាចចូលរៀនសាកលវិទ្យាល័យ រៀនថ្នាក់អនុបណ្ឌិត ក្លាយជាអ្នកគ្រប់គ្រងកំពូលរបស់មុខជំនួញ ហើយជាមន្ត្រីរាជការបាន ចុះខ្ញុំមិនអាចត្រឡប់ទៅមើលសាកលវិទ្យាល័យដែលខ្ញុំបានបញ្ចប់ការសិក្សាបន្តិចបានទេ?» អ្នកឯងឃើញទេ? គាត់ខឹងហើយ។ មនុស្សឥតបានការម្នាក់នេះមានការអប់រំតិចតួចទេ ប៉ុន្តែនៅតែអួតអាង។ អ្នកដទៃទៀតនិយាយថា៖ «យើងទាំងអស់គ្នាដឹងថា ការទៅលេងសាលាចាស់នោះវាបែបណា។ មិនបាច់និយាយថាទៅ “ ម៉ាត់ទ័រ” នោះទេ គ្រាន់តែថា ទៅលេងសាលាចាស់បានហើយ»។ ក្រោយមក អ្នកផ្សេងក៏សួរគាត់ថា៖ «តើសាលាចាស់របស់លោកមានកម្រិតថ្នាក់អ្វី ថា តើជាវិទ្យាល័យ មហាវិទ្យាល័យបច្ចេកទេស សកលវិទ្យាល័យ ឬជាថ្នាក់ក្រោយបរិញ្ញាបត្រ?» គាត់តបថា៖ «ខ្ញុំមិនដែលបានចូលរៀនសកលវិទ្យាល័យទេ មិនដែលរៀនថ្នាក់អនុបណ្ឌិតទេ ហើយក៏មិនដែលប្រឡងចូលធ្វើជាមន្ត្រីរាជការដែរ។ គ្រាន់តែរៀនត្រឹមបឋមសិក្សាមិនបានទេឬ? យ៉ាងម៉េចក៏បានដែរ!» គាត់មានអារម្មណ៍ខ្មាសអៀន ព្រោះគាត់បានទម្លាយប្រវត្តិរបស់ខ្លួនអស់ហើយ ហើយក៏លែងអាចលាក់បាំងបានទៀតដែរ។ ការពិតគាត់មានពុតត្បុតតាំងពីដំបូងមក។ ក្នុងពេលទាក់ទងជាមួយអ្នកដទៃ គាត់មិនដែលបានបង្ហាញកម្រិតនៃការសិក្សារបស់គាត់ឡើយ។ ឥឡូវនេះរឿងគ្រប់យ៉ាងត្រូវបានលាតត្រដាងអស់ហើយ គាត់ក៏បាក់មុខយ៉ាងខ្លាំង ហើយបានប្រញាប់ទៅទាញទ្វាររត់ចេញបាត់ទៅ។ អ្នកផ្សេងទៀតមិនយល់ថា ហេតុអ្វីបានជាគាត់រត់ចេញ ហើយក៏និយាយព្រមគ្នាថា៖ «មិនមែនឯងរៀនចប់ត្រឹមបឋមសិក្សាទេឬ? ឯងរត់ធ្វើអី? ឯងមានមោទនភាពនឹងរឿងហ្នឹងណាស់តើ!» ខ្ញុំសូមបញ្ចប់រឿងត្រឹមនេះ រឿងនេះមានតែប៉ុណ្ណឹងទេ។

នៅក្នុងរឿងនេះមានគ្នាប្រាំនាក់។ តើពួកគេកំពុងជជែកគ្នាពីប្រធានបទអ្វី? (ប្រវត្តិសិក្សារបស់ពួកគេ។) តើប្រវត្តិសិក្សា ពិតជាមានន័យយ៉ាងណាចំពោះមនុស្ស? (វាជាឋានៈសង្គមរបស់ពួកគេ។) ប្រវត្តិសិក្សារបស់មនុស្សម្នាក់ ជាប់ទាក់ទងនឹងឋានៈសង្គមរបស់មនុស្សម្នាក់នោះ។ នេះគឺជាការពិតបែបសត្យានុម័តមួយ។ ដូច្នេះហេតុអ្វីបានជាមនុស្សចង់ជជែកគ្នាពីឋានៈសង្គមរបស់ពួកគេ? ហេតុអ្វីបានជាពួកគេចង់បង្ហាញពីឋានៈសង្គម និងអត្តសញ្ញាណរបស់ពួកគេជាប្រធានបទពិភាក្សា? តើពួកគេកំពុងធ្វើអ្វី? ពួកគេកំពុងបង្អួតខ្លួនគេ។) ដូច្នេះ តើគួរដាក់ចំណងជើងរឿងនេះថាម៉េច? (ការប្រៀបធៀបប្រវត្ដិសិក្សា។) ប្រសិនបើគេដាក់ចំណងជើងរឿងនេះ «ការប្រៀបធៀបប្រវត្តិសិក្សាគ្នា» តើវាដូចជានិយាយចំពេកទេឬ? (វាពិតមែនហើយ។ ចុះ «ការសម្ញែងឋានៈ» វិញ? វាដូចជាត្រង់ពេក មិនបង្កប់ន័យ ហើយក៏មិនស៊ីជម្រៅគ្រប់គ្រាន់ដែរ។ ចុះបើចំណងជើងធំគឺ «ការពិភាក្សាអំពីអ្វីដែលជាបង្អែក៖» ហើយអក្សររត់គឺ «មិនខ្វល់ទេ» វិញ? វាដូចជាឌឺដងបន្តិចមែនទេ? «ការពិភាក្សាអំពីអ្វីដែលជាបង្អែក៖» មានន័យថាអ្នករាល់គ្នាកំពុង ពិភាក្សាអំពីដើមទុនផ្ទាល់ខ្លួនរបស់ពួកគេ រួមមានទាំងប្រវត្តិសិក្សា និងឋានៈសង្គមរបស់ពួកគេ។ ហើយចុះ «មិនខ្វល់ទេ» វិញ តើវាមានន័យដូចម្តេច? (មិនទទួលស្គាល់ថាគេឯងល្អជាងទេ។) ត្រឹមត្រូវហើយ នៅទីនេះមាននិស្ស័យមួយប្រភេទហ្នឹង។ «ដូច្នេះ ប្រសិនបើអ្នកជានិស្សិតដែលបានបញ្ចប់ការសិក្សា? បើអ្នកបានទទួលការអប់រំដល់ថ្នាក់ខ្ពស់ជាងខ្ញុំវិញ?» គ្មាននរណាម្នាក់ទទួលស្គាល់ថា អ្នកដទៃប្រសើរជាងខ្លួនឯងនោះទេ។ នេះហើយជាអត្ថន័យ នៃការជជែកបង្អួតគ្នា។ តើការជជែកបែបនេះមិនឮជាញឹកញាប់ទេឬនៅពេលជុំគ្នាជាមួយអ្នកដទៃ? មានមនុស្សខ្លះដែលអួតអាងពីទ្រព្យសម្បត្តិគ្រួសាររបស់ខ្លួនមនុស្សដែលអួតអាងពីប្រវត្តិកិត្យានុភាពរបស់គ្រួសារខ្លួន មនុស្សដែលថាឈ្មោះត្រកូលរបស់ពួកគេដូចជាឈ្មោះរបស់ព្រះចៅអធិរាជ ឬតារាល្បីៗ ហើយខ្លះទៀតនិយាយពីសាកលវិទ្យាល័យដែលបានរៀនចប់ អំពីភាពល្បីល្បាញកាលពីមុន ហើយសូម្បីតែនារីម៉ាស្សា ម្នាក់នៅហាងសាឡូនក៏និយាយថា៖ «ខ្ញុំបានរៀនម៉ាស្សាពីគ្រូល្បីម្នាក់ ដែលមានជំនាញកែតម្រូវ និងត្រួតពិនិត្យផ្ទាល់ខ្លួន។ ទីបំផុត ខ្ញុំបានក្លាយជាអ្នកម៉ាស្សាអាជីពលំដាប់លេខមួយ ហើយទសវត្សរ៍ឆ្នាំ 2000 ជាពេលវេលាដែលខ្ញុំថ្កុំថ្កើងបំផុត…»។ ពាក្យ «ថ្កុំថ្កើង» នេះគឺប្រើខុសហើយ។ សូម្បីតែនារីម៉ាស្សាម្នាក់នៅក្នុងវិស័យសេវាកម្មក៏និយាយពី «ពេលវេលាដែលថ្កុំថ្កើងបំផុត» របស់នាងដែរ. នេះពិតជាការអួតអាង និងភាពអឿរបស់នាងមែន។ រឿងដែលយើងកំពុងនិយាយសំខាន់នៅក្នុងប្រធានបទនេះ គឺការសន្ទនាពិតប្រាកដនានាដែលគេតែងតែឮ ឥរិយាបថដែលគេតែងតែឃើញ និងអាកប្ប កិរិយាដែលគេតែងតែបើកសម្ដែងឱ្យឃើញ នៅពេលជួបជុំជាមួយមនុស្សនៅក្នុងជីវិតពិត។ ហេតុអ្វីបានជាមនុស្សនិយាយបង្អួតគ្នាបែបនេះ? តើអ្វីទៅជានិស្ស័យ ឬការលើក ទឹកចិត្តដែលនៅពីក្រោយរឿងនេះ? តើរឿងដែលគេនិយាយទាំងនេះអាច ចាត់ទុកជារឿងថ្កុំថ្កើងបានទេ? ថ្កុំថ្កើងមិនពាក់ព័ន្ធអ្វីនឹងវាទេ។ចុះការនិយាយរឿងបែបនេះ តើមនុស្សបានប្រយោជន៍អ្វី? (ទេ) ចុះអ្នករាល់គ្នាធ្លាប់និយាយរឿងបែបនេះដែរឬទេ? (ធ្លាប់) បើដឹងថា គ្មានប្រយោជន៍ តើហេតុអ្វីបានជាអ្នករាល់គ្នានៅតែនិយាយ? ហេតុអ្វីបានជាមនុស្ស ចូលចិត្តនិយាយរឿងបែបនេះ? (រឿងទាំងនេះជាការបង្អួតដែលមនុស្សយកមកអួតអាង។) តើការអួតអាងនេះមានគោលបំណងអ្វី? (ដើម្បីឱ្យអ្នកដទៃកោតសរសើរ។) វាដោយសារតែគ្មាននរណាម្នាក់ចង់ក្លាយជាមនុស្សសាមញ្ញ ធម្មតានោះទេ។ សូម្បីតែអ្នកខ្លះដែលរៀនចប់ត្រឹមបឋមសិក្សាក៏និយាយពីការត្រឡប់ទៅ «កាលដែលពួកគេបានរៀន» ដោយប្រើប្រាស់ភាសាបែបអ្នកចេះដឹងដើម្បីបញ្ឆោត និងធ្វើឲ្យគេងឿងឆ្ងល់ ដើម្បីឱ្យអ្នកដទៃកោតសរសើរគាត់។ តើការធ្វើបែបនេះ មានគោលបំណងអ្វី? គឺដើម្បីឱ្យគាត់ប្រសើរជាងអ្នកដទៃ មានកន្លែង និងមុខតំណែងក្នុងចំណោមអ្នកដទៃ មានមុខមាត់ សម្ដីរបស់គាត់មានទម្ងន់ ទទួលបានការគាំទ្រពីអ្នកដទៃ និងមាន កិត្យានុភាព។ ប្រសិនបើអ្នកបោះបង់ចោលរឿងទាំងនេះ ហើយក្លាយជាមនុស្សសាមញ្ញធម្មតាវិញ តើអ្នកគួរតែមានអ្វី? ជាដំបូង បងប្អូនគួរតែមានទស្សនៈត្រឹមត្រូវ។ តើទស្សនៈត្រឹមត្រូវនេះកើតឡើងដោយរបៀបណា? ទស្សនៈត្រឹមត្រូវកើតចេញពីការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការយល់ដឹងពីរបៀបដែលយើងគួរមានអាកប្បកិរិយាត្រឹមត្រូវចំពោះរឿងរ៉ាវជាក់លាក់ ដែលស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមនុស្សគួរតែមានក្នុងភាពជាមនុស្សធម្មតារបស់គេ។ នេះគឺជាទស្សនៈត្រឹមត្រូវ។ ដូច្នេះ ក្នុងនាមជាមនុស្សសាមញ្ញធម្មតាម្នាក់ តើយើងគួរមានទស្សនៈត្រឹមត្រូវបំផុតបែបណា ចំពោះរឿងទាំងអស់នេះ ចំពោះឋានៈសង្គម ការបង្អួតដល់សង្គម ឬប្រវត្តិគ្រួសារជាដើម? តើអ្នករាល់គ្នាដឹងទេ? ឧទាហរណ៍ ថាមានមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់អស់ជាច្រើនឆ្នាំ ហើយគិតថាខ្លួនយល់សេចក្ដីពិតច្រើន និងដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ ព្រមទាំងស្មោះត្រង់នឹងកាតព្វកិច្ចរបស់ខ្លួន។ ប៉ុន្តែពួកគេបែរជាចាត់ទុកឋានៈក្នុងសង្គម និងក្នុងចំណោមមនុស្ស និងតម្លៃរបស់ខ្លួន ជារឿងសំខាន់ខ្លាំង ហើយឱ្យតម្លៃរបស់ទាំងនេះយ៉ាងខ្លាំងទៅវិញថែមទាំងឧស្សាហ៍អួតអាងពីរឿងបង្អួត ប្រវត្តិថ្កុំថ្កើងរបស់ខ្លួន និងតម្លៃរបស់ខ្លួនទៀតផង។ តើបុគ្គលបែបនេះពិតជាអ្នកដែលយល់ពីសេចក្ដីពិតមែនឬ? ច្បាស់ណាស់មិនមែនទេ។ ដូច្នេះ បើនរណាម្នាក់មិនយល់ពីសេចក្ដីពិត តើមនុស្សនោះជាអ្នកស្រឡាញ់សេចក្ដីពិតបានទេ? (ទេ) មិនមែនទេ។ តើមានទំនាក់ទំនងគ្នាយ៉ាងណារវាងការពិភាក្សាពីការបង្អួត ទៅនឹងមនុស្សដែលយល់ និងស្រឡាញ់សេចក្ដីពិត? ហេតុអ្វីបានជាខ្ញុំនិយាយថា នរណាម្នាក់ដែលឱ្យតម្លៃខ្លាំងដល់តម្លៃខ្លួនឯង និងធ្វើការបង្អួត មិនមែនជាអ្នកដែលស្រឡាញ់ និងយល់ពីសេចក្ដីពិត? តើអ្នកដែលស្រឡាញ់ និងយល់ពីសេចក្ដីពិត គួរមានអាកប្បកិរិយាបែបណា ចំពោះឋានៈសង្គម ការបង្អួត និងតម្លៃផ្ទាល់ខ្លួនរបស់ពួកគេ? តើអ្វីខ្លះដែលស្ថិតនៅក្នុងឋានៈសង្គម? គឺមាន ប្រវត្តិគ្រួសារ ការសិក្សា កេរ្តិ៍ឈ្មោះ សមិទ្ធផលក្នុងសង្គម ទេពកោសល្យផ្ទាល់ខ្លួន និងជាតិសាសន៍របស់អ្នក។ដូច្នេះ តើអ្នកដោះស្រាយរឿងទាំងនេះដោយរបៀបណា ដើម្បីបង្ហាញថាអ្នកពិតជាមនុស្សយល់ពីសេចក្ដីពិតមែន? សំណួរនេះ គួរតែងាយស្រួលឆ្លើយមែនទេ? តាមទ្រឹស្តី អ្នករាល់គ្នាគួរតែយល់ច្បាស់ពីរឿងនេះ។ ចូរនិយាយនូវអ្វីដែលអ្នកបានគិត។ កុំគិតថា "អូហ៍ ខ្ញុំអត់ទាន់បានគិតផង ដូច្នេះមិនហ៊ាននិយាយទេ"។ បើមិនទាន់បានគិតទេ គ្រាន់តែនិយាយអ្វីដែល គិតនៅពេលនេះទៅ។ បើត្រូវគិតសិនទើបអាចនិយាយបាននោះ គេហៅថាការសរសេរអត្ថបទហើយ។ ឥឡូវនេះយើងគ្រាន់តែជជែកគ្នាធម្មតា ខ្ញុំមិនបានសុំឱ្យអ្នកសរសេរអត្ថបទនោះទេ។ យើងនិយាយដំបូងគេពីទស្សនៈបែបទ្រឹស្តី។ (ខ្ញុំយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ព្រះជាម្ចាស់មិន មែនមើលទៅលើកម្រិតនៃការអប់រំខ្ពស់ ឬឋានៈសង្គមរបស់មនុស្សទេ ប៉ុន្តែទ្រង់មើលជាចម្បងទៅលើថាតើពួកគេដេញតាមសេចក្ដីពិត ថាតើអាចអនុវត្តសេចក្ដីពិតបាន ហើយថា តើពួកគេពិតជាចុះចូលចំពោះព្រះជាម្ចាស់និងបំពេញភាកិច្ចរបស់ខ្លួនបានតាមស្ដង់ដាដែរឬទេ។ ប្រសិនបើនរណាម្នាក់មានឋានៈខ្ពង់ខ្ពស់ និងមានចំណេះដឹងខ្ពស់ ប៉ុន្តែពួកគេខ្វះការយល់ដឹងខាងវិញ្ញាណ នោះពួកគេមិនដើរតាមមាគ៌ានៃការដេញតាមសេចក្ដីពិត ហើយពួកគេមិនកោតខ្លាចព្រះជាម្ចាស់ ឬចៀសវាង អំពើអាក្រក់ទេ នោះនៅទីបំផុតពួកគេនឹង ត្រូវជម្រុះចោល ហើយនឹងមិនអាច ឈរមាំទាំនៅក្នុងដំណាក់របស់ព្រះជាម្ចាស់បានឡើយ។ ដូច្នេះ ប្រវត្តិសិក្សា និងឋានៈសង្គមរបស់បុគ្គលម្នាក់ មិនមានអ្វីសំខាន់ទេ។ អ្វីដែលសំខាន់គឺ ថាតើគេដេញតាមសេចក្ដីពិតឬអត់។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាជាគោលការណ៍មូលដ្ឋានសំខាន់បំផុត? គឺដោយសារតែប្រធានបទ និងខ្លឹមសារទាំងនេះ គឺជាអ្វីដែលមនុស្សទូទៅតែងតែនិយាយ។ តើអ្នកណាមាន ការយល់ឃើញផ្សេងទេ? តើមាននរណាម្នាក់អាចបន្ថែមអ្វីដែលបាននិយាយរួចហើយបានទេ? (ប្រសិនបើនរណាម្នាក់អាចដេញតាមសេចក្ដីពិតបាន នោះពួកគេនឹងយល់ថាការដេញតាមកេរ្តិ៍ឈ្មោះ ផលប្រយោជន៍ និងឋានៈ គឺពិតជាចំណង និងរនុកដែលចងពួកគេ ហើយបើពួកគេកាន់តែតាមរកវត្ថុទាំងនេះ ពួកគេនឹងកាន់តែមានអារម្មណ៍ទទេស្អាត ហើយនឹងជួបប្រទះនូវការឈឺចាប់ និងផលវិបាកដែលបណ្តាលមកពីកិត្តិនាម ផលប្រយោជន៍ និងឋានៈ។ នៅពេលពួកគេយល់ពីរឿងនេះ ហើយឃើញអ្នកដែលឱ្យតម្លៃលើរឿងទាំងនេះថាជាបង្អួត ពួកគេនឹងគិតថាមនុស្សបែបនេះពិតជាគួរឱ្យអាណិតណាស់)។ (មនុស្សដែលពិតជាស្រឡាញ់ និងយល់ពីសេចក្ដីពិត នឹងវាស់វែងឋានៈសង្គម និងកេរ្តិ៍ឈ្មោះដោយប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ពួកគេនឹងពិចារណាលើអ្វីដែលព្រះជាម្ចាស់មានបន្ទូល និងទាមទារ អ្វីដែលព្រះជាម្ចាស់ចង់ឱ្យមនុស្សដេញតាម អ្វីដែលមនុស្សនឹងទទួលបាននៅទីបំផុតដោយការស្វែងរករបស់ទាំងនេះ ហើយថាតើអ្វីដែលពួកគេទទួលបានគឺស្របនឹងលទ្ធផលដែលព្រះជាម្ចាស់សង្ឃឹមចង់ឃើញពីមនុស្សឬអត់។) អ្នករាល់គ្នាបានលើកឡើងនូវចំណុចនេះ ប៉ុន្តែតើអ្វីដែលបងប្អូននិយាយមានពាក់ព័ន្ធនឹងសេចក្ដីពិតប៉ុន្មានដែរ? តើអ្នករាល់គ្នាអាចវាយតម្លៃរឿងនេះបានទេ? មនុស្សភាគច្រើនមានការយល់ឃើញខ្លះៗ ហើយប្រសិនបើខ្ញុំសុំឱ្យអ្នករាល់គ្នាធ្វើសេចក្ដីអធិប្បាយ នោះវានឹងក្លាយជាសេចក្ដីអធិប្បាយដែលដាស់តឿន។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាគឺជាសេចក្ដីអធិប្បាយដាស់តឿន? សេចក្ដីអធិប្បាយដាស់តឿន គឺជាការអធិប្បាយដែលផ្តល់ដំបូន្មាន និងលើកទឹកចិត្តដល់មនុស្ស ហើយវាមិនអាចដោះស្រាយបញ្ហាពិតប្រាកដបានទេ។ ទោះបីជាប្រយោគនីមួយៗស្តាប់ទៅត្រឹមត្រូវ និងសមហេតុផល ស្របតាមការគិត និងសេចក្ដីតម្រូវរបស់មនុស្សក៏ដោយ ក៏វាមានជាប់ទាក់ទងតិចតួចនឹងសេចក្ដីពិតដែរ ប៉ុន្តែគ្រាន់តែជាចំណេះដឹងសើៗ ដែលមនុស្សមាន។ ។ប្រសិនបើអ្នកយកពាក្យទាំងនេះទៅប្រកបជាមួយអ្នកដទៃ តើអ្នកអាចដោះស្រាយបញ្ហានិងការលំបាករបស់មនុស្សឱ្យដល់ឫសគល់បានទេ? ទេ មិនបានទេ ហើយនេះហើយជាមូលហេតុ ដែលខ្ញុំនិយាយថា វានឹងជាសេចក្ដីអធិប្បាយ ដែលដាស់តឿន។ប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហា និង ទុក្ខលំបាករបស់មនុស្សឱ្យដល់ឫសគល់បានទេ នោះអ្នកមិនបានដោះស្រាយបញ្ហា របស់មនុស្សដោយប្រើសេចក្ដីពិតនោះទេ។ អ្នកទាំងឡាយដែលមិនយល់សេចក្ដីពិត តែងតែឱ្យតម្លៃលើចំណេះដឹង កេរ្តិ៍ឈ្មោះ និងឋានៈ ហើយនឹងមិនអាចគេចផុតពីការត្រួតត្រា និង ជាប់ចំណងនៃរឿងទាំងនេះបានឡើយ។

ចូរគិតអំពីការនេះ។ តើអ្នករាល់គ្នាគួរតែមើលតម្លៃរបស់មនុស្ស ស្ថានភាពសង្គម និងប្រវត្តិគ្រួសាររបស់ពួកគេយ៉ាងដូចម្ដេច? តើអាកប្បកិរិយាត្រឹមត្រូវដែលអ្នកគួរមាននោះជាអ្វី? ដំបូងបង្អស់ អ្នកគួរមើលឃើញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាទ្រង់ដោះស្រាយបញ្ហានេះដោយរបៀបណា។ មានតែតាមរយៈការនេះទេ ដែលអ្នកនឹងយល់ពីសេចក្ដីពិត ហើយមិនធ្វើអ្វីដែលប្រឆាំងនឹងសេចក្ដីពិតឡើយ។ ដូច្នេះ តើព្រះជាម្ចាស់មានទស្សនៈយ៉ាងដូចម្តេចចំពោះ ប្រវត្តិគ្រួសារ ឋានៈសង្គម ការអប់រំ ដែលពួកគេបានទទួល និងទ្រព្យសម្បត្តិដែលពួកគេមានក្នុងសង្គម? ប្រសិនបើអ្នកមិនយល់ពីអ្វីទាំងឡាយដោយផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនអាចឈរនៅខាងព្រះជាម្ចាស់ និងទទួលយកអ្វីទាំងឡាយពីព្រះជាម្ចាស់បានទេ នោះមធ្យោបាយដែលអ្នកយល់ពីអ្វីទាំងឡាយនឹងប្រាកដជាខុសពីអ្វីដែលព្រះជាម្ចាស់ចង់ឱ្យអ្នកយល់ជាមិនខាន។ ប្រសិនបើអ្វីដែលអ្នកយល់ឃើញមិនខុសប្លែកច្រើន ដោយខុសគ្នាតិចតួចប៉ុណ្ណោះ នោះវាមិនមែនជាបញ្ហាទេ។ ប៉ុន្តែប្រសិនបើរបៀបដែលអ្នកយល់ឃើញអ្វីទាំងឡាយបែរជាផ្ទុយទាំងស្រុងពីអ្វីដែលព្រះជាម្ចាស់មានបំណង នោះវាផ្ទុយនឹងសេចក្តីពិត។ សម្រាប់ព្រះជាម្ចាស់ អ្វីដែលព្រះទ្រង់ប្រទានដល់មនុស្ស និងកម្រិតដែលទ្រង់ប្រទាន គឺអាស្រ័យលើទ្រង់ ហើយឋានៈដែលមនុស្សមាននៅក្នុងសង្គមក៏ត្រូវបានព្រះជាម្ចាស់កំណត់ដែរ ហើយមិនមែនជាការរៀបចំដោយមនុស្សណាម្នាក់ឡើយ។ ប្រសិនបើព្រះជាម្ចាស់បង្កឲ្យនរណាម្នាក់ទទួលរងការឈឺចាប់ និងមានភាពក្រីក្រ តើនេះមានន័យថាពួកគេគ្មានសង្ឃឹមនឹងបានទទួលបានការសង្គ្រោះទេឬ? ប្រសិនបើពួកគេមានតម្លៃទាប និងឋានៈសង្គមទាប តើព្រះជាម្ចាស់នឹងមិនសង្គ្រោះពួកគេទេឬ? ប្រសិនបើពួកគេមានឋានៈទាបនៅក្នុងសង្គម តើពួកគេក៏មានឋានៈទាបនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ដែរឬ? មិនប្រាកដទេ។ តើវាអាស្រ័យលើអ្វី? វាអាស្រ័យលើផ្លូវដែលបុគ្គលនេះដើរ អាស្រ័យលើការដេញតាមរបស់ពួកគេ និងអាស្រ័យលើអាកប្បកិរិយារបស់ពួកគេចំពោះសេចក្តីពិត និងព្រះជាម្ចាស់។ ប្រសិនបើឋានៈសង្គមរបស់នរណាម្នាក់ទាបខ្លាំង គ្រួសារក្រីក្រខ្លាំង ហើយមានកម្រិតអប់រំទាប ក៏ប៉ុន្តែពួកគេជឿលើព្រះជាម្ចាស់ដោយឥរិយាបថបន្ទាបខ្លួន ហើយស្រឡាញ់សេចក្តីពិត និងអ្វីទាំងឡាយដែលវិជ្ជមាន នោះតើតម្លៃរបស់ពួកគេខ្ពស់ឬទាប ថ្លៃថ្នូរឬថោកទាបនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់? ពួកគេមានតម្លៃខ្ពស់។ ដោយមើលតាមទស្សនៈនេះ តើអ្វីជាកត្តាដែលកំណត់តម្លៃរបស់មនុស្សថា ខ្ពស់ឬទាប ថ្លៃថ្នូរឬថោកទាប? វាអាស្រ័យលើរបៀបដែលព្រះជាម្ចាស់ទតឃើញអ្នក។ ប្រសិនបើព្រះជាម្ចាស់ទតឃើញអ្នកជាមនុស្សដែលដេញតាមសេចក្តីពិត នោះអ្នកជាមនុស្សមានតម្លៃនិងស័ក្តិសម ពោលគឺ អ្នកជាភាជន៍ដ៏មានតម្លៃ។ ប្រសិនបើព្រះជាម្ចាស់ទតឃើញថា អ្នកមិនដេញតាមសេចក្តីពិត ហើយអ្នកមិនបានលះបង់ខ្លួនឯងដោយស្មោះត្រង់ដើម្បីទ្រង់ទេ នោះអ្នកគ្មានតម្លៃ ហើយមិនស័ក្តិសមទេ ពោលគឺ អ្នកជាភាជន៍ដ៏ថោកទាប។ មិនថាអ្នកមានកម្រិតអប់រំខ្ពស់យ៉ាងណា ឬឋានៈក្នុងសង្គមខ្ពស់យ៉ាងណាទេ ប្រសិនបើអ្នកមិនដេញតាម ឬមិនយល់ពីសេចក្តីពិត នោះតម្លៃរបស់អ្នកមិនអាចខ្ពស់បានឡើយ ទោះបីជាមានមនុស្សជាច្រើនគាំទ្រអ្នក លើកតម្កើងអ្នក និងគោរពអ្នកក៏ដោយ ក៏អ្នកនៅតែជាមនុស្សថោកទាបគួរឲ្យមើលងាយដដែល។ ដូច្នេះ ហេតុអ្វីបានជាព្រះជាម្ចាស់ទតឃើញមនុស្សបែបនេះ? ហេតុអ្វីបានជាមនុស្ស «ថ្លៃថ្នូរ» បែបនោះ ដែលមានឋានៈខ្ពស់ក្នុងសង្គម មានមនុស្សជាច្រើនលើកតម្កើង និងកោតសរសើរ ហើយកិត្តិយសរបស់ពួកគេខ្ពង់ខ្ពស់ទៀតផង បែរជាត្រូវព្រះជាម្ចាស់ទតឃើញថាថោកទាបទៅវិញ? ហេតុអ្វីបានជាវិធីដែលព្រះជាម្ចាស់ទតឃើញមនុស្ស ផ្ទុយស្រឡះពីទស្សនៈដែលមនុស្សមានចំពោះអ្នកដទៃ? តើព្រះជាម្ចាស់កំពុងតាំងខ្លួនផ្ទុយពីមនុស្សដោយចេតនាឬ? ប្រាកដជាមិនមែនហើយ។ ដោយសារតែព្រះជាម្ចាស់ជាសេចក្តីពិត ព្រះជាម្ចាស់ជាសេចក្តីសុចរិត រីឯមនុស្សមានសេចក្តីពុករលួយ ហើយគ្មានសេចក្តីពិត ឬសេចក្តីសុចរិតឡើយ ហើយព្រះជាម្ចាស់វាស់មនុស្សដោយស្តង់ដាររបស់ទ្រង់ផ្ទាល់ ហើយស្តង់ដារនៃការវាស់វែងរបស់ទ្រង់គឺសេចក្តីពិត។ វាអាចស្តាប់ទៅរាងអរូបីបន្តិច ដូច្នេះនិយាយបែបម្យ៉ាងទៀត ស្តង់ដារនៃការវាស់វែងរបស់ព្រះជាម្ចាស់គឺផ្អែកលើ អាកប្បកិរិយារបស់មនុស្សចំពោះព្រះជាម្ចាស់ អាកប្បកិរិយារបស់ពួកគេចំពោះសេចក្តីពិត និងអាកប្បកិរិយារបស់ពួកគេចំពោះរឿងរ៉ាវវិជ្ជមាន។ នេះលែងជារឿងអរូបីទៀតហើយ។ ឧបមាថាមាននរណាម្នាក់ដែលមានឋានៈខ្ពស់ក្នុងសង្គម មានកម្រិតអប់រំខ្ពស់ ចេះដឹង និងមានវប្បធម៌ខ្ពស់ ហើយពួកគេមានប្រវត្តិគ្រួសារដ៏រុងរឿង និងត្រចះត្រចង់ ប៉ុន្តែមានបញ្ហាមួយ៖ ពួកគេមិនស្រឡាញ់អ្វីៗដែលវិជ្ជមានទេ ពួកគេមានអារម្មណ៍ស្អប់ខ្ពើម ខ្ពើមរអើម និងមានចិត្តស្អប់ចំពោះព្រះជាម្ចាស់ពីក្រអៅបេះដូងរបស់ពួកគេ ហើយនៅពេលដែលរឿងអ្វីមួយដែលទាក់ទងនឹងព្រះជាម្ចាស់ ទាក់ទងនឹងប្រធានបទ ឬកិច្ចការរបស់ព្រះជាម្ចាស់កើតឡើង ពួកគេសង្កៀតធ្មេញដោយចិត្តគុំគួន កែវភ្នែករបស់ពួកគេឈួលឆេះដោយកំហឹង ហើយពួកគេថែមទាំងចង់វាយប្រហារអ្នកដទៃទៀតផង។ ពេលណាដែលនរណាម្នាក់លើកឡើងពីប្រធានបទដែលទាក់ទងនឹងព្រះជាម្ចាស់ ឬសេចក្តីពិត ពួកគេមានអារម្មណ៍ស្អប់ខ្ពើម និងប្រឆាំង ហើយធម្មជាតិដ៏សាហាវយង់ឃ្នងរបស់ពួកគេក៏ផ្ទុះឡើង។ តើមនុស្សបែបនេះមានតម្លៃ ឬគ្មានតម្លៃ? តើប្រវត្តិសិក្សារបស់ពួកគេ និងអ្វីដែលគេហៅថា ឋានៈសង្គម និងកិត្តិយសក្នុងសង្គមមានតម្លៃប៉ុន្មាននៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់? គ្មានសោះឡើយ។ តើព្រះជាម្ចាស់ទតឃើញមនុស្សបែបនោះយ៉ាងណា? តើព្រះជាម្ចាស់កំណត់លក្ខណៈមនុស្សបែបនោះយ៉ាងណា? មនុស្សបែបនេះគឺជាអារក្ស និងសាតាំង ហើយពួកគេគឺជាមនុស្សថោកទាបគួរឲ្យមើលងាយបំផុតដែលគ្មានតម្លៃអ្វីសោះ។ ដោយពិនិត្យមើលឥឡូវនេះ តើអ្វីជាមូលដ្ឋានសម្រាប់ការកំណត់តម្លៃរបស់នរណាម្នាក់ថា ជាមនុស្សថ្លៃថ្នូរ ឬថោកទាប? (វាគឺជាអាកប្បកិរិយារបស់ពួកគេចំពោះព្រះជាម្ចាស់ ចំពោះសេចក្តីពិត និងចំពោះអ្វីទាំងឡាយដែលវិជ្ជមាន។) ត្រឹមត្រូវហើយ។ ជាដំបូង គេត្រូវឈ្វេងយល់ថាតើអ្វីដែលជាអាកប្បកិរិយារបស់ព្រះជាម្ចាស់។ ការយល់ដឹងពីអាកប្បកិរិយារបស់ព្រះជាម្ចាស់ និងការយល់ដឹងពីគោលការណ៍ និងស្តង់ដារដែលព្រះជាម្ចាស់កាត់ក្តីចំពោះមនុស្ស រួចហើយវាស់វែងមនុស្សដោយផ្អែកលើគោលការណ៍ និងស្តង់ដារដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្ស នេះហើយជាវិធីដ៏ត្រឹមត្រូវ សមរម្យ និងយុត្តិធម៌បំផុត។ ឥឡូវនេះ យើងមានមូលដ្ឋានសម្រាប់វាស់វែងមនុស្សហើយ តើយើងគួរអនុវត្តវាយ៉ាងដូចម្តេចឱ្យបានជាក់លាក់? ឧទាហរណ៍ មនុស្សម្នាក់មានការអប់រំខ្ពស់ខ្លាំង ហើយមានប្រជាប្រិយភាពគ្រប់ទីកន្លែងដែលពួកគេទៅ គ្រប់គ្នាគិតល្អអំពីពួកគេ ហើយពួកគេហាក់ដូចជាមានអនាគតល្អក្នុងក្រសែភ្នែកអ្នកដទៃ។ តើពួកគេប្រាកដជាត្រូវបានគេមើលឃើញថាជាមនុស្សថ្លៃថ្នូរនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ដែរឬទេ? (មិនច្បាស់ថាអ៊ីចឹងទេ។) ដូច្នេះ តើយើងគួរវាស់វែងមនុស្សម្នាក់នេះយ៉ាងដូចម្តេច? ភាពថ្លៃថ្នូរ និងភាពថោកទាបរបស់មនុស្ស មិនផ្អែកលើឋានៈរបស់ពួកគេក្នុងសង្គម មិនផ្អែកលើប្រវត្តិសិក្សារបស់ពួកគេ ក៏មិនមិនផ្អែកលើជាតិសាសន៍របស់ពួកគេ ហើយក៏មិនផ្អែកលើសញ្ជាតិរបស់ពួកគេដែរ ដូច្នេះតើវាត្រូវតែផ្អែកលើអ្វី? (វាត្រូវតែផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងផ្អែកលើអាកប្បកិរិយារបស់មនុស្សចំពោះសេចក្តីពិត និងចំពោះព្រះជាម្ចាស់។) ត្រឹមត្រូវហើយ។ ឧទាហរណ៍ អ្នករាល់គ្នាមកពីចិនដីគោកទៅកាន់សហរដ្ឋអាមេរិក ហើយទោះបីជាថ្ងៃណាមួយអ្នកក្លាយជាជនជាតិអាមេរិកក៏ដោយ តើតម្លៃ និងឋានៈរបស់អ្នករាល់គ្នានឹងផ្លាស់ប្តូរទេ? (ទេ) ទេ វាមិនផ្លាស់ប្តូរទេ អ្នកនឹងនៅតែជាអ្នកដដែល។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនអាចទទួលយកសេចក្តីពិតបានទេ នោះអ្នកនៅតែជាប្រភេទមនុស្សដែលនឹងត្រូវវិនាស។ មនុស្សដែលរាក់កំផែលមួយចំនួនមិនជឿលើព្រះជាម្ចាស់ ឬដេញតាមសេចក្តីពិតទេ ពួកគេធ្វើតាមលោកីយ៍ ហើយបន្ទាប់ពីបានក្លាយជាពលរដ្ឋអាមេរិក ពួកគេនិយាយថា «ពួកអ្នករាល់គ្នាជាជនជាតិចិន» និង «ពួកអ្នករាល់គ្នាជាមនុស្សមកពីដីគោកចិន»។ ប្រាប់ខ្ញុំមក ថាតើមនុស្សបែបនេះថ្លៃថ្នូរ ឬថោកទាប? (ថោកទាប) ពួកគេពិតជាថោកទាបណាស់! ពួកគេធ្វើខ្លួនដូចជាក្រោយពីក្លាយជាពលរដ្ឋអាមេរិកហើយ នឹងធ្វើឱ្យពួកគេក្លាយជាមនុស្សថ្លៃថ្នូរ។ តើពួកគេមិនរាក់កំផែលដល់ថ្នាក់នោះទេឬ? ពួកគេពិតជារាក់កំផែលណាស់! ប្រសិនបើមនុស្សម្នាក់អាចសម្រេចបានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ឋានៈសង្គម ទ្រព្យសម្បត្តិ និងសមិទ្ធផលសិក្សាដោយចិត្តធម្មតា។ ជាការពិតណាស់ ចិត្តធម្មតានេះមិនមែនមានន័យថា អ្នកបានឆ្លងកាត់របស់ទាំងនេះរួចហើយ ហើយក្លាយជាព្រងើយកន្តើយនោះទេ ប៉ុន្តែវាមានន័យថា អ្នកមានស្តង់ដារង្វាស់ ហើយអ្នកមិនចាត់ទុករបស់ទាំងនេះជាអ្វីដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក ហើយស្តង់ដា និងគោលការណ៍ដែលអ្នកប្រើដើម្បីវាស់វែង និងមើលឃើញរបស់ទាំងនេះ ក៏ដូចជាតម្លៃរបស់អ្នកបានផ្លាស់ប្តូរ ហើយអ្នកអាចសម្រេចបានរបស់ទាំងនេះបានត្រឹមត្រូវ និងមើលឃើញរបស់វាដោយចិត្តធម្មតា។ តើវាបញ្ជាក់ពីអ្វី? វាបញ្ជាក់ថាអ្នកបានរំដោះខ្លួនចេញពីរបស់ខាងក្រៅ ដូចជាអ្វីដែលគេហៅថា ឋានៈសង្គម តម្លៃរបស់មនុស្ស និងអ្វីៗផ្សេងទៀត។ ប្រហែលជាអ្នករាល់គ្នាមិនអាចសម្រេចបាននូវរបស់នេះនៅពេលនេះទេ ប៉ុន្តែនៅពេលណាដែលអ្នករាល់គ្នាអាច យល់ដឹងនូវសេចក្តីពិតបានពិតប្រាកដ ពេលនោះអ្នកនឹងអាច មើលធ្លុះនូវរបស់ទាំងនេះបាន។ ខ្ញុំនឹងផ្តល់ឧទាហរណ៍មួយដល់អ្នក។ មាននរណាម្នាក់ជួបបងប្អូនប្រុសស្រីអ្នកមាន ហើយឃើញពួកគេស្លៀកពាក់សុទ្ធតែម៉ាកយីហោល្បីៗ និងមើលទៅសមរម្យ ហើយពួកគេមិនដឹងថាត្រូវនិយាយ ឬសេពគប់ជាមួយពួកគេយ៉ាងម៉េចទេ ដូច្នេះហើយពួកគេក៏បន្ទាបខ្លួន អែបអប និងលើកជើងបងប្អូនប្រុសស្រីអ្នកមាននោះ ហើយប្រព្រឹត្តយ៉ាងគួរឱ្យស្អប់ខ្ពើម។ តើនេះមិនមែនជាការបន្ទាបខ្លួនឯងរបស់ពួកគេទេឬ? មានអ្វីមួយកំពុងត្រួតត្រាពួកគេនៅទីនេះ។ មនុស្សមួយចំនួនហៅ «បងស្រី» ពេលជួបស្ត្រីអ្នកមាន ហើយហៅ «បងប្រុស» ពេលជួបបុរសអ្នកមាន។ ពួកគេតែងតែចង់អែបអបមនុស្សទាំងនេះ និងណែនាំខ្លួនឯង។ នៅពេលដែលពួកគេឃើញនរណាម្នាក់ដែលក្រីក្រ និងគ្មានអ្វីគួរឱ្យចាប់អារម្មណ៍ដែលមកពីជនបទ និងមានកម្រិតអប់រំទាប ពួកគេក៏មើលងាយជនដែលក្រីក្រ និងបដិសេធមិនយកចិត្តទុកដាក់ចំពោះពួកគេ ហើយឥរិយាបថរបស់ពួកគេក៏ផ្លាស់ប្តូរ។ តើការអនុវត្តទូទៅបែបនេះកើតមាននៅក្នុងពួកជំនុំដែរឬទេ? ពួកគេពិតជាធ្វើដូច្នេះមែន ហើយអ្នករាល់គ្នាមិនអាចបដិសេធបានទេ ព្រោះមានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាបានបង្ហាញអាកប្បកិរិយាបែបនេះ។ អ្នកខ្លះហៅ «បងប្រុស» អ្នកខ្លះហៅ «បងស្រី» ហើយអ្នកខ្លះទៀតហៅ «មីង»។ ទំនៀមទម្លាប់ក្នុងសង្គមទាំងនេះគឺធ្ងន់ធ្ងរណាស់។ វិនិច្ឆ័យដោយអាកប្បកិរិយារបស់មនុស្សទាំងនេះ ពួកគេ មិនមែនជាមនុស្សដែលដេញតាមសេចក្តីពិតទេ ហើយពួកគេក៏មិនមានសេចក្តីពិតណាមួយឡើយ សូម្បីតែបន្តិច។ មនុស្សប្រភេទនេះបង្កើតបានជាសំឡេងភាគច្រើន ក្នុងចំណោមអ្នករាល់គ្នា ហើយប្រសិនបើពួកគេមិនផ្លាស់ប្ដូរទេ ពួកគេនឹងត្រូវជម្រុះចោលទាំងអស់នៅទីបញ្ចប់។ ទោះបីជាទស្សនៈខុសឆ្គងទាំងនេះមិនប៉ះពាល់ដល់ការទទួលយកផ្លូវពិតរបស់មនុស្សក៏ដោយ ក៏ពួកគេអាចប៉ះពាល់ដល់ច្រកចូលទៅក្នុងជិវិតរបស់មនុស្ស និងការបំពេញភារកិច្ចរបស់ពួកគេដែរ។ ប្រសិនបើពួកគេមិនមែនជាអ្នកដែលទទួលយកសេចក្តីពិតទេ ពួកគេទំនងជានឹងបង្កការរំខាននៅក្នុងពួកជំនុំ។ ប្រសិនបើអ្នកអាចយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន អ្នកអាចយល់អំពីគោលការណ៍ និងស្តង់ដាដែលរបស់ទាំងនេះត្រូវបានវាស់វែងបាន។ មានទិដ្ឋភាពមួយទៀត គឺថាទោះមនុស្សម្នាក់មានឋានៈសង្គម ឬកម្រិតអប់រំបែបណា ឬមកពីប្រវត្តិគ្រួសារបែបណាក៏ដោយ មានការពិតមួយដែលអ្នកត្រូវតែទទួលស្គាល់៖ សមិទ្ធផលអប់រំ និងប្រវត្តិគ្រួសាររបស់អ្នកមិនអាចផ្លាស់ប្តូរសេចក្ដីទៀងត្រង់របស់អ្នកបានទេ ហើយក៏មិនអាចជះឥទ្ធិពលដល់និស្ស័យរបស់អ្នកបានដែរ។ តើវាពិតមែនទេ? (ពិតមែនហើយ) ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? ដោយមិនគិតពីមនុស្សម្នាក់កើតនៅក្នុងគ្រួសារបែបណា ឬការអប់រំប្រភេទណាដែលពួកគេទទួលបាន មិនថាពួកគេបានទទួលការអប់រំខ្ពស់ឬអត់នោះទេ ហើយដោយមិនគិតពីប្រភេទប្រវត្តិសង្គមដែលពួកគេកើតមក មិនថាឋានៈសង្គមរបស់ពួកគេខ្ពស់ឬទាបទេ និស្ស័យពុករលួយរបស់ពួកគេគឺដូចគ្នាទៅនឹងមនុស្សគ្រប់រូបដែរ។ មនុស្សគ្រប់រូបគឺដូចគ្នា។ នេះជាអ្វីដែលមិនអាចជៀសវាងបាន។ ឋានៈសង្គម និងតម្លៃរបស់អ្នកមិនអាចផ្លាស់ប្តូរការពិតដែលថាអ្នកជាសមាជិកនៃពូជមនុស្សដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយបានទេ ហើយក៏មិនអាចផ្លាស់ប្តូរការពិតដែលថាអ្នកគឺជាមនុស្សពុករលួយដែលមាននិស្ស័យពុករលួយដែលប្រឆាំងនឹងព្រះជាម្ចាស់បានដែរ។ តើខ្ញុំមានន័យដូចម្តេចចំពោះរឿងនេះ? ខ្ញុំមានន័យថា មិនថាអ្នកកើតក្នុងគ្រួសារអ្នកមានកម្រិតណា ឬបានទទួលការអប់រំខ្ពស់កម្រិតណាក៏ដោយ ក៏អ្នកនៅតែមាននិស្ស័យពុករលួយដែរ។ មិនថាអ្នកថ្លៃថ្នូរឬទាបថោក អ្នកមានឬអ្នកក្រ មានឋានៈខ្ពស់ឬទាបទេ អ្នកនៅតែជាមនុស្សពុករលួយដដែល។ ដូច្នេះ បន្ទាប់ពីអ្នកបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ហើយ អ្នកទាំងអស់គ្នាគឺស្មើគ្នា ហើយព្រះជាម្ចាស់គឺយុត្តិធម៌ និងសុចរិតចំពោះមនុស្សទាំងអស់គ្នា។ តើនេះមិនមែនជាការយល់ដឹងដែលមនុស្សគួរតែមានទេឬ? (មែនហើយ) តើមនុស្សប្រភេទណាដែលមិនត្រូវបានសាតាំងធ្វើឲ្យពុករលួយ ហើយគ្មាននិស្ស័យពុករលួយ ដោយសារតែពួកគេមានឋានៈខ្ពស់នៅក្នុងសង្គម ហើយបានកើតនៅក្នុងពូជអំបូរដ៏ថ្លៃថ្នូរបំផុតរបស់មនុស្សជាតិទាំងអស់? តើនេះជារឿងដែលអាចទទួលយកបានដែរឬទេ? តើការពិតនេះធ្លាប់បានកើតឡើងពេញមួយប្រវត្តិសាស្ត្ររបស់មនុស្សជាតិដែរឬទេ? (ទេ) ទេ វាមិនធ្លាប់កើតឡើងទេ។ តាមពិតទៅ រួមទាំងយ៉ូប អ័ប្រាហាំ និងពួកព្យាការី និងពួកបរិសុទ្ធពីបុរាណ ក៏ដូចជាពួកសាសន៍អ៊ីស្រាអែល គ្មានមនុស្សណាម្នាក់អាចចៀសផុតពីការរស់នៅជាមួយនឹងការពិតដែលមិនអាចប្រកែកបាននេះឡើយ៖ ក្នុងការរស់នៅក្នុងលោកីយ៍នេះ មនុស្សជាតិទាំងអស់ត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ក្នុងការធ្វើឱ្យមនុស្សពុករលួយរបស់សាតាំង វាមិនខ្វល់ថាអ្នក បានទទួលការអប់រំខ្ពស់ឬអត់ទេ ប្រវត្តិគ្រួសាររបស់អ្នកបែបណា ត្រកូលរបស់អ្នកជាអ្វី ឬពូជពង្សរបស់អ្នកធំប៉ុនណាទេ លទ្ធផលចុងក្រោយគឺ៖ ប្រសិនបើអ្នករស់នៅក្នុចំណោមមនុស្សជាតិ អ្នកត្រូវបាន សាតាំងធ្វើឱ្យពុករលួយហើយ។ ដូច្នេះ ការពិតដែលថាអ្នកមាននិស្ស័យពុករលួយរបស់សាតាំង ហើយអ្នករស់នៅជាមួយនិស្ស័យពុករលួយរបស់សាតាំង មិនអាចផ្លាស់ប្តូរបានដោយតម្លៃ និងប្រវត្តិសិក្សារបស់អ្នកឡើយ។ តើនេះមិនមែនជាការយល់ដឹងដែលមនុស្សគួរតែមានទេឬ? (ពិតមែនហើយ) នៅពេលដែលអ្នករាល់គ្នាបានយល់ដឹងរឿងទាំងនេះហើយ ដូច្នេះនៅថ្ងៃមុខ នៅពេលដែលមាននរណាម្នាក់ អួតអាងពីអំណោយទាន និងដើមទុនរបស់ពួកគេ ឬអ្នករាល់គ្នារកឃើញនរណាម្នាក់ដែល «ខ្ពង់ខ្ពស់» ក្នុងចំណោមអ្នក តើអ្នកនឹងប្រព្រឹត្តចំពោះពួកគេដោយរបៀបណា? (ខ្ញុំនឹងប្រព្រឹត្តចំពោះពួកគេស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។) ត្រឹមត្រូវហើយ។ ហើយតើអ្នកនឹងប្រព្រឹត្តចំពោះពួកគេស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយរបៀបណា? ប្រសិនបើអ្នកទំនេរមិនមានអ្វីធ្វើ ហើយអ្នកមើលងាយ និងចំអកពួកគេ ដោយនិយាយថា៖ «មើល អ្នករៀនបានខ្ពង់ខ្ពស់ប៉ុនណាហើយ តើអ្នកអួតពីអ្វី? អ្នករាល់គ្នាកំពុងនិយាយអំពីដើមទុនរបស់អ្នកម្តងទៀត ប៉ុន្តែតើអ្នករាល់គ្នាអាចបំពេញកាតព្វកិច្ចរបស់អ្នកបានល្អទេ? ទោះបីជាអ្នកបានទទួលការអប់រំខ្ពស់កម្រិតណាក៏ដោយ តើអ្នកមិនទាន់ត្រូវបានសាតាំងធ្វើឱ្យពុករលួយនៅឡើយទេឬ?»» ដូច្នេះ តើនេះជាវិធីល្អដើម្បីប្រព្រឹត្តចំពោះពួកគេទេ? បែបនេះមិនស្របតាមគោលការណ៍ទេ ហើយវាមិនមែនជាអ្វីដែលមនុស្សដែលមានចិត្តធម្មតាគួរធ្វើនោះទេ។ ដូច្នេះ តើអ្នកគួរប្រព្រឹត្តចំពោះពួកគេដោយរបៀបណាដែលស្របតាមគោលការណ៍? អ្នកមិនគួរគោរពពួកគេទេ ប៉ុន្តែអ្នកក៏មិនគួរមើលងាយពួកគេដែរ។ តើនេះមិនមែនជា ការសម្រុះសម្រួលទេឬ? (ពិតមែនហើយ) តើវាត្រឹមត្រូវទេដែលត្រូវធ្វើការសម្រុះសម្រួល? ទេ វាមិនមែនទេ។ អ្នកគួរតែប្រព្រឹត្តចំពោះពួកគេឱ្យបានត្រឹមត្រូវ ហើយប្រសិនបើអ្នករាល់គ្នាអាចប្រើសេចក្តីពិតដែលអ្នកយល់ដើម្បីជួយពួកគេនោះ សូមជួយពួកគេទៅ។ ប្រសិនបើអ្នកមិនអាចជួយពួកគេបានទេ ដូច្នេះប្រសិនបើអ្នករាល់គ្នាជាអ្នកដឹកនាំ ហើយអ្នកឃើញថាពួកគេស័ក្តិសមនឹងកាតព្វកិច្ចជាក់លាក់មួយ នោះត្រូវចាត់ឱ្យពួកគេបំពេញកាតព្វកិច្ចនោះ។ សូមកុំមើលងាយពួកគេ ដោយសារតែពួកគេមានកម្រិតអប់រំខ្ពស់ ដោយគិតថា៖ «ហឹម តើការបានទទួលការអប់រំខ្ពស់មានប្រយោជន៍អ្វី? តើអ្នកយល់អំពីសេចក្តីពិតទេ? ខ្ញុំមិនបានទទួលការអប់រំខ្ពស់ទេ ប៉ុន្តែខ្ញុំនៅតែជាអ្នកដឹកនាំ។ ខ្ញុំមានគុណសម្បត្តិល្អ ខ្ញុំប្រសើរជាងអ្នករាល់គ្នា ដូច្នេះខ្ញុំនឹងមើលងាយអ្នក ហើយធ្វើឱ្យអ្នករាល់គ្នាអាម៉ាស់! នេះគឺជាការអាក្រក់ និងគ្មានមនុស្សធម៌ឡើយ។ តើពាក្យ «ប្រព្រឹត្តចំពោះពួកគេឱ្យបានត្រឹមត្រូវ» មានន័យដូចម្តេច? វាមានន័យថា ដោះស្រាយរឿងរ៉ាវស្របតាមគោលការណ៍នៃសេចក្តីពិត។ ហើយតើគោលការណ៍នៃសេចក្តីពិតនៅទីនេះគឺជាអ្វី? វាគឺជាការប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌។ កុំលើកតម្កើងមនុស្ស ហើយគោរពពួកគេពេក ហើយកុំបន្ទាបខ្លួននៅចំពោះមុខពួកគេ ដោយមានអារម្មណ៍ថាអ្នកស្ថិតនៅលើកម្រិតទាបជាង ហើយកុំអែបអបពួកគេដែរ កុំជាន់ឈ្លីពួកគេ ហើយកុំមើលងាយពួកគេឡើយ។ ពួកគេប្រហែលជាមិនគិតថា តម្លៃខ្លួនឯងខ្ពស់ខ្លាំងទេ ហើយក៏ប្រហែលជាមិនអួតខ្លួនដែរ។ តើវាត្រឹមត្រូវទេដែលអ្នកតែងតែខ្លាចថា ពួកគេនឹងអួតខ្លួនឯង ហើយត្រូវជាន់ឈ្លីពួកគេជានិច្ចនោះ? ទេ មិនត្រឹមត្រូវទេ។ ការធ្វើបែបនេះគឺអាក្រក់ និងគ្មានមនុស្សធម៌ឡើយ។ ប្រសិនបើអ្នកមិនលំអៀងទៅខាងណាមួយខ្លាំងពេកទេ អ្នកនឹង លំអៀងទៅខាងម្ខាងទៀតខ្លាំងពេកឡើយ។ ប្រព្រឹត្តចំពោះមនុស្សឱ្យបានត្រឹមត្រូវ ប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌។ នេះគឺជាគោលការណ៍។ គោលការណ៍នេះស្តាប់ទៅហាក់ដូចជាសាមញ្ញ ប៉ុន្តែមិនងាយស្រួលក្នុងការអនុវត្តទេ។

កាលពីមុន អ្នកដឹកនាំម្នាក់មានគម្រោងផ្លាស់ទៅរស់នៅកន្លែងណាមួយ។ ខ្ញុំបានប្រាប់គាត់ថា គាត់អាចនាំយកអ្នកដឹកនាំក្រុម និងសមាជិកពាក់ព័ន្ធទៅជាមួយបាន ព្រោះការធ្វើបែបនេះធ្វើឲ្យពួកគេងាយស្រួលពិភាក្សាការងារជាមួយគ្នា។ អ្វីដែលខ្ញុំនិយាយមិនពិបាកយល់ទេ ពោលគឺ ស្តាប់ឮភ្លាម គេក៏យល់ភ្លែត។ ជាចុងក្រោយ បុគ្គលិកពាក់ព័ន្ធដែលគាត់បាននាំយកទៅជាមួយសុទ្ធតែមាន «លក្ខណសម្បត្តិល្អ» គួរឲ្យកត់សម្គាល់៖ អ្នកខ្លះចាក់ទឹកតែជូនគាត់ អ្នកខ្លះលាងជើង ហើយអ្នកខ្លះទៀតដុសខ្នងឲ្យគាត់។ ពួកគេសុទ្ធតែជាពួកលើកជើង។ តើមេដឹកនាំម្នាក់នេះគួរឲ្យស្អប់ខ្ពើមកម្រិតណា? មានមនុស្សម្នាក់មានជំងឺឆ្លង ដែលតែងតែបញ្ចើចបញ្ចើ និងនិយាយលើកសរសើរគាត់ជារៀងរាល់ថ្ងៃ ដោយដើរតាមគាត់ និងបម្រើគាត់។ គាត់ថែមទាំងសុខចិត្តប្រថុយនឹងការឆ្លងជំងឺនេះ ដើម្បីអាចរីករាយនឹងអារម្មណ៍នៃការត្រូវបានគេបញ្ជោរ។ ទីបំផុត ដោយសារតែបុគ្គលដែលមានជំងឺឆ្លងនោះ បានមានការផ្ទុះឡើងវិញនូវជំងឺរបស់គាត់បន្ទាប់ពីបានផ្លាស់ទៅរស់នៅកន្លែងថ្មី អ្នកដឹកនាំក្លែងក្លាយរូបនេះក៏ត្រូវបានបើកឲ្យដឹងផងដែរ។ ដូច្នេះ មិនថាមនុស្សយល់ឬមិនយល់ពីសេចក្ដីពិតក្ដី ក៏ពួកគេពិតជាមិនត្រូវប្រព្រឹត្តអំពើអាក្រក់ មិនត្រូវធ្វើអ្វីដែលផ្អែកលើមហិច្ឆិតា និងបំណងប្រាថ្នារបស់ខ្លួន ហើយមិនត្រូវមានគំនិតឆ្លៀតឱកាសនោះទេ ដ្បិតព្រះជាម្ចាស់ទ្រង់ពិនិត្យមើលដួងចិត្តមនុស្ស និងពិនិត្យមើលផែនដីទាំងមូល។ តើ «ផែនដីទាំងមូល» រួមបញ្ចូលអ្វីខ្លះ? វារួមបញ្ចូលទាំងវត្ថុរូបី និងវត្ថុអរូបីផងដែរ។ ចូរកុំព្យាយាមវាស់ស្ទង់ព្រះជាម្ចាស់ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ឬព្រះចេស្ដារបស់ព្រះជាម្ចាស់ ដោយប្រើខួរក្បាលរបស់ខ្លួនឡើយ។ មនុស្សជាសត្វលោកដែលត្រូវបានបង្កើតឡើង ហើយជីវិតរបស់ពួកគេតូចតាចណាស់។ តើពួកគេអាចវាស់ស្ទង់ភាពអស្ចារ្យរបស់ព្រះអាទិករយ៉ាងដូចម្ដេចទៅ? តើពួកគេអាចវាស់ស្ទង់ព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ព្រះអាទិករ ក្នុងការបង្កើតគ្រប់យ៉ាង និងអធិបតេយ្យភាពលើគ្រប់យ៉ាងដោយរបៀបណាទៅ? អ្នកពិតជាមិនត្រូវធ្វើអ្វីដែលល្ងង់ខ្លៅ ឬធ្វើអំពើអាក្រក់នោះទេ។ ការប្រព្រឹត្តអំពើអាក្រក់នឹងត្រូវទទួលការសងសឹកដោយជៀសមិនរួច ហើយនៅពេលដែលថ្ងៃណាមួយ ព្រះជាម្ចាស់បើកសម្ដែងឲ្យអ្នក អ្នកនឹងទទួលបានលើសពីអ្វីដែលអ្នកបានប៉ាន់ស្មាន ហើយនៅថ្ងៃនោះ អ្នកនឹងយំហើយសង្កៀតធ្មេញ។ អ្នកត្រូវតែប្រព្រឹត្តខ្លួនដោយការស្គាល់ខ្លួនឯង។ ក្នុងបញ្ហាមួយចំនួន មុនពេលព្រះជាម្ចាស់បើកសម្ដែងចំពោះអ្នក អ្នកគួរតែប្រៀបធៀបខ្លួនឯងជាមួយនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពិចារណាខ្លួនឯង និងលាតត្រដាងរឿងកប់ទុក ស្វែងរកបញ្ហារបស់ខ្លួនឯង រួចហើយស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយ ពោលគឺកុំរង់ចាំឲ្យព្រះជាម្ចាស់បើកសម្ដែងចំពោះអ្នក។ នៅពេលដែលព្រះជាម្ចាស់បើកសម្ដែងចំពោះអ្នកហើយ តើវាមិនធ្វើឲ្យអ្នកក្លាយជាមនុស្សអសកម្មទេឬ? នៅពេលនោះ អ្នកនឹងបានប្រព្រឹត្តអំពើរំលងរួចទៅហើយ។ ចាប់ពីពេលដែលព្រះជាម្ចាស់ពិនិត្យមើលអ្នក រហូតដល់ពេលដែលព្រះជាម្ចាស់បើកសម្ដែងចំពោះអ្នក តម្លៃរបស់អ្នក និងព្រះតម្រិះរបស់ព្រះជាម្ចាស់ចំពោះអ្នក ប្រហែលជាអាចមានការប្រែប្រួលដ៏មហិមាមួយ។ នេះគឺដោយសារតែក្នុងពេលដែលព្រះជាម្ចាស់ពិនិត្យមើលអ្នក ព្រះជាម្ចាស់កំពុងតែផ្ដល់ឱកាសឲ្យអ្នក និងផ្ញើក្ដីសង្ឃឹមរបស់ទ្រង់ទៅលើអ្នក រហូតទាល់តែដល់ពេលដែលអ្នកត្រូវបានបើកឲ្យដឹង។ ចាប់ពីពេលដែលព្រះជាម្ចាស់ផ្ញើក្ដីសង្ឃឹមរបស់ទ្រង់លើនរណាម្នាក់ រហូតដល់ក្ដីសង្ឃឹមរបស់ទ្រង់ក្លាយជាឥតប្រយោជន៍នៅទីបំផុត តើព្រះជាម្ចាស់មានព្រះហឫទ័យយ៉ាងណា? ព្រះជាម្ចាស់មានព្រះហឫទ័យធ្លាក់ចុះយ៉ាងខ្លាំងបំផុត។ ហើយតើផលវិបាកសម្រាប់អ្នកនឹងទៅជាយ៉ាងណា? ក្នុងករណីដែលមិនធ្ងន់ធ្ងរខ្លាំង អ្នកអាចក្លាយជាវត្ថុដែលព្រះជាម្ចាស់ស្អប់ខ្ពើម ហើយអ្នកនឹងត្រូវបានទុកមួយឡែក។ តើ «ទុកមួយឡែក» មានន័យដូចម្តេច? វាមានន័យថាអ្នកនឹងត្រូវបានរក្សាទុកនិងតាមដាន។ ហើយតើផលវិបាកនឹងទៅជាយ៉ាងណាក្នុងករណីធ្ងន់ធ្ងរជាងនេះ? ព្រះជាម្ចាស់នឹងមានបន្ទូលថា៖ «បុគ្គលនេះគឺជាគ្រោះមហន្តរាយ ហើយថែមទាំងមិនស័ក្តិសមនឹងធ្វើការការបម្រើការផង»។ ខ្ញុំមិនជួយសង្គ្រោះបុគ្គលនេះជាដាច់ខាត! នៅពេលដែលព្រះជាម្ចាស់បង្កើតគំនិតនេះ អ្នកនឹងលែងមានលទ្ធផលអ្វីទាំងអស់ ហើយពេលនោះ ទោះជាអ្នកអាចលុតជង្គង់អង្វរទាំងហូរឈាមក៏ពុំមានប្រយោជន៍អ្វីដែរ ដ្បិតព្រះជាម្ចាស់បានប្រគល់ឱកាសគ្រប់គ្រាន់ដល់អ្នករួចហើយ តែអ្នកមិនដែលបានប្រែចិត្តសោះ ហើយអ្នកក៏បានប្រព្រឹត្តជ្រុលហួសហេតុពេកហើយ។ ដូច្នេះ មិនថាអ្នកមានបញ្ហាអ្វី ឬសេចក្ដីពុករលួយអ្វីដែលអ្នកបានបើកឲ្យដឹងទេ អ្នកគួរតែពិចារណា និងស្គាល់ខ្លួនឯងជានិច្ចតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬសុំឲ្យបងប្អូនប្រុសស្រីចង្អុលបង្ហាញរឿងទាំងនេះដល់អ្នក។ អ្វីដែលសំខាន់បំផុតនោះគឺអ្នកគួរតែទទួលយកការពិនិត្យមើលរបស់ព្រះជាម្ចាស់ ចូលមកចំពោះព្រះជាម្ចាស់ ហើយទូលសុំឱ្យទ្រង់បំភ្លឺ និងស្រាយបំភ្លឺអ្នក។ ទោះអ្នកប្រើវិធីសាស្ត្រអ្វីក៏ដោយ ការរកឃើញបញ្ហាមុន ហើយដោះស្រាយវា គឺជាផលដែលទទួលបានពីការពិចារណាខ្លួនឯង ហើយនេះគឺជារឿងល្អបំផុតដែលអ្នកអាចធ្វើបាន។ អ្នកពិតជាមិនត្រូវរង់ចាំរហូតដល់ព្រះជាម្ចាស់បើកសម្ដែង និងជម្រុះអ្នកចោល ទើបអ្នកមានវិប្បដិសារីនោះទេ ព្រោះវានឹងហួសពេលក្នុងការស្ដាយក្រោយ! នៅពេលដែលព្រះជាម្ចាស់បើកសម្ដែងចំពោះនរណាម្នាក់ តើព្រះជាម្ចាស់មានសេចក្ដីក្រោធយ៉ាងខ្លាំង ឬមានព្រះហឫទ័យពេញដោយសេចក្ដីមេត្ដាករុណាបរិបូរដែរឬទេ? រឿងនេះពិបាកនិយាយណាស់ មិនអាចដឹងបានទេ ហើយខ្ញុំមិនហ៊ានធានារឿងនេះដល់អ្នកឡើយ ពោលគឺផ្លូវដែលអ្នកដើរគឺអាស្រ័យលើអ្នកខ្លួនឯង។ តើអ្នករាល់គ្នាដឹងទេថា ការទទួលខុសត្រូវរបស់ខ្ញុំជាអ្វី? ខ្ញុំកំពុងប្រាប់អ្នករាល់គ្នានូវអ្វីដែលខ្ញុំត្រូវនិយាយ រាល់ពាក្យពេចន៍ដែលខ្ញុំគួរនិយាយ ដោយមិនរំលងសូម្បីមួយម៉ាត់។ ទោះខ្ញុំប្រើវិធីសាស្ត្រអ្វីក៏ដោយ មិនថាជាការសរសេរ ការនិទានរឿង ឬការផលិតកម្មវិធីតូចៗក្ដី ក្នុងករណីណាក៏ដោយ ខ្ញុំកំពុងតែបង្ហាញសេចក្ដីពិតដែលព្រះជាម្ចាស់ចង់ឲ្យអ្នករាល់គ្នាយល់តាមរយៈមធ្យោបាយផ្សេងៗ ដែលក្នុងពេលជាមួយគ្នានេះក៏ជម្រាបអ្នករាល់គ្នាពីបញ្ហាដែលខ្ញុំអាចមើលឃើញផងដែរ។ ខ្ញុំកំពុងតែដាស់តឿន រំឭក និងលើកទឹកចិត្តអ្នករាល់គ្នា ហើយក៏ផ្ដល់ការផ្គត់ផ្គង់ ជំនួយ និងការគាំទ្រមួយចំនួនដល់អ្នករាល់គ្នាផងដែរ។ ជួនកាល ខ្ញុំក៏មានបន្ទូលធ្ងន់ៗផងដែរ។ នេះជាការទទួលខុសត្រូវរបស់ខ្ញុំ ហើយដំណើរដែលនៅសេសសល់គឺអាស្រ័យលើអ្នកហើយ។ អ្នកមិនចាំបាច់ពិនិត្យមើលបន្ទូល និងព្រះភ័ក្រ្តរបស់ខ្ញុំទេ ហើយអ្នកក៏មិនចាំបាច់តាមដានដោយយកចិត្តទុកដាក់ថាតើខ្ញុំមានព្រះតម្រិះយ៉ាងណាចំពោះអ្នកដែរ។ អ្នកមិនចាំបាច់ធ្វើរឿងទាំងនេះទេ។ លទ្ធផលរបស់អ្នកនៅពេលអនាគតមិនទាក់ទងនឹងខ្ញុំទេ។ វាទាក់ទងតែនឹងអ្វីដែលអ្នកខ្លួនឯងបានស្វែងរកប៉ុណ្ណោះ។ ថ្ងៃនេះ ខ្ញុំកំពុងតែបើករនាំង ហើយមានបន្ទូលដោយត្រង់ៗ ខ្ញុំនិយាយយ៉ាងច្បាស់លាស់ទាំងស្រុង។ តើអ្នករាល់គ្នាបានឮ និងយល់នូវរាល់បន្ទូល និងរាល់ប្រយោគដែលខ្ញុំបាននិយាយ ហើយអ្វីដែលខ្ញុំត្រូវនិយាយ អ្វីដែលខ្ញុំគួរនិយាយ និងអ្វីដែលខ្ញុំបាននិយាយកន្លងមកដែរឬទេ? អ្វីដែលខ្ញុំនិយាយ មិនមានលក្ខណៈអរូបីទេ គ្មានអ្វីដែលអ្នករាល់គ្នាមិនយល់នោះទេ។ អ្នករាល់គ្នាបានយល់ហើយ ដូច្នេះការទទួលខុសត្រូវរបស់ខ្ញុំបានបំពេញហើយ។ ចូរកុំគិតថាខ្ញុំត្រូវតែតាមមើលថែអ្នករាល់គ្នាទៀត បន្ទាប់ពីខ្ញុំមានបន្ទូលចប់ ហើយបន្តទទួលខុសត្រូវចំពោះអ្នករាល់គ្នាដោយកាន់ដៃអ្នករាល់គ្នារហូតដល់ទីបញ្ចប់។ អ្នករាល់គ្នាបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំហើយ អ្នករាល់គ្នាគឺជាមនុស្សពេញវ័យ មិនមែនជាក្មេងតូចៗឡើយ។ អ្នករាល់គ្នាមានអ្នកដឹកនាំដើម្បីទទួលខុសត្រូវចំពោះអ្នករាល់គ្នានៅពេលអ្នករាល់គ្នាធ្វើកិច្ចការនានា នោះមិនមែនជាតួនាទីរបស់ខ្ញុំទេ។ ខ្ញុំមានវិសាលភាពការងាររបស់ខ្ញុំផ្ទាល់ មានវិសាលភាពនៃការទទួលខុសត្រូវរបស់ខ្ញុំផ្ទាល់។ ខ្ញុំមិនចាំបាច់ ហើយក៏មិនអាចតាមពីក្រោយអ្នករាល់គ្នាម្នាក់ៗ និងបន្តមើលការខុសត្រូវនិងជំរុញអ្នករាល់គ្នាបានដែរ ពោលគឺខ្ញុំមិនជាប់កាតព្វកិច្ចធ្វើរឿងនោះទេ។ ចំណែកអ្វីដែលអ្នករាល់គ្នាដេញតាម អ្វីដែលអ្នករាល់គ្នានិយាយនិងធ្វើដោយសម្ងាត់ និងផ្លូវដែលអ្នកដើរ រឿងទាំងអស់នេះមិនពាក់ព័ន្ធនឹងខ្ញុំឡើយ។ ហេតុអ្វីបានជាខ្ញុំនិយាយថា រឿងទាំងនេះមិនពាក់ព័ន្ធនឹងខ្ញុំ? ប្រសិនបើអ្នករាល់គ្នាអាចបំពេញភារកិច្ចរបស់ខ្លួននៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់បានយ៉ាងសមសួននិងសមរម្យ នោះព្រះដំណាក់របស់ព្រះជាម្ចាស់នឹងទទួលខុសត្រូវចំពោះអ្នករាល់គ្នារហូតដល់ទីបញ្ចប់។ ប្រសិនបើអ្នករាល់គ្នាមានឆន្ទៈក្នុងការបំពេញភារកិច្ចរបស់អ្នក លះបង់ ទទួលយកសេចក្ដីពិត និងប្រព្រឹត្តតាមគោលការណ៍ នោះព្រះដំណាក់របស់ព្រះជាម្ចាស់នឹងដឹកនាំអ្នករាល់គ្នា ផ្គត់ផ្គង់អ្នករាល់គ្នា និងគាំទ្រអ្នករាល់គ្នា។ បើអ្នករាល់គ្នាមិនមានឆន្ទៈក្នុងការបំពេញភារកិច្ចរបស់អ្នករាល់គ្នា ហើយចង់ចេញទៅរកការងារធ្វើនិងរកប្រាក់ នោះទ្វារនៃព្រះដំណាក់របស់ព្រះជាម្ចាស់បើកចំហសម្រាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងទទួលបានការជូនដំណើរដោយក្តីស្រឡាញ់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នករាល់គ្នាបង្កការរំខាន ធ្វើអំពើអាក្រក់ និងបង្កើតបញ្ហានៅក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ នោះទោះជានរណាដែលធ្វើអំពើអាក្រក់ក៏ដោយ ព្រះដំណាក់របស់ព្រះជាម្ចាស់មានបញ្ញត្តិរដ្ឋបាល និងការរៀបចំការងារ ហើយអ្នកនឹងត្រូវដោះស្រាយទៅតាមគោលការណ៍ទាំងនេះ។ តើអ្នកយល់ទេ? អ្នករាល់គ្នាបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំមកហើយ បានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើន ហើយបានចូលរួមក្នុងការជួបជុំ និងស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះហេតុអ្វីបានជាអ្នករាល់គ្នាមិនបានប្រែចិត្ត ឬផ្លាស់ប្ដូរសូម្បីតែបន្តិច? មានមនុស្សជាច្រើនដែលបានស្ដាប់សេចក្ដីអធិប្បាយអស់ជាច្រើនឆ្នាំ ហើយបានយល់នូវសេចក្ដីពិតខ្លះៗ ប៉ុន្តែពួកគេនៅតែមិនបានប្រែចិត្តសោះ ពួកគេនៅតែបំពេញភារកិច្ចរបស់ខ្លួនដោយមិនដិតដល់ ហើយនេះគឺជាមនុស្សដែលមានគ្រោះថ្នាក់។ ខ្ញុំសូមប្រាប់អ្នករាល់គ្នានូវអ្វីដែលពិតប្រាកដ៖ ចូរកុំរំពឹងថាខ្ញុំត្រូវតែមើលថែ ថែរក្សា និងបង្រៀនអ្នករាល់គ្នាជានិច្ចដោយកាន់ដៃអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើអ្វីដែលជាក់ស្ដែងនិងមានប្រសិទ្ធភាពបាន។ ប្រសិនបើខ្ញុំមិនឃ្លាំមើល ឬត្រួតពិនិត្យនិងជំរុញអ្នករាល់គ្នា ហើយអ្នករាល់គ្នាធ្វើការឱ្យតែរួចពីដៃ ហើយការងារយឺតយ៉ាវ នោះអ្នករាល់គ្នានឹងត្រូវចប់ហើយ។ នេះបង្ហាញថា អ្នករាល់គ្នាបំពេញភារកិច្ចរបស់ខ្លួនដោយគ្មានភាពស្មោះត្រង់អ្វីទាំងអស់ ហើយអ្នករាល់គ្នាគឺជាអ្នកស៊ីឈ្នួល។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា កិច្ចបម្រើរបស់ខ្ញុំបានបំពេញហើយ ហើយខ្ញុំមិនជាប់កាតព្វកិច្ចក្នុងការថែទាំអ្នករាល់គ្នាទេ។ នេះគឺដោយសារព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការ និងពិនិត្យមើលអ្នកក្នុងរឿងទាំងនេះ។ អ្វីដែលខ្ញុំត្រូវធ្វើបានធ្វើរួចហើយ អ្វីដែលខ្ញុំត្រូវមានបន្ទូលក៏បានមានបន្ទូលរួចហើយ ខ្ញុំបានរក្សាព័ន្ធកិច្ចរបស់ខ្ញុំ ខ្ញុំបានបំពេញទំនួលខុសត្រូវរបស់ខ្ញុំ ហើយអ្វីដែលនៅសេសសល់គឺអ្នករាល់គ្នាត្រូវទទួលខុសត្រូវចំពោះទង្វើ និងអាកប្បកិរិយារបស់អ្នករាល់គ្នាផ្ទាល់។ ប្រសិនបើអ្នកគ្នាមិនទទួលយកសេចក្ដីពិតទេ ប៉ុន្តែនៅតែបន្តធ្វើការឱ្យតែរួចពីដៃ ហើយមិនដែលគិតចង់ប្រែចិត្តទេ នោះការដាក់ទោស និងការជម្រុះចោលនឹងមិនពាក់ព័ន្ធនឹងខ្ញុំឡើយ។

ទិដ្ឋភាពមួយនៃរឿងដែលខ្ញុំទើបតែនិយាយ គឺនិយាយអំពីរបៀបវាយតម្លៃឋានៈសង្គម តម្លៃ ជីវប្រវត្តិគ្រួសារ និងប្រវត្តិសិក្សារបស់មនុស្ស និងអ្វីដែលជាស្ដង់ដារនិងគោលការណ៍សម្រាប់ការវាយតម្លៃរឿងទាំងនេះ។ ទិដ្ឋភាពមួយទៀត គឺរបៀបដោះស្រាយរឿងទាំងនេះ និងរបៀបមើលធ្លុះពីសារជាតិរបស់វា។ នៅពេលដែលអ្នកបានមើលធ្លុះពីសារជាតិនៃរឿងទាំងនេះហើយ នោះទោះបីជារឿងទាំងនោះនៅតែមានក្នុងចិត្តរបស់អ្នកក៏ដោយ អ្នកនឹងមិនត្រូវបានកម្រិតដោយពួកវាឡើយ ហើយក៏មិនរស់នៅដោយសារពួកវាដែរ។ នៅពេលដែលអ្នកឃើញអ្នកមិនជឿអួតអាងពីប្រវត្តិដ៏រុងរឿងរបស់ខ្លួនក្នុងការចូលរៀននៅសាកលវិទ្យាល័យ និងបានសិក្សាថ្នាក់អនុបណ្ឌិត ឬថ្នាក់បណ្ឌិត តើអ្នកមានទស្សនៈ និងឥរិយាបថយ៉ាងណាដែរ? ប្រសិនបើអ្នកនិយាយថា «ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគឺគ្មានអ្វីអស្ចារ្យទេ។ ខ្ញុំបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាច្រើនឆ្នាំមកហើយ» ប្រសិនបើអ្នកមានផ្នត់គំនិតនេះ នោះវានឹងបង្កបញ្ហាដល់អ្នក ហើយវាបង្ហាញថាអ្នកមិនបានផ្លាស់ប្ដូរច្រើនទេក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់។ ប្រសិនបើគេសួរអ្នកថាតើអ្នកមានប្រវត្តិសិក្សាបែបណា ហើយអ្នកនិយាយថា «ខ្ញុំមិនទាន់បានបញ្ចប់សូម្បីតែបឋមសិក្សាផង ហើយមិនចេះសរសេរតែងសេចក្ដីផង» ហើយពួកគេឃើញថាអ្នកគឺជាមនុស្សគ្មានបានការ ហើយចាប់ផ្ដើមមិនអើពើចំពោះអ្នក នោះតើនោះមិនមែនជារឿងដ៏ល្អឥតខ្ចោះទេឬ? អ្នកអាចសន្សំពេលវេលាដើម្បីអានព្រះបន្ទូលរបស់ព្រះបានកាន់តែច្រើន និងបំពេញភារកិច្ចរបស់អ្នកបានកាន់តែច្រើន ហើយនេះគឺជារឿងដែលត្រឹមត្រូវ។ តើមានប្រយោជន៍អ្វីក្នុងការនិយាយដើមជាមួយអ្នកមិនជឿ និងមនុស្សដែលបដិសេធលើសេចក្ដីជំនឿ? ប្រសិនបើអ្នកនិយាយថា អ្នកមានកម្រិតសិក្សាទាប ហើយគ្មានឋានៈក្នុងសង្គម ហើយមាននរណាម្នាក់មើលងាយអ្នក តើអ្នកនឹងធ្វើអ្វី? ចូរកុំទុកវានៅក្នុងចិត្ត ហើយកុំមានអារម្មណ៍ថាត្រូវបានបង្ខិតបង្ខំ គ្រាន់តែទុកឲ្យពួកគេនិយាយ ឲ្យពួកគេនិយាយអ្វីដែលពួកគេចង់និយាយ ព្រោះវាគ្មានតម្លៃអ្វីសម្រាប់អ្នកឡើយ។ ដរាបណាវាមិនបង្កឲ្យមានការយឺតយ៉ាវដល់ការដេញតាមសេចក្ដីពិតរបស់អ្នកក្នុងសេចក្តីជំនឿរបស់អ្នកលើព្រះជាម្ចាស់ទេ នោះវាមិនអីទេ។ នេះពិតជាប្រធានបទតូចតាចមែន ប៉ុន្តែក្នុងជីវិតប្រចាំថ្ងៃ តាមរយៈអ្វីដែលមនុស្សបានសម្តែងចេញ យើងអាចមើលឃើញថាមនុស្សផ្សារភ្ជាប់សារៈសំខាន់យ៉ាងខ្លាំងទៅនឹងអ្វីៗដែលជារឿងទ្រព្យសម្បត្តិទាំងនេះ ហើយពួកគេទុកវានៅក្នុងចិត្តរបស់ខ្លួនជានិច្ច។ នេះមិនត្រឹមតែអាចប៉ះពាល់ដល់ពាក្យសម្ដី និងអាកប្បកិរិយារបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចប៉ះពាល់ដល់ការចូលក្នុងជីវិតរបស់ពួកគេ និងការជ្រើសរើសផ្លូវដ៏ត្រឹមត្រូវនៃសេចក្ដីជំនឿលើព្រះជាម្ចាស់ផងដែរ។ មិនអីទេ ខ្ញុំនឹងមិននិយាយអំពីប្រធានបទប្រភេទនេះម្តងទៀតទេ។ តស់យើងត្រឡប់ទៅប្រធានបទដែលយើងបានប្រកបគ្នាកាលពីលើកមុន ហើយបន្តប្រកបគ្នា និងវែកញែកអំពីការបង្ហាញចេញផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

ការវែកញែកអំពីរបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទជាមនុស្សទុច្ចរិត ពិសពុល និងបោកបញ្ឆោត

I. ការវែកញែកអំពីភាពប្រទូសរ៉ាយ និងការស្អប់ខ្ពើមរបស់ពួកទទឹងនឹងព្រះគ្រីស្ទចំពោះអ្វីៗដែលវិជ្ជមាន និងសេចក្ដីពិត

យើងបានវែកញែកចប់រួចរាល់ហើយអំពីការ បង្ហាញ ចេញទីប្រាំមួយរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយឥឡូវនេះ យើងនឹងចាប់ផ្ដើមវែកញែកអំពីការ បង្ហាញ ចេញទីប្រាំពីរ៖ របៀបដែលពួកទទឹងនឹងព្រះគ្រីស្ទជាមនុស្សទុច្ចរិត ពិសពុល និងបោកបញ្ឆោត។ មនុស្សមួយចំនួននិយាយថា៖ «ដោយសារតែយើងកំពុងវែកញែក និងលាតត្រដាងអំពីពួកទទឹងនឹងព្រះគ្រីស្ទ តើការដែលនិយាយថាពួកគេជាមនុស្សទុច្ចរិត ពិសពុល និងបោកបញ្ឆោត មិនមែនជាការនិយាយស្រាលពេកទេឬ? តើ នរណាដែលគ្មាននិស្ស័យទុច្ចរិត ឬបោកបញ្ឆោតបន្តិចបន្តួចនោះ? មនុស្សសាមញ្ញ សុទ្ធតែមាននិស្ស័យពុករលួយទាំងនេះ ដូច្នេះ ប្រសិនបើយើងលាតត្រដាង និងវែកញែកអំពីពួកទទឹងនឹងព្រះគ្រីស្ទតាមរបៀបនេះ តើវាមិនមានន័យថាមនុស្សគ្រប់គ្នាគឺជា អា ទទឹងនឹងព្រះគ្រីស្ទទេឬ?» តើក្នុងចំណោមអ្នករាល់គ្នា មាននរណាម្នាក់គិតបែបនេះដែរឬទេ? ប្រសិនបើមាននរណាម្នាក់ពិតជាគិតបែបនេះមែន នោះអ្នកគិតខុសហើយ។ តើមានភាពខុសគ្នាដែរឬទេ រវាងសេចក្ដី ទុច្ចរិត ភាពពិសពុល និងសេចក្ដី បញ្ឆោតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងការបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយទាំងនេះនៅក្នុងមនុស្សសាមញ្ញ នោះ? ប្រាកដណាស់គឺមានភាពខុសគ្នា បើពុំនោះទេ យើងនឹងមិនរាប់បញ្ចូលនិស្ស័យទាំងនេះទៅក្នុងការ បង្ហាញ ចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទឡើយ។ ថ្ងៃនេះ ខ្ញុំនឹង ប្រកបគ្នាជាចម្បងអំពីភាពខុសគ្នានេះជាមុនសិន មុននឹងបន្តនិយាយអំពីឧទាហរណ៍ជាក់ស្ដែងមួយចំនួន និងការ បង្ហាញ ចេញជាក់លាក់នៃនិស្ស័យទុច្ចរិត ពិសពុល និងបោកបញ្ឆោតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ វាងាយស្រួលយល់ណាស់នូវអត្ថន័យតាមន័យត្រង់នៃពាក្យ «ទុច្ចរិត» «ពិសពុល» និង «បោកបញ្ឆោត»។ ភាពលំបាកគឺស្ថិតនៅត្រង់ការ ញែកដឹងពីភាពខុសគ្នាជាសារវន្តរវាងការ បង្ហាញ ចេញប្រភេទទាំងនេះនៅក្នុងពួកទទឹងនឹងព្រះគ្រីស្ទ និងនៅក្នុងមនុស្សសាមញ្ញ ថាតើហេតុអ្វីបានជាយើងកំណត់លក្ខណៈប្រភេទមនុស្សដែលមាននិស្ស័យ និងសារជាតិពុករលួយទាំងនេះថាជា អា ទទឹងនឹងព្រះគ្រីស្ទ ហើយថាតើភាពខុសគ្នាជាសារវន្តរវាងពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សជាតិសាមញ្ញដែលពុករលួយ គឺជាអ្វី។ ទីមួយ ពួកទទឹងនឹងព្រះគ្រីស្ទមានភាពប្រទូសរ៉ាយយ៉ាងចំហចំពោះសេចក្ដីពិត និងព្រះជាម្ចាស់។ ពួកគេដណ្ដើមរាស្ដ្ររើសតាំងរបស់ព្រះអង្គ ឋានៈរបស់ព្រះអង្គ និងដួងចិត្តរបស់មនុស្សពីព្រះជាម្ចាស់ ហើយពួកគេថែមទាំងធ្វើរឿងផ្សេងៗនៅជុំវិញរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ ដើម្បី អូស ទាញយកចិត្តរបស់ពួកគេ ព្រមទាំងបំភាន់ និងធ្វើឱ្យពួកគេស្ពឹកស្រពន់ទៀតផង។ សរុបមក ធម្មជាតិនៃសកម្មភាព និង ឥរិយាបថរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ទោះបីជាធ្វើឡើងដោយចំហ ឬដោយលួចលាក់ក្ដី គឺតែងតែ ប្រទូសរ៉ាយ នឹងព្រះជាម្ចាស់ជានិច្ច។ ហេតុអ្វីបានជាខ្ញុំនិយាយថា វា ប្រទូសរ៉ាយ នឹងព្រះជាម្ចាស់? នោះក៏ព្រោះតែពួកគេដឹងច្បាស់ណាស់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្ដីពិត ហើយថាទ្រង់គឺជាព្រះជាម្ចាស់ ប៉ុន្តែពួកគេនៅតែប្រឆាំងនឹងព្រះអង្គ ហើយមិនទទួលយកសេចក្ដីពិតឡើយ មិនថា វាត្រូវបានប្រកបគ្នាយ៉ាងណាក៏ដោយ។ ឧទាហរណ៍៖ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះបានអូសទាញមនុស្សមួយចំនួន ព្រមទាំងបំភាន់ និងគ្រប់គ្រងអ្នកទាំងនោះ ។ ពួកគេធ្វើឱ្យមនុស្សទាំងនេះស្ដាប់បង្គាប់ និងដើរតាមពួកគេ រួចហើយពួកគេក៏បោកប្រាស់យកសៀវភៅ និងឯកសារគ្រប់ប្រភេទពីពួកជំនុំ ហើយបង្កើតពួកជំនុំផ្ទាល់ខ្លួន និងបង្កើត នគរផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីឱ្យពួកគេអាចរីករាយនឹងការត្រូវបានដើរតាម និងការត្រូវបានថ្វាយបង្គំ ដោយអ្នក ដើរតាមរបស់ពួកគេ បន្ទាប់មក ពួកគេក៏ចាប់ផ្ដើមរស់នៅពឹងលើពួកជំនុំ។ ឥរិយាបថប្រភេទនេះ គឺច្បាស់ណាស់ថាពួកគេកំពុងដណ្ដើមរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ពីព្រះអង្គ តើនេះមិនមែនជាចរិតលក្ខណៈរបស់ពួកទទឹងនឹងព្រះគ្រីស្ទទេឬ? តើវាជារឿងអយុត្តិធម៌ដែរឬទេ ក្នុងការកំណត់លក្ខណៈមនុស្សទាំងនេះថាជា ពួក ទទឹងនឹងព្រះគ្រីស្ទ ដោយផ្អែកលើចរិតលក្ខណៈដ៏ច្បាស់ក្រឡែតនេះ? វាមិនអយុត្តិធម៌ទាល់តែសោះ ពោលគឺការកំណត់លក្ខណៈនេះគឺត្រឹមត្រូវណាស់! ក៏មានពួកទទឹងនឹងព្រះគ្រីស្ទខ្លះទៀត ដែលបង្កើតបក្សពួកនៅក្នុងពួកជំនុំ និងបំបែកបំបាក់ពួកជំនុំផងដែរ។ ពួកគេ បណ្ដុះបណ្ដាលកម្លាំងផ្ទាល់ខ្លួននៅក្នុងពួកជំនុំឥតឈប់ ហើយផាត់ចោល អស់អ្នកដែលមិនយល់ស្របជាមួយពួកគេ។ បន្ទាប់មក ពួកគេរក្សាទុកអស់អ្នកដែលស្ដាប់ និងដើរតាមពួកគេនៅក្បែរខ្លួន ដើម្បីបង្កើតកម្លាំងផ្ទាល់ខ្លួន និងធ្វើឱ្យមនុស្សគ្រប់គ្នាធ្វើតាមអ្វីដែលពួកគេនិយាយ។ តើនេះមិនមែនជាការដែលពួកគេ បង្កើតនគរផ្ទាល់ខ្លួនទេឬ? ទោះបីជាខាងលើមានការរៀបចំចាត់ចែងកិច្ចការ ឬសេចក្ដីតម្រូវអ្វីក៏ដោយ ក៏ពួកគេបដិសេធមិនព្រមអនុវត្តតាមឡើយ ហើយបែរជា ប្រព្រឹត្តតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេទៅវិញ ដោយដឹកនាំអ្នក ដើរតាមរបស់ពួកគេឱ្យប្រឆាំងនឹងខាងលើដោយចំហ។ ឧទាហរណ៍៖ ដំណាក់របស់ព្រះជាម្ចាស់តម្រូវឱ្យពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការដែលគ្មានសមត្ថភាពក្នុងការបំពេញកិច្ចការជាក់ស្ដែង ត្រូវ បានដកហូតតំណែងជាបន្ទាន់ ។ ទោះជាយ៉ាងនេះក្ដី អា ទទឹងនឹងព្រះគ្រីស្ទម្នាក់នឹងគិតថា៖ «ទោះបីជាពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការខ្លះគ្មានសមត្ថភាពក្នុងការបំពេញកិច្ចការជាក់ស្ដែងក៏ដោយ ក៏ពួកគេគាំទ្រ និងយល់ស្របនឹង ខ្ញុំដែរ ហើយខ្ញុំបាននិងកំពុងបណ្ដុះបណ្ដាលពួកគេ។ គ្មានផ្លូវដែលខាងលើនឹងដកហូតតំណែងមនុស្សទាំងនេះ ឡើយ លើកលែងតែពួកគេដកខ្ញុំចេញជាមុនសិន»។ ចូរប្រាប់ខ្ញុំមកមើល៍ តើពួកជំនុំនោះមិនមែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ អា ទទឹងនឹងព្រះគ្រីស្ទនោះទេឬ? ការរៀបចំចាត់ចែងកិច្ចការ នៃ ដំណាក់របស់ព្រះជាម្ចាស់ ត្រូវរាំងស្ទះត្រឹម អា ទទឹងនឹងព្រះគ្រីស្ទនោះ ហើយមិនអាចត្រូវបានអនុវត្ត ឡើយ។ នៅពេលដែលការរៀបចំចាត់ចែងកិច្ចការ ត្រូវបានដាក់ចេញអស់រយៈពេលយ៉ាងយូរ ហើយពួកជំនុំនីមួយៗបានរាយការណ៍ត្រឡប់មកវិញអំពីរបៀបដែលកិច្ចការ ទាំងនោះត្រូវបានអនុវត្ត ឧទាហរណ៍ អ្នកណាត្រូវបានកែសម្រួលការចាត់តាំងភារកិច្ច ឬត្រូវបានដកហូតតំណែង ដោយសារកាលៈទេសៈអ្វីនោះ អា ទទឹងនឹងព្រះគ្រីស្ទមិនដែលរាយការណ៍អ្វីត្រឡប់មកវិញឡើយ ហើយក៏មិនដែលកែសម្រួលការចាត់តាំងភារកិច្ចរបស់អ្នកណាម្នាក់ដែរ។ មនុស្សមួយចំនួនតែងតែធ្វើឱ្យតែរួចពីដៃនៅក្នុងភារកិច្ចរបស់ពួកគេ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិច្ចការ របស់ពួកជំនុំ ប៉ុន្តែ អា ទទឹងនឹងព្រះគ្រីស្ទមិនកែសម្រួលការចាត់តាំងភារកិច្ចរបស់ពួកគេឡើយ។ សូម្បីតែនៅពេល ខាងលើប្រាប់ អា ទទឹងនឹងព្រះគ្រីស្ទដោយផ្ទាល់ឱ្យ ដកហូតតំណែងមនុស្សទាំងនេះ ក៏ដោយ ក៏ពេលវេលាដ៏យូរបានកន្លងផុតទៅដោយគ្មានការឆ្លើយតបពីគេដែរ។ តើនេះមិនមែនជាបញ្ហាទេឬ? នៅពេលដែលខាងលើស្នើ ឱ្យ គេអនុវត្តការរៀបចំចាត់ចែងកិច្ចការ ឬព្យាយាមសាកសួរអំពីរឿងអ្វីមួយ នោះរឿងទាំងនេះត្រូវទាល់ច្រកនៅត្រឹម អា ទទឹងនឹងព្រះគ្រីស្ទ។ បងប្អូនប្រុសស្រីនៅក្នុងពួកជំនុំមិនដឹងអ្វីសោះអំពីរឿងនេះ ពួកគេមិនទទួលបានសារអ្វីឡើយ ហើយពួកគេត្រូវបានកាត់ផ្ដាច់ពីខាងលើ ពោលគឺពួកជំនុំស្ថិតនៅក្រោមការគ្រប់គ្រងរបស់បុគ្គលម្នាក់នោះទាំងស្រុង។ តើធម្មជាតិនៃ អា ទទឹងនឹងព្រះគ្រីស្ទដែលប្រព្រឹត្ត តាមរបៀបនេះ គឺជាអ្វី? នេះគឺជា អា ទទឹងនឹងព្រះគ្រីស្ទដែលចូលកាន់កាប់ ពួកជំនុំ។ ពួកទទឹងនឹងព្រះគ្រីស្ទបង្កើតបក្សពួកនៅក្នុងពួកជំនុំ ពួកគេ បង្កើតនគរផ្ទាល់ខ្លួន ពួកគេប្រឆាំងនឹង ដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេធ្វើបាបរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ មនុស្សបាត់បង់កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ពួកគេមិនអាចមានអារម្មណ៍ដឹងពីព្រះវត្តមានរបស់ព្រះជាម្ចាស់ គ្មានសេចក្ដីសុខសាន្ត ឬក្ដីអំណរឡើយ ពួកគេបាត់បង់សេចក្ដីជំនឿលើព្រះជាម្ចាស់ ហើយពួកគេលែងបំពេញភារកិច្ចរបស់ខ្លួនដោយស្វាហាប់ទៀតហើយ។ ពួកគេថែមទាំងក្លាយជាអវិជ្ជមាន និងធ្លាក់ចុះ ហើយជីវិតរបស់ពួកគេ គាំងទ្រឹង។ ទាំងអស់នេះគឺជាលទ្ធផលនៃការដែលពួកទទឹងនឹងព្រះគ្រីស្ទ បំភាន់ និងគ្រប់គ្រងមនុស្ស។ ឥឡូវនេះ នៅក្នុងតំបន់ឃុំគ្រងទាំងអស់នៅចិនដីគោក ពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន ត្រូវបានលាតត្រដាង និងត្រូវបានដកហូតតំណែង ។ ក្នុងចំណោមពួកគេ មានពួកអ្នកដឹកនាំក្លែងក្លាយ និងពួកអ្នកធ្វើការក្លែងក្លាយមួយចំនួនដែលមិនបានបំពេញកិច្ចការជាក់ស្ដែងឡើយ។ ពួកគេ សុទ្ធតែមានការ បង្ហាញ ចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយពួកគេ សុទ្ធតែមាននិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែពួកគេមិនទាន់ឈានដល់កម្រិតជា ពួកទទឹងនឹងព្រះគ្រីស្ទនៅឡើយទេ ដូច្នេះ ពួកគេគ្រាន់តែត្រូវបានដកហូតតំណែង ប៉ុណ្ណោះ។ ក៏ប៉ុន្តែ មនុស្សមួយចំនួនបានតាំងខ្លួនឯងជាច្បាប់ ពួកគេ មានសិទ្ធិសម្រេចចុងក្រោយលើអ្វីៗគ្រប់យ៉ាង ពួកគេបានបំពានទាំងស្រុងលើការរៀបចំចាត់ចែងកិច្ចការ ហើយ បានប្រព្រឹត្តតាមរបៀបផ្ទាល់ខ្លួនរបស់ពួកគេ ដូច្នេះហើយ ពួកគេត្រូវបានកំណត់លក្ខណៈថាជា ពួក ទទឹងនឹងព្រះគ្រីស្ទ ហើយត្រូវបានបណ្ដេញចេញ ។ របៀបនៃការលាតត្រដាង និងការចាត់ការ ពួកអ្នកដឹកនាំក្លែងក្លាយ និងពួកទទឹងនឹងព្រះគ្រីស្ទបែបនេះ គឺល្អអស្ចារ្យណាស់! ខ្ញុំមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលខ្ញុំឃើញសំបុត្ររាយការណ៍ទាំងនេះ ព្រោះវាបង្ហាញថា រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មួយចំនួន បានយល់ សេចក្ដីពិតបន្តិចបន្តួច បន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេលជាច្រើនឆ្នាំមក។ ហេតុអ្វីបានជាខ្ញុំនិយាយថា ពួកគេបានយល់ សេចក្ដីពិតបន្តិចបន្តួច? នោះក៏ព្រោះតែបន្ទាប់ពីពួកគេបានស្ដាប់សេចក្ដីអធិប្បាយទាំងនេះហើយ ពួកគេអាចភ្ជាប់ និងអនុវត្តសេចក្ដីអធិប្បាយទាំងនោះទៅនឹងរឿងរ៉ាវមួយចំនួនដែលពួកគេជួបប្រទះនៅក្នុងជីវិតបាន។ បន្ទាប់ពីពួកគេស្ដាប់សេចក្ដីពិតទាំងនេះចប់ ពួកគេប្រហែលជាមិនសូវយល់ សេចក្ដីពិតទាំងនោះនៅពេលនោះទេ ប៉ុន្តែក្រោយមក ពួកគេ មានការញែកដឹងអំពីមនុស្ស និងព្រឹត្តិការណ៍នានា។ ពួកគេចាប់ផ្តើមមានគោលការណ៍ និងស្ដង់ដា ដែលពួកគេអាច វាស់ស្ទង់អស់អ្នកដែលតាំងខ្លួនឯងជាច្បាប់ អស់អ្នកដែលមិនបំពេញកិច្ចការជាក់ស្ដែង អស់អ្នកដែលមិនអាចដោះស្រាយបញ្ហាជាក់ស្ដែង អស់អ្នកដែលធ្វើឱ្យតែរួចពីដៃនៅក្នុងភារកិច្ចរបស់ពួកគេ និងមិនរ៉ាប់រង បន្ទុក ព្រមទាំងអ្នកដែលគ្មានស្មារតីទទួលខុសត្រូវ។ តើនេះមិនមែនជាការរីកចម្រើនទេឬ? នេះគឺជាការរីកចម្រើនហើយ។ គេមិនអាចនិយាយបានថា ពួកគេមានកម្ពស់នោះទេ ពួកគេគ្រាន់តែយល់ សេចក្ដីពិតបន្តិចបន្តួចប៉ុណ្ណោះ។ រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់មានការ ញែកដឹងខ្លះៗអំពីពួកអ្នកដឹកនាំក្លែងក្លាយ ពួកទទឹងនឹងព្រះគ្រីស្ទ និងអ្នកខ្លះដែលមិនបំពេញកិច្ចការជាក់ស្ដែង ហើយអ សមត្ថភាពនៅក្នុងកិច្ចការ របស់ពួកគេ តើនេះមិនមែនជារឿងល្អទេឬ? នេះជារឿងល្អហើយ វាបង្ហាញថា រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់យល់ សេចក្ដីពិត និងមានការញែកដឹង ហើយថាពួកគេអាចឈរនៅខាងព្រះជាម្ចាស់ និងការពារកិច្ចការ របស់ពួកជំនុំបាន នេះគឺជារឿងដែលស័ក្តិសម ឱ្យអបអរសាទរ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចបំភាន់អស់អ្នកដែលយល់ពីសេចក្ដីពិតបានឡើយ។ ពួកគេប្រហែលជាអាចបំភាន់អស់អ្នកដែលមិនយល់ សេចក្ដីពិត និងគ្មានការញែកដឹង បានមួយរយៈ ប៉ុន្តែតើអាចបំភាន់បានយូរប៉ុនណាទៅ? ខ្ញុំជឿជាក់ថា មនុស្សកាន់តែយល់ សេចក្ដីពិត និងកាន់តែមានសេចក្ដីជំនឿលើព្រះជាម្ចាស់ នោះពេលវេលាដែលពួកគេត្រូវការដើម្បីបដិសេធ និង បោះបង់ចំណង និងការរឹតត្បិត របស់ពួកទទឹងនឹងព្រះគ្រីស្ទ នឹងកាន់តែខ្លី។ ហេតុដូច្នេះហើយ វានៅតែជារឿងចាំបាច់សម្រាប់ យើងក្នុងការ ប្រកបគ្នាអំពីការ បង្ហាញ ចេញដ៏លម្អិតផ្សេងៗរបស់ពួកទទឹងនឹងព្រះគ្រីស្ទ បើពុំនោះទេ ប្រសិនបើមនុស្សត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបំភាន់ និងគ្រប់គ្រង នោះវានឹងពិបាកខ្លាំងណាស់សម្រាប់ពួកគេក្នុងការសម្រេច បានសេចក្ដីសង្គ្រោះ។

អម្បាញ់មិញនេះ ខ្ញុំទើបតែបានពន្យល់យ៉ាងសាមញ្ញអំពីការ ស្តែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងហេតុផលសម្រាប់ការកំណត់លក្ខណៈមនុស្សបែបនេះថាជា ពួកទទឹងនឹងព្រះគ្រីស្ទ។ ដូច្នេះ តើមានភាពខុសគ្នាអ្វីខ្លះ រវាងការ ស្តែងចេញនូវភាពទុច្ចរិត ភាពពិសពុល និងភាពបោកបញ្ឆោតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងនិស្ស័យពុករលួយរបស់មនុស្សសាមញ្ញ នោះ? តើអ្នករាល់គ្នាមានការយល់ដឹងអំពីរឿងនេះដែរឬទេ? ខ្ញុំនឹងប្រាប់អ្នករាល់គ្នានូវរឿងមួយ ហើយរឿងនេះប្រាកដជាទាក់ទងនឹងភាពទុច្ចរិត ភាពពិសពុល និងភាពបោកបញ្ឆោត។ គម្ពីរយ៉ូបនៅក្នុងព្រះគម្ពីរ កត់ត្រាអំពីការសន្ទនារវាងព្រះជាម្ចាស់ និងសាតាំង។ ព្រះជាម្ចាស់សួរទៅកាន់សាតាំងថា៖ «តើឯងមកពីណា?» (យ៉ូប ១:៧)។ ហើយតើសាតាំងឆ្លើយតបយ៉ាងដូចម្ដេច? («ទើបតែទៅ និងមក ដើរចុះឡើងនៅលើផែនដី»។ (យ៉ូប ១:៧)។) រហូតមកដល់ពេលនេះ មនុស្សនៅតែមិនយល់ពីអ្វីដែលសាតាំងចង់មានន័យតាមរយៈពាក្យសម្ដីនេះឡើយ នេះគឺជាការឆ្លុះបញ្ចាំងពីនិស្ស័យរបស់វា។ ហេតុអ្វីបានជាមនុស្សមិនយល់ពីអ្វីដែលសាតាំងចង់មានន័យ? នោះក៏ព្រោះតែអ្នកនៅតែមិនទាន់យល់ច្បាស់ថា តើសាតាំង មកពីណាឱ្យប្រាកដនោះទេ។ តើមានបញ្ហាអ្វីចំពោះអ្វីដែលសាតាំងបាននិយាយ? មាននិស្ស័យមួយប្រភេទនៅក្នុងសម្ដីនេះ ហើយនោះគឺជានិស្ស័យទុច្ចរិត។ សូមបញ្ចប់ការនិយាយអំពីឃ្លានេះសិនចុះ ហើយវិភាគអ្វីដែលកើតឡើងបន្ទាប់ទៀត។ សាតាំងមកចំពោះព្រះជាម្ចាស់ ហើយបន្ទាប់ពីវាបានឆ្លើយតបទៅកាន់ ព្រះអង្គរួច ព្រះជាម្ចាស់ក៏មានព្រះបន្ទូលទៅកាន់សាតាំងថា៖ «តើអ្នកបានពិនិត្យឃើញយ៉ូប ជាអ្នកបម្រើរបស់ខ្ញុំឬទេ? ដ្បិតគ្មាននរណាម្នាក់នៅលើផែន‌ដីដូចគាត់ឡើយ ព្រោះគាត់ជាមនុស្សគ្រប់លក្ខណ៍ ទៀងត្រង់ កោតខ្លាចដល់ព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ផង» (យ៉ូប ១:៨)។ ជាធម្មតា តើមនុស្សធម្មតានឹងមានប្រតិកម្មបែបណា នៅពេលឮព្រះជាម្ចាស់មានព្រះបន្ទូលបែបនេះ? (ពួកគេមុខជាចង់ឃើញពីរបៀបដែលយ៉ូបបានប្រព្រឹត្ត។) មនុស្សមុខជា គិតភ្លាមៗថា៖ «យ៉ូបបានកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ ហើយគាត់គឺជាមនុស្សគ្រប់លក្ខណ៍ម្នាក់។ ខ្ញុំពិតជាកោតសរសើរគាត់ណាស់!» តើការកោតសរសើរនេះមកពីណា? វាកើតចេញពីក្ដីប្រាថ្នា សេចក្ដីស្រឡាញ់ និងការចង់បានមួយប្រភេទចំពោះអ្វីៗដែលវិជ្ជមាននៅក្នុងភាពជាមនុស្សធម្មតា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនស្រឡាញ់សេចក្ដីពិតទេ តើអ្នកនឹង ស្តែងចេញអ្វីខ្លះ នៅពេលដែលអ្នកឮព្រះបន្ទូលទាំងនេះ? (ការប្រមាថ ។) អ្នកនឹងប្រមាថ ព្រះបន្ទូលទាំងនេះ ហើយមិនអើពើនឹងព្រះបន្ទូលទាំងនោះឡើយ។ បន្ទាប់មក មនុស្សមួយចំនួនគិតថា៖ «កោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ឬ? តើការកោតខ្លាចនេះគឺជាអ្វី? តើពាក្យ «គេចចេញពីសេចក្ដីអាក្រក់” មានន័យដូចម្ដេច? សព្វថ្ងៃនេះ តើអ្នករាល់គ្នាអាចស្វែងរកមនុស្សគ្រប់លក្ខណ៍នៅឯណាបាន?» ពួកគេហាក់ដូចជាមិនមានអារម្មណ៍អ្វីសោះ បន្ទាប់ពីពួកគេឮព្រះបន្ទូលទាំងនេះ ដូច្នេះ តើពួកគេមានដួងចិត្តដែល ចង់បាន និងប្រាថ្នារឿងទាំងនេះដែរឬទេ? (ទេ) តើពួកគេប្រាថ្នាចង់បានរឿងទាំងនេះដែរឬទេ? (ទេ) តើពួកគេចង់ស្វែងរកការយល់ដឹងឱ្យប្រាកដ ថា តើសេចក្ដីលម្អិតនៅក្នុងរឿងនេះគឺជាអ្វីដែរឬទេ? តើពួកគេមាន ការប៉ងប្រាថ្នានេះដែរឬទេ? ទេ ពួកគេគ្មានទេ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេមិនចង់ដឹងឡើយ។ មានមនុស្សមួយប្រភេទទៀត ដែលមានប្រតិកម្មខុសប្រក្រតី នៅពេលដែលពួកគេឮព្រះជាម្ចាស់មានព្រះបន្ទូលថា យ៉ូបបានកោតខ្លាចព្រះអង្គ និងបានគេចចេញពីសេចក្ដីអាក្រក់ ហើយថាគាត់គឺជាមនុស្សគ្រប់លក្ខណ៍។ ពួកគេនិយាយថា៖ «ហាស? យ៉ូបបានកោតខ្លាចព្រះជាម្ចាស់ និងបានគេចចេញពីសេចក្ដីអាក្រក់ ហើយគាត់គឺជាមនុស្សគ្រប់លក្ខណ៍ តើមានមនុស្សបែបនេះមែនឬ? បង្ហាញខ្ញុំមើល៍ថាគាត់គ្រប់លក្ខណ៍យ៉ាងម៉េច ខ្ញុំមិនជឿទេ!» តើមនុស្សបែបនេះ ដែលមានគំនិត និងការ ស្តែងចេញបែបនេះ ពិតជាជឿ និងទទួលស្គាល់ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងមែនឬទេ? (ទេ) ពួកគេមិនពិតជាជឿ ឬទទួលស្គាល់ព្រះបន្ទូលទាំងនោះ ឡើយ។ ទីមួយ មានចំណុចមួយដែលច្បាស់លាស់៖ ពួកគេមិនទទួលស្គាល់ថា អ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល គឺជាការពិត គួរឱ្យទុកចិត្ត និងត្រឹមត្រូវនោះទេ ពួកគេមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត ជាព្រះបន្ទូលរបស់ព្រះអាទិករ និងជាសេចក្ដីពិតដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់មនុស្សជាតិទាំងមូលឡើយ។ ដោយសារពួកគេមិនចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្ដីពិត តើពួកគេចាត់ទុកព្រះជាម្ចាស់ជាអ្វីទៅ? ដោយសារពួកគេបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ តើពួកគេអាចទទួលស្គាល់ថាព្រះជាម្ចាស់គឺជាព្រះជាម្ចាស់បានដែរឬទេ? ប្រាកដណាស់គឺមិនអាចទេ ពីព្រោះពួកគេបដិសេធព្រះបន្ទូលរបស់ព្រះជាម្ចាស់ បដិសេធទស្សនៈរបស់ព្រះជាម្ចាស់ និងបដិសេធសេចក្ដីថ្លែងរបស់ព្រះជាម្ចាស់ ដែលអត្ថន័យបង្កប់នៃទង្វើនេះ គឺពួកគេបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ និងបដិសេធថាព្រះអង្គគឺជាតថភាពនៃអ្វីៗដែលវិជ្ជមានទាំងអស់។ នេះគឺជារឿងច្បាស់លាស់។ មានចំណុចមួយទៀត៖ តើមនុស្សបែបនេះមានអាកប្បកិរិយាបែបណាចំពោះសេចក្ដីពិតដែលព្រះជាម្ចាស់សម្ដែងចេញ និងចំពោះអ្វីៗដែលវិជ្ជមាន និងអវិជ្ជមាន ហើយតើមាននិស្ស័យអ្វីនៅពីក្រោយអាកប្បកិរិយារបស់ពួកគេ? តើពួកគេមានទស្សនៈយ៉ាងណាចំពោះយ៉ូប? «វាមិនអាចទៅរួចទេ! តើនៅតែអាចមានមនុស្សដូចបែបនោះ នៅលើលោកនេះទៀតឬ? នេះគ្រាន់តែជារបស់បុរាណក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះ។ មនុស្សបែបនេះមិនគួររស់នៅលើលោកនេះឡើយ។ មានតែអ្នកដែលល្បិចកល និងមិនល្អ អាក្រក់ និងទុច្ចរិតប៉ុណ្ណោះដែលគួររស់នៅ។ មនុស្សដូចជាយ៉ូបគួរតែស្លាប់ មិនគួររស់ឡើយ!» តើនេះជានិស្ស័យអ្វី? (ភាពទុច្ចរិត។) នេះគឺជាភាពទុច្ចរិតរបស់សាតាំង។ សព្វថ្ងៃនេះ តើមានមនុស្សណាម្នាក់ក្នុងចំណោមមនុស្សជាតិ ដែលមាននិស្ស័យទុច្ចរិតដូចគ្នាបេះបិទទៅនឹងសាតាំងដែរឬទេ? តើមនុស្សប្រភេទណា នៅពេលដែលពួកគេឮព្រះជាម្ចាស់មានព្រះបន្ទូលថា «យ៉ូបកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ គាត់គឺជាមនុស្សគ្រប់លក្ខណ៍» បែរជាមិនជឿ បដិសេធមិនទទួលយក មានអារម្មណ៍ស្អប់ខ្ពើម និងខ្ពើមរអើម ហើយថែមទាំងមានសេចក្ដីបណ្ដាសាកើតឡើងនៅក្នុងដួងចិត្តរបស់ពួកគេទៀតនោះ? តើយើងអាចនិយាយបានទេថា មនុស្សដែលបង្កើតឱ្យមានរឿងទាំងនេះកើតឡើងក្នុងចិត្ត គឺជាពូជអម្បូររបស់សាតាំង? (មែនហើយ បាន។) ដូច្នេះ តើវាហួសហេតុពេកទេ ក្នុងការកំណត់លក្ខណៈមនុស្សទាំងនេះថាជា ពួកទទឹងនឹងព្រះគ្រីស្ទ? (ទេ) នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលទៅកាន់សាតាំងយ៉ាងច្បាស់ៗ និងយ៉ាងម៉ឺងម៉ាត់ថា «យ៉ូបកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ គាត់គឺជាមនុស្សគ្រប់លក្ខណ៍» តើសាតាំងមានអាកប្បកិរិយាបែបណា? វាបានសង្ស័យលើការពិតនេះ។ ទិដ្ឋភាពមួយនៃរឿងនេះគឺថា សាតាំងបានសង្ស័យថាយ៉ូបគឺជាមនុស្សប្រភេទនោះ ហើយមិនគិតថាវាអាចទៅរួចឡើយ។ នេះក៏ព្រោះតែសាតាំងមានភាពទុច្ចរិត ហើយជឿថាអ្វីៗទាំងអស់សុទ្ធតែទុច្ចរិត វាមិនជឿថាអាចមាននរណាម្នាក់ក្នុងចំណោមមនុស្សជាតិដែលល្អអស្ចារ្យខ្លាំងណាស់ ដែលព្រះជាម្ចាស់ពិតជាអាចទតឃើញថាគ្រប់លក្ខណ៍ នោះទេ សាតាំងមិនជឿការពិតនេះឡើយ។ ទិដ្ឋភាពមួយទៀតគឺថា នៅពេលដែលព្រះជាម្ចាស់បានរកឃើញមនុស្សល្អដូចជាយ៉ូប តើសាតាំងមានអារម្មណ៍បែបណានៅក្នុងចិត្តរបស់វា? ទីមួយ នៅកម្រិតរាក់កំផែលបំផុត វាមានអារម្មណ៍ច្រណែន ដោយគិតថា៖ «តើអាចមានមនុស្សគ្រប់លក្ខណ៍ដោយរបៀបណា? តើខ្ញុំមិនបានធ្វើឱ្យមនុស្សជាតិទាំងមូលពុករលួយហើយទេឬអី? មនុស្ស សុទ្ធតែដូចជាខ្ញុំ ពួកគេទាំងអស់គ្នាបានក្បត់ព្រះអង្គហើយ។ តើពួកគេអាចដើរតាមព្រះអង្គដោយរបៀបណា?» ប្រសិនបើយើងបកប្រែវាទៅជាភាសាមនុស្ស នេះគឺជាផ្នត់គំនិតរបស់វា។ សាតាំងមិនជឿថាវាអាចទៅរួចឡើយ ហើយមានពីរផ្នែកចំពោះការដែលវាមិនជឿថាវាអាចទៅរួចនេះ៖ ទីមួយគឺ សាតាំងប្រាថ្នាមិនចង់ឱ្យយ៉ូបមានជីវិតរស់នៅទេ ចំណែកឯទីពីរគឺ សាតាំងគិតថា៖ «ទោះបីជាគាត់មានជីវិតរស់នៅក៏ដោយ ក៏ខ្ញុំនឹងកម្ចាត់គាត់ចោលដែរ»។ តើនេះមិនមែនជាភាពទុច្ចរិតរបស់សាតាំងទេឬអី? (មែនហើយ។) នេះគឺជាភាពទុច្ចរិតរបស់សាតាំង។ វាមិនចង់ឱ្យមនុស្សល្អពិតប្រាកដ មនុស្សដែលបានកោតខ្លាចព្រះជាម្ចាស់ និងបានគេចចេញពីសេចក្ដីអាក្រក់ មកចំពោះព្រះជាម្ចាស់ឡើយ វាមិនចង់ឱ្យមនុស្សដូចជាយ៉ូបរស់នៅលើលោកនេះទេ វាមិនចង់ឱ្យមនុស្សបែបនេះមានជីវិតរស់នៅឡើយ រឹតតែមិនចង់ឱ្យមនុស្សបែបនេះកើតមានឡើងទៅទៀត នេះគឺជាភាពទុច្ចរិតរបស់សាតាំង។ តើអ្វីទៅជាប្រភពនៃភាពទុច្ចរិតរបស់សាតាំង? សារជាតិនិស្ស័យរបស់វាគឺទុច្ចរិត។ លើសពីនេះ សាតាំងក៏មានភាពប្រទូសរ៉ាយចំពោះអ្វីៗដែលវិជ្ជមានទាំងអស់ផងដែរ។ តើមានអ្វីខ្លះដែលរួមបញ្ចូលនៅក្នុង «អ្វីៗដែលវិជ្ជមានទាំងអស់»? វារួមបញ្ចូលទាំងមនុស្សគ្រប់លក្ខណ៍ដែលកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់។ តាមរយៈការមានភាពប្រទូសរ៉ាយចំពោះយ៉ូប តើសាតាំងមិនមែនកំពុងមានភាពប្រទូសរ៉ាយចំពោះព្រះជាម្ចាស់ទេឬអី? (មែនហើយ មាន។) នេះគឺជារបៀបដែលរឿងរ៉ាវ បានកើតឡើងជាក់ស្តែង។ ខណៈពេលដែលសាតាំងកំពុងមានភាពប្រទូសរ៉ាយចំពោះយ៉ូប វាក៏កំពុងស្អប់ព្រះជាម្ចាស់ផងដែរ។ វាមិនចង់ឱ្យនរណាម្នាក់ថ្វាយបង្គំព្រះជាម្ចាស់ឡើយ នេះនឹងធ្វើឱ្យវាសប្បាយចិត្តបំផុត ហើយនេះគឺជា ការប៉ងប្រាថ្នាដ៏ធំបំផុតរបស់វា។ បន្ទាប់មក ការពិតទាំងអស់នេះបានប្រែទៅជាផ្ទុយស្រឡះពីអ្វីដែលវាសង្ឃឹម អ្វីដែលវាចង់ឃើញ និងអ្វីដែលវាប្រាថ្នាចង់បាន។ រឿងដ៏ល្អអស្ចារ្យបែបនេះបានកើតឡើងនៅចំពោះមុខវា ប៉ុន្តែភាពទុច្ចរិតរបស់វា ភាពកាចសាហាវរបស់វា បានបណ្ដាលឱ្យវាមានការសន្ទនាមួយទៀតនៅចំពោះព្រះជាម្ចាស់ ដែលជាការសន្ទនាខាងក្រោមរវាងវា និងព្រះជាម្ចាស់។ តើមាននរណាដឹងពី សំណេរដើមដែរឬទេ? («តើយ៉ូបកោតខ្លាចព្រះ‌អង្គ ដោយសារតែគ្មានប្រយោជន៍ឬ?» (យ៉ូប ១:៩)។) សាតាំងមិនបាននិយាយដោយផ្ទាល់ទេ មានអន្ទាក់មួយលាក់នៅក្នុងពាក្យសម្ដីរបស់វា។ វាបាននិយាយថា «តើយ៉ូបកោតខ្លាចព្រះ‌អង្គ ដោយសារតែគ្មានប្រយោជន៍ឬ?» ដើម្បីឱ្យអ្នកគិតអំពីរឿងនេះ។ ប្រាប់ខ្ញុំមកមើល៍ តើព្រះជាម្ចាស់ជ្រាបពីអ្វីដែលសាតាំងចង់មានន័យតាមរយៈពាក្យនេះដែរឬទេ? (មែនហើយ ជ្រាប។) ព្រះជាម្ចាស់បានជ្រាប។ ព្រះជាម្ចាស់បានជ្រាបពីសាតាំងយ៉ាងច្បាស់លាស់ ហើយអាចទតឃើញរឿងនេះយ៉ាងច្បាស់ក្រឡែត។ ភ្លាមៗនៅពេលដែលវានិយាយថា «តើយ៉ូបកោតខ្លាចព្រះ‌អង្គ ដោយសារតែគ្មានប្រយោជន៍ឬ?» ព្រះជាម្ចាស់បានជ្រាបពីអ្វីដែលវានឹងធ្វើ។ នៅពេលដែលព្រះជាម្ចាស់ទតឃើញថាវាចង់ធ្វើអ្វីមួយ ព្រះអង្គបានជ្រាបថាឱកាសមួយបានមកដល់ហើយ ថាពេលវេលាសម្រាប់ព្រះអង្គក្នុងការប្រើសាតាំងដើម្បីល្បងលយ៉ូប បានមកដល់ហើយ។ ដូច្នេះ តើមួយណាមានប្រាជ្ញាជាង? (ព្រះជាម្ចាស់។) សាតាំងមិនបានដឹងពីរឿងនេះទេ ហើយបានគិតថា៖ «តើព្រះមិនបានហាមឃាត់ខ្ញុំមិនឱ្យប៉ះពាល់យ៉ូបទេឬអី? ខ្ញុំមិនបានរំពឹងទុកថា ឥឡូវនេះគាត់យល់ព្រមចំពោះរឿងនេះសោះ»។ យើងនឹងបញ្ចប់រឿងនេះត្រឹមនេះសិន។ ជាមូលដ្ឋាន មនុស្សគ្រប់គ្នាដឹងពីអ្វីដែលបានកើតឡើងបន្ទាប់ពីនេះ។

ឥឡូវនេះ ចូរយើងវែកញែកអំពីការ បង្ហាញ ចេញ និងនិស្ស័យរបស់សាតាំងនៅក្នុងអ្វីដែលវាបាននិយាយ ក៏ដូចជាថាតើការជំរុញចិត្ត និងចេតនារបស់វា ជាអ្វីឱ្យប្រាកដ នៅក្នុងការនិយាយបែបនេះ។ ទីមួយ សាតាំងមិនជឿអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូលនោះទេ ពោលគឺ វាមានអាកប្បកិរិយាសង្ស័យចំពោះខ្លឹមសារ និងការពិតនៃព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង។ ក្នុងពេលជាមួយគ្នានឹងការសង្ស័យលើអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូល វាចង់ប្រើវិធីសាស្ត្រណាមួយដើម្បីបដិសេធអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូល ប៉ុន្តែវាមិនអាចបដិសេធដោយផ្ទាល់បានឡើយ។ តើសេចក្ដី ទុច្ចរិតរបស់សាតាំង ស្ថិតនៅត្រង់ណា? វា ស្ថិតនៅត្រង់ការដែលវាប្រើប្រាស់វិធីសាស្ត្រដ៏បោកបញ្ឆោតកាន់តែខ្លាំង ដោយនិយាយនៅក្នុងចិត្តរបស់វាថា៖ «ខ្ញុំនឹងមិនបដិសេធអ្នកដោយផ្ទាល់ទេ។ ខ្ញុំនឹងធ្វើឱ្យអ្នកអនុញ្ញាតឱ្យខ្ញុំធ្វើបាបយ៉ូប រួចហើយធ្វើឱ្យគាត់បដិសេធអ្នក។ នេះគឺជាលទ្ធផលដ៏ល្អបំផុត។ ដល់ពេលនោះ តើអ្នកមិនទទួលបរាជ័យទេឬ?» នេះហើយគឺជាគោលដៅរបស់វា។ តើសាតាំងបានបញ្ចេញឱ្យឃើញនូវនិស្ស័យអ្វីខ្លះ នៅក្នុងការសន្ទនារបស់វាជាមួយព្រះជាម្ចាស់ និងនៅក្នុងគំនិតរបស់វា? និស្ស័យនោះគឺទុច្ចរិតយ៉ាងច្បាស់ក្រឡែត។ តើមានភាពខុសគ្នាអ្វីខ្លះ រវាងសេចក្ដី ទុច្ចរិតរបស់សាតាំង និងសេចក្ដី ទុច្ចរិតរបស់មនុស្សជាតិសាមញ្ញដែលពុករលួយ? តើសាតាំងកំពុងដើរតួជាអ្វីនៅក្នុងរឿងនេះ? វាមិនបានទៅរកយ៉ូបដោយផ្ទាល់ ដើម្បីធ្វើឱ្យគាត់បដិសេធព្រះជាម្ចាស់ឡើយ។ ប្រសិនបើយ៉ូបបានវាយបកវិញ នោះវានឹងត្រូវទទួលរងភាពអាម៉ាស់ ហេតុដូច្នេះហើយ ទើបសាតាំងមិនបាន ប្រព្រឹត្តតាមរបៀបនោះ។ ដូច្នេះ តើសាតាំងបានធ្វើអ្វីខ្លះ? តើអ្វីទៅជាការជំរុញចិត្ត ព្រមទាំងមធ្យោបាយ និងយុទ្ធសាស្ត្រ របស់សាតាំងឱ្យប្រាកដ ក្នុងការធ្វើអ្វីដែលវាបានធ្វើនោះ? (គឺខ្ចីដៃអ្នកដទៃដើម្បីវាយប្រហារ។) អ្នកពិតជាមើលស្រាលសាតាំងហើយ សេចក្ដី ទុច្ចរិតរបស់វាមិនអាចឱ្យមនុស្សលោកវាស់ស្ទង់បានឡើយ។ អ្វីៗដែលវិជ្ជមាន យុត្តិធម៌ និងល្អអស្ចារ្យទាំងអស់នៅលើលោកនេះ គឺមិនល្អអស្ចារ្យសម្រាប់សាតាំងឡើយ វាចង់ធ្វើឱ្យអ្វីៗទាំងអស់នេះក្លាយជាទុច្ចរិត និងស្មោកគ្រោក។ តើអ្វីទៅជាភាពខុសគ្នាដ៏ធំបំផុតរវាងសាតាំង និងមនុស្សដែលពុករលួយ? ភាពខុសគ្នាដ៏ធំបំផុតនោះគឺ វាដឹងច្បាស់ណាស់ថា ព្រះជាម្ចាស់គឺជាសេចក្ដីពិត ថាព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណ និងសិទ្ធិអំណាច ហើយថាព្រះជាម្ចាស់គឺជាប្រភពនៃអ្វីៗដែលវិជ្ជមានទាំងអស់ ប៉ុន្តែវាមិនទទួលស្គាល់រឿងទាំងនេះឡើយ ហើយផ្ទុយទៅវិញ វាមានអារម្មណ៍ខ្ពើមរអើម ស្អប់ខ្ពើម ស្អប់ និងថែមទាំងដាក់បណ្ដាសាដល់រឿងទាំងអស់នេះទៀតផង។ ទោះជាយ៉ាងនេះ ក្តី មនុស្សដែលត្រូវបានធ្វើឱ្យពុករលួយ ជារឿយៗត្រូវបានសាតាំងបំភាន់ ហើយពួកគេមិនដឹងថាអ្វីៗដែលវិជ្ជមានគឺជាអ្វី ឬរឿងអ្វីដែលយុត្តិធម៌នោះទេ ហើយរឹតតែមិនដឹងថាសេចក្ដីពិតគឺជាអ្វី ឬអ្វីដែលព្រះជាម្ចាស់តម្រូវនោះឡើយ។ ទោះបីជាពួកគេបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយមួយចំនួនក៏ដោយ ក៏និស្ស័យពុករលួយដ៏ទុច្ចរិត និងបោកបញ្ឆោតទាំងនេះ ត្រូវបានបញ្ចេញឱ្យឃើញខណៈពេលដែលមនុស្សកំពុងល្ងង់ខ្លៅ អវិជ្ជា ស្ពឹកស្រពន់ ត្រូវគេធ្វើឱ្យងងឹតងងុល និងបោកប្រាស់ ព្រមទាំងមិនយល់ សេចក្ដីពិត ចំណែកឯសាតាំងវិញ គឺធ្វើខុសទាំងដឹងខ្លួន។ ហេតុអ្វីបានជាយើងហៅវាថាសាតាំង? នោះក៏ព្រោះតែវាអាចមើលឃើញអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើនៅក្នុងពិភពខាងវិញ្ញាណ និងនៅទូទាំងចក្រវាលទាំងមូល ហើយខណៈពេលដែលវាឃើញរឿងទាំងអស់នេះផ្ទាល់ភ្នែក វានៅតែបដិសេធការដែលថាព្រះជាម្ចាស់មានអត្ថិភាព បដិសេធការដែលថាព្រះជាម្ចាស់គឺជាសេចក្ដីពិត និងបដិសេធការពិតដែលថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើមនុស្សជាតិទាំងមូល។ មិនថា មានមនុស្សប៉ុន្មាននាក់ដើរតាមព្រះជាម្ចាស់នោះទេ មិនថា កិច្ចការដែលព្រះជាម្ចាស់ធ្វើអស្ចារ្យប៉ុនណាក៏ដោយ មិនថា សិទ្ធិអំណាចដែលព្រះជាម្ចាស់កាន់កាប់ អស្ចារ្យប៉ុនណាក៏ដោយ ឬទោះបីជាព្រះជាម្ចាស់មានគ្រប់ព្រះចេស្ដាយ៉ាងណាក៏ដោយ ក៏សាតាំងនៅតែបដិសេធរឿងទាំងអស់នេះ ហើយដោយគ្មានសេចក្ដីអៀនខ្មាស ឬសេចក្ដីថ្លៃថ្នូរ វាធ្វើឱ្យមនុស្សជាតិស្ពឹកស្រពន់ ងងឹតងងុល និងពុករលួយ ដោយប្រើប្រាស់វិធីសាស្ត្រគ្រប់ប្រភេទដើម្បីបំភាន់មនុស្សជាតិ និងធ្វើឱ្យមនុស្សជាតិដើរតាមវា។ តើអម្បាញ់មិញនេះ ខ្ញុំបាននិយាយថាអ្វីទៅជាការ បង្ហាញ ចេញចម្បងនៃសេចក្ដី ទុច្ចរិតរបស់សាតាំង? វាគិតតែពីប្រឆាំងទាស់នឹងព្រះជាម្ចាស់ វាមិនទទួលស្គាល់អ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូលឡើយ ទោះបីជាព្រះបន្ទូលរបស់ព្រះអង្គត្រឹមត្រូវយ៉ាងណាក៏ដោយ វាមិនទទួលស្គាល់ថាព្រះបន្ទូលរបស់ព្រះអង្គគឺជាអ្វីៗដែលវិជ្ជមាន និងជាសេចក្ដីពិតឡើយ ហើយវាបង្វែររឿងរ៉ាវឱ្យក្រឡាប់ចាក់។ ជាឧទាហរណ៍ ព្រះជាម្ចាស់បានឱ្យមនុស្សកត់ត្រាប្រវត្តិសាស្ត្រនៃការដែលព្រះអង្គបង្កើតមនុស្ស ហើយក្រៅពីកំណត់ត្រានៃការពិតដែលព្រះជាម្ចាស់បង្កើតមនុស្ស ក៏មានដានភស្តុតាងដែលអាចរកឃើញផងដែរ។ ហើយតើសាតាំងបានធ្វើអ្វីខ្លះ? វាបានប្រឌិត «ទ្រឹស្ដីវិវត្តន៍របស់ដាវីន» និងបាននិយាយថាមនុស្សវិវត្តចេញពីសត្វស្វា វាបានគូររូបភាពមួយដែលបង្ហាញថាសត្វស្វាបានវិវត្តបន្តិចម្ដងៗពីសត្វជើងបួន ទៅជាមនុស្សជើងពីរដែលដើរត្រង់ខ្លួន ដោយប្រឌិតនូវសេចក្ដីបង្រៀនខុសឆ្គង និងសេចក្តីខុសទំនង នេះឡើង។ ជាលទ្ធផល ទោះបីជាសព្វថ្ងៃនេះមនុស្សមួយចំនួនបដិសេធ ការវិវត្តន៍នេះក៏ដោយ ក៏មនុស្សជាច្រើននៅតែមិនជឿថាមនុស្សកើតមកពីព្រះជាម្ចាស់ដែរ។ តើនេះមិនមែនជាភាពទុច្ចរិតរបស់សាតាំងទេឬអី? (មែនហើយ។) នេះគឺជាភាពទុច្ចរិតរបស់សាតាំង។ ទោះបីជាវាឃើញផ្ទាល់ភ្នែកនូវកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់ធ្វើក៏ដោយ ក៏សាតាំងនៅតែ ជាបដិបក្ខ និងប្រឆាំងនឹងព្រះជាម្ចាស់រហូតដល់ទីបញ្ចប់។ រាល់ថ្ងៃដែលព្រះជាម្ចាស់មិនទាន់បំផ្លាញសាតាំង ឬ ដោះស្រាយជាមួយវា វា ប្រឆាំងនឹងព្រះអង្គឥតឈប់ ។ ចំណុចនេះហើយដែលជាភាពទុច្ចរិតរបស់សាតាំង ហើយឫសគល់នៃរឿងនេះ គឺដោយសារតែសារជាតិរបស់វាទុច្ចរិត។

នៅក្នុងការសន្ទនារវាងសាតាំង និងព្រះជាម្ចាស់នៅក្នុងគម្ពីរយ៉ូប តើមានទំនាក់ទំនងអ្វីដែរឬទេ រវាងការ ស្តែងចេញរបស់សាតាំង និងការ ស្តែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? (មាន។) តើជាទំនាក់ទំនងអ្វីទៅ? ហេតុអ្វីបានជាខ្ញុំលើកយកអត្ថបទនេះមកនិយាយ? ភាពទុច្ចរិត ភាពពិសពុល និងភាពបោកបញ្ឆោតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺជាប្រធានបទដែលអ្នករាល់គ្នាតែងតែជួបប្រទះ ហើយរឿងទាំងនេះក៏ជាការ ស្តែងចេញជាក់ស្ដែងដែលអ្នករាល់គ្នា ឃើញជារឿយៗផងដែរ ដូច្នេះ ហេតុអ្វីបានជាខ្ញុំ រ៉ាយរ៉ាប់ដាច់ដោយឡែកនូវការ ស្តែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះចេញមកជាចំណុចតែមួយដើម្បីវែកញែកដូច្នេះ? អម្បាញ់មិញនេះ យើងទើបតែបាននិយាយអំពីភាពទុច្ចរិតរបស់សាតាំង និងរបៀបដែលវា តាំងខ្លួនប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយចំៗ ដូច្នេះ តើពួកទទឹងនឹងព្រះគ្រីស្ទមិនធ្វើបែបនេះដែរទេឬអី? (ពួកគេធ្វើបែបនេះ។) តើការ ស្តែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទមានអ្វីខ្លះ? បន្ទាប់ពី បុគ្គលទទឹងនឹងព្រះគ្រីស្ទម្នាក់បានស្ដាប់សេចក្ដីអធិប្បាយរួច គេដឹងថាសេចក្ដីអធិប្បាយនោះល្អ ហើយ គេអាចយល់ពីពាក្យសម្ដីទាំងនោះបាន។ លើសពីនេះ គេមានគុណសម្បត្តិខ្លះៗ ហើយនៅពេលដែល គេយល់ពីពាក្យសម្ដីទាំងនោះ គេខិតខំចងចាំ ហើយព្យាយាមទន្ទេញដោយចិត្ត នូវរឿងដែល គេចូលចិត្ត និងដែលស្របទៅនឹងសញ្ញាណរបស់ គេ។ បន្ទាប់មក ដោយផ្អែកលើមូលដ្ឋាននេះ គេកែច្នៃ និងបង្កើតជាសេចក្ដីអធិប្បាយផ្ទាល់ខ្លួនរបស់ គេ ដែលអ្នកដទៃគិតថាល្អខ្លាំងណាស់នៅពេលដែលពួកគេបានស្ដាប់។ ទោះជាយ៉ាងណាក្តី នេះមិនមែនជាការ ស្តែងចេញចម្បងនៃភាពទុច្ចរិតរបស់ បុគ្គលទទឹងនឹងព្រះគ្រីស្ទឡើយ តើអ្វីទៅជាការ ស្តែងចេញចម្បងរបស់ គេ? មនុស្សបែបនេះអាចយល់ពីសេចក្ដីពិតបាន ដូច្នេះ ប្រាប់ខ្ញុំមកមើល៍ តើពួកគេមានសមត្ថភាពក្នុងការបែងចែករវាងខុស និងត្រូវដែរឬទេ? (មាន។) ត្រូវហើយ ពួកគេមាន ពួកគេមិនល្ងង់ឡើយ។ ជាឧទាហរណ៍ ពួកគេ ជារឿយៗទាក់ទងជាមួយបងប្អូនប្រុសស្រី ហើយពួកគេដឹងច្បាស់នៅក្នុងចិត្តថា តើមនុស្សណាខ្លះដែលដេញតាមសេចក្ដីពិត ហើយមនុស្សណាខ្លះដែលមិនដេញតាមសេចក្ដីពិត។ ពួកគេដឹងច្បាស់នៅក្នុងចិត្តថា តើនរណាអាចថ្វាយ និងលះបង់ នរណាអាចបំពេញភារកិច្ចរបស់ខ្លួនដោយស្មោះត្រង់ ហើយនរណាដែលប្រាកដជាជ្រើសរើសអនុវត្តសេចក្ដីពិត និងប្រព្រឹត្តស្របតាមគោលការណ៍ នៅពេលដែលពួកគេជួបប្រទះនឹងបញ្ហាសាមញ្ញ ។ ប៉ុន្តែ តើពួកគេអាចប្រព្រឹត្តចំពោះមនុស្សបែបនេះដោយយុត្តិធម៌ដែរឬទេ? (ទេ) តើពួកគេប្រព្រឹត្តចំពោះមនុស្សតាមរបៀបមួយ ដែលទាក់ទងនឹងការ ស្តែងចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងដូចម្តេច? ជាឧទាហរណ៍ មាននរណាម្នាក់មិនបង្កការគំរាមកំហែងដល់ពួកគេឡើយ ហើយពួកគេគិតថា៖ «អ្នកដេញតាមសេចក្ដីពិត ហើយគុណសម្បត្តិរបស់អ្នកគឺល្អជាងខ្ញុំ ប៉ុន្តែខ្ញុំនឹងមិន លើកស្ទួយអ្នកឡើយ។ ការដែលខ្ញុំមិន លើកស្ទួយអ្នក មិនមែនមានន័យថា ខ្ញុំនឹងមិនអើពើនឹងអ្នកនោះទេ។ ប្រសិនបើអ្នក លើកជើងខ្ញុំ នោះខ្ញុំនឹងទុកអ្នកនៅក្បែរខ្លួនខ្ញុំ។ ប្រសិនបើអ្នកមិនដែល លើកជើងខ្ញុំ ហើយតែងតែទៀងត្រង់ជានិច្ច តែងតែធ្វើរឿងរ៉ាវដោយមិនលម្អៀង និងប្រកាន់ខ្ជាប់នូវគោលការណ៍ នោះអ្នកនឹងអាច ញែកដឹងរឿងអាក្រក់ណាមួយដែលខ្ញុំធ្វើ និងមើលធ្លុះពីខ្ញុំ ហើយអ្នកនឹង ប្រកបគ្នាអំពីសេចក្ដីពិតជាមួយខ្ញុំ ដើម្បីឱ្យខ្ញុំប្រែចិត្ត នោះវានឹងធ្វើឱ្យខ្ញុំ អាម៉ាស់ខ្លាំងណាស់។ ប្រសិនបើអ្នកមិនជ្រៀតជ្រែកនឹងខ្ញុំទេ នោះមិនអីទេ។ ប្រសិនបើអ្នកតែងតែជ្រៀតជ្រែកនឹងខ្ញុំ នោះខ្ញុំនឹងកម្ចាត់អ្នកចោល!» នេះគឺជាប្រភេទផែនការដែលពួកគេមាន ហើយពួកគេគិតគូរបែបនេះនៅក្នុងចិត្តរបស់ពួកគេ ។ តើនេះជានិស្ស័យអ្វី? ពួកគេមាននិស្ស័យពីរយ៉ាងគឺ៖ ភាពកាចសាហាវ និងភាពទុច្ចរិត។ នេះគឺជារបៀបដែលពួកគេគិត មុនពេលពួកគេប្រព្រឹត្តទង្វើបែបនេះ និងធ្វើឱ្យ បុគ្គលនេះឈឺចាប់ នេះគឺជាភាពទុច្ចរិត។ ពួកគេដឹងច្បាស់ណាស់ថា បុគ្គលនេះដេញតាមសេចក្ដីពិត និងមាន ស្មារតីយុត្តិធម៌ ប៉ុន្តែពួកគេមិន លើកស្ទួយគេទេ ពួកគេមិនចូលទៅជិតគេឡើយ ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេមានអារម្មណ៍ប្រុងប្រយ័ត្ន និងខ្ពើមរអើមចំពោះបុគ្គលនេះ តើនេះជានិស្ស័យអ្វី? នេះគឺជាភាពទុច្ចរិត។ តើភាពទុច្ចរិតនេះសំដៅទៅលើអ្វី? វាមិនមែន ថា ពួកទទឹងនឹងព្រះគ្រីស្ទមិនយល់ថាអ្វីជារឿងវិជ្ជមាន និងអ្វីជារឿងអវិជ្ជមាននោះទេ ពួកគេដឹងថាអ្វីជាផ្លូវត្រូវ គ្រាន់តែពួកគេមិនដើរតាមផ្លូវនោះ ពួកគេមិនអនុវត្តសេចក្ដីពិត ពួកគេមិនស្ដាប់នរណាម្នាក់ឡើយ ហើយពួកគេជ្រើសរើសផ្លូវនៃភាពទុច្ចរិត។ ជាឧទាហរណ៍ ស្ត្រីមួយចំនួនមិនព្រមធ្វើជាស្ត្រីដែលមានសីលធម៌ល្អ និងរស់នៅក្នុងជីវិតដ៏ត្រឹមត្រូវ និងសមរម្យនោះទេ ប៉ុន្តែបែរជាត្រូវរត់ទៅផ្ទះបនទៅវិញ។ សព្វថ្ងៃនេះ គ្មាននរណាម្នាក់ធ្វើជាមេបនឱ្យពួកគេ ឬបង្ខំពួកគេឡើយ ដូច្នេះ ហេតុអ្វីបានជារត់ទៅផ្ទះបន? នោះក៏ព្រោះតែពួកគេទុច្ចរិត ហើយកើតមកជាមនុស្សបែបនេះ។ ពួកទទឹងនឹងព្រះគ្រីស្ទគឺជាសំរាមប្រភេទនេះ ហើយយើងវែកញែកពួកគេ និងកំណត់លក្ខណៈពួកគេថាជា ពួកទទឹងនឹងព្រះគ្រីស្ទ ពីព្រោះភាពទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ មិនអាចក្លាយជាភាពទៀងត្រង់ និងសេចក្ដីល្អរបស់មនុស្សធម្មតាបានឡើយ នេះគឺជាភាពខុសគ្នារវាងពួកគេ និងមនុស្សធម្មតាដែលមាននិស្ស័យពុករលួយ។ ទោះបីជាពួកគេត្រូវបានលួសកាត់ ឬពួកជំនុំប្រើប្រាស់វិធានការរដ្ឋបាលដើម្បី ពិន័យពួកគេ ឬបងប្អូនប្រុសស្រីក្រោកឈរឡើងដើម្បីប្រឆាំង និងលាតត្រដាងពួកគេក៏ដោយ ក៏គ្មានអ្វីអាចផ្លាស់ប្ដូរចេតនាដើម និងគោលការណ៍ដែលពួកគេ ប្រព្រឹត្តតាមបានឡើយ រឿងនេះមិនអាចកើតឡើងជាដាច់ខាត។ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរពួកគេបានទេ គ្មាននរណាម្នាក់អាចធ្វើឱ្យរំជួលចិត្តរបស់ពួកគេ និងធ្វើឱ្យពួកគេលះបង់ទស្សនៈ ឬគោលការណ៍នៃការប្រព្រឹត្តខ្លួនរបស់ពួកគេបានឡើយ អ្នកមិនអាចផ្លាស់ប្ដូរពួកគេបានទេ ពួកគេគឺជា ពួកទទឹងនឹងព្រះគ្រីស្ទ។ តើអ្នកគិតថា ពួកទទឹងនឹងព្រះគ្រីស្ទមានភាពទុច្ចរិតខ្លាំង រហូតដល់ពួកគេមិនដឹងថាអ្វីល្អ និងអ្វីអាក្រក់មែនទេ? ពួកគេដឹង។ នៅពេលដែល បុគ្គលទទឹងនឹងព្រះគ្រីស្ទរាយការណ៍ពីបញ្ហា ឬធ្វើសេចក្ដីរាយការណ៍អំពីការងារទៅកាន់ខាងលើ គេសរសេរពាក្យសម្ដីដែលស្ដាប់ទៅពីរោះ ហើយនៅពេលដែលអ្នកអានសេចក្ដីរាយការណ៍ទាំងនេះ អ្នកគិតថាបុគ្គលនេះច្បាស់ជាមានគុណសម្បត្តិល្អណាស់។ ប៉ុន្តែ នៅពេលដែលអ្នកបានដឹងពីស្ថានភាពពិតជាក់ស្ដែង អ្នករកឃើញថា គេតែងតែបំពានលើការរៀបចំការងារនៅក្នុងការងាររបស់ គេ គេជិះជាន់អស់អ្នកដែលដេញតាមសេចក្ដីពិត ហើយ គេរំខានដល់ កិច្ចការរបស់ពួកជំនុំ គេគឺជា បុគ្គលទទឹងនឹងព្រះគ្រីស្ទ។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះបានទុកមតិយោបល់នៅលើគេហទំព័រពួកជំនុំរបស់យើង ហើយនៅពេលដែលអ្នកមិនដឹងពីប្រវត្តិ ឬប្រភពដើមរបស់ពួកគេ អ្នកគ្រាន់តែឃើញពីរបៀបដែលមតិយោបល់របស់ពួកគេត្រូវបាន សម្តែងចេញយ៉ាងរលូន ជាមួយនឹងឃ្លាដែលសរសេរយ៉ាងច្បាស់លាស់ជាពិសេស និងមានរចនាបថនៃការសរសេរដ៏ល្អ ហើយអ្នកគិតថាបុគ្គលនេះមានគុណសម្បត្តិល្អ។ លុះត្រាតែអ្នកបានដឹងអំពី គេ ទើបអ្នកដឹងថា គេគឺជា បុគ្គលទទឹងនឹងព្រះគ្រីស្ទ ថា គេបានធ្វើអំពើអាក្រក់ជាច្រើន ហើយត្រូវបានបណ្ដេញចេញពីពួកជំនុំកាលពីបីឆ្នាំមុន។ គេបន្តបង្ហោះសារនៅលើគេហទំព័រនៃ ដំណាក់របស់ព្រះជាម្ចាស់ ដើម្បីឱ្យខាងលើចាប់អារម្មណ៍ ដើម្បីឱ្យពួកគេត្រូវបាន លើកស្ទួយ និងទទួលបានឱកាសដើម្បីស្ដារឈ្មោះឡើងវិញ នេះគឺជារបៀបដែលរឿងនេះកើតឡើង។ ប្រាប់ខ្ញុំមកមើល៍ តើពួកទទឹងនឹងព្រះគ្រីស្ទចង់ទទួលបានព្រះពរដែរឬទេ? (ចង់។) ពួកគេពិតជាចង់ទទួលបានមែន ពួកគេខ្លាចសេចក្ដីស្លាប់ និងខ្លាចវិនាស។

តើការស្តែងចេញចម្បងនៃភាពទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី? គឺត្រង់ថា ពួកគេដឹងយ៉ាងច្បាស់ពីអ្វីដែលត្រឹមត្រូវ និងអ្វីដែលស្របនឹងសេចក្ដីពិត ប៉ុន្តែនៅពេលដែលពួកគេត្រូវធ្វើអ្វីមួយ ពួកគេតែងតែជ្រើសរើសតែអ្វីដែលបំពានគោលការណ៍ និងប្រឆាំងនឹងសេចក្ដីពិត ហើយជ្រើសរើសអ្វីដែលបំពេញផលប្រយោជន៍ និងឋានៈផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ នេះហើយគឺជាការស្តែងចេញចម្បងនៃនិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ទោះបីជាពួកគេយល់ពីពាក្យពេចន៍ និងគោលលទ្ធិប៉ុនណាក៏ដោយ ទោះបីជាភាសាដែលពួកគេប្រើក្នុងសេចក្តីអធិប្បាយស្ដាប់ទៅពីរោះយ៉ាងណាក៏ដោយ ឬទោះបីជាចំពោះអ្នកដទៃមើល ពួកគេហាក់ដូចជាមានការយល់ដឹងខាងវិញ្ញាណកម្រិតណាក៏ដោយ ក៏នៅពេលដែលពួកគេធ្វើអ្វីមួយ ពួកគេជ្រើសរើសគោលការណ៍តែមួយ និងវិធីសាស្ត្រតែមួយគត់ ហើយនោះគឺការប្រឆាំងនឹងសេចក្ដីពិត ការការពារផលប្រយោជន៍ផ្ទាល់ខ្លួនពួកគេ និងការទាស់ទទឹងនឹងសេចក្ដីពិតរហូតដល់ទីបញ្ចប់ មួយរយភាគរយតែម្ដង នេះគឺជាគោលការណ៍ និងវិធីសាស្ត្រដែលពួកគេជ្រើសរើសដើម្បីប្រព្រឹត្តតាម។ ក្រៅពីនេះ តើព្រះ និងសេចក្ដីពិតដែលពួកគេស្រមៃនៅក្នុងចិត្តរបស់ពួកគេ គឺជាអ្វីឱ្យប្រាកដ? អាកប្បកិរិយារបស់ពួកគេចំពោះសេចក្ដីពិត គឺគ្រាន់តែចង់អាចនិយាយ និងអធិប្បាយអំពីវាប៉ុណ្ណោះ ហើយមិនចង់អនុវត្តវានោះទេ។ ពួកគេគ្រាន់តែនិយាយអំពីវា ដោយចង់ឱ្យរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់គោរពកោតសរសើរពួកគេ រួចហើយប្រើប្រាស់ចំណុចនេះដើម្បីចាប់យកតំណែងជាអ្នកដឹកនាំពួកជំនុំ និងសម្រេចគោលដៅរបស់ពួកគេក្នុងការទទួលបានការត្រួតត្រា លើរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់។ ពួកគេប្រើប្រាស់ការអធិប្បាយពីគោលលទ្ធិដើម្បីសម្រេចគោលដៅរបស់ពួកគេ តើនេះមិនមែនជាការដែលពួកគេបង្ហាញការមើលងាយចំពោះសេចក្ដីពិត លេងសើចនឹងសេចក្ដីពិត និងជាន់ឈ្លីសេចក្ដីពិតទេឬអី? តើពួកគេមិនប្រមាថនិស្ស័យរបស់ព្រះជាម្ចាស់ទេឬអី តាមរយៈការប្រព្រឹត្តចំពោះសេចក្ដីពិតតាមរបៀបនេះ? ពួកគេគ្រាន់តែប្រើប្រាស់សេចក្ដីពិតប៉ុណ្ណោះ។ នៅក្នុងចិត្តរបស់ពួកគេ សេចក្ដីពិតគឺជាពាក្យស្លោក ជាពាក្យសម្ដីខ្ពង់ខ្ពស់ខ្លះៗ ជាពាក្យសម្ដីខ្ពង់ខ្ពស់ដែលពួកគេអាចប្រើដើម្បីបំភាន់មនុស្ស និងទាក់ទាញចិត្តពួកគេ ដែលអាចបំពេញសេចក្ដីស្រេកឃ្លានរបស់មនុស្សចំពោះរឿងដ៏អស្ចារ្យនានា។ ពួកគេគិតថា គ្មាននរណាម្នាក់នៅលើលោកនេះអាចអនុវត្តសេចក្ដីពិត ឬសម្តែងចេញនូវសេចក្ដីពិតបានឡើយ ថាការធ្វើបែបនេះគឺមិនអាចអនុវត្តបានទេ ថាវាជារឿងមិនអាចទៅរួច ហើយថាមានតែអ្វីដែលមនុស្សគ្រប់គ្នាទទួលស្គាល់ និងអាចអនុវត្តបានប៉ុណ្ណោះ ទើបជាសេចក្ដីពិត។ ទោះបីជាពួកគេនិយាយអំពីសេចក្ដីពិតក៏ដោយ ក៏នៅក្នុងចិត្តរបស់ពួកគេ ពួកគេមិនទទួលស្គាល់ថាវាជាសេចក្ដីពិតឡើយ។ តើយើងតេស្តរឿងនេះយ៉ាងដូចម្តេច? (ពួកគេមិនអនុវត្តសេចក្ដីពិតទេ។) ពួកគេមិនដែលអនុវត្តសេចក្ដីពិតឡើយ នេះគឺជាទិដ្ឋភាពមួយ។ ហើយតើទិដ្ឋភាពដ៏សំខាន់មួយទៀតគឺជាអ្វី? នៅពេលដែលពួកគេជួបប្រទះរឿងរ៉ាវនៅក្នុងជីវិតពិត គោលលទ្ធិដែលពួកគេយល់ គឺមិនដែលអាចយកទៅអនុវត្តបានឡើយ។ ពួកគេមើលទៅហាក់ដូចជាពិតជាមានការយល់ដឹងខាងវិញ្ញាណមែន ពួកគេអធិប្បាយពីគោលលទ្ធិមួយទៅគោលលទ្ធិមួយ ប៉ុន្តែនៅពេលដែលពួកគេជួបប្រទះបញ្ហា ការប្រព្រឹត្តរបស់ពួកគេគឺវៀចវេរ។ ទោះបីជាពួកគេមិនអាចអនុវត្តសេចក្ដីពិតបានក៏ដោយ ក៏អ្វីដែលពួកគេធ្វើ យ៉ាងហោចណាស់ត្រូវតែស្របតាមសញ្ញាណ និងការស្រមៃរបស់មនុស្ស ស្របតាមស្ដង់ដា និងចំណូលចិត្តរបស់មនុស្ស ហើយយ៉ាងហោចណាស់ត្រូវតែអាចឱ្យអ្នកដទៃទទួលយកបានដែរ។ តាមរបៀបនេះ ឋានៈរបស់ពួកគេនឹងត្រូវបានរក្សាឱ្យនៅស្ថិតស្ថេរ។ ក៏ប៉ុន្តែ នៅក្នុងជីវិតពិត រឿងដែលពួកគេធ្វើគឺវៀចវេរយ៉ាងខ្លាំង ហើយគ្រាន់តែមើលមួយភ្លែត ក៏គ្រប់គ្រាន់នឹងដឹងថា ពួកគេមិនយល់ពីសេចក្ដីពិតឡើយ។ ហេតុអ្វីបានជាពួកគេមិនយល់ពីសេចក្ដីពិត? នៅក្នុងចិត្ត ពួកគេស្អប់ខ្ពើមសេចក្ដីពិត ពួកគេមិនទទួលស្គាល់សេចក្ដីពិតឡើយ ពួកគេចូលចិត្តធ្វើរឿងរ៉ាវតាមទស្សនៈវិជ្ជាបែបសាតាំង ពួកគេតែងតែចង់ដោះស្រាយបញ្ហានានាដោយប្រើវិធីបែបមនុស្សលោក ហើយប្រសិនបើពួកគេអាចបញ្ចុះបញ្ចូលអ្នកដទៃ និងទទួលបានកិត្យានុភាពតាមរយៈការដោះស្រាយបញ្ហាទាំងនេះ នោះវាគ្រប់គ្រាន់សម្រាប់ពួកគេហើយ។ ប្រសិនបើបុគ្គលទទឹងនឹងព្រះគ្រីស្ទឮនរណាម្នាក់អធិប្បាយពីទ្រឹស្ដីទទេៗ នៅពេលដែលគេទៅកាន់ទីកន្លែងណាមួយ គេរំភើបចិត្តយ៉ាងខ្លាំង ប៉ុន្តែប្រសិនបើមាននរណាម្នាក់នៅទីនោះអធិប្បាយពីតថភាពនៃសេចក្ដីពិត និងលម្អិតដល់សណ្ឋានផ្សេងៗរបស់មនុស្ស គេតែងតែមានអារម្មណ៍ថា អ្នកនិយាយកំពុងតែរិះគន់គេ និងចាក់ដោតចំកណ្ដាលចិត្តរបស់គេ ដូច្នេះហើយ ពួកគេមានអារម្មណ៍ខ្ពើមរអើម ហើយមិនចង់ស្ដាប់ឡើយ។ ប្រសិនបើគេត្រូវបានសុំឱ្យប្រកបគ្នាអំពីថាតើសណ្ឋានរបស់គេយ៉ាងម៉េចដែរនាពេលថ្មីៗនេះ ថាតើគេមានការរីកចម្រើនដែរឬទេ ហើយថាតើគេបានជួបប្រទះការលំបាកណាមួយក្នុងការបំពេញភារកិច្ចរបស់ខ្លួនដែរឬទេ នោះគេគ្មានអ្វីត្រូវនិយាយឡើយ។ ប្រសិនបើអ្នកបន្តប្រកបគ្នាអំពីទិដ្ឋភាពនៃសេចក្ដីពិតនេះ គេនឹងដេកលក់ គេមិនចូលចិត្តស្ដាប់រឿងនេះទេ។ ក៏មានមនុស្សមួយចំនួនដែលសកម្មខ្លាំង នៅពេលដែលអ្នកជជែកគ្នាលេងជាមួយពួកគេ ប៉ុន្តែនៅពេលដែលពួកគេឮនរណាម្នាក់ប្រកបគ្នាអំពីសេចក្ដីពិត ពួកគេទៅពួននៅជ្រុងម្ខាង ហើយដេកងោកទៅវិញ ពួកគេគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតទាល់តែសោះ។ តើពួកគេគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតដល់កម្រិតណា? បើនិយាយបែបស្រាល ពួកគេមិនចាប់អារម្មណ៍នឹងវាទេ ហើយវាគ្រប់គ្រាន់ហើយសម្រាប់ពួកគេក្នុងការធ្វើជាអ្នកធ្វើការដោយកម្លាំង។ បើនិយាយបែបធ្ងន់ ពួកគេស្អប់ខ្ពើមសេចក្ដីពិត ពួកគេមានអារម្មណ៍ខ្ពើមរអើមជាពិសេសចំពោះសេចក្ដីពិត ហើយពួកគេមិនអាចទទួលយកវាបានឡើយ។ ប្រសិនបើមនុស្សប្រភេទនេះគឺជាអ្នកដឹកនាំម្នាក់ នោះគេគឺជាបុគ្គលទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើគេគឺជាអ្នកដើរតាមសាមញ្ញ នោះគេនៅតែដើរលើផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទដដែល ហើយពួកគេគឺជាអ្នកបន្តវេនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ មើលពីសំបកក្រៅ គេហាក់ដូចជាឆ្លាតវៃ និងមានអំណោយទាន ដោយមានសក្ដានុពលល្អខ្លះៗ ប៉ុន្តែសារជាតិធម្មជាតិរបស់គេ គឺជាសារជាតិរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទ រឿងគឺបែបនេះឯង។ តើការវិនិច្ឆ័យទាំងនេះផ្អែកលើអ្វី? ការវិនិច្ឆ័យទាំង នេះសុទ្ធតែផ្អែកលើអាកប្បកិរិយារបស់មនុស្សទាំងនេះចំពោះសេចក្ដីពិត និងអាកប្បកិរិយារបស់ពួកគេចំពោះអ្វីៗដែលវិជ្ជមាន។ នេះគឺជាទិដ្ឋភាពទាក់ទងនឹងរបៀបដែលមនុស្សប្រព្រឹត្តចំពោះសេចក្ដីពិត។ ទិដ្ឋភាពមួយទៀតគឺថា ជាច្រើនលើកច្រើនសា មនុស្សមិនប្រឈមមុខដោយផ្ទាល់នឹងសេចក្ដីពិតទេ រឿងខ្លះមិនពាក់ព័ន្ធនឹងសេចក្ដីពិតឡើយ មនុស្សមិនអាចគិតឃើញថា តើវាពាក់ព័ន្ធនឹងទិដ្ឋភាពណានៃសេចក្ដីពិតនោះទេ ដូច្នេះ តើនរណាទៅដែលមនុស្សប្រឈមមុខដោយផ្ទាល់នោះ? អង្គដែលពួកគេប្រឈមមុខដោយផ្ទាល់ គឺព្រះជាម្ចាស់។ ហើយតើមនុស្សទាំងនេះប្រព្រឹត្តចំពោះព្រះជាម្ចាស់យ៉ាងដូចម្តេច? តើពួកគេបង្ហាញនិស្ស័យទុច្ចរិតរបស់ពួកគេនៅក្នុងការស្តែងចេញណាខ្លះ? តើពួកគេមានការអធិដ្ឋានពិតប្រាកដ និងការប្រកបគ្នាពិតប្រាកដជាមួយព្រះជាម្ចាស់ដែរឬទេ? តើពួកគេមានអាកប្បកិរិយាស្មោះត្រង់ដែរឬទេ? តើពួកគេមានសេចក្ដីជំនឿពិតប្រាកដដែរឬទេ? (ទេ) តើពួកគេពិតជាពឹងផ្អែកលើព្រះជាម្ចាស់ និងពិតជាប្រគល់ខ្លួនពួកគេទៅព្រះជាម្ចាស់ដែរឬទេ? តើពួកគេពិតជាកោតខ្លាចព្រះជាម្ចាស់ដែរឬទេ? (ទេ) ទាំងនេះសុទ្ធតែជារឿងជាក់ស្ដែង ហើយដាច់ខាតមិនមែនជាពាក្យនិយាយបែបលេងសើច ឬពាក្យគេនិយមប្រើដែលឥតខ្លឹមសារឡើយ។ ប្រសិនបើអ្នកមិនយល់ថាពាក្យទាំងនេះគឺជារឿងជាក់ស្ដែងទេ នោះអ្នកគ្មានការយល់ដឹងខាងវិញ្ញាណឡើយ។ ខ្ញុំសូមលើកឧទាហរណ៍មួយប្រាប់អ្នករាល់គ្នា អំពីការស្តែងចេញរបស់មនុស្សប្រភេទនេះ។ មនុស្សមួយចំនួនក្ដាប់ដៃ និងស្បថស្បែនៅពេលជួបជុំគ្នា ដោយនិយាយថា៖ «ដរាបណាខ្ញុំនៅរស់ ខ្ញុំនឹងមិនរៀបការទេ ខ្ញុំនឹងឈប់ធ្វើការ ហើយខ្ញុំនឹងលះបង់អ្វីៗទាំងអស់ រួចដើរតាមព្រះជាម្ចាស់រហូតដល់ទីបញ្ចប់!» ពេលពួកគេស្រែកចប់ ហើយហៀបនឹងលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ពួកគេក៏រិះគិតថា៖ «តើខ្ញុំអាចទទួលបានពរជ័យកាន់តែច្រើនពីព្រះជាម្ចាស់ដោយរបៀបណា? ខ្ញុំត្រូវតែធ្វើអ្វីមួយឱ្យព្រះជាម្ចាស់ទតឃើញ»។ ក៏ប៉ុន្តែ ពួកគេឮព្រះជាម្ចាស់មានព្រះបន្ទូលថា ព្រះអង្គមិនស្រឡាញ់មនុស្សដូចជាពួកគេទេ ហើយពួកគេក៏គិតថា៖ «ឥឡូវនេះ តើខ្ញុំត្រូវធ្វើដូចម្ដេចទៅ? ខ្ញុំនឹងនៅឱ្យឆ្ងាយពីព្រះជាម្ចាស់ ដើម្បីកុំឱ្យព្រះជាម្ចាស់ទតឃើញខ្ញុំ»។ តើនេះគឺជាសភាពបែបណា? (ការមានចិត្តប្រយ័ត្ន។) ពួកគេគេចចេញពីព្រះជាម្ចាស់ ដើម្បីមានចិត្តប្រយ័ត្ននឹងព្រះអង្គ។ ហើយតើមាននិស្ស័យអ្វីនៅពីក្រោយការមានចិត្តប្រយ័ត្នរបស់ពួកគេ? គឺភាពទុច្ចរិត។ ពួកគេតែងតែមានចិត្តប្រយ័ត្ននឹងព្រះជាម្ចាស់ជានិច្ចនៅពេលពួកគេធ្វើរឿងអ្វីមួយ ពួកគេខ្លាចព្រះជាម្ចាស់ទតធ្លុះពីពួកគេ ហើយពួកគេមិនទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ឡើយ តើនេះគឺជាការជឿលើព្រះជាម្ចាស់ឬ? តើនេះមិនមែនជាការដែលពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់ទេឬអី? នេះគឺជាសភាពដ៏អវិជ្ជមានមួយ វាជារឿងមិនប្រក្រតីឡើយ។ ទោះបីជាពួកគេនៅតែអាចបន្តហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ដោយ ក៏នៅពេលដែលពួកគេឮព្រះជាម្ចាស់មានព្រះបន្ទូលដើម្បីជំនុំជម្រះ និងលាតត្រដាងមនុស្ស ពួកគេរត់គេចចេញ ឬក៏ពួកគេប្រញាប់ប្រញាល់ធ្វើពុត និងរកវិធីសម្របសម្រួលណាមួយដើម្បីលាក់បាំងខ្លួនឯង។ ពួកគេខិតខំប្រឹងប្រែងដើម្បីលាក់បាំងខ្លួនឯង ហើយធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីគេចវេះ និងមានចិត្តប្រយ័ត្ន ស្របពេលដែលពួកគេតែងតែតទល់នឹងព្រះជាម្ចាស់ជានិច្ចនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេមិនស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយពួកគេក៏មិនស្វែងរកសេចក្ដីពិត នៅក្នុងរឿងដែលពួកគេធ្វើនោះដែរ។ ផ្ទុយទៅវិញ ពួកគេចង់បង្ហាញកាន់តែខ្លាំងថា ពួកគេអាចទទួលយកសេចក្ដីពិត និងចុះចូលនឹងព្រះជាម្ចាស់ដោយគ្មានការរអ៊ូរទាំ ដោយព្យាយាមទទួលបានការយល់ព្រមពីមនុស្សគ្រប់គ្នា តាមរយៈការធ្វើពុត និងភាពក្លែងក្លាយ។ ចំពោះអ្វីដែលព្រះជាម្ចាស់មានព្រះបន្ទូល អ្វីដែលព្រះអង្គតម្រូវពីមនុស្សបែបនេះ និងរបៀបដែលព្រះអង្គវាយតម្លៃ និងកំណត់និយមន័យមនុស្សបែបនេះ ពួកគេមិនខ្វល់ពីរឿងទាំងនេះទេ ហើយពួកគេក៏មិនចង់ដឹងដែរ។ ពួកគេមិនសូវច្បាស់នៅក្នុងចិត្តរបស់ពួកគេទេថា តើព្រះជាម្ចាស់ជានរណាឱ្យប្រាកដ ផ្ទុយទៅវិញ អ្វីៗទាំងអស់សុទ្ធតែជាការស្រមៃ និងការវិនិច្ឆ័យ។ នៅពេលដែលព្រះជាម្ចាស់ធ្វើអ្វីមួយដែលផ្ទុយនឹងសញ្ញាណរបស់ពួកគេ ពួកគេថ្កោលទោសរឿងនោះនៅក្នុងចិត្តរបស់ពួកគេ។ ទោះបីជាពួកគេនិយាយថាពួកគេជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ចិត្តរបស់ពួកគេពោរពេញទៅដោយការសង្ស័យ។ នេះហើយជានិស្ស័យទុច្ចរិតរបស់មនុស្ស។

ពួកទទឹងនឹងព្រះគ្រីស្ទមួយចំនួន តែងតែព្យាយាមតេស្តព្រះជាម្ចាស់។ ពួកគេបោះជំហានទៅមុខមួយជំហាន សង្កេតមើលស្ថានភាព រួចហើយទើបបោះជំហានមួយទៀត និយាយឱ្យសាមញ្ញទៅ គេអាចនិយាយបានថា ពួកគេមានអាកប្បកិរិយា «រង់ចាំមើលសិន»។ តើពាក្យ «រង់ចាំមើលសិន» មានន័យដូចម្ដេច? ខ្ញុំសូមលើកឧទាហរណ៍មួយប្រាប់អ្នករាល់គ្នា។ ជាឧទាហរណ៍ នរណាម្នាក់ឈប់ធ្វើការ រួចហើយពួកគេអធិដ្ឋាននៅចំពោះព្រះជាម្ចាស់ ដោយនិយាយថា៖ «ឱព្រះអើយ ខ្ញុំគ្មានការងារធ្វើទៀតទេ។ ខ្ញុំនឹងពឹងផ្អែកលើទ្រង់ ដើម្បីចិញ្ចឹមខ្ញុំនៅថ្ងៃអនាគត។ ខ្ញុំសូមប្រគល់អ្វីៗទាំងអស់ទៅក្នុងព្រះហស្តរបស់ទ្រង់។ ខ្ញុំសូមថ្វាយជីវិតរបស់ខ្ញុំដល់ទ្រង់»។ ពេលពួកគេអធិដ្ឋានចប់ ពួកគេរង់ចាំមើលថាតើព្រះជាម្ចាស់ប្រទានពរជ័យអ្វីដល់ពួកគេដែរឬទេ ថាតើព្រះអង្គប្រទានការបើកសម្ដែងហួសពីធម្មជាតិណាមួយ ឬព្រះគុណកាន់តែធំដល់ពួកគេដែរឬទេ ថាតើយ៉ាងហោចណាស់ ពួកគេទទួលបានកាន់តែច្រើន និងមានការសប្បាយរីករាយកាន់តែប្រសើរជាងពេលដែលពួកគេធ្វើការងាររបស់ពួកគេនៅក្នុងលោកីយ៍ដែរឬទេ។ នេះគឺជាការដែលពួកគេតេស្តព្រះជាម្ចាស់ហើយ។ តើការអធិដ្ឋាន និងការថ្វាយខ្លួននេះគឺជាអ្វី? (វាគឺជាការដោះដូរ។) តើមិនមាននិស្ស័យទុច្ចរិតនៅក្នុងការដោះដូរនេះទេឬអី? (មែនហើយមាន។) វិធីសាស្ត្ររបស់ពួកគេ គឺការធ្វើការលះបង់បន្តិចបន្តួចដើម្បីទទួលបានផលចំណេញកាន់តែធំ ដោយទាមទារព្រះគុណ និងពរជ័យពីព្រះជាម្ចាស់ នេះហើយគឺជាគោលដៅរបស់ពួកគេ។ មាននរណាម្នាក់និយាយថា៖ «ស្ថានភាពនៅក្នុងប្រទេសចិនគឺអាក្រក់ខ្លាំងណាស់។ ស្ថានភាពដែលនាគដ៏ធំមានសម្បុរក្រហមចាប់ខ្លួនមនុស្ស គឺកាន់តែអាក្រក់ទៅៗហើយ។ សូម្បីតែមនុស្សពីរនាក់ជួបជុំគ្នា ក៏មានគ្រោះថ្នាក់ដែរ សូម្បីតែគ្រួសារដែលមានសមាជិកបួននាក់ជួបជុំគ្នា ក៏មានគ្រោះថ្នាក់ដែរ។ ការជឿលើព្រះនៅក្នុងស្ថានភាពបែបនេះក្នុងប្រទេសចិន គឺមានគ្រោះថ្នាក់ខ្លាំងណាស់។ ប្រសិនបើមានរឿងអាក្រក់កើតឡើងមែន តើយើងនឹងនៅតែអាចត្រូវបានសង្គ្រោះដែរឬទេ? តើយើងមិនជឿដោយឥតប្រយោជន៍ទេឬអី?» ពួកគេក៏ចាប់ផ្ដើមគិតថា៖ «ខ្ញុំត្រូវតែរកវិធីចាកចេញពីប្រទេសនេះ។ កាលពីមុន ពេលដែលស្ថានភាពនៅល្អ ខ្ញុំលោភលន់ចង់បានភាពងាយស្រួល និងផាសុកភាព ហើយមិនចង់ចាកចេញពីប្រទេសចិនឡើយ។ ការបានជួបជុំជាមួយគ្រួសាររបស់ខ្ញុំគឺជារឿងដ៏ល្អណាស់ ហើយខ្ញុំក៏អាចជឿលើព្រះ និងទទួលបានពរជ័យផងដែរ វាគឺជាស្ថានភាពឈ្នះ-ឈ្នះ។ ឥឡូវនេះ អ្វីៗគឺអាក្រក់ គ្រោះមហន្តរាយបានមកដល់ហើយ ដូច្នេះ ខ្ញុំត្រូវតែប្រញាប់ចាកចេញពីប្រទេសចិន។ ខ្ញុំនៅតែអាចបំពេញភារកិច្ចរបស់ខ្ញុំបាន នៅពេលដែលខ្ញុំចាកចេញពីប្រទេសនេះ ហើយតាមរយៈការបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំនឹងមានឱកាសទទួលបានពរជ័យ»។ នៅទីបំផុត ពួកគេក៏រត់គេចចេញពីប្រទេស។ តើនេះគឺជាអ្វី? នេះគឺជាការឆ្លៀតឱកាស។ មនុស្សគ្រប់គ្នាអាចមានការគិតគូរ ហើយមនុស្សគ្រប់គ្នាមានផ្នត់គំនិតបែបដោះដូរ តើនេះមិនមែនជាភាពទុច្ចរិតទេឬអី? តើមានមនុស្សបែបនេះនៅក្នុងចំណោមអ្នករាល់គ្នាដែរឬទេ? នៅក្នុងចិត្តរបស់ពួកគេ ពួកគេនិយាយថា៖ «ប្រសិនបើខ្ញុំត្រូវគេយាយី នៅក្នុងលោកីយ៍ នោះឪពុកម្ដាយ និងគ្រួសាររបស់ខ្ញុំអាចការពារខ្ញុំបាន។ ប្រសិនបើខ្ញុំត្រូវគេចាប់ខ្លួនដោយសារជំនឿរបស់ខ្ញុំលើព្រះ តើព្រះនឹងថែរក្សាខ្ញុំឱ្យមានសុវត្ថិភាពដែរឬទេ? មើលទៅហាក់ដូចជាពិបាកនឹងដឹងច្បាស់ណាស់។ ចុះតើខ្ញុំគួរធ្វើដូចម្ដេច ប្រសិនបើខ្ញុំមិនអាចដឹងច្បាស់ពីរឿងនោះ? ឪពុកម្ដាយរបស់ខ្ញុំច្បាស់ជានឹងមិនអាចការពារខ្ញុំបានឡើយ។ នៅពេលដែលនរណាម្នាក់ត្រូវគេចាប់ខ្លួនដោយសារជំនឿរបស់ពួកគេលើព្រះ មនុស្សសាមញ្ញមិនអាចជួយសង្គ្រោះពួកគេបានទេ ហើយប្រសិនបើខ្ញុំមិនអាចទ្រាំទ្រនឹងការធ្វើទារុណកម្ម និងការធ្វើបាបដ៏ឃោរឃៅនៅក្នុងកណ្ដាប់ដៃរបស់នាគដ៏ធំមានសម្បុរក្រហមបាន ហើយខ្ញុំក្លាយជាយូដាស តើជីវិតដ៏តូចតាចរបស់ខ្ញុំនឹងមិនត្រូវវិនាសទេឬអី? យកល្អបំផុត ខ្ញុំគួរតែចាកចេញពីប្រទេសនេះ ហើយទៅជឿលើព្រះនៅបរទេស»។ តើមាននរណាម្នាក់ដែលគិតបែបនេះដែរឬទេ? ច្បាស់ជាមានហើយ មែនទេ? ដូច្នេះ តើមាននរណាម្នាក់និយាយថា៖ «អ្នកមួលបង្កាច់ពួកយើង ហើយពួកយើងមិនបានគិតបែបនោះទេ» ដែរឬទេ? មនុស្សបែបនេះច្បាស់ជាមិនមែនមានចំនួនតិចតួចឡើយ ហើយយូរៗទៅ អ្នកនឹងឃើញ និងយល់។

តើលក្ខណៈចម្បងនៃភាពទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺជាអ្វី? ទីមួយគឺថា ពួកគេមិនទទួលស្គាល់អ្វីៗដែលវិជ្ជមានទេ ពួកគេមិនទទួលស្គាល់ថាមានអ្វីដែលហៅថាសេចក្ដីពិតឡើយ ហើយពួកគេគិតថា ទ្រឹស្ដីខុសទំនងរបស់ពួកគេ ព្រមទាំងអ្វីៗដែលអវិជ្ជមាន និងទុច្ចរិតរបស់ពួកគេ គឺជាសេចក្ដីពិត នេះគឺជាការស្តែងចេញមួយនៃភាពទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ជាឧទាហរណ៍ មនុស្សមួយចំនួននិយាយថា៖ «សុភមង្គលផ្ទាល់ខ្លួនរបស់ខ្លួន គឺស្ថិតនៅក្នុងដៃផ្ទាល់របស់ខ្លួនឯង» និង «មានតែអំណាចទេ ទើបគេអាចមានអ្វីៗគ្រប់យ៉ាង» នេះគឺជាតក្កវិជ្ជារបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ពួកគេជឿថា នៅពេលមានអំណាច នឹងមានមនុស្សមកលើកជើង និងអែបអបពួកគេ មានមនុស្សជូនកាដូ និងយកចិត្តពួកគេ ព្រមទាំងមានផលប្រយោជន៍នៃឋានៈគ្រប់បែបយ៉ាង និងការសោយសុខគ្រប់បែបយ៉ាង។ ពួកគេជឿថា ពួកគេលែងត្រូវនរណាម្នាក់ជិះជាន់ ឬត្រូវនរណាម្នាក់ដឹកនាំទៀតហើយ ហើយថាពួកគេអាចដឹកនាំអ្នកដទៃបាន នេះគឺជារឿងសំខាន់បំផុតរបស់ពួកគេ។ តើអ្នកគិតយ៉ាងណាដែរចំពោះការគិតគូរបែបនេះរបស់ពួកគេ? តើវាមិនទុច្ចរិតទេឬអី? (មែនហើយ ទុច្ចរិត។) ពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់តក្កវិជ្ជាបែបសាតាំង និងទ្រឹស្ដីខុសទំនងរបស់ពួកគេ ជំនួសឱ្យសេចក្ដីពិត នេះគឺជាទិដ្ឋភាពមួយនៃភាពទុច្ចរិតរបស់ពួកគេ។ ជាដំបូង ពួកគេមិនទទួលស្គាល់សេចក្ដីពិតទេ ពួកគេមិនទទួលស្គាល់ថាមានអ្វីៗដែលវិជ្ជមានឡើយ ហើយពួកគេមិនទទួលស្គាល់ភាពត្រឹមត្រូវនៃអ្វីៗដែលវិជ្ជមាននោះទេ។ លើសពីនេះទៅទៀត ទោះបីជាមនុស្សមួយចំនួនទទួលស្គាល់ថាមានអ្វីៗដែលវិជ្ជមាន និងអ្វីៗដែលអវិជ្ជមាននៅក្នុងលោកនេះក៏ដោយ តើពួកគេប្រព្រឹត្តចំពោះអ្វីៗដែលវិជ្ជមាន និងអត្ថិភាពនៃសេចក្ដីពិតយ៉ាងដូចម្តេច? ពួកគេនៅតែមិនស្រឡាញ់វាដដែល ជីវិតដែលពួកគេជ្រើសរើស និងផ្លូវដែលពួកគេដើរនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់ នៅតែអវិជ្ជមាន និងផ្ទុយនឹងសេចក្ដីពិតដដែល។ ពួកគេការពារតែផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេប៉ុណ្ណោះ។ មិនថាជារឿងវិជ្ជមាន ឬរឿងអវិជ្ជមាននោះទេ ដរាបណាវាអាចការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេបាន នោះវាគឺសុទ្ធតែជារឿងត្រឹមត្រូវ វាគឺជារឿងខ្ពង់ខ្ពស់បំផុត។ តើនេះមិនមែនជានិស្ស័យទុច្ចរិតទេឬអី? មានទិដ្ឋភាពមួយទៀត៖ មនុស្សបែបនេះដែលមានសារជាតិទុច្ចរិត គឺតែងតែមើលងាយពីធម្មជាតិចំពោះការបន្ទាបខ្លួន និងការលាក់បាំងរបស់ព្រះជាម្ចាស់ ព្រមទាំងភាពស្មោះត្រង់ និងសេចក្ដីល្អរបស់ព្រះជាម្ចាស់ ពួកគេតែងតែមើលងាយពីធម្មជាតិចំពោះអ្វីៗដែលវិជ្ជមានទាំងនេះ។ ជាឧទាហរណ៍ សូមមើលមកខ្ញុំចុះ៖ តើខ្ញុំមិនសាមញ្ញខ្លាំងណាស់ទេឬអី? ខ្ញុំគឺសាមញ្ញ ហេតុអ្វីបានជាអ្នករាល់គ្នាមិនហ៊ាននិយាយដូច្នេះ? ខ្ញុំផ្ទាល់ក៏ទទួលស្គាល់ថាខ្ញុំសាមញ្ញដែរ។ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំ ធំដុំ ឬអស្ចារ្យឡើយ។ ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ ខ្ញុំតែងតែទទួលស្គាល់ការពិតនេះ ហើយខ្ញុំហ៊ានប្រឈមមុខនឹងការពិតនេះ។ ខ្ញុំមិនចង់ធ្វើជាកំពូលមនុស្ស ឬជាមនុស្សអស្ចារ្យណាម្នាក់ឡើយ ធ្វើបែបនោះនឿយហត់ខ្លាំងណាស់! មនុស្សមួយចំនួនមើលងាយមនុស្សសាមញ្ញដូចជាខ្ញុំនេះ ហើយតែងតែមានសញ្ញាណអំពីខ្ញុំ។ នៅពេលដែលអស់អ្នកពិតជាជឿលើព្រះជាម្ចាស់មកចំពោះខ្ញុំ ពួកគេនៅតែមកដោយមានសេចក្ដីស្រឡាញ់គោរពខ្លះៗ ទោះបីជាខ្ញុំមានរូបរាងខាងក្រៅយ៉ាងណាក៏ដោយ។ បន្ទាប់មក មានមនុស្សមួយចំនួន ដែលទោះបីជានិយាយមកកាន់ខ្ញុំដោយគួរសមយ៉ាងណាក៏ដោយ ក៏ពួកគេមានអាកប្បកិរិយាមើលងាយចំពោះខ្ញុំនៅក្នុងចិត្តរបស់ពួកគេដែរ ហើយខ្ញុំអាចដឹងរឿងនេះបានតាមរយៈទឹកដមសំឡេង និងកាយវិការរបស់ពួកគេ។ ទោះបីជាពេលខ្លះពួកគេមើលទៅហាក់ដូចជាគោរពយ៉ាងខ្លាំងក្តី ប៉ុន្តែមិនថាខ្ញុំនិយាយអ្វីទៅកាន់ពួកគេក៏ដោយ ក៏ពួកគេតែងតែឆ្លើយតបថា «មិនមែនទេ» ដែរ ដោយតែងតែបដិសេធនូវអ្វីដែលខ្ញុំនិយាយជានិច្ច។ ជាឧទាហរណ៍ ខ្ញុំនិយាយថា ថ្ងៃនេះអាកាសធាតុក្ដៅខ្លាំងណាស់ ហើយពួកគេនិយាយថា៖ «មិនមែនទេ ម្សិលមិញទើបក្ដៅខ្លាំង»។ ពួកគេបដិសេធអ្វីដែលខ្ញុំនិយាយ មែនទេ? មិនថាអ្នកនិយាយអ្វីទៅកាន់ពួកគេទេ ពួកគេតែងតែបដិសេធជានិច្ច។ តើមិនមានមនុស្សបែបនេះនៅជុំវិញទេឬអី? (មាន។) ខ្ញុំនិយាយថា៖ «ម្ហូបថ្ងៃនេះប្រៃណាស់។ តើគេដាក់អំបិលច្រើនពេក ឬដាក់ទឹកស៊ីអ៊ីវច្រើនពេក?» ហើយពួកគេនិយាយថា៖ «មិនមែនទាំងពីរហ្នឹងទេ។ គឺមានស្ករច្រើនពេកនៅក្នុងម្ហូប»។ មិនថាខ្ញុំនិយាយអ្វីទេ ពួកគេបដិសេធវា ដូច្នេះ ខ្ញុំមិននិយាយអ្វីផ្សេងទៀតឡើយ ពួកយើងនិយាយមិនចុះសម្រុងគ្នាទេ ហើយពួកយើងកំពុងនិយាយភាសាទីទៃពីគ្នា។ បន្ទាប់មក មានមនុស្សមួយចំនួន នៅពេលដែលពួកគេឮខ្ញុំនិយាយអំពីសេចក្តីជំនឿលើព្រះជាម្ចាស់ ពួកគេនិយាយថា៖ «អ្នកពូកែនិយាយពីរឿងនេះណាស់ ដូច្នេះ ខ្ញុំនឹងស្ដាប់»។ ប្រសិនបើខ្ញុំនិយាយបន្តិចបន្តួចអំពីអ្វីៗនៅខាងក្រៅ ពួកគេមិនចង់ស្ដាប់ទៀតទេ ហាក់ដូចជាខ្ញុំមិនដឹងអ្វីសោះអំពីរឿងខាងក្រៅអ៊ីចឹង។ វាមិនអីទេដែលពួកគេមិនអើពើនឹងខ្ញុំ ខ្ញុំចង់នៅស្ងប់ស្ងាត់។ ខ្ញុំមិនត្រូវការឱ្យនរណាម្នាក់មកអើពើនឹងខ្ញុំឡើយ ខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំគួរធ្វើប៉ុណ្ណោះ។ ខ្ញុំមានទំនួលខុសត្រូវរបស់ខ្ញុំ ហើយខ្ញុំមានរបៀបរស់នៅរបស់ខ្ញុំ។ ប្រាប់ខ្ញុំមកមើល៍ តើអាកប្បកិរិយាដែលមនុស្សទាំងនេះមាន បង្ហាញពីអ្វី? ពួកគេឃើញថា ខ្ញុំមើលទៅមិនដូចជាមនុស្សអស្ចារ្យ ឬមានសមត្ថភាពឡើយ ហើយថាខ្ញុំនិយាយ និងប្រព្រឹត្តដូចជាមនុស្សសាមញ្ញ ដូច្នេះ ពួកគេគិតថា៖ «ហេតុអ្វីបានជាអ្នកមិនដូចជាព្រះអ៊ីចឹង? មើលមកខ្ញុំនេះ។ ប្រសិនបើខ្ញុំជាព្រះ ខ្ញុំច្បាស់ជាដូចព្រះបំផុតហើយ»។ វាមិនមែនជារឿងដែលថាដូច ឬមិនដូចព្រះជាម្ចាស់នោះទេ។ គឺអ្នកទេដែលទាមទារឱ្យខ្ញុំដូចព្រះជាម្ចាស់ ខ្ញុំមិនដែលនិយាយថាខ្ញុំដូចព្រះអង្គឡើយ ហើយខ្ញុំក៏មិនដែលចង់ដូចព្រះអង្គដែរ ខ្ញុំគ្រាន់តែធ្វើអ្វីដែលខ្ញុំគួរធ្វើប៉ុណ្ណោះ។ ប្រសិនបើខ្ញុំទៅកន្លែងណាមួយ ហើយមានមនុស្សមួយចំនួនមិនស្គាល់ខ្ញុំ នោះគឺជារឿងល្អណាស់ ព្រោះវាជួយកាត់បន្ថយភាពរំខានដល់ខ្ញុំ។ អ្នកឃើញទេ កាលពីពេលនោះ ព្រះអម្ចាស់យេស៊ូវបានមានព្រះបន្ទូល និងបានបំពេញកិច្ចការយ៉ាងច្រើននៅក្នុងស្រុកយូដា ហើយមិនថាពួកសិស្សដែលដើរតាមព្រះអង្គមាននិស្ស័យពុករលួយយ៉ាងណាក៏ដោយ ក៏អាកប្បកិរិយារបស់ពួកគេចំពោះព្រះអង្គ គឺដូចជាអាកប្បកិរិយារបស់មនុស្សចំពោះព្រះជាម្ចាស់ដែរ ទំនាក់ទំនងរបស់ពួកគេគឺជាទំនាក់ទំនងធម្មតា។ ក៏ប៉ុន្តែ មានមនុស្សមួយចំនួនបាននិយាយអំពីព្រះអម្ចាស់យេស៊ូវថា៖ «តើគាត់មិនមែនជាកូនប្រុសរបស់ជាងឈើទេឬអី?» ហើយសូម្បីតែអ្នកខ្លះដែលបានដើរតាមព្រះអង្គអស់រយៈពេលយ៉ាងយូរ ក៏នៅតែបន្តមានអាកប្បកិរិយាបែបនេះជានិច្ច។ នេះគឺជារឿងដែលព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សជារឿយៗប្រឈមមុខ ក្នុងការត្រលប់ជាមនុស្សធម្មតា និងសាមញ្ញម្នាក់ ហើយវាគឺជារឿងដែលកើតឡើងជាទូទៅ។ មនុស្សមួយចំនួនមានភាពក្លៀវក្លានៅពេលដែលពួកគេជួបខ្ញុំជាលើកដំបូង ហើយនៅពេលដែលខ្ញុំចាកចេញ ពួកគេក្រាបយំ ប៉ុន្តែវាមិនរលូន ឡើយក្នុងអំឡុងពេលនៃការប្រាស្រ័យទាក់ទងជាក់ស្ដែង ហើយជាច្រើនលើកច្រើនសា ខ្ញុំត្រូវតែស៊ូទ្រាំនឹងរឿងនេះ។ ហេតុអ្វីបានជាខ្ញុំត្រូវស៊ូទ្រាំនឹងរឿងនេះ? ពីព្រោះមនុស្សមួយចំនួនល្ងង់ខ្លៅ អ្នកខ្លះមិនអាចបង្រៀនបានទេ មនុស្សមួយចំនួនត្រូវបានត្រូវការជាអ្នកបម្រើការ ហើយអ្នកខ្លះទៀតមិនស្ដាប់ហេតុផលទាល់តែសោះ។ នោះហើយជាមូលហេតុដែលពេលខ្លះខ្ញុំត្រូវស៊ូទ្រាំ ហើយពេលខ្លះមានមនុស្សមួយចំនួនដែលខ្ញុំមិនអាចអនុញ្ញាតឱ្យចូលមកជិតខ្ញុំឡើយ មនុស្សទាំងនេះគួរឱ្យខ្ពើមរអើមពេកហើយ ហើយពួកគេមាននិស្ស័យបដិបក្ខ។ តើបដិបក្ខ ដល់កម្រិតណា? ជាឧទាហរណ៍ ខ្ញុំឃើញកូនឆ្កែមួយក្បាលដែលមើលទៅគួរឱ្យស្រឡាញ់ណាស់ ហើយខ្ញុំនិយាយថា៖ «យើងហៅវាថា ហួម៉ៅ ចុះ»។ ហើយតើមនុស្សភាគច្រើនមានអាកប្បកិរិយាបែបណាចំពោះឈ្មោះនេះ? វាគ្រាន់តែជាឈ្មោះមួយប៉ុណ្ណោះ ហើយដោយសារតែខ្ញុំជាអ្នកនឹកឃើញឈ្មោះនេះមុនគេ ដូច្នេះ ឆ្កែនេះគួរតែត្រូវបានហៅបែបនេះ វាគ្រាន់តែជារឿងធម្មតាបំផុតមួយប៉ុណ្ណោះ។ មនុស្សមួយចំនួនដែលមាននិស្ស័យបដិបក្ខ នឹងមិនហៅវាដោយឈ្មោះនោះទេ ហើយពួកគេនិយាយថា៖ «តើ ហួម៉ៅ ជាឈ្មោះបែបណាទៅ? ខ្ញុំមិនដែលឮគេហៅឆ្កែថា ហួម៉ៅ ពីមុនមកឡើយ។ កុំហៅវាបែបនេះអី យើងគួរតែដាក់ឈ្មោះជាភាសាអង់គ្លេសឱ្យវាវិញ»។ ខ្ញុំនិយាយថា៖ «ខ្ញុំមិនសូវពូកែរកឈ្មោះជាភាសាអង់គ្លេសទេ ដូច្នេះ អ្នករាល់គ្នាគ្រាន់តែហៅវាទៅតាមអ្វីដែលអ្នករាល់គ្នាចង់ហៅចុះ ហើយខ្ញុំនឹងព្រមតាមការសម្រេចចិត្តរបស់អ្នករាល់គ្នា»។ ហេតុអ្វីបានជាខ្ញុំព្រមតាមការសម្រេចចិត្តរបស់ពួកគេ? នេះជារឿងតូចតាចទេ ដូច្នេះ ហេតុអ្វីត្រូវឈ្លោះប្រកែកគ្នាអំពីរឿងនេះ? មនុស្សមួយចំនួនមិនព្រមទេ ហើយបែរជាត្រូវឈ្លោះប្រកែកគ្នាអំពីរឿងបែបនេះទៅវិញ។ គ្រាន់តែខ្ញុំព្រមតាម មិនមែនមានន័យថា ខ្ញុំជឿថាខ្ញុំបានធ្វើខុសនោះទេ វាគ្រាន់តែជាគោលការណ៍ដែលខ្ញុំប្រព្រឹត្តខ្លួន និងប្រព្រឹត្តតាមប៉ុណ្ណោះ។ គ្រាន់តែខ្ញុំមិនឈ្លោះប្រកែកជាមួយអ្នក មិនមែនមានន័យថា ខ្ញុំខ្លាចអ្នកនោះទេ។ ខ្ញុំមិនឈ្លោះប្រកែកទេ ប៉ុន្តែខ្ញុំដឹងនៅក្នុងចិត្តរបស់ខ្ញុំថា អ្នកគឺជាអ្នកមិនជឿ ហើយខ្ញុំសុខចិត្តទាក់ទងជាមួយសត្វឆ្កែ ជាជាងទាក់ទងជាមួយមនុស្សដូចជាអ្នក។ ក្រៅពីមនុស្សមួយចំនួនតូចដែលខ្ញុំត្រូវតែប្រាស្រ័យទាក់ទងនៅក្នុងរង្វង់នៃការរស់នៅរបស់ខ្ញុំ មនុស្សដែលខ្ញុំនឹងទាក់ទងជាមួយ គឺជាបងប្អូនប្រុសស្រី ជាមនុស្សនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ នេះគឺជាគោលការណ៍របស់ខ្ញុំ។ ខ្ញុំមិនប្រាស្រ័យទាក់ទងជាមួយអ្នកគ្មានជំនឿសូម្បីតែម្នាក់ក៏ដោយ ខ្ញុំមិនចាំបាច់ធ្វើបែបនេះទេ។ ក៏ប៉ុន្តែ ប្រសិនបើមានពួកអ្នកមិនជឿនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ដែលមានភាពរួសរាយរាក់ទាក់ចំពោះដំណាក់របស់ព្រះជាម្ចាស់ នោះពួកគេអាចធ្វើជាមិត្តភក្ដិរបស់ពួកជំនុំបាន។ មិនថាពួកគេជួយពួកជំនុំ ឬបញ្ចេញកម្លាំងខ្លះៗ និងចាត់ចែងរឿងរ៉ាវខ្លះៗសម្រាប់ពួកជំនុំនោះទេ ពួកជំនុំអាចទទួលយកពួកគេបាន ប៉ុន្តែខ្ញុំនឹងមិនទាក់ទងជាមួយពួកគេ ដូចដែលខ្ញុំទាក់ទងជាមួយបងប្អូនប្រុសស្រីឡើយ ខ្ញុំរវល់នឹងកិច្ចការរបស់ខ្ញុំខ្លាំងណាស់ ហើយខ្ញុំគ្មានពេលដើម្បីដោះស្រាយរឿងរ៉ាវបែបនេះទេ។ មនុស្សមួយចំនួនដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ គួរតែមានទស្សនាទានខ្លះៗអំពីកិច្ចការរបស់ព្រះជាម្ចាស់ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងការសង្គ្រោះមនុស្សរបស់ព្រះជាម្ចាស់ ក៏ប៉ុន្តែ ពួកគេគ្មានចិត្តដែលកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។ ពួកគេគឺដូចគ្នាបេះបិទទៅនឹងពួកអ្នកគ្មានជំនឿដែរ ហើយមិនបានផ្លាស់ប្ដូរទាល់តែសោះ។ ប្រាប់ខ្ញុំមកមើល៍ តើមនុស្សទាំងនេះជាស្អីគេទៅ? ពួកគេគឺជាអារក្សពីកំណើតធម្មជាតិ ជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់។ នៅពេលដែលការសេពគប់របស់នរណាម្នាក់ជាមួយអស់អ្នកដែលជាពួកសាតាំង និងពួកអារក្សកាន់តែស៊ីជម្រៅ នោះអ្វីៗទាំងអស់នឹងក្លាយជាភយន្តរាយ និងមហន្តរាយ។

អ្នករាល់គ្នាប្រហែលជាធ្លាប់ជួបប្រទះចេញពីជីវិតប្រចាំថ្ងៃរបស់អ្នករាល់គ្នាហើយថា មិនថាអ្នកចូលរួមជាមួយក្រុមមនុស្សណាក៏ដោយ គឺតែងតែមាននរណាម្នាក់ដែលមិនចូលចិត្តអ្នកជានិច្ច ហើយសូម្បីតែមិនបានបង្ករឿង ឬធ្វើឱ្យពួកគេមិនសប្បាយចិត្តក៏ដោយ ក៏ពួកគេនឹងនិយាយអាក្រក់ពីអ្នក វិនិច្ឆ័យអ្នក និងមួលបង្កាច់អ្នកដែរ។ អ្នកមិនដឹងថាមានរឿងអ្វីបានកើតឡើងឡើយ ប៉ុន្តែពួកគេមិនចូលចិត្តអ្នក ពួកគេមិនអាចចុះសម្រុងជាមួយអ្នក ហើយចង់យាយីអ្នក តើនេះគឺជាស្ថានភាពបែបណាទៅ? អ្នកមិនដឹងថាអ្នកបានធ្វើអ្វីដើម្បីឱ្យពួកគេមិនសប្បាយចិត្តឡើយ ប៉ុន្តែដោយមិនដឹងមូលហេតុ អ្នកត្រូវពួកគេយាយី។ តើមានមនុស្សអាក្រក់បែបនេះដែរឬទេ? (មែនហើយ មាន។) ពួកគេគឺជាសត្រូវរបស់អ្នក ហើយអាចពន្យល់បានតែបែបនេះប៉ុណ្ណោះ។ មុនពេលដែលអ្នកបានប្រាស្រ័យទាក់ទងជាមួយពួកគេ ពួកគេចាប់ផ្ដើមមិនចូលចិត្តអ្នកភ្លាមៗ ហើយគិតអំពីរបៀបដែលពួកគេអាចធ្វើបាបអ្នក តើពួកគេមិនមែនជាសត្រូវដ៏សាហាវរបស់អ្នកទេឬអី? (មែនហើយ ពួកគេពិតជាអ៊ីចឹងមែន។) តើអ្នកអាចចុះសម្រុងគ្នាបានល្អជាមួយសត្រូវដ៏សាហាវដែរឬទេ? តើអ្នកអាចដើរលើផ្លូវតែមួយដូចគ្នាបានដែរឬទេ? ច្បាស់ណាស់គឺមិនអាចទេ។ ដូច្នេះ តើអ្នកនឹងប៉ះទង្គិច និងឈ្លោះប្រកែកជាមួយមនុស្សបែបនេះដែរឬទេ? (ទេ ខ្ញុំនឹងមិនឈ្លោះប្រកែកជាមួយពួកគេឡើយ។) ហេតុអ្វីមិនឈ្លោះ? ពីព្រោះពួកគេមិនស្ដាប់ហេតុផលទាល់តែសោះ។ មនុស្សមួយចំនួន ពីធម្មជាតិមកគឺស្អប់ខ្ពើម និងខ្ពើមរអើមចំពោះអ្វីៗដែលវិជ្ជមាន អ្វីៗដែលត្រឹមត្រូវ អ្វីៗដែលល្អគួរសមនៅក្នុងចំណោមមនុស្សជាតិ ពោលគឺ អ្វីៗដែលវិជ្ជមានដែលមនុស្សប្រាថ្នាចង់បាន និងចូលចិត្ត។ និស្ស័យដ៏ច្បាស់លាស់មួយដែលមនុស្សបែបនេះមាន គឺភាពទុច្ចរិត ពួកគេគឺជាមនុស្សទុច្ចរិត។ ជាឧទាហរណ៍ មានបុរសម្នាក់កំពុងស្វែងរកមិត្តស្រី ហើយគិតថា៖ «មិនថានាងអាក្រក់ ឬស្អាតនោះទេ ដរាបណានាងជាមនុស្សមានគុណធម៌ និងជាមនុស្សល្អ ហើយអាចចុះសម្រុងជាមួយគ្នាបានក្នុងជីវិត នោះគឺគ្រប់គ្រាន់ហើយ។ ជាពិសេស ចំពោះស្ត្រីដែលមានភាពជាមនុស្ស និងសេចក្ដីជំនឿ មិនថាខ្ញុំមាន ឬក្រ អាក្រក់ ឬសង្ហា ឬខ្ញុំមានជំងឺនោះទេ នាងនឹងប្តេជ្ញាចិត្តទាំងស្រុងនៅជាមួយខ្ញុំ»។ មនុស្សត្រឹមត្រូវជាទូទៅតែងតែមានទស្សនៈបែបនេះ។ តើមនុស្សប្រភេទណាដែលមិនចូលចិត្ត ឬមិនគាំទ្រទស្សនៈបែបនេះ? (មនុស្សទុច្ចរិត។) ដូច្នេះ ប្រាប់ខ្ញុំមកមើល៍ តើមនុស្សទុច្ចរិតមានទស្សនៈបែបណា? តើពួកគេមានប្រតិកម្មយ៉ាងណា នៅពេលដែលពួកគេឮពាក្យទាំងនេះ? ពួកគេចំអកឱ្យអ្នក ដោយនិយាយថា៖ «អាល្ងង់។ នេះជាសម័យណាទៅហើយ? ហើយអ្នកកំពុងស្វែងរកមនុស្សបែបហ្នឹងឬ? អ្នកគួរតែស្វែងរកស្ត្រីដែលជាអ្នកមាន និងស្រស់ស្អាត!» បុរសសាមញ្ញ រៀបការជាមួយស្ត្រីដែលត្រឹមត្រូវ និងមានគុណធម៌ ហើយពួកគេរស់នៅជាមួយគ្នាយ៉ាងត្រឹមត្រូវ និងសមរម្យ ជាមួយនឹងគ្រួសារដែលមានភាពរួបរួម និងមានសុភមង្គល ពួកគេប្រព្រឹត្តខ្លួនយ៉ាងស្អាតស្អំនៅក្នុងជីវិត។ តើមនុស្សទុច្ចរិតគិតបែបនេះដែរឬទេ? (ទេ។) ពួកគេនិយាយថា៖ «នៅក្នុងលោកីយ៍សព្វថ្ងៃនេះ តើបុរសម្នាក់នៅតែអាចហៅថាជាបុរសបានដែរឬទេ ប្រសិនបើគាត់មិនមានមិត្តស្រីប្រហែល១០នាក់ និងប្រពន្ធច្រើននោះ? ប្រសិនបើគាត់មិនមានទេ នោះគឺជាជីវិតដែលឥតប្រយោជន៍ហើយ!» ពួកគេសុទ្ធតែមានទស្សនៈបែបនេះ។ អ្នកនិយាយទៅកាន់ពួកគេថា៖ «ចូរស្វែងរកស្ត្រីដែលត្រឹមត្រូវ មានគុណធម៌ និងល្អ ជាពិសេសស្ត្រីដែលមានភាពជាមនុស្ស និងសេចក្ដីជំនឿ» ប៉ុន្តែតើពួកគេអាចទទួលយករឿងនេះបានដែរឬទេ? (ទេ។) ពួកគេចំអកឱ្យអ្នក ហើយនិយាយថា៖ «អ្នកល្ងង់ណាស់! នៅក្នុងលោកីយ៍សព្វថ្ងៃនេះ គ្មាននរណាម្នាក់ខ្វល់ពីរឿងរបស់អ្នកដទៃឡើយ មនុស្សគ្រប់គ្នារស់នៅដោយគ្មានការរឹតត្បិត និងដោយសេរី។ ជាពិសេស នៅពេលដែលអ្នកចាកចេញពីប្រទេសចិន ហើយទៅប្រទេសលោកខាងលិច វាគឺកាន់តែមានសេរីភាព ដោយគ្មាននរណាម្នាក់មកត្រួតត្រាលើអ្នកឡើយ។ ហេតុអ្វីបានជាអ្នកតឹងរ៉ឹងចំពោះខ្លួនឯងម៉្លេះ? អ្នកល្ងង់ណាស់!» នេះគឺជាទស្សនៈដែលពួកគេមាន។ ដូច្នេះ តើពួកគេមានអារម្មណ៍យ៉ាងណា នៅពេលដែលអ្នកនិយាយទៅកាន់ពួកគេអំពីអ្វីៗដែលវិជ្ជមាន អំពីអ្វីៗដែលវិជ្ជមានដ៏អស្ចារ្យបំផុតរបស់មនុស្ស ដែលជារបស់សេចក្ដីពិត និងយុត្តិធម៌? ពួកគេមានអារម្មណ៍ខ្ពើមរអើម ហើយពួកគេជេរប្រទេចអ្នកនៅក្នុងចិត្តរបស់ពួកគេ។ នៅពេលដែលពួកគេដឹងថាអ្នកគឺជាមនុស្សប្រភេទនេះ ចិត្តរបស់ពួកគេនឹងប្រែក្លាយជាប្រយ័ត្ននឹងអ្នក ហើយពួកគេនឹងគេចវេះពីអ្នក។ មនុស្សដែលមិនមែនជាមនុស្សប្រភេទដូចគ្នា គឺមិនដើរលើផ្លូវតែមួយដូចគ្នាឡើយ។ ពួកគេដឹងថាអ្នកមានអារម្មណ៍ខ្ពើមរអើមចំពោះមនុស្សដូចជាពួកគេ ហើយពួកគេមើលងាយមនុស្សដូចជាអ្នកនៅក្នុងចិត្តរបស់ពួកគេ។ ពួកគេមិនចង់និយាយប្រាប់អ្នក អំពីការដែលពួកគេតែងខ្លួន និងដើរលេងផ្ដេសផ្ដាសជាមួយអ្នកដទៃឡើយ។ ពួកគេខ្លាចថាអ្នកនឹងប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ ហើយព្យាយាមឱ្យពួកគេដើរលើផ្លូវត្រូវ ហើយពួកគេមានអារម្មណ៍ខ្ពើមរអើមយ៉ាងខ្លាំង និយាយម្យ៉ាងទៀត នៅក្នុងជម្រៅចិត្តរបស់ពួកគេ ពួកគេមើលងាយអ្វីៗដែលវិជ្ជមានទាំងអស់។ ហេតុដូច្នេះហើយ ប្រសិនបើអ្នករាល់គ្នាជួបប្រទះមនុស្សបែបនេះ នៅពេលដែលអ្នករាល់គ្នាកំពុងផ្សាយដំណឹងល្អ នោះអ្នករាល់គ្នាមិនអាចផ្សាយដំណឹងល្អដល់ពួកគេបានឡើយ។ ទោះបីជាអ្នករាល់គ្នាផ្សាយ ហើយពួកគេចូលមកជឿក៏ដោយ ក៏ពួកគេនៅតែជាពួកទទឹងនឹងព្រះគ្រីស្ទដដែល ហើយមិនអាចត្រូវបានសង្គ្រោះឡើយ។ ហេតុអ្វីបានជាអ្នករាល់គ្នាអាចអង្គុយនៅទីនេះ ហើយស្ដាប់សេចក្ដីអធិប្បាយរបស់ខ្ញុំបាន? តើមិនមែនដោយសារតែអ្នករាល់គ្នាមានចិត្តដែលស្រឡាញ់សេចក្ដីពិតបន្តិចបន្តួចទេឬអី? ដរាបណាអ្នកមានព្រះវិញ្ញាណបរិសុទ្ធធ្វើការលើអ្នក ខណៈពេលដែលខ្ញុំកំពុងនិយាយទៅកាន់អ្នករាល់គ្នា នោះអ្នកនឹងមានអារម្មណ៍រំជួលចិត្ត និងទទួលបានការលើកទឹកចិត្តនៅក្នុងចិត្តរបស់អ្នក ហើយអ្នកនឹងប្រាថ្នាចង់ថ្វាយខ្លួនឯង រងទុក្ខ និងលះបង់ខ្លួនក្នុងការដេញតាមយុត្តិធម៌ សេចក្ដីពិត និងសេចក្ដីសង្គ្រោះ។ ភ្លាមៗនៅពេលដែលមនុស្សទុច្ចរិតទាំងនោះឮនរណាម្នាក់និយាយអំពីការលះបង់ខ្លួនដើម្បីយុត្តិធម៌ ដើម្បីសេចក្ដីពិត និងដើម្បីព្រះជាម្ចាស់ ពួកគេមានអារម្មណ៍ថាពាក្យទាំងនេះគឺទទេៗ ថាវាគឺជាពាក្យស្លោក ថាវាគឺជារឿងដែលហួសពីការយល់ដឹងបាន ហើយពួកគេរើសអើងមនុស្សបែបនេះ។ ហេតុដូច្នេះហើយ នៅពេលដែលអ្នករាល់គ្នាជួបប្រទះមនុស្សទុច្ចរិតទាំងនេះ កុំប្រកបគ្នា អំពីរឿងអ្វីមួយជាមួយពួកគេឡើយ អ្នករាល់គ្នាមិនមែនជាមនុស្សប្រភេទដូចគ្នាជាមួយពួកគេទេ ដូច្នេះ គ្រាន់តែនៅឱ្យឆ្ងាយពីពួកគេទៅបានហើយ។ នៅពេលដែលខ្ញុំជួបប្រទះមនុស្សបែបនេះ ហើយឃើញថាពួកគេមានអាកប្បកិរិយាបែបនេះចំពោះខ្ញុំ និងនិយាយដោយទឹកដមសំឡេងបែបនេះ តើខ្ញុំគួរតែលួសកាត់ពួកគេ និងស្ដីប្រដៅពួកគេដែរឬទេ? (ទេ វាមិនចាំបាច់នោះទេ។) វាមិនចាំបាច់នោះទេ មិនចាំបាច់អើពើនឹងពួកគេឡើយ មិនចាំបាច់តបតនឹងពួកគេទេ។ តើអ្នកអាចផ្លាស់ប្ដូរពួកគេ តាមរយៈការតបតនឹងពួកគេបានដែរឬទេ? អ្នកមិនអាចផ្លាស់ប្ដូរពួកគេបានឡើយ។ គ្រាន់តែទុកពួកគេមួយឡែក ហើយបញ្ចប់ត្រឹមហ្នឹងទៅ មនុស្សបែបនេះនឹងមិនស្ថិតស្ថេរយូរឡើយនៅក្នុងជំនឿរបស់ពួកគេលើព្រះជាម្ចាស់។ ទីមួយ៖ ពួកគេមិនស្រឡាញ់សេចក្ដីពិតទេ ទីពីរ៖ ពួកគេខ្ពើមរអើមនឹងអ្វីៗដែលវិជ្ជមាន ទីបី៖ ពួកគេរើសអើងព្រះជាម្ចាស់ ពួកគេចាត់ទុកនិស្ស័យរបស់ព្រះជាម្ចាស់ និងអ្វីៗគ្រប់យ៉ាងដែលគួរឱ្យស្រឡាញ់អំពីព្រះជាម្ចាស់ ថានៅកម្រិតទាបបំផុត និងគួរឱ្យមើលងាយបំផុត ចំណុចទាំងនេះកំណត់ថា ពួកគេនឹងមិនត្រូវបានសង្គ្រោះដោយព្រះជាម្ចាស់ឡើយ។ មិនថាមនុស្សបែបនេះនៅទីណាក៏ដោយ ទោះបីជាពួកគេគ្មានល្បិច ឬមានល្បិចកលក៏ដោយ ក៏ការដែលពួកគេមានការស្តែងចេញទាំងនេះ កំណត់ថាច្បាស់ជាមានភាពទុច្ចរិតខ្លះៗនៅក្នុងនិស្ស័យរបស់ពួកគេ។

ទីណាដែលមានអាទទឹងនឹងព្រះគ្រីស្ទកាន់អំណាច ជីវិតពួកជំនុំ និងលទ្ធផលដែលត្រូវបានសម្រេចបានដោយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ក្នុងការបំពេញភារកិច្ចរបស់ពួកគេ នឹងមិនល្អឡើយ ហើយកិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់នឹងត្រូវរារាំង ដូច្នេះ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទមិនត្រូវបានដោះស្រាយ និងបណ្ដេញចេញទេ នោះកិច្ចការរបស់ពួកជំនុំនឹងរងការខាតបង់យ៉ាងធំធេង ហើយរាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ជាច្រើននឹងត្រូវរងគ្រោះថ្នាក់! ពួកអ្នកដឹកនាំក្លែងក្លាយ ជាចម្បងមិនអាចបំពេញកិច្ចការជាក់ស្ដែងបានទេ ហើយនៅពេលដែលពួកគេចាត់ចែងកិច្ចការទូទៅខ្លះៗ ពួកគេធ្វើការយឺតយ៉ាវ និងគ្មានប្រសិទ្ធភាព។ លើសពីនេះ ពួកគេមិនដឹងពីរបៀបបណ្ដុះបណ្ដាល និងប្រើប្រាស់មនុស្សល្អៗដែលមានគុណសម្បត្តិល្អ និងដែលដេញតាមសេចក្ដីពិតនោះទេ។ ចុះចំណែកពួកទទឹងនឹងព្រះគ្រីស្ទវិញ? នៅពេលដែលអាទទឹងនឹងព្រះគ្រីស្ទកាន់អំណាច ពួកគេធ្វើរឿងរ៉ាវដើម្បីតែកេរ្តិ៍ឈ្មោះ លាភសក្ការៈ និងឋានៈផ្ទាល់ខ្លួនប៉ុណ្ណោះ ពួកគេមិនធ្វើកិច្ចការជាក់ស្ដែងទាល់តែសោះ ហើយពួកគេបង្អាក់ និងរំខានដល់កិច្ចការពួកជំនុំដោយផ្ទាល់ ពួកទទឹងនឹងព្រះគ្រីស្ទផ្តោតជាពិសេសលើការបំផ្លិចបំផ្លាញ ហើយគ្មានអ្វីខុសពីសាតាំងទាល់តែសោះ។ ប្រសិនបើពួកទទឹងនឹងព្រះគ្រីស្ទឃើញមនុស្សមួយចំនួនដែលស្រឡាញ់ និងដេញតាមសេចក្ដីពិត ពួកគេមានអារម្មណ៍មិនស្រណុកចិត្ត។ តើភាពមិនស្រណុកចិត្តនេះមកពីណា? វាចេញមកពីនិស្ស័យទុច្ចរិតរបស់ពួកគេ ពោលគឺ នៅក្នុងធម្មជាតិរបស់ពួកគេ មាននិស្ស័យទុច្ចរិតមួយដែលស្អប់យុត្តិធម៌ ស្អប់អ្វីៗដែលវិជ្ជមាន ស្អប់សេចក្ដីពិត និងប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ហេតុនេះហើយ នៅពេលដែលពួកគេឃើញនរណាម្នាក់ដេញតាមសេចក្ដីពិត ពួកគេនិយាយថា៖ «អ្នកមិនសូវមានការអប់រំទេ ហើយអ្នកក៏មើលទៅមិនណាស់ណាដែរ ប៉ុន្តែអ្នកនៅតែខំដេញតាមសេចក្ដីពិតម៉្លេះ»។ តើនេះបង្ហាញពីអាកប្បកិរិយាអ្វី? នេះគឺជាការមើលងាយ។ ឧទាហរណ៍ បងប្អូនប្រុសស្រីមួយចំនួនមានអំណោយទាន ឬជំនាញពិសេសខ្លះ ហើយចង់បំពេញភារកិច្ចដែលពាក់ព័ន្ធ។ តាមពិតទៅ នេះគឺស័ក្តិសមបើនិយាយពីលក្ខខណ្ឌផ្សេងៗរបស់ពួកគេ ប៉ុន្តែ តើពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តចំពោះបងប្អូនប្រុសស្រីបែបនេះយ៉ាងដូចម្ដេច? នៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថា៖ «ប្រសិនបើអ្នកចង់បំពេញភារកិច្ចនេះ ដំបូងអ្នកត្រូវតែមកយកចិត្តខ្ញុំ និងធ្វើជាបក្ខពួករបស់ខ្ញុំសិន ទើបខ្ញុំអនុញ្ញាតឱ្យអ្នកបំពេញភារកិច្ចនេះបាន។ បើមិនដូច្នោះទេ កុំសង្ឃឹមឡើយ!» តើនេះមិនមែនជារបៀបដែលពួកទទឹងនឹងព្រះគ្រីស្ទប្រព្រឹត្តទេឬអី? ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទត្រូវបានស្អប់ខ្ពើមយ៉ាងខ្លាំងដោយអស់អ្នកដែលជឿលើព្រះជាម្ចាស់ដោយស្មោះត្រង់ អ្នកដែលមានស្មារតីយុត្តិធម៌ និងមានភាពជាមនុស្សខ្លះៗ ហើយអ្នកដែលខិតខំប្រឹងប្រែងដេញតាមសេចក្ដីពិតដូច្នេះ? ហេតុអ្វីបានជាពួកគេតែងតែទាស់ទែងជាមួយមនុស្សបែបនេះ? នៅពេលដែលពួកគេឃើញមនុស្សដេញតាមសេចក្ដីពិត និងមានឥរិយាបថ ល្អ ជាមនុស្សដែលមិនដែលអវិជ្ជមាន និងមានបំណងល្អ ពួកគេមានអារម្មណ៍មិនស្រួលក្នុងចិត្ត។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទឃើញមនុស្សប្រព្រឹត្តដោយមិនលម្អៀង ជាមនុស្សដែលអាចបំពេញភារកិច្ចរបស់ខ្លួនតាមគោលការណ៍ ដែលអាចអនុវត្តសេចក្ដីពិតនៅពេលដែលពួកគេយល់ពីសេចក្ដីពិតនោះ ពួកគេខឹងយ៉ាងខ្លាំង ពួកគេខំប្រឹងគិតរកវិធីដើម្បីធ្វើបាបមនុស្សទាំងនោះ ហើយពួកគេព្យាយាមធ្វើឱ្យមានការលំបាកដល់អ្នកទាំងនោះ។ ប្រសិនបើនរណាម្នាក់មើលធ្លុះដល់សារជាតិធម្មជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទ មើលធ្លុះដល់សេចក្តីពិសពុល និងសេចក្តីទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយចង់លាតត្រដាង និងរាយការណ៍ពីពួកគេ តើពួកទទឹងនឹងព្រះគ្រីស្ទនឹងធ្វើអ្វី? ពួកទទឹងនឹងព្រះគ្រីស្ទនឹងគិតរកគ្រប់មធ្យោបាយដែលពួកគេអាចធ្វើបាន ដើម្បីដកបន្លាក្នុងភ្នែក និងបន្លាក្នុងសាច់នេះចេញ ហើយនឹងញុះញង់បងប្អូនប្រុសស្រីបដិសេធបុគ្គលនេះ។ បងប្អូនប្រុសស្រីសាមញ្ញម្នាក់ គ្មានកិត្យានុភាព និងគ្មានឋានៈនៅក្នុងពួកជំនុំឡើយ ពួកគេគ្រាន់តែមានការញែកដឹងខ្លះៗអំពីអាទទឹងនឹងព្រះគ្រីស្ទនេះ ហើយមិនបង្កការគំរាមកំហែងដល់អាទទឹងនឹងព្រះគ្រីស្ទនេះទេ។ ចុះហេតុអ្វីបានជាអាទទឹងនឹងព្រះគ្រីស្ទតែងតែមិនចូលចិត្តពួកគេ ហើយប្រព្រឹត្តចំពោះបុគ្គលនេះហាក់ដូចជាពួកគេជាបន្លាក្នុងភ្នែក និងជាបន្លាក្នុងសាច់របស់ខ្លួនដូច្នេះ? តើបុគ្គលនេះរារាំងផ្លូវរបស់អាទទឹងនឹងព្រះគ្រីស្ទយ៉ាងដូចម្ដេច? ហេតុអ្វីបានជាអាទទឹងនឹងព្រះគ្រីស្ទមិនអាចទុកមនុស្សបែបនេះបាន? នោះក៏ព្រោះតែនៅខាងក្នុងអាទទឹងនឹងព្រះគ្រីស្ទ មាននិស្ស័យទុច្ចរិតមួយ។ គេមិនអាចអត់ឱនឱ្យមនុស្សដែលដេញតាមសេចក្ដីពិត ឬដើរតាមផ្លូវត្រូវឡើយ។ គេតាំងខ្លួនប្រឆាំងនឹងអ្នកណាដែលចង់ដើរតាមផ្លូវត្រូវ ហើយមានចេតនាធ្វើឱ្យមានការលំបាកដល់អ្នក ហើយគេនឹងខំប្រឹងគិតរកវិធីដើម្បីកម្ចាត់អ្នកចេញ ឬបើមិនដូច្នេះទេ គេនឹងសង្កត់សង្កិនអ្នក ដើម្បីឱ្យអ្នកក្លាយជាអវិជ្ជមាន និងទន់ខ្សោយ ឬ គេនឹងរកចំណុចខ្សោយរបស់អ្នក ហើយផ្សព្វផ្សាយវា ដើម្បីឱ្យអ្នកដទៃបដិសេធអ្នក រួចហើយទើបគេសប្បាយចិត្ត។ ប្រសិនបើអ្នកមិនស្ដាប់គេ ឬមិនធ្វើតាមអ្វីដែលគេនិយាយ ហើយអ្នកនៅតែបន្តដេញតាមសេចក្ដីពិត ដើរតាមផ្លូវត្រូវ និងធ្វើជាមនុស្សល្អ គេមានអារម្មណ៍មិនស្ងប់ក្នុងចិត្តឡើយ ហើយពួកគេមានអារម្មណ៍មួម៉ៅ និងមិនស្រណុកចិត្ត នៅពេលឃើញអ្នកបំពេញភារកិច្ចរបស់អ្នក។ តើនេះជារឿងអ្វី? តើអ្នកបានធ្វើឱ្យគេទាស់ចិត្តឬ? ទេ អ្នកមិនបានធ្វើឡើយ។ ហេតុអ្វីបានជាគេប្រព្រឹត្តចំពោះអ្នកបែបនេះ ទាំងដែលអ្នកមិនបានធ្វើអ្វីដាក់គេ ឬធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់គេទាល់តែសោះនោះ? នេះគ្រាន់តែបង្ហាញថា ធម្មជាតិនៃរបស់ប្រភេទនេះ ពោលគឺពួកទទឹងនឹងព្រះគ្រីស្ទ គឺទុច្ចរិត ហើយថាពួកគេប្រឆាំងទាស់នឹងយុត្តិធម៌ អ្វីៗដែលវិជ្ជមាន និងសេចក្ដីពិតពីកំណើតតែម្ដង។ ប្រសិនបើអ្នកសួរពួកគេដោយចំៗថាតើមានរឿងអ្វីកើតឡើង សូម្បីតែពួកគេក៏មិនដឹងដែរ ពួកគេគ្រាន់តែមានចេតនាធ្វើឱ្យមានការលំបាកដល់អ្នកប៉ុណ្ណោះ។ ប្រសិនបើអ្នកប្រាប់ឱ្យធ្វើរឿងរ៉ាវតាមរបៀបមួយ ពួកគេច្បាស់ជាធ្វើវាតាមរបៀបមួយផ្សេងទៀត។ ប្រសិនបើអ្នកនិយាយថា អ្នកនេះឬអ្នកនោះមិនសូវពូកែទេ ពួកគេនិយាយថាបុគ្គលនោះអស្ចារ្យណាស់។ ប្រសិនបើអ្នកនិយាយថា នេះគឺជាវិធីដ៏ល្អមួយដើម្បីផ្សាយដំណឹងល្អ ពួកគេនិយាយថាវាអាក្រក់។ ប្រសិនបើអ្នកនិយាយថា បងស្រីម្នាក់ដែលទើបតែជឿលើព្រះជាម្ចាស់បានមួយឆ្នាំឬពីរឆ្នាំ បានក្លាយជាអវិជ្ជមាន និងទន់ខ្សោយ ហើយគួរតែត្រូវបានជួយជ្រោមជ្រែង ពួកគេនិយាយថា៖ «មិនបាច់ទេ នាងរឹងមាំជាងអ្នកទៅទៀត»។ សរុបមក ពួកគេតែងតែទាស់ទែងជាមួយអ្នក ហើយមានចេតនាប្រព្រឹត្តផ្ទុយពីអ្នកជានិច្ច។ តើគោលការណ៍របស់ពួកគេសម្រាប់ការទាស់ទែងជាមួយអ្នកគឺជាអ្វី? នោះគឺ អ្វីក៏ដោយដែលអ្នកនិយាយថាត្រូវ ពួកគេនិយាយថាខុស ហើយអ្វីក៏ដោយដែលអ្នកនិយាយថាខុស ពួកគេនិយាយថាត្រូវ។ តើមានគោលការណ៍សេចក្ដីពិតណាមួយនៅក្នុងសកម្មភាពរបស់ពួកគេដែរឬទេ? គឺគ្មានទាល់តែសោះ។ ពួកគេគ្រាន់តែចង់ធ្វើឱ្យអ្នកក្លាយជាមនុស្សល្ងីល្ងើ ចង់បំបាក់មុខអ្នក ចង់វាយបំបាក់អ្នក ជាន់ពន្លិចអ្នក ដើម្បីកុំឱ្យអ្នកអាចងើបមុខរួច ដើម្បីកុំឱ្យអ្នកដេញតាមសេចក្ដីពិតតទៅទៀត ដើម្បីឱ្យអ្នកក្លាយជាទន់ខ្សោយ ហើយអ្នកលែងជឿទៀត រួចហើយគោលដៅរបស់ពួកគេក៏បានសម្រេច ហើយពួកគេមានអារម្មណ៍សប្បាយរីករាយនៅក្នុងចិត្ត។ តើមានរឿងអ្វីកើតឡើងនៅទីនេះ? នេះគឺជាសារជាតិទុច្ចរិតនៃប្រភេទមនុស្សដែលជាពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើពួកគេឃើញបងប្អូនប្រុសស្រីសរសើរតម្កើងព្រះជាម្ចាស់ និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ហើយមិនខ្វល់ខ្វាយពីពួកគេ តើពួកគេសប្បាយចិត្តដែរឬទេ? ទេ ពួកគេមិនសប្បាយចិត្តឡើយ។ តើពួកគេមានអារម្មណ៍យ៉ាងណា? ពួកគេមានអារម្មណ៍ច្រណែន។ ជាធម្មតា នៅពេលដែលមនុស្សឮនរណាម្នាក់សរសើរអ្នកដទៃ ប្រតិកម្មធម្មតារបស់ពួកគេគឺ៖ «ខ្ញុំក៏អស្ចារ្យគួរសមដែរ ហេតុអ្វីមិនសរសើរខ្ញុំផងទៅ?» ពួកគេមានគំនិតបន្តិចបន្តួចនេះ ប៉ុន្តែនៅពេលដែលពួកគេឮនរណាម្នាក់ធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ពួកគេគិតថា៖ «ពួកគេមានបទពិសោធបែបនេះ ហើយធ្វើបន្ទាល់បែបនេះ ហើយមនុស្សគ្រប់គ្នាគាំទ្រពួកគេ។ ពួកគេមានការយល់ដឹងនេះ ចុះហេតុអ្វីបានជាខ្ញុំមិនមានការយល់ដឹងនេះ?» ពួកគេស្ងើចសរសើរ និងគោរពពេញចិត្តបុគ្គលនេះ។ ពួកទទឹងនឹងព្រះគ្រីស្ទមានលក្ខណៈពិសេសមួយ៖ នៅពេលដែលពួកគេឮនរណាម្នាក់ធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ដោយនិយាយថា៖ «នេះគឺជាការធ្វើរបស់ព្រះជាម្ចាស់ នេះគឺជាសេចក្ដីប្រៀនប្រដៅរបស់ព្រះជាម្ចាស់ នេះគឺជាស្នាព្រះហស្តរបស់ព្រះជាម្ចាស់ ជាការរៀបចំចាត់ចែងរបស់ព្រះជាម្ចាស់ ហើយខ្ញុំសុខចិត្តចុះចូល» នោះពួកទទឹងនឹងព្រះគ្រីស្ទមានអារម្មណ៍មិនសប្បាយចិត្ត ហើយគិតថា៖ «អ្នកនិយាយថាអ្វីៗសុទ្ធតែជាការធ្វើរបស់ព្រះ។ តើអ្នកធ្លាប់ឃើញព្រះមានអធិបតេយ្យភាពលើអ្វីមួយដែរឬទេ? តើអ្នកធ្លាប់មានអារម្មណ៍ថាព្រះរៀបចំចាត់ចែងអ្វីមួយដែរឬទេ? ចុះហេតុអ្វីបានជាខ្ញុំមិនដឹងរឿងនេះទាល់តែសោះ?» ទិដ្ឋភាពមួយគឺថា ពួកគេប្រៀបដូចជាសាតាំង នៅក្នុងរបៀបដែលវាបានប្រព្រឹត្តចំពោះការសព្វព្រះហឫទ័យរបស់ព្រះជាម្ចាស់ទៅលើលោកយ៉ូប អ៊ីចឹងដែរ។ ពួកទទឹងនឹងព្រះគ្រីស្ទមានផ្នត់គំនិតដូចគ្នានឹងសាតាំងដែរ នៅពេលដែលព្រះជាម្ចាស់ទទួលយកមនុស្សម្នាក់ ពោលគឺពួកគេមាននិស្ស័យរបស់សាតាំង។ ទិដ្ឋភាពមួយទៀតគឺថា ប្រសិនបើនរណាម្នាក់យល់ពីសេចក្ដីពិត និងមានការញែកដឹងអំពីពួកទទឹងនឹងព្រះគ្រីស្ទ ហើយគេមិនដើរតាមពួកទទឹងនឹងព្រះគ្រីស្ទ តែបែរជាបដិសេធពួកគេ នោះពួកទទឹងនឹងព្រះគ្រីស្ទមានផ្នត់គំនិតខឹងសម្បាយ៉ាងខ្លាំង ហើយគិតថា៖ «ខ្ញុំមិនអាចទទួលបានបុគ្គលនេះទាល់តែសោះ ដូច្នេះ ខ្ញុំនឹងកម្ចាត់គេចោល!» ហេតុដូច្នេះហើយ នៅពេលដែលលោកយ៉ូបជួបប្រទះនឹងការល្បងល ព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់សាតាំងថា៖ «គាត់ស្ថិតនៅក្នុងដៃរបស់អ្នកហើយ ប៉ុន្តែត្រូវទុកជីវិតឱ្យគាត់។» ប្រសិនបើព្រះជាម្ចាស់មិនបានមានព្រះបន្ទូលបែបនេះទេ តើសាតាំងនឹងមានសេចក្តីករុណាដែរឬទេ? (ទេ)។ នេះជារឿងប្រាកដណាស់ វាច្បាស់ជាមិនមានសេចក្តីករុណាឡើយ។

តើពួកទទឹងនឹងព្រះគ្រីស្ទមានអាកប្បកិរិយាយ៉ាងណា ចំពោះបងប្អូនប្រុសស្រីដែលដេញតាម និងស្រឡាញ់សេចក្ដីពិត ចំពោះមនុស្សដែលមានសេចក្ដីជំនឿខ្លះៗ និងអ្នកដែលបំពេញភារកិច្ចរបស់ខ្លួនដោយភាពស្មោះត្រង់ខ្លះៗនោះ? ហើយតើពួកគេមានអាកប្បកិរិយាយ៉ាងណាចំពោះមនុស្សមួយចំនួន ដែលនិយាយអំពីបទពិសោធជីវិតដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ និងអ្នកដែលតែងតែប្រកបគ្នាអំពីសេចក្ដីពិតជាមួយបងប្អូនប្រុសស្រីនោះ? (ពួកគេមានអារម្មណ៍ច្រណែន និងស្អប់)។ តើអាកប្បកិរិយារបស់ពួកគេអាស្រ័យលើអ្វី? វាអាស្រ័យលើនិស្ស័យទុច្ចរិតរបស់ពួកគេ។ ហេតុដូច្នេះហើយ នៅពេលដែលអ្នកជារឿយៗឃើញពួកគេសង្កត់សង្កិននរណាម្នាក់ ស្អប់នរណាម្នាក់ និងធ្វើបាបមនុស្សមួយចំនួនដោយគ្មានហេតុផល នោះអ្នកដឹងហើយថា គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរនិស្ស័យទុច្ចរិតរបស់អាទទឹងនឹងព្រះគ្រីស្ទបានឡើយ ហើយថាវាបានចាក់ឫសយ៉ាងជ្រៅ និងមានពីកំណើត។ ផ្អែកលើចំណុចនេះ គេអាចមើលឃើញថា មនុស្សទាំងនេះដែលជាពួកទទឹងនឹងព្រះគ្រីស្ទ មិនអាចទទួលបានសេចក្ដីសង្គ្រោះឡើយ។ ពួកគេមិនអនុញ្ញាតឱ្យបងប្អូនប្រុសស្រីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ឡើយ ដូច្នេះ តើពួកគេអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ដោយខ្លួនឯងបានដែរឬទេ? (ទេ)។ ពួកគេស្អប់ខ្លាំងណាស់នៅពេលដែលអ្នកដទៃធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ រហូតដល់ថ្នាក់សង្កៀតធ្មេញ ដូច្នេះ ចូរប្រាប់ខ្ញុំមកមើល៍ តើពួកគេអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានដែរឬទេ? ពួកគេជាដាច់ខាតមិនអាចធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានទាល់តែសោះ។ មនុស្សមួយចំនួននិយាយថា៖ «មិនត្រូវទេ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់បានល្អណាស់ ហើយបងប្អូនប្រុសស្រីយំនៅពេលដែលពួកគេឮទីបន្ទាល់នោះ»។ តើនេះជាទីបន្ទាល់ប្រភេទអ្វីទៅ? អ្នករាល់គ្នាត្រូវតែស្ដាប់ «ទីបន្ទាល់» ប្រភេទនេះ ដើម្បីកំណត់ថាតើវាជាទីបន្ទាល់ពិត ឬក៏អត់។ ឧបមាថា មាននរណាម្នាក់ដែលមានការងារល្អ និងមានគ្រួសារល្អ ហើយដោយទទួលបានការបណ្ដាលចិត្តពីព្រះជាម្ចាស់ ពួកគេក៏លះបង់ការងារដ៏ល្អ និងគ្រួសាររបស់ពួកគេ ហើយដាក់ទាំងកាយនិងចិត្តទៅក្នុងការលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ ទោះបីជាពួកគេមានអារម្មណ៍សោកសៅនៅក្នុងចិត្តក៏ដោយ ក៏ពួកគេនៅតែលះបង់អ្វីៗទាំងអស់។ បងប្អូនប្រុសស្រីនិយាយទៅកាន់ពួកគេថា៖ «តើអ្នកមិនមានអារម្មណ៍ថាទន់ខ្សោយសូម្បីតែបន្តិចទេឬ?» ពួកគេឆ្លើយតបថា៖ «ពិតមែនហើយ មានបន្តិចបន្តួចដែរ ប៉ុន្តែការដែលខ្ញុំអាចលះបង់គ្រួសារ និងការងាររបស់ខ្ញុំបាន តើនេះមិនមែនសុទ្ធតែជាការធ្វើរបស់ព្រះទេឬអី? ខ្ញុំធ្លាប់រកចំណូលបានពីរទៅបីពាន់ក្នុងមួយថ្ងៃ និងរាប់ម៉ឺនក្នុងមួយខែ ហើយខ្ញុំមានទ្រព្យសម្បត្តិជាច្រើន។ បន្ទាប់ពីខ្ញុំបានមកជឿលើព្រះ ដើម្បីបំពេញភារកិច្ចរបស់ខ្ញុំ ខ្ញុំបានប្រគល់ទ្រព្យសម្បត្តិរបស់ខ្ញុំទៅឱ្យអ្នកផ្សេងមើលការខុសត្រូវ»។ អ្នកផ្សេងទៀតសួរថា៖ «តើអ្នកមិនបានចាត់ចែងទ្រព្យសម្បត្តិរបស់អ្នកទាល់តែសោះឬ បន្ទាប់ពីប្រគល់វាទៅឱ្យអ្នកផ្សេងនោះ? តើឥឡូវនេះ អ្នកលែងមានចំណែកណាមួយនៃទ្រព្យសម្បត្តិទាំងនោះទៀតហើយឬ? តើអ្នកលះបង់ទ្រព្យសម្បត្តិរបស់អ្នកដោយរបៀបណា?» ពួកគេឆ្លើយតបថា៖ «វាគឺជាការធ្វើរបស់ព្រះ»។ តើនេះមិនស្រពេចស្រពិលពេកទេឬ? (មែនហើយ)។ ទាំងនេះគ្រាន់តែជាពាក្យសម្ដីទទេៗប៉ុណ្ណោះ។ លើសពីនេះ ការដែលពួកគេនិយាយពីចំណូលដ៏ខ្ពស់របស់ពួកគេ តើនេះមិនមែនគ្រាន់តែជាការអួតខ្លួនទេឬអី? ហេតុអ្វីបានជាពួកគេនិយាយបែបនេះ? ពួកគេកំពុងធ្វើបន្ទាល់អំពីទំហំនៃការលះបង់របស់ពួកគេ។ តើពួកគេកំពុងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ឬ? ពួកគេកំពុងធ្វើបន្ទាល់អំពីប្រវត្តិសាស្ត្រ «ដ៏រុងរឿង» បន្តិចបន្តួចរបស់ពួកគេ អំពីតម្លៃដែលពួកគេបានបង់ និងអ្វីដែលពួកគេបានលះបង់កាលពីអតីតកាល អំពីទំហំដែលពួកគេបានថ្វាយ និងអំពីការដែលពួកគេគ្មានការត្អូញត្អែរអំពីព្រះជាម្ចាស់។ តើមានចំណុចណាមួយនៃរឿងនេះ ដែលធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ដែរឬទេ? អ្នកមិនបានឃើញអ្វីដែលព្រះជាម្ចាស់បានធ្វើនៅក្នុងរឿងទាំងអស់នេះទេ តើមែនទេ? វាមិនពិតទេដែលថាពួកគេធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ច្បាស់ណាស់ ពួកគេកំពុងធ្វើបន្ទាល់ឱ្យខ្លួនឯងសោះ ប៉ុន្តែពួកគេបែរជានិយាយថា ពួកគេកំពុងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ទៅវិញ! តើនេះមិនមែនជាការបោកបញ្ឆោតទេឬអី? ពួកគេធ្វើពុតជាធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ ដើម្បីធ្វើបន្ទាល់ឱ្យខ្លួនឯង តើនេះមិនមែនជាការលាក់ពុតទេឬអី? ចុះហេតុអ្វីបានជាមនុស្សមួយចំនួនមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង ហើយយំមិនឈប់នៅពេលដែលពួកគេឮរឿងនេះ? គឺពិតជាមានមនុស្សល្ងីល្ងើគ្រប់ប្រភេទមែន! នៅពេលដែលនរណាម្នាក់លើកឡើងពីការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ នោះពួកទទឹងនឹងព្រះគ្រីស្ទត្រូវតែនិយាយអំពីរឿងតូចតាចមួយចំនួនដែលពួកគេបានធ្វើ អំពីរឿងតូចតាចដែលពួកគេបានថ្វាយ និងពេលវេលាតិចតួចដែលពួកគេបានចំណាយដើម្បីលះបង់ខ្លួន ហើយយូរៗទៅ មនុស្សឈប់ចាប់អារម្មណ៍ ដូច្នេះ ពួកគេក៏រកនឹកឃើញរឿងថ្មីៗដើម្បីនិយាយ ហើយតាមរបៀបនេះ ពួកគេធ្វើបន្ទាល់ឱ្យខ្លួនឯង។ ប្រសិនបើនរណាម្នាក់ពូកែជាងពួកគេ ហើយអាចប្រកបគ្នាបានល្អជាងពួកគេ ដោយនាំមកនូវពន្លឺនៃសេចក្ដីពិតខ្លះៗ នោះពួកគេមានអារម្មណ៍មិនស្រណុកចិត្ត។ តើពួកគេមានអារម្មណ៍មិនស្រណុកចិត្ត ដោយសារតែការខិតខំប្រឹងប្រែងរបស់ពួកគេចំពោះសេចក្ដីពិត អន់ជាងអ្នកដទៃ ហើយពួកគេខ្នះខ្នែងចង់ពូកែជាងគេឬ? ទេ ពួកគេមិនអនុញ្ញាតឱ្យនរណាម្នាក់ពូកែជាងពួកគេឡើយ ពួកគេមិនអាចទ្រាំឃើញអ្នកដទៃពូកែជាងពួកគេបានទេ ហើយពួកគេសប្បាយចិត្តតែនៅពេលដែលពួកគេពូកែជាងអ្នកដទៃប៉ុណ្ណោះ។ តើនេះមិនទុច្ចរិតទេឬអី? ប្រសិនបើអ្នកផ្សេងពូកែជាងអ្នក ហើយយល់ពីសេចក្ដីពិតច្រើនជាងអ្នក នោះអ្នកគួរតែរៀនសូត្រពីពួកគេ តើនេះមិនមែនជារឿងល្អទេឬអី? នេះជារឿងដែលមនុស្សគ្រប់គ្នាគួរតែអរសប្បាយ។ ឧទាហរណ៍ មានលោកយ៉ូប ដែលជាបុរសម្នាក់ក្នុងចំណោមអ្នកដើរតាមព្រះជាម្ចាស់នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ តើនេះជារឿងដ៏មានសិរីល្អដែលបានកើតឡើងនៅក្នុងកិច្ចការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ ឬក៏វាជារឿងដ៏គួរឱ្យអាប់មុខ? (វាជារឿងដ៏មានសិរីល្អ)។ វាជារឿងដ៏មានសិរីល្អ។ តើអ្នកគួរប្រកាន់យកអាកប្បកិរិយាបែបណាចំពោះរឿងនេះ? តើអ្នកគួរមានទស្សនៈបែបណា? អ្នកគួរតែសប្បាយចិត្តសម្រាប់ព្រះជាម្ចាស់ និងអបអរសាទរទ្រង់ សរសើរតម្កើងព្រះចេស្ដារបស់ព្រះជាម្ចាស់ សរសើរតម្កើងដែលព្រះជាម្ចាស់ទទួលបានសិរីល្អ នេះគឺជារឿងល្អ។ វាជារឿងដ៏ល្អមួយទៅហើយ ប៉ុន្តែមនុស្សមួយចំនួនបែរជាមានអារម្មណ៍ខ្ពើមរអើម និងស្អប់ខ្ពើមរឿងនេះទៅវិញ។ តើនេះមិនមែនពួកគេទុច្ចរិតទេឬអី? និយាយដោយត្រង់ទៅ នេះគឺពួកគេទុច្ចរិត ហើយនេះបណ្ដាលមកពីនិស្ស័យទុច្ចរិតរបស់ពួកគេ។

និស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទគឺទុច្ចរិត។ ពួកគេមិនត្រឹមតែមិនទទួលយកសេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងអាចទាស់ទទឹងនឹងព្រះជាម្ចាស់ បង្កើតនគរផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងប្ដូរផ្ដាច់ទៀតផង នេះហើយជានិស្ស័យទុច្ចរិត។ តើអ្នករាល់គ្នាមានការយល់ដឹងអំពីនិស្ស័យទុច្ចរិតដែរឬទេ? មនុស្សភាគច្រើនប្រហែលជាមិនដឹងពីរបៀបញែកដឹងពីនិស្ស័យទាំងនេះទេ ដូច្នេះ ចូរយើងលើកឧទាហរណ៍មួយ។ មនុស្សមួយចំនួនជាធម្មតាមានឥរិយាបថប្រក្រតីណាស់ក្នុងកាលៈទេសៈទូទៅ៖ ពួកគេនិយាយទៅកាន់អ្នកដទៃ និងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃយ៉ាងប្រក្រតី ពួកគេមើលទៅដូចជាមនុស្សធម្មតា ហើយពួកគេមិនធ្វើរឿងអាក្រក់អ្វីឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលពួកគេមកចូលរួមការជួបជុំ ហើយអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងប្រកបគ្នាអំពីសេចក្ដីពិត អ្នកខ្លះមិនព្រមស្ដាប់ទេ អ្នកខ្លះងងុយដេក អ្នកខ្លះមានអារម្មណ៍ស្អប់ខ្ពើមរឿងនេះ ហើយពិបាកនឹងទ្រាំ ពួកគេមិនចង់ឮវាឡើយ ហើយអ្នកខ្លះទៀតក៏ងងុយដេកលក់ដោយមិនដឹងខ្លួន និងលែងដឹងរឿងអ្វីទាំងអស់។ តើមានរឿងអ្វីកើតឡើងនៅទីនេះ? ហេតុអ្វីបានជាមានបាតុភូតមិនប្រក្រតីជាច្រើនត្រូវបានបង្ហាញចេញ នៅពេលដែលនរណាម្នាក់ចាប់ផ្ដើមប្រកបគ្នាអំពីសេចក្ដីពិតដូច្នេះ? មនុស្សមួយចំនួនក្នុងចំណោមពួកគេទាំងនេះស្ថិតក្នុងសភាពមិនប្រក្រតី ប៉ុន្តែអ្នកខ្លះកំពុងតែទុច្ចរិត។ លទ្ធភាពដែលថាពួកគេត្រូវបានវិញ្ញាណអាក្រក់ចូលសណ្ឋិត មិនអាចត្រូវបានផាត់ចោលឡើយ ហើយជួនកាល មនុស្សមិនអាចយល់ពីរឿងនេះបានទាំងស្រុង ឬញែកដឹងវាឱ្យបានច្បាស់លាស់នោះទេ។ ពួកទទឹងនឹងព្រះគ្រីស្ទមានវិញ្ញាណអាក្រក់នៅខាងក្នុងពួកគេ។ ប្រសិនបើអ្នកសួរពួកគេថា ហេតុអ្វីបានជាពួកគេមានភាពប្រទូសរ៉ាយចំពោះសេចក្ដីពិត ពួកគេនិយាយថា ពួកគេមិនមានភាពប្រទូសរ៉ាយចំពោះសេចក្ដីពិតទេ ហើយរឹងទទឹងមិនព្រមទទួលស្គាល់ឡើយ ទាំងដែលតាមការពិតជាក់ស្តែង ពួកគេដឹងច្បាស់នៅក្នុងចិត្តថា ពួកគេមិនស្រឡាញ់សេចក្ដីពិតនោះទេ។ នៅពេលដែលគ្មាននរណាម្នាក់កំពុងអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ពួកគេចុះសម្រុងជាមួយអ្នកដទៃដូចជាមនុស្សធម្មតាអ៊ីចឹង ហើយអ្នកមិនដឹងពីអ្វីដែលស្ថិតនៅខាងក្នុងពួកគេឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនរណាម្នាក់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមិនចង់ស្ដាប់ទេ ហើយសេចក្ដីខ្ពើមរអើមក៏កើតឡើងនៅក្នុងចិត្តរបស់ពួកគេ។ នេះគឺជាធម្មជាតិរបស់ពួកគេដែលត្រូវបានលាតត្រដាង ពោលគឺ ពួកគេជាវិញ្ញាណអាក្រក់ ពួកគេជារបស់ប្រភេទនេះឯង។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បានលាតត្រដាងពីសារជាតិរបស់មនុស្សទាំងនេះ ឬចាក់ចំចំណុចឈឺចាប់របស់ពួកគេឬ? គឺមិនមែនទាំងពីរ។ នៅពេលដែលពួកគេចូលរួមការជួបជុំ ពួកគេមិនចង់ស្ដាប់នរណាម្នាក់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ តើនេះមិនមែនពួកគេទុច្ចរិតទេឬអី? តើ «ភាពទុច្ចរិត» មានន័យដូចម្ដេច? វាមានន័យថា ភាពប្រទូសរ៉ាយចំពោះសេចក្ដីពិត ចំពោះអ្វីៗដែលវិជ្ជមាន និងចំពោះមនុស្សដែលវិជ្ជមានដោយគ្មានមូលហេតុ ។ សូម្បីតែពួកគេផ្ទាល់ក៏មិនដឹងថាមូលហេតុអ្វីដែរ ពួកគេគ្រាន់តែត្រូវប្រព្រឹត្តបែបនេះប៉ុណ្ណោះ។ នេះហើយជាអត្ថន័យនៃភាពទុច្ចរិត ហើយនិយាយឱ្យស្រួលស្ដាប់ទៅ វាគ្រាន់តែជាភាពថោកទាបប៉ុណ្ណោះ។ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះនិយាយថា៖ «គ្រាន់តែមាននរណាម្នាក់ចាប់ផ្ដើមអានព្រះបន្ទូលរបស់ព្រះ ខ្ញុំក៏មិនចង់ស្ដាប់បាត់ទៅហើយ។ គ្រាន់តែឮនរណាម្នាក់ធ្វើបន្ទាល់ថ្វាយព្រះ ខ្ញុំក៏មានអារម្មណ៍ខ្ពើមរអើម ហើយសូម្បីតែខ្ញុំផ្ទាល់ក៏មិនដឹងថាហេតុអ្វីដែរ។ នៅពេលដែលខ្ញុំឃើញនរណាម្នាក់ស្រឡាញ់ និងដេញតាមសេចក្ដីពិត ខ្ញុំមិនអាចចុះសម្រុងជាមួយគេបានទេ ខ្ញុំចង់តាំងខ្លួនប្រឆាំងនឹងគេ ខ្ញុំតែងតែចង់ជេរប្រទេចគេ ចង់ធ្វើបាបគេពីក្រោយខ្នង និងបំផ្លាញគេ»។ សូម្បីតែពួកគេក៏មិនដឹងថាហេតុអ្វីបានជាពួកគេមានអារម្មណ៍បែបនេះដែរ នេះគឺពួកគេទុច្ចរិតហើយ។ តើមូលហេតុពិតសម្រាប់រឿងនេះគឺជាអ្វី? ពួកទទឹងនឹងព្រះគ្រីស្ទ គ្រាន់តែគ្មានវិញ្ញាណជាមនុស្សធម្មតានៅខាងក្នុងពួកគេប៉ុណ្ណោះ ពួកគេគ្រាន់តែគ្មានភាពជាមនុស្សធម្មតាឡើយ សរុបសេចក្ដីមក គឺបែបនេះឯង។ ប្រសិនបើមនុស្សធម្មតាម្នាក់ឮព្រះជាម្ចាស់មានព្រះបន្ទូលយ៉ាងច្បាស់លាស់ និងក្បោះក្បាយអំពីទិដ្ឋភាពផ្សេងៗនៃសេចក្ដីពិត គេគិតថា៖ «នៅក្នុងយុគសម័យដ៏ទុច្ចរិត និងច្រឡំបល់បែបនេះ ដែលត្រូវនិងខុសមិនអាចបែងចែកដាច់ ហើយល្អនិងអាក្រក់ត្រូវបានច្របូកច្របល់គ្នា ការដែលអាចឮសេចក្ដីពិតច្រើនយ៉ាងនេះ និងព្រះបន្ទូលដ៏ល្អឥតខ្ចោះបែបនេះ គឺពិតជាមានតម្លៃ និងកម្រមានណាស់!» ហេតុអ្វីបានជាវាមានតម្លៃ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដាស់បំណងប្រាថ្នា និងការ បណ្ដាលចិត្តរបស់អស់អ្នកដែលមានទាំងបេះដូង និងវិញ្ញាណ។ តើការបណ្ដាលចិត្តអ្វីទៅ? ពួកគេប្រាថ្នាចង់បានយុត្តិធម៌ និងអ្វីៗដែលវិជ្ជមាន ពួកគេប្រាថ្នាចង់រស់នៅចំពោះព្រះជាម្ចាស់ ចង់ឱ្យមានភាពយុត្តិធម៌ និងសេចក្ដីសុចរិតនៅលើលោកិយនេះ ហើយចង់ឱ្យព្រះជាម្ចាស់យាងមក និងកាន់អំណាចលើលោកិយនេះ នេះគឺជាសម្រែករបស់អស់អ្នកដែលស្រឡាញ់សេចក្ដីពិត។ ទោះជាយ៉ាងណាក៏ដោយ តើពួកទទឹងនឹងព្រះគ្រីស្ទប្រាថ្នាចង់បានរឿងទាំងនេះដែរឬទេ? (ទេ)។ តើពួកទទឹងនឹងព្រះគ្រីស្ទប្រាថ្នាចង់បានអ្វី? «ប្រសិនបើខ្ញុំកាន់អំណាច ខ្ញុំនឹងបំផ្លាញអស់អ្នកទាំងអស់ដែលខ្ញុំមិនចូលចិត្ត! នៅពេលដែលនរណាម្នាក់ធ្វើបន្ទាល់ថា ព្រះគ្រីស្ទគឺជាព្រះដែលលេចមក និងកំពុងបំពេញកិច្ចការ ធ្វើបន្ទាល់ថា ព្រះគឺជាព្រះអធិបតីនៃមនុស្សជាតិ ហើយធ្វើបន្ទាល់ថា ព្រះបន្ទូលរបស់ព្រះគឺជាសេចក្ដីពិត ជាបាវចនាជីវិតដ៏ខ្ពង់ខ្ពស់បំផុតរបស់មនុស្សជាតិ និងជាមូលដ្ឋានគ្រឹះសម្រាប់ការរស់រានមានជីវិតរបស់មនុស្ស ខ្ញុំមានអារម្មណ៍ខ្ពើមរអើម ស្អប់ ហើយខ្ញុំមិនចង់ឮវាឡើយ!» នេះគឺជារឿងដែលស្ថិតយ៉ាងជ្រៅនៅខាងក្នុងពួកទទឹងនឹងព្រះគ្រីស្ទ។ តើពួកទទឹងនឹងព្រះគ្រីស្ទមិនមាននិស្ស័យនេះទេឬអី? ដរាបណានរណាម្នាក់ថ្វាយបង្គំពួកគេ ស្ងើចសរសើរពួកគេ និងដើរតាមពួកគេ នោះពួកគេគឺជាបក្ខពួកនឹងគ្នា ពួកគេស្ថិតក្នុងក្រុមតែមួយ។ ប្រសិនបើនរណាម្នាក់តែងតែប្រកបគ្នាអំពីសេចក្ដីពិត និងធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ នោះពួកទទឹងនឹងព្រះគ្រីស្ទគេចវេះពីពួកគេ និងមានអារម្មណ៍ខ្ពើមរអើមចំពោះពួកគេ ហើយថែមទាំងវាយប្រហារ ផាត់ពួកគេចោល និងធ្វើបាបពួកគេទៀតផង នេះហើយគឺជាសេចក្តីទុច្ចរិត។ នៅពេលដែលយើងនិយាយអំពីសេចក្តីទុច្ចរិត វាតែងតែសំដៅទៅលើផែនការល្បិចកលរបស់សាតាំង។ រឿងដែលសាតាំងធ្វើគឺទុច្ចរិត រឿងដែលនាគដ៏ធំមានសម្បុរក្រហមធ្វើគឺទុច្ចរិត រឿងដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើគឺទុច្ចរិត ហើយនៅពេលដែលយើងនិយាយថាពួកគេទុច្ចរិត វាសំដៅជាចម្បងទៅលើការដែលពួកគេមានភាពប្រទូសរ៉ាយចំពោះអ្វីៗដែលវិជ្ជមានទាំងអស់ ហើយផ្តោតតែលើការប្រឆាំងនឹងសេចក្ដីពិត និងព្រះជាម្ចាស់ នេះហើយគឺជាសេចក្តីទុច្ចរិត ហើយនេះគឺជានិស្ស័យរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។

ចូរគិតអំពីពួកទទឹងនឹងព្រះគ្រីស្ទណាខ្លះដែលអ្នករាល់គ្នាធ្លាប់ជួបប្រទះ និងធ្លាប់ដឹង ដែលស្ដែងចេញនូវនិស្ស័យទុច្ចរិតបែបនេះ។ ខ្ញុំធ្លាប់ជួបប្រទះស្ត្រីកាចឆ្នាស់ម្នាក់ ដែលភាពជាមនុស្សរបស់នាងមានការព្យាបាទយ៉ាងខ្លាំង។ រាល់ពេលដែលដំណាក់របស់ព្រះជាម្ចាស់បានផ្សាយអំពីភយន្តរាយដ៏ធំសម្បើមដែលជិតមកដល់ ថាពេលវេលាមិនមានច្រើនទេ អំពីរបៀបដែលបងប្អូនប្រុសស្រីគួរតែធ្វើអំពើល្អ របៀបដែលពួកគេគួរតែខិតខំប្រឹងប្រែងដេញតាមសេចក្ដីពិត របៀបដែលពួកគេគួរតែបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងរបៀបដែលពួកគេមិនគួរបន្សល់ទុកនូវវិប្បដិសារីណាមួយសម្រាប់ខ្លួនឯង រាល់ពេលដែលដំណាក់របស់ព្រះជាម្ចាស់ផ្សាយរឿងទាំងនេះ ស្ត្រីម្នាក់នេះតែងតែជេរប្រទេចនៅក្នុងចិត្តរបស់នាង ហើយគិតថា៖ «ទីបញ្ចប់នៃពិភពលោកឬ? ជីវិតកំពុងតែល្អតើ។ វាអាចជាទីបញ្ចប់នៃពិភពលោកសម្រាប់អ្នក ប៉ុន្តែវាមិនមែនជាទីបញ្ចប់នៃពិភពលោកសម្រាប់ខ្ញុំទេ! សូម្បីតែភយន្តរាយដ៏ធំសម្បើមមកដល់ ក៏ខ្ញុំនៅតែត្រូវរស់រានមានជីវិតដែរ។ ប្រសិនបើមាននរណាម្នាក់ត្រូវស្លាប់ នោះអ្នករាល់គ្នាអាចស្លាប់បាន!» តើស្ត្រីម្នាក់នេះគ្មានហេតុផលទេឬអី? រាល់ពេលដែលមាននរណាម្នាក់ប្រកបគ្នាអំពីទិដ្ឋភាពនៃសេចក្ដីពិតនេះ នាងនឹងក្លាយជាមនុស្សគ្មានហេតុផល ហើយអារម្មណ៍ខ្ពើមរអើមក៏កើតឡើងនៅក្នុងចិត្តរបស់នាង រួចនាងគិតថា៖ «ជីវិតរបស់ខ្ញុំកំពុងតែល្អស្រាប់ទៅហើយ! ខ្ញុំមានលុយច្រើន ខ្ញុំមានឡាន មានផ្ទះ ខ្ញុំមានចំណូលខ្ពស់ ខ្ញុំជាអ្នកមានអំណាចម្នាក់នៅក្នុងតំបន់របស់ខ្ញុំ ហើយគ្មាននរណាម្នាក់ហ៊ានទាស់ចិត្តខ្ញុំឡើយ។ លក្ខខណ្ឌរស់នៅរបស់ខ្ញុំល្អយ៉ាងនេះ ប្រសិនបើភយន្តរាយដ៏ធំសម្បើមមកដល់ តើខ្ញុំនឹងមិនរងការខាតបង់ទេឬអី? ខ្ញុំមិនទាន់ត្រៀមខ្លួនស្លាប់នៅឡើយទេ!» តើនាងមានទស្សនៈបែបណាចំពោះកិច្ចការរបស់ព្រះជាម្ចាស់ និងចំពោះការដែលព្រះជាម្ចាស់ចង់បំផ្លាញលោកិយដ៏ទុច្ចរិត និងមនុស្សជាតិដ៏ទុច្ចរិតនេះ? (នាងមានភាពប្រទូសរ៉ាយចំពោះរឿងទាំងនេះ)។ មិនថាព្រះជាម្ចាស់បានធ្វើអ្វីក៏ដោយ ប្រសិនបើវាពាក់ព័ន្ធនឹងផលប្រយោជន៍របស់នាង ប្រសិនបើវាធ្វើឱ្យខូច ផលប្រយោជន៍របស់នាង នោះនាងនឹងស្អប់វា ហើយមានភាពប្រទូសរ៉ាយចំពោះវា ហើយនាងនឹងមិនយល់ស្របនឹងវាឡើយ ដោយគិតថា៖ «អ្វីដែលព្រះអង្គកំពុងធ្វើ គឺខុសហើយ!» ហើយនាងនឹងបដិសេធទង្វើរបស់ព្រះជាម្ចាស់ភ្លាមៗតែម្ដង។ លើសពីនេះទៅទៀត រឿងដែលទុច្ចរិតបំផុតអំពីនាងគឺថា នាងមិនចូលចិត្តឱ្យភាពយុត្តិធម៌ និងសេចក្ដីសុចរិតកាន់អំណាចឡើយ។ មិនថានរណាដែលបានកាន់អំណាចទេ សូម្បីតែព្រះជាម្ចាស់ជាអ្នកកាន់អំណាច ហើយមានភាពយុត្តិធម៌ និងសេចក្ដីសុចរិតក៏ដោយ ប្រសិនបើវាបានធ្វើឱ្យខូចផលប្រយោជន៍របស់នាង នោះនាងនឹងមិនព្រមឡើយ ពោលគឺ ផលប្រយោជន៍របស់នាងមានសារៈសំខាន់ចំពោះនាងជាងព្រះជាម្ចាស់ទៅទៀត។ តើសកម្មភាពរបស់នាងមិនមែនមានធម្មជាតិជាអារក្សទេឬអី? ហើយនៅពេលដែលធម្មជាតិជាអារក្សស្ដែងចេញមក តើវាមិនមែនជាធម្មជាតិដូចគ្នាទៅនឹងពេលដែលវិញ្ញាណអាក្រក់ចូលសណ្ឋិតនរណាម្នាក់ ហើយគេនិយាយថា គេមិនចង់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬអី? (មែនហើយ ដូចគ្នា)។ រាល់ពេលដែលមាននរណាម្នាក់អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ វិញ្ញាណអាក្រក់នោះនឹងនិយាយថា វាមិនចង់ឮឡើយ។ រាល់ពេលដែលមានបងប្អូនប្រុសស្រីណាម្នាក់ប្រកបគ្នាអំពីថ្ងៃរបស់ព្រះជាម្ចាស់ដែលជិតមកដល់ ឬភយន្តរាយដ៏ធំសម្បើមដែលជិតមកដល់ ស្ត្រីកាចឆ្នាស់ម្នាក់នេះនឹងស្អប់វា ហើយជេរប្រទេចវានៅក្នុងចិត្តរបស់នាង។ ហេតុអ្វីបានជានាងជេរប្រទេចវា? ប្រសិនបើព្រះជាម្ចាស់យាងមកបំផ្លាញលោកិយ នោះនាងនឹងបាត់បង់ទ្រព្យសម្បត្តិទាំងអស់របស់នាង ពោលគឺ នៅពេលដែលរឿងអ្វីមួយបានប៉ះពាល់ដល់ផលប្រយោជន៍របស់នាង នាងនឹងជេរប្រទេចវា។ ហេតុដូច្នេះហើយ ការជេរប្រទេចរបស់នាងគឺមានធម្មជាតិដូចគ្នាទៅនឹងវិញ្ញាណអាក្រក់ដែលនិយាយថា វាមិនចង់ឮព្រះបន្ទូលរបស់ព្រះជាម្ចាស់អ៊ីចឹងដែរ។ ពួកគេមានលក្ខណៈរួមមួយ នោះគឺ រាល់ពេលដែលមាននរណាម្នាក់លើកឡើងពីសេចក្ដីពិត លាតត្រដាងពីជម្រៅព្រលឹងរបស់ពួកគេ លាតត្រដាងពីភាពគួរឱ្យខ្ពើម សេចក្តីទុច្ចរិត និងសេចក្តីពិសពុលរបស់ពួកគេ នោះសេចក្ដីស្អប់ ការទាស់ទទឹង និងការប្រឆាំងកើតឡើងនៅក្នុងចិត្តរបស់ពួកគេ រួចហើយពួកគេក៏ជេរប្រទេច និងជេរប្រមាថ នេះហើយជាលក្ខណៈរបស់វិញ្ញាណអាក្រក់។ មើលពីសំបកក្រៅ ស្ត្រីកាចឆ្នាស់ម្នាក់នេះបាននិយាយ និងបានប្រព្រឹត្តដូចជាមនុស្សធម្មតាអ៊ីចឹង ហើយមិនដូចជានាងត្រូវបានអារក្សចូលសណ្ឋិតឡើយ ប៉ុន្តែធម្មជាតិនៃសកម្មភាពរបស់នាងគឺដូចគ្នាទៅនឹងអារក្សនោះដែរ។ នៅពេលដែលអ្នករាល់គ្នាមានឱកាស អ្នកអាចសួរពួកអ្នកមាននៅក្នុងពួកជំនុំថា៖ «នៅពេលដែលថ្ងៃរបស់ព្រះជាម្ចាស់មកដល់ ហើយភយន្តរាយដ៏ធំសម្បើមមកដល់ ហើយទ្រព្យសម្បត្តិគ្រួសាររបស់អ្នកត្រូវបាត់បង់ទាំងអស់ តើអ្នកនឹងមានអារម្មណ៍ពិបាកចិត្តដែរឬទេ? តើអ្នកទន្ទឹងរង់ចាំថ្ងៃរបស់ព្រះជាម្ចាស់មកដល់ដែរឬទេ? តើអ្នកទន្ទឹងរង់ចាំព្រះជាម្ចាស់កាន់អំណាច ហើយសេចក្តីយុត្តិធម៌ និងសេចក្ដីសុចរិតកាន់អំណាចដែរឬទេ? តើអ្នកទន្ទឹងរង់ចាំព្រះជាម្ចាស់បំផ្លាញមនុស្សជាតិដ៏ទុច្ចរិតនេះចោលយ៉ាងឆាប់រហ័ស សូម្បីតែនៅពេលដែលអ្នកក៏នឹងត្រូវបានបំផ្លាញចោលដែរឬទេ? តើអ្នកសុខចិត្តឱ្យរឿងនេះកើតឡើងដែរឬទេ?» ចាំមើលថាតើទស្សនៈរបស់ពួកគេយ៉ាងណា។ អ្នកខ្លះនឹងសុខចិត្តឱ្យរឿងនេះកើតឡើង ហើយអ្នកខ្លះទៀតនឹងមិនសុខចិត្តឡើយ។ បើយើងនិយាយពីពិភពលោកទាំងមូល ចក្រវាលទាំងមូល របស់របរខាងសម្ភារៈទាំងអស់ដែលត្រូវបានគ្រប់គ្រងដោយព្រះជាម្ចាស់ យើងមិននិយាយអំពីរឿងដែលមិនមែនជាសម្ភារៈនៅទីនេះទេ គឺនិយាយតែពីរឿងដែលស្ថិតក្នុងវិសាលភាពខាងសម្ភារៈប៉ុណ្ណោះ ដូចជា៖ ទ្រព្យសម្បត្តិគ្រួសារ ឡាន ផ្ទះ លុយកាក់ និងរបស់ផ្សេងៗទៀត បើយើងយករឿងទាំងអស់នេះមកបញ្ចូលគ្នា តើវាមានទំហំប៉ុនគ្រាប់ខ្សាច់មួយគ្រាប់នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ដែរឬទេ? (ទេ)។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមនុស្សទទួលបានរបស់ទាំងនេះ ពួកគេមិនចង់លះបង់វាចោលទេ ហើយមានអារម្មណ៍ថាពួកគេមានទុនដើម្បីតតាំងនឹងព្រះជាម្ចាស់ ដោយនិយាយថា៖ «ប្រសិនបើព្រះអង្គដកយកទ្រព្យសម្បត្តិគ្រួសាររបស់ខ្ញុំចេញ នោះខ្ញុំនឹងស្អប់ព្រះអង្គ ខ្ញុំនឹងប្រឆាំងនឹងព្រះអង្គ ហើយខ្ញុំនឹងមិនទទួលស្គាល់ថាព្រះអង្គគឺជាព្រះឡើយ!» តើការដែលព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ឬក៏អត់ គឺអាស្រ័យលើការទទួលស្គាល់របស់អ្នកឬ? (ទេ)។ តើអ្នកមានទុនដើម្បីតតាំងនឹងព្រះជាម្ចាស់ ជាមួយនឹងទ្រព្យសម្បត្តិគ្រួសារដ៏តិចតួចនោះឬ? អ្នកពិតអវិជ្ជាណាស់! ពេជ្រគឺជារបស់ដែលមានតម្លៃបំផុតនៅលើផែនដី។ នៅពេលដែលមនុស្សសាមញ្ញឃើញពេជ្រទំហំមួយការ៉ាត់ ពួកគេមានការភ្ញាក់ផ្អើល ហើយនិយាយថា៖ «ពេជ្រធំម្ល៉េះ! វាច្បាស់ជាមានតម្លៃ ១ ម៉ឺន ឬ ២ ម៉ឺនដុល្លារអាមេរិកមិនខាន!» ពួកគេគិតថាពេជ្រមានតម្លៃខ្លាំងណាស់។ ប៉ុន្តែបន្ទាប់មក ខ្ញុំបានឮរបាយការណ៍ព័ត៌មានមួយដែលនិយាយថា មានភពមួយនៅមិនឆ្ងាយពីផែនដីប៉ុន្មានទេ គឺផ្សំឡើងពីពេជ្រទាំងស្រុង ហើយស្រាប់តែខ្ញុំបានភ្ញាក់ខ្លួនដឹងពីរឿងមួយ៖ មនុស្សមានការយល់ឃើញចង្អៀតណាស់។ នៅពេលដែលអ្នកឃើញពេជ្រកំពុងភ្លឺចែងចាំង អ្នកចូលចិត្តវាខ្លាំងណាស់ ហើយគិតថាវាជារបស់ដ៏អស្ចារ្យ ប៉ុន្តែនៅពេលដែលអ្នកឮថាមានភពទាំងមូលផ្សំឡើងពីពេជ្រ តើទស្សនៈរបស់អ្នកទៅជាយ៉ាងណាវិញ? ទស្សនៈរបស់អ្នកចំពោះពេជ្រក៏ផ្លាស់ប្ដូរ។ ពោលគឺ នៅពេលដែលអ្នកឮព័ត៌មានផ្សេងទៀត ការយល់ដឹងរបស់អ្នកស្រាប់តែទូលំទូលាយ អ្នកលែងមើលឃើញតែលំហដ៏តូចចង្អៀតនៅចំពោះមុខអ្នកទៀតហើយ អ្នកលែងជាកង្កែបក្នុងអណ្ដូងទៀតហើយ ពីព្រោះបរិមាណព័ត៌មានដែលអ្នកមានបានកើនឡើង ហើយការយល់ឃើញរបស់អ្នកក៏បានផ្លាស់ប្ដូរ និងរីកចម្រើន។ តាមរយៈការរស់នៅក្នុងលោកិយនេះ ស្របពេលដែលមនុស្សកំពុងជួបប្រទះជានិច្ចនូវរាល់រឿងរ៉ាវនីមួយៗដែលកើតឡើងចំពោះពួកគេ និងមជ្ឈដ្ឋានផ្សេងៗគ្នា ការយល់ដឹងរបស់ពួកគេក៏កំពុងផ្លាស់ប្ដូរជានិច្ច ស្របពេលជាមួយគ្នានោះ ទស្សនៈរបស់ពួកគេក៏កំពុងត្រូវបានកែប្រែជាថ្មីជានិច្ចផងដែរ។ នេះជារឿងធម្មតា ហើយវាគឺជាដំណើរការដែលព្រះជាម្ចាស់ធ្វើឱ្យមនុស្សមានការរីកចម្រើនបន្តិចម្ដងៗនៅក្នុងជីវិតនេះ និងមានការរីកចម្រើនជានិច្ចក្នុងការយល់ឃើញ ក្នុងទស្សនៈ ក្នុងការយល់ដឹងអំពីពិភពលោកទាំងមូល និងអំពីស្នាព្រះហស្តរបស់ព្រះជាម្ចាស់។ ដូច្នេះ ឥឡូវនេះ ដោយសារអ្នករាល់គ្នាបានស្ដាប់ខ្ញុំរៀបរាប់ពីរឿងនេះ តើអ្នករាល់គ្នាគួរប្រព្រឹត្តចំពោះវាយ៉ាងដូចម្តេច? តើអ្នកគួរគិតថា៖ «អូ! មនុស្សនៅលើផែនដីពិតជាអវិជ្ជាណាស់ ពួកគេខ្វះការយល់ឃើញ ហើយពួកគេដឹងតិចតួចណាស់!» ដែរឬទេ? ពោលគឺ ទស្សនៈ និងការយល់ឃើញរបស់អ្នកអំពីចក្រវាលទាំងមូល អំពីមនុស្សជាតិទាំងមូល អំពីរបស់សព្វសារពើដែលព្រះជាម្ចាស់បង្គាប់ អំពីអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បង្គាប់ ប្រហែលជាដូចគ្នាទៅនឹងការយល់ដឹងរបស់អ្នកអំពីពេជ្រតូចមួយ ដែលតម្លៃរបស់វាត្រូវបានប្រៀបធៀបទៅនឹងភពមួយអ៊ីចឹងដែរ តើមែនទេ? (មែនហើយ)។ តើយើងអាចទាញសេចក្ដីសន្និដ្ឋានអ្វីពីរឿងនេះ? នៅលើភពផែនដី មិនថានរណាម្នាក់សម្រេចបានសមិទ្ធផលអ្វី មានកេរ្តិ៍ឈ្មោះអ្វី ឬបំពេញកិច្ចការបានល្អអស្ចារ្យយ៉ាងណានោះទេ ពួកគេមិនត្រូវអួតខ្លួនឡើយ ពីព្រោះមនុស្សជាតិគឺតូចទាបណាស់ ហើយគ្មានតម្លៃសូម្បីតែមួយកាក់មួយសេន! ព្រះជាម្ចាស់បានរៀបចំពេជ្រមួយចំនួននៅលើផែនដី ហើយមនុស្សបានតយុទ្ធគ្នាដើម្បីបានវា។ តើមនុស្សមិនដឹងទេឬថា មានភពប៉ុន្មាននៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់ ដែលមានរបស់ល្អៗជាងពេជ្រទៅទៀតនោះ? តើមនុស្សមិនគួរឱ្យអាណិតទេឬអី? (មែនហើយ)។ នេះហើយជារបៀបដែលមនុស្សគួរឱ្យអាណិត មនុស្សពិតជាអវិជ្ជាណាស់។

ពួកទទឹងនឹងព្រះគ្រីស្ទមិនអាចទប់ចិត្តមិនទាស់ទទឹងនឹងព្រះជាម្ចាស់បានឡើយ ពួកគេស្អប់សេចក្ដីពិត និងអ្វីៗដែលវិជ្ជមានពីកំណើត ហើយពួកគេសូម្បីតែមិនអាចទុកមនុស្សដែលដេញតាមសេចក្ដីពិត និងស្រឡាញ់អ្វីៗដែលវិជ្ជមានឱ្យនៅបានឡើយ តែផ្ទុយទៅវិញ ពួកគេថ្កោលទោស សង្កត់សង្កិន និងផាត់មនុស្សបែបនេះចោល។ ចំណែកឯអ្នកដែលឃុបឃិតជាមួយពួកគេវិញ ពួកគេចងសម្ព័ន្ធភាពជាមួយគ្នាដោយធម្មជាតិ ការពារគ្នាទៅវិញទៅមក បិទបាំងឱ្យគ្នាទៅវិញទៅមក និងអែបអបគ្នាទៅវិញទៅមក។ ផ្អែកលើចំណុចនេះ យើងអាចមើលឃើញថា មនុស្សទាំងនេះដែលជាពួកទទឹងនឹងព្រះគ្រីស្ទ គឺជាវិញ្ញាណអាក្រក់ និងវិញ្ញាណស្មោកគ្រោកដែលចាប់ជាតិមកវិញ ហើយពួកគេគ្មានភាពជាមនុស្សធម្មតាឡើយ។ មិនថាពួកគេយល់ពីសេចក្ដីពិតដែលពួកគេឮច្រើនប៉ុនណា ឬពួកគេផ្សាយពីពាក្យពេចន៍ និងគោលលទ្ធិបានច្បាស់លាស់យ៉ាងណានោះទេ នៅពេលដល់ពេលត្រូវអនុវត្ត រឿងតែមួយគត់ដែលពួកគេជ្រើសរើសធ្វើ គឺប្រឆាំងនឹងសេចក្ដីពិត និងទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយការពារឋានៈ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ នេះហើយគឺជាសេចក្តីទុច្ចរិតរបស់ពួកគេ។ តើពួកគេទុច្ចរិតបំផុតតាមរបៀបណា? នោះគឺ ពួកគេស្អប់សេចក្ដីពិត ពួកគេស្អប់សេចក្ដីពិតដោយគ្មានការពន្យល់ ឬហេតុផល។ ប្រសិនបើអ្នកសួរពួកគេថា ហេតុអ្វីបានជាពួកគេស្អប់សេចក្ដីពិត ពួកគេប្រហែលជាមិនអាចពន្យល់បានទេ ប៉ុន្តែរាល់សកម្មភាពរបស់ពួកគេ សុទ្ធតែមាននិស្ស័យ និងវិធីសាស្ត្ររបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយរាល់សកម្មភាពរបស់ពួកគេ បំភាន់ និងដាក់អន្ទាក់មនុស្ស រំខាន និងបង្អាក់ដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ នេះគឺជាលទ្ធផលនៃរាល់សកម្មភាពរបស់ពួកគេ។ ចូរធ្វើការប្រៀបធៀប និងសង្កេតមើលពួកអ្នកដឹកនាំ និងពួកអ្នកធ្វើការនៅគ្រប់កម្រិត ឬបងប្អូនប្រុសស្រីសាមញ្ញ នៅជុំវិញអ្នករាល់គ្នា ដែលអ្នករាល់គ្នាស្គាល់ និងមានទំនាក់ទំនងជាមួយ ដើម្បីមើលថាតើមាននរណាម្នាក់ក្នុងចំណោមពួកគេ ស្អប់បងប្អូនប្រុសស្រីដែលដេញតាមសេចក្ដីពិតដោយគ្មានហេតុផល ហើយតែងតែចង់វាយប្រហារ និងផាត់មនុស្សទាំងនេះចោលដែរឬទេ។ ពួកគេផ្ទាល់ដឹងថាវាមិនត្រឹមត្រូវទេ ប៉ុន្តែមិនអាចទប់ចិត្តបានឡើយ ដោយនិយាយពាក្យពីរោះៗនៅចំពោះមុខបងប្អូនប្រុសស្រីទាំងនេះ ប៉ុន្តែធ្វើរឿងខុសគ្នាស្រឡះនៅពីក្រោយខ្នងរបស់អ្នកទាំងនោះ ដោយបញ្ចេញឱ្យឃើញពីមុខមាត់ជាអារក្សរបស់ពួកគេ និងចាប់ផ្ដើមប្រឆាំងនឹងអ្នកទាំងនោះ។ ប្រសិនបើនេះមិនមែនជាសេចក្តីទុច្ចរិតទេ នោះតើវាជាអ្វីទៅវិញ? តើអ្វីទៅដែលគួរឱ្យស្អប់ខ្ពើមបំផុតអំពីពួកទទឹងនឹងព្រះគ្រីស្ទ? ពួកគេជារឿយៗនិយាយរឿងត្រឹមត្រូវ ដើម្បីបំភាន់រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកដែលនៅជុំវិញពួកគេ ហើយថែមទាំងបោកបញ្ឆោត និងបោកប្រាស់ខាងលើទៀតផង ហើយលើសពីនេះទៅទៀត ពួកគេចង់បោកប្រាស់ព្រះជាម្ចាស់ និងទទួលបានការទុកចិត្តពីមនុស្សដោយប្រើពាក្យសម្ដីផ្អែមល្ហែម រួចហើយក៏ដើររាតត្បាត ប្រព្រឹត្តដោយគឃ្លើន និងធ្វើអ្វីក៏ដោយដែលពួកគេចង់ធ្វើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់។ ពួកគេដឹងថានិយាយបែបណាទើបត្រូវ និយាយបែបណាទើបខុស ហើយពួកគេដឹងពីរបៀបដែលពួកគេគួរប្រព្រឹត្ត របៀបដែលពួកគេមិនគួរប្រព្រឹត្ត អ្វីទៅជាគោលការណ៍ អ្វីទៅដែលមិនមែនជាគោលការណ៍ អ្វីទៅជាការប្រឆាំងនឹងគោលការណ៍ និងអ្វីទៅជាការប្រព្រឹត្តស្របតាមគោលការណ៍។ ពួកគេមិនមែនមិនច្បាស់លាស់ពីរឿងទាំងនេះនៅក្នុងចិត្តរបស់ពួកគេឡើយ ហើយអ្នកខ្លះថែមទាំងដឹងពីរឿងទាំងនេះយ៉ាងច្បាស់លាស់ និងក្បោះក្បាយទៀតផង ប៉ុន្តែមិនថាពួកគេយល់បានល្អ និងដឹងច្បាស់ពីគោលការណ៍កម្រិតណានោះទេ នៅពេលដែលពួកគេធ្វើរឿងរ៉ាវ ពួកគេមិនអនុវត្តសេចក្ដីពិតទាល់តែសោះ ហើយពួកគេធ្វើរឿងអាក្រក់ដោយមិនញញើតដៃ ស្របតាមបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ពួកគេ។ ចំណុចនេះកំណត់ថាធម្មជាតិរបស់ពួកគេគឺបែបសាតាំង និងជារបស់អាទទឹងនឹងព្រះគ្រីស្ទ។ ពួកគេមិនត្រឹមតែមានអារម្មណ៍ស្អប់ខ្ពើមសេចក្ដីពិត និងស្អប់សេចក្ដីពិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេជាញឹកញាប់ស្អប់ និងថ្កោលទោសអ្វីៗដែលវិជ្ជមានទៀតផង។ ហេតុអ្វីបានជានាគដ៏ធំមានសម្បុរក្រហមស្អប់សេចក្ដីពិត និងព្រះជាម្ចាស់? នេះគឺត្រូវបានកំណត់ទាំងស្រុងដោយធម្មជាតិបែបសាតាំងរបស់វា។ បងប្អូនប្រុសស្រីមួយចំនួនត្រូវបានធ្វើទុក្ខបុកម្នេញ និងដេញតាមយ៉ាងខ្លាំង រហូតដល់ពួកគេមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន ហើយពួកអារក្ស និងពួកសាតាំងទាំងនោះនិយាយថា៖ «មនុស្សទាំងនេះលែងរស់នៅជាធម្មតាទៀតហើយ ពួកគេបានបោះបង់គ្រួសាររបស់ពួកគេចោលហើយ»។ តាមពិតទៅ ពួកគេមិនអាចទៅផ្ទះបានទេ ពីព្រោះពួកគេកំពុងត្រូវបានធ្វើទុក្ខបុកម្នេញដោយនាគដ៏ធំមានសម្បុរក្រហម។ រឿងបែបនេះកើតឡើងជាច្រើនណាស់។ តើអ្នករាល់គ្នាធ្លាប់ឮរឿងអ្វីផ្សេងទៀត? (នាគដ៏ធំមានសម្បុរក្រហមនិយាយថា ប្រសិនបើមនុស្សអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ច្រើនពេក នោះពួកគេនឹងត្រូវបានលាងខួរ)។ នាគដ៏ធំមានសម្បុរក្រហមនិយាយថា៖ «មនុស្សត្រូវបានលាងខួរដោយព្រះបន្ទូលរបស់ព្រះ ពួកគេត្រូវបានធ្វើឱ្យក្លាយជាមនុស្សរបស់ព្រះហើយ»។ នេះគឺជាការ បំប្លែងការពិតឱ្យទៅជាខុសស្រឡះ។ ច្បាស់ណាស់ គឺនាគដ៏ធំមានសម្បុរក្រហមទេដែលធ្វើឱ្យមនុស្សពុករលួយ និងលាងខួរមនុស្ស ប៉ុន្តែវាបែរជាទម្លាក់កំហុស និងនិយាយថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់លាងខួរមនុស្សទៅវិញ ពួកអារក្សទាំងនេះពិតជាទុច្ចរិតណាស់! នាគដ៏ធំមានសម្បុរក្រហមអះអាងថារឿងល្អៗទាំងអស់ដែលអ្នកដទៃបានធ្វើ គឺជារបស់ខ្លួនវា ហើយទម្លាក់កំហុសលើអ្នកដទៃចំពោះរឿងអាក្រក់ដែលខ្លួនបានធ្វើ។ ពួកទទឹងនឹងព្រះគ្រីស្ទក៏ធ្វើដូចគ្នាដែរ វិធីសាស្ត្ររបស់ពួកគេគឺដូចគ្នាទាំងស្រុងទៅនឹងវិធីសាស្ត្ររបស់នាគដ៏ធំមានសម្បុរក្រហម ដែលជាសាតាំង។ ពួកគេពិតជាអ្នកបម្រើរបស់សាតាំងមែន!

ឥឡូវនេះ តើយើងបានបញ្ចប់ការប្រកបគ្នារួចរាល់ហើយឬនៅ អំពីការបង្ហាញចេញបែបទុច្ចរិត ពិសពុល និងបោកបញ្ឆោតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ? តើអ្វីដែលខ្ញុំបានប្រកបគ្នានៅថ្ងៃនេះ មិនខុសប្លែក និងជាក់ស្តែងជាងអ្វីដែលអ្នករាល់គ្នាអាចយល់បានតាមន័យត្រង់ទេឬអី? ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដំណាក់របស់ព្រះជាម្ចាស់បានផលិតវីដេអូជាច្រើន រួមទាំងទំនុកបរិសុទ្ធ និងភាពយន្តមួយចំនួនជាដើម ហើយវីដេអូទាំងនោះសុទ្ធតែត្រូវបានបង្ហោះនៅលើអ៊ីនធឺណិត។ អាទទឹងនឹងព្រះគ្រីស្ទម្នាក់នៅចិនដីគោក បានឃើញរឿងទាំងនេះនៅលើអ៊ីនធឺណិត ហើយបាននិយាយថា៖ «អ្នករាល់គ្នាបានផលិតកម្មវិធីទាំងនេះនៅបរទេស ហើយពួកយើងក៏អាចធ្វើបែបនេះនៅប្រទេសចិនបានដែរ»។ បន្ទាប់មក គេក៏បានដើរប្រមូលមនុស្ស រកបានបក្សពួកមួយក្រុម ហើយក៏បានបង្កើតក្រុមចម្រៀងមួយនៅក្នុងប្រទេសនៃនាគដ៏ធំមានសម្បុរក្រហម។ ជាចុងក្រោយ មនុស្សទាំងនេះត្រូវបានចាប់ខ្លួន។ ហេតុអ្វីបានជាអាទទឹងនឹងព្រះគ្រីស្ទត្រូវធ្វើបែបនេះ? តើគេមានគោលដៅឬ? (មែនហើយ ។) តើគោលដៅរបស់វាគឺជាអ្វី? (ការគ្រប់គ្រងមនុស្ស។) វាមិនសាមញ្ញត្រឹមតែគេចង់គ្រប់គ្រងមនុស្សនោះទេ។ គេចង់បង្កើតបក្សពួកផ្ទាល់ខ្លួនរបស់គេ។ គំនិតរបស់គេគឺ៖ «ដំណាក់របស់ព្រះអាចមានក្រុមចម្រៀងបាន ដូច្នេះ ខ្ញុំក៏អាចមានបានដែរ! ប្រសិនបើខ្ញុំជោគជ័យ ខ្ញុំនឹងមានបក្សពួកផ្ទាល់ខ្លួនរបស់ខ្ញុំ។ គ្រាន់តែខ្ញុំបក់ដៃមួយ នោះមនុស្សជាច្រើននឹងមកដល់!» តាមរបៀបនេះ គេអាចជំនួសពួកជំនុំរបស់ព្រះជាម្ចាស់បាន។ តើនេះមិនមែនជាគោលដៅដែលវាចង់សម្រេចបានទេឬអី? ប៉ុន្តែលទ្ធផលគឺ នាគដ៏ធំមានសម្បុរក្រហមបានបង្ក្រាប ហើយការគិតស្រមើស្រមៃរបស់វាក៏រលាយសូន្យ។ ដំណាក់របស់ព្រះជាម្ចាស់បំពេញកិច្ចការនេះ ក្រោមលក្ខខណ្ឌដែលធានាបាននូវសុវត្ថិភាព។ តើលក្ខខណ្ឌនេះមានសម្រាប់គេនៅក្នុងប្រទេសដែលគ្រប់គ្រងដោយនាគដ៏ធំមានសម្បុរក្រហមដែរឬ? លក្ខខណ្ឌនេះមិនមានសម្រាប់វាឡើយ ប៉ុន្តែគេនៅតែចង់អួតសម្ញែង។ គេមិនបានអួតសម្ញែងខ្លួនបានល្អនោះទេ ហើយជាចុងក្រោយ រឿងរ៉ាវក៏ប្រែជាអាក្រក់សម្រាប់គេ។ កាលពីប៉ុន្មានឆ្នាំមុន មានមនុស្សមួយក្រុមទៀតបានផលិតកម្មវិធីមួយ ហើយបង្ហោះវានៅលើអ៊ីនធឺណិត។ ពួកគេ បានច្រៀងបទភ្លេងចាស់ៗអមដោយការរាំ ហើយស្លៀកពាក់រ៉ូបផ្កាតាមបែបជនជាតិភាគតិច។ វាមានលក្ខណៈបែបប្រពៃណីនិងហួសសម័យពេកហើយ។ ប្រាប់ខ្ញុំមកមើល៍ តើពួកទទឹងនឹងព្រះគ្រីស្ទទាំងនេះមិនមែនគ្រាន់តែបង្កការរំខានទេឬអី? (មែនហើយ។) អ្នកគ្មានជំនឿ និងមនុស្សខាងសាសនាមិនបានដឹងពីស្ថានភាពពិតឡើយ ហើយបានជឿថារឿងទាំងនេះពិតជាធ្វើឡើងដោយពួកជំនុំមែន។ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែធ្វើរឿងល្ងង់ខ្លៅ ពួកគេមិនត្រឹមតែទុច្ចរិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ល្ងង់ខ្លៅផងដែរ។ ហេតុអ្វីបានជាពួកគេល្ងង់ខ្លៅ? តើដោយសារតែពួកគេទុច្ចរិតខ្លាំងពេក រហូតដល់ពួកគេក្លាយជាល្ងង់ខ្លៅដោយមានសេចក្តីទុច្ចរិតមែនទេ? ទេ។ ទោះបីជាមនុស្សម្នាក់មានគុណសម្បត្តិបែបណាក៏ដោយ ប្រសិនបើគេយល់ពីសេចក្ដីពិតខ្លះៗ នោះទោះបីជាគេគ្មានផ្លូវទៅមុខនៅពេលដែលគេធ្វើរឿងរ៉ាវ ហើយមិនដឹងថាអ្វីដែលសមរម្យ ឬមិនសមរម្យសម្រាប់គេក្នុងការធ្វើក៏ដោយ ក៏គេមានបន្ទាត់ក្រហមនៅក្នុងចិត្តរបស់គេដែរ៖ គេនឹងមិនធ្វើសកម្មភាពផ្ដេសផ្ដាស ឬដោយងងឹតងងល់ឡើយ។ តើវាមិនមែនបែបនេះទេឬអី? (មែនហើយ គឺបែបនេះឯង។) ទោះជាយ៉ាងណាក្តី មនុស្សទាំងនោះដែលមិនយល់ពីសេចក្ដីពិត ហើយក្រអឺតក្រទមខ្លាំងរហូតដល់គ្មានវិចារណញ្ញាណ គឺធ្វើសកម្មភាពតាមតែអំពើចិត្ត។ តើការដែលពួកគេធ្វើសកម្មភាពតាមតែអំពើចិត្ត មានន័យដូចម្ដេច? មនុស្សបែបនេះគ្មានវិចារណញ្ញាណឡើយ ហើយមនុស្សដែលគ្មានវិចារណញ្ញាណ មិនអាចពិចារណាលើបញ្ហាបានទេ។ តើខ្ញុំចង់មានន័យដូចម្ដេចចំពោះពាក្យ «ពិចារណា»? ខ្ញុំចង់មានន័យថា តើត្រូវធ្វើអ្វីខ្លះនៅដំណាក់កាលដំបូង តើត្រូវរៀបចំអ្វីខ្លះ តើត្រូវការអ្វីខ្លះនៅពេលចាត់វិធានការ ហេតុអ្វីបានជាកម្មវិធីនេះត្រូវតែត្រូវបានបង្កើតឡើង ហើយបន្ទាប់ពីកម្មវិធីនេះត្រូវបានផលិតរួច តើមានមនុស្សប៉ុន្មាននាក់ដែលអាចរងឥទ្ធិពល តើមានមនុស្សប៉ុន្មាននាក់ដែលអាចត្រូវបានស្អាង ហើយថាតើមានផលវិបាក ឬគុណវិបត្តិអ្វីខ្លះ ទាំងអស់នេះចាំបាច់ត្រូវបានវាយតម្លៃ។ ដំណើរការនៃការវាយតម្លៃនេះហៅថា «ការពិចារណា»។ តើមនុស្សល្ងង់ខ្លៅទាំងនេះអាចពិចារណាពីរឿងរ៉ាវបានដែរឬទេ? (ទេ។) មនុស្សដែលមិនអាចពិចារណាលើបញ្ហា គឺគ្មានភាពមានវិចារណញ្ញាណឡើយ។ តើពួកគេមានការយល់ដឹងអំពីសេចក្ដីពិតដែរឬទេ? ប្រាកដណាស់គឺគ្មានទេ។ ប្រសិនបើនរណាម្នាក់ពិតជាយល់ពីសេចក្ដីពិតខ្លះៗមែន នោះស្មារតីវិចារណញ្ញាណរបស់ពួកគេនឹងកាន់តែច្បាស់លាស់ និងកាន់តែត្រឹមត្រូវ។ ពួកគេអាចកាន់តែច្បាស់លាស់អំពីអ្វីដែលវិជ្ជមាន អ្វីដែលអវិជ្ជមាន អ្វីដែលត្រូវ អ្វីដែលខុស និងថាតើគោលការណ៍នេះ ឬគោលការណ៍នោះស្ថិតនៅក្នុងវិសាលភាពអ្វី ពោលគឺ ទោះបីជាពួកគេធ្វើអ្វីក៏ដោយ ទោះបីជាពួកគេធ្វើរឿងល្អ ឬអាក្រក់ក៏ដោយ ក៏ពួកគេមានស្ដង់ដាមួយនៅក្នុងចិត្តរបស់ពួកគេដែរ។ ជាឧទាហរណ៍ ប្រសិនបើនរណាម្នាក់ប្រាប់អ្នកឱ្យរត់ស្រាតតាមផ្លូវ តើអ្នកនឹងទៅធ្វើវាដែរឬទេ? (ទេ។) តើអ្នកនឹងទៅធ្វើវាដែរឬទេ ប្រសិនបើនរណាម្នាក់វាយអ្នក? តើអ្នកនឹងទៅធ្វើវាដែរឬទេ ប្រសិនបើនរណាម្នាក់ឱ្យលុយអ្នកមួយម៉ឺនយ័ន? (នោះជារឿងដែលគួរឱ្យអាម៉ាស់ណាស់។ ខ្ញុំមិនអាចធ្វើវាបានទេ។) ការដែលដឹងថានេះជារឿងដែលគួរឱ្យអាម៉ាស់ នេះគឺជាប្រភេទនៃការគិតមួយ ប្រភេទនៃការវិនិច្ឆ័យមួយ និងប្រភេទនៃអាកប្បកិរិយាមួយដែលកើតចេញពីភាពមានវិចារណញ្ញាណ ពោលគឺ លុះត្រាតែមានភាពមានវិចារណញ្ញាណនេះ ទើបអ្នកអាចមានការគិត និងអាកប្បកិរិយាបែបនេះបាន។ ហេតុដូច្នេះហើយ ទោះបីជាអ្នកត្រូវបានល្បួងដោយលុយកាក់ ឬត្រូវបានគេធ្វើទារុណកម្ម និងធ្វើបាបយ៉ាងឃោរឃៅក៏ដោយ ទោះបីជាអ្នកត្រូវបានគេបង្ខំយ៉ាងណាក៏ដោយ ក៏អ្នកនឹងនៅតែមិនទៅធ្វើវាដែរ នោះអ្នកនឹងមិនរងឥទ្ធិពលទាល់តែសោះ ហើយអ្នកនឹងឈរយ៉ាងរឹងមាំ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនយល់ពីសេចក្ដីពិតឡើយ ហើយនោះហើយជាមូលហេតុដែលពួកគេគ្មានទស្សនាទានអំពីអ្វីដែលពួកគេធ្វើ។ តើពាក្យ «ទស្សនាទាន» នៅទីនេះមានន័យដូចម្ដេច? វាមានន័យថា ពួកគេ មិនដឹងថាត្រូវធ្វើអ្វីខ្លះដើម្បីធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ឡើយ។ អាទទឹងនឹងព្រះគ្រីស្ទនេះបានជឿថាគេមានដួងចិត្តដែលពោរពេញដោយក្ដីស្រឡាញ់យ៉ាងខ្លាំង គេបានប្រមូលមនុស្សមួយក្រុមដើម្បីបង្កើតវីដេអូក្រុមចម្រៀង ហើយចុងក្រោយក៏ចំណាយលុយយ៉ាងច្រើន និងធ្វើឱ្យខ្លួនឯង ប្រឈមនឹងហានិភ័យ។ ស្ថានភាពនៅចិនដីគោកគឺអាក្រក់ជាងនៅបរទេសទៅទៀត ចុះបើមានរឿងអាក្រក់កើតឡើង តើនឹងទៅជាយ៉ាងណា? តើគេបានពិចារណាពីរឿងនេះដែរឬទេ? គេប្រហែលជាបានពិចារណាពីស្ថានភាពនេះក្នុងកម្រិតណាមួយ ប៉ុន្តែគេ មិនដឹងថាត្រូវបង្កើតកម្មវិធីអ្វី ឬត្រូវសម្រេចឱ្យបានលទ្ធផលអ្វីឡើយ គេមិនបានយល់ទាល់តែសោះ។ ហេតុអ្វីបានជាគេបានមិនយល់? គេគ្មានភាពមានវិចារណញ្ញាណនេះឡើយ។ តើភាពមានវិចារណញ្ញាណកើតឡើងដោយរបៀបណា? មានតែតាមរយៈការយល់ពីសេចក្ដីពិតប៉ុណ្ណោះ ទើបវិចារណញ្ញាណរបស់មនុស្សអាចប្រែក្លាយជាច្បាស់លាស់ និងត្រឹមត្រូវបន្តិចម្ដងៗបាន។ ពួកទទឹងនឹងព្រះគ្រីស្ទមានធម្មជាតិស្អប់សេចក្ដីពិត ពីកំណើតមក ពួកគេ ប្រឆាំងនឹងអ្វីៗដែលវិជ្ជមាន ហើយនៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ ពួកគេមិនអាចស្រឡាញ់សេចក្ដីពិតបានឡើយ ដូច្នេះ តើពួកគេ អាចយល់ពីសេចក្ដីពិតបានដែរឬទេ? (ទេ។) ប្រសិនបើពួកគេមិនអាចយល់ពីសេចក្ដីពិតទេ តើពួកគេ អាចមានការគិតនៃភាពជាមនុស្សធម្មតាបានដែរឬទេ? ពួកគេ មិនអាចមានការគិតនេះឡើយ។ តើមនុស្សដែលគ្មានការគិតនៃភាពជាមនុស្សធម្មតា មានភាពមានវិចារណញ្ញាណដែរឬទេ? ទេ ពួកគេគ្មានទេ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទធ្វើ និងនិយាយអ្វីមួយ ទស្សនៈរបស់ពួកគេ និងរឿងទាំងអស់ដែលពួកគេធ្វើ គឺមិនខុសពីរឿងដែលពួកអារក្ស និងវិញ្ញាណអាក្រក់ធ្វើឡើយ។ ហេតុអ្វីបានជាខ្ញុំនិយាយថាគ្មានភាពខុសគ្នា? ជាឧទាហរណ៍ មាននរណាម្នាក់ចូលចិត្តផ្សាយ និងអួតសម្ញែងខ្លួនខ្លាំងណាស់ ដូច្នេះ គាត់តែងតែស្វែងរកមនុស្សឱ្យស្ដាប់គាត់ផ្សាយសេចក្តីអធិប្បាយជានិច្ច។ ទោះបីជាមនុស្សមិនចូលចិត្តស្ដាប់គាត់ក៏ដោយ ក៏គាត់នៅតែផ្សាយដែរ។ នៅពេលដែលអ្នកដទៃមានអារម្មណ៍ខ្ពើមរអើមចំពោះគាត់ គាត់ពុំដឹងខ្លួនឡើយ ហើយគាត់មិនព្យាយាមសង្កេតមើលពួកគេទេ គាត់មិនមើលពីអ្វីដែលអ្នកដទៃត្រូវការឡើយ ហើយគាត់គ្រាន់តែបំពេញចិត្តខ្លួនឯងប៉ុណ្ណោះ។ តើនេះមិនមែនជារឿងគួរឱ្យអាប់មុខទេឬអី? វាជារឿងគួរឱ្យអាប់មុខ ហើយគាត់គ្មានភាពមានវិចារណញ្ញាណឡើយ។ តើមានភាពខុសគ្នាដែរឬទេ រវាងការខ្វះភាពមានវិចារណញ្ញាណនេះ និងការនិយាយស្ដី ព្រមទាំងសកម្មភាពផ្ដេសផ្ដាស និងតាមតែអំពើចិត្តរបស់នរណាម្នាក់ដែលត្រូវសាតាំង និងវិញ្ញាណអាក្រក់ចូលសណ្ឋិតនោះ? ទោះបីជាគាត់មិនមានរូបរាងដូចជាអ្នកជំងឺសតិអារម្មណ៍ ដែលរត់ស្រាតតាមផ្លូវយ៉ាងឆ្កួតលីលាក៏ដោយ ក៏អ្នកអាចមើលឃើញថា គាត់ធ្វើសកម្មភាពដោយគ្មានភាពមានវិចារណញ្ញាណដែរ។ នៅពេលដែលគាត់ត្រូវបានគេសុំឱ្យស្រោចស្រពបងប្អូនប្រុសស្រីមួយចំនួន ឬផ្សាយដំណឹងល្អ ឬបំពេញភារកិច្ចណាមួយ គឺគាត់គ្មានគោលការណ៍ទាល់តែសោះ ហើយគ្រាន់តែធ្វើសកម្មភាពផ្ដេសផ្ដាសតាមតែគាត់ចង់ធ្វើប៉ុណ្ណោះ។ មានមនុស្សមួយចំនួនដែលបានផ្សាយដំណឹងល្អអស់រយៈពេល ២០ ឆ្នាំមកហើយ ដោយមិនទទួលបានមនុស្សសូម្បីតែម្នាក់ ប៉ុន្តែពួកគេ នៅតែចង់ក្លាយជាពួកអ្នកដឹកនាំដដែល។ តើមានមនុស្សបែបនេះដែរឬទេ? គឺពិតជាមានមែន។ ពួកគេគ្មានគោលការណ៍អ្វីទាល់តែសោះ ពួកគេ ធ្វើឱ្យខូចរឿងគ្រប់យ៉ាងដែលពួកគេធ្វើ ប៉ុន្តែពួកគេចង់ក្លាយជាពួកអ្នកដឹកនាំ និងដឹកនាំអ្នកដទៃ ប្រាកដណាស់គឺមានមនុស្សបែបនេះជាច្រើន។ ពួកគេ បានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ពួកគេបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើន ហើយពួកគេ បានស្ដាប់សេចក្ដីអធិប្បាយជាច្រើន ប៉ុន្តែពួកគេ មិនយល់ពីសេចក្ដីពិតអ្វីឡើយ។ ដូច្នេះ តើការខ្វះការយល់ដឹងរបស់ពួកគេទាក់ទងនឹងអ្វី? តើមូលហេតុអ្វីដែលបណ្ដាលឱ្យពួកគេមិនយល់? តើដោយសារតែពួកគេខ្វះគុណសម្បត្តិ និងសមត្ថភាពយល់ដឹងខ្លាំងពេក ឬដោយសារតែចរិតលក្ខណៈរបស់ពួកគេអាក្រក់ ហើយពួកគេមិនស្រឡាញ់សេចក្ដីពិតមែនទេ? (វាទាក់ទងនឹងសារជាតិរបស់ពួកគេ។) ហេតុអ្វីបានជាវាទាក់ទងនឹងសារជាតិរបស់ពួកគេ? (នោះក៏ព្រោះតែសារជាតិរបស់ពួកគេគឺទុច្ចរិត ពួកគេ មិនអាចទទួលយកកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធបានឡើយ ហើយព្រះជាម្ចាស់មិនធ្វើកិច្ចការលើមនុស្សបែបនេះទេ ដូច្នេះ ទោះបីជាពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏ពួកគេ នឹងមិនយល់ពីសេចក្ដីពិតឡើយ។) នេះគឺជាមូលហេតុសត្យានុម័ត។ មូលហេតុសត្យានុម័ត គឺប្រាកដណាស់ថាព្រះវិញ្ញាណបរិសុទ្ធមិនធ្វើកិច្ចការលើពួកគេឡើយ ដូច្នេះ ពួកគេច្បាស់ជានឹងមិនអាចយល់ពីរឿងអ្វីបានទេ រឿងនេះអនុវត្តចំពោះមនុស្សគ្រប់គ្នា។ វាក៏មានមូលហេតុអត្តនោម័តិផងដែរ តើវាជាអ្វីទៅ? (មនុស្សបែបនេះស្អប់សេចក្ដីពិត។) ហើយតើមនុស្សដែលស្អប់សេចក្ដីពិត ចាត់ទុកសេចក្ដីពិតយ៉ាងដូចម្ដេច? (ជាសត្រូវរបស់ពួកគេ។) ពួកគេ ចាត់ទុកវាជាសត្រូវរបស់ពួកគេ នោះគឺជាទិដ្ឋភាពមួយ។ តើមានអ្វីទៀត? តើពួកគេអាចយល់ដឹងពីផ្នែកជាក់ស្ដែងនៃសេចក្ដីពិតបានដែរឬទេ? មិនអាចទេ។ ប្រសិនបើពួកគេសូម្បីតែមិនអាចយល់ដល់កម្រិតនេះផង ដូច្នេះ ប្រាប់ខ្ញុំមកមើល៍ តើពួកគេមានសមត្ថភាពយល់ពីសេចក្ដីពិតដែរឬទេ? មិនអាចទេ ពួកវាមិនអាចយល់ពីសេចក្ដីពិតបានឡើយ។ មូលហេតុសត្យានុម័តគឺថា មនុស្សបែបនេះមិនអាចទទួលយកកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធបានឡើយ ហើយព្រះជាម្ចាស់មិនបំភ្លឺពួកគេទេ។ មូលហេតុអត្តនោម័តិគឺថា ពួកគេ មានភាពប្រទូសរ៉ាយចំពោះព្រះជាម្ចាស់ ចំពោះសេចក្ដីពិត និងចំពោះអ្វីៗដែលវិជ្ជមាន ហើយគ្មានអ្វីដែលវិជ្ជមានណាមួយ ជារឿងវិជ្ជមានសម្រាប់ពួកគេឡើយ។ ដូច្នេះ តើរឿងអ្វីខ្លះដែលពួកគេជឿនៅក្នុងចិត្តរបស់ពួកគេថាជារឿងវិជ្ជមាន? គឺជារឿងប្រភេទដែលសាតាំងគាំទ្រ ពេលគឺ អ្វីៗដែលសុទ្ធតែទុច្ចរិត ទទេ និងស្រពេចស្រពិល។ ដូច្នេះ តើមនុស្សទុច្ចរិតទាំងនេះដែលស្អប់សេចក្ដីពិត មានសមត្ថភាពយល់ពីសេចក្ដីពិតដែរឬទេ? ពួកគេ មិនអាចយល់ពីវាបានជាដាច់ខាត ពីព្រោះពួកគេមិនទទួលយកវាឡើយ។ ឥឡូវនេះ ប្រាប់ខ្ញុំមកមើល៍ តើមានប្រយោជន៍អ្វីទេ ក្នុងការប្រកបគ្នាអំពីសេចក្ដីពិតជាមួយមនុស្សបែបនេះ? តើពួកគេអាចសុខចិត្តស្ដាប់ដែរឬទេ នៅពេលដែលអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យពួកគេស្ដាប់នោះ? ពួកគេទាំងអស់សុទ្ធតែជាអ្នកគ្មានជំនឿ និងជាពួកអារក្ស ដូច្នេះ តើពួកគេអាចស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដោយរបៀបណា? មនុស្សមួយចំនួនមិនអាចមើលធ្លុះពីរឿងនេះទេ ហើយនិយាយថា៖ «ហេតុអ្វីបានជាពួកគេមិនយល់ នៅពេលដែលខ្ញុំប្រកបគ្នាអំពីសេចក្ដីពិតជាមួយពួកគេ? តើពួកគេមិនមែនជាមនុស្សទេឬអី?» អ្នកមានអារម្មណ៍ងឿងឆ្ងល់ ហើយអ្នកមិនអាចពន្យល់ឱ្យពួកគេយល់បានឡើយ។ ពាក្យសម្ដីរបស់មនុស្សមួយចំនួន អ្នកគ្រាន់តែមិនអាចស្ដាប់បាន ហើយរឿងដែលពួកគេធ្វើ គឺពិតជាមិនសមហេតុផលទាល់តែសោះ ពួកគេទាំងនេះគឺជាអ្នកគ្មានជំនឿ ជាពួកអារក្ស ហើយពួកវាមិនស្ដាប់ហេតុផលអ្វីទាំងអស់។ ហេតុអ្វីបានជាខ្ញុំនិយាយពាក្យទាំងនេះថា «មិនស្ដាប់ហេតុផលអ្វីទាំងអស់»? អ្នកជឿថាព្រះជាម្ចាស់មានអត្ថិភាព ហើយថាព្រះជាម្ចាស់មានអធិបតេយ្យភាពលើរបស់សព្វសារពើ តើទាំងនេះមិនមែនជាអ្វីៗដែលវិជ្ជមានទេឬអី? (មែនហើយ ជាអ្វីៗដែលវិជ្ជមាន។) ហើយតើមនុស្សទាំងនេះជឿលើអ្វី? «តើនេះជារបៀបដែលព្រះមានអធិបតេយ្យភាពលើរបស់សព្វសារពើឬ? ទ្រង់មិនមានអ្វីអស្ចារ្យនោះទេ។» តើពួកគេ មិនមែនជាមនុស្សដែលមិនស្ដាប់ហេតុផលអ្វីទាំងអស់ទេឬអី? (មែនហើយ។) គ្មានផ្លូវអាចប្រាស្រ័យទាក់ទងជាមួយមនុស្សបែបនេះបានឡើយ ពួកវាគឺជាពូជមួយផ្សេង ជាសត្វតិរច្ឆាន ដែលមិនស្ដាប់ហេតុផលអ្វីទាំងអស់។ សត្វតិរច្ឆានមិនដែលយល់ថាអ្វីៗដែលវិជ្ជមានគឺជាអ្វី ឬសេចក្ដីពិតគឺជាអ្វីឡើយ ដូច្នេះ គ្មានផ្លូវអាចប្រាស្រ័យទាក់ទងជាមួយពួកគេបានទេ។ ការពិតដែលថាអ្នកមិនអាចប្រាស្រ័យទាក់ទងជាមួយពួកគេ បាន មិនមែនជាបញ្ហានៃពេលវេលា ឬថាតើអ្នកខិតខំប្រឹងប្រែងខ្លាំងប៉ុនណា ឬអ្នកប្រឹងប្រែងកម្រិតណានោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺដោយសារតែពួកគេគ្មានសមត្ថភាពយល់តែម្ដង ដូច្នេះ តើមានអ្វីផ្សេងទៀតដែលត្រូវនិយាយជាមួយពួកគេ? តើមានអ្វីពិតប្រាកដនៅក្នុងខ្លួនមនុស្សទាំងនេះ? គ្មានភាពស្មោះត្រង់ គ្មានភាពទៀងត្រង់ និងគ្មានសេចក្ដីល្អនៅក្នុងចិត្តរបស់ពួកវាឡើយ មានតែសេចក្តីទុច្ចរិតប៉ុណ្ណោះ ពួកគេពោរពេញទៅដោយសេចក្តីទុច្ចរិត។ នេះហើយជាមូលហេតុដែលមនុស្សទាំងនេះមិនស្ដាប់ហេតុផលអ្វីទាំងអស់ ហើយមិនអាចសង្គ្រោះបានឡើយ។

នៅពេលប្រៀបធៀបសេចក្តីបោកបញ្ឆោត និងសេចក្តីពិសពុល ជាមួយនឹងនិស្ស័យនៃសេចក្តីទុច្ចរិត កម្រិតរបស់វាគឺស្រាលជាង និងរាក់ជាង។ ប្រសិនបើកម្រិតរបស់វារាក់ ដូច្នេះ ហេតុអ្វីបានជាខ្ញុំលើកយកវាមកនិយាយនៅទីនេះ? ពួកទទឹងនឹងព្រះគ្រីស្ទធ្វើសកម្មភាព និងនិយាយស្ដីយ៉ាងបោកបញ្ឆោត យ៉ាងពិបាកយល់ និងយ៉ាងស្រពេចស្រពិល ដែលធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថា ពួកគេពិសពុល និងបោកបញ្ឆោត ហើយមនុស្សសាមញ្ញមិនអាចចាប់យល់ការពិតទាំងស្រុងអំពីពួកគេបានឡើយ។ ពួកគេធ្វើសកម្មភាព និងនិយាយស្ដីយ៉ាងបោកបញ្ឆោត ហើយមិនអាចចុះសម្រុងជាមួយមនុស្សដែលគ្មានល្បិច ស្មោះត្រង់ និងអ្នកដែលដេញតាមសេចក្ដីពិតបានឡើយ។ ផ្ទុយទៅវិញ ពួកគេជារឿយៗបង្វិលក្បាល និងប្រើប្រាស់មនុស្សបែបនេះ។ ដោយមិនដឹងខ្លួនទាល់តែសោះ មនុស្សទាំងនេះត្រូវបានពួកទទឹងនឹងព្រះគ្រីស្ទបង្វិលក្បាល និងបោកប្រាស់ ហើយថែមទាំងត្រូវបានពួកគេប្រើប្រាស់ទៀតផង។ ជាការពិតណាស់ ឥរិយាបថ និងវិធីសាស្ត្រទាំងនេះដែលពួកទទឹងនឹងព្រះគ្រីស្ទប្រើប្រាស់ មិនសូវបង្កគ្រោះថ្នាក់ដល់មនុស្សប៉ុន្មានទេ។ តើអ្វីទៅដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់មនុស្ស? វាគឺជានិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ហើយវាគឺជាការបំភាន់ ការគ្រប់គ្រង និងការជិះជាន់មនុស្ស ដែលកើតចេញពីនិស្ស័យទុច្ចរិតនេះ ទើបជារឿងដែលកាន់តែធ្ងន់ធ្ងរ។ ពួកទទឹងនឹងព្រះគ្រីស្ទតែងតែ មានការជំរុញចិត្ត និងចេតនាមួយដែលពួកគេមិនអាចប្រាប់អ្នកដទៃបាន នៅពេលនិយាយដល់សកម្មភាពរបស់ពួកគេ។ ពួកគេនឹងមិនថ្វាយ ឬលះបង់អ្វីមួយដោយគ្មានហេតុផលឡើយ ហើយពួកគេ ក៏នឹងមិនធ្វើអ្វីមួយសម្រាប់នរណាម្នាក់ ឬសម្រាប់ដំណាក់របស់ព្រះជាម្ចាស់ ដោយគ្មានហេតុផល ឬសំណងនោះដែរ។ នៅពីក្រោយរាល់សកម្មភាព និងពាក្យសម្ដីរបស់ពួកគេ គឺមានការជំរុញចិត្ត និងចេតនាមួយ ហើយនៅពេលដែលចេតនា និងការជំរុញចិត្តរបស់ពួកគេត្រូវបានលាតត្រដាង ឬមហិច្ឆតា និងបំណងប្រាថ្នារបស់ពួកគេត្រូវបានបំផ្លាញ ពួកគេ នឹងស្វែងរកឱកាសដើម្បីដកខ្លួន។ នៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថា៖ «វាមិនសមទាល់តែសោះក្នុងការថ្វាយ ឬលះបង់ខ្លួនឯងដោយគ្មានហេតុផល វាខាតពេលរបស់ខ្ញុំណាស់។ គេត្រូវតែទទួលបានអ្វីមួយពីការជឿលើព្រះ។ ប្រសិនបើគេលះបង់ខ្លួនដើម្បីព្រះដោយមិនទាមទាររង្វាន់ នោះគឺជារឿងល្ងង់ខ្លៅហើយ»។ តក្កវិជ្ជារបស់ពួកគេគឺ៖ «គ្មានអ្វីដែលបានមកដោយទទេៗនោះទេ»។ ពួកវាកំណត់លក្ខណៈមនសិការ និងវិចារណញ្ញាណ ឥរិយាបថ និងអំពើល្អដែលមនុស្សធម្មតាគួរមាន និងគួរធ្វើ ថាជារឿងល្ងង់ខ្លៅ និងឆោតល្ងង់។ តើនេះមិនទុច្ចរិតទេឬអី? (មែនហើយ ទុច្ចរិត។) នេះគឺទុច្ចរិតយ៉ាងខ្លាំង។ ជាឧទាហរណ៍ ដំណាក់របស់ព្រះជាម្ចាស់ធ្វើការរៀបចំចាត់ចែងការងារមួយចំនួន និងផ្ដល់ការយកចិត្តទុកដាក់ខ្លះៗចំពោះជីវិតរបស់បងប្អូនប្រុសស្រីដែលបំពេញភារកិច្ចរបស់ពួកគេ ប៉ុន្តែពួកទទឹងនឹងព្រះគ្រីស្ទរារាំងរឿងទាំងនេះពីខាងក្នុង។ តើគោលបំណងរបស់អាទទឹងនឹងព្រះគ្រីស្ទក្នុងការរារាំងរឿងទាំងនេះគឺជាអ្វី? ប្រសិនបើការរៀបចំចាត់ចែងការងារទាំងនេះចេញមកពីអាទទឹងនឹងព្រះគ្រីស្ទ ហើយដោយដឹងពីរឿងនេះ បងប្អូនប្រុសស្រីនឹងមានអារម្មណ៍ជំពាក់គុណគេនោះអាទទឹងនឹងព្រះគ្រីស្ទនឹងធ្វើជាអ្នកដឹកនាំ។ ប្រសិនបើបងប្អូនប្រុសស្រីមិនដឹងថាអ្នកណាជាអ្នកធ្វើការរៀបចំចាត់ចែងការងារទាំងនេះ ហើយគិតថាដំណាក់របស់ព្រះជាម្ចាស់ជាអ្នកធ្វើ ហើយពួកគេអរព្រះគុណព្រះជាម្ចាស់ តើអាទទឹងនឹងព្រះគ្រីស្ទនឹងអនុវត្តការរៀបចំទាំងនោះដែរឬទេ? មិនអនុវត្តជាដាច់ខាត។ ការរៀបចំចាត់ចែងការងារទាំងនោះនឹងត្រូវរាំងស្ទះត្រឹមអាទទឹងនឹងព្រះគ្រីស្ទ ហើយនឹងមិនត្រូវបានអនុវត្តឡើយ។ វាមានប្រយោជន៍សម្រាប់បងប្អូនប្រុសស្រី ក្នុងការដែលដំណាក់របស់ព្រះជាម្ចាស់ដាក់ចេញនូវការរៀបចំចាត់ចែងការងារទាំងនេះ ហើយការងារផ្សាយដំណឹងល្អនឹងរីកសាយភាយកាន់តែប្រសើរ។ នេះជារឿងធំដែលទាក់ទងនឹងកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ តើអ្នកដែលធ្វើជាពួកអ្នកដឹកនាំគួរអនុវត្តការរៀបចំចាត់ចែងការងារទាំងនេះយ៉ាងដូចម្តេច? ពួកគេគួរតែធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីអនុវត្តការរៀបចំចាត់ចែងទាំងនោះឱ្យបានល្អ និងអនុវត្តការងារនេះ។ ទោះជាយ៉ាងណាក៏ដោយ ពួកទទឹងនឹងព្រះគ្រីស្ទខ្លះរារាំងរឿងនេះពីខាងក្នុង ហើយមិនអនុវត្តការងារនេះអស់រយៈពេលពីរឆ្នាំ។ តើអ្វីជាមូលហេតុនៃរឿងនេះ? នេះគឺសាតាំងបង្កការរាំងស្ទះ និងការរំខាន។ ពួកជំនុំមួយចំនួនត្រូវបានរំខាន និងគ្រប់គ្រងដោយពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ ហើយបងប្អូនប្រុសស្រីដែលបំពេញភារកិច្ចរបស់ពួកគេ មិនត្រូវបានមើលថែឡើយ។ រឿងនេះធ្វើឱ្យពួកទទឹងនឹងព្រះគ្រីស្ទសប្បាយចិត្ត ហើយនៅក្នុងចិត្តរបស់ពួកគេ ពួកគេគិតថា៖ «វាគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំក្នុងការក្លាយជាអ្នកទទួលផលពីរឿងដ៏ល្អអស្ចារ្យ និងអត្ថប្រយោជន៍ដ៏ធំធេងបែបនេះ។ តើបងប្អូនប្រុសស្រីទាំងអស់អាចក្លាយជាអ្នកទទួលផលដោយរបៀបណាទៅ?» តើការដែលបងប្អូនប្រុសស្រីទទួលបានអត្ថប្រយោជន៍ នឹងប៉ះពាល់ដល់ពួកទទឹងនឹងព្រះគ្រីស្ទតាមរបៀបណាទៅ? វាមិនប៉ះពាល់ដល់ពួកគេទាល់តែសោះ។ ពួក គេនឹងទទួលបានអត្ថប្រយោជន៍ មនុស្សគ្រប់គ្នានឹងទទួលបានអត្ថប្រយោជន៍ ហើយនោះជារឿងដ៏អស្ចារ្យ! ចូរគិតអំពីស្ថានភាពជារួម៖ អ្នកមិនគួររារាំងរឿងនេះទេ ហើយអ្នកក៏មិនគួរឃាត់ទុកវាដែរ ប៉ុន្តែគួរតែអនុវត្តវាដោយក្ដីរីករាយ។ តើវាមិនមែនជារឿងធម្មតាទេឬអី? (មែនហើយ ធម្មតា។) នេះគឺជាភារកិច្ចដែលមនុស្សម្នាក់គួរតែបំពេញ ហើយវាគឺជាទំនួលខុសត្រូវរបស់អ្នក។ ទិដ្ឋភាពមួយគឺថា វាមិនធ្វើឱ្យអ្នកខាតបង់អ្វីឡើយ ចំណែកឯទិដ្ឋភាពមួយទៀតគឺ៖ តើមនុស្សគ្រប់គ្នាមិនប្រាថ្នាចង់ឱ្យការងារផ្សាយដំណឹងល្អរីកសាយភាយទេឬអី? (ពួកយើងប្រាថ្នាចង់បាន។) នៅពេលដែលពួកគេឃើញបងប្អូនប្រុសស្រីទទួលបានព្រះគុណរបស់ព្រះជាម្ចាស់ តើពួក គេប្រែក្លាយជាច្រណែនដែរឬទេ? តើពួកវាច្រណែននឹងអ្វីទៅ? តើពួកទទឹងនឹងព្រះគ្រីស្ទមិនមែនជាពួកអារក្សទេឬអី? ដូច្នេះ ហេតុអ្វីបានជាពួកទទឹងនឹងព្រះគ្រីស្ទមិនអនុវត្តការងារនេះ? នោះក៏ព្រោះតែពួកគេច្រណែន។ តើពួកគេពិចារណាទេថា ការអនុវត្តការងារនេះនឹងមានប្រយោជន៍ដល់ការរីកសាយភាយនៃការងារផ្សាយដំណឹងល្អនោះ? (ទេ ពួកគេមិនពិចារណាឡើយ។) តើវាប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេដែរឬទេ? តើវាមានពាក់ព័ន្ធអ្វីជាមួយពួកគេ? វាមិនមានពាក់ព័ន្ធអ្វីជាមួយពួកគេទាល់តែសោះ ប៉ុន្តែពួកគេមិនអនុវត្តវាឡើយ ហើយនេះគឺពួកគេទុច្ចរិត។ ពួកគេគឺជាអារក្សរស់ ហើយគួរតែត្រូវបានដាក់បណ្ដាសា! ចំពោះរឿងបែបនេះដែលប៉ះពាល់ដល់កិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់ និងមនុស្សជាច្រើនដែលបំពេញភារកិច្ចរបស់ខ្លួន ពួកគេ មិនពិចារណាពីផលវិបាកទាល់តែសោះ។ ប្រសិនបើពួកគេ មានចេតនាល្អសូម្បីតែបន្តិច ពួកគេនឹងមិនអាចឱ្យខ្លួនឯងធ្វើរឿងនេះបានឡើយ។ ហេតុអ្វីបានជាពួកគេប្រព្រឹត្តរបៀបនេះ? នេះគឺជាភាពកំណាច ហើយវាគឺជាសេចក្តីទុច្ចរិត។ តើអ្នករាល់គ្នាធ្វើរឿងបែបនេះដែរឬទេ? ប្រសិនបើអ្នករាល់គ្នាអាចធ្វើរឿងបែបនេះ នោះអ្នករាល់គ្នាមិនខុសពីពួកទទឹងនឹងព្រះគ្រីស្ទឡើយ ហើយអ្នករាល់គ្នាក៏ជាអារក្សរស់ផងដែរ។ អ្នករាល់គ្នាមិនត្រូវធ្វើរឿងបែបនេះជាដាច់ខាត! ក៏មានពួកទទឹងនឹងព្រះគ្រីស្ទខ្លះ ដែលឃើញថាមានមនុស្សអាក្រក់នៅក្នុងពួកជំនុំ ដែលជារឿយៗរំខានដល់ការងាររបស់ពួកជំនុំ ដែលធ្វើព្យុះធ្វើភ្លៀងនៅក្នុងពួកជំនុំ ប៉ុន្តែពួកគេមិនអើពើឡើយ។ នៅពេលដែលពួកគេ ត្រូវបានសុំឱ្យចាត់ការមនុស្សបែបនេះ ពួកគេស្ទាក់ស្ទើរ ហើយពន្យារពេលក្នុងការចាត់ការអ្នកទាំងនោះ។ ពួកគេ មិនពិចារណាពីផលប្រយោជន៍របស់បងប្អូនប្រុសស្រីឡើយ ពួកគេ គិតតែពីកេរ្តិ៍ឈ្មោះរបស់ខ្លួនឯងកុំឱ្យខូចខាតប៉ុណ្ណោះ។ ពួកគេគិតថា៖ «ខ្ញុំត្រូវបានតែងតាំងជាអ្នកដឹកនាំ ដូច្នេះ ខ្ញុំត្រូវតែមានសិទ្ធិសម្រេចចុងក្រោយ។ ខ្ញុំមានអំណាច និងសិទ្ធិអំណាចដាច់ខាត។ ប្រសិនបើខ្ញុំបណ្ដេញអ្នកណាដែលអ្នកប្រាប់ឱ្យបណ្ដេញចេញ នោះវានឹងបង្ហាញថាខ្ញុំគ្មានអំណាចទាល់តែសោះ។ ខ្ញុំត្រូវតែធ្វើឱ្យប្រាកដថា បងប្អូនប្រុសស្រីដឹងថា មនុស្សទាំងនេះស្ថិតក្រោមការមើលថែរបស់ខ្ញុំ និងជាកូនចៅរបស់ខ្ញុំ»។ តើពួកគេកំពុងទាស់ទទឹងនឹងនរណា? (ព្រះជាម្ចាស់។) តើការទាស់ទទឹងនឹងព្រះជាម្ចាស់ មិនទុច្ចរិតទេឬអី? នេះគឺជាសេចក្តីទុច្ចរិត។ តើអ្នកដឹងទេថា មនុស្សគឺជាប្រភេទអ្វីទៅ? ព្រះជាម្ចាស់បានប្រទានខ្យល់ដង្ហើមដល់អ្នក ហើយប្រសិនបើអ្នកមិនដឹងពីរឿងដ៏សំខាន់បែបនេះទេ ដូច្នេះ តើវាមិនធ្វើឱ្យអ្នកក្លាយជាមនុស្សល្ងង់ខ្លៅទេឬអី? ព្រះជាម្ចាស់អាចបញ្ចប់ជីវិតរបស់អ្នកនៅពេលណាក៏បាន ប៉ុន្តែអ្នកនៅតែតតាំងប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងសង្វេគ នេះគឺទុច្ចរិត ហើយឯងគឺជាអារក្សរស់! ហេតុដូច្នេះហើយ ទិដ្ឋភាពមួយគឺថា អ្នករាល់គ្នាត្រូវតែដេញតាមសេចក្ដីពិត ហើយមិនត្រូវដើរតាមផ្លូវរបស់អាទទឹងនឹងព្រះគ្រីស្ទឡើយ ក្រៅពីនេះ អ្នករាល់គ្នាត្រូវតែចេះពីរបៀបញែកដឹងពួកទទឹងនឹងព្រះគ្រីស្ទ។ ប្រសិនបើអ្នកជួបប្រទះនឹងអាទទឹងនឹងព្រះគ្រីស្ទ អ្នកគួរតែសង្កេតមើលគេ យ៉ាងយកចិត្តទុកដាក់ ហើយប្រសិនបើអ្នកឃើញគេហៀបនឹងធ្វើរឿងអាក្រក់ នោះត្រូវបញ្ឈប់គេភ្លាមៗ ហើយរួបរួមជាមួយបងប្អូនប្រុសស្រីដើម្បីលាតត្រដាងគេ វែកញែកគេ បដិសេធគេ និងបណ្ដេញគេចេញ។ ថ្មីៗនេះ ខ្ញុំបានឮអំពីបងប្អូនប្រុសស្រីវ័យក្មេងមួយចំនួននៅក្នុងពួកជំនុំមួយ បានរួមគ្នាបណ្ដេញអ្នកដឹកនាំក្លែងក្លាយម្នាក់ចេញ។ ខ្ញុំនិយាយថា យុវជនវ័យក្មេងទាំងនេះមានការរីកចម្រើន ពួកគេមិនរស់នៅតាមទស្សនៈវិជ្ជាបែបសាតាំងឡើយ ពួកគេអាចអនុវត្តសេចក្ដីពិត និងប្រព្រឹត្តស្របតាមគោលការណ៍ ហើយពួកគេល្អជាងមនុស្សភាគច្រើនទៅទៀត។ មនុស្សភាគច្រើនមានទស្សនៈវិជ្ជាសម្រាប់ការប្រព្រឹត្តក្នុងលោកីយ៍ ត្រូវបានបំពុលយ៉ាងខ្លាំងដោយសាតាំង ហើយនៅមិនទាន់រលាស់ខ្លួនចេញពីឥទ្ធិពលរបស់សាតាំងនៅឡើយទេ។ ការដែលអាចបណ្ដេញអ្នកដឹកនាំក្លែងក្លាយម្នាក់ចេញ បង្ហាញថាគេយល់ពីសេចក្ដីពិតខ្លះៗ ហើយអាចការពារកិច្ចការរបស់ដំណាក់របស់ព្រះជាម្ចាស់បាន នេះគឺជារឿងល្អ។ នេះបង្ហាញថា គេមានភាពចាស់ទុំនៅក្នុងជីវិត ហើយអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អ។

តាមរយៈការប្រកបគ្នា និងការលាតត្រដាងនៅថ្ងៃនេះ អំពីទិដ្ឋភាពនៃសារជាតិនៃសេចក្តិទុច្ចរិត សេចក្តីពិសពុល និងសេចក្តីបោកបញ្ឆោតរបស់អាទទឹងនឹងព្រះគ្រីស្ទ ក៏ដូចជាការបង្ហាញចេញដ៏ផ្សេងៗរបស់គេ យើងឃើញថា ពួកទទឹងនឹងព្រះគ្រីស្ទប្រឆាំងនឹងព្រះជាម្ចាស់ពីកំណើត។ មនុស្សមួយចំនួននិយាយថា៖ «ទោះបីជាខ្ញុំមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទក៏ដោយ ក៏ខ្ញុំគ្មានសារជាតិធម្មជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទដែរ ហើយខ្ញុំនឹងមិនវិវត្តទៅជាអាទទឹងនឹងព្រះគ្រីស្ទឡើយ»។ តើអ្នកគិតយ៉ាងណាចំពោះអាកប្បកិរិយានេះ? ទោះបីជាអ្នកគ្មានសារជាតិរបស់អាទទឹងនឹងព្រះគ្រីស្ទក៏ដោយ ប៉ុន្តែអ្នកមានការបង្ហាញចេញ និងការបញ្ចេញឱ្យឃើញទាំងនេះរបស់អាទទឹងនឹងព្រះគ្រីស្ទ អ្នកសម្តែងចេញនូវអ្វីដែលអាទទឹងនឹងព្រះគ្រីស្ទសម្តែងចេញ ហើយអ្នកមាននិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ ហើយដូច្នេះ អ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការដើរតាមផ្លូវរបស់អាទទឹងនឹងព្រះគ្រីស្ទហើយ។ ជាមួយនឹងឋានៈ ឥទ្ធិពល និងទុន វានឹងត្រូវការពេលតែមួយរយៈប៉ុណ្ណោះ មុនពេលដែលអ្នកក្លាយជាអាទទឹងនឹងព្រះគ្រីស្ទ ហើយនោះគឺជាការពិត។ តើបំណងព្រះហឫទ័យរបស់ខ្ញុំក្នុងការនិយាយបែបនេះ គឺជាអ្វី? ខ្ញុំនិយាយបែបនេះ ដើម្បីដាស់តឿនអ្នករាល់គ្នា និងប្រាប់អ្នករាល់គ្នានូវការពិតមួយ៖ នៅពេលដែលនរណាម្នាក់ចាប់ផ្ដើមដើរតាមផ្លូវរបស់អាទទឹងនឹងព្រះគ្រីស្ទ នោះមានលទ្ធភាពពីរ។ ទីមួយគឺ អ្នកនឹងដឹងខ្លួនទាន់ពេល ផ្លាស់ប្ដូរទិសដៅ ឆ្លុះបញ្ចាំងពីខ្លួនឯង ប្រែចិត្ត ហើយអាចចុះចូលនឹងការចាត់ចែង និងការរៀបចំចាត់ចែងរបស់ព្រះជាម្ចាស់។ នេះគឺជាលទ្ធភាពដ៏ល្អបំផុត ហើយអ្នកនឹងមានសង្ឃឹមក្នុងការទទួលបានសេចក្ដីសង្គ្រោះ។ ទោះជាយ៉ាងណាក្តី ប្រសិនបើអ្នកមិនអាចដើរតាមផ្លូវក្នុងការដេញតាមសេចក្ដីពិតទេ នោះនៅពេលដែលអ្នកបានធ្វើអំពើអាក្រក់ជាច្រើន ហើយត្រូវបានកំណត់លក្ខណៈថាជាអាទទឹងនឹងព្រះគ្រីស្ទ នោះផលវិបាកគឺមិនអាចនឹកស្មានដល់ឡើយ។ តើអ្នកយល់ទេ? (យល់។) ការដែលអ្នកយល់ គឺជារឿងល្អហើយ។ តើខ្ញុំចង់មានន័យដូចម្ដេចចំពោះរឿងនេះ? ខ្ញុំចង់មានន័យថា ប្រសិនបើអ្នកមានការបង្ហាញចេញរបស់អាទទឹងនឹងព្រះគ្រីស្ទ អ្នកនៅតែមានឱកាសកែប្រែ និងមានឱកាសដើម្បីប្រែចិត្ត ប៉ុន្តែនៅពេលដែលអ្នកក្លាយជាអាទទឹងនឹងព្រះគ្រីស្ទ នោះអ្នកកំពុងស្ថិតក្នុងគ្រោះថ្នាក់ហើយ។ ហេតុដូច្នេះហើយ នៅពេលដែលអ្នករកឃើញថាអ្នកមានការបង្ហាញចេញរបស់អាទទឹងនឹងព្រះគ្រីស្ទ អ្នកគួរតែផ្លាស់ប្ដូរផ្លូវ ស្វែងរកសេចក្ដីពិត និងដោះស្រាយបញ្ហានេះ កុំចាត់ទុករឿងនេះស្រាលៗឱ្យសោះ។ បើពុំនោះទេ នៅពេលដែលអ្នកមានអំណាច និងឱកាស អ្នកនឹងធ្វើអំពើអាក្រក់យ៉ាងផ្ដេសផ្ដាស ហើយបង្កការបង្អាក់ និងការរំខានដល់កិច្ចការរបស់ពួកជំនុំ។ អ្នកនឹងមិនអាចទ្រាំទ្រនឹងផលវិបាកបានឡើយ ហើយវាទំនងជានឹងប៉ះពាល់ដល់លទ្ធផល និងទិសដៅរបស់អ្នកផងដែរ។

ថ្ងៃនេះ យើងបានពន្យល់យ៉ាងច្បាស់អំពីភាពខុសគ្នាជាសារវន្តរវាងនិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ និងនិស្ស័យទុច្ចរិតរបស់មនុស្សសាមញ្ញ។ តើពេលនេះអ្នករាល់គ្នាយល់ដែរឬទេ? មនុស្សដែលពុករលួយទាំងអស់សុទ្ធតែមាននិស្ស័យទុច្ចរិត ហើយពួកគេទាំងអស់សុទ្ធតែមានការបញ្ចេញឱ្យឃើញ និងការបង្ហាញចេញនូវនិស្ស័យទុច្ចរិត។ ទោះជាយ៉ាងណាក៏ដោយ និស្ស័យទុច្ចរិតរបស់មនុស្សសាមញ្ញ និងនិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ គឺខុសគ្នា។ ទោះបីជាមនុស្សសាមញ្ញមាននិស្ស័យទុច្ចរិតក៏ដោយ ក៏នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេប្រាថ្នាចង់បានសេចក្ដីពិត និងស្រឡាញ់សេចក្ដីពិត ហើយក្នុងអំឡុងពេលដែលពួកគេជឿលើព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួន ពួកគេអាចទទួលយកសេចក្ដីពិតបាន។ ទោះបីជាសេចក្ដីពិតដែលពួកគេអាចអនុវត្តបានមានកម្រិតក៏ដោយ ក៏ពួកគេនៅតែអាចអនុវត្តបានខ្លះៗដែរ ដូច្នេះ និស្ស័យពុករលួយរបស់ពួកគេអាចត្រូវបានបន្សុទ្ធបន្តិចម្ដងៗ និងពិតជាត្រូវបានផ្លាស់ប្ដូរ ហើយទីបំផុត ពួកគេអាចចុះចូលនឹងព្រះជាម្ចាស់ជាមូលដ្ឋាន និងទទួលបានសេចក្ដីសង្គ្រោះ។ ផ្ទុយទៅវិញ ពួកទទឹងនឹងព្រះគ្រីស្ទមិនស្រឡាញ់សេចក្ដីពិតទាល់តែសោះ ពួកគេមិនដែលទទួលយកសេចក្ដីពិតឡើយ ហើយពួកគេក៏មិនដែលអនុវត្តវាដែរ។ អ្នករាល់គ្នាគួរតែព្យាយាមសង្កេតមើល និងញែកដឹងស្របទៅតាមអ្វីដែលខ្ញុំនិយាយនៅទីនេះ ទោះបីជាអ្នកដឹកនាំ ឬអ្នកធ្វើការក្នុងពួកជំនុំក្ដី ឬបងប្អូនប្រុសស្រីសាមញ្ញក្ដី ចូរសង្កេតមើលថាតើគេអាចអនុវត្តសេចក្ដីពិតនៅក្នុងទំហំនៃអ្វីដែលគេអាចយល់បានដែរឬទេ។ ជាឧទាហរណ៍ ឧបមាថាមាននរណាម្នាក់យល់ពីគោលការណ៍សេចក្ដីពិត ប៉ុន្តែដល់ពេលត្រូវអនុវត្ត គេមិនអនុវត្តវាទាល់តែសោះ ហើយគេធ្វើអ្វីដែលគេចង់ធ្វើ និងធ្វើតាមតែអំពើចិត្ត នេះគឺជាសេចក្តីទុច្ចរិត ហើយវាពិបាកណាស់ក្នុងការសង្គ្រោះមនុស្សបែបនេះ។ មនុស្សមួយចំនួនមិនសូវយល់ពីសេចក្ដីពិតទេ ប៉ុន្តែនៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេចង់ស្វែងរកឱ្យច្បាស់ថាត្រូវធ្វើអ្វីដែលស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្របតាមសេចក្ដីពិត។ នៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ ពួកគេប្រាថ្នាមិនចង់ប្រឆាំងនឹងសេចក្ដីពិតឡើយ។ គ្រាន់តែដោយសារតែពួកគេមិនយល់ពីសេចក្ដីពិត ទើបពួកគេនិយាយ និងប្រព្រឹត្តដោយបំពានលើគោលការណ៍ ពួកគេធ្វើខុស ហើយថែមទាំងធ្វើរឿងដែលបណ្ដាលឱ្យមានការបង្អាក់ និងការរំខានទៀតផង តើធម្មជាតិនៃរឿងនេះគឺជាអ្វី? ធម្មជាតិនៃរឿងនេះមិនទាក់ទងនឹងការធ្វើអាក្រក់ឡើយ វាបណ្ដាលមកពីភាពល្ងង់ខ្លៅ និងភាពអវិជ្ជា។ ពួកគេធ្វើរឿងទាំងនេះទាំងស្រុងដោយសារតែពួកគេមិនយល់ពីសេចក្ដីពិត ដោយសារតែពួកគេមិនអាចឈានដល់គោលការណ៍សេចក្ដីពិត និងដោយសារតែស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ពួកគេគិតថាវាជារឿងត្រឹមត្រូវក្នុងការធ្វើរឿងទាំងនោះ ដូច្នេះ ពួកគេក៏ប្រព្រឹត្តតាមរបៀបនោះ ហើយហេតុនេះ ព្រះជាម្ចាស់កំណត់លក្ខណៈពួកគេថាជាមនុស្សល្ងង់ខ្លៅ និងអវិជ្ជា ដែលខ្វះគុណសម្បត្តិ វាមិនមែនបានន័យថាពួកគេយល់ពីសេចក្ដីពិត ហើយប្រឆាំងនឹងសេចក្ដីពិតដោយចេតនានោះទេ។ ចំពោះពួកអ្នកដឹកនាំ និងអ្នកធ្វើការដែលតែងតែធ្វើរឿងរ៉ាវតាមសញ្ញាណ និងការស្រមើស្រមៃរបស់ពួកគេ ហើយដែលជារឿយៗបង្អាក់ដល់កិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ដោយសារតែពួកគេមិនយល់ពីសេចក្ដីពិត អ្នកត្រូវតែអនុវត្តការមើលការខុសត្រូវ និងការដាក់កំហិត ព្រមទាំងអនុវត្តការប្រកបគ្នាបន្ថែមទៀតអំពីសេចក្ដីពិត ដើម្បីដោះស្រាយបញ្ហា។ ប្រសិនបើគុណសម្បត្តិរបស់នរណាម្នាក់ខ្វះខាតខ្លាំងពេក ហើយពួកគេមិនអាចយល់ពីគោលការណ៍សេចក្ដីពិតទេ នោះដល់ពេលដែលត្រូវដកហូតតំណែងគេដូចជាអ្នកដឹកនាំក្លែងក្លាយហើយ។ ប្រសិនបើគេយល់ពីសេចក្ដីពិត ប៉ុន្តែប្រឆាំងនឹងសេចក្ដីពិតដោយចេតនា នោះគេត្រូវតែត្រូវបានលួសកាត់។ ប្រសិនបើគេនៅតែមិនអាចទទួលយកសេចក្ដីពិតរហូតមក ហើយមិនបង្ហាញការប្រែចិត្តសោះ នោះគេត្រូវតែត្រូវបានចាត់ការ ដូចជាមនុស្សអាក្រក់ ហើយគួរតែបោសសម្អាត គេចេញ។ ទោះជាយ៉ាងណាក៏ដោយ ធម្មជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទគឺធ្ងន់ធ្ងរជាងមនុស្សអាក្រក់ ឬអ្នកដឹកនាំក្លែងក្លាយទៅទៀត ពីព្រោះពួកទទឹងនឹងព្រះគ្រីស្ទរំខានដល់កិច្ចការរបស់ពួកជំនុំដោយចេតនា។ ទោះបីជាពួកគេយល់ពីសេចក្ដីពិតក៏ដោយ ក៏ពួកគេមិនអនុវត្តវាដែរ ពួកគេមិនស្ដាប់នរណាម្នាក់ឡើយ ហើយទោះបីជាពួកគេស្ដាប់ក៏ដោយ ក៏ពួកគេមិនទទួលយកអ្វីដែលពួកគេឮដែរ។ ទោះបីជានៅសំបកក្រៅ ពួកគេហាក់ដូចជាទទួលយកវាក៏ដោយ ក៏ពួកគេទាស់ទទឹងនឹងវានៅក្នុងជម្រៅដួងចិត្តរបស់ពួកគេដែរ ហើយនៅពេលដល់ពេលត្រូវធ្វើសកម្មភាព ពួកគេនៅតែប្រព្រឹត្តស្របតាមចំណូលចិត្តផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនគិតគូរដល់ផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់ទាល់តែសោះ។ នៅពេលនៅក្បែរអ្នកដទៃ ពួកគេនិយាយពាក្យសម្ដីបែបមនុស្សខ្លះៗ និងមានលក្ខណៈដូចមនុស្សខ្លះៗ ប៉ុន្តែនៅពេលដែលពួកគេធ្វើសកម្មភាពនៅពីក្រោយខ្នងមនុស្ស ធម្មជាតិបែបអារក្សរបស់ពួកគេក៏លេចចេញមក ទាំងនេះគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលដែលពួកគេទទួលបានឋានៈ មនុស្សមួយចំនួនធ្វើអំពើអាក្រក់គ្រប់បែបយ៉ាង ហើយក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទ។ មនុស្សមួយចំនួនគ្មានឋានៈទេ ប៉ុន្តែសារជាតិធម្មជាតិរបស់ពួកគេគឺដូចគ្នាទៅនឹងពួកទទឹងនឹងព្រះគ្រីស្ទដែរ តើអ្នកអាចនិយាយថាពួកគេជាមនុស្សល្អបានដែរឬ? ភ្លាមៗនៅពេលដែលពួកគេទទួលបានឋានៈ ពួកគេធ្វើអំពើអាក្រក់គ្រប់បែបយ៉ាង ពោលគឺ ពួកគេគឺជាពួកទទឹងនឹងព្រះគ្រីស្ទ។

តើក្នុងចំណោមអ្នករាល់គ្នា មាននរណាម្នាក់ដែលបានរកឃើញថាខ្លួនឯងកំពុងវិវត្តទៅជាអាទទឹងនឹងព្រះគ្រីស្ទ ហើយមានអារម្មណ៍ថា ពេលទទួលបានឋានៈ នោះអ្នកច្បាស់ជាក្លាយជាអាទទឹងនឹងព្រះគ្រីស្ទមួយរយភាគរយដែរឬទេ? ប្រសិនបើដូច្នេះមែន នោះនៅពេលដែលអ្នកដទៃជ្រើសរើសអ្នកឱ្យធ្វើជាអ្នកដឹកនាំ អ្នកដាច់ខាតមិនត្រូវអនុញ្ញាតឱ្យពួកគេជ្រើសរើសអ្នកឡើយ ហើយគួរតែនិយាយថា៖ «ខ្ញុំសូមដកខ្លួន។ សូមកុំជ្រើសរើសខ្ញុំអី។ ប្រសិនបើអ្នកជ្រើសរើសខ្ញុំ នោះអ្វីៗនឹងចប់សព្វគ្រប់សម្រាប់ខ្ញុំហើយ»។ នេះហៅថាការស្គាល់ខ្លួនឯង។ ការមិនមានឋានៈ គឺជាការការពាររបស់អ្នក។ ក្នុងនាមជាអ្នកដើរតាមសាមញ្ញម្នាក់ អ្នកប្រហែលជាមិនដែលមានឱកាសធ្វើអំពើអាក្រក់ដ៏ធំធេងឡើយ ហើយឱកាសដែលអ្នកត្រូវបានដាក់ទោស អាចស្មើនឹងសូន្យ។ ទោះជាយ៉ាងណាក៏ដោយ ភ្លាមៗនៅពេលដែលអ្នកទទួលបានឋានៈ ឱកាសដែលអ្នកប្រព្រឹត្តអំពើអាក្រក់គឺមួយរយភាគរយ ដូចគ្នានឹងឱកាសដែលអ្នកត្រូវបានដាក់ទោសដែរ ហើយបន្ទាប់មក អ្វីៗនឹងចប់សព្វគ្រប់សម្រាប់អ្នក ហើយអ្នកនឹងបានបំផ្លាញចោលទាំងស្រុងនូវឱកាសណាមួយដែលអ្នកអាចមាន ដើម្បីទទួលបានសេចក្ដីសង្គ្រោះ។ ប្រសិនបើអ្នកមានមហិច្ឆតា និងបំណងប្រាថ្នា នោះអ្នកគួរតែប្រញាប់អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ ស្វែងរកសេចក្ដីពិតដើម្បីដោះស្រាយបញ្ហានេះ ពឹងផ្អែកលើព្រះជាម្ចាស់ និងអនុវត្តការទប់ចិត្តខ្លួនឯង ហើយកុំការពារឋានៈរបស់អ្នកឡើយ នោះអ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបានជាធម្មតា។ ប្រសិនបើអ្នកតែងតែផ្ដោតលើមុខតំណែងផ្លូវការ និងការពារឋានៈរបស់អ្នក ហើយអ្នកមិនយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់អ្នកទេ នោះអ្នកគឺជាអ្នកបោកប្រាស់ ហើយត្រូវតែត្រូវបានជម្រុះចោល។ នៅពេលអ្នកទទួលយកភារកិច្ច សូមកុំផ្ដោតលើឋានៈអី អ្នកគ្រាន់តែគួរតែបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អប៉ុណ្ណោះ ការចាត់ចែងរឿងរ៉ាវឱ្យបានល្អ គឺជាក់ស្តែងជាងអ្វីៗទាំងអស់។ ប្រសិនបើអ្នកអាចបំពេញភារកិច្ចរបស់អ្នកបានល្អ នោះតើអ្នកនឹងមិនបានធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យទេឬអី? ចំពោះអ្នករាល់គ្នា នេះគឺជាវិធីចុងក្រោយដែលអ្នកអាចជៀសវាងការធ្វើអាក្រក់បាន។ តើវាជារឿងល្អ ឬជារឿងអាក្រក់ ដែលតែងតែដាក់កំហិតអ្នករាល់គ្នា និងមិនអនុញ្ញាតឱ្យអ្នករាល់គ្នាទទួលបានឋានៈនោះ? (វាជារឿងល្អ។) ដូច្នេះ ហេតុអ្វីបានជាមនុស្សមួយចំនួននៅតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីប្រកួតប្រជែងដណ្ដើមឋានៈក្នុងអំឡុងពេលបោះឆ្នោត? មនុស្សបែបនេះមានមហិច្ឆតាខ្លាំងពេកហើយ។ វាមិនមែនជារឿងធម្មតាទេដែលមនុស្សមានមហិច្ឆតាខ្លាំងពេក ពួកគេកំពុងតែទុច្ចរិតហើយ។ មានបងប្អូនស្រីវ័យក្មេងជាច្រើន ដែលសុទ្ធតែមានអាយុខ្ទង់ម្ភៃឆ្នាំ ចង់មានមុខតំណែងផ្លូវការ និងស្រឡាញ់ឋានៈខ្លាំងណាស់។ ប្រសិនបើពួកគេមិនត្រូវបានជ្រើសរើស ឱ្យធ្វើជាអ្នកដឹកនាំទេ នោះពួកគេអន់ចិត្ត ហើយឈប់ហូបបាយ។ ទោះបីជាពួកគេមើលទៅហាក់ដូចជាកូនក្មេងបន្តិចក៏ដោយ ប៉ុន្តែបើនិយាយពីការប្ដេជ្ញាចិត្តរបស់ពួកគេវិញ រឿងរ៉ាវនឹងក្លាយជាធ្ងន់ធ្ងរយ៉ាងខ្លាំងនៅពេលដែលពួកគេកាន់តែចាស់ទៅ ហើយពួកគេនឹងក្លាយជាអ្នកជំនាញ ត្រូវទេ? ស្ត្រីមួយចំនួនឮថា កាលពីព្រេងនាយមានស្ត្រីម្នាក់បានក្លាយជាអធិរាជិនី ហើយពួកគេមានអារម្មណ៍ច្រណែនយ៉ាងខ្លាំង ដោយប្រាថ្នាចង់ក្លាយជាស្ត្រីម្នាក់នោះ។ ពួកគេមិនចង់ក្លាយជាមនុស្សសាមញ្ញទេ ហើយក្នុងការជឿលើព្រះជាម្ចាស់ ពួកគេមិនចង់គ្រាន់តែជាអ្នកដើរតាមសាមញ្ញនោះឡើយ។ បំណងប្រាថ្នារបស់ពួកគេឆេះសន្ធោសន្ធៅជានិច្ចនៅក្នុងដួងចិត្តរបស់ពួកគេ ហើយភ្លាមៗនៅពេលដែលមានឱកាសសម្រាប់ពួកគេក្នុងការបង្ហាញខ្លួនឯង ពួកគេក៏ចាប់យកវាភ្លាម។ ពួកគេមិនចង់បំពេញភារកិច្ចរបស់ខ្លួនយ៉ាងត្រឹមត្រូវ បំពេញទំនួលខុសត្រូវរបស់ខ្លួន ដាក់ចិត្តដាក់ថ្លើមក្នុងការដេញតាមសេចក្ដីពិត ឬចុះចូលនឹងការចាត់ចែង និងការរៀបចំចាត់ចែងរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនចូលចិត្តដេញតាមសេចក្ដីពិត និងបំពេញភារកិច្ចរបស់ខ្លួនតាមរបៀបនេះទេ ហើយពួកគេមិនចង់រស់នៅក្នុងជីវិតដ៏សាមញ្ញបែបនេះឡើយ នេះគឺជារឿងគួរឱ្យធុញទ្រាន់សម្រាប់ពួកគេ។ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាដែលជាមនុស្សបែបនេះដែរឬទេ? ជាឧទាហរណ៍ ស្ត្រីម្នាក់ដែលចូលចិត្តប្រព្រឹត្តអំពើផិតក្បត់ ទោះបីជាប្ដីរបស់នាងល្អចំពោះនាងយ៉ាងណាក៏ដោយ ឬគាត់មានលុយច្រើនប៉ុនណាក៏ដោយ ក៏គាត់មិនអាចរក្សាបេះដូងរបស់នាងបានឡើយ។ ស្ត្រីខ្លះមានកូនច្រើនហើយ តែនៅតែព្យាយាមទាក់ទាញបុរសៗយ៉ាងគឃ្លើន ហើយគ្មានបុរសណាអាចតាមមើលពួកគេទាន់បានឡើយ នេះគឺទុច្ចរិត។ តើកម្លាំងទុច្ចរិតនេះមកពីណា? (វាមកពីខាងក្នុងធម្មជាតិរបស់ពួកគេ។) ហើយតើធម្មជាតិរបស់ពួកគេកើតឡើងដោយរបៀបណា? ពួកគេមានអារក្សស្មោកគ្រោករស់នៅខាងក្នុងពួកគេ ហើយពួកគេគឺជាការចាប់ជាតិជាថ្មីនៃអារក្សស្មោកគ្រោក។ ទោះបីជារឿងរ៉ាវនៅក្នុងពិភពខាងវិញ្ញាណមានភាពស្មុគស្មាញក៏ដោយ ទោះបីជាវាស្មុគស្មាញយ៉ាងណាក៏ដោយ ដរាបណាមនុស្សម្នាក់យល់ពីសេចក្ដីពិត និងអាចចាត់ទុករឿងរ៉ាវទាំងនេះស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះគេអាចមានការញែកដឹងបាន ហើយនេះត្រូវបានស្គាល់ថាជាការមើលធ្លុះដោយផ្ទាល់ទៅក្នុងពិភពខាងវិញ្ញាណ។ នៅពេលដែលអ្នកយល់ពីសេចក្ដីពិត នោះអ្នកអាចមើលឃើញរឿងរ៉ាវបានយ៉ាងច្បាស់លាស់ និងត្រឹមត្រូវ ការគិតរបស់អ្នកក៏ក្លាយជារហ័សរហួន និងច្បាស់លាស់ ហើយដួងចិត្តរបស់អ្នកត្រូវបានបំភ្លឺឡើង។ ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិតទេ នោះដួងចិត្តរបស់អ្នកនឹងតែងតែវង្វេងវង្វាន់ អ្នកនឹងមិនដឹងនៅក្នុងចិត្តរបស់អ្នកសោះឡើយអំពីអ្វីដែលអ្នកកំពុងធ្វើ ហើយអ្នកនឹងប្រៀបដូចជាមនុស្សល្ងីល្ងើម្នាក់ ដែលខ្លាចមុខខ្លាចក្រោយ។ អ្នកនឹងខ្លាចថាអ្នកកំពុងអួតសម្ញែងខ្លួន ប្រសិនបើអ្នកធ្វើច្រើនជាងនេះ ហើយខ្លាចថាអ្នកមិនបានបំពេញទំនួលខុសត្រូវរបស់អ្នក ប្រសិនបើអ្នកមិនធ្វើវា អ្នកនឹងតែងតែស្ថិតក្នុងស្ថានភាពបែបនេះជានិច្ច។ នេះក៏ព្រោះតែអ្នកមានការយល់ដឹងតិចតួចពេកអំពីសេចក្ដីពិត។ តើអ្វីទៅជាការបង្ហាញចេញដំបូងរបស់នរណាម្នាក់ដែលមានការយល់ដឹងតិចតួចពេកអំពីសេចក្ដីពិត? ពួកគេរស់នៅក្នុងជីវិតដ៏ថោកទាប និងគ្មានប្រយោជន៍។ បន្ទាប់ពីពួកទទឹងនឹងព្រះគ្រីស្ទបានលេងសើច គាបសង្កត់ និងបោកប្រាស់ពួកគេចុះឡើង នៅថ្ងៃដែលពួកគេភ្ញាក់ខ្លួនដឹង ពីរបៀបដែលពួកគេធ្លាប់ចូលដៃចូលជើងជាមួយពួកទទឹងនឹងព្រះគ្រីស្ទ បម្រើ និងធ្វើការឱ្យអ្នកទាំងនោះ ប៉ុន្តែនៅតែនិយាយថាពួកទទឹងនឹងព្រះគ្រីស្ទស្រឡាញ់ និងមានភក្ដីភាពចំពោះព្រះជាម្ចាស់។ ទើបតែពេលនេះទេ ដែលពួកគេឃើញថាពួកគេបានប្រើពាក្យសម្ដីទាំងនេះមិនត្រឹមត្រូវទាំងអស់។ តើនេះមិនមែនគ្មានប្រយោជន៍ខ្លាំងណាស់ទេឬអី? (មែនហើយ។) ហេតុអ្វីបានជាវាគ្មានប្រយោជន៍? នេះបណ្ដាលមកពីពួកគេមិនយល់ពីសេចក្ដីពិត ហើយពួកគេទទួលបានអ្វីដែលពួកគេស័ក្តិសមនឹងទទួលបានហើយ! ប្រសិនបើអ្នកយល់ពីសេចក្ដីពិត នោះអ្នកអាចមានការញែកដឹងអំពីពួកទទឹងនឹងព្រះគ្រីស្ទ និងមើលធ្លុះពីពួកគេ ហើយបន្ទាប់មក អ្នកអាចលាតត្រដាង និងបណ្ដេញពួកគេចេញបាន។ ដល់ពេលនោះ តើអ្នកនឹងបន្តត្រូវបានបំភាន់ដោយពួកគេ និងដើរតាមពួកគេទៀតឬទេ? ប្រាកដណាស់គឺមិនទេ។ លើសពីនេះ អ្នកបានស្ដាប់សេចក្ដីអធិប្បាយជាច្រើន ដំណាក់ព្រះជាម្ចាស់បានស្រោចស្រពអ្នក និងបណ្ដុះបណ្ដាលអ្នកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដូច្នេះ ប្រសិនបើអ្នកមិនយល់ពីសេចក្ដីពិតណាមួយទេ ប្រសិនបើអ្នកមិនអាចញែកដឹងពួកទទឹងនឹងព្រះគ្រីស្ទបាន ហើយអ្នកសូម្បីតែមិនបំពេញទំនួលខុសត្រូវដែលអ្នកគួរតែបំពេញ ហើយចុងក្រោយចូលដៃចូលជើងជាមួយពួកទទឹងនឹងព្រះគ្រីស្ទ និងក្លាយជាបក្ខពួករបស់ពួកគេ នោះតើវាមិនធ្វើឱ្យអ្នកក្លាយជាមនុស្សគ្មានប្រយោជន៍ទេឬអី? តើមនុស្សបែបនេះមិនគួរឱ្យអាណិតទេឬអី? ប្រសិនបើអ្នកគ្រាន់តែដើរតាមព្រះជាម្ចាស់តែឈ្មោះ ប៉ុន្តែអ្នកត្រូវបានបំភាន់ និងអូសទាញដោយពួកទទឹងនឹងព្រះគ្រីស្ទ អ្នកដើរតាមផ្លូវរបស់បុគ្គលទទឹងនឹងព្រះគ្រីស្ទអស់រយៈពេលជាច្រើនឆ្នាំ ហើយអ្នកចង់ត្រឡប់មកវិញ ប៉ុន្តែគ្មានភាពក្លាហានក្នុងការប្រឈមមុខនឹងបងប្អូនប្រុសស្រីរបស់អ្នក នោះតើវាមិនមែនជារបៀបរស់នៅដ៏គ្មានប្រយោជន៍ទេឬអី? ទោះបីជាអ្នកមិនសប្បាយចិត្តយ៉ាងណាក៏ដោយ ក៏វាគ្មានប្រយោជន៍ដែរ។ តើវាជាកំហុសរបស់អ្នកណា ដែលអ្នកមិនយល់ពីសេចក្ដីពិតនោះ? អ្នកមិនអាចបន្ទោសនរណាម្នាក់ក្រៅពីខ្លួនឯងឡើយ។

យើងបានប្រកបគ្នាអំពីការបង្ហាញ ចេញផ្សេងៗសរុបចំនួនប្រាំពីររបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ ចំពោះការបង្ហាញចេញដ៏លម្អិតដែលយើងបាននិយាយសម្រាប់ចំណុចនីមួយៗ ចំពោះសារជាតិដែលយើងបានវែកញែក ក៏ដូចជាកាលៈទេសៈផ្សេងៗដែលយើងបាននិយាយ គ្មានរឿងណាមួយក្នុងចំណោមរឿងទាំងនេះ ត្រូវបានប្រឌិតឡើងដោយគ្មានមូលដ្ឋាននោះទេ ប៉ុន្តែសុទ្ធតែមានមូលដ្ឋានច្បាស់លាស់ និងផ្អែកលើការពិត។ ទោះជាយ៉ាងណាក៏ដោយ មានចំណុចមួយគឺ៖ ប្រសិនបើបន្ទាប់ពីអ្នករាល់គ្នាបានស្ដាប់រឿងទាំងនេះហើយ អ្នករាល់គ្នានៅតែមិនអាចផ្សារភ្ជាប់រឿងទាំងនោះបាន នៅពេលដែលអ្នករាល់គ្នាជួបប្រទះនឹងរឿងពិតជាក់ស្ដែង តើនេះបង្ហាញពីអ្វី? ទីមួយ វាបង្ហាញថាអ្នករាល់គ្នាគ្មានការយល់ដឹងខាងវិញ្ញាណ ហើយទោះបីជាជួនកាលអ្នករាល់គ្នាមានការយល់ដឹងខាងវិញ្ញាណខ្លះៗក៏ដោយ ក៏វាគ្រាន់តែជាការយល់បានត្រឹមតែពាក់កណ្ដាល មិនមែនជាការយល់ដឹងខាងវិញ្ញាណពេញលេញនោះទេ ទីពីរ វាបង្ហាញថាអ្នករាល់គ្នាមិនស្រឡាញ់សេចក្ដីពិត ហើយមិនចាត់ទុកសេចក្ដីពិតជារឿងសំខាន់ ទីបី វាបង្ហាញថាអ្នករាល់គ្នាខ្វះគុណសម្បត្តិខ្លាំងពេក ហើយខ្វះសមត្ថភាពក្នុងការយល់ដឹងទាំងស្រុង។ ខ្ញុំបាននិយាយច្រើនណាស់ក្នុងការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ប៉ុន្តែអ្នកមិនបានយល់ពីរឿងទាំងនោះទាល់តែសោះ។ អ្នកប្រហែលជាគិតថាអ្នកយល់ពីរឿងនេះនៅពេលនោះ ប៉ុន្តែក្រោយមក វាក៏ប្រែជាស្រពិចស្រពិល ហើយនេះបង្ហាញថាអ្នកនៅតែមិនទាន់យល់ពីរឿងនេះដដែល។ ហេតុអ្វីបានជាអ្នកមិនយល់? តើនេះមានទំនាក់ទំនងអ្វីនឹងការយល់ដឹងដែរឬទេ? នៅពេលដែលខ្ញុំបានពន្យល់រឿងរ៉ាវដល់កម្រិតនេះទៅហើយ ហើយអ្នកនៅតែមិនទាន់យល់ទៀត នេះមានន័យថាអ្នកខ្វះសមត្ថភាពក្នុងការយល់ដឹងខ្លាំងពេក ហើយថាអ្នកពិតជាគ្មានសមត្ថភាពក្នុងការយល់ពីសេចក្ដីពិតទាល់តែសោះ។ តើអ្វីដែលខ្ញុំនិយាយត្រឹមត្រូវដែរឬទេ? រឿងនេះគឺបែបនេះឯង។ មានមនុស្សមួយចំនួនក្នុងចំណោមអ្នករាល់គ្នា ដែលបានស្ដាប់សេចក្ដីអធិប្បាយអស់រយៈពេល ១០ ឬ ២០ ឆ្នាំមកហើយ ហើយអ្នករាល់គ្នានៅតែមិនយល់ពីសេចក្ដីពិតដដែល។ តើយើងពន្យល់ពីរឿងនេះយ៉ាងដូចម្តេច? មានលទ្ធភាពតែពីរគត់៖ ទីមួយគឺ អ្នករាល់គ្នាគ្មានការយល់ដឹងខាងវិញ្ញាណ ខ្វះគុណសម្បត្តិ ហើយគ្មានសមត្ថភាពក្នុងការយល់ពីសេចក្ដីពិត ទីពីរគឺ ទោះបីជាអ្នករាល់គ្នាមានការយល់ដឹងខាងវិញ្ញាណក៏ដោយ ក៏អ្នករាល់គ្នាមិនស្រឡាញ់សេចក្ដីពិត ហើយមិនចាប់អារម្មណ៍នឹងសេចក្ដីពិតដែរ។ ប្រសិនបើចំណុចណាមួយក្នុងចំណោមចំណុចទាំងពីរនេះត្រូវនឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាគ្មានសមត្ថភាពក្នុងការយល់ពីសេចក្ដីពិតឡើយ។ ប្រសិនបើចំណុចទាំងពីរត្រូវនឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាប្រៀបដូចជាមនុស្សខ្វាក់ដែលឈឺភ្នែកអ៊ីចឹង គឺគ្មានថ្នាំព្យាបាលឡើយ។ ខ្ញុំបានប្រកបគ្នាអំ ពីព្រះបន្ទូលទាំងអស់នេះហើយ ប៉ុន្តែអ្នករាល់គ្នានៅតែមិនអាចប្រៀបធៀបឱ្យបានត្រឹមត្រូវជាមួយនឹងខ្លួនឯង ហើយមិនដឹងថាខ្ញុំចង់មានន័យយ៉ាងណា។ តើនេះបញ្ជាក់យ៉ាងណាអំពីសមត្ថភាពក្នុងការយល់ដឹងរបស់អ្នករាល់គ្នា? តើវាមិនខ្វះខាតខ្លាំងពេកទេឬអី? ប្រសិនបើអ្នករាល់គ្នាកាន់តែខ្ជិលច្រអូស លោភលន់ចង់បានភាពស្រណុកសុខស្រួល គ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិត មានចំណូលចិត្តផ្ទាល់ខ្លួន ហើយវង្វេងស្មារតីដោយសាររឿងរ៉ាវខាងក្រៅ ព្រះបន្ទូលទាំងនេះនឹងមានឥទ្ធិពលកាន់តែតិចទៅៗមកលើអ្នករាល់គ្នា ហើយឥទ្ធិពលរបស់វានឹងត្រូវកាត់បន្ថយយ៉ាងខ្លាំង រឿងនេះគឺបែបនេះឯង។ តាមការពិតទៅ ពួកទទឹងនឹងព្រះគ្រីស្ទគឺងាយស្រួលញែកដឹងណាស់។ ទិដ្ឋភាពមួយគឺត្រូវបញ្ជាក់ឱ្យច្បាស់ពីវិធីសាស្ត្រដែលពួកគេប្រើដើម្បីធ្វើរឿងរ៉ាវ ចំណែកឯទិដ្ឋភាពមួយទៀតគឺត្រូវមើលថាតើនិស្ស័យរបស់ពួកគេជាអ្វី តើទិសដៅក្នុងជីវិត និងទស្សនៈចំពោះអត្ថិភាពរបស់ពួកគេជាអ្វី តើអាកប្បកិរិយារបស់ពួកគេចំពោះបងប្អូនប្រុសស្រី ចំពោះភារកិច្ច ចំពោះផលប្រយោជន៍របស់ដំណាក់ព្រះជាម្ចាស់ ចំពោះព្រះជាម្ចាស់ ចំពោះសេចក្ដីពិត និងចំពោះអ្វីៗដែលវិជ្ជមាន គឺបែបណា ហើយតើគោលការណ៍សម្រាប់សកម្មភាពរបស់ពួកគេជាអ្វី។ តាមរយៈការប្រើប្រាស់ទិដ្ឋភាពទាំងនេះ ជាមូលដ្ឋាន អ្នករាល់គ្នានឹងអាចកំណត់លក្ខណៈពួកគេបាន។ តើនៅចាំបាច់ត្រូវសង្កេត និងស្វែងយល់អំពីពួកគេក្នុងរយៈពេលយូរជាងនេះទៀតដែរឬទេ? ទេ គឺមិនចាំបាច់ឡើយ។ ពួកទទឹងនឹងព្រះគ្រីស្ទមិនត្រឹមតែប្រព្រឹត្តអំពើផិតក្បត់ប៉ុណ្ណោះទេ ហើយពួកគេក៏មិនត្រឹមតែជិះជាន់មនុស្សដែរ។ ពួកគេមានធម្មជាតិបែបសាតាំង ហើយអាចធ្វើអ្វីៗបានទាំងអស់។ ប្រសិនបើបន្ទាប់ពីបានស្ដាប់សេចក្ដីអធិប្បាយទាំងនេះហើយ អ្នកនៅតែមិនអាចញែកដឹងនិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទបាន ហើយមិនអាចដឹងថាអ្វីដែលគេកំពុងបញ្ចេញឱ្យឃើញ គឺជានិស្ស័យរបស់អាទទឹងនឹងព្រះគ្រីស្ទ ដូច្នេះ តើអ្នកបានយល់ពីរឿងទាំងនោះខ្លះដែរឬទេ? អ្នកចងចាំគោលលទ្ធិ ប៉ុន្តែអ្នកមិនអាចផ្សារភ្ជាប់វាជាមួយនឹងអ្វីបានឡើយ ហើយនៅពេលប្រឈមមុខនឹងការពិត គោលលទ្ធិរបស់អ្នកគឺខ្សោយ និងគ្មានប្រសិទ្ធភាព ហើយនេះបង្ហាញថាអ្នកមិនបានយល់នោះទេ។ ប្រសិនបើអ្នកយល់ពីរឿងនេះនៅពេលនោះ ហើយក្រោយមកអានអធិដ្ឋានខ្លះៗ ប្រសិនបើអ្នកឧស្សាហ៍ប្រកបគ្នាអំពីរឿងទាំងនេះជាមួយបងប្អូនប្រុសស្រី អ្នកកត់ចំណាំ និងរិះគិតពីសេចក្ដីពិតទាំងនេះ ហើយអ្នកឧស្សាហ៍អធិស្ឋាននៅចំពោះព្រះជាម្ចាស់ នោះអ្នកនឹងទទួលបានកាន់តែច្រើន។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកលោភលន់ចង់បានភាពស្រណុកសុខស្រួលនៅក្នុងភារកិច្ចរបស់អ្នក ខ្ជិលច្រអូស អ្នកគ្មានបន្ទុក ហើយអ្នកមានចំណូលចិត្តផ្ទាល់ខ្លួន ធ្វើតាមតែអំពើចិត្ត អ្នកមិនពិតជាស្រឡាញ់សេចក្ដីពិតទេ អ្នកដើរតាមនិន្នាការលោកីយ៍ ហើយវង្វេងនឹងរឿងរ៉ាវខាងក្រៅ នោះអ្នកនឹងមិនអាចបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អឡើយ។ នៅទីបញ្ចប់ សេចក្ដីពិតទាំងនេះដែលយើងបានប្រកបគ្នា នឹងក្លាយជាឥតប្រយោជន៍សម្រាប់អ្នក អ្វីដែលនៅសេសសល់នឹងមានត្រឹមតែពាក្យពេចន៍ និងគោលលទ្ធិប៉ុណ្ណោះ ហើយនោះមានន័យថា អ្នកបានស្ដាប់រឿងទាំងអស់នេះដោយឥតប្រយោជន៍។ តើអ្នករាល់គ្នាមានស្ដាប់ការប្រកបគ្នាទាំងនេះម្ដងទៀតនៅពេលក្រោយដែរឬទេ? (មាន។) តើអ្នករាល់គ្នាអាចស្ដាប់វាបានប៉ុន្មានដង? តើវាមានឥទ្ធិពលខុសគ្នារាល់ពេលដែលអ្នករាល់គ្នាស្ដាប់វាដែរឬទេ? តើអ្នករាល់គ្នារិះគិតពីវាបន្ទាប់ពីនោះដែរឬទេ? តើអ្នករាល់គ្នាមានចំណាប់អារម្មណ៍អ្វីខ្លះ បន្ទាប់ពីរិះគិតពីវាហើយ? ចំពោះអ្នកផ្ទាល់ តើសេចក្ដីអធិប្បាយទាំងនេះអាចក្លាយជាគោលការណ៍នៃការអនុវត្ត និងលក្ខខណ្ឌវិនិច្ឆ័យ សម្រាប់អ្នកក្នុងការញែកដឹងមនុស្ស និងរឿងរ៉ាវនៅក្នុងជីវិតរបស់អ្នកបានដែរឬទេ? (ខ្ញុំអាចប្រៀបធៀបនិស្ស័យ និងការបង្ហាញ ចេញដ៏ច្បាស់ក្រឡែតមួយចំនួនរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ជាមួយនឹងខ្លួនខ្ញុំផ្ទាល់ ពោលគឺ រឿងដែលខ្ញុំនិយាយ និងធ្វើ ដែលមានបំណងច្បាស់លាស់ក្នុងការទាក់យកទឹកចិត្តអ្នកដទៃ ហើយខ្ញុំនឹងនឹកគិតដល់ព្រះបន្ទូលនៃការលាតត្រដាងរបស់ព្រះជាម្ចាស់ ហើយដឹងថាធម្មជាតិនៃសកម្មភាពរបស់ខ្ញុំ គឺដើម្បីទាក់យកទឹកចិត្តអ្នកដទៃ ហើយថាខ្ញុំចង់សម្រេចគោលបំណងណាមួយ។) ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានការខ្វះខាតច្រើននៅឡើយទាក់ទងនឹងការញែកដឹងមនុស្ស ហើយខ្ញុំមិនបានប្រៀបធៀបព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយនឹងមនុស្សនៅជុំវិញខ្ញុំដោយចេតនានោះទេ។) ប្រាប់ខ្ញុំមកមើល៍ ប្រសិនបើអ្នកចង់មើលឃើញខ្លួនឯងឱ្យបានច្បាស់ តើអ្នកប្រើកញ្ចក់ ឬថ្លុកទឹកល្អក់? (កញ្ចក់។) តើការឆ្លុះកញ្ចក់មានអត្ថប្រយោជន៍អ្វី? អ្នកអាចមើលឃើញខ្លួនឯងកាន់តែច្បាស់។ ហេតុដូច្នេះហើយ វាមានកម្រិតណាស់ ប្រសិនបើអ្នកអាចត្រឹមតែញែកដឹងខ្លួនឯងបាននោះ អ្នកក៏ត្រូវតែរៀនញែកដឹងអ្នកដទៃផងដែរ។ ការញែកដឹងអ្នកដទៃ មិនមែនដើម្បីកំណត់លក្ខណៈពួកគេថាជាពួកទទឹងនឹងព្រះគ្រីស្ទដោយចេតនានោះទេ ប៉ុន្តែផ្ទុយទៅវិញគឺដើម្បីមានគោលការណ៍សម្រាប់វាស់ស្ទង់ និងញែកដឹងពាក្យសម្ដី និងទង្វើរបស់មនុស្សប្រភេទផ្សេងៗគ្នា។ នេះគឺមានប្រយោជន៍សម្រាប់ខ្លួនឯង ហើយការធ្វើបែបនេះ គេក៏អាចប្រព្រឹត្តចំពោះមនុស្សបានត្រឹមត្រូវស្របតាមគោលការណ៍ផងដែរ ដែលមានប្រយោជន៍សម្រាប់ការសម្រេចបាននូវការសហការប្រកបដោយភាពសុខដុម នៅពេលបំពេញភារកិច្ចរបស់ខ្លួនជាមួយអ្នកដទៃ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគេអាចសម្រេចបានដោយពឹងផ្អែកតែទៅលើការស្គាល់ខ្លួនឯង គឺបានត្រឹមតែលទ្ធផលដែលមានកម្រិតប៉ុណ្ណោះ។ អ្នកមិនអាចផ្ដោតតែទៅលើការស្គាល់ខ្លួនឯង នៅពេលដេញតាមសេចក្ដីពិតនោះទេ។ អ្នកក៏ត្រូវតែផ្ដោតលើការអនុវត្តសេចក្ដីពិត ដើម្បីសម្រេចបាននូវលទ្ធផលនៃការចុះចូលនឹងព្រះជាម្ចាស់ផងដែរ។ តាមរយៈការផ្ដោតលើទិដ្ឋភាពតែមួយ អ្នកនឹងមិនសម្រេចបាននូវការយល់ដឹងពេញលេញអំពីសេចក្ដីពិត ឬចូលទៅក្នុងតថភាពនៃសេចក្ដីពិតឡើយ ហើយអ្នកក៏នឹងមិនលូតលាស់នៅក្នុងជីវិតដែរ។ វាមិនខុសពីការយល់ត្រឹមតែពាក្យពេចន៍ និងគោលលទ្ធិឡើយ ហើយអ្នកនឹងមិនអាចស្គាល់ព្រះជាម្ចាស់ឡើយ។ អស់អ្នកដែលយល់ពីសេចក្ដីពិតយ៉ាងពិតប្រាកដ អាចមើលធ្លុះរឿងគ្រប់យ៉ាងបាន។ ពួកគេមិនត្រឹមតែស្គាល់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏អាចញែកដឹងអ្នកដទៃបានដែរ ហើយពួកគេអាចមើលធ្លុះមនុស្ស ព្រឹត្តិការណ៍ និងរបស់ផ្សេងៗគ្រប់ប្រភេទ។ មានតែតាមរបៀបនេះទេ ទើបគេអាចបំពេញភារកិច្ចរបស់ខ្លួនបានត្រូវតាមស្ដង់ដា និងអាចឱ្យព្រះជាម្ចាស់ប្រើប្រាស់បាន។

តាមរយៈការប្រកបគ្នានៅថ្ងៃនេះអំពីការបង្ហាញចេញនៃនិស្ស័យទុច្ចរិតរបស់ពួកទទឹងនឹងព្រះគ្រីស្ទ តើអ្នករាល់គ្នាទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ និងថ្មីជាងមុនអ្វីខ្លះ ទាក់ទងនឹងនិស្ស័យទុច្ចរិត? សូមប្រកបគ្នាអំពីរឿងនេះ។ (ឱព្រះជាម្ចាស់ រឿងដែលធ្វើឱ្យខ្ញុំរំជួលចិត្តបំផុតនៅថ្ងៃនេះ គឺការដែលព្រះជាម្ចាស់មានព្រះបន្ទូលថា ប្រសិនបើយើងប្រព្រឹត្តដូចជាពួកទទឹងនឹងព្រះគ្រីស្ទ ហើយរារាំង និងរំខានដល់កិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ដោយចេតនា នោះយើងគឺជាអារក្សរស់ហើយ។ ព្រះជាម្ចាស់បានមានព្រះបន្ទូលអំពីមនុស្សមួយចំនួន ដែលមិនអាចទ្រាំឃើញនរណាម្នាក់ល្អជាងខ្លួនបានឡើយ ហើយខ្ញុំបានឆ្លុះបញ្ចាំងមើលខ្លួនឯង និងបានដឹងថា ខ្ញុំមានស្មារតីប្រកួតប្រជែងខ្លាំងក្លាជាពិសេស ហើយនៅពេលដែលខ្ញុំឃើញថាអ្នកដែលខ្ញុំបំពេញភារកិច្ចជាមួយ មានចំណុចខ្លាំងច្រើនជាងខ្ញុំ ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្ត ហើយខ្ញុំតែងតែចង់យកឈ្នះគេ។ ខ្ញុំមានអារម្មណ៍ថា សភាពរបស់ខ្ញុំគឺដូចទៅនឹងអារក្សរស់ដែលព្រះជាម្ចាស់បានលាតត្រដាងអ៊ីចឹង ហើយខ្ញុំឃើញថា ធម្មជាតិនៃរឿងនេះគឺធ្ងន់ធ្ងរជាងអ្វីដែលខ្ញុំបានស្រមើស្រមៃទៅទៀត ហើយវាធ្វើឱ្យខ្ញុំភ័យខ្លាច។ ខ្ញុំមិនដែលយល់ពីរឿងនេះស៊ីជម្រៅនោះទេ ហើយឥឡូវនេះ នៅពេលដែលខ្ញុំឃើញថាតើនិស្ស័យពុករលួយរបស់ខ្ញុំនេះធ្ងន់ធ្ងរប៉ុនណា ខ្ញុំមានអារម្មណ៍ពិបាកចិត្តយ៉ាងខ្លាំង។) ឥឡូវនេះ អ្នកបានទទួលស្គាល់វាហើយ។ និស្ស័យពុករលួយរបស់មនុស្ស មិនមែនសាមញ្ញត្រឹមតែជាការបញ្ចេញឱ្យឃើញមួយភ្លែតនោះទេ វាមានឫសគល់ និងរឿងរ៉ាវនានានៅក្នុងនោះ ដែលធ្វើឱ្យអ្នកពិបាកនឹងបោះបង់វាចោល ដោយតែងតែគ្រប់គ្រងអ្នក ធ្វើឱ្យអ្នកបញ្ចេញឱ្យឃើញនូវសេចក្ដីពុករលួយយ៉ាងច្រើន និងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ មនុស្សមិនអាចពន្យល់ឱ្យបានច្បាស់ថាហេតុអ្វីបានជាពួកគេទៅជាបែបនេះឡើយ ហើយពួកគេមិនអាចគ្រប់គ្រងវាបានទេ ទាំងនេះហើយជានិស្ស័យរបស់មនុស្ស។ ការដែលនរណាម្នាក់អាចយល់ច្បាស់ពីនិស្ស័យពុករលួយប្រភេទនេះ គឺជាទិដ្ឋភាពមួយនៃការរីកចម្រើន។ នៅពេលនិយាយដល់និស្ស័យពុករលួយប្រភេទនេះ ប្រសិនបើអ្នកអាចស្វែងរកសេចក្ដីពិត និងមើលធ្លុះដល់សារជាតិរបស់វា ប្រសិនបើអ្នកអាចទទួលយកការជំនុំជម្រះ ការល្បងល និងការបន្សុទ្ធរបស់ព្រះជាម្ចាស់ ប្រសិនបើការធ្វើបែបនេះ អ្នកអាចឈានដល់សភាពមួយដែលអ្នកអនុវត្តសេចក្ដីពិត និងពិតជាចុះចូលនឹងព្រះជាម្ចាស់ នោះនិស្ស័យពុករលួយនេះអាចផ្លាស់ប្ដូរបាន នេះគឺជាការដែលអ្នកចាប់ផ្ដើមអនុវត្តសេចក្ដីពិត ដោយផ្អែកលើមូលដ្ឋាននៃការយល់ពីសេចក្ដីពិត។ ឥឡូវនេះ វាពិតជាពិបាកណាស់សម្រាប់អ្នករាល់គ្នាភាគច្រើន ក្នុងការអនុវត្តការទប់ចិត្តខ្លួនឯង នៅពេលបញ្ចេញឱ្យឃើញនូវនិស្ស័យពុករលួយរបស់អ្នករាល់គ្នា ហើយនេះមានន័យថា អ្នករាល់គ្នាមិនទាន់ចាប់ផ្ដើមអនុវត្តសេចក្ដីពិតនៅឡើយទេ អ្វីបន្តិចបន្តួចដែលបានធ្វើនៅក្នុងការបំពេញភារកិច្ច ភាគច្រើនគឺផ្អែកលើចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ចំណូលចិត្ត និងសូម្បីតែផ្អែកលើភាពឆាប់ខឹង ហើយរឿងនេះមានទំនាក់ទំនងបន្តិចបន្តួចនឹងការផ្លាស់ប្ដូរនិស្ស័យ ត្រូវទេ? (ត្រូវហើយ។) ល្អអស្ចារ្យ អ្នកមានអារម្មណ៍រំជួលចិត្ត។ តើមាននរណាផ្សេងទៀតចង់និយាយដែរឬទេ? (បន្ទាប់ពីបានស្ដាប់ការប្រកបគ្នារបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ខ្ញុំមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ ខ្ញុំធ្លាប់គិតថា សេចក្តីទុច្ចរិតមានន័យថា ការនិយាយយ៉ាងបោកបញ្ឆោតខ្លាំង ការមិននិយាយដោយត្រង់ៗ ហើយតែងតែធ្វើពុត និងបោកប្រាស់អ្នកដទៃ។ ទោះជាយ៉ាងណាក្តី ពេលស្ដាប់ព្រះជាម្ចាស់ផ្តល់ការវែកញែកនៅថ្ងៃនេះអំពីថាតើនិស្ស័យទុច្ចរិតគឺជាអ្វី ឥឡូវនេះ ខ្ញុំដឹងថា សេចក្តីទុច្ចរិតមានន័យថា ការទាស់ទទឹង និងប្រឆាំងនឹងសេចក្ដីពិត និងអ្វីៗដែលវិជ្ជមាន ហើយថាប្រសិនបើនរណាម្នាក់ប្រឆាំង និងទាស់ទទឹងនឹងសេចក្ដីពិត និងអ្វីៗដែលវិជ្ជមាន នោះគឺជានិស្ស័យទុច្ចរិតរបស់គេហើយ។ ខ្ញុំធ្លាប់មានការយល់ដឹងរាក់កំផែលបែបនេះអំពីនិស្ស័យទុច្ចរិត ប៉ុន្តែឥឡូវនេះ ដោយសារខ្ញុំបានឮការប្រកបគ្នារបស់ព្រះជាម្ចាស់ ខ្ញុំមានការយល់ដឹងថ្មីមួយ។ លើសពីនេះ អ្វីដែលធ្វើឱ្យខ្ញុំរន្ធត់ចិត្តយ៉ាងខ្លាំងនោះគឺ ការដែលព្រះជាម្ចាស់មានព្រះបន្ទូលថា ក្រុមផលិតភាពយន្តកាណាដា នឹងត្រូវដាក់បញ្ចូលទៅក្នុងក្រុម «ខ» រយៈពេលមួយឆ្នាំ។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឮរឿងនេះ ហើយតាមរយៈការចាត់ការរបស់ព្រះជាម្ចាស់លើបញ្ហានេះ ខ្ញុំអាចមើលឃើញពីនិស្ស័យសុចរិតរបស់ព្រះអង្គ។ ខ្ញុំឃើញថា គ្មាននរណាម្នាក់នៅក្នុងក្រុមនោះអនុវត្តសេចក្ដីពិតឡើយ ហើយរឿងនេះបានបង្កជាការរារាំងយ៉ាងធំធេងដល់កិច្ចការរបស់ដំណាក់ព្រះជាម្ចាស់ ហើយវាពិតជាធ្វើឱ្យខ្ញុំខឹងខ្លាំងណាស់។ មនុស្សនៅក្នុងក្រុមរបស់យើងមានសភាពស្រដៀងគ្នានេះដែរនាពេលថ្មីៗនេះ ពោលគឺការមិនមានបន្ទុកសម្រាប់ភារកិច្ចរបស់យើង។ នៅពេលដែលបន្ទុកការងាររបស់យើងកាន់តែស្រាលជាងមុន យើងមិនបានរៀបចំផែនការច្បាស់លាស់សម្រាប់ភារកិច្ចរបស់យើងទេ ហើយបានខ្ជិលច្រអូសនៅក្នុងភារកិច្ចរបស់យើង ដោយគ្រាន់តែបណ្ដោយឱ្យពេលវេលាកន្លងផុតទៅប៉ុណ្ណោះ។ តាមរយៈការស្ដាប់ការប្រកបគ្នារបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ខ្ញុំឃើញថា ប្រសិនបើនរណាម្នាក់មិនអនុវត្តសេចក្ដីពិត ឬមិនដេញតាមការរីកចម្រើននៅក្នុងភារកិច្ចរបស់ខ្លួនទេ ហើយប្រសិនបើនរណាម្នាក់មិនយកចិត្តទុកដាក់ចំពោះសេចក្ដីពិតទេ នោះព្រះជាម្ចាស់ស្អប់ខ្ពើមអាកប្បកិរិយាប្រភេទនេះចំពោះការបំពេញភារកិច្ចរបស់គេនោះណាស់។ ខ្ញុំក៏ទទួលស្គាល់ដែរថា យើងត្រូវតែឱ្យតម្លៃពេលវេលា និងឱកាសក្នុងការបំពេញភារកិច្ចរបស់យើង។ ប្រសិនបើយើងមិនឱ្យតម្លៃភារកិច្ចរបស់យើងទេ នោះនៅពេលដែលពេលវេលាដែលព្រះជាម្ចាស់រង់ចាំយើង និងឱកាសដែលព្រះជាម្ចាស់ប្រទានឱ្យយើង ត្រូវបានខ្ជះខ្ជាយអស់ នោះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងធ្លាក់មកលើមនុស្ស ហើយវានឹងហួសពេលក្នុងការសោកស្ដាយហើយ។) វាមើលទៅហាក់ដូចជាអ្នករាល់គ្នាត្រូវតែស្ថិតនៅក្រោមសម្ពាធខ្លះៗហើយ ត្រូវទេ? (ត្រូវហើយ។) ល្អអស្ចារ្យ។ នេះគឺជាបញ្ហាជាក់ស្តែង មួយ ហើយនៅពេលដែលអ្នករាល់គ្នាជួបជុំគ្នា អ្នករាល់គ្នាត្រូវតែប្រកបគ្នាអំពីរបៀបដោះស្រាយបញ្ហានេះ។ អ្នកត្រូវតែប្រកបគ្នាជាមួយគ្នាជាទៀងទាត់ សង្ខេប និងស្វែងរកផែនការថ្មី។ មនុស្សគ្រប់រូបសុទ្ធតែមានបេសកកម្មនៅក្នុងជីវិតនេះ រួមទាំងខ្ញុំផងដែរ ហើយប្រសិនបើពួកគេមិនរស់នៅដើម្បីបេសកកម្មរបស់ពួកគេទេ នោះការរស់នៅក្នុងជីវិតនេះគឺគ្មានតម្លៃសម្រាប់ពួកគេឡើយ។ ប្រសិនបើ គ្មានតម្លៃសម្រាប់អ្នកដើម្បីរស់នៅទេ នោះជីវិតរបស់អ្នកគឺឥតតម្លៃឡើយ។ ហេតុអ្វីបានជាខ្ញុំនិយាយថាវាឥតតម្លៃ? អ្នកនឹងរស់នៅក្នុងជីវិតដូចជាសាកសពដើរបាន អ្នកនឹងមិនស័ក្តិសមនឹងរស់នៅឡើយ។ ប្រសិនបើអ្នកមិនបំពេញទំនួលខុសត្រូវរបស់អ្នក និងមិនសម្រេចបេសកកម្មរបស់អ្នកទេ នោះអ្នកមិនស័ក្តិសមនឹងទទួលបានអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ប្រទានឱ្យអ្នកឡើយ។ តើនេះបញ្ជាក់ពីអ្វី? វាបញ្ជាក់ថា ព្រះជាម្ចាស់អាចដកហូតអ្វីៗគ្រប់យ៉ាងពីអ្នកនៅពេលណាក៏បាន។ ព្រះជាម្ចាស់អាចប្រទានឱ្យ ហើយព្រះជាម្ចាស់ក៏អាចដកហូតវិញបានដែរ រឿងនេះគឺបែបនេះឯង។ តាមពិតទៅ អ្នកគ្រប់គ្នាដែលមានវត្តមាននៅទីនេះពេលនេះ សុទ្ធតែមានបេសកកម្ម គ្រាន់តែអ្នករាល់គ្នាមានកិច្ចការផ្សេងៗគ្នាដែលត្រូវបំពេញប៉ុណ្ណោះ។ អ្នកគ្មានជំនឿក៏មានបេសកកម្មដែរ។ បេសកកម្មរបស់ពួកគេគឺធ្វើឱ្យពិភពលោកនេះច្របូកច្របល់ និងធ្វើឱ្យសង្គមមានភាពវឹកវរ ដើម្បីឱ្យមនុស្សរស់នៅកាន់តែឈឺចាប់ និងស្លាប់នៅក្នុងគ្រោះមហន្តរាយ។ បេសកកម្មរបស់អ្នករាល់គ្នាគឺសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ ផ្សព្វផ្សាយដំណឹងល្អ និងកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានេះ អ្នកអាចយល់ពីសេចក្ដីពិត និងទទួលបានសេចក្ដីសង្គ្រោះ នេះគឺជារឿងដែលពោរពេញទៅដោយសេចក្តីសុខបំផុត។ គ្មានអ្វីនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលពោរពេញទៅដោយសេចក្តីសុខ ឬមានសំណាងជាងនេះឡើយ។ គ្មានអ្វីសំខាន់ជាងនេះទេ នេះជារឿងដ៏អស្ចារ្យបំផុតនៅក្នុងជីវិត ហើយវាជារឿងដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ភ្លាមៗនៅពេលដែលអ្នកបោះបង់បេសកកម្មរបស់អ្នក ហើយបោះបង់ភារកិច្ច និងទំនួលខុសត្រូវរបស់អ្នក ជីវិតរបស់អ្នកនឹងគ្មានតម្លៃឡើយ ហើយការរស់នៅនឹងគ្មានន័យសម្រាប់អ្នកទេ។ វាអាចថាអ្នកមិនទាន់ស្លាប់នៅឡើយទេ ហើយអ្នកនឹងរស់នៅក្នុងជីវិតដែលនៅសេសសល់របស់អ្នកនៅក្នុងពិភពលោកនេះ ប៉ុន្តែការរស់នៅនឹងគ្មានន័យ ឬគ្មានតម្លៃសម្រាប់អ្នកឡើយ។ ឧបមាថាមានមនុស្សម្នាក់ដែលមិនធ្លាប់ឮសេចក្ដីពិត ឬផ្លូវរបស់ព្រះជាម្ចាស់សោះ ហើយមានមនុស្សម្នាក់ទៀតដែលធ្លាប់ដឹងថាផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់គឺជាអ្វី និងបានយល់ពីផ្លូវរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅទីបញ្ចប់មិនទទួលបានសេចក្ដីពិត ឬជីវិត ប្រាប់ខ្ញុំមកមើល៍ នៅពេលមនុស្សទាំងពីរនាក់នេះរស់នៅក្នុងពិភពលោក តើពួកគេនឹងមានអារម្មណ៍ដូចគ្នានៅក្នុងជម្រៅដួងចិត្តរបស់ពួកគេដែរឬទេ? (ទេ) អ្នកគ្មានជំនឿមិនដឹងពីបេសកកម្មរបស់ពួកគេទេ ពួកគេគ្មានស្មារតីនៃបេសកកម្មឡើយ។ អ្នកដឹងថាបេសកកម្មរបស់អ្នកមកពីណា អ្នកដឹងថាព្រះជាម្ចាស់គឺជាព្រះអាទិករ ជាព្រះអធិបតីនៃអ្វីៗទាំងអស់ អ្នកដឹងថាមនុស្សកើតមកពីព្រះជាម្ចាស់ ហើយគួរតែត្រឡប់ទៅរកព្រះអង្គវិញ ដោយដឹងរឿងទាំងអស់នេះ តើអ្នកនៅតែអាចរស់នៅដោយសុខសាន្តនៅក្នុងពិភពលោកនេះបានដែរឬទេ? តើអ្នកនៅតែអាចរស់នៅឱ្យតែបានៗតាមតែអំពើចិត្តរបស់អ្នកបានដែរឬទេ? ទេ អ្នកមិនអាចទេ។ ដោយសារព្រះជាម្ចាស់បានប្រទានបេសកកម្មនេះដល់អ្នក អ្នកគួរតែរ៉ាប់រងទំនួលខុសត្រូវក្នុងការផ្សាយដំណឹងល្អ ធ្វើបន្ទាល់អំពីព្រះជាម្ចាស់ដល់អ្នកដទៃ បំពេញការទទួលខុសត្រូវទាំងអស់ដែលមនុស្សគួរតែបំពេញ ចែករំលែកសេចក្ដីពិតដែលអ្នកយល់ និងទីបន្ទាល់នៃបទពិសោធរបស់អ្នក ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចទទួលបានប្រយោជន៍ ហើយបន្ទាប់មក ព្រះជាម្ចាស់នឹងសព្វព្រះទ័យ។ អ្វីដែលមនុស្សមានសមត្ថភាពធ្វើ តាមពិតទៅគឺមានតែរឿងទាំងនេះប៉ុណ្ណោះ។ ដរាបណាអ្នកអាចរងទុក្ខបន្តិចបន្តួច លះបង់ខ្លះៗ និងកាត់បន្ថយការលោភលន់ចង់បានភាពស្រណុកសុខស្រួលបន្តិច នោះអ្នកនឹងអាចសម្រេចបានរឿងទាំងនេះ។ តាមរបៀបនេះ លទ្ធផលរបស់អ្នកនឹងខុសពីលទ្ធផលរបស់អ្នកគ្មានជំនឿ ហើយអ្នកនឹងមានទម្ងន់ខុសគ្នានៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ នេះគឺជារឿងកម្រណាស់! ព្រះជាម្ចាស់ប្រទានព្រះពរនេះដល់អ្នក ហើយប្រសិនបើអ្នកមិនចេះឱ្យតម្លៃវាទេ នោះអ្នកគឺជាមនុស្សបះបោរយ៉ាងខ្លាំង។ ដោយសារអ្នកបានជ្រើសរើសផ្លូវនៃជំនឿលើព្រះជាម្ចាស់នេះហើយ សូមកុំមានចិត្តស្ទាក់ស្ទើរអំពីរឿងនេះអី ប៉ុន្តែផ្ទុយទៅវិញ ចូរធ្វើឱ្យចិត្តរបស់អ្នកស្ងប់ដោយផ្ដោតអារម្មណ៍តែមួយ ហើយបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ។ សូមកុំបន្សល់ទុកនូវការសោកស្ដាយអី។ ទោះបីជាពេលនេះអ្នកមិនអាចឈានដល់កម្ពស់របស់ពេត្រុស និងមិនទាន់បានប្រព្រឹត្តអំពើសុចរិតដូចយ៉ូបក៏ដោយ ក៏ចូរខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់អ្នកឱ្យត្រូវតាមស្ដង់ដាដែរ។ តើពាក្យថា «បំពេញភារកិច្ចរបស់អ្នកឱ្យត្រូវតាមស្ដង់ដារ» មានន័យដូចម្ដេច? វាមានន័យថា បំពេញភារកិច្ចរបស់អ្នកស្របតាមគោលការណ៍សេចក្ដីពិត និងការរៀបចំចាត់ចែងការងាររបស់ដំណាក់ព្រះជាម្ចាស់ ដោយមិនក្រឡេចក្រឡុច ឬខ្ជិលច្រអូស ដោយមិនលាក់ទុកនូវបំណងលាក់កំបាំងណាមួយ ឬលាក់បាំងអ្វីឡើយ ប៉ុន្តែផ្ទុយទៅវិញ គឺធ្វើអ្វីគ្រប់យ៉ាងដែលអ្នកអាចធ្វើបាន នោះអ្នកនឹងកំពុងបំពេញភារកិច្ចរបស់អ្នកត្រូវតាមស្ដង់ដាហើយ។ ព្រះជាម្ចាស់មិនតម្រូវអ្វីច្រើនពីមនុស្សទេ ត្រូវទេ? (ត្រូវហើយ។) តើរឿងនេះងាយស្រួលសម្រេចបានដែរឬទេ? នេះគឺជារឿងដែលស្ថិតនៅក្នុងវិសាលភាពនៃភាពជាមនុស្ស ហើយអ្នកគួរតែអាចសម្រេចវាបាន។ តើមានសំណួរអ្វីទៀតទេ? ប្រសិនបើគ្មានទេ នោះយើងអាចបញ្ចប់ការប្រកបគ្នានេះត្រឹមនេះសម្រាប់ថ្ងៃនេះ។

ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩

ខាង​ដើម៖ ចំណុចទីបួន៖ ពួកគេលើកសរសើរ និងធ្វើទីបន្ទាល់អំពីខ្លួនឯង

បន្ទាប់៖ ចំណុចទីប្រាំបី៖ ពួកគេចង់ឱ្យអ្នកដទៃចុះចូលតែពួកគេប៉ុណ្ណោះ មិនមែនចុះចូលនឹងសេចក្តីពិត ឬព្រះជាម្ចាស់ទេ (ផ្នែកទីមួយ)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ការលាតត្រដាងពួកទទឹងនឹងព្រះគ្រីស្ទ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី២) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៣) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៥) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៦) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៧) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៨) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៩)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ