ព្រះជាម្ចាស់មានបំណងបំផ្លាញពិភពលោក ដោយទឹកជំនន់ ហើយព្រះអង្គបានណែនាំលោកណូអេឲ្យសង់ទូកធំមួយ
លោកុប្បត្តិ ៦:៩-១៤ នេះជាតំណពូជពង្សរបស់លោកណូអេ។ លោកណូអេជាមនុស្សសុចរិត និងគ្រប់លក្ខណ៍នៅជំនាន់របស់លោក ហើយលោកបានដើរជាមួយព្រះជាម្ចាស់។ លោកណូអេបង្កើតបានកូនប្រុសបីនាក់ គឺសិម ហាំ និងយ៉ាផែត។ ផែនដីក៏បានពុករលួយនៅចំពោះព្រះជាម្ចាស់ ហើយផែនដីមានពេញដោយអំពើឃោរឃៅ។ ព្រះជាម្ចាស់បានមើលមកកាន់ផែនដី ហើយទតឃើញថា ផែនដីបានពុករលួយ ព្រោះគ្រប់សាច់ឈាមទាំងអស់បានពុករលួយតាមផ្លូវរបស់ខ្លួននៅលើផែនដី។ ព្រះជាម្ចាស់បានមានបន្ទូលមកកាន់លោកណូអេថា អញសម្រេចបំផ្លាញសាច់ឈាមទាំងអស់ឲ្យវិនាសផុតពីមុខអញ ដ្បិតផែនដីបានពេញដោយអំពើឃោរឃៅ ដោយសារតែពួកគេ។ មើល៍ អញនឹងបំផ្លាញពួកគេវិនាសទៅជាមួយនឹងផែនដី។ ចូរឯងយកឈើម៉ៃសាក់មកធ្វើជាទូកធំមួយ ឯងត្រូវធ្វើបន្ទប់នៅក្នុងទូកនោះ ហើយយកជ័រមកលាប ទាំងក្នុងទាំងក្រៅផង។
លោកុប្បត្តិ ៦:១៨-២២ ប៉ុន្ដែ អញនឹងតាំងសញ្ញារបស់អញជាមួយឯង ហើយឯងនឹងចូលទៅក្នុងទូកធំនោះ ជាមួយកូនប្រុសៗ ប្រពន្ធ និងកូនប្រសាស្រីរបស់ឯង។ ចំណែកឯអស់ទាំងសត្វដែលមានជីវិតទាំងឡាយ ឯងត្រូវនាំយកសត្វមួយគូៗចេញពីគ្រប់ទាំងពូជ ចូលទៅក្នុងទូក ដើម្បីឲ្យបានរួចជីវិតជាមួយឯង។ វាត្រូវមានទាំងសត្វឈ្មោល និងសត្វញី។ គឺត្រូវមានសត្វស្លាបហើរតាមពូជ សត្វជើងបួនតាមពូជ និងសត្វលូនវារទាំងអស់នៅលើដីតាមពូជ គ្រប់ទាំងពូជសត្វមួយគូៗនឹងមកឯឯង ដើម្បីឲ្យបានរួចជីវិត។ ហើយត្រូវយកអាហារគ្រប់មុខដែលធ្លាប់បរិភោគ ឯងត្រូវប្រមូលទុកជាស្បៀងសម្រាប់ឯង និងសម្រាប់សត្វទាំងនោះដែរ។ លោកណូអេបានធ្វើតាម គឺធ្វើតាមគ្រប់ទាំងសេចក្តីដែលព្រះជាម្ចាស់បានបង្គាប់មក។
ក្រោយពីអានអត្ថបទនេះចប់ តើអ្នករាល់គ្នាស្គាល់លោកណូអេជានរណាដែរឬទេ? តើលោកណូអេជាមនុស្សប្រភេទណា? នៅក្នុងអត្ថបទដើមចែងថា៖ «នេះជាតំណពូជពង្សរបស់លោកណូអេ។ លោកណូអេជាមនុស្សសុចរិត និងគ្រប់លក្ខណ៍នៅជំនាន់របស់លោក»។ បើយោងទៅតាមការយល់ដឹងរបស់មនុស្សនៅសម័យទំនើប តើមនុស្សប្រភេទណាដែលរាប់ជា «មនុស្សសុចរិត» នៅគ្រានោះ? មនុស្សសុចរិត គួរតែជាមនុស្សគ្រប់លក្ខណ៍។ តើអ្នករាល់គ្នា ដឹងថា មនុស្សគ្រប់លក្ខណ៍ម្នាក់នេះ ជាមនុស្សគ្រប់លក្ខណ៍នៅចំពោះភ្នែករបស់មនុស្ស ឬគ្រប់លក្ខណ៍នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ឬអត់? ដោយគ្មានការសង្ស័យ មនុស្សគ្រប់លក្ខណ៍ម្នាក់នេះ គឺជាមនុស្សគ្រប់លក្ខណ៍នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ មិនមែននៅក្នុងភ្នែករបស់មនុស្សទេ។ នេះគឺជាការពិត! នេះគឺដោយសារតែមនុស្សខ្វាក់ ហើយមើលមិនឃើញ គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមើលមកលើផែនដីទាំងមូល និងលើមនុស្សគ្រប់ៗគ្នា ហើយមានតែព្រះជាម្ចាស់ទេ ដែលជ្រាបដឹងថាលោកណូអេជាមនុស្សគ្រប់លក្ខណ៍។ ដូច្នេះ ផែនការរបស់ ព្រះជាម្ចាស់ក្នុងការបំផ្លាញពិភពលោកដោយទឹកជំនន់បានចាប់ផ្តើម ពីពេលដែលព្រះអង្គបានត្រាស់ហៅលោកណូអេមកម្ល៉េះ។
នៅយុគសម័យនោះ ព្រះជាម្ចាស់មានបំណងត្រាស់ហៅលោកណូអេឲ្យធ្វើកិច្ចការដ៏សំខាន់មួយ ហេតុអ្វី បានជាកិច្ចការនេះត្រូវតែធ្វើ? ដោយសារតែនៅពេលនោះ ព្រះជាម្ចាស់មានផែនការនៅក្នុងព្រះទ័យរបស់ព្រះអង្គរួចទៅហើយ។ ផែនការរបស់ព្រះអង្គ គឺបំផ្លាញពិភពលោកដោយទឹកជំនន់។ ហេតុអ្វីបានជា ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បំផ្លាញពិភពលោក? ដូចមានចែងនៅទីនេះថា៖ «ផែនដីក៏បានពុករលួយនៅចំពោះព្រះជាម្ចាស់ ហើយផែនដីមានពេញដោយអំពើឃោរឃៅ»។ តើអ្នកទទួលបានអ្វីខ្លះពីឃ្លា «ហើយផែនដីមានពេញដោយអំពើឃោរឃៅ»? វាជាបាតុភូតមួយនៅលើផែនដី ដែលពិភពលោក និងមនុស្សម្នាដែលរស់នៅលើផែនដីបានប្រែទៅជាពុករលួយយ៉ាងខ្លាំង ជាហេតុធ្វើឲ្យ «ហើយផែនដីមានពេញដោយអំពើឃោរឃៅ»។ នៅក្នុងភាសានិយាយបច្ចុប្បន្ន ឃ្លា «មានពេញដោយអំពើឃោរឃៅ» មានន័យថាអ្វីៗទាំងអស់ខុសប្រក្រតី។ ចំពោះមនុស្ស វាមានន័យថា រាល់ខ្នាតនៃសណ្តាប់ធ្នាប់ ត្រូវបានបាត់បង់នៅក្នុងគ្រប់ពាណិជ្ជកម្ម និងវិជ្ជាជីវៈទាំងអស់ ហើយអ្វីៗបានប្រែទៅជាវឹកវរ និងមិនអាចគ្រប់គ្រងបាន។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ នេះមានន័យថា មនុស្សនៅក្នុងពិភពលោកបានប្រែជាពុករលួយបំផុត។ តើពុករលួយដល់កម្រិតណា? គឺពុករលួយដល់កម្រិតមួយ ដែលព្រះជាម្ចាស់ទ្រាំទតមើល ឬអត់ធ្មត់នឹងគេតទៅទៀតលែងបាន។ ពុករលួយដល់កម្រិតមួយ ដែលព្រះជាម្ចាស់មានបំណងបំផ្លាញពួកគេចោល។ នៅពេលដែលព្រះជាម្ចាស់បានសម្រេចព្រះទ័យបំផ្លាញពិភពលោក ព្រះអង្គបានគ្រោង នឹងរកមនុស្សម្នាក់ ដើម្បីសង់ទូកធំមួយ។ ព្រះជាម្ចាស់ បានជ្រើសរើសលោកណូអេឲ្យបំពេញភារកិច្ចនេះ គឺព្រះអង្គបានឲ្យលោកណូអេសង់ទូកធំនេះ។ ហេតុអ្វីបានជាព្រះអង្គជ្រើសរើសលោកណូអេ? នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ លោកណូអេជាមនុស្សសុចរិតម្នាក់។ ទោះជាព្រះជាម្ចាស់បង្គាប់គាត់ឲ្យធ្វើអ្វីក៏ដោយ ក៏លោកណូអេធ្វើតាមទាំងអស់។ ចង់និយាយថា លោកណូអេសុខចិត្តធ្វើអ្វីៗ ដែលព្រះជាម្ចាស់បង្គាប់ឲ្យគាត់ធ្វើ។ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់រកមនុស្សបែបនេះ ដើម្បីធ្វើកិច្ចការជាមួយព្រះអង្គ ដើម្បីបញ្ចប់នូវអ្វីដែលព្រះអង្គបានប្រគល់ឲ្យគាត់ និងដើម្បីបញ្ចប់កិច្ចការរបស់ព្រះអង្កនៅលើផែនដី។ នៅគ្រានោះ តើមាននរណាម្នាក់ក្រៅពីលោកណូអេ ដែលអាចបំពេញភារកិច្ចបែបនេះបានដែរទេ? ទេ មិនមានទេ! គឺលោកណូអេជាបេក្ខជនតែមួយគត់ ជាមនុស្សតែម្នាក់គត់ ដែលអាចបំពេញនូវអ្វីដែលព្រះជាម្ចាស់បានប្រគល់ឲ្យ ដូច្នេះហើយបានជាព្រះជាម្ចាស់ជ្រើសរើសរូបគាត់។ ក៏ប៉ុន្តែ តើដែនកំណត់ និងបទដ្ឋានរបស់ព្រះជាម្ចាស់ សម្រាប់ការសង្គ្រោះមនុស្ស ដូចគ្នានឹងពេលបច្ចុប្បន្ននេះដែរឬទេ? ចម្លើយ គឺពិតជាមានភាពខុសគ្នា! ហើយហេតុអ្វីបានជាខ្ញុំសួរបែបនេះ? លោកណូអេគឺជាមនុស្សតែម្នាក់គត់ ដែលសុចរិតនៅចំពោះព្រះជាម្ចាស់ នៅក្នុងអំឡុងពេលនោះ នេះសរបញ្ជាក់ឲ្យឃើញថា ទាំងប្រពន្ធ ទាំងកូនប្រុស និងកូនប្រសាស្រីរបស់គាត់ទាំងអស់ គ្មាននរណាមួយសុចរិតទេ ក៏ប៉ុន្តែព្រះជាម្ចាស់ នៅតែសង្គ្រោះពួកគេតាមរយៈលោកណូអេ។ ព្រះជាម្ចាស់មិនបានដាក់បញ្ជាលើពួកគេ ដូចដែលព្រះអង្គបានធ្វើនោះឡើយ ផ្ទុយទៅវិញ ព្រះអង្គបានរក្សាជីវិតសមាជិកទាំងប្រាំបីនាក់នៃគ្រួសាររបស់លោកណូអេ ឲ្យនៅរស់ទាំងអស់គ្នា។ ពួកគេបានទទួលព្រះពរពីព្រះជាម្ចាស់ដោយសារសេចក្ដីសុចរិតរបស់លោកណូអេ។ បើគ្មានលោកណូអេទេ នោះក៏គ្មាននរណាម្នាក់អាចបំពេញនូវអ្វីដែលព្រះជាម្ចាស់បានប្រគល់ឲ្យបានដែរ។ ដូច្នេះ លោកណូអេគឺជាមនុស្សតែម្នាក់គត់ ដែលនឹងត្រូវរួចជីវិតពីការបំផ្លាញពិភពលោកនេះ រីឯអ្នកផ្សេងទៀតគ្រាន់តែជាអ្នកទទួលផលបញ្ចាំតែប៉ុណ្ណោះ។ នេះបង្ហាញថានៅក្នុងយុគសម័យមុន នៅពេលដែលព្រះជាម្ចាស់ចាប់ផ្តើមកិច្ចការគ្រប់គ្រងរបស់ព្រះអង្គជាផ្លូវការ នោះគោលការណ៍ និងបទដ្ឋាននានាដែលព្រះអង្គបានដាក់ឲ្យមនុស្ស និងបង្គាប់ដល់ពួកគេគឺមានភាពធូរស្រាល។ ចំពោះមនុស្សនៅសព្វថ្ងៃនេះ របៀបដែលព្រះជាម្ចាស់បានធ្វើចំពោះគ្រួសាលោករណូអេទាំង៨នាក់ មើលទៅដូចជាខ្វះ «ភាពយុត្តិធម៌» ក៏ប៉ុន្តែ បើប្រៀបធៀបទៅនឹងបរិមាណកិច្ចការដ៏ធំធេង ដែលព្រះអង្គបានធ្វើទៅលើមនុស្ស និងបរិមាណដ៏ច្រើននៃព្រះបន្ទូលរបស់ព្រះអង្គដែលព្រះអង្គមានបន្ទូល នោះការប្រព្រឹត្តរបស់ព្រះជាម្ចាស់ចំពោះគ្រួសារលោកណូអេទាំងប្រាំបីនាក់នោះ គឺគ្រាន់តែជាគោលការណ៍នៃកិច្ចការដែល ព្រះអង្គបានប្រទាន ជាសាវតានៃកិច្ចការរបស់ព្រះអង្គនៅពេលនោះតែប៉ុណ្ណោះ។ បើតាមការប្រៀបធៀបរវាងក្រុមគ្រួសារលោកណូអេទាំងប្រាំបីនាក់ ជាមួយនឹងមនុស្សនៅសព្វថ្ងៃនេះ តើមួយណាទទួលបានច្រើនជាងគេពីព្រះជាម្ចាស់?
តាមពិត លោកណូអេត្រូវបានត្រាស់ហៅដ៏សាមញ្ញមួយក៏ប៉ុន្តែចំណុចសំខាន់នៃអ្វីដែលយើងកំពុងនិយាយ អំពីនិស្ស័យរបស់ព្រះជាម្ចាស់ បំណងព្រះហឫទ័យរបស់ព្រះអង្គ ហើយនិងសារជាតិរបស់ព្រះអង្គគឺមិនសាមញ្ញឡើយ។ ដើម្បីយល់ពីទិដ្ឋភាពទាំងនេះរបស់ព្រះជាម្ចាស់ ជាដំបូង យើងត្រូវតែស្គាល់ពីប្រភេទមនុស្សដែលព្រះជាម្ចាស់សព្វព្រះទ័យត្រាស់ហៅជាមុនសិន ហើយតាមរយៈការនេះ ធ្វើឲ្យយើង អាចយល់ដឹងពីនិស្ស័យរបស់ព្រះអង្គ បំណងព្រះហឫទ័យ និងសារជាតិរបស់ព្រះអង្គ។ នេះពិតជាសំខាន់ណាស់។ ដូច្នេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើមនុស្សដែលព្រះអង្គបានត្រាស់ហៅនោះជាមនុស្សបែបណា? គឺគេត្រូវតែជាមនុស្សដែលអាចស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គ ហើយអាចធ្វើតាមការណែនាំរបស់ព្រះអង្គ។ ក្នុងពេលជាមួយគ្នានេះដែរ ក៏ត្រូវតែជាមនុស្សដែលមានស្មារតីទទួលខុសត្រូវ ជាម្នាក់ដែលនឹងអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយចាត់ទុកវាជាការទទួលខុសត្រូវ និងកាតព្វកិច្ចដែលពួកគេត្រូវបំពេញ។ ហើយចុះ តើបុគ្គលនេះចាំបាច់ត្រូវស្គាល់ព្រះជាម្ចាស់ដែរឬទេ? មិនចាំបាច់ទេ! ដ្បិតនៅគ្រានោះ លោកណូអេមិនសូវបានឮច្រើនអំពីសេចក្តីបង្រៀនរបស់ព្រះជាម្ចាស់ ឬក៏មានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ។ ហេតុដូច្នេះ លោកណូអេមានចំណេះដឹងស្តួចស្តើងណាស់អំពីព្រះជាម្ចាស់។ ថ្វីបើនៅទីនេះបានកត់ត្រានថា លោកណូអេបានដើរជាមួយព្រះជាម្ចាស់ក្តី សួរថាតើគាត់ដែលបានឃើញអង្គព្រះជាម្ចាស់ផ្ទាល់ដែរឬទេ? ចម្លើយពិតប្រាកដជាអត់ទេ! ដិ្បតនៅសម័យនោះ មានតែអ្នកនាំសាររបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ ដែលចុះមកនៅក្នុងចំណោមមនុស្ស។ ថ្វីបើពួកគេអាចតំណាងឲ្យព្រះជាម្ចាស់នៅក្នុងការមានបន្ទូល និងធ្វើអ្វីៗបានក៏ដោយ តែពួកគេគ្រាន់តែចង់បង្ហាញឲ្យឃើញពីបំណងព្រះហឬទ័យរបស់ព្រះជាម្ចាស់ និងគម្រោងផែនការរបស់ព្រះអង្គប៉ុណ្ណោះ។ អង្គរបស់ព្រះជាម្ចាស់ មិនត្រូវបានបង្ហាញឲ្យមនុស្សឃើញផ្ទាល់ភ្នែកនោះទេ។ នៅក្នុងបទគម្ពីរត្រង់ផ្នែកនេះ អ្វីដែលយើងមើលឃើញជាទូទៅ គឺកិច្ចការដែលលោកណូអេត្រូវធ្វើ និងការណែនាំរបស់ព្រះជាម្ចាស់ចំពោះគាត់។ ដូច្នេះ តើអ្វីជាសារជាតិរបស់ព្រះជាម្ចាស់ដែលបានបង្ហាញនៅទីនេះ? អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺត្រូវបានគ្រោងទុកដោយភាពជាក់លាក់។ នៅពេលដែលព្រះអង្គបានទតឃើញរឿង ឬស្ថានភាពអ្វីមួយកំពុងកើតឡើង នោះនៅក្នុងព្រះនេត្ររបស់ព្រះអង្គមានបទដ្ឋាន ដើម្បីវាស់វែងវារួចទៅហើយ បទដ្ឋាននេះកំណត់ថាតើព្រះអង្គចាប់ផ្តើមគម្រោងការដើម្បីដោះស្រាយវា ឬប្រើវិធីសាស្រ្តដោះស្រាយអ្វីក្នុងរឿង ឬស្ថានភាពនេះ។ ព្រះជាម្ចាស់មិនដែលព្រងើយកណ្តើយ ឬខ្វះការប្រុងប្រយ័ត្នចំពោះអ្វីៗទាំងអស់នោះឡើយ។ តាមពិតវាជាភាពផ្ទុយគ្នាទាំងស្រុង។ មានខគម្ពីរមួយដែលចែងពីអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់លោកណូអេថា៖ «អញសម្រេចបំផ្លាញសាច់ឈាមទាំងអស់ឲ្យវិនាសផុតពីមុខអញ ដ្បិតផែនដីបានពេញដោយអំពើឃោរឃៅ ដោយសារតែពួកគេ។ មើល៍ អញនឹងបំផ្លាញពួកគេវិនាសទៅជាមួយនឹងផែនដី»។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលបែបដូច្នេះ តើព្រះអង្គមានន័យថា ព្រះអង្គនឹងបំផ្លាញតែមនុស្សប៉ុណ្ណោះ ឬយ៉ាងណា? ទេ អត់ទេ! គឺព្រះជាម្ចាស់ចង់មានបន្ទូលថា ព្រះអង្គនឹងបំផ្លាញអ្វីៗដែលមានជីវិតចោលទាំងអស់។ ហេតុអ្វីបានជាព្រះជាម្ចាស់ចង់បំផ្លាញចោល? មានការបើកសម្តែងអំពីនិស្ស័យរបស់ព្រះជាម្ចាស់មួយផ្សេងទៀតនៅទីនេះ នៅក្នុងព្រះនេត្រព្រះជាម្ចាស់ ព្រះអង្គមានកម្រិតនៃការអត់ធ្មត់ចំពោះសេចក្ដីពុករលួយរបស់មនុស្ស ចំពោះភាពស្មោគគ្រោគ អំពើឃោរឃៅ និងការមិនស្តាប់បង្គាប់របស់មនុស្សទាំងអស់។ តើអ្វីទៅជាដែនកំណត់របស់ព្រះអង្គ? ដូចដែលព្រះជាម្ចាស់មានបន្ទូលថា៖ «ព្រះជាម្ចាស់បានមើលមកកាន់ផែនដី ហើយទតឃើញថា ផែនដីបានពុករលួយ ព្រោះគ្រប់សាច់ឈាមទាំងអស់បានពុករលួយតាមផ្លូវរបស់ខ្លួននៅលើផែនដី»។ តើឃ្លា «ព្រោះគ្រប់សាច់ឈាមទាំងអស់បានពុករលួយតាមផ្លូវរបស់ខ្លួននៅលើផែនដ» នេះមានអត្ថន័យយ៉ាងដូចម្តេច? វាមានន័យថា គ្រប់ទាំងភាវៈរស់ទាំងអស់ រួមទាំងអស់អ្នកដែលដើរតាមព្រះជាម្ចាស់ អ្នកដែលអំពាវនាវដល់ព្រះនាមព្រះជាម្ចាស់ អ្នកដែលថ្វាយតង្វាយដុតដល់ព្រះជាម្ចាស់ អ្នកដែលទទួលស្គាល់ព្រះជាម្ចាស់ ហើយថែមទាំងសរសើរព្រះជាម្ចាស់ដែរ ដ្បិតនៅពេលដែលអាកប្បកិរិយារបស់ពួកគេពោរពេញទៅដោយសេចក្ដីពុករលួយ ឈានដល់ព្រះនេត្ររបស់ព្រះជាម្ចាស់ នោះព្រះអង្គត្រូវតែបំផ្លាញពួកគេចោល។ នោះគឺជាដែនកំណត់របស់ព្រះជាម្ចាស់។ ដូច្នេះ តើព្រះជាម្ចាស់រក្សាការអត់ធ្មត់របស់ព្រះអង្គចំពោះមនុស្ស និងសេចក្ដីពុករលួយនៃសត្វមានជីវិតទាំងអស់ដល់កម្រិតណា? គឺដល់កម្រិតមួយដែលមនុស្សទាំងអស់ មិនថាអ្នកដើរតាមព្រះជាម្ចាស់ ឬអ្នកមិនជឿ ដើរតាមផ្លូវមិនត្រឹមត្រូវ។ ដល់កម្រិតមួយ ពេលដែលមនុស្សលែងមានភាពទៀងត្រង់ មានសីលធម៌ពុករលួយ និងពោពេញទៅដោយអំពើអាក្រក់ ក៏ប៉ុន្តែនៅកន្លែងណាដែលគ្មានអ្នកណាបានជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ នោះសូមឲ្យអ្នកទាំងអស់គ្នាជឿថាព្រះជាម្ចាស់ជាអ្នកគ្រប់គ្រងពិភពលោកនេះ ហើយថាមានតែព្រះជាម្ចាស់មួយអង្គគត់ដែលអាចនាំមនុស្សចូលទៅក្នុងពន្លឺ និងផ្លូវត្រឹមត្រូវបាន។ ក្នុងកម្រិតដែលមនុស្សមើលងាយដល់អត្ថិភាពរបស់ព្រះជាម្ចាស់ ថែមទាំងពោលថាគ្មានព្រះជាម្ចាស់ទៀតផង។ នៅពេលដែលសេចក្ដីពុករលួយរបស់មនុស្សបានឈានដល់ចំណុចនេះហើយ នោះព្រះជាម្ចាស់ទ្រាំលែងបានតទៅទៀតហើយ។ តើអ្វីដែលនឹងមកជំនួស? គឺការមកដល់នៃសេចក្ដីក្រោធ និងការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់តែប៉ុណ្ណោះ។ តើនោះមិនមែនជាការបើកសំដែងមួយផ្នែកនៃនិស្ស័យរបស់ព្រះជាម្ចាស់ទេឬអី? នៅក្នុងសម័យបច្ចុប្បន្ននេះ តើគ្មានមនុស្សណាម្នា្កក់ ដែលសុចរិតនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ទេឬ? តើគ្មានមនុស្សណាម្នាក់ ដែលល្អឥតខ្ចោះនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ទេឬ? តើនេះគឺជាយុគសម័យមួយដែលអាកប្បកិរិយារបស់មនុស្សទាំងអស់នៅលើផែនដីសុទ្ធតែពុករលួយនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ឬ? នៅថ្ងៃនេះ និងយុគសម័យនេះ ក្រៅពីអ្នកដែលព្រះជាម្ចាស់ចង់ធ្វើឲ្យបានពេញខ្នាត និងអស់អ្នកដែលអាចដើរតាមព្រះជាម្ចាស់ ហើយទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះអង្គ តើមិនមែនសុទ្ធតែជាមនុស្សខាងសាច់ឈាមដែលកំពុងតែប្រឈមមុខនឹងដែនកំណត់នៃការអត់ធ្មត់របស់ព្រះជាម្ចាស់ទេឬអី? តើអ្វីៗដែលកើតឡើងនៅក្បែរអ្នករាល់គ្នា អ្វីដែលអ្នករាល់គ្នាបានឃើញដោយផ្ទាល់ភ្នែក និងស្ដាប់ឮដោយផ្ទាល់ត្រចៀក ហើយមានបទពិសោធន៍ដោយផ្ទាល់ជារៀងរាល់ថ្ងៃនៅក្នុងពិភពលោកនេះ មិនមែនពេញដោយហិង្សាទេឬអី? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើពិភពលោកបែបនេះ យុគសម័យបែបនេះ មិនគួរឲ្យត្រូវបញ្ចប់ចោលទេឬអី? ទោះបីជាសាវតានៃយុគសម័យបច្ចុប្បន្ន គឺខុសគ្នាទាំងស្រុងពីសាវតារបស់សម័យលោកណូអេក៏ពិតមែន ក៏ប៉ុន្តែអារម្មណ៍ និងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ចំពោះសេចក្ដីពុករលួយរបស់មនុស្សនៅតែដដែលដូចមុន។ ព្រះជាម្ចាស់អាចអត់ធ្មត់បាន ដោយសារកិច្ចការរបស់ព្រះអង្គ ក៏ប៉ុន្តែ បើមើលទៅលើកាលៈទេសៈ និងស្ថានការណ៍វិញ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពិភពលោកនេះគួរតែត្រូវបានបំផ្លាញជាយូរមកហើយ។ កាលៈទេសៈគឺលើសពីមុនឆ្ងាយណាស់ កាលដែលពិភពលោកត្រូវបានបំផ្លាញដោយទឹកជំនន់នោះ។ ក៏ប៉ុន្តែ តើអ្វីទៅដែលជាភាពខុសគ្នា? នេះក៏ជារឿងដែលធ្វើឲ្យព្រះទ័យរបស់ព្រះជាម្ចាស់ក្រៀមក្រំជាទីបំផុត ហើយប្រហែលជាគ្មានអ្វីដែលអ្នករាល់គ្នាណាម្នាក់អាចយល់ដឹងបានឡើយ។
នៅពេលដែលព្រះអង្គបំផ្លាញពិភពលោកដោយទឹកជំនន់ នោះព្រះអង្គបានត្រាស់ហៅលោកណូអេឲ្យ សង់ទូកធំមួយ ព្រមទាំងធ្វើកិច្ចការត្រៀមរៀបចំមួយចំនួន។ ព្រះជាម្ចាស់បានត្រាស់ហៅដល់បុរសម្នាក់គឺលោកណូអេ ឲ្យធ្វើរឿងទាំងនេះសំរាប់ព្រះអង្គ។ ក៏ប៉ុន្តែនៅក្នុងសម័យបច្ចុប្បន្ននេះ ព្រះជាម្ចាស់មិនមានអ្នកណាម្នាក់ ដែលព្រះអង្គអាចត្រាស់ហៅបានទេ។ ហេតុអ្វីបានជាបែបហ្នឹង? មនុស្សគ្រប់គ្នាដែលអង្គុយនៅទីនេះ ប្រហែលជាយល់ និងដឹងពីហេតុផលយ៉ាងច្បាស់។ តើអ្នកត្រូវការឲ្យខ្ញុំពន្យល់លម្អិតពីរឿងនេះដែរឬទេ? ការឆ្លើយខ្លាំងៗអាចធ្វើឲ្យអ្នកបាក់មុខ និងធ្វើឲ្យមនុស្សគ្រប់គ្នាមិនសប្បាយចិត្ត។ មនុស្សខ្លះអាចនិយាយថា៖ «ទោះបីយើងមិនមែនជាមនុស្សសុចរិត ហើយក៏មិនមែនជាមនុស្សល្អឥតខ្ចោះ នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ក៏ដោយ តែប្រសិនបើព្រះជាម្ចាស់ណែនាំយើងឲ្យធ្វើអ្វីមួយ នោះយើងនៅតែអាចធ្វើវាបានសម្រាប់ព្រះអង្គដដែល។ នៅមុនពេលដែល ព្រះអង្គមានបន្ទូលថា គ្រោះមហន្តរាយកំពុងតែមកដល់ហើយ នោះយើងនឹងចាប់ផ្តើមរៀបចំស្បៀងអាហារហើយនិងរបស់របរដែលត្រូវការចាំបាច់ទុកសម្រាប់គ្រោះមហន្តរាយនោះ។ តើអ្វីៗទាំងអស់នេះមិនបានធ្វើស្របតាមការទាមទាររបស់ព្រះជាម្ចាស់ទេឬអី?» តើយើងមិនសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ទេឬអី? តើរឿងដែលយើងបានធ្វើទាំងអស់នេះមិនអាចប្រៀបធៀបទៅនឹងអ្វីដែលលោកណូអេបានធ្វើទេឬអី? តើមិនមែនអ្វីដែលយើងបានធ្វើ រាប់ជាការស្តាប់បង្គាប់ពិតប្រាកដទេឬអី? តើយើងមិនបានធ្វើតាមការណែនាំរបស់ព្រះជាម្ចាស់ទេឬអី? តើយើងមិនបានធ្វើអ្វីតាមដែលព្រះជាម្ចាស់មានបន្ទូល ដោយព្រោះយើងមានសេចក្ដីជំនឿលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬអី? ចុះហេតុដូចម្តេច បានជាព្រះជាម្ចាស់នៅតែមិនសប្បាយព្រះទ័យ? ហេតុអ្វីបានជាព្រះជាម្ចាស់មានបន្ទូលថា គ្មាននរណាម្នាក់ដែលព្រះអង្គអាចត្រាស់ហៅបាន? តើសកម្មភាពរបស់អ្នក និងសកម្មភាពរបស់លោកណូអេមានភាពខុសគ្នាយ៉ាងដូចម្តេច? តើអ្វីទៅជាភាពខុសគ្នា?(ការរៀបស្បៀងអាហាទុកនៅថ្ងៃនេះ សម្រាប់គ្រោះមហន្តរាយខាងមុខ គឺជាចេតនាផ្ទាល់របស់យើង)។ តែអ្វីដែលលោកណូអេបានធ្វើ គឺខុសគ្នាពីអ្វីដែលមនុស្សកំពុងធ្វើនៅពេលនេះឆ្ងាយណាស់។ នៅពេលដែលលោកណូអេធ្វើកិច្ចការទៅតាមការណែនាំរបស់ព្រះជាម្ចាស់ នោះគាត់មិនបានដឹងពីចេតនារបស់ព្រះជាម្ចាស់ឡើយ។ គាត់មិនបានដឹងថា តើព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើអ្វីនោះទេ។ ព្រះជាម្ចាស់គ្រាន់តែបង្គាប់បញ្ជា ហើយណែនាំគាត់ឲ្យធ្វើកិច្ចការមួយដោយគ្មានការពន្យល់ច្រើនប៉ុណ្ណោះ ឯលោកណូអេក៏បានស្តាប់តាម រួចធ្វើកិច្ចការនោះតែម្តង។ គាត់មិនបានព្យាយាមជីកឫសជីគល់ចង់ដឹងពីបំណងរបស់ព្រះជាម្ចាស់ដោយសម្ងាត់ទេ ហើយគាត់ក៏មិនប្រឆាំងតវ៉ានឹងព្រះជាម្ចាស់ ឬបង្ហាញភាពមិនស្មោះត្រង់នោះដែរ។ គាត់បានចេញទៅ ហើយធ្វើវាដោយដួងចិត្តមួយដែលបរិសុទ្ធ និងសាមញ្ញ។ អ្វីក៏ដោយ ដែលព្រះជាម្ចាស់បង្គាប់ឲ្យគាត់ធ្វើ គាត់ក៏បានធ្វើតាម ហើយការស្តាប់បង្គាប់ និងការស្ដាប់តាមព្រះបន្ទូលរបស់ព្រះអង្គ បានបញ្ជាក់ពីជំនឿរបស់គាត់ទៅលើអ្វីដែលគាត់បានធ្វើ។ នោះជារបៀបដែលគាត់បានប្រព្រឹត្ដដោយត្រង់ៗ ហើយសាមញ្ញចំពោះអ្វីដែលព្រះជាម្ចាស់បានប្រគល់ឲ្យធ្វើ។ សារជាតិរបស់គាត់ ពោលគឺសារជាតិនៃសកម្មភាពរបស់គាត់ គឺការស្ដាប់បង្គាប់ មិនមែនការទាយស្មានលើកទីពីរ មិនមែនជាការប្រឆាំងតវ៉ា ហើយលើសពីនេះទៅទៀត គឺមិនមែនជាការគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ឬផលចំណេញ និងការខាតបង់របស់ខ្លួនឯងឡើយ។ ជាងនេះទៀត នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា ព្រះអង្គនឹងបំផ្លាញពិភពលោកដោយទឹកជំនន់ នោះលោកណូអេ មិនបានសួរដេញដោលថា តើវាកើតឡើងពេលណា ឬសួរថាតើនឹងមានអ្វីកើតឡើងនោះឡើយ ហើយលោកក៏មិនបានសួរព្រះជាម្ចាស់អំពីរបៀបដែលព្រះអង្គនឹងបំផ្លាញពិភពលោកយ៉ាងម៉េចនោះដែរ។ គាត់គ្រាន់តែធ្វើតាមអ្វីដែលព្រះជាម្ចាស់បានណែនាំគាត់ប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឲ្យការនេះបានកើតឡើង គឺកើតឡើងតាមអ្វីដែលគាត់បានធ្វើ ដូចដែលព្រះជាម្ចាស់បានបង្គាប់ឲ្យធ្វើ ហើយត្រូវតែចាប់ផ្តើមធ្វើសកម្មភាពភ្លាមៗដែរ។ គាត់បានធ្វើតាមការណែនាំរបស់ព្រះជាម្ចាស់ដោយមានឥរិយាបថចង់គាប់ព្រះហឫទ័យព្រះជាម្ចាស់។ តើគាត់បានធ្វើកិច្ចការនេះ ដើម្បីជួយខ្លួនគាត់ឲ្យរួចផុតពីគ្រោះមហន្តរាយឬ? ទេ អត់ទេ! តើគាត់មានបានសួរព្រះជាម្ចាស់ទេថា តើនៅសល់ពេលយូរប៉ុនណាទៀត ទំរំាដល់ពេលដែលពិភពលោកត្រូវបំផ្លាញចោល? គាត់មិនបានសួរទេ។ តើគាត់មានបានសួរព្រះជាម្ចាស់ ឬតើគាត់មានបានដឹងទេថា តើត្រូវចំណាយពេលយូរប៉ុនណា ដើម្បីសាងសង់ទូកធំឲ្យរួច? គាត់ក៏មិនបានដឹងរឿងនោះដែរ។ គាត់គ្រាន់តែបានស្ដាប់បង្គាប់ ស្តាប់តាម និងប្រព្រឹត្ដតាមប៉ុណ្ណោះ។ មនុស្សឥឡូវ គឺមិនដូចគ្នានោះទេ៖ គ្រាន់តែលេចឮនូវពត៌មានអី្វបន្តិចតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ភ្លាម ឬគ្រាន់តែនៅពេលដែលគេឮខ្យល់បក់ស្លឹកឈើសោះ នោះពួកគេចាប់ផ្តើមស្លន់ស្លោ ធ្វើសកម្មភាពភ្លាមៗ មិនខ្វល់ថាមានបញ្ហា ឬមិនគិតពីតម្លៃអី្វទាំងអស់ គឺពួកគេចាប់ផ្តើម រៀបចំទុកដាក់នូវស្បៀងអាហារ និងរបស់របរប្រើប្រាស់បម្រុងផ្សេងៗទៀត មិនតែប៉ុណ្ណោះ ថែមទាំងបានរៀបចំផែនការរត់គេចខ្លួននៅពេលគ្រោះមហន្តរាយកើតឡើងទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺថានៅពេលបច្ចុប្បន្ននេះ ខួរក្បាលរបស់មនុស្សគឺឈ្លាសវៃណាស់ នៅក្នុងការបំពេញការងារ។ ថ្វីបើនៅក្នុងកាលៈទេសៈមួយដែលព្រះជាម្ចាស់មិនបានប្រទានការណែនាំណាមួយក៏ដោយ ក៏មនុស្សអាចរៀបចំផែនការគ្រប់យ៉ាងបានយ៉ាងសមរម្យជាទីបំផុតដែរ។ អ្នកគួរតែប្រើពាក្យថា «ល្អឥតខ្ចោះ» វិញ ដើម្បីពិពណ៌នាពីផែនការបែបនោះ។ ចំពោះអ្វីដែលព្រះជាម្ចាស់មានបន្ទូល ឬអ្វីដែលជាចេតនារបស់ព្រះអង្គ ឬអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បាននោះ គឺគ្មាននរណាម្នាក់យកចិត្តទុកដាក់ជាមួយ និងគ្មាននរណាម្នាក់ព្យាយាមយល់អំពីការនោះឡើយ។ តើនោះមិនមែនជាភាពខុសគ្នាធំបំផុតរវាងមនុស្សនៅសម័យនេះ និងនៅសម័យលោកណូអេទេឬអី?
នៅក្នុងកំណត់ត្រានៃរឿងរបស់លោកណូអេ តើអ្នក រាល់គ្នាឃើញផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់ដែរឬទេ? ការអត់ធ្មត់របស់ព្រះជាម្ចាស់ គឺមានកម្រិតចំពោះសេចក្ដីពុករលួយ ភាពស្មោគគ្រោគ និងអំពើហិង្សារបស់មនុស្ស។ នៅពេលដែលព្រះអង្គឈានដល់កម្រិតនោះហើយ នោះព្រះអង្គនឹងលែងអត់ធ្មត់ ហើយនឹងចាប់ផ្តើមការគ្រប់គ្រងថ្មី និងផែនការថ្មីរបស់ព្រះអង្គ ចាប់ផ្តើមធ្វើអ្វីដែលព្រះអង្គត្រូវធ្វើ បើកសម្តែងពីការប្រព្រឹត្ដរបស់ព្រះអង្គ និងផ្នែកមួយទៀតនៃនិស្ស័យរបស់ព្រះអង្គ។ សកម្មភាពរបស់ព្រះអង្គនេះ គឺមិនមែនដើម្បីបង្ហាញថា ព្រះអង្គដាច់ខាតមិនឲ្យមនុស្សវាយប្រហារបាន ឬថាព្រះអង្គពេញដោយសិទ្ធិអំណាច និងសេចក្តីក្រោធឡើយ ហើយវាក៏មិនមែនបង្ហាញថា ព្រះអង្គអាចបំផ្លាញមនុស្សបានតាមតែព្រះទ័យរបស់ព្រះអង្គនោះដែរ។ វាគឺដោយសារតែនិស្ស័យ និងសារជាតិដ៏បរិសុទ្ធរបស់ព្រះអង្គ លែងអនុញ្ញាត ឬអត់ធ្មត់បានចំពោះមនុស្សជាតិប្រភេទនេះ ឲ្យរស់នៅចំពោះព្រះអង្គ ឬក៏រស់នៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះអង្គទៀតហើយ។ នោះគឺមានន័យថា នៅពេលដែលមនុស្សទាំងអស់ប្រឆាំងនឹងព្រះអង្គ ហើយនៅពេលដែលគ្មាននរណាម្នាក់ អាចជួយសង្គ្រោះនៅលើផែនដីទាំងមូលបាន នោះទ្រង់នឹងមិនអត់ធ្មត់ចំពោះមនុស្សប្រភេទនេះទេ ហើយព្រះអង្គនឹងអនុវត្តផែនការរបស់ព្រះអង្ក ដើម្បីបំផ្លាញមនុស្សប្រភេទនេះដោយគ្មានការរារែក ឬសោកស្តាយឡើយ។ ការប្រព្រឹត្ដបែបនេះរបស់ព្រះជាម្ចាស់ ត្រូវបានកំណត់ដោយនិស្ស័យរបស់ព្រះអង្គ។ នេះគឺជាផលវិបាកដ៏ចាំបាច់មួយ ហើយជាផលវិបាកដែលមនុស្សទាំងអស់ ដែលបានបង្កើតមកនៅក្រោមអំណាចគ្រប់គ្រងរបស់ព្រះជាម្ចាស់ត្រូវតែទទួល។ តើការនេះមិនបានបង្ហាញ ថាព្រះជាម្ចាស់មិនអាចរង់ចាំតទៅ ដើម្បីបញ្ចប់ផែនការរបស់ព្រះអង្គ ហើយជួយសង្គ្រោះមនុស្សដែលព្រះអង្គចង់សង្រ្គោះនៅក្នុងយុគសម័យបច្ចុប្បន្ននេះទេឬ? ក្នុងកាលៈទេសៈទាំងនេះ តើព្រះជាម្ចាស់យកព្រះទ័យទុកដាក់នឹងអ្វីជាងគេ? គឺមិនមែនជាអ្នកដែលមិនដើរតាមព្រះអង្គទាល់តែសោះ ឬអ្នកដែលប្រឆាំង ឬរឹងទទឹងនឹងព្រះអង្គ ឬមនុស្សដែលកំពុងប្រមាថមាក់ងាយដល់ព្រះអង្គឡើយ។ ព្រះអង្គយកព្រះទ័យទុកដាក់តែចំពោះអស់អ្នកដែលដើរតាមព្រះអង្គ យកចិត្តទុកដាក់លើគោលបំណងនៃសេចក្តីសង្គ្រោះរបស់ព្រះអង្គ នៅក្នុងផែនការគ្រប់គ្រងរបស់ព្រះអង្គ អស់អ្នកដែលបានពេញខ្នាតដោយសារព្រះអង្គ និងបានជាទីគាប់ព្រះហឫទ័យរបស់ព្រះអង្គតែប៉ុណ្ណោះ។ ចំណែកឯអស់អ្នកដែលមិនដើរតាមព្រះអង្គវិញ គឺព្រះអង្គនឹងផ្តល់នូវការដាក់ទោស ទុកជាការព្រមាន ដើម្បីបង្ហាញពីសេចក្តីក្រោធរបស់ព្រះអង្គ។ ឧទាហរណ៍ដូចជា រលកយក្សស៊ូណាមិ ការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាដើម។ ក្នុងពេលជាមួយគ្នានេះ ព្រះអង្គក៏កំពុងការពារ និងមើលថែរក្សាអស់អ្នកដែលដើរតាមព្រះអង្គយ៉ាងខ្លាំង ហើយព្រះអង្គក៏កំពុងចាំសង្គ្រោះពួកគេដែរ។ និស្ស័យរបស់ព្រះជាម្ចាស់គឺយ៉ាងនេះ៖ នៅផ្នែកម្ខាង ព្រះអង្គអាចមានការអត់ធ្មត់យ៉ាងខ្លាំង និងមានអធ្យាស្រ័យខ្ពស់ចំពោះមនុស្ស ដែលព្រះអង្គមានបំណងធ្វើឲ្យបានពេញខ្នាត ហើយព្រះអង្គអាចរង់ចាំពួកគេ ដរាបណាព្រះអង្គអាចធ្វើបាន។ រីឯផ្នែកម្ខាងទៀតវិញ ព្រះជាម្ចាស់ស្អប់ និងខ្ពើមរអើមដល់មនុស្សប្រភេទសាតាំង ដែលមិនដើរតាមព្រះអង្គ និងប្រឆាំងនឹងព្រះអង្គ។ ទោះបីជាព្រះអង្គមិនខ្វល់ថា តើមនុស្សប្រភេទសាតាំងទាំងនេះដើរតាមព្រះអង្គ ឬថ្វាយបង្គំព្រះអង្គក៏ដោយក្តី តែព្រះអង្គនៅតែស្អប់ពួកគេនៅក្នុងព្រះទ័យរបស់ព្រះអង្គ ក្នុងពេលដែលព្រះអង្គអត់ធ្មត់ចំពោះពួកគេ ហើយនៅពេលដែលព្រះអង្គកំណត់ទីបញ្ចប់នៃប្រភេទមនុស្សសាតាំងទាំងនេះ នោះព្រះអង្គក៏កំពុងតែរង់ចាំការមកដល់នៃជំហានផែនការគ្រប់គ្រងរបស់ព្រះអង្គដែរ។
(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?