ព្រះជាម្ចាស់បង្គាប់អ័ប្រាហាំឲ្យយកអ៊ីសាកថ្វាយជាយញ្ញបូជា

21-02-2021

កិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងកិច្ចការសង្គ្រោះមនុស្សជាតិ​ផ្ដើមចេញអំពីការដែលលោកអ័ប្រាហាំថ្វាយអ៊ីសាកជាយញ្ញបូជា

ព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងទៅកាន់លោក​អ័ប្រាហាំបានសម្រេច ដោយបានប្រទានឲ្យលោក​អ័ប្រាហាំមានកូនប្រុសម្នាក់។ នេះមិនមែនមានន័យថា ផែនការរបស់ព្រះជាម្ចាស់បានបញ្ឈប់ត្រឹមប៉ុននឹងនោះ​ទេ ផ្ទុយទៅវិញផែនការដ៏មហស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់ការគ្រប់គ្រង និងសេចក្ដី​សង្គ្រោះរបស់​មនុស្សជាតិ​ ក៏ទើបតែចាប់ផ្ដើមប៉ុណ្ណោះ ចំណែកឯព្រះពរដែលទ្រង់ប្រទានជាកូនប្រុសម្នាក់ដល់លោកអ័ប្រាហាំ គឺគ្រាន់តែជាសេចក្ដីផ្ដើមនៃផែនការគ្រប់គ្រងទាំងមូលរបស់ព្រះអង្គប៉ុណ្ណោះ។ នៅពេលនោះ តើនរណាដឹងថា សង្គ្រាមរវាងព្រះជាម្ចាស់ និងសាតាំងបានចាប់ផ្ដើម​យ៉ាងស្ងៀមស្ងាត់ នៅគ្រាដែលលោក អ័ប្រាហាំបានថ្វាយអ៊ីសាកជាយញ្ញបូជា?

ព្រះជាម្ចាស់មិនខ្វល់ថា មនុស្សល្ងីល្ងើ ឬ​អត់​នោះ​ទេ ទ្រង់គ្រាន់តែទាម​ទារឲ្យគេស្មោះត្រង់

តទៅនេះ ចូរយើងមើលអ្វីដែលព្រះជាម្ចាស់បានធ្វើចំពោះលោកអ័ប្រាហាំវិញ។ នៅក្នុងលោកុប្បត្តិ ២២:២ ព្រះជាម្ចាស់បានប្រទានសេចក្ដីបង្គាប់ដល់លោកអ័ប្រាហាំ ដូចតទៅ៖ «ឥឡូវនេះ ចូរយកកូនប្រុសឯង គឺអ៊ីសាក ជាកូនប្រុសតែមួយគត់របស់ឯងដែលឯងស្រឡាញ់ រួចយកទៅឯស្រុកម៉ូរីយ៉ា ហើយថ្វាយវាជាតង្វាយដុតនៅលើភ្នំមួយ ដែលអញនឹងប្រាប់ដល់ឯង»។ ន័យព្រះបន្ទូលរបស់ព្រះជាម្ចាស់ ច្បាស់លាស់ណាស់ គឺ​ទ្រង់កំពុងមានបន្ទូលប្រាប់លោកអ័ប្រាហាំឲ្យថ្វាយអ៊ីសាកជាកូនប្រុសតែម្នាក់គត់ដែលគាត់ស្រឡាញ់ ជាតង្វាយដុត។ ក្រឡេកមកមើលសព្វថ្ងៃនេះវិញ តើសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់​នៅតែផ្ទុយពីសញ្ញាណរបស់មនុស្សដែរឬទេ? មែនហើយ! អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើនៅពេលនោះ គឺផ្ទុយពីសញ្ញាណរបស់មនុស្ស ហើយមនុស្សយល់មិនដល់ឡើយ។ នៅក្នុងសញ្ញាណរបស់មនុស្ស គេជឿដូច្នេះថា នៅពេលដែល​មនុស្សមិនជឿ ហើយគិតថាមិនអាចទៅរួច នោះព្រះជាម្ចាស់ក៏ប្រទានឲ្យគាត់មានកូនប្រុសម្នាក់ ហើយបន្ទាប់ពីគាត់ទទួលបានកូនប្រុសម្នាក់ហើយ ព្រះជាម្ចាស់ក៏បង្គាប់ឲ្យគាត់ថ្វាយកូនប្រុសរបស់គាត់ទៅវិញ។ តើនេះពិតជាមិនគួរឲ្យជឿ​សោះទេឬអី! តើព្រះជាម្ចាស់ចង់ធ្វើអ្វីឲ្យប្រាកដ? តើអ្វីទៅគឺជាចេតនាពិតរបស់ព្រះជាម្ចាស់? ទ្រង់បានប្រទានកូនប្រុសម្នាក់ដល់លោកអ័ប្រាហាំដោយឥតលក្ខខណ្ឌ ប៉ុន្តែ ព្រះអង្គក៏បានបង្គាប់ឲ្យលោកអ័ប្រាហាំឲ្យ​ថ្វាយតង្វាយឥតលក្ខខណ្ឌមួយទៅវិញ។ តើ​នេះ​ហួសហេតុពេកទេដឹង? មើលតាមទស្សនៈរបស់​ភាគី​ទី​បី រឿងនេះមិនត្រឹមតែហួសហេតុទេ តែថែមទាំងជាករណី «បង្កបញ្ហាឥតមូលហេតុ» ទៀតផង។ ប៉ុន្តែ លោកអ័ប្រាហាំផ្ទាល់ក៏មិនជឿថា ព្រះជាម្ចាស់បង្គាប់ច្រើនពេកនោះដែរ។ ទោះបីជាគាត់ផ្ទាល់មានគំនិតតូចតាចបន្តិចបន្តួចចំពោះរឿងនេះ ហើយទោះបីជាគាត់សង្ស័យនឹងព្រះជាម្ចាស់បន្តិចក៏ដោយ ក៏លោកនៅតែរៀបចំថ្វាយតង្វាយដដែល។ ត្រង់ចំណុចនេះ តើឯងឃើញអ្វីខ្លះដែលបង្ហាញថា លោកអ៏ប្រាហាំព្រមថ្វាយកូនប្រុសរបស់គាត់? ក្នុងប្រយោគនេះ តើគេកំពុងនិយាយអ្វីខ្លះ? អត្ថបទដើម ផ្ដល់ជាដំណើររឿងដូចតទៅ៖ «រួចអ័ប្រាហាំក៏ក្រោកឡើងពីព្រឹកព្រលឹម ហើយដាក់កែបលើខ្នងលារបស់គាត់ រួចនាំអ្នកបម្រើកម្លោះៗពីរនាក់ទៅជាមួយគាត់ ព្រមទាំងអ៊ីសាកជាកូនគាត់ផង រួចក៏ពុះអុសសម្រាប់រៀបចំតង្វាយដុត និងក្រោកឡើង ហើយចេញទៅកន្លែងដែលព្រះជាម្ចាស់មានបន្ទូលប្រាប់គាត់» (លោកុប្បត្តិ ២២:៣)។ «ពួកគេក៏មកដល់កន្លែងដែលព្រះជាម្ចាស់បានប្រាប់គាត់ រួចអ័ប្រាហាំក៏ស្អាងអាសនាមួយនៅទីនោះ ហើយរៀបអុសតាមលំដាប់ រួចក៏ងអ៊ីសាកជាកូនរបស់គាត់ ហើយដាក់អ៊ីសាកលើអុសនៅលើអាសនានោះ។ រួចអ័ប្រាហាំក៏លូកដៃរបស់គាត់ ហើយយកកាំបិតបម្រុងសម្លាប់កូនរបស់គាត់» (លោកុប្បត្តិ ២២:៩-១០)។ នៅ​ពេលដែលលោកអ័ប្រាហាំលូកដៃយកកាំបិតបម្រុងសម្លាប់កូនរបស់គាត់ តើទង្វើរបស់គាត់ត្រូវបានព្រះជាម្ចាស់ទតឃើញដែរឬទេ? ឃើញប្រាកដណាស់! ដំណើរការទាំងមូល តាំងពីដើម នៅ​ពេលដែលព្រះជាម្ចាស់បង្គាប់ឲ្យលោកអ័ប្រាហាំថ្វាយអ៊ីសាកជាយញ្ញបូជា រហូតដល់ពេលដែលលោកអ័ប្រាហាំពិតជាលើកកាំបិតប្រុងនឹងសម្លាប់កូនរបស់គាត់ បង្ហាញឲ្យព្រះជាម្ចាស់ឃើញពីដួងចិត្តរបស់លោកអ័ប្រាហាំ ហើយទោះបីពីមុន គាត់ល្ងីល្ងើ ល្ងង់ខ្លៅ ហើយយល់ខុសចំពោះព្រះជាម្ចាស់យ៉ាងណា​ក៏​ដោយ ក៏​នៅ​ពេលនោះ ដួងចិត្តដែលលោកអ័ប្រាហាំមានចំពោះព្រះជាម្ចាស់ ជាដួងចិត្តពិត និងស្មោះត្រង់ដែរ ហើយលោកពិតជាបម្រុងថ្វាយអ៊ីសាក ជាកូនប្រុសដែលព្រះជាម្ចាស់ប្រទានមកឲ្យគាត់ ទៅព្រះជាម្ចាស់វិញមែន។ ព្រះជាម្ចាស់ទតឃើញការស្ដាប់បង្គាប់នៅ​ក្នុង​លោក​គឺជាការស្ដាប់បង្គាប់ដែលព្រះអង្គសព្វ​ព្រះ​ហឫទ័យ​ចង់បានណាស់​។

ចំពោះមនុស្សលោក ព្រះជាម្ចាស់ធ្វើកិច្ចការជាច្រើនដែលរកយល់មិនបាន និងរកជឿមិនបាន។ នៅ​ពេលដែលព្រះជាម្ចាស់ចង់រៀបចំនរណាម្នាក់ ការរៀបចំនេះតែងតែផ្ទុយពីសញ្ញាណរបស់មនុស្ស និងរកយល់មិនបានសម្រាប់គេ តែភាពមិនចុះសម្រុង និងលក្ខណៈដែលរក​យល់មិនបាននេះហើយ ដែលជាការល្បងល និងជាការពិសោធន៍របស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ចំណេកឯលោកអ័ប្រាហាំវិញ លោកអាចបង្ហាញនូវការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់នៅ​ក្នុងខ្លួនគាត់ ដែលជាលក្ខខណ្ឌគ្រឹះដ៏សំខាន់នៃការដែលគាត់អាចបំពេញសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់បាន។ ទាល់តែពេលដែលលោកអ័ប្រាហាំអាចស្ដាប់​តាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ ពេលដែលលោកថ្វាយអ៊ីសាក ទើបព្រះជាម្ចាស់មានអារម្មណ៍ជឿទុកចិត្តពិត​ប្រាកដ និង​សព្វ​ព្រះ​ហឫទ័យ​ចំពោះ​មនុស្សជាតិ​ ពោល​គឺចំពោះលោកអ័ប្រាហាំ ជាមនុស្សដែលព្រះអង្គបានជ្រើសរើស។ ទាល់តែនៅ​ពេលនោះ ទើបព្រះជាម្ចាស់ប្រាកដថា មនុស្សម្នាក់ដែលទ្រង់បានជ្រើសរើស គឺជាអ្នកដឹកនាំសំខាន់ម្នាក់ដែលអាចរ៉ាប់រងសេចក្ដីសន្យារបស់ទ្រង់ និងលទ្ធផលដែលបានមកពីផែនការគ្រប់គ្រប់របស់ទ្រង់។ ទោះបីវាត្រឹមតែជាការល្បងល និងជាការពិសោធន៍ក៏​ដោយ ក៏ព្រះជាម្ចាស់មានអារម្មណ៍សព្វ​ព្រះហឫទ័យដែរ ទ្រង់ជ្រាបពីក្ដីស្រឡាញ់របស់មនុស្សចំពោះទ្រង់ ហើយទ្រង់មានអារម្មណ៍ស្រណុកព្រះទ័យដោយសារមនុស្ស ជាងពេលណាទាំងអស់។ ក្នុងវេលាដែលលោកអ័ប្រាហាំលើកកាំបិតបម្រុងសម្លាប់អ៊ីសាក តើព្រះជាម្ចាស់បញ្ឈប់គាត់ឬទេ? ព្រះជាម្ចាស់មិនបណ្ដោយឲ្យលោកអប្រាហាំថ្វាយអ៊ីសាកទេ ដ្បិតព្រះជាម្ចាស់ពុំមានចេតនាចង់យកជីវិតរបស់អ៊ីសាកសោះឡើយ។ ដូច្នេះ ព្រះជាម្ចាស់ក៏បានបញ្ឈប់លោកអ័ប្រាហាំទាន់ពេល។ ចំពោះព្រះជាម្ចាស់ ការស្ដាប់បង្គាប់របស់លោកអ័ប្រាហាំបានប្រឡងជាប់ការពិសោធន៍​ហើយ អ្វីដែលលោកបានធ្វើគឺគ្រប់គ្រាន់ហើយ ហើយព្រះជាម្ចាស់ក៏បានឃើញលទ្ធផលនៃកិច្ចការដែលទ្រង់មានចេតនានឹងធ្វើដែរ។ តើលទ្ធផលនេះគាប់ព្រះហឫទ័យព្រះជាម្ចាស់ទេ? អាចនិយាយបានថា លទ្ធផលនេះ គាប់ព្រះហឫទ័យព្រះជាម្ចាស់ហើយ ជាអ្វីដែលព្រះជាម្ចាស់សព្វ​ព្រះឫទ័យចង់បាន ហើយជាអ្វីដែលព្រះជាម្ចាស់សព្វ​ព្រះ​ហឫទ័យ​ចង់ឃើញជាយូរមកហើយ។ តើនេះជាការពិតទេ? ថ្វីបើព្រះជាម្ចាស់ទ្រង់ប្រើវិធីខុសៗគ្នាក្នុងការពីសោធន៍​មនុស្សម្នាក់ៗ និង​ក្នុងបរិបទខុសគ្នាក៏​ដោយ​ ក៏ទ្រង់បានឃើញអ្វីដែលទ្រង់សព្វ​ព្រះ​ហឫទ័យ​ចង់ឃើញនៅ​ក្នុង​លោក​អ័​ប្រាហាំ​ដែរ ទ្រង់ឃើញថាដួងចិត្តរបស់លោកអ័ប្រាហាំ ជាដួងចិត្តពិត ហើយឃើញថាការស្ដាប់បង្គាប់របស់លោក ឥតលក្ខខណ្ឌឡើយ។ ច្បាស់ណាស់ថា «ឥតលក្ខខណ្ឌ» នេះហើយដែលព្រះជាម្ចាស់សព្វ​ព្រះ​ហឫទ័យ​ចង់បាន។ មនុស្សរមែងពោលថា ខ្ញុំបានថ្វាយតង្វាយនេះហើយ ខ្ញុំបានថ្វាយតង្វាយនោះហើយ ហេតុអ្វីបានជាព្រះជាម្ចាស់នៅតែមិនសព្វ​ព្រះហឫទ័យនឹងខ្ញុំទៀត? ហេតុអ្វីបានជាទ្រង់នៅតែដាក់ខ្ញុំក្នុងការល្បង ល​ទៀត? ហេតុអ្វីបានជាទ្រង់នៅតែពិសោធខ្ញុំទៀត? នេះបង្ហាញពីរឿងពិតមួយថា៖ ព្រះជាម្ចាស់មិនទាន់បានឃើញចិត្តរបស់ឯង និងមិនទាន់ទទួលបានចិត្តរបស់ឯងនៅឡើយទេ។ មានន័យថា ទ្រង់មិនបានឃើញភាពស្មោះត្រង់ ដូចគ្រាដែលលោកអ័ប្រាហាំអាចលើកកាំបិតរបស់គាត់បម្រុងសម្លាប់កូនគាត់ដោយខ្លួនឯង រួចថ្វាយព្រះជាម្ចាស់នោះ​ទេ។ ទ្រង់មិនបានទតឃើញការស្ដាប់បង្គាប់ឥតលក្ខខណ្ឌរបស់ឯងទេ ហើយទ្រង់ក៏មិនត្រូវ បានកម្សាន្តព្រះ​ហឫទ័យ​ដោយសារឯងដែរ។ ដែលព្រះជាម្ចាស់នៅតែពិសោធឯងនោះ ជារឿងធម្មតាទេ។ តើនេះមិនមែនជាការពិតទេឬ?

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

សេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះលោកអ័ប្រាហាំ

លោកុប្បត្តិ ២២:១៦-១៨ ព្រះយេហូវ៉ាមានបន្ទូលថា អញបានស្បថដោយនាមរបស់អញហើយថា ដោយព្រោះតែឯងបានធ្វើដូច្នេះ ហើយមិនបានសំចៃទុកកូនប្រុសតែមួយរបស់ឯង...

ព្រះជាម្ចាស់សន្យាប្រទានកូនប្រុសម្នាក់ឲ្យលោកអ័ប្រាហាំ

១. ព្រះជាម្ចាស់សន្យាប្រទានកូនប្រុសម្នាក់ឲ្យលោកអ័ប្រាហាំ លោកុប្បត្តិ ១៧:១៥-១៧ រួចព្រះជាម្ចាស់ក៏មានបន្ទូលទៅលោកអ័ប្រាហាំថា...

Leave a Reply