វដ្តនៃជីវិត និងសេចក្តីស្លាប់របស់អ្នកដើរតាមព្រះជាម្ចាស់

24-02-2021

បន្ទាប់មក ចូរយើងនិយាយអំពីវដ្តនៃជីវិត និងសេចក្តីស្លាប់របស់អស់អ្នកដែលដើរតាមព្រះជាម្ចាស់។ រឿងនេះពាក់ព័ន្ធនឹងអ្នករាល់គ្នា ដូច្នេះ ចូរយកចិត្តទុកដាក់៖ ទីមួយ ចូរគិតអំពីវិធីដែលអ្នកដើរតាមព្រះជាម្ចាស់អាចត្រូវបានចាត់ជាប្រភេទ? (រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកស៊ីឈ្នួល)។ ពិតណាស់ គឺមានពីរប្រភេទ៖ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកស៊ីឈ្នួល។ ដំបូង ចូរយើងនិយាយអំពីរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ដែលមានត្រឹមតែតិចតួចប៉ុណ្ណោះ។ តើ «រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់» សំដៅលើនរណា? បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើ ហើយបន្ទាប់ពីមនុស្សជាតិមានវត្ដមាន ព្រះជាម្ចាស់បានជ្រើសរើសមនុស្សមួយក្រុមដែលនឹងដើរតាមទ្រង់។ មនុស្សទាំងនេះហើយ ដែលត្រូវបានហៅថា «រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់»។ វាមាននូវវិសាលភាព និងសារៈសំខាន់ពិសេសចំពោះការជ្រើសរើសមនុស្សទាំងនេះរបស់ព្រះជាម្ចាស់។ វិសាលភាពដែលពិសេសនៅក្នុងនោះ គឺថា វាត្រូវបានកំណត់ដើម្បីជ្រើសរើសមនុស្សចំនួនតិចតួច ដែលត្រូវមកនៅពេលដែលទ្រង់ធ្វើកិច្ចការសំខាន់។ តើអ្វីជាសារៈសំខាន់? ដោយសារពួកគេគឺជាក្រុមដែលព្រះជាម្ចាស់បានរើសតាំង សារៈសំខាន់នោះគឺអស្ចារ្យ។ មានន័យថា ព្រះជាម្ចាស់មានបំណងចង់ប្រទានឲ្យមនុស្សទាំងនេះពេញលេញ និងប្រទានឲ្យពួកគេបានគ្រប់លក្ខណ៍ ហើយនៅពេលដែលកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់ត្រូវបានបញ្ចប់ ទ្រង់នឹងទទួលយកមនុស្សទាំងនេះ។ តើសារៈសំខាន់នេះ មិនអស្ចារ្យទេឬ? ដូច្នេះ រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងនេះ គឺមានសារៈសំខាន់ណាស់ចំពោះព្រះជាម្ចាស់ ដោយសារពួកគេជាមនុស្សដែលព្រះជាម្ចាស់ចង់ទទួលយក។ ដូចទៅនឹងអ្នកស៊ីឈ្នួលអ៊ីចឹងដែរ ចូរយើងសម្រាកនិយាយពីប្រធានបទនៃការកំណត់ទុកជាមុនរបស់ព្រះជាម្ចាស់បន្តិចសិន ហើយជាដំបូង យើងនិយាយអំពីប្រភពកំណើតរបស់ពួកគេ។ តាមន័យត្រង់ «អ្នកស៊ីឈ្នួល» គឺជាមនុស្សម្នាក់ដែលធ្វើការបម្រើ។ ពួកអ្នកដែលបម្រើ គឺគេធ្វើការបណ្តោះអាសន្ន ពួកគេមិនធ្វើការរយៈពេលវែង ឬអចិន្ត្រៃយ៍នោះទេ ប៉ុន្តែពួកគេត្រូវបានជួល ឬជ្រើសរើសឲ្យធ្វើការជាបណ្តោះអាសន្នប៉ុណ្ណោះ។ ប្រភពដើមរបស់ពួកគេភាគច្រើនគឺត្រូវបានជ្រើសរើសចេញពីចំណោមអ្នកមិនជឿ។ ពួកគេមកផែនដីនៅពេលដែលមានបទបញ្ញត្តិថា ពួកគេនឹងមានតួនាទីជាអ្នកស៊ីឈ្នួលនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេអាចជាសត្វនៅក្នុងជាតិមុន ប៉ុន្តែពួកគេក៏អាចជាអ្នកមិនជឿផងដែរ។ នេះគឺជាប្រភពដើមរបស់អ្នកស៊ីឈ្នួល។

ចូរយើងនិយាយបន្ថែមអំពីរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ នៅពេលដែលពួកគេស្លាប់ ពួកគេទៅកាន់កន្លែងដែលខុសគ្នាទាំងស្រុងពីអ្នកមិនជឿ និងមនុស្សដែលមានសេចក្តីជំនឿផ្សេងៗ។ វាគឺជាកន្លែងដែលពួកគេនៅជាមួយពួកទេវតា និងអ្នកនាំសាររបស់ព្រះជាម្ចាស់។ វាគឺជាកន្លែងដែលព្រះជាម្ចាស់គ្រប់គ្រងដោយផ្ទាល់។ ទោះបីជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់មិនអាចមើលព្រះជាម្ចាស់ដោយភ្នែកផ្ទាល់ខ្លួនរបស់ពួកគេនៅក្នុងទីកន្លែងនេះបានក៏ដោយ ក៏វាមិនដូចទីកន្លែងផ្សេងទៀតនៅក្នុងពិភពខាងវិញ្ញាណឡើយ។ នេះគឺជាទីកន្លែងផ្សេង ដែលមនុស្សមួយភាគនេះទៅបន្ទាប់ពីពួកគេស្លាប់។ នៅពេលដែលពួកគេស្លាប់ ពួកគេក៏ត្រូវទទួលការស៊ើបអង្កេតដ៏តឹងរឹងដោយអ្នកនាំសាររបស់ព្រះជាម្ចាស់ផងដែរ។ តើអ្វីត្រូវបានស៊ើបអង្កេត? អ្នកនាំសាររបស់ព្រះជាម្ចាស់ស៊ើបអង្កេតផ្លូវដែលមនុស្សទាំងនេះបានជ្រើសរើសពេញមួយជីវិត នៅក្នុងជំនឿក្នុងព្រះជាម្ចាស់របស់ពួកគេ មិនថាពួកគេទាស់ទទឹងនឹងព្រះជាម្ចាស់ ឬដាក់បណ្តាសាទ្រង់នៅពេលនោះឬអត់ ហើយមិនថាពួកគេប្រព្រឹត្តអំពើបាប ឬអំពើអាក្រក់យ៉ាងធ្ងន់ធ្ងរឬអត់នោះទេ។ ការស៊ើបអង្កេតនេះ នឹងដោះស្រាយចំពោះសំណួរដែលថា តើមនុស្សម្នាក់ត្រូវបានអនុញ្ញាតឲ្យស្នាក់នៅ ឬត្រូវចាកចេញ។ តើពាក្យថា «ចាកចេញ» មានន័យដូចម្តេច? ហើយពាក្យថា «ស្នាក់នៅ» មានន័យដូចម្តេច?​ ដោយផ្អែកលើអាកប្បកិរិយារបស់ពួកគេ ពាក្យថា «ចាកចេញ» មានន័យថា មិនថាពួកគេនៅតែស្ថិតនៅក្នុងចំណោមចំណាត់ថ្នាក់នៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ឬអត់នោះទេ។ ការត្រូវបានអនុញ្ញាតឲ្យ «ស្នាក់នៅ» មានន័យថា ពួកគេអាចនៅតែស្ថិតនៅក្នុងចំណោមមនុស្សដែលព្រះជាម្ចាស់នឹងប្រទានឲ្យបានពេញលេញនៅគ្រាចុងក្រោយ។ សម្រាប់អស់អ្នកដែលស្នាក់នៅ ព្រះជាម្ចាស់មានការរៀបចំដ៏ពិសេស។ អំឡុងពេលនីមួយៗនៃកិច្ចការរបស់ទ្រង់ ទ្រង់នឹងបញ្ជូនមនុស្សប្រភេទនេះដើម្បីបំពេញតួនាទីជាពួកសាវ័ក ឬទៅបំពេញកិច្ចការនៃការធ្វើឲ្យក្រុមជំនុំផុសផុលឡើងវិញ ឬការមើលថែទាំក្រុមជំនុំ។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សដែលមានសម្ថភាពធ្វើកិច្ចការបែបនេះ គឺមិនយកកំណើតសាជាថ្មីញឹកញាប់ដូចអ្នកមិនជឿដែលកើតឡើងវិញពីជំនាន់មួយទៅជំនាន់មួយនោះទេ។ ផ្ទុយទៅវិញ ពួកគេត្រូវបានត្រឡប់ទៅកាន់ផែនដីវិញដោយផ្អែកលើតម្រូវការ និងជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយពួកគេមិនយកកំណើតសាជាថ្មីញឹកញាប់នោះទេ។ ដូច្នេះ តើមានវិន័យណាមួយចំពោះពេលវេលាដែលពួកគេយកកំណើតសាជាថ្មីឬទេ? តើពួកគេមកពីបីឆ្នាំម្តងឬ? តើពួកមកញឹកញាប់បែបនេះឬ? ពួកគេអត់ទេ។ ទាំងអស់នេះគឺអាស្រ័យលើកិច្ចការរបស់ព្រះជាម្ចាស់ អាស្រ័យលើជំហាននៃកិច្ចការនោះ និងអាស្រ័យលើតម្រូវការរបស់ទ្រង់ ហើយគ្មានវិន័យដែលត្រូវបានកំណត់នោះទេ។ វិន័យតែមួយគឺថា នៅពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងដំណាក់កាលចុងក្រោយ អំឡុងពេលថ្ងៃចុងក្រោយ គឺរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នឹងមក ហើយការមកនេះនឹងជាការយកកំណើតសាជាថ្មីចុងក្រោយរបស់ពួកគេ។ ហេតុអ្វីបានជាបែបនោះ? នេះគឺផ្អែកលើលទ្ធផលដែលនឹងទទួលបានអំឡុងពេលដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់ ដោយអំឡុងពេលដំណាក់កាលចុងក្រោយនៃកិច្ចការរបស់ព្រះជាម្ចាស់នេះ ព្រះជាម្ចាស់នឹងប្រទានឲ្យរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ទាំងនេះពេញលេញទាំងស្រុង។ តើនេះមានន័យដូចម្តេច? ប្រសិនបើអំឡុងពេលនៃដំណាក់កាលចុងក្រោយនេះ មនុស្សទាំងនេះត្រូវបានប្រទានឲ្យបានពេញលេញ និងគ្រប់លក្ខណ៍ នោះពួកគេនឹងមិនយកកំណើតសាជាថ្មីដូចពីមុននោះទេ។ ដំណើរការនៃការក្លាយជាមនុស្សរបស់ពួកគេ នឹងមកដល់ទីបញ្ចប់ទាំងស្រុង ហើយដំណើរការនៃការយកកំណើតសាជាថ្មីរបស់ពួកគេក៏ដូចគ្នាដែរ។ នេះទាក់ទងនឹងអស់អ្នកដែលនឹងនៅ។ ដូច្នេះ តើអស់អ្នកដែលមិនអាចស្នាក់នៅត្រូវទៅទីណា? អស់អ្នកដែលមិនត្រូវបានអនុញ្ញាតឲ្យស្នាក់នៅ មានគោលដៅដ៏សមស្របផ្ទាល់ខ្លួនរបស់ពួកគេ។ ទីមួយ ជាលទ្ធផលនៃអំពើអាក្រក់របស់ពួកគេ កំហុសដែលពួកគេបានបង្កើត និងអំពើបាបដែលពួកគេបានប្រព្រឹត្ត ពួកគេក៏នឹងត្រូវបានដាក់ទោសផងដែរ។ បន្ទាប់ពីពួកគេត្រូវបានដាក់ទោស ព្រះជាម្ចាស់នឹងធ្វើការរៀបចំបញ្ជូនពួកគេចេញទៅក្នុងចំណោមអ្នកមិនជឿឲ្យសមនឹងស្ថានភាពផង ឬក៏រៀបចំពួកគេឲ្យទៅក្នុងចំណោមមនុស្សនៃសេចក្តីជំនឿផ្សេងៗផង។ និយាយមួយបែបទៀត គឺអាចមានលទ្ធផលពីរសម្រាប់ពួកគេ៖ ទីមួយគឺត្រូវបានដាក់ទោស ហើយអាចរស់នៅក្នុងចំណោមមនុស្សនៃសាសនាជាក់លាក់ណាមួយបន្ទាប់ពីត្រូវបានយកកំណើតសាជាថ្មី ហើយទីពីរគឺក្លាយជាអ្នកមិនជឿ។ ប្រសិនបើពួកគេក្លាយជាអ្នកមិនជឿ នោះពួកគេនឹងបាត់បង់ឱកាសទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេក្លាយជាមនុស្សដែលមានសេចក្តីជំនឿ ឧទាហរណ៍ ប្រសិនបើពួកគេក្លាយជាគ្រីស្ទបរិស័ទ នោះពួកគេនឹងនៅតែមានឱកាសដើម្បីវិលត្រឡប់ទៅកាន់ចំណាត់ថ្នាក់នៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ មានទំនាក់ទំនងយ៉ាងស្មុគស្មាញណាស់ចំពោះរឿងនេះ។ សរុបមក ប្រសិនបើម្នាក់ក្នុងចំណោមរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ធ្វើអ្វីមួយដែលប្រមាថដល់ព្រះជាម្ចាស់ នោះពួកគេនឹងត្រូវបានដាក់ទោស ដូចជាគ្រប់គ្នាផ្សេងទៀតដែរ។ ចូរយកលោកប៉ូល ដែលយើងបាននិយាយពីមុន ធ្វើជាឧទាហរណ៍។ លោកប៉ូលគឺជាឧទាហរណ៍នៃមនុស្សម្នាក់ដែលត្រូវបានដាក់ទោស។ តើអ្នករាល់គ្នាគិតឃើញពីអ្វីដែលខ្ញុំកំពុងតែនិយាយនេះទេ? តើចំនួននៃរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ត្រូវបានកំណត់មែនទេ? (មែន គឺស្ទើរតែទាំងស្រុង)។ ភាគច្រើននៃចំនួននេះគឺត្រូវបានកំណត់រួចហើយ ប៉ុន្តែមួយផ្នែកតូចរបស់វាមិនត្រូវបានកំណត់នោះទេ។ ហេតុអ្វីបានជាបែបនោះ? ចំណុចនេះ ខ្ញុំបានសំដៅលើមូលហេតុដ៏ពិតបំផុត៖ គឺការប្រព្រឹត្តអំពើអាក្រក់។ នៅពេលដែលមនុស្សប្រព្រឹត្តអំពើអាក្រក់ ព្រះជាម្ចាស់មិនចង់ឲ្យពួកគេធ្វើបែបនេះទេ ហើយនៅពេលដែលព្រះជាម្ចាស់មិនចង់ឲ្យពួកគេធ្វើបែបនេះ ទ្រង់បោះពួកគេទៅក្នុងជាតិសាសន៍ និងប្រភេទមនុស្សនានា។ ការធ្វើបែបនេះ គឺធ្វើឲ្យពួកគេគ្មានក្ដីសង្ឃឹម និងធ្វើឲ្យពួកគេកាន់តែពិបាកក្នុងការវិលត្រឡប់មកវិញ។ ទាំងអស់នេះគឺទាក់ទងនឹងវដ្តនៃជីវិត និងសេចក្តីស្លាប់របស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។

ប្រធានបទបន្ទាប់នេះ គឺទាក់ទងនឹងវដ្តនៃជីវិតនិងសេចក្តីស្លាប់របស់អ្នកស៊ីឈ្នួល។ យើងទើបតែបាននិយាយអំពីប្រភពដើមរបស់អ្នកស៊ីឈ្នួល។ មានន័យថា ការពិតដែលពួកគេត្រូវបានយកកំណើតសាជាថ្មី បន្ទាប់ពីបានក្លាយជាអ្នកមិនជឿ និងបន្ទាប់ពីក្លាយជាសត្វនៅក្នុងអតីតជាតិរបស់ពួកគេ។ ជាមួយនឹងការមកដល់នៃដំណាក់កាលចុងក្រោយរបស់កិច្ចការ ព្រះជាម្ចាស់បានជ្រើសរើសមនុស្សបែបនេះមួយក្រុមចេញពីអ្នកមិនជឿ ហើយក្រុមនេះមានលក្ខណៈពិសេស។ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងការរើសតាំងមនុស្សទាំងនេះ គឺដើម្បីឲ្យពួកគេបម្រើកិច្ចការរបស់ទ្រង់។ «ការស៊ីឈ្នួល» មិនមែនជាពាក្យដែលពិរោះស្តាប់ណាស់នោះទេ ហើយវាក៏មិនមែនស្របតាមបំណងប្រាថ្នារបស់គ្រប់គ្នានោះដែរ ប៉ុន្តែយើងគួរតែសម្លឹងមើលទៅលើបុគ្គលដែលពាក្យនេះចង់សំដៅរក។ វត្ដមានរបស់អ្នកស៊ីឈ្នួលរបស់ព្រះជាម្ចាស់ មានសារៈសំខាន់ពិសេសមួយ។ គ្មានអ្នកដទៃអាចបំពេញតួនាទីរបស់ពួកគេបានទេ ដោយសារតែពួកគេត្រូវបានព្រះជាម្ចាស់រើសតាំង។ តើអ្វីគឺជាតួនាទីរបស់អ្នកស៊ីឈ្នួល? គឺដើម្បីបម្រើរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ ភាគច្រើននៃតួនាទីរបស់ពួកគេ គឺដើម្បីផ្តល់ការបម្រើចំពោះកិច្ចការរបស់ព្រះជាម្ចាស់ ដើម្បីសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ និងដើម្បីតម្រូវនូវការបំពេញរបស់ព្រះជាម្ចាស់ចំពោះរាស្ត្ររើសតាំងរបស់ទ្រង់។ មិនថាពួកគេកំពុងតែប្រើកម្លាំងពលកម្ម អនុវត្តកិច្ចការមួយចំនួន ឬក៏កំពុងធ្វើកិច្ចការជាក់លាក់ណាមួយ ឬអត់នោះទេ តើអ្វីជាតម្រូវការរបស់ព្រះជាម្ចាស់ចំពោះអ្នកស៊ីឈ្នួលទាំងនេះ? តើទ្រង់ពិតជាទាមទារខ្លាំងណាស់ឬ នៅក្នុងតម្រូវការរបស់ទ្រង់ចំពោះពួកគេ?(ទេ ទ្រង់ស្នើឲ្យតែពួកគេស្មោះត្រង់ប៉ុណ្ណោះ)។ អ្នកស៊ីឈ្នួល ក៏ត្រូវតែស្មោះត្រង់ផងដែរ។ មិនថាប្រភពកំណើតរបស់អ្នកជាអ្វី ឬហេតុអ្វីបានជាទ្រង់ជ្រើសរើសអ្នកនោះទេ គឺអ្នកត្រូវតែស្មោះត្រង់ចំពោះព្រះជាម្ចាស់ ចំពោះបេសកកម្មដែលព្រះជាម្ចាស់ប្រទានដល់អ្នក ចំពោះកិច្ចការដែលអ្នកទទួល និងចំពោះកាតព្វកិច្ចដែលអ្នកបំពេញ។ ចំពោះអ្នកស៊ីឈ្នួលដែលមានសមត្ថភាពក្នុងការស្មោះត្រង់ និងធ្វើឲ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ តើលទ្ធផលរបស់ពួកគេនឹងបែបណា? ពួកគេនឹងអាចស្ថិតនៅ។ តើវាមិនមែនជាព្រះពរទេឬ ក្នុងការក្លាយជាអ្នកស៊ីឈ្នួលដែលបន្ដស្ថិតនៅ? តើដើម្បីស្ថិតនៅ មានន័យដូចម្តេច? តើអ្វីជាសារៈសំខាន់នៃព្រះពរនេះ? នៅក្នុងឋានានុក្រម ពួកគេហាក់ដូចជាមិនដូចនឹងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់នោះទេ។ ពួកគេហាក់ដូចជាខុសគ្នា។ ប៉ុន្តែតាមពិត តើអ្វីដែលពួកគេរីករាយនៅក្នុងជីវិតនេះ មិនដូចនឹងអ្វីដែលរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់រីករាយទេឬអី? គឺដូចគ្នាស្ទើរតែទាំងស្រុងនៅក្នុងជាតិនេះ។ អ្នករាល់គ្នាមិនបដិសេធរឿងនេះទេ មែនទេ? ព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រះគុណរបស់ព្រះជាម្ចាស់ ការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ ព្រះពររបស់ព្រះជាម្ចាស់ តើនរណាមិនរីករាយនឹងរបស់ទាំងអស់នេះ? គ្រប់គ្នារីករាយនឹងភាពសម្បូរណ៍ហូរហៀរបែបនេះ។ អត្តសញ្ញាណរបស់អ្នកស៊ីឈ្នួល គឺជាមនុស្សម្នាក់ដែលធ្វើការបម្រើ ប៉ុន្តែចំពោះព្រះជាម្ចាស់ ពួកគេគ្រាន់តែវត្ថុមួយក្នុងចំណោមរបស់សព្វសារពើដែលទ្រង់បានបង្កើតប៉ុណ្ណោះ។ គ្រាន់តែថា តួនាទីរបស់ពួកគេគឺជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ។ ដោយសារតែទាំងអ្នកស៊ីឈ្នួល និងមនុស្សដែលព្រះជាម្ចាស់បានជ្រើសរើស គឺជាសន្តនិកររបស់ព្រះជាម្ចាស់ តើមានភាពខុសគ្នាឬទេរវាងអ្នកស៊ីឈ្នួល និងមនុស្សដែលព្រះជាម្ចាស់បានរើសតាំង? ជាក់ស្តែង មិនមានភាពខុសគ្នានោះទេ។ និយាយជាទូទៅ គឺមានភាពខុសគ្នា។ នៅក្នុងខ្លឹមសារ និងតួនាទីដែលពួកគេបំពេញ គឺមានភាពខុសគ្នា ប៉ុន្តែព្រះជាម្ចាស់មិនប្រព្រឹត្តចំពោះមនុស្សក្រុមនេះដោយអយុត្តិធម៌នោះទេ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សទាំងនេះត្រូវបានផ្តល់និយមន័យថាជាអ្នកស៊ីឈ្នួលទៅវិញ? អ្នករាល់គ្នាត្រូវតែមានការយល់ដឹងខ្លះៗអំពីបញ្ហានេះ! អ្នកស៊ីឈ្នួលចេញមកពីចំណោមអ្នកមិនជឿ។ នៅពេលដែលយើងលើកឡើងថា ពួកគេចេញមកពីចំណោមអ្នកមិនជឿ វាហាក់ដូចជាពួកគេមានប្រវត្តិមិនល្អ៖ ពួកគេទាំងអស់គឺជាអ្នកមិនជឿថាមានព្រះ ហើយកាលពីអតីតកាលក៏ពួកគេជាមនុស្សបែបនោះដែរ។ ពួកគេមិនបានជឿលើព្រះជាម្ចាស់ ហើយទាស់ទទឹងនឹងទ្រង់ ទាស់ទទឹងនឹងសេចក្តីពិត និងទាស់ទទឹងនឹងអ្វីៗគ្រប់យ៉ាងដែលវិជ្ជមាន។ ពួកគេមិនបានជឿលើព្រះជាម្ចាស់ ឬជឿលើអដ្ថិភាព របស់ទ្រង់នោះទេ។ ហេតុដូចនេះ តើពួកគេមានសមត្ថភាពក្នុងការយល់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬទេ? វាសមស្របដែលនិយាយថា ភាគច្រើន ពួកគេមិនយល់នោះទេ។ ដូចជាសត្វដែលមិនមានសមត្ថភាពយល់ពាក្យរបស់មនុស្សអ៊ីចឹង អ្នកស៊ីឈ្នួលមិនអាចយល់អ្វីដែលព្រះជាម្ចាស់កំពុងមាន បន្ទូល អ្វីដែលទ្រង់ត្រូវការ ឬមូលហេតុដែលទ្រង់ធ្វើការតម្រូវបែបនេះនោះទេ។ ពួកគេមិនយល់នោះទេ។ ទាំងអស់នេះគឺពួកគេមិនអាចយល់បានទេ ហើយពួកគេនៅតែមិនត្រូវបានបំភ្លឺ។ ដោយសារមូលហេតុនេះ ទើបមនុស្សទាំងនេះមិនមានជីវិតដែលយើងបាននិយាយ។ បើគ្មានជីវិត តើមនុស្សអាចយល់ការពិតឬទេ? តើពួកគេត្រូវបានបំពាក់ដោយការពិតឬទេ? តើពួកគេមានបទពិសោធន៍ និងចំណេះដឹងអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ឬទេ? (ទេ)។ នេះគឺជាប្រភពដើមរបស់អ្នកស៊ីឈ្នួល។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារព្រះជាម្ចាស់ធ្វើឲ្យមនុស្សទាំងនេះក្លាយជាអ្នកស៊ីឈ្នួល ទើបនៅតែមានបទដ្ឋានចំពោះសេចក្ដីតម្រូវរបស់ទ្រង់ចំពោះពួកគេដដែល។ ទ្រង់មិនមើលងាយពួកគេ ហើយទ្រង់ក៏មិនយកចិត្តទុកដាក់ចំពោះគេនោះដែរ។ ទោះបីជាពួកគេមិនយល់ព្រះបន្ទូលរបស់ទ្រង់ ហើយមិនមានជីវិតក៏ដោយ ក៏ព្រះជាម្ចាស់នៅតែប្រព្រឹត្តចំពោះពួកគេយ៉ាងសប្បុរស ហើយក៏នៅមានបទដ្ឋាននៅពេលដែលនិយាយអំពីសេចក្ដីតម្រូវរបស់ទ្រង់ចំពោះពួកគេផងដែរ។ អ្នករាល់គ្នាទើបតែនិយាយអំពីបទដ្ឋានទាំងនេះ៖ ការមានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ និងការធ្វើអ្វីដែលទ្រង់មានបន្ទូល។ នៅក្នុងការបម្រើរបស់អ្នក អ្នកត្រូវតែបម្រើនៅពេលដែលគេត្រូវការអ្នក ហើយអ្នកត្រូវតែបម្រើឲ្យដល់ទីបញ្ចប់។ ប្រសិនបើអ្នកអាចក្លាយជាអ្នកស៊ីឈ្នួលដ៏ស្មោះត្រង់ ដែលអាចបម្រើរហូតដល់ទីបញ្ចប់ ហើយអាចបំពេញបេសកកម្មដែលព្រះជាម្ចាស់បានប្រទានឲ្យអ្នក នោះអ្នកនឹងរស់នៅក្នុងជីវិតដែលមានតម្លៃ។ ប្រសិនបើអ្នកអាចធ្វើបែបនេះ នោះអ្នកនឹងអាចស្ថិតនៅបាន។ ប្រសិនបើអ្នកប្រឹងប្រែងព្យាយាមបន្តិចទៀត ប្រសិនបើអ្នកព្យាយាមឲ្យខ្លាំងខ្លាបន្តិចថែមទៀត អ្នកអាចបង្កើតកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីស្គាល់ព្រះជាម្ចាស់ អ្នកអាចនិយាយបានបន្តិចបន្តួចអំពីការស្គាល់ព្រះជាម្ចាស់ អ្នកអាចនាំយកទីបន្ទាល់ថ្វាយទ្រង់ ហើយជាងនេះទៅទៀត ប្រសិនបើអ្នកអាចយល់អ្វីមួយនៃបំណងព្រះហឫទ័យរបស់ទ្រង់ អាចសហការនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងអាចក្លាយជាអ្វីក៏ដោយដែលយកចិត្តទុកដាក់ចំពោះបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នក ក្នុងនាមជាអ្នកស៊ីឈ្នួល នឹងមានបទពិសោធន៍នៃការផ្លាស់ប្តូរដោយសំណាង។ តើការផ្លាស់ប្តូរដោយសំណាងនេះគឺជាអ្វី? អ្នកនឹងលែងត្រឹមតែអាចស្ថិតនៅតទៅទៀតហើយ។ ដោយផ្អែកលើការប្រព្រឹត្តរបស់អ្នក ព្រមទាំងបំណងប្រាថ្នា និងការតាមរកផ្ទាល់ខ្លួនរបស់អ្នក នោះព្រះជាម្ចាស់នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ក្នុងចំណោមរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់។ នេះគឺជាការផ្លាស់ប្តូររបស់អ្នកដោយសំណាង។ ចំពោះអ្នកស៊ីឈ្នួល តើអ្វីជារបស់ល្អបំផុត? គឺពួកគេក្លាយជាមនុស្សដែលព្រះជាម្ចាស់រើសតាំង។ ប្រសិនបើពួកគេធ្វើបែបនេះ មានន័យថា ពួកគេនឹងលែងយកកំណើតសាជាថ្មីជាសត្វដូចទៅនឹងអ្នកមិនជឿតទៅទៀតហើយ។ តើនោះល្អទេ? ល្អ ហើយវាក៏ជាដំណឹងល្អផងដែរ៖ មានន័យថា អ្នកស៊ីឈ្នួលអាចកែតម្រូវបាន។ វាមិនអាស្រ័យលើថា សម្រាប់អ្នកស៊ីឈ្នួល នៅពេលដែលព្រះជាម្ចាស់បានកំណត់ឲ្យពួកគេបម្រើ ពួកគេនឹងធ្វើដូច្នោះជារៀងរហូតនោះទេ។ មិនចាំបាច់ទាល់តែបែបនោះទេ។ ព្រះជាម្ចាស់នឹងដោះស្រាយពួកគេ ហើយឆ្លើយតបចំពោះពួកគេ តាមវិធីដែលសមស្របទៅនឹងការប្រព្រឹត្តជាបុគ្គលរបស់មនុស្សនេះ។

ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកស៊ីឈ្នួលដែលមិនអាចបម្រើដល់ទីបញ្ចប់។ មានពួកអ្នកដែលបោះបង់ចោលនៅពាក់កណ្តាលផ្លូវ ហើយបោះបង់ចោលព្រះជាម្ចាស់ នៅក្នុងអំឡុងពេលនៃការបម្រើរបស់ពួកគេ ក៏ដូចជាមនុស្សដែលប្រព្រឹត្តទង្វើខុសឆ្គងជាច្រើន។ ក៏មានពួកអ្នកដែលបង្កគ្រោះថ្នាក់យ៉ាងច្រើន និងធ្វើឲ្យកិច្ចការរបស់ព្រះជាម្ចាស់បាត់បង់ជាច្រើន ហើយក៏មានអ្នកស៊ីឈ្នួលខ្លះដាក់បណ្តាសាព្រះជាម្ចាស់ផងដែរ។ល។ តើលទ្ធផលដែលមិនអាចបង្ការបាននេះ ចង្អុលបង្ហាញពីអ្វី? សកម្មភាពអាក្រក់បែបនេះណាមួយ នឹងបញ្ជាក់ឲ្យដឹងពីការបញ្ចប់នៃការបម្រើរបស់ពួកគេ។ ដោយសារតែការប្រព្រឹត្តរបស់អ្នក អំឡុងពេលនៃការបម្រើរបស់អ្នកខ្សោយខ្លាំងពេក ហើយដោយសារតែអ្នកបានទៅហួសឆ្ងាយពេក នោះនៅពេលដែលព្រះជាម្ចាស់ទតឃើញថា​ ការបម្រើរបស់អ្នកមិនត្រូវតាមបទដ្ឋាន ទ្រង់នឹងដកហូតសិទ្ធិក្នុងការបម្រើរបស់អ្នក។ ទ្រង់នឹងមិនអនុញ្ញាតឲ្យអ្នកបម្រើតទៅទៀតទេ។ ទ្រង់នឹងយកអ្នកចេញពីព្រះភ័ក្រ្តរបស់ទ្រង់ និងយកចេញពីដំណាក់របស់ព្រះជាម្ចាស់។ បែបនោះ តើអ្នកមិនចង់បម្រើមែនទេ? តើអ្នកមិនមែនកំពុងតែចង់ធ្វើអំពើអាក្រក់ជាបន្តបន្ទាប់ទេឬ? តើអ្នកមិនមែនមិនស្មោះត្រង់ជានិច្ចទេឬ? នោះនឹងមានដំណោះស្រាយដ៏ងាយស្រួលមួយ៖ អ្នកនឹងត្រូវបានដកហូតសិទ្ធិដើម្បីបម្រើ។ ចំពោះព្រះជាម្ចាស់ ការដកហូតសិទ្ធដើម្បីបម្រើរបស់អ្នកស៊ីឈ្នួល មានន័យថា ទីបញ្ចប់របស់អ្នកស៊ីឈ្នួលនេះត្រូវបានប្រកាស ហើយពួកគេនឹងមិនមានសិទ្ធិបម្រើព្រះជាម្ចាស់តទៅទៀតទេ។ ទ្រង់មិនត្រូវការការបម្រើរបស់មនុស្សនេះតទៅទៀតទេ ហើយមិនថាពួកគេអាចនិយាយល្អបែបណានោះទេ ពាក្យទាំងនោះនឹងគ្មានប្រយោជន៍ឡើយ។ នៅពេលដែលរឿងរ៉ាវបានមកដល់ចំណុចនេះ ស្ថានភាពនឹងមិនអាចបង្ការបាននោះទេ។ អ្នកស៊ីឈ្នួលដូចនេះ នឹងគ្មានផ្លូវត្រឡប់ក្រោយវិញបានទេ។ តើព្រះជាម្ចាស់ដោះស្រាយជាមួយអ្នកស៊ីឈ្នួលបែបនេះយ៉ាងដូចម្តេច? តើទ្រង់គ្រាន់តែបញ្ឈប់ពួកគេពីការបម្រើឬ? ទេ។ តើទ្រង់គ្រាន់តែការពារពួកគេមិនឲ្យស្ថិតនៅបានមែនទេ? ឬ តើទ្រង់ដាក់ពួកគេទៅម្ខាង ហើយរង់ចាំពួកគេត្រឡប់មកវិញឬ? ទ្រង់មិនធ្វើដូច្នោះទេ។ ពិតណាស់ ចំពោះអ្នកស៊ីឈ្នួល ព្រះជាម្ចាស់មិនមែនគួរឲ្យស្រឡាញ់ណាស់នោះទេ។ ប្រសិនបើមនុស្សម្នាក់មានឥរិយាបថប្រភេទនេះនៅក្នុងការបម្រើរបស់ពួកគេចំពោះព្រះជាម្ចាស់ ជាលទ្ធផលនៃឥរិយាបថនេះ នោះព្រះជាម្ចាស់នឹងដកហូតសិទ្ធិបម្រើរបស់ពួកគេ ហើយនឹងបោះគេម្តងទៀតទៅក្នុងចំណោមពួកអ្នកមិនជឿ។ តើអ្វីជាជោគវាសនារបស់អ្នកស៊ីឈ្នួលដែលត្រូវបោះទៅក្នុងពួកអ្នកមិនជឿ? វាដូចគ្នាទៅនឹងជោគវាសនារបស់អ្នកមិនជឿដែរ៖ ពួកគេនឹងយកកំណើតសាជាថ្មីជាសត្វ ហើយទទួលការដាក់ទោសនៅក្នុងពិភពខាងវិញ្ញាណដូចគ្នាទៅនឹងអ្នកមិនជឿដែរ។ ជាងនេះទៅទៀត ព្រះជាម្ចាស់នឹងមិនមានការចាប់អារម្មណ៍ណាមួយ ចំពោះការដាក់ទោសរបស់មនុស្សនេះទេ ដោយសារមនុស្សនេះលែងមានទំនាក់ទំនងអ្វីមួយជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់តទៅទៀតហើយ។ នេះមិនត្រឹមតែជាទីបញ្ចប់នៃជីវិតក្នុងសេចក្តីជំនឿរបស់ពួកគេនៅក្នុងព្រះជាម្ចាស់នោះទេ វាថែមទាំងជាទីបញ្ចប់នៃជោគវាសនាផ្ទាល់ខ្លួនរបស់ពួកគេ ក៏ដូចជាការប្រកាសនូវជោគវាសនារបស់ពួកគេថែមទៀតផង។ ដូច្នេះ ប្រសិនបើអ្នកស៊ីឈ្នួលបម្រើមិនបានល្អ ពួកគេនឹងត្រូវទទួលលទ្ធផលសម្រាប់ខ្លួនឯង។ ប្រសិនបើអ្នកស៊ីឈ្នួលម្នាក់មិនមានសមត្ថភាពបម្រើរហូតដល់ទីបញ្ចប់ ឬត្រូវបានដកហូតសិទ្ធិបម្រើនៅពាក់កណ្តាលផ្លូវ នោះពួកគេនឹងត្រូវបោះទៅក្នុងចំណោមអ្នកមិនជឿ ហើយប្រសិនបើរឿងនេះកើតឡើង មនុស្សនេះនឹងត្រូវបានដោះស្រាយតាមវិធីដូចគ្នាទៅនឹងសត្វពាហនៈ និងតាមវិធីដូចគ្នាទៅនឹងមនុស្សដែលគ្មានប្រាជ្ញា ឬមនុស្សដែលគ្មានហេតុផលអ៊ីចឹង។ នៅពេលដែលខ្ញុំពន្យល់បែបនោះ អ្នកអាចយល់ មែនទេ?

អ្វីដែលបានលើកឡើងខាងដើម គឺជាវិធីដែលព្រះជាម្ចាស់ដោះស្រាយវដ្តនៃជីវិត និងសេចក្តីស្លាប់របស់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកស៊ីឈ្នួល។ បន្ទាប់ពីបានឮការពន្យល់នេះ តើអ្នករាល់គ្នាមានអារម្មណ៍បែបណា? តើពីមុនខ្ញុំធ្លាប់និយាយពីប្រធានបទនេះឬទេ? តើខ្ញុំធ្លាប់និយាយពីប្រធានបទអំពីរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ និងអ្នកស៊ីឈ្នួលឬទេ? ខ្ញុំពិតជាបាននិយាយ ប៉ុន្តែអ្នករាល់គ្នាមិនបានចាំ។ ព្រះជាម្ចាស់ទ្រង់សុចរិតចំពោះរាស្ត្ររើសតាំងរបស់ព្រះអង្គ និងអ្នកស៊ីឈ្នួល។ នៅក្នុងការយល់ឃើញទាំងអស់ គឺទ្រង់សុចរិត។ តើខ្ញុំនិយាយត្រូវទេ? តើមានកន្លែងណាមួយដែលអ្នកអាចរកឃើញកំហុសឬទេ? តើមិនមានមនុស្សដែលនិយាយថា «ហេតុអ្វីព្រះជាម្ចាស់ទ្រង់អត់ទ្រាំម៉្លេះចំពោះរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់? ហើយហេតុអ្វីបានជាទ្រង់អត់ទ្រាំតិចតួចចំពោះអ្នកស៊ីឈ្នួល?» តើមាននរណាម្នាក់ចង់តតាំងសម្រាប់អ្នកស៊ីឈ្នួលឬទេ? «តើព្រះជាម្ចាស់អាចប្រទានពេលវេលាច្រើនជាងនេះដល់អ្នកស៊ីឈ្នួល ហើយអត់ធ្មត់ និងអត់ទ្រាំច្រើនជាងនេះចំពោះពួកគេឬទេ?» តើការសួរសំណួរបែបនេះត្រឹមត្រូវដែរឬទេ? (ទេ មិនត្រឹមត្រូវទេ)។ ហេតុអ្វីបានជាមិនត្រឹមត្រូវ? (ដោយសារតែយើងត្រូវបានបង្ហាញក្តីសណ្តោសត្រឹមតែតាមរយៈសកម្មភាពនៃការធ្វើជាអ្នកស៊ីឈ្នួលប៉ុណ្ណោះ)។ អ្នកស៊ីឈ្នួលត្រូវបានបង្ហាញក្តីសណ្តោសតាមរយៈការទទួលបានការអនុញ្ញាតឲ្យបម្រើ! បើគ្មាននាមជា «អ្នកស៊ីឈ្នួល» ហើយបើគ្មានកិច្ចការដែលពួកគេធ្វើ តើមនុស្សទាំងនេះនឹងទៅទីណា? ពួកគេនឹងស្ថិតនៅក្នុងចំណោមអ្នកមិនជឿ ដោយរស់នៅ និងស្លាប់ជាមួយនឹងសត្វពាហនៈ។ វាជាព្រះគុណដ៏ធំធេងណាស់ដែលពួកគេរីករាយនៅថ្ងៃនេះ ដោយត្រូវបានអនុញ្ញាតឲ្យចូលមកចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ និងចូលមកក្នុងដំណាក់របស់ព្រះជាម្ចាស់! នេះគឺជាព្រះពរដ៏ធំធេង! ប្រសិនបើព្រះជាម្ចាស់មិនបានប្រទានឱកាសដល់អ្នកដើម្បីបម្រើនោះទេ នោះអ្នកនឹងមិនដែលមានឱកាសដើម្បីចូលមកចំពោះព្រះភ័ក្ត្ររបស់ទ្រង់ឡើយ។ និយាយឲ្យអស់ សូម្បីតែអ្នកគឺជាមនុស្សម្នាក់ដែលជាពុទ្ធបរិស័ទ ហើយបានទទួលផលផ្លែក៏ដោយ ច្រើនបំផុត អ្នកគ្មានអ្វីក្រៅពីអ្នកធ្វើការកំប៉ិកកំប៉ុកនៅក្នុងពិភពខាងវិញ្ញាណនោះឡើយ។ អ្នកនឹងមិនដែលជួបព្រះជាម្ចាស់ ស្តាប់ឮព្រះសូរសៀង ឬព្រះបន្ទូលរបស់ទ្រង់ ឬមានអារម្មណ៍ដឹងពីក្តីស្រឡាញ់ និងព្រះពររបស់ទ្រង់ ឬអ្នកអាចជួបដោយផ្ទាល់ជាមួយទ្រង់បានឡើយ។ រឿងតែម៉្យាងដែលពុទ្ធបរិស័ទមាននៅចំពោះមុខរបស់ពួកគេ គឺជាកិច្ចការសាមញ្ញប៉ុណ្ណោះ។ ពួកគេមិនអាចស្គាល់ព្រះជាម្ចាស់ ហើយពួកគេត្រឹមតែប្រតិបត្តិតាម និងស្ដាប់បង្គាប់ប៉ុណ្ណោះ ខណៈដែលអ្នកស៊ីឈ្នួលទទួលបានច្រើនអំឡុងពេលដំណាក់កាលនៃកិច្ចការនេះ! ទីមួយ ពួកគេអាចចូលមកដោយផ្ទាល់ជាមួយព្រះជាម្ចាស់ ស្តាប់ឮព្រះសូរសៀងរបស់ទ្រង់ ស្តាប់ឮព្រះបន្ទូលរបស់ទ្រង់ និងមានបទពិសោធន៍អំពីព្រះគុណ និងព្រះពរ ដែលទ្រង់ប្រទានដល់មនុស្ស។ ជាងនេះទៅទៀត ពួកគេអាចរីករាយនឹងព្រះបន្ទូល និងសេចក្តីពិតដែលព្រះជាម្ចាស់បានប្រទាន។ អ្នកស៊ីឈ្នួលពិតជាទទួលបានច្រើនណាស់! ដូច្នេះ ក្នុងនាមជាអ្នកស៊ីឈ្នួល ប្រសិនបើអ្នកមិនអាចមានការខិតខំប្រឹងប្រែងឲ្យសមស្របនោះទេ តើព្រះជាម្ចាស់នៅតែអាចរក្សាទុកអ្នកមែនឬទេ? ទ្រង់មិនអាចរក្សាទុកអ្នកបានទេ។ ទ្រង់មិនស្នើសុំច្រើនពីអ្នកនោះទេ ប៉ុន្តែអ្នកគ្មានធ្វើអ្វីដែលទ្រង់ស្នើសុំឲ្យសមរម្យនោះទេ។ អ្នកមិនអាចប្រកាន់ខ្ជាប់នូវភារកិច្ចរបស់អ្នក។ ហេតុនេះ ដោយគ្មានការសង្ស័យនោះទេ ព្រះជាម្ចាស់មិនអាចរក្សាទុកអ្នកបានឡើយ។ នេះគឺជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនកាន់ជើងអ្នក ហើយទ្រង់ក៏មិនរើសអើងប្រឆាំងអ្នកនោះដែរ។ ទាំងនេះគឺជាគោលការណ៍ដែលព្រះជាម្ចាស់អនុវត្ត។ ព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្ស និងសត្វមានជីវិតទាំងអស់ដោយឥរិយាបថនេះ។

ចំពោះពិភពខាងវិញ្ញាណ ប្រសិនបើភាវៈនានានៅក្នុងពិភពនេះធ្វើអ្វីមួយខុស ឬមិនធ្វើកិច្ចការរបស់ពួកវាយ៉ាងត្រឹមត្រូវនោះទេ នោះព្រះជាម្ចាស់ក៏មានបទបញ្ជា និងបញ្ញត្តិស្ថានសួគ៌ដែលស៊ីគ្នា ដើម្បីដោះស្រាយជាមួយពួកគេផងដែរ។ នេះគឺជាការពិត។ ដូច្នេះហើយ អំឡុងពេលនៃកិច្ចការគ្រប់គ្រងរាប់ពាន់ឆ្នាំរបស់ព្រះជាម្ចាស់ អ្នកកាន់កិច្ចការមួយចំនួនដែលប្រព្រឹត្តទង្វើខុសឆ្គងត្រូវបានបំផ្លាញ ខណៈដែលមួយចំនួនទៀតកំពុងត្រូវបានឃុំខ្លួន និងដាក់ទោសនៅឡើយ រហូតមកទល់សព្វថ្ងៃនេះ។ នេះគឺជាអ្វីដែលភាវៈនីមួយៗត្រូវតែប្រឈមមុខ នៅក្នុងពិភពខាងវិញ្ញាណ។ ប្រសិនបើពួកគេធ្វើអ្វីមួយខុស ឬប្រព្រឹត្តអំពើអាក្រក់ នោះពួកគេត្រូវបានដាក់ទោស ហើយនេះគឺជាវិធីសាស្ត្ររបស់ព្រះជាម្ចាស់ដែលដូចគ្នាទៅនឹងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់របស់ទ្រង់ និងអ្នកស៊ីឈ្នួលផងដែរ។ ដូច្នេះ ទាំងនៅក្នុងពិភពខាងវិញ្ញាណ និងនៅក្នុងពិភពរូបី គោលការណ៍ដែលព្រះជាម្ចាស់ធ្វើសកម្មភាព គឺមិនផ្លាស់ប្តូរនោះទេ។ មិនថាអ្នកអាចមើលឃើញសកម្មភាពរបស់ព្រះជាម្ចាស់ឬក៏អត់នោះទេ គោលការណ៍នៃសកម្មភាពនោះមិនផ្លាស់ប្តូរនោះទេ។ គ្រប់យ៉ាងទាំងអស់ គឺព្រះជាម្ចាស់មានគោលការណ៍ដូចគ្នានៅក្នុងវិធីសាស្ត្ររបស់ទ្រង់ចំពោះអ្វីៗគ្រប់យ៉ាង ហើយនៅក្នុងការដោះស្រាយរបស់សព្វសារពើរបស់ទ្រង់។ គោលការណ៍នេះមិនអាចផ្លាស់ប្តូរបានទេ។ ព្រះជាម្ចាស់នឹងមានព្រះទ័យសប្បុរសចំពោះអស់អ្នកក្នុងចំណោមអ្នកមិនជឿ ដែលរស់នៅក្នុងឥរិយាបថសមរម្យ ហើយទ្រង់នឹងប្រទានឱកាសសម្រាប់អស់អ្នកដែលនៅក្នុងសាសនានីមួយៗ ដែលប្រព្រឹត្តល្អ ហើយមិនប្រព្រឹត្តអំពើអាក្រក់ ដោយអនុញ្ញាតឲ្យពួកគេបំពេញតួនាទីរបស់ខ្លួនក្នុងគ្រប់យ៉ាងដែលព្រះជាម្ចាស់គ្រប់គ្រង និងធ្វើតាមតែអ្វីដែលពួកគេគួរធ្វើ។ ស្រដៀងគ្នានេះផងដែរ អស់អ្នកដែលដើរតាមព្រះជាម្ចាស់ និងក្នុងចំណោមរាស្ត្ររើសតាំងរបស់ទ្រង់ ព្រះជាម្ចាស់មិនរើសអើងប្រឆាំងនឹងនរណាមួយ ដោយផ្អែកលើគោលការណ៍ទាំងនេះរបស់ទ្រង់នោះទេ។ ទ្រង់មានព្រះទ័យសប្បុរសចំពោះមនុស្សគ្រប់គ្នាដែលអាចដើរតាមទ្រង់យ៉ាងស្មោះស្ម័គ្រ ហើយទ្រង់ស្រលាញ់មនុស្សគ្រប់គ្នាដែលដើរតាមទ្រង់យ៉ាងស្មោះស្ម័គ្រ។ គ្រាន់តែថា មនុស្សប្រភេទទាំងនេះមួយចំនួន គឺអ្នកមិនជឿ មនុស្សដែលមានសេចក្តីជំនឿនានា និងរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ គឺព្រះជាម្ចាស់ប្រទានអំណោយទានផ្សេងៗគ្នាប៉ុណ្ណោះ។ ចូរយកអ្នកមិនជឿជាឧទាហរណ៍ចុះ៖ ទោះបីជាពួកគេមិនជឿលើព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ចាត់ទុកពួកគេថាជាសត្វតិរច្ឆានក៏ដោយ ក៏នៅក្នុងចំណោមរបស់សព្វសារពើ គ្រប់គ្នានីមួយៗមានអាហារដើម្បីទទួលទាន មានទីកន្លែងផ្ទាល់ខ្លួន និងមានវដ្តនៃជីវិត និងសេចក្តីស្លាប់ជាធម្មតា។ អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ត្រូវបានដាក់ទោស ហើយអស់អ្នកដែលប្រព្រឹត្តអំពើល្អត្រូវបានប្រទានពរ និងទទួលបានក្តីសប្បុរសរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាវិធីដែលវាប្រព្រឹត្តទៅទេឬ? ចំពោះមនុស្សដែលមានសេចក្តីជំនឿ ប្រសិនបើពួកគេអាចប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់តាមការប្រៀនប្រដៅរបស់សាសនាពួកគេ តាំងពីការកើតឡើងវិញម្ដងហើយម្ដងទៀត នោះបន្ទាប់ពីការយកកំណើតសាជាថ្មីទាំងអស់នោះ ព្រះជាម្ចាស់នឹងធ្វើការប្រកាសដល់ពួកគេនៅចុងបំផុត។ ស្រដៀងគ្នានេះផងដែរ ចំពោះអ្នករាល់គ្នានៅថ្ងៃនេះ មិនថាអ្នកជាម្នាក់ក្នុងចំណោមរាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ឬអ្នកស៊ីឈ្នួលនោះទេ ដូចគ្នានេះដែរ ព្រះជាម្ចាស់នឹងនាំអ្នកទៅតម្រៀបជួរ ហើយកំណត់លទ្ធផលរបស់អ្នក ដោយផ្អែកលើបទបញ្ញត្តិ និងបញ្ញត្តិរដ្ឋបាលដែលទ្រង់បានកំណត់។ ក្នុងចំណោមមនុស្សប្រភេទទាំងនេះ មនុស្សដែលមានសេចក្តីជំនឿប្រភេទខុសៗគ្នា គឺអស់អ្នកដែលជាកម្មសិទ្ធិរបស់សាសនានានា តើព្រះជាម្ចាស់បានប្រទានទីកន្លែងសម្រាប់ពួកគេរស់នៅឬទេ? តើពួកយូដានៅទីណា? តើព្រះជាម្ចាស់បានជ្រៀតជ្រែកសេចក្តីជំនឿរបស់ពួកគេឬទេ? ទ្រង់មិនបានជ្រៀតជ្រែកទេ ត្រឹមត្រូវទេ? ចុះចំណែកពួកគ្រីស្ទបរិស័ទវិញយ៉ាងណាដែរ? ទ្រង់ក៏មិនបានជ្រៀតជ្រែកពួកគេដែរ។ ទ្រង់អនុញ្ញាតឲ្យពួកគេប្រកាន់ខ្ជាប់តាមទម្រង់ការផ្ទាល់ខ្លួនរបស់ពួកគេ ទ្រង់មិនមានបន្ទូលទៅកាន់ពួកគេ ឬប្រទានការបំភ្លឺដល់ពួកគេនោះទេ។ ជាងនេះទៅទៀត ទ្រង់មិនបើកបង្ហាញអ្វីមួយដល់ពួកគេនោះទេ។ ប្រសិនបើអ្នកគិតថាវាជារឿងត្រឹមត្រូវ ចូរជឿតាមផ្លូវនេះចុះ។ ពួកកាតូលិកជឿលើនាងម៉ារី ហើយជឿថា ព្រះយេស៊ូវទទួលបានដំណឹងតាមរយៈនាងម៉ារី។ នេះគឺជាទម្រង់នៃជំនឿរបស់ពួកគេ។ តើព្រះជាម្ចាស់ធ្លាប់កែតម្រូវសេចក្តីជំនឿរបស់ពួកគេឬទេ? ទ្រង់ព្រលែងពួកគេឲ្យមានសេរីភាព ទ្រង់មិនយកព្រះទ័យទុកដាក់ ហើយទ្រង់ប្រទានទីកន្លែងជាក់លាក់មួយដល់ពួកគេសម្រាប់រស់នៅ។ ពាក់ព័ន្ធនឹងសាសនិកឥស្លាម និងពុទ្ធបរិស័ទ តើទ្រង់មិនធ្វើដូចគ្នាទេឬ? ទ្រង់បានកំណត់ព្រំដែនសម្រាប់ពួកគេផងដែរ ហើយទ្រង់អនុញ្ញាតឲ្យពួកគេមានទីកន្លែងរស់នៅផ្ទាល់ខ្លួនរបស់ពួកគេ ដោយមិនជ្រៀតជ្រែកនៅក្នុងជំនឿនីមួយៗរបស់ពួកគេនោះទេ។ គ្រប់យ៉ាងគឺមានសណ្តាប់ធ្នាប់ល្អ។ ចុះអ្នកវិញ តើអ្នកមើលឃើញអ្វីខ្លះនៅក្នុងរឿងទាំងអស់នេះ? ព្រះជាម្ចាស់មានសិទ្ធិអំណាច ប៉ុន្តែទ្រង់មិនបំពានវានោះទេ។ ព្រះជាម្ចាស់រៀបចំរបស់សព្វសារពើតាមសណ្តាប់ធ្នាប់ដ៏ល្អឥតខ្ចោះ ហើយទ្រង់ធ្វើដោយឥរិយាបថដ៏មានសណ្តាប់ធ្នាប់ ហើយប្រកបដោយព្រះព្រះ​ប្រាជ្ញា​ញាណនិងសព្វានុភាពរបស់ទ្រង់។

ថ្ងៃនេះ យើងបានពិភាក្សាអំពីប្រធានបថថ្មី និងពិសេសមួយ គឺជាប្រធានបទដែលទាក់ទងទៅនឹងបញ្ហានៃពិភពខាងវិញ្ញាណ ដែលតំណាងឲ្យទិដ្ឋភាពមួយនៃការគ្រប់គ្រង និងការត្រួតត្រារបស់ព្រះជាម្ចាស់លើពិភពនោះ។ មុនពេលដែលអ្នករាល់គ្នាបានយល់រឿងរ៉ាវទាំងអស់នេះ អ្នករាល់គ្នាអាចនិយាយថា «គ្រប់យ៉ាងទាំងនេះគឺជាអាថ៌កំបាំង ហើយគ្មានអ្វីពាក់ព័ន្ធនឹងការចូលទៅក្នុងជីវិតរបស់ពួកយើងនោះទេ។ រឿងរ៉ាវទាំងនេះខុសគ្នាពីវិធីដែលមនុស្សរស់នៅយ៉ាងពិតប្រាកដ ហើយយើងមិនត្រូវការយល់អំពីពួកវា ឬចង់ឮពីពួកវានោះទេ។ ពួកវាពិតជាគ្មានទំនាក់ទំនងជាមួយនឹងការស្គាល់ព្រះជាម្ចាស់នោះទេ»។ ពេលនេះ តើអ្នករាល់គ្នាគិតថា មានបញ្ហាឬទេនៅក្នុងការគិតបែបនេះ? វាត្រឹមត្រូវឬទេ? (ទេ)។ ការគិតបែបនេះគឺមិនត្រឹមត្រូវទេ ហើយមានបញ្ហាដ៏ធ្ងន់ធ្ងរ។ ហេតុផលគឺថា ប្រសិនបើអ្នកចង់យល់អំពីវិធីដែលព្រះជាម្ចាស់ត្រួតត្រាលើរបស់សព្វសារពើ អ្នកមិនអាចត្រឹមតែយល់ពីអ្វីដែលអ្នកអាចមើលឃើញ និងវិធីដែលការគិតរបស់អ្នកអាចយល់នោះទេ។ អ្នកក៏ត្រូវតែយល់អំពីពិភពមួយចំនួនផ្សេងទៀតផងដែរ ដែលអ្នកអាចនឹងមើលមិនឃើញ ប៉ុន្តែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងពិភពដែលអ្នកអាចមើលឃើញនេះ។ នេះគឺជាប់ទាក់ទងនឹងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយវាទាក់ទងនឹងប្រធានបទ «ព្រះជាម្ចាស់គឺជាប្រភពជីវិតនៃរបស់សព្វសារពើ»។ វាគឺជាព័ត៌មានអំពីពិភពដែលអ្នកមើលមិនឃើញនោះ។ បើគ្មានព័ត៌មាននេះទេ វានឹងមានគុណវិបត្តិ និងភាពខ្វះខាតនៅក្នុងចំណេះដឹងរបស់មនុស្សអំពី ថាតើព្រះជាម្ចាស់គឺជាប្រភពជីវិតនៃរបស់សព្វសារពើ ដោយរបៀបណា។ ដូច្នេះ អ្វីដែលយើងបាននិយាយថ្ងៃនេះ អាចនិយាយបានថា ជាការសរុបពីប្រធានបទមុនៗរបស់យើង ក៏ដូចជាការសរុបនៃមាតិការបស់ «ព្រះជាម្ចាស់គឺជាប្រភពជីវិតនៃរបស់សព្វសារពើ»។ ដោយបានយល់អំពីប្រធានបទនេះ តើអ្នករាល់គ្នាអាចស្គាល់ព្រះជាម្ចាស់តាមរយៈមាតិកានេះបានទេ? សំខាន់ជាងនេះទៅទៀត ថ្ងៃនេះខ្ញុំបានផ្តល់នូវព័ត៌មានដ៏មានសារៈខាន់ណាស់ដល់អ្នករាល់គ្នា ពាក់ព័ន្ធនឹងអ្នកស៊ីឈ្នួល។ ខ្ញុំដឹងថា អ្នករាល់គ្នាពិតជារីករាយស្តាប់ប្រធានបទបែបនេះ ហើយថា អ្នករាល់គ្នាពិតជាយកចិត្តទុកដាក់ចំពោះរឿងរ៉ាវទាំងនេះ។ ដូច្នេះហើយ តើអ្នករាល់គ្នាមានអារម្មណ៍ពេញចិត្តជាមួយនឹងអ្វីដែលខ្ញុំបាននិយាយនៅថ្ងៃនេះឬទេ? (ចាស/បាទ ពួកយើងពេញចិត្ត)។ រឿងរ៉ាវមួយចំនួនអាចមិនធ្វើឲ្យអ្នករាល់គ្នាមានការចាប់អារម្មណ៍ខ្លាំង ប៉ុន្តែអ្វីដែលខ្ញុំបាននិយាយអំពីអ្នកស៊ីឈ្នួល បានធ្វើឲ្យអ្នករាល់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេស ដោយសារប្រធានបទនេះប៉ះពាល់ព្រលឹងរបស់អ្នករាល់គ្នាម្នាក់ៗ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ X» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

វដ្តនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សនៃសេចក្តីជំនឿផ្សេងៗគ្នា

យើងទើបតែបានពិភាក្សាអំពីវដ្តនៃជីវិត និងសេចក្តីស្លាប់របស់មនុស្សនៅក្នុងប្រភេទទីមួយ គឺអ្នកមិនជឿ។ ពេលនេះ ចូរយើងពិភាក្សាអំពីប្រភេទទីពីរ...

តើពិភពខាងវិញ្ញាណគឺជាអ្វី?

សម្រាប់ពិភពរូបី នៅពេលដែលមនុស្សមិនយល់ពីអ្វីមួយ ឬបាតុភូតមួយជាក់លាក់ នោះពួកគេអាចស្រាវជ្រាវរកព័ត៌មានពាក់ព័ន្ធ...