ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ
ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីប្រធានបទ «ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ»។ នេះជាប្រធានបទដ៏សំខាន់...
យើងសូមស្វាគមន៍អ្នកស្វែងរកទាំងអស់ដែលទន្ទឹងការលេចមករបស់ព្រះជាម្ចាស់!
ចាប់តាំងពីព្រះអម្ចាស់យេស៊ូវដែលបានយកកំណើតជាមនុស្ស ធ្វើកិច្ចការក្នុងយុគសម័យនៃព្រះគុណ អស់រយៈពេល ២ ០០០ ឆ្នាំ គ្រីស្ទសាសនាទាំងអស់បានផ្ដល់និយមន័យព្រះជាម្ចាស់ពិតតែមួយជា «ព្រះត្រៃឯក»។ ដោយសារព្រះគម្ពីរលើកឡើងពីព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ពួកគេបានសន្មតថា ព្រះជាម្ចាស់ត្រូវតែជាព្រះត្រៃឯក។ មានការដេញដោលមួយចំនួន ប៉ុន្តែមនុស្សភាគច្រើនប្រកាន់ខ្ជាប់នូវទស្សនៈព្រះត្រៃឯក ដោយគ្មានការផ្លាស់ប្ដូរឡើយ។ មនុស្សមួយចំនួននិយាយថា «ព្រះត្រៃឯក» ហើយអ្នកផ្សេងនិយាយថា «បីក្នុងមួយ» ដែលជាការនិយាយដូចគ្នា ហើយមានន័យដូចគ្នា។ មិនថាពួកយើងនិយាយ «ព្រះត្រៃឯក» ឬ «ព្រះបីរួមមួយ» ឡើយ វាជាការនិយាយថា ព្រះជាម្ចាស់ត្រូវបានផ្សំឡើងដោយបីផ្នែក ថាជាព្រះជាម្ចាស់ពេលដែលពួកទ្រង់នៅជាមួយគ្នា ហើយបើគ្មានផ្នែកណាមួយទេ នោះពួកទ្រង់មិនមែនជាព្រះជាម្ចាស់ពិតតែមួយឡើយ។ មានតែពេលពួកទ្រង់នៅជាមួយគ្នាប៉ុណ្ណោះ ទើបពួកទ្រង់ជាព្រះជាម្ចាស់ពិតតែមួយ។ នេះជារឿងគួរឱ្យអស់សំណើចណាស់។ តើអ្នកពិតជាអាចនិយាយថា ព្រះយេហូវ៉ាដ៏ជាព្រះ មិនមែនជាព្រះជាម្ចាស់ពិតតែមួយឬទេ? ឬថា ព្រះអម្ចាស់យេស៊ូវ មិនមែនជាព្រះជាម្ចាស់ពិតតែមួយទេឬ? តើព្រះវិញ្ញាណបរិសុទ្ធ មិនមែនជាព្រះជាម្ចាស់ពិតតែមួយទេឬ? តើការយល់ឃើញពីព្រះត្រៃឯកនេះ មិនមែនគ្រាន់តែជាវិធីដើម្បីបដិសេធ និងមិនផ្ដល់តម្លៃដល់ព្រះជាម្ចាស់ពិតតែមួយទេឬ? តើវាមិនបំបែក និងប្រមាថព្រះជាម្ចាស់ពិតតែមួយទេឬ? ពួកយើងអាចឃើញ ពីភាពគ្មានសមហេតុផលទាល់តែសោះ អំពីទស្សនៈនៃព្រះត្រៃឯកនេះ។ ដូច្នេះហើយ បានជាពិភពសាសនាបានផ្ដល់និយមន័យព្រះជាម្ចាស់ពិតតែមួយថា ជាព្រះត្រៃឯក ដោយបំបែកទ្រង់បែបនេះគ្រប់ពេលវេលា។ នេះគួរឱ្យឈឺចាប់ណាស់សម្រាប់ព្រះជាម្ចាស់។ ពិភពសាសនាប្រកាន់ខ្ជាប់យ៉ាងចចែសចំពោះទស្សនៈនេះ និងបានបដិសេធមិនផ្លាស់ប្ដូរឡើយ។ ពេលនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដានៃគ្រាចុងក្រោយ បានយាងមកធ្វើកិច្ចការជំនុំជម្រះ ដោយសម្ដែងចេញសេចក្ដីពិតទាំងអស់ដែលសង្គ្រោះមនុស្សជាតិ។ ទ្រង់បានលាតត្រដាងទាំងស្រុងនូវជំនឿខុសឆ្គងដ៏ធំរបស់គ្រីស្ទសាសនា គឺព្រះត្រៃឯក។ រឿងនេះបានបើកភ្នែកពួកយើង ហើយយើងសរសើរតម្កើងព្រះគ្រីស្ទចេញពីចិត្តថា ជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត ហើយសរសើរតម្កើងប្រាជ្ញា និងភាពមានគ្រប់ព្រះចេស្ដារបស់ព្រះជាម្ចាស់។ បើគ្មានព្រះជាម្ចាស់លាតត្រដាងដោយផ្ទាល់នូវភាពក្លែងក្លាយនេះទេ នោះពួកយើងនឹង មិនដែលរកឃើញភាពមិនសមហេតុផលក្នុងទស្សនៈនៃព្រះត្រៃឯកឡើយ។ ចូរយើងមើលឱ្យច្បាស់ពីរឿងនេះ តាមរយៈការអានព្រះបន្ទូលព្រះជាម្ចាស់មួយចំនួន។
ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា និយាយថា ព្រះត្រៃឯកពិតជាមានមែនជាប្រាកដមែន នោះចូរពន្យល់ថា នៅក្នុងអង្គទាំងបីនេះ ព្រះណាមួយគឺជាអ្វីឲ្យប្រាកដ។ តើព្រះវរបិតាដ៏បរិសុទ្ធ គឺជាអ្វី? តើព្រះរាជបុត្រា គឺជាអ្វី? តើព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើព្រះយេហូវ៉ា គឺជាព្រះវរបិតាដ៏បរិសុទ្ធ? តើព្រះយេស៊ូវគឺជាព្រះរាជបុត្រា? ចុះចំណែកព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្វី? តើព្រះវរបិតា មិនមែនជាវិញ្ញាណទេ ឬអី? តើលក្ខណៈពិតរបស់ព្រះរាជបុត្រា គឺមិនមែនជាវិញ្ញាណដែរទេឬអី? តើកិច្ចការរបស់ព្រះយេស៊ូវ គឺមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេឬអី? តើកិច្ចការរបស់ព្រះយេហូវ៉ា ក្នុងគ្រាដែលត្រូវបានអនុវត្តដោយព្រះវិញ្ញាណ នោះមិនដូចជាកិច្ចការរបស់ព្រះយេស៊ូវទេឬអី? តើព្រះជាម្ចាស់មានវិញ្ញាណប៉ុន្មាន? យោងតាមការពន្យល់របស់អ្នក អង្គទាំងបីរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺតែមួយ បើដូច្នេះមែន គឺមានព្រះវិញ្ញាណបី ប៉ុន្តែ ដើម្បីមាននូវព្រះវិញ្ញាណបី មានន័យថា ត្រូវតែមានព្រះបីអង្គ។ ដូច្នេះមានន័យថា គ្មាននូវព្រះដ៏ពិតតែមួយទេ។ ធ្វើម្ដេចឲ្យព្រះបែបនេះ នៅតែមានលក្ខណៈដើម ជាព្រះជាម្ចាស់បាន? ប្រសិនបើអ្នកទទួលស្គាល់ថា មានព្រះតែមួយ នោះធ្វើម្ដេចអាចឲ្យទ្រង់មានបុត្រាម្នាក់ ហើយធ្វើជាឪពុកម្នាក់បាន? តើទាំងអស់នេះ មិនមែនត្រឹមតែជាសញ្ញាណរបស់អ្នករាល់គ្នាទេឬអី? មានព្រះតែមួយប៉ុណ្ណោះនៅក្នុងព្រះនេះ មានតែមួយអង្គ ហើយក៏មានវិញ្ញាណនៃព្រះតែមួយ ដូចដែលមានចែងក្នុងព្រះគម្ពីរថា 'មានព្រះវិញ្ញាណបរិសុទ្ធតែមួយ ហើយមានព្រះតែមួយគត់'។ មិនថាព្រះវរបិតា ឬព្រះរាជបុត្រា ដែលអ្នកនិយាយនេះ មាន ឬគ្មានព្រះវត្ដមានក៏ដោយ ទីបំផុត ក៏មានតែព្រះជាម្ចាស់តែមួយគត់ ហើយលក្ខណៈពិតរបស់ព្រះវរបិតា ព្រះរាជបុត្រា និងព្រះ វិញ្ញាណបរិសុទ្ធ ដែលអ្នករាល់គ្នាជឿនេះ ជាលក្ខណៈពិតរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ន័យមួយទៀតគឺ ព្រះគឺជាវិញ្ញាណ ប៉ុន្តែទ្រង់ក៏អាចក្លាយជាសាច់ឈាម ហើយរស់នៅក្នុងចំណោមមនុស្សលោក ព្រមទាំងខ្ពស់ឧត្ដមលើសអ្វីៗទាំងអស់ផង។ វិញ្ញាណរបស់ទ្រង់ ក៏រួមបញ្ចូលទាំងអស់ ហើយមានវត្តមានគ្រប់ទីកន្លែងក្នុងពេលតែមួយ។ ទ្រង់អាចជាសាច់ឈាម ហើយនៅខ្ពស់ក្រៅចក្រវាឡនេះព្រមគ្នាក៏បាន។ ដ្បិត មនុស្សទាំងអស់និយាយថា ព្រះជាម្ចាស់ គឺជាព្រះដ៏ពិតតែមួយ រួចមានព្រះតែមួយអង្គ ហើយមានតែមួយអង្គគត់ ពុំមាននរណាម្នាក់ អាចបែងចែកតាមចិត្តបានឡើយ! ព្រះជាម្ចាស់ជាព្រះវិញ្ញាណតែ មួយ ហើយមានតែមួយអង្គគត់ ព្រមទាំងនិយាយថា នោះគឺជាព្រះ វិញ្ញាណនៃព្រះ។ ... ជំនឿបែបនេះអំពីព្រះវរបិតាព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ គឺលេលាបំផុត! កត្តានេះញែកព្រះជាម្ចាស់ និងបែងចែកទ្រង់ចេញជាបីអង្គ អង្គនីមួយៗមានទាំងឋានៈ និងមានទាំងវិញ្ញាណ តើទ្រង់នៅតែអាចជាវិញ្ញាណតែមួយ និងជាព្រះតែមួយបានយ៉ាងដូចម្ដេច? ចូរប្រាប់ខ្ញុំមកមើលថា តើផ្ទៃមេឃ ផែនដី និងរបស់សព្វសារពើត្រូវបានបង្កើតឡើងដោយព្រះវរបិតា ព្រះរាជបុត្រា ឬក៏ព្រះវិញ្ញាណដ៏បរិសុទ្ធឬ? អ្នកខ្លះក៏និយាយថា ព្រះទាំងបីអង្គបានបង្កើតរបស់សព្វសារពើ រួមជាមួយគ្នា។ តើព្រះអង្គណា ជាអ្នកសង្គ្រោះមនុស្ស ជាតិ? ព្រះវិញ្ញាណបរិសុទ្ធ ព្រះរាជបុត្រា ឬព្រះវរបិតា? មានអ្នក ខ្លះថា ព្រះរាជបុត្រា គឺជាព្រះដែលបានសង្គ្រោះមនុស្សជាតិ។ ចុះ តើព្រះរាជបុត្រាមានលក្ខណៈពិតជាព្រះបែបណា? តើព្រះអង្គមិនមែនជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណនៃព្រះទេឬអី? សាច់ឈាមដែលជារូបកាយរបស់ព្រះវិញ្ញាណនៃព្រះ ហៅព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ដោយព្រះនាមថា ព្រះវរបិតា តាមទស្សនៈជាមនុស្ស ដែលព្រះបានបង្កើត។ តើអ្នកមិនដឹងទេថា ព្រះយេស៊ូវបានប្រសូតមកដោយការចាប់បដិសន្ធិរបស់ព្រះវិញ្ញាណបរិសុទ្ធ? នៅក្នុងទ្រង់ គឺព្រះវិញ្ញាណបរិសុទ្ធ ទោះបីជាអ្នកនិយាយអ្វី ក៏ទ្រង់នៅតែជាព្រះ ដែលគង់នៅជាមួយនឹងព្រះជាម្ចាស់នៅស្ថានសួគ៌ដែរ ដ្បិតទ្រង់ជារូបកាយសាច់ឈាមរបស់ព្រះវិញ្ញាណនៃព្រះ។ គំនិតគិតបែបនេះ ចំពោះព្រះរាជបុត្រា គឺមិនពិតតែម្ដង។ គឺជាវិញ្ញាណតែមួយដែល អនុវត្តកិច្ចការទាំងអស់ គឺមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ទើបជាវិញ្ញាណនៃព្រះ ដែលអនុវត្តកិច្ចការរបស់ទ្រង់។ តើព្រះវិញ្ញាណនៃព្រះនេះ ជាអ្នកណា? តើពុំមែនជាព្រះវិញ្ញាណបរិសុទ្ធទេឬអី? តើពុំមែនជាព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើការជាមួយព្រះយេស៊ូវទេ ឬអី? ប្រសិនបើកិច្ចការនេះមិនត្រូវបានអនុវត្តដោយព្រះវិញ្ញាណ បរិសុទ្ធ(ដែលជាព្រះវិញ្ញាណនៃព្រះ) តើកិច្ចការរបស់ទ្រង់ អាច តំណាងឲ្យព្រះជាម្ចាស់ផ្ទាល់យ៉ាងដូចម្ដេច?» («តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ព្រះបន្ទូលព្រះជាម្ចាស់ច្បាស់ និងមុតស្រួច។ ព្រះជាម្ចាស់ជាព្រះពិតតែមួយ ហើយមានព្រះវិញ្ញាណតែមួយរបស់ព្រះជាម្ចាស់ ជាអង្គតែមួយនៅក្នុងព្រះជាម្ចាស់នេះ។ ពិតជាគ្មានអង្គបីនៃព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធឡើយ។ មុនពេលដែលព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាមជាព្រះអម្ចាស់យេស៊ូវ គ្មានការលើកឡើងអំពីព្រះរាជបុត្រាឡើយ។ មានតែព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលជាព្រះវិញ្ញាណបរិសុទ្ធ។ ពេលព្រះជាម្ចាស់បង្កើតស្ថានសួគ៌ ផែនដី និងរបស់សព្វសារពើ ពួកវាត្រូវបានបង្កើតតាមរយៈព្រះបន្ទូលរបស់ព្រះវិញ្ញាណទ្រង់ ដូច្នេះ តើព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ជាព្រះជាម្ចាស់ពិតតែមួយឬទេ? ពេលព្រះជាម្ចាស់ធ្វើកិច្ចការក្នុងយុគសម័យក្រឹត្យវិន័យ គឺត្រូវធ្វើដោយផ្ទាល់តាមរយៈមនុស្ស។ ពេលនោះ គ្មានអ្វីត្រូវបានហៅថា «ព្រះរាជបុត្រា» ឡើយ ប៉ុន្តែព្រះជាម្ចាស់គ្រាន់តែជាព្រះតែមួយ ជាព្រះអាទិករប៉ុណ្ណោះ។ គ្មាននរណាម្នាក់ធ្លាប់និយាយថា ព្រះជាម្ចាស់ជាព្រះត្រៃឯកឡើយ ហើយព្រះវិញ្ញាណបរិសុទ្ធ មិនដែលធ្វើបន្ទាល់ ពីព្រះត្រៃឯកឡើយ។ ដូច្នេះ ម៉េចក៏មនុស្សចាប់ផ្ដើមផ្ដល់និយមន័យព្រះជាម្ចាស់ ជាព្រះត្រៃឯកទៅវិញ ពេលទ្រង់យកកំណើតជាមនុស្ស ដោយយាងមកជាព្រះអម្ចាស់យេស៊ូវ? ព្រះអម្ចាស់យេស៊ូវ ជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលគ្របដណ្ដប់ជាសាច់ឈាម ហើយកិច្ចការទាំងអស់របស់ទ្រង់ត្រូវបានគ្រប់គ្រង និងសម្ដែងចេញដោយផ្ទាល់ ដោយព្រះវិញ្ញាណព្រះជាម្ចាស់។ ព្រះវិញ្ញាណនៅក្នុងព្រះអម្ចាស់យេស៊ូវ ជាព្រះវិញ្ញាណព្រះយេហូវ៉ា ដែលជាព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ តើព្រះអម្ចាស់យេស៊ូវជាព្រះជាម្ចាស់ពិតតែមួយឬទេ? មែនហើយ។ ដូច្នេះ គឺមិនមែនព្រះជាម្ចាស់បំបែកជាបីផ្នែក ជាព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធឡើយ ព្រោះទ្រង់បានត្រឡប់ជាសាច់ឈាម ប៉ុន្តែមនុស្សទទូចចង់បំបែកព្រះជាម្ចាស់ ដោយសារពួកគេមិនយល់ពីសារជាតិនៃការយកកំណើតជាមនុស្ស។ នេះជាកំហុសឆ្គងរបស់មនុស្ស និងដោយសារតែសមត្ថភាពយល់ដឹងរបស់មនុស្ស មានដែនកំណត់។ ព្រះជាម្ចាស់ជាព្រះពិតតែមួយ។ មានតែព្រះជាម្ចាស់តែមួយ ហើយទ្រង់មានព្រះវិញ្ញាណតែមួយ។ ទ្រង់ជាព្រះជាម្ចាស់ពិតតែមួយ មុនពេលការយកកំណើតជាមនុស្ស ហើយទ្រង់នៅតែជាព្រះជាម្ចាស់ពិតតែមួយបន្ទាប់ពីការយកកំណើតជាមនុស្ស។ មនុស្សបំបែកព្រះជាម្ចាស់ជាបីផ្នែក ជាបុគ្គលបីរូប ដោយសារតែទ្រង់បាន ត្រឡប់ជាសាច់ឈាម ដែលសំខាន់ ជាការបំបែកព្រះជាម្ចាស់ និងបដិសេធព្រះជាម្ចាស់ពិតតែមួយ។ តើនោះមិនមែនជារឿងល្ងីល្ងើទេឬ? តើអាចទៅរួចទេ ពេលទ្រង់បង្កើតពិភពលោក ទ្រង់មិនមែនជាព្រះជាម្ចាស់ពិតតែមួយ? ឬថា ក្នុងយុគសម័យនៃក្រឹត្យវិន័យ ទ្រង់មិនមែនជាព្រះជាម្ចាស់ពិតតែមួយ? ម៉េចក៏ព្រះជាម្ចាស់ពិតតែមួយត្រឡប់ជាព្រះជាម្ចាស់នៃព្រះត្រៃឯកទៅវិញ បន្ទាប់ពីទ្រង់លេចមក និងធ្វើកិច្ចការជាសាច់ឈាមនៅយុគសម័យនៃព្រះគុណ? តើនេះមិនមែនជាកំហុស ដែលមនុស្សបង្កើតដោយមិនសមហេតុផល និងលេលាទេឬ? បើទស្សនៈនៃព្រះត្រៃឯកត្រឹមត្រូវ ម៉េចក៏ព្រះជាម្ចាស់មិនធ្វើស្មរបន្ទាល់ចំពោះអង្គទាំងបីរបស់ទ្រង់ ពេលទ្រង់បង្កើតពិភពលោក? ហើយម៉េចក៏គ្មាននរណាធ្វើស្មរបន្ទាល់ចំពោះរឿងនេះ ក្នុងយុគសម័យនៃក្រឹត្យវិន័យ? ម៉េចក៏គ្មានទីបន្ទាល់ណាមួយនៅក្នុងកណ្ឌគម្ពីរវិវរណៈ ចេញពីព្រះវិញ្ញាណបរិសុទ្ធ អំពីព្រះត្រៃឯក? នេះជារបៀបដែលយើងអាចច្បាស់ថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណបរិសុទ្ធ ព្រះវរបិតា និងព្រះរាជបុត្រា មិនដែលចែកចាយទីបន្ទាល់ថា ព្រះជាម្ចាស់ជាព្រះត្រៃឯកឡើយ។ មនុស្សពុករលួយ និងពិភពសាសនា បង្កើតទ្រឹស្ដីឥតសមហេតុផលនៃព្រះត្រៃឯកនេះ នៅប៉ុន្មានសតវត្សរ៍ បន្ទាប់ពីកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវក្នុងសាច់ឈាម។ វាច្បាស់ហើយថា ទស្សនៈនៃព្រះត្រៃឯក គ្មានសុពលភាពបន្តិចសោះ ហើយគ្មានអ្វីក្រៅពីសញ្ញាណ និងការគិតស្រមៃរបស់មនុស្សឡើយ។ វាជាជំនឿខុសឆ្គងរបស់ពិភពសាសនា រយៈពេល ២ ០០០ ឆ្នាំ មកហើយ ដែលបានបំភាន់ និងបង្កគ្រោះថ្នាក់ដល់មនុស្សរាប់មិនអស់។
ត្រង់ចំណុចនេះ អ្នកអាចឆ្ងល់ថា ម៉េចបានជាព្រះវិញ្ញាណបរិសុទ្ធ ធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវជា «បុត្រាស្ងួនភ្ញា» ហើយម៉េចក៏ព្រះអម្ចាស់យេស៊ូវ ហៅព្រះជាម្ចាស់នៅស្ថានសួគ៌ថា «ព្រះវរបិតា» នៅក្នុងសេចក្ដីអធិស្ឋានរបស់ទ្រង់? តើនោះមានន័យដូចម្ដេច? ចូរយើងក្រឡេកមើលអ្វីដែលព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលអំពីសំណួរនេះ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅតែមានអ្នកផ្សេងទៀតដែលនិយាយថា 'តើព្រះជាម្ចាស់មិនបានបញ្ជាក់យ៉ាងច្បាស់ថា ព្រះយេស៊ូវជាព្រះ រាជបុត្រស្ងួនភ្ងារបស់ទ្រង់ទេឬអី?' ព្រះយេស៊ូវ គឺជាបុត្រាស្ងួនភ្ងា របស់ព្រះជាម្ចាស់ ជាបុត្រដែលទ្រង់សព្វព្រះហឫទ័យណាស់ ព្រះបន្ទូលនេះ គឺព្រះជាម្ចាស់ផ្ទាល់ជាអ្នកថ្លែងមែន។ គឺព្រះជាម្ចាស់ជាអ្នកធ្វើបន្ទាល់ពីអង្គទ្រង់ផ្ទាល់ តែធ្វើតាមទស្សនៈខុសពីគ្នាប៉ុណ្ណោះ នោះជាព្រះវិញ្ញាណនៅស្ថានសួគ៌ ធ្វើបន្ទាល់ពីរូបកាយសាច់ឈាមរបស់ទ្រង់ផ្ទាល់។ ព្រះយេស៊ូវ គឺជារូបកាយសាច់ឈាមរបស់ទ្រង់ ពុំមែនជាព្រះបុត្រារបស់ទ្រង់ដែលនៅស្ថានសួគ៌ទេ។ តើអ្នកយល់ ដែរឬទេ? តើព្រះបន្ទូលរបស់ព្រះយេស៊ូវថា 'ខ្ញុំសណ្ឋិតក្នុងព្រះវរបិតា ហើយព្រះវរបិតាក៏សណ្ឋិតក្នុងខ្ញុំដែរ' មិនបង្ហាញថា ព្រះអង្គទាំងបី ជាព្រះវិញ្ញាណតែមួយទេឬអី? តើមិនមែនដោយសារតែការយកកំណើតជាសាច់ឈាមទេឬអី ដែលព្រះទាំងបីអង្គត្រូវបានញែកចេញរវាងស្ថានសួគ៌ និងផែនដី? ក្នុងភាពជាក់ស្ដែង ព្រះអង្គទាំងបី គឺនៅតែជាព្រះវិញ្ញាណតែមួយ តែទោះយ៉ាងណាក៏ដោយ នោះគ្រាន់តែជាព្រះ ដែលកំពុងតែធ្វើបន្ទាល់ពីអង្គទ្រង់ផ្ទាល់តែប៉ុណ្ណោះ» («តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ «នៅពេលព្រះយេស៊ូវ ហៅព្រះជាម្ចាស់ដែលនៅស្ថានសួគ៌ ដោយព្រះនាមព្រះវរបិតា នៅ ពេលទ្រង់អធិដ្ឋាន គឺទ្រង់ធ្វើបែបនេះ តាមទស្សនៈជាមនុស្សដែល ព្រះបានបង្កើតតែប៉ុណ្ណោះ ហេតុផលមួយគត់ គឺមកពីព្រះវិញ្ញាណនៃព្រះគ្រងរូបកាយសាច់ឈាមធម្មតា ហើយមានសម្បកកាយជាភាវៈដែលត្រូវបានបង្កើតមក។ បើទោះបីជានៅក្នុងទ្រង់មានព្រះវិញ្ញាណនៃព្រះ សម្បក កាយរបស់ទ្រង់ នៅតែជាមនុស្សធម្មតា ពោលគឺទ្រង់បានក្លាយជា 'កូនមនុស្ស' ដែលមនុស្សទាំងអស់បានលើកយកមកនិយាយ រួមទាំងព្រះយេស៊ូវផ្ទាល់ផង។ ដែលទ្រង់ត្រូវបានគេហៅថា កូនមនុស្ស ព្រោះទ្រង់ជាបុគ្គលម្នាក់ (មិនដឹងជាបុរស ឬស្ត្រីទេ តែយ៉ាងណាក៏ទ្រង់មានសម្បកកាយជាមនុស្សដែរ) ដែលកើតក្នុងគ្រួសារធម្មតានៃមនុស្សទូទៅមួយ។ ដូច្នេះ ព្រះយេស៊ូវហៅព្រះដែលគង់នៅស្ថានសួគ៌ ដោយព្រះនាមព្រះវរបិតា គឺដូចដែលអ្នករាល់គ្នាហៅទ្រង់ថា ព្រះវរបិតាពីដំបូងដែរ។ ទ្រង់ធ្វើបែបនេះ តាមទស្សនៈជាមនុស្ស។ ... យ៉ាងណាមិញ ការដែលព្រះអង្គហៅព្រះជាម្ចាស់ (ព្រះវិញ្ញាណនៃព្រះដែលគង់នៅស្ថានសួគ៌) ដោយកិរិយាបែបនេះ មិនបញ្ជាក់ថា ទ្រង់ជាព្រះបុត្រារបស់ព្រះវិញ្ញាណព្រះដែលគង់នៅស្ថានសួគ៌នោះទេ។ ផ្ទុយទៅវិញ នោះមកពីទស្សនៈរបស់ទ្រង់ខុសគេ មិនមែនមកពីទ្រង់ជាមនុស្សខុសគេទេ។ វត្តមាននៃអង្គខុសគ្នារបស់ព្រះ ជាជំនឿខុសឆ្គង!» («តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ យើងអាចឃើញចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា ព្រះវិញ្ញាណបរិសុទ្ធហៅព្រះអម្ចាស់យេស៊ូវថា បុត្រាស្ងួនភ្ញា គឺព្រះជាម្ចាស់ធ្វើបន្ទាល់ចំពោះការយកកំណើតជាមនុស្សរបស់ទ្រង់ចេញពីទស្សនៈរបស់ព្រះវិញ្ញាណ។ បើព្រះវិញ្ញាណបរិសុទ្ធមិនធ្វើរឿងនេះទេ នោះគ្មាននរណាម្នាក់ស្គាល់អត្តសញ្ញាណពិតរបស់ព្រះអម្ចាស់យេស៊ូវឡើយ។ ដូច្នេះ ទីបន្ទាល់ដ៏បើកចំហនេះ បានអនុញ្ញាតឱ្យមនុស្សដឹងថា ព្រះអម្ចាស់យេស៊ូវជាការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់។ ហើយព្រះអម្ចាស់យេស៊ូវហៅព្រះជាម្ចាស់នៅស្ថានសួគ៌ជាព្រះវរបិតា ពេលទ្រង់អធិស្ឋាន ដោយសារក្នុងសាច់ឈាម ទ្រង់មិនមែនអធិធម្មជាតិឡើយ តែរស់នៅជាមួយនឹងភាពជាមនុស្សធម្មតា ហើយទ្រង់មានព្រះទ័យដូចបុគ្គលធម្មតាដែរ។ មូលហេតុនេះហើយ ទើបទ្រង់ហៅព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅស្ថានសួគ៌ជា ព្រះវរបិតា ដោយឈរនៅកន្លែងរបស់ភាវៈត្រូវបានបង្កើត។ ការអធិស្ឋានតាមវិធីនេះ បង្កប់យ៉ាងឥតខ្ចោះនូវការបន្ទាបខ្លួន និងការស្ដាប់បង្គាប់របស់ព្រះគ្រីស្ទ។ តែផ្អែកលើសេចក្ដីអធិស្ឋានរបស់ព្រះអម្ចាស់យេស៊ូវទៅព្រះវរបិតា នោះពិភពសាសនា បានបំបែកព្រះជាម្ចាស់ជាពីរ ដោយនិយាយថា ព្រះយេស៊ូវ និងព្រះយេហូវ៉ា មានទំនាក់ទំនងឪពុកនិងកូន។ ពិតជាលេលាមែន! ហ្វីលីព ដែលជាសាវ័ករបស់ព្រះអម្ចាស់យេស៊ូវបានសួរទ្រង់អំពីរឿងនេះ ដោយនិយាយថា «ព្រះអម្ចាស់ សូមទ្រង់បង្ហាញពួកយើងខ្ញុំឱ្យស្គាល់ព្រះវរបិតាផង នោះយើងខ្ញុំពេញចិត្តហើយ» (យ៉ូហាន ១៤:៨)។ ចុះទ្រង់តបយ៉ាងម៉េច? ព្រះអម្ចាស់បានមានបន្ទូលថា៖ «ខ្ញុំនៅជាមួយអ្នកយូរមកហើយ តែអ្នកនៅមិនទាន់ស្គាល់ខ្ញុំទៀតឬ ភីលីព? អ្នកណាដែលបានឃើញខ្ញុំ ក៏បានឃើញព្រះវរបិតាដែរ។ ហើយចុះម្ដេចបានជាអ្នកពោលថា សូមបង្ហាញឱ្យយើងខ្ញុំបានស្គាល់ព្រះវរបិតា ទៅវិញដូច្នេះ? តើអ្នកមិនជឿថាខ្ញុំសណ្ឋិតក្នុងព្រះវរបិតា ហើយព្រះវរបិតាសណ្ឋិតក្នុងខ្ញុំទេឬ?» (យ៉ូហាន ១៤:៩-១០)។ ទ្រង់ក៏បានមានបន្ទូលថា «ខ្ញុំ និងព្រះវរបិតាខ្ញុំគឺជាអង្គតែមួយ» (យ៉ូហាន ១០:៣០)។ ច្បាស់ណាស់ ព្រះវរបិតា និងព្រះរាជបុត្រាជាព្រះជាម្ចាស់តែមួយ ហើយមិនមានទំនាក់ទំនងឪពុក និងកូន ដូចមនុស្សគិតឡើយ។ មូលហេតុតែមួយដែលទស្សនៈនៃព្រះវរបិតា និងព្រះរាជបុត្រានេះកើតឡើង គឺដោយសារព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ហើយវាអាចប្រើបាន តែចំពោះពេលទ្រង់ធ្វើកិច្ចការជាសាច់ឈាមប៉ុណ្ណោះ។ ពេលកិច្ចការទ្រង់ជាសាច់ឈាមជិតចប់ ទ្រង់បានទទួលសណ្ឋានដើមរបស់ទ្រង់វិញ ហើយលែងមានអ្វីដូចជា ព្រះវរបិតា និងព្រះរាជបុត្រាទៀតហើយ។
សូមយើងមើលអត្ថបទមួយទៀតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ព្រះវិញ្ញាណដែលនៅក្នុងព្រះយេស៊ូវ ព្រះវិញ្ញាណដែលនៅឯស្ថានសួគ៌ និងព្រះវិញ្ញាណនៃព្រះយេហូវ៉ា គឺជាព្រះវិញ្ញាណតែមួយ។ ព្រះវិញ្ញាណត្រូវបានហៅថា ព្រះវិញ្ញាណដ៏បរិសុទ្ធ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ព្រះវិញ្ញាណទាំងប្រាំពីរ និងព្រះវិញ្ញាណដែលរួមបញ្ចូលគ្រប់ទាំងអស់។ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់អាចអនុវត្តនូវកិច្ចការច្រើនណាស់។ ទ្រង់អាចបង្កើតពិភពលោក ហើយទ្រង់ក៏បំផ្លាញពិភពលោកនេះ ដោយបង្កជំនន់ពន្លិចផែនដីនេះក៏បាន។ ទ្រង់អាចប្រោសលោះមនុស្សជាតិ ហើយជាងនេះទៅទៀត ទ្រង់ក៏អាចបង្ក្រាប និងបំផ្លាញមនុស្សជាតិផងដែរ។ កិច្ចការនេះ សុទ្ធតែត្រូវបានអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ ហើយមិនអាចត្រូវបានធ្វើឡើងដោយភាពជាអង្គព្រះណាមួយជំនួសទ្រង់បានឡើយ។ ព្រះវិញ្ញាណរបស់ទ្រង់អាចត្រូវហៅចំព្រះនាមថា ព្រះយេហូវ៉ា និងព្រះយេស៊ូវ ក៏ដូចជា ព្រះដ៏មានគ្រប់ព្រះ ចេស្ដា។ ព្រះអង្គគឺជាព្រះ អម្ចាស់ និងព្រះគ្រីស្ទ។ ទ្រង់ក៏អាចក្លាយជាកូនមនុស្សដែរ។ ទ្រង់ គង់នៅស្ថានសួគ៌ ហើយក៏គង់លើផែនដីនេះផងដែរ ទ្រង់ខ្ពង់ខ្ពស់លើសចក្រវាលទាំងមូល និងក្នុងចំណោមបណ្ដាជនផង។ ទ្រង់គឺជាម្ចាស់តែមួយគត់របស់ផ្ទៃមេឃ និងផែនដី! តាំងតែពីគ្រាបង្កើតផែនដី រហូតមកទល់ពេលនេះ កិច្ចការនេះត្រូវបានអនុវត្តដោយព្រះវិញ្ញាណនៃព្រះដោយផ្ទាល់។ ទាំងកិច្ចការនៅស្ថានសួគ៌ ឬក៏ជាកិច្ចការខាងសាច់ឈាម សុទ្ធតែត្រូវបានអនុវត្តដោយព្រះវិញ្ញាណរបស់ទ្រង់ផ្ទាល់។ សត្តនិករទាំងអស់ ទោះបីជានៅលើមេឃ ឬនៅលើផែនដី សុទ្ធតែនៅក្នុងកណ្ដាប់ព្រះហស្តដ៏មានឫទ្ធានុភាពរបស់ទ្រង់។ ទាំងអស់នេះ គឺសុទ្ធតែជាកិច្ចការរបស់ព្រះជាម្ចាស់ហើយ គ្មាននរណាអាចធ្វើកិច្ចការនេះជំនួសទ្រង់បានឡើយ។ នៅឯស្ថានសួគ៌ ទ្រង់ជាព្រះវិញ្ញាណ ប៉ុន្តែក៏ជាព្រះជាម្ចាស់ផ្ទាល់ដែរ។ នៅក្នុងចំណោមមនុស្សលោក ទ្រង់គឺមនុស្សដែលមានសាច់ឈាម ប៉ុន្តែក៏នៅតែជាព្រះជាម្ចាស់ផ្ទាល់ដែរ។ ទោះបីជាទ្រង់អាចនឹងត្រូវគេហៅ ដោយព្រះនាមរាប់ពាន់ផ្សេងទៀត ក៏ទ្រង់នៅតែជាព្រះផ្ទាល់ព្រះអង្គទ្រង់ដែរ ដែលជាការបង្ហាញឲ្យឃើញផ្ទាល់របស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏ជាការប្រកាសប្រាប់ដល់ជាតិសាសន៍ និងប្រទេសទាំងអស់ នៅគ្រាចុងក្រោយផងដែរ។ គឺមានតែព្រះថា ព្រះដ៏មានគ្រប់ព្រះចេស្ដា និងព្រះដ៏ពិតតែមួយ គឺជាព្រះជាម្ចាស់ផ្ទាល់ ដែលរួមបញ្ចូលគ្រប់ទាំងអស់ នោះទើបជាព្រះនាមដែលអាចហៅបានគ្រប់ពេលវេលា។ អង្គព្រះខុសគ្នានោះ គឺគ្មានទេ ហើយរឹតតែគ្មានជំនឿអំពីព្រះវរបិតាព្រះ រាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធផង។ នៅស្ថានសួគ៌ និងផែនដីនេះ គឺមានព្រះតែមួយគត់!» («តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ ចេញពីព្រះបន្ទូលព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកយើងអាចឃើញថា ព្រះជាម្ចាស់ជាព្រះវិញ្ញាណ ដែលជាព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់មានគ្រប់ព្រះចេស្ដា។ ទ្រង់បង្កើតស្ថានសួគ៌ ផែនដី និងរបស់សព្វសារពើ ហើយត្រួតត្រាគ្រប់យ៉ាង។ ទ្រង់អាចត្រឡប់ជាសាច់ឈាម ដើម្បីប្រយោជន៍នៃកិច្ចការរបស់ទ្រង់ និងរស់នៅក្នុងចំណោមមនុស្ស តាមវិធីជាក់ស្ដែង។ មើលពីក្រៅ ទ្រង់ដូចនឹងបុគ្គលធម្មតាដែរ តែកិច្ចការទ្រង់ទាំងអស់ត្រូវបានគ្រប់គ្រងដោយព្រះវិញ្ញាណព្រះជាម្ចាស់។ ពេលកិច្ចការទ្រង់ជាសាច់ឈាមបញ្ចប់ ព្រះជាម្ចាស់ទទួលបានសណ្ឋានដើមរបស់ទ្រង់វិញ។ សណ្ឋានសាច់ឈាមគ្រាន់តែជារបៀបដែលព្រះជាម្ចាស់លេចមកចំពោះមនុស្ស ក្នុងដំណាក់កាលនៃកិច្ចការទ្រង់ប៉ុណ្ណោះ។ ដូច្នេះហើយ មិនថាព្រះជាម្ចាស់ធ្វើកិច្ចការដោយផ្ទាល់ចេញពីព្រះវិញ្ញាណ ឬធ្វើកិច្ចការក្នុងសាច់ឈាម មិនថាទ្រង់ត្រូវបានគេហៅថាព្រះយេហូវ៉ា ព្រះយេស៊ូវ ឬព្រះដ៏មានគ្រប់ព្រះចេស្ដាឡើយ ក៏ទ្រង់ជាព្រះវិញ្ញាណតែមួយ។ ទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ទ្រង់មានអត្ថិភាពដោយអង្គឯង និងអស់កល្ប ហើយទ្រង់បានបង្កើត និងត្រួតត្រារបស់សព្វសារពើ។ ត្រង់ចំណុចនេះក្នុងការប្រកបគ្នារបស់យើង ខ្ញុំគិតថា គ្រប់គ្នាច្បាស់ថា មានព្រះជាម្ចាស់តែមួយ ជាព្រះជាម្ចាស់ពិតតែមួយ។ គ្មានស្រមោលនៃមន្ទិលសង្ស័យឡើយ។ គ្រីស្ទបរិស័ទអះអាងថា ព្រះជាម្ចាស់ពិតតែមួយជាព្រះត្រៃឯក ដោយទទូចចង់បំបែកព្រះជាម្ចាស់ជាបីផ្នែក និងផ្សព្វផ្សាយជំនឿថា មានតែពួកទ្រង់ទាំងបីនៅជាមួយគ្នាទេ ទើបបង្កើតជាព្រះជាម្ចាស់ពិតតែមួយ ហើយបើនៅដាច់ពីគ្នា ពួកទ្រង់មិនមែនជាព្រះជាម្ចាស់ពិតតែមួយឡើយ។ តើនេះ ពិតជាមិនមែនជាការបដិសេធព្រះជាម្ចាស់ទេឬ? មនុស្សដែលមានការយល់ច្រឡំធំធេងបែបនេះអំពីព្រះជាម្ចាស់ បញ្ជាក់ថា ពួកគេមិនយល់បន្តិចសោះអំពីព្រះគម្ពីរ ឬស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់ ហើយពួកគេក្រអឺតក្រទមយ៉ាងមិនគួរឱ្យជឿ នៅក្នុងការយល់ពួកគេអំពីខ្លឹមសារត្រង់ៗនៃព្រះគម្ពីរ ដោយដាក់ដែនកំណត់ និងបំបែកព្រះជាម្ចាស់ ផ្អែកលើសញ្ញាណ និងការគិតស្រមៃរបស់មនុស្ស។ នេះពិតជាការតតាំង និងការប្រមាថព្រះជាម្ចាស់។
ហើយពេលនេះ ព្រះដ៏មានគ្រប់ព្រះចេស្ដា ព្រះគ្រីស្ទនៃគ្រាចុងក្រោយ បានយាងមក ដោយសម្ដែងចេញសេចក្ដីពិតដើម្បីធ្វើកិច្ចការទ្រង់ លាតត្រដាងជំនឿខុសឆ្គងដ៏ធំធេងរបស់ពិភពសាសនា គឺព្រះត្រៃឯក។ ពេលនេះ ពួកយើងច្បាស់ហើយថា ព្រះជាម្ចាស់ជាព្រះជាម្ចាស់ពិតតែមួយ ។ ព្រះវិញ្ញាណទ្រង់ជាព្រះជាម្ចាស់ពិតតែមួយ ព្រះវិញ្ញាណបរិសុទ្ធជាព្រះជាម្ចាស់ពិតតែមួយ ហើយការយកកំណើតជាមនុស្សរបស់ទ្រង់ជាព្រះជាម្ចាស់ពិតតែមួយ។ ជាព្រះវិញ្ញាណរបស់ទ្រង់ ជាព្រះវិញ្ញាណបរិសុទ្ធ និងក្នុងការយកកំណើតជាមនុស្សរបស់ទ្រង់ ទ្រង់ជាព្រះជាម្ចាស់ពិតតែមួយ ហើយទ្រង់ជាព្រះជាម្ចាស់តែមួយអង្គគត់។ ទ្រង់មិនអាចបានបំបែកចេញពីគ្នាឡើយ។ បើមនុស្សមិនអាចទទួលយកសេចក្ដីពិតទាំងនេះទេ តែរឹងរូសប្រកាន់ខ្ជាប់នឹងសញ្ញាណ និងការគិតស្រមៃរបស់ខ្លួន ទទូចជឿលើព្រះត្រៃឯក ចាត់ទុកព្រះជាម្ចាស់ពិតតែមួយជាព្រះជាម្ចាស់បីអង្គ នោះជាបាបនៃការថ្កោលទោស និងការប្រមាថព្រះជាម្ចាស់។ ការប្រមាថព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ជាការប្រមាថព្រះវិញ្ញាណបរិសុទ្ធ ហើយគ្មាននរណាអាចអត់ទ្រាំនឹងផលវិបាកនៃការនោះឡើយ។ មនុស្សឆ្លាតមានឱកាសភ្ញាក់ខ្លួនដោយគ្មានបង្អង់ឡើយ ហើយឈប់ប្រកាន់ខ្ជាប់នឹងការយល់ឃើញមិនត្រឹមត្រូវ ដើម្បីចៀសវាងការបង្កើតកំហុសប្រឆាំងនឹងព្រះជាម្ចាស់។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «រាល់ទាំងអំពើបាប និងពាក្យប្រមាថនឹងត្រូវអត់ទោសដល់មនុស្សបាន ប៉ុន្តែមនុស្សដែលពោលពាក្យប្រមាថចំពោះព្រះវិញ្ញាណបរិសុទ្ធ នឹងមិនត្រូវអត់ទោសឡើយ។ ហើយអ្នកណាដែលពោលពាក្យប្រឆាំងនឹងបុត្រមនុស្ស គេនឹងត្រូវអត់ទោសឲ្យបាន ប៉ុន្តែអ្នកណាដែលពោលពាក្យប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធ អ្នកនោះនឹងមិនត្រូវអត់ទោសឲ្យឡើយ ទោះនៅក្នុងលោកនេះ ឬលោកខាងមុខក៏ដោយ» (ម៉ាថាយ ១២:៣១-៣២)។ ពិភពសាសនានៅតែទទូចយ៉ាងចចែស អំពីជំនឿខុសឆ្គងនៃព្រះត្រៃឯកនេះ។ តើពួកគេបន្តតតាំងនឹងព្រះជាម្ចាស់យូរប៉ុនណា? វាដល់ពេលភ្ញាក់ខ្លួនហើយ។ ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ព្រះជាម្ចាស់ ត្រូវអ្នករាល់គ្នាញែកចេញមកបែបនេះ ដោយត្រូវញែកចេញទៅជាតូចទៅៗ ពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់ថ្នាក់ព្រះមួយអង្គត្រូវបែងចែកជាចំហឲ្យទៅជាព្រះបីអង្គ។ ហើយពេលនេះ មនុស្សមិនអាចបង្រួមព្រះឲ្យមកជាព្រះតែមួយវិញបានយ៉ាងងាយឡើយ ដ្បិតអ្នករាល់គ្នាបានបែងចែកទ្រង់ឲ្យទៅជាតូចពេកទៅហើយ! ប្រសិនបើមិនមែនដោយសារតែកិច្ចការដ៏រហ័សរបស់ខ្ញុំ មុនពេលវាយឺតពេល គឺពិបាកនិយាយថា អ្នកនឹងបន្តនៅតែបែបនេះ ដោយពុំមានភាពខ្មាសអៀនយូរប៉ុនណាណាស់! បើនៅតែបន្តចែកព្រះជាម្ចាស់បែបនេះ តើទ្រង់នៅអាចធ្វើជាព្រះជាម្ចាស់របស់អ្នករាល់គ្នា ដូចម្ដេចទៅ? តើអ្នករាល់គ្នានឹងនៅតែស្គាល់ព្រះជាម្ចាស់ដែរឬទេ?» («តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។ «តើហេតុផលរបស់អ្នកអាចកាត់ញែកកិច្ចការរបស់ព្រះជាម្ចាស់ឲ្យម៉ត់ចត់ដែរឬទេ? តើអ្នកអាចទទួលបានតម្រិះស៊ីជម្រៅ ក្នុងគ្រប់កិច្ចការទាំងអស់របស់ព្រះយេហូវ៉ាដែរឬទេ? ក្នុងឋានៈជាមនុស្ស តើអ្នកអាចមើលឃើញកិច្ចការទាំងអស់នេះទេ ឬក៏ព្រះជាម្ចាស់ផ្ទាល់ទើប អាចមើលឃើញពីអស់កល្បជានិច្ចដល់អស់កល្បជានិច្ចបាន។ តើគឺអ្នកមែនទេ ដែលអាចមើលឃើញអតីតកាល ពីអស់កល្បជានិច្ច ដល់អនាគតកាលដ៏អស់កល្បជានិច្ច ឬទាល់តែព្រះជាម្ចាស់ ទើបអាចធ្វើបែបនេះបាន? តើអ្នកនិយាយអ្វីខ្លះ? តើអ្នកអាចស័ក្ដិសមនឹងពន្យល់ព្រះជាម្ចាស់ទេ? តើការពន្យល់របស់អ្នកផ្អែកលើអ្វី? តើអ្នកគឺជាព្រះមែនទេ? ស្ថានសួគ៌ និងផែនដីព្រមទាំងរបស់សព្វសារពើត្រូវបានបង្កើតដោយព្រះជាម្ចាស់ផ្ទាល់។ អ្នកដែលធ្វើកិច្ចការនេះ គឺមិនមែនជាអ្នកទេ ដូច្នេះ ហេតុអ្វីទើបអ្នកផ្ដល់នូវការពន្យល់មិនត្រឹមត្រូវបែបនេះ? ពេលនេះ តើអ្នកបន្តជឿលើព្រះត្រៃឯកទៀតដែរឬទេ? តើអ្នកមិនគិតទេថា វិធីនេះគឺជាបន្ទុកខ្លាំង ពេកទេឬអី? ល្អបំផុត គឺអ្នកត្រូវជឿលើព្រះតែមួយបានហើយ មិនចាំបាច់ជឿព្រះបីអង្គទេ។ ស្រាលខ្លួន គឺជារឿងល្អបំផុត ដ្បិតបន្ទុករបស់ព្រះអម្ចាស់ស្រាលទេ» («តើព្រះត្រៃឯក មានវត្តមានគង់នៅដែរឬទេ?» នៅក្នុងសៀវភៅ ព្រះបន្ទូលលេចមកជាសាច់ឈាម)។
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ថ្ងៃនេះ យើងនឹងប្រកបគ្នាអំពីប្រធានបទ «ការស្គាល់ពីរបៀបដែលកិច្ចការទាំងបីដំណាក់កាលត្រូវបានធ្វើដោយព្រះតែមួយ»។ នេះជាប្រធានបទដ៏សំខាន់...
កាលពី ២០០០ ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវដ៏ជាព្រះអង្គសង្គ្រោះរបស់យើង បានយាងមកបំពេញកិច្ចការនៃការប្រោសលោះ ហើយត្រូវបានមហាបូជាចារ្យ ពួកអាចារ្យ...
គ្រប់គ្នាដឹងហើយថា កាល២០០០ឆ្នាំមុន ព្រះអម្ចាស់យេស៊ូវបានលេចមក និងធ្វើការនៅក្នុងស្រុកយូដា ដើម្បីប្រោសលោះមនុស្សជាតិ និងប្រកាសថា៖...
យើងបានជជែកគ្នាពីរបីលើកមកហើយ អំពីកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ ថ្ងៃនេះ យើងសូមក្រឡេកមើល អ្នកដែលបំពេញកិច្ចការជំនុំជម្រះ។...