ព្រះគម្ពីរគ្រាន់តែជាការកត់ត្រាមួយនៃដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ គឺយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ ព្រះគម្ពីរមិនមែនជាការកត់ត្រានៃកិច្ចការរបស់ព្រះជាម្ចាស់ទាំងស្រុងឡើយ។

05-09-2021

ខគម្ពីរយោង៖

«មានរឿងជាច្រើនផ្សេងទៀតដែលព្រះយេស៊ូវបានធ្វើ បើរឿងនីមួយៗត្រូវបានកត់ត្រាទុក ខ្ញុំគិតថា សូម្បីតែពិភពលោកទាំងមូលក៏មិនអាចដាក់អស់ទាំងសៀវភៅដែលត្រូវបានសរសេរនោះដែរ» (យ៉ូហាន ២១:២៥)

«ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

តើសៀវភៅប្រភេទណាជាព្រះគម្ពីរ? គម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាចាស់នៃព្រះគម្ពីរ បានកត់ទុកនូវរាល់កិច្ចការរបស់ព្រះយេហូវ៉ាក្នុងយុគសម័យនៃក្រឹត្យវិន័យ និងកិច្ចការនៃការបង្កើតលោកីយ៍របស់ទ្រង់។ ការកត់ទុកនូវគ្រប់កិច្ចការទាំងអស់ដែលព្រះយេហូវ៉ាបានធ្វើ ហើយទីបំផុត បញ្ចប់នូវកំណត់ហេតុអំពីកិច្ចការរបស់ព្រះយេហូវ៉ាដោយសៀវភៅម៉ាឡាគី។ គម្ពីរសញ្ញាចាស់ កត់ទុកនូវកិច្ចការពីរផ្នែកដែលព្រះជាម្ចាស់បានបំពេញ៖ ទីមួយ គឺជាកិច្ចការនៃការបង្កើតលោកីយ៍ ហើយមួយទៀតគឺជាបញ្ញត្តិនៃក្រឹត្យវិន័យ។ កិច្ចការទាំងពីរគឺជាកិច្ចការដែលបានធ្វើឡើងដោយព្រះយេហូវ៉ា។ យុគសម័យនៃក្រឹត្យវិន័យ តំណាងឲ្យកិច្ចការនៅក្រោមព្រះនាមនៃព្រះយេហូវ៉ា វាជាកិច្ចការទាំងមូល ដែលត្រូវបានធ្វើជាចម្បង ក្នុងព្រះនាមនៃព្រះយេហូវ៉ា។ ដូច្នេះគម្ពីរសញ្ញាចាស់ កត់ទុកនូវកិច្ចការរបស់ព្រះយេហូវ៉ា ហើយគម្ពីរសញ្ញាថ្មីកត់ទុកនូវកិច្ចការរបស់ព្រះយេស៊ូវ ជាកិច្ចការដែលត្រូវបានធ្វើជាចម្បង ក្នុងព្រះនាមព្រះយេស៊ូវ។ ភាពសំខាន់នៃព្រះនាមព្រះយេស៊ូវ និងកិច្ចការដែលទ្រង់បានធ្វើ ភាគច្រើនត្រូវបានកត់ទុកនៅក្នុងគម្ពីរសញ្ញាថ្មី។ ក្នុងអំឡុងនៃគម្ពីរសញ្ញាចាស់ ដែលជាយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានសង់ព្រះវិហារ និងអាសនៈនៅអ៊ីស្រាអែល។ ទ្រង់បានដឹកនាំអំពីរបៀបរស់នៅរបស់ជនជាតិអ៊ីស្រាអែលនៅលើផែនដី ដោយបង្ហាញថា ពួកគេជាមនុស្សដែលទ្រង់បានជ្រើសរើស ជាក្រុមមនុស្សដំបូងដែលទ្រង់បានជ្រើសរើសនៅលើផែនដី ហើយជាអ្នកដែលដើរតាមព្រះហឬទ័យទ្រង់ផ្ទាល់ ហើយក្រុមមនុស្សដំបូងដែលទ្រង់បានដឹកនាំដោយផ្ទាល់។ ពូជអំបូរសាសន៍អ៊ីស្រាអែលទាំងដប់ពីរ ជាពូជអំបូរដែលព្រះយេហូវ៉ាបានជ្រើសរើសដំបូង ដូច្នេះហើយទ្រង់តែងតែធ្វើកិច្ចការជាមួយពួកគេជានិច្ច រហូតដល់ពេលកិច្ចការរបស់ព្រះយេហូវ៉ា ដែលជាកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យត្រូវបានបញ្ចប់។ ដំណាក់កាលទី២នៃកិច្ចការ គឺជាកិច្ចការនៃយុគសម័យនៃព្រះគុណនៃគម្ពីរសញ្ញាថ្មី ហើយត្រូវបានអនុវត្តក្នុងចំណោមជនជាតិយូដា ដែលជាពូជអំបូរមួយក្នុងចំណោមពូជអំបូរទាំងដប់ពីររបស់សាសន៍អ៊ីស្រាអែល។ ទំហំនៃកិច្ចការនេះ គឺតូចជាងមុន ពីព្រោះព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលយកនិស្ស័យជាសាច់ឈាម។ ព្រះយេស៊ូវបានធ្វើការតែនៅពាសពេញស្រុកយូដាតែប៉ុណ្ណោះ ហើយបានធ្វើកិច្ចការតែរយៈពេលបីឆ្នាំកន្លះប៉ុណ្ណោះ។ ដូច្នេះ អ្វីដែលបានកត់ទុកនៅក្នុងសញ្ញាថ្មី គឺខុសគ្នាឆ្ងាយ ដែលមិនអាចលើសចំនួននៃកិច្ចការដែលបានកត់ទុកនៅក្នុងសញ្ញាចាស់នោះឡើយ។

(«ទាក់ទងនឹងព្រះគម្ពីរ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះគម្ពីរជាសៀវភៅប្រវត្តិសាស្រ្ត។ ពិតណាស់ ព្រះគម្ពីរក៏មានចែងទុកនូវទំនាយខ្លះៗរបស់ពួកហោរាដែរ ហើយទំនាយបែបនេះ មិនមែនជាប្រវត្តិសាស្ត្រទេ។ ព្រះគម្ពីររួមបញ្ចូលផ្នែកខ្លះៗ ដែលមិនគ្រាន់តែជាទំនាយ ឬក៏គ្រាន់តែជាកិច្ចការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ ហើយក៏មិនមែនមានតែសំបុត្ររបស់ប៉ុលដែរ។ អ្នកត្រូវតែដឹងថាព្រះគម្ពីរមានប៉ុន្មានផ្នែក គម្ពីរសញ្ញាចាស់មាន លោកុប្បត្តិ និក្ខមនំ... ហើយក៏មានសៀវភៅគម្ពីរថ្លែងអំពីទំនាយដែលពួកហោរាបានសរសេរផងដែរ។ នៅចុងបញ្ចប់ សញ្ញាចាស់បញ្ចប់ដោយសៀវភៅម៉ាឡាគី។ ផ្នែកទីមួយនេះកត់ទុកនូវកិច្ចការអំពីយុគសម័យច្បាប់ ដែលបានដឹកនាំដោយព្រះយេហូវ៉ា។ ចាប់តាំងពីគម្ពីរលោកុប្បត្តិរហូតដល់សៀវភៅម៉ាឡាគី វាគឺជាកំណត់ត្រាដ៏ទូលំទូលាយអំពីគ្រប់ទាំងកិច្ចការអំពីយុគសម័យនៃក្រឹត្យវិន័យ។ ដែលអាចនិយាយបានថា គម្ពីរសញ្ញាចាស់កត់នូវគ្រប់ទាំងពិសោធន៍ទាំងអស់របស់មនុស្ស ដែលត្រូវបានដឹកនាំដោយព្រះយេហូវ៉ានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងពេលនៃជំនាន់គម្ពីរសញ្ញាចាស់ដែលជាយុគសម័យនៃក្រឹត្យវិន័យ មានហោរាជាច្រើនដែលព្រះយេហូវ៉ាបានលើកឡើងបានថ្លែងនូវទំនាយអំពីទ្រង់ ដោយពួកគេបានបង្ហាត់បង្ហាញដល់ពួកកុលសម្ព័ន្ធ និងប្រជាជាតិផ្សេងៗ ហើយបានថ្លែងទំនាយអំពីកិច្ចការដែលព្រះយេហូវ៉ានឹងត្រូវធ្វើ។ មនុស្សទាំងនេះដែលព្រះយេហូវ៉ាបានលើកពួកគេឡើង សុទ្ធតែបានប្រទាននូវព្រះវិញ្ញាណនៃការថ្លែងទំនាយពីព្រះយេហូវ៉ា៖ ពួកគេអាចមើលឃើញនូវនិមិត្តពីព្រះយេហូវ៉ា ហើយឮព្រះសូរសៀងរបស់ទ្រង់ ដូច្នេះហើយពួកគេត្រូវបានទ្រង់បណ្ដាល ហើយបានសរសេរនូវសេចក្ដីទំនាយ។ កិច្ចការដែលពួកគេបានធ្វើ គឺជាការសម្ដែងចេញនូវព្រះសូរសៀងរបស់ព្រះយេហូវ៉ា ជាការសម្ដែងចេញនូវសេចក្ដីទំនាយរបស់ព្រះយេហូវ៉ា ហើយកិច្ចការរបស់ព្រះយេហូវ៉ានៅគ្រានោះ គឺគ្រាន់តែណែនាំមនុស្សដោយប្រើព្រះវិញ្ញាណ គឺទ្រង់មិនបានត្រឡប់ជាសាច់ទេ ហើយមនុស្សក៏មិនបានឃើញព្រះភក្រ្តទ្រង់សោះឡើយ។ ដូច្នេះ ទ្រង់បានបណ្ដាលឲ្យមានពួកហោរាជាច្រើនដើម្បីធ្វើកិច្ចការរបស់ទ្រង់ ហើយបានឲ្យពួកគេថ្លែងនូវទំនាយ ដែលពួកគេបានទាយទៅគ្រប់ពូជអំបូរ និងអំបូរអ៊ីស្រាអែលផងដែរ។ កិច្ចការរបស់ពួកគេ គឺត្រូវនិយាយពីទំនាយ ហើយពួកគេខ្លះ បានសរសេរអំពីការបង្ហាត់បង្ហាញរបស់ព្រះយេហូវ៉ាដល់ពួកគេ ដើម្បីបើកសម្ដែងដល់អ្នកដទៃ។ ព្រះយេហូវ៉ាបានលើកមនុស្សទាំងនេះឲ្យបានខ្ពង់ខ្ពស់ឡើង ដើម្បីថ្លែងអំពីសេចក្ដីទំនាយ ប្រាប់អំពីកិច្ចការនាពេលអនាគត ឬកិច្ចការដែលត្រូវធ្វើនៅគ្រានោះ ដើម្បីឲ្យមនុស្សអាចឃើញភាពអស្ចារ្យ និងព្រះប្រាជ្ញារបស់ព្រះយេហូវ៉ា។ សៀវភៅគម្ពីរព្យាការីទាំងនេះ គឺខុសគ្នាឆ្ងាយណាស់ពីសៀវភៅគម្ពីរឯទៀតៗនៃព្រះគម្ពីរ។ សៀវភៅគម្ពីរព្យាការីទាំងនេះ គឺជាព្រះបន្ទូលដែលបានថ្លែង ឬសរសេរ ដោយអ្នកដែលត្រូវបានប្រទានព្រះវិញ្ញាណនៃការថ្លែងទំនាយ ដោយអ្នកដែលបានទទួលនូវនិមិត្ត ឬព្រះសួរសៀងពីព្រះយេហូវ៉ា។ ក្រៅពីសៀវភៅទំនាយ សៀវភៅឯទៀតនៅក្នុងសញ្ញាចាស់ត្រូវបានបង្កើតឡើងដោយកំណត់ត្រាដែលបានធ្វើឡើងដោយមនុស្ស បន្ទាប់ពីព្រះយេហូវ៉ាបានបញ្ចប់កិច្ចការរបស់ទ្រង់។ សៀវភៅទាំងនេះ មិនអាចជំនួសការថ្លែងពីទំនាយដោយពួកហោរា ដែលព្រះយេហូវ៉ាបានបណ្ដាលឲ្យមាននោះទេ ដូចដែលសៀវភៅគម្ពីរលោកុប្បត្តិ និងគម្ពីរនិក្ខមន មិនអាចប្រៀបធៀបទៅនឹងសៀវភៅអេសាយ និងសៀវភៅដានីយ៉ែលបានទេ។ សេចក្ដីទំនាយនានា ត្រូវបានថ្លែងប្រាប់ មុនពេលដែលកិច្ចការត្រូវបានធ្វើឡើង។ រីឯសៀវភៅគម្ពីរឯទៀតៗ ត្រូវបានសរសេរបន្ទាប់ពីកិច្ចការត្រូវបានបញ្ចប់ ដែលជាអ្វីដែលមនុស្សអាចធ្វើបាន។ ពួកហោរានៅសម័យនោះ ត្រូវបានបណ្ដាលដោយព្រះយេហូវ៉ា ហើយបានថ្លែងនូវទំនាយខ្លះៗ ពួកគេបានថ្លែងនូវព្រះបន្ទូលជាច្រើន ហើយពួកគេបានទាយនូវទំនាយអំពីរឿងរ៉ាវនៃយុគសម័យព្រះគុណ និងការបំផ្លាញពិភពលោកនៅគ្រាចុងក្រោយ ដែលជាកិច្ចការដែលព្រះយេហូវ៉ាបានគ្រោងនឹងធ្វើ។ សៀវភៅគម្ពីរឯទៀតៗ កត់ទាំងអស់អំពីកិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅអ៊ីស្រាអែល។ ដូច្នេះ ពេលអ្នកអានព្រះគម្ពីរ អ្នកកំពុងតែអានភាគច្រើនអំពីអ្វីដែលព្រះយេហូវ៉ាបានធ្វើនៅអ៊ីស្រាអែល។ សញ្ញាចាស់ បានកត់ទុកជាចម្បងទៅលើកិច្ចការរបស់ព្រះយេហូវ៉ា ក្នុងការនាំផ្លូវប្រជារាស្រ្តអ៊ីស្រាអែល ការដែលទ្រង់ប្រើម៉ូសេដើម្បីនាំប្រជារាស្រ្តអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ ដែលបាននាំពួកគេចេញពីនឹមរបស់ស្តេចផារ៉ោន និងយកពួកគេចេញទៅក្នុងទីរហោស្ថាន បន្ទាប់ពីនោះពួកគេបានចូលទៅកាន់ស្រុកកាណាន ហើយអ្វីៗបន្ទាប់ពីនេះ គឺជាជីវិតរបស់ពួកគេនៅស្រុកកាណាន។ អ្វីៗក្រៅពីនេះ គឺត្រូវបានកត់ត្រាទុកអំពីកិច្ចការរបស់ព្រះយេហូវ៉ានៅពេញទូទាំងអ៊ីស្រាអែល។ អ្វីៗគ្រប់យ៉ាងដែលបានកត់ត្រាទុកនៅក្នុងគម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះយេហូវ៉ានៅអ៊ីស្រាអែល វាគឺជាកិច្ចការដែលព្រះយេហូវ៉ាបានធ្វើ នៅក្នុងទឹកដីដែលទ្រង់បានបង្កើតអ័ដាម និងអេវ៉ា។ ចាប់ពីពេលដែលព្រះជាម្ចាស់បានចាប់ផ្តើមជាផ្លូវការក្នុងការដឹកនាំមនុស្សនៅលើផែនដីបន្ទាប់ពីណូអេ អ្វីទាំងអស់ដែលបានកត់ទុកក្នុងសញ្ញាចាស់ គឺជាកិច្ចការរបស់អ៊ីស្រាអែល។ ហើយហេតុអ្វីបានជាមិនមានការកត់ត្រាទុកអំពីកិច្ចការណាក្រៅពីអ៊ីស្រាអែលអ៊ីចឹង? ពីព្រោះទឹកដីអ៊ីស្រាអែលជាអណ្តូងរបស់មនុស្ស។ កាលពីដើមដំបូងឡើយ មិនមានប្រទេសណាក្រៅពីប្រទេសអ៊ីស្រាអែលទេ ហើយព្រះយេហូវ៉ាមិនបានធ្វើកិច្ចការនៅកន្លែងផ្សេងដែរ។ តាមវិធីនេះ អ្វីដែលបានកត់ទុកនៅក្នុងសញ្ញាចាស់ គឺពិតជាកិច្ចការរបស់ព្រះជាម្ចាស់នៅអ៊ីស្រាអែលក្នុងពេលនោះ។ ព្រះបន្ទូលដែលថ្លែងដោយពួកហោរា ដោយអេសាយ ដានីយ៉ែល យេរេមា និងអេសេគាល ... ពាក្យរបស់ពួកគេដែលបានទាយទុកអំពី កិច្ចការផ្សេងទៀតរបស់ទ្រង់នៅលើផែនដី គឺពួកគេបានទាយពីកិច្ចការរបស់ព្រះយេហូវ៉ាដែលជាព្រះអង្គទ្រង់ផ្ទាល់។ អ្វីៗទាំងអស់នេះមកពីព្រះជាម្ចាស់ វាជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយក្រៅពីសៀវភៅគម្ពីរព្យាការីទាំងនេះ ចំពោះសៀវភៅគម្ពីរផ្សេងៗទៀត គឺជាការកត់ត្រាទុកនូវបទពិសោធន៍របស់មនុស្សអំពីកិច្ចការរបស់ព្រះយេហូវ៉ានៅពេលនោះ។

កិច្ចការអំពីការបង្កើតបានកើតឡើងមុនពេលមានមនុស្ស ប៉ុន្តែសៀវភៅគម្ពីរលោកុប្បត្តិ បានកើតមានឡើងបន្ទាប់ពីមានវត្ដមានមនុស្សប៉ុណ្ណោះ។ វាជាគម្ពីរដែលម៉ូសេបានសរសេរក្នុងយុគសម័យច្បាប់។ វាដូចជារឿងរ៉ាវដែលកើតឡើងក្នុងចំណោមអ្នករាល់គ្នានាពេលសព្វថ្ងៃនេះអ៊ីចឹង៖ បន្ទាប់ពីមានរឿងរ៉ាវកើតឡើង អ្នករាល់គ្នាសរសេររឿងរ៉ាវទាំងនោះទុក ដើម្បីបង្ហាញដល់មនុស្សក្នុងពេលអនាគត និងសម្រាប់មនុស្សគ្រាខាងមុខ ហើយអ្វី! ដែលអ្នកបានកត់ទុកគឺជារឿងរ៉ាវដែលបានកើតឡើងនៅអតីតកាល រឿងរ៉ាវទាំងនោះមិនមានអ្វីក្រៅពីប្រវត្តិសាស្រ្តទេ។ រឿងរ៉ាវដែលបានកត់ទុកនៅក្នុងគម្ពីរសញ្ញាចាស់ គឺជាកិច្ចការរបស់ព្រះយេហូវ៉ានៅអ៊ីស្រាអែល ហើយអ្វីដែលបានកត់ទុកនៅក្នុងគម្ពីរសញ្ញាថ្មី គឺជាកិច្ចការរបស់ព្រះយេស៊ូវក្នុងយុគសម័យនៃព្រះគុណ។ ពួកគេបានចងក្រងទុកនូវកិច្ចការដែលព្រះជាម្ចាស់បានធ្វើនៅក្នុងយុគសម័យពីរផ្សេងគ្នា។ គម្ពីរសញ្ញាចាស់ ចងក្រងទុកនូវកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃកក្រឹត្យវិន័យ ដូច្នេះហើយគម្ពីរសញ្ញាចាស់ គឺជាសៀវភៅប្រវត្តិសាស្ត្រ ខណៈដែលគម្ពីរសញ្ញាថ្មី គឺជាផលិតផលនៃកិច្ចការរបស់យុគសម័យព្រះគុណ។ នៅពេលដែលកិច្ចការថ្មីបានចាប់ផ្តើម គម្ពីរសញ្ញាថ្មីក៏ទៅជាហួសសម័យផងដែរ ដូច្នេះហើយ គម្ពីរសញ្ញាថ្មី ក៏ជាសៀវភៅប្រវត្តិសាស្ត្រមួយផងដែរ។ ជាការពិត គម្ពីរសញ្ញាថ្មី មិនមែនមានលក្ខណៈជាប្រព័ន្ធដូចទៅនឹងគម្ពីរសញ្ញាចាស់ទេ ហើយក៏មិនមានការកត់ត្រាទុកនូវរឿងរ៉ាវជាច្រើនដែរ។ គ្រប់ព្រះបន្ទូលជាច្រើនដែលព្រះយេហូវ៉ាបានមានបន្ទូល ត្រូវបានកត់ទុកនៅក្នុងគម្ពីរសញ្ញាចាស់នៃព្រះគម្ពីរ ចំណែកឯព្រះបន្ទូលខ្លះៗរបស់ព្រះយេស៊ូវ ត្រូវបានកត់ទុកនៅក្នុងសៀវភៅដំណឹងល្អទាំងបួន។ ជាការពិត ព្រះយេស៊ូវក៏បានធ្វើនូវកិច្ចការជាច្រើនផងដែរ ប៉ុន្តែមិនត្រូវបានកត់ទុកជាលម្អិតនោះទេ។ មានការកត់ត្រាតិចតួចនៅក្នុងគម្ពីរសញ្ញាថ្មី ដោយព្រោះតែចំនួននៃកិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺបរិមាណនៃកិច្ចការដែលទ្រង់បានធ្វើក្នុងកំឡុងពេលបីឆ្នាំកន្លះនៅលើផែនដី និងកិច្ចការរបស់ពួកសាវ័ក គឺនៅតិចជាងកិច្ចការរបស់ព្រះយេហូវ៉ាឆ្ងាយណាស់។ ដូច្នេះហើយ បានជាសៀវភៅនៅគម្ពីរសញ្ញាថ្មី មានតិចជាងសៀវភៅនៅក្នុងគម្ពីរសញ្ញាចាស់។

(«ទាក់ទងនឹងព្រះគម្ពីរ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះគម្ពីរក៏ត្រូវបានហៅថា គម្ពីរសញ្ញចាស់ និងគម្ពីរសញ្ញាថ្មីផងដែរ។ តើអ្នករាល់គ្នាដឹងថា ពាក្យ «សញ្ញា» សំដៅលើអ្វីទេ? ពាក្យថា «សញ្ញា» នៅក្នុងគម្ពីរសញ្ញាចាស់ កើតចេញពីសេចក្តីសញ្ញារបស់ព្រះយេហូវ៉ាជាមួយប្រជាជនអ៊ីស្រាអែល នៅពេលដែលទ្រង់បានសម្លាប់ជនជាតិអេស៊ីព្ទ និងសង្គ្រោះជនជាតិអ៊ីស្រាអែលពីព្រះចៅផារ៉ោន។ ពិតណាស់ អំណះអំណាងរបស់សេចក្តីសញ្ញានេះ គឺជាឈាមរបស់កូនចៀមដែលបានលាបនៅលើមាត់ទ្វារ ដែលព្រះជាម្ចាស់បានតាំងសញ្ញាជាមួយមនុស្ស ដែលជាសេចក្តីសញ្ញាមួយនិយាយថា អស់អ្នកណាដែលមានឈាមរបស់កូនចៀមនៅខាងលើ និងចំហៀងនៃក្របទ្វារ គឺជាជនជាតិអ៊ីស្រាអែល ពួកគេគឺជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ហើយពួកគេទាំងអស់នឹងត្រូវបានព្រះយេហូវ៉ាទុកជីវិត (ដ្បិតព្រះយេហូវ៉ានឹងសម្លាប់កូនប្រុសច្បងទាំងអស់ក្នុងប្រទេសអេស៊ីព្ទស៊ីប ព្រមទាំងកូនដំបូងក្នុងហ្វូងរបស់ចៀម និងសត្វស្រុក)។ សេចក្តីសញ្ញានេះមានអត្ថន័យពីរកម្រិត។ គ្មាននរណាម្នាក់ ឬសត្វណាមួយរបស់ប្រទេសអេស៊ីព្ទនឹងត្រូវបានលើកលែងដោយព្រះយេហូវ៉ានោះទេ។ ទ្រង់នឹងសម្លាប់កូនប្រុសច្បង និងកូនដំបូងរបស់កចៀម និងសត្វនានាផង។ ដូច្នេះ នៅក្នុងកណ្ឌគម្ពីរទំនាយជាច្រើន គេបានទាយទុកថា ជនជាតិអេស៊ីព្ទនឹងត្រូវបានវាយផ្ចាលដោយសារតែសេចក្តីសញ្ញារបស់ព្រះយេហូវ៉ា។ នេះគឺជាអត្ថន័យកម្រិតទីមួយរបស់សេចក្តីសញ្ញា។ ព្រះយេហូវ៉ាបានសម្លាប់កូនប្រុសច្បងរបស់ពួកជនជាតិអេស៊ីព្ទ និងកូនដំបូងនៃសត្វនានាទាំងអស់ ហើយទ្រង់បានទុកជីវិតដល់ជនជាតិអ៊ីស្រាអែលទាំងអស់ ដែលមានន័យថា អស់អ្នកណាដែលនៅក្នុងដែនដីអ៊ីស្រាអែល ត្រូវបានព្រះយេហូវ៉ាស្រឡាញ់ ហើយគ្រប់គ្នានឹងត្រូវបានរួចជីវិតទាំងអស់។ ទ្រង់សព្វព្រះទ័យចង់ធ្វើកិច្ចការរយៈពេលវែងនៅក្នុងពួកគេ ហើយទ្រង់បានតាំងសញ្ញាជាមួយពួកគេ ដោយប្រើឈាមរបស់កូនចៀម។ ចាប់ពីពេលនោះមក ព្រះយេហូវ៉ានឹងមិនសម្លាប់ជនជាតិអ៊ីស្រាអែលឡើយ ហើយទ្រង់មានព្រះបន្ទូលថា ពួកគេនឹងក្លាយជារាស្ត្ររើសតាំងរបស់ទ្រង់ជារៀងរហូត។ នៅក្នុងចំណោមកុលសម្ព័ន្ធដប់ពីររបស់អ៊ីស្រាអែល ទ្រង់នឹងចាប់ផ្តើមកិច្ចការរបស់ទ្រង់អស់រយៈពេលពេញមួយយុគសម័យនៃក្រឹត្យវិន័យ ទ្រង់នឹងបង្ហាញបញ្ញត្តិទាំងអស់របស់ទ្រង់ដល់ពួកអ៊ីស្រាអែល ហើយជ្រើសរើសពួកហោរា និងពួកចៅហ្វាយ ក្នុងចំណោមពួកគេ ហើយពួកគេនឹងនៅចំកណ្តាលនៃកិច្ចការរបស់ទ្រង់។ ព្រះយេហូវ៉ាបានបង្កើតសេចក្តីសញ្ញាមួយជាមួយពួកគេ៖ លុះត្រាតែយុគសម័យបានផ្លាស់ប្តូរ បើមិនដូច្នោះទេ ទ្រង់នឹងធ្វើកិច្ចការតែក្នុងចំណោមរាស្ត្រដែលបានរើសតាំងប៉ុណ្ណោះ។ សេចក្តីសញ្ញារបស់ព្រះយេហូវ៉ា គឺមិនអាចផ្លាស់ប្តូរបានទេ ដ្បិតសេចក្ដីសញ្ញានេះត្រូវបានបង្កើតឡើងដោយឈាម និងត្រូវបានតាំងជាមួយរាស្ត្ររើសតាំងរបស់ទ្រង់។ សំខាន់ជាងនេះ ទ្រង់បានជ្រើសរើសវិសាលភាព និងគោលដៅសមស្របមួយ ដើម្បីចាប់ផ្តើមកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យទាំងមូល ដូច្នេះ មនុស្សបានមើលឃើញសេចក្តីសញ្ញាថាមានសារៈសំខាន់ជាពិសេស។ នេះគឺជាអត្ថន័យកម្រិតទីពីររបស់សេចក្តីសញ្ញា។ លើកលែងតែកណ្ឌគម្ពីរលោកុប្បត្តិប៉ុណ្ណោះ ដែលកត់ត្រារឿងរ៉ាវមុនការតាំងសញ្ញា ចំណែកកណ្ឌគម្ពីរផ្សេងទៀតទាំងអស់នៅក្នុងសញ្ញាចាស់ សុទ្ធតែកត់ត្រាកិច្ចការរបស់ព្រះជាម្ចាស់ក្នុងចំណោមជនជាតិអ៊ីស្រាអែល ក្រោយពីការតាំងសញ្ញា។ ពិតណាស់ មានរឿងរ៉ាវខ្លះៗរបស់សាសន៍ដទៃក៏មានដែរ ប៉ុន្តែជារួម សញ្ញាចាស់កត់ត្រាកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសអ៊ីស្រាអែល។ ដោយសារតែសេចក្តីសញ្ញារបស់ព្រះយេហូវ៉ាជាមួយជនជាតិអ៊ីស្រាអែល ទើបកណ្ឌគម្ពីរដែលត្រូវបានសរសេរអំឡុងពេលក្នុងយុគសម័យនៃក្រឹត្យវិន័យ ត្រូវបានគេហៅថា គម្ពីរសញ្ញាចាស់។ កណ្ឌគម្ពីរទាំងនោះ ត្រូវបានដាក់ឈ្មោះបន្ទាប់ពីសេចក្តីសញ្ញារបស់ព្រះជាម្ចាស់ជាមួយជនជាតិអ៊ីស្រាអែលត្រូវបានតាំងឡើងហើយ។

គម្ពីរសញ្ញាថ្មីត្រូវបានដាក់ឈ្មោះក្រោយពីពេលព្រះយេស៊ូវបង្ហូរលោហិតនៅលើឈើឆ្កាង និងក្រោយពេលដែលសេចក្តីសញ្ញារបស់ទ្រង់ជាមួយអស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានតាំងឡើង។ សេចក្តីសញ្ញារបស់ព្រះយេស៊ូវ គឺដូច្នេះ៖ មនុស្សមិនមានអ្វីក្រៅពីជឿលើទ្រង់ ដើម្បីឲ្យអំពើបាបរបស់ពួកគេត្រូវបានអត់ទោស ដោយសារលោហិតដែលទ្រង់បានបង្ហូរនោះទេ ដូច្នេះហើយ ពួកគេនឹងត្រូវបានសង្គ្រោះ និងបានកើតជាថ្មីតាមរយៈទ្រង់ ហើយនឹងលែងជាមនុស្សបាបតទៅទៀតហើយ។ មនុស្សមិនមានអ្វីក្រៅពីជឿលើទ្រង់ ដើម្បីទទួលបានព្រះគុណរបស់ទ្រង់ ព្រមទាំងនឹងមិនរងទុក្ខនៅក្នុងស្ថាននរកបន្ទាប់ពីពួកគេស្លាប់។ កណ្ឌគម្ពីរទាំងអស់ដែលត្រូវបានសរសេរក្នុងយុគសម័យនៃព្រះគុណ គឺសុទ្ធតែបានមកក្រោយសេចក្តីសញ្ញានេះ ហើយកណ្ឌគម្ពីរទាំងអស់សុទ្ធតែកត់ត្រាកិច្ចការ និងព្រះសូរសៀងដែលមាននៅក្នុងកិច្ចការនោះ។ កណ្ឌគម្ពីរទាំងនេះ ពុំមានកត់ត្រាអ្វីលើសពីការសង្គ្រោះនៃការជាប់ឆ្កាងរបស់ព្រះអម្ចាស់យេស៊ូវ ឬសេចក្តីសញ្ញានោះទេ។ កណ្ឌគម្ពីរទាំងអស់គឺជាកណ្ឌគម្ពីរដែលសរសេរដោយបងប្អូនប្រុសៗនៅក្នុងព្រះអម្ចាស់ ដែលមានបទពិសោធន៍។ ដូច្នេះ កណ្ឌគម្ពីរទាំងនេះក៏ត្រូវបានដាក់ឈ្មោះ ក្រោយពេលមានសេចក្តីសញ្ញា៖ កណ្ឌគម្ពីរទាំងនេះត្រូវបានហៅថា គម្ពីរសញ្ញាថ្មី។ គម្ពីរសញ្ញាថ្មី និងសញ្ញាចាស់ទាំងពីរនេះ រួមបញ្ចូលតែយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណប៉ុណ្ណោះ ហើយពុំមានទំនាក់ទំនងជាមួយយុគសម័យចុងក្រោយនោះទេ។

(«ទាក់ទងនឹងព្រះគម្ពីរ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មនុស្សជាច្រើនជឿថា ការយល់ដឹង និងការដែលអាចបកស្រាយព្រះគម្ពីរ គឺដូចទៅនឹងការស្វែងរកផ្លូវពិតដូច្នោះដែរ តែតាមពិត តើរឿងនេះពិតជាសាមញ្ញណាស់មែនទេ? គ្មាននរណាម្នាក់ដឹងពីការពិតនៃព្រះគម្ពីរនោះទេថា៖ ព្រះគម្ពីរគ្មានអ្វីក្រៅតែពីការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ និងគ្មានអ្វីក្រៅតែពីការកត់ត្រាសញ្ញាមួយចំពោះដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយថា វាមិនផ្តល់ឲ្យអ្នកនូវការយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ គ្រប់គ្នាដែលបានអានព្រះគម្ពីរសុទ្ធតែដឹងថា ព្រះគម្ពីរកត់ត្រាទុកឯកសារនូវកិច្ចការទាំងពីរដំណាក់កាលរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គម្ពីរសញ្ញាចាស់កត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល និងកិច្ចការរបស់ព្រះយេហូវ៉ា ចាប់ពីកំណើតផែនដី រហូតដល់ចុងបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាថ្មីកត់ត្រាកិច្ចការរបស់ព្រះយេស៊ូវនៅលើផែនដី ដែលមាននៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងបួន ក៏ដូចជាកិច្ចការរបស់ប៉ុលផងដែរ តើទាំងនេះមិនមែនជាការកត់ត្រាប្រវត្តិសាស្ត្រទេឬអី? ការលើកយករឿងរ៉ាវពីអតីតកាលមកនិយាយនៅពេលបច្ចុប្បន្ន ធ្វើឲ្យរឿងរ៉ាវទាំងនោះក្លាយជាប្រវត្តិសាស្ត្រ ហើយមិនថារឿងរ៉ាវទាំងនេះពិត ឬប្រាកដបែបណានោះឡើយ ក៏វានៅតែជាប្រវត្តិសាស្ត្រដដែល ហើយប្រវត្តិសាស្ត្រមិនអាចដោះស្រាយរឿងបច្ចុប្បន្នបានឡើយ ដ្បិតព្រះជាម្ចាស់មិនត្រឡប់ទៅទតមើលប្រវត្តិសាស្ត្រវិញនោះទេ! ដូច្នេះ ប្រសិនបើអ្នកត្រឹមតែយល់ព្រះគម្ពីរ ហើយមិនយល់អ្វីអំពីកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើនៅពេលបច្ចុប្បន្ននោះទេ ហើយប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនសម្លឹងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ នោះអ្នកមិនយល់ពីអ្វីដែលហៅថា ការស្វែងរកព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកអានព្រះគម្ពីរ ដើម្បីសិក្សាពីប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ីស្រាអែល ស្រាវជ្រាវប្រវត្តិសាស្ត្រនៃការដែលព្រះជាម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី នោះអ្នកមិនជឿព្រះជាម្ចាស់ទេ។ ប៉ុន្តែថ្ងៃនេះ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ និងស្វះស្វែងរកជីវិត ដោយសារតែអ្នកស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ ហើយមិនស្វះស្វែងរកន័យពាក្យ និងគោលលទ្ធិដែលគ្មានជីវិត ឬស្វះស្វែងរកការយល់ដឹងអំពីប្រវត្តិសាស្ត្រ នោះអ្នកត្រូវតែស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងពេលបច្ចុប្បន្ននេះ ហើយអ្នកត្រូវតែស្វែងរកទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកជាបុរាណវិទូម្នាក់ អ្នកអាចអានព្រះគម្ពីរបាន ប៉ុន្តែ អ្នកមិនមែនជាបុរាណវត្ថុវិទូនោះទេ អ្នកគឺជាអ្នកជឿម្នាក់ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ ហើយអ្នកខំប្រឹងស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះអស់ពីលទ្ធភាព។ តាមរយៈការអានព្រះគម្ពីរយ៉ាងច្រើន អ្នកយល់បានតិចតួចអំពីប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល អ្នកនឹងដឹងអំពីជីវិតរបស់ អ័ប្រាហាំ ដាវីដ និងម៉ូសេ អ្នកនឹងរកឃើញនូវវិធីដែលពួកគេគោរពព្រះយេហូវ៉ា ពីវិធីដែលព្រះយេហូវ៉ាបានដុតពួកអ្នកដែលទាស់ទទឹងនឹងទ្រង់ និងរកឃើញពីវិធីដែលទ្រង់បានមានព្រះបន្ទូលទៅកាន់មនុស្សនៅក្នុងយុគសម័យនោះ។ អ្នកនឹងរកឃើញតែកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងអតីតកាលតែប៉ុណ្ណោះ។ ការកត់ត្រារបស់ព្រះគម្ពីរ ទាក់ទងទៅនឹងវិធីដែលប្រជាជនអ៊ីស្រាអែលជំនាន់ដើម គោរពព្រះជាម្ចាស់ ហើយរស់នៅក្រោមការដឹកនាំរបស់ព្រះយេហូវ៉ា។ ដោយសារជនជាតិអ៊ីស្រាអែល គឺជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ នៅក្នុងសញ្ញាចាស់ អ្នកអាចឃើញភាពស្មោះត្រង់របស់ប្រជាជនអ៊ីស្រាអែលទាំងអស់ ចំពោះព្រះយេហូវ៉ា អ្នកអាចឃើញពីវិធីដែលព្រះយេហូវ៉ាបានថែរក្សា និងប្រទានពរដល់អស់អ្នកស្តាប់បង្គាប់ទ្រង់។ អ្នកអាចដឹងថា ពេលដែលព្រះជាម្ចាស់បានធ្វើកិច្ចការនៅក្នុងប្រទេសអ៊ីស្រាអែល ទ្រង់មានពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ ហើយមានទាំងអណ្តាតភ្លើង ហើយអ្នកដឹងថា ជនជាតិអ៊ីស្រាអែលទាំងអស់ ចាប់ពីអ្នកតូចតាចដល់អ្នកខ្ពង់ខ្ពស់ បានគោរពព្រះយេហូវ៉ា ដូច្នេះ ប្រទេសទាំងមូលត្រូវបានព្រះជាម្ចាស់ប្រទានពរ។ នេះហើយជាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល ដែលត្រូវបានកត់ត្រាទុកក្នុងគម្ពីរសញ្ញាចាស់។

(«ទាក់ទងនឹងព្រះគម្ពីរ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ប្រសិនបើអ្នកចង់ឃើញកិច្ចការនៃយុគសម័យនៃក្រឹត្យវិន័យ និងចង់ឃើញពីរបៀបដែលសាសន៍អ៊ីស្រាអែលធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា នោះ អ្នកត្រូវអានព្រះគម្ពីរសញ្ញាចាស់។ ប្រសិនបើអ្នកចង់យល់ពីកិច្ចការនៃយុគសម័យនៃព្រះគុណ នោះអ្នកត្រូវតែអានព្រះគម្ពីរសញ្ញាថ្មី ប៉ុន្តែតើអ្នកមើលឃើញកិច្ចការនៅគ្រាចុងក្រោយបានយ៉ាងដូចម្តេច? អ្នកត្រូវតែទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ហើយចូរធ្វើកិច្ចការនៅថ្ងៃនេះតទៅ ដ្បិតនេះជាកិច្ចការថ្មី ហើយគ្មាននរណាម្នាក់ធ្លាប់បានកត់ទុកនៅក្នុងព្រះគម្ពីរទេ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ហើយបានជ្រើសរើសមនុស្សមួយក្រុមទៀតដែលត្រូវបានរើសតាំងនៅប្រទេសចិន។ ព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សទាំងនេះ ទ្រង់បន្តពីកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយបន្តពីកិច្ចការ អំពីយុគសម័យនៃព្រះគុណ។ កិច្ចការនៅថ្ងៃនេះ គឺជាផ្លូវដែលមនុស្សមិនធ្លាប់បានដើរ ហើយជាផ្លូវដែលមិនមាននរណាម្នាក់បានឃើញឡើយ។ វាគឺជាកិច្ចការដែលមិនធ្លាប់បានធ្វើពីមុនមក វាជាកិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ដូច្នេះ កិច្ចការដែលមិនធ្លាប់បានធ្វើពីមុន មិនមែនជាប្រវត្ដិសាស្ដ្រទេ ពីព្រោះឥឡូវ គឺជាពេលឥឡូវនេះ ហើយមិនទាន់ត្រឡប់ជាអតីតកាលនៅឡើយទេ។ មនុស្សមិនដឹងថាព្រះជាម្ចាស់បានធ្វើកិច្ចការធំជាង ថ្មីជាងនៅលើផែនដី ហើយក្រៅពីអ៊ីស្រាអែលដែលលើសពីព្រំដែនអ៊ីស្រាអែល ហើយលើសពីទំនាយរបស់ពួកហោរា ថាវាគឺជាកិច្ចការថ្មី និងអស្ចារ្យ នៅខាងក្រៅសេចក្ដីទំនាយ និងជាកិច្ចការថ្មីដែលហួសពីប្រទេសអ៊ីស្រាអែល និងជាកិច្ចការដែលមនុស្សមិនអាចយល់បាន និងស្រមៃដល់។ តើព្រះគម្ពីរអាចមានការកត់ទុកជាក់លាក់អំពីកិច្ចការបែបនេះបានយ៉ាងដូចម្តេច? តើអ្នកណាអាចកត់ទុករាល់កិច្ចការក្នុងពេលសព្វថ្ងៃនេះ ដោយមិនមានការលុបចោលជាមុននោះ? តើអ្នកណាអាចកត់ទុកនូវកិច្ចការដែលមានព្រះចេស្ដាជាង និងមានប្រាជ្ញាជាង ដែលយកឈ្នះលើសេចក្ដីសញ្ញានៅក្នុងសៀវភៅដ៏ចាស់នោះ? កិច្ចការនាពេលសព្វថ្ងៃនេះ មិនមែនជាប្រវត្តិសាស្ត្រទេ ដូច្នេះហើយ ប្រសិនបើអ្នកមានបំណងដើរលើផ្លូវថ្មីនាពេលសព្វថ្ងៃនេះ នោះអ្នកត្រូវតែចាកចេញពីព្រះគម្ពីរ អ្នកត្រូវតែទៅឲ្យហួសពីសៀវភៅគម្ពីរព្យាការី ឬសៀវភៅប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរ។ មានតែពេលនោះទេ ដែលអ្នកនឹងអាចដើរតាមផ្លូវថ្មីបានយ៉ាងត្រឹមត្រូវ ហើយមានតែពេលនោះទេ ដែលអ្នកនឹងអាចចូលទៅក្នុងអាណាចក្រថ្មី និងកិច្ចការថ្មីបាន។

(«ទាក់ទងនឹងព្រះគម្ពីរ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ពិភពសាសនាជឿថា ខគម្ពីរទាំងអស់ត្រូវបានជំរុញដោយព្រះជាម្ចាស់ ហើយខគម្ពីរទាំងអស់គឺជាព្រះបន្ទូលរបស់ទ្រង់ ការយល់ឃើញនេះគឺខុស

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ បច្ចុប្បន្ននេះ មនុស្សជឿថា ព្រះគម្ពីរគឺជាព្រះជាម្ចាស់ ហើយជឿថា ព្រះជាម្ចាស់គឺជាព្រះគម្ពីរ។...

មូលហេតុដែលមនុស្សមិនអាចទទួលបានជីវិតអស់កល្ប ប្រសិនបើពួកគេប្រកាន់ខ្ជាប់ និងថ្វាយបង្គំព្រះគម្ពីរ

ខគម្ពីរយោង៖ «ចូរស្រាវជ្រាវបទគម្ពីរ ដ្បិតអ្នករាល់គ្នាគិតថា អ្នកមានជីវិតអស់កល្បចេញពីគម្ពីរនោះ ពោលគឺគម្ពីរនោះហើយដែលធ្វើបន្ទាល់អំពីខ្ញុំ។...

ពិភពសាសនាគិតថា ជំនឿលើព្រះជាម្ចាស់គឺជាជំនឿលើព្រះគម្ពីរ ហើយការចាកចេញពីព្រះគម្ពីរ គឺមិនមែនជាជំនឿលើព្រះជាម្ចាស់ឡើយ ការយល់ឃើញនេះ គឺខុស

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ អស់រយៈពេលជាច្រើនឆ្នាំ របៀបនៃការជឿតាមបែបប្រពៃណីរបស់មនុស្ស (ដែលជាគ្រីស្ទបរិស័ទ...

គុណតម្លៃដែលមានស្រាប់របស់ព្រះគម្ពីរ និងវិធីដែលមនុស្សគួរតែប្រព្រឹត្តចំពោះព្រះគម្ពីរតាមវិធីដែលស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ព្រះគម្ពីរគឺជាការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងប្រទេសអ៊ីស្រាអែល...