វត្ថុបំណង និងសារៈសំខាន់នៃដំណាក់កាលនីមួយៗទាំងបី នៃកិច្ចការរបស់ព្រះជាម្ចាស់

05-09-2021

(១) វត្ថុបំណង និងសារៈសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

កិច្ចការដែលព្រះយេហូវ៉ាបានធ្វើមកលើជនជាតិអ៊ីស្រាអែលបានបង្កើតឱ្យមានកន្លែងកំណើតរបស់ព្រះជាម្ចាស់នៅលើផែនដី នៅក្នុងចំណោមមនុស្ស ជាកន្លែងពិសិដ្ឋ ដែលព្រះអង្គគង់នៅ។ ទ្រង់កំណត់កិច្ចការរបស់ទ្រង់ សម្រាប់តែជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ។ ដំបូង ព្រះអង្គមិនបានធ្វើកិច្ចការនៅខាងក្រៅស្រុកអ៊ីស្រាអែលទេ តែផ្ទុយទៅវិញ ព្រះអង្គបានជ្រើសរើសមនុស្ស ដែលព្រះអង្គទតឃើញថា សមរម្យ ដើម្បីកំណត់វិសាលភាពនៃកិច្ចការរបស់ទ្រង់។ អ៊ីស្រាអែលជាកន្លែងដែលព្រះជាម្ចាស់បានបង្កើតអ័ដាម និងអេវ៉ា។ ព្រះយេហូវ៉ាបានសូនមនុស្សចេញពីធូលីដី នៅ កន្លែងនោះ។ កន្លែងនោះបានក្លាយជាមូលដ្ឋាននៃកិច្ចការរបស់ទ្រង់នៅលើផែនដី។ ជនជាតិអ៊ីស្រាអែល ដែលជាពូជពង្សរបស់ណូអេ និងជាពូជពង្សរបស់អ័ដាមដែរនោះ ជាគ្រឹះមនុស្សនៃកិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី។

ពេលនោះ សារៈសំខាន់ គោលបំណង និងជំហាននៃកិច្ចការរបស់ព្រះយេហូវ៉ាក្នុងស្រុកអ៊ីស្រាអែល គឺដើម្បីចាប់ផ្ដើមកិច្ចការរបស់ទ្រង់ នៅលើផែនដីទាំងមូល ដោយយកអ៊ីស្រាអែលធ្វើជាចំណុចកណ្ដាល បន្ទាប់មក រីកសាយបន្តិចម្ដងៗទៅដល់ជាតិសាសន៍ដទៃ។ នេះគឺជាគោលការណ៍អនុលោមទៅតាម កិច្ចការដែលទ្រង់ធ្វើនៅក្នុងចក្រវាឡទាំងមូល ដើម្បីកសាងគំរូមួយ ហើយបន្ទាប់មក ក៏ពង្រីកវារហូតទាល់តែមនុស្សទាំងអស់នៅក្នុងចក្រវាឡបានទទួលដំណឹងល្អរបស់ព្រះអង្គ។ ជនជាតិអ៊ីស្រាអែលដំបូងគេបង្អស់ គឺជាពូជពង្សរបស់ណូអេ។ ដង្ហើមរបស់ព្រះយេហូវ៉ាបានប្រទាននូវជីវិត និងការយល់ដឹងល្មមគ្រប់គ្រាន់ ដល់មនុស្សទាំងនេះ ដើម្បីថែរក្សាមូលដ្ឋានចាំបាច់នៃជីវិត ប៉ុន្តែ ពួកគេមិនស្គាល់លក្ខណៈរបស់ព្រះយេហូវ៉ាដ៏ជាព្រះឬបំណងព្រះហឫទ័យរបស់ទ្រង់សម្រាប់មនុស្សទេ ពួកគេរឹតតែមិនដឹង អំពីរបៀបគោរពកោតខ្លាចដល់ព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ។ ដូចនេះ ទោះបីជាមានច្បាប់និងក្រឹត្យវិន័យដែលត្រូវស្ដាប់តាម[ក] ហើយទោះបីជាមានកិច្ចការ ដែលមនុស្សត្រូវធ្វើសម្រាប់ព្រះអាទិករក៏ដោយ ក៏ពូជពង្សរបស់អ័ដាមមិនបានដឹងអ្វីសោះដែរ។ អ្វីទាំងអស់ដែលពួកគេបានដឹងគឺ ប្ដីត្រូវតែនឿយហត់ និងធ្វើការដើម្បីផ្គត់ផ្គង់គ្រួសាររបស់គាត់ ហើយភរិយាត្រូវចុះចូលចំពោះប្ដី ព្រមទាំងរក្សាពូជមនុស្សដែលព្រះយេហូវ៉ាបានបង្កើតមកឱ្យគង់វង់។ ពោលគឺ មនុស្សដែលមានដង្ហើមរបស់ព្រះ យេហូវ៉ា និងជីវិតរបស់ទ្រង់នេះ មិនបានដឹងអំពីរបៀបធ្វើតាមក្រឹត្យវិន័យរបស់ព្រះជា ម្ចាស់ ឬដឹងអំពីរបៀប ផ្គាប់ព្រះហឫទ័យព្រះអម្ចាស់ ដែលបង្កើតរបស់សព្វសារពើទាល់តែសោះ។ ពួកគេដឹងតិចតួចណាស់។ ដូច្នេះ ទោះបីជាមិនមានអ្វីទុច្ចរិត ឬការបញ្ឆោតនៅក្នុងចិត្តរបស់ពួកគេ មិនមានចិត្តច្រណែន និងកម្រមានការឈ្លោះប្រកែកនៅក្នុងចំណោមពួកគេ យ៉ាងណាក៏ដោយ ក៏ពួកគេគ្មានចំណេះដឹងឬការយល់ដឹងអំពីព្រះយេហូវ៉ាជាព្រះអម្ចាស់ ដែលបង្កើតរបស់សព្វសារពើដែរ។ ឰយុកោ របស់មនុស្សទាំងនេះបានដឹងត្រឹមតែបរិភោគ និងអរសប្បាយ នឹងរបស់ដែលព្រះយេហូវ៉ាប្រទានប៉ុណ្ណោះទេ ប៉ុន្តែពួកគេ មិនបានដឹងអំពីការគោរពកោតខ្លាចដល់ព្រះយេហូវ៉ាទៀតផង។ ពួកគេមិនបានដឹងថា ព្រះយេហូវ៉ាជាអ្នកដែលពួកគេត្រូវថ្វាយបង្គំដោយលុតជង្គង់ឡើយ។ ដូច្នេះ តើឱ្យទ្រង់ហៅពួកគេថាជាមនុស្សដែលទ្រង់បង្កើតដូចម្ដេចបាន? បើដូច្នេះមែន តើពាក្យថា៖ «ព្រះយេហូវ៉ាជាព្រះអម្ចាស់ ដែលបង្កើតរបស់សព្វសារពើ» និង «ទ្រង់បង្កើតមនុស្សមក ដើម្បីឱ្យមនុស្សបង្ហាញពីទ្រង់ថ្វាយសិរីល្អដល់ទ្រង់ និងតំណាងទ្រង់» មិនទៅជាសម្ដី ឥតប្រយោជន៍ទេឬ? តើមនុស្សដែលគ្មានការគោរពកោតខ្លាចដល់ព្រះយេហូវ៉ាក្លាយជាស្មរបន្ទាល់អំពីសិរីល្អរបស់ទ្រង់ដោយរបៀបណា? តើពួកគេក្លាយជាការសម្ដែងពីសិរីល្អរបស់ទ្រង់ដោយរបៀបណា? តើព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលថា៖ «អញបង្កើតមនុស្ស ឲ្យដូចរូបអង្គអញ» មិនក្លាយជាអាវុធនៅក្នុងដៃរបស់អារក្សសាតាំង ដែលជាមេកំណាចទេឬអី? តើពាក្យទាំងនេះមិនក្លាយជាសញ្ញាសម្គាល់នៃការប្រមាថដល់ការដែលព្រះយេហូវ៉ាបង្កើតមនុស្សមកទេឬអី? ដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការនោះ គឺបន្ទាប់ពីបានបង្កើតមនុស្សរួចមក ព្រះយេហូវ៉ាមិនបានណែនាំ ឬទូន្មានពួកគេ ចាប់តាំងតែពីជំនាន់អ័ដាមរហូតដល់ជំនាន់លោក ណូអេ។ ផ្ទុយទៅវិញ លុះដល់ក្រោយសម័យទឹកជំនន់បានបំផ្លាញពិភពលោករួចមក ទើបព្រះអង្គចាប់ផ្ដើមទូន្មាន ជនជាតិអ៊ីស្រាអែលជាពូជពង្សរបស់ណូអេ និងអ័ដាមជាផ្លូវការ។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល ផ្ដល់នូវការទូន្មានដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ពេលពួកគេរស់នៅក្នុងជីវិតរបស់ពួកគេនៅលើដែនដី អ៊ីស្រាអែលទាំងមូល។ ការនេះបង្ហាញដល់មនុស្សថា ព្រះយេហូវ៉ាមិនត្រឹមតែអាចផ្លុំខ្យល់ដង្ហើមចូលទៅក្នុងមនុស្ស ដើម្បីឱ្យគាត់មានជីវិតពីទ្រង់ និងរស់ឡើងចេញពីធូលីដី ទៅជាមនុស្សដែលទ្រង់បង្កើតមកប៉ុណ្ណោះទេ តែទ្រង់ក៏អាចបំផ្លាញមនុស្ស និងដាក់បណ្ដាសាមនុស្ស ព្រមទាំងប្រើព្រនង់របស់ទ្រង់ ដើម្បីគ្រប់គ្រងមនុស្សបាន។ ធ្វើដូច្នេះទើបពួកគេយល់ឃើញថា ព្រះយេហូវ៉ាអាចដឹកនាំជីវិតរបស់មនុស្ស នៅលើផែនដី និងមានព្រះបន្ទូល ព្រមទាំងធ្វើការនៅក្នុងចំណោមមនុស្ស ស្របទៅតាមម៉ោងពេលនៃវេលាថ្ងៃ និងយប់ផង។ កិច្ចការដែលព្រះអង្គបានធ្វើ គឺដើម្បីឱ្យមនុស្សដែលទ្រង់បានបង្កើតមកដឹងថា មនុស្សបានកើតមកពីធូលីដី ដែលទ្រង់បានរើស ហើយលើសពីនេះទៀត គឺមនុស្សត្រូវបានបង្កើតឡើងដោយសារទ្រង់។ មិនត្រឹមតែប៉ុណ្ណេះទេ ដំបូងទ្រង់បានធ្វើកិច្ចការរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល ដើម្បីឱ្យមនុស្ស និងប្រជាជាតិដទៃទៀត (ដែលតាមពិតមិនមែនដាច់ដោយឡែកពីអ៊ីស្រាអែលទេ តែផ្ទុយទៅវិញមានអម្បូរចេញពីជនជាតិអ៊ីស្រាអែល ដែលនៅតែជាតំណវង្សពីអ័ដាម និងអេវ៉ា) អាចទទួលដំណឹងល្អរបស់ព្រះយេហូវ៉ា ពីអ៊ីស្រាអែល ដើម្បីឱ្យមនុស្សដែលត្រូវបានបង្កើតមកទាំងអស់នៅក្នុងចក្រវាឡ អាចគោរពកោតខ្លាចដល់ព្រះយេហូវ៉ា និងលើកតម្កើងទ្រង់ជាព្រះដ៏ឧត្ដម។ ព្រះយេហូវ៉ាមិនបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅអ៊ីស្រាអែលទេ ប៉ុន្តែ ផ្ទុយទៅវិញ បន្ទាប់ពីបានបង្កើតមនុស្សរួច ទ្រង់អនុញ្ញាតឱ្យពួកគេរស់នៅក្នុងជីវិតដែលឥតព្រួយខ្វល់អ្វីសោះនៅលើផែនដី ហើយក្នុងករណីនេះ គឺទ្រង់ជាម្ចាស់សណ្ឋានរូបសាច់របស់មនុស្ស (សណ្ឋាននេះមានន័យថា មនុស្សមិនអាចដឹងអំពីអ្វីៗដែលគាត់មិនអាចមើលឃើញឡើយ មានន័យថា គាត់មិនដឹងទេថា ព្រះយេហូវ៉ាជាអ្នកបង្កើតមនុស្សមក ហើយរឹតតែមិនអាចដឹងថា ហេតុអ្វីបានជាទ្រង់ ធ្វើដូច្នេះទេ) គាត់មិនអាចដឹងថា ព្រះយេហូវ៉ាជាអ្នកបង្កើតមនុស្ស ឬដឹងថា ទ្រង់ជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើទេ។ ប្រសិនបើព្រះយេហូវ៉ាបាន បង្កើតមនុស្ស និងដាក់គាត់នៅលើផែនដី រួចរលាស់ធូលីដីចេញពីព្រះហស្ត ហើយចាកចេញទៅដោយមិនបន្តគង់នៅក្នុងចំណោមមនុស្ស ដើម្បីផ្ដល់ការទូន្មានមួយរយៈឱ្យពួកគេ នោះមនុស្សជាតិទាំងអស់មុខជាត្រឡប់ជាសាបសូន្យមិនខាន។ សូម្បីផ្ទៃមេឃ និងផែនដីព្រមទាំងរបស់ជាច្រើនដែលទ្រង់បានបង្កើតមក និងមនុស្សទាំងអស់ នឹងត្រឡប់ទៅជាឥតប្រយោជន៍ ហើយលើសពីនេះទៀត អារក្សសាតាំងមុខជាជាន់ឈ្លីមិនខាន។ ដូច្នេះ ទើបព្រះយេហូវ៉ាសព្វព្រះទ័យឱ្យមាន «កន្លែងមួយ ដែលទ្រង់តាំងព្រះវត្តមាន ជាកន្លែងដ៏បរិសុទ្ធនៅលើផែនដី នៅកណ្ដាលចំណោម មនុស្សជាតិ ដែលទ្រង់បង្កើត» ត្រូវខ្ទេចខ្ទីទៅ។ យ៉ាងនេះទើបព្រះអង្គអាចបន្តគង់នៅកណ្ដាលចំណោមមនុស្ស ដើម្បីដឹកនាំជីវិតរបស់ពួកគេ និងមានព្រះបន្ទូលទៅពួកគេ ពីកណ្ដាលចំណោមពួកគេ បន្ទាប់ពីបានបង្កើតគេមក ការទាំងអស់នេះ គឺដើម្បីឱ្យដឹងអំពីបំណងព្រះហឫទ័យ និងដើម្បីសម្រេចផែនការរបស់ព្រះអង្គ។ កិច្ចការដែលទ្រង់បានធ្វើនៅអ៊ីស្រាអែល គឺដើម្បីអនុវត្តផែនការដែលទ្រង់បានគ្រោងទុក មុនពេលទ្រង់បង្កើតរបស់សព្វសារពើប៉ុណ្ណោះ ដូច្នេះ កិច្ចការដំបូងដែលទ្រង់បានធ្វើនៅក្នុងចំណោមជនជាតិអ៊ីស្រាអែល និងរបស់សព្វសារពើដែលទ្រង់បង្កើត មិនខុសពីគ្នាទេ ប៉ុន្តែ កិច្ចការទាំងពីរនេះត្រូវបានធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់ការគ្រប់គ្រងរបស់ទ្រង់ ដល់កិច្ចការរបស់ទ្រង់ និងដើម្បីជាសិរីល្អដល់ទ្រង់ ព្រមទាំងត្រូវបានធ្វើឡើងដើម្បីផ្ដល់អត្ថន័យ ឱ្យកាន់តែស៊ីជម្រៅដល់ការដែលទ្រង់បង្កើតមនុស្សមក។ ទ្រង់បានដឹកនាំជីវិតរបស់មនុស្សនៅលើផែនដីអស់រយៈពេលពីរពាន់ឆ្នាំ ក្រោយសម័យណូអេ ក្នុងអំឡុងពេលនេះទ្រង់បានបង្រៀនមនុស្សឱ្យយល់ពីរបៀបគោរពកោតខ្លាចព្រះយេហូវ៉ា ជាព្រះអម្ចាស់ដែលបង្កើត របស់សព្វសារពើបង្រៀនគេឱ្យយល់ពីវិធីប្រព្រឹត្តក្នុងជីវិតរបស់ពួកគេ និងរបៀបរស់នៅបន្ត ហើយអ្វីដែលសំខាន់បំផុតនោះ គឺវិធីធ្វើខ្លួនជាស្មរបន្ទាល់សម្រាប់ព្រះយេហូវ៉ា ទាំងស្ដាប់បង្គាប់ទ្រង់ និងថ្វាយការគោរពកោតខ្លាចដល់ទ្រង់ ហើយសរសើរតម្កើងទ្រង់ដោយតន្ត្រី ដូចដាវីឌ និងពួកសង្ឃរបស់ទ្រង់ដែរ។

(«កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ កិច្ចការនៃការដឹកនាំមនុស្សជាតិ ត្រូវធ្វើឡើងនៅក្រោមព្រះនាមរបស់ព្រះយេហូវ៉ា ហើយដំណាក់កាលដំបូងនៃកិច្ចការនេះ ត្រូវធ្វើឡើងនៅលើផែនដី។ នៅក្នុងដំណាក់កាលនេះ កិច្ចការនេះបានរួមបញ្ចូលនូវសាងសង់ព្រះវិហារ និងអាសនា និងប្រើក្រឹត្យវិន័យដើម្បីដឹកនាំរាស្រ្តអ៊ីស្រាអែល ព្រមទាំងដើម្បីបំពេញកិច្ចការក្នុងចំណោមពួកគេ។ តាមរយៈការដឹកនាំរាស្រ្តអ៊ីស្រាអែល ទ្រង់បានចាប់ផ្ដើមមូលដ្ឋានគ្រឹះនៃកិច្ចការរបស់ទ្រង់នៅលើផែនដី។ ចេញពីមូលដ្ឋានគ្រឹះនេះ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់នៅក្រៅស្រុកអ៊ីស្រាអែល ដែលនេះចង់និយាយថា ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់ទៅក្រៅចាប់ពីស្រុកអ៊ីស្រាអែលទៅ ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានដឹងថាព្រះយេហូវ៉ាថាជាព្រះជាម្ចាស់ន្តិចម្ដងៗ និងដឹងថាគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើទាំងអស់ ហើយគឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតគ្រប់សត្តនិករទាំងអស់មក។ ទ្រង់បានពង្រីកកិច្ចការរបស់ទ្រង់តាមរយៈរាស្រ្តអ៊ីស្រាអែលទៅដល់រាស្រ្តដទៃផ្សេងទៀត។ ដែនដីស្រុកអ៊ីស្រាអែល គឺជាកន្លែងបរិសុទ្ធដំបូងគេនៃកិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី ហើយគឺដែនដីអ៊ីស្រាអែលនេះហើយ ដែលព្រះជាម្ចាស់បានយាងទៅបំពេញកិច្ចការនៅលើផែនដី។ នោះគឺជាកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ។

(«និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កាលដើមដំបូងឡើយ ការដឹកនាំមនុស្សក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យនៅក្នុងព្រះគម្ពីរសញ្ញាចាស់ គឺដូចជាការដឹកនាំជីវិតរបស់កូនម្នាក់ដែរ។ មនុស្សជាតិកាលដើមដំបូងឡើយ គឺជាកូនដែលទើបកើតរបស់ព្រះយេហូវ៉ា។ ពួកគេ គឺជាពួកសាសន៍អ៊ីស្រាអែល។ ពួកគេគ្មានការយល់ដឹងថាតើត្រូវគោរពព្រះជាម្ចាស់ ឬថាតើត្រូវរស់នៅលើផែនដីនេះដោយរបៀបណានោះទេ។ នេះចង់មានន័យថា ព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិមក ពោលគឺទ្រង់បានបង្កើតអ័ដាម និងអេវ៉ា ប៉ុន្តែទ្រង់មិនបានប្រទានសមត្ថភាពដល់ពួកគេឲ្យយល់ថាតើត្រូវគោរពព្រះយេហូវ៉ា ឬដើរតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ានៅលើផែនដីនេះដោយរបៀបណានោះទេ។ បើគ្មានការណែនាំដោយផ្ទាល់ពីព្រះយេហូវ៉ាទេ គ្មាននរណាម្នាក់អាចដឹងរឿងនេះដោយផ្ទាល់បានទេ ដ្បិតកាលដើមដំបូងឡើយ មនុស្សមិនមានសមត្ថភាពបែបនោះទេ។ មនុស្សគ្រាន់តែដឹងថា ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់ ប៉ុន្តែថាតើត្រូវគោរពទ្រង់ដោយរបៀបណានោះ ថាការប្រព្រឹត្តបែបណាជាការគោរពទ្រង់នោះ ថាចិត្តបែបណាដែលមនុស្សម្នាក់រាប់ថាគោរពទ្រង់ ឬអ្វីដែលត្រូវលះបង់នៅក្នុងការគោរពទ្រង់នោះ គឺមនុស្សគ្មានដឹងអ្វីទាល់តែសោះ។ មនុស្សគ្រាន់តែដឹងថា ត្រូវអរសប្បាយនឹងរបស់សព្វសារពើដែលព្រះយេហូវ៉ាបានបង្កើតមកប៉ុណ្ណោះ ប៉ុន្តែតើជីវិតនៅលើផែនដីបែបណាដែលមានតម្លៃសម្រាប់សត្តនិកររបស់ព្រះជាម្ចាស់នោះ គឺមនុស្សគ្មានដឹងអ្វីទាល់តែសោះ។ បើគ្មាននរណាម្នាក់ណែនាំពួកគេទេ បើគ្មាននរណាម្នាក់ដឹកនាំផ្លូវពួកគេដោយផ្ទាល់ទេ មនុស្សជាតិនឹងមិនអាចដឹកនាំជីវិតបានត្រឹមត្រូវឲ្យសមនឹងភាពមនុស្សឡើយ ប៉ុន្តែគ្រាន់តែត្រូវបានសាតាំងចាប់ជាចំណាប់ខ្មាំងដោយលាក់លៀមតែប៉ុណ្ណោះ។ ព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិមក ពោលគឺទ្រង់បានបង្កើតដូនតារបស់មនុស្សជាតិ គឺអ័ដាម និងអេវ៉ា ប៉ុន្តែទ្រង់មិនបានប្រទានប្រាជ្ញា និងភាពឈ្លៀសវៃដល់ពួកគេបន្ថែមទៀតឡើយ។ ថ្វីបីពួកគេបានរស់នៅលើផែនដីនេះរួចហើយក៏ពិតមែន ប៉ុន្ដែពួកគេមិនបានយល់ដឹងអ្វីទាល់តែសោះ។ ហេតុដូច្នេះហើយ កិច្ចការរបស់ព្រះយេហូវ៉ាក្នុងការបង្កើតមនុស្សជាតិ គឺបានបញ្ចប់ត្រឹមពាក់កណ្ដាលប៉ុណ្ណោះ ហើយនៅឆ្ងាយពីទីបញ្ចប់នៅឡើយ។ ទ្រង់គ្រាន់តែបានសូនរូបមនុស្សចេញពីដីឥដ្ឋ និងបានប្រទានខ្យល់ដង្ហើមជីវិត ប៉ុន្តែ មិនបានប្រទានចេតនាគោរពព្រះជាម្ចាស់ឲ្យបានគ្រប់គ្រាន់នោះទេ។ កាលដើមដំបូងឡើយ មនុស្សគ្មានគំនិតគោរពទ្រង់ ឬកោតខ្លាចទ្រង់ឡើយ។ មនុស្សដឹងត្រឹមថាត្រូវស្ដាប់ព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ប៉ុន្តែល្ងង់ខ្លៅគ្មានចំណេះដឹងជាមូលដ្ឋានសម្រាប់ជីវិតនៅលើផែនដី និងច្បាប់ធម្មតានៃជីវិតរបស់មនុស្សឡើយ។ ហេតុដូច្នេះហើយ បើទោះបីជាព្រះយេហូវ៉ាបានបង្កើតមនុស្សប្រុស និងមនុស្សស្រី និងបានបញ្ចប់កិច្ចការក្នុងពេលប្រាំពីរថ្ងៃក្ដី ក៏ពុំមានន័យថា ទ្រង់បានបញ្ចប់កិច្ចការនៃការបង្កើតមនុស្សដែរ ដ្បិតមនុស្សមានតែសំបក និងខ្វះខាតភាពពិតនៃការធ្វើជាមនុស្ស។ មនុស្សគ្រាន់តែដឹងថា គឺព្រះយេហូវ៉ានេះហើយដែលបានបង្កើតមនុស្សជាតិមក ប៉ុន្តែគេមិនដឹងថាតើត្រូវគោរពតាមព្រះបន្ទូល ឬក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាដោយរបៀបណានោះទេ។ ដូច្នេះហើយក្រោយពីមនុស្សជាតិមានជីវិត កិច្ចការរបស់ព្រះយេហូវ៉ានៅឆ្ងាយពីទីបញ្ចប់នៅឡើយទេ។ ទ្រង់នៅតែដឹកនាំមនុស្សជាតិដោយពេញលេញដើម្បីឲ្យគេមកចំពោះទ្រង់ ដើម្បីឲ្យពួកគេអាចរស់នៅរួមគ្នានៅលើផែនដី និងគោរពទ្រង់ និងដើម្បីឲ្យពួកគេអាចចូលទៅក្នុងផ្លូវដែលត្រឹមត្រូវនៃជីវិតជាមនុស្សធម្មតានៅលើផែនដីតាមរយៈការណែនាំរបស់ទ្រង់។ មានតែបែបនេះទេទើបកិច្ចការដែលត្រូវធ្វើឡើងជាគោលការណ៍ក្រោមព្រះនាមរបស់ព្រះយេហូវ៉ាអាចបញ្ចប់ទៅបានទាំងស្រុង ពោលគឺមានតែបែបនេះទេទើបកិច្ចការរបស់ព្រះយេហូវ៉ាក្នុងការបង្កើតពិភពលោកនេះបានបញ្ចប់ទាំងស្រុង។ ដូច្នេះហើយ បន្ទាប់ពីបានបង្កើតមនុស្សជាតិមក ទ្រង់ត្រូវដឹកនាំជីវិតមនុស្សជាតិនៅលើផែនដីអស់រយៈពេលជាច្រើនពាន់ឆ្នាំ ដើម្បីឲ្យមនុស្សជាតិអាចគោរពតាមបញ្ញត្តិ និងក្រឹត្យវិន័យ ហើយចូលរួមនៅក្នុងគ្រប់សកម្មភាពទាំងអស់នៃជីវិតជាមនុស្សធម្មតានៅលើផែនដី។ មានតែពេលនោះទេដែលកិច្ចការរបស់ព្រះយេហូវ៉ាត្រូវបានបញ្ចប់ទាំងស្រុង។

(«និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅពេលដែលព្រះជាម្ចាស់ចាប់ផ្ដើមកិច្ចការផ្លូវការនៃផែនការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ក៏បានកំណត់នូវបទបញ្ជាជាច្រើនដែលមនុស្សត្រូវអនុវត្តតាម។ បទបញ្ជាទាំងអស់នេះត្រូវបានធ្វើឡើង ដើម្បីអនុញ្ញាតឲ្យមនុស្សដឹកនាំជីវិតធម្មតារបស់មនុស្សនៅលើផែនដី ជាជីវិតមនុស្សធម្មតាម្នាក់ ដែលមិនអាចផ្ដាច់ចេញឆ្ងាយពីព្រះជាម្ចាស់ និងការដឹកនាំរបស់ទ្រង់បាន។ ដំបូង ព្រះជាម្ចាស់មានបន្ទូលប្រាប់មនុស្សអំពីរបៀបសាងសង់អាសនា និងរបៀបតម្លើងអាសនា។ បន្ទាប់មក ទ្រង់មានបន្ទូលប្រាប់មនុស្សអំពីរបៀបថ្វាយតង្វាយ និងបានបង្កើតរបៀបដែលមនុស្សត្រូវរស់នៅ ពោលគឺអ្វីដែលគេត្រូវយកចិត្តទុកដាក់នៅក្នុងជីវិត អ្វីដែលគេត្រូវប្រកាន់ខ្ជាប់ និងអ្វីដែលគេគួរ ឬមិនគួរធ្វើ។ អ្វីដែលព្រះជាម្ចាស់កំណត់ទុកសម្រាប់មនុស្ស រួមបញ្ចូលនូវអ្វីៗគ្រប់យ៉ាង ហើយតាមរយៈទំនៀមទម្លាប់ បទបញ្ជា និងគោលការណ៍ទាំងអស់នេះ ទ្រង់បានកំណត់បទដ្ឋាននៃអកប្បកិរិយារបស់មនុស្ស ដឹកនាំជីវិតពួកគេ ដឹកនាំឲ្យពួកគេឲ្យស្គាល់អំពីក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ដឹកនាំពួកគេឲ្យចូលមកចំពោះអាសនារបស់ព្រះជាម្ចាស់ ដឹកនាំពួកគេក្នុងការរស់នៅ ក្នុងចំណោមរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតសម្រាប់មនុស្ស រួមមានសណ្ដាប់ធ្នាប់ និយ័តភាព និងមជ្ឈន្តិកភាព។ ដំបូង ព្រះជាម្ចាស់ប្រើបទបញ្ជា និងគោលការណ៍សាមញ្ញទាំងអស់នេះ មកដាក់កំហិតលើមនុស្ស ដើម្បីឲ្យមនុស្សនៅលើផែនដី មានជីវិតនៃការថ្វាយបង្គំព្រះជាម្ចាស់តាមធម្មតា និងមានជីវិតរស់នៅជាមនុស្សធម្មតា នោះហើយគឺជាខ្លឹមសារជាក់លាក់នៃការចាប់ផ្ដើមផែនការគ្រប់គ្រង រយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់។ បទបញ្ជា និងច្បាប់ទាំងនេះ គ្របដណ្ដប់ខ្លឹមសារទូលំទូលាយណាស់ វាជាបញត្តិជាក់លាក់នៃការណែនាំរបស់ព្រះជាម្ចាស់ ចំពោះមនុស្សជាតិ ក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយមនុស្សដែលបានបានមកចំពោះយុគសម័យនៃក្រឹត្យវិន័យ ត្រូវតែទទួលយក និងស្ដាប់តាមបញ្ញត្តិទាំងនេះ ហើយបញ្ញត្តិទាំងនេះ គឺជាការកត់ត្រាអំពីកិច្ចការដែលព្រះជាម្ចាស់បានធ្វើក្នុងយុគសម័យនៃក្រឹត្យវិន័យ ហើយក៏ជាភ័ស្តុតាងពិតស្ដីអំពីភាពជាអ្នកដឹកនាំ និងការណែនាំរបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិទាំងអស់គ្នាដែរ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ពីរពាន់ឆ្នាំមុន គឺនៅគ្រាដែលព្រះយេហូវ៉ា បំពេញកិច្ចការរបស់ទ្រង់ មនុស្សមិនបានដឹងអ្វីសោះ ហើយមនុស្សស្ទើរតែទាំងអស់បានធ្លាក់ទៅក្នុងអំពើអាក្រក់ជួជាតិរហូតដល់មុនពេលពិភពលោកត្រូវបំផ្លាញដោយទឹកជំនន់ ពួកគេបានឈានទៅដល់ជម្រៅមួយនៃភាពស្មោកគ្រោក និងសេចក្ដីពុករលួយ ដែលធ្វើឲ្យចិត្តរបស់ពួកគេ គ្មានព្រះយេហូវ៉ាទាល់តែសោះ ហើយក៏មិនចង់ដើរតាមផ្លូវរបស់ព្រះអង្គដែរ។ ពួកគេពុំធ្លាប់បានយល់អំពីកិច្ចការដែលព្រះយេហូវ៉ាបម្រុងនឹងធ្វើនោះឡើយ។ ពួកគេខ្វះហេតុផលនិងមានចំណេះដឹងកាន់តែតិច ហើយប្រៀបបីដូចជាគ្រឿងម៉ាស៊ីនដែលដកដង្ហើមគឺពួកគេល្ងង់ខ្លៅបំផុតមិនយល់អ្វីទាំងអស់អំពីមនុស្ស ព្រះជាម្ចាស់ លោកិយនេះជីវិត និងអំពីអ្វីៗផ្សេងទៀត។ នៅ លើផែនដី ពួកគេចូលរួមក្នុងការល្បួងលួងលោមជាច្រើន ដូចជាសត្វពស់ ហើយនិយាយពាក្យជាច្រើនដែលប្រមាថដល់ព្រះយេហូវ៉ាប៉ុន្តែ ដោយព្រោះពួកគេល្ងង់ខ្លៅ ព្រះយេហូវ៉ាពុំបានស្ដីបន្ទោស ឬដាក់វិន័យពួកគេនោះឡើយ។ ទាល់តែទឹកជំនន់ចប់ គឺនៅគ្រាដែលណូអេមានអាយុ ៦០១ឆ្នាំ ទើបព្រះយេហូវ៉ាលេចមកឲ្យណូអេឃើញជាផ្លូវការ ហើយដឹកនាំគាត់ គ្រួសាររបស់គាត់និងដឹកនាំបក្សាបក្សី ព្រមទាំងសត្វនានា ដែលបានរួចជីវិតពីទឹកជំនន់ជាមួយណូអេ និងកូនចៅរបស់គាត់ រហូតដល់ចុងបញ្ចប់របស់យុគសម័យនៃក្រឹត្យវិន័យ ដែលមានរយៈពេលសរុប ២៥០០ឆ្នាំ។ ទ្រង់បានធ្វើការនៅក្នុងស្រុកអ៊ីស្រាអែលជាផ្លូវការដោយប្រើរយៈពេលសរុប ២០០០ឆ្នាំ ហើយក៏ធ្វើការព្រមគ្នាទាំងក្នុង និងក្រៅស្រុកអ៊ីស្រាអែលរយៈពេល៥០០ឆ្នាំទៀត សរុបទាំងអស់ មានរយៈពេល២៥០០ឆ្នាំ។ នៅក្នុងគ្រានោះ ទ្រង់បានណែនាំដល់ ជនជាតិអ៊ីស្រាអែលថា ដើម្បីបម្រើដល់ព្រះ យេហូវ៉ា ពួកគេត្រូវសង់ព្រះវិហារ គ្រងសម្លៀកបំពាក់សង្ឃ និងដើរជើងទទេចូលទៅក្នុងព្រះវិហារ នៅពេលព្រលឹមស្រាងៗ ក្រែងស្បែកជើងរបស់ពួកគេធ្វើឲ្យព្រះវិហារកខ្វក់ ហើយក៏មានភ្លើងទម្លាក់មកលើពួកគេពីកំពូលនៃព្រះវិហារ ដុតពួកគេរហូតដល់ស្លាប់។ ពួកគេបំពេញភារកិច្ចរបស់ខ្លួន ហើយចុះចូលចំពោះ ផែនការរបស់ព្រះយេ ហូវ៉ា។ ពួកគេអធិស្ឋានទៅកាន់ព្រះយេហូវ៉ា នៅក្នុងព្រះវិហារ បន្ទាប់ពីទទួលបានការបើកសម្ដែងពីព្រះយេហូវ៉ារួច គឺក្រោយពេលដែលព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលរួច ពួកគេក៏ដឹកនាំបណ្តាជន ហើយបង្រៀនពួកគេថា ពួកគេត្រូវបង្ហាញការកោតខ្លាចដល់ព្រះយេហូវ៉ាដ៏ជាព្រះរបស់ពួកគេ។ ព្រះយេហូវ៉ាមានព្រះបន្ទូល ប្រាប់ពួកគេថាពួកគេត្រូវសង់ព្រះវិហារ និងអាសនា ហើយដល់ពេលដែលព្រះយេហូវ៉ាបានកំណត់ នោះគឺក្នុងអំឡុងពេលបុណ្យរំលង ពួកគេត្រូវរៀបចំកូនគោ និងកូនចៀមដែលទើបនឹងកើត រួចយកមកដាក់នៅលើអាសនា ទុកជាយញ្ញបូជាបម្រើដល់ព្រះយេហូវ៉ា ក៏ដូចជាដើម្បីហាមឃាត់ពួកគេ និងដាក់ការកោតខ្លាច ដល់ព្រះយេហូវ៉ានៅក្នុងចិត្តរបស់ពួកគេដែរ។ ទោះបីជាពួកគេស្ដាប់បង្គាប់តាមក្រឹត្យវិន័យហើយក៏ដោយ ក៏ការនេះនឹងក្លាយជារង្វាស់នៃភាពស្មោះត្រង់របស់ពួកគេចំពោះព្រះយេហូវ៉ាដែរ។ ព្រះយេហូវ៉ាក៏បានតាំងឱ្យមានថ្ងៃឈប់សម្រាកសម្រាប់ពួកគេ ដែលជាថ្ងៃទី៧នៃការបង្កើតរបស់ព្រះអង្គ។ ១ថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាក ព្រះអង្គបង្កើតថ្ងៃទី១ ជាថ្ងៃសម្រាប់ពួកគេសរសើរតម្កើងដល់ព្រះយេហូវ៉ា ថ្វាយយញ្ញបូជា និងលេងតន្ត្រីថ្វាយទ្រង់។ នៅថ្ងៃនេះ ព្រះយេហូវ៉ាបានហៅពួកសង្ឃទាំងអស់ មកបែងចែកយញ្ញបូជានៅលើអាសនា សម្រាប់បណ្តា ជនបរិភោគ ដើម្បីឱ្យពួកគេអាចអរសប្បាយនឹងយញ្ញបូជា នៅលើអាសនារបស់ព្រះ យេហូវ៉ា។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលថា ពួកគេ មានព្រះពរហើយ ដែលពួកគេបានរួមចំណែកជាមួយព្រះអង្គ ហើយពួកគេជាប្រជារាស្រ្តដែលព្រះអង្គបានជ្រើសរើស (នេះគឺជាសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាចំពោះជនជាតិអ៊ីស្រាអែល)។ ហេតុនេះហើយបានជារហូតមកដល់សព្វថ្ងៃនេះ ប្រជាជនអ៊ីស្រាអែលនៅតែពោលថា ព្រះយេហូវ៉ាជាព្រះរបស់ពួកគេតែមួយគត់ មិនមែនជាព្រះរបស់សាសន៍ដទៃឡើយ។

(«កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានប្រទានបញ្ញត្តិ ជាច្រើនដល់ម៉ូសេ ដើម្បីឱ្យលោកផ្ទេរបញ្ញត្តិទាំងអស់នេះឱ្យទៅជនជាតិអ៊ីស្រាអែល ដែលបានដើរតាមលោកចេញពីស្រុកអេស៊ីព្ទ។ បញ្ញត្តិទាំងនេះត្រូវបានប្រទានមកដោយព្រះយេហូវ៉ា សម្រាប់ជនជាតិអ៊ីស្រាអែល និងគ្មានទាក់ទងអ្វីជាមួយជនជាតិអេស៊ីព្ទឡើយ គឺដើម្បីដាក់កំហិតដល់ជនជាតិអ៊ីស្រាអែល ហើយទ្រង់ប្រើបញ្ញត្តិទាំងនេះ ដើម្បីឱ្យពួកគេស្ដាប់បង្គាប់។ ទោះបីជាពួកគេប្រតិបត្តិតាមថ្ងៃឈប់សម្រាកឬអត់ ទោះបីជាពួកគេគោរពឪពុកម្ដាយរបស់ពួកគេ ឬអត់ ទោះបីជាពួកគេថ្វាយបង្គំរូបព្រះ និងធ្វើអ្វីៗផ្សេងទៀតឬអត់ ក៏ចំណុចទាំងនេះគឺជាគោលការណ៍សម្រាប់វិនិច្ឆ័យឱ្យពួកគេមានបាប ឬក៏បានរាប់ជាសុចរិតដែរ។ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះត្រូវព្រះយេហូវ៉ាប្រហារដោយភ្លើង អ្នកខ្លះត្រូវគប់សម្លាប់នឹងដុំថ្ម និងអ្នកខ្លះទៀត ទទួលបានព្រះពរពីព្រះយេហូវ៉ា ដោយអាស្រ័យថា ពួកគេស្ដាប់ ឬមិនស្ដាប់តាមបញ្ញត្តិទាំងនេះ។ អស់អ្នកដែលមិនប្រតិបត្តិតាមថ្ងៃឈប់សម្រាក ត្រូវគប់សម្លាប់នឹងដុំថ្ម។ រីឯពួកសង្ឃដែលមិនប្រតិបត្តិតាមថ្ងៃឈប់សម្រាក ត្រូវប្រហារដោយភ្លើងរបស់ព្រះយេហូវ៉ា។ ចំណែកឯអស់អ្នកដែលមិនគោរពដល់ឪពុកម្ដាយរបស់ខ្លួន ក៏ត្រូវគប់សម្លាប់នឹងដុំថ្មដែរ។ នេះគឺជាបញ្ញត្តិទាំងប៉ុន្មានដែលបានមកពីព្រះយេហូវ៉ា។ ព្រះយេហូវ៉ាបង្កើតបញ្ញត្តិ និងក្រឹត្យវិន័យទាំងប៉ុន្មាន ដើម្បីឱ្យបណ្តាជនស្ដាប់ និងធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គហើយមិនបះបោរប្រឆាំងនឹងទ្រង់ នៅពេលដែលព្រះអង្គដឹកនាំជីវិតរបស់ពួកគេ។ ទ្រង់ប្រើក្រឹត្យវិន័យទាំងនេះ ដើម្បីរក្សាពូជសាសន៍មនុស្សដែលកើតថ្មីឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ទ្រង់ ហើយចាក់គ្រឹះដែលល្អជាងមុនសម្រាប់កិច្ចការរបស់ព្រះអង្គនាពេលអនាគត។ ដូច្នេះ យោងតាមកិច្ចការដែលព្រះយេហូវ៉ាទ្រង់បានធ្វើគ្រាដំបូងបំផុតនេះត្រូវបានហៅថា «យុគសម័យនៃក្រឹត្យវិន័យ»។ ទោះបីជាព្រះយេហូវ៉ាបានមានព្រះបន្ទូល និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ក៏ទ្រង់គ្រាន់តែទូន្មានមនុស្សតាមបែបវិជ្ជមាន ដោយបង្រៀនមនុស្សល្ងង់ខ្លៅទាំងអស់នេះឲ្យដឹងពីរបៀបធ្វើជាមនុស្សដឹងពីរបៀបរស់នៅ និងដឹងពីរបៀបស្វែងយល់ ផ្លូវរបស់ព្រះយេហូវ៉ាតែប៉ុណ្ណោះ។ កិច្ចការភាគច្រើនដែលព្រះអង្គបានធ្វើ គឺដើម្បីនាំមនុស្ស ឲ្យមើលឃើញនូវផ្លូវរបស់ ព្រះអង្គ និងធ្វើតាមក្រឹត្យវិន័យរបស់ព្រះអង្គ។ កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានធ្វើទៅលើមនុស្សពុករលួយ តែកិច្ចការនេះមិនបានឈានទៅដល់ការផ្លាស់ប្រែនិស្ស័យឬវឌ្ឍនភាពនៃជីវិតរបស់ពួកគេឡើយ។ ទ្រង់គ្រាន់តែខ្វល់ខ្វាយ អំពីការប្រើប្រាស់ក្រឹត្យវិន័យ ដើម្បីរិតត្បិត និងគ្រប់គ្រងមនុស្សប៉ុណ្ណោះ។ ចំពោះជនជាតិអ៊ីស្រាអែលនាសម័យនោះ ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់ ដែលគង់នៅក្នុងព្រះវិហារ និងជាព្រះជាម្ចាស់ ដែលគង់នៅស្ថានសួគ៌។ ទ្រង់ជាបង្គោលពពក និងជាបង្គោលភ្លើង។ អ្វីៗទាំងអស់ដែលព្រះយេហូវ៉ាតម្រូវឱ្យពួកគេធ្វើ គឺស្ដាប់បង្គាប់តាមអ្វីដែលមនុស្សសព្វថ្ងៃនេះស្គាល់ថាជាក្រឹត្យវិន័យ និងបញ្ញត្តិ អ្នកខ្លះហៅថាច្បាប់ ព្រោះអ្វីដែលព្រះយេហូវ៉ាបានធ្វើ គឺមិនមែនដើម្បីផ្លាស់ប្រែពួកគេទេ តែដើម្បីប្រទានដល់ពួកគេថែមទៀតនូវអ្វីដែលមនុស្សគួរតែមាន និងដើម្បីណែនាំពួកគេចេញពីព្រះឱស្ឋរបស់ទ្រង់ផ្ទាល់ ដ្បិតក្រោយពីព្រះអង្គបានបង្កើតមនុស្សមក នោះមនុស្សគ្មានអ្វី ដែលពួកគេគួរមានជាកម្មសិទ្ធិទេ។ ដូច្នេះ ព្រះយេហូវ៉ាបានប្រទានដល់មនុស្ស នូវអ្វីដែលពួកគេគួរមានជាកម្មសិទ្ធិសម្រាប់ជីវិតពួកគេនៅលើផែនដី ធ្វើឱ្យមនុស្ស ដែលព្រះអង្គបានដឹកនាំមានលើសពីឰយុកោរបស់ពួកគេ គឺអ័ដាម និងនាងអេវ៉ា ព្រោះអ្វីដែលព្រះយេហូវ៉ាបានប្រទានដល់ពួកគេ វាលើសពីអ្វីដែលព្រះអង្គ បានប្រទានដល់អ័ដាម និងនាងអេវ៉ា កាលពីដើម ដំបូង។ យ៉ាងណាក្ដី កិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅក្នុងស្រុកអ៊ីស្រាអែល គឺគ្រាន់តែដើម្បីទូន្មានមនុស្ស និងឱ្យពួកគេស្គាល់ព្រះអាទិកររបស់ពួកគេប៉ុណ្ណោះ។ ព្រះអង្គមិនបានយកឈ្នះលើពួកគេ ឬផ្លាស់ប្រែពួកគេទេ គឺព្រះអង្គគ្រាន់តែតម្រង់ផ្លូវពួកគេប៉ុណ្ណោះ។ នេះគឺជាសេចក្ដីសង្ខេបនៃកិច្ចការរបស់ព្រះយេហូវ៉ានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ សេចក្ដីនេះជាប្រវត្តិ ជារឿងពិត និងជាលក្ខណៈពិសេសនៃកិច្ចការរបស់ព្រះអង្គ នៅក្នុងទឹកដីទាំងមូលរបស់អ៊ីស្រាអែល ព្រមទាំងជាការចាប់ផ្ដើមកិច្ចការរបស់ទ្រង់រយៈពេលប្រាំមួយពាន់ឆ្នាំ ដើម្បីរក្សាមនុស្សឱ្យស្ថិតក្រោមការគ្រប់គ្រង នៃព្រះហស្តរបស់ព្រះយេហូវ៉ា។ មានកិច្ចការដទៃទៀតបានកើតចេញពីគម្រោងគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះដែរ។

(«កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

លេខយោង៖

ក. អត្ថបទដើមមិនមានឃ្លា «ស្ដាប់តាម»។

(២) វត្ថុបំណង និងសារៈសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃព្រះគុណ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ព្រះយេស៊ូវ តំណាងឲ្យកិច្ចការក្នុងយុគសម័យនៃព្រះគុណ ទ្រង់បានប្រសូតមកជាសាច់ឈាម ត្រូវបានគេបោះភ្ជាប់នឹងឈើឆ្កាង ហើយទ្រង់ក៏បានចាប់ផ្ដើមយុគសម័យនៃព្រះគុណ។ ទ្រង់ត្រូវបានគេឆ្កាង ដើម្បីសម្រេចកិច្ចការនៃការប្រោសលោះ ដើម្បីបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ ហើយចាប់ផ្ដើមយុគសម័យនៃព្រះគុណ ហេតុនេះ ទើបទ្រង់ត្រូវបានគេហៅថា «មេទ័ពកំពូល» «តង្វាយលោះបាប» និង «ព្រះដ៏ប្រោសលោះ»។ ជាលទ្ធផល កិច្ចការរបស់ព្រះយេស៊ូវមានខ្លឹមសារខុសពីកិច្ចការរបស់ព្រះយេហូវ៉ា បើទោះបីជាកិច្ចការទាំង២នេះ មានគោលការណ៍ដូចគ្នាក៏ដោយ។ ព្រះយេហូវ៉ាបានចាប់ផ្ដើមយុគសម័យនៃក្រឹត្យវិន័យ ដោយបង្កើតឱ្យមានមូលដ្ឋានដែលជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដីនិងដាក់ចេញនូវក្រឹត្យវិន័យ និងបទបញ្ញត្តិនានា។ ទាំងក្រឹត្យវិន័យ និងបទបញ្ញត្តិនានា គឺជាបំណែកនៃកិច្ចការដែលទ្រង់បានអនុវត្ត ហើយជាតំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យ។ កិច្ចការដែលព្រះយេស៊ូវ បានធ្វើនៅក្នុងយុគសម័យនៃព្រះគុណមិនមែនដើម្បីដាក់ចេញ នូវក្រឹត្យវិន័យទេ តែដើម្បីសម្រេចក្រឹត្យវិន័យវិញ ក៏ជាការចាប់ផ្ដើមយុគសម័យនៃព្រះគុណ និងជាការបញ្ចប់យុគសម័យ នៃក្រឹត្យវិន័យដែលមានរយៈពេល២ពាន់ឆ្នាំមកហើយដែរ។ ទ្រង់គឺជាអ្នកត្រួសត្រាយ ដែលបានយាងមកដើម្បីចាប់ផ្ដើមយុគសម័យនៃព្រះគុណ ប៉ុន្តែចំណែកដ៏សំខាន់បំផុតនៃកិច្ចការរបស់ទ្រង់ គឺជាការប្រោសលោះ។ ហេតុនេះ កិច្ចការដែលព្រះអង្គធ្វើគឺជាកិច្ចការមុខពីរ៖ គឺសម្រេចកិច្ចការនៃការប្រោសលោះតាមរយៈការសុគតលើឈើឆ្កាងរបស់ទ្រង់ និងបើកយុគសម័យមួយថ្មី បន្ទាប់ពីទ្រង់បានចាកចេញទៅ។ ដូច្នេះ នៅពេលដែលយុគសម័យនៃក្រឹត្យវិន័យបញ្ចប់ទៅ នោះយុគសម័យនៃព្រះគុណក៏ចាប់ផ្ដើមឡើង។

(«រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវគឺជាព្រះជាម្ចាស់ដែលបានសង្គ្រោះមនុស្ស។ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺព្រះគុណ សេចក្ដីស្រឡាញ់ ចិត្តក្ដួលអាណិត ការអត់ទ្រាំ ការអត់ធ្មត់ ការបន្ទាបខ្លួន ការយកព្រះទ័យទុកដាក់ និងការអត់ឱន ហើយកិច្ចការយ៉ាងច្រើនដែលទ្រង់បានបំពេញ គឺដើម្បីតែជាប្រយោជន៍ដល់ការប្រោសលោះមនុស្សតែប៉ុណ្ណោះ។ និស្ស័យរបស់ទ្រង់ គឺជានិស្ស័យមួយដែលមានចិត្តក្ដួលអាណិត និងសេចក្ដីស្រឡាញ់ ហើយដោយសារទ្រង់មានព្រះហឫទ័យក្ដួលអាណិត និងគួរឲ្យស្រឡាញ់នេះហើយ ទើបទ្រង់ត្រូវគេបោះភ្ជាប់ទៅនឹងឈើឆ្កាងជំនួសមនុស្ស ដើម្បីបង្ហាញថា ព្រះជាម្ចាស់បានស្រឡាញ់មនុស្សដូចជាព្រះអង្គទ្រង់ដែរ គឺស្រឡាញ់ខ្លាំងរហូតដល់ទ្រង់បានលះបង់ព្រះអង្គទ្រង់ទាំងស្រុង។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះនាមរបស់ព្រះជាម្ចាស់ គឺព្រះយេស៊ូវ នេះគឺចង់បានន័យថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់មួយអង្គដែលបានសង្គ្រោះមនុស្ស ហើយទ្រង់គឺជាព្រះជាម្ចាស់ដែលមានព្រះហឫទ័យក្ដួលអាណិត និងគួរឲ្យស្រឡាញ់។ ព្រះជាម្ចាស់គង់នៅជាមួយមនុស្ស។ សេចក្ដីស្រឡាញ់របស់ទ្រង់ ព្រះហឫទ័យក្ដួលអាណិតរបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់ បានមកជាមួយមនុស្សគ្រប់គ្នាទាំងអស់។ មានតែតាមរយៈការទទួលយកព្រះនាមរបស់ព្រះយេស៊ូវ និងព្រះវត្តមានរបស់ទ្រង់ប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានសន្ដិភាព និងអំណរ ដើម្បីទួលបានព្រះពររបស់ទ្រង់ ព្រះគុណដ៏ធំធេង និងច្រើនឥតគណនារបស់ទ្រង់ និងសេចក្ដីសង្គ្រោះរបស់ទ្រង់បាន។ តាមរយៈការជាប់ឆ្កាងរបស់ព្រះយេស៊ូវ អស់អ្នកដែលបានដើរតាមទ្រង់ទទួលបាននូវសេចក្ដីសង្គ្រោះ ហើយអំពើបាបរបស់ពួកគេត្រូវបានអត់អត់ទោសឲ្យ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះយេស៊ូវ គឺជាព្រះនាមរបស់ព្រះជាម្ចាស់។ អាចនិយាយម្យ៉ាងទៀតបានថា កិច្ចការនៅយុគសម័យនៃព្រះគុណត្រូវធ្វើឡើងជាគោលការណ៍នៅក្រោមព្រះនាមព្រះយេស៊ូវ។ ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់ត្រូវគេហៅថា ព្រះយេស៊ូវ។ ទ្រង់បានបំពេញកិច្ចការនៅដំណាក់កាលនៃកិច្ចការថ្មីលើសពីព្រះគម្ពីរសញ្ញាចាស់ ហើយកិច្ចការរបស់ទ្រង់បានបញ្ចប់ទៅដោយការជាប់ឆ្កាង។ នេះគឺជាកិច្ចការទាំងស្រុងរបស់ទ្រង់។

(«និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺស្របទៅនឹងសេចក្ដីត្រូវការ របស់មនុស្សនៅក្នុងយុគសម័យនោះ។ ភារកិច្ចរបស់ព្រះអង្គ គឺប្រោសលោះមនុស្ស និងអត់ទោសអំពើបាបរបស់ពួកគេ ដូច្នេះ ទើបនិស្ស័យរបស់ទ្រង់ មានទាំងការបន្ទាបខ្លួន ការអត់ធ្មត់ សេចក្ដីស្រឡាញ់ ការគោរពកោតខ្លាចព្រះ ការអត់ទ្រាំ សេចក្ដីមេត្ដាករុណានិងសេចក្ដីស្រលាញ់អស់ពីព្រះទ័យ។ ព្រះអង្គបាននាំមកនូវព្រះគុណ និងព្រះពរជាបរិបូរដល់មនុស្ស ហើយអ្វីៗគ្រប់យ៉ាងដែលធ្វើឲ្យមនុស្សរស់នៅយ៉ាងរីករាយ ទ្រង់បានប្រទានសេចក្តីទាំងអស់នោះដល់គេ សម្រាប់ជាអំណរសប្បាយរបស់គេ ដូចជាសេចក្ដីសុខសាន្ត និងសុភមង្គល សេចក្ដីត្រាប្រណី និងសេចក្ដីស្រឡាញ់របស់ទ្រង់សេចក្ដីមេត្តាករុណា និងសេចក្ដីស្រលាញ់អស់ពីព្រះទ័យរបស់ទ្រង់។ គ្រានោះ ភាពបរិបូរនៃសព្វសារពើសម្រាប់អំណរសប្បាយដែលមនុស្សធ្លាប់មាន ដូចជា អារម្មណ៍សុខសាន្ត និងសុខសុវត្ថិភាពនៅក្នុងដួងចិត្តរបស់គេ អារម្មណ៍កក់ក្ដៅនៅក្នុងវិញ្ញាណរបស់គេ និងការពឹងអាងរបស់គេលើព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ គឺសុទ្ធតែមានក្នុងយុគសម័យដែលគេរស់នៅ។ នៅក្នុងយុគសម័យនៃព្រះគុណ មនុស្សត្រូវបានធ្វើឲ្យពុករលួយដោយសារសាតាំងរួចទៅហើយ ដូច្នេះ ដើម្បីសម្រេចកិច្ចការនៃការប្រោសលោះមនុស្សគ្រប់គ្នា តម្រូវឲ្យមានព្រះគុណជាបរិបូរ ការអត់ទ្រាំ និងការអត់ធ្មត់ឥតដែនកំណត់ ហើយលើសពីនេះទៀត គឺតង្វាយដ៏ស័ក្ដិសមមួយឲ្យធួននឹងបាបរបស់មនុស្ស ទើបអាចយកជាការបាន។ អ្វីដែលមនុស្សមើលឃើញនៅក្នុងយុគសម័យនៃព្រះគុណ គឺគ្រាន់តែជាតង្វាយរបស់ខ្ញុំ សម្រាប់ថ្វាយឲ្យធួននឹងបាបរបស់មនុស្សប៉ុណ្ណោះ៖ ព្រះយេស៊ូវ។ គ្រប់យ៉ាងដែលគេដឹងគឺថា ព្រះជាម្ចាស់ច្បាស់មានព្រះទ័យមេត្តា និងអត់ធ្មត់ ហើយគ្រប់យ៉ាងដែលគេបានឃើញ គឺសេចក្ដីមេត្តាករុណា និងសេចក្ដីស្រលាញ់អស់ពីព្រះទ័យរបស់ព្រះយេស៊ូវ។ ទាំងអស់នេះ គឺដោយសារតែពួកគេកើតមកក្នុងយុគសម័យនៃព្រះគុណ។ ដូច្នេះហើយ មុនពេលពួកគេអាចត្រូវបានប្រោសលោះ ពួកគេរីករាយនឹងព្រះគុណច្រើនយ៉ាង ដែលព្រះយេស៊ូវបានប្រទានឱ្យគេ ដើម្បីឲ្យបានជាប្រយោជន៍ពីការនោះ។ តាមវិធីនេះ ពួកគេអាចត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួនតាមរយៈអំណររីករាយចំពោះព្រះគុណ ហើយក៏អាចមានឱកាសទទួលបាននូវការប្រោសលោះតាមរយៈការរីករាយនឹងការអត់ទ្រាំ និងក្ដីអំណត់របស់ព្រះយេស៊ូវទៀតផង។ មានតែតាមរយៈការអត់ទ្រាំ និងក្ដីអំណត់របស់ព្រះយេស៊ូវទេ ទើបពួកគេអាចមានសិទ្ធិក្នុងការទទួលបាននូវការអត់ទោស ហើយរីករាយនឹងភាពបរិបូរនៃព្រះគុណដែលព្រះយេស៊ូវប្រទានឲ្យ។ ដូចដែលព្រះយេស៊ូវមានបន្ទូលប្រាប់ថា៖ ខ្ញុំមិនមែនមកប្រោសលោះមនុស្សសុចរិតទេ គឺមកប្រោសលោះមនុស្សបាបវិញ ដើម្បីឱ្យមនុស្សបាបអាចត្រូវបានអត់ទោស ពីអំពើបាបរបស់ខ្លួន។ កាលព្រះយេស៊ូវយាងមកប្រសូតជាសាច់ឈាម ប្រសិនបើទ្រង់យាងមកទាំងយកនិស្ស័យនៃការជំនុំជម្រះ បណ្ដាសា និងព្រះទ័យគុំកួនចំពោះសេចក្ដីរំលងរបស់មនុស្សមកជាមួយ នោះមនុស្សច្បាស់ជាគ្មានឱកាសទទួលបាន ការប្រោសលោះឡើយហើយគេប្រាកដជានៅជាប់បាបអស់កល្បជានិច្ចមិនខាន។ បើដូច្នេះមែន ផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំ ច្បាស់ជាត្រូវផ្អាកត្រឹមយុគសម័យនៃក្រឹត្យវិន័យ ហើយយុគសម័យនៃក្រឹត្យវិន័យច្បាស់ជាត្រូវអូសបន្លាយរហូតដល់ទៅ៦ពាន់ឆ្នាំ។ អំពើបាបរបស់មនុស្សច្បាស់ជាកើនឡើងកាន់តែច្រើន និងកាន់តែអាក្រក់ផង ហើយការបង្កើតមនុស្សមក ក៏ប្រែជាសូន្យទទេដែរ។ ត្រឹមតែបម្រើព្រះយេហូវ៉ានៅក្រោមក្រឹត្យវិន័យមនុស្សច្បាស់ជាអាចធ្វើបាន តែអំពើបាបរបស់គេមុខជាលើសលុបជាងមនុស្សដែលត្រូវបានបង្កើតមកតាំងពីគ្រាដំបូងទៅទៀត។ កាលណាព្រះយេស៊ូវកាន់តែស្រឡាញ់មនុស្ស អត់ទោសបាបឲ្យគេ និងនាំគេមកក្នុងក្ដីករុណា និងសេចក្ដីក្ដីមេត្តាករុណាជាបរិបូរ នោះពួកគេក៏រឹតតែក្អេងក្អាងថានឹងបានសង្គ្រោះ ដោយសារព្រះយេស៊ូវដែរដើម្បីឲ្យបានហៅថាជាកូនចៀមវង្វេងដែលព្រះយេស៊ូវ បានលោះមកវិញក្នុងតម្លៃដ៏លើសលុប។ សាតាំងមិនអាចជ្រៀតជ្រែក ក្នុងកិច្ចការនេះបានទេ ដ្បិតព្រះយេស៊ូវប្រព្រឹត្តចំពោះអ្នកដែលដើរតាមទ្រង់ ដូចជាម្ដាយដែលពេញដោយក្ដីស្រឡាញ់ កំពុងបីកូនតូចជាប់នឹងទ្រូង។ ទ្រង់មិនបានខឹងក្រោធ ឬមើលងាយពួកគេទេ តែទ្រង់មានពេញដោយការកម្សាន្តចិត្តវិញ។ ទ្រង់មិនដែលបញ្ចេញសេចក្ដីក្រោធចំពោះពួកគេទេ ទ្រង់មានតែទ្រាំទ្រនឹងអំពើបាបគេ ហើយបាំងព្រះនេត្រពីភាពលេលា និងភាពល្ងង់ខ្លៅរបស់គេ ដល់ថ្នាក់មានព្រះបន្ទូលថា «ចូរអត់ទោសដល់អ្នកដទៃដល់ទៅ ៧ចិតសិបដង»។ នេះហើយជាដួងចិត្តរបស់អស់អ្នកដែលត្រូវបានបំផ្លាស់បំប្រែតាមព្រះហឫទ័យទ្រង់ ហើយមានតែមនុស្សបែបនេះទេ ទើបអាចទទួលបានការអត់ទោសបាបរបស់ខ្លួន តាមរយៈការទ្រាំទ្ររបស់ទ្រង់។

(«រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ទោះបីជាព្រះយេស៊ូវពុំមានចេតនារម្មណ៍អ្វីសោះក្នុងរូបកាយសាច់ឈាមរបស់ទ្រង់ ក៏ទ្រង់តែងតែកម្សាន្តចិត្តសិស្សទ្រង់ ផ្គត់ផ្គង់ពួកគេ ជួយពួកគេ និងឧបត្ថម្ភពួកគេជានិច្ចដែរ។ តែទោះបីទ្រង់ធ្វើកិច្ចការច្រើនយ៉ាងណា ឬទ្រាំទ្រនឹងការលំបាកវេទនាប៉ុនណា ក៏ទ្រង់មិនដែលទាមទារអ្វីលើសលុបពីមនុស្សដែរ តែទ្រង់តែងតែមានព្រះទ័យអំណត់ និងអត់ធ្មត់ចំពោះអំពើបាបរបស់គេជានិច្ច មនុស្សក្នុងយុគសម័យនៃព្រះគុណនេះ បានហៅព្រះនាមទ្រង់ដោយសេចក្ដីស្រឡាញ់ថា «ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះជាទីស្រឡាញ់»។ ចំពោះមនុស្សនាសម័យនោះ ក៏ដូចជាចំពោះមនុស្សទាំងអស់ អ្វីដែលព្រះយេស៊ូវមាន ហើយជាលក្ខណៈរបស់ទ្រង់ គឺសេចក្ដីមេត្តាករុណា និងសេចក្ដីស្រលាញ់ អស់ពីព្រះទ័យរបស់ព្រះអង្គ។ ព្រះអង្គមិនដែលនឹកចាំពីសេចក្ដីរំលងរបស់មនុស្សឡើយ ហើយការប្រព្រឹត្ត ដែលទ្រង់មានចំពោះគេក៏មិនមែនផ្អែកលើសេចក្ដីរំលងរបស់គេដែរ។ ទ្រង់តែងតែប្រទាន នូវអាហារជាច្រើនដល់មនុស្សដើម្បីឱ្យគេបរិភោគឆ្អែត ដ្បិតយុគសម័យនោះ គឺជាយុគសម័យមួយដោយឡែក។ ទ្រង់ប្រព្រឹត្តចំពោះអ្នក ដែលដើរតាមទ្រង់ ដោយព្រះគុណ ទាំងប្រោសជំងឺ បណ្ដេញវិញ្ញាណអាក្រក់ ហើយប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផង។ ដើម្បីឲ្យមនុស្សជឿដល់ទ្រង់ និងមើលឃើញថា កិច្ចការដែលទ្រង់បានធ្វើ គឺសុទ្ធតែធ្វើឡើងដោយភាពស្មោះត្រង់អស់ពីព្រះទ័យនោះ ទ្រង់ថែមទាំងបានប្រោស សាកសពស្អុយរលួយឲ្យរស់ឡើងវិញផង ដើម្បីស្ដែងឲ្យគេឃើញថា នៅក្នុងព្រះហស្តទ្រង់ សូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញបានដែរ។ ព្រះអង្គបានទ្រាំទ្រ និងបានអនុវត្តកិច្ចការប្រោសលោះយ៉ាងស្ងៀមស្ងាត់នៅក្នុងចំណោមពួកគេ តាមវិធីនេះហើយ។ ព្រះយេស៊ូវបានយកអំពើបាបរបស់មនុស្ស មកដាក់លើព្រះកាយទ្រង់ និងបានក្លាយជាតង្វាយលោះបាបសម្រាប់មនុស្ស ទាំងមុនពេលដែលទ្រង់ត្រូវគេដំភ្ជាប់ទៅនឹងឈើឆ្កាងទៅទៀត។ ទ្រង់បានបើកផ្លូវទៅឈើឆ្កាង ដើម្បីសង្គ្រោះមនុស្សតាំងពីមុនពេលដែលទ្រង់ត្រូវគេឆ្កាងម្ល៉េះ។ ទីបំផុត ទ្រង់ក៏ត្រូវគេដំភ្ជាប់នឹងឈើឆ្កាង ទាំងថ្វាយអង្គទ្រង់ដោយយល់ដល់ឈើឆ្កាងនោះ ហើយប្រទានគ្រប់ទាំងសេចក្ដីមេត្តាករុណា សេចក្ដីស្រលាញ់អស់ពីព្រះទ័យ និងភាពបរិសុទ្ធរបស់ទ្រង់ទៅដល់មនុស្ស។ ចំពោះមនុស្ស គឺព្រះអង្គតែងតែត្រាប្រណី មិនដែលចងគំនុំ អត់ទោសបាបគេ ទូន្មានគេឲ្យប្រែចិត្ត ហើយបង្រៀនគេឲ្យចេះអត់ធ្មត់ ស៊ូទ្រាំ និងចេះស្រឡាញ់ ដើម្បីឲ្យគេដើរតាមលំអានបាទារបស់ទ្រង់ហើយថ្វាយខ្លួនគេ ដោយយល់ដល់ឈើឆ្កាង។ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះបងប្អូនប្រុសស្រី គឺលើសលុបជាងសេចក្ដីស្រឡាញ់ដែលទ្រង់មានចំពោះនាងម៉ារីទៅទៀត។ កិច្ចការដែលទ្រង់បានយកធ្វើជាគោលការណ៍ដ៏សំខាន់ដូចជាប្រោសជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ នោះគឺសុទ្ធតែដើម្បីការប្រោសលោះរបស់ទ្រង់។ មិនថាទ្រង់យាងទៅកន្លែងណា ក៏ទ្រង់នៅតែប្រព្រឹត្ត ចំពោះមនុស្សទាំងអស់ដែលដើរតាមទ្រង់ដោយព្រះគុណដែរ។ ទ្រង់ធ្វើឲ្យអ្នកក្រក្លាយជាមាន ធ្វើឲ្យមនុស្សខ្វិនអាចដើរបាន ធ្វើឲ្យមនុស្សខ្វាក់អាចមើលឃើញ និងធ្វើឲ្យមនុស្សថ្លង់អាចស្ដាប់ឮបាន។ ទ្រង់ថែមទាំងបានហៅមនុស្សតូចទាបបំផុត មនុស្សទុរគត មនុស្សមានបាបឲ្យមកអង្គុយនៅរួមតុជាមួយនឹងទ្រង់ ព្រះអង្គមិនដែលគេចពីពួកគេឡើយ តែទ្រង់អត់ធ្មត់ជានិច្ចវិញ ថែមទាំងមានបន្ទូលថា៖ កាលណាអ្នកគង្វាលបាត់ចៀម១ក្បាលនោះគាត់នឹងទុកចៀម៩៩ក្បាលទៀតចោល ដើម្បីតាមរកចៀម១ដែលបាត់នោះហើយនៅពេលដែលគាត់រកវាឃើញ គាត់នឹងអរសប្បាយយ៉ាងក្រៃលែង។ ព្រះអង្គស្រឡាញ់អ្នកដើរតាមទ្រង់ ដូចជាចៀមញីស្រឡាញ់កូនរបស់វា។ ថ្វីបើពួកគេលេលាហើយល្ងង់ខ្លៅ ព្រមទាំងជាមនុស្សមានបាបនៅចំពោះព្រះនេត្រទ្រង់ ហើយជាងនេះទៅទៀត គេជាសមាជិកដ៏តូចទាបបំផុតនៅក្នុងសង្គម ក៏ទ្រង់នៅតែរាប់មនុស្សមានបាប ដែលអ្នកដទៃមើលងាយនេះ ថាជាកែវព្រះនេត្ររបស់ទ្រង់ដែរ។ ដោយសារទ្រង់សព្វព្រះទ័យនឹងពួកគេ បានជាទ្រង់លះបង់ព្រះជន្មទ្រង់មកធ្វើជាកូនចៀមដែលត្រូវថ្វាយនៅលើអាសនាដើម្បីពួកគេ។ ក្នុងចំណោមពួកគេ ទ្រង់ប្រព្រឹត្តខ្លួនដូចជាអ្នកបម្រើរបស់គេ ទាំងបណ្ដោយឲ្យគេប្រើទ្រង់ ហើយធ្វើគុតទ្រង់ដោយចុះចូលចំពោះពួកគេឥតលក្ខខណ្ឌ។ នៅចំពោះអ្នកដើរតាមទ្រង់ ព្រះអង្គគឺជាព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះជាទីស្រឡាញ់ ប៉ុន្តែ ចំពោះពួកផារីស៊ីដែលបង្រៀនមនុស្សពីលើវេទិកាវិញ គឺទ្រង់មិនបង្ហាញសេចក្ដីមេត្តាករុណា និងសេចក្ដីស្រលាញ់អស់ពីព្រះទ័យដល់គេឡើយមានតែបង្ហាញពីការស្អប់ខ្ពើម និងការមិនពេញព្រះទ័យប៉ុណ្ណោះ។ ទ្រង់មិនបានធ្វើកិច្ចការអ្វីច្រើនក្នុងចំណោមពួកផារីស៊ីទេ មានតែបង្រៀន និងស្ដីបន្ទោសពួកគេម្ដងម្កាល ទ្រង់ក៏មិនធ្វើកិច្ចការនៃការប្រោសលោះ ហើយក៏មិនធ្វើទីសម្គាល់ និងការអស្ចារ្យនៅក្នុងចំណោមពួកគេដែរ។ ព្រះអង្គបានប្រទានសេចក្ដីមេត្តាករុណា និងសេចក្ដីស្រលាញ់អស់ពីព្រះទ័យទាំងអស់របស់ទ្រង់ដល់អ្នកដែលដើរតាមទ្រង់ ទាំងទ្រាំទ្រដោយយល់ដល់មនុស្សមានបាបទាំងអស់នេះ រហូតដល់ទីបំផុត គឺនៅពេលដែលទ្រង់ត្រូវគេដំភ្ជាប់ទៅនឹងឈើឆ្កាង ហើយរងគ្រប់ទាំងការប្រមាថ រហូតដល់ទ្រង់បានប្រោសលោះមនុស្សទាំងអស់ជាបរិបូរ។ នេះហើយគឺជាសេចក្ដីសរុបនៃកិច្ចការរបស់ព្រះអង្គ។

(«រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

បើគ្មានការប្រោសលោះរបស់ព្រះយេស៊ូវទេ មនុស្សច្បាស់ជានៅរស់ក្នុងអំពើបាបហើយក្លាយជាពូជពង្សនៃអំពើបាប ជាតំណវង្សរបស់វិញ្ញាណអាក្រក់អស់កល្បជានិច្ច។ បើនៅតែបន្តបែបនេះ ពិភពលោកទាំងមូលនឹងក្លាយជាទឹកដីដែលសាតាំងបោះទីលំនៅមិនខាន។ យ៉ាងណាមិញ កិច្ចការនៃការប្រោសលោះទាមទារនូវការបង្ហាញសេចក្ដីមេត្តាករុណា និងសេចក្ដីស្រលាញ់អស់ពីព្រះទ័យចំពោះមនុស្ស គឺមានតែតាមរយៈមធ្យោបាយនេះទេ ទើបមនុស្សអាចទទួលបានការអត់ទោស ហើយចុងក្រោយក៏មានសិទ្ធិទទួលនូវការកែប្រែឲ្យបានបរិបូរ ហើយត្រូវបានទទួលយកពីព្រះជាម្ចាស់ យ៉ាងពេញទំហឹង។ ប្រសិនបើគ្មានកិច្ចការ ក្នុងដំណាក់កាលនេះទេ ផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំ មុខជាមិនអាចវិវឌ្ឍទៅមុខបានឡើយ។ ប្រសិនបើព្រះយេស៊ូវពុំត្រូវបានគេឆ្កាង ប្រសិនបើទ្រង់គ្រាន់តែប្រោសជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ ម្ល៉េះមនុស្សច្បាស់ជាមិនអាចទទួលបានការអត់ទោសពីអំពើបាបរបស់គេទាំងស្រុងបានទេ។ ក្នុងរយៈពេល៣ឆ្នាំកន្លះដែលព្រះយេស៊ូវបានចំណាយក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ទ្រង់បានសម្រេចកិច្ចការនៃការប្រោសលោះរបស់ទ្រង់បានតែពាក់កណ្ដាលទេ បន្ទាប់មក ទ្រង់ក៏សម្រេចកិច្ចការនៃការជាប់ឆ្កាងនិងបានធ្វើជាម្ចាស់លើវាសនាមនុស្ស ដោយឲ្យគេដំភ្ជាប់នឹងឈើឆ្កាង ហើយត្រលប់ជាមានភាពដូចគ្នានឹងសាច់ឈាមដែលមានបាប និងតាមរយៈការប្រគល់អង្គទ្រង់ទៅឲ្យមេកំណាច។ នៅពេលដែលទ្រង់ត្រូវបានប្រោសឲ្យរួចពីដៃរបស់សាតាំង ទើបទ្រង់បានប្រោសលោះមនុស្សឲ្យរួចបាន។ សម្រាប់រយៈពេល៣៣ឆ្នាំកន្លះដែលទ្រង់បានរងទុក្ខនៅលើផែនដី ដោយត្រូវគេចំអក ត្រូវគេមួលបង្កាច់ ហើយត្រូវគេបោះបង់ រហូតរកកន្លែងកើយក្បាលដើម្បីនឹងសម្រាកគ្មាន ក្រោយមកទៀតក៏ត្រូវគេឆ្កាង ដំភ្ជាប់នឹងឈើឆ្កាងទៀត ក៏រូបកាយទ្រង់ទាំងមូលនៅតែបរិសុទ្ធគ្មានទោសដែរ។ ទ្រង់បានទ្រាំទ្រគ្រប់ទាំងទុក្ខលំបាក។ ពួកអ្នកមានអំណាចចំអកដាក់ទ្រង់ ហើយវាយទ្រង់នឹងរំពាត់ ចំណែកឯពួកទាហានវិញ ទះកំផ្លៀងទ្រង់ ប៉ុន្តែទ្រង់នៅតែមិនស្ដី ហើយទ្រាំទ្ររហូតដល់ទីបញ្ចប់ ដោយចុះចូលឥតលក្ខខណ្ឌលុះដល់ទីមរណា ជាទីដែលទ្រង់បានប្រោសលោះមនុស្សទាំងអស់។ ទាល់តែដល់ពេលនេះ ទើបទ្រង់ត្រូវបានអនុញ្ញាតឲ្យសម្រាក។ កិច្ចការដែលព្រះយេស៊ូវបានធ្វើ តំណាងត្រឹមតែយុគសម័យនៃព្រះគុណប៉ុណ្ណោះ កិច្ចការនេះមិនតំណាងឲ្យ យុគសម័យនៃក្រឹត្យវិន័យឡើយ ក៏មិនមែនជាកិច្ចការសម្រាប់ជំនួសកិច្ចការនៃគ្រាចុងក្រោយដែរ។ នេះហើយជាខ្លឹមសារនៃកិច្ចការរបស់ព្រះយេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ ជាយុគសម័យទី២ដែលមនុស្សបានឆ្លងកាត់ ជាយុគសម័យនៃការប្រោសលោះ។

(«រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

(៣) វត្ថុបំណង និងសារៈសំខាន់នៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃនគរព្រះ

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

ពេលព្រះយេស៊ូវបានយាងចូលក្នុងពិភពលោករបស់មនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ និងបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត ហើយជាមួយការយកកំណើតជាមនុស្សនេះ ទ្រង់បានបិទបញ្ចប់យុគសម័យនៃព្រះគុណ ហើយបាននាំមកនូវយុគសម័យនៃនគរព្រះវិញ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងនគរនៃព្រះ ហើយលើសពីនេះទៀត គេនឹងអាចទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាដង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាដង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យខូចអាក្រក់របស់សាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការកាត់ទោស និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។

(«អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

មុនពេលដែលមនុស្សត្រូវបានប្រោសលោះ សារជាតិពុលជាច្រើនរបស់សាតាំងត្រូវបានដាក់នៅក្នុងគេរួចទៅហើយ ហើយក្រោយពេលដែលសាតាំងបានធ្វើឲ្យមនុស្សពុករលួយអស់រយៈពេលរាប់ពាន់ឆ្នាំរួចមក នៅខាងក្នុងមនុស្សមាននូវនិស្ស័យដែលប្រឆាំងនឹងព្រះជាម្ចាស់រួចទៅហើយ។ ដូច្នេះ នៅពេលដែលមនុស្សត្រូវបានប្រោសលោះ វាជាករណីនៃការប្រោសលោះដែលមនុស្សត្រូវបានទិញនៅក្នុងតម្លៃដ៏ខ្ពស់ ប៉ុន្តែ ធម្មជាតិពុលដែលមាននៅខាងក្នុងគេ មិនត្រូវបានលុបបំបាត់ចោលឡើយ។ មនុស្សដែលត្រូវបានកខ្វក់យ៉ាងខ្លាំង ត្រូវតែឆ្លងកាត់ការផ្លាស់ប្ដូរមួយសិន មុននឹងក្លាយជាបុគ្គលដ៏សក្តិសម ដើម្បីបម្រើព្រះជាម្ចាស់។ តាមរយៈមធ្យោបាយនៃកិច្ចការជំនុំជម្រះ និងការវាយផ្ចាលនេះ មនុស្សនឹងចាប់ផ្ដើមស្គាល់ទាំងស្រុងពីសេចក្តីស្មោកគ្រោក និងលក្ខណៈសំខាន់ដ៏ពុករលួយដែលមាននៅខាងក្នុងគេ ហើយគេនឹងអាចផ្លាស់ប្ដូរបានទាំងស្រុង និងត្រលប់ជាបរិសុទ្ធផង។ មានតែបែបនេះទេ ទើបមនុស្សអាចសក្ដិសមត្រលប់ទៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់វិញ។ គ្រប់កិច្ចការដែលបានធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីឲ្យមនុស្សអាចត្រូវបានសម្អាតឲ្យស្អាត និងបានផ្លាស់ប្ដូរ ហើយតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូល ក៏ដូចជាតាមរយៈការបន្សុទ្ធ នោះមនុស្សអាចលាងជម្រះសេចក្តីពុករលួយរបស់ខ្លួន ហើយត្រូវបានប្រោសឲ្យបានបរិសុទ្ធ។ ជាជាងគិតថាដំណាក់កាលនៃកិច្ចការនេះជាកិច្ចការនៃសេចក្តីសង្រ្គោះ នោះវាសមរម្យជាងដែលនិយាយថា វាជាកិច្ចការនៃការប្រោសឲ្យបរិសុទ្ធ។ នៅក្នុងសេចក្តីពិត ដំណាក់កាលនេះគឺជាដំណាក់កាលនៃការយកឈ្នះ ក៏ដូចជាដំណាក់កាលទីពីរនៅក្នុងកិច្ចការនៃសេចក្តីសង្រ្គោះដែរ។ គឺតាមរយៈការជំនុំជម្រះ និងការវាយផ្ចាលដោយព្រះបន្ទូលនេះហើយ ទើបព្រះជាម្ចាស់ទទួលបានមនុស្ស ហើយតាមរយៈការប្រើប្រាស់ព្រះបន្ទូល ដើម្បីបន្សុទ្ធ ជំនុំជម្រះ និងលាតត្រដាងនេះហើយ ទើបគ្រប់ទាំងភាពមិនបរិសុទ្ធ សញ្ញាណ ចេតនា និងសេចក្តីប្រាថ្នាផ្ទាល់ខ្លួនដែលមាននៅក្នុងដួងចិត្តរបស់មនុស្ស ត្រូវបានបើកសម្ដែងទាំងស្រុង។ សម្រាប់អ្វីៗគ្រប់យ៉ាងដែលមនុស្សអាចត្រូវបានប្រោសលោះ និងត្រូវបានអត់ទោសឲ្យចំពោះអំពើបាបរបស់ខ្លួន វាអាចត្រូវបានគេចាត់ទុកថា ព្រះជាម្ចាស់មិននឹកនាពីសេចក្តីរំលងរបស់មនុស្ស ហើយមិនប្រព្រឹត្តចំពោះមនុស្សស្របតាមសេចក្តីរំលងរបស់គេ។ យ៉ាងណាមិញ នៅពេលដែលមនុស្សរស់នៅក្នុងរូបកាយនៃសាច់ឈាម មិនត្រូវបានប្រោសឲ្យមានសេរីភាពពីអំពើបាប នោះគេនៅតែបន្តប្រព្រឹត្តអំពើបាប ហើយបើកសម្ដែងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ គ្មានថ្ងៃបញ្ចប់ឡើយ។ នេះគឺជាជីវិតរបស់មនុស្សដែលដើរនៅក្នុងវដ្ដនៃការប្រព្រឹត្តអំពើបាប និងការទទួលបានការអត់ទោស ដោយគ្មានទីបញ្ចប់។ មនុស្សភាគច្រើនប្រព្រឹត្តអំពើបាបនៅពេលថ្ងៃ ហើយលន់តួបាបនៅពេលយប់។ ទោះបីតង្វាយលោះបាបមានប្រសិទ្ធភាពជារៀងរហូតសម្រាប់មនុស្សក៏ដោយ ប៉ុន្តែ ការធ្វើបែបនេះ នឹងមិនអាចសង្រ្គោះមនុស្សពីអំពើបាបបានឡើយ។ មានតែពាក់កណ្ដាលនៃកិច្ចការសង្រ្គោះប៉ុណ្ណោះដែលត្រូវបានសម្រេច ព្រោះថាមនុស្សនៅតែមាននិស្ស័យដ៏ពុករលួយ។ ឧទាហរណ៍ នៅពេលដែលមនុស្សបានដឹងថា ពួកគេជាពូជពង្សចេញពីម៉ូអាប់ ពួកគេបានចាប់ផ្ដើមរអ៊ូរទាំ ឈប់ដេញតាមជីវិត ហើយក្លាយជាមនុស្សអវិជ្ជមានទាំងស្រុងតែម្ដង។ តើនេះមិនបង្ហាញថា មនុស្សនៅតែមិនអាចចុះចូលទាំងស្រុងក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជានិស្ស័យសាតាំងដ៏ពុករលួយរបស់ពួកគេទេឬ? នៅពេលដែលអ្នកមិនចុះចូលចំពោះការវាលផ្ចាល នោះដៃរបស់អ្នកត្រូវបានលើកឡើងខ្ពស់ជាងដៃរបស់អ្នកឯទៀត រួមទាំងព្រះយេស៊ូវដែរ។ ហើយអ្នកបានស្រែកខ្លាំងៗថា៖ «ចូរក្លាយជាបុត្រស្ងួនភ្ញារបស់ព្រះជាម្ចាស់! ចូរក្លាយជាមនុស្សជំនិតរបស់ព្រះជាម្ចាស់! យើងសុខចិត្តស្លាប់ ជាជាងក្រាបថ្វាយបង្គំសាតាំង! ចូរប្រឆាំងនឹងសាតាំងដ៏កញ្ចាស់! ចូរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហម! សូមឲ្យនាគដ៏ធំមានសម្បុរក្រហមដួលរលំពីអំណាច! សូមឲ្យព្រះជាម្ចាស់ប្រោសឲ្យយើងបានពេញខ្នាត!» សម្រែករបស់អ្នកលាន់ឮខ្លាំងជាងអ្នកឯទៀតៗ។ ប៉ុន្តែ នៅពេលដែលការវាយផ្ចាលមកដល់ និស្ស័យដ៏ពុករលួយរបស់មនុស្សត្រូវបានបើកបង្ហាញម្ដងទៀត។ បន្ទាប់មក សម្រែករបស់គេក៏បានឈប់ ហើយការតាំងចិត្តរបស់គេក៏បរាជ័យ។ នេះគឺជាសេចក្តីពុករលួយរបស់មនុស្ស ដែលស៊ីជម្រៅជាងអំពើបាបទៅទៀត ព្រោះវាជាអ្វីមួយដែលត្រូវបានដាំជាប់ ដោយសាតាំង និងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងមនុស្ស។ មនុស្សមិនងាយដឹងពីអំពើបាបរបស់គេឡើយ។ គេគ្មានផ្លូវនឹងទទួលស្គាល់និស្ស័យដ៏ចាក់ឫសយ៉ាងជ្រៅរបស់ខ្លួនឡើយ ហើយគេត្រូវតែពឹងអាងលើការជំនុំជម្រះដោយព្រះបន្ទូល ដើម្បីសម្រេចលទ្ធផលនេះ។ មានតែបែបនេះទេ ទើបមនុស្សអាចត្រូវបានផ្លាស់ប្ដូរបន្ដិចម្ដងៗចាប់ពីចំណុចនេះតទៅ។

(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការនៃគ្រាចុងក្រោយ គឺជាការមានបន្ទូល។ ការផ្លាស់ប្ដូរធំៗអាចត្រូវបានកើតឡើងនៅក្នុងមនុស្ស តាមរយៈមធ្យោបាយនៃព្រះបន្ទូល។ ឥឡូវនេះ ការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្សទាំងនេះ ក្រោយពេលដែលទទួលយកព្រះបន្ទូលទាំងនេះ មានកម្រិតខ្លាំងជាងការផ្លាស់ប្ដូរដែលកើតឡើងនៅក្នុងមនុស្ស ក្រោយពេលដែលពួកគេទទួលបាននូវទីសម្គាល់ព្រមទាំងការអស្ចារ្យនៅយុគសម័យនៃព្រះគុណទៅទៀត។ ព្រោះថានៅក្នុងយុគសម័យនៃព្រះគុណ អារក្សត្រូវបានបណ្ដេញចេញពីមនុស្ស ដោយការអធិស្ឋានដាក់ដៃពីលើមែន ប៉ុន្តែ និស្ស័យដ៏ពុករលួយដែលមាននៅក្នុងមនុស្ស នៅតែមានដដែល។ មនុស្សត្រូវបានប្រោសឲ្យជាពីជំងឺរបស់គេ និងត្រូវបានអត់ទោសពីអំពើបាបរបស់គេមែន ប៉ុន្តែ ចំពោះរបៀបដែលមនុស្សត្រូវបានលាងជម្រះពីនិស្ស័យដ៏ពុករលួយរបស់សាតាំងដែលមាននៅក្នុងគេ កិច្ចការនេះមិនទាន់ត្រូវបានធ្វើនៅឡើយទេ។ មនុស្សគ្រាន់តែទទួលបានសេចក្ដីសង្រ្គោះ និងការអត់ទោសពីអំពើបាបរបស់ពួកគេសម្រាប់សេចក្តីជំនឿរបស់គេប៉ុណ្ណោះ ប៉ុន្តែ និស្ស័យបាបរបស់មនុស្ស មិនត្រូវបានរំលើងចោលឡើយ ហើយនិស្ស័យទាំងនោះមាននៅក្នុងពួកគេដដែល។ អំពើបាបរបស់មនុស្សត្រូវបានអត់ទោស តាមរយៈព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ប៉ុន្តែ ការនេះមិនមែនមានន័យថា មនុស្សលែងមានអំពើបាបនៅក្នុងគេនោះឡើយ។ អំពើបាបរបស់មនុស្សអាចត្រូវបានអត់ទោសឲ្យ តាមរយៈតង្វាយលោះបាបមែន ប៉ុន្តែ ចំពោះរបៀបដែលមនុស្សអាចត្រូវបានប្រោសកុំឲ្យប្រព្រឹត្តបាបតទៅទៀត និងរបៀបដែលនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង និងបំផ្លាស់បំប្រែនោះ គេគ្មានផ្លូវដោះស្រាយបញ្ហានេះឡើយ។ អំពើបាបរបស់មនុស្សត្រូវបានអត់ទោសឲ្យ ហើយនោះគឺដោយសារតែកិច្ចការនៃការជាប់ឆ្កាងរបស់ព្រះជាម្ចាស់ ប៉ុន្តែ មនុស្សបានបន្តរស់នៅក្នុងនិស្ស័យសាតាំងដ៏ពុករលួយបែបចាស់របស់គេតទៅទៀត។ ដូច្នេះ មនុស្សត្រូវតែទទួលបានសេចក្ដីសង្រ្គោះទាំងស្រុងពីនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ ដើម្បីឲ្យនិស្ស័យបាបរបស់គេអាចត្រូវបានរំលើងចោលទាំងស្រុង មិនឲ្យវិវឌ្ឍម្ដងទៀត និងឲ្យនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ។ ការនេះនឹងតម្រូវឲ្យមនុស្សយល់អំពីផ្លូវនៃការលូតលាស់នៅក្នុងជីវិត យល់អំពីមាគ៌ាជីវិត និងយល់អំពីផ្លូវក្នុងការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ លើសពីនេះទៅទៀត វានឹងតម្រូវឲ្យមនុស្សប្រព្រឹត្តស្របតាមផ្លូវនេះ ដើម្បីឲ្យនិស្ស័យរបស់គេអាចទទួលបានការផ្លាស់ប្ដូរបន្ដិចម្ដងៗ ហើយគេអាចរស់នៅក្រោមការជះពន្លឺ ដើម្បីឲ្យអ្វីៗទាំងអស់ដែលគេធ្វើ អាចស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ដើម្បីឲ្យគេអាចកម្ចាត់ចោលនិស្ស័យសាតាំងដ៏ពុករលួយរបស់គេ និងដើម្បីឲ្យគេអាចផ្ដាច់ខ្លួនមានសេរីភាពពីឥទ្ធិពលនៃសេចក្តីងងឹតរបស់សាតាំង ហើយជាលទ្ធផល ពួកគេអាចងើបខ្លួនផុតពីអំពើបាបបានទាំងស្រុង។ មានតែបែបនេះទេ ទើបមនុស្សនឹងទទួលបានសេចក្តីសង្រ្គោះទាំងស្រុង។ នៅពេលដែល ព្រះយេស៊ូវ កំពុងតែធ្វើកិច្ចការរបស់ទ្រង់ ចំណេះដឹងរបស់មនុស្សអំពីទ្រងនៅតែមិនច្បាស់លាស់ និងនៅស្រពេចស្រពិល។ មនុស្សតែងតែជឿថា ទ្រង់ជាបុត្ររបស់ព្រះបាទដាវីឌ និងប្រកាសថា ទ្រង់ជាហោរាដ៏ធំ ជាព្រះអម្ចាស់ដ៏មានព្រះហឫទ័យមេត្តាដែលបានប្រោសលោះអំពើបាបរបស់មនុស្ស។ ដោយសារតែភាពរឹងមាំនៃសេចក្ដីជំនឿរបស់ពួកគេ អ្នកខ្លះត្រូវបានប្រោសឲ្យជាតាមរយៈការពាល់ជាយព្រះពស្ត្ររបស់ទ្រង់ ហើយមនុស្សខ្វាក់អាចមើលឃើញ និងសូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញដែរ។ យ៉ាងណាមិញ មនុស្សមិនអាចឈ្វេងយល់ពីនិស្ស័យសាតាំងដ៏ពុករលួយដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងគេឡើយ ហើយគេក៏មិនដឹងអំពីរបៀបកម្ចាត់វាចោលនោះដែរ។ មនុស្សបានទទួលព្រះគុណយ៉ាងច្រើន ដូចជា សន្តិភាព និងសុភមង្គលខាងសាច់ឈាម សេចក្ដីជំនឿរបស់សមាជិកម្នាក់នាំមកនូវព្រះពរដល់សមាជិកគ្រួសារទាំងមូល និងការប្រោសជំងឺឲ្យជា ជាដើម។ ផ្នែកផ្សេងទៀតគឺជាអំពើល្អរបស់មនុស្ស និងជាការបង្ហាញកិរិយាគោរពកោតខ្លាចព្រះរបស់គេ ហើយបើមនុស្សម្នាក់អាចរស់នៅលើមូលដ្ឋានទាំងនេះ នោះពួកគេត្រូវបានចាត់ទុកជាអ្នកជឿដែលសមគួរហើយ។ មានតែអ្នកជឿបែបនេះប៉ុណ្ណោះ ទើបអាចទៅស្ថានសួគ៌ ក្រោយពេលស្លាប់ទៅ ហើយនេះមានន័យថា ពួកគេត្រូវបានសង្រ្គោះ។ ប៉ុន្តែ នៅក្នុងជីវិតរបស់ពួកគេ មនុស្សទាំងនេះមិនបានយល់ទាល់តែសោះអំពីមាគ៌ាជីវិត។ គ្រប់យ៉ាងដែលពួកគេបានធ្វើ គឺជាការប្រព្រឹត្តអំពើបាប ហើយបន្ទាប់មក សារភាពអំពើបាបរបស់ពួកគេនៅក្នុងវដ្ដដដែលៗ ដោយគ្មានមាគ៌ាណាមួយដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេឡើយ។ នេះគឺជាលក្ខខណ្ឌរបស់មនុស្សនៅក្នុងយុគសម័យនៃព្រះគុណ។ តើមនុស្សបានទទួលសេចក្តីសង្រ្គោះទាំងស្រុងហើយឬនៅ? អត់ទេ! ដូច្នេះ ក្រោយដំណាក់កាលនៃកិច្ចការនោះបានបញ្ចប់ទៅ នៅមានកិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលទៀត។ ដំណាក់កាលនេះ គឺដើម្បីធ្វើឲ្យមនុស្សក្លាយជាបរិសុទ្ធ ដោយមធ្យោបាយនៃព្រះបន្ទូល ហើយក៏ផ្ដល់ឲ្យគេមានមាគ៌ា ដើម្បីដើរតាមដែរ។ ដំណាក់កាលនេះនឹងមិនមានផលផ្លែ ឬមានន័យឡើយ ប្រសិនបើវាបន្តជាមួយការបណ្ដេញអារក្សនោះ ព្រោះវានឹងមិនអាចរំលើងនិស្ស័យបាបរបស់មនុស្ស ហើយមនុស្សនឹងនៅជាប់គាំងត្រឹមការអត់ទោសអំពើបាបរបស់គេ។ តាមរយៈតង្វាយលោះបាប មនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់គេ ដ្បិតកិច្ចការនៃការជាប់ឆ្កាងបានមកដល់ទីបញ្ចប់ ហើយព្រះជាម្ចាស់បានយកឈ្នះលើសាតាំងរួចហើយ។ ប៉ុន្តែ និស្ស័យដ៏ពុករលួយរបស់មនុស្សនៅតែបន្តមាននៅខាងក្នុងគេ មនុស្សនៅតែអាចប្រព្រឹត្តបាប និងប្រឆាំងជាមួយព្រះជាម្ចាស់ ហើយព្រះជាម្ចាស់មិនទទួលបានមនុស្សជាតិឡើយ។ នេះជាហេតុផលដែលនៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីលាតត្រដាងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ធ្វើឲ្យគេអនុវត្តស្របតាមមាគ៌ាត្រឹមត្រូវ។ ដំណាក់កាលនេះមានអត្ថន័យខ្លាំងជាងដំណាក់កាលមុន ហើយក៏មានផលផ្លែជាងដែរ ព្រោះថាឥឡូវនេះ គឺជាព្រះបន្ទូលដែលផ្គត់ផ្គង់ដោយផ្ទាល់ដល់ជីវិតរបស់មនុស្ស និងជួយបំផ្លាស់និស្ស័យរបស់មនុស្សជាថ្មីទាំងស្រុង ហើយវាជាដំណាក់កាលនៃកិច្ចការមួយដែលមានលក្ខណៈហ្មត់ចត់ជាង។ ដូច្នេះ ការយកកំណើតជាមនុស្សនៅក្នុងគ្រាចុងក្រោយបានបំពេញនូវភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងបានសម្រេចទាំងស្រុងនូវផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្តីសង្រ្គោះរបស់មនុស្ស។

(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

កិច្ចការនៅគ្រាចុងក្រោយ គឺញែកមនុស្សមនុស្សទាំងអស់ទៅតាមជំពូករបស់ពួកគេ ហើយបញ្ចប់ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ដ្បិតពេលវេលាកាន់តែកៀកហើយថ្ងៃរបស់ព្រះជាម្ចាស់ ក៏មកដល់ហើយដែរ។ ព្រះជាម្ចាស់នាំមនុស្សទាំងអស់ដែលមានភក្ដីភាពចំពោះទ្រង់រហូតដល់ទីបញ្ចប់ ចូលទៅក្នុងនគររបស់ទ្រង់ គឺចូលទៅក្នុងយុគសម័យ នៃព្រះជាម្ចាស់ផ្ទាល់។ ប៉ុន្ដែ មុនយុគសម័យនៃព្រះជាម្ចាស់ចូលមកដល់ កិច្ចការរបស់ព្រះជាម្ចាស់ គឺមិនមែន ឃ្លាំចាំមើលការប្រព្រឹត្ត របស់មនុស្សឬស៊ើបសួរនាំពីជីវិតមនុស្សទេ ប៉ុន្តែ គឺមកជំនុំជម្រះភាពរឹងរូសរបស់មនុស្សវិញដ្បិតព្រះជាម្ចាស់នឹងបន្សុទ្ធមនុស្សទាំងអស់ ដែលចូលមកចំពោះបល្ល័ង្ក របស់ ទ្រង់។ មនុស្សទាំងអស់ដែលបានដើរតាមគន្លងព្រះបាទារបស់ព្រះជាម្ចាស់រហូតដល់ថ្ងៃនេះគឺអស់អ្នកដែលចូលមកចំពោះបល្ល័ង្ករបស់ព្រះជាម្ចាស់ ហើយហេតុនេះបុគ្គល គ្រប់ៗរូប ដែលទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងដំណាក់កាលចុងក្រោយនេះ គេគឺជាកម្មវត្ថុនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ហើយ។ អាចនិយាយម្យ៉ាងទៀតបានថា គ្រប់ៗគ្នាដែលទទួលយកកិច្ចការ របស់ព្រះជាម្ចាស់ក្នុងដំណាក់កាលចុងក្រោយនេះ គេគឺជាកម្មវត្ថុនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់។

(«ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅគ្រាចុងក្រោយ ព្រះគ្រីស្ទនឹងប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីសារៈសំខាន់របស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា កាតព្វកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណនិងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ។ ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យខូចអាក្រក់របស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីសណ្ឋានរបស់មនុស្សនោះទេ តែទ្រង់នឹងបើកកកាយ ជម្រះសម្អាត ហើយលះសម្អាតរយៈពេលយូរអង្វែង។ វិធីបើកកកាយជម្រះសម្អាត ហើយលះសម្អាតទាំងអស់នេះ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលធ្វើឲ្យមនុស្សអស់សង្ឃឹមទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងនាំមនុស្សឲ្យចុះចូលចំពោះព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឲ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិតនិងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះធ្វើឲ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឲ្យមនុស្សទទួលស្គាល់ និងដឹងអំពីលក្ខណៈខូចអាក្រក់និងឫសគល់នៃលក្ខណៈខូចអាក្រក់របស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់។

(«ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់ធ្វើកិច្ចការជំនុំជម្រះ និងការកាត់ទោស ដើម្បីឲ្យមនុស្សអាចទទួលបានចំណេះដឹងអំពីទ្រង់ និងដើម្បីជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់។ បើគ្មានការជំនុំជម្រះរបស់ទ្រង់ចំពោះនិស្ស័យខូចអាក្រក់របស់មនុស្សទេ មនុស្សអាចនឹងមិនដឹងអំពីនិស្ស័យសុចរិតរបស់ទ្រង់ដែលមិនលើកលែងចំពោះការរំលងនោះឡើយ ហើយមនុស្សក៏មិនអាចកែប្រែចំណេះដឹងរបស់គេអំពីព្រះជាម្ចាស់ឲ្យទៅជាថ្មីបានដែរ។ សម្រាប់ជាប្រយោជន៍ដល់ការធ្វើទីបន្ទាល់របស់ទ្រង់ និងការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ធ្វើឲ្យភាពទាំងស្រុងរបស់ទ្រង់ដឹងសុះសាយជាសាធារណៈ ដើម្បីឲ្យមនុស្សអាចមានចំណេះដឹងអំពីព្រះជាម្ចាស់តាមរយៈការលេចមករបស់ទ្រង់ជាសាធារណៈ ដើម្បីឲ្យគេទទួលបានការបំផ្លាស់បំប្រែនិស្ស័យរបស់គេ និងដើម្បីធ្វើទីបន្ទាល់អំពីទ្រង់ឲ្យលាន់ឮកងរំពង។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស គឺសម្រេចទៅបានតាមរយៈកិច្ចការជាច្រើនប្រភេទខុសៗគ្នា។ បើគ្មានការផ្លាស់ប្រែនិស្ស័យរបស់គេទេ មនុស្សនឹងមិនអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស បញ្ជាក់ថា មនុស្សត្រូវបានដោះលែងឲ្យមានសេរីភាពពីបាវបម្រើរបស់សាតាំង និងពីឥទ្ធិពលនៃភាពងងឹត និងបានក្លាយជាគំរូ និងជាសំណាកដ៏ពិតប្រាកដនៃកិច្ចការរបស់ព្រះជាម្ចាស់ ជាស្មរបន្ទាល់របស់ព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ សព្វថ្ងៃនេះ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បានមកបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយទ្រង់តម្រូវឲ្យមនុស្សមានចំណេះដឹងអំពីទ្រង់ ស្ដាប់បង្គាប់ទ្រង់ ធ្វើទីបន្ទាល់អំពីទ្រង់ ស្គាល់ពីកិច្ចការជាក់ស្ដែង និងកិច្ចការធម្មតារបស់ទ្រង់ ស្ដាប់តាមគ្រប់ព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ ដែលមិនដូចគ្នាទៅនឹងសញ្ញាណរបស់មនុស្សឡើយ និងដើម្បីធ្វើទីបន្ទាល់អំពីកិច្ចការដែលទ្រង់ធ្វើដើម្បីប្រោសលោះមនុស្ស ក៏ដូចជាទង្វើដែលទ្រង់បានធ្វើដើម្បីបង្ក្រាបមនុស្ស។ អស់អ្នកណាដែលធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់ ត្រូវមានចំណេះដឹងអំពីព្រះជាម្ចាស់។ មានតែទីបន្ទាល់បែបនេះទេដែលមានលក្ខណៈសុក្រឹត និងពិតប្រាកដ ហើយមានតែការធ្វើទីបន្ទាល់បែបនេះទេដែលអាចធ្វើឲ្យសាតាំងអាម៉ាស់មុខបាន។ ព្រះជាម្ចាស់ប្រើអស់អ្នកណាដែលបានមកស្គាល់ទ្រង់តាមរយៈការឆ្លងកាត់ការជំនុំជម្រះ និងការកាត់ទោសរបស់ទ្រង់ ដោយត្រូវប្រឈមមុខ និងត្រូវកាត់ចេញ ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់បាន។ ទ្រង់ប្រើអស់អ្នកណាដែលត្រូវសាតាំងធ្វើឲ្យខូចអាក្រក់ ធ្វើទីបន្ទាល់អំពីទ្រង់ ហើយទ្រង់ក៏ប្រើអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យ និងអ្នកដែលទទួលបានព្រះពររបស់ទ្រង់ដើម្បីធ្វើទីបន្ទាល់អំពីទ្រង់។ ទ្រង់មិនត្រូវការឲ្យមនុស្សសរសើរទ្រង់ដោយបបូរមាត់របស់ពួកគេឡើយ ហើយទ្រង់ក៏មិនត្រូវការការសរសើរតម្កើង និងទីបន្ទាល់របស់មនុស្សដែលមានលក្ខណៈដូចសាតាំងដែរ ដែលមនុស្សទាំងនេះមិនត្រូវបានទ្រង់ប្រោសលោះឡើយ។ មានតែអ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់បាន ហើយមានតែអស់អ្នកណាដែលត្រូវបានបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើទីបន្ទាល់អំពីទ្រង់។ ព្រះជាម្ចាស់នឹងមិនអនុញ្ញាតឲ្យមនុស្សនាំយកសេចក្តីអាម៉ាស់មកដាក់លើព្រះនាមទ្រង់ដោយចេតនាបានឡើយ។

(«មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះដែលអាចធ្វើទីបន្ទាល់អំពីព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងយុគសម័យនៃនគរព្រះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូល ដើម្បីចូលទៅក្នុងយុគសម័យថ្មី ដើម្បីផ្លាស់ប្ដូររបៀបដែលទ្រង់ធ្វើការ និងដើម្បីធ្វើកិច្ចការនៃយុគសម័យទាំងមូល។ នេះហើយជាគោលការណ៍ដែលព្រះជាម្ចាស់ធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ ទ្រង់បានត្រឡប់ជាសាច់ឈាម ដើម្បីមានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដូច្នេះ មនុស្សអាចមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ ដែលជាព្រះបន្ទូលកំពុងតែលេចមកនៅក្នុងសាច់ឈាម និងអាចមើលឃើញព្រះប្រាជ្ញាញាណ និងភាពអស្ចារ្យរបស់ទ្រង់។ កិច្ចការបែបនេះត្រូវបានធ្វើឡើង ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការសម្រេចគោលដៅនៃការយកឈ្នះមនុស្ស ការប្រោសមនុស្សឲ្យគ្រប់លក្ខណ៍ និងការលុបបំបាត់មនុស្សចោល។ នេះហើយជាអត្ថន័យដ៏ពិតនៃការប្រើប្រាស់ព្រះបន្ទូលដើម្បីធ្វើការនៅក្នុងយុគសម័យនៃព្រះបន្ទូល។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សចាប់ផ្ដើមដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ សារជាតិរបស់មនុស្ស និងអ្វីដែលមនុស្សគួរតែចូលទៅក្នុង។ តាមរយៈព្រះបន្ទូល កិច្ចការដែលព្រះជាម្ចាស់ចង់ធ្វើ នៅក្នុងយុគសម័យនៃព្រះបន្ទូល បានបង្កើតផលផ្លែទាំងអស់។ តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សត្រូវបានលាតត្រដាង លុបបំបាត់ និងសាក ល្បង។ មនុស្សបានឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានឮព្រះបន្ទូលទាំងនេះ និងបានទទួលស្គាល់ពីអត្ថិភាពនៃព្រះបន្ទូលទាំងនេះ។ ជាលទ្ធផល ពួកគេបានចាប់ផ្ដើមជឿលើអត្ថិភាពរបស់ព្រះជាម្ចាស់ ជឿលើសព្វានុភាព និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ ក៏ដូចជាជឿលើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្ស និងព្រះហឫទ័យទ្រង់ក្នុងការសង្រ្គោះមនុស្ស។ ពាក្យថា «ព្រះបន្ទូល» អាចមានលក្ខណៈសាមញ្ញ និងធម្មតា ប៉ុន្តែ ព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះដែលយកកំណើតជាមនុស្ស ធ្វើឲ្យអង្រួនដល់ចក្រវាឡ បំផ្លាស់បំប្រែដួងចិត្តរបស់មនុស្ស បំផ្លាស់បំប្រែសញ្ញាណ និងនិស្ស័យចាស់របស់គេ ព្រមទាំងបំផ្លាស់បំប្រែរបៀបដែលពិភពលោកទាំងមូលធ្លាប់លេចមក។ នៅក្នុងប្រវត្តិសាស្ត្រ មានតែព្រះជាម្ចាស់នាពេលបច្ចុប្បន្នទេ ដែលបានធ្វើការតាមរបៀបនេះ និងមានតែទ្រង់ប៉ុណ្ណោះ ដែលមានបន្ទូល ហើយយាងមកសង្រ្គោះមនុស្ស។ ចាប់ពីពេលនេះតទៅ មនុស្សរស់នៅក្រោមការចង្អុលបង្ហាញនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ត្រូវបានឃ្វល និងផ្គត់ផ្គង់ដោយព្រះបន្ទូលរបស់ទ្រង់។ មនុស្សរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្នុងចំណោមបណ្ដាសា និង ព្រះពររបស់ព្រះបន្ទូល របស់ព្រះជាម្ចាស់ ហើយមានមនុស្សកាន់តែច្រើនថែមទៀតដែលចូលមករស់នៅក្រោមការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ទ្រង់។ ព្រះបន្ទូលទាំងនេះ និងកិច្ចការទ្រង់នេះ គឺសម្រាប់ជាប្រយោជន៍ដល់សេចក្តីសង្រ្គោះរបស់មនុស្ស សម្រាប់ជាប្រយោជន៍ ដល់ការបំពេញតាមព្រះហឫទ័យរបស់ព្រះ ជាម្ចាស់ និងសម្រាប់ជាប្រយោជន៍ ដល់ការបំផ្លាស់បំប្រែរូបរាងដើម នៃពិភពលោកចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោក ដោយប្រើព្រះបន្ទូល ទ្រង់ដឹកនាំមនុស្សនៅទូទាំងសកលលោក ដោយប្រើព្រះបន្ទូល ហើយទ្រង់យកឈ្នះ និងសង្រ្គោះពួកគេដោយប្រើព្រះបន្ទូល។ ចុងក្រោយនេះ ទ្រង់នឹងប្រើព្រះបន្ទូល ដើម្បីនាំពិភពលោកចាស់មកដល់ទីបញ្ចប់ ក្នុងគោលបំណងសម្រេចផែនការនៃការគ្រប់គ្រងទាំងអស់របស់ទ្រង់។

(«យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅគ្រាចុងក្រោយ ព្រះជាម្ចាស់ប្រើព្រះបន្ទូលទ្រង់ជាពិសេស ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះអង្គមិនប្រើទីសម្គាល់ និងការអស្ចារ្យដើម្បីសង្កត់សង្កិន ឬមួយបញ្ចុះបញ្ចូលឲ្យមនុស្សជឿនោះទេ ទង្វើនេះមិនអាចធ្វើឲ្យគេស្គាល់ព្រះចេស្ដារបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើព្រះជាម្ចាស់បង្ហាញទីសម្គាល់ និងការអស្ចារ្យ នោះក៏មិនអាចស្ដែងឲ្យគេស្គាល់ពីតថភាពរបស់ព្រះជាម្ចាស់ដែរ ព្រមទាំងមិនអាចធ្វើឲ្យមនុស្សគ្រប់លក្ខណ៍បានដែរ។ ព្រះជាម្ចាស់មិនធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ដោយសារទីសម្គាល់ និងការអស្ចារ្យឡើយ តែទ្រង់ប្រើព្រះបន្ទូល ដើម្បីស្រោចស្រព និងឃ្វាលមនុស្ស បន្ទាប់មកទ្រង់ក៏ទទួលបាននូវការស្ដាប់បង្គាប់របស់មនុស្ស និងឲ្យគេបានស្គាល់ព្រះអង្គ។ នេះគឺជាគោលដៅនៃកិច្ចការដែលទ្រង់ធ្វើ និងជាគោលដៅនៃព្រះបន្ទូលដែលទ្រង់ថ្លែង។ ព្រះជាម្ចាស់មិនប្រើវិធីសាស្ត្រនៃការបង្ហាញទីសម្គាល់ និងការអស្ចារ្យ ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ឡើយ តែទ្រង់ប្រើព្រះបន្ទូល និងប្រើវិធីសាស្ត្រអនុវត្តខុសៗគ្នា ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលតាមទស្សនៈផ្សេងៗគ្នាជាច្រើន ដើម្បីធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ និងដើម្បីប្រទានឲ្យមនុស្សស្គាល់ពីកិច្ចការ ព្រះប្រាជ្ញាញាណ និងស្នាព្រះហស្តដ៏មហស្ចារ្យរបស់ទ្រង់កាន់តែច្បាស់ មិនថាតាមរយៈការបន្សុទ្ធ ការប្រឈមដោះស្រាយ ការកាត់ចេញ ឬការប្រទាននូវព្រះបន្ទូលនោះឡើយ។ ... ខ្ញុំបាននិយាយពីខាងដើមរួចហើយថា អ្នកមានជ័យជម្នះមួយក្រុមត្រូវបានទទួលពីទិសខាងកើតមក គេគឺជាអ្នកមានជ័យជម្នះដែលកើតចេញមកពីគ្រាមហាវេទនា។ តើពាក្យទាំងអស់នេះមានន័យដូចម្ដេច? ពាក្យទាំងអស់នេះមានន័យថា មនុស្សដែលទើបតែទទួលបាន ទាល់តែគេបានឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ការប្រឈមដោះស្រាយ និងការកាត់ចេញ ហើយនិងការបន្សុទ្ធគ្រប់យ៉ាង ទើបគេស្ដាប់បង្គាប់ពិតប្រាកដ។ ជំនឿរបស់មនុស្សទាំងអស់នេះមិនមែនស្រពិចស្រពិល និងអរូបីទេ តែជាជំនឿពិត។ ពួកគេមិនធ្លាប់ឃើញទីសម្គាល់ និងការអស្ចារ្យ ឬការឫទ្ធបារមីអ្វីទាំងអស់ ពួកគេក៏មិននិយាយអំពីន័យពាក្យ និងសេចក្ដីបង្រៀនដែលពិបាកយល់ ឬគំនិតជ្រាលជ្រៅអ្វីដែរ ផ្ទុយទៅវិញ ពួកគេមានតថភាព និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយពិតជាស្គាល់តថភាពរបស់ព្រះជាម្ចាស់ពិតប្រាកដមែន។ តើក្រុម មនុស្សបែបនេះ គ្មានសមត្ថភាពពន្យល់ពីព្រះចេស្ដារបស់ព្រះជាម្ចាស់ ឲ្យងាយជាងនេះទេមែនទេ?

(«គ្រប់យ៉ាងសម្រេចបានដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ហេតុអ្វីបានជាកិច្ចការនៃការយកឈ្នះ គឺជាកិច្ចការដំណាក់កាលចុងក្រោយ? តើការបង្ហាញឲ្យដឹងពីប្រភេទទីបញ្ចប់ដែលជំពូកមមនុស្សនីមួយនឹងត្រូវជួប នៅមិនច្បាស់ទៀតមែនទេ? នៅក្នុងដំណើរការនៃកិច្ចការនៃការយកឈ្នះ ការវាយផ្ចាល និងការជំនុំជម្រះ តើការនេះមិនអនុញ្ញាតឲ្យមនុស្សគ្រប់គ្នាបង្ហាញពីចរិតពិតរបស់ខ្លួន ហើយបន្ទាប់មក ក៏ត្រូវបែងចែងទៅតាមជំពូក របស់គេទេឬអី? ជំនួសឲ្យការនិយាយថា នេះគឺជាការយកឈ្នះមនុស្សជាតិ ហើយយកល្អគួរតែនិយាយថា នេះគឺជាការបង្ហាញពីប្រភេទទីបញ្ចប់ ដែលនឹងមានសម្រាប់ជំពូកមនុស្សនីមួយៗវិញ។ ការនេះគឺជាការជំនុំជម្រះអំពើបាបរបស់មនុស្ស រួចហើយក៏បើកសម្ដែងពីជំពូកមនុស្សផ្សេងៗ ហើយសម្រេចថា ពួកគេជាមនុស្សអាក្រក់ ឬជាមនុស្សសុចរិត។ បន្ទាប់ពីកិច្ចការនៃការយកឈ្នះ កិច្ចការប្រទានរង្វាន់ដល់មនុស្សល្អ និងដាក់ទោសមនុស្សអាក្រក់ ក៏មកដល់។ មនុស្សដែលស្ដាប់បង្គាប់ទាំងស្រុងពោលគឺមនុស្សដែលត្រូវបានយកឈ្នះទាំងស្រុង នឹងត្រូវដាក់នៅក្នុងជំហានបន្ទាប់នៃការផ្សព្វផ្សាយកិច្ចការរបស់ព្រះជាម្ចាស់ទៅដល់សកលលោកទាំងមូល ហើយមនុស្សដែលត្រូវបានយកឈ្នះនឹងត្រូវដាក់ទៅក្នុងសេចក្ដីងងឹត ហើយនឹងត្រូវជួបទុក្ខលំបាក។ ដូច្នេះ មនុស្សនឹងត្រូវបែងចែកទៅតាមជំពូក គឺមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ នឹងត្រូវដាក់ឲ្យនៅជាមួយមនុស្សអាក្រក់ ដោយគ្មានពន្លឺព្រះអាទិត្យម្ដងទៀតឡើយ ហើយមនុស្សសុចរិតនឹងត្រូវដាក់ឲ្យនៅជាមនុស្សល្អ ឲ្យបានទទួលពន្លឺ និងរស់នៅក្នុងពន្លឺ អស់កល្បជា និច្ច។ ទីបញ្ចប់សម្រាប់របស់សព្វសារពើ ជិតមកដល់ហើយ។ ទីបញ្ចប់របស់មនុស្ស ត្រូវបានបង្ហាញចេញយ៉ាងច្បាស់ផ្ទាល់ភ្នែករបស់គេ ហើយរបស់សព្វសារពើនឹងត្រូវបែងចែកទៅតាមជំពូករបស់គេ។ ដូច្នេះ តើមនុស្សអាចគេចពីក្ដីបារម្ភរបស់មនុស្សម្នាក់ៗ ដែលត្រូវបែងចែកតាមជំពូករបស់គេយ៉ាងដូចម្ដេច? ទីបញ្ចប់ខុសៗគ្នានៃជំពូកមនុស្សនីមួយៗ ត្រូវបានបង្ហាញចេញនៅពេល ដែលទីបញ្ចប់នៃរបស់សព្វសារពើជិតចូលមកដល់ ហើយការនេះនឹងត្រូវបានធ្វើឡើង ខណៈដែលកិច្ចការនៃការយកឈ្នះសកលលោកទាំងមូល កំពុងដំណើរការ (បូករួមទាំងកិច្ចការនៃការយកឈ្នះ ដោយចាប់ផ្ដើមពីកិច្ចការបច្ចុប្បន្ន)។ ការបើកសម្ដែងអំពីទីបញ្ចប់នៃមនុស្សជាតិទាំងអស់ ត្រូវបានធ្វើឡើងនៅមុខបល្ល័ង្កនៃការជំនុំជម្រះ ខណៈដែលកិច្ចការនៃការវាយផ្ចាល និងកិច្ចការនៃការយកឈ្នះនៅគ្រាចុងក្រោយ កំពុងដំណើរការ។ ... ដំណាក់កាលចុងក្រោយនៃការយកឈ្នះ ធ្វើឡើងដើម្បីសង្គ្រោះមនុស្សនិងដើម្បីបង្ហាញ ពីទីបញ្ចប់របស់គេដែរ។ កិច្ចការនេះធ្វើឡើង ដើម្បីលាតត្រដាងពីឱនភាពរបស់មនុស្ស តាមរយៈការជំនុំជម្រះ និងធ្វើឲ្យគេប្រែចិត្ត ឲ្យគេក្រោកឡើងនិងឲ្យគេព្យាយាមឲ្យបានជីវិត និងផ្លូវត្រូវ នៃជីវិតមនុស្ស។ ការនេះគឺដើម្បីដាស់ចិត្តរបស់មនុស្សស្ពឹកស្រពន់ និងមនុស្សល្ងង់ខ្លៅ និងដើម្បីបង្ហាញការបះបោរក្នុងជម្រៅចិត្តរបស់គេ តាមរយៈការជំនុំជម្រះ។ យ៉ាងណាមិញ ប្រសិនបើមនុស្សនៅតែមិនអាចប្រែចិត្ត នៅតែមិនអាចព្យាយាមឲ្យបានផ្លូវនៃជីវិតមនុស្ស និងមិនអាចបោះបង់សេចក្ដីពុករលួយទាំងអស់នេះ នោះពួកគេអាក្រក់ហួសដែលអាចបានសង្គ្រោះ និងត្រូវលេបត្របាក់ដោយសាតាំងជាមិនខាន។ នេះហើយជាសារៈសំខាន់នៃការយកឈ្នះរបស់ព្រះជាម្ចាស់៖ គឺដើម្បីសង្គ្រោះមនុស្ស និងដើម្បីបង្ហាញពីទីបញ្ចប់របស់ពួកគេ។ ទីបញ្ចប់ដ៏ល្អ និងទីបញ្ចប់អាក្រក់ទាំងអស់នេះ សុទ្ធតែត្រូវបានបើកសម្ដែងឲ្យឃើញតាមរយៈកិច្ចការនៃការយកឈ្នះ។ មិនថាមនុស្សនឹងត្រូវបានសង្គ្រោះ ឬក៏ត្រូវបណ្ដាសានោះទេ គឺសុទ្ធតែត្រូវបានបើកសម្ដែងឱ្យឃើញក្នុងអំឡុងពេលកិច្ចការនៃការយកឈ្នះ។

គ្រាចុងក្រោយ គឺជាគ្រាដែលរបស់សព្វសារពើនឹងត្រូវបែងចែកជាក្រុមតាមប្រភេទតាមរយៈការយកឈ្នះ។ ការយកឈ្នះ គឺជាកិច្ចការនៅគ្រាចុងក្រោយ ហើយអាចនិយាយម្យ៉ាងទៀតបានថា ការជំនុំជម្រះអំពើបាបរបស់បុគ្គលម្នាក់ៗ គឺជាកិច្ចការនៅគ្រាចុងក្រោយ។ បើមិនដូច្នោះ តើធ្វើយ៉ាងទើបអាចបែងចែក មនុស្សជាក្រុមបាន? កិច្ចការនៃការបែងចែកក្រុម ដែលត្រូវបានធ្វើឡើងក្នុងចំណោមអ្នករាល់គ្នា គឺជាការចាប់ផ្ដើមកិច្ចការនេះ នៅក្នុងសកលលោកទាំងមូល។ បន្ទាប់ពីនេះមក គ្រប់ទឹកដីនិងគ្រប់មនុស្សទាំងអស់ ក៏នឹងត្រូវដាក់ឲ្យនៅក្រោមកិច្ចការ នៃការយកឈ្នះដែរ។ នេះមានន័យថា មនុស្សគ្រប់គ្នានៅក្នុងការបង្កើត នឹងត្រូវបែងចែកជាក្រុមតាមប្រភេទនៅពេលដែលកំពុងចូលមកចំពោះបល្ល័ង្កនៃការជំនុំជម្រះ ដើម្បីទទួលការជំនុំជម្រះ។ គ្មានមនុស្សណាម្នាក់ ឬមានអ្វីមួយអាចគេចផុត ពីការទទួលរងនូវការវាយផ្ចាល និងការជំនុំជម្រះ ក៏គ្មានមនុស្សណាម្នាក់ ឬគ្មានអ្វីមួយ ដែលមិនត្រូវបានបែងចែកទៅតាមប្រភេទនោះដែរ។ មនុស្សគ្រប់រូប នឹងត្រូវបែងចែកជាក្រុម ដ្បិតទីបញ្ចប់នៃរបស់សព្វសារពើចូលមកកាន់តែកៀក ហើយរបស់សព្វសារពើដែលនៅស្ថានសួគ៌ និងលើផែនដី បានឈានដល់ទីបញ្ចប់របស់ខ្លួនហើយ។ តើមនុស្សអាចគេចផុតពីគ្រាចុងក្រោយនៃអត្ថិភាពរបស់មនុស្ស យ៉ាងដូចម្ដេច?

«សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

ដំណាក់កាលនៃគ្រាចុងក្រោយ ដែលមនុស្សត្រូវបានយកឈ្នះ គឺជាដំណាក់កាលចុងក្រោយនៅក្នុងការធ្វើចម្បាំងជាមួយសាតាំង ហើយវាក៏ជាកិច្ចការនៃសេចក្ដីសង្គ្រោះដ៏ពេញលេញរបស់មនុស្សចេញពីដែនត្រួតត្រារបស់សាតាំងផងដែរ។ អត្ថន័យបង្កប់នៃការយកឈ្នះលើមនុស្សលោកគឺជាការប្រគល់រូបតំណាងរបស់សាតាំង (មនុស្សដែលត្រូវសាតាំងធ្វើឲ្យពុករលួយ) ត្រឡប់មកព្រះអាទិករវិញ ក្រោយពេលនៃការយកឈ្នះរបស់ទ្រង់ដែលតាមរយៈនេះ មនុស្សនឹងត្រូវបោះបង់សាតាំងចោល ហើយត្រឡប់មករកព្រះជាម្ចាស់វិញទាំងស្រុង។ តាមរបៀបនេះ មនុស្សនឹងត្រូវបានសង្គ្រោះទាំងស្រុង។ ហេតុដូច្នេះហើយ កិច្ចការនៃការយកឈ្នះ គឺជាកិច្ចការចុងក្រោយនៅក្នុងចម្បាំងជាមួយសាតាំង និងជាដំណាក់កាលចុងក្រោយនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ដើម្បីការយកឈ្នះលើសាតាំង។ បើគ្មានកិច្ចការនេះទេ សេចក្ដីសង្គ្រោះទាំងស្រុងរបស់មនុស្ស នឹងមិនអាចសម្រេចទៅបាននោះទេ ការយកឈ្នះទាំងស្រុងលើសាតាំង ក៏នឹងមិនអាចធ្វើទៅបានដែរ ហើយមនុស្សជាតិនឹងមិនអាចចូលទៅក្នុងគោលដៅដ៏អស្ចារ្យ ឬរួចផុតពីឥទ្ធិពលរបស់សាតាំងបាននោះឡើយ។ ហេតុនេះ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្ស មិនអាចបញ្ចប់ទៅបាននៅមុនពេលដែលចម្បាំងជាមួយសាតាំងត្រូវបានបញ្ចប់ឡើយ ដ្បិតចំណុចស្នូលនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ គឺដើម្បីសេចក្ដីសង្គ្រោះរបស់មនុស្ស។ មនុស្សជាតិកាលពីដើមដំបូងឡើយ គឺស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ ប៉ុន្តែដោយសារការល្បួង និងសេចក្ដីពុករលួយរបស់សាតាំង មនុស្សត្រូវបានសាតាំងចាប់ចង និងធ្លាក់ទៅក្នុងដៃរបស់មេកំណាចនេះ។ ហេតុនេះ សាតាំងបានក្លាយទៅជាកម្មវត្ថុដែលត្រូវតែយកឈ្នះនៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ដោយសារសាតាំងគ្រប់គ្រងលើមនុស្ស ហើយដោយសារមនុស្សជាធនធានដែលព្រះជាម្ចាស់ប្រើដើម្បីអនុវត្តការគ្រប់គ្រងទាំងអស់ ប្រសិនបើមនុស្សត្រូវទទួលបាននូវការសង្គ្រោះមែននោះត្រូវតែកញ្ឆក់យកមនុស្សចេញពីក្នុងដៃរបស់សាតាំងមកវិញ ពោលគឺត្រូវយកមនុស្សដែលត្រូវសាតាំងចាប់ធ្វើជាឈ្លើយនោះត្រឡប់មកវិញ។ ហេតុនេះ ត្រូវតែបង្ក្រាបសាតាំងឲ្យបាន តាមរយៈការបំផ្លាស់បំប្រែនិស្ស័យចាស់របស់មនុស្ស ជាការបំផ្លាស់បំប្រែដែលស្រោចស្រង់នូវស្មារតីដឹងខុសត្រូវរបស់មនុស្ស ពីមុនត្រឡប់មក វិញ។ តាមរបៀបនេះ មនុស្សដែលត្រូវបានចាប់ជាឈ្លើយ អាចត្រូវឆក់យកពីដៃរបស់សាតាំងត្រឡប់មកវិញបាន។ ប្រសិនបើមនុស្សត្រូវដោះលែងពីឥទ្ធិពល និងចំណងរបស់សាតាំង នោះសាតាំងនឹងត្រូវអាម៉ាស់មុខ មនុស្សនឹងត្រូវយកត្រឡប់មកវិញនៅចុងបំផុត ហើយសាតាំងនឹងត្រូវបរាជ័យ។ ហើយដោយសារមនុស្សត្រូវបានដោះលែងពីឥទ្ធិពលខ្មៅងងឹតរបស់សាតាំង មនុស្សនឹងក្លាយជារបឹបនៃចម្បាំងនេះទាំងមូល ហើយសាតាំងនឹងក្លាយជាកម្មវត្ថុដែលត្រូវដាក់ទោស នៅពេលណាដែលចម្បាំងនេះត្រូវបានបញ្ចប់។ ក្រោយពីចម្បាំងនេះទៅ កិច្ចការនៃសេចក្ដីសង្គ្រោះរបស់មនុស្សទាំងមូល នឹងត្រូវបានបញ្ចប់សព្វគ្រប់។

(«ការស្រោចស្រង់ជីវិតធម្មតារបស់មនុស្សត្រឡប់មកវិញ និងការនាំមនុស្សទៅកាន់ទិសដៅដ៏អស្ចារ្យមួយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

អ្នកណាដែលអាចឈរមាំដល់ទីបញ្ចប់ក្នុងអំឡុងពេលនៃកិច្ចការជំនុំជម្រះ និងកិច្ចការនៃការវាយផ្ចាលរបស់ព្រះជាម្ចាស់ ក្នុងអំឡុងគ្រាចុងក្រោយ (ពោលគឺ ក្នុងអំឡុងកិច្ចការនៃការបន្សុទ្ធលើកចុងក្រោយ) នឹងក្លាយជាមនុស្សដែលនឹងត្រូវចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយជាមួយព្រះជាម្ចាស់។ ដូច្នេះ អ្នកណាដែលចូលទៅក្នុងសេចក្ដីសម្រាក នឹងត្រូវផ្ដាច់ចេញពីឥទ្ធិពលរបស់សាតាំង ហើយត្រូវព្រះជាម្ចាស់ទទួលយក បន្ទាប់ពីបានឆ្លងកាត់កិច្ចការនៃការបន្សុទ្ធលើកចុងក្រោយរបស់ទ្រង់។ មនុស្សលោកទាំងអស់នេះដែលចុងក្រោយទៅត្រូវព្រះជាម្ចាស់ទទួលយកនោះ នឹងចូលទៅក្នុងសេចក្ដីសម្រាកចុងក្រោយ។ គោលបំណងសំខាន់នៃកិច្ចការវាយផ្ចាល និងកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់ គឺដើម្បីបន្សុទ្ធមនុស្សជាតិ និងដើម្បីរៀបចំពួកគេ សម្រាប់ការសម្រាកចុងក្រោយបំផុតរបស់គេ។ គ្មានមនុស្សជាតិណាម្នាក់អាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទខុសៗគ្នា ឬចូលទៅក្នុងសេចក្ដីសម្រាក ដោយគ្មានការសម្អាតឲ្យបានស្អាតបែបនេះបានឡើយ។ កិច្ចការនេះ គឺជាផ្លូវតែមួយគត់សម្រាប់ឲ្យមនុស្សជាតិចូលទៅក្នុងសេចក្ដីសម្រាកបាន។ មានតែកិច្ចការនៃការបន្សុទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបសម្អាតសេចក្ដីទុច្ចរិតរបស់មនុស្សលោកឲ្យបានស្អាត ហើយមានតែកិច្ចការនៃការវាយផ្ចាល និងកិច្ចការការជំនុំជម្រះរបស់ទ្រង់ប៉ុណ្ណោះ ទើបនាំពន្លឺទៅដល់មនុស្សជាតិដែលមានចរិតរឹងចចេសបាន ដោយញែកអ្នកដែលអាចបានសង្គ្រោះ ចេញពីអ្នកដែលមិនអាចបានសង្គ្រោះ ហើយញែកអ្នកដែលនឹងត្រូវបន្តរស់នៅ ចេញពីអ្នកដែលនឹងមិនត្រូវបន្តរស់នៅ។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ អ្នកណាដែលត្រូវអនុញ្ញាតឲ្យបន្តរស់នៅ នឹងត្រូវសម្អាតឲ្យបានស្អាត និងចូលទៅក្នុងសភាពកាន់តែឧត្ដុង្គឧត្ដមរបស់មនុស្សជាតិ ដែលឲ្យពួកគេត្រេកអរសប្បាយនឹងជីវិតទីពីរដ៏អស្ចារ្យរបស់មនុស្សលោក នៅលើផែនដីនេះ។ និយាយឲ្យចំទៅ ពួកគេនឹងចាប់ផ្ដើមថ្ងៃសម្រាករបស់មនុស្សលោក និងរស់នៅព្រមគ្នាជាមួយព្រះជាម្ចាស់។ ក្រោយពេលដែលអស់អ្នកដែលមិនត្រូវអនុញ្ញាតឲ្យបន្តរស់នៅ ត្រូវបានវាយផ្ចាល និងជំនុំជម្រះរួច ចរិតពិតប្រាកដរបស់ពួកគេនឹងត្រូវបង្ហាញឲ្យឃើញទាំងស្រុង ក្រោយពីនោះមកពួកគេនឹងត្រូវបំផ្លាញចោល ហើយពួកគេនឹងលែងទទួលបានការអនុញ្ញតឲ្យរស់នៅលើផែនដីនេះតទៅទៀត ដូចសាតាំងដែរ។ មនុស្សជាតិនាពេលអនាគត នឹងលែងមានមនុស្សប្រភេទនេះទៀតហើយ។ មនុស្សបែបនេះ មិនស័ក្ដិសមចូលទៅក្នុងទឹកដីនៃសេចក្ដីសម្រាកចុងក្រោយឡើយ ហើយពួកគេក៏មិនស័ក្តិសមនឹងមានថ្ងៃសម្រាកដែលព្រះជាម្ចាស់ និងមនុស្សជាតិត្រូវមានរួមគ្នាដែរ ដ្បិតពួកគេជាគោលដៅនៃការដាក់ទោស និងជាមនុស្សអាក្រក់ មនុស្សទុច្ចរិត។ ពួកគេត្រូវបានប្រោសលោះម្ដងរួចមកហើយ ហើយពួកគេក៏ធ្លាប់ត្រូវបានជំនុំជម្រះ និងវាយផ្ចាលរួចផងដែរ។ ពួកគេក៏ធ្លាប់បានបម្រើព្រះជាម្ចាស់ពីមុនមកទៀតផង។ ក៏ប៉ុន្តែ នៅពេលដែលគ្រាចុងក្រោយបានចូលមកដល់ ពួកគេនឹងត្រូវលុបបំបាត់ និងបំផ្លាញចោល ដោយសារសេចក្ដីអាក្រក់និងចរិតរឹងចចេសរបស់ពួកគេ និងដោយសារពួកគេគ្មានសមត្ថភាពទទួលបាននូវការប្រោសលោះ។ ពួកគេនឹងលែងអាចមកចាប់ជាតិជាថ្មី នៅក្នុងពិភពលោកនាពេលអនាគត ហើយនឹងលែងបានរស់នៅក្នុងចំណោមអំបូរមនុស្សនាពេលអនាគតទៀតហើយ។ អ្នកប្រព្រឹត្តអាក្រក់ទាំងអស់ និងអស់អ្នកណាដែលមិនត្រូវបានសង្គ្រោះនឹងត្រូវបំផ្លាញចោល នៅពេលដែលពួកបរិសុទ្ធនៅក្នុងចំណោមមនុស្សលោក បានចូលទៅក្នុងសេចក្ដីសម្រាក ទោះបីពួកគេជាវិញ្ញាណរបស់មនុស្សស្លាប់ ឬជាមនុស្សដែលកំពុងរស់នៅជាសាច់ឈាមនៅឡើយក៏ដោយ។ និយាយពីវិញ្ញាណអាក្រក់ និងមនុស្សលោកដែលប្រព្រឹត្តអំពើអាក្រក់ ឬវិញ្ញាណនៃមនុស្សសុចរិត និងមនុស្សដែលប្រព្រឹត្តអំពើសុចរិត មិនថាពួកគេរស់នៅក្នុងយុគសម័យណានោះទេ អ្នកណាដែលប្រព្រឹត្តអាក្រក់ ចុងក្រោយនឹងត្រូវបំផ្លាញចោល ហើយអ្នកណាដែលសុចរិត នឹងត្រូវបន្តរស់នៅ។ បុគ្គលម្នាក់ ឬវិញ្ញាណមួយ អាចនឹងទទួលបាននូវសេចក្ដីសង្គ្រោះ ឬអត់នោះ គឺមិនមែនសម្រេចទាំងស្រុងលើមូលដ្ឋាននៃកិច្ចការនៅយុគសម័យចុងក្រោយឡើយ។ ផ្ទុយទៅវិញ គឺត្រូវកំណត់ត្រង់ថា តើពួកគេបានប្រឆាំង ឬធ្លាប់រឹងចចេសដាក់ព្រះជាម្ចាស់ដែរឬអត់។ មនុស្សកាលពីសម័យមុន ដែលបានប្រព្រឹត្តអំពើបាបនិងមិនអាចទទួលបាននូវសេចក្ដីសង្គ្រោះ នឹងក្លាយជាគោលដៅ នៃការដាក់ទោសច្បាស់ណាស់ ហើយមនុស្សនៅក្នុងសម័យបច្ចុប្បន្ន ដែលប្រព្រឹត្តអាក្រក់ និងមិនអាចទទួលបានការសង្គ្រោះ ក៏នឹងក្លាយជាគោលដៅនៃការដាក់ទោសយ៉ាងប្រាកដដែរ។ មនុស្សលោកត្រូវបានបែងចែកប្រភេទទៅតាមមូលដ្ឋាននៃអំពើល្អ និងអាក្រក់មិនមែនទៅតាមសម័យកាលដែលពួកគេរស់នៅឡើយ។ នៅពេលណាដែលពួកគេត្រូវបានចាត់ថ្នាក់ក្នុងលក្ខណៈនេះរួចហើយ ពួកគេនឹងមិនត្រូវដាក់ទោស ឬប្រទានរង្វាន់ភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នឹងគ្រាន់តែបំពេញកិច្ចការរបស់ទ្រង់ក្នុងការដាក់ទោសអំពើអាក្រក់ និងប្រទានរង្វាន់ដល់អំពើល្អ បន្ទាប់ពីទ្រង់បានបញ្ចប់ការបំពេញកិច្ចការនៃការបង្ក្រាបរបស់ទ្រង់នៅគ្រាចុងក្រោយប៉ុណ្ណោះ។ តាមពិត ទ្រង់បានញែកមនុស្សជាល្អ និងអាក្រក់ តាំងពីទ្រង់បានចាប់ផ្ដើមបំពេញកិច្ចការរបស់ទ្រង់ក្នុងចំណោមមនុស្សលោកមកម្ល៉េះ។ គ្រាន់តែថា ទ្រង់នឹងប្រទានរង្វាន់ដល់មនុស្សសុចរិត និងដាក់ទោសចំពោះមនុស្សទុច្ចរិត នៅពេលដែលកិច្ចការរបស់ទ្រង់បានឈានដល់ទីបញ្ចប់ប៉ុណ្ណោះ។ គ្រាន់តែមិនមែនថា ទ្រង់នឹងញែកពួកគេទៅតាមប្រភេទ នៅពេលបញ្ចប់កិច្ចការរបស់ទ្រង់ ហើយបន្ទាប់មក ចាប់ផ្ដើមកិច្ចការនៃការដាក់ទោសមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អភ្លាមៗប៉ុណ្ណោះ។ គោលបំណងទាំងស្រុងនៃកិច្ចការរបស់ចុងក្រោយរបស់ព្រះជាម្ចាស់ ក្នុងការដាក់ទោសលើមនុស្សអាក្រក់ និងប្រទានរង្វាន់ដល់មនុស្សល្អ គឺដើម្បីបន្សុទ្ធមនុស្សលោកទាំងអស់ឲ្យបានបរិសុទ្ធម៉ត់ហ្មង ដើម្បីឲ្យទ្រង់អាចនាំមនុស្សជាតិដែលបរិសុទ្ធម៉ត់ហ្មងនេះ ទៅក្នុងសេចក្ដីសម្រាកដ៏អស់កល្បជានិច្ច។ ដំណាក់កាលនៃកិច្ចការរបស់ទ្រង់នេះ មានសារៈសំខាន់ខ្លាំងបំផុត។ វាគឺជាដំណាក់កាលចុងក្រោយនៃកិច្ចការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានបំផ្លាញមនុស្សទុច្ចរិត តែបែរជាអនុញ្ញាតឲ្យពួកគេបន្តរស់នៅវិញ នោះមនុស្សលោកទាំងមូលនឹងនៅតែមិនអាចចូលទៅក្នុងសេចក្ដីសម្រាកបានដដែល ហើយព្រះជាម្ចាស់នឹងមិនអាចនាំមនុស្សជាតិ ទៅក្នុងពិភពមួយដែលល្អប្រសើរជាងនេះបានឡើយ។ កិច្ចការបែបនេះ នឹងមិនអាចបង្ហើយបានឡើយ។ នៅពេលដែលកិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ មនុស្សជាតិទាំងមូល នឹងក្លាយជាបរិសុទ្ធទាំងស្រុង។ ទាល់តែបែបនេះ ទើបព្រះជាម្ចាស់់អាចគង់ក្នុងសេចក្ដីសម្រាកបានដោយស្ងប់ព្រះទ័យ។

(«ព្រះជាម្ចាស់ និងមនុស្សលោក នឹងចូលទៅក្នុងសេចក្ដីសម្រាករួមគ្នា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

វិធីដែលដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ កាន់តែស៊ីជម្រៅជាជំហានៗ ដើម្បីឱ្យមនុស្សអាចត្រូវបានសង្គ្រោះ និងត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ការគ្រប់គ្រងទាំងមូលរបស់ព្រះជាម្ចាស់ត្រូវបានបែងចែកជាបីដំណាក់កាល ហើយនៅក្នុងដំណាក់កាលនីមួយៗ...

គោលបំណងរបស់ដំណាក់កាលទាំងបីនៃកិច្ចការគ្រប់គ្រងមនុស្សជាតិរបស់ព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ផែនការគ្រប់គ្រងទាំងមូលរបស់ខ្ញុំ ដែលជាផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំមាន៣ដំណាក់កាល ឬ៣យុគសម័យ៖...

Leave a Reply