ទំនាក់ទំនងគ្នារវាងដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ទាំងអស់
ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖
ចាប់តាំងពីកិច្ចការរបស់ព្រះយេហូវ៉ាទៅដល់កិច្ចការរបស់ព្រះយេស៊ូវ និងពីកិច្ចការរបស់ព្រះយេស៊ូវទៅដល់ដំណាក់កាលបច្ចុប្បន្ននេះ ដំណាក់កាលទាំងបីនេះ គ្របដណ្ដប់លើការគ្រប់គ្រងសព្វគ្រប់បែបយ៉ាងទាំងអស់របស់ព្រះជាម្ចាស់ ហើយកិច្ចការទាំងអស់ កឺសុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ ចាប់តាំងពីការបង្កើតពិភពលោកនេះមក ព្រះជាម្ចាស់តែងបំពេញកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ។ ទ្រង់គឺជាការចាប់ផ្ដើម និងជាទីបញ្ចប់ ទ្រង់គឺជាព្រះជាម្ចាស់ដំបូងគេ និងចុងក្រោយគេ ហើយទ្រង់គឺជាព្រះជាម្ចាស់មួយអង្គដែលចាប់ផ្ដើមយុគសម័យមួយ និងជាព្រះជាម្ចាស់ដែលនាំយុគសម័យនោះទៅរកទីបញ្ចប់។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ ដែលស្ថិតក្នុងយុគសម័យខុសគ្នា និងទីតាំងខុសគ្នា គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ អស់អ្នកដែលញែកដំណាក់កាលទាំងបីនេះពីគ្នា ឈរទទឹងនឹងព្រះជាម្ចាស់ហើយ។ បច្ចុប្បន្ននេះ គួរអ្នកឲ្យយល់ថា គ្រប់កិច្ចការទាំងអស់ គឺចាប់តាំងពីដំណាក់កាលដំបូង រហូតដល់សព្វថ្ងៃនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់់តែមួយព្រះអង្គ ជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ គ្មានអ្វីត្រូវឆ្ងល់ចំពោះចំណុចនេះទេ។
(«និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការទាំងបីដំណាក់កាល ត្រូវបានធ្វើឡើងដោយ ព្រះតែមួយអង្គប៉ុណ្ណោះ។ នេះគឺជានិមិត្តមួយដ៏អស្ចារ្យបំផុត ហើយនេះគឺជាមាគ៌ាតែមួយគត់ឆ្ពោះទៅរកការស្គាល់ព្រះជាម្ចាស់។ កិច្ចការទាំងបីដំណាក់កាល គឺមានតែព្រះជាម្ចាស់ផ្ទាល់ទេទើបអាចសម្រេចបាន ក៏ពុំមាននរណាម្នាក់អាចធ្វើកិច្ចការនេះជំនួសទ្រង់បានដែរ មានន័យថា គឺមានតែព្រះជាម្ចាស់ផ្ទាល់ទេ ទើបអាចសម្រេចកិច្ចការរបស់ទ្រង់ផ្ទាល់ តាំងពីគ្រាដើមដំបូង រហូតមកទល់សព្វថ្ងៃនេះ។ ទោះបីកិច្ចការទាំងបី ដំណាក់កាលត្រូវបានអនុវត្តរួចនៅក្នុងយុគសម័យ និងតាមកន្លែងខុសៗគ្នា ហើយទោះបីកិច្ចការនីមួយៗខុសគ្នា ក៏កិច្ចការទាំងអស់ត្រូវបានធ្វើឡើង ដោយព្រះតែមួយអង្គគត់។ នៅក្នុងចំណោមនិមិត្តទាំងអស់ នេះជានិមិត្តធំបំផុតដែលមនុស្សគួរដឹង ហើយប្រសិនបើមនុស្សអាចយល់ពីនិមិត្តនេះទាំងស្រុង នោះគេនឹងអាចឈរជាប់។
(«ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ក្រោយកិច្ចការរបស់ព្រះយេហូវ៉ា ព្រះយេស៊ូវបានត្រឡប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស។ កិច្ចការរបស់ទ្រង់មិនត្រូវបានអនុវត្តដាច់ដោយឡែកឡើយ ប៉ុន្តែត្រូវបានសង់ពីលើកិច្ចការរបស់ព្រះយេហូវ៉ា។ វាជាកិច្ចការសម្រាប់យុគសម័យថ្មីដែលព្រះជាម្ចាស់បានធ្វើ ក្រោយពេលទ្រង់បានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ដូចគ្នាផងដែរ ក្រោយកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ ព្រះជាម្ចាស់បានបន្តធ្វើកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យថ្មី ព្រោះថា ការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់តែងតែវិវឌ្ឍទៅមុខជានិច្ច។ ពេលដែលយុគសម័យចាស់កន្លងផុតទៅ វានឹងត្រូវជំនួស ដោយយុគសម័យមួយថ្មី ហើយពេលដែលកិច្ចការចាស់ត្រូវបានបញ្ចប់ វានឹងមានកិច្ចការថ្មីដែលត្រូវបន្តការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការយកកំណើតជាមនុស្សនេះ គឺជាការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ ដែលកើតឡើងតាមក្រោយកិច្ចការរបស់ព្រះយេស៊ូវ។ ពិតមែនហើយ ការយកកំណើតជាមនុស្សនេះមិនមែនកើតឡើងដោយឯករាជ្យឡើយ ប៉ុន្តែ វាជាដំណាក់កាលទីបីនៃកិច្ចការ ក្រោយយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គ្រប់ពេលដែលព្រះជាម្ចាស់ផ្ដួចផ្ដើមដំណាក់កាលថ្មីនៃកិច្ចការ គឺត្រូវតែមានទីចាប់ផ្ដើមថ្មីជានិច្ច ហើយវាត្រូវតែនាំមកនូវយុគសម័យថ្មីផងដែរ។ ហើយវាក៏មាននូវការផ្លាស់ប្ដូរស្របគ្នានៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ នៅក្នុងឥរិយាបថនៃការធ្វើការរបស់ទ្រង់ នៅក្នុងទីតាំងនៃកិច្ចការរបស់ទ្រង់ និងនៅក្នុងព្រះនាមរបស់ទ្រង់ផងដែរ។ នេះហើយជាហេតុផលដែលមនុស្សមានការពិបាកក្នុងការទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យថ្មី។ ប៉ុន្តែ មិនថាមនុស្សប្រឆាំងនឹងទ្រង់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់នៅតែធ្វើកិច្ចការរបស់ទ្រង់ និងដឹកនាំមនុស្សជាតិទាំងអស់ឆ្ពោះទៅមុខជានិច្ច។ ពេលព្រះយេស៊ូវបានយាងចូលក្នុងពិភពលោករបស់មនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ និងបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត ហើយជាមួយការយកកំណើតជាមនុស្សនេះ ទ្រង់បានបិទបញ្ចប់យុគសម័យនៃព្រះគុណ ហើយបាននាំមកនូវយុគសម័យនៃនគរព្រះវិញ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងនគរនៃព្រះ ហើយលើសពីនេះទៀត គេនឹងអាចទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់កិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាដង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឲ្យព្រះយេស៊ូវក្លាយជាដង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែ វាក៏តម្រូវឲ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យខូចអាក្រក់របស់សាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការកាត់ទោស និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។
(«អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបែងចែកជាបីដំណាក់កាលនៃកិច្ចការ។ គ្មានដំណាក់កាលណាមួយអាចតំណាងឲ្យកិច្ចការនៃយុគសម័យទាំងបីនោះឡើយ ប៉ុន្តែ តំណាងតែផ្នែកមួយនៃដំណាក់កាលទាំងមូលប៉ុណ្ណោះ។ ព្រះនាមព្រះយេហូវ៉ា មិនអាចតំណាងឲ្យនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ឡើយ។ ការដែលទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនបញ្ជាក់ថា ព្រះជាម្ចាស់អាចក្លាយជាព្រះនៅក្រោមក្រឹត្យវិន័យតែប៉ុណ្ណោះឡើយ។ ព្រះយេហូវ៉ាបានបង្កើតក្រឹត្យវិន័យសម្រាប់មនុស្ស ហើយបានប្រទានបទបញ្ញត្តិដល់ពួកគេ ដោយសុំឲ្យមនុស្សកសាងព្រះវិហារ និងអាសនា ដូច្នេះ កិច្ចការដែលទ្រង់បានធ្វើ តំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យតែប៉ុណ្ណោះ។ កិច្ចការដែលទ្រង់បានធ្វើនេះ មិនបញ្ជាក់ថា ព្រះជាម្ចាស់ជាព្រះមួយអង្គដែលសុំឲ្យមនុស្សកាន់តាមក្រឹត្យវិន័យ ឬទ្រង់ជាព្រះជាម្ចាស់នៅក្នុងព្រះវិហារ ឬទ្រង់ជាព្រះជាម្ចាស់នៅមុខអាសនាប៉ុណ្ណោះឡើយ។ ការនិយាយបែបនេះមិនមែនជាការពិតឡើយ។ កិច្ចការដែលត្រូវបានធ្វើនៅក្រោមក្រឹត្យវិន័យ អាចតំណាងឲ្យយុគសម័យមួយតែប៉ុណ្ណោះ។ ដូច្នេះ ប្រសិនបើព្រះជាម្ចាស់បានធ្វើកិច្ចការតែនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ នោះមនុស្សនឹងកំណត់អត្ថន័យព្រះជាម្ចាស់ទៅតាមនិយមន័យខាងក្រោមថា «ព្រះជាម្ចាស់ជាព្រះដែលគង់នៅក្នុងព្រះវិហារ ហើយដើម្បីបម្រើព្រះជាម្ចាស់ យើងត្រូវតែស្លៀកពាក់ជាសង្ឃ ហើយចូលទៅក្នុងព្រះវិហារ»។ ប្រសិនបើកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណមិនត្រូវបានអនុវត្ត ហើយយុគសម័យនៃក្រឹត្យវិន័យបានបន្ត រហូតមកដល់ពេលបច្ចុប្បន្ន នោះមនុស្សនឹងមិនដឹងថា ព្រះជាម្ចាស់ជាព្រះ ដែលពេញដោយសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដែរនោះឡើយ។ ប្រសិនបើកិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យមិនត្រូវបានធ្វើ ហើយមានតែកិច្ចការនៅក្នុងយុគសម័យនៃព្រះគុណ នោះអ្វីៗគ្រប់យ៉ាងដែលមនុស្សនឹងដឹងគឺថា ព្រះជាម្ចាស់អាចប្រោសលោះមនុស្ស និងអត់ទោសដល់អំពើបាបរបស់មនុស្សតែប៉ុណ្ណោះ។ អ្វីដែលមនុស្សដឹងគឺ ទ្រង់បរិសុទ្ធ និងស្លូតត្រង់ និងដឹងទៀតថា ទ្រង់អាចលះបង់អង្គទ្រង់ដោយការជាប់ឆ្កាង ដើម្បីជាប្រយោជន៍ដល់មនុស្ស។ មនុស្សនឹងដឹងតែរឿងទាំងនេះប៉ុណ្ណោះ ប៉ុន្តែ គេគ្មានការយល់ដឹងអំពីរឿងផ្សេងឡើយ។ ដូច្នេះ យុគសម័យនីមួយៗតំណាងឲ្យផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់។ ចំពោះផ្នែកណានៃនិស្ស័យរបស់ព្រះជាម្ចាស់ដែលត្រូវបានតំណាងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ផ្នែកណានៅក្នុងយុគសម័យនៃព្រះគុណ និងផ្នែកណានៅក្នុងដំណាក់កាលនាពេលបច្ចុប្បន្ននេះ គឺមានតែនៅពេលដែលដំណាក់កាលទាំងបីត្រូវបានដាក់បញ្ចូលគ្នាប៉ុណ្ណោះ ទើបវាអាចបើកសម្ដែងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់។ មានតែនៅពេលដែលមនុស្សចាប់ផ្ដើមដឹងអំពីដំណាក់កាលទាំងបីប៉ុណ្ណោះ ទើបគេអាចយល់អំពីវាបានទាំងស្រុង។ គ្មានដំណាក់កាលណាមួយក្នុងដំណាក់កាលទាំងបីអាចត្រូវបានលុបចោលនោះឡើយ។ អ្នករាល់គ្នានឹងមើលឃើញពីនិស្ស័យរបស់ព្រះជាម្ចាស់យ៉ាងពេញលេញបាន គឺក្រោយពេលដែលអ្នកដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការទាំងនេះតែប៉ុណ្ណោះ។ ការដែលព្រះជាម្ចាស់សម្រេចកិច្ចការរបស់ទ្រង់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនបញ្ជាក់ថា ទ្រង់ជាព្រះជាម្ចាស់នៅក្រោមក្រឹត្យវិន័យតែមួយឡើយ ហើយការដែលទ្រង់បានបញ្ចប់កិច្ចការប្រោសលោះរបស់ទ្រង់ ក៏មិនមែនមានន័យថា ព្រះជាម្ចាស់នឹងប្រោសលោះមនុស្សជាតិជារៀងរហូតនោះដែរ។ ទាំងនេះគឺជាការធ្វើសេចក្តីសន្និដ្ឋានរបស់មនុស្សតែប៉ុណ្ណោះ។ យុគសម័យនៃព្រះគុណបានមកដល់ទីបញ្ចប់ហើយ ដូច្នេះ អ្នកមិនអាចនិយាយថា ព្រះជាម្ចាស់ជាកម្មសិទ្ធិចំពោះឈើឆ្កាងតែមួយគត់ ហើយនិយាយទៀតថា ឈើឆ្កាងតំណាងឲ្យសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់តែមួយនោះឡើយ ព្រោះការនិយាយបែបនេះ នឹងដាក់ព្រំដែនកំណត់ព្រះជាម្ចាស់មិនខាន។ នៅក្នុងដំណាក់កាលបច្ចុប្បន្ន ព្រះជាម្ចាស់កំពុងតែផ្ដោតធ្វើកិច្ចការនៃព្រះបន្ទូល ប៉ុន្តែ អ្នកមិនអាចនិយាយថា ព្រះជាម្ចាស់មិនដែលមានសេចក្តីមេត្តាករុណាចំពោះមនុស្ស ហើយនិយាយទៀតថា អ្វីគ្រប់យ៉ាងដែលទ្រង់បាននាំមក គឺជាការវាយផ្ចាល និងការជំនុំជម្រះនោះឡើយ។ កិច្ចការនៅគ្រាចុងក្រោយលាតត្រដាងពីកិច្ចការរបស់ព្រះយេហូវ៉ា និងព្រះយេស៊ូវ ព្រមទាំងគ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនបានយល់ ហើយក៏បើកសម្ដែងពីវាសនា និងទីចុងបញ្ចប់នៃមនុស្សជាតិ និងបិទបញ្ចប់គ្រប់ទាំងកិច្ចការនៃសេចក្តីសង្រ្គោះនៅក្នុងចំណោមមនុស្សជាតិដែរ។ ដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយនេះ នាំមកនូវការបិទបញ្ចប់ដល់អ្វីៗទាំងអស់។ គ្រប់សេចក្តីអាថ៌កំបាំងដែលមនុស្សមិនយល់ ត្រូវបានលាតត្រដាង ដើម្បីជួយឲ្យមនុស្សយល់ដល់ជម្រៅចិត្តរបស់គេ និងមានការយល់ដឹងច្បាស់លាស់ទាំងស្រុងនៅក្នុងដួងចិត្តរបស់គេ។ មានតែបែបនេះទេ ទើបពូជសាសន៍មនុស្សអាចត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេ។ មានតែក្រោយពេលដែលផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំត្រូវបានបញ្ចប់ប៉ុណ្ណោះ ទើបមនុស្សនឹងចាប់ផ្ដើមយល់អំពីនិស្ស័យទាំងស្រុងរបស់ព្រះជាម្ចាស់ ដ្បិតពេលនោះ ផែនការរបស់ទ្រង់នឹងបានមកដល់ទីបញ្ចប់។
(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការសព្វថ្ងៃបានរុញច្រានកិច្ចការនាយុគសម័យនៃព្រះគុណឲ្យឆ្ពោះទៅមុខ មានន័យថា កិច្ចការដែលស្ថិតនៅក្រោមផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំទាំងមូលក៏បានបន្តទៅមុខទៀតហើយ។ ទោះបីជាយុគសម័យនៃព្រះគុណបានបញ្ចប់ក៏ដោយ ប៉ុន្តែវឌ្ឍនភាពនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ក៏នៅតែមានដែរ។ ហេតុអ្វី បានជាខ្ញុំនិយាយម្ដងទៀតថា ដំណាក់កាលនៃកិច្ចការនេះសាងលើយុគសម័យនៃព្រះគុណ និងយុគសម័យនៃក្រឹត្យវិន័យ? នោះគឺដោយសារតែកិច្ចការសព្វថ្ងៃ គឺជាការបន្តនូវកិច្ចការដែលបានធ្វើរួចហើយ នៅក្នុងយុគសម័យនៃព្រះគុណ និងជាវឌ្ឍនភាពលើកិច្ចការដែលបានធ្វើរួច នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ដំណាក់កាលទាំងបីនេះមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក យ៉ាងស្អិតរមួត គឺដូចជាតំណមួយៗនៅក្នុងច្រវាក់ដែលប្រទាក់គ្នាយ៉ាងណែនដូច្នោះដែរ។ ហេតុអ្វីបានជាខ្ញុំ និយាយថា ដំណាក់កាលនៃកិច្ចការនេះសាងលើកិច្ចការដែលព្រះយេស៊ូវបានធ្វើដែរ? ឧបមាថា ដំណាក់កាលនេះមិនត្រូវបានសាងលើកិច្ចការដែលព្រះយេស៊ូវបានធ្វើ នោះការជាប់ឆ្កាងមួយទៀតនឹងត្រូវកើតឡើងនៅក្នុងដំណាក់កាលនេះ ហើយកិច្ចការប្រោសលោះនៃដំណាក់កាលមុននឹងត្រូវធ្វើឡើងម្ដងទៀតមិនខាន។ ការនេះនឹងទៅជាគ្មានន័យ។ ដូច្នេះ មិនមែនថា កិច្ចការនោះត្រូវបានបញ្ចប់ទាំងស្រុងឡើយ ប៉ុន្តែយុគសម័យនោះបានបន្តទៅមុខ ហើយកម្រិតនៃកិច្ចការនោះ ក៏ត្រូវលើកឡើងកាន់តែខ្ពស់ ជាងពេល មុនទៅទៀត។ អាចនិយាយបានថា ដំណាក់កាលនៃកិច្ចការនេះ ត្រូវបានសាងលើគ្រឹះមូលដ្ឋាននាយុគសម័យនៃក្រឹត្យវិន័យ និងលើថ្មដានៃកិច្ចការរបស់ព្រះយេស៊ូវ។ កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានសាងឡើង ពីមួយដំណាក់កាល ទៅមួយដំណាក់ កាល ហើយដំណាក់កាលនេះមិនមែនជាការចាប់ផ្ដើមថ្មីនោះឡើយ។ មានតែបន្សំគ្នានៃដំណាក់កាលនៃកិច្ចការទាំងបីប៉ុណ្ណោះ ទើបអាចត្រូវបានចាត់ទុកជាផែនការគ្រប់ គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំបាន។ កិច្ចការនៃដំណាក់កាលនេះ ត្រូវបានធ្វើឡើងលើគ្រឹះមូលដ្ឋាននៃកិច្ចការក្នុងយុគសម័យ នៃព្រះគុណ។ ប្រសិនបើដំណាក់កាលនៃកិច្ចការទាំងពីរនេះមិនទាក់ទងគ្នាទេ ចុះហេតុអ្វីបានជាការជាប់ឆ្កាង មិនកើតឡើងម្ដងទៀតនៅក្នុងដំណាក់កាលនេះទៅ? ហេតុអ្វីបានជាខ្ញុំមិនទទួលយកអំពើបាបរបស់មនុស្ស ប៉ុន្តែបែរជាយាងមកជំនុំជម្រះ និងកាត់ទោសមនុស្សដោយផ្ទាល់ទៅវិញ? ប្រសិនបើកិច្ចការជំនុំជម្រះ និងវាយផ្ចាលមនុស្សរបស់ខ្ញុំ ហើយការយាងមករបស់ខ្ញុំក្នុងពេលបច្ចុប្បន្ន មិនមែនចេញមកពីការចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ដែលមិនមានការជាប់ឆ្កាងតាមក្រោយទេ ដូច្នេះ ខ្ញុំនឹងគ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះ និងវាយផ្ចាលមនុស្សឡើយ។ ប្រាកដណាស់ ដោយសារតែខ្ញុំគឺជាអង្គតែមួយជាមួយព្រះយេស៊ូវ ទើបខ្ញុំចុះមកដោយផ្ទាល់ ដើម្បីវាយផ្ចាល និងជំនុំជម្រះមនុស្ស។ កិច្ចការនៅដំណាក់កាលនេះត្រូវបានសាងឡើងទាំងស្រុងពីលើកិច្ចការនៅដំណាក់ កាលមុន។ នេះគឺជាហេតុផលដែលបញ្ជាក់ថា មានតែកិច្ចការនៃប្រភេទនេះប៉ុណ្ណោះដែលអាចនាំមនុស្ស ទៅរកសេចក្តីសង្រ្គោះ មួយជំហានម្ដងៗបាន។
(«ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
និស្ស័យទាំងអស់របស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងនៅក្នុងដំណើរផ្លូវនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំ។ និស្ស័យទាំងនេះមិនត្រូវបានបើកសម្ដែងតែនៅក្នុងយុគសម័យនៃព្រះគុណ យុគសម័យនៃក្រឹត្យវិន័យ ឬតែក្នុងអំឡុងពេលនៃគ្រាចុងក្រោយប៉ុណ្ណោះនោះឡើយ។ កិច្ចការដែលត្រូវអនុវត្តនៅគ្រាចុងក្រោយតំណាងដោយការជំនុំជម្រះ សេចក្ដីក្រោធ និងការវាយផ្ចាល។ កិច្ចការដែលត្រូវអនុវត្តនៅគ្រាចុងក្រោយ មិនអាចជំនួសឲ្យកិច្ចការនៅយុគសម័យនៃក្រឹត្យវិន័យ ឬយុគសម័យនៃព្រះគុណឡើយ។ យ៉ាងណាមិញ ដំណាក់កាលទាំងបីដែលមានភាពជាប់ទាក់ទងគ្នានេះ បង្កើតបានជាស្ថាប័នមួយ ហើយដំណាក់កាលទាំងបីនេះសុទ្ធតែជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយ។ តាមធម្មតា ការអនុវត្តនៃកិច្ចការនេះ ត្រូវបានបែងចែកជាយុគសម័យខុសៗគ្នា។ កិច្ចការដែលត្រូវបានធ្វើនៅគ្រាចុងក្រោយនាំមកនូវការបិទបញ្ចប់ចំពោះអ្វីៗគ្រប់យ៉ាង ហើយការដែលត្រូវបានធ្វើនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ គឺជាកិច្ចការនៃការចាប់ផ្ដើម ឯកិច្ចការដែលត្រូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ គឺជាកិច្ចការនៃការប្រោសលោះ។ ចំពោះនិមិត្តអំពីកិច្ចការនៅក្នុងផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ គ្មាននរណាម្នាក់អាចទទួលបានគតិជ្រៅជ្រះ ឬការយល់ដឹងឡើយ ហើយនិមិត្តទាំងនេះនៅបន្តជាពាក្យប្រដៅដដែល។ នៅគ្រាចុងក្រោយ មានតែកិច្ចការនៃព្រះបន្ទូលប៉ុណ្ណោះដែលត្រូវបានអនុវត្ត ដើម្បីនាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ប៉ុន្តែ វាមិនតំណាងឲ្យយុគសម័យទាំងអស់ឡើយ។ គ្រាចុងក្រោយគ្រាន់តែជាគ្រាចុងក្រោយ ហើយថ្ងៃចុងក្រោយ គឺជាយុគសម័យនៃនគរព្រះ ហើយវាមិនតំណាងឲ្យយុគសម័យនៃព្រះគុណ ឬយុគសម័យនៃក្រឹត្យវិន័យឡើយ។ ក្នុងអំឡុងនៃគ្រាចុងក្រោយ វាគ្រាន់តែគ្រប់កិច្ចការទាំងអស់នៅក្នុងផែនការរយៈពេលប្រាំមួយពាន់ឆ្នាំ ត្រូវបានបើកសម្ដែងឲ្យអ្នករាល់គ្នាបានឃើញប៉ុណ្ណោះ។ នេះគឺជាការបើកសម្ដែងនូវសេចក្តីអាថ៌កំបាំង។
(«អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការទាំងបីដំណាក់កាលនេះ ជាស្នូលនៃកិច្ចការគ្រប់គ្រង ទាំងមូលរបស់ព្រះជាម្ចាស់ ហើយនិស្ស័យ និងលក្ខណៈរបស់ទ្រង់ ក៏ត្រូវបានបង្ហាញចេញមកនៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះដែរ។ មនុស្សដែលមិនដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គ្មានសមត្ថភាពស្គាល់វិធីដែលព្រះជាម្ចាស់បង្ហាញនូវនិស្ស័យរបស់ទ្រង់បានឡើយ ហើយក៏មិនស្គាល់អំពីប្រាជ្ញាញាណ នៃកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ពួកគេក៏នៅតែមិនដឹងពីវិធីនានា ដែលព្រះជាម្ចាស់សង្គ្រោះមនុស្សជាតិ និងមិនដឹងពីព្រះហឫទ័យដែលទ្រង់មាន សម្រាប់មនុស្សជាតិទាំងមូលដែរ។ កិច្ចការទាំងបីដំណាក់កាល មានពេញដោយការបង្ហាញឲ្យឃើញពីកិច្ចការនៃការសង្គ្រោះមនុស្សជាតិ។ មនុស្សដែលពុំដឹងពីកិច្ចការទាំងបីដំណាក់កាល គេក៏ពុំដឹងអំពីទ្រឹស្ដី និងគោលការណ៍នានានៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរ ហើយអស់អ្នកដែលមានៈកាន់តាមគោលលទ្ធិដែលនៅសល់ពីដំណាក់កាលនៃកិច្ចការណាមួយ អ្នកនោះគឺជាមនុស្សដែលកំហិតព្រះជាម្ចាស់ទៅតាមគោលលទ្ធិ ហើយជំនឿរបស់គេចំពោះព្រះជាម្ចាស់ ជាជំនឿស្រពេចស្រពិល និងមិនច្បាស់លាស់។ មនុស្សបែបនេះ នឹងមិនទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ឡើយ។ មានតែកិច្ចការទាំងបីដំណាក់កាលនេះទេ ទើបអាចបង្ហាញឲ្យឃើញ នូវនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់យ៉ាងពេញលេញ ព្រមទាំងបង្ហាញពីដំណើរទាំងអស់ នៃសេចក្ដីសង្គ្រោះរបស់មនុស្សជាតិ។ នេះជាភ័ស្តុតាងបង្ហាញថា ទ្រង់បានយកឈ្នះសាតាំងនិងទទួលបានមនុស្សជាតិ ក៏ជាភ័ស្តុតាងបញ្ជាក់អំពីជ័យជម្នះរបស់ព្រះជាម្ចាស់ និងជាការបង្ហាញពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ដែរ។ មនុស្សដែលយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់ត្រឹមមួយដំណាក់កាល គេស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ត្រឹមតែមួយចំណែកប៉ុណ្ណោះ។ នៅក្នុងសញ្ញាណរបស់មនុស្ស កិច្ចការតែមួយដំណាក់កាលនេះ ងាយនឹងក្លាយទៅជាគោលលទ្ធិណាស់ ហើយមនុស្សក៏ងាយនឹងបង្កើតបានជាក្រឹត្យក្រមដ៏តឹងរ៉ឹងអំពីព្រះជាម្ចាស់ ព្រមទាំងប្រើនិស្ស័យតែមួយចំណែករបស់ព្រះជាម្ចាស់ យកមកធ្វើជាតំណាងនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់។ ជាងនេះទៅទៀត ភាគច្រើននៃការស្រមើស្រមៃរបស់មនុស្សមានលាយឡំក្នុងដួងចិត្តរបស់គេ មនុស្សបែបនេះ គេដាក់កំហិតយ៉ាងតឹងរ៉ឹងចំពោះនិស្ស័យ លក្ខណៈ និងប្រាជ្ញាញាណក៏ដូចជា គោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងព្រំដែនដែលបានកំណត់ដោយជឿថា ប្រសិនបើព្រះជាម្ចាស់ធ្លាប់មានលក្ខណៈបែបនេះម្ដងហើយ នោះទ្រង់នឹងនៅតែដដែលគ្រប់ពេលវេលា ហើយមិនប្រែប្រួលឡើយ។ មានតែមនុស្សដែលស្គាល់ និងឲ្យតម្លៃកិច្ចការទាំងបីដំណាក់កាល ទើបអាចស្គាល់ព្រះជាម្ចាស់ពេញលេញនិងច្បាស់លាស់បាន។ យ៉ាងហោចណាស់ ពួកគេមិនកំណត់និយមន័យព្រះជាម្ចាស់ថាជាព្រះនៃសាសន៍អ៊ីស្រាអែល ឬសាសន៍យូដា ហើយមិនចាត់ទុកទ្រង់គឺ ជាព្រះដែលនៅជាប់លើឈើឆ្កាងជានិរន្ត៍ ដើម្បីប្រយោជន៍មនុស្សនោះឡើយ។ ប្រសិនបើបុគ្គលម្នាក់ចាប់ផ្ដើមស្គាល់ព្រះជាម្ចាស់តែពីដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់នោះចំណេះដឹងរបស់គេ គឺតិចតួចណាស់ ហើយប្រៀបមិនស្មើនឹងទឹកមួយដំណក់ស្រក់ក្នុងមហាសមុទ្រផង។ បើមិនដូច្នោះទេ ហេតុអ្វីក៏ឆ្មាំសាសនាចាស់ៗទាំងអស់នោះ ដំព្រះជាម្ចាស់ឆ្កាងទាំងរស់? តើមិនមែនដោយសារមនុស្សកំហិតព្រះជាម្ចាស់ ឲ្យនៅក្នុងព្រះដែនជាក់លាក់ទេឬអី?
(«ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការទាំងបីដំណាក់កាលនេះ គឺជាកំណត់ត្រានៃកិច្ចការ ទាំងមូលរបស់ព្រះជាម្ចាស់។ កិច្ចការនេះគឺជាកំណត់ត្រាអំពីសេចក្ដីង្គ្រោះរបស់ព្រះជាម្ចាស់ សម្រាប់មនុស្សជាតិ ហើយក៏មិនមែនជារឿងស្រមើស្រមៃដែរ។ ប្រសិនបើអ្នករាល់គ្នាពិតជាចង់ស្វែងរកការយល់ដឹងអំពីនិស្ស័យទាំងអស់របស់ព្រះជាម្ចាស់ នោះអ្នកត្រូវតែដឹងអំពីកិច្ចការទាំងបីដំណាក់កាល ដែលត្រូវបានអនុវត្តដោយព្រះជាម្ចាស់ ហើយជាងនេះទៀត អ្នកមិនត្រូវរំលងដំណាក់កាលណាមួយនោះឡើយ។ នេះគឺជាកម្រិតទាបបំផុតដែលត្រូវសម្រេចបានដោយមនុស្សដែលព្យាយាមស្គាល់ព្រះជាម្ចាស់។ មនុស្សខ្លួនឯងផ្ទាល់ពុំអាចបង្កើតចំណេះដឹងពិតអំពីព្រះជាម្ចាស់បានឡើយ។ នេះមិនមែនជារឿងដែលមនុស្សខ្លួនឯងអាចស្រមៃបាន ក៏មិនមែនជាផលនៃព្រះហឫទ័យអនុគ្រោះពិសេសរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់ប្រទានដល់មនុស្ស ណាម្នាក់ឡើយ។ ផ្ទុយទៅវិញ នេះគឺជាចំណេះដឹងដែលបានមក បន្ទាប់ពីមនុស្សបានស្គាល់នូវកិច្ចការរបស់ព្រះជាម្ចាស់ និងជាចំណេះដឹងអំពីព្រះ ដែលបានមកលុះត្រាតែគេបានស្គាល់ពីការពិតនានា នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ ចំណេះដឹងបែបនេះ មិនអាចសម្រេចដោយសន្ទុះចិត្តបានឡើយ ហើយក៏មិនមែនជាមេរៀនដែលអាចបង្រៀនបានដែរ។ ចំណេះដឹងនេះពាក់ព័ន្ធទាំងស្រុងទៅនឹងបទពិសោធន៍ផ្ទាល់ខ្លួន។ សេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ម្រាប់មនុស្សជាតិ គឺជាស្នូលនៃកិច្ចការទាំងបីដំណាក់កាលនេះ ប៉ុន្តែមានទ្រឹស្ដីនៃការអនុវត្តកិច្ចការ និងមធ្យោបាយជាច្រើនដែលព្រះជាម្ចាស់បង្ហាញពីនិស្ស័យរបស់ទ្រង់ ត្រូវបានបញ្ចូលនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ។ នេះគឺជាកត្តាដែលមនុស្សពិបាកសម្គាល់ ហើយវាក៏ជាកត្តាដែលមនុស្ស ពិបាកយល់ដែរ។ ការបែងចែកយុគសម័យ ការផ្លាស់ប្ដូរកិច្ចការរបស់ព្រះជាម្ចាស់ ការផ្លាស់ប្ដូរទីតាំងនៃកិច្ចការ ការផ្លាស់ប្ដូរអ្នកទទួលកិច្ចការនេះ។ ល។ និង។ ល។ ទាំងអស់នេះសុទ្ធតែត្រូវបានបញ្ចូលនៅក្នុងកិច្ចការទាំងបីដំណាក់កាល។ ជាពិសេស ភាពខុសគ្នានៅក្នុងវិធីធ្វើការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងការបំប្លែងនិស្ស័យ រូបអង្គ ព្រះនាមអត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងការផ្លាស់ប្ដូរផ្សេងៗទៀត គឺសុទ្ធតែជាចំណែកនៃកិច្ចការទាំងបីដំណាក់កាលនេះ។ កិច្ចការមួយដំណាក់កាល អាចតំណាងបានតែមួយចំណែកគត់ ហើយត្រូវកំហិតនៅក្នុងវិសាលភាពមួយជាក់លាក់។ កិច្ចការនេះពុំមានពាក់ព័ន្ធនឹងការបែងចែកយុគសម័យ ឬការផ្លាស់ប្ដូរកិច្ចការរបស់ព្រះជាម្ចាស់ទេ រឹតតែមិនពាក់ព័ន្ធនឹងចំណុចដទៃទៀតដែរ។ នេះជាការពិតជាក់ស្តែងណាស់។ កិច្ចការទាំងបីដំណាក់កាល ជាកិច្ចការទាំងមូលរបស់ព្រះជាម្ចាស់ ក្នុងការសង្គ្រោះមនុស្សជាតិ។ មនុស្សត្រូវស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ និងនិស្ស័យរបស់ទ្រង់នៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ។ ប្រសិនបើគ្មានការពិតនេះទេ ចំណេះដឹងដែលអ្នកមានចំពោះព្រះជាម្ចាស់ គ្មានអ្វីទាំងអស់ក្រៅតែពីពាក្យពេចន៍ អត់ប្រយោជន៍គ្មានអ្វីក្រៅតែពីការនិយាយអួតតែពីខ្លួនឯងឡើយ។
(«ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការដំណាក់កាលចុងក្រោយ មិនមែនខុសគេនោះទេ ប៉ុន្តែវាជាចំណែកមួយនៃកិច្ចការទាំងមូល ដែលរួមនឹងកិច្ចការនៅក្នុងដំណាក់កាលពីរមុន មានន័យថា កិច្ចការនៃសេចក្ដីសង្គ្រោះទាំងមូលមិនអាចសម្រេចបាន ដោយគ្រាន់តែសម្រេចនូវកិច្ចការតែមួយ ក្នុងចំណោមកិច្ចការទាំងបីដំណាក់កាលឡើយ។ បើទោះបីជាកិច្ចការដំណាក់កាលចុងក្រោយ អាចសង្គ្រោះមនុស្សយ៉ាងពេញលេញមែន នេះមិនមែនមានន័យថា ចាំបាច់ត្រូវតែអនុវត្ត កិច្ចការតែមួយដំណាក់កាលនេះតែឯងនោះទេ និងមាន ន័យថា ការសង្គ្រោះមនុស្សពីឥទ្ធិពលរបស់សាតាំង មិនត្រូវការនូវកិច្ចការពីរដំណាក់កាលមុននោះឡើយ។ ក្នុងដំណាក់កាលទាំងបី គ្មានដំណាក់កាលមួយណា ត្រូវបានរាប់ជានិមិត្តតែមួយគត់ ដែលមនុស្សជាតិទាំងអស់ត្រូវដឹងនោះឡើយ ដ្បិតកិច្ចការនៃសេចក្ដីសង្គ្រោះទាំងមូលជាកិច្ចការទាំងបីដំណាក់កាល មិនមែនកិច្ចការតែមួយដំណាក់កាល ក្នុងចំណោមកិច្ចការទាំងបីដំណាក់កាលនេះឡើយ។ ដរាបណាកិច្ចការនៃសេចក្ដីសង្គ្រោះមិនទាន់បានសម្រេច ការគ្រប់គ្រងរបស់ព្រះជាម្ចាស់មិនអាចឈានមកដល់ទីបញ្ចប់ទាំងស្រុងបានឡើយ។ លក្ខណៈរបស់ព្រះជាម្ចាស់ និស្ស័យរបស់ទ្រង់ និងប្រាជ្ញាញាណរបស់ទ្រង់ សុទ្ធតែត្រូវបានបង្ហាញក្នុងភាពពេញលេញនៃកិច្ចការនៃសេចក្ដីសង្គ្រោះ។ កិច្ចការទាំងនេះមិនត្រូវបានបើកសម្ដែងឲ្យមនុស្សឃើញនៅគ្រាដើមដំបូងនោះឡើយ តែត្រូវបានបង្ហាញមកបន្តិចម្ដង តាមរយៈកិច្ចការនៃសេចក្ដីសង្គ្រោះ។ ដំណាក់កាលនីមួយក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ បង្ហាញចំណែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់ និងចំណែកមួយនៃអត្តភាពរបស់ព្រះអង្គ មិនមែនគ្រប់ដំណាក់កាលនៃកិច្ចការនេះ អាចបង្ហាញអត្ថិភាពទាំងស្រុងរបស់ព្រះជាម្ចាស់ផ្ទាល់ និងពេញលេញបានឡើយ។ ដូច្នេះ កិច្ចការនៃសេចក្ដីសង្គ្រោះអាចបញ្ចប់ទៅយ៉ាងពេញលេញ លុះត្រាតែកិច្ចការទាំងបីដំណាក់កាលត្រូវបានបញ្ចប់ ដូច្នេះហើយ ចំណេះដឹងរបស់មនុស្សទាក់ទងនឹងភាពពេញលេញរបស់ព្រះជាម្ចាស់ គឺមិនអាចកាត់ផ្ដាច់ចេញ ពីដំណាក់កាលទាំងបី នៃកិច្ចការរបស់ព្រះជាម្ចាស់។ ផលដែលមនុស្សទទួលបានពីកិច្ចការក្នុងដំណាក់កាលមួយ គឺគ្រាន់តែជានិស្ស័យរបស់ព្រះជាម្ចាស់ ដែលត្រូវបានបង្ហាញចេញមក នៅក្នុងដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ។ វាមិនអាចតំណាងនិស្ស័យ និងអត្ថិភាពដែលត្រូវបានបង្ហាញចេញមក នៅក្នុងដំណាក់កាលមុន ឬដំណាក់កាលក្រោយបានឡើយ។ នោះគឺមកពីកិច្ចការសង្គ្រោះមនុស្សជាតិ មិនអាចបញ្ចប់ភ្លាមៗក្នុងពេលមួយគ្រា ឬក្នុងទីតាំងតែមួយឡើយ ប៉ុន្តែកាន់តែស៊ីជម្រៅបន្តិចម្ដងៗ ទៅតាមកម្រិតនៃការអភិវឌ្ឍរបស់មនុស្សនៅក្នុងរយៈពេល និងទីកន្លែងខុសៗគ្នា។ នេះគឺជាកិច្ចការដែលត្រូវបានអនុវត្តជាដំណាក់កាលៗ ហើយមិនត្រូវបញ្ចប់តែក្នុងមួយដំណាក់កាលបានឡើយ។ ដូច្នេះ ប្រាជ្ញាញាណទាំងស្រុងរបស់ព្រះជាម្ចាស់ ត្រូវបានស្ដែងចេញមករឹតតែច្បាស់ ក្នុងដំណាក់កាលទាំងបី មិនមែនតែនៅក្នុងមួយដំណាក់កាលទេ។ លក្ខណៈ និងប្រាជ្ញាញាណទាំងស្រុងរបស់ព្រះអង្គត្រូវបានលាតសន្ធឹងនៅក្នុងដំណាក់កាលទាំងបីនេះ ហើយដំណាក់កាលនីមួយៗសុទ្ធតែមានលក្ខណៈរបស់ទ្រង់ ហើយដំណាក់កាលនីមួយៗ គឺជាកំណត់ត្រាអំពីប្រាជ្ញានៃកិច្ចការរបស់ទ្រង់។ មនុស្សគប្បីស្គាល់និស្ស័យទាំងអស់ ដែលព្រះជាម្ចាស់បានបង្ហាញចេញមក នៅក្នុងដំណាក់កាលទាំងបី។ លក្ខណៈទាំងអស់របស់ទ្រង់ មានសារៈសំខាន់ខ្លាំងណាស់ដល់មនុស្សជាតិគ្រប់ៗគ្នា ហើយប្រសិនបើមនុស្សគ្មានចំណេះដឹងនេះ ពេលគេថ្វាយបង្គំព្រះជាម្ចាស់ នោះពួកគេមិនខុសអីពីមនុស្សដែលថ្វាយបង្គំព្រះពុទ្ធអង្គនោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់ក្នុងចំណោមមនុស្សជាតិ មិនត្រូវបានលាក់កំបាំងពីមនុស្សជាតិឡើយ ហើយមនុស្សជាតិ ទាំងអស់ដែលថ្វាយបង្គំព្រះជាម្ចាស់ គួរណាស់ស្គាល់កិច្ចការនេះ។ ដ្បិតព្រះជាម្ចាស់បានអនុវត្តកិច្ចការទាំងបីដំណាក់កាលនៃសេចក្ដីសង្គ្រោះក្នុងចំណោមមនុស្សជាតិរួចហើយ ដូច្នេះ មនុស្សក៏គួរតែស្គាល់នូវការបង្ហាញពីកម្មសិទ្ធិ និងអត្តសញ្ញាណរបស់ទ្រង់ នៅក្នុងកិច្ចការទាំងបីដំណាក់កាលនេះដែរ។ នេះជាកិច្ចការដែលមនុស្ស ត្រូវតែធ្វើ។ ព្រះជាម្ចាស់លាក់កំបាំងតែកិច្ចការណាដែលមនុស្សពុំ សម្រេចបាន និងកិច្ចការណាដែលមនុស្សមិនគួរដឹងទេ ចំណែកឯកិច្ចការដែលទ្រង់បង្ហាញឲ្យមនុស្សជាតិឃើញ គឺជាកិច្ចការដែល មនុស្សគួរដឹង ហើយជាកិច្ចការដែលមនុស្សគួរមានជាកម្មសិទ្ធិ។ ដំណាក់កាលនីមួយៗនៅក្នុងកិច្ចការទាំងបីដំណាក់កាល ត្រូវបានអនុវត្តលើមូលដ្ឋានគ្រឹះនៃដំណាក់កាលមុន។ កិច្ចការនោះមិនត្រូវបានអនុវត្តដោយឯករាជ្យ ដោយឡែកពីកិច្ចការនៃសេចក្ដីសង្គ្រោះនោះឡើយ។ បើទោះបីជាមានភាពខុសគ្នាជាខ្លាំងក្នុងយុគសម័យ និងប្រភេទនៃកិច្ចការដែលត្រូវបានអនុវត្តក្ដី ក៏ស្នូលនៃកិច្ចការនេះ គឺនៅតែជាសេចក្ដីសង្គ្រោះសម្រាប់មនុស្សជាតិដដែល រីឯដំណាក់កាលនីមួយៗក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះ ក៏កាន់តែស៊ីជម្រៅទៅដែរ។
(«ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?