១. ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា៖ «ចៀមខ្ញុំស្គាល់សំឡេងខ្ញុំ» (យ៉ូហាន ១០:២៧)។ នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញ ទ្រង់នឹងថ្លែងព្រះសូរសៀងរបស់ទ្រង់ ហើយស្វែងរកចៀមរបស់ទ្រង់។ អ្វីដែលសំខាន់ចំពោះការរង់ចាំការយាងត្រលប់មកវិញរបស់ព្រះជាម្ចាស់គឺជាការស្វែងរកព្រះសូរសៀងរបស់ព្រះជាម្ចាស់ ប៉ុន្តែយើងមិនអាចបែងចែករវាងព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងសំឡេងរបស់មនុស្សឡើយ។ សូមប្រកបគ្នាជាមួយយើងអំពីការនេះផង។
ខគម្ពីរយោង៖
«ព្រះយេស៊ូវមានបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត៖ គ្មាននរណាម្នាក់មកឯព្រះវរបិតាបានឡើយ លើកលែងតែមកតាមរយៈខ្ញុំ» (យ៉ូហាន ១៤:៦)។
«ដ្បិតព្រះបន្ទូលរបស់ព្រះគឺរស់នៅ និងពូកែ ហើយក៏មុតជាងដាវមុខពីរ ដែលអាចចាក់ទម្លុះចូលទៅកាត់ព្រលឹង និងវិញ្ញាណចេញពីគ្នា កាត់សន្លាក់ និងខួរឆ្អឹងចេញពីគ្នា ហើយក៏វិនិច្ឆ័យគំនិត និងបំណងដែលនៅក្នុងចិត្ត» (ហេព្រើរ ៤:១២)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
សេចក្ដីពិតចេញមកពីពិភពរបស់មនុស្ស ប៉ុន្តែសេចក្ដីពិតក្នុងចំណោមមនុស្សគឺត្រូវផ្ទេរបន្តដោយព្រះគ្រីស្ទ។ សេចក្ដីពិតចេញមកពីព្រះគ្រីស្ទ ពោលគឺមកអំពី ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយមនុស្សមិនអាចធ្វើកិច្ចការនេះបាននោះឡើយ។
(ដកស្រង់ពី «ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សេចក្តីពិតគឺជាសុភាសិតពិតជាងគេបំផុតនៃជីវិត និងជាសុភាសិតដែលខ្ពស់ជាងគេបំផុតក្នុងចំណោមមនុស្សជាតិទាំងអស់។ ដោយសារវាជាសេចក្ដីតម្រូវដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សលោកធ្វើ និងជាកិច្ចការដែលព្រះជាម្ចាស់ធ្វើដោយផ្ទាល់ ហេតុនេះ កិច្ចការនេះហៅថា «ភាសិតនៃជីវិត»។ វាមិនមែនជាភាសិតមួយដែលបង្កើតចេញពីអ្វីមួយឡើយ វាមិនមែនជាសម្រង់សម្ដីពីបុគ្គលដ៏អស្ចារ្យណាមួយនោះទេ។ ផ្ទុយទៅវិញ វាគឺជាសូរសៀងរបស់ម្ចាស់នៃស្ថានសួគ៌និងផែនដី និងម្ចាស់នៃគ្រប់សព្វសារពើទាំងអស់។ វាមិនមែនជាពាក្យបង្កើតចេញពីមនុស្សជាតិនោះទេ ប៉ុន្តែជាជីវិតផ្ទាល់របស់ព្រះជាម្ចាស់។ ហេតុនេះហើយ គេហៅវាថា «ភាសិតនៃជីវិតដែលខ្ពង់ខ្ពស់បំផុត»។
(ដកស្រង់ពី «មានតែអស់អ្នកដែលស្គាល់ព្រះជាម្ចាស់ និងស្គាល់កិច្ចការរបស់ទ្រង់ប៉ុណ្ណោះដែលអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់បាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ទោះបីជាព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែង មានន័យត្រង់ ឬន័យជ្រាលជ្រៅបើមើលតាមសម្បកក្រៅទៅក៏ដោយ ក៏ព្រះបន្ទូលទាំងនោះសុទ្ធតែជាសេចក្ដិពិត ដែលសំខាន់ចំពោះមនុស្សដែរ នៅពេលដែលគេចូលទៅក្នុងជីវិត។ ព្រះបន្ទូលទាំងនោះ គឺជាប្រភពទឹករស់ដែលអាចឱ្យមនុស្សរស់រានទាំងនៅក្នុងវិញ្ញាណ និងសាច់ឈាម។ ព្រះបន្ទូលនេះផ្ដល់នូវអ្វីដែលមនុស្សត្រូវការ ដើម្បីរក្សាជីវិតឱ្យនៅរស់រាន ជាគោលការណ៍ និងគោលជំនឿសម្រាប់ការប្រតិបត្តិជីវិតប្រចាំថ្ងៃរបស់គេ ជាផ្លូវដែលគេត្រូវតែទទួលយក ដើម្បីទទួលបានសេចក្ដីសង្គ្រោះ ព្រមទាំងគោលដៅ និងទិសដៅផងដែរ ជាសេចក្ដីពិតសព្វបែបយ៉ាង ដែលគេគួរមាន ក្នុងនាមជាភាវៈដែលត្រូវបានបង្កើត នៅចំពោះព្រះជាម្ចាស់ និងជាសេចក្ដីពិតគ្រប់យ៉ាងដែលទាក់ទងនឹងវិធីដែលមនុស្សស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់។ ព្រះបន្ទូលទាំងនេះ ជាការធានា ដែលធានានូវការរស់រានមានជីវិតរបស់មនុស្ស ជានំម៉ាន៉ាប្រចាំថ្ងៃរបស់មនុស្ស ហើយក៏ជាជំនួយដ៏រឹងមាំ ដែលជួយឱ្យមនុស្សមានកម្លាំងខ្លាំងក្លា ហើយអាចក្រោកឈរបានដែរ។ ព្រះបន្ទូលទាំងនេះសម្បូរទៅដោយ ភាពពិតនៃសេចក្ដីពិតដែលត្រូវបានបង្កើតមក ដើម្បីឱ្យមនុស្សបានរស់នៅជាមនុស្សសាមញ្ញ សម្បូរដោយសេចក្ដីពិតដែលជួយមនុស្សជាតិឱ្យរួចពីសេចក្ដីពុករលួយ និងគេចផុតពីអន្ទាក់របស់សាតាំង សម្បូរដោយសេចក្ដីបង្រៀន ការទូន្មាន និងការលើកទឹកចិត្ត ឥតនឿយហត់ និងភាពធូរស្បើយដែលព្រះអាទិករប្រទានឱ្យមនុស្សដែលត្រូវបានបង្កើតមក។ ព្រះបន្ទូលទាំងនេះគឺជាចង្កៀងដែលដឹកនាំ និងបំភ្លឺមនុស្សឱ្យយល់សេចក្ដីគ្រប់យ៉ាងដែលវិជ្ជមាន ជាការធានាដែលធានាបានថា មនុស្សនឹងស្ដែងចេញតាមរយៈការរស់នៅរបស់គេ ហើយចាប់ផ្ដើមមានគ្រប់យ៉ាងដែលសុចរិត និងល្អប្រពៃ ជាលក្ខណវិនិច្ឆ័យ ដែលវាស់ស្ទង់មនុស្ស ព្រឹត្តិការណ៍ និងវត្ថុទាំងអស់ ហើយជាសញ្ញាសម្គាល់ទិសដែលនាំមនុស្សទៅរកសេចក្ដីសង្គ្រោះ និងមាគ៌ានៃពន្លឺ។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនអាចធ្វើឱ្យក្លាយជាពាក្យរបស់មនុស្សបានឡើយ ហើយពាក្យរបស់មនុស្ស ក៏មិនអាចធ្វើឱ្យក្លាយជាព្រះបន្ទូលរបស់ព្រះជាម្ចាស់បាននោះដែរ។ មនុស្សដែលព្រះជាម្ចាស់ប្រើ មិនមែនជាព្រះដែលយកកំណើតជាមនុស្សឡើយ ហើយព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏មិនមែនជាមនុស្សដែលព្រះជាម្ចាស់ប្រើដែរ។ នៅត្រង់ចំណុចនេះ វាមាននូវភាពខុសគ្នាដ៏សំខាន់មួយ។ ប្រហែលជាក្រោយពេលអានពាក្យទាំងនេះហើយ អ្នកមិនទទួលស្គាល់ពាក្យទាំងនេះថាជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលនោះឡើយ។ បើបែបនេះ អ្នកពិតជាខ្វាក់ភ្នែក ដោយភាពល្ងង់ខ្លៅហើយ។ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចដូចជាការស្រាយបំភ្លឺដែលមនុស្សបានទទួលដោយរបៀបណាទៅ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស បើកឱ្យមានយុគសម័យមួយថ្មី ដឹកនាំមនុស្សជាតិទាំងអស់ បើកសម្ដែងសេចក្តីលាក់កំបាំង និងបង្ហាញដល់មនុស្សនូវទិសដៅដែលគេត្រូវដើរនៅក្នុងយុគសម័យថ្មីនេះ។ ការស្រាយបំភ្លឺដែលមនុស្សទទួលបាន គ្មានអ្វីក្រៅពីសេចក្តីណែនាំដ៏សាមញ្ញសម្រាប់ការប្រតិបត្តិ ឬទុកជាចំណេះដឹងនោះឡើយ។ វាមិនអាចដឹកនាំមនុស្សទាំងអស់ឱ្យចូលក្នុងយុគសម័យថ្មី ឬបើកសម្ដែងអំពីសេចក្តីលាក់កំបាំងរបស់ព្រះជាម្ចាស់ផ្ទាល់បានឡើយ។ សរុបមក បើពិចារណាឱ្យគ្រប់ជ្រុងជ្រោយទៅព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ ហើយមនុស្សគឺជាមនុស្ស។ ព្រះជាម្ចាស់មានសារជាតិជាព្រះជាម្ចាស់ ហើយមនុស្សមានសារជាតិជាមនុស្ស។ ប្រសិនបើមនុស្សចាត់ទុកពាក្យដែលព្រះជាម្ចាស់មានបន្ទូល ថាជាការស្រាយបំភ្លឺដ៏សាមញ្ញដោយព្រះវិញ្ញាណបរិសុទ្ធ ហើយយកពាក្យរបស់ពួកសាវ័ក និងពួកហោរា ជាពាក្យដែលព្រះជាម្ចាស់មានបន្ទូលដោយផ្ទាល់ នោះវាជាកំហុសរបស់មនុស្សហើយ។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ការប្រកបគ្នារបស់មនុស្ស ខុសគ្នាពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីដែលមនុស្សប្រកបគ្នា បង្ហាញឱ្យឃើញនូវបទពិសោធ និងតម្រិះរបស់បុគ្គលម្នាក់ៗ ទាំងស្ដែងពីបទពិសោធ និងតម្រិះរបស់គេចំពោះមូលដ្ឋានកិច្ចការរបស់ព្រះទៀតផង។ ទំនួលខុសត្រូវរបស់គេ គឺត្រូវស្វែងរកនូវអ្វីដែលពួកគេគួរអនុវត្ត ឬចូលទៅក្នុងសេចក្ដីនោះ បន្ទាប់ពីព្រះជាម្ចាស់ធ្វើការ ឬមានបន្ទូលរួចយកសេចក្ដីទាំងនេះ ទៅប្រាប់អ្នកដើរតាម។ ដូច្នេះ កិច្ចការរបស់មនុស្សតំណាងឱ្យច្រកទ្វារនិងការអនុវត្តរបស់គេ។ ពិតណាស់ កិច្ចការនេះ លាយបញ្ចូលគ្នាទាំងមេរៀន និងបទពិសោធរបស់មនុស្ស ឬគំនិតខ្លះរបស់គេ។ ដោយឡែក ទោះបីជាព្រះវិញ្ញាណបរិសុទ្ធធ្វើការ ទាំងចំពោះមនុស្ស ឬនៅក្នុងព្រះដែលយកកំណើតជាសាច់ឈាម ក៏អ្នកបម្រើការអាចបង្ហាញឱ្យដឹងថា កិច្ចការនោះជាអ្វីដែរ។ បើទោះបីព្រះ វិញ្ញាណបរិសុទ្ធជាអ្នកធ្វើកិច្ចការក៏ដោយ ក៏កិច្ចការនេះត្រូវបានសង់លើគ្រឹះនៃអត្តសញ្ញាណដែលមនុស្សមានពីកំណើត ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ មិនធ្វើការដោយគ្មានមូលដ្ឋានគ្រឹះឡើយ។ ម្យ៉ាងទៀត គឺកិច្ចការនេះមិនមែនកើតមានឡើងដោយទទេសូន្យ ប៉ុន្តែរមែងត្រូវបានធ្វើឡើងស្របតាមស្ថានការណ៍ជាក់ស្ដែង និងលក្ខខណ្ឌពិត។ គឺមានតែតាមវិធីនេះទេ ទើបនិស្ស័យរបស់មនុស្សត្រូវបានបំផ្លាស់បំប្រែ ហើយសញ្ញាណនិងគំនិតចាស់គំរិលរបស់គេត្រូវបានផ្លាស់ប្រែ។ អ្វីដែលមនុស្សស្ដែងចេញមក ជាអ្វីដែលគេមើលឃើញ អ្វីដែលគេទទួលជាបទពិសោធ និងជាអ្វីដែលគេអាចស្រមៃដល់ ហើយក៏ជាអ្វីដែលគំនិតរបស់មនុស្សអាចគិតយល់ដែរ បើទោះការនេះគឺជាគោលលទ្ធិ ឬមួយជាសញ្ញាណក៏ដោយ។ កិច្ចការរបស់មនុស្ស ពុំអាចលើសពីទំហំបទពិសោធរបស់គេ ក៏មិនមែនជាអ្វីដែលមនុស្សមើលឃើញ មិនមែនជាអ្វីដែលមនុស្សអាចស្រមើស្រមៃ ឬគិតស្មានដល់ បើទោះបីជាកិច្ចការនោះធំយ៉ាងណាក៏ដោយ។ គ្រប់យ៉ាងដែលព្រះជាម្ចាស់ស្ដែងចេញមកឱ្យឃើញ គឺជាអង្គទ្រង់ផ្ទាល់តែម្ដង ហើយការនេះមនុស្សមិនអាចសម្រេចបាននោះឡើយ ដ្បិតវាលើសពីការគិតរបស់មនុស្ស។ ទ្រង់បង្ហាញឱ្យឃើញអំពីកិច្ចការដឹកនាំមនុស្សលោកទាំងអស់ ហើយកិច្ចការនេះមិនពាក់ព័ន្ធនឹងសេចក្ដីពិស្ដារនៃបទពិសោធរបស់មនុស្សទេ ប៉ុន្តែវាពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ផ្ទាល់វិញ។ អ្វីដែលមនុស្សបង្ហាញឱ្យឃើញ គឺជាបទពិសោធរបស់គេ រីឯអ្វីដែលព្រះជាម្ចាស់បង្ហាញឱ្យឃើញ គឺជាលក្ខណៈរបស់ទ្រង់ដែលជានិស្ស័យដែលទ្រង់មានរហូតមក ហើយវាលើសពីការយល់របស់មនុស្សផង។ បទពិសោធរបស់មនុស្ស គឺជាការយល់ឃើញនិងចំណេះដឹងដែលគេទទួលបាន ផ្អែកទៅលើមូលដ្ឋាននៃការស្ដែងឱ្យឃើញអំពីលក្ខណៈរបស់ព្រះជាម្ចាស់វិញ។ តម្រិះនិងចំណេះដឹងទាំងនេះ ត្រូវបានហៅថាជាលក្ខណៈរបស់មនុស្ស និងជាគ្រឹះនៃការស្ដែងចេញឱ្យឃើញនូវនិស្ស័យពីកំណើត និងគុណសម្បត្ដិពីកំណើតរបស់មនុស្ស ហេតុនេះទើបទើបចំណុចទាំងនេះត្រូវបានហៅថាជាលក្ខណៈរបស់មនុស្ស។ មនុស្សអាចប្រកបនឹងអ្វីដែលគេទទួលជាបទពិសោធ និងមើលឃើញ។ គ្មាននរណាអាចប្រកបនឹងអ្វីដែលគេមិនធ្លាប់មានបទពិសោធ មិនធ្លាប់មើលឃើញ ឬគំនិតគេយល់មិនដល់ទេ ពួកគេពុំមានលក្ខណៈទាំងអស់នេះនៅក្នុងពួកគេនោះឡើយ។ ប្រសិនបើអ្វីដែលមនុស្សបង្ហាញឱ្យឃើញ មិនមែនកើតពីបទពិសោធរបស់គេ ការនោះគឺជាការស្រមើស្រមៃ ឬជាគោលលទ្ធិហើយ។ និយាយឱ្យស្រួលយល់ គឺគ្មានទេភាពជាក់ស្ដែងនៅក្នុងពាក្យសម្ដីរបស់គេ។ ប្រសិនបើអ្នកមិនដែលប្រឡូកជាមួយនឹងរឿងរ៉ាវសង្គមសោះ អ្នកមុខជាមិនអាចជជែកអំពីសម្ពន្ធភាពសាំញ៉ាំក្នុងសង្គមឱ្យបានច្បាស់ដែរ។ ប្រសិនបើអ្នកគ្មានគ្រួសារ នៅពេលអ្នកដទៃជជែកគ្នាអំពីបញ្ហាគ្រួសារ អ្នកមុខជាមិនយល់អំពីសម្ដីភាគច្រើនដែលគេជជែកនោះឡើយ។ ហេតុដូច្នេះ អ្វីដែលមនុស្សជជែកគ្នា និងកិច្ចការដែលគេធ្វើ តំណាងឱ្យលក្ខណៈសម្ងាត់របស់គេ។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
សិទ្ធិអំណាច និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ត្រូវបានបើកសម្តែងយ៉ាងច្បាស់នៅក្នុងការប្រើប្រាស់ពាក្យពេចន៍នៃព្រះសូរសៀងរបស់ព្រះជាម្ចាស់នោះ។ ឧទាហរណ៍ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល «សេចក្តីសញ្ញារបស់ខ្ញុំគឺនៅជាមួយអ្នក ហើយអ្នកនឹង...ខ្ញុំបានបង្កើតអ្នក...ខ្ញុំនឹងធ្វើឱ្យអ្នក...» ឃ្លាដូចជា «អ្នកនឹង» និង «ខ្ញុំនឹង» ដែលពាក្យពេចន៍របស់ឃ្លាទាំងនេះមានការអះអាងអំពីអត្តសញ្ញាណ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដែលម៉្យាងគឺជាការចង្អុលបង្ហាញអំពីភាពស្មោះត្រង់របស់ព្រះអាទិករ និងម៉្យាងទៀត ឃ្លាទាំងនេះគឺជាព្រះបន្ទូលពិសេសដែលត្រូវបានប្រើដោយព្រះជាម្ចាស់ ដែលមានអត្តសញ្ញាណរបស់ព្រះអាទិករ ក៏ដូចជាផ្នែកមួយនៃពាក្យពេចន៍ធម្មតាដែរ។ ប្រសិនបើនរណាម្នាក់និយាយថា ពួកគេសង្ឃឹមថាមនុស្សម្នាក់ទៀតនឹងបង្កើតកូនសុសសាយ សង្ឃឹមថានគរផ្សេងៗនឹងកើតចេញពីគាត់ និងសង្ឃឹមថាស្តេចនានានឹងកើតចេញពីគាត់ នោះការនិយាយបែបនោះពិតជាការជូនពរមួយប្រភេទ មិនមែនជាសេចក្តីសន្យា ឬជាព្រះពរមួយនោះទេ។ ដូច្នេះ មនុស្សមិនហ៊ាននិយាយថា «ខ្ញុំនឹងធ្វើឱ្យអ្នកដូច្នេះ ធ្វើឱ្យអ្នកដូច្នោះ អ្នកនឹងដូច្នេះ អ្នកនឹងដូច្នោះ» នោះទេ ដោយសារពួកគេដឹងថា ពួកគេមិនមានអំណាចបែបនោះឡើយ។ វាមិនអាស្រ័យលើពួកគេនោះទេ ហើយទោះបីជាពួកគេនិយាយបែបនោះក៏ដោយ ក៏ពាក្យសម្ដីរបស់ពួកគេនឹងគ្មានន័យអ្វីឡើយ ព្រោះពាក្យសម្ដីទាំងនោះត្រូវបានដឹកនាំដោយចំណង់ និងមហិច្ឆតា។ តើមាននរណាម្នាក់ហ៊ាននិយាយសំឡេងធំបែបនោះឬទេ ប្រសិនបើពួកគេមានអារម្មណ៍ថា ពួកគេមិនអាចសម្រេចបំណងប្រាថ្នារបស់ពួកគេផងនោះ? គ្រប់គ្នាជូនពរបានយ៉ាងល្អសម្រាប់កូនចៅរបស់ពួកគេ ហើយពួកគេសង្ឃឹមថា ពួកគេនឹងធ្វើបានល្អ ព្រមទាំងរីករាយនឹងជោគជ័យដ៏ឧត្តុង្គឧត្តម។ «គឺជាសំណាងដ៏អស្ចារ្យណាស់ដែលមានម្នាក់ក្នុងចំណោមពួកគេក្លាយជាព្រះចៅអធិរាជ! ប្រសិនបើមនុស្សម្នាក់ក្លាយជាអភិបាលខេត្ត នោះក៏ជាការល្អដែរ ត្រឹមតែបែបនោះ ពួកគេជាមនុស្សម្នាក់ដែលសំខាន់ទៅហើយ!» នេះគឺជាការជូនពររបស់មនុស្ស ប៉ុន្តែមនុស្សអាចត្រឹមតែជូនពរដល់កូនចៅរបស់ពួកគេប៉ុណ្ណោះ ហើយមិនអាចសម្រេចបាន ឬមិនអាចធ្វើឱ្យសេចក្តីសន្យារបស់ពួកគេណាមួយក្លាយជាការពិតនោះទេ។ នៅក្នុងចិត្តរបស់ពួកគេ គ្រប់គ្នាដឹងយ៉ាងច្បាស់ថា ពួកគេមិនអាចមានអំណាចដើម្បីសម្រេចរឿងបែបនេះបាននោះទេ ដោយសារគ្រប់យ៉ាងនៃរឿងរ៉ាវទាំងនេះ គឺហួសពីការគ្រប់គ្រងរបស់ពួកគេ ដូច្នេះ តើធ្វើដូចម្តេចទើបពួកគេអាចបញ្ជាជោគវាសនារបស់អ្នកដទៃកើតទៅ? មូលហេតុដែលព្រះជាម្ចាស់អាចថ្លែងនូវព្រះបន្ទូលដូចនេះ គឺដោយសារតែព្រះជាម្ចាស់មានសិទ្ធិអំណាចបែបនេះ ហើយទ្រង់អាចសម្រេច និងទទួលបាននូវសេចក្តីសន្យាដែលទ្រង់ធ្វើចំពោះមនុស្ស ព្រមទាំងធ្វើឱ្យព្រះពរទាំងអស់ដែលទ្រង់ប្រទានដល់មនុស្សក្លាយជាការពិត។ មនុស្សត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយបើចង់ឱ្យព្រះជាម្ចាស់ធ្វើឱ្យនរណាម្នាក់បង្កើតកូនចៅសុសសាយ នោះគឺជារឿងងាយស្រួលបំផុត ដើហើយបើចង់ឱ្យកូនចៅនរណាម្នាក់រីកចម្រើន នោះត្រូវការបន្ទូលទ្រង់ត្រឹមមួយព្រះឱស្ឋប៉ុណ្ណោះ។ ព្រះអង្គនឹងមិនចាំបាច់ត្រូវខំប្រឹងហូរញើសដោយអង្គឯងដោយសារតែរឿងបែបនេះ ឬត្រូវព្រះតម្រិះអ្វីច្រើន ឬធ្វើឱ្យព្រះអង្គផ្ទាល់ជាប់អំពល់នឹងរឿងបែបនេះឡើយ។ នេះហើយគឺជាព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
មានចំណុចសំខាន់ៗជាច្រើនក្នុងបទពិសោធរបស់មនុស្ស ក្នុងកិច្ចការរបស់គេ អ្វីដែលគេបង្ហាញចេញមក គឺជាលក្ខណៈរបស់គេ។ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ក៏បង្ហាញលក្ខណៈរបស់ទ្រង់ដែរ តែលក្ខណៈរបស់ទ្រង់ ខុសគ្នាពីលក្ខណៈរបស់មនុស្ស។ លក្ខណៈរបស់មនុស្សតំណាងឱ្យបទពិសោធ និងជីវិតរបស់គេ (អ្វីៗដែលមនុស្សមានបទពិសោធ ឬជួបប្រទះនៅក្នុងជីវិតរបស់គេ ឬជាទស្សនវិជ្ជាដែលគេមានសម្រាប់ការរស់នៅ) ហើយមនុស្សដែលកំពុងរស់នៅក្នុងបរិយាកាសខុសៗគ្នា ក៏បង្ហាញចេញនូវលក្ខណៈខុសៗគ្នាដែរ។ ទោះបីជាអ្នកមានបទពិសោធច្រើនទាក់ទងនឹងសង្គម និងរបៀបដែលអ្នករាល់គ្នារស់នៅជាក់ស្ដែង នៅក្នុងគ្រួសាររបស់អ្នក ហើយមានបទពិសោធក្នុងគ្រួសារ នេះក៏អាចត្រូវបានមើលឃើញក្នុងអ្វីដែលអ្នកបង្ហាញចេញឱ្យឃើញ ប៉ុន្តែអ្នកមិនអាចមើលឃើញក្នុងកិច្ចការនៃព្រះដែលយកកំណើតជាសាច់ឈាមឡើយ ទោះបីជាទ្រង់មានបទពិសោធក្នុងសង្គមក៏ដោយ។ ទ្រង់ជ្រាបច្បាស់អំពីសារៈសំខាន់របស់មនុស្ស ហើយអាចសម្ដែងចេញនូវការអនុវត្តគ្រប់យ៉ាង ទាក់ទងនឹងមនុស្សគ្រប់ប្រភេទទាំងអស់។ ព្រះអង្គរឹតតែពូកែខាងបើកបង្ហាញអំពីនិស្ស័យពុករលួយ និងឥរិយាបថបះបោររបស់មនុស្ស។ ព្រះអង្គមិនរស់នៅក្នុងចំណោមមនុស្សលោកនេះទេ តែទ្រង់ជ្រាបអំពីសន្ដានរបស់មនុស្ស និងចរិតពុករលួយរបស់មនុស្សលោកដែរ។ នេះហើយគឺជាលក្ខណៈរបស់ព្រះអង្គ។ ទោះបីជាព្រះអង្គមិនដោះស្រាយជាមួយនឹងលោកិយ ក៏ទ្រង់ជ្រាបអំពីក្រឹត្យក្រមនៃការដោះស្រាយជាមួយលោកិយ ដ្បិតទ្រង់យល់ពីសន្ដានរបស់មនុស្សយ៉ាងពេញលេញ។ ព្រះអង្គជ្រាបអំពីកិច្ចការរបស់ព្រះវិញ្ញាណថា ភ្នែករបស់មនុស្សពុំអាចមើលឃើញ ហើយត្រចៀករបស់មនុស្សក៏មិនអាចស្ដាប់ឮ ទាំងកិច្ចការក្នុងពេលបច្ចុប្បន្ន និងកិច្ចការពីអតីតកាល។ កត្តានេះបូករួមទាំងប្រាជ្ញាដែលមិនមែនជាទស្សនវិជ្ជា សម្រាប់ការរស់នៅ និងការអស្ចារ្យដែលមនុស្សពិបាកនឹងយល់។ នេះជាលក្ខណៈរបស់ទ្រង់ បើកទូលាយដល់មនុស្ស តែក៏លាក់កំបាំងពីមនុស្សដែរ។ អ្វីដែលទ្រង់បង្ហាញចេញ មិនមែនជាលក្ខណៈនៃបុគ្គលអស្ចារ្យនោះទេ តែគឺជាលក្ខណៈដែលទ្រង់មានតាំងតែពីដើម និងលក្ខណៈជាព្រះវិញ្ញាណ។ ព្រះអង្គមិនយាងជុំវិញផែនដីទេតែទ្រង់ជ្រាបគ្រប់យ៉ាងអំពីផែនដី។ ទ្រង់ទាក់ទង «មនុស្ស» ដែលគ្មានចំណេះដឹង ឬតម្រិះ ប៉ុន្តែទ្រង់បើកសម្ដែងនូវព្រះបន្ទូលដែលឧត្ដុង្គឧត្ដមជាងចំណេះដឹង ហើយខ្ពស់លើសមនុស្សអស្ចារ្យផង។ ព្រះអង្គគង់នៅក្នុងចំណោម មនុស្សខ្សោយបញ្ញា និងមនុស្សទំរន់ ជាមនុស្សដែលពុំមានភាពជាមនុស្ស ហើយក៏មិនយល់ពីទម្លាប់ និងជីវិតរបស់មនុស្សជាតិ ប៉ុន្តែទ្រង់អាចបង្គាប់ឱ្យមនុស្សជាតិស្ដែងចេញមកនូវភាពជាមនុស្សធម្មតា តាមការរស់នៅរបស់គេ ទាំងបង្ហាញពីមូលដ្ឋាន និងភាពជាមនុស្សតូចទាបរបស់មនុស្សជាតិ ក្នុងពេលជាមួយគ្នាដែរ។ ទាំងអស់នេះ សុទ្ធតែជាលក្ខណៈរបស់ទ្រង់ ជាលក្ខណៈដែលខ្ពង់ខ្ពស់ជាងលក្ខណៈរបស់មនុស្សគ្រប់ៗគ្នា ដែលមានសាច់និងឈាម។ ចំពោះព្រះអង្គ ការទទួលបានបទពិសោធជីវិតសង្គមដ៏ស្មុគស្មាញ លំបាកលំបិន និង គួរស្អប់ខ្ពើម ដើម្បីធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ និងដើម្បីបើកសម្ដែងអំពីសារៈសំខាន់នៃចរិតពុករលួយរបស់មនុស្សឱ្យបានហ្មត់ចត់នោះ គឺវាមិនចាំបាច់ទេ។ ជីវិតសង្គមគួរឱ្យស្អប់ មិនទូន្មានសាច់ឈាមរបស់ទ្រង់បានឡើយ។ កិច្ចការ និងព្រះបន្ទូលរបស់ទ្រង់ បើកសម្ដែងត្រឹមតែភាពរឹងចចេសរបស់មនុស្ស និងមិនផ្ដល់នូវបទពិសោធ និងមេរៀនសម្រាប់ការដោះស្រាយនឹងលោកិយនេះឡើយ។ ព្រះអង្គមិនចាំបាច់ស្រាវជ្រាវអំពីសង្គម ឬគ្រួសាររបស់មនុស្សនៅពេលដែលទ្រង់ប្រទាននូវជីវិតដល់មនុស្សឡើយ។ ការលាតត្រដាង និងការជំនុំជម្រះមនុស្ស ពុំមែនជាការបង្ហាញអំពីបទពិសោធខាងសាច់ឈាមរបស់ទ្រង់ទេ វាជាការបើកសម្ដែងអំពីភាពទុច្ចរិតរបស់មនុស្ស បន្ទាប់ពីបានស្គាល់ចរិតរឹងចចេសរបស់គេយូរមកហើយ និងជាការស្អប់ខ្ពើមចរិតពុករលួយរបស់មនុស្សជាតិ។ កិច្ចការគ្រប់យ៉ាងដែលទ្រង់ធ្វើ គឺសុទ្ធតែដើម្បីបង្ហាញអំពីនិស្ស័យរបស់ទ្រង់ដល់មនុស្សលោក និងដើម្បីបង្ហាញអំពីលក្ខណៈរបស់ទ្រង់។ មានតែទ្រង់ទេទើបអាចធ្វើកិច្ចការនេះបាន កិច្ចការនេះមិនមែនជាកិច្ចការដែលមនុស្សសាច់ឈាមអាចសម្រេចបាននោះទេ។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)