២. សព្វថ្ងៃនេះ និកាយសាសនាផ្សេងៗហាក់ដូចជាគោរពពិធីសាសនា ដោយធ្វើតាមភារកិច្ច ប៉ុន្តែពួកគ្រូគង្វាលផ្តោតសំខាន់លើការប្រកាសនូវពាក្យ និងឃ្លាចេញពីព្រះគម្ពីរ ព្រមទាំងទ្រឹស្ដីខាងទេវសាស្ត្រប៉ុណ្ណោះ ហើយការបំភ្លឺ និងការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធគឺគ្មានតែម្ដង។ ជីវិតរបស់ពួកអ្នកជឿមិនទទួលបានការផ្គត់ផ្គង់ឡើយ។ ពួកគេបានជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមិនដឹងអំពីសេចក្តីពិត និងមិនអាចយកព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅអនុវត្តបានទេ។ សេចក្តីជំនឿរបស់ពួកគេលើព្រះអម្ចាស់បានក្លាយជាគ្មានអ្វីក្រៅពីជាជំនឿសាសនាប៉ុណ្ណោះ។ ខ្ញុំមិនយល់អំពីហេតុផលដែលពួកជំនុំនាពេលសព្វថ្ងៃបានធ្លាក់ចុះក្លាយជាសាសនានោះឡើយ។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ វាក៏មានសេចក្ដីតម្រូវសមស្របនីមួយៗសម្រាប់មនុស្សដែរ។ អស់អ្នកណាដែលស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺមានព្រះវត្តមាននិងការប្រៀនប្រដៅរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយអស់អ្នកណាដែលមិនស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ គឺស្ថិតនៅក្រោមបញ្ជារបស់សាតាំង ហើយគ្មានកិច្ចការណាមួយរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សដែលស្ថិតនៅក្នុងចរន្ត របស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកដែលទទួលយកនូវកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាអ្នកដែលសហការនៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ប្រសិនបើអស់អ្នកដែលស្ថិតនៅក្នុងចរន្តនេះ គ្មានសមត្ថភាពក្នុងការសហការ ហើយមិនអាចអនុវត្តតាមសេចក្តីពិតដែលព្រះជាម្ចាស់បានតម្រូវក្នុងអំឡុងពេលនេះទេ នោះពួកគេនឹងត្រូវទទួលពិន័យ ហើយបើអាក្រក់បំផុត ពួកគេនឹងត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោលតែម្ដង។ អស់អ្នកណាដែលទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធ នឹងរស់នៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេនឹងទទួលបានការមើលថែ និងការការពារពីព្រះវិញ្ញាណបរិសុទ្ធ។ អស់អ្នកណាដែលព្រមអនុវត្តតាមសេចក្តីពិត ត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ ហើយអស់អ្នកណាដែលមិនព្រមអនុវត្តតាមសេចក្តីពិត ត្រូវទទួលពិន័យពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងអាចទទួលទោសពៃរ៍ទៀតផង។ មិនថាពួកគេជាមនុស្សប្រភេទណានោះឡើយបើពួកគេស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ នោះព្រះជាម្ចាស់នឹងទទួលខុសត្រូវចំពោះមនុស្សទាំងអស់ដែលទទួលយកកិច្ចការថ្មីរបស់ទ្រង់ សម្រាប់ជាប្រយោជន៍ដល់ព្រះនាមទ្រង់។ អស់អ្នកណាដែលថ្វាយសិរីល្អដល់ព្រះនាមទ្រង់ ហើយព្រមអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ នឹងទទួលបានព្រះពររបស់ទ្រង់ ហើយអស់អ្នកណាដែលមិនស្ដាប់បង្គាប់តាមទ្រង់ និងមិនអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ទេ នោះនឹងទទួលទោសរបស់ទ្រង់មិនខាន។ មនុស្សដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធគឺជាមនុស្សដែលទទួលយកកិច្ចការថ្មី ហើយដោយសារតែពួកគេបានទទួលយកកិច្ចការថ្មី ដូច្នេះ ពួកគេគួរតែសហការឱ្យបានសមគួរជាមួយព្រះជាម្ចាស់ ហើយគេមិនគួរប្រព្រឹត្តដូចជាពួកបះបោរ ដែលមិនបំពេញតាមភារកិច្ចរបស់ខ្លួននោះឡើយ។ នេះជាសេចក្ដីតម្រូវតែមួយគត់របស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្ស។ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការថ្មី៖ ពួកគេស្ថិតនៅខាងក្រៅចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយការប្រៀនប្រដៅ និងការលលត់ដំរបស់ព្រះវិញ្ញាណបរិសុទ្ធមិនអនុវត្តចំពោះពួកគេឡើយ។ ពេញមួយថ្ងៃ មនុស្សទាំងនេះរស់នៅក្នុងសាច់ឈាម ពួកគេរស់នៅតាមគំនិតរបស់ពួកគេ ហើយគ្រប់កិច្ចការដែលពួកគេធ្វើ គឺស្របតាមគោលលទ្ធិ ដែលបង្កើតឡើងដោយការវិភាគ និងការស្រាវជ្រាវចេញពីខួរក្បាលរបស់ពួកគេផ្ទាល់។ នេះមិនមែនជាសេចក្ដីតម្រូវសម្រាប់កិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយហើយក៏មិនមែនជាកិច្ចសហប្រតិបត្តិការជាមួយព្រះជាម្ចាស់នោះដែរ។ អស់អ្នកណាដែលមិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ក៏គ្មានព្រះវត្តមានរបស់ព្រះជាម្ចាស់ហើយលើសពីនេះ ក៏គ្មានព្រះពរ និងការការពារពីព្រះជាម្ចាស់នោះដែរ។ ពាក្យសម្ដីនិងទង្វើភាគច្រើនរបស់ពួកគេប្រកាន់ខ្ជាប់តាមសេចក្ដីតម្រូវពីអតីតកាលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលជាគោលលទ្ធិ មិនមែនជាសេចក្តីពិតនោះឡើយ។ គោលលទ្ធិ និងបទបញ្ជាទាំងនេះ គឺគ្រប់គ្រាន់ក្នុងការបញ្ជាក់ថា ការប្រជុំរបស់មនុស្សទាំងនេះ គឺគ្មានអ្វីក្រៅពីសាសនានោះឡើយ ហើយពួកគេមិនមែនជាពូជជ្រើសរើសឬជាវត្ថុនៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ ការជួបជុំរបស់អ្នកទាំងនោះអាចត្រូវបានហៅថាជាការប្រជុំដ៏ធំបែបសាសនាប៉ុណ្ណោះ ហើយវាមិនត្រូវបានហៅថាជាពួកជំនុំឡើយ។ នេះជាការពិតមួយដែលមិនអាចប្រកែកបានឡើយ។ ពួកគេមិនមានកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលពួកគេធ្វើ ហាក់ដូចជាក្លិននៃសាសនា អ្វីដែលគេរស់នៅ ហាក់ដូចជាពោរពេញដោយសាសនា ដូច្នេះ ពួកគេគ្មានព្រះវត្តមាន និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏គ្មានសិទ្ធិទទួលការប្រៀនប្រដៅ ឬការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ មនុស្សទាំងនេះដូចជាសាកសព និងដង្កូវដែលគ្មានវិញ្ញាណឡើយ។ ពួកគេគ្មានចំណេះដឹងអំពីការបះបោរ និងការប្រឆាំងរបស់មនុស្ស គ្មានចំណេះដឹងអំពីទង្វើអាក្រក់របស់មនុស្ស ហើយក៏មិនដឹងអំពីគ្រប់កិច្ចការរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេជាមនុស្សល្ងង់ខ្លៅ និងអាក្រក់ ហើយពួកគេជាមនុស្សស្មោកគ្រោកដែលមិនសក្តិសមហៅថាជាអ្នកជឿនោះឡើយ! គ្មានកិច្ចការណាមួយដែលពួកគេធ្វើ ជាប់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ធ្វើឱ្យខូចខាតដល់ផែនការរបស់ព្រះជាម្ចាស់ទៀតផង។ ពាក្យសម្ដី និងទង្វើរបស់ពួកគេពិតជាគួរឱ្យខ្ពើមរអើមណាស់ គួរឱ្យអាណិតណាស់ និងគ្មានតម្លៃអ្វីដែលត្រូវលើកឡើងនោះឡើយ។ គ្មានកិច្ចការណាមួយដែលត្រូវបានធ្វើឡើងដោយមនុស្សដែលមិនស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាប់ពាក់ព័ន្ធជាមួយនឹងកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធនោះឡើយ។ ដោយសារតែហេតុផលនេះ មិនថាពួកគេធ្វើអ្វីទេ ពួកគេគ្មានការប្រដៅពីព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយលើសពីនេះទៅទៀត ក៏គ្មានការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ ព្រោះថាពួកគេជាមនុស្សដែលគ្មានសេចក្តីស្រឡាញ់ដ៏ពិតចំពោះសេចក្តីពិត និងជាមនុស្សដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធរួចទៅហើយ។ ពួកគេត្រូវបានហៅថាជាមនុស្សទុច្ចរិត ដោយសារតែពួកគេដើរនៅក្នុងសាច់ឈាម និងធ្វើតាមអ្វីៗដែលផ្គាប់ចិត្តពួកគេ ដោយស្ថិតនៅក្រោមផ្ទាំងឃោសនារបស់ព្រះជាម្ចាស់។ ខណៈពេលដែលព្រះជាម្ចាស់ធ្វើការ ពួកគេបែរជាមានចេតនាប្រឆាំងនឹងទ្រង់ ហើយរត់ទៅគោលដៅផ្ទុយពីទ្រង់ទៅវិញ។ ការបរាជ័យរបស់មនុស្សក្នុងការសហការជាមួយព្រះជាម្ចាស់ គឺជាការបះបោរដ៏ខ្ពស់បំផុតរបស់ពួកគេ តើមនុស្សដែលមានចេតនាប្រឆាំងនឹងព្រះជាម្ចាស់ នឹងមិនទទួលការផ្ដន្ទាទោសដ៏យុត្តិធម៌របស់ខ្លួនទេឬអី?
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
«ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅកន្លែងនេះ មានបុគ្គលម្នាក់ប្រសើរជាងព្រះវិហារទៅទៀត។ ប៉ុន្តែ បើអ្នករាល់គ្នាបានយល់អំពីអត្ថន័យនៃសេចក្តីដែលចែងទុកមកថា ខ្ញុំមិនចង់បានយញ្ញបូជាទេ ប៉ុន្តែចង់បានសេចក្តីមេត្តាករុណាវិញ នោះអ្នករាល់គ្នានឹងមិនថ្កោលទោសពួកអ្នកដែលគ្មានទោសឡើយ។ ដ្បិតបុត្រមនុស្សជាព្រះអម្ចាស់លើថ្ងៃសប្ប័ទ» (ម៉ាថាយ ១២:៦-៨)។ តើពាក្យថា «ព្រះវិហារ» នៅត្រង់នេះសំដៅលើអ្វីទៅ? ជារួមមក វាសំដៅលើអគារដ៏ខ្ពស់ស្កឹមស្កៃ ហើយនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះវិហារគឺជាកន្លែងមួយដែលពួកសង្ឃថ្វាយបង្គំព្រះជាម្ចាស់។ នៅពេលដែលព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «នៅកន្លែងនេះ មានបុគ្គលម្នាក់ប្រសើរជាងព្រះវិហារទៅទៀត» តើពាក្យថា «បុគ្គលម្នាក់នេះ» សំដៅលើនរណាទៅ? ច្បាស់ណាស់ «បុគ្គលម្នាក់នេះ» គឺជាព្រះអម្ចាស់យេស៊ូវនៅក្នុងសាច់ឈាម ព្រោះថាមានតែទ្រង់ម្នាក់ប៉ុណ្ណោះដែលប្រសើរជាងព្រះវិហារនោះ។ តើពាក្យទាំងនោះប្រាប់មនុស្សអំពីអ្វីខ្លះទៅ? ពាក្យទាំងនោះប្រាប់មនុស្សឱ្យចេញពីព្រះវិហារ ដ្បិតព្រះជាម្ចាស់បានចាកចេញពីព្រះវិហាររួចហើយ ហើយទ្រង់ក៏លែងធ្វើការនៅក្នុងព្រះវិហារទៀតដែរ ដូច្នេះ មនុស្សគួរតែស្វែងរកដានព្រះបាទារបស់ព្រះជាម្ចាស់ដែលនៅខាងក្រៅព្រះវិហារ ហើយដើរតាមជំហានរបស់ទ្រង់នៅក្នុងកិច្ចការថ្មីរបស់ទ្រង់វិញ។ នៅពេលដែលព្រះអម្ចាស់យេស៊ូវមានបន្ទូលបែបនេះ វាមានសេចក្តីសន្និដ្ឋានមួយនៅពីក្រោយព្រះបន្ទូលរបស់ទ្រង់ដែលស្ថិតនៅក្រោមក្រឹត្យវិន័យ គឺថាមនុស្សមើលឃើញព្រះវិហារជាអ្វីមួយដែលប្រសើរជាងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទៅទៀត។ ដោយសារតែមនុស្សបានថ្វាយបង្គំព្រះវិហារ ជាជាងថ្វាយបង្គំព្រះជាម្ចាស់ ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានព្រមានពួកគេមិនឱ្យថ្វាយបង្គំរូបសំណាកឡើយ ប៉ុន្តែត្រូវថ្វាយបង្គំព្រះជាម្ចាស់វិញ ដ្បិតទ្រង់ជាព្រះដ៏ឧត្តុង្គឧត្តម។ ដូច្នេះ ទ្រង់បានមានបន្ទូលថា «ខ្ញុំមិនចង់បានយញ្ញបូជាទេ ប៉ុន្តែចង់បានសេចក្តីមេត្តាករុណាវិញ»។ នេះសបញ្ជាក់ឱ្យឃើញថា នៅក្នុងព្រះនេត្ររបស់ព្រះអម្ចាស់យេស៊ូវ មនុស្សភាគច្រើនដែលកំពុងតែរស់នៅក្រោមក្រឹត្យវិន័យ លែងថ្វាយបង្គំព្រះយេហូវ៉ាទៀតហើយ ប៉ុន្តែពួកគេគ្រាន់តែធ្វើតាមទម្លាប់នៃការថ្វាយយញ្ញបូជាប៉ុណ្ណោះ ហើយព្រះអម្ចាស់យេស៊ូវបានកំណត់ថា ទង្វើនេះជាការថ្វាយបង្គំរូបសំណាក។ អ្នកថ្វាយបង្គំរូបសំណាកទាំងនេះបានមើលឃើញព្រះវិហារជាអ្វីមួយដែលប្រសើរ និងខ្ពស់ជាងព្រះជាម្ចាស់ទៅទៀត។ នៅក្នុងដួងចិត្តរបស់ពួកគេ មានតែព្រះវិហារប៉ុណ្ណោះ គឺគ្មានព្រះជាម្ចាស់ឡើយ ហើយបើពួកគេត្រូវបាត់បង់ព្រះវិហារ នោះពួកគេនឹងដូចជាបាត់បង់ទីលំនៅរបស់ពួកគេអ៊ីចឹង។ បើគ្មានព្រះវិហារទេ នោះពួកគេនឹងគ្មានកន្លែងថ្វាយបង្គំ ហើយគេមិនអាចអនុវត្តការការថ្វាយយញ្ញបូជារបស់ពួកគេបានឡើយ។ «ទីលំនៅ» របស់ពួកគេគឺជាកន្លែងដែលពួកគេប្រើ ដើម្បីធ្វើពុតក្លែងជាថ្វាយបង្គំព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីបន្តនៅក្នុងព្រះវិហារ និងអនុវត្តកិច្ចការផ្ទាល់របស់ពួកគេ។ «ការថ្វាយយញ្ញបូជា» របស់ពួកគេគឺជាការដែលពួកគេអនុវត្តការដោះដូរដ៏គួរឱ្យអាម៉ាស់របស់ពួកគេ នៅក្រោមការក្លែងបន្លំនៃការបម្រើរបស់ពួកគេនៅក្នុងព្រះវិហារ។ នេះគឺជាហេតុផលដែលមនុស្សនៅសម័យនោះបានមើលឃើញព្រះវិហារប្រសើរជាងព្រះជាម្ចាស់។ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទាំងនេះ ជាពាក្យព្រមានទៅកាន់មនុស្ស ដោយសារតែពួកគេកំពុងតែប្រើព្រះវិហារមកធ្វើជាលេស ហើយប្រើយញ្ញបូជាធ្វើជារបាំងមុខ ដើម្បីបោកបញ្ឆោតមនុស្ស និងបោកបញ្ឆោតព្រះជាម្ចាស់។ ប្រសិនបើអ្នកអនុវត្តតាមព្រះបន្ទូលទាំងនេះនៅក្នុងពេលបច្ចុប្បន្ន ព្រះបន្ទូលនេះនៅតែមានសុពលភាព និងសមហេតុផលដដែល។ ទោះបីមនុស្សនាពេលសព្វថ្ងៃបានដកពិសោធន៍កិច្ចការផ្សេងៗរបស់ព្រះជាម្ចាស់ ខ្លាំងជាងមនុស្សនៅក្នុងយុគសម័យនៃក្រឹត្យវិន័យក៏ដោយ ប៉ុន្តែសារជាតិនៃធម្មជាតិរបស់ពួកគេគឺនៅដដែល។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
នៅក្នុងការជឿលើព្រះជាម្ចាស់ ប្រសិនបើមនុស្សរាប់សេចក្ដីពិតថាជាសំណុំច្បាប់មួយដើម្បីប្រកាន់ខ្ជាប់នោះ នោះតើជំនឿរបស់ពួកគេនឹងមិនមុខជាក្លាយទៅជាត្រឹមតែពិធីសាសនាទេឬ? ហើយ តើអ្វីគឺជាភាពខុសគ្នារវាងពិធីសាសនាបែបនេះ ជាមួយនឹងជំនឿគ្រីស្ទបរិស័ទ? មនុស្សទាំងនេះ អាចមានភាពជ្រៅជ្រះ និងរីកច្រើនជាង ក្នុងវិធីដែលពួកគេនិយាយ ប៉ុន្តែប្រសិនបើសេចក្ដីជំនឿរបស់ពួកគេគ្រាន់តែជាច្បាប់មួយសំណុំ និងជាប្រភេទមួយនៃពិធី តើនោះមិនមានន័យថា វាបានក្លាយជាជំនឿគ្រីស្ទបរិស័ទឬ? (ត្រូវហើយ វាក្លាយជាជំនឿគ្រីស្ទបរិស័ទ)។ មានភាពខុសគ្នារវាងការបង្រៀនចាស់ និងការបង្រៀនថ្មី ប៉ុន្តែប្រសិនបើការបង្រៀននោះ មិនមានអ្វីក្រៅពីទ្រឹស្ដីមួយប្រភេទឡើយ ហើយវាគ្រាន់តែក្លាយជាទម្រង់នៃពិធី ឬច្បាប់សម្រាប់មនុស្ស ហើយជាងនេះទៅទៀត ប្រសិនបើមនុស្សមិនអាចទទួលបានសេចក្ដីពិតពីវា និងមិនអាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតទេ នោះតើសេចក្ដីជំនឿរបស់ពួកគេមិនក្លាយដូចជំនឿដែលដូចនឹងជំនឿគ្រីស្ទបរិស័ទទេឬ? នៅក្នុងសារជាតិ តើនេះមិនមែនជាជំនឿគ្រីស្ទបរិស័ទទេឬ? (ពិតមែនហើយ)។ ដូច្នេះ នៅក្នុងអាកប្បកិរិយារបស់អ្នករាល់គ្នា និងនៅពេលដែលអ្នករាល់គ្នាបំពេញភារកិច្ចរបស់អ្នក តើនៅក្នុងរឿងមួយណាដែលអ្នកមានទស្សនៈ និងសភាពដែលដូច ឬស្រដៀងទៅនឹងទស្សនៈ និងសភាពរបស់អ្នកជឿក្នុងជំនឿគ្រីស្ទបរិស័ទឬទេ? (ការប្រកាន់ខ្ជាប់ច្បាប់ និងការបំពាក់ខ្លួនដោយអ្វីដែលចែងមក និងគោលលទ្ធិ)។ (ការផ្ដោតការយកចិត្តទុកដាក់លើការបង្ហាញនៃភាពជាវិញ្ញាណ និងការបង្ហាញអាកប្បកិរិយាល្អ ព្រមទាំងមានចិត្តល្អ និងចេះបន្ទាបខ្លួន)។ អ្នកចង់បង្ហាញចេញមកខាងក្រៅនូវអាកប្បកិរិយាល្អ ការប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើខ្លួនជាប្រភេទនៃការបង្ហាញចេញបែបវិញ្ញាណ ហើយអ្នកធ្វើរឿងមួយចំនួន ដែលត្រូវបានបញ្ជាក់យ៉ាងជាក់លាក់ នៅក្នុងសញ្ញាណ និងការគិតស្រមៃរបស់មនុស្ស ដោយការធ្វើពុតជាមានគុណធម៌។ អ្នកឈរនៅលើវេទិកាដ៏ខ្ពស់ ហើយបង្រៀនអំពីអ្វីដែលបានចែងមក និងគោលលទ្ធិ ដោយបង្រៀនមនុស្សឱ្យធ្វើទង្វើល្អ មានគុណធម៌ និងយល់សេចក្ដីពិត។ អ្នកបង្រៀនគោលលទ្ធិខាងវិញ្ញាណ ដោយនិយាយអំពីអ្វីៗខាងវិញ្ញាណដែលត្រឹមត្រូវ។ អ្នកសម្ញែងឫកថាអ្នកពេញដោយវិញ្ញាណ ហើយបញ្ចេញភាពពេញដោយវិញ្ញាណដ៏សើរៗនៅក្នុងអ្វីៗដែលអ្នកនិយាយ និងធ្វើ ប៉ុន្តែនៅក្នុងការអនុវត្ត និងនៅក្នុងការបំពេញភារកិច្ចរបស់អ្នក នោះអ្នកមិនដែលស្វែងរកសេចក្ដីពិតឡើយ។ នៅពេលដែលអ្នកជួបប្រទះបញ្ហា អ្នកធ្វើសកម្មភាពទាំងអស់ ដោយផ្អែកលើបំណងរបស់មនុស្សទាំងស្រុង ដោយបោះចោលព្រះជាម្ចាស់ទៅម្ខាង។ អ្នកមិនដែលធ្វើសកម្មភាព ដោយផ្អែកលើសេចក្ដីពិតគោលការណ៍សេចក្ដីពិតឡើយ ហើយអ្នកក៏មិនមានយោបល់ណាមួយ សូម្បីតែអំពីសេចក្ដីពិត បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬបទដ្ឋានដែលទ្រង់តម្រូវពីមនុស្ស។ អ្នកមិនដែលយកចិត្តទុកដាក់លើបញ្ហាទាំងនេះ ឬសូម្បីតែឱ្យខ្លួនឯងបារម្ភអំពីបញ្ហាទាំងនេះ។ តើសកម្មភាពខាងក្រៅបែបនេះ និងសភាពខាងក្នុងរបស់មនុស្ស មានន័យថា សេចក្ដីជំនឿប្រភេទនេះ មានការកោតខ្លាចព្រះជាម្ចាស់ និងការចៀសចេញពីការអាក្រក់ទេ? ប្រសិនបើគ្មានទំនាក់ទំនងរវាងសេចក្ដីជំនឿរបស់មនុស្ស និងការស្វែងរកសេចក្ដីពិតទេ នោះតើពួកគេជឿព្រះជាម្ចាស់ ឬមិនជឿ? មិនថាមនុស្សដែលគ្មានទំនាក់ទំនងជាមួយនឹងការស្វែងរកសេចក្ដីពិតអាចជឿលើទ្រង់ប៉ុន្មានឆ្នាំឡើយ តើពួកគេអាចកោតខ្លាចព្រះជាម្ចាស់យ៉ាងប្រាកដ ឬចៀសចេញពីសេចក្ដីអាក្រក់បានឬអត់? (ពួកគេមិនអាចទេ)។ ដូច្នេះ តើអ្វីជាអាកប្បកិរិយាខាងក្រៅរបស់មនុស្សបែបនេះ? តើផ្លូវប្រភេទណា ដែលពួកគេអាចដើរ? (គឺផ្លូវនៃពួកផារិស៊ី)។ តើពួកគេចំណាយថ្ងៃរបស់ពួកគេបំពាក់ខ្លួនឯងដោយអ្វី? តើវាមិនមែនបំពាក់ដោយអ្វីដែលបានចែង និងគោលលទ្ធិទេឬ? តើពួកគេមិនចំណាយថ្ងៃរបស់ពួកគេប្រដាប់ខ្លួន និងបំពាក់ខ្លួនដោយអ្វីដេលបានចែង និងគោលលទ្ធិ ដើម្បីធ្វើឱ្យខ្លួនកាន់តែដូចពួកផារិស៊ី ឱ្យកាន់តែមានលក្ខណៈខាងវិញ្ញាណ និងឱ្យកាន់តែដូចមនុស្សដែលត្រូវបម្រើព្រះជាម្ចាស់ទេឬ? ចុះអ្វីជាធម្មជាតិនៃទង្វើទាំងអស់នេះ? តើវាកំពុងតែថ្វាយបង្គំព្រះជាម្ចាស់ឬ? តើវាជាសេចក្ដីជំនឿដ៏ពិតនៅក្នុងទ្រង់ឬ? (ទេ វាមិនមែនទេ) ដូច្នេះ តើពួកគេកំពុងធ្វើអ្វី? ពួកគេកំពុងតែបោកបញ្ឆោតព្រះជាម្ចាស់។ ពួកគេគ្រាន់តែធ្វើទៅតាមជំហាននៃដំណើរការ និងចូលពាក់ព័ន្ធនឹងពិធីសាសនាប៉ុណ្ណោះ។ ពួកគេកំពុងតែគ្រវីទង់នៃសេចក្ដីជំនឿ និងកំពុងធ្វើពិធីសាសនា ដោយមានបំណងបោកបញ្ឆោតព្រះជាម្ចាស់ ដើម្បីសម្រេចគោលដៅរបស់ពួកគេក្នុងការទទួលបានព្រះពរ។ មនុស្សទាំងនេះមិនថ្វាយបង្គំព្រះជាម្ចាស់ទាល់តែសោះ។ នៅទីបញ្ចប់ តើមនុស្សមួយក្រុមនេះនឹងមិនបញ្ចប់ ត្រឹមតែដូចនឹងអ្នកនៅក្នុងក្រុមជំនុំ ដែលត្រូវបម្រើព្រះជាម្ចាស់ និងដែលត្រូវជឿ ព្រមទាំងដើរតាមព្រះជាម្ចាស់ឬ?
(ដកស្រង់ពី «មានតែការកោតខ្លាចដល់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមនុស្សអាចដើរលើផ្លូវនៃសេចក្តីសង្រ្គោះបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)
តើព្រះជាម្ចាស់ដាក់ឈ្មោះអ្វី ចំពោះសាសនារបស់អ្នកដែលជឿលើព្រះយេហូវ៉ា? គឺជាជំនឿពួកយូដា។ ពួកគេបានក្លាយជាក្រុមសាសនាមួយប្រភេទ។ ហើយតើព្រះជាម្ចាស់កំណត់សាសនារបស់អ្នកដែលជឿលើព្រះយេស៊ូវយ៉ាងដូចម្ដេច? (ជំនឿគ្រីស្ទបរិស័ទ)។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ជំនឿពួកយូដា និងជំនឿគ្រីស្ទបរិស័ទ តំណាងឱ្យក្រុមសាសនា។ ហេតុអ្វីបានជាព្រះជាម្ចាស់ផ្ដល់និយមន័យបែបនេះ? នៅក្នុងចំណោមអ្នកដែលជាសមាជិកនៃក្រុមសាសនាទាំងនេះ ដែលព្រះជាម្ចាស់បានកំណត់ តើមាននរណាម្នាក់ខ្លាចទ្រង់ ហើយចៀសវាងសេចក្ដីអាក្រក់ ធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ និងដើរតាមផ្លូវរបស់ទ្រង់ទេ? (ទេ)។ ចំណុចនេះបង្ហាញច្បាស់ហើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើអ្នកទាំងអស់ដែលមានតែឈ្មោះថាដើរតាមទ្រង់ អាចជាអ្នកដែលទ្រង់ទទួលស្គាល់ថាជាអ្នកជឿឬទេ? តើពួកគេទាំងអស់មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ឬទេ? តើពួកគេទាំងអស់អាចជាគោលដៅនៃសេចក្ដីសង្គ្រោះរបស់ទ្រង់ឬទេ? (ទេ)។ ដូច្នេះ តើនឹងមានថ្ងៃមួយមកដល់ នៅពេលដែលអ្នករាល់គ្នាត្រូវបានកាត់បន្ថយមកត្រឹមអ្វីដែលព្រះជាម្ចាស់យល់ថា ជាសាសនាមួយក្រុមឬទេ? (វាអាចទៅរួចដែរ)។ ការដែលត្រូវបានកាត់បន្ថយមកជាសាសនាមួយក្រុម ជារឿងដែលហាក់ដូចជាមិនអាចយល់បានទេ។ ប្រសិនបើមនុស្សក្លាយជាផ្នែកនៃសាសនាមួយក្រុមនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ តើពួកគេនឹងត្រូវបានសង្គ្រោះដោយទ្រង់ឬទេ? តើពួកគេជាកម្មសិទ្ធិនៃដំណាក់របស់ទ្រង់ទេ? (ទេ ពួកគេមិនមែនទេ)។ ដូច្នេះ ចូរពួកយើងព្យាយាមធ្វើការសង្ខេប៖ មនុស្សទាំងនេះ ដែលមានតែឈ្មោះថាជឿលើព្រះជាម្ចាស់ដ៏ពិត ប៉ុន្តែជាអ្នកដែលទ្រង់ជឿថាជាកម្មសិទ្ធរបស់ក្រុមសាសនា តើពួកគេដើរលើផ្លូវអ្វី? តើយើងអាចនិយាយបានថា មនុស្សបែបនេះដើរលើផ្លូវនៃការគ្រវីទង់សេចក្ដីជំនឿ ដោយមិនដែលដើរតាមផ្លូវរបស់ព្រះជាម្ចាស់ និងគ្រវីទង់នៃការជឿលើទ្រង់ ប៉ុន្តែមិនដែលថ្វាយបង្គំទ្រង់ឡើយ តែបែរជាបោះបង់ទ្រង់ ឬទេ? មានន័យថា ពួកគេដើរលើផ្លូវនៃការជឿលើព្រះជាម្ចាស់ ប៉ុន្តែពួកគេបោះបង់ចោលទ្រង់ ហើយមិនដើរតាមផ្លូវរបស់ទ្រង់។ ផ្លូវរបស់ពួកគេ គឺជាផ្លូវដែលពួកគេជឿលើព្រះជាម្ចាស់ ប៉ុន្តែពួកគេថ្វាយបង្គំសាតាំង ពួកគេថ្វាយបង្គំអារក្ស ពួកគេព្យាយាមអនុវត្តការគ្រប់គ្រងផ្ទាល់ខ្លួនរបស់ពួកគេ ហើយព្យាយាមបង្កើតនគរផ្ទាល់ខ្លួន។ តើនេះមិនមែនជាសារជាតិរបស់វាទេឬ? តើមនុស្សដូចនេះមានទំនាក់ទំនងណាមួយជាមួយផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សទេ?(ទេ)។ មិនថាមានមនុស្សប៉ុន្មាននាក់ជឿលើព្រះជាម្ចាស់ទេ នៅពេលដែលសេចក្ដីជំនឿរបស់ពួកគេ ត្រូវបានទ្រង់ហៅថាជាសាសនា ឬជាក្រុម នោះទ្រង់បានកំណត់រួចហើយថា ពួកគេមិនអាចត្រូវបានសង្គ្រោះឡើយ។ ហេតុអ្វីបានជាខ្ញុំមានបន្ទូលដូច្នេះ? នៅក្នុងក្រុម ឬហ្វូងមនុស្សដែលគ្មានកិច្ចការ និងការដឹកនាំរបស់ព្រះជាម្ចាស់ ហើយពួកគេមិនថ្វាយបង្គំទ្រង់ទាល់តែសោះ តើពួកគេថ្វាយបង្គំនរណា? តើពួកគេដើរតាមនរណា? នៅក្នុងសណ្ឋាន និងឈ្មោះ គឺពួកគេដើរតាមមនុស្ស ប៉ុន្តែតើនរណាដែលពួកគេដើរតាមជាចាំបាច់នោះ? បើគិតឱ្យជ្រៅទៅ ពួកគេទទួលស្គាល់ព្រះជាម្ចាស់ ប៉ុន្តែតាមពិត ពួកគេគឺជាប្រធានបទនៃការរៀបចំ និងការចាត់ចែង ព្រមទាំងការគ្រប់គ្រងរបស់មនុស្ស។ ពួកគេដើរតាមសាតាំង ដែលជាអារក្ស។ ពួកគេដើរតាមកម្លាំងដែលមានសភាពជាគូបដិបក្ខរបស់ព្រះជាម្ចាស់ និងកម្លាំងដែលជាសត្រូវរបស់ទ្រង់។ តើព្រះជាម្ចាស់អាចសង្គ្រោះមនុស្សមួយក្រុមបែបនេះទេ? (ទេ)។ ហេតុអ្វីបានជាមិនអាច? តើពួកគេអាចមានការប្រែចិត្តបានទេ? (ទេ)។ ពួកគេមិនអាចប្រែចិត្តបានទេ។ ពួកគេគ្រវីទង់សេចក្ដីជំនឿ ដោយអនុវត្តកិច្ចការរបស់មនុស្ស និងអនុវត្តការគ្រប់គ្រប់ផ្ទាល់ខ្លួនរបស់ពួកគេ ហើយពួកគេរត់បញ្ច្រាសនឹងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់សម្រាប់សេចក្ដីសង្គ្រោះរបស់មនុស្សជាតិ។ លទ្ធផលចុងក្រោយរបស់ពួកគេ គឺជាលទ្ធផលមួយដែលព្រះជាម្ចាស់ស្អប់បំផុត និងបដិសេធ។ ទ្រង់មិនអាចសង្គ្រោះមនុស្សទាំងនេះបានទេ ពួកគេមិនអាចប្រែចិត្តឡើយ ពួកគេត្រូវបានសាតាំងចាប់បានហើយ។ ពួកគេស្ថិតនៅក្នុងដៃរបស់សាតាំងទាំងស្រុង។ នៅក្នុងសេចក្ដីជំនឿរបស់អ្នក តើចំនួនឆ្នាំដែលអ្នកបានជឿលើព្រះជាម្ចាស់ ជារឿងសំខាន់ទេ ដែលឱ្យព្រះជាម្ចាស់សរសើរអ្នក ឬអត់នោះ? តើពិធី និងច្បាប់ដែលអ្នកប្រកាន់ខ្ជាប់ជារឿងសំខាន់ទេ? តើព្រះជាម្ចាស់ទតមើលវិធីសាស្ត្រអនុវត្តរបស់មនុស្សឬទេ? តើទ្រង់ទតមើលអំពីចំនួនមនុស្សទេ? ទ្រង់បានជ្រើសរើសមនុស្សជាតិមួយផ្នែក។ តើធ្វើដូចម្ដេចទើបទ្រង់អាចវាស់វែងថា ពួកគេអាច ឬមិនអាចត្រូវបានសង្គ្រោះ? ទ្រង់ធ្វើការសម្រេចព្រះទ័យនេះ ដោយផ្អែកលើផ្លូវដែលមនុស្សទាំងនេះដើរ។ ... មិនថា អ្នកបានស្ដាប់ការអធិប្បាយច្រើនប៉ុនណា ឬមិនថាអ្នកបានយល់សេចក្ដីពិតច្រើនប៉ុនណាឡើយ ទីបំផុត ប្រសិនបើអ្នកនៅតែដើរតាមមនុស្ស និងសាតាំង ហើយនៅទីបញ្ចប់ ប្រសិនបើអ្នកនៅតែមិនអាចដើរតាមមាគ៌ារបស់ព្រះជាម្ចាស់បាន និងមិនអាចកោតខ្លាចទ្រង់ ព្រមទាំងចៀសវាងសេចក្ដីក្រក់ នោះមនុស្សបែបនេះនឹងត្រូវបានព្រះជាម្ចាស់ស្អប់ និងបដិសេធ។ ចំពោះរូបរាងខាងក្រៅទាំងអស់ មនុស្សដែលព្រះជាម្ចាស់ស្អប់ និងបដិសេធបែបនេះ អាចនិយាយបានច្រើនអំពីអក្សរ និងគោលលទ្ធិ ហើយអាចយល់សេចក្ដីពិតជាច្រើន ប៉ុន្តែពួកគេមិនអាចថ្វាយបង្គំព្រះជាម្ចាស់ឡើយ។ ពួកគេមិនអាចកោតខ្លាចព្រះជាម្ចាស់ និងចៀសវាងសេចក្ដីអាក្រក់បានទេ ហើយពួកគេមិនអាចចុះចូលទ្រង់ទាំងស្រុងឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ទ្រង់ហៅពួកគេថាជាផ្នែកនៃសាសនាមួយ គឺត្រឹមតែជាក្រុមមនុស្សមួយក្រុមប៉ុណ្ណោះ ដែលជាក្រុមមនុស្ស និងជាអាស្រមអាស្រ័យរបស់សាតាំង។ ពួកគេទាំងអស់សំដៅលើក្រុមរបស់សាតាំង ហើយមនុស្សទាំងនេះ ត្រូវបានព្រះជាម្ចាស់ស្អប់ជាខ្លាំង។
(ដកស្រង់ពី «មានតែការកោតខ្លាចដល់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមនុស្សអាចដើរលើផ្លូវនៃសេចក្តីសង្រ្គោះបាន» នៃសៀវភៅ «ព្រះបន្ទូល» ភាគ៣៖ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)