១. សព្វថ្ងៃនេះ មនុស្សជាច្រើននៅក្នុងពិភពសាសនាមានអារម្មណ៍ថា សេចក្តីអធិប្បាយរបស់ពួកគ្រូគង្វាលគ្មានពន្លឺនោះឡើយ។ ពួកគេឃើញសេចក្តីជំនឿរបស់ពួកអ្នកជឿកំពុងតែថយចុះជាបន្តបន្ទាប់ ហើយមនុស្សពិភាក្សាតែអំពីសេចក្តីសប្បាយខាងរូបកាយ និងដេញតាមនិន្នាការខាងលោកីយ៍ប៉ុណ្ណោះ ហើយអ្នកខ្លះថែមទាំងធ្វើអាជីវកម្មនៅក្នុងពួកជំនុំទៀតផង។ ពួកគេបារម្ភថា ពួកជំនុំរបស់ពួកគេជាពួកជំនុំក្លែងក្លាយ និងថាពួកគេនឹងត្រូវបានព្រះអម្ចាស់បោះបង់ចោល នៅពេលដែលទ្រង់យាងត្រលប់មកវិញ។ ប៉ុន្តែ ក៏មានអស់អ្នកដែលជឿថា ពួកជំនុំរបស់ពួកគេមិនអាចក្លាយជាពួកជំនុំក្លែងក្លាយនោះឡើយ ដោយសារតែពួកគេរៀបចំព្រឹត្តិការណ៍ដ៏រស់រវើកផ្សេងៗ ដូចជា ការប្រកួតប្រជែងព្រះគម្ពីរ ពិធីលៀងព្រះអម្ចាស់ និងការប្រារព្ធពិធីផ្សេងៗទៀត។ ដូច្នេះ តើយើងគួរតែសម្គាល់ពួកជំនុំក្លែងក្លាយយ៉ាងដូចម្ដេចទៅ?

ខគម្ពីរយោង៖

«ហើយព្រះ‌យេស៊ូវបានយាងចូលទៅក្នុងព្រះ‌វិហារ និងបណ្តេញអស់អ្នកដែលលក់ដូរនៅក្នុងព្រះ‌វិហារចេញ ហើយផ្កាប់តុរបស់ពួកអ្នកប្ដូរប្រាក់ និងកៅអីរបស់ពួកអ្នកលក់ព្រាប។ ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេថា៖ 'មានចែងទុកមកថា ដំណាក់របស់ខ្ញុំនឹងត្រូវហៅថាជាដំណាក់នៃការអធិស្ឋាន តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះក្លាយជារោងចោរទៅវិញ'» (ម៉ាថាយ ២១:១២-១៣)

«ហើយសរសេរផ្ញើទៅទេវតានៃពួកជំនុំនៅក្រុងឡៅ‌ឌីសេ។ សេចក្តីទាំងនេះសរសេរថា៖ ព្រះដ៏ជាអាម៉ែន ព្រះដ៏ស្មោះត្រង់ និងជាស្មរបន្ទាល់ដ៏ពិត ជាដើមដំបូងនៃអ្វីៗដែលព្រះបានបង្កើតមក។ ខ្ញុំស្គាល់កិច្ច‌ការរបស់អ្នកហើយ គឺអ្នកត្រជាក់មិនចំជាត្រជាក់ ក្តៅមិនចំជាក្តៅ។ ខ្ញុំចង់ឲ្យអ្នក បើត្រជាក់ឲ្យចំជាត្រជាក់ ឬបើក្តៅឲ្យចំជាក្តៅ។ ដូច្នេះ ដោយព្រោះអ្នកគ្រាន់តែក្តៅឧណ្ហៗ ត្រជាក់មិនចំជាត្រជាក់ ក្តៅមិនចំជាក្តៅ នោះខ្ញុំនឹងខ្ជាក់អ្នកចេញពីមាត់របស់ខ្ញុំ។ ដោយព្រោះអ្នកពោលថា ខ្ញុំជាអ្នកមាន និងមានទ្រព្យស្តុក‌ស្តម្ភ ហើយខ្ញុំមិនត្រូវការអ្វីទេ ហើយអ្នកមិនដឹងថា អ្នកវេទនា គួរឲ្យអាណិត ទ័ល‌ក្រ ខ្វាក់ភ្នែក ហើយអាក្រាតនោះឡើយ» (វិវរណៈ ៣:១៤-១៧)

«ហើយគាត់បានបន្លឺឡើង ដោយសំឡេងយ៉ាងខ្លាំងថា៖ ក្រុងបាប៊ីឡូនដ៏ធំត្រូវរលំ ត្រូវរលំហើយ ហើយក្រុងនេះក្លាយជាលំនៅរបស់ពួកអារក្ស ជាទីការពាររបស់គ្រប់ទាំងវិញ្ញាណអសោច ជាទ្រុងរបស់គ្រប់ទាំងសត្វស្មោកគ្រោក និងសត្វស្លាបដ៏គួរឲ្យស្អប់ខ្ពើម។ ដ្បិតគ្រប់ជាតិសាសន៍បានផឹកស្រានៃសេចក្តីក្រោធចេញពីសេចក្តីសហាយស្មន់របស់នាង ហើយពួកស្តេចនៃផែនដីបានសហាយ‌ស្មន់ជាមួយនាង ហើយពួកឈ្មួញនៃផែនដីក៏រកស៊ីមានបាន តាមរយៈភាពបរិបូរនៃភាពឆើត‌ឆាយរបស់នាងដែរ» (វិវរណៈ ១៨:២-៣)

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ជីវិតខាងវិញ្ញាណបែបធម្មតា មិនត្រូវបានកំណត់ចំពោះការអនុវត្តន៍ដូចជាការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការរួមចំណែកជីវិតក្នុងពួកជំនុំ និងការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ ផ្ទុយទៅវិញ វាទាក់ទងនឹងការរស់នៅក្នុងជីវិតខាងវិញ្ញាណបែបថ្មី និងរស់រវើក។ អ្វីដែលសំខាន់នោះ គឺមិនមែនជារបៀបដែលអ្នកអនុវត្តនោះទេ ប៉ុន្តែជាផលផ្លែដែលចេញពីការអនុវត្តរបស់អ្នកវិញ។ មនុស្សភាគច្រើនជឿថាជីវិតខាងវិញ្ញាណបែបធម្មតាតម្រូវឱ្យមានការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូបនិងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការជញ្ជឹងគិតពីព្រះបន្ទូលរបស់ទ្រង់ ដោយមិនបានគិតថាតើការអនុវត្តបែបនោះពិតជាមានឥទ្ធិពល ឬនាំទៅរកការយល់ដឹងពិតប្រាកដឬយ៉ាងណានោះទេ។ មនុស្សទាំងនេះផ្តោតលើការធ្វើតាមនីតិវិធីបែបសើៗដោយមិនគិតពីលទ្ធផលរបស់ពួកគេនោះឡើយ។ ពួកគេគឺជាមនុស្សដែលរស់នៅក្នុងពិធីតាមបែបសាសនា មិនមែនជាមនុស្សដែលរស់នៅក្នុងព្រះវិហារទេ ហើយក្នុងចំពោមពួកគេ មានតិចណាស់ដែលជារាស្ត្រនៃនគរព្រះ។ ការអធិស្ឋាន ការច្រៀងទំនុកតម្កើង ការហូប និងការផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺគ្រាន់តែជាការធ្វើតាមក្រឹត្យក្រម ជាការដែលត្រូវបានធ្វើឡើងដោយការបង្ខិតបង្ខំ និងដើម្បីធ្វើតាមនិន្នាការប៉ុណ្ណោះ មិនមែនដោយឆន្ទៈ និងចេញពីចិត្តទេ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលអធិស្ឋាន ឬច្រៀងសរសើរទាំងអស់នេះ ភាគច្រើនការខំប្រឹងប្រែងរបស់ពួកគេនឹងមិនទទួលបានផលផ្លែនោះទេ ដ្បិតអ្វីដែលពួកគេអនុវត្តគឺគ្រាន់តែជាវិន័យ និងពិធីតាមបែបសាសនាប៉ុណ្ណោះ។ ពួកគេពិតជាមិនបានអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ពួកគេផ្តោតតែទៅលើការនិយាយបង្វែរទៅតាមរបៀបដែលពួកគេអនុវត្ត ហើយពួកគេចាត់ទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាវិន័យដែលត្រូវដើរតាម។ មនុស្សបែបនេះមិនយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីអនុវត្តតាមទេ។ ពួកគេគ្រាន់តែបំពេញសាច់ឈាមរបស់ពួកគេ ហើយសម្តែងឱ្យមនុស្សផ្សេងទៀតបានឃើញប៉ុណ្ណោះ។ វិន័យ និងពិធីសាសនាទាំងនេះសុទ្ធតែមានដើមកំណើតពីមនុស្ស មិនមែនមកពីព្រះជាម្ចាស់នោះទេ។ ព្រះជាម្ចាស់មិនប្រកាន់តាមវិន័យនានាទេ ហើយក៏មិនត្រូវស្ថិតនៅក្រោមក្រឹត្យវិន័យណាមួយដែរ។ ផ្ទុយទៅវិញព្រះអង្គធ្វើការថ្មីៗជារៀងរាល់ថ្ងៃ ដោយសម្រេចនូវការងារជាក់ស្តែង។ ដូចជាមនុស្សនៅក្នុងព្រះវិហារ Three-self Church ដែលដាក់កម្រិតខ្លួនឯងក្នុងការអនុវត្ត ដោយការចូលរួមក្នុងកម្មវិធីថ្វាយបង្គំពេលព្រឹកជារៀងរាល់ថ្ងៃ ថ្វាយនូវការអធិស្ឋានពេលល្ងាច និងការអធិស្ឋានអរព្រះគុណនៅមុនពេលបរិភោគអាហារ និងថ្វាយការអរព្រះគុណក្នុងគ្រប់ការទាំងអស់។ មិនថាពួកគេធ្វើច្រើនប៉ុនណា និងធ្វើយូរប៉ុនណានោះទេ ពួកគេនឹងមិនមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ នៅពេលដែលមនុស្សរស់នៅក្រោមវិន័យនានា ហើយឱ្យចិត្តរបស់ពួកគេផ្តោតលើវិធីសាស្រ្តនៃការអនុវត្តន៍ នោះព្រះវិញ្ញាណបរិសុទ្ធមិនអាចធ្វើការបានឡើយ ពីព្រោះចិត្តរបស់ពួកគេត្រូវបានត្រួតត្រាដោយវិន័យ និងសញ្ញាណនានារបស់មនុស្ស។ ដូច្នេះ ព្រះជាម្ចាស់មិនអាចធ្វើអន្តរាគមន៍ និងធ្វើការលើពួកគេបានទេ ហើយពួកគេអាចត្រឹមបន្តរស់នៅក្រោមការគ្រប់គ្រងនៃក្រឹត្យវិន័យប៉ុណ្ណោះ។ មនុស្សបែបនេះ គឺមិនអាចទទួលបាននូវការសរសើរពីព្រះជាម្ចាស់ជារៀងរហូត។

(ដកស្រង់ពី «ទាក់ទងទៅនឹងជីវិតខាងវិញ្ញាណបែបធម្មតា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ វាក៏មានសេចក្ដីតម្រូវសមស្របនីមួយៗសម្រាប់មនុស្សដែរ។ អស់អ្នកណាដែលស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺមានព្រះវត្តមាននិងការប្រៀនប្រដៅរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយអស់អ្នកណាដែលមិនស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ គឺស្ថិតនៅក្រោមបញ្ជារបស់សាតាំង ហើយគ្មានកិច្ចការណាមួយរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សដែលស្ថិតនៅក្នុងចរន្ត របស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាអ្នកដែលទទួលយកនូវកិច្ចការថ្មីរបស់ព្រះជាម្ចាស់ និងជាអ្នកដែលសហការនៅក្នុងកិច្ចការថ្មីរបស់ព្រះជាម្ចាស់។ ប្រសិនបើអស់អ្នកដែលស្ថិតនៅក្នុងចរន្តនេះ គ្មានសមត្ថភាពក្នុងការសហការ ហើយមិនអាចអនុវត្តតាមសេចក្តីពិតដែលព្រះជាម្ចាស់បានតម្រូវក្នុងអំឡុងពេលនេះទេ នោះពួកគេនឹងត្រូវទទួលពិន័យ ហើយបើអាក្រក់បំផុត ពួកគេនឹងត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោលតែម្ដង។ អស់អ្នកណាដែលទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធ នឹងរស់នៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយពួកគេនឹងទទួលបានការមើលថែ និងការការពារពីព្រះវិញ្ញាណបរិសុទ្ធ។ អស់អ្នកណាដែលព្រមអនុវត្តតាមសេចក្តីពិត ត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺ ហើយអស់អ្នកណាដែលមិនព្រមអនុវត្តតាមសេចក្តីពិត ត្រូវទទួលពិន័យពីព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងអាចទទួលទោសពៃរ៍ទៀតផង។ មិនថាពួកគេជាមនុស្សប្រភេទណានោះឡើយបើពួកគេស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ នោះព្រះជាម្ចាស់នឹងទទួលខុសត្រូវចំពោះមនុស្សទាំងអស់ដែលទទួលយកកិច្ចការថ្មីរបស់ទ្រង់ សម្រាប់ជាប្រយោជន៍ដល់ព្រះនាមទ្រង់។ អស់អ្នកណាដែលថ្វាយសិរីល្អដល់ព្រះនាមទ្រង់ ហើយព្រមអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ នឹងទទួលបានព្រះពររបស់ទ្រង់ ហើយអស់អ្នកណាដែលមិនស្ដាប់បង្គាប់តាមទ្រង់ និងមិនអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ទេ នោះនឹងទទួលទោសរបស់ទ្រង់មិនខាន។ មនុស្សដែលស្ថិតនៅក្នុងចរន្តនៃព្រះវិញ្ញាណបរិសុទ្ធគឺជាមនុស្សដែលទទួលយកកិច្ចការថ្មី ហើយដោយសារតែពួកគេបានទទួលយកកិច្ចការថ្មី ដូច្នេះ ពួកគេគួរតែសហការឱ្យបានសមគួរជាមួយព្រះជាម្ចាស់ ហើយគេមិនគួរប្រព្រឹត្តដូចជាពួកបះបោរ ដែលមិនបំពេញតាមភារកិច្ចរបស់ខ្លួននោះឡើយ។ នេះជាសេចក្ដីតម្រូវតែមួយគត់របស់ព្រះជាម្ចាស់ដែលមានចំពោះមនុស្ស។ សម្រាប់មនុស្សដែលមិនទទួលយកកិច្ចការថ្មី៖ ពួកគេស្ថិតនៅខាងក្រៅចរន្តនៃព្រះវិញ្ញាណបរិសុទ្ធ ហើយការប្រៀនប្រដៅ និងការលលត់ដំរបស់ព្រះវិញ្ញាណបរិសុទ្ធមិនអនុវត្តចំពោះពួកគេឡើយ។ ពេញមួយថ្ងៃ មនុស្សទាំងនេះរស់នៅក្នុងសាច់ឈាម ពួកគេរស់នៅតាមគំនិតរបស់ពួកគេ ហើយគ្រប់កិច្ចការដែលពួកគេធ្វើ គឺស្របតាមគោលលទ្ធិ ដែលបង្កើតឡើងដោយការវិភាគ និងការស្រាវជ្រាវចេញពីខួរក្បាលរបស់ពួកគេផ្ទាល់។ នេះមិនមែនជាសេចក្ដីតម្រូវសម្រាប់កិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយហើយក៏មិនមែនជាកិច្ចសហប្រតិបត្តិការជាមួយព្រះជាម្ចាស់នោះដែរ។ អស់អ្នកណាដែលមិនទទួលយកកិច្ចការថ្មីរបស់ព្រះជាម្ចាស់ ក៏គ្មានព្រះវត្តមានរបស់ព្រះជាម្ចាស់ហើយលើសពីនេះ ក៏គ្មានព្រះពរ និងការការពារពីព្រះជាម្ចាស់នោះដែរ។ ពាក្យសម្ដីនិងទង្វើភាគច្រើនរបស់ពួកគេប្រកាន់ខ្ជាប់តាមសេចក្ដីតម្រូវពីអតីតកាលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលជាគោលលទ្ធិ មិនមែនជាសេចក្តីពិតនោះឡើយ។ គោលលទ្ធិ និងបទបញ្ជាទាំងនេះ គឺគ្រប់គ្រាន់ក្នុងការបញ្ជាក់ថា ការប្រជុំរបស់មនុស្សទាំងនេះ គឺគ្មានអ្វីក្រៅពីសាសនានោះឡើយ ហើយពួកគេមិនមែនជាពូជជ្រើសរើសឬជាវត្ថុនៃកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ ការជួបជុំរបស់អ្នកទាំងនោះអាចត្រូវបានហៅថាជាការប្រជុំដ៏ធំបែបសាសនាប៉ុណ្ណោះ ហើយវាមិនត្រូវបានហៅថាជាពួកជំនុំឡើយ។ នេះជាការពិតមួយដែលមិនអាចប្រកែកបានឡើយ។ ពួកគេមិនមានកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ អ្វីដែលពួកគេធ្វើ ហាក់ដូចជាក្លិននៃសាសនា អ្វីដែលគេរស់នៅ ហាក់ដូចជាពោរពេញដោយសាសនា ដូច្នេះ ពួកគេគ្មានព្រះវត្តមាន និងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយក៏គ្មានសិទ្ធិទទួលការប្រៀនប្រដៅ ឬការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ មនុស្សទាំងនេះដូចជាសាកសព និងដង្កូវដែលគ្មានវិញ្ញាណឡើយ។ ពួកគេគ្មានចំណេះដឹងអំពីការបះបោរ និងការប្រឆាំងរបស់មនុស្ស គ្មានចំណេះដឹងអំពីទង្វើអាក្រក់របស់មនុស្ស ហើយក៏មិនដឹងអំពីគ្រប់កិច្ចការរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យនាពេលបច្ចុប្បន្នរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេជាមនុស្សល្ងង់ខ្លៅ និងអាក្រក់ ហើយពួកគេជាមនុស្សស្មោកគ្រោកដែលមិនសក្តិសមហៅថាជាអ្នកជឿនោះឡើយ! គ្មានកិច្ចការណាមួយដែលពួកគេធ្វើ ជាប់ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយក៏ធ្វើឱ្យខូចខាតដល់ផែនការរបស់ព្រះជាម្ចាស់ទៀតផង។ ពាក្យសម្ដី និងទង្វើរបស់ពួកគេពិតជាគួរឱ្យខ្ពើមរអើមណាស់ គួរឱ្យអាណិតណាស់ និងគ្មានតម្លៃអ្វីដែលត្រូវលើកឡើងនោះឡើយ។ គ្មានកិច្ចការណាមួយដែលត្រូវបានធ្វើឡើងដោយមនុស្សដែលមិនស្ថិតនៅក្នុងចរន្តរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាប់ពាក់ព័ន្ធជាមួយនឹងកិច្ចការថ្មីរបស់ព្រះវិញ្ញាណបរិសុទ្ធនោះឡើយ។ ដោយសារតែហេតុផលនេះ មិនថាពួកគេធ្វើអ្វីទេ ពួកគេគ្មានការប្រដៅពីព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយលើសពីនេះទៅទៀត ក៏គ្មានការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធនោះដែរ។ ព្រោះថាពួកគេជាមនុស្សដែលគ្មានសេចក្តីស្រឡាញ់ដ៏ពិតចំពោះសេចក្តីពិត និងជាមនុស្សដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធស្អប់ខ្ពើម និងបដិសេធរួចទៅហើយ។ ពួកគេត្រូវបានហៅថាជាមនុស្សទុច្ចរិត ដោយសារតែពួកគេដើរនៅក្នុងសាច់ឈាម និងធ្វើតាមអ្វីៗដែលផ្គាប់ចិត្តពួកគេ ដោយស្ថិតនៅក្រោមផ្ទាំងឃោសនារបស់ព្រះជាម្ចាស់។ ខណៈពេលដែលព្រះជាម្ចាស់ធ្វើការ ពួកគេបែរជាមានចេតនាប្រឆាំងនឹងទ្រង់ ហើយរត់ទៅគោលដៅផ្ទុយពីទ្រង់ទៅវិញ។ ការបរាជ័យរបស់មនុស្សក្នុងការសហការជាមួយព្រះជាម្ចាស់ គឺជាការបះបោរដ៏ខ្ពស់បំផុតរបស់ពួកគេ តើមនុស្សដែលមានចេតនាប្រឆាំងនឹងព្រះជាម្ចាស់ នឹងមិនទទួលការផ្ដន្ទាទោសដ៏យុត្តិធម៌របស់ខ្លួនទេឬអី?

(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ការបម្រើដែលមានការបែកចេញពីព្រះសូរសៀងបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាការបម្រើនៃសាច់ឈាម និងសញ្ញាណ ហើយវាមិនអាចស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើមនុស្សរស់នៅក្នុងសញ្ញាណសាសនា នោះពួកគេមិនអាចធ្វើអ្វីដែលសមនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយទោះបីជាពួកគេបម្រើព្រះជាម្ចាស់ក្ដី ក៏ពួកគេបម្រើនៅក្នុងការស្រមើស្រមៃ និងសញ្ញាណដែរ ហើយមិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការបម្រើស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ អស់អ្នកដែលមិនអាចដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ ហើយអស់អ្នកណាដែលមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏មិនអាចបម្រើព្រះជាម្ចាស់បានដែរ។ ព្រះជាម្ចាស់ចង់បានការបម្រើដែលស្របតាមព្រះហឫទ័យរបស់ព្រះអង្គ ទ្រង់មិនចង់បានការបម្រើដែលចេញពីសញ្ញាណ និងសាច់ឈាមឡើយ។ ប្រសិនបើមនុស្សមិនអាចដើរតាមជំហាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ នោះពួកគេរស់នៅក្នុងសញ្ញាណហើយ។ ការបម្រើរបស់មនុស្សបែបនេះកាត់ផ្ដាច់ និងមានការរំខាន ហើយការបម្រើបែបនេះធ្វើឡើងដោយផ្ទុយនឹងព្រះជាម្ចាស់។ ដូចនេះ អស់អ្នកណាដែលមិនអាចដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ មិនអាចបម្រើព្រះជាម្ចាស់បានទេ ហើយអស់អ្នកដែលមិនអាចដើរតាមដានព្រះបាទរបស់ព្រះជាម្ចាស់ ភាគច្រើនប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយមិនអាចស្របនឹងព្រះជាម្ចាស់ឡើយ។ «ការដើរតាមកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ» មានន័យថា ជាការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន ជាការដែលអាចប្រព្រឹត្ដស្របនឹងតម្រូវការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាការដែលអាចស្ដាប់បង្គាប់ និងដើរតាមព្រះជាម្ចាស់នាពេលបច្ចុប្បន្ន និងជាការចូលទៅដែលស្របតាមព្រះសូរសៀងថ្មីបំផុតរបស់ព្រះជាម្ចាស់។ នេះទើបជាមនុស្សដែលដើរតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងនៅក្នុងចរន្ដនៃព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សបែបនេះ គឺមិនត្រឹមតែអាចទទួលនូវការសរសើរពីព្រះជាម្ចាស់ប៉ុណ្ណោះទេ តែថែមទាំងអាចស្គាល់នូវនិស្ស័យរបស់ព្រះជាម្ចាស់ដែលមាននៅក្នុងកិច្ចការចុងក្រោយរបស់ព្រះអង្គ និងអាចស្គាល់នូវសញ្ញាណ និងការមិនស្ដាប់បង្គាប់របស់មនុស្ស ព្រមទាំងធម្មជាតិរបស់មនុស្ស និងលក្ខណៈផ្សំរបស់គេផង តាមរយៈកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ លើសពីនេះទៅទៀត ពួកគេអាចសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យរបស់ពួកគេបន្ដិចម្ដងៗនៅក្នុងអំឡុងពេលដែលគេបម្រើដល់ទ្រង់។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ទើបជាអ្នកដែលអាចទទួលបានព្រះជាម្ចាស់ និងជាអ្នកដែលបានរកឃើញផ្លូវដ៏ពិតយ៉ាងប្រាកដ។ អស់អ្នកណាដែលត្រូវផាត់ចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាមនុស្សដែលមិនអាចដើរតាមកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ និងជាអ្នកដែលប្រឆាំងទាស់នឹងកិច្ចការចុងក្រោយរបស់ទ្រង់។ មនុស្សបែបនេះប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ ពីព្រោះព្រះជាម្ចាស់បានធ្វើកិច្ចការថ្មី ហើយដោយសារតែរូបអង្គនៃព្រះមិនដូចជាសញ្ញាណរបស់ពួកគេ ជាលទ្ធផល ពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយបើកចំហរ និងបានយកការជំនុំជម្រះមកទម្លាក់លើព្រះអង្គ ដែលនាំឱ្យព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធពួកគេ។ ការមានចំណេះដឹងអំពីកិច្ចការចុងក្រោយបំផុតរបស់ព្រះជាម្ចាស់មិនមែនជារឿងងាយស្រួលទេ ប៉ុន្ដែប្រសិនបើមនុស្សមានគំនិតស្ដាប់បង្គាប់កិច្ចការរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមានឱកាសមើលឃើញព្រះអង្គ ហើយនិងមានឱកាសទទួលបានការដឹកនាំថ្មីបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធផង។ អស់អ្នកណាដែលប្រឆាំងនឹងកិច្ចការរបស់ព្រះជាម្ចាស់ដោយចេតនា មិនអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ឬការណែនាំពីព្រះជាម្ចាស់ឡើយ។ ដូចនេះ មិនថាមនុស្សអាចទទួលនូវកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ ឬអត់នោះទេ គឺអាស្រ័យលើព្រះគុណរបស់ព្រះជាម្ចាស់ ហើយវាគឺអាស្រ័យលើការស្វែងរករបស់ពួកគេ ព្រមទាំងអាស្រ័យលើចេតនារបស់ពួកគេដែរ។

មានពរហើយអស់អ្នកដែលអាចស្ដាប់បង្គាប់តាមព្រះសូរសៀងនាពេលបច្ចុប្បន្ននៃរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មិនថាពួកគេធ្លាប់ធ្វើយ៉ាងណា ឬមួយថាព្រះវិញ្ញាណបរិសុទ្ធធ្លាប់ធ្វើការនៅក្នុងពួកគេបែបណានោះទេ អស់អ្នកដែលទទួលបានកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលទទួលបានព្រះពរខ្លាំងបំផុតហើយ ហើយអស់អ្នកដែលមិនអាចដើរតាមកិច្ចការចុងក្រោយនាពេលបច្ចុប្បន្នទេ គឺត្រូវបានផាត់ចោល។ ព្រះជាម្ចាស់ចង់បានអស់អ្នកដែលអាចទទួលបាននូវពន្លឺថ្មី ហើយព្រះអង្គចង់បានអ្នកដែលទទួលយក និងស្គាល់នូវកិច្ចការចុងក្រោយបំផុតរបស់ព្រះអង្គ។ ហេតុអ្វីបានជាពោលថា អ្នកត្រូវតែជាក្រមុំព្រហ្មចារី? ក្រមុំព្រហ្មចារីអាចស្វែងរកនូវកិច្ចការរបស់ព្រះជាម្ចាស់ និងស្វែងយល់នូវអ្វីដែលថ្មី ហើយលើសពីនេះទៅទៀត គេអាចដកចេញនូវសញ្ញាណចាស់ៗ និងគោរពតាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ន។ ក្រុមមនុស្សប្រភេទនេះ ជាក្រុមមនុស្សដែលទទួលនូវកិច្ចការថ្មីបំផុតនាពេលបច្ចុប្បន្ន គឺជាអ្នកដែលព្រះជាម្ចាស់បានកំណត់ទុកជាមុន តាំងពីមុនយុគសម័យនានាទៅទៀត ហើយពួកគេជាមនុស្សដែលមានពរបំផុត។ អ្នករាល់គ្នាស្ដាប់ឮនូវព្រះសូរសៀងរបស់ព្រះជាម្ចាស់ ដូចនេះ នៅទូទាំងស្ថានសួគ៌ និងផែនដី ព្រមទាំងនៅគ្រប់ជំនាន់ទាំងអស់ គ្មាននរណាម្នាក់មានពរជាងអ្នករាល់គ្នាដែលជាក្រុមមនុស្សប្រភេទនេះឡើយ។ ទាំងអស់នេះគឺដោយសារតែកិច្ចការរបស់ព្រះជាម្ចាស់ ដោយសារតែការកំណត់ទុកជាមុន និងការជ្រើសរើសរបស់ទ្រង់ ព្រមទាំងដោយសារតែព្រះគុណរបស់ព្រះជាម្ចាស់។ ប្រសិនបើព្រះជាម្ចាស់មិនបានមានបន្ទូល និងថ្លែងព្រះបន្ទូលចេញមកទេ តើអ្នករាល់គ្នាបានស្ថិតក្នុងលក្ខខណ្ឌដូចសព្វថ្ងៃនេះដែរឬទេ? ដូច្នេះ សូមឱ្យព្រះជាម្ចាស់ទទួលបានសិរីល្អ និងការសរសើរតម្កើង ដ្បិតការទាំងអស់នេះកើតឡើងដោយសារព្រះជាម្ចាស់បានលើកអ្នកឡើង។

(ដកស្រង់ពី «ស្គាល់កិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់ និងដើរតាមដានព្រះបាទារបស់ព្រះអង្គ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

នៅក្នុងដំណើរនៃការចូលទៅក្នុងរបស់មនុស្ស ជីវិតរស់នៅរបស់មនុស្សតែងតែគួរឱ្យធុញទ្រាន់ ពេញដោយសមាសធាតុដដែលៗនៃជីវិតខាងវិញ្ញាណ ដូចជា ការអធិស្ឋាន ការហូប និងការផឹកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬការបង្កើតជាក្រុមជួបជុំ ហើយមនុស្សតែងតែមានអារម្មណ៍ថា ការជឿលើព្រះជាម្ចាស់មិនបាននាំមកនូវសេចក្តីរីករាយដ៏ធំឡើយ។ សកម្មភាពខាងវិញ្ញាណបែបនេះតែងតែត្រូវបានអនុវត្តនៅលើមូលដ្ឋាននៃនិស្ស័យដើមរបស់មនុស្ស ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ។ ទោះបីពេលខ្លះមនុស្សអាចទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏ការគិត និស្ស័យ របៀបរស់នៅ និងទម្លាប់របស់គេនៅតែចាក់ឫសខាងក្នុង ដូច្នេះ ធម្មជាតិរបស់គេនៅតែមិនផ្លាស់ប្ដូរដដែល។ សកម្មភាពអបិយជំនឿដែលមនុស្សមាន គឺជាអ្វីដែលព្រះជាម្ចាស់ស្អប់បំផុត ប៉ុន្តែមនុស្សជាច្រើននៅតែមិនអាចបោះបង់វាចោល ដ្បិតគេគិតថា សកម្មភាពអបិយជំនឿទាំងនេះត្រូវបានបង្គាប់មកពីព្រះជាម្ចាស់ ហើយសូម្បីតែសព្វថ្ងៃនេះ ក៏មិនទាន់មាននរណាម្នាក់កម្ចាត់វាចោលបានទាំងស្រុងដែរ។ អបិយជំនឿទាំងនេះមានជាអាទិ៍ ការរៀបចំចាត់ចែងរបស់យុវជនយុវនារីសម្រាប់ពិធីមង្គលការ និងគ្រឿងលម្អកូនក្រមុំ អំណោយជាលុយ ជាបាច់ផ្កា និងរបៀបស្រដៀងគ្នាផ្សេងទៀតក្នុងការប្រារព្ធពិធីសប្បាយៗ។ ទំនៀមទម្លាប់ពីបុរាណដែលបានបន្តមកដល់ជំនាន់ក្រោយៗ រួមទាំងសកម្មភាពអរិយជំនឿដ៏គ្មានន័យទាំងអស់ដែលត្រូវបានធ្វើសម្រាប់មនុស្សដែលបានស្លាប់ និងពិធីបុណ្យសព ហើយទង្វើទាំងនេះកាន់តែគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ថែមទៀត។ សូម្បីតែថ្ងៃនៃការថ្វាយបង្គំ (រួមទាំង ថ្ងៃសប្ប័ទ ដែលត្រូវបានគោរពដោយពិភពសាសនា) ក៏គួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់ផងដែរ ហើយទំនាក់ទំនងសង្គម និងអន្តរកម្មខាងលោកីយ៍រវាងមនុស្សនិងមនុស្ស គឺសុទ្ធតែគួរឱ្យស្អប់ខ្ពើមកាន់តែខ្លាំងចំពោះព្រះជាម្ចាស់ ហើយត្រូវបានទ្រង់បដិសេធ។ សូម្បីតែពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យណូអែល ដែលមនុស្សគ្រប់គ្នាបានស្គាល់នោះ ក៏មិនត្រូវបានបង្គាប់ពីព្រះជាម្ចាស់ដែរ ចំណែកឯរបស់របរលេង និងការតុបតែងសម្រាប់ថ្ងៃឈប់សម្រាកជាតិទាំងនេះ ដូចជា ពាក្យស្លោកនៃសិរីសួស្ដី ការដុតផាវ ការបង្ហោះគោម ពិធីលៀងព្រះអម្ចាស់ ការជូនកាដូថ្ងៃបុណ្យគ្រីស្ទម៉ាស់ និងពិធីបុណ្យណូអែល តើពិធីទាំងនេះមិនមែនជារូបព្រះនៅក្នុងគំនិតរបស់មនុស្សទេឬ? ការកាច់នំប៉័ងនៅថ្ងៃសប្ប័ទ ការផឹកស្រា និងសំពត់ទេសឯក កាន់តែជារូបព្រះហើយ។ គ្រប់ទាំងថ្ងៃបុណ្យប្រពៃណីជាតិដ៏ធំៗនៅក្នុងប្រទេសចិន ដូចជា ពិធីរាំម៉ុងសាយ ពិធីប្រណាំងទូក ពិធីបង្ហោះគោម ពិធីឡាបា (Laba Festival) និងបុណ្យចូលឆ្នាំថ្មី ព្រមទាំងពិធីបុណ្យផ្សេងទៀតនៅក្នុងពិភពខាងសាសនា ដូចជា បុណ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ បុណ្យជ្រមុជទឹក និងថ្ងៃបុណ្យណូអែល ដែលពិធីបុណ្យដ៏មិនសមហេតុផលទាំងអស់នេះត្រូវបានរៀបចំ និងបដិបត្ដិបន្ត ដោយមនុស្សជាច្រើន តាំងពីជំនាន់ដើម រហូតមកដល់សព្វថ្ងៃ។ វាជាការស្រមើស្រមៃដ៏សម្បូរបែប និងគោលគំនិតដ៏ប៉ិនប្រសប់របស់មនុស្ស ដែលបានជួយឱ្យពួកគេផ្ទេរបន្តនូវពិធីបុណ្យទាំងនេះរហូតមកដល់ពេលបច្ចុប្បន្ន។ ពិធីទាំងនេះមើលទៅហាក់ដូចជាគ្មានគុណវិបត្តិឡើយ ប៉ុន្តែវាជាកលល្បិចដែលអារក្សសាតាំងបង្ហាញទៅកាន់មនុស្ស។ បើកន្លែងមួយមានមនុស្សកាន់តែច្រើននៅជាមួយសាតាំង ទីនោះកាន់តែមានភាពហួសសម័យកាល និងយឺតយ៉ាវ ហើយវានឹងមានទំនៀមទម្លាប់ដ៏ចាស់គំរឹលចាក់ឫសយ៉ាងជ្រៅផងដែរ។ ជំនឿទាំងនេះបានចងមនុស្សយ៉ាងជាប់ ដោយគ្មានទុកកន្លែងឱ្យកម្រើកខ្លួនបានឡើយ។ ពិធីបុណ្យជាច្រើននៅក្នុងពិភពខាងសាសនា ហាក់ដូចជាបង្ហាញនូវភាពច្នៃប្រឌិតដ៏ខ្លាំង និងបង្កើតជាស្ពានទៅរកកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែតាមពិតទៅ ពិធីទាំងនេះជាចំណងអរូបិយ ដែលអារក្សសាតាំងចង និងរារាំងមនុស្សមិនឱ្យមកស្គាល់ព្រះជាម្ចាស់វិញទេ ដ្បិតអ្វីៗទាំងអស់នេះជាកលល្បិចដ៏ប៉ិនប្រសប់របស់អារក្សសាតាំង។ ជាការពិត នៅពេលដែលដំណាក់កាលមួយនៃកិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចប់ ទ្រង់បានបំផ្លាញឧបករណ៍ និងស្ទីលនៃគ្រានោះរួចហើយ ដោយគ្មានបន្សល់ដានអ្វីឡើយ។ យ៉ាងណាមិញ «អ្នកជឿដ៏ស្មោះត្រង់» បន្តថ្វាយបង្គំវត្ថុរូបិយទាំងនោះ ហើយក្នុងគ្រាដដែលនោះ ពួកគេលាក់ទុកអ្វីដែលព្រះជាម្ចាស់មាននៅខាងក្រោយនៃគំនិតរបស់គេ លែងសិក្សាតទៅទៀត ធ្វើខ្លួនដូចជាពេញដោយសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ នៅពេលដែលជាក់ស្ដែង ពួកគេបានបណ្ដេញទ្រង់ចេញពីផ្ទះរបស់គេ តាំងពីយូរយារ ហើយបានដាក់សាតាំងនៅលើតុ ដើម្បីថ្វាយបង្គំ។ រូបព្រះយេស៊ូវ រូបឈើឆ្កាង រូបនាងម៉ារា រូបបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូវ និងពិធីលៀងព្រះអម្ចាស់ មនុស្សគោរពសក្ការៈរូបទាំងនេះទុកដូចជាព្រះអម្ចាស់នៃស្ថានសួគ៌ ក្នុងពេលដែលគេបន្តស្រែកឡើងដដែលៗថា «ឱ ព្រះអម្ចាស់ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌»។ តើទាំងអស់នេះមិនមែនជារឿងកំប្លែងទេឬ? មកដល់សព្វថ្ងៃនេះ មានពាក្យស្លោក និងការប្រណិប័តន៍ស្រដៀងគ្នាជាច្រើនដែលត្រូវបានផ្ទេរបន្តនៅក្នុងចំណោមមនុស្ស គឺជារឿងដ៏គួរឱ្យស្អប់ចំពោះព្រះជាម្ចាស់ ដ្បិតវាពិតជាបង្អាក់ដល់ផ្លូវខាងមុខសម្រាប់ព្រះជាម្ចាស់ ហើយលើសពីនេះទៀត វាបង្កើតជាឧបសគ្គដ៏ធំចំពោះការចូលទៅក្នុងរបស់មនុស្ស។ ...

វិធីដ៏ល្អបំផុតដើម្បីផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស គឺជាការព្យាបាលផ្នែកនៃដួងចិត្តដ៏ជ្រៅបំផុតរបស់មនុស្ស ដែលត្រូវបានបំពុលយ៉ាងធំធេង ដោយជួយឱ្យមនុស្សចាប់ផ្ដើមផ្លាស់ប្ដូរការគិត និងសីលធម៌របស់គេ។ ជាដំបូង មនុស្សត្រូវតែមើលឃើញយ៉ាងច្បាស់ថា គ្រប់ពិធីសាសនា សកម្មភាពសាសនា ខែឆ្នាំ និងពិធីបុណ្យទាំងអស់ គឺជារឿងគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់។ ពួកគេគួរតែកាត់ផ្ដាច់ឱ្យខ្លួនមានសេរីភាពពីចំណងនៃការគិតបែបចាស់គំរឹលទាំងនេះ ហើយលុបបំបាត់គ្រប់ទាំងដាននៃអបិយជំនឿដែលចាក់ឫសយ៉ាងជ្រៅរបស់គេ។ ទាំងអស់នេះត្រូវបានរាប់បញ្ចូលនៅក្នុងការចូលទៅក្នុងរបស់មនុស្ស។ អ្នករាល់គ្នាត្រូវតែយល់អំពីហេតុផលដែលនាំឱ្យព្រះជាម្ចាស់ដឹកនាំមនុស្សចេញពីលោកីយ៍ និងយល់អំពីហេតុផលដែលនាំឱ្យទ្រង់ដឹកនាំមនុស្សចេញពីក្បួនច្បាប់ និងបទបញ្ញត្តិ។ នេះគឺជាច្រកចូលដែលអ្នករាល់គ្នានឹងត្រូវដើរចូល ហើយទោះបីរឿងទាំងនេះគ្មានពាក់ព័ន្ធអ្វីជាមួយបទពិសោធខាងវិញ្ញាណរបស់អ្នករាល់គ្នាក៏ដោយ ក៏វាជាឧបសគ្គដ៏ធំបំផុតដែលរាំងស្ទះដល់ការចូលទៅក្នុងរបស់អ្នករាល់គ្នា រាំងស្ទះអ្នកមិនឱ្យស្គាល់ព្រះជាម្ចាស់។ រឿងទាំងនេះបង្កើតជាសំណាញ់មួយដែលធ្វើឱ្យមនុស្សជាប់ជំពាក់។

(ដកស្រង់ពី «កិច្ចការ និងការចូលទៅក្នុង (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៣. យើងជឿជាក់ថា កិច្ចការរបស់ព្រះអម្ចាស់យេស៊ូវគឺជាផ្លូវពិត ដោយសារតែព្រះអម្ចាស់យេស៊ូវអាចប្រោសលោះ និងអត់ទោសយើងពីអំពើបាបរបស់យើង។ ដូច្នេះ តើអ្នកមានភស្តុតាងអ្វីខ្លះ ដើម្បីគាំទ្រដល់ទីបន្ទាល់របស់អ្នកថា «ផ្លេកបន្ទោរពីទិសខាងកើត» គឺជាផ្លូវពិត?

បន្ទាប់៖ ២. សព្វថ្ងៃនេះ និកាយសាសនាផ្សេងៗហាក់ដូចជាគោរពពិធីសាសនា ដោយធ្វើតាមភារកិច្ច ប៉ុន្តែពួកគ្រូគង្វាលផ្តោតសំខាន់លើការប្រកាសនូវពាក្យ និងឃ្លាចេញពីព្រះគម្ពីរ ព្រមទាំងទ្រឹស្ដីខាងទេវសាស្ត្រប៉ុណ្ណោះ ហើយការបំភ្លឺ និងការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធគឺគ្មានតែម្ដង។ ជីវិតរបស់ពួកអ្នកជឿមិនទទួលបានការផ្គត់ផ្គង់ឡើយ។ ពួកគេបានជឿលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមិនដឹងអំពីសេចក្តីពិត និងមិនអាចយកព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅអនុវត្តបានទេ។ សេចក្តីជំនឿរបស់ពួកគេលើព្រះអម្ចាស់បានក្លាយជាគ្មានអ្វីក្រៅពីជាជំនឿសាសនាប៉ុណ្ណោះ។ ខ្ញុំមិនយល់អំពីហេតុផលដែលពួកជំនុំនាពេលសព្វថ្ងៃបានធ្លាក់ចុះក្លាយជាសាសនានោះឡើយ។

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ