២. តាមអ្វីដែលយើងយល់ មានអ្នកជំនាញ និងបញ្ញវន្តខាងសាសនាអន្តរជាតិដ៏មានកិត្យានុភាពជាច្រើនបានទទួលស្គាល់ថា ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាពួកជំនុំគ្រីស្ទបរិស័ទមួយដែលកំពុងលេចត្រដែតឡើង។ តើអ្វីទៅជាភាពខុសគ្នារវាងពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដា និងគ្រីស្ទសាសនាបែបប្រពៃណី?
ចម្លើយ៖
គ្រីស្ទសាសនាមានវត្តមានបន្ទាប់ពីកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវដែលយកកំណើតជាមនុស្ស។ គឺពួកជំនុំគ្រីស្ទបរិស័ទ ដែលជាប់ទាក់ទងនឹងយុគសម័យនៃព្រះគុណ។ នៅគ្រាចុងក្រោយ ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលបានយកកំណើតជាមនុស្សបានយាងមក ដោយបញ្ចប់យុគសម័យនៃព្រះគុណ និងនាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ហើយផ្អែកលើមូលដ្ឋាននៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវ ទ្រង់កំពុងតែសម្ដែងចេញនូវសេចក្ដីពិត និងបំពេញកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ នៅក្នុងនិកាយគ្រីស្ទបរិស័ទទាំងអស់ មនុស្សជាច្រើនដែលស្រឡាញ់សេចក្ដីពិត និងចង់បានការលេចមករបស់ព្រះអម្ចាស់ អានព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងទទួលស្គាល់ព្រះសូរសៀងរបស់ព្រះជាម្ចាស់។ ពួកគេច្បាស់ក្នុងចិត្តថា ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាការយាងមកវិញរបស់ព្រះអម្ចាស់យេស៊ូវ ហើយម្នាក់ៗបានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា និងដើរតាមជំហានរបស់កូនចៀម ដែលចេញពីនេះ ទើបមានកំណើតពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ដូច្នេះហើយ ទាំងពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ទាំងគ្រីស្ទសាសនាបានកើតចេញពីការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែខណៈពេលដែលគ្រីស្ទសាសនា ជាផលិតផលនៃកិច្ចការប្រោសលោះរបស់ព្រះអម្ចាស់យេស៊ូវក្នុងយុគសម័យនៃព្រះគុណ នោះពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បានកើតឡើងនៅពេលដែលព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាមអំឡុងគ្រាចុងក្រោយ ដើម្បីបំពេញកិច្ចការជំនុំជម្រះ។ វាគឺជាពួកជំនុំគ្រីស្ទបរិស័ទរបស់យុគសម័យនៃនគរព្រះ។ ពួកជំនុំទាំងពីរកើតឡើងពីព្រះជាម្ចាស់ត្រឡប់ជាសាច់ឈាម ដើម្បីលេចមក និងធ្វើកិច្ចការ គ្រាន់តែខុសយុគសម័យប៉ុណ្ណោះ។ គ្រីស្ទសាសនា គឺជាពួកជំនុំមួយរបស់យុគសម័យនៃព្រះគុណ ស្របពេលដែលពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាពួកជំនុំមួយរបស់យុគសម័យនៃនគរព្រះ ជាពួកជំនុំដែលត្រូវបានដឹកនាំ និងថែរក្សាដោយកិច្ចការ និងព្រះសូរសៀងផ្ទាល់របស់ព្រះជាម្ចាស់បច្ចុប្បន្ន។ ចំណែកគ្រីស្ទសាសនា បានបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយសារតែវា តាមមិនទាន់ជំហានរបស់ព្រះជាម្ចាស់ ហើយវាតតាំង និងថ្កោលទោសកិច្ចការរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ។ វាគឺជាពួកជំនុំមួយដែលត្រូវបានព្រះជាម្ចាស់ថ្កោលទោស និងបោះបង់ចោល ដូច្នេះហើយ ព្រះជាម្ចាស់មិនទទួលស្គាល់គ្រីស្ទសាសនា ថាជាភាវៈរបស់ព្រះជាម្ចាស់ឡើយ ប៉ុន្តែជាសាសនាដែលតតាំង និងថ្កោលទោសព្រះជាម្ចាស់។ ដូច្នេះហើយ ទើបគ្មានការប្រៀបធៀបរវាងពួកជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងគ្រីស្ទសាសនាឡើយ។ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ បានយាងទៅកាន់ស្ថានសួគ៌កាលពីពីរពាន់ឆ្នាំមុន។ ទ្រង់មិននៅលើផែនដីឡើយ។ ទោះបីជាមនុស្សរបស់គ្រីស្ទសាសនាជឿលើព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវក៏ដោយ ក៏ពួកគេមិនដែលជួបទ្រង់ឡើយ កុំថាឡើយពួកគេត្រូវបានទ្រង់ថែរក្សា ឬស្រោចស្រពនោះ ហើយពួកគេក៏មិនយកចិត្តទុកដាក់ចំពោះការអនុវត្ត និងការមានបទពិសោធអំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ដែរ។ ពួកគេមិនស្គាល់ព្រះអម្ចាស់យេស៊ូវទាល់តែសោះ ហើយជាងនេះទៅទៀត ពួកគេក៏មិនស្គាល់ព្រះវិញ្ញាណរបស់ទ្រង់ដែរ។ ដូច្នេះហើយ ពួកជំនុំគ្រីស្ទបរិស័ទរបស់យុគសម័យនៃព្រះគុណ គ្រាន់តែជឿលើព្រះអរូបី និងស្រពេចស្រពិលនៅលើស្ថានសួគ៌ប៉ុណ្ណោះ មិនមែនេជឿលើព្រះគ្រីស្ទនៃគ្រាចុងក្រោយដែលយកកំណើតជាមនុស្សឡើយ។ ដូច្នេះហើយ ពួកជំនុំបែបនេះ មិនមែនជាគ្រីស្ទសាសនាពិតឡើយ។ វាត្រូវបានកាត់បន្ថយទៅជាក្រុមសាសនាមួយ ដែលមិនខុសពីពុទ្ធសាសនា ឬសាសនាតៅឡើយ ហើយវាមិនមែនជាពួកជំនុំរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះហើយ ការចង់បានរបស់គ្រីស្ទសាសនា ចំពោះការយាងមកវិញរបស់ព្រះអម្ចាស់ និងលើកឡើងទៅក្នុងនគរស្ថានសួគ៌ ជាគំនិតរវើរវាយដ៏ច្បាស់ក្រឡែត។ អស់អ្នកដែលនៅក្នុងគ្រីស្ទសាសនា ដែលទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាស្រ្ដីព្រហ្មចារីឆ្លាតវៃ ដែលត្រូវបានលើកឡើងចំពោះព្រះជាម្ចាស់។ ទោះបីជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនមិនទទួលយកកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយឡើយ ពួកគេគ្រាន់តែនិយាយអំពីសេចក្ដីដែលមានចែង និងគោលលទ្ធិចេញពីព្រះគម្ពីរប៉ុណ្ណោះ ហើយប្រកាន់ខ្ជាប់នឹងច្បាប់វិន័យ និងពិធីខាងសាសនា។ ពួកគេមិនអាចតាមទាន់កិច្ចការបច្ចុប្បន្នរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយផ្ទុយទៅវិញ ដើរតាមរបបសាតាំងរបស់បក្សកុម្មុយនីស្ដចិន ដោយប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការថ្កោលទោស និងតតាំងកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ មនុស្សទាំងនេះជាស្ដ្រីព្រហ្មចារីឆោតល្ងង់ ហើយពួកគេត្រូវបានព្រះជាម្ចាស់ស្អប់ បដិសេធ និងលុបបំបាត់រួចហើយ។ ព្រះជាម្ចាស់មិនទទួលស្គាល់ពួកគេឡើយ ពួកគេគ្រាន់តែជា «គ្រីស្ទបរិស័ទ» ធម្មតាប៉ុណ្ណោះ ហើយពួកគេបានបាត់បង់សារជាតិរបស់គ្រីស្ទសាសនា ដែលពួកគេមានតែឈ្មោះប៉ុណ្ណោះតាំងពីយូរមកហើយ។
នៅពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដាបានលេចមក និងចាប់ផ្ដើមធ្វើកិច្ចការ នោះព្រះជាម្ចាស់បានដកចេញរួចហើយ នូវកិច្ចការរបស់ព្រះវិញ្ញាណនៃពិភពលោកទាំងមូល ដើម្បីផ្ដោតលើក្រុមមនុស្សដែលបានទទួលយកកិច្ចការនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ ដោយការអធិស្ឋានទៅរកព្រះដ៏មានគ្រប់ព្រះចេស្ដា និងការហូប ព្រមទាំងការផឹកព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា នោះគ្រីស្ទបរិស័ទនៃក្រុមជំនុំរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា បានទទួលយកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពួកគេទទួលបាននូវការផ្គត់ផ្គង់ជីវិតដ៏បរិបូរណ៍របស់ព្រះជាម្ចាស់ ពួកគេអនុវត្ត និងមានបទពិសោធអំពីព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ពួកគេមានបទពិសោធអំពីការជំនុំជម្រះ និងការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេមានការយល់ដឹងកាន់តែច្រើនអំពីសេចក្ដីពិត សេចក្ដីពុករលួយរបស់ពួកគេកំពុងត្រូវបានបន្សុទ្ធ និស្ស័យរបស់ពួកគេកំពុងត្រូវបានផ្លាស់ប្ដូរ ហើយពួកគេទទួលបានសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់ ដោយក្លាយជាក្រុមអ្នកមានជ័យជម្នះ ដែលព្រះជាម្ចាស់ធ្វើឱ្យពេញលេញមុនគ្រោះមហន្តរាយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងគ្រីស្ទសាសនា មនុស្សចំនួនតិចប៉ុណ្ណោះជាស្ត្រីព្រហ្មចារីឆ្លាតវៃ ដែលបានឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ បានទទួលយកព្រះដ៏មានគ្រប់ព្រះចេស្ដា និងអង្គុយនៅឯពិធីរៀបការរបស់កូនចៀម។ មនុស្សភាគច្រើនក្នុងគ្រីស្ទសាសនា មិនត្រឹមតែមិនអាចដើរតាមជំហាននៃកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ថែមទាំងនៅតែដើរតាមពួកទទឹងនឹងព្រះគ្រីស្ទដ៏ជាកម្លាំងអាក្រក់ របស់ពិភពខាងសាសនាទៀតផង ក្នុងការតតាំង និងថ្កោលទោសការលេចមក និងកិច្ចការរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា។ ពួកគេបានបាត់បង់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតាំងពីយូរមកហើយ ពួកគេត្រូវបានព្រះជាម្ចាស់ស្អប់ និងបដិសេធ ហើយត្រូវបានបោះចូលទៅក្នុងគ្រោះមហន្តរាយ ដោយយំទាំងជូរចត់ និងសង្កៀតធ្មេញ។