៨. អ្នកធ្វើបន្ទាល់ថា ព្រះជាម្ចាស់នៃគ្រាចុងក្រោយបានយកកំណើតជាស្ត្រី។ យើងមិនអាចទទួលយកការនេះបានទេ។ នៅក្នុងព្រះគម្ពីរមានចែងថា ព្រះយេស៊ូវបានហៅព្រះជាម្ចាស់នៅឯស្ថានសួគ៌ជាព្រះវរបិតា ហើយព្រះជាម្ចាស់នៅឯស្ថានសួគ៌បានហៅព្រះយេស៊ូវជាបុត្រាស្ងួនភ្ញា។ តើឪពុក និងកូនមិនមែនជាបុរសទេឬ? ព្រះគម្ពីរក៏ចែងដែរថា «ក្បាលរបស់ស្ត្រីគឺជាបុរស» (១ កូរិនថូស ១១:៣)។ ហេតុនេះ ស្ត្រីគ្មានសិទ្ធិអំណាចទេ ចុះហេតុអ្វីបានជាអ្នកនិយាយថា ព្រះជាម្ចាស់នៃគ្រាចុងក្រោយត្រូវបានយកកំណើតជាស្ត្រីទៅវិញ?

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ដំណាក់កាលនីមួយៗនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើ សុទ្ធតែមានសារៈសំខាន់ជាក់ស្ដែងរបស់វាផ្ទាល់។ កាលពីមុន គ្រាដែលព្រះយេស៊ូវបានយាងមក ទ្រង់បានយាងមកក្នុងទម្រង់ជាភេទបុរស ហើយនៅពេលដែលព្រះជាម្ចាស់យាងមកនាពេលនេះ ទម្រង់របស់ទ្រង់ជាភេទស្ត្រី។ តាមរយៈការនេះ អ្នកអាចមើលឃើញថា ការបង្កើតរបស់ព្រះជាម្ចាស់ទាំងបុរស និងស្ត្រី អាចសម្រាប់ជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់ ហើយចំពោះទ្រង់ គឺគ្មានការបែងចែកភេទនោះឡើយ។ នៅពេលដែលព្រះវិញ្ញាណរបស់ទ្រង់យាងមក ទ្រង់អាចយកទម្រង់ជាសាច់ឈាម ណាក៏បានតាមតែទ្រង់សព្វព្រះទ័យ ហើយសាច់ឈាមនោះអាចតំណាងឱ្យទ្រង់បាន។ មិនថាសាច់ឈាមនោះជាបុរសឬស្ត្រីទេ ឱ្យតែសាច់ឈាមនោះជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស នោះអាចតំណាងឱ្យព្រះជាម្ចាស់បានហើយ។ ប្រសិនបើព្រះយេស៊ូវបានបង្ហាញអង្គទ្រង់ជាស្ត្រី នៅពេលដែលទ្រង់បានយាងមក ម្យ៉ាងទៀត ប្រសិនបើទ្រង់ជាទារិកា ហើយមិនមែនជាទារកដែលត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ដំណាក់កាលនៃកិច្ចការនោះ ក៏នឹងត្រូវបានបញ្ចប់ដូចគ្នាបានផងដែរ។ ប្រសិនបើវាបែបនេះ នោះកិច្ចការដំណាក់កាលបច្ចុប្បន្ននឹងត្រូវបានបញ្ចប់ដោយបុរសភេទវិញ ប៉ុន្តែកិច្ចការនឹងត្រូវបានបញ្ចប់ដូចគ្នា។ កិច្ចការដែលត្រូវបានសម្រេចនៅក្នុងដំណាក់កាលនីមួយៗ មានសារៈសំខាន់របស់វារៀងៗខ្លួន ហើយកិច្ចការដំណាក់កាលនោះនឹងមិនកើតឡើងម្ដងទៀតឡើយ ហើយវានឹងមិនជាន់ជាមួយនឹងដំណាក់កាលផ្សេងទៀតឡើយ។ នៅពេលនោះ កាលព្រះយេស៊ូវកំពុងធ្វើកិច្ចការរបស់ទ្រង់ គេហៅទ្រង់ថាព្រះរាជបុត្រាតែមួយ ហើយ «ព្រះរាជបុត្រា» នេះ គឺសំដៅទៅលើបុរសភេទ។ ហេតុអ្វីបានជាព្រះរាជបុត្រាតែមួយ មិនត្រូវបានលើកមកនិយាយនៅក្នុងដំណាក់កាលបច្ចុប្បន្ន? គឺដោយសារតែលក្ខខណ្ឌតម្រូវនៃកិច្ចការ ចាំបាច់ត្រូវមានការផ្លាស់ប្ដូរភេទ ឱ្យខុសពីព្រះយេស៊ូវ។ ចំពោះព្រះជាម្ចាស់ គឺគ្មានភាពខុសគ្នានៃភេទនោះឡើយ។ ទ្រង់ធ្វើកិច្ចការរបស់ទ្រង់តាមតែទ្រង់ចង់ធ្វើ ហើយនៅក្នុងការធ្វើកិច្ចការរបស់ទ្រង់ ទ្រង់មិនចំណុះនៅក្រោមសេចក្តីរឹតត្បិតណាមួយឡើយ ប៉ុន្តែទ្រង់មានសេរីភាពជាពិសេសតែម្ដង។ ដោយឡែក គ្រប់ដំណាក់កាលនៃកិច្ចការទាំងអស់ សុទ្ធតែមានសារៈសំខាន់ជាក់ស្ដែងរបស់វា។ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមចំនួនពីរលើក ហើយការនេះជាភ័ស្តុតាងស្រាប់បញ្ជាក់ថា ការយកកំណើតជាមនុស្សរបស់ទ្រង់នៅគ្រាចុងក្រោយ គឺជាលើកចុងក្រោយ។ ទ្រង់បានយាងមក ដើម្បីធ្វើឱ្យមនុស្សលោកដឹងអំពីគ្រប់ទាំងទង្វើរបស់ទ្រង់។ ប្រសិនបើនៅក្នុងដំណាក់កាលនេះ ទ្រង់មិនបានត្រលប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការដោយផ្ទាល់ ឱ្យមនុស្សមើលឃើញផ្ទាល់ភ្នែក នោះមនុស្សនឹងប្រកាន់ខ្ជាប់ជារៀងរហូតនូវសញ្ញាណដែលគិតថា ព្រះជាម្ចាស់ គឺជាបុរសតែប៉ុណ្ណោះ មិនមែនជាមនុស្សស្រីនោះឡើយ។ មុនពេលនេះ មនុស្សជាតិទាំងអស់បានជឿថា ព្រះជាម្ចាស់អាចក្លាយជាបុរសភេទតែប៉ុណ្ណោះ និងជឿទៀតថា នារីភេទមិនអាចត្រូវបានហៅថាជាព្រះជាម្ចាស់បានឡើយ ដ្បិតមនុស្សជាតិទាំងអស់បានចាត់ទុកបុរសថា មានសិទ្ធិអំណាចខ្ពស់ជាងស្ត្រី។ ពួកគេបានជឿថា គ្មានស្ត្រីណាម្នាក់ដែលអាច ប្រើសិទ្ធិអំណាចបានឡើយ គឺមានតែបុរសប៉ុណ្ណោះ។ លើសពីនេះទៅទៀត ពួកគេថែមទាំងនិយាយថា បុរសជាក្បាលរបស់ស្ត្រី និងនិយាយថាស្ត្រីត្រូវតែស្ដាប់បង្គាប់បុរស ហើយគេមិនអាចប្រសើរជាងបុរសបានឡើយ។ កាលពីអតីតកាល ពេលគេនិយាយថា បុរសគឺជាក្បាលរបស់ស្ត្រី គេកំពុងតែសំដៅទៅលើអ័ដាម និងអេវ៉ា ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ មិនមែនសំដៅលើបុរស និងស្ត្រី ដែលត្រូវបានបង្កើតឡើងដោយព្រះយេហូវ៉ា កាលពីដើមដំបូង។ ពិតប្រាកដណាស់ ស្ត្រីត្រូវតែស្ដាប់បង្គាប់ និងស្រឡាញ់ស្វាមីរបស់នាង ហើយស្វាមីត្រូវតែរៀនចិញ្ចឹម និងផ្គត់ផ្គង់ដល់ក្រុមគ្រួសាររបស់គាត់។ ទាំងនេះគឺជាច្បាប់ និងជាក្រឹត្យក្រមដែលត្រូវបានកំណត់ទុកដោយព្រះយេហូវ៉ា សម្រាប់ឱ្យមនុស្សជាតិត្រូវប្រកាន់ខ្ជាប់នៅក្នុងជីវិតរបស់គេនៅលើផែនដី។ ព្រះយេហូវ៉ាបានមានបន្ទូលទៅកាន់ស្ត្រីថា «ចិត្តអ្នកក៏ប្រាថ្នាចង់បានប្ដី ហើយគេនឹងត្រួតលើអ្នក»។ ទ្រង់បានមានបន្ទូលបែបនេះ គឺដើម្បីឱ្យមនុស្សជាតិ (ទាំងបុរស និងស្ត្រី) អាចរស់នៅជីវិតបែបសាមញ្ញក្រោមការគ្រប់គ្រងរបស់ព្រះយេហូវ៉ា និងដើម្បីឱ្យជីវិតរបស់មនុស្សជាតិមានរចនាសម្ព័ន្ធ ហើយមិនធ្វើខុសពីសណ្ដាប់ធ្នាប់ដ៏ត្រឹមត្រូវរបស់គេប៉ុណ្ណោះ។ ដូច្នេះហើយ ព្រះយេហូវ៉ាបានបង្កើតនូវច្បាប់ដ៏សមរម្យស្ដីអំពីរបៀបដែលបុរស និងស្ត្រីគួរតែប្រព្រឹត្ត ទោះបីជាការនេះពាក់ព័ន្ធជាមួយសត្តនិករទាំងអស់ដែលកំពុងតែរស់នៅលើផែនដី ហើយគ្មានទំនាក់ទំនងជាមួយព្រះដែលយកកំណើតជាមនុស្សរបស់ទ្រង់ក៏ដោយ។ តើព្រះជាម្ចាស់អាចមានលក្ខណៈដូចគ្នានឹងសត្តនិករដែលទ្រង់បានបង្កើតឡើងដោយរបៀបណា? ព្រះបន្ទូលរបស់ទ្រង់ត្រូវបានថ្លែងទៅកាន់តែមនុស្សជាតិដែលជាសត្តនិកររបស់ទ្រង់ប៉ុណ្ណោះ ហើយទ្រង់មានបន្ទូលបែបនេះ ដើម្បីឱ្យមនុស្សលោករស់នៅជីវិតបែបសាមញ្ញ ស្របតាមច្បាប់ដែលទ្រង់បានបង្កើតឡើងសម្រាប់បុរស និងស្ត្រី។ កាលពីដើមដំបូង នៅពេលដែលព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិ ទ្រង់បានបង្កើតមនុស្សមកមានពីរប្រភេទ គឺបុរស និងស្ត្រី។ ដូច្នេះ វាត្រូវមានផ្នែកជាបុរស និងផ្នែកជាស្ត្រី នៅក្នុងសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ទ្រង់។ ទ្រង់មិនបានសម្រេចព្រះទ័យធ្វើកិច្ចការរបស់ទ្រង់ ដោយផ្អែកលើព្រះបន្ទូលដែលទ្រង់បានថ្លែងទៅកាន់អ័ដាម និងអេវ៉ាឡើយ។ ទាំងពីរលើកដែលទ្រង់បានក្លាយជាសាច់ឈាមត្រូវបានកំណត់ទាំងស្រុង ស្របតាមព្រះតម្រិះរបស់ទ្រង់ នៅពេលដែលទ្រង់បានបង្កើតមនុស្សលោកជាលើកដំបូង ដូច្នេះ ទ្រង់បានបញ្ចប់កិច្ចការនៃការយកកំណើតជាមនុស្សទាំងពីរលើករបស់ទ្រង់ ដោយផ្អែកលើបុរសនិងស្ត្រី មុនពេលពួកគេក្លាយជាពុលរលួយ។ ប្រសិនបើមនុស្សជាតិយកព្រះបន្ទូលដែលព្រះយេហូវ៉ាបានថ្លែងទៅកាន់អ័ដាម និងអេវ៉ា ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ ហើយប្រើប្រាស់ព្រះបន្ទូលទាំងនោះនៅក្នុងកិច្ចការនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ តើព្រះយេស៊ូវមិនត្រូវស្រឡាញ់ភរិយារបស់ទ្រង់តាមការគួរទេឬអី? បើបែបនេះ តើព្រះជាម្ចាស់នឹងនៅតែជាព្រះជាម្ចាស់ឬ? ហើយបើវាដូច្នេះ តើទ្រង់នៅតែអាចសម្រេចកិច្ចការរបស់ទ្រង់ដែរឬទេ? ប្រសិនបើការដែលព្រះយកកំណើត ជាមនុស្សស្រី គឺជារឿងខុស ដូច្នេះតើការដែលព្រះជាម្ចាស់បានបង្កើតឱ្យមានស្ត្រីមកនោះ វាមិនមែនជាកំហុសដ៏ធំបំផុតទេឬអី? ប្រសិនបើមនុស្សនៅតែជឿថា ការដែលព្រះយកកំណើតជាស្ត្រី គឺជារឿងខុស ដូច្នេះ តើព្រះយេស៊ូវដែលមិនបានរៀបការ ហើយមិនអាចស្រឡាញ់ភរិយារបស់ទ្រង់បាននោះ មិនមានកំហុសជាច្រើន ដូចជាការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្នដែរទេឬអី? ដោយសារតែអ្នកប្រើព្រះបន្ទូលដែលព្រះយេហូវ៉ាបានថ្លែងទៅកាន់នាងអេវ៉ា ដើម្បីវាស់ស្ទង់សេចក្តីពិតនៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់នៅក្នុងពេលបច្ចុប្បន្ន ដូច្នេះ អ្នកត្រូវប្រើព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៅកាន់អ័ដាម មកវិនិច្ឆ័យព្រះអម្ចាស់យេស៊ូវ ដែលបានក្លាយជាសាច់ឈាមនៅក្នុងយុគសម័យនៃព្រះគុណដែរ។ តើការទាំងនេះមិនមែនតែមួយ និងដូចគ្នាទេឬអី? ដោយសារតែអ្នកយកខ្នាតរង្វាស់របស់ព្រះអម្ចាស់យេស៊ូវ ស្របតាមបុរសភេទ ដែលមិនត្រូវបានចាញ់បញ្ឆោតដោយសត្វពស់ ដូច្នេះ អ្នកមិនអាចវិនិច្ឆ័យសេចក្តីពិតនៃការយកកំណើតជាមនុស្សនាពេលសព្វថ្ងៃ ស្របតាមស្ត្រីដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ឡើយ។ ការធ្វើបែបនេះ គឺវាមិនយុត្តិធម៌ឡើយ! ការវាស់ស្ទង់ព្រះជាម្ចាស់តាមរបៀបនេះបញ្ជាក់ឱ្យឃើញថា អ្នកខ្វះនូវវិចារណញ្ញាណហើយ។ នៅពេលដែលព្រះយេហូវ៉ាបានក្លាយជាសាច់ឈាមចំនួនពីរដង ភេទនៃសាច់ឈាមរបស់ទ្រង់ពាក់ព័ន្ធនឹងភេទបុរសនិងភេទស្រី ដែលមិនត្រូវបានចាញ់បញ្ឆោតសត្វពស់ ហើយវាស្របតាមបុរស និងស្ត្រី ដែលមិនត្រូវបានចាញ់បញ្ឆោតសត្វពស់ នាំឱ្យទ្រង់បានក្លាយជាសាច់ឈាមចំនួនពីរដង។ សូមកុំគិតថា ភេទជាបុរសរបស់ព្រះយេស៊ូវ មានលក្ខណៈដូចជាបុរសភេទរបស់អ័ដាម ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់នោះឡើយ។ អ្នកទាំងពីរមានលក្ខណៈខុសគ្នាស្រឡះ ព្រោះអ្នកទាំងពីរមានបុរសភេទចេញពីនិស្ស័យពីរខុសគ្នា។ ច្បាស់ណាស់ បុរសភេទរបស់ព្រះយេស៊ូវមិនអាចបញ្ជាក់បានថា ទ្រង់ជាក្បាលរបស់ស្ត្រីទាំងអស់ឡើយ ប៉ុន្តែមិនមែនជាក្បាលរបស់បុរសទាំងអស់? តើទ្រង់មិនមែនជាស្ដេចរបស់សាសន៍យូដាគ្រប់រូប (រួមទាំងបុរសនិងស្ត្រី) ទេឬអី? ទ្រង់ជាព្រះជាម្ចាស់ផ្ទាល់ មិនមែនគ្រាន់តែជាក្បាលរបស់ស្ត្រីទេ ប៉ុន្តែក៏ជាក្បាលរបស់បុរសផងដែរ។ ទ្រង់ជាព្រះអម្ចាស់នៃគ្រប់សត្តនិករ និងជាក្បាលនៃគ្រប់សត្តនិករ។ តើអ្នកអាចកំណត់ភាពជាបុរសរបស់ព្រះយេស៊ូវ ឱ្យក្លាយជានិមិត្តសញ្ញានៃក្បាលរបស់ស្ត្រី បានដោយរបៀបណា? តើការនេះមិនប្រមាថព្រះជាម្ចាស់ទេឬអី? ព្រះយេស៊ូវជាបុរសម្នាក់ដែលមិនត្រូវបានពុករលួយឡើយ។ ទ្រង់ជាព្រះជាម្ចាស់។ ទ្រង់ជាព្រះគ្រីស្ទ។ ទ្រង់ជាព្រះអម្ចាស់។ តើទ្រង់អាចធ្វើជាបុរស ដូចអ័ដាមដែលត្រូវបានពុករលួយដោយរបៀបណា? ព្រះយេស៊ូវគឺជាសាច់ឈាម ដែលត្រូវបានគ្រងដោយព្រះវិញ្ញាណដ៏បរិសុទ្ធបំផុតរបស់ព្រះជាម្ចាស់។ តើអ្នកអាចនិយាយថា ទ្រង់ជាព្រះជាម្ចាស់ដែលមានភាពជាបុរសរបស់អ័ដាមបានដោយរបៀបណា? នៅក្នុងករណីនេះ តើគ្រប់កិច្ចការទាំងអស់របស់ព្រះជាម្ចាស់មិនក្លាយជាខុសទេឬអី? តើព្រះយេហូវ៉ាបានដាក់បញ្ចូលភាពជាបុរសរបស់អ័ដាម ដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ មកក្នុងព្រះយេស៊ូវបានដែរឬទេ? តើការយកកំណើតជាមនុស្សនាពេលបច្ចុប្បន្ន មិនមែនជាឧទាហរណ៍មួយទៀតអំពីកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ដែលមានភេទខុសគ្នាពីព្រះយេស៊ូវ ប៉ុន្តែមាននិស្ស័យដូចទ្រង់ទេឬអី? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មិនអាចក្លាយជាស្ត្រី ដោយសារតែស្ត្រី គឺជាមនុស្សដំបូងគេដែលត្រូវបានចាញ់បញ្ឆោតសត្វពស់ឬ? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់មិនអាចក្លាយជាសាច់ឈាមជាស្ត្រី ដោយសារតែស្ត្រីមានភាពស្មោកគ្រោកបំផុត និងជាប្រភពនៃសេចក្តីពុករលួយរបស់មនុស្សជាតិឬ? តើអ្នកនៅតែហ៊ានទទូចក្នុងការនិយាយថា «ស្ត្រីនឹងត្រូវស្ដាប់បង្គាប់បុរសជានិច្ច ហើយគេមិនអាចស្ដែងចេញ ឬតំណាងឱ្យព្រះជាម្ចាស់ដោយផ្ទាល់» បានទេឬ?

(ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ប្រសិនបើព្រះជាម្ចាស់យកកំណើតជាមនុស្ស តែជាបុរស នោះមនុស្សនឹងកំណត់ថាទ្រង់ គឺជាបុរស ជាព្រះជាម្ចាស់ដែលជាមនុស្សប្រុស ហើយនឹងមិនដែលជឿថាទ្រង់អាចក្លាយជាព្រះជាម្ចាស់ដែលជាមនុស្សស្រីឡើយ។ ក្រោយមក មនុស្សប្រុសនឹងគិតថា ព្រះជាម្ចាស់មានភេទប្រុសដូចមុនដែរ គឺជាបុរស ថាព្រះជាម្ចាស់គឺជាមេនៃមនុស្សប្រុស ប៉ុន្តែ ចុះចំណែកមនុស្សស្រីវិញ? រឿងនេះគឺមិនយុត្តិធម៌ទេ។ តើនេះមិនមែនជាការកំណត់តាមការនិយមចូលចិត្តទេឬអី? ប្រសិនបើនេះគឺជាការពិតមែន នោះអស់អ្នកណាដែលព្រះជាម្ចាស់បានសង្គ្រោះ នឹងក្លាយជាមនុស្សប្រុសដូចជាទ្រង់ដែរ ហើយគ្មានមនុស្សស្រីណាម្នាក់ដែលនឹងត្រូវសង្គ្រោះនោះទេ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក ទ្រង់បានបង្កើតអ័ដាម រួចទ្រង់បានបង្កើតអេវ៉ា។ ទ្រង់មិនត្រឹមតែបានបង្កើតអ័ដាមប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានបង្កើតទាំងមនុស្សប្រុស និងមនុស្សស្រីឱ្យដូចរូបអង្គរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះជាម្ចាស់របស់មនុស្សប្រុសទេ ប៉ុន្តែទ្រង់ក៏ជាព្រះជាម្ចាស់របស់មនុស្សស្រីដែរ។

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ប្រសិនបើកិច្ចការរបស់ព្រះយេស៊ូវត្រូវបានសម្រេច ហើយមិនត្រូវបានបំពេញបន្ថែមដោយកិច្ចការនៅក្នុងដំណាក់កាលនៃគ្រាចុងក្រោយនេះ នោះមនុស្សនឹងប្រកាន់ខ្ជាប់ជារៀងរហូតនូវសញ្ញាណថា មានតែព្រះយេស៊ូវមួយប៉ុណ្ណោះ ទើបជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ ពោលគឺ មនុស្សគិតថា ព្រះជាម្ចាស់មានព្រះរាជបុត្រាតែមួយគត់ និងគិតទៀតថា មនុស្សផ្សេងទៀតដែលមកតាមក្រោយ ដោយមាននាមផ្សេងនឹងមិនមែនជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ ក៏រឹតតែមិនមែនជាព្រះជាម្ចាស់ផ្ទាល់នោះឡើយ។ មនុស្សមានសញ្ញាណថា អស់អ្នកណាដើរតួជាតង្វាយលោះបាប ឬដែលមានឫទ្ធានុភាពជំនួសឱ្យព្រះជាម្ចាស់ និងប្រោសលោះមនុស្សជាតិទាំងអស់ គឺជាព្រះរាជបុត្រាតែមួយគត់របស់ព្រះជាម្ចាស់។ មានអ្នកខ្លះដែលជឿថា លុះត្រាតែព្រះដែលយាងមកនោះជាបុរស ទើបទ្រង់អាចត្រូវបានចាត់ទុកជាព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ និងជាអ្នកតំណាងរបស់ព្រះជាម្ចាស់។ មនុស្សខ្លះទៀតថែមទាំងនិយាយថា ព្រះយេស៊ូវជាព្រះរាជបុត្រារបស់ព្រះយេហូវ៉ា ជាបុត្រាតែមួយគត់របស់ទ្រង់ទៀតផង។ តើសញ្ញាណបែបនេះមិនមែនជាការបំផ្លើសពេកទេឬអី? ប្រសិនបើដំណាក់កាលនៃកិច្ចការនេះមិនត្រូវបានសម្រេចនៅក្នុងដំណាក់កាលចុងក្រោយទេ នោះមនុស្សជាតិទាំងមូលនឹងត្រូវគ្របបាំងក្រោមស្រមោលអន្ធការចំពោះព្រះជាម្ចាស់មិនខាន។ ប្រសិនបើវាបែបនេះ នោះមនុស្សប្រុសនឹងគិតថា ខ្លួនមានឋានៈខ្ពស់ជាងស្ត្រី ហើយស្ត្រីនឹងមិនអាចងើបក្បាលឡើងបានឡើយ ដូច្នេះ វានឹងគ្មានស្ត្រីណាម្នាក់អាចទទួលបានការសង្រ្គោះនោះឡើយ។ មនុស្សតែងតែជឿថា ព្រះជាម្ចាស់ជាបុរស ហើយលើសពីនេះទៅទៀត គេជឿថា ទ្រង់តែងតែស្អប់ខ្ពើមស្ត្រី ហើយមិនប្រទានសេចក្តីសង្រ្គោះដល់នាងឡើយ។ ប្រសិនបើបែបនេះមែន តើវាមិនមែនជាការពិតទេឬអីថា គ្រប់ស្ត្រីទាំងអស់ដែលត្រូវបានបង្កើតមក ដោយព្រះយេហូវ៉ា និងដែលត្រូវបានពុកខូចផងនោះ នឹងមិនមានឱកាសទទួលបាននូវការសង្រ្គោះ? បើដូច្នេះ តើការដែលព្រះយេហូវ៉ាបានបង្កើតស្ត្រីមក ពោលគឺបានបង្កើតនាងអេវ៉ាមក មិនទៅជាឥតប្រយោជន៍ទេឬអី? ហើយតើស្ត្រីនឹងមិនត្រូវវិនាសអស់កល្បជានិច្ចទេឬអី? ព្រោះតែហេតុផលនេះ ដំណាក់កាលនៃកិច្ចការនៅគ្រាចុងក្រោយ គឺត្រូវធ្វើឡើងដើម្បីសង្រ្គោះមនុស្សជាតិទាំងអស់ គឺមិនមែនសម្រាប់តែស្ត្រីប៉ុណ្ណោះឡើយ។ ប្រសិនបើនរណាម្នាក់គិតថា បើព្រះជាម្ចាស់ត្រូវតែយកកំណើតជាមនុស្សជាស្ត្រី ហើយការនេះធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់ការសង្រ្គោះស្ត្រីប៉ុណ្ណោះ នោះបុគ្គលនោះនឹងប្រាកដជាមនុស្សល្ងីល្ងើមិនខាន!

(ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះយេស៊ូវ ហើយនិងខ្ញុំ ចេញមកពីព្រះវិញ្ញាណតែមួយ។ ទោះបីយើងដាច់ឡែកនៅក្នុងសាច់ឈាមរបស់យើងក៏ដោយ ក៏ព្រះវិញ្ញាណរបស់យើងតែមួយដដែល។ ទោះបីខ្លឹមសារនៃអ្វីដែលយើងធ្វើ ហើយកិច្ចការដែលយើងរ៉ាប់រង មិនដូចគ្នាក៏ដោយ ប៉ុន្តែយើងមានសារជាតិដូចគ្នា។ សាច់ឈាមរបស់យើងមានទម្រង់ខុសគ្នា នេះដោយសារតែការផ្លាស់ប្ដូរនៅក្នុងសម័យកាល និងលក្ខខណ្ឌតម្រូវខុសគ្នានៃកិច្ចការយើងប៉ុណ្ណោះ។ ព័ន្ធកិច្ចរបស់យើងក៏មិនដូចគ្នាដែរ ដូច្នេះកិច្ចការដែលយើងនាំមក ហើយនិស្ស័យដែលយើងបើកសម្ដែងទៅកាន់មនុស្សក៏ខុសគ្នាដែរ។ នោះជាហេតុផលដែលនាំឱ្យអ្វីដែលមនុស្សមើលឃើញ និងយល់នៅសម័យនេះ មានលក្ខណៈខុសពីអតីតកាល គឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងយុគសម័យនេះហើយ។ ដ្បិតពួកទ្រង់មានលក្ខណៈខុសគ្នាទាំងភេទ និងទម្រង់នៃសាច់ឈាមរបស់ពួកទ្រង់ ហើយពួកទ្រង់ក៏មិនកើតចេញពីគ្រួសារដូចគ្នាដែរ ចំណែកឯអំឡុងពេលវិញ ក៏ខុសគ្នាទៀតនោះ តែយ៉ាងណាក៏ពួកទ្រង់មានព្រះវិញ្ញាណតែមួយដែរ។ ទោះបីជាសាច់ឈាមរបស់ពួកទ្រង់មិនមានឈាមជ័រតែមួយឬជាសាច់ញាតិបងប្អូនដូចគ្នាក៏ដោយ ក៏មិនអាចបដិសេធថា ពួកទ្រង់មិនមែនជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ នៅក្នុងសម័យកាលពេលពីរផ្សេងគ្នានោះឡើយ។ ការដែលពួកទ្រង់ជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិតដែលមិនអាចប្រកែកបាន។ យ៉់ាងណាក្ដី ពួកទ្រង់មិនមានពង្សាវតារដូចគ្នា និងមិនមានភាសាមនុស្សតែមួយដូចគ្នាក៏ដោយ (ម្នាក់ជាបុរសដែលនិយាយភាសាសាសន៍យូដា ហើយម្នាក់ទៀតជាស្ត្រីដែលនិយាយតែភាសាចិនប៉ុណ្ណោះ)។ គឺដោយសារតែហេតុផលទាំងនេះហើយ ទើបពួកទ្រង់បានរស់នៅក្នុងប្រទេសខុសគ្នា ដើម្បីធ្វើកិច្ចការដ៏សមគួរដែលអង្គនីមួយៗត្រូវធ្វើ និងនៅក្នុងសម័យកាលខុសគ្នាផងដែរ។ ទោះបីជាការពិត ពួកទ្រង់មានព្រះវិញ្ញាណតែមួយ ព្រមទាំងមានសារជាតិដូចគ្នាក៏ដោយ ក៏ភាពដូចគ្នាទាំងស្រុងរវាងសំបកក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ គឺពុំមាននោះឡើយ។ គ្រប់យ៉ាងដែលពួកទ្រង់ដូចគ្នា គឺជាភាពជាមនុស្សដូចគ្នា ប៉ុន្តែបើនិយាយដល់រូបរាងខាងក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ និងកាលៈទេសៈនៃការចាប់កំណើតរបស់ពួកទ្រង់វិញ គឺមិនដូចគ្នានោះឡើយ។ ចំណុចទាំងនេះគ្មានឥទ្ធិពលអ្វីទៅលើកិច្ចការរបស់ពួកទ្រង់ ឬទៅលើចំណេះដឹងដែលមនុស្សមានអំពីពួកទ្រង់ឡើយ ដ្បិតនៅក្នុងការវិភាគចុងក្រោយ ពួកទ្រង់ជាព្រះវិញ្ញាណដូចគ្នា ហើយគ្មាននរណាម្នាក់អាចបំបែកពួកទ្រង់ចេញពីគ្នាបានឡើយ។ ទោះបីជាពួកទ្រង់មិនមានឈាមជ័រដូចគ្នាក៏ដោយ ក៏អត្ថិភាពទាំងស្រុងរបស់ពួកទ្រង់គ្រប់គ្រងព្រះវិញ្ញាណរបស់ពួកទ្រង់ ជាព្រះវិញ្ញាណដែលបែងចែកកិច្ចការផ្សេងៗទៅកាន់ពួកទ្រង់ នៅក្នុងសម័យកាលខុសគ្នា និងសាច់ឈាមរបស់ពួកទ្រង់ក៏មានទៅតាមពង្សាវតារនៃឈាមជ័រខុសគ្នាដែរ។ ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា មិនមែនជាបិតានៃព្រះវិញ្ញាណរបស់ព្រះយេស៊ូវឡើយ ហើយព្រះវិញ្ញាណរបស់ព្រះយេស៊ូវ ក៏មិនមែនជាបុត្រារបស់ព្រះវិញ្ញាណនៃព្រះយេហូវ៉ានោះដែរ៖ ពួកទ្រង់ជាព្រះវិញ្ញាណតែមួយ និងដូចគ្នា។ ដូចគ្នាដែរ ព្រះដែលយកកំណើតជាមនុស្សសព្វថ្ងៃ និងព្រះយេស៊ូវ មិនមានឈាមជ័រដូចគ្នាឡើយ ប៉ុន្តែពួកទ្រង់គឺតែមួយ នោះគឺដោយសារតែព្រះវិញ្ញាណរបស់ពួកទ្រង់តែមួយ។ ព្រះជាម្ចាស់អាចធ្វើកិច្ចការនៃសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរស ក៏ដូចជាធ្វើកិច្ចការនៃការជំនុំជម្រះ និងការកាត់ទោសដ៏សុចរិតចំពោះមនុស្ស និងកិច្ចការនៃការដាក់បណ្ដាសាមនុស្ស។ ហើយនៅចុងបញ្ចប់ ទ្រង់អាចធ្វើកិច្ចការបំផ្លាញពិភពលោក និងកិច្ចការដាក់ទោសមនុស្សទុច្ចរិតផងដែរ។ តើទ្រង់មិនធ្វើកិច្ចការទាំងអស់នេះដោយអង្គឯងទេឬអី? តើនេះមិនមែនជាព្រះដ៏មានសព្វានុភាពទេឬអី?

(ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់មិនគ្រាន់តែជាព្រះវិញ្ញាណបរិសុទ្ធ ជាព្រះវិញ្ញាណដ៏ខ្លាំងទាំងប្រាំពីរ ឬជាព្រះវិញ្ញាណនៃសព្វសារពើទាំងអស់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាមនុស្ស ជាមនុស្សសាមញ្ញម្នាក់ខុសប្លែកពីមនុស្សធម្មតាផងដែរ។ ព្រះអង្គមិនគ្រាន់តែជាបុរស ប៉ុន្តែទ្រង់ក៏ជាស្ត្រីផងដែរ។ បុគ្គលទាំងពីរដូចគ្នាត្រង់ថា ទាំងពីរអង្គបានកើតមកជាមនុស្សដូចគ្នា ហើយខុសគ្នាត្រង់ថា ម្នាក់ត្រូវបានចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធ ហើយម្នាក់ទៀតកើតជាមនុស្សលោក ប៉ុន្តែទាំងពីរអង្គសុទ្ធតែមានកំណើតដោយផ្ទាល់ពីព្រះវិញ្ញាណ។ អង្គទាំងពីរដូចគ្នាត្រង់ថា ទាំងពីរអង្គសុទ្ធតែជាព្រះដែលមកយកកំណើតជាសាច់ឈាម មកអនុវត្តកិច្ចការរបស់ព្រះដ៏ជាព្រះវរបិតា ហើយខុសគ្នាត្រង់ថា ម្នាក់បានធ្វើកិច្ចការនៃការប្រោសលោះ ហើយម្នាក់ទៀតធ្វើកិច្ចការនៃការយកឈ្នះ។ ទាំងពីរសុទ្ធតែតំណាងឱ្យព្រះវរបិតា ប៉ុន្តែព្រះមួយអង្គជាព្រះជាម្ចាស់ដ៏ប្រោសលោះ ដែលពេញដោយព្រះទ័យសប្បុរសដែលពេញដោយសេចក្ដីស្រលាញ់ និងក្តីមេត្តាករុណា ឯមួយអង្គទៀត គឺជាព្រះជាម្ចាស់នៃសេចក្តីសុចរិត ដែលពេញដោយព្រះពិរោធ និងការជំនុំជម្រះ។ មួយអង្គជាមេទ័ពកំពូលដែលបានផ្ដើមកិច្ចការនៃការប្រោសលោះ ឯមួយអង្គទៀតជាព្រះជាម្ចាស់ដ៏សុចរិតដែលសម្រេចកិច្ចការនៃការយកឈ្នះ។ មួយអង្គជាទីចាប់ផ្ដើម ឯមួយអង្គទៀតជាទីបញ្ចប់។ មួយអង្គជារូបកាយសាច់ឈាមដែលគ្មានបាប ឯមួយអង្គទៀតជារូបកាយសាច់ឈាមដែលសម្រេចការប្រោសលោះ បន្តកិច្ចការ ហើយមិនដែលមានបាបសោះ។ ទាំងពីរអង្គជាព្រះវិញ្ញាណតែមួយ ប៉ុន្តែគង់នៅក្នុងរូបកាយសាច់ឈាមខុសគ្នា និងប្រសូតនៅកន្លែងខុសគ្នា ហើយទ្រង់ត្រូវបានផ្ដាច់ឆ្ងាយពីគ្នាអស់ពេលជាច្រើនពាន់ឆ្នាំ។ យ៉ាងណាមិញ គ្រប់កិច្ចការរបស់ពួកទ្រង់ គឺបំពេញឱ្យគ្នាទៅវិញទៅមក គ្មានវិវាទនឹងគ្នាឡើយ ហើយអាចថ្លែងចេញក្នុងបរិបទដូចគ្នា។ ព្រះអង្គទាំងពីរជាមនុស្ស ប៉ុន្តែម្នាក់ជាទារក ហើយម្នាក់ទៀតជាទារិកា។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្វីដែលមនុស្សបានឃើញ គឺមិនគ្រាន់តែជាព្រះវិញ្ញាណ និងមនុស្សប្រុសម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែជារឿងជាច្រើនដែលមិនស្របតាមគំនិតរបស់មនុស្សលោកផងដែរ។ ដូច្នេះហើយបានជាមនុស្សលោកមិនអាចយល់ពីខ្ញុំបានទាំងស្រុងនោះទេ។ ពួកគេជឿខ្លះ ហើយសង្ស័យខ្លះពីខ្ញុំ ហាក់ដូចខ្ញុំជាព្រះជាម្ចាស់មែន ប៉ុន្តែក៏សង្ស័យថា ខ្ញុំជាសុបិនបំភាន់ភ្នែកដែរ នេះជាហេតុផលដែលមនុស្សនៅតែមិនស្គាល់ថា ព្រះជាម្ចាស់គឺជាអ្វី ដរាបដល់សព្វថ្ងៃ។ តើអ្នកអាចនិយាយសរុបអំពីខ្ញុំ ដោយប្រើប្រយោគមួយដ៏សាមញ្ញបានទេ? តើអ្នកពិតជាហ៊ាននិយាយថា «ព្រះយេស៊ូវមិនមែនជានរណាផ្សេងក្រៅពីព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏មិនមែនជានរណាផ្សេងក្រៅពីព្រះយេស៊ូវដែរឬទេ»? តើអ្នកពិតជាក្លាហាន ដោយហ៊ាននិយាយថា «ព្រះជាម្ចាស់មិនមែនជានរណាផ្សេងក្រៅពីព្រះវិញ្ញាណ ហើយព្រះវិញ្ញាណក៏មិនមែនជានរណាផ្សេងក្រៅពីព្រះជាម្ចាស់ដែរឬទេ»? តើអ្នកស្រណុកចិត្ត ពេលនិយាយថា «ព្រះជាម្ចាស់គ្រាន់តែជាមនុស្សម្នាក់ ដែលពាក់រូបកាយសាច់ឈាមដែរឬទេ»? តើអ្នកមានចិត្តក្លាហានហ៊ានអះអាងថា «រូបអង្គរបស់ព្រះយេស៊ូវ ជារូបអង្គដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដែរឬទេ»? តើអ្នកអាចប្រើវោហាសព្ទរបស់អ្នក ដើម្បីបរិយាយពីនិស្ស័យ និងរូបអង្គរបស់ព្រះជាម្ចាស់ឱ្យក្បោះក្បាយបានដែរឬទេ? តើអ្នកពិតជាហ៊ាននិយាយថា «ព្រះជាម្ចាស់បានបង្កើតតែបុរស មិនមែនស្ត្រី ឱ្យមានរូបអង្គដូចទ្រង់ដែរឬទេ»? បើអ្នកហ៊ាននិយាយបែបនេះ ដូច្នេះ ស្ត្រីនឹងមិនស្ថិតនៅក្នុងចំណោមពួកជ្រើសតាំងរបស់ខ្ញុំ ហើយស្ត្រីក៏ទំនងជាគ្មានវណ្ណៈជាមនុស្សលោកដែរ។ ឥឡូវនេះតើអ្នកដឹងថា ព្រះជាម្ចាស់ជាអ្វីឱ្យពិតប្រាកដហើយឬនៅ? តើព្រះជាម្ចាស់ ជាមនុស្សឬ? តើព្រះជាម្ចាស់ជាព្រះវិញ្ញាណឬ? តើព្រះជាម្ចាស់ជាបុរសម្នាក់ឬ? តើមានព្រះយេស៊ូវតែម្នាក់ទេឬ ដែលអាចបំពេញកិច្ចការដែលខ្ញុំត្រូវធ្វើ? បើអ្នកជ្រើសរើសយកចំណុចតែមួយនៅក្នុងចំណោមចំណុចខាងលើ ដើម្បីធ្វើសេចក្ដីសន្និដ្ឋានរួមអំពីសារជាតិពិតរបស់ខ្ញុំ នោះអ្នកជាអ្នកជឿដ៏ស្មោះ ប៉ុន្តែល្ងង់ខ្លៅបំផុតម្នាក់ហើយ។ ប្រសិនបើខ្ញុំធ្លាប់បានធ្វើការ ដោយយកកំណើតជាសាច់ឈាម ហើយបានធ្វើតែម្ដងគត់ តើអ្នករាល់គ្នានឹងកំណត់ព្រំដែនខ្ញុំមែនទេ? តើអ្នកអាចយល់យ៉ាងច្បាស់អំពីខ្ញុំ ដោយគ្រាន់តែមើលតែមួយភ្លែតបានដែរទេ? តើអ្នកអាចធ្វើវិនិច្ឆ័យសរុបគ្រប់យ៉ាងអំពីខ្ញុំ ដោយផ្អែកលើអ្វីដែលអ្នកធ្លាប់មានពិសោធក្នុងជីវិតរបស់អ្នកមែនទេ? ប្រសិនបើខ្ញុំបានធ្វើកិច្ចការស្រដៀងគ្នានៅក្នុងការយកកំណើតជាមនុស្សទាំងពីរលើករបស់ខ្ញុំ តើអ្នករាល់គ្នានឹងយល់ឃើញយ៉ាងដូចម្ដេចដែរចំពោះខ្ញុំ? តើអ្នកនឹងទុកខ្ញុំចោល ឱ្យជាប់ឆ្កាងជារៀងរហូតមែនទេ? តើព្រះជាម្ចាស់អាចមានលក្ខណៈសាមញ្ញ ដូចដែលអ្នកបានអះអាងដែរឬទេ?

(ដកស្រង់ពី «តើអ្នកមានការយល់ដឹងយ៉ាងដូចម្ដេចអំពីព្រះជាម្ចាស់?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៧. អ្នកនិយាយថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញជាសាច់ឈាមនៅក្នុងទម្រង់ជាជនជាតិចិនម្នាក់។ យើងមិនអាចទទួលយកការនេះបានទេ។ បើស្របតាមអ្វីដែលមានចែងនៅក្នុងព្រះគម្ពីរ ព្រះអម្ចាស់យេស៊ូវបានចាកចេញទៅនៅក្នុងទម្រង់ជាសាសន៍យូដា ដូច្នេះ យើងជឿថា នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញនៅក្នុងអំឡុងពេលនៃគ្រាចុងក្រោយ វាក៏គួរតែស្ថិតនៅក្នុងទម្រង់ជាសាសន៍យូដាដែរ។ តើទ្រង់អាចយាងមកនៅក្នុងទម្រង់ជាជនជាតិចិនម្ដេចកើតទៅ?

បន្ទាប់៖ ១. យើងជឿថា ការជំនុំជម្រះនៅបល្ល័ង្កពណ៌សយ៉ាងធំសំដៅទៅលើតុដ៏ធំមួយ ដែលត្រូវបានរៀបចំដោយព្រះជាម្ចាស់នៅឯស្ថានសួគ៌ ដោយបុគ្គលម្នាក់ៗត្រូវលុតជង្គង់នៅលើដីសារភាពអំពើបាបដែលពួកគេបានប្រព្រឹត្តនៅក្នុងជីវិតរបស់ពួកគេ ក្រោយមកទៀត ព្រះជាម្ចាស់កំណត់ថាតើពួកគេត្រូវចូលទៅក្នុងនគរស្ថានសួគ៌ ឬក៏ត្រូវធ្លាក់ទៅស្ថាននរក។ ក្នុងពេលនេះ អ្នកធ្វើបន្ទាល់ថា ព្រះជាម្ចាស់បានយាងមកកាន់ផែនដីជាសាច់ឈាម និងថាទ្រង់កំពុងតែសម្ដែងចេញនូវសេចក្ដីពិត និងកំពុងធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ។ ហេតុអ្វីបានជាការនេះខុសពីការយល់ដឹងរបស់យើង? តើការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ជាអ្វីឲ្យប្រាកដទៅ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ