៧. អ្នកនិយាយថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញជាសាច់ឈាមនៅក្នុងទម្រង់ជាជនជាតិចិនម្នាក់។ យើងមិនអាចទទួលយកការនេះបានទេ។ បើស្របតាមអ្វីដែលមានចែងនៅក្នុងព្រះគម្ពីរ ព្រះអម្ចាស់យេស៊ូវបានចាកចេញទៅនៅក្នុងទម្រង់ជាសាសន៍យូដា ដូច្នេះ យើងជឿថា នៅពេលដែលព្រះអម្ចាស់យាងត្រលប់មកវិញនៅក្នុងអំឡុងពេលនៃគ្រាចុងក្រោយ វាក៏គួរតែស្ថិតនៅក្នុងទម្រង់ជាសាសន៍យូដាដែរ។ តើទ្រង់អាចយាងមកនៅក្នុងទម្រង់ជាជនជាតិចិនម្ដេចកើតទៅ?

ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖

ព្រះជាម្ចាស់ដែលអស្ចារ្យបំផុតនៅទូទាំងសាកលលោក និងនៅពិភពខាងលើ តើទ្រង់អាចពន្យល់ពីព្រះអង្គទ្រង់ដោយប្រើរូបអង្គខាងសាច់ឈាមបានដែរឬទេ? ព្រះជាម្ចាស់យកសាច់ឈាមមកគ្រងពីលើទ្រង់ដើម្បីបំពេញកិច្ចការនៅក្នុងដំណាក់កាលមួយនៃកិច្ចការរបស់ទ្រង់។ គ្មានសារៈសំខាន់ជាក់លាក់ណាមួយចំពោះរូបអង្គខាងឯសាច់ឈាមនេះទេ វាគ្មានទំនាក់ទំនងអ្វីក្នុងការឆ្លងកាត់យុគសម័យឡើយ ហើយវាក៏គ្មានអ្វីត្រូវពាក់ព័ន្ធនឹងនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ តើហេតុអ្វីបានជាព្រះយេស៊ូវមិនអនុញ្ញាតឱ្យរូបអង្គទ្រង់នៅរក្សាដូចដើម? តើហេតុអ្វីបានជាមិនព្រមឱ្យមនុស្សគូរគំនូររូបអង្គទ្រង់ ដើម្បីឱ្យរូបអង្គនេះអាចផ្សាយបន្តទៅកាន់ជំនាន់ក្រោយៗទៀត? តើហេតុអ្វីបានជាទ្រង់មិនអនុញ្ញាតឱ្យមនុស្សទទួលស្គាល់ថា រូបអង្គរបស់ទ្រង់ គឺជារូបអង្គរបស់ព្រះជាម្ចាស់? បើទោះបីជារូបកាយរបស់មនុស្សត្រូវបានបង្កើតឡើងជារូបអង្គរបស់ព្រះជាម្ចាស់ តើវាអាចទេដែលឱ្យរូបកាយខាងក្រៅរបស់មនុស្សតំណាងឱ្យរូបអង្គដ៏ខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់នោះ? នៅពេលដែលព្រះជាម្ចាស់យកកំណើតជាមនុស្ស ទ្រង់គ្រាន់តែយាងចុះពីស្ថានសួគ៌ទៅកើតជាមនុស្សណាមួយប៉ុណ្ណោះ។ គឺព្រះវិញ្ញាណរបស់ទ្រង់នេះហើយដែលយាងចុះមកកើតជាមនុស្ស ហើយតាមរយៈការយកកំណើតនេះហើយដែលទ្រង់បំពេញកិច្ចការរបស់ព្រះវិញ្ញាណ។ គឺព្រះវិញ្ញាណនេះហើយដែលបើកសម្ដែងនៅខាងសាច់ឈាម ហើយគឺព្រះវិញ្ញាណនេះហើយដែលបំពេញកិច្ចការរបស់ទ្រង់ខាងឯសាច់ឈាម។ កិច្ចការដែលត្រូវបានធ្វើខាងឯសាច់ឈាមតំណាងឱ្យព្រះវិញ្ញាណទាំងស្រុង ហើយសាច់ឈាមនោះ គឺសម្រាប់តែជាប្រយោជន៍ដល់កិច្ចការនេះប៉ុណ្ណោះ ប៉ុន្តែនោះពុំមានន័យថា រូបអង្គខាងឯសាច់ឈាម ជំនួសរូបអង្គពិតរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គនោះឡើយ។ នេះគឺមិនមែនជាគោលបំណង ឬជាខ្លឹមសារសំខាន់របស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឡើយ។ ទ្រង់បានយកកំណើតជាមនុស្សតែដើម្បីឱ្យព្រះវិញ្ញាណអាចស្វែងរកកន្លែងមួយដើម្បីស្នាក់នៅ ដែលសមស្របនឹងកិច្ចការរបស់ទ្រង់ប៉ុណ្ណោះ ដើម្បីសម្រេចកិច្ចការរបស់ទ្រង់ខាងឯសាច់ឈាមបានកាន់តែប្រសើរ ដើម្បីឱ្យមនុស្សអាចមើលឃើញទង្វើរបស់ទ្រង់ យល់ពីនិស្ស័យរបស់ទ្រង់ ស្ដាប់ឮព្រះបន្ទូលរបស់ទ្រង់ និងស្គាល់ពីការអស្ចារ្យនៃកិច្ចការរបស់ទ្រង់។ ព្រះនាមរបស់ទ្រង់តំណាងឱ្យនិស្ស័យរបស់ទ្រង់ កិច្ចការរបស់ទ្រង់តំណាងឱ្យអត្តសញ្ញាណរបស់ទ្រង់ ប៉ុន្តែទ្រង់មិនដែលបានមានព្រះបន្ទូលថា ការលេចមករបស់ទ្រង់ខាងសាច់ឈាមតំណាងឱ្យរូបអង្គរបស់ទ្រង់ឡើយ។ នោះគ្រាន់តែជាសញ្ញាណរបស់មនុស្សប៉ុណ្ណោះ។ ហេតុដូច្នេះហើយ ទិដ្ឋភាពសំខាន់នៃការយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺព្រះនាមរបស់ទ្រង់ កិច្ចការរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងភេទរបស់ទ្រង់។ ទាំងអស់នេះគឺប្រើដើម្បីតំណាងឱ្យការគ្រប់គ្រងរបស់ទ្រង់នៅក្នុងយុគសម័យនេះ។ ការលេចមករបស់ទ្រង់ខាងឯសាច់ឈាមនេះ មិនជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងរបស់ទ្រង់ឡើយ គឺគ្រាន់តែដើម្បីជាប្រយោជន៍ដល់កិច្ចការរបស់ទ្រង់នៅពេលនោះប៉ុណ្ណោះ។ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សច្បាស់ជាមានរូបអង្គជាក់លាក់ណាមួយ ដូច្នេះហើយ ទ្រង់ជ្រើសរើសគ្រួសារដែលសមស្របមួយ ដើម្បីកំណត់ពីរូបអង្គរបស់ទ្រង់។ ប្រសិនបើរូបរាងខាងក្រៅរបស់ព្រះជាម្ចាស់ មានសារៈសំខាន់ដែលអាចធ្វើជាតំណាងបាន នោះអស់អ្នកដែលមានទម្រង់មុខស្រដៀងនឹងទ្រង់ ក៏នឹងអាចតំណាងឱ្យព្រះជាម្ចាស់បានដែរ។ តើនោះនឹងមិនក្លាយជាកំហុសដ៏ធ្ងន់ទេឬអី? រូបគំនូររបស់ព្រះយេស៊ូវត្រូវបានមនុស្សគូរដើម្បីឱ្យមនុស្សអាចថ្វាយបង្គំទ្រង់បាន។ នៅពេលនោះ ព្រះវិញ្ញាណបរិសុទ្ធគ្មានការណែនាំអ្វីពិសេសទេ ដូច្នេះហើយ មនុស្សបានចែកចាយរូបគំនូរដែលគេស្រមៃ គូរនោះបន្តគ្នារហូតមកទល់សព្វថ្ងៃនេះ។ តាមពិតទៅ តាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ មនុស្សមិនគួរធ្វើបែបនេះឡើយ។ គឺការស្រឡាញ់ពេញចិត្តខ្លាំងរបស់មនុស្សនេះហើយដែលបង្កើតជារូបគំនូររបស់ព្រះយេស៊ូវឱ្យនៅសល់រហូតដល់សព្វថ្ងៃនេះ។ ព្រះជាម្ចាស់ គឺជាព្រះវិញ្ញាណ ហើយមនុស្សមិនអាចទាញជារួមថារូបអង្គរបស់ទ្រង់បែបណានៅក្នុងការវិភាគចុងក្រោយនោះទេ។ រូបអង្គរបស់ទ្រង់ គឺអាចតំណាងបានត្រឹមនិស្ស័យរបស់ទ្រង់តែប៉ុណ្ណោះ។ សម្រាប់ទម្រង់នៃព្រះនាសារបស់ទ្រង់ ព្រះឱស្ឋរបស់ទ្រង់ ព្រះនេត្ររបស់ទ្រង់ និងព្រះកេសារបស់ទ្រង់ ទាំងអស់នេះគឺមិនអាចឱ្យអ្នករៀបរាប់បាននោះទេ។ នៅពេលដែលការបើកសម្ដែងបានមកដល់យូហាន គាត់បានឃើញរូបអង្គនៃបុត្រមនុស្ស៖ ចេញពីព្រះឱស្ឋរបស់ទ្រង់គឺជាដាវមុខពីរ ព្រះនេត្ររបស់ទ្រង់គឺដូចជាអណ្ដាតភ្លើង ព្រះសិរសានិងព្រះកេសារបស់ទ្រង់ពណ៌សដូចជារោមចៀម ព្រះបាទារបស់ទ្រង់ដូចជាលង្ហិនខាត់រលោងស្រិល ហើយនៅឱរារបស់ទ្រង់ មានក្រវាត់ឈៀងពណ៌មាស។ បើទោះបីជាពាក្យរបស់គាត់ច្បាស់ៗក្ដី ក៏រូបអង្គរបស់ព្រះជាម្ចាស់ដែលគាត់បានរៀបរាប់ មិនមែនជារូបអង្គនៃសត្តនិករដែលបានបង្កើតមកនោះដែរ។ អ្វីដែលគាត់បានឃើញ គឺគ្រាន់តែជានិមិត្តប៉ុណ្ណោះ និងមិនមែនជារូបអង្គនៃមនុស្សមកពីពិភពពិតនោះទេ។ យ៉ូហានបានឃើញនិមិត្តមួយ ប៉ុន្តែគាត់មិនបានឃើញរូបរាងខាងក្រៅពិតប្រាកដរបស់ព្រះជាម្ចាស់ឡើយ។ រូបអង្គនៃសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ដែលជារូបអង្គនៃសត្តនិករដែលបានបង្កើតមក គឺមិនអាចតំណាងឱ្យនិស្ស័យរបស់ព្រះជាម្ចាស់ទាំងស្រុងនោះទេ។ នៅពេលដែលព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិមក ទ្រង់បានមានព្រះបន្ទូលថា ទ្រង់បានបង្កើតមនុស្សឱ្យដូចជារូបអង្គទ្រង់ និងបានបង្កើតមនុស្សប្រុស និងមនុស្សស្រីមក។ នៅពេលនោះ ទ្រង់បានមានព្រះបន្ទូលថា ទ្រង់បានបង្កើតមនុស្សប្រុស និងមនុស្សស្រីឱ្យដូចរូបអង្គរបស់ព្រះជាម្ចាស់។ បើទោះបីជា រូបរបស់មនុស្សស្រដៀងគ្នានឹងរូបអង្គរបស់ព្រះជាម្ចាស់ក្ដី ក៏នេះមិនអាចបកស្រាយថា រូបរាងខាងក្រៅរបស់មនុស្ស គឺជារូបអង្គរបស់ព្រះជាម្ចាស់បានដែរ។ អ្នកក៏មិនអាចប្រើភាសារបស់មនុស្សជាតិដើម្បីរៀបរាប់ឱ្យបានពេញលេញពីរូបអង្គរបស់ព្រះជាម្ចាស់បានដែរ ដ្បិតព្រះជាម្ចាស់ខ្ពង់ខ្ពស់ណាស់ មហិមាណាស់ អស្ចារ្យណាស់ និងមិនអាចយល់បានឡើយ!

(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

វាជារឿងចាំបាច់ដែលសាច់ឈាមជាមនុស្សរបស់ព្រះជាម្ចាស់ ត្រូវចាកចេញពីផែនដីពេលបញ្ចប់កិច្ចការដែលទ្រង់ត្រូវធ្វើ ដ្បិតទ្រង់យាងមកដើម្បីធ្វើតែកិច្ចការដែលទ្រង់គួរធ្វើ និងមិនមែនមកបង្ហាញរូបអង្គរបស់ទ្រង់ដល់មនុស្សឡើយ។ ទោះបីជាសារៈសំខាន់នៃការយកកំណើតជាមនុស្សនេះ ត្រូវបានសម្រេចរួចរាល់ ដោយព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមដល់ទៅពីរលើក ក៏ទ្រង់នឹងមិនបង្ហាញអង្គទ្រង់ជាចំហ ដល់ជាតិសាសន៍ណាផ្សេងដែលមិនធ្លាប់បានឃើញទ្រង់ពីមុនសោះនោះឡើយ។ ព្រះយេស៊ូវនឹងមិនសម្ដែងអង្គទ្រង់ផ្ទាល់ ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដល់សាសន៍យូដាម្ដងទៀតឡើយ ទ្រង់ក៏មិនឈរនៅលើភ្នំដើមអូលីវ ហើយលេចមកឱ្យមនុស្សទាំងអស់ឃើញដែរ។ គ្រប់យ៉ាងដែលសាសន៍យូដាបានឃើញ គឺរូបអង្គរបស់ព្រះយេស៊ូវ ក្នុងគ្រាដែលទ្រង់មានព្រះជន្មគង់នៅក្នុងស្រុកយូដា។ នេះគឺមកពីកិច្ចការរបស់ព្រះយេស៊ូវ ក្នុងការដែលទ្រង់យកកំណើតជាមនុស្ស បានបញ្ចប់ទៅកាលពីពីរពាន់ឆ្នាំមុន។ ទ្រង់នឹងមិនត្រឡប់មកស្រុកយូដា ក្នុងរូបភាពជាសាសន៍យូដា ក៏រឹតតែមិនបង្ហាញអង្គទ្រង់ក្នុងរូបភាពជាសាសន៍យូដា ដល់ជាតិសាសន៍ដទៃណាផ្សេងទៀតដែរ ដ្បិតរូបអង្គព្រះយេស៊ូវដែលបានត្រឡប់ជាសាច់ឈាម គ្រាន់តែជារូបភាពជាសាសន៍យូដាម្នាក់ប៉ុណ្ណោះ និងមិនមែនជារូបអង្គជាបុត្រមនុស្សដែលយ៉ូហានបានឃើញនោះទេ។ ទោះបីជាព្រះយេស៊ូវបានសន្យានឹងអ្នកដែលដើរតាមទ្រង់ថា ទ្រង់នឹងយាងត្រឡប់មកវិញ ក៏ទ្រង់នឹងមិនបង្ហាញអង្គទ្រង់ក្នុងរូបភាពជាសាសន៍យូដា ដល់មនុស្សដែលនៅក្នុងជាតិសាសន៍ដទៃទៀតដែរ។ អ្នករាល់គ្នាគួរដឹងថា កិច្ចការរបស់ព្រះជាម្ចាស់ដែលត្រឡប់ជាសាច់ឈាម គឺដើម្បីបើកយុគសម័យមួយ។ កិច្ចការនេះ ត្រូវបានកំណត់តែក្នុងរយៈពេលពីរបីឆ្នាំប៉ុណ្ណោះ ហើយទ្រង់មិនអាចបង្ហើយកិច្ចការទាំងអស់របស់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដូចដែលរូបអង្គរបស់ព្រះយេស៊ូវក្នុងនាមជាសាសន៍យូដា អាចតំណាងត្រឹមតែរូបអង្គរបស់ព្រះជាម្ចាស់កាលទ្រង់ធ្វើការក្នុងស្រុកយូដា ហើយទ្រង់អាចធ្វើតែកិច្ចការនៃការជាប់ឆ្កាងតែប៉ុណ្ណោះ។ ក្នុងគ្រាដែលព្រះយេស៊ូវគង់ក្នុងសាច់ឈាមនៅឡើយ ទ្រង់មិនអាចធ្វើកិច្ចការនៃការបញ្ចប់យុគសម័យ ឬបំផ្លាញមនុស្សជាតិបានឡើយ។ ដូច្នេះ បន្ទាប់ពីទ្រង់ត្រូវគេឆ្កាង និងបានបង្ហើយកិច្ចការរបស់ទ្រង់ នោះទ្រង់ក៏យាងឡើងទៅស្ថានខ្ពស់ ហើយបំបាំងព្រះកាយទ្រង់ពីមនុស្សលោកទៅជារៀងរហូត។ តាំងពីពេលនោះមក ពួកអ្នកជឿដ៏ស្មោះត្រង់ដែលមកពីជាតិសាសន៍ដទៃទាំងអស់នេះ មិនអាចមើលឃើញការបើកសម្ដែងរបស់ព្រះអម្ចាស់យេស៊ូវទេ តែអាចត្រឹមមើលឃើញរូបភាពរបស់ទ្រង់ ដែលពួកគេបិទភ្ជាប់ទៅនឹងជញ្ជាំងតែប៉ុណ្ណោះ។ រូបភាពនេះ គ្រាន់តែជារូបភាពដែលមនុស្សគូរប៉ុណ្ណោះ មិនមែនជារូបអង្គនៃព្រះជាម្ចាស់ ដូចដែលទ្រង់បើកបង្ហាញអង្គទ្រង់ឱ្យមនុស្សបានឃើញនោះឡើយ។ ព្រះជាម្ចាស់នឹងមិនបង្ហាញអង្គទ្រង់ដោយចំហដល់បណ្ដាជនក្នុងរូបភាពកាលពីគ្រាដែលទ្រង់ក្លាយជាសាច់ឈាមទាំងពីរលើកនោះឡើយ។ កិច្ចការដែលទ្រង់ធ្វើក្នុងចំណោមមនុស្សជាតិ គឺដើម្បីអនុញ្ញាតឱ្យគេយល់ពីនិស្ស័យរបស់ទ្រង់។ ទាំងអស់នេះត្រូវបានបង្ហាញដល់មនុស្ស ដោយមធ្យោបាយនៃកិច្ចការក្នុងយុគសម័យខុសៗគ្នា ការនេះត្រូវបានសម្រេចឡើងតាមរយៈនិស្ស័យដែលទ្រង់បានសម្ដែងឱ្យមនុស្សឃើញ និងកិច្ចការដែលទ្រង់បានធ្វើ មិនមែនតាមរយៈការបើកសម្ដែងរបស់ព្រះយេស៊ូវឡើយ។ មានន័យថា រូបអង្គរបស់ព្រះជាម្ចាស់ត្រូវបានសម្ដែងឱ្យមនុស្សស្គាល់ មិនមែនតាមរយៈរូបអង្គនៃការយកកំណើតជាមនុស្សនេះឡើយ តែគឺតាមរយៈកិច្ចការដែលត្រូវបានអនុវត្តដោយព្រះដែលយកកំណើតជាមនុស្សដែលមានទាំងរូបអង្គ និងសណ្ឋានទាំងពីរ ចំណែករូបអង្គរបស់ទ្រង់ក៏ត្រូវបានបង្ហាញឱ្យគេឃើញ ហើយនិស្ស័យរបស់ទ្រង់ក៏ត្រូវបានសម្ដែងឱ្យគេស្គាល់ តាមរយៈកិច្ចការរបស់ទ្រង់ដែរ។ នេះហើយគឺជាសារៈសំខាន់នៃកិច្ចការដែលទ្រង់ចង់ធ្វើនៅក្នុងសាច់ឈាម។

(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះយេស៊ូវ ហើយនិងខ្ញុំ ចេញមកពីព្រះវិញ្ញាណតែមួយ។ ទោះបីយើងដាច់ឡែកនៅក្នុងសាច់ឈាមរបស់យើងក៏ដោយ ក៏ព្រះវិញ្ញាណរបស់យើងតែមួយដដែល។ ទោះបីខ្លឹមសារនៃអ្វីដែលយើងធ្វើ ហើយកិច្ចការដែលយើងរ៉ាប់រង មិនដូចគ្នាក៏ដោយ ប៉ុន្តែយើងមានសារជាតិដូចគ្នា។ សាច់ឈាមរបស់យើងមានទម្រង់ខុសគ្នា នេះដោយសារតែការផ្លាស់ប្ដូរនៅក្នុងសម័យកាល និងលក្ខខណ្ឌតម្រូវខុសគ្នានៃកិច្ចការយើងប៉ុណ្ណោះ។ ព័ន្ធកិច្ចរបស់យើងក៏មិនដូចគ្នាដែរ ដូច្នេះកិច្ចការដែលយើងនាំមក ហើយនិស្ស័យដែលយើងបើកសម្ដែងទៅកាន់មនុស្សក៏ខុសគ្នាដែរ។ នោះជាហេតុផលដែលនាំឱ្យអ្វីដែលមនុស្សមើលឃើញ និងយល់នៅសម័យនេះ មានលក្ខណៈខុសពីអតីតកាល គឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងយុគសម័យនេះហើយ។ ដ្បិតពួកទ្រង់មានលក្ខណៈខុសគ្នាទាំងភេទ និងទម្រង់នៃសាច់ឈាមរបស់ពួកទ្រង់ ហើយពួកទ្រង់ក៏មិនកើតចេញពីគ្រួសារដូចគ្នាដែរ ចំណែកឯអំឡុងពេលវិញ ក៏ខុសគ្នាទៀត តែយ៉ាងណាក៏ពួកទ្រង់នៅតែមានព្រះវិញ្ញាណតែមួយដែរ។ ទោះបីជាសាច់ឈាមរបស់ពួកទ្រង់មិនមានឈាមជ័រតែមួយឬជាសាច់ញាតិបងប្អូនដូចគ្នាក៏ដោយ ក៏មិនអាចបដិសេធថា ពួកទ្រង់មិនមែនជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ នៅក្នុងសម័យកាលពេលពីរផ្សេងគ្នានោះឡើយ។ ការដែលពួកទ្រង់ជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិតដែលមិនអាចប្រកែកបាន។ យ៉ាងណាក្ដី ពួកទ្រង់មិនមានពង្សាវតារដូចគ្នា និងមិនមានភាសាមនុស្សតែមួយដូចគ្នាក៏ដោយ (ម្នាក់ជាបុរសដែលនិយាយភាសាសាសន៍យូដា ហើយម្នាក់ទៀតជាស្ត្រីដែលនិយាយតែភាសាចិនប៉ុណ្ណោះ)។ គឺដោយសារតែហេតុផលទាំងនេះហើយ ទើបពួកទ្រង់បានរស់នៅក្នុងប្រទេសខុសគ្នា ដើម្បីធ្វើកិច្ចការដ៏សមគួរដែលអង្គនីមួយៗត្រូវធ្វើ និងនៅក្នុងសម័យកាលខុសគ្នាផងដែរ។ ទោះបីជាការពិត ពួកទ្រង់មានព្រះវិញ្ញាណតែមួយ ព្រមទាំងមានសារជាតិដូចគ្នាក៏ដោយ ក៏ភាពដូចគ្នាទាំងស្រុងរវាងសំបកក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ គឺពុំមាននោះឡើយ។ គ្រប់យ៉ាងដែលពួកទ្រង់ដូចគ្នា គឺជាភាពជាមនុស្សដូចគ្នា ប៉ុន្តែបើនិយាយដល់រូបរាងខាងក្រៅនៃសាច់ឈាមរបស់ពួកទ្រង់ និងកាលៈទេសៈនៃការចាប់កំណើតរបស់ពួកទ្រង់វិញ គឺមិនដូចគ្នានោះឡើយ។ ចំណុចទាំងនេះគ្មានឥទ្ធិពលអ្វីទៅលើកិច្ចការរបស់ពួកទ្រង់ ឬទៅលើចំណេះដឹងដែលមនុស្សមានអំពីពួកទ្រង់ឡើយ ដ្បិតនៅក្នុងការវិភាគចុងក្រោយ ពួកទ្រង់ជាព្រះវិញ្ញាណដូចគ្នា ហើយគ្មាននរណាម្នាក់អាចបំបែកពួកទ្រង់ចេញពីគ្នាបានឡើយ។ ទោះបីជាពួកទ្រង់មិនមានឈាមជ័រដូចគ្នាក៏ដោយ ក៏អត្ថិភាពទាំងស្រុងរបស់ពួកទ្រង់គ្រប់គ្រងព្រះវិញ្ញាណរបស់ពួកទ្រង់ ជាព្រះវិញ្ញាណដែលបែងចែកកិច្ចការផ្សេងៗទៅកាន់ពួកទ្រង់ នៅក្នុងសម័យកាលខុសគ្នា និងសាច់ឈាមរបស់ពួកទ្រង់ក៏មានទៅតាមពង្សាវតារនៃឈាមជ័រខុសគ្នាដែរ។ ព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា មិនមែនជាបិតានៃព្រះវិញ្ញាណរបស់ព្រះយេស៊ូវឡើយ ហើយព្រះវិញ្ញាណរបស់ព្រះយេស៊ូវ ក៏មិនមែនជាបុត្រារបស់ព្រះវិញ្ញាណនៃព្រះយេហូវ៉ានោះដែរ៖ ពួកទ្រង់ជាព្រះវិញ្ញាណតែមួយ និងដូចគ្នា។ ដូចគ្នាដែរ ព្រះដែលយកកំណើតជាមនុស្សសព្វថ្ងៃ និងព្រះយេស៊ូវ មិនមានឈាមជ័រដូចគ្នាឡើយ ប៉ុន្តែពួកទ្រង់គឺតែមួយ នោះគឺដោយសារតែព្រះវិញ្ញាណរបស់ពួកទ្រង់តែមួយ។

(ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

វាមិនពិបាកក្នុងការពិនិត្យពិច័យរឿងបែបនេះឡើយ ប៉ុន្តែវាតម្រូវឱ្យយើងម្នាក់ៗដឹងអំពីសេចក្តីពិតមួយនេះជាមុនសិន៖ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស មានសារជាតិរបស់ព្រះជាម្ចាស់ ហើយព្រះដែលយកកំណើតជាមនុស្ស មានការសម្ដែងចេញនៃព្រះជាម្ចាស់។ ដោយសារតែព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ដូច្នេះ ទ្រង់នឹងនាំយកជាមួយទ្រង់នូវកិច្ចការដែលទ្រង់បម្រុងធ្វើ ហើយដោយសារតែទ្រង់គឺជាព្រះជាម្ចាស់ ដែលយកកំណើតជាមនុស្ស ដូច្នេះទ្រង់នឹងសម្ដែងចេញនូវលក្ខណៈរបស់ព្រះជាម្ចាស់ ហើយទ្រង់អាចនាំសេចក្តីពិតទៅកាន់មនុស្ស ប្រទានជីវិតដល់គេ និងបង្ហាញផ្លូវដល់គេ។ សាច់ឈាមដែលគ្មានសារជាតិរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ថាមិនមែនជាព្រះដែលយកកំណើតជាមនុស្សទេ។ ចំពោះរឿងនេះ វាគ្មានអ្វីដែលត្រូវសង្ស័យឡើយ។ ប្រសិនបើមនុស្សមានបំណងចង់ពិនិត្យពិច័យថាតើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ ឬយ៉ាងណា នោះគេត្រូវតែកំណត់ការណ៍នេះ ដោយចេញពីនិស្ស័យដែលទ្រង់សម្តែងចេញ និងព្រះបន្ទូលដែលទ្រង់មានបន្ទូល។ អាចនិយាយបានថា ដើម្បីកំណត់ថា តើវាជាសាច់ឈាមដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ និងថាតើវាជាផ្លូវដ៏ពិតឬអត់ នោះគេត្រូវតែធ្វើការវែកញែកវា ដោយឈរលើមូលដ្ឋាននៃសារជាតិរបស់ទ្រង់។ ហើយដូច្នេះ ចំណុចគន្លឺះថា តើវាជាសាច់ឈាមរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សឬយ៉ាងណា ស្ថិតនៅលើសារជាតិរបស់ទ្រង់ (កិច្ចការរបស់ទ្រង់ ព្រះសូរសៀងរបស់ទ្រង់ និស្ស័យរបស់ទ្រង់ និងទិដ្ឋភាពជាច្រើនផ្សេងទៀត) ជាជាងផ្អែកលើរូបរាងពីខាងក្រៅ។ បើមនុស្សពិនិត្យពិច័យទៅលើតែរូបរាងខាងក្រៅរបស់ទ្រង់ ហើយបែរជាមើលរំលងសារជាតិរបស់ទ្រង់ នោះវាបង្ហាញថា មនុស្សពិតជាភ្លីភ្លើ និងល្ងង់ខ្លៅហើយ។ រូបរាងខាងក្រៅមិនអាចកំណត់ពីសារជាតិបានឡើយ។ ជាងនេះទៅទៀត កិច្ចការរបស់ព្រះជាម្ចាស់មិនអាចស្របតាមសញ្ញាណរបស់មនុស្សបានទេ។ តើរូបរាងខាងក្រៅរបស់ព្រះយេស៊ូវមិនផ្ទុយពីសញ្ញាណរបស់មនុស្សទេឬអី? តើទឹកមុខ និងសម្លៀកបំពាក់របស់ទ្រង់មិនអាចផ្ដល់ជាតម្រុយអំពីអត្តសញ្ញាណដ៏ពិតរបស់ទ្រង់ទេឬអី? តើពួកផារីស៊ីនៅគ្រាដំបូងមិនបានប្រឆាំងនឹងព្រះយេស៊ូវ ដោយសារតែពួកគេគ្រាន់តែមើលទៅកាន់រូបរាងខាងក្រៅរបស់ទ្រង់ និងមិនអាចទទួលព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ទេឬអី? ខ្ញុំសង្ឃឹមថា បងប្អូនប្រុសស្រីម្នាក់ៗដែលស្វែងរកការលេចមករបស់ព្រះជាម្ចាស់ នឹងមិនដើរជាន់ដានប្រវត្តិសាស្ត្រដែលពេញដោយសោកនាដកម្មនេះឡើយ។ អ្នកមិនត្រូវក្លាយជាពួកផារីស៊ីសម័យទំនើប ហើយដំដែកគោលព្រះជាម្ចាស់ទៅនឹងឈើឆ្កាងម្ដងទៀតឡើយ។ អ្នកគួរតែពិចារណាយ៉ាងយកចិត្តទុកដាក់អំពីរបៀបស្វាគមន៍ការយាងត្រឡប់មកវិញរបស់ព្រះជាម្ចាស់ ហើយអ្នកគួរតែមានគំនិតជ្រះថ្លាទាក់ទងនឹងរបៀបក្លាយជាមនុស្សម្នាក់ដែលចុះចូលចំពោះសេចក្តីពិតវិញ។ នេះជាទំនួលខុសត្រូវរបស់មនុស្សគ្រប់គ្នា ដែលកំពុងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះយេស៊ូវនៅលើពពក។

(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខាង​ដើម៖ ៦. ក្នុងអំឡុងយុគសម័យនៃព្រះគុណ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ហើយបានបម្រើជាតង្វាយលោះបាបសម្រាប់មនុស្សជាតិ ដោយនាំទៅរកការប្រោសលោះមនុស្សជាតិពីអំពើបាប។ ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមជាថ្មីម្ដងទៀតនៅគ្រាចុងក្រោយ។ ទ្រង់សម្ដែងចេញនូវសេចក្តីពិត និងធ្វើកិច្ចការជំនុំជម្រះ ដោយសម្អាត និងសង្រ្គោះមនុស្សជាតិទាំងស្រុងពីឥទ្ធិពលរបស់សាតាំង។ ហេតុអ្វីបានជាទ្រង់ត្រូវត្រលប់ជាសាច់ឈាមដល់ទៅពីរដង ដើម្បីធ្វើកិច្ចការសង្រ្គោះមនុស្សជាតិ? តើអ្វីទៅជាភាពសំខាន់ដ៏ពិតនៃការយកកំណើតជាមនុស្សទាំងពីរលើកនេះទៅ?

បន្ទាប់៖ ៨. អ្នកធ្វើបន្ទាល់ថា ព្រះជាម្ចាស់នៃគ្រាចុងក្រោយបានយកកំណើតជាស្ត្រី។ យើងមិនអាចទទួលយកការនេះបានទេ។ នៅក្នុងព្រះគម្ពីរមានចែងថា ព្រះយេស៊ូវបានហៅព្រះជាម្ចាស់នៅឯស្ថានសួគ៌ជាព្រះវរបិតា ហើយព្រះជាម្ចាស់នៅឯស្ថានសួគ៌បានហៅព្រះយេស៊ូវជាបុត្រាស្ងួនភ្ញា។ តើឪពុក និងកូនមិនមែនជាបុរសទេឬ? ព្រះគម្ពីរក៏ចែងដែរថា «ក្បាលរបស់ស្ត្រីគឺជាបុរស» (១ កូរិនថូស ១១:៣)។ ហេតុនេះ ស្ត្រីគ្មានសិទ្ធិអំណាចទេ ចុះហេតុអ្វីបានជាអ្នកនិយាយថា ព្រះជាម្ចាស់នៃគ្រាចុងក្រោយត្រូវបានយកកំណើតជាស្ត្រីទៅវិញ?

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់ អំពីការស្គាល់ព្រះជាម្ចាស់ ការថ្លែងព្រះបន្ទូលអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទំនួលខុសត្រូវរបស់អ្នកដឹកនាំ និងអ្នកធ្វើការ អំពីការដេញតាមសេចក្តីពិត ការជំនុំជម្រះ ចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ព្រះបន្ទូលដ៏សំខាន់ចេញពីព្រះដ៏មានគ្រប់ព្រះចេស្ដា ជាព្រះគ្រីស្ទនៃគ្រាចុងក្រោយ ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់ គោលការណ៍ណែនាំសម្រាប់ការផ្សាយដំណឹងល្អពីនគរព្រះ ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី១) ទីបន្ទាល់ទាំងឡាយអំពីបទពិសោធនៅចំពោះទីជំនុំជម្រះរបស់ព្រះគ្រីស្ទ (វគ្គទី៤)

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ