៥. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់បានយាងត្រលប់មកវិញ ដើម្បីធ្វើកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយ ប៉ុន្តែព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «ដ្បិតបើខ្ញុំមិនទៅទេ ព្រះដ៏កម្សាន្តចិត្តនឹងមិនយាងមករកអ្នកឡើយ។ តែបើខ្ញុំទៅ ខ្ញុំនឹងចាត់ទ្រង់ឲ្យមករកអ្នក។ ហើយកាលណាព្រះអង្គយាងមក ទ្រង់នឹងស្ដីបន្ទោសពិភពលោកអំពីអំពើបាប អំពីសេចក្តីសុចរិត និងអំពីការជំនុំជម្រះ» (យ៉ូហាន ១៦:៧-៨)។ យើងជឿថា ក្រោយការរស់ឡើងវិញ និងការយាងឡើងទៅស្ថានសួគ៌របស់ព្រះអម្ចាស់យេស៊ូវ ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកធ្វើការលើមនុស្សក្នុងអំឡុងពេលនៃថ្ងៃបុណ្យទីហាសិប ដោយស្ដីបន្ទោសមនុស្សអំពីអំពើបាប អំពីសេចក្តីសុចរិត និងអំពីការជំនុំជម្រះ។ ដរាបណាយើងសារភាពអំពើបាបរបស់យើង និងប្រែចិត្តទៅកាន់ព្រះអម្ចាស់ យើងនឹងទទួលការស្ដីបន្ទោស និងការប្រៀនប្រដៅពីព្រះវិញ្ញាណបរិសុទ្ធ ហើយនេះជាការជំនុំជម្រះរបស់យើងដោយព្រះអម្ចាស់។ តើវាមានភាពខុសគ្នាអ្វីខ្លះទៅរវាងកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយដែលអ្នកនិយាយ និងកិច្ចការរបស់ព្រះអម្ចាស់យេស៊ូវ?
ចម្លើយ៖
ដោយផ្អែកលើព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវដែលមានបន្ទូលថា «ដ្បិតបើខ្ញុំមិនទៅទេ ព្រះដ៏កម្សាន្តចិត្តនឹងមិនយាងមករកអ្នកឡើយ។ តែបើខ្ញុំទៅ ខ្ញុំនឹងចាត់ទ្រង់ឲ្យមករកអ្នក។ ហើយកាលណាព្រះអង្គយាងមក ទ្រង់នឹងស្ដីបន្ទោសពិភពលោកអំពីអំពើបាប អំពីសេចក្តីសុចរិត និងអំពីការជំនុំជម្រះ» (យ៉ូហាន ១៦:៧-៨) តើអ្នកហ៊ានប្រកាសថា ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកនៅថ្ងៃទី៥០ ដើម្បីធ្វើការនៅក្នុងមនុស្ស និងដើម្បីអនុវត្តកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយដែរឬទេ? តើមានមូលដ្ឋានណាមួយសម្រាប់រឿងនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? តើការយល់ដឹងបែបនេះចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ អនុលោមតាមបំណងព្រះហឫទ័យរបស់ទ្រង់ដែរឬទេ? ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ថា «ហើយបើអ្នកណាស្ដាប់ឮពាក្យខ្ញុំ តែមិនជឿ នោះខ្ញុំមិនកាត់ទោសគេឡើយ ដ្បិតខ្ញុំបានមក មិនមែនដើម្បីជំនុំជម្រះពិភពលោកឡើយ ប៉ុន្តែដើម្បីសង្រ្គោះពិភពលោកវិញ។ អ្នកណាដែលបដិសេធខ្ញុំ ហើយមិនទទួលយកពាក្យខ្ញុំ អ្នកនោះមានម្នាក់ដែលជំនុំជម្រះគេរួចហើយ ពាក្យដែលខ្ញុំបាននិយាយ គឺជាពាក្យដូចគ្នាដែលនឹងជំនុំជម្រះគេនៅគ្រាចុងក្រោយ» (យ៉ូហាន ១២:៤៧-៤៨)។ ព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវមានន័យច្បាស់ណាស់៖ សកម្មភាពរបស់ទ្រង់មិនមែនជាកិច្ចការនៃការជំនុំជម្រះទេ ហើយទ្រង់មិនគ្រាន់តែបង្ហាញនូវសេចក្ដីពិត និងអនុវត្តកិច្ចការនៃការជំនុំជម្រះ ពេលទ្រង់យាងត្រឡប់មកវិញនៅគ្រាចុងក្រោយ។ ដូច្នេះ ការនិយាយថា ការទទួលយកកិច្ចការនៃយុគសម័យព្រះគុណរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជារឿងសុវត្ថិភាព ហើយការហៅកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់នៅគ្រាចុងក្រោយ គឺខុសហើយ។ ទឹកភ្នែកនៃសេចក្ដីបារម្ភដែលកំពុងហូរពេញមុខរបស់យើង ពេលយើងមកចំពោះព្រះអម្ចាស់ ដើម្បីលន់តួបាបយើង ហើយប្រែចិត្ត នេះជាការដែលយើងត្រូវបានប៉ះពាល់ និងត្រូវស្ដីបន្ទោសដោយព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ។ មានន័យថា កិច្ចការយុគសម័យនៃព្រះគុណរបស់ព្រះវិញ្ញាណបរិសុទ្ធបាន និងកំពុងមានប្រសិទ្ធភាព។ កិច្ចការនេះខុសស្រឡះពីកិច្ចការជំនុំជម្រះនៃគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។ ចូរយើងមើលអត្ថបទពីរនៃព្រះបន្ទូលរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា ដើម្បីយល់ច្បាស់ថា ការជំនុំជម្រះ គឺជាអ្វី។
ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «ពេលលើកឡើងនូវពាក្យថា 'ជំនុំជម្រះ' មកនិយាយ អ្នកប្រហែលជាគិតដល់ពាក្យពេចន៍ដែលព្រះយេហូវ៉ាមានបន្ទូលបង្ហាត់បង្រៀនមនុស្សក្នុងគ្រប់តំបន់ និងពាក្យពេចន៍ដែលព្រះយេស៊ូវមានបន្ទូលស្ដីបន្ទោសទៅកាន់ពួកផារិស៊ី។ ទោះបីជាមានភាពធ្ងន់ធ្ងរក៏ដោយ ក៏ពាក្យពេចន៍ទាំងនេះ មិនមែនជាការជំនុំជម្រះរបស់ព្រះជាម្ចាស់មកលើមនុស្សលោកទេ ពាក្យពេចន៍ទាំងនេះ គឺគ្រាន់តែជាពាក្យពេចន៍ដែលព្រះជាម្ចាស់មានបន្ទូលក្នុងបរិយាកាសខុសៗគ្នា និងនៅក្នុងបរិបទផ្សេងគ្នាតែប៉ុណ្ណោះ។ ពាក្យពេចន៍ទាំងនេះខុសពីពាក្យពេចន៍ដែលព្រះគ្រីស្ទនៃគ្រាចុងក្រោយមានបន្ទូលពេលទ្រង់ជំនុំជម្រះមនុស្សលោក។ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ប្រើនូវសេចក្ដីពិតជាច្រើន មកបង្រៀនមនុស្ស មកលាតត្រដាងពីលក្ខណៈរបស់មនុស្ស និងមកវិភាគពីពាក្យសម្ដី និងទង្វើរបស់មនុស្ស។ ព្រះបន្ទូលទាំងនេះមានរួមបញ្ចូលនូវសេចក្ដីពិតជាច្រើនខុសៗគ្នា ដូចជា ភារកិច្ចរបស់មនុស្ស របៀបដែលគេគួរស្ដាប់បង្គាប់ព្រះជាម្ចាស់ របៀបរក្សាភក្ដីភាពថ្វាយព្រះជាម្ចាស់ របៀបដែលមនុស្សគួរស្ដែងចេញនូវសភាពជាមនុស្សសាមញ្ញ ក៏ដូចជាព្រះប្រាជ្ញាញាណ និងនិស្ស័យរបស់ព្រះជាម្ចាស់ផងដែរ ។ល។ ពាក្យពេចន៍ទាំងអស់នេះសំដៅទៅលើសារៈសំខាន់របស់មនុស្ស និងនិស្ស័យពុករលួយរបស់គេ។ ជាពិសេស ព្រះបន្ទូលដែលលាតត្រដាងពីរបៀបដែលមនុស្សបដិសេធព្រះជាម្ចាស់ បានលើកឡើងទាក់ទងនឹងវិធីដែលមនុស្សក្លាយជាតំណាងរបស់អារក្សសាតាំង និងជាកម្លាំងសត្រូវ មកទាស់ទទឹងនឹងព្រះជាម្ចាស់។ នៅក្នុងការអនុវត្តការងារជំនុំជម្រះរបស់ព្រះជាម្ចាស់ ព្រះអង្គមិនមែនយកតែព្រះបន្ទូលពីរបីម៉ាត់មកបញ្ជាក់ពីធម្មជាតិរបស់មនុស្សនោះទេ តែទ្រង់នឹងលាតត្រដាង ដោះស្រាយជាមួយ និងលួសកាត់ក្នុងរយៈពេលយូរអង្វែង។ វិធីសាស្ដ្រផ្សេងៗទាំងនេះអំពីការលាតត្រដាង ការដោះស្រាយ និងការលួសកាត់ មិនអាចធ្វើឡើងដោយពាក្យពេចន៍ធម្មតាៗបានឡើយ ទាល់តែសេចក្ដីពិត ដែលមនុស្សខ្វះខាតទាំងស្រុង ទើបជំនួសបាន។ មានតែវិធីបែបនេះទេ ទើបអាចហៅបានថាជាការជំនុំជម្រះ ហើយមានតែតាមរយៈការជំនុំជម្រះបែបនេះទេ ទើបអាចបង្ក្រាបមនុស្ស និងត្រូវបញ្ចុះបញ្ចូលយ៉ាងច្បាស់អំពីព្រះជាម្ចាស់ ព្រមទាំងស្គាល់ដល់ព្រះជាម្ចាស់ពិតប្រាកដទៀតផង។ លទ្ធផលដែលកិច្ចការជំនុំជម្រះបាននាំមក គឺឱ្យមនុស្សបានស្គាល់ព្រះភក្ដ្រព្រះជាម្ចាស់ពិត និងស្គាល់សេចក្ដីពិតអំពីការបះបោររបស់ខ្លួនគេផ្ទាល់។ កិច្ចការនៃការជំនុំជម្រះ ធ្វើឱ្យមនុស្សទទួលបាននូវការយល់ដឹងច្រើនអំពីបំណងព្រះហឫទ័យនៃព្រះជាម្ចាស់ អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងអំពីអាថ៌កំបាំងដែលគេមិនអាចយល់បាន។ កិច្ចការនេះក៏អនុញ្ញាតឱ្យមនុស្សទទួលស្គាល់ និងដឹងអំពីសារជាតិពុករលួយ និងឫសគល់នៃសេចក្ដីពុករលួយរបស់ខ្លួន ព្រមទាំងរកឃើញភាពស្មោកគ្រោករបស់មនុស្សផងដែរ។ លទ្ធផលទាំងអស់នេះ សុទ្ធតែបានមកពីកិច្ចការជំនុំជម្រះ ដ្បិតលក្ខណៈសម្បត្តិនៃកិច្ចការនេះ ការពិតគឺជាកិច្ចការបើកបង្ហាញអំពីសេចក្ដីពិត អំពីផ្លូវ និងអំពីជីវិតរបស់ព្រះជាម្ចាស់ ដល់អស់អ្នកណាដែលមានសេចក្ដីជំនឿលើទ្រង់។ កិច្ចការនេះ គឺជាកិច្ចការជំនុំជម្រះដែលត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។
«កិច្ចការជំនុំជម្រះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ តាមធម្មតា កិច្ចការនេះគឺត្រូវតែអនុវត្តដោយព្រះជាម្ចាស់ផ្ទាល់ មិនអាចឱ្យមនុស្សមកធ្វើជំនួសទ្រង់បានឡើយ។ ដ្បិតការជំនុំជម្រះ គឺជាការប្រើប្រាស់នូវសេចក្ដីពិត ដើម្បីយកឈ្នះមនុស្សលោក ដូច្នេះ គ្មានទេចម្ងល់ដែលថា ព្រះជាម្ចាស់មុខជាសម្ដែងរូបអង្គទ្រង់លេចមកជាសាច់ឈាម ដើម្បីអនុវត្តកិច្ចការនេះ នៅក្នុងចំណោមមនុស្សលោក។ ពោលគឺ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ នឹងប្រើនូវសេចក្ដីពិតដើម្បីបង្រៀនមនុស្សទូទាំងពិភពលោក នឹងឱ្យពួកគេបានស្គាល់សេចក្ដីពិតគ្រប់យ៉ាងទាំងអស់។ នេះហើយជាកិច្ចការជំនុំជម្រះរបស់ព្រះជាម្ចាស់» («ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។
ព្រះដ៏មានគ្រប់ព្រះចេស្ដាបានបញ្ជាក់យ៉ាងច្បាស់ថា ការជំនុំជម្រះគឺជាអ្វី ហើយអ្វីជាផលនៃកិច្ចការជំនុំជម្រះនេះ៖ កិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា គឺជាកិច្ចការលាងសម្អាត និងសង្គ្រោះមនុស្សតែម្ដង និងជាសម្រេច។ កិច្ចការនេះមិនមែនគ្រាន់តែជាការមានបន្ទូលនូវពាក្យពីរបីម៉ាត់ ដើម្បីស្ដីបន្ទោស និងដាក់បណ្ដាសារមនុស្សលោកទេ ហើយក៏មិនមែនជាការសម្ដែងចេញនូវអត្ថបទព្រះបន្ទូលបីបួនកថាខណ្ឌដែរ។ ព្រះជាម្ចាស់សម្ដែងចេញនូវកត្តាផ្សេងៗនៃព្រះបន្ទូលដែលមនុស្សគួរយល់ ហើយចូលទៅក្នុងការលាងសម្អាត និងសេចក្ដីសង្គ្រោះរបស់គេ ព្រមទាំងបើកសម្ដែងសេចក្ដីអាថ៌កំបាំងទាំងអស់នៅក្នុងផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំ ដល់មនុស្សលោកផង។ ពេលនេះព្រះជាម្ចាស់បង្ហាញព្រះបន្ទូលច្រើនជាងព្រះបន្ទូលដែលសម្ដែងដោយព្រះអម្ចាស់យេស៊ូវ កាលនៅក្នុងយុគសម័យនៃព្រះគុណ រាប់រយពាន់ដងឯណោះ។ ចំណុចសំខាន់នៃកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ គឺការសម្ដែងនូវសេចក្ដីពិត និងការសម្ដែងព្រះបន្ទូលអំពីការជំនុំជម្រះរបស់មនុស្សលោក។ ទ្រង់បានជំនុំជម្រះ និងបានបកអាក្រាតសន្ដានបាប និងនិស្ស័យដ៏អាក្រក់របស់មនុស្សដែលតតាំងនឹងព្រះជាម្ចាស់។ ទ្រង់ក៏បានបើកសម្ដែងពីការពិតនៃភាពពុករលួយរបស់មនុស្សលោក ដែលបង្កដោយសាតាំង។ ទ្រង់បានបង្ហាញនូវនិស្ស័យបរិសុទ្ធ សុចរិត និងមិនអាចប្រព្រឹត្តរំលងបានរបស់ព្រះជាម្ចាស់ ហើយទ្រង់ក៏បានមានបន្ទូលប្រាប់យើងពីកត្តានានានៃសេចក្ដីពិត ដូចជា បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ សេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សម្រាប់មនុស្សលោក ទាំងប្រាប់យើងថា នរណាខ្លះគួរបានសង្គ្រោះ ហើយនរណាខ្លះគួរត្រូវផ្ដន្ទាទោសផងដែរ។ យើងបានស្គាល់កិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ យើងយល់ពីគោលបំណងនៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ យើងមើលឃើញទឹកមុខរបស់សាតាំង ដែលងប់នឹងការទាស់ទទឹងនឹងព្រះជាម្ចាស់ យើងយល់ពីសេចក្ដីពិត និងយល់ពីសារជាតិនៃសេចក្ដីពុករលួយដ៏ជ្រាលជ្រៅដែលសាតាំងបង្កឡើង ហើយយើងក៏ស្គាល់ធម្មជាតិដ៏អាក្រក់របស់ខ្លួនឯងផ្ទាល់ ជាធម្មជាតិដែលប្រឆាំង និងក្បត់ព្រះជាម្ចាស់។ យើងក៏មានចំណេះដឹងពិតតិចតួចអំពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ អំពីឫទ្ធានុភាព និងព្រះប្រាជ្ញាញាណរបស់ទ្រង់ ហើយដឹងខ្លះពីអ្វីដែលជាកម្មសិទ្ធិ និងជាអត្តសញ្ញាណរបស់ទ្រង់។ ដួងចិត្តកោតខ្លាចព្រះជាម្ចាស់ កើតមាននៅក្នុងយើង ហើយយើងក៏ក្រាបខ្លួនដល់ដី គ្មានកន្លែងលាក់ក្ដីអាម៉ាស់របស់ខ្លួន ដោយគិតថា យើងមិនស័ក្ដិសមនឹងរស់នៅចំពោះព្រះជាម្ចាស់ ទាំងស្អប់ខ្លួនឯង ហើយបោះបង់ខ្លួនឯងចោលនៅក្នុងចិត្តរបស់យើង។ យើងបានរួចពីចំណងនៃអំពើបាបបន្តិចម្ដងៗ យើងរស់នៅដោយស្ដែងពីភាពដូចគ្នារបស់មនុស្សលោក ហើយក្លាយជាមនុស្សដែលកោតខ្លាច និងស្ដាប់បង្គាប់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ បែបនេះទើបជាផលដែលសម្រេចបានតាមរយៈការដែលយើងបានស្គាល់កិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់ ហើយមានតែកិច្ចការនេះទេ ទើបជាកិច្ចការនៃការជំនុំជម្រះនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។
ពេលនេះ ចូរយើងក្រឡេកមើលយុគសម័យនៃព្រះគុណវិញម្ដង។ ទោះបីជាព្រះអម្ចាស់យេស៊ូវបានមានបន្ទូលខ្លះអំពីការជំនុំជម្រះ ព្រះបន្ទូលដែលផ្ដន្ទាទោស និងដាក់បណ្ដាសារពួកផារីស៊ី ក៏ទ្រង់ធ្វើតែកិច្ចការនៃការប្រោសលោះប៉ុណ្ណោះ ចំណុចសំខាន់នៃកិច្ចការនេះ គឺការអត់ទោស និងការសុំឱ្យមនុស្សប្រែចិត្ត ហើយនិងការបង្ហាញសេចក្ដីមេត្តាករុណាចំពោះមនុស្សលោក ព្រមទាំងប្រទានព្រះគុណដល់មនុស្សលោកផង។ វាមិនមែនជាកិច្ចការដែលផ្ដោតសំខាន់លើការជំនុំជម្រះ និងការលាងសម្អាតអំពើបាបមនុស្សលោកទេ ហេតុនេះទើបព្រះអម្ចាស់យេស៊ូវ គ្រាន់តែបង្ហាញនូវព្រះបន្ទូលមួយចំនួនតូច ផ្អែកលើមូលដ្ឋានជុំវិញកិច្ចការនៃការប្រោសលោះ ដោយបង្រៀនយើងរាល់គ្នាអំពីវិធីប្រែចិត្ត និងលន់តួបាប វិធីបន្ទាបខ្លួន និងមានការអត់ធ្មត់ វិធីទទួលបុណ្យជ្រមុជទឹក លីឈើឆ្កាង និងរងទុក្ខលំបាក ។ល។ និង ។ល។ ដោយជឿលើព្រះអម្ចាស់ ទាល់តែយើងចាំបាច់ត្រូវលន់តួ និងប្រែចិត្ត ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យអំពើបាបយើងត្រូវបានអត់ទោស ហើយកប់ទៅក្នុងសេចក្ដីស្លាប់ ទើបយើងមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការអធិដ្ឋានទៅព្រះជាម្ចាស់ ហើយរីករាយនឹងព្រះគុណ និងព្រះពររបស់ព្រះអង្គបាន។ នោះទើបជាផលដែលសម្រេចបានតាមរយៈកិច្ចការនៃការប្រោសលោះ ក្នុងយុគសម័យនៃព្រះគុណ ហើយវាខុសគ្នាខ្លាំងពីផលដែលសម្រេចបានតាមរយៈកិច្ចការជំនុំជម្រះនៅគ្រាចុងក្រោយ។ ដោយឡែក មានមនុស្សខ្លះជឿថា ការស្គាល់កិច្ចការនៃយុគសម័យព្រះគុណរបស់ព្រះវិញ្ញាណបរិសុទ្ធ ដោយត្រូវបានស្រាយបំភ្លឺ ស្ដីបន្ទោស និងប្រៀនប្រដៅដោយព្រះវិញ្ញាណបរិសុទ្ធ ដោយមានទឹកភ្នែកនៃសេចក្ដីបារម្ភ ហូរស្រក់ពេញផ្ទៃមុខរបស់គេ ពេលគេអធិដ្ឋាននៅចំពោះព្រះអម្ចាស់ និងលន់តួបាបរបស់គេ ហើយបង្ហាញនូវចរិតល្អជាក់លាក់ផងនោះ គឺជាការស្គាល់ការជំនុំជម្រះរបស់ព្រះជាម្ចាស់ និងជាការដែលត្រូវបានលាងសម្អាត។ ដូច្នេះ យើងសូមសួរអ្នកដូច្នេះថា៖ តើអ្នកស្គាល់ឫសគល់នៃអំពើបាបទេ? តើអ្នកស្គាល់សារជាតិធម្មជាតិដ៏អាក្រក់ ដែលទាស់ទទឹងនឹងព្រះជាម្ចាស់ដែរឬទេ? តើអ្នកស្គាល់សេចក្ដីពិតស្ដីអំពីសេចក្ដីពុករលួយដ៏ជ្រាលជ្រៅរបស់មនុស្សជាតិដែរឬទេ? តើអ្នកបានមើលឃើញសារជាតិដ៏អាក្រក់របស់សាតាំងដែរឬទេ? តើអ្នកស្គាល់និស្ស័យសុចរិត តេជានុភាព និស្ស័យដែលមិនអាចប្រព្រឹត្តរំលងបានរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នកពិតជាបានគេចផុតពីចំណង និងច្រវ៉ាក់នៃអំពើបាបដែរឬទេ? តើនិស្ស័យអាក្រក់របស់អ្នក ត្រូវបានលាងសម្អាតហើយឬនៅ? តើអ្នកបានក្លាយជាមនុស្សដែលកោតខ្លាច និងស្ដាប់បង្គាប់ព្រះជាម្ចាស់ដែរឬទេ? អ្នកសម្រេចកិច្ចការទាំងនេះមិនបានសោះ ហេតុនេះ ធ្វើដូចម្ដេចទើបអ្នកអាចនិយាយបានថា អ្នកត្រូវបានលាងសម្អាត បន្ទាប់ពីការស្គាល់ការជនុំជម្រះរបស់ព្រះជាម្ចាស់បាន? ដូច្នេះ កិច្ចការដែលព្រះអម្ចាស់យេស៊ូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ មិនមែនជាកិច្ចការនៃការជំនុំជម្រះនោះទេ។ មានតែកិច្ចការដែលព្រះដ៏មានគ្រប់ព្រះចេស្ដាធ្វើនៅក្នុងយុគសម័យនៃនគរព្រះទេ ទើបជាកិច្ចការនៃការជំនុំនៅគ្រាចុងក្រោយរបស់ព្រះជាម្ចាស់។